គម្រោងស្ថាបនាស្ពានថៃតម្លៃ ៩០០ពាន់លានបាត នឹងផ្តល់ប្រយោជន៍ខ្ពស់ដល់វិស័យដឹកជញ្ជូននៅកម្ពុជា និងប្រទេសក្នុងតំបន់

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានថៃ “Thai Bridge” តម្លៃ ៩០០ពាន់លានបាត មានគោលបំណងផ្តល់នូវអត្ថប្រយោជន៍ដល់វិស័យដឹកជញ្ជូនទំនិញពីទិសខាងកើត ឆ្ពោះទៅកាន់ទិសខាងត្បូង ដែលត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយគណៈកម្មាធិការគោលនយោបាយរបៀងសេដ្ឋកិច្ចខាងកើត។

បើតាមឱ្យដឹងពីលោក ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានមានប្រសាសន៍កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០នេះថា គម្រោងស្ថាបនាគម្រោងស្ពានថៃនេះនឹងជួយសម្រួលដល់ការធ្វើដំណើរឬដឹកជញ្ជូនទំនិញពីភាគខាងត្បូងប្រទេសចិន ដោយឆ្លងកាត់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលជាទីកន្លែងសម្រាប់អ្នកធ្វើដំណើរនិងដឹកជញ្ជូនទំនិញ។

ស្ពាននេះក៏នឹងតភ្ជាប់ទៅកាន់តំបន់ ផាឆាប៊ូរី និង ប្រាឆាប់គីរីខាន់ បន្ទាប់មកដល់ត្រង់ចំណុចកំពង់ផែនៅខេត្តរ៉ាណងស្ថិតនៅឆ្នេរសមុទ្រ Andaman និងឆ្លងកាត់ម៉ាឡាកាផងដែរ។ នេះគឺនឹងជួយសម្រួលព្រមទាំងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការវិនិយោគសម្រាប់ប្រទេសថៃ និងប្រទេសក្នុងតំបន់។

លោករដ្ឋមន្រ្តីរូបនេះបន្តថា គម្រោងនេះបើតាមការព្យាករណ៍អាចនឹងកើតឡើងឆាប់រហ័សជាងគម្រោងកំពង់ផែទឹកជ្រៅនៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ គម្រោងស្ពាននេះក៏ទទួលបានការអនុម័តពីមជ្ឈមណ្ឌលរដ្ឋបាលពាណិជ្ជកម្ម (CESA) រួចរាល់ហើយដែរ។ កាលពីដើមឡើយ ទឹកប្រាក់ ៩០០ពាន់លានដុល្លារ ដែលត្រូវបានស្នើសុំហិរញ្ញប្បទានលើគម្រោងនេះ អាចនឹងចំណាយពេលអនុវត្តប្រមាណ ១០ ឆ្នាំឯណោះ។

ការអភិវឌ្ឍនៃគម្រោងស្ពានអមជាមួយនឹងការសម្រាកនៃកំណើនដឹកជញ្ជូនក្នុងស្រុក នឹងត្រូវបើកផ្លូវដឹកជញ្ជូនថ្មីរវាងតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍៕ Bangkok Post

ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមមានកំណើនខ្លាំង

ដោយវុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការដឺកជញ្ជូនទំនិញនៅតាមព្រមដែនអន្តរជាតិនៅភាគខាងកើតរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានកំណើនខ្ពស់ជាងភាគខាងលិចព្រំដែនជាមួយនឹងប្រទេសថៃ។

លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០នេះឱ្យដឹងថា ការដឹកជញ្ជូនទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមមានកំណើនខ្ពស់ជាងការរដឹកជញ្ជូនទំនិញជនៅតាមព្រំដែនកម្ពុជាវៀតណាម។

លោកថ្លែងថា “កំណើនចរាចរណ៍នៃការដឹកជញ្ជូនទំនិញតាមរយៈរថយន្តធុនធំៗនៅតាមព្រដែនជាមួយភាគីវៀតណាម មានការកើនឡើងច្រើន ប្រៀបធៀបជាមួយនឹងព្រំដែនភាគីថៃ ។ ដូច្នេះ ហើយបានរាជរដ្ឋាភិបាលមានបំណងចង់បើកច្រកព្រំដែនអន្តរជាតិបន្ថែមទៀត ដើម្បីដោះស្រាយកកស្ទះនៃការដឹកជញ្ជូនទំនិញរថយន្តធុនធំៗ”។

