អ្នកជំនាញ​ថា​រយៈពេល២ឆ្នាំ​ទៀត​អចលនទ្រព្យ​នៅ​តំបន់​ចោមចៅ​នឹងកាន់តែ​រីកចម្រើន

ដោយ​វុត្ថា

ភ្នំពេញៈ អចលនទ្រព្យ​នៅក្នុង​តំបន់​ចោមចៅ នឹង​កាន់តែ​មានតម្លៃ​ខ្ពស់​បន្ថែមទៀត បន្ទាប់ពី​ត្រូវបាន​បញ្ចប់ នៃ​ការសាងសង់​ស្ពាន​អាកាស​នៅក្នុង​តំបន់​នេះ។

អគ្គនាយក​ក្រុមហ៊ុន Century 21 Advance លោក​ឡុង គឹមសួគ៌ បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​រសៀល​ថ្ងៃទី៥ តុលា​កន្លងមក​ថា តំបន់​ចោមចៅ​នាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុងមាន​ការរីកចំរើន ហើយ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នឹង​កាន់តែ​មានតម្លៃ​ខ្ពស់​ប​បន្ថែមទៀត។

លោក​ថ្លែងថា “តំបន់​ចោមចៅ​នាពេល​បច្ចុប្បន្ននេះ គេ​កំពុង​សាងសង់​ស្ពាន  ហើយ​តំបន់​នេះ បាននិងកំពុង​មានកា​រ​រីកចំរើន ដូច​ទៅនឹង​បណ្តា​ខ័​ណ្ឌ ម​យ​ចំនួន នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែរ ហើយ​ជាពិសេស​តំបន់​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ” ។

លោក​ឡុង គឹម​សួរ បាន​បន្ថែមថា នៅក្នុង​រយៈពេល​ប្រហែល២ឆ្នាំ​ទៀត នឹងមាន​ការអភិវឌ្ឍ​ន៍​កាន់តែខ្លាំង ហើយ​តំបន់​អចលនទ្រព្យ​វិញ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។លោក​បញ្ជាក់ទៀតថា “ចំពោះ​តម្លៃ​លំនៅឋាន​សមរម្យ (មួយ​ជាន់) បច្ចុប្បន្ន​នៅក្នុង​តំបន់​នេះ ប្រហែល៥ម៉ឺន​ដុល្លារ​អាមេរិក​ឡើងលើ (ចន្លោះ​ពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយ​តម្លៃ​លំនៅឋាន​អាជីវកម្ម​មានតម្លៃ​ប្រមាណ១០ម៉ឺន ទៅ១២ ម៉ឺន​ដុល្លារ​អាមេរិក” ។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service  បានឱ្យដឹង​ដែរ​ថា  តំបន់​ចោមចៅ​នេះ មានការ​រីកចំរើន​យ៉ាងខ្លាំង ដោយមាន​ទាំង​គម្រោង​បុរី លំនៅឋាន និង​លំនៅឋាន​ពាណិជ្ជកម្ម  ហើយ​បាន​ជំ​រុញឱ្យ​អចលនទ្រព្យ នៅក្នុង​តំបន់​កាន់តែ​មានតម្លៃ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោកស្រី​បន្ថែមថា “គេ​ទៅ​ទិញ​ឬ​វិនិយោគ​នៅក្នុង​តំបន់​នេះ ដោយ​មើលឃើញ​ពី​សក្តានុពល​ខ្ពស់​ទាំង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ” ។

លោកស្រី​បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាល​កំពុង​សាងសង់​ស្ពាន​អាកាស និង​ហេ ដ្ឋា​រនា​សម្ព័ន្ធសំខាន់ៗជាច្រើន នៅក្នុង​តំបន់​នេះ ដែល​ជំរុញ​ឱ្យ​អចលនទ្រព្យ​កាន់តែ​មានតម្លៃ​ខ្ពស់​បន្ថែមទៀត​នាពេលខាងមុខ។

លោកស្រី​តាំង ហួរ​បាន​បញ្ជាក់ទៀតថា បើ​យើង​ឃើញជាក់ស្តែង ពី​តំបន់​ចោមចៅ​ទៅកាន់​ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ មាន​គម្រោង​អភិវឌ្ឍន​បុរី បណ្តុំ​លំនៅឋាន និង លំនៅឋាន​ពាណិជ្ជកម្ម​ជាច្រើន ស្រប​ពេលដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ពង្រីក​ហេ ដ្ឋា​រនា​សម្ព័ន្ធ​ឱ្យ​កាន់តែ​ល្អប្រសើរ៕

ចំណេះដឹង! តើ​សហគ្រិន​ត្រូវមាន​លក្ខណៈ​បែបណាខ្លះ?

