ចំណេះដឹង! តើ​ពន្ធ​កាត់​ទុក​ទូទៅ​ត្រូវ​បានកំណត់​ដូចម្តេច?

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នក​ជាប់ពន្ធ​និវាស​ន​ជន ដែល​ប្រកប​អាជីវកម្ម ដែល​បានធ្វើការ​ទូទាត់​ជា​សាច់ប្រាក់ ឬ​ជាវ​ត្ថុ ឱ្យដល់​អ្នក​ជាប់ពន្ធ​និវាស​ន​ជន ត្រូវ​កាត់​ទុក និង​បង់ប្រាក់​ពន្ធ​ទៅតាម​អត្រា​កំណត់​ដូចខាងក្រោម លើ​ការទូទាត់​មុន​ការ​កាត់​ទុក​ប្រាក់​ពន្ធ។

យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា បាន​បង្ហាញថា  អត្រា១៥ ភាគរយ​ចំពោះ….

-ប្រាក់ចំណូល​ដែល​រូបវន្តបុគ្គល បានទទួល​ពី​ការបំពេញ​សេវា​នានា រួមទាំង​ការគ្រប់គ្រង ឬ​ការពិគ្រោះ​យោ ប​ល់ ឬ​សេវា​ប្រហាក់ប្រហែល។

-សួយ​សារ​ចំពោះ​ទ្រព្យ​អរូបី និង​ភាគកម្ម​ក្នុង​ធនធាន​រ៉ែ ហើយ​និង​ការប្រាក់​ដែល​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល ប្រកប​អាជីវកម្ម ដែល​មិនមែនជា​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុងស្រុក​បង់​ឱ្យទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន។

  • អត្រា ១០ ភាគរយ ចំពោះ​ប្រាក់ចំណូល​ពី​ការឱ្យ​ជួល​ច​លន ឬ​អចលនទ្រព្យ
  • អត្រា៦ភាគរយ ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុងស្រុក​បង់​ឱ្យទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល មាន​គណនី​បញ្ញើ​មានការ​កំណត់។
  • អត្រា៤ភាគរយ ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុងស្រុក​បង់​ឱ្យទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល មាន​គណនី​សន្សំ​គ្មាន​ការកំណត់។
  • ការ​កាត់​ទុក​ក្នុង​មាត្រា​នេះ មិនត្រូវ​អនុវត្ត​ទេ​ចំពោះ​ការប្រាក់ ដែល​បង់​ឱ្យ​ធនាគារ និង​ស្ថាប័ន​សញ្ជ័យធន​ក្នុងស្រុក និង​ការទូទាត់​ចំពោះ​ប្រាក់ចំណូល លើកលែង​ពន្ធ​ដូច​មានចែង​ក្នុង​មាត្រា៩ថ្មី​នៃ​ច្បាប់​នេះ។

អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល​ប្រកប​អាជីវកម្ម ដែល​បាន​ទូទាត់​ប្រាក់ចំណូល​ខាងក្រោម​នេះ ឱ្យទៅ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ត្រូវ​កាត់​ទុក និង​បង់​នូវ​ប្រាក់​ពន្ធ ចំនួន១៤ភាគរយ​នៃ​ទឹកប្រាក់​ត្រូវ​បើកៈ

o  ការប្រាក់

o  សួយ​សារ ថ្លៃឈ្នួល និង​ប្រាក់ចំណូលផ្សេងៗ ទាក់ទិន​នឹង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ។

o  ការទូទាត់​ចំពោះ​សេវា​គ្រប់គ្រង និង​សេវា​បច្ចេកទេស​នានា ដែល​និង​ត្រូវ​កំណត់ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

