តើខេត្តណាខ្លះចាប់ផ្តើមមានភាពទាក់ទាញខ្លាំងលើវិស័យអចលនទ្រព្យក្នុងឆ្នាំនេះ?

ដោយ ហ្សូលី

ភ្នំពេញៈ ប្រទេសកម្ពុជាចាប់ផ្តើមមានការអភិវឌ្ឍច្រើន ទៅលើវិស័យសំណង់និងអចលនទ្រព្យ ហើយការអភិវឌ្ឍមិនមែនរីកចម្រើនតែក្នុងក្រុងនោះទេ ប៉ុន្តែបានរីកចម្រើនគ្រប់ខេត្តក្រុង។


តើក្នុងរយៈពេល៥ខែនេះមានខេត្តណាខ្លះ ដែលមានភាពទាក់ទាញលើវិស័យអចលនទ្រព្យ។

ថ្វីត្បិតតែមានភាពរអាក់រអួលបន្តិចបន្តួច ដោយសារការរាតត្បាតនៃមេរោគ Covid-19ក្តី តែខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅតែបន្តទាក់ទាញគម្រោងវិនិយោគជាច្រើន ជាពិសេសលំនៅដ្ឋានដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ខេត្តកណ្តាល

ហេតុផលដែលបណ្តាលឱ្យខេត្តនេះ មានភាពទាក់ទាញជាធម្មតានោះ ដោយសារតែមានគម្រោងអភិវឌ្ឍធំៗជាច្រើននៅក្នុងខេត្ត រួមបញ្ចូលទាំងគម្រោងបង្កើតរោងចក្រ សហគ្រាស សំណង់បុរីលំនៅដ្ឋានជាដើម។ លើសពីនេះ គឺការស្ថាបនាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងមានដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ក៏ជាផ្នែកមួយនៃការទាក់ទាញការវិនិយោគលើវិស័យនេះផងដែរ។

អភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ ធ្លាប់មានប្រសាសន៍ថា អ្នករកស៊ីអចលនទ្រព្យជាច្រើន កំពុងសម្រុកទៅកាន់ខេត្តកណ្តាល ព្រោះថាគម្រោងអភិវឌ្ឍធំៗមានសក្តានុពលទាំងនោះ បានទាក់ទាញដល់ការវិនិយោគ នាំឱ្យតម្លៃដីនៅក្នុងខេត្ត ជាពិសេសតំបន់ក្បែរព្រលាន មានតម្លៃខ្ពស់។


ខេត្តកំពង់ស្ពឺ

ខេត្តនេះកំពុងរីកដុះដាលខ្លាំង នៅលើវិស័យអចលនទ្រព្យដូចជា បុរីលំនៅដ្ឋាន ដីឡូតិ៍ និងឃ្លាំងផ្ទុកទំនិញ ព្រោះតំបន់នៅក្នុងខេត្តចាប់ផ្តើមមានភាពអ៊ូអរ ប្រែក្លាយជាទីប្រជុំជនបន្តិចម្តងៗ។ រាជរដ្ឋាភិបាលបានធ្វើការប្រកាស កាលពីពេលកន្លងទៅអំពីការផ្លាស់ប្តូររោងចក្រ សហគ្រាស ពីក្នុងក្រុងទៅកាន់ទីរួមខេត្តកំពង់ស្ពឺនេះ។

ម្យ៉ាងទៀតហេដ្ឋារចនាសម្ព័ន្ធមានភាពរលូនល្អ ងាយស្រួលក្នុងការដឹកជញ្ជូន និងប្រកបមុខរបររកស៊ីបានគ្រប់ប្រភេទ។ សព្វថ្ងៃ កំពង់ស្ពឺត្រូវបានជាប់ឈ្មោះថា ជាគោលដៅខេត្តវិនិយោគក្នុងវិស័យឧស្សាហកម្ម មានរោងចក្រសហគ្រាស កំពុងដំណើរការសរុបជាង២៧០ទីតាំង។


ខេត្តកំពត

ក្នុងនាមជាខេត្តមានតំបន់ទេសចរណ៍ ខេត្តកំពត បានជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរលើវិស័យនេះ ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរជាតិអន្តរជាតិ។ យ៉ាងណាមិញ ខេត្តនេះនៅតែបន្តដើរក្នុងផ្លូវផ្សេងនោះគឺ វិស័យអចលនទ្រព្យ ដែលបង្ហាញពីសញ្ញាវិជ្ជមានជាងវិស័យទេសចរណ៍។

នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service លោកស្រីតាំង ហួរធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយ គឺជាចលករជំរុញឱ្យវិស័យដីធ្លី នៅក្នុងខេត្តកំពតមានភាពល្អប្រសើរ និងកំណើនតម្លៃផងដែរ។ ខេត្តកំពតជាគោលដៅទេសចរណ៍ ដូច្នេះនៅពេលស្ថានភាពជំងឺធូរស្បើយ ច្បាស់ជាមានការអភិវឌ្ឍច្រើនជាងនេះនិងទាក់ទាញច្រើន។


ខេត្តកែប

មិនខុសគ្នាប៉ុន្មានពីខេត្តកំពតទេ បន្ទាប់ពីរាជរដ្ឋាភិបាលបាន ប្រកាសពីគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែម ការវិនិយោគលើវិស័យដីធ្លីហាក់បី ដូចជា មានកំណើនសកម្មភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍កាលពីកន្លងទៅថា ខេត្តកែបនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាកកម្សាន្តប្រណិតកម្រិតខ្ពស់ ហើយបច្ចុប្បន្នកំពុងមានការសិក្សារៀបចំផែនការមេ អភិវឌ្ឍនិងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២០ខាងមុខ។