ដោយ ​វុត្ថា

ភ្នំពេញ៖ សហគ្រិន គឺជា​បុគ្គល​ម្នាក់​ដែល​មិន​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ឡើយ ប៉ុន្តែ​ជា​បុគ្គល​បង្កើត និង​ធ្វើ​អាជីវកម្ម​តូច​មួយ តាមរយៈ​រកប្រាក់​វិនិយោគ​និង​ទទួលយក​រាល់​ហានិភ័យ​និង​រង្វាន់​នៃ​រកស៊ី។

សហគ្រិន​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា ជា​អ្នក​ច្នៃប្រឌិត ជា​មនុស្ស​មាន​ប្រភព​នៃ​គំនិត​ថ្មី ផលិតផល​ថ្មី និង​សេវាកម្ម ឬ​ដំណើរការ​ថ្មី។

សហគ្រិន ទាំងនេះ​គឺជា​មនុស្ស ដែលមាន​ជំនាញ និង​គំនិត​ផ្តួចផ្តើម​ដែល​ចាំបាច់​ដើម្បី​ប្រមើលមើល​ពី​តម្រូវការ​នាពេល​បច្ចុប្បន្ន និង​អនាគត​នឹង​នាំយក​គំនិតថ្មីល្អៗ ទៅ​ទីផ្សារ។

សហគ្រិនដែលទទួលបានជោគជ័យ ក្នុងការចាប់ផ្ដើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ៕

តើបច្ចុប្បន្នគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុសម្រេចបានសមិទ្ធផលអ្វីខ្លះ?

ដោយ ហ្សូលី

ព្រះសីហនុ៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ ខ្សែ បានជម្រុញសក្តានុពលខេត្តឲ្យកាន់តែភាពទាក់ទាញលើការវិនិយោគបន្ថែម។ បច្ចុប្បន្នដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏មានភាពសកម្មនិងសម្រេចបានសមិទ្ធផលជាច្រើន។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ,ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យលទ្ធផល នៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ដែលរួមបញ្ចូលទាំងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត បានសម្រេចសមិទ្ធផលដូចជា ការងារស្ថាបនាផ្លូវបេតុងសម្រេចបាន១០០ភាគរយ, ដាក់លូអមសង ខាងផ្លូវបាន១០០ភាគរយ, ដាក់លូរណបបាន៣០.៥៤ភាគរយ, រៀបខឿនថ្ម ក្រានីតបាន៨៥.៨៣ភាគរយ, ក្រាលកម្រាលថ្មក្រានីតបាន៤៩.៦៧ភាគរយ។

ទន្ទឹមនេះ ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសាធារណៈបាន៨០.២៨ភាគរយ, បំពាក់អំពូលភ្លើងបាន ៦៧.៧៥ភាគរយ, បំពាក់កាំមេរ៉ាសុវត្ថិភាពបាន១៥ភាគរយ, ដំឡើងភ្លើងស្តុបចរាចរបាន ៤៥ភាគរយ និងដាំដើមឈើ រួមទាំងផ្កាក្រដាសសម្រេចបាន ៥០.១០ភាគរយ។

ការចុះពិនិត្យសកម្មភាពផ្លូវទាំង ៣៤ខ្សែ គឺចាប់ផ្តើមចេញពីចំណុច រង្វង់មូលរាម ស្រុកព្រៃនប់ កាត់តាមមហាវិថីជំទាវម៉ៅ មកក្នុងក្រុងព្រះសីហនុ៕

