ក្រុមហ៊ុន Crown Estate របស់អង់គ្លេស គ្រោងសាងសង់គម្រោងអចលនទ្រព្យយក្ស តម្លៃ៦ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យ Crown Estate ខ្នាតយក្សរបស់ប្រទេសអង់គ្លេស បានទិញដីមួយកន្លែងនៅតំបន់ Oxfordshire ដើម្បីសាងសង់គម្រោងអចលនទ្រព្យ ដែលមានទំហំទឹកប្រាក់សរុបចំនួន៦ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Crown Estate បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះអាចនឹងមានការិយាល័យទំហំ៤,៥លានហ្វីតការ៉េ មន្ទីរពិសោធន៍ រោងចក្រផលិតកម្មកម្រិតខ្ពស់ និងលំនៅដ្ឋានចំនួន៤០០យូនីត។

ដី ដែលក្រុមហ៊ុនអចលនទ្រព្យ Crown Estate បានទិញ មានទីតាំងស្ថិតនៅជាប់នឹងមជ្ឈមណ្ឌល Harwell Science and Innovation Campus ដែលមានបន្ទប់ពិសោធន៍ជាង២០០បន្ទប់ ការិយាល័យ និងរោងចក្រផលិតកម្ម។

ក្រុមហ៊ុន Crown Estate បានប្តេជ្ញាចិត្តក្នុងការបោះទុនវិនិយោគចំនួន១,៥ពាន់លានផោន (ប្រហែល២ពាន់លានដុល្លារអាមេរិក) នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រុមហ៊ុនអចលនទ្រព្យយក្សមួយនេះជាប្រភពផ្តល់ប្រាក់ចំណូលដល់ស្តេចអង់គ្លេស King Charles III។

ក្រុមហ៊ុន Crown Estate ក៏កំពុងអភិវឌ្ឍបន្ទប់ពិសោធន៍បន្ថែមទៀតនៅចំកណ្តាលទីក្រុង Oxford ដោយសហការជាមួយនឹងក្រុមហ៊ុន Oxford Science Enterprises។ ក្រុមហ៊ុននេះក៏បានបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Lendlease ដើម្បីសាងសង់គម្រោងអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន។

គម្រោងទាំងនេះមានទិសដៅស្របតាមការប្តេជ្ញាបោះទុនវិនិយោគជាច្រើនពាន់លានផោនរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងច្រករបៀង Oxford-Cambridge ៕ប្រភព: Bloomberg៕

រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន

    ដោយៈ ម៉ាណា

    កំពង់ធំៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន។

ពិធីនេះគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ និងបន្តរហូតចំនួន៣ថ្ងៃ។ ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ធ្វើឡើងដើម្បីរំលឹកដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនៅឆ្នាំនេះ ខេត្តកំពង់ធំមិនមានប្រារព្ធពិធីធំដូចឆ្នាំកន្លងនោះឡើយ ព្រមទាំងដើម្បីបួងសួងសុំសេចក្តីសុខ និងជ័យជំនះជូនដល់បងប្អូនវីរៈកងទ័ពជួរផងដែរ។

លោកនួន ផារ័ត្ន បន្តទៀតថា អាជ្ញាធរខេត្តកំពង់ធំបាននិងកំពុងខិតខំរៀបចំ តុបតែងលម្អសួនច្បារតាមដងស្ទឹងសែន និងរៀបចំសោភណ្ឌភាពក្រុងស្ទឹងសែន ឱ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីបង្កើតជាទីតាំងសប្បាយភាពជូនបងប្អូនប្រជាពលរដ្ឋ។

លោកបានស្នើដល់កងកម្លាំង មានសមត្ថកិច្ចបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅសំខាន់ៗ ដើម្បីការពារហេតុការណ៍គ្រោះថ្នាក់ និងឧបទ្ទវហេតុកើតឡើងដូចជា៖ ចោ លួច ឆក់ ប្លន់ ដាក់ថ្នាំ លូកហោប៉ៅ បទល្មើស ព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋជាដើម។