ហេតុនេះទើបអ្នកជំនាញអចលនទ្រព្យព្យាករណ៍ថា ទោះបីមានការគំរាមកំហែងពីជំងឺ ឬក៏គ្មានការប្រកាសមិនឱ្យមានរោងចក្រ ឬសហគ្រាសពីរដ្ឋាភិបាលកម្ពុជាក៏ដោយ ខេត្តនេះនៅតែមានសកម្មភាពនៃការទិញលក់អចលនទ្រព្យដដែល ជាក់ស្តែងវិស័យដីធ្លីតែម្តងគ្រោងនឹងអភិវឌ្ឍឱ្យប្រែទៅជាមណ្ឌលកម្សាន្ត តំបន់ទេសចរណ៍កែច្នៃ ជាដើម។


ខេត្តមណ្ឌលគិរី

ងាកទៅកាន់ភូមិភាគឥសាន្តប្រទេសវិញ ខេត្តមណ្ឌលគិរី ក៏បានទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីគម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តនេះដំបូងគេ នាភូមិភាគឥសាន្ត និងគ្រោងប្រែក្លាយខេត្តនេះមិនត្រឹមតែសំរាប់ទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីដាំផ្កា និងបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញផងដែរ ដោតសារខេត្តនេះមានដីសម្បូរជីវជាតិ និងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ៕


រដ្ឋាភិបាលថៃអនុម័តកញ្ចប់ថវិកា១,៩ទ្រីលានបាតដើម្បីលើកស្ទួយសេដ្ឋកិច្ច ខណៈមានការបន្ធូរបន្ថយរឹតបន្តឹងប្រទេស

ដោយ ហ្សូលី

ភ្នំពេញៈ សភាប្រទេសថៃបានអនុម័តកញ្ចប់ថវិកា ដើម្បីសង្រ្គោះសេដ្ឋកិច្ចចំនួន , ទ្រីលានបាត(៨៤ពាន់លានដុល្លារ) ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃសេដ្ឋកិច្ចដែលបណ្តាលមកពីមេរោគឆ្លងលើប្រទេសនេះ។


ច្បាប់នេះរួមបញ្ចូលកញ្ចប់ថវិកាចំនួន៣ រួមមាន ផែនការរបស់រដ្ឋាភិបាល ក្នុងការខ្ចីប្រាក់១ទ្រីលានបាត វិធានការរបស់ធនាគារកណ្តាល ដែលមានតម្លៃ៩០០ពាន់លានបាតក្នុងប្រាក់កម្ចីទន់ និងការគាំទ្រសម្រាប់សញ្ញាប័ណ្ណសាជីវកម្ម។

ក្នុងចំណោមប្រាក់កម្ចីចំនួន១ទ្រីលានបាត ថវិកាចំនួន៦០០ពាន់លានបាតនឹងប្រើប្រាស់សម្រាប់ការងារសុខភាពសាធារណៈ និងវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ។ ចំណែកឯថវិកា ដែលនៅសល់ទុកសម្រាប់កស្តារសេដ្ឋកិច្ច និងការបង្កើតការងារឡើងវិញ។កញ្ចប់ថវិកាទាំងអស់នេះ ត្រូវបានអនុម័តបន្ទាប់ដោយព្រឹទ្ធសភាជាន់ខ្ពស់ ដែលរំពឹងថានឹងកោះប្រជុំនៅក្នុងខែមិថុនាឆាប់ៗនេះ។

ជំហានចុងក្រោយ គឺការអនុវត្តតាមវិធានការជំរុញរាប់ពាន់លានដុល្លារ ដែលត្រូវបានណែនាំកាលពីដើមឆ្នាំ២០២០នេះ ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃមេរោគឆ្លងមកលើសេដ្ឋកិច្ចប្រទេសថៃ ដែលកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ប្រទេសថៃ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ហើយអាជីវកម្មភាគច្រើន ដែលត្រូវបានចាត់ថ្នាក់ជាកន្លែងឆ្លងកម្រិតមធ្យមនិងខ្ពស់ មានដូចជា រោងកុន និងកន្លែងហាត់ប្រាណ ចាប់ផ្តើមដាក់បើកឱ្យដំណើរការឡើងវិញកាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ ២០២០ថ្មីៗនេះ។

បើតាមសារព័ត៌មាន Xinhua បានរាយការណ៍ថា វិនិយោគិនចាប់ផ្តើមមានទំនុកចិត្តឡើងវិញ មកលើសេដ្ឋកិច្ចប្រទេសថៃ ដែលត្រៀមនឹងស្តារឡើងជាថ្មី នៅក្នុងត្រីមាសនៃឆ្នាំ ២០២០ ដែលកើនឡើងដល់ទៅ២១ភាគរយផងដែរ៕


ដំណើរសាងសង់គម្រោងអចលនទ្រព្យធំៗជាច្រើននៅទីក្រុងភ្នំពេញកំពុងស្ថិត ក្នុងភាពស្រពេចស្រពិល

ដោយ ប៊ី

ភ្នំពេញៈ ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយវិបត្តិCovid-19 មិនថាតិច ឬច្រើននោះទេវិស័យអចលនទ្រព្យ ដែលជាកាតាលីករជំរុញកម្ពុជាក៏បាននិងកំពុងរងប៉ះពាល់ផងដែរ។