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ព្រែកព្នៅ កាន់តែផ្តល់ភាពអំណោយផល ដល់វិស័យលំនៅដ្ឋាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដែលត្រូវបានវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងតំបន់ខណ្ឌព្រែកព្នៅ នាពេលបច្ចុប្បន្ននេះ បានបង្កភាពងាយស្រួល និងលើកសក្ដានុពលតំបន់នេះកាន់តែខ្លាំង ជាពិសេ​ស អំណោយផលដល់ការវិនិយោគ ក្នុងវិស័យលំនៅដ្ឋានមិនចាញ់តំបន់ ស្ថិតក្នុងខណ្ឌសែនសុខនោះទេ។

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្នតំបន់ព្រែកព្នៅ មិននៅដាច់ស្រយ៉ាលពីក្រុងទៀតនោះទេ ផ្ទុយទៅវិញ គឺកាន់តែមានភាពងាយស្រួលធ្វើចរាចរណ៍ និងចំណាយពេលតិចក្នុងការចេញចូលក្រុង។

លោកបានបញ្ជាក់ថា “មានផ្លូវធំៗចំនួន៣ ដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចូលមកដល់កណ្តាលក្រុង ដែលក្នុងនោះរួមមានផ្លូវជាតិលេខ៥ ផ្លូវហាណូយ និងផ្លូវ ជា សុផារ៉ា ដែលសុទ្ធតែមានទំហំធំ និងជាផ្លូវភ្លោះទាំងអស់”។លោកបន្តថា “បន្ថែមពីនេះ រដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងស្ថាបនាផ្លូវថ្មីៗបន្ថែមទៀត ដែលកាន់តែបង្កភាពងាយស្រួលក្នុងធ្វើចរាចរណ៍”។

លោកម៉ម សិរីបញ្ញា បានមានប្រសាសន៍ទៀតថា “ក្រៅពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនខ្សែរ នៅតំបន់ព្រែកព្នៅក៏មានគម្រោងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលពាណិ​ជ្ជកម្ម ផ្សារទំនើបធំៗនៅព័ទ្ធជុំវិញ ដូចជាផ្សារទំនើប AEON2 វិមានសែនសុខ ផ្សារ Makro ផ្សារទំនើប Global House និងផ្សារជីបម៉ុង ជាដើម។ ដោយឡែកឆ្លងស្ពានទៅកាន់តំបន់ត្រើយម្ខាង មានទីក្រុងរណប លីយ៉ុងផាត មានសួនទឹកកម្សាន្តដ៏ធំលំដាប់អន្តរជាតិ ដែលទាំងអស់នេះសុទ្ធតែជួយបង្កើនភាពទាក់ទាញតំបន់ព្រែកព្នៅ”។

បច្ចុប្បន្ន វិសាលភាពនៃទីផ្សារលំនៅដ្ឋានក្នុងតំបន់ព្រែកព្នៅ ត្រូវបានគេមើលឃើញថា កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ទាំងការអភិវឌ្ឍន៍ និងតម្រូវការទីផ្សារ ដោយ​សារតែភាគច្រើននៃគម្រោងអភិវឌ្ឍន៍ ជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យ ក្នុងចន្លោះចាប់ពីជាង៦ម៉ឺនដុល្លារ រហូតដល់ជាង១០ម៉ឺន ដែលតម្លៃនេះនៅតែផ្តល់ឱកាស និងផលចំណេ​ញដល់អតិថិជន ទាំងអ្នកទិញសម្រាប់ស្នាក់នៅ ក៏ដូចជាអ្នកទិញសម្រាប់ទុកវិនិយោគបន្ត​។

តាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់គម្រោងបុរី KC ដែលកំពុងពន្លឿនការសាងសង់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន កញ្ញា ឡេង ម៉ាឡា បានបញ្ជាក់ថា ខណ្ឌព្រែកព្នៅពេលនេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមិនចាញ់តំបន់ភាគខាងលិចរាជធានីភ្នំពេញនោះឡើយ។