  • ភាគលាភ

ពន្ធ​កាត់​ទុក​លើ​ការទូទាត់ ឱ្យដល់​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​តាម​មាត្រា២៥ថ្មី នៃ​ច្បាប់​នេះ និង​ពន្ធ​ការ​ទុក​លើ​ការទូទាត់​ឱ្យដល់ អ​និវាស​ន​ជន​តាម​មាត្រា២៦ថ្មី នៃ​ច្បាប់​នេះ ត្រូវ​ចាត់ទុកថា​ជា​ពន្ធ​ចុងក្រោយ សម្រាប់​អ្នកទទួល​ការទូទាត់ ដែលមាន​បញ្ជាក់​ក្នុង​មាត្រា​ទាំង២ ខាងលើនេះ៕

គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិខេត្តកំពង់ស្ពឺ តម្លៃជាង២លាន ចាប់ផ្តើមជាជំហានដំបូង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងខេត្តកំពង់ស្ពឺដែលមានតម្លៃជាង២លានដុល្លារ បានចាប់ផ្ដើមដំណើរការសាងសង់ជាជំហានដំបូងហើយក្រោយការសិក្សា និងកំណត់យកប្លង់មេកាលពីដើមខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិ និងលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាប់ផ្តើមអនុវត្តជាបណ្តើរហើយ។

លោកបានបន្តថា “ពេលនេះប្លង់មេរួមនៃគម្រោងត្រូវបានកំណត់ និងសម្រេចរួចហើយ នៅឡើយតែប្លង់រចនា និងរៀបចំផ្នែកខាងក្នុង ដែលកំពុងតែសិក្សាលម្អិតបន្ថែម ដើម្បីប្រាកដថា មានភាពសោភ័ណភាព និងគុណភាពខ្ពស់ក្រោយពេលសាងសង់។ ជំហានដំបូងនេះ យើងគ្រាន់តែចាប់ផ្តើមសាងសង់របងនៅជុំវិញស្តាត រួមជាមួយនឹងការកំណត់ទីតាំងនៃបង្គោលគ្រឹះតែប៉ុណ្ណោះ”។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ប្លង់មេនៃរចនាសម្ព័ន្ធខាងក្រៅយើងបានកំណត់រួចរាល់ ប៉ុន្តែផ្នែកខាងក្នុងនៅមិនទាន់បានសម្រេច១០០ភាគរយនោះទេ ដែលរហូតមកដល់ពេលនេះ ឯកឧត្តមតំណាងរាស្ត្រ លោកកំពុងតែពិនិត្យ និងសិក្សាជាមួយក្រុមអ្នកជំនាញ ប៉ុន្តែការសិក្សានេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយពេលនេះយើងបានចាប់ផ្តើមដាក់ជាង និងកម្លាំងជំនាញសាងសង់ហើយ ដោយឡែករយៈពេលប៉ុន្មានខែទើបអាចបញ្ចប់ការសាងសង់ខ្ញុំនៅមិនទាន់អាចកំណត់បាននោះទេ ទាល់តែប្លង់រចនាខាងក្នុងចេញ ទើបអាចឱ្យអ្នកជំនាញវាយតម្លៃបាន”។

គម្រោងសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិប្រចាំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីទំហំ៤ហិកតា ។ គម្រោងកីឡដ្ឋានដែលមានតម្លៃជាង២លានដុល្លារមួយនេះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ ៕

តម្លៃអាផាតមិនទំនើបបំផុតនៅកណ្តាលទីក្រុងបុមបៃបន្តដាំក្បាលចុះដោយសារវិបត្តិ COVID-19

ដោយ ៖ ប៊ី

បុមបៃ ៖ តម្លៃអាផាតមិនទំនើបបំផុតនៅកណ្តាលទីក្រុងបុមបៃត្រូវបានរំពឹងទុកថានឹងបន្តឱនភាពបន្ថែមទៀត បន្ទាប់ពីទីផ្សារបានធ្លាក់ចុះពី ២៥ ទៅ ៣០ ភាគរយក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CLSA។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន CLSA ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CBNC នៅថ្ងៃនេះ បានឱ្យដឹងថា តម្លៃដែលវិនិយោគិនកំពុងលក់ចេញ បានធ្លាក់ចុះ ១០-១៥ ភាគរយ បន្ទាប់ពីផ្ទុះឡើងនៃជំងឺ COVID-19។ ជាមួយនឹងការធ្លាក់ចុះនៃតម្រូវនៅពេលបច្ចុប្បន្ន បានបង្កឱ្យអ្នកវិនិយោគទទួលរងនូវការខាតបង់ក្នុងចន្លោះ ៣០-៣៥ ភាគរយពីការវិនិយោគរបស់ពួកគេ បន្ថែមពីលើឱនភាពនៃការលក់ប្រមាណ ២៥ ទៅ ៣០ ភាគរយក្នុងរយៈពេល ៣-៤ ឆ្នាំកន្លងមកនេះ។