លោកបន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបាននឹងកំពុងពន្លឿននិតិវិធីក្នុងការធ្វើយ៉ាងកុំឱ្យមានការកកស្ទះនៃការដឹកជញ្ជូនចេញចូលនៃប្រទេសកម្ពុជា-វៀតណាម”។ លោកបន្ថែមថា
“បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញនៅតាមច្រកអន្តរជាតិត្រពាំងផ្លុង ច្រកអន្តរជាតិព្រៃវល្លិ៍និងច្រកអន្តរជាតិបាវិតជាមួយនឹងប្រទេសវៀតណាមមានកកកស្ទះនូវទំនិញយ៉ាងខ្លាំង”។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក NGUYEN VAN THE រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម កាលពីកន្លងមកនេះ បានជួបពិភាក្សាគ្នារកដំណោះស្រាយការកកស្ទះចរាចរណ៍ដឹកទំនិញ តាមរថយន្តចេញចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម។

លោកលោក NGUYEN VAN THE រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម បានលើកឡើងថា ភាគីវៀតណាមមានដីទំហំ ៥០ហិកតា ដែលអាចបង្កើតជាតំបន់ត្រួតពិនិត្យទំនិញរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះទំនិញចេញចូលនេះ ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការបង្កើតកន្លែងត្រួតពិនិត្យទំនិញរួមគ្នានេះ ជាបំណងរបស់មហាអនុតំបន់មេគង្គ (GMS) ក៏ដូចជាគោលបំណងរបស់អាស៊ានផងដែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការឆ្លងកាត់ទំនិញរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការបង្កើតកន្លែងត្រួតពិនិត្យទំនិញរួមគ្នាកម្ពុជា-វៀតណាមនេះ លោកនឹងបន្តពិភាក្សាជាមួយភាគីវៀតណាមបន្ថែមទៀត មុននឹងធ្វើជាបាយការណ៍ជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចអនុម័តផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណជា ៤០០កុងតឺន័របានឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕

ការអភិវឌ្ឈរបស់ទីក្រុងរណបING CITYកំពុងដើរតាមផែនការមេនៃប្លង់គោលអភិវឌ្ឍន៍

ដោយ គង់ សូរិយា

ភ្នំពេញៈ ល្បឿននៃការអភិវឌ្ឍនៅទីក្រុងរណបING CITYដែលជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈតម្លៃដីធ្លីនៅតំបន់នេះមានកំនើនយ៉ាងខ្ពស់ ជាមួយគំរោងសាងសង់បុរី មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនានាកំពុងលេចចេញជារូបរាង។

យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holding ដែលគេហទំព័រPropertyarea.asiaទទួលបានឲ្យដឹងថា ទីក្រុងរណបING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។

ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។

ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្រ្តនៅតំបន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធមៗនៅតំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២កំពុងបានសាងសង់ឡើង ក្នុងចំណោមផ្សារទំនើបធំៗចំនួនបី។ អ្វីកាន់តែពិសេសផ្សារទំនើបAEON MALL3នឹងសាងសង់នៅតំបន់នេះនាពេលអនាគត ខណៈក្រុមហ៊ុនEAON GROUPបានទិញដីនៅតំបន់នេះទុករួចទៅហើយ។

អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមានដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋារចនាសម័ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា តំបន់នេះជាទីក្រុងថ្មី និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មី ដែលវាមានភាពងាយស្រួល ក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងាយជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណបដទៃទៀត។

អ្នកនាងបន្តថា តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល៥ឆ្នាំខាងមុខវានឹងជាតំបន់លំនៅដ្ឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្ម

បច្ចុប្បន្នតំបន់នេះកំពុងមានការរីកចម្រើនយ៉ាងលឿន ដោយមានបុរីជាច្រើនកំពុងសាងសង់នៅតំបន់នេះ ដូចជាបុរីប៉េង ហួត បុរី WOODLAND, គំរោងផ្សារទំនើបAEON MALL3 និងគំរោងបង្កើតផ្សារទំនើបរបស់បុរីជីព ម៉ុងជាដើម។

