កម្ពុជា ចិនបើកកិច្ចប្រជុំអនុវត្តន៍យន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគី

ដោយៈ ម៉ាណា

    ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានបើកកិច្ចប្រជុំដោយផ្តោតសំខាន់ លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។

ភាគីកម្ពុជា ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកLing Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារ កិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឯកអគ្គរដ្ឋទូតចិន វ៉ាន វិញប៊ិន និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត អញនកវិនិយោគ ព្រមទាំងមន្រ្តីពាក់ព័ន្ឋផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអនុវត្តយន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងក្របខណ្ឌអនុស្សារណៈយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តជំរុញកិច្ចអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-ចិន៕

រដ្ឋមន្ត្រី៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ដោយៈ ម៉ាល័យ

សៀមរាបៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាបណ្តាញអេកូទេសចរណ៍ បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥” ក្រោមប្រធានបទ “ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិ នៅបឹងទន្លេសាប”កាលពីព្រឹកថ្ងៃទី១០ កក្កដាកន្លងមកនេះ។

វេទិកានាព្រឹកនេះ គឺជាការជួបជុំដ៏សំខាន់ប្រចាំឆ្នាំមួយ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងបងប្អូនប្រជាសហគមន៍ ប្រមាណជាង៤០០នាក់ ដើម្បីពិភាក្សាអំពីការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័ន ចំណុះឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេស​ចរណ៍ និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍បឹងទន្លេសា​ប” (Tonlesap Ecotourism Network) ដែលយើងអាចហៅកាត់ខ្លី ជាភាសាអង់គ្លេសថាបណ្តាញ “TEN”៕

តម្លៃខុនដូនៅទីក្រុងម៉ានីលមានទំហំទឹកប្រាក់ខ្ពស់ជាងកម្រិតប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជិត២០ដង

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមវិទ្យាស្ថាន Urban Land (ULI) បានឱ្យដឹងថា គ្រួសារប្រជាជនហ្វីលីពីនជាច្រើនមិនមានលទ្ធភាពទិញលំនៅដ្ឋាន ដោយសារគម្លាតរវាងតម្លៃអចលនទ្រព្យលំនៅដ្ឋាន និងប្រាក់ចំណូល ជាពិសេសនៅតំបន់ទីក្រុងដូចជា រដ្ឋធានីម៉ានីល និងទីក្រុង Davao។

នៅឆ្នាំ២០២៥ រដ្ឋធានីហ្វីលីពីនត្រូវបានគេវាយតម្លៃថា ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានតម្លៃលំនៅដ្ឋានថ្លៃបំផុត។នេះបើយោងតាមរបាយការណ៍ “Asia-Pacific Home Attainability Index”របស់វិទ្យាស្ថានខាងលើ។

បច្ចុប្បន្ននេះ តម្លៃខុនដូនៅទីក្រុងម៉ានីលមានទំហំទឹកប្រាក់ខ្ពស់ជាងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់គ្រួសារប្រជាជនហ្វីលីពីនចំនួន១៩,៨ដង។ ចំណែក តម្លៃផ្ទះប្រភេទ Townhouses មានទំហំទឹកប្រាក់ស្មើនឹងចំនួន៣៣,៤ដងនៃទំហំប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ។

វិទ្យាស្ថាន ULI បានសរសេរនៅក្នុងរបាយការណ៍ថា កង្វះលទ្ធភាពទិញផ្ទះនៅតែជាបញ្ហាធំមួយក្នុងរដ្ឋធានីម៉ានីល ខណៈគ្រួសារជាច្រើន និងអ្នកធ្វើការនៅក្នុងតំបន់ពាណិជ្ជកម្មក្នុងរដ្ឋធានី បានងាកទៅទិញផ្ទះនៅជាយក្រុង ទោះបីជាត្រូវចំណាយពេលវេលាធ្វើដំណើរទៅមកយូរយ៉ាងណាក្តី។

តម្លៃផ្ទះជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៥ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារនោះទេ ខណៈតម្លៃផ្ទះជួលប្រចាំខែជាមធ្យមមិនគួរមានទំហំទឹកប្រាក់លើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់ប្រជាជន៕ប្រភព: Business World៕