នៅក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា ជាទូទៅតម្លៃទីផ្សារអាផាតមិនទំនើបគឺមានការកើនឡើងបន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រអាជីវកម្មអចលនទ្រព្យ ប៉ុន្តែនៅត្រឹមរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារបែរជាមានការធ្លាក់ចុះក្នុងចន្លោះពី ២៥-៣០ភាគរយ ជាបន្តបន្ទាប់បើទោះជាទទួលបានវិញ្ញាបនប័ត្រអាជីវកម្មអចលនទ្រព្យក៏ដោយ៕

ឱកាសចំណេញ…បញ្ចុះតម្លៃ ៣០០០ ដុល្លារ និងមានការផ្តល់ជូនពិសេស សម្រាប់អតិថិជនដែលជាវលំនៅដ្ឋានប្រកបអាជីវកម្មក្នុងបុរី អូរ៉ូរ៉ា ស៊ីធី

ដោយ ហ្សូលី

ភ្នំពេញ៖ លំនៅដ្ឋានប្រកបអាជីវកម្មរបស់បុរី អូរ៉ូរ៉ា ស៊ីធី Aurora City លាតសន្ធឹងនៅក្នុងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 51 ភូមិក្បាលអូរ ឃុំព្រះស្រៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងតែមានប្រូម៉ូសិនពិសេសជូនអតិថិជនដែលមានបំណងចង់បានលំនៅដ្ឋានប្រណិត ផ្តល់ផាសុកភាពក្នុងការរស់នៅផង និងអាចប្រកបអាជីវកម្មផង។

បច្ចុប្បន្ននេះ បុរី អូរ៉ូរ៉ាស៊ីធី បានកំពុងចាប់ផ្តើមជាមួយគម្រោងទី ២ ហើយ ដោយសារការគាំទ្រជាអនេកពីសំណាក់អ្នកវិនិយោគអចលនវត្ថុ ព្រោះពួកគេបានសម្លឹងឃើញច្បាស់ពីសក្តានុពលតំបន់ និងទីតាំងគម្រោង ដែលហ៊ុព័ទ្ធជុំវិញដោយសាលារៀន មន្ទីរពេទ្យ ផ្សារទំនើបជាច្រើន ផ្តល់ភាពល្អប្រសើរសម្រាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ និងចំណាយពេលធ្វើដំណើរត្រឹម ១០នាទី ទៅដល់ផ្សារឧត្តុង្គតែប៉ុណ្ណោះ។

ចំពោះការសាងសង់ត្រូវបានយកចិត្តទុកដាក់ជាពិសេសពីសំណាក់ក្រុមវិស្វករ និងអ្នកជំនាញ គិតគូរចម្បងទៅលើគុណភាពសំណង់ ដោយគ្រប់គេហដ្ឋានទាំងអស់នីមួយៗសុទ្ធតែមានការត្រួតពិនិត្យទៅលើសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងលក្ខណៈបច្ចេកទេសយ៉ាងហ្មត់ចត់។ ការរៀបចំប្រព័ន្ធលូ និងការតភ្ជាប់បណ្តាញអគ្គិសនី ត្រូវបានធានាជូននូវសុវត្ថិភាពដល់អតិថិជននៅពេលចូលមករស់នៅ។

ជាមួយគ្នានេះ ជាការថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រយ៉ាងពេញទំហឹងមកលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតរចនាបថប្រទេសអូស្ត្រាលីនៃបុរី អូរ៉ូរ៉ា ស៊ីធី Aurora Cityជាការលើកទឹកចិត្តក្រុមហ៊ុនបានរៀបចំកម្មវិធីប្រូម៉ូសិនពិសេសដូចតទៅ៖