ជាមួយគ្នានេះលោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investmen tបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានគំរោងវិនិយោគជាច្រើន បានចាប់ផ្តើមនៅតំបន់នេះរួចហើយ ដោយសារតំបន់នេះកំពុងមានសក្តានុពល និងមានប្លង់មេអភិវឌ្ឍន៍ត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរនិងធំជាងគេនៅក្រុងភ្នំពេញ។លោកបន្តថា ការមានប្លង់មេអភិវឌ្ឍន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ប្រកបដោយភាពរៀបរយ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិនានា។

លោកបន្តថា ខ្ញុំគិតថាតំបន់នេះស័ក្តិសមជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត ព្រោះទីតាំងនេះល្អប្រសើរ និងស័ក្តិសមជាទីក្រុងថ្មីមួយដែលមានវិសាលភាពធំ និងមានហេដ្ឋារចនាសម័្ពន្ឋតភ្ជាប់យ៉ាងល្អប្រសើរ។លោកបន្តថា វាស្ថិតនៅកៀកក្រុងតាខ្មៅ ហើយប្រសិនជាព្រលានយន្តហោះថ្មី សាងសង់នៅស្រុកកណ្តាលស្ទឹង នឹងធ្វើឲ្យមានចរាចរឆ្លងកាត់តំបន់នេះកាន់តែច្រើន ពេលនោះសកម្មភាពពាណិជ្ជកម្មនឹងរសរវើក

លោកវ៉ា វីរៈបានបន្តថា ចំណែករោងចក្រ សហគ្រាស ជាបណ្តើរៗនឹងរើចេញពីតំបន់នេះ ព្រោះនៅពេលសកម្មភាពពាណិជ្ជកម្មកើតនៅតំបន់ណា រោងចក្រ សហគ្រាសនៅតំបន់នោះនឹងចាកចេញ ដោយសារវិស័យពាណិជ្ជកម្មទាញយក និងបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន។លោកបន្តថា ឧទាហរ៍រោងចក្រ សហគ្រាសអាចជួលបានត្រឹម៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានអាចទាញតម្លៃបានកាន់តែខ្ពស់ ពេលនោះរោងចក្រ សហគ្រាសនឹងរើចាកចេញដោយស្វ័យប្រវត្តិ៕

តោះពិនិត្យប្លង់គោលនៃការអភិវឌ្ឍរាជធានីភ្នំពេញលំអិតតើមានការបែងចែកយ៉ាងដូចម្តេច?

ដោយ ស៊ីវ ម៉េង

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត ប្លង់គោលរាជធានីភ្នំពេញ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុន  បានបែកចែករាជធានីចំណាស់នេះជា១៤តំបន់ខុសៗគ្នា តាមលក្ខណៈប្រជាសាស្រ្ត សេដ្ឋកិច្ច និងកំណើននគរូបនីយកម្ម។

យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ ដែល propertyarea.asia សូមលើកយកមកបង្ហាញជាថ្មីបានបង្ហាញថា រដ្ឋាភិបាលបានកំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។

ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥

យោងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនាឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្តហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នាក់​​ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។

អតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានថ្លែងថា គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមានគោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុងរាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ

ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន១.៦៨៨.០៤៤នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្តកម្ពុជាឆ្នាំ២០៣នៃក្រសួងផែនការ)ហើយអាចកើនដល់៣លាននាក់នៅឆ្នាំ២០២០។ កំនើននគរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុងនិងបានជំរុញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។

លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញប្រមាណ១៥តំបន់ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្មតំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។

នៅពេលសាកសួរថាតើទីក្រុងភ្នំពេញ នឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណាលោកម៉េង ប៊ុណ្ណារិទ្ឋបានថ្លែងថា នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង។ លោកបន្ថែមថាប្លង់របស់យើងអាចមានការលំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែងនៃការរីកចំរើននគរូបនីយកម្ម និងកំណើនប្រជាសាស្រ្ត

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងថា នេះជាដំណឹងដ៏ល្អ ដែលយើងបានរង់ចាំរាប់ឆ្នាំមកហើយ។ គ្រប់ទីក្រុងធំៗ នៅតាមបណ្តាប្រទេសនៅលើពិភពលោក សុទ្ឋតែមានប្លង់គោលនៅទ្បើយ តែកម្ពុជាមិនទាន់មាន។ ដូច្នេះការមានប្លង់គោលជាការប្រសើរណាស់ ព្រោះទី១ អាចបង្ហាញពីរចនាសម្ព័ន្ឋទីក្រុងច្បាស់លាស់ថា ត្រូវសាងសង់អ្វី និងជាការងាយស្រួលដែលយើងបង្ហាញពីប្លង់គោលទីក្រុងរបស់យើងទៅអ្នកវិនិយោគ។