ជាមួយគ្នានេះអភិបាលខេត្ត បានជំរុញមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំរៀបចំប្រទីបរៀងៗខ្លួន ឱ្យបានច្រើន មានភាពស្រស់ស្អាត បណ្តែតតាមដងស្ទឹងសែន ដែលមានទីតាំងបណ្តែតចេញ ពីពោធិ៍បាក់ក នៃក្រុងស្ទឹងសែន៕

បញ្ហាអតិផរណា និងកំដៅសង្គ្រាមកើនឡើង នឹងជម្រុញឲ្យ តម្លៃមាសបន្តហក់ឡើង

ដោយៈ ម៉ាណា

    អន្តរជាតិៈ នៅពេលដែលអ្នកផ្សំអតិផរណាខ្ពស់ នៅសហរដ្ឋអាមេរិក និងសង្គ្រាមកាន់តែក្តៅរវាងរុស្ស៊ី-អ៊ុយក្រែន លក្ខខណ្ឌអាចអំណោយផលសម្រាប់មាស។

អតិផរណាធ្វើឱ្យទំនុកចិត្តលើរូបិយប័ណ្ណfiat ចុះខ្សោយ  ហើយមាសកាន់តែមានភាពទាក់ទាញ។

បញ្ហាសង្គ្រាម ហានិភ័យ និងភាពមិនប្រាកដប្រជាកើនឡើង តម្រូវការសុវត្ថិភាពកើនឡើងផងដែរ។

ក្រុមអ្នកវិភាគបានព្យាករណ៍ថា ប្រសិនបើសង្គ្រាមបណ្តាលឱ្យមានទណ្ឌកម្ម ឬការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ (ជាពិសេសនៅក្នុងទំនិញ) សម្ពាធអតិផរណាកើនឡើងបន្ថែមទៀត ហើយធនាគារកណ្តាលអាចឆ្លើយតបជាមួយ នឹងគោលនយោបាយមិនធម្មតា ដែលអាចពង្រឹងករណីមាស។

ទោះជាយ៉ាងណាក៏ដោយ ក៏មានការព្រមានថា ប្រសិនបើអតិផរណា បណ្តាលឱ្យធនាគារកណ្តាលសហរដ្ឋអាមេរិក ដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ទិន្នផលពិតប្រាកដកើនឡើង នោះអាចប៉ះពាល់ដល់មាស។

ប្រសិនបើប្រាក់ដុល្លារកើនឡើង (ដោយសារតែវិនិយោគិនសម្រុកទៅរកទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក ក្នុងចំណោមហានិភ័យសកល) នោះអាចប៉ះពាល់ដល់តម្លៃមាសផងដែរ។

សង្គ្រាមអាចបណ្តាលឱ្យមាន តម្រូវការសាច់ប្រាក់ភ្លាមៗ វិនិយោគិនអាចលក់មាសជាបណ្តោះអាសន្ន ដើម្បីរៃអង្គាសប្រាក់ (ទោះ​បីជាមាសជាសុវត្ថិភាពក៏ដោយ) មាសរយៈពេលខ្លីអាចធ្លាក់ចុះ។

អ្វីដែលទិន្នន័យបច្ចុប្បន្នបង្ហាញ

យោងតាមសារព័ត៌មាន​​Reuters បានឲ្យដឹងថា មាសថ្មីៗនេះបានកើនឡើង “ដោយសារភាពមិនប្រាកដប្រជា ខាងភូមិសាស្ត្រនយោ​បាយ និងសេដ្ឋកិច្ច ការទិញដោយធនាគារកណ្តាលជាប់លាប់ និងការភ្នាល់កាត់បន្ថយអត្រាការប្រាក់”។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលប្រាក់ដុល្លារកាន់តែរឹងមាំចូលមក តម្លៃមាសបានធ្លាក់ចុះបន្តិច មុនទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក។

ការស្រាវជ្រាវបង្ហាញថា សង្គ្រាម (រុស្ស៊ី-អ៊ុយក្រែន) មានឥទ្ធិពលលើមាស ជាពិសេសតាមរយៈឥរិយាបថ និងភាពមិនប្រាកដប្រជារបស់ធនាគារកណ្តាល។