កញ្ញាបានបញ្ជាក់ថា “តាមខ្ញុំដឹងពេលនេះ មានគម្រោងតូចធំដែលសាងសង់លំនៅដ្ឋានមិនតិចជាង២០គម្រោងនោះទេ ហើយតម្លៃក៏មានភាពខុសគ្នាផងដែរ អាស្រ័យទៅតាមទីតាំង និងម៉ូដផ្ទះនៅក្នុងគម្រោង”។ កញ្ញាបន្តថា “យ៉ាងយូរ ត្រឹម១ឆ្នាំ ឬ២ឆ្នាំទៀត តំបន់ព្រែកព្នៅ អាចនឹងក្លាយទៅជាក្រុងថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាជនមករស់នៅកាន់តែច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនានាដូចជាអគារពាណិជ្ជកម្ម ផ្លូវថ្នល់សំខាន់ៗមានច្រើនខ្សែ ងាយស្រួលក្នុងក្នុងធ្វើដំណើរចេញចូលក្រុង និងចេញទៅតាមបណ្តាខេត្តផ្សេងៗ”។

បុរីខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

Condoប្រណីតស្តង់ដាអន្តរជាតិនឹងផ្តល់កូនសោដល់អតិថិជននៅចុងឆ្នាំនេះ

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ខុនដូប្រណីតស្តង់ដាអន្តរជាតិ ស្ថិតនៅតំបន់ជ្រោយចង្វារនឹងចាប់ផ្តើមប្រគល់សោដល់អតិថិជននៅចុងឆ្នាំនេះ ជាមួយនឹងការបំពាក់សម្ភារៈបរិក្ខាប្រណីត ពិសេ​សSky Bar និងអាងហែលទឹកនៅជាន់ទី២៨ ដែលអាចគយគន់ទេសភាពដ៏ស្រស់ស្អាតពីលើអាកាស។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានទន្លេអមសងខាង SH Condoបាននិងកំពុងផ្តល់បរិយាកាស ដល់ការរស់នៅប្រកបដោយផាសុខភាព ដែលម្ចាស់លំនៅដ្ឋានទទួល​បានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយស្រ្តេសក្រោយពីនឿយហត់ពីការងារ ពិសសSH Condoមានកន្លែងហាត់ប្រាណដ៏ទំនើប អាងហែលទឹកInfinity, ពិសេសអាចគយគន់ទីក្រុងកោះពេជ្រ ព្រះបរមរាជវាំង និងភាពររីកចម្រើននៃរាជធានីភ្នំពេញ។

អ្នកអភិវឌ្ឍន៍SH Condo បានមានប្រសាសន៍ថា អ្នកវិនិយោគអាចទិញយកផល​ចំណេញបាន ដោយពួកគេអាចទិញ និងជួលត្រលប់ដល់ម្ចាស់គំរោងវិញ ព្រោះយើងបាននិងកំពុងរៀបចំ ផ្តល់សេវាកម្មជួលជាលក្ខណៈអូតែល និងបែបCondo Tellនាពេលអនាគត។

ជាមួយនឹងការអាចគយគន់ទេសភាពបាន១៨០ដឺក្រេ អ្នកស្នាក់នៅខុនដូនេះនឹងអាចទស្សនានូវទេសភាពទីក្រុងភ្នំពេញយ៉ាងស្រស់ស្អាត អ្វីកាន់តែពិសេសគឺខ្យល់អាកា​សបរិសុទ្ឋ ដែលលំនៅដ្ឋាននិមួយៗអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនី ព្រោះខុនដូនេះ​សាងសង់ឡើងគិតពីបរិស្ថានជាចម្បង ដោយវាជាអាគារបែបGreen Building។

http://https://www.youtube.com/watch?v=IFYVMnIp2YM

ម្ចាស់គំរោងនេះបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងបទពិសោធន៍នៃការអភិវឌ្ឍលើគំរោងជាច្រើន យើងបាននិងកំពុងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍នៃការរស់នៅសម័យថ្មី ជាមួយនឹងផាសុខភាព និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរឡើង៕

 

ផ្សារទំនើប FURI Times Square ចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់អតិថិជនជិត១០០នាក់

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុ បានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនដែលមានសំណាងបានឈ្នះពីការចាប់ឆ្នោតផ្សងសំណាងសរុបប្រមាណជិត១០០នាក់ ។