គម្រោងអគារខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ កំពុងមានភាពជាប់គាំងបណ្តើរៗហើយ នៅក្នុងអំឡុងពេលដែលកម្ពុជាបាន និងកំពុងប្រយុទ្ធប្រឆាំងទៅនឹង។ មិនត្រឹមតែសកម្មភាពនៃសាងសង់ ត្រូវជាប់គាំងនោះទេ សកម្មភាពពាណិជ្ជកម្មនានាហាក់មិនដំណើរ និងសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថយមកនៅត្រឹមជាង២ភាគរយ ដោយសារតែបង្កឡើងដោយសារជំងឺCovid-19

មតិជាច្រើនដែលបានលើកឡើង ពីអ្នកជំងឺក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានអះអាងថា សេដ្ឋកិច្ចសាកលបានធ្លាក់ចុះចូលទៅក្នុងវិបត្តិរួចទៅហើយ ដូច្នេះមិនថាប្រទេសធំ ឬតូចសុទ្ធតែទទួលបានរងប៉ះពាល់។ ការអភិវឌ្ឍអចលនទ្រព្យពឹងផ្អែកប្រភពធនធាន(ទុនវិនិយោគ)ពិតប្រកដ អំឡុងពេលនេះ ដើម្បីទទួលបានជោគជ័យនៅខាងមុខ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានប្រាប់គេហទំព័រ Propertyarea.asia កាលខែមុនថា ២០២០ថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺសាកល Covid-19 ទោះបីជាទទួលរងនូវឥទ្ធិលអវិជ្ជមានខ្លះ នៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ប៉ុន្តែមានការព្យាករណ៍ថា បន្ទាប់ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលនេះ កម្ពុជានឹងអាចទទួលបានកំណើនវិនិយោគ ពីបណ្តាក្រុមហ៊ុនអន្តរជាតិជាដៃគូឡើងវិញ។

លោកបានមានប្រសាសន៍បន្តទៀតថា នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា គឺមានការកើនឡើងខ្លាំងលើសពីការរំពឹងទុក ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺសាកល ដែលកើមានចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកភាពអវិជ្ជមានបានចូលមកក្នុងវិស័យនេះ លោកអះអាងថា នៅឆ្នាំបន្ទាប់នេះ យើងមិនអាចកំណត់ថា នឹងមានកំណើនខ្ពស់ដូចនេះទៀតនោះទេ ដែលវាក៏អាស្រ័យទៅលើបរិបថ និងស្ថានភាពនៃស្ថិរភាពក្នុងសង្គមជាក់ស្ដែង ជាពិសេសឧបសគ្គនៃជំងឺ Covid-19 ប៉ុន្តែយើងននៅតែមានសុទិដ្ឋិនិយមថា នឹងមានសញ្ញាល្អ ខណៈដែលប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជាមានស្ថានការកាន់តែល្អ

តាមរយៈគណនីផ្ទាល់ខ្លួននៃបណ្តាញទំនាក់ទំនងសង្គម Facebook លោកឧកញ៉ា គីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKeller Williams Cambodia បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមជាម្ចាស់អាជីវកម្ម លោក អ្នកត្រូវធ្វើការអោយបានខ្លាំងជាង និងឆ្លាតជាងមុន ព្រោះក្រុមហ៊ុនធំនឹងរួមមកធម្យម ក្រុមហ៊ុនធម្យមនឹងរួមមកតូច ហើយក្រុមហ៊ុនតូចនឹងត្រូវក្ស័យទុន!


លោកបានបន្តថា ក្នុងនាមជាបុគ្គលិក លោក អ្នកត្រូវធ្វើការអោយបានច្រើនជាងមុន និងឆ្លាតជាងមុន ដើម្បីរក្សាការងាររបស់ខ្លួន ព្រោះក្រុមហ៊ុននឹងកាត់បន្ថយ ឬផ្អាកការងារបុគ្គលិកមួយចំនួន ដែលមិនសូវចាំបាច់ ដើម្បីបន្ថយបន្ទុកនៃការចំណាយរបស់ខ្លួន! មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះ!

ថ្ងៃនេះគេហទំព័រ Propertyarea.asia នឹងលើកឡើងនូវគម្រោង ដែលត្រូវបានគេមើលទៅហាក់ដូចជាជាប់គាំង នៅក្នុងកំឡុងពេលនៃការរីករាលដាល ជាសាកលនៃជំងឹ Covid-19  ដូចនៅខាងក្រោម៖

) អគារ Glory International Centre

អាគារពាណិជ្ជកម្មGlory International Centre ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក ស្ថិតនៅក្បែរទីក្រុងរណបកោះពេជ្រ ស្ថិតនៅខាងក្រោយអគារThe Bridge  ហាក់គ្មានសកម្មភាពសងសង់ ហើយត្រូវបានរំពឹងថា នឹងបើកឲ្យដំណើរកានៅឆ្នាំ២០២០។

គំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក រាជធានីភ្នំពេញ។

អគារ Glory International Centre អភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Yuan Chuang Real Estate រួមមាន អគារខុន ផ្សារទំនើប អាផាតមិន សណ្ឋាគារ និងអគារការិយាល័យ។ អគារពាណិជ្ជកម្ម Glory បានចាប់ផ្តើមការងារសាងសង់កាលពីពីឆ្នាំ ២០១៧ ត្រូវការរយៈពេលសាងសង់បួនទៅប្រាំឆ្នាំ ពោលគឺអគារពាណិជ្ជកម្មមួយនេះរំពឹងថា នឹងបើកសម្រាប់ការធ្វើអាជីវកម្មនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ។

) គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម CITY KEY

គំរោងនេះមានឈ្មោះCITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ  ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។

គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

) គម្រោង Sino Plaza

គម្រោងSino Plaza នេះ គឺត្រូវបានសាងសង់ឡើង នៅនៅទល់មុខផ្សារបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ២១៧,០០០ម៉ែត្រការ៉េ ដែលនឹងមានអគារលំនៅឋាន ការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន រោងភាពយន្ត និងសណ្ឋា គារផ្កាយ៥មួយផងដែរ។

ដើម្បីប្រកួតប្រជែងនឹងគម្រោងវិនិយោគ ដែលមានទំហំយក្សផ្សេងទៀត គម្រោង Sino Plaza នឹងមានអគារចំនួន៤ រួមមានអគារអាផាតមិន៤២ជាន់ចំនួន២ អគារ៣៦ ជាន់ចំនួន១ សម្រាប់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារ៤៣ជាន់មួយ សម្រាប់យូនីតការិយាល័យ និងខុនដូ។

) អគារ Thai Boon Roong Commercial Centre Twin Towers

អាគារនេះ មានកម្ពស់៥៦៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការសាងសង់។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាស់រួម មានទាំងការិយាល័យធ្វើការ ផ្សារទំនើប អាផាតម៉ិន ខុនដូលំដាប់អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។

អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong របស់ប្រទេសកម្ពុជា ជាប់ជាអគារខ្ពស់នៅក្នុងតំបន់អាស៊ាន ក៏ដូចជាខ្ពស់ជាងគេក្នុងពិភពលោក ក្នុងនាមអាគារភ្លោះនៅលើពិភពលោក។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ស្ថិតក្នុងចំណោមអគារខ្ពស់កប់ពពកចំនួន៦ផ្សេងទៀត មកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ហើយអគារទាំងនេះ នឹងក្លាយជាអគារខ្ពស់កប់ពពកនៅក្នុងតំបន់អាស៊ាន។

យ៉ាងណាសកម្មភាពសាងសង់ជញ្ជាំងទប់ដីរបស់គំរោងនេះ ហាក់ត្រូវបានផ្អាកហើយ និងមិនដឹងពីការបរិច្ឆេទ បើកសម្ភោធបើកការដ្ឋានសាងសង់ នៅពេលណាជាក់លាក់នៅឡើយទេ។

) គម្រោង KOWLOON BAY

គម្រោងសាងសង់អគារពាណិជ្ជកម្មចំរុះបែបទំនើប ដែលមានកម្ពស់រហូតដល់៥៩ជាន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស់ ជិតផ្សារទំនើប AEON 1 នៅលើផ្ទៃដីទំហំ១,៥០ហិកតា បានផ្អាកការសាងសង់ជាផ្លូវការហើយ។ គំរោងនេះបានសិក្សាតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៧នោះ រហូតមកដល់ពេលនេះ នៅតែមិនទាន់មានសកម្មនៅឡើយ ខណៈដែលធ្លាយដំណឹងមកថាគំរោងនេះ បានប្រកាសផ្អាកសម្រេចផ្អាកមួយរយៈសិន។


) គម្រោងអភិវឌ្ឍន៍ចម្រុះ & អេហ្វ

គម្រោងអភិវឌ្ឍន៍ចម្រុ & អេហ្វ ស៊ីធី មានទីតាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលថ្មី លើមហាវិថីព្រះមុន្នីវង្ស និងជិតមហាវិថីសម្តេចហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) គម្រោងអ & អេហ្វ ស៊ីធីសាងសង់ឡើងលើផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េមានសួនច្បារឯកជនដ៏ស្រស់ស្អាត ទំហំរាប់ពាន់ម៉ែត្រការ៉េ ដែលបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក  Pierre Landscape

គម្រោង & អេហ្វនៅលើមហាវិថីព្រះមុនីវង្សបានជាប់គាំងហើយ ប៉ុន្តែគំរោងរបស់ក្រុមហ៊ុនយក្ស R&F ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែនបាននិងកំពុងដំណើរការសាងសង់នៅឡើយ។

គំរោងYuethai នៅក្រុងកំពង់ចាមជាប់គាំង

គំរោងអភិវឌ្ឍន៍ដ៏ធំដំបូងគេ នៅក្រុងកំពង់ចាម ក្បែរដងទន្លេមេគង្គ ជាគំរោងដ៏ធំជាងគេនៅតំបន់ទំនាបកណ្តាលនេះបានជាប់គាំងរួចទៅហើយ ខណៈគម្រោងរបស់ក្រុមហ៊ុននេះនៅស្របតាមដងទន្លេសាបរាជធានីភ្នំពេញ ក៏កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈសកម្មភាពសាងសង់ហាក់បានផ្អាកសកម្មភាពរួចទៅហើយ។

នៅមានគំរោងធំៗជាច្រើនទៀត កំពុងមានភាពមិនច្បាស់លាស់ផងដែរ ខណៈដំណើរការសាងសង់គំរោងទាំងនោះហាក់បានផ្អាកសកម្មភាព ដោយសារវិបត្តិសេដ្ឋកិច្ចសាកល ដែលមានសភាពអាក្រក់ជាងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលនៅឆ្នាំ២០០៨កន្លងមកនេះ៕

ចំណេះដឹង! តើដីចំណីផ្លូវនាពេលបច្ចុប្បនេះមានស្ថានភាពបែបណា?