ការវិភាគមួយចំនួននិយាយថា អតិផរណាតែមួយមិនគ្រប់គ្រាន់ទេ។ អត្រាការប្រាក់ពិតប្រាកដ និងបរិបទម៉ាក្រូមានសារៈសំខាន់ជាង។

“ការស្មានដែលមានការអប់រំ”

ដោយផ្អែកលើសំណួររបស់អ្នក៖ “អតិផរណារបស់សហរដ្ឋអាមេរិកធ្វើឱ្យមាសធ្លាក់ចុះ ឬកើនឡើង ខណៈពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែក្តៅ?

ចម្លើយ ប្រសិនបើអតិផរណារបស់សហរដ្ឋអាមេរិក កើនឡើង ហើយត្រូវបានគេរំពឹងថានឹងនៅខ្ពស់ ការកើនឡើងទំនងជាមាស (ដោយសន្មតថាទិន្នផលពិតប្រាកដទាប។ ធនាគារកណ្តាលមានការសម្របសម្រួល ឬរំពឹងថានឹងកាត់បន្ថយ ហើយប្រាក់ដុល្លារមិនខ្លាំងពេកទេ)។

លើសពីនេះ ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង ភាពមិនប្រាកដប្រជាកើនឡើង + បុព្វលាភហានិភ័យ ការគាំទ្របន្ថែមសម្រាប់មាស ទំនងជាកើនឡើងម្តងទៀត។

ប៉ុន្តែប្រសិនបើការកើនឡើង នៃអតិផរណាជំរុញឱ្យធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ទិន្នផលពិតប្រាកដកើនឡើង នោះអាចបណ្តាលឱ្យមាសធ្លាក់ចុះ ឬមានដំណើរការមិនល្អទោះបីជាមានសង្គ្រាមក៏ដោយ។ ឬប្រសិនបើប្រាក់ដុល្លារឡើងថ្លៃយ៉ាងខ្លាំង (ហានិភ័យហូរចូលទៅក្នុងប្រាក់ដុល្លារអាមេរិក) មាសអាចស្ថិតនៅក្រោមសម្ពាធ។

ដូច្នេះនៅក្នុងសេណារីយ៉ូហានិភ័យម៉ាក្រូ/ អតិផរណាទូទៅជាច្រើន មាសមានទំនោរកើនឡើង។ ប៉ុន្តែវាមិនត្រូវបានធានាទេ អ្នកវិនិយោគ ត្រូវមើលគោលនយោបាយរូបិយវត្ថុទូលំទូលាយ អត្រាការប្រាក់ ចលនារូបិយប័ណ្ណ៕

 

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីជម្រើសសាងសង់ផ្ទះតម្លៃសមរម្យ

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីជម្រើសសាងសង់ផ្ទះតម្លៃសមរម្យ
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីជម្រើសសាងសង់ផ្ទះតម្លៃសមរម្យ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណា​ងបានលើកឡើងពីការវិនិយោគផ្ទះតម្លៃសមរម្យ ដែលមានតម្លៃចន្លោះពី៩៩៩៩ ដល់២៥០០០ដុល្លារអាមេរិក។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៥ តុលាថា បើសង់ម្តងមួយពាន់ផ្ទះ សម្រាប់លក់តាមទីរួមខេត្ត ឬតំបន់ឧស្សាហកម្ម តម្លៃ $25,000 នោះអាចមានអ្នកទិញច្រើន ដោយមានភ្ជាប់មកជាមួយសាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងហាត់ប្រាណ។

លោកបន្តថា បើចង់លក់តម្លៃត្រឹម$9,999 អោយមន្រ្តីរាជការគ្រប់ប្រភេទ ដែលបានបំរើជាតិចាប់ពី ២០ឆ្នាំឡើងទៅ ដោយអោយបង់ប្រចាំខែទាំងដើមទាំងការត្រឹម$99 ក៏អាចធ្វើទៅបាន ក្នុងលក្ខខណ្ឌដែលរាជការជួយផ្តល់ដី ជួយធ្វើហេដ្ឋារចនាសម្ព័ន្ធ ជួយពន្ធ និងអាជ្ញាបណ្ណ័ ដោយទុកអោយ គីម ហ៊ាង ចេញតែថ្លៃសាងសង់ និងលក់យកចំណេញតិចតូច។