ទី២ អាចដឹងពីតំបន់ណាត្រូវធ្វើអ្វី និងកសាងអាគារកំពស់ប៉ុណ្ណា ទី៣ អាចកាត់បន្ថយការសាងសង់សំណង់អាណាធិបតេយ្យ និងទី៤ អាចកាត់បន្ថយផលរំខាននានាលើការសាងសង់លំនៅដ្ឋាន និងទ្រព្យសម្បត្តិសាធារណៈ៕

តើតម្លៃអចលនទ្រព្យនៅតាមផ្លូវព្រះមុនីរ៉េតកើនឡើងខ្ពស់បែបណាហើយ?

ដោយ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានថ្លែងថាតម្លៃអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតកំពុងមានសក្តានុពលហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។

នាយកក្រុមហ៊ុន Century21 Fortuna Investment លោកវ៉ាវីរៈបានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថាអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតបើប្រៀបធៀបជាមួយតំបន់ដទៃទៀតដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្សផ្លូវកម្ពុជាក្រោមផ្លូវហ្សាឌឺហ្គោលឬមហាវិថីសហព័ន្ធរុស្ស៊ីគឺនៅមានកម្រិតទាបនៅឡើយ។

លោកបន្តថាយើងមើលឃើញជាក់ស្ដែងស្រាប់ ចំពោះសំណង់អាគារដែលស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត មិនសូវជាមានភាពទាក់ទាញខ្លាំង ដូចតាមបណ្តាផ្លូវដូចដែលបានរៀបរាប់ខាងលើនោះទេ

ផ្លូវនេះ ត្រូវបានគេបែងចែកជា២តំបន់ គឺតំបន់ទី១ ចាប់ពីផ្សារដើមគរឆ្ពោះមកអាងទឹកអូឡាំពិក និងតំបន់ទី២ ចាប់ពីផ្សារដើមគរ ឆ្ពោះទៅស្ពានស្ទឹងមានជ័យ។

លោកវ៉ាវីរៈបានបន្តទៀតថាចំពោះតំបន់ទី១មានភាពទាក់ទាញជាងព្រោះនៅសងខាងផ្លូវភាគច្រើនត្រូវបានគេបើកលក់ជាអាជីវកម្មចំរុះបាននិងមានមនុស្សចរាចរណ៍ឆ្លងកាត់ច្រើនដែលដីនៅតំបន់នេះមានតម្លៃចន្លោះពី៣៥០០ទៅ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ដោយឡែកចំពោះតំបន់ទី២ហាក់មិនសូវសម្បូរផ្ទះអាជីវកម្មនោះទេហើយប្រភេទផ្ទះនីមួយៗភាគច្រើនមានប្រវែងខ្លីហើយក៏មានតែមួយជួរព្រោះនៅទល់មុខជារបងសណ្ឋាគារនិងរបងភូមិគ្រឹះ។ដូច្នេះតំបន់ទី២នេះមានតម្លៃទាបជាងតំបន់ទី១ដែលអាចស្ថិតនៅក្នុងចន្លោះពី៣០០០ទៅ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ លោកវ៉ា វីរៈ ក៏បានបញ្ជាក់បន្ថែមថា តម្លៃខាងលើនេះជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន ប៉ុន្តែនៅថ្ងៃខាងមុខនេះ អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ ព្រោះជាទូទៅតម្លៃដីនៅក្នុងរាជធានីភ្នំពេញ តែងមានការកើនឡើងក្នុងរង្វង់ប្រមាណ១០១៥ ភាគរយប្រចាំឆ្នាំ៕

អ្នកវិនិយោគអន្តរជាតិៈ រាជធានីភ្នំពេញកំពុងអភិវឌ្ឍទៅមុខនិងក្លាយទៅជាទីកន្លែងពេញ និយមបំផុតមួយសំរាប់វិនិយោគិនលើពិភពលោក

ដោយៈលក្ខិណា

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនដ៏ធំមួយ មានមូលដ្ឋាននៅប្រទេសចិនបានថ្លែងថា រាជធានីភ្នំពេញកំពុងអភិវឌ្ឍទៅមុខដោយឥតឈប់ឈរ រហូតបានក្លាយទៅជាទីពេញចិត្ត និងពេញនិយមបំផុត ក្នុងចំណោមអ្នកទិញនិងវិនិយោគិននៅលើពិភពលោក។

