មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត បាន​បើក​ដំណើរការ​នៅ​ក្រុងព្រះសីហនុ

ដោយ វុត្ថា

ព្រះសីហនុៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត បានចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល១៥ខែ។

មជ្ឍមណ្ឌល​ពា​ណិ​ជ្ចក​ម្ម​ថ្មី​មួយ​នេះ ត្រូវបាន​បណ្តាក់ទុន​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ក្នុងស្រុក ក្នុង​រង្វង់​ទឹកប្រាក់​ជាង១,៥លាន​ដុល្លា​អាមេរិក  ដោយមាន​ការបែងចែក​ជា​តំបន់​អាជីវកម្ម​ដាច់ដោយឡែក​ផ្សេង​ពីគ្នា ដូចជា​ទីតាំង​លក់​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ទីតាំង​លក់​គ្រឿងសម្អាង ទីតាំង​លក់​ចំណីអាហា​រដ្ឋា​ន និង​តំបន់​លក់ទំនិញ​ផលិតផល​ជាច្រើន​ទៀត ក្រោម​ការសាងសង់​ជា​ស្តង់​ចំនួន៤០៨ ស្តង់ ទី​ចំណតរថយន្ត ៩០កន្លែង  និង​មាន​បណ្តាញ​សង្គ្រោះបន្ទាន់​ចំនួន៥កន្លែង​ផងដែរ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តារា​សំណាង មាន​អាស័យដ្ឋាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ជិត​រោងចក្រ​ស្រា​បៀរ​អង្គរ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដា​រា សំណាង បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មាន​រយៈពេល១៥ខែ និង​បានបញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ។

លោក គួច  ចំរើន អភិបាលខេត្ត​ព្រះសីហនុ  បាន​សាទរ​ចំពោះ​ការវិនិយោគ​ដោយ​អ្នកវិនិយោគ​ខេត្ត​ព្រះសីហនុ មួយ​នេះ  ដោយ​សូមឱ្យ​អាជីវករ​ទាំងអស់​គោរព​ឱ្យបាន​នូវ​ស្តង់ដា​អនាម័យ  ព្រមទាំង​សហការ​ល្អជា​មួយ​ម្ចាស់​គម្រោង  និង​អាជ្ញាធរ​ដែនដី។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ដើម្បី​លើកកម្ពស់ និង​បង្កើន​កំនើនសេដ្ឋកិច្ច​ក្នុង​ខេត្ត រដ្ឋាភិបាល​បាន​ស្ដារឡើងវិញ​ទាំងស្រុង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បន្ទាប់ពី​ទទួលរង​ការខូចខាត ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក និង​គ្រោះទឹកជំនន់​នាពេល​កន្លង​ម ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​បែបនេះ។

ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ធ្វើឡើង​ក្រោម​ការយកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​មួយ​នេះ​មាន​ភាព​ស៊ី​វិ​ល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត​ឧស្សាហកម្ម​គំ រូ​ពហុ​បំណង​តែមួយគត់ និង​ជា​ខេត្ត​បំពង់ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ។

ហេតុ​ដូច្នេះហើយ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​បញ្ចេញ​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំងនេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ទេស​ចរណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ​អាច​ប្រើប្រាស់​បានយូរ​អង្វែង៕

រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ប្រើ​និ​មិ​ត្តិ​សញ្ញា​ខេត្តពោធិ៍សាត់​ជា​ផ្លូវការ

ដោយៈ រ៉ា​ណេ​ត

ពោធិ៍សាត់ៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា «ខេត្តពោធិ៍សាត់» តាម​ប្រកា​សលេខ៣៤៧១ប្រ.ក ចុះ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។

យោងតាម​សេចក្ដីប្រកាស និង​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្រោម​ការសម្រេច​របស់​សម្ដេច​ក្រឡាហោម ស ខេង បានកំណត់ និង​ដាក់ចេញ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​រូប​និមិត្តសញ្ញា​ខេត្តពោធិ៍សាត់ ដែលមាន​រូបភាព​ដូច​បានបង្ហាញ​ជូន​ខាង​លើ​នេះ។