ទីផ្សារលំនៅដ្ឋានបានងាកមកកាន់តម្លៃសមរម្យ ខណៈទីផ្សារត្រូវបានគេមើលឃើញថា លំនៅដ្ឋានប្រណីតបានសាងសង់លើសតម្រូវការទីផ្សារ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋធ្លាក់ចុះ និងជាប់ផុងក្នុងបំណុល។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទទួលស្គាល់ថា តម្លៃលំនៅដ្ឋាន ដែលមានភាពសមស្រប នឹងតម្រូវការជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើន​ មានតម្លៃត្រឹម២០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

លោកបន្តថា នៅពេលខាងមុខ ក្រសួងនឹងបញ្ចេញរបាយការណ៍សិក្សា ដើម្បីផ្តល់ជូនអ្នកអភិវឌ្ឍន៍បានដឹងថា តើមួយឆ្នាំកម្ពុជាត្រូវការសាងសង់លំនៅដ្ឋានប៉ុន្មានសម្រាប់ប្រជាជនជាក់លាក់៕

 

សម្បត្តិបេតិកភ័ណ្ឌនៃអរិយធ៌មខ្មែរ ត្រូវបានរៀបចំពិព័រណ៍មិន អចិន្ត្រៃយ៍ស្តីពីនៅទីក្រុងសៀមរាប

ដោយៈ យី សុថា

    សៀមរាបៈ  សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយស្តីពី៖ ការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ ជូនសាធារណជន បានទស្សនា និងសិក្សាស្រាវជ្រាវ មានរយៈពេល២ខែ ចាប់តាំងថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយបានឱ្យដឹងថា កុលាលភាជន៍ប្រមាណ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍ រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម ដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថា​នីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។

លោកបន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍ នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។ បើទោះបីសម័យអង្គរ មានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនពឹងផ្អែកលើការនាំចូលឡើយ។

លោកបន្តថា ទាំងនេះបង្ហាញថា នៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណកុលាលភាជន៍ ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំង រហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ  សូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនជាដើម។

ចំណែកលោកស្រី ឌី ដារី មន្ត្រីផ្នែករដ្ឋបាលរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបានបញ្ជាក់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍ រយៈពេល២ខែ ចាប់ផ្តើមថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ បានតាំងបង្ហាញក្នុងសាលជាន់ទី១របស់សារមន្ទីរ។ ក្រៅពីនោះ អ្នកទេស​ចរក៍អាចដើរទស្សនាពិព័រណ៍ធំៗ ជាពិព័រណ៍អចិន្ត្រៃយ៍ ពិព័រណ៍មិនអចិន្ត្រៃយ៍ និងវត្ថុបុរាណរាប់រយប្រភេទទៀត ដែលបានអភិរក្ស ថែរក្សាទុកនៅក្នុងសារមន្ទីរ។ បន្ថែមពីនេះ ក៏មានមគ្គុទ្ទេសក៏ទេសចរណ៍ របស់សារមន្ទីរធ្វើបទបង្ហាញជូនតាមសាលពិព័រណ៍នីមួយៗផងដែរ។

លោកស្រី ឌី ដារី បានអំពាវនាវសាធារណជន និងភ្ញៀវទេសចរសូមអញ្ជើញមកទស្សនា និងស្វែងយល់បន្ថែមពីសម្បត្តិបេតិកភណ្ឌនាសម័យបុរេប្រវត្តិ សម័យអង្គរ និងក្រោយសម័យអង្គរ ដែលរួមមាន៖ទាំងវត្ថុសិល្បៈ និងពិព័រណ៍កុលាលភាជន៍ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច៕

ការវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរីហក់ឡើងយ៉ាងគំហុកនៅក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរីបានកើនឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់ចំនួន១០,៣ពាន់លានដុល្លារសិង្ហបុរី ហក់ឡើង៣៥,៦ភាគរយធៀបនឹងត្រីមាសទី២ និងជាកំណើនប្រចាំត្រីមាសខ្ពស់បំផុតក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក។

កំណើននៃការវិនិយោគត្រូវបានជំរុញដោយការដេញថ្លៃដី ក្រោមកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) ។ ដីលំនៅដ្ឋានចំនួន៧ទីតាំង ដីពាណិជ្ជកម្ម និងដីឧស្សាហកម្មចំនួន៤ទីតាំង ត្រូវបានដេញថ្លៃនៅក្នុងត្រីមាសទី៣ ក្នុងទំហំទឹកប្រាក់សរុបជិត៤,១៥ពាន់លានដុល្លារសិង្ហបុរី ហក់ឡើងជិត២៤២ភាគរយ។

លោក Jeremy Lake អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills Singapore បានកត់សម្គាល់ថា ការវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរីនៅតែបន្តត្រូវបានជំរុញដោយការលក់ដីរបស់រដ្ឋាភិបាលសិង្ហបុរី។

លោកស្រី Catherine He ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Colliers Singapore បានគូសបញ្ជាក់ថា ទោះបីជាផលចំណេញពីការវិនិយាគមានកម្រិតទាបយ៉ាងណាក្តី ក៏សិង្ហបុរីនៅតែជាទីផ្សារដ៏សំខាន់សម្រាប់បណ្តាអ្នកវិនិយោគនៅលើពិភពលោក ដែលមានបំណងធ្វើពិពិធកម្មផលបត្ររបស់ខ្លួន។

ក្រុមហ៊ុន Colliers បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យពេញមួយឆ្នាំ២០២៥ នៅសិង្ហបុរីមានទំហំទឹកប្រាក់ចន្លោះពី២៩ពាន់លានដុល្លារសិង្ហបុរីទៅ៣២ពាន់លានដុល្លារសិង្ហបុរី ហក់ឡើងចន្លោះពី១០ភាគរយទៅ២០ភាគរយធៀបនឹងឆ្នាំមុន៕ប្រភព: Edgeprop៕

កម្ពុជាបើកបើកច្រកទីផ្សារស្វាយចន្ទី និងម្រេចទៅកាន់អឺរ៉ុប

    ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច​​កម្ពុជា” ក្រោមមូលបទ“ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប”។

វេទិកានេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពី លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកតូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកStefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគ លើការកែច្នៃដែល​នឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែម ទៅកាន់​សហភាពអឺរ៉ុបផងដែរ។

លោកជំទាវរដ្ឋមន្ត្រី ស្វាគមន៍វត្តមានចូលរួមរបស់ភាគីពាក់ព័ន្ធ និងបានថ្លែងអំណរគុណ ចំពោះតំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (GIZ Cambodia) ព្រមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ។

លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធ ​ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។

ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន  បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេ​សផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕

មហាសេដ្ឋីនីអចលនទ្រព្យចិនមួយរូបទិញដីនៅតំបន់លំនៅដ្ឋានដ៏ល្បីល្បាញមួយក្នុងទីក្រុងញូវយ៉កដើម្បីសាងសង់ខុនដូប្រណីត

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Zhang Xin មហាសេដ្ឋីនីអចលនទ្រព្យចិន និងជាស្ថាបនិកក្រុមហ៊ុន Closer Properties បានទិញដីនៅក្នុងតំបន់លំនៅដ្ឋានដ៏ល្បីល្បាញមួយក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ខុនដូប្រណីត។