ដោយវុត្ថា

ភ្នំពេញៈ ដីចំណីនៅតាមបណ្តាផ្លូវជាតិ និងផ្លូវរថភ្លើង ជាសម្បត្តិសាធារណៈរដ្ឋ មិនអាចឱ្យបុគ្គលណាម្នាក់ ធ្វើការរំលោភបំពានណាមួយ ទៅលើសម្បត្តិសាធារណៈបានឡើយ។ នេះបើយោងតាមមមាត្រា១៥នៃច្បាប់ភូមិបាល ដែលត្រូវបានកំណត់ចំណីផ្លូវយ៉ាងច្បាស់លាស់។


តែយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែងនៅពេលច្ចុប្បន្ននេះ ការប្រើប្រាស់ចំណីផ្លូវ ក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាសំខាន់មួយ ពោលគឺសំណង់អគារមួយចំនួនត្រូវបានសាងសង់ហួសចូលលើចំណីផ្លូវ និងការរំលោភបំពានផ្សេងៗ ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងភាពស្រស់ស្អាតនៅតាមដងផ្លូវទាំងទីប្រជុំជន និងតាមខេ   ត្ត។

បើយោងតាមអនុក្រិតស្ដីពី ការគ្រប់គ្រងដីចំណីតាមបណ្តាផ្លូវជាតិ និងផ្លូវរថភ្លើងររបស់កម្ពុជាបានបង្ហាញថា រដ្ឋាភិបាលតាមរយៈអាជ្ញាធមូលដ្ឋាន បានព្យាយាមគ្រប់គ្រង និងកំណត់ប្រវែងចំណីផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីធានាបានភាពត្រឹមត្រូវក្នុងការប្រើប្រាស់ដីរបស់ពលរដ្ឋគ្រប់រូប៕


ក្រុមហ៊ុន ២ ស្នើសុំវិនិយោគអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២ គឺ ក្រុមហ៊ុន SRUN SREYAUN WATER SUPPLIES និង ក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT LTD បានស្នើសុំវិនិយោគលើវិស័យអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរនេះ មិនទាក់ដំណើរសាងសង់នៅឡើយទេ ខណៈដែលរដ្ឋបានខេត្តបាននឹងកំពុងសិក្សា និងពិនិត្យលើសំណើររបស់ក្រុមហ៊ុន។

លោកបន្តថា ក្រុមហ៊ុន SRUN SREYAUN WATER SUPPLIES ដែលស្នើសុំវិនិយោគមានអនុភាព ១.៥ មេហ្គាវ៉ាត់ ស្ថិតនៅលើកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ចំណែកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT LTD មានអនុភាព ៣ មេហ្គាវ៉ាត់ និងមាស៊ីនដ្យេលសែល ដែលមានអនុភាព ៣.៣ (៣x១.១ ) មេហ្គាវ៉ាត់ ស្ថិតនៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់នៃក្រុមហ៊ុនទាំងពីនេះ បោះទុនវិនិយោគសាងសង់នៅឡើយទេ ខណៈមន្ត្រីរបស់រដ្ឋបាលខេត្ត បាននឹងកំពុងសិក្សាលម្អិត និងសម្រេច មុននឹងចាប់ផ្តើមសាងសង់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ កន្លងមកនេះ បានឱ្យដឹងថា នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ មានរោងចក្រផលិតអគ្គិសនីមានចំនួន ៤ ដែលបាននឹងកំពុងផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្ត។

សម្តេចតេជោបន្តថា ក្រុមហ៊ុនទាំង ៤នេះ វិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនចិន ដែលអាចបញ្ចេញថាមពលអគ្គិសនីក្នុងការផ្គត់ផ្គង់នៅក្នុងខេត្ត និងទូទាំងប្រទេស ដែលបច្ចុប្បន្ននេះ មានប្រមាណ ១០០០ មេហ្គាវ៉ាត់ ហើយនឹងអាចបន្ថែមជាបន្តបន្ទាប់ ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំ ២០១៩បានចេញអនុក្រឹត្យលេខ ០២ អនក្រ.បក ស្តីពី ការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយកាត់យកសង្កាត់ចំនួន០២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ពីខេត្តព្រះសីហនុ៕

ដំណឹងល្អ៖ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារគ្រោងសាងសង់បញ្ចប់ នៅខែមីនា ឆ្នាំ២០២១ នេះ

ដោយ ៖ រ៉ាណេត

កំពង់ចាម ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។ នេះ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០។

ក្រសួងបន្តថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ចូន ធ្លាប់បានមានប្រសាសន៍ថាស្ពាននេះជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូននិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំដែលរស់នៅយ៉ាង ច្រើនកុះករនៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប(Shanghai Construction Group)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨៕

សណ្ឋាគារ និងផ្ទះសំណាក់ជាង១០០ទីតាំងនៅក្នុងខេត្តសៀមរាបបានបិទទ្វារ

ដោយវុត្ថា

ភ្នំពេញៈ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា រហូតមដល់ពេលនេះ មានសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តសៀមចំនួនជាង១០០ទីតាំង បាននិងកំពុងប្រឈ និងប៉ះពាល់យ៉ាងខ្លំាងឈានដល់ការបិទទ្វារ ដោយសារការរាតត្បាតជាសកលនូវវិបត្តិនៃជំងឺ Covid-19  ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជកប្រមាណ៨ពាន់នាក់។


លោកលី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ខេត្ដសៀរាប»នាថ្ងៃទី ខែមិថុនា ឆ្នាំ២០២០នេះឱ្យដឹងថា ការទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ  ស្ទើតែគ្រប់ប្រទេសនៅក្នុងសាកលលោក ខណៈដែលគ្មានភ្ញៀវទេសចរធ្វើដំណើរកំសាន្ត ដោយសារព្រួយបារម្ភពីការឆ្លងជំងឺ Covid-19

លោកថ្លែងថា ក្នុងរយៈពេល៥ ខែឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរណ៍ធ្លាក់ចុះប្រមាណ៦០ភាគរយ ក្នុងនោះខែមេសា និងឧសភា ភ្ញៀវទេសចរ បានធ្លាក់ចុះយ៉ាងគំហុក ស្ទើតែដល់ចំណុចសូន្យ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ទទួលបានចំណូលតែ១៨លានដុល្លារអាមេរិកប៉ុណ្ណោះ