ចំពោះ​និម្មិត​សញ្ញា​នោះ​មាន​ធាតុ​ផ្សំ “ទឹក ដី មនុស្ស និង​ប្រវត្តិសាស្ត្រ” ដែល​បង្ហាញ​ពី​ប្រភពធនធាន​ធម្មជាតិ ដ៏​សម្បូរបែប​ក្នុងការ​អភិវឌ្ឍ ផ្តើមចេញពី​ភាព​ឧស្សាហ៍​ព្យាយាម​របស់​ប្រជាពលរដ្ឋ លើទឹក​ដី​ដ៏​អំណោយផល ទើប​អាច​កំណត់​បានជា​និមិត្តសញ្ញា សម្គាល់​ខេត្ត​ដូចជា…

*ទី១៖ រូប​មនុស្ស​ជិះសេះ​ស្ពាយ​ដាវ តំណាងឱ្យ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ឧកញ៉ា​ពញា​សួគ៌ា លោកតា​ឃ្លាំង មឿង រួមទាំង​ក្រុមគ្រួសារ​របស់លោក ដែល​សុខចិត្ត លះបង់​ធ្វើ​ពលី​កម្ម​បូជា​នូវ​អាយុជីវិត ឥត​ស្តាយស្រណោះ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ សាសនា ព្រះមហាក្សត្រ និង​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ដល់​មនុស្ស​ជំនាន់​ក្រោយ ឱ្យ​ខិតខំ​ការពារ​កសាង​ជាតិ​មាតុភូមិ​ឱ្យបាន​គង់វង្ស និង​រុងរឿង។

*ទី២៖ រូប​តំបន់​ជួរ​ភ្នំក្រវាញ (ផ្ទៃ​ខាងក្រោយ​រូប​សេះ) ភ្នំក្រវាញ​ជា​ឈ្មោះ​ភ្នំ​មួយ​នៅក្នុង​ខេត្តពោធិ៍សាត់ សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​ធម្មជាតិ អនុផល​ព្រៃឈើ រុក្ខជាតិ​ជា ឱសថ​បុរាណ និង​ជា​ជម្រក​នៃ​សត្វព្រៃ​គ្រប់​ប្រភេទ។ ជួរ​ភ្នំក្រវាញ ជា​ប្រភព​នៃ​ទឹក​សម្រាប់​ការ ងារ​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំង​ជា​ប្រភព​ថាមពល​វា​រី​អគ្គិសនី និង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរបែប​ដ៏​មាន​សក្ដានុពល​នៃ​ខេត្ត។

*ទី៣៖ រូប​ដី​ឬ​ផែន​ថ្ម ដែល​សេះ​ឈរ​ពីលើ​តំណាងឱ្យ​ធនធាន​រ៉ែ​ធម្មជាតិ ដ៏​សម្បូរបែប​របស់​ខេត្ត​ដូចជា ប្រភព​រ៉ែ​ថ្មកែវ ដែលជា​ថ្ម​មានតែ​មួយគត់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ថ្ម​ដែល​គេ​យកទៅ​ច្នៃ​ជា​ផលិតផល​សិល្បៈ​សូន​រូបផ្សេង។

*ទី៤៖ ដើម​ពោធិ៍ និង​ក្រូចពោធិ៍សាត់៖ ដើម​ពោធិ៍ គឺ​តំណាងឱ្យ​ប្រវត្តិ​នៃ​ឈ្មោះ​របស់​ខេត្តពោធិ៍សាត់ ដែល​មកពី​ពាក្យ​ដើម​គឺ (ពោធិ៍-រសាត់) មាន​ចំនួន១២សន្លឹក តំណាងឱ្យ​គុណ​អ្នក​ម្តាយ។ ក្រូចពោធិ៍សាត់​តំណាងឱ្យ​ផលានុផល ផ្លែឈើ​ដែល​ត្រូវបាន​ដាំ ក្នុងសម័យ​អាណានិគមនិយម​បារាំង ក្នុងភូមិ​ដប់​បាត្រ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដំបូង​គេ​នៅ​កម្ពុជា ដោយ​ស្ថានីយ​ស្រាវជ្រាវ​ដើម​ក្រូច​មុន​ឆ្នាំ១៨៦៣ ហើយ​មាន​ចំនួន២១ផ្លែ តំណាងឱ្យ​គុណ​លោកឪពុក។