ប្រធានគ្រប់គ្រងផ្នែកទីផ្សារ កញ្ញា ពុធ ប៊ុនរស្មី បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ជាវត្ថុអនុស្សាវរីយ៍ ដែលធ្វើការចាប់ឆ្នោតកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ និងផ្តល់ជូនដោយផ្សារទំនើប FURI Times Square មានចំនួនសរុប៧០នាក់ ដោយក្នុងនោះក្រៅពីការទទួលបានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ក៏មានការទទួលបាននូវប័ណ្ណបញ្ចុះតម្លៃលើការទិញទំនិញនៅក្នុងផ្សារផងដែរ។

កញ្ញាបានបន្តថា “ការរៀបចំកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់នេះ រួមមានដូចជាប័ណ្ណបញ្ចុះតម្លៃលើការទិញទំនិញ និងទទួលទានអាហារ មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទូរស័ព្ទទំនើប ទូរទស្សន៍ LED ទូរទឹកកក ឆ្នាំងដាំបាយអគ្គិសនី ឆ្នាំងអ៊ុត ចង្ក្រានអាំងសាច់អគ្គិសនី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត។ ការប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃចាប់ឆ្នោតទី១ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ហើយក្នុងករណីដែលមិនមានអ្នកមកទទួលក្នុងអំឡុងពេលខាងលើនេះ នឹងត្រូវចាត់ទុកជាមោឃៈ”។

ជាមួយនឹងការប្រគល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់អតិថិជនខាងលើនេះ កញ្ញា ពុធ ប៊ុនរស្មី ក៏បានថ្លែងអំណរគុណចំពោះរាល់អតិថិជនទាំងជាតិ និងអន្តរជាតិ ក៏ដូចជាទេសចរផងដែរ ដែលតែងតែគាំទ្រ និងជឿទុកចិត្តទៅលើរាល់ផលិតផល សម្ភារៈប្រើប្រាស់ និងចំណីអាហារដែលមានដាក់លក់នូវក្នុងផ្សារទំនើប FURI Times Square តាំងពីដើមរហូតមក និងបន្តទៅថ្ងៃអនាគត។ បន្ថែមពីនេះ ក្នុងនាមតំណាងគណៈគ្រប់គ្រងផ្សារទំនើប FURI Times Square ក៏សូមថ្លែងអំណរគុនយ៉ាងជ្រាលជ្រោះចំពោះកិច្ចសហការភាពជាដៃគូពីបណ្តាក្រុមហ៊ុន ហាងលក់ទំនិញ និងផលិតផលប្រើប្រាស់នានានៅក្នុងផ្សារទាំងអស់ផងដែរ។

ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំមកជូននូវបទពិសោធន៍ថ្មីនៅក្នុងតំបន់ ដោយការនាំយកមកនូវបណ្តាផលិតផល មុខទំនិញចំរុះគ្រប់ប្រភេទយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Amazon Café ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងសរុបជិត៣០ក្រុមហ៊ុន៕

សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងខ្ពស់បន្ទាប់ពីបញ្ចប់ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានព្យាករណ៍ថា  សេដ្ឋកិច្ចកម្ពុជានឹងកាន់តែកើនឡើងខ្ពស់ បន្ទាប់ពីញ្ចប់ការសាងសង់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញ នៅក្នុងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ននេះបាននិងកំពុងកសាង និងរៀបចំឱ្យកាន់តែមានភាពងាយ ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទំនិញ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ នឹងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី  ៥ ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា រាជរដ្ឋាភិបាលបាន និងកំពុងសងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនទំនិញធំៗ ដែលមានលក្ខណៈស្តង់ដារខ្ពស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រយៈការដឹកជញ្ជូនទំនិញពីក្រៅប្រទេស និងពីក្នុងប្រទេសទៅកាន់ទីផ្សារអន្តរជាតិ។

លោកថ្លែងថា “យើងបច្ចុប្បន្ន កំពុងរៀបចំពង្រីកផ្លូវជាតិលេខ៤  សាងសង់ផ្លូវល្បឿ​នលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពង្រីកកំពង់ផែក្រុងព្រះសីហនុ រួមជាមួយនឹងពង្រីកន្លែងផ្ទុកកុងតឺន័រ ហើយនៅពេលបញ្ចប់ នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់”។