ក្រុមហ៊ុន Closer Properties របស់លោកស្រី Zhang បានទិញក្បាលដីចំនួន៥នៅជាប់គ្នានៅតំបន់ Upper East Side របស់ទីក្រុងញូវយ៉ក ដោយទូទាត់ជាសាច់ប្រាក់សរុបចំនួន៦២,៥លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ក្រុមហ៊ុន Closer Properties មានផលបត្រនៅទីក្រុង Boston និងទីក្រុងញូវយ៉ក។ ក្រុមហ៊ុននេះគ្រោងនឹងទិញក្បាលដីចំនួនមួយទៀតនៅតំបន់ជិតនោះនៅខែមិថុនា ឆ្នាំ២០២៦ ដោយបង្កើនការវិនិយោគសរុបដល់ទំហំទឹកប្រាក់ចំនួន៧៦លានដុល្លារអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមហ៊ុន Closer Properties គ្រោងនឹងអភិវឌ្ឍតំបន់នេះទៅជាអគារខុនដូប្រណីត ដោយមានគ្រឿងបរិក្ខារពេញលេញ និងទីតាំងលក់រាយនៅជាន់ផ្ទាល់ដី។

លោកស្រី Zhang បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការទិញដីនេះបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន Closer Properties ក្នុងការសាងសង់អគារខុនដូ ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារប្រណីតៗនៅទីតាំងសំខាន់ៗក្នុងសង្កាត់ប្រវត្តិសាស្ត្ររបស់ទីក្រុងញូវយ៉ក។

លោកស្រីបានបញ្ជាក់ថា ទីក្រុងញូវយ៉កជាទីផ្សារអចលនទ្រព្យខ្នាតយក្សមួយរបស់ពិភពលោក ហើយក្រុមហ៊ុន Closer Properties បានបោះទុនវិនិយោគនៅក្នុងទីក្រុងមួយនេះអស់រយៈពេលជិត២០ឆ្នាំមកហើយ៕ប្រភព: SCMP៕

តើផលចំណេញពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានៅតែល្អឬ? សូមអានឲ្យចប់…

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យនៅកម្ពុជា អាចផ្តល់នូវ ផលចំណេញល្អ ប៉ុន្តែលទ្ធផលអាស្រ័យយ៉ាងខ្លាំង ទៅលើទីតាំង ប្រភេទអចលនទ្រព្យ គុណភាពរបស់អ្នកអភិវឌ្ឍន៍ រចនាសម្ព័ន្ធផ្លូវច្បាប់ និងយុទ្ធសាស្ត្ររបស់អ្នក (ការជួលទល់នឹងការកើនឡើងនៃដើមទុន)។

អ្នកជំនាញបានផ្តល់ការវិភាគលើទិដ្ឋភាពមួយចំនួន ដូចខាងក្រោមនេះ ដែលវាជាការវិភាគអំពីរបៀបដែលទីផ្សារមើលទៅ និងផ្នែកណាដែលមានទំនោរដំណើរការល្អបំផុត  បូករួមទាំងការព្រមានដែលអ្នកគួរដឹង។

អ្វីដែលទិន្នន័យបង្ហាញ

ចំណុចទាំងអស់នេះ គឺជាតួលេខសំខាន់ៗ និងការពិចារណាមួយចំនួន។

នៅក្នុងរាជធានីភ្នំពេញ ទិន្នផលជួលសម្រាប់ខុនដូ ដែលមានទីតាំងល្អ ត្រូវបានរាយការណ៍ជាទូទៅប្រហែលចន្លោះពី៦ ទៅ៩ភាគរយ ក្នុងមួយឆ្នាំ។

ឧទាហរណ៍៖ ការទិញ100,000ដុល្លារដែលជួលក្នុងតម្លៃ 700 ដុល្លារ/ខែ ផ្តល់ផលចំណេញត្រលប់សរុប8,400 ដុល្លារ/ឆ្នាំស្មើនឹង 8.4ភាគរយនៃផលចំណេញសរុប។

ការសិក្សារបស់អ្នកជំនាញបានយល់ឃើះថា អ្នកអភិវឌ្ឍន៍/គម្រោងមួយទាមទារ ផលចំណេញពីការវិនិយោគចន្លោះពី7 ទៅ9% សម្រាប់ខុនដូប្រណីតនៅក្នុងសង្កាត់ល្អ។