លោកអភិបាលរងខេត្តបន្ថែថា អ្វីដែលបិទ គឺបិទដោយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ដោយខ្លួនឯង ដោយសារតែអត់ភ្ញៀវមកទទួលសេវា ហើយមិនមានលទ្ធភាពទប់ទៅនឹងការចំណាយលើប្រតិបត្តិការផ្សេងៗ ប៉ុន្តែសម្រាប់សណ្ឋាគារ និងផ្ទះសំណាក់ជាលក្ខណៈគ្រួសារគឺនៅដំណើការដដែល និងនៅតែបើកទ្វារទទួលភ្ញៀវជាធម្មតា ប្រជាពលរដ្ឋខ្មែរអាចអញ្ជើញទៅលេងបាន

លោក ង៉ូវ សេងហាក់    ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានទទួលស្គាល់ដែរថា វិស័យទេសចរណ៍នៅក្នុងខេត្ត បាននឹងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានឈានទៅរកការបិទទ្វារ នៅក្នុងដំណាក់កាលនៃវិបត្តិជំងឺCovid-19 នេះ និងធ្វើឱ្យកម្ពុជាបាត់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់។


លោកបន្តថា អាជីវកម្មក្នុងវិស័យសណ្ឋគារមានចំនួន២៣០ ទីតាំងក្នុងនោះមានការព្យួ១៧២ ទីតាំង និងបិទ១៨ កន្លែង ហើយប្រមាណ៤០កន្លែង នៅតែដំណើរការធម្មតាអ្នកដែលវិនិយោគ៩០ភាគរយ នៃម្ចាស់គឺជាជនជាតិខ្មែរ ហើយចំនួន១០ភាគរយជាបរទេសដែលធ្វើការវិនិយោគក្នុងវិស័យទាំងនេះ  

សម្រាប់ផ្ទះសំណាក់មានចំនួន២៦១ ដំណើរការអាជីវកម្មចំនួន៦៦ទីតាំង និងបិទ ៩៦ ទីតាំង ព្រមទាំងផ្អាកអាជីវកម្មចំនួន៩៩ទីតាំង។

ទិន្នន័យរបស់គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ ២០២០ មានភ្ញៀវទេសចរបរទេសចំនួន៣៨៦,០៩៣នាក់ បានទិញបណ្ណចូលទស្សនាប្រាសាទអង្គរវត្ត។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ តួលេខគឺធា្លក់ចុះប្រមាណ៦៥,៤៦ភាគរយ។ ចំណែកឯប្រាក់ចំណូលពីការលក់បណ្ណនេះវិញ ទទួលបានចំនួន ១៨,០២១, ៣៣៦ ដុល្លារ ធ្លាក់ចុះ ៦៤,១៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕

អភិបាលខេត្តកំពតស្នើឱ្យមន្ត្រីចុះវាស់វែងកោះចំនួន៣ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍

ដោយវុត្ថា

កំពតៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ បានស្នើឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះធ្វើការវាស់វែង កំណត់ទីតាំងអោយបានច្បាស់លាស់ នៃកោះចំនួន៣ នៅក្នុងដែនសមត្ថកិច្ចខេត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ខណៈដែលរដ្ឋាភិបាល គ្រោងរៀបចំតំបន់កោះនៅតាមឆ្នេរសមុទ្រកម្ពុជា ជាតំបន់ទេសចរណ៍ និងសម្រាក់លម្ហែកាយ។


លោកជាវ តាយ បានស្នើបែបនេះនៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពសន្តិសុខលម្ហសមុទ្រ ដើម្បីផ្ទៀងផ្ទាត់ចំនួនកោះ ថ្មប៉ប្រះទឹក និងថ្មដុះ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ  ដោយមានការចូលរួមពីមន្ត្រីជំនាញ កងកម្លាំងការពារព្រំដែនសមុទ្រ មន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុងស្រុក។

លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអោយដឹងថា តាមការស្រាវជ្រាវរាប់ចំនួនកោះថ្មដុះ និងថ្មប៉ប្រ៉ះទឹកស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពត នៃកិច្ចសហការណ៍រវាងក្រុមការងារបច្ចេកទេស របស់គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយអាជ្ញាធរខេត្តកំពតបានបង្ហាញថា ខេត្តកំពតពិតជាមានកោះចំនួន៣ពិតមែន។

លោកបន្តថា កោះសេះ និងកោះគី ស្ថិតនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត មានចំងាយប្រហែល២២គីឡូម៉ែត្រ ពីព្រំប្រទល់ឆ្នេរត្រពាំងរពៅ ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ និងកោះត្រង៉ោល ស្ថិតនៅក្នុងក្រុងកំពត មានចំងាយប្រហែ៨គីឡូម៉ែត្រពីឆ្នេរសង្កាត់ត្រើយកោះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ធ្លាប់បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ខេត្តកំពត នៅទីស្ដីការគណរដ្ឋមន្ត្រីកាលពីដើមខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋបាលខេត្ត បាននិងកំពុងរៀបចំគោលដៅទេសចរណ៍ថ្មី នៅតាមបណ្តាកោះជាពិសេសកោះសេះ ឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងកៀរគរឱ្យមានការវិនិយោគលើកោះមួយនេះ ដើម្បីរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចថ្មីសម្រាប់ខេត្តកំពត។