*ទី៥៖ ផ្ទៃ​ទឹក និង​ត្រី តំណាងឱ្យ​បឹង​ទន្លេសាប ដែលជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ និង​ជា​ដែន​ជម្រក​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ដែន​ជម្រក​ជីវៈចម្រុះ និង​សម្រាប់​បម្រើ ឱ្យ​តម្រូវការ ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តពោធិ៍សាត់។

*ទី៦៖រូប​គួរ​ស្រូវ​ក្រង​ជា​រង្វង់​ស្នែងក្របី បង្ហាញ​អំពី​ភាពសម្បូរ​បែប​នៃ​ដំណាំ​ស្រូវ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​កសិកម្ម​ដ៏​ធំ​ទូលាយ ជា​គ្រឹះ​រឹងមាំ​សម្រាប់​ខឿនសេដ្ឋកិច្ច​ជាតិ។

*ទី៧៖ បូ (ពណ៌​ក្រហម ខៀវ និង​បៃតង) តំណាងឱ្យ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ទាំងមូល​នៅក្នុង​ខេត្តពោធិ៍សាត់ នាំគ្នា​ស្តារ និង​លើកស្ទួយ​ក្នុងការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ។

*ទី៨៖ អក្សរ «ខេត្តពោធិ៍សាត់» បញ្ជាក់ថា​ប្រជាជន​ខេត្តពោធិ៍សាត់ គោរព​យ៉ាង​ខ្ជាប់ខ្ជួន និង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល កម្ពុជា ដោយ​ជ្រក​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

*ទី៩៖ ក្រវាញ គឺជា​រុក្ខជាតិ​ផ្តល់នូវ​ដើម ផ្កា និង​ផ្លែ សម្រាប់​ប្រើប្រាស់​ជា​អាហារ និង​ឱសថ​មានឈ្មោះ​ល្បីល្បាញ​ជា​យូរលង់​ណាស់​មកហើយ ជាមួយ​ឈ្មោះ​ជួរ​ភ្នំក្រវាញ និង​របាំ​បេះ​ក្រវាញ។

កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ លើក​ទី១២ ឆ្នាំ​ទី១ អាណត្តិ​ទី៣ និម្មិត​សញ្ញា​ខេត្តពោធិ៍សាត់ ត្រូវបាន​ក្រុមប្រឹក្សា​ខេត្ត ប្រជុំ​ពិនិត្យ និង​អនុម័ត ដាក់​សុំ​ការសម្រេច​ពី​ក្រសួងមហាផ្ទៃ ដើម្បី​អាច​យកមកប្រើ​ប្រាស់​លើ​លិខិត រដ្ឋបាល​ជា​ផ្លូវការ និង​អាច​សាងសង់​ក្លាយជា​កន្លែង​គោរពបូជា ដែលមាន​ការទាក់ទាញ​ពី​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​សម្រាប់​ប្រើប្រាស់​ដាក់​នៅ​កន្លែងធ្វើការ​ងារ, ដាក់​នៅលើ​ក្បាល​លិខិត ឯកសារ និង​ស្រោមសំបុត្រ​ផ្លូវការ, ប្រើប្រាស់​ក្នុង​ពិធី​នានា​របស់​រដ្ឋបាលខេត្ត​ពោធិ៍ និង​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងករណីផ្សេងៗទៀត​ដែល​ចាំបាច់៕

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ជ្រើសរើស​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​ដ៏​ធំ​មួយ​សម្រាប់​គម្រោងពង្រីក​កំពង់ផែ​ខ្លួន

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​Kalmar ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Cargotec បាន​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង ជាមួយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដើម្បី​ផ្គត់ផ្គង់​ដង​ស្ទូច​ដឹក​ប្រេង​ប្រភេទ Kalmar SmartPower Rubber-Tyred Gantry (RTG) ចំនួន៤គ្រឿង​សម្រាប់​ចំណត LM17 កុងតឺន័រ​របស់ខ្លួន​នៅ​កម្ពុជា។

ការបញ្ជាទិញ​នេះ​ត្រូវបាន​កក់​ទុក ក្នុង​ការទទួល​ការបញ្ជាទិញ​លំដាប់​ទី៣ ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន Cargotec ជាមួយនឹង​ការដឹកជញ្ជូន​គ្រោង​នឹង​បញ្ចប់ នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០២១ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ។