ទំនាក់ទំនងកម្ពុជា កូរ៉េកាន់តែប្រសើរជាមួយនឹងការផ្តល់ឥណទានចំនួន១៩០០លានដុល្លារ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ជនបទ របស់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរយៈពេលវែងប្រកបដោយវិបុលភាព។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយូរអង្វែងរវាងកម្ពុជា និងសាធា​រណរដ្ឋកូរ៉េ បន្តរីកចម្រើនកាន់តែខ្លាំង ដោយឥណទានសម្បទានផ្តល់ដោយមូលនិធិ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ(EDCF) មានរហូតដល់ប្រមាណ១,៩ពាន់លានដុល្លារ សម្រាប់រយៈពេល១៥ ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទទួលមូលនិធិ EDCF ធំជាងគេទីបីនៅទូទាំងពិភពលោក។

ព័ត៌មាននេះ ត្រូវបានរំលេចក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា រវាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំកម្ពុជា ដែលធ្វើឡើងនៅក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។

ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេស តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត។

លោកបានបន្ថែមថា “យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពសំខាន់ៗចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល”។លោកបន្ថែមថា “ក្រសួងអភិវឌ្ឍន៍ជនបទកំពុងកសាងជនបទប្រកបដោយវិបុលភាព ទំនើប និងធន់ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ”។

លោកក៏បានលើកឡើងពីតួនាទីដ៏សំខាន់ ដែលហិរញ្ញប្បទានសម្បទានរបស់ប្រទេសកូរ៉េ បានជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទរបស់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ក្រោមមូលនីធិEDCF ក្រសួងបានទទួលហិរញ្ញប្បទាន សម្រាប់គម្រោងធំៗចំនួនប្រាំពីរ ដែលមានតម្លៃជាង៤០០លានដុល្លារ ដែលបានចូលរួមចំណែកក្នុងការសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងជាង១,៧០០ គីឡូម៉ែត្រ ស្ពានបេតុងចំនួន៤២ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញការតភ្ជាប់។

ភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ត្រូវបានពង្រឹងបន្ថែមទៀត បន្ទា​ប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ក្នុងខែឧសភា ឆ្នាំ២០២៤ ដែលរដ្ឋាភិបាលកូរ៉េ បានប្តេជ្ញាបង្កើនឥណទានសម្បទានដល់កម្ពុជារហូតដល់៣ពាន់លានដុល្លារ ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសំណូមពរចំពោះ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយ ដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍឆាប់រហ័ស។

បន្ថែមពីលើនេះ លោកស្រីMinnie Chey បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួង និងធនាគារ Eximbank របស់ប្រទេសកូរ៉េ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវជនបទជាខ្សែជីវិតសេដ្ឋកិច្ច។

លោក​ស្រីបាន​បន្ត​ថា​ “​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​មិន​មែន​គ្រាន់​តែ​ជា​ការ​តភ្ជាប់​ប៉ុណ្ណោះ​ទេ​ វា​គឺ​ជា​ការ​បង្កើត​ឱកាស​ បង្កើត​ប្រាក់​ចំណូល​ និង​ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន”។

លោកស្រីក៏បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួនជាមួយកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទ។

ឥណទានសម្បទានពីប្រទេសកូរ៉េ ដែលបច្ចុប្បន្នមានទឹកប្រាក់ចំនួន១.៩ពាន់លានដុល្លារ បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍន៍ជនបទរបស់ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងជាមូលដ្ឋានគ្រឹះ សម្រាប់ចក្ខុវិស័យយូរអង្វែងរបស់ប្រទេស៕

គម្រោងថ្មី របស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ជិតព្រលានយន្តហោះអន្តរជាតិតេជោ ទទួលជោគជ័យខ្លាំង បើកលក់ថ្ងៃទី1 កក់ជិត100 ល្វែង

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់​នៃការដាក់លក់គម្រោងTERRA-TIA CITY គម្រោងទី១ និងគម្រោងទី២ របស់ខ្លួន។ គម្រោង TERRA ដែលជាគម្រោងអភិវឌ្ឍន៍ជិតអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាសបើកលក់ជាផ្លូវការនូវផ្ទះអាជីវកម្មគម្រោងថ្មីលើផ្លូវ25ម៉ែត្រ និង 10 ម៉ែត្រ ។ ការចេញលក់គម្រោងទី៣ នេះធ្វើឡើងបន្ទាប់ពីគម្រោងទី ១ និងគម្រោងទី ២ ត្រូវបានលក់អស់100 ភាគរយ ដែលបញ្ជាក់ពីតម្រូវការទីផ្សារខ្ពស់ និងទំនុកចិត្តលើម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ។