រាល់អតិថិជនដែលទិញលំនៅដ្ឋានប្រកបអាជីវកម្ម នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ដល់ទៅ ៣០០០ដុល្លារ ភ្លាមៗ។ មិនតែប៉ុណ្ណោះ បុរីអូរ៉ូរ៉ាស៊ីធី នឹងធ្វើការថែមជូននូវ ម៉ូតូ Honda Dream សេរ៊ីចុងក្រោយឆ្នាំ ២០២០ មួយគ្រឿងផងដែរ។ ពិតជាឱកាសចំណេញដែលលោកអ្នកគួរតែចាប់យក ព្រោះថាលោកអ្នកទទួលបានទាំងតម្លៃពិសេស និងការផ្តល់ជូនដល់អស្ចារ្យ ជាពិសេសកាន់តែផ្តល់ឱកាសចំណេញសម្រាប់អ្នកដែលទិញទុកវិនិយោគបន្តនៅថ្ងៃអនាគតផងដែរ។

ការផ្តល់ជូននូវប្រូម៉ូសិនពិសេសនេះមានត្រឹមតែក្នុងខែឧសភា ឆ្នាំ២០២០នេះតែប៉ុណ្ណោះ ។ សូមរួសរាន់ឡើងអញ្ជើញមកដល់ការដ្ឋានផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីសំណង់លំនៅដ្ឋាន នៅការិយាល័យបុរី អូរ៉ូរ៉ាស៊ីធី ស្ថិតនៅផ្លូវជាតិលេខ 51 ភូមិក្បាលអូរ ឃុំព្រះស្រៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
Google Map:https://www.google.com/maps/dir/11.8220421,104.7502404/11.7678929,104.7393732/@11.7665203,104.7378086,747m/data=!3m1!1e3!4m2!4m1!3e0 ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ 012 222 016/ 017 222 069/ 017 222 099៕

 

 

អតីតព្រលានយន្តហោះខេត្តរតនគិរី ត្រៀមផ្ទេរឱ្យរដ្ឋបាលខេត្តអភិវឌ្ឍន៍

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទីតាំងដីអតីតព្រលានយន្តហោះខេត្តរតនគិរីស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអាកាសចរស៊ីវិលបច្ចុប្បន្ន បាន និងកំពុងរៀបចំផ្ទេរឱ្យរដ្ឋបាលខេត្តរតនគិរី ធ្វើការគ្រប់គ្រងជំនួសវិញ។

នេះ បើយោងតាមសេចក្តីបំភ្លឺចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០នេះ ឆ្លើយតបទៅនឹងអ្នកលេងបណ្តាញសង្គមហ្វេសបុក និងជាភ្នាក់ងារសារព័ត៌មានប្រចាំទូរទស្សមួយរូបដែលចុះផ្សាយ មិនមានការពិត ជុំវិញដីព្រលានយន្តហោះនេះ នឹងក្លាយទៅជាដីពុះឡូត៍លក់មានប្លង់ស្របច្បាប់ ក្រោមការគ្រប់គ្រងដោយរដ្ឋបាលខេត្ត។

នៅក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តរតនគិរីបានបញ្ជាក់ថា ការផ្ទេរទីតាំដីអតីតព្រលានយន្តហោះ មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រងជំនួសវិញនេះ គឺដើម្បីប្រែក្លាយឱ្យទៅជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់បម្រើផលប្រយោជន៍សាធារណៈ និងរៀបចំកែលម្អរឱ្យមានសោភ័ណភាពទីប្រជុំជនខេត្តរតនគិរី ប្រកបដោយភាពទាក់ទាញនៅពេលអនាគត។

នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ហើយរូបភាពសកម្មភាពកាយប្រឡាយ គឺជាការអនុវត្តវិធានការកំណត់ព្រំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីសំណាក់បុគ្គលណាមួយតែប៉ុណ្ណោះ៕