ស្ថានីយ​កុងតឺន័រ LM17 របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​កាល​ខែមករា ឆ្នាំ២០១៣នៅ​ខេត្តកណ្តាល។ ស្ថានីយ​នេះ​ផ្តល់នូវ​សេវាកម្ម​សម្រាប់​ទំនិញ​ដឹកទំនិញ​ទាំង​កុងតឺន័រ និង​ធម្មតា ដែលមាន​សមត្ថភាព​គ្រប់គ្រង​កុងតឺន័រ បច្ចុប្បន្ន​ចំនួន ១៥០,០០០ TEUs ។

ដង​ស្ទួ​ច Kalmar RTG ថ្មី​ទាំង​បួន ដែល​ត្រូវបញ្ជូន​នៅ​ចំណតLM17គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ស្ថានីយ ដែលមាន​គោលបំណង​គាំទ្រ ដល់​ផែនការ​កំណើន​របស់​ក្រុមហ៊ុន ដែល​ជួយ​ពួកគេ​ឱ្យមាន​សមត្ថភាព​ស្ថានីយ​ទ្វេដង។

ដង​ស្ទួ​ច Kalmar SmartPower RTG ប្រើប្រាស់​ប្រេង​តិចជាង ១០លីត្រ ក្នុង​មួយ​ម៉ោងជាង​ប្រេងម៉ាស៊ូត RTG ភាគច្រើន​នៅលើ​ទីផ្សារ ដោយសារ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​តូច​ជាង​មុន និង​ប្រព័ន្ធគ្រប់គ្រង​ថាមពល​ឆ្លាត​វៃ។ ដោយសារតែ​ការ​រចនា​ម៉ូដ​ទាន់សម័យ Kalmar SmartPower RTG មាន​ទំងន់​តិច និង​មាន​សមាសធាតុ​តិចជាង​មុន ដែលជា​លទ្ធផល​ធ្វើឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ជាង​មុន មាន​កំហុស​តិចជាង​មុន​តិច និង​មានការ​ថែទាំ​តិច។

វា​ផ្តល់នូវ​តុល្យភាព​ល្អឥតខ្ចោះ​រវាង​ផលិតភាព និង​ប្រសិទ្ធភាព​ក្នុង​កម្មវិធី​ដោះស្រាយ​កុងតឺន័រ​ធម្មតា។

លោក​ហ៊ី បា​វី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មានប្រសាសន៍ថា “ទំនាក់ទំនង​ដ៏​រឹងមាំ​របស់​យើង​ជាមួយ ក្រុមហ៊ុន Kalmar មាន​តាំងពី​ដើមដំបូង នៃប្រតិបត្តិ​ការ​របស់​យើង​នៅ LM17 ។ ការគាំទ្រ និង​ឧបករណ៍​ដែលមាន​ស្នាដៃ​ខ្ពស់ របស់​ក្រុម​កា​ម៉ា​ល​បាន​នាំឱ្យ​យើង​ជ្រើសរើស​ក្រុមហ៊ុន​ម្តងទៀត នៅពេល​វា​ពង្រីក​សមត្ថ​ភាព​របស់​យើង” ៕

ចំណេះដឹង! អ្វី​ជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់?

ដោយៈ វុត្ថា

ភ្នំពេញៈ នៅក្នុង​គោលការណ៍ ការដាក់​ទំនិញ​ក្នុង​ភណ្ឌាគារ​គយ មាន​ដែន​កំណត់ ត្រូវបាន​ព្យួរ​ការបង់​ពន្ធអាករ និង​ការដាក់​កម្រិត​កំណត់​ដែល​ទំនិញ​ទាំងនោះ​ត្រូវ​ជាប់។

Photo by The Phnom Penh Post

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​មាន៣ប្រភេទ ៖

ក. ភណ្ឌាគារ​សាធារណៈ ដែល​ទទួល​ការអនុញ្ញាត ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាចធ្វើ ប្រតិបត្តិការ ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ឬ​ដោយ​បុគ្គល​ណាមួយ​បាន។ ភណ្ឌាគារ​នេះ​ត្រូវបាន ប្រើប្រាស់​សម្រាប់​ផ្តល់​សេវា​ដល់​បុគ្គល​ទាំងឡាយ ដែលមាន​សិទ្ធិ​ធ្វើ​សន្និធិ​ទំនិញ។