ការបើកលក់ប្លុកថ្មី គម្រោងទី៣ នេះ បានចាប់បើកលក់ចាប់ពីថ្ងៃនេះតទៅ លើប្រភេទផ្ទះអាជីវកម្ម (Shophouse) លើផ្លូវ២៥ម៉ែត្រ និងលើផ្លូវ១០ម៉ែត្រ ដែលលោកអ្នកអាចប្រកបអាជីវកម្មផង រស់នៅផង យ៉ាងងាយស្រួល ក្នុងតម្លៃពិសេស ចាប់ពី 88,800$ តែប៉ុណ្ណោះ។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY ជិតព្រលានយន្តហោះអន្តរជាតិថ្មី បន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖

087 888 501 / 011 888 501 / ​011 888 ​502

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

គម្រោង TERRA-TIA City ត្រូវបានគេចាត់ទុកថាជាឱកាសអចលនទ្រព្យដ៏ជោគជ័យបំផុតមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទិញដែលស្វែងរក កន្លែងរស់នៅ ធ្វើការ និងពង្រីកអាជីវកម្មដ៏រស់រវើក។ ស្ថិតនៅចម្ងាយតែប៉ុន្មាននាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលអនាគត គម្រោងនេះត្រូវបានរៀបចំផែនការជាយុទ្ធសាស្ត្រដើម្បីបម្រើការជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។

គម្រោងទី១ និងទី២ ទទួលបានជោគជ័យយ៉ាងខ្លាំង ត្រូវបានបានលក់ជាផ្លូវការអស់100%។ ការលក់អស់ភ្លាមៗនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃគម្រោង TERRA-TIA CITY ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញ និងវិនិយោគិនដែលបានទទួលស្គាល់ទីតាំង ការរចនាម៉ូតផ្ទះ និងសក្តានុពលរីកចម្រើនដ៏ពិសេសរបស់គម្រោង។

ចំពោះម៉ូតផ្ទះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅបែបទាន់សម័យ នាពេលបច្ចុប្បន្ននេះ ដែលអាជីវកម្ម និងលំនៅឋាន រួមបញ្ចូលជាមួយគ្នា ម្ចាស់អាជីវកម្មអាចដំណើរការហាង ឬការិយាល័យផ្ទាល់ខ្លួននៅជាន់ផ្ទាល់ដី ខណៈពេលដែលរីករាយនឹងការរស់នៅជាលក្ខណៈឯកជននៅជាន់ខាងលើ  ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលបំផុតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ។ ខណៈដែលការអភិវឌ្ឍអាកាសយានដ្ឋានជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការពង្រីកហេដ្ឋារចនសម្ព័ន្ធក្នុងតំបន់ ឥតឈប់ឈរ។

ទន្ទឹងនឹងនេះ ការសាងសង់កំពុងដំណើរការយ៉ាងមមាញឹក ធ្វើយ៉ាងណាឱ្យគម្រោងមានរីកចម្រើនឆាប់រហ័ស​ នឹងឆាប់ប្រគល់ជូនអតិថិជនឱ្យទាន់ពេលវេលា។

លោកអ្នកបានជ្រាបហើយ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជើងហោះហើរ នៅខែកញ្ញា​ ឆាប់ៗខាងមុខ បើសិនមិនមានការប្រែប្រួល នោះសន្ទុះនៃចរាចរណ៍ ចរន្តមនុស្ស ភ្ញៀវជាតិ និងអន្តរជាតិ ផ្លូវ៦០ម៉ែត្រ និងតំបន់ដែលនៅជុំវិញនោះ។

ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY ជិតព្រលានយន្តហោះអន្តរជាតិតេជោថ្មី បន្ថែមពីនេះលោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖

087 888 501 / 011 888 501/011 888​502

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

ដើម្បីបានព័ត៌មានលឿនឆាប់រហ័សលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមគម្រោង TIA CITY-ធី អាយ អេ ស៊ីធី :

