ដោយ ៖ ប៊ី
អន្តរជាតិ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានយល់ព្រមផ្តល់ជំនួយបន្ទាន់ចំនួន ៧៣២លានដុល្លារ សម្រាប់ប្រទេសបង់ក្លាដែស ដើម្បីជួយប្រទេសនេះក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយជំងឺ Covid-19 ដែលបានអនុម័តប្រាក់កម្ចីកាលពីម្សិលមិញ។

នេះគឺជាចំនួនប្រាក់កម្ចីដ៏ធំបំផុតសម្រាប់បង់ក្លាដែសដើម្បីដោះស្រាយជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយជំងឺCovid-19។ ជំងឺរាតត្បាតកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស។ប្រភពហិរញ្ញប្បទានខាងក្រៅសំខាន់ពីររបស់ប្រទេសនេះគឺការនាំចេញសម្លៀកបំពាក់ និងលំហូរផ្ទេរប្រាក់ត្រូវបានព្យាករថានឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស។
IMF បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញថា ការឆ្លើយតបគោលនយោបាយចាំបាច់ដើម្បីការពារការរាតត្បាតក្នុងស្រុក រួមទាំងការបិទទីក្រុងសំខាន់ៗ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច និងបណ្តាលឱ្យមានកំណើនយឺត។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងការទូទាត់តុល្យភាព និងតម្រូវការសារពើពន្ធជាបន្ទាន់ IMF បានអនុម័តជំនួយបន្ទាន់ក្រោមមូលនិធិឥណទានរហ័ស និងឧបករណ៍ហិរញ្ញប្បទានរហ័ស។
លោក Antoinette Sayeh អនុប្រធានគ្រប់គ្រង និងជាប្រធានស្តីទីនៃក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បានមានប្រសាសន៍ថា នៅក្នុងជំនួយហិរញ្ញវត្ថុបន្ទាន់របស់ IMF នឹងជួយគ្របដណ្តប់លើគម្លាតហិរញ្ញប្បទាន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃការផ្ទុះឡើង និងជំរុញការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយចំនួន៥០០លានដុល្លារសម្រាប់ជំនួយថវិកា ដែលត្រូវបានតម្កល់ទុកនៅក្នុងរតនាគាររបស់រដ្ឋាភិបាល។ ជាធម្មតា IMF មិនផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេសជាសមាជិករបស់ខ្លួនដោយគ្មានលក្ខខណ្ឌឡើយ។ ប៉ុន្តែពេលនេះបានយល់ព្រមផ្តល់កម្ចី ដោយគ្មានលក្ខខណ្ឌ៕



លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Chip Mong នៅក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ Chip Mong Tower និងក្រុមហ៊ុនកូមិនខ្មែរ សម្រាប់ការម៉ៅការការងារប្រព័ន្ធមេកានិក ទឹក និងភ្លើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០នេះ ថា ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ចមួយឱ្យរឹងមាំ បើទោះបីស្ថិតក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងវិបត្តិដោយសារវីរុស Covid-19 ក៏ដោយ។
ក្រសួងដែនដីបានពន្យល់ថា គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ (LASED-III) នឹងបន្តការគាំទ្រសម្បទានដីសង្គមកិច្ច នៅថ្នាក់ឃុំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងជំហានដំបូង និងជំហាន២ បាន និងកំពុងផ្តល់ជូនគ្រួសារក្រីក្រដែលគ្មានដីសង់លំនៅដ្ឋាន។
អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា លោក សេង សុធារ៉ា បានមានប្រសាសន៍ឱ្យដឹងថា សារមន្ទីរទាំង៣មានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និងការគិតគូរពីសុវត្ថិភាពមិនឱ្យឆ្លងជំងឺ Covid-19 ។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងអស់នឹងតម្រូវឱ្យស្ថិតនៅចំណុចគំលាត២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន អំឡុងពេលចូលទស្សនាក្នុងសារមន្ទីរ។