ខ. ភណ្ឌាគារ​ឯកជន ត្រូវ​បានផ្តល់​ការអនុញ្ញាត ដោយ​នាយក​ទីចាត់ការគយ និង​រដ្ឋាករ ត្រូវបាន​ប្រើប្រាស់។ ដោយឡែក​ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់ធ្វើ​សន្និធិ​ទំនិញ ដើម្បី​ការប្រើប្រាស់​ដោយឡែក រាប់បញ្ចូល ទាំង​ប្រតិបត្តិ​ករ​អគារ​លក់ទំនិញ​រួច​ពន្ធ។

គ. ភណ្ឌាគារ​ពិសេស គឺជា​ភណ្ឌាគារ​ដែល​ទទួលបាន​សិទ្ធិ ពី​នាយក​ទីចាត់ការគយ និងរ ដ្ឋា​ករ សម្រាប់​ថែរក្សា​ប្រភេទ​ទំនិញ​គ្រោះថ្នាក់ ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដទៃទៀត ឬ អាច​ត្រូវការ​ទីកន្លែង ពិសេស​សម្រាប់​រក្សា​ទំនិញ​ទាំងនោះ។

អាជ្ញាប័ណ្ណ​សម្រាប់​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ត្រូវ​កំណត់​នូវ​ល័ក្ខខ័ណ្ឌ​សម្រាប់​ម្ចាស់​កម្មសិទ្ធិ និង​ប្រតិបត្តិ​ករ​រាប់បញ្ចូល​ទាំង​ទីតាំង សំណង់ គម្រោង​អគារ នីតិវិធី​សម្រាប់​ចាត់ចែង និង​គ្រប់គ្រង (មាត្រា ៤៤) ។ ទំនិញ​អាច​រក្សាទុក​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ រហូតដល់​រយៈពេល២ឆ្នាំ គិតពី​ថ្ងៃ​ចុះ​បញ្ជិកា (មាត្រា ៤៦) ។

ស្ថិតក្នុង​កាលៈទេសៈ​ជាក់ស្តែង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​អនុញ្ញាត​ឲ្យ​បង្កើត​ភណ្ឌាគារ ផលិតកម្ម​មាន​ដែន​កំណត់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គយ​ក្នុង​គោលបំណង​កែច្នៃ និង​ផលិត​ទំនិញ។ ផលិតផល​ដែល​ដាក់​ចូលក្នុង​ភណ្ឌាគារ​ផលិតកម្ម​មាន​ដែន​កំណត់​ត្រូវ​ព្យួរ​ពន្ធ និង​អាករ​នាំចូល(មាត្រា ៤៩) ។

ប្រតិបត្តិ​ការកែច្នៃ ឬ​ចំរាញ់​តេ​ល​សិលា​ឆៅ​ឬ​បី​ទី​ម​ខនិជ ដើម្បី​ទទួលបាន​ផលិតផល​តេ​ល​សិលា ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​របប​ភណ្ឌាគារ​ផលិតកម្ម មាន​ដែន​កំណត់​បាន (មាត្រា ៥០) ៕

អភិបាលរាជធានីប្រគល់ឱ្យមន្ទីរសាធារណការដាំដើមធ្នង់ជិត២ពាន់ដើមនៅតាមផ្លូវ២១៧ចាប់ពីរង្វង់មូលគួរស្រូវដល់ផ្លូវជើងឯកក្នុងសប្តាហ៍ក្រោយ

ដោយ៖រ៉ាម៉ន
ភ្នំពេញ ៖ប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណជិត២០០០ដើម អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមខាងបណ្ដោយផ្លូវ២១៧ ចាប់ពីរង្វង់មូលគួរស្រូវដល់ផ្លូវចូលជើងឯក ក្នុងខណ្ឌដង្កោ នៅសប្តាហ៍ក្រោយ ដើមខែកញ្ញាឆ្នាំ២០២០នេះហើយ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ ហើយការងារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំដោយសហការជាមួយមន្ទីរកសិកម្មរាជធានីនិងអាជ្ញាធរមូលដ្ឋានផងដែរ។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង ក្នុងកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០នេះ។