លោកDing Yongjun អគ្គនាយកក្រុមហ៊ុន Morgan Group ដែលកំពុងអភិវឌ្ឍន៍គំរោងខុនដូដ៏ធំនៅតំបន់ជ្រោយចង្វារបានថ្លែងបែបនេះ ក្នុងពិធីបើកបង្ហាញគម្រោងវីឡា លើអាកាសសម្រាប់អភិជនកាលពីថ្ងៃម្សិលម៉ិញថា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃសេដ្ឋកិច្ចពិភពលោក កម្ពុជាដែលជាតំបន់ខ្ពង់រាបថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ី ក្នុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានទទួលការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងនៅលើពិភពលោក។

លោកបន្តថា រាជធានីភ្នំពេញមានសក្តានុពលខ្លាំង ក្នុងការអភិវឌ្ឍជាមួយនឹងការកើនឡើងនូវកម្រិតជីវភាពរបស់ប្រជាជន និងបរិស្ថានលំនៅដ្ឋានប្រណីត តាមបែបប្រពៃណីដែលអាចបំពេញតំរូវការរបស់ប្រជាជន សម្រាប់ការតាំងទីលំនៅនិងការរស់នៅខ្ពស់បូករួមនឹងឧបករណ៍បច្ចេកទេសដ៏ល្អឥតខ្ចោះច្រើនសំបូរបែប

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជនលំដាប់ថ្នាក់ខ្ពស់ នៅលើពិភពលោកហើយក៏សម្រាប់ភាពជាម្ចាស់លំនៅឋាន ក្នុងភាពថ្លៃថ្នូរ និងបង្កើតអនាគតនៃការរស់នៅថ្មី ក្រុមហ៊ុនMORGAN GROUP បានសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានបទពិសោធន៍ ក្នុងការរស់នៅបែបលំដាប់កំពូលនៅអាស៊ីអាគ្នេយ៍ លើមាត់ទន្លេដ៏ល្បីល្បាញលើពិភពលោក ដែលបានបង្កើតស្នាដៃដល់ MORGAN ENMAISON

គម្រោងថ្មី GOLDEN SKY វានឹងអាចត្រូវគេរំពឹងថានឹងអាចផ្លាស់ប្តូររបៀបរស់នៅបែបប្រពៃណីនិងបង្កើតស្នាដៃសិល្បៈស្ថាបត្យកម្មដែលអាចបង្ហាញពីគុណតម្លៃគ្មានដែនកំណត់របស់អន្តរជាតិ។

លោកអគ្គនាយកបន្ថែមថា គម្រោងថ្មីរបស់Morganអាចនិយាយបានថា ជាគម្រោងដ៏អស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជាដោយវាមានទីតាំងនៅជាប់មាត់ទឹកនៃដងទន្លេមេគង្គក្នុងតំបន់ជ្រោយចង្វារហើយដូចបានដឹងហើយប្រទេសអភិវឌ្ឍន៍ជាច្រើននិយមសាងសង់លំនៅដ្ឋាននិងអាគារខ្ពស់ៗនៅក្បែរមាត់ទឹក។

គម្រោងនេះមានទីតាំងសម្រាប់ចតឧទ្ទម្ភាគចក្រមានទីតាំងសម្រាប់ធុរជនក្នុងការជួបជជែកគ្នាពីការងារមានផ្សារទំនើបនិងលក់ផលិតផលល្បីៗលំដាប់ពិភពលោកផងដែរ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនKW Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍអ្វីមួយ អោយតែធ្វើពិតប្រាកដ ច្បាស់លាស់នឹងទទួលបានការគាំទ្រពីអ្នកវិនិយោគ និងសាធារណជន ក៏ប៉ុន្តែសម្រាប់គម្រោង ដែលមិនច្បាស់លាស់ នោះហានិភ័យនៃភាពបរាជ័យនឹងមានខ្ពស់៕

អ្នកជំនាញថា រយៈពេល២ឆ្នាំទៀតអចលនទ្រព្យនៅតំបន់ចោមចៅនឹងកាន់តែរីកចម្រើន

ដោយវុត្ថា

ភ្នំពេញៈ អចលនទ្រព្យនៅក្នុងតំបន់ចោមចៅនឹងកាន់តែមានតម្លៃខ្ពស់បន្ថែមទៀតបន្ទាប់ពីត្រូវបានបញ្ចប់នៃការសាងសង់ស្ពានអាកាសនៅក្នុងតំបន់នេះ។