លោកបន្ថែមថា “យើងឥឡូវកំពុងធ្វើតាមរយៈការកែលម្អ ប្រព័ន្ធដឹកជញ្ជូនឱ្យកា​ន់តែ​ទំនើប និងមានភាពងាយស្រួល  យើងគ្រាន់តែរំពឹងថា សេដ្ឋកិច្ចវានឹងរីកចំរើនកាន់តែខ្លាំងនៅពេលចប់ តែពេលនេះ យើងមិនទាន់បានបញ្ចប់វានៅឡើយទេ “។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយបានអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន តភ្ជាប់ទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់បណ្តាខេត្តនា នានៅទូទាំងប្រទែស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ លោកបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅ អាចឱ្យនាវាដឹកជញ្ជូនចូលចត ដែលមានជម្រៅទឹក៨,៥០ម៉ែត្រ ។

លោកបន្ថែមថា រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍន៍កំពង់ផែ ដើម្បីបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹកជ្រៅ ដែលអាចចូលចតបាន និងធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះ។ ធ្វើការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពីកម្រិតអាចឱ្យយន្តហោះ 3E ទៅ4E និងពង្រីកផ្លូវរត់រហូតដល់៣.២០០ម៉ែត្រ ដើម្បីជំរុញដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។

លោកអភិបាលខេត្ត បានបន្តថាខេត្តព្រះសីនុ ជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រសស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង៕

កម្ពុជានឹងបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជុំទី ៣ ជាមួយកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះ

ដោយ ហ្សូលី

ភ្នំពេញ៖ កូរ៉េខាងត្បូងត្រៀមបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ជុំទី ៣ នៅក្នុងសប្តាហ៍នេះ ដើម្បីរៀបចំផែនការលម្អិតបន្ថែម ស្របតាមការខិតខំរបស់ក្រុងសេអ៊ូក្នុងការធ្វើពិពិធកម្មផលប័ត្រនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមឱ្យដឹងពីភាគីកូរ៉េខាងត្បូងនៅថ្ងៃ០៥ ខែតុលា ឆ្នាំ ២០២០នេះ។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឱ្យដឹងថា កិច្ចប្រជុំនឹងប្រព្រឹត្តឡើងរយៈពេល ៣ថ្ងៃ តាមប្រព័ន្ធវីដេអូ ចាប់ផ្តើមនៅថ្ងៃអង្គារ ទី ០៦ ខែតុលា ឆ្នាំ ២០២០ ជាមួយនឹងគោលដៅពិនិត្យលើសេចក្តីព្រៀងចុងក្រោយនៃកិច្ចព្រមព្រៀងសម្រាប់ចុងឆ្នាំ ២០២០នេះ។

ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានបើកកិច្ចចរចាលើកទី ១ របស់ខ្លួនកាលពីខែកក្កដា កន្លងទៅ បន្ទាប់មកមានការចរចាជុំទី ២ នៅថ្ងៃទី ៣១ ខែសីហា រហូតដល់ថ្ងៃទី ០២ កញ្ញា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសកម្ពុជាបានបង្ហាញពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧ ភាគរយ ចាប់តាំងពីឆ្នាំ ២០១១មក។ កម្ពុជាជាប្រទេសដែលមានសក្តានុពលកំណើនខ្ពស់ ជាមួយនឹងកត្តាប្រជាសាស្រ្តដែលអត្រាប្រជាជនអាយុត្រឹម ៣៥ ឬក្រោម ៣៥ មានចំនួន ៧២ ភាគរយនៃប្រជាជនសរុប។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកូរ៉េខាងត្បូង-អាស៊ាន នឹងបង្កើតភាពអំណោយផលបរិយាកាសពាណិជ្ជកម្ម និងបង្កើនការប្រកួតប្រជែងរវាងក្រុមហ៊ុនកូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសំណើររៀបចំពាណិជ្ជកម្មសេរីទ្វេរភាគី កាលពីអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៉ីន នៅទីក្រុងភ្នំពេញ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ។

ប្រទេសទាំងពីរបានចាប់ផ្តើមសិក្សារួមគ្នាលើកិច្ចព្រមព្រៀងនេះចាប់តាំងពីខែមករាដល់ខែឧសភាឆ្នាំនេះ ហើយបានប្រកាសថា ប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការលើកិច្ចព្រមព្រៀងជាផ្លូវការនៅក្នុងខែកក្កដា។