ពាក់ព័ន្ធការងារនេះលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោមការដឹកនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺសម្រេចអោយអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំ ហើយឈើដែលត្រូវដាំ មិនមែនកូនឈើតូចៗនោះទេគឺជាប្រភេទកូនឈឺធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ចាប់ផ្ដើមដាំពី រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាលដល់ផ្លូវចូលមជ្ឈមណ្ឌប្រល័យពូជសាសន៍ជើងឯ លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌដង្កោ មន្ទីរកសិកម្មរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ចុះណែនាំធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំរួច នៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អដោយស្រឡាញ់ដើមឈើដូចស្រឡាញ់កូនខ្លួនឯងដែរ។

គួរបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី០៣មិថុនាកន្លងទៅនេះ លោកក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុននៃការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរឱ្យបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូឱ្យហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោគស្តា។

ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានមានប្រសាសន៍លើកឡើង ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនៃការដាំដើមឈើប្រណិតៗនៅតាមបណ្តោយផ្លូវ២១៧នេះផងដែរ ដោយលោកស្រីអះអាងថា ការដាំដើមឈើនេះយើងអាចការពារបាននូវការរំលោភចំណីផ្លូវពីសំណាក់ប្រជាពលរដ្ឋមួយចំនួនផងដែរ ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀតបានបើកដំណើរការនៅក្រុងព្រះសីហនុ

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត បានចាប់ផ្តើមបើកដំណើរការអាជីវកម្មជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល១៥ខែ។

មជ្ឍមណ្ឌលពាណិជ្ចកម្មថ្មីមួយនេះ ត្រូវបានបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ក្នុងរង្វង់ទឹកប្រាក់ ១ ៥៣២ ៨០០ ដុល្លាអាមេរិក ដោយមានការបែងចែកជាតំបន់អាជីវកម្មដាច់ដោយឡែកផ្សេងពីគ្នា ដូចជាទីតាំងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទីតាំងលក់គ្រឿងសម្អាង ទីតាំងលក់ចំណីអាហារដ្ឋាន និងតំបន់លក់ទំនិញផលិតផលជាច្រើនទៀត ក្រោមការសាងសង់ជាស្តង់ចំនួន ៤០៨ ស្តង់ ទីចំណតរថយន្ត ៩០កន្លែង និងមានបណ្តាញសង្គ្រោះបន្ទាន់ចំនួន ៥កន្លែងផងដែរ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាសំណាង មានអាសយដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅជិតរោងចក្រស្រាបៀរអង្គរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារា សំណាង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល ១៥ខែ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

លោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានសាទរចំពោះការវិនិយោគដោយអ្នកវិនិយោគខេត្តព្រះសីហនុ មួយនេះ ដោយសូមឱ្យអាជីវករទាំងអស់គោរពឱ្យបាននូវស្តង់ដាអនាម័យ ្រពមទាំងសហការល្អជាមួុយម្ចាស់គម្រោង និងអាជ្ញាធរដែនដី។

លោកអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ដើម្បីលើកកម្ពស់ និងបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋាភិបាលបានស្ដារឡើងវិញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធនានាបន្ទាប់ពីទទួលរងការខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕

Breaking News ៖ លោក Shinzo Abe បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនជាផ្លូវការ ដោយសារបញ្ហាសុខភាព

ដោយ ៖ ប៊ី
ទីក្រុងតូក្យូ ៖ លោក ស៊ីនហ្សូ អាបេ (Shinzo Abe ) នាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់តំណែង និងដឹកនាំប្រទេសបានយូរជាងគេនៅក្នុងប្រវត្តិសាស្ត្រ ជប៉ុន បានប្រកាសលាលែងពីតំណែង ជាផ្លូវការហើយ ដោយសារកត្តាសុខភាពមិនអំណោយផល។

ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូនៅថ្ងៃសុក្រនេះ លោក អាបេ បាននិយាយថា “ទោះបីជានៅសល់រយៈពេលមួយឆ្នាំទៀត ដែលខ្ញុំត្រូវកាន់កាប់ និងមានបញ្ហាប្រឈមជាច្រើនដើម្បីឆ្លើយតប ក៏ដោយខ្ញុំបានសំរេចចិត្តឈប់ពីតំណែងនាយករដ្ឋមន្រ្តី។ ជាមួយការសុំលាលែងពីតំណែងនៅថ្ងៃនេះ លោកក៏បានសូមអភ័យទោសដល់ប្រជាជនជប៉ុន ដែលលោកមិនអាចបំពេញភារកិច្ចរបស់ខ្លួន ក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-19។

លោក អាបេ កើតមានជំងឺរលាកពោះវៀនធំ រាំរៃមិនអាចព្យាបាលបានអស់រយៈជាយូរមកហើយ ដែលជាកត្តាមួយក្នុងការលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ពោលគឺតាំងពីអំឡុងឆ្នាំ ២០០៧ ដែលជាពេលវេលាបញ្ចប់អាណត្តិដំបូងរបស់លោក បន្ទាប់ពីបានកាន់តំណែងជាងមួយឆ្នាំ។

នៅព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍កន្លងទៅនេះ លោក អាបេ បាន ទៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យកៃអូ នៅទីក្រុងតូក្យូ ដើម្បីទទួលយកលទ្ធផលវិភាគលើកទី២ របស់លោក។

លោកបានប្រាប់អ្នកសារព័ត៌មានថា “អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលខ្ញុំបានគ្រប់គ្រងជំងឺរ៉ាំរ៉ៃរបស់ខ្ញុំ ប៉ុន្តែនៅឆ្នាំនេះក្នុងខែមិថុនាខ្ញុំបានទៅពិនិត្យសុខភាពជាទៀងទាត់ ហើយមានសញ្ញានៃជំងឺនេះ”។ លោក អាបេ បាននិយាយថា “ខ្ញុំបានធ្វើការវិនិច្ឆ័យថា ខ្ញុំមិនគួរបន្តការងាររបស់ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្តីឡើយ។ ខ្ញុំត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយត្រូវការការព្យាបាល”៕

សំណង់ចំរុះជាង១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្តត្រូវបានរុះរើទាំងស្រុង

ដោយ ៖ រ៉ាណេត

សៀមរាប ៖ សំណង់ចំរុះគ្រប់ប្រភេទ ដែលស្ថិតនៅផ្នែកខាងត្បូងផ្លូវចូល និងមុខបរិវេណឈាងខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប សរុបជាង១៥០ខ្នង ត្រូវបានរុះចោលអស់ទាំងស្រុង។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះថា សំណង់ចំរុះ រួមមានអគាររដ្ឋបាលរបស់រដ្ឋ អគារភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ អាហារដ្ឋានលក់ម្ហូបអាហារ និងគ្រឿងភេសជ្ជៈ កន្លែងលក់សម្លៀកបំពាក់ផ្សេងៗ សរុបជាង ១៥០ខ្នង ដែលស្ថិតនៅ បរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុងហើយ ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។

លោកបានបញ្ជាក់ថា កិច្ចការនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រចិត្ត និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃ រមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា មានគម្រោងកែប្រែតំបន់ដែលជាអតីតទីតាំងសំណង់ ដែលរុះរើនេះរៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិន ពិដោរក្រ អូបៗផង ជាការកែប្រែទីនេះឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និង សណ្តាប់ធ្នាប់កាន់ប្រសើរឡើង ដើម្បីធ្វើយ៉ាងណាបង្កើនសោភ័ណភាពតំបន់អង្គរឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងទាក់ទាញទេសចរជាងពេលបច្ចុប្បន្ន។

ដោយឡែក សម្រាប់បណ្តាអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ ដូរឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន៕

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ផ្តោតសំខាន់លើវឌ្ឍនភាព និងសមិទ្ធិផលសេដ្ឋកិច្ចក្នុងស្ថានភាពកំពុងប្រឈម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលរួមមានប្រទេសកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបើកិច្ចប្រជុំកំពូលលើកទី៥២ ស្ដីពីការអភិវឌ្ឍលើផែនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ នៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺ Covid-19 ដែលបន្តជាបញ្ហានៅពេលបច្ចុប្បន្ន។