លោកថា សក្ដានុពលទេសចរណ៍ ដែលមាននៅលើកោះសេះ មានភាពល្អប្រសើរស្រស់ស្អាត និងពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងទាក់ទាញ ដែលស្ថិតនៅក្បែរព្រំដែនសមុទ្រជាមួយវៀតណាម លោកបន្តថារាល់ការវិនិយោគនៅតំបន់ទេសចរណ៍នេះ ត្រូវមានប្លង់គោល និងប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ មិនអាចធ្វើដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលនោះឡើយ

ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយនឹងរំលេចខ្លួននៅតំបន់ជ្រោយចង្វារនា ឆ្នាំ២០២១ខាងមុខ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ផ្សារទំនើបដ៏ធំលំដាប់អន្តរជាតិថ្មីមួយ កម្ពស់រហូតដល់៦ជាន់ ស្មើនឹងប្រមាណ៤២,០០០ ម៉ែត្រការ៉េ ម្រោងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅត្រឹមដើមត្រីមាសទី២ នៃឆ្នាំ២០២១ខាងមុខ នៅតំបន់ជ្រោយចង្វារ។


បុគ្គលិកផ្នែកលក់ជាន់ខ្ពស់គម្រោងផ្សារទំនើប New City Walk កញ្ញាណាណា បានឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្សារទំនើបដ៏ធំលើកដំបូង ប្រចាំនៅតំបន់ជ្រោយចង្វារ កំពុងតែពន្លឿនសកម្មភាពសាងសង់យ៉ាងមមាញឹក ដើម្បីឈានទៅរកការបញ្ចប់សាងសង់ជាស្ថាពរ និងគ្រោងដាក់ដំណើរការនៅថ្ងៃទី១ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោមការវិនិយោគដោយក្រុមហ៊ុន Morgan Group  

កញ្ញាបានបន្តទៀតថា ផ្សារទំនើបលំដាប់អន្តរជាតិ New City Walk មានកម្ពស់៦ជាក់ ស្មើនឹងប្រមាណ៤២,០០០ម៉ែត្រការ៉េ ដោយមានស្តង់លក់ចាប់ពីជាន់ទី១ដល់ជាន់ទី៣ សរុបចំនួន៥០០ស្តង់ ហើយស្ដង់នីមួយៗមានទំហំចាប់ពី៤២០ម៉ែត្រការ៉េ ក្រោមការចូលរួមពីក្រុមហ៊ុនលំដាប់អន្តរជាតិ អាយខុនស្យាម មកពីប្រទេសថៃ ធ្វើជាដៃគូសហការលក់ផងដែរ ខណៈដែលការលក់ទីតាំង(ស្ដង់) ត្រូវបានសម្រេចប្រមាណ៩០ភាគរយហើយ

ផ្សារទំនើបនេះជាអតីតៈផ្សារYoung Commercial ដែលបានបើកដំណើរការមួយ  រយៈហើយបានផ្អាកទៅវិញរហូតមកទល់ពេលនេះ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ថា វត្តមាននៃផ្សារទំនើបនេះ នឹងចូលរួមលើកកម្ពស់សោភ័ណភាព រួមជាមួយនឹងបង្កើនបរិយាកាសវិនិយោគ នៅតំបន់ជ្រោយចង្វារកាន់តែខ្លាំង បន្ថែមពីលើពេលបច្ចុប្បន្ន ហើយក៏ជាការបំពេញតម្រូវការទីផ្សារជាក់ស្ដែងនៅក្នុងតំបន់ផងដែរ។


លោកស្រីបន្តថា ជ្រោយចង្វាជាតំបន់មានសក្តានុពលខ្លាំង ក្នុងការវិនិយោគ ព្រោះតំបន់នេះ ចាប់ផ្តើមរីកចម្រើនខ្លាំង ដោយសារស្ថិតនៅជិតកណ្តាល រាជធានី ហើយលក្ខខណ្ឌភូមិសាស្ត្រមានភាពអំណោយផលល្អ ដោយសារនៅជិតទន្លេមេគង្គ និងដងទន្លេសាប អនុគ្រោះដល់ការរស់នៅមានភាពងាយស្រួល ។លោកស្រីបន្តថា តំបន់ដែលស្ថិតនៅស្របតាមផ្លូវជាតិលេខ៦អានេះ ជាតំបន់មានសក្តានុពលសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកំសាន្ត មានគម្រោងវិនិយោគធំ ពិសេសមានការសាង់ សង់សាលាអន្តរជាតិធំៗ មានផ្សារទំនើប និងសំណង់ផ្សេងៗដែលប្រមូលផ្តុំនៅកន្លែងនេះ ព្រមទាំងផ្លូវធំទូលាយ

ជាមួយនេះ លោកស្រីក៏បានលើកឡើង ពីសក្ដានុពលតំបន់បន្ថែមទៀតថា ជ្រោយចង្វារ ក៏ជាតំបន់ធម្មជាតិ និងពាណិជ្ជកម្មដែលបានតភ្ជាប់តំបន់សំខាន់ផ្សេងៗ ដូចជាតំបន់ពាណិជ្ជកម្មទីក្រុង តំបន់ឧស្សាហកម្មនៅកំពង់ចាម តំបន់ទេសចរណ៍នៅសៀបរាម និងតំបន់កសិកម្មនៅបាត់ដំបង ព្រមទាំងតំបន់សំខាន់ផ្សេងៗជាច្រើន ក្នុងប្រទេសផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា មូលហេតុដែលជំរុញឱ្យវិនិយោធំៗងាកបណ្តាក់ទុន និងអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះ មានភាពរីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរ។ បន្ថែមពីនេះ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ មានលក្ខណៈធំទូលាយមិនកកស្ទះ ជាពិសេសមានគម្រោងអភិវឌ្ឍន៍ធំៗ ដូចជា គម្រោងក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC គម្រោងក្រុងរណបរបស់ក្រុមហ៊ុន លី យ៉ុងផាត់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតអភិជនជាច្រើន កំពុងបង្ហាញវត្តមានជាបន្តបន្ទាប់។