ចំណែកតម្លៃក្នុងមួយម៉ែត្រការ៉េ និងទិន្នផលជួលប្រែប្រួលយ៉ាងខ្លាំងតាមសង្កាត់៖ ឧទាហរណ៍នៅភ្នំពេញដូចជា តំបន់សំខាន់ៗ (BKK1) បង្ហាញទិន្នផលប្រហែលចន្លោះពី5ទៅ8%។ ចំណែកទីតាំង​កម្រិត​មធ្យម​ ដែល​មាន​ទំហំ​ធំ​អាចរកផលចំណេញ ចន្លោះពី6ទៅ9ភាគរយ។

ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុង/តំបន់កំពុងពង្រីកមួយចំនួនត្រូវបានរាយការណ៍ថា មានសក្តានុពលសម្រាប់កំណើនតម្លៃខ្ពស់ ឧទាហរណ៍ ស្រុកមួយចំនួននៅជាយក្រុងភ្នំពេញ បង្ហាញពីកំណើនតម្លៃដីធ្លីប្រចាំឆ្នាំរហូតដល់ប្រហែល20% នៅក្នុងរបាយការណ៍មួយចំនួន។

ប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផល ដោយពន្ធលើអច​លនទ្រព្យទាប ភាពជាម្ចាស់កម្មសិទ្ធិខុនដូ ដែលងាយស្រួលសម្រាប់ជនបរទេស (នៅក្នុងរចនាសម្ព័ន្ធមួយចំនួន) និងកំណើនហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់តម្លៃនាពេលអនាគត។

តើទីតាំងណាខ្លះ ដែលត្រូវបានគូសបញ្ជាក់ជាញឹកញាប់ថា ជាទីតាំងវិនិយោគល្អ? ចម្លើយគឺនៅរាជធានីភ្នំពេញ ស្រុក​សំខាន់ៗ និង​ទីតាំងមានសក្តានុពល នៅកៀករាជធានីភ្នំពេញដទៃទៀត៕

តើតម្លៃ “មាស”នឹងកើនឡើងឬបន្តធ្លាក់ចុះក្នុងរយៈពេលវែង?

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ តើតម្លៃ “មាស”ទំនងជាធ្លាក់ចុះរយៈពេលវែងនៅក្នុងបរិបទនៃសម្ពាធពីសហរដ្ឋអាមេរិក និងចិន និងសក្ដានុពល នៃឥរិយាបថរបស់វិនិយោគិនដែរឬទេ”។នេះជាសំណួរដ៏រសើបមួយ។

សំណួរនៅទីនេះ គឺតើអ្វីកត្តានឹងធ្វើឲ្យមាសមានការធ្លាក់ចុះរយៈពេលវែង? ចំណុចទាំងនេះ ជាហេតុផលដែលមាសអាចរក្សាបាន ឬសូម្បីតែកើនឡើង។

១. តម្រូវការសុវត្ថិភាព និងភូមិសាស្ត្រនយោបាយ

មាសមានទំនោរទទួលបានអត្ថប្រយោជន៍ នៅពេលដែលមានភាពមិនប្រាកដប្រជា នៃភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម អស្ថិរភាពសារពើពន្ធ។ល។ ឧទាហរណ៍ មាសបានកើនឡើងនៅឆ្នាំនេះ ក្នុងចំណោមភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ការភ័យខ្លាចអតិផរណា និងប្រាក់ដុល្លារចុះខ្សោយ។

អ្នកវិភាគដូចជា Goldman Sachs មើលឃើញថាមាសកើនឡើងបន្ថែមទៀត ដោយសារតែហានិភ័យនៃវិបត្តិសេដ្ឋកិច្ច និងការធ្វើពិពិធកម្មធនាគារកណ្តាលចេញពីប្រាក់ដុល្លារ។

២. អតិផរណា/ទិន្នផលពិតប្រាកដទាប/គោលនយោបាយរូបិយវត្ថុ

ដោយសារតែមាសមិនបង់ការប្រាក់ វាកាន់តែទាក់ទាញនៅពេលដែលទិន្នផលពិតប្រាកដទាប ឬអវិជ្ជមាន។