ក្រោមវត្តរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥២ រយៈពេល៣ថ្ងៃ និងទើបតែបញ្ចប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានពិភាក្សាលើស្ថានភាពវិវត្តន៍ក្នុងតំបន់ និងសកល ជាពិសេសផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពី Covid-19 ដោយផ្តោតសំខាន់លើការរក្សាការបើកទីផ្សារ ការលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យវិស័យពាណិជ្ជកម្មនៅតែរក្សាបានស្ថានភាពល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាពីការរក្សាការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 រួមជាមួយនឹងការលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

នៅក្នុងឱកាសនេះ ក៏មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)
ដោយកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការចរចា និងដោះស្រាយបញ្ហាសេសសល់ សម្រាប់ការរៀបចំការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិបនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ ឆ្នាំ២០១៩។

នៅក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយវិបត្តិ Covid-19 នេះ រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់លើការបើកចំហទីផ្សារ (ទំនិញ សេវាកម្ម និងវិនិយោគ) ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំរួមគ្នារវាងប្រទេសនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ រដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការចរចាបើកទីផ្សារ (ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ) និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំនេះ ដែលវាមានសារៈសំខាន់ខ្លាំងក្នុងការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសសម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញបន្ទាប់ពីវិបត្តិ Covid-19 ៕

រោងចក្រផលិតម៉ាស និងស្រោមដៃ ក្នុងខេត្តពោធិ៍សាត់ គ្រោងចាប់ដំណើរការចុងឆ្នាំ ២០២០

ដោយ ហ្សូលី

ពោធិ៍សាត់៖ រោងចក្រផលិតម៉ាស និងស្រោមដៃពេទ្យ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងដាក់ឱ្យដំណើរការនៅក្នុងអំឡុងចុងខែតុលា ឆ្នាំ ២០២០ឆាប់ៗនេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅស្រុក ការពារការសាយភាយនៃជំងឺ Covid-19។

បើតាមឱ្យដឹងពីអភិបាលស្រុកក្រគរ លោក លីវ សេងហ៊ីម បានមានប្រសាសន៍នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០នេះថា ក្រុមហ៊ុនមួយដែលបណ្តាក់ទុនវិនិយោគរោងចក្រផលិតម៉ាស និងស្រោមដៃ ស្ថិតក្នុងស្រុកក្រគរនេះ នឹងបើកដំណើរការឆាប់ៗគឺនៅចុងខែតុលា ឆ្នាំ ២០២០។

លោកអភិបាលបន្តថា រោងចក្រនេះកំពុងត្រូវការកម្លាំងពលកម្មចំនួនជាង ៣០០០នាក់ សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្មនូវផលិតផល ម៉ាស និងស្រោមដៃ ដើម្បីគាំទ្រទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សម្តេចតេជោធ្លាប់បានស្នើដល់បណ្តារោងចក្រ សហគ្រាសមួយចំនួនដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ឱ្យចូលរួមផលិតម៉ាស ដល់ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់គ្រប់ៗគ្នា ខណៈតម្លៃម៉ាសនាំចូលមានតម្លៃខ្ពស់ និងពិបាកក្នុងការស្វែងរកទិញ។

ការរីកចំរើនរបស់ខេត្តពោធិ៍សាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលសំដៅដល់ការជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

គិតមកទល់ឆ្នាំ ២០២០នេះ នៅក្នុងខេត្តពោធិសាត់ទាំងមូល មានអាជីកម្មសរុបចំនួនជាង ៥០០០ កន្លែង ក្នុងនោះមានរោងចក្រចំនួន ១៣៦ រោងចក្រដែលមានកម្មករជាង ១ម៉ឺននាក់កំពុងបំរើការ ។

ក្រៅពីនេះ ក៏មានអាជីវកម្មផ្សេងជាច្រើន ដូចជារោងម៉ាស៊ីនកិនស្រូវ មានទាំងឡសំងូតជាច្រើនតាំងសម្រាប់ផលិតក្នុងការនាំចេញ និងផ្គត់ផ្គង់នៅក្នុងស្រុក៕