អគ្គនាយកក្រុមហ៊ុន Century 21 Advanceលោកឡុង គឹមសួគ៌បានប្រាប់គេហទំព័រPropertyarea.asiaកាលពីរសៀលថ្ងៃទី៥ តុលាកន្លងមកថា តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានការរីកចំរើន ហើយតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកាន់តែមានតម្លៃខ្ពស់បបន្ថែមទៀត។

លោកថ្លែងថា តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ គេកំពុងសាងសង់ស្ពាន  ហើយតំបន់នេះ បាននិងកំពុងមានការរីកចំរើន ដូចទៅនឹងបណ្តាខ័ណ្ឌ មយចំនួន នៅក្នុងទីក្រុងភ្នំពេញដែរ ហើយជាពិសេសតំបន់នេះ រាជរដ្ឋាភិបាលបាននឹងកំពុងមានការអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធ

លោកឡុង គឹមសួរបានបន្ថែមថា នៅក្នុងរយៈពេលប្រហែល២ឆ្នាំទៀត នឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង ហើយតំបន់អចលនទ្រព្យវិញក៏មានតម្លៃខ្ពស់ផងដែរ។លោកបញ្ជាក់ទៀតថា ចំពោះតម្លៃលំនៅឋានសមរម្យ (មួយជាន់) បច្ចុប្បន្ននៅក្នុងតំបន់នេះ ប្រហែល៥ម៉ឺនដុល្លារអាមេរិកឡើងលើ (ចន្លោះពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយតម្លៃលំនៅឋានអាជីវកម្មមានតម្លៃប្រមាណ១០ម៉ឺន ទៅ១២ ម៉ឺនដុល្លារអាមេរិក

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service  បានឱ្យដឹងដែរថា  តំបន់ចោមចៅនេះ មានការរីកចំរើនយ៉ាងខ្លាំង ដោយមានទាំងគម្រោងបុរី លំនៅឋាន និងលំនៅឋានពាណិជ្ជកម្ម  ហើយបានជំរុញឱ្យអចលនទ្រព្យ នៅក្នុងតំបន់កាន់តែមានតម្លៃខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រីបន្ថែមថា គេទៅទិញឬវិនិយោគនៅក្នុងតំបន់នេះ ដោយមើលឃើញពីសក្តានុពលខ្ពស់ទំាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ

លោកស្រីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងសាងសង់ស្ពានអាកាស និងហេ ដ្ឋារនាសម្ព័ន្ធសំខាន់ៗជាច្រើន នៅក្នុងតំបន់នេះ ដែលជំរុញឱ្យអចលនទ្រព្យកាន់តែមានតម្លៃខ្ពស់បន្ថែមទៀតនាពេលខាងមុខ។

លោកស្រីតាំង ហួរបានបញ្ជាក់ទៀតថា បើយើងឃើញជាក់ស្តែង ពីតំបន់ចោមចៅទៅកាន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានគម្រោងអភិវឌ្ឍនបុរី បណ្តុំលំនៅឋាន និង លំនៅឋានពាណិជ្ជកម្មជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងពង្រីកហេ ដ្ឋារនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរ៕

ចំណេះដឹង! តើសហគ្រិនត្រូវមានលក្ខណៈបែបណាខ្លះ?

ដោយវុត្ថា

ភ្នំពេញ៖ សហគ្រិនគឺជាបុគ្គលម្នាក់ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេងឡើយប៉ុន្តែជាបុគ្គលបង្កើតនិងធ្វើអាជីវកម្មតូចមួយតាមរយៈរកប្រាក់វិនិយោគនិងទទួលយករាល់ហានិភ័យនិងរង្វាន់នៃរកស៊ី។

សហគ្រិនត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកច្នៃប្រឌិត ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬដំណើរការថ្មី។

សហគ្រិនទាំងនេះគឺជាមនុស្សដែលមានជំនាញនិងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ននិងអនាគតនឹងនាំយកគំនិតថ្មីៗល្អៗទៅទីផ្សារ។

សហគ្រិនដែលទទួលបានជោគជ័យ ក្នុងការចាប់ផ្ដើមអាជីវកម្មត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ៕