អាជ្ញាធរជាតិអប្សរា នឹងបន្តការបើកទ្វារទស្សនាដោយឥតគិតថ្លៃ ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា ដែលការប្រកាសនេះចាប់ផ្តើមពីដើមខែ មីនា ឆ្នាំ២០២០ រហូតដល់ចុងខែមករា ឆ្នាំ២០២១ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយពីប្រវត្តិសាស្រ្ដ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីដល់ភ្ញៀវទេសចរគ្រប់ជាតិសាស្រ្ដបានដឹងពីកម្ពុជា។
ជាមួយនឹងវឌ្ឍនភាពនៃគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណកម្មការរៀបចំទីតាំងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ដោយរួមដំណើរដោយអគ្គនាយកក្រុមហ៊ុន OCIC ពុង ឃាវសែ ដែលជាអ្នកវិនិយោគនៅក្នុងគម្រោងនេះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា វាជាភព្វសំណាងរបស់ខេត្តកណ្តាលដែលប្រមុខនៃរាជរដ្ឋាភិបាលបានជ្រើសរើសសម្រាប់អភិវឌ្ឍន៍ទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលធ្វើឱ្យខេត្តមួយនេះកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមកបណ្តាក់ទុនវវិនិយោគនៅក្នុងខេត្តកាន់តែច្រើនក្នុងនាមជាគម្រោងវិនិយោគដ៏ធំលំដាប់ទី១ របស់ខេត្តកណ្តាលផងដែរ ។
លោកបានបញ្ជាក់ថា គម្រោងព្រលានយន្តហោះថ្មីបានសាង់សង់លើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលស្ថិតនៅខេត្តកណ្តាល និងតាកែវ។ ទំហំដីនៅខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និងខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹងទុនវិនិយោគ ១៥០០លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣។
ពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃគម្រោង រដ្ឋបាលខេត្តកណ្តាល បានដោះស្រាយបញ្ហាសំណង់មិនរៀបរយជាមួយប្រជាពលរដ្ឋនៅក្នុងដីព្រលានសរុប ១៧៦ គ្រួសារ ក្នុងនោះ ១១គ្រួសារ ទទួលប្រាក់គោលនយោបាយ ២០០០$ក្នុង១គ្រួសារ និង១៦៥ គ្រួសារទៀត ទទួលយកការដោះដូរដីទៅកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានរស់នៅ ដោយរាល់ការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនៅក្នុងខេត្តកណ្តាល ឈរលើការយោគយល់ និង ដោះស្រាយដោយសន្តិវិធី ដោយពុំឱ្យប្រជាពលរដ្ឋរូបណាម្នាក់ពិបាកនោះទេ។
ព្រលានយន្តហោះថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ៕
នៅឆ្នាំ ២០១៩ វិស័យសំណង់ និងអចលនទ្រព្យបានរួមចំណែកច្រើនជាងមួយភាគបីនៃកំណើនផលិតផលក្នុងស្រុកសរុប។ ទន្ទឹមនឹងវិស័យនាំចេញឧស្សាហកម្មសំណង់គឺជាប្រភពសំខាន់មួយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាលពីពន្ធពាណិជ្ជកម្មដោយប្រយោល។
នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា យោងតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់គ្រប់វិស័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុញ្ញាតបន្ថយអត្រាពន្ធកាត់ទុកលើការប្រាក់ចំពោះការទូទាត់ឱ្យបុគ្គលនិវាសនជន និងអនិវាសជន ជូនស្ថាប័នហេរញ្ញវត្ថុ ដោយមានការបែងចែកផ្សេងគ្នា។
យោងតាមទិន្ន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយកាលពីខែឧសភា ឆ្នាំ ២០២០កន្លងមកនេះ បង្ហាញថា ក្នុងចំណោមបណ្ណជាង ៥លាន ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សម្រេចបាន ៥ ១១៥ ០៩០ បណ្ណ និងចែកបណ្ណជូនពលរដ្ឋបាន៤ ៧៥៨ ៩៩៨ បណ្ណ ។
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការបញ្ចប់ចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដីឯកជន និងដីរដ្ឋឱ្យសម្រេចឲ្យបាន១០០ភាគរយ។ ក្រសួងថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។