ម៉ាឡេសុីដំឡើងពន្ធលើការទិញអចលនទ្រព្យដោយជនបរទេសនៅក្នុងរដ្ឋ Johor ខណៈរដ្ឋនេះកំពុងក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេសុីបានដំឡើងពន្ធផ្សេងៗលើការទិញអចលនទ្រព្យដោយជនបរទេសនៅក្នុងរដ្ឋ Johor ដែលកំពុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏ទាក់ទាញរវាងប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរី។ ប៉ុន្តែ ក្រុមអ្នកវិភាគរំពឹងថា វិធានការនេះនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះលើទីផ្សារ។

ទោះជាយ៉ាងណា លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យក្នុងស្រុក Olive Tree Property Consultants លើកឡើងថា ការដំឡើងពន្ធថ្មីពី២ភាគរយទៅដល់៤ភាគរយលើការទិញអចលនទ្រព្យផ្នែកឧស្សាហកម្មចាំបាច់ត្រូវត្រួតពិនិត្យមើលម្តងទៀត។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ផលិតកម្មជាវិស័យមួយក្នុងចំណោមវិស័យគោលដៅអាទិភាព។ការបង់ពន្ធថ្មីចំនួន៤ភាគរយបន្ថែមលើការបង់ពន្ធប្រថាប់ត្រា៤ភាគរយទៀត នឹងក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់បណ្តាវិនិយោគិន។ការណ៍នេះអាចបណ្តាលឱ្យពួកគេផ្អាកផែនការវិនិយោគ។

លោក Samuel Tan បន្តថា “ដូច្នេះ ការដំឡើងពន្ធលើការទិញអចលនទ្រព្យផ្នែកឧស្សាហកម្មទាមទារឱ្យមានការគិតពិចារណាឡើងវិញ។ អត្រាពន្ធថ្មីចំនួន៤ភាគរយគួរតែត្រូវបានបន្ទាបដើម្បីបង្ហាញដល់បណ្តាវិនិយោគិន ថា យើងស្វាគមន៍ពួកគេ នៅពេលពួកគេបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតការងារថ្មីៗ”។

លោក Tan Ka Leong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុី បានមានប្រសាសន៍ឱ្យដឹងថា អចលនទ្រព្យផ្នែកឧស្សាហកម្ម ជាពិសេសការទិញដីឧស្សាហកម្មដោយជនបរទេស អាចធ្លាក់ចុះក្នុងរយៈពេលខ្លី។

លោក Tan បន្ថែមថា សម្រាប់វិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនផលិតកម្ម ការដំឡើងពន្ធថ្មីនេះអាចជះផលប៉ះពាល់ដល់ការរៀបចំផែនការដើមទុន ដែលជំរុញឱ្យមានការពន្យារពេលបណ្តោះអាសន្ននៃការវិនិយោគ។

យ៉ាងណាមិញ លោក Ka Leong ជឿជាក់ថា ផលប៉ះពាល់នឹងមានរយៈពេលខ្លី ដោយសារមូលដ្ឋានគ្រឹះរយៈពេលវែង និងភាពរឹងមាំជាយុទ្ធសាស្ត្ររបស់រដ្ឋ Johor ក្នុងការទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិន ជាពិសេសបណ្តាក្រុមហ៊ុនឧស្សាហកម្ម និងភស្តុភារ៕ប្រភព: The Edge Malaysia៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២២,៦៩ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៩ភាគរយដល់៣៣៣៥,៥៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦ភាគរយដល់៣៣៤៥,៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៨១ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៦៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

ក្រសួងដែនដីចាប់ផ្តើមរៀបចំប្លង់គោលប្រើប្រាដ់ដីសាកល្បងជូនឃុំចំនួន១៣០នៅជុំវិញបឹងទន្លេសាប

ដោយៈ គង់ សូរិយា

    កំពង់ឆ្នាំងៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងកំណត់នូវប្លង់គោល នៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះត្រូវបានចូលរួមដោយ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ផែនការនេះត្រួវបានដឹកនាំប្រជុំពិភាក្សា និងសកម្មភាពអញ្ជើញចុះត្រួតពិនិត្យបឹងធំ មានភូមិសាស្រ្តស្តិតក្នុងស្រុករលាប្អៀរ ស្រុកជល់គិរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទៅ១០ កក្កដាកន្លងមកនេះ ក្រោមការដឹកនាំដោយលោកសាយ សំអាល់៕

តើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៥មាន សភាពដូចម្តេច?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តាមរយៈកម្មវិធីជម្រុញការវិនិយោគខេត្តព្រះសីហនុ ទីក្រុងដែលធ្លាប់ស្ងប់ស្ងាត់ ប្រែមកជាអូរអរនេះបាននិងកំពុងដើរតាមលំអាន ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីប្រែក្លាយទីក្រុងនេះ ជាតំបន់​សេដ្ឋកិច្ចពហុបំណង។

ទិដ្ឋភាពទូទៅទីផ្សារ និងនិន្នាការតម្លៃ

  • តម្លៃខុនដូមានស្ថេរភាព

ស្របពេលនិន្នាការទីផ្សារហាក់ប្រែប្រួល ជាមួយការមកដល់របស់ជនបរទេសចម្រុះជាតិសាសន៍ យូនីតខុនដូ តាមឆ្នេរមានតម្លៃជាមធ្យម USD2,500–2,850/m² កើនឡើងចន្លោះពី៣ ទៅ៧ភាគរយ។ យូនីត ដែលមិនស្ថិតនៅជាប់តំបន់ឆ្នេរ មានតម្លៃប្រហែលUSD1,800 ទៅ2,200ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការសិក្សាបានរកឃើញថា តម្លៃអចលនទ្រព្យនៅជិតកាស៊ីណូបានកើនឡើង5-7% ក្នុងឆ្នាំ2024 ដែលជំរុញដោយការអភិវឌ្ឍន៍កាស៊ីណូដែលគាំទ្រដោយចិន ។

អត្រាចំណេញពីការវិនិយោគ នៅខេត្តព្រះសីហនុ នៅតែរឹងមាំក្នុងអត្រាចន្លោះពី៨ទៅ១២ភាគរយប្រចាំឆ្នាំ ដែលទីផ្សារនេះមានភាពប្រសើរជាងទីក្រុងភ្នំពេញ ដែលផលចំណេញពីការវិនិយោគមានចន្លោះត្រឹម៦ទៅ១០ភាគរយ ទោះបីជាអ្នកវិនិយោគប្រឈមនឹងការប្រែប្រួលខ្ពស់ជាងក៏ដោយ។

ថាមវន្តផ្គត់ផ្គង់ និងអភិវឌ្ឍន៍

បន្ទាប់ពីមានការអភិវឌ្ឍសំណង់កើនឡើងដូចផ្សិត ក្នុងឆ្នាំចន្លោះ ឆ្នាំ២០១៦ ២០២១និងការដួលរលំជាបន្តបន្ទាប់ដោយសារតែការរឹតបន្តឹងអាជ្ញាប័ណ្ណ និងCOVID-19 អគារខ្ពស់ៗជាច្រើនត្រូវបានទុកចោលនៅមិនទាន់បញ្ចប់ ប៉ុន្តែដោយសារគោលនយោបាយជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ បានធ្វើឲ្យអាគារជាប់គាំងជាច្រើនបានចាប់ផ្តើមសាងសង់ឡើងវិញ។

ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមនៅឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ បានធ្វើឱ្យគម្រោងដែលជាប់គាំងជាង ២០០ស្តារឡើងវិញ ដោយបានដោះសោរការប្តេជ្ញាចិត្តថ្មី ជាមួយទុនវិនិយោគចំនួនរហូតដល់៦០០០លានដុល្លារ និងបង្កើតការងារបានប្រមា​ណ៤០,០០០កន្លែង។

ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (បើកដំណើរការនៅខែតុលា ឆ្នាំ2022) ការពង្រីកព្រលានយន្តហោះ និងកំពង់ផែ និងផ្លូវថ្នល់ក្នុងតំបន់ កំពុងធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវការតភ្ជាប់ និងជំរុញការចាប់អារម្មណ៍ជាថ្មី។