តើ​តម្លៃ​អចលនទ្រព្យ​នៅតាម​ផ្លូវ​ព្រះ​មុនីរ៉េត​កើនឡើង​ខ្ពស់​បែបណា​ហើយ

ដោយ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែងថា តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត កំពុងមាន​សក្តានុពល ហើយ​តម្លៃ​បន្ត​កើនឡើង​ប្រចាំឆ្នាំ។

នាយក​ក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បាន​ប្រាប់ឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា អចលនទ្រព្យ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត បើ​ប្រៀបធៀប​ជាមួយ​តំបន់​ដទៃទៀត ដូចជា​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ហ្សា​ឌឺ​ហ្គោល ឬ​មហាវិថី​សហព័ន្ធរុស្ស៊ី គឺ​នៅមានកម្រិត​ទាប​នៅឡើយ។

លោក​បន្តថា “យើង​មើលឃើញ​ជាក់ស្ដែង​ស្រាប់ ចំពោះ​សំណង់​អាគារ​ដែល​ស្ថិតនៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មិនសូវ​ជាមាន​ភាព​ទាក់ទាញ​ខ្លាំង ដូច​តាម​បណ្តា​ផ្លូវ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នោះទេ” ។

ផ្លូវ​នេះ ត្រូវបាន​គេ​បែង​ចែកជា២តំបន់ គឺ​តំបន់​ទី១ ចាប់ពី​ផ្សារ​ដើម​គរ​ឆ្ពោះ​មក​អាងទឹក​អូឡាំពិក និង​តំបន់​ទី២ ចាប់ពី​ផ្សារ​ដើម​គរ ឆ្ពោះទៅ​ស្ពាន​ស្ទឹងមានជ័យ។

លោក​វ៉ា វីរៈ បាន​បន្តទៀតថា ចំពោះ​តំបន់​ទី១ មាន​ភាព​ទាក់ទាញ​ជាង ព្រោះ​នៅ​សងខាង​ផ្លូវ​ភាគច្រើន ត្រូវបាន​គេ​បើក​លក់​ជា​អាជីវកម្ម​ចំរុះ​បាន និង​មាន​មនុស្ស​ចរាចរណ៍​ឆ្លងកាត់​ច្រើន ដែល​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ចន្លោះ​ពី៣៥០០ ទៅ៤៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយឡែក​ចំពោះ​តំបន់​ទី២ ហាក់​មិនសូវ​សម្បូរ​ផ្ទះ​អាជីវកម្ម​នោះទេ ហើយ​ប្រភេទ​ផ្ទះនីមួយៗភាគច្រើន​មាន​ប្រវែង​ខ្លី ហើយក៏​មានតែ​មួយ​ជួរ ព្រោះ​នៅ​ទល់​មុខជា​របង​សណ្ឋាគារ និង​របងភូមិ​គ្រឹះ។ ដូច្នេះ​តំបន់​ទី២នេះ មានតម្លៃ​ទាប​ជាង​តំបន់​ទី១ ដែល​អាច​ស្ថិតនៅក្នុង​ចន្លោះ​ពី៣០០០ ទៅ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

យ៉ាងណាក៏ដោយ លោក​វ៉ា វីរៈ ក៏បាន​បញ្ជាក់​បន្ថែមថា តម្លៃ​ខាងលើនេះ​ជា​តម្លៃនៅលើទីផ្សារ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខនេះ អាច​នឹងមាន​ការកើនឡើង​ខ្ពស់ជាង​នេះ ព្រោះ​ជាទូទៅ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ តែងមាន​ការកើនឡើង​ក្នុង​រង្វង់​ប្រមាណ១០-១៥ ភាគរយ​ប្រចាំឆ្នាំ៕

អ្នកវិនិយោគ​អន្តរជាតិ៖ រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ទៅមុខ​និង​ក្លាយទៅជា​ទីកន្លែង​ពេញ និយម​បំផុត​មួយ​សំរាប់​វិនិយោគិន​លើ​ពិភពលោក

ដោយៈ​លក្ខិណា

ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ដ៏​ធំ​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ថ្លែងថា រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ទៅមុខ​ដោយ​ឥតឈប់ឈរ រហូត​បានក្លាយ​ទៅជា​ទី​ពេញចិត្ត និង​ពេញនិយម​បំផុត ក្នុងចំណោម​អ្នកទិញ​និង​វិនិយោគិន​នៅលើ​ពិភពលោក។