ទំហំពាណិជ្ជកម្មរួមគ្នារវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតគឺ ១,០៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការនាំចេញសម្រេចបាន ៦៩៧ លានដុល្លារកើន ៥,៥ ភាគរយធៀបនឹងឆ្នាំមុន។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ សម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩ ។ កូរ៉េខាងត្បូងភាគច្រើននាំចេញរថយន្តដឹកទំនិញភេសជ្ជៈនិងវាយនភ័ណ្ឌមកកម្ពុជា ខណៈនាំចូលទំនិញពីកម្ពុជាមានដូចជា សម្លៀកបំពាក់ និងស្បែកជើង។

ទីក្រុងសេអ៊ូលបាននិងកំពុងដាក់ចេញនូវគោលនយោបាយថ្មីភាគខាងត្បូងដែលមានគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូលជាមួយដៃគូអាស៊ីដែលកំពុងរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិនឬសហរដ្ឋអាមេរិក។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោកមានចំនួនប្រហែល ៤០ ភាគរយនៃការនាំចេញសរុបរបស់កូរ៉េខាងត្បូងដែលធ្វើឱ្យកូរ៉េខាងត្បូងងាយរងគ្រោះពីការធ្លាក់ចុះសេដ្ឋកិច្ចពីភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។

នៅពេលដែលកតិកាសញ្ញានេះត្រូវបានចុះហត្ថលេខាប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីដាច់ដោយឡែករបស់កូរ៉េខាងត្បូងប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលបច្ចុប្បន្នគ្របដណ្តប់លើប្រទេសវៀតណាម និងសិង្ហបុរី៕ Yonhap

ខេត្តចំនួន៣កំពុងមានសក្តានុពលនិងការដោះដូរដីធ្លីមានសកម្មភាពកើនឡើងខ្ពស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រៅពីខេត្តសំខាន់ៗ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍បែបធម្មជាតិ ដែលមានតម្រូវការទីផ្សារដីធ្លីដូចជាខេត្តកោះកុង កែប និងកំពត សម្រាប់ខេត្តចំនួន៣ផ្សេងទៀត ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ក៏កំពុងតែមានសកម្មភាពទិញ-លក់យ៉ាងមមាញឹកផងដែរ រួមមានខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា សម្រាប់ទីផ្សារអចលនទ្រព្យរួមនៅទូទាំងប្រទេស គឺហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែសម្រាប់សកម្មភាពទិញ-លក់នៅតាមបណ្តាខេត្តក្រុងមួយចំនួននៅបន្តមានទីផ្សារ។

លោកបានបញ្ជាក់ថា “ក្រៅពីក្រុងភ្នំពេញ ដែលនៅតែបន្តមានសកម្មភាពសាងសង់ ក៏ដូចជាខេត្តកំពត កែប និងខេត្តកោះកុង នៅមានសកម្មភាពទិញ-លក់ សម្រាប់អភិវឌ្ឍន៍បម្រើដល់វិស័យទេសចរណ៍ និងលំហែរនោះ គេឃើញមានខេត្តចំនួន៣ផ្សេងទៀត ក៏មានសកម្មភាពទិញ-លក់ និងមានតម្រូវការប្រើប្រាស់ដីធ្លីផងដែរ រួមមានខេត្តតាកែវ កណ្តាល និងកំពង់ស្ពឺ”។