លោកឧកញ៉ាបន្តថា ក្រៅពីការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតខ្ពស់ នៅមានមជ្ឈមណ្ឌលពាណិជ្ជកម្ម សំណង់អាគារខុនដូកម្រិតអន្តរជាតិជាច្រើនទៀត ហើយសកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះហើយ ជាកត្តារុញច្រានទំនោរចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យងាកទៅធ្វើការវិនិយោគនៅតំបន់នេះ

ហ្វ្រី​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាតភ្លាមៗ គ្រាន់តែ​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់

ភ្នំពេញ៖ ប្រា​សាក់ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ផ្នែក​នវានុវត្តន៍ និង​ការផ្ដល់សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប​ដល់​អតិថិជន ដោយបាន​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ដល់​ប័ណ្ណ​អេ​ធី​អឹមភ្លាមៗ ក្នុង​គោលបំណង​ធ្វើឱ្យ​ដំណើរការ​នៃ​ការផ្ដល់​ប័ណ្ណ​នេះ​កាន់​តែមាន​ភាពងាយស្រួល សាមញ្ញ និង​លឿន​រហ័ស។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ទីផ្សារ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «ឥឡូវនេះ អតិថិជន​អាច​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹមភ្លាមៗនៅពេល​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់ ដោយ​ពុំ​ចាំបាច់​ត្រូវ​រង់ចាំ​ច្រើន​ថ្ងៃ និង​ត្រូវ​មកកាន់​សាខា​ម្ដងទៀត​ដើម្បី​ទទួលយក​ប័ណ្ណ​អេ​ធី​អឹម។ បន្ថែម​ពីលើ​នេះ អតិថិជន​ក៏​អាច​ទទួល​ប័ណ្ណ​ថ្មី​ជំនួស​ប័ណ្ណ​ដែល​បាន​បាត់​ឬ​ខូច ភ្លាមៗ ផងដែរ» ។

លោក សូ​នី បាន​បន្ថែមថា នេះ​គឺជា​សេវា​ថ្មី​មួយ​បន្ថែមទៀត​ពីលើ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សម្បូរបែប​និង​ទំនើប​ដែល​ប្រា​សាក់​បាន​ផ្ដល់ជូន។ លោក​ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ ដែល​ការដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ថ្មី​នេះ នឹង​បន្ថែម​គុណ​តម្លៃបន្ថែម​ចំពោះ​អតិថិជន​ប្រា​សាក់ ដោយបាន​បំបាត់ចោល​នូវ​ពេលវេលា​រង់ចាំ។

លោក បន្តថា «យើងខ្ញុំ​ពិតជា​មោទនភាព​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា ដែលមាន​ការប្ដេជ្ញាចិត្ត​ឥត​ងាករេ​ចំពោះ​ការបម្រើ​សេវា​ដោយ​យក​អតិថិជន​ជា​អាទិភាព និង​ប្ដេជ្ញា​ខ្ពស់​ក្នុងការ​ផ្ដល់ជូន​បទពិសោធ​ន៍​បម្រើសេវា​អតិថិជន​ដ៏​ល្អ​បំផុត។ ក្នុងន័យនេះ ការផ្ដល់ជូន​ប័ណ្ណ​អេ​ធី​អឹម​លឿន​រហ័សភ្លាមៗនេះ នឹង​ផ្ដល់ជូន​អតិថិជន​នូវ​បទពិសោធន៍​សេវា​កាន់តែ​លឿន និង​កាន់តែ​ប្រសើរ» ។

លោក​បញ្ជាក់ថា «ជាមួយ​ប័ណ្ណ​អេ​ធី​អឹម​ប្រា​សាក់ អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​ដោយ​ខ្លួនឯង​ដូចជា ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ​ឬ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់  ទូទាត់​ថ្លៃ​ទឹក-ភ្លើង  ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី និង​ប្រតិបត្តិការផ្សេងៗ តាម​ម៉ាស៊ីន ATM ប្រា​សាក់ នៅ​ទូទាំងប្រទេស គ្រប់ពេល​វ​លា។ សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាតភ្លាមៗ ដោយ​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​ពី​ប្រា​សាក់» ។

សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនាគារធំៗទាំង 5 នៅ​កម្ពុជា ដែល​ផ្ដល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួមមាន៖  សេវា​ប្រាក់​បញ្ញើ​សន្សំ   ទូទាត់​វិក្កយបត្រ​ទឹក   ទូទាត់​វិក្កយបត្រ​ភ្លើង  ផ្ទេរប្រាក់ 10 ម៉ឺន​ដុល្លារ​ក្នុង 1 ថ្ងៃ​ដោយ​មិន​អស់​កម្រៃ​សេវា  សេវា​ឥណទាន   ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម   ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម   ប្តូរប្រាក់   ទិញ​កាត​ទូរស័ព្ទ   បើកប្រាក់​បៀវត្ស   សេវា​ទូទាត់​រហ័ស   អេ​ធី​អឹម   សេវា​ធនាគារ​ចល័ត   ម៉ាស៊ីន​ឆូត​កាត  សេវាខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗទៀត ជាមួយនឹង បណ្តាញ​ការិយាល័យ ជិត 200 ទីតាំង ព្រមទាំងបុគ្គលិកលើសពី 9,000 នាក់៕