លោក Ding Yongjun អគ្គនាយក​ក្រុមហ៊ុន Morgan Group ដែល​កំពុងអភិវឌ្ឍន៍​គំរោង​ខុន​ដូ​ដ៏​ធំ​នៅ​តំបន់​ជ្រោយចង្វារ​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​បង្ហាញ​គម្រោង​វីឡា លើ​អាកាស​សម្រាប់​អភិជន​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ជាមួយនឹង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នៃ​សេដ្ឋកិច្ចពិភពលោក កម្ពុជា​ដែលជា​តំបន់​ខ្ពង់រាប​ថ្មី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាស៊ី ក្នុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏បាន​ទទួល​ការចាប់អារម្មណ៍ កាន់តែខ្លាំង​ឡើង​នៅលើ​ពិភពលោក ។

លោក​បន្តថា “រាជធានី​ភ្នំពេញ​មាន​សក្តានុពល​ខ្លាំង ក្នុងការ​អភិវឌ្ឍ​ជាមួយនឹង​ការកើនឡើង​នូវ​កម្រិតជីវភាព​រប​ស់​ប្រជាជន និង​បរិស្ថាន​លំនៅដ្ឋាន​ប្រណីត តាមបែប​ប្រពៃណី​ដែល​អាចបំពេញ​តំរូវការ​របស់​ប្រជាជន សម្រាប់​ការតាំង​ទីលំនៅ​និង​ការរស់នៅ​ខ្ពស់​បូករួម​នឹង​ឧបករណ៍​បច្ចេកទេស​ដ៏​ល្អឥតខ្ចោះ​ច្រើន​សំបូរបែប” ។

ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាជន​លំដាប់​ថ្នាក់ខ្ពស់ នៅលើ​ពិភពលោក​ហើយក៏​សម្រាប់​ភាពជា​ម្ចាស់​លំនៅឋាន ក្នុង​ភាពថ្លៃថ្នូរ និង​បង្កើត​អនាគត​នៃ​ការរស់នៅ​ថ្មី ក្រុមហ៊ុន MORGAN GROUP បាន​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ទទួលបាន​បទពិសោធន៍ ក្នុងការ​រស់នៅ​បែប​លំដាប់​កំពូល​នៅ​អាស៊ីអាគ្នេយ៍ លើ​មាត់ទន្លេ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ដែល​បាន​បង្កើត​ស្នា​ដៃដល់ MORGAN ENMAISON ។

គម្រោង​ថ្មី GOLDEN SKY វា​នឹង​អាច​ត្រូវគេ​រំពឹងថា នឹង​អាច​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ប្រពៃណី និង​បង្កើត​ស្នាដៃ​សិល្បៈ​ស្ថាបត្យកម្ម ដែល​អាច​បង្ហាញ​ពី​គុណ​តម្លៃ​គ្មាន​ដែន​កំណត់​របស់​អន្តរជាតិ ។

លោក​អគ្គនាយក​បន្ថែម​ថា គម្រោង​ថ្មី​របស់ Morgan អាច​និយាយបានថា ជា​គម្រោង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​វា​មាន​ទីតាំង​នៅជាប់​មាត់ទឹក នៃ​ដង​ទន្លេមេគង្គ​ក្នុង​តំបន់​ជ្រោយចង្វារ ហើយ​ដូច​បានដឹង​ហើយ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន និយម​សាងសង់​លំនៅដ្ឋាន និង​អាគារខ្ពស់ៗនៅក្បែរ​មាត់ទឹក។

គម្រោង​នេះ មាន​ទីតាំង​សម្រាប់​ចត​ឧ​ទ្ទ​ម្ភា​គ​ចក្រ មាន​ទីតាំង​សម្រាប់​ធុរជន​ក្នុង​ការជួប​ជជែក​គ្នា​ពី​ការងារ មាន​ផ្សារ​ទំនើប និង​លក់​ផលិតផលល្បីៗលំដាប់​ពិភពលោក​ផងដែរ។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការអភិវឌ្ឍ​អ្វីមួយ អោយតែ​ធ្វើ​ពិតប្រាកដ ច្បាស់លាស់​នឹង​ទទួលបាន​ការគាំទ្រ​ពី​អ្នកវិនិយោគ និង​សាធារណជន ក៏ប៉ុន្តែ​សម្រាប់​គម្រោង ដែល​មិន​ច្បាស់លាស់ នោះ​ហានិភ័យ​នៃ​ភាពបរាជ័យ​នឹងមាន​ខ្ពស់៕