លោកបន្តថា ខេត្តទាំង៣នេះមានសក្ដានុពលក្នុងវិស័យផ្សេងគ្នា ដូចជា តំបន់ព្រំប្រទល់ខេត្តកណ្តាល (ស្រុកអង្គស្នួល) និងខេត្តកំពង់ស្ពឺ (ស្រុកឧដុង្គ) មានសក្ដានុពលក្នុងវិស័យឧស្សាហកម្ម សំណង់រោងចក្រ និងសំណង់លំនៅដ្ឋាន។ ដោយឡែកនៅតំបន់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ (តំបន់ផ្លូវ៤១) មានសក្ដានុពលក្នុងវិស័យឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។ ហើយនៅតំបន់ព្រំប្រទល់ខេត្តតាកែវ (ស្រុកបាទី) និងខេត្តកណ្តាល (ស្រុកកណ្តាលស្ទឹង) ក៏កំពុងមានសកម្មភាពទិញ-លក់ច្រើនផងដែរ ជាពិសេសនៅជុំវិញតំបន់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី រួមជាមួយនឹងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ”។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEY THMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ដីនៅតំបន់ខាងលើនេះមានដូចគ្នា ប៉ុន្តែតម្លៃនៅទីផ្សារគឺខុសគ្នាខ្លាំង។

លោកបញ្ជាក់ថា “តម្លៃដីមានភាពខុសគ្នាទាំងអស់ ដូចជានៅតាមតំបន់ផ្លូវ៥១ និងតំបន់ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដីសម្រាប់បម្រើដល់វិស័យឧស្សាហកម្មដែលមានទំហំធំមានតម្លៃក្នុងចន្លោះ៥០-៧០ដុល្លារ ក្នុងមួយម៉ែតការ៉េ ហើយដីសម្រាប់បម្រើដល់វិស័យលំនៅដ្ឋានមានតម្លៃក្នុងចន្លោះពី៨០-១០០ដុល្លារក្នុងមួយម៉ែត្រការរ៉េ ឬនៅទីតាំងខ្លះអាចខ្ពស់ជាងនេះ”។

លោកបានបន្តថា សម្រាប់ដីនៅតំបន់ផ្លូវ៤១ បច្ចុប្បន្ននេះដោយសារតែមានគម្រោ​ងអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស បានជំរុញឱ្យ​តម្លៃឡើងថ្លៃខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដែលពីមុនដីនៅជាប់ផ្លូវជាតិក្នុងតំបន់គីឡូលេខ៣០ មានតម្លៃត្រឹម២០ដុល្លារ បច្ចុប្បន្នបានកើនឡើងរហូតដល់ចន្លោះពី ៣៥-៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “បើចុះពីផ្លូវជាតិប្រមាណ ២គីឡូម៉ែត្រ អាចស្ថិតនៅក្នុងចន្លោះប្រមាណ១៥ -២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះនឹងបន្តឡើងថែមទៀត បន្ទាប់គម្រោងអភិវឌ្ឍន៍នានា បានចាប់ផ្តើមលេចចេញជារូបរាងពិតប្រាកដ”៕

ដីទំហំជាង២៣ម៉ឺនហិកតា ក្នុងខេត្តសៀមរាបត្រូវបានរក្សាទុកជាតំបន់ការពារធម្មជាតិ

ដោយវុត្ថា

ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុដែលរហូតមកដល់ពេលនេះ បានកំពុងមានវឌ្ឍនភាព និងសម្រេចស្ទើតែ១០០ភាគរយ ខណៈគម្រោងផ្លូវនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដី ខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០ ក្នុងងគោលបំណងធ្វើឱ្យខេត្តនេះ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចពហុបំណង។

នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ចេញផ្សាយនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០នេះ ស្តីពីលទ្ធផលនៃការដំណើរ ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុរបស់លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

របាយការណ៍ដដែលបានបង្ហាញថា គម្រោងស្ថាបនាផ្លូវ ៣៤នៅក្នុងក្រុងព្រះសីហនុដែលបានបើកការដ្ឋានក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រេចបានដូចខាងក្រោម៖

១៖ ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ភាគរយ

២៖ ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០ភាគរយ

៣៖ ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០,៥៤ភាគរយ

៤៖ ការងាររៀបខឿនក្រានីត សម្រេចបាន ៨៥,៨៣ភាគរយ

៥៖ ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសម្រេចបាន ៨០,២៨ភាគរយ

៦៖ ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥ភាគរយ

៧៖ ការងារដាំដើមឈើ និងផ្កាក្រដាសសម្រេចបាន ៥០,១០ភាគរយ

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោ​ងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណីត ដោយចែកចេញជា៣ប្រភេទ គឺ១៖ ប្រភេទមហាវិថី, ២៖វិថី និង៣៖ អនុវិថី។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