ការដាក់ចេញយុទ្ធសាស្ត្រ

ការពង្រីកកំពង់ផែទឹកជ្រៅ ដែលមានគោលបំណងគ្រប់គ្រង 2.5 លាន TEUs ជារៀងរាល់ឆ្នាំនៅឆ្នាំ2026 ជំរុញតម្រូវការសម្រាប់លំនៅដ្ឋានកម្មករ និងអចលនទ្រព្យដែលទាក់ទងនឹងការដឹកជញ្ជូន។

ចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលភស្តុភារក្នុងតំបន់ (រហូតដល់ឆ្នាំ2029) ជាមួយនឹងគម្រោងវិនិយោគជិតឆ១០០០លានដុល្លារ គាំទ្រដល់កំណើនរយៈពេលវែង។

ការជំរុញឆ្ពោះទៅរកគម្រោងខុនដូ ដែលមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថាន និងនិរន្តរភាពកំពុងដំណើរការ ការអភិវឌ្ឍន៍ដែលបានបញ្ជា​​ក់ដោយការអភិវឌ្ឍន៍បែបបៃតង និងការទទួលខុសត្រូវផ្នែកសង្គមនៃគម្រោងថ្មី២០២៤។
ហានិភ័យ និងបញ្ហាប្រឈម

  • ការផ្គត់ផ្គង់លើសតម្រូវការនៅតែជាកង្វល់ ជាពិសេសនៅក្នុងផ្នែកប្រណីតៗ ប៉មទទេ និងគម្រោងដែលជាប់គាំង នៅតែស្ថិតនៅលើផ្ទៃមេឃ។
  • ច្បាប់កម្មសិទ្ធិបរទេស ជាពិសេសសម្រាប់អចលនទ្រព្យដែ​លមិនមានកម្មសិទ្ធិ និងការវិវឌ្ឍន៍នៃពន្ធ/ បទប្បញ្ញត្តិតម្រូវឱ្យមានការរុករកយ៉ាងប្រុងប្រយ័ត្ន៕

តំបន់ជុំវិញព្រលានយន្តហោះតេជោនឹងកាន់តែរសរវើកខណៈទីក្រុងរណបធំមួយចាប់ផ្តើមបង្ហាញសកម្មភាព

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ខណៈពេលរដ្ឋាភិបាល ប្រកាសបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ សកម្មភាពរបស់អ្នកអភិវឌ្ឍនានា បាននិងកំពុងរៀបចំឡើងបណ្តើរៗ នៅជុំវិញទីតាំងខាងលើនេះ។

    ក្រុមហ៊ុនលំដាប់យក្សOCIC បាននិងកំពុងអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ក្នុងដំណាក់កាលទី១ ទំហំ៣០ហិកតា។

គំរោងដែលបាននិងកំពុងបោះទុនរាប់លានដុល្លារនេះ បាននិងកំពុងលេចរូបរាងបណ្តើរៗ ជាមួយលំនៅដ្ឋានតម្លៃសមរម្យ និងមានលក្ខខ័ណ្ឌបង់ប្រាក់មានភាពបត់បែនសម្រាប់អតិថិជន។

គម្រោងអចលទ្រព្យថ្មីនេះ ស្ថិតលើផ្លូវ៦០ម៉ែត្រ នៅជិតព្រលានយន្តហោះអន្តរជាតិតេជោ​ កំពុងដំណើរការសាងសង់និងបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស(Pre-Sale) ដែលផ្តល់ផលចំណេញពីការវិនិយោគល្អ ជាមួយនឹងការបើកលក់ដំណាក់កាលទី២ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យលើគំរោងដំណាក់កាលទី១។

គំរោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនOCIC គឺទីក្រុងរណប TIA CITY មានផែនការអភិវឌ្ឍន៍លើផ្ទៃដីរហូតដល់២០០ហិកតា​ ដែលនឹងមានសាងសង់ផ្ទះអាជីវកម្ម ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកមុំ្ចម្រុះ និងសួនកម្សាន្តនានាជាដើម។

គម្រោងTerra ជាគម្រោងថ្មីដំបូងគេនៃគម្រោងធំTIA CITY ដែលអភិវឌ្ឍដោយក្រុមហ៊ុនអូស៊ីអាយស៊ី(OCIC) ដែលបានបើកលក់ជាផ្លូវការក្នុងតម្លៃពិសេស​ ត្រឹមតែ៦ម៉ឺនដុល្លារជាងប៉ុណ្ណោះ ជូនដល់អតិថិជន៕