ប្រសិនបើធនាគារកណ្តាលបន្ធូរបន្ថយ ឬអតិផរណានៅតែខ្ពស់ នោះអាចគាំទ្រមាស។ ឧទាហរណ៍ ការអត្ថាធិប្បាយថ្មីៗបានកត់សម្គា ល់ថា ទិន្នផលពិតប្រាកដទាប និងការរំពឹងទុកនៃការកាត់បន្ថយរបស់ Fed គឺជាការគាំទ្រ។

ដូចគ្នានេះដែរ កម្លាំងរបស់ប្រាក់ដុល្លារ គឺជាកត្តាជំរុញដ៏សំខាន់មួយ ប្រសិនជាឥទ្ឋិពលប្រាក់ដុល្លារអាមេរិកខ្សោយជាងនេះ មានទំនោរជួយដល់មាស (ដោយសារមាសត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិក)។

៣. ការទិញ/ការធ្វើពិពិធកម្មរបស់ធនាគារកណ្តាល

អ្នកលេងធំៗមួយចំនួនបន្តប្រមូលមាស (ឬបង្ហាញពីចេតនាធ្វើពិពិធកម្ម ចេញពីទ្រព្យសកម្មប្រាក់ដុល្លារសុទ្ធសាធ)។ តម្រូវការរចនាសម្ព័ន្ធនេះអាចផ្តល់នូវកម្រិតទាប។

៤. ហានិភ័យរចនាសម្ព័ន្ធរយៈពេលវែង

បញ្ហាដូចជាបំណុលសកលកើនឡើង ឱនភាពសារពើពន្ធ ភាពទន់ខ្សោយរូបិយប័ណ្ណ ដែលអាចកើតមាន និងភាពតានតឹងពាណិជ្ជកម្ម/ភូមិសាស្ត្រដែលកំពុងបន្ត គឺជាហានិភ័យដែលពេញចិត្តមាសជារបាំងការពារ។

តើអ្វីកត្តាដែលអះអាងថាមានការធ្លាក់ចុះដែលអាចកើតមាន ឬយ៉ាងហោចណាស់រយៈពេលនៃភាពទន់ខ្សោយ? ហេតុផលនិងកត្តាសំខាន់ៗ ដែលអាចធ្វើឲ្យមាសធ្លាក់ចុះរួមមាន ទី១. ការកែលម្អទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន/តម្រូវការសុវត្ថិភាពទាប។

ប្រសិនបើភាពតានតឹងពាណិជ្ជកម្មថយចុះ ចំណង់អាហារហានិភ័យត្រឡប់មកវិញ និងកំណើនសេដ្ឋកិច្ចសកល មានភាពប្រសើរឡើង នោះតម្រូវការសុវត្ថិភាពសម្រាប់មាសអាចធ្លាក់ចុះ។

របាយការណ៍ថ្មីៗបានកត់សម្គាល់ថា សុទិដ្ឋិនិយមជុំវិញការចរចារវាងសហរដ្ឋអាមេរិក និងចិន មានឥទ្ឋិពលលើតម្លៃមាស។ ឧទាហរណ៍ នៅពេលដែលការផ្អាកសង្គ្រាមត្រូវបានឈានដល់ មាសបានធ្លាក់ចុះ។

ទី២. ប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ និងទិន្នផលពិតប្រាកដកើនឡើង។ ប្រសិនបើសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានដំណើរការល្អជាងការរំពឹងទុក ប្រាក់ដុល្លារនឹងកាន់តែរឹងមាំ ទិន្នផលកើនឡើង មាសកាន់តែមិនសូវទាក់ទាញ (ចាប់តាំងពីថ្លៃដើមឱកាសកើនឡើង)។ ប្រាក់ដុល្លារដ៏រឹងមាំ ធ្វើឱ្យប៉ះពាល់ដល់វិនិយោគិន ដែលមិនមែនជាដុល្លារអាមេរិក។

៣. ការរកប្រាក់ចំណេញ / ការកែតម្រូវបច្ចេកទេស

បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង មាសតែងតែឆ្លងកាត់ការកែតម្រូវ។ ថ្មីៗនេះវាបានធ្លាក់ចុះមួយថ្ងៃដ៏ធំបំផុត (ជាង6%) ក្នុងរយៈពេល12ឆ្នាំ៕