អ្នកវិនិយោគចិនត្អូញត្អែរពីការធ្លាក់ចុះនូវកំណើននៃការធ្វើធុរកិច្ចក្នុងខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញ៖ វិនិយោគិននៃសមាគមពាណិជ្ជកម្មជាំងស៊ី បានត្អូញត្អែរពីបញ្ហាប្រឈមនានា និងការធ្លាក់ចុះនៃវិនិយោគរបស់ពួកគេនៅក្នុងខេត្តព្រះសីហនុ ដែលបង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺ Covid-19 ។

យោងតាមជំនួបពិភាក្សាការងាររវាងតំណាងសមាគមពាណិជ្ជកម្មជាំងស៊ី និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុកាលពីម្សិលមិញនេះបានឱ្យដឹងថា សភាពាណិជ្ជកម្មខេត្តព្រះស៊ីហនុ បានទទួលស្គាល់ចំពោះបញ្ហាដ៏លំបាក និងការធ្លាក់ចុះនេះ ហើយបានស្នើឱ្យបន្តការវិនិយោគទៅមុខទៀត ដោយសភាពាណិជ្ជកម្មនៅបន្តជួយសម្របសម្រួលគ្រប់កាលៈទេសៈ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 កន្លងមកនេះ ការវិនិយោគនានានៅក្នុងខេត្តមានសភាពថមថយ ហើយនេះមិនមែនតែមានការថមថយនៅក្នុងខេត្តព្រះសីហនុនោះទេ គឺនៅទូទាំងពិភពលោក។

លោកបន្តថា “បញ្ហាជំងឺ Covid-19 នេះ គឺជារឿងសកល មិនមែនជារឿងដោយឡែកនោះទេ ហើយគ្រប់សកម្មភាពនានាវាថយទាំងអស់ ហើយអ្វីជាអាទិភាពគឺគ្រប់គ្នាយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងជំងឺ Covid-19 ដែលកំពុងរីករាលដាលនាពេលនេះ”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាឱ្យដឹងដែរថា ជារួមការវិនិយោគនានា ក៏ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យរបស់កម្ពុជាបាននិងកំពុងថមថយនៅដើមឆ្នាំកន្លងមកនេះ ដែលបង្ករឡើងដោយជំងឺ Covid-19 ។

លោកបន្តថា តែការថមថយនេះ គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយនៅពេលដែលជំងឺ Covid-19បានបញ្ចប់ អ្វីៗនឹងដំណើរជាធម្មតាឡើងវិញ ជាមួយគ្នានេះ វិនិយោគិនចិននឹងបន្តមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន ។

សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីកន្លងទៅថ្មីនេះ ថា បរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្ម និងវិនិយោគនៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន៨៥% និងការលក់ដីធ្លី២៥%។

ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា-ចិន បានទាក់ទាញវិនិយោគចិនបានមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុយ៉ាងច្រើន ជាពិសេស ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារខេត្តមានសក្តានុពលដូចជា ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូន និង តំបន់ទេសចរណ៍ឆ្នេរសមុទ្រស្រស់ស្អាតជាដើម៕

បុរី ខេស៊ី កាន់តែទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាមួយលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួលបំផុត

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងសន្ទុះនៃការសាងសង់សំណង់លំនៅដ្ឋានដ៏រឹងមាំ ស្ថិតនៅទីតាំងអំណោយផលដល់ការរស់នៅ និងមានសក្ដានុពលក្នុងការប្រកបអាជីវកម្មនៅតំបន់ព្រែកព្នៅ បុរី ខេស៊ី កាន់តែទទួលបានការចាប់អារម្មណ៍គាំទ្រពីអតិថិជនយ៉ាងច្រើន ក្រោមការផ្ដល់ជូនលក្ខខណ្ឌក្នុងការទិញ បង់ប្រាក់យ៉ាងងាយស្រួលជាទីបំផុត។

អ្វីដែលសំខាន់ និងជាចំណុចលេចធ្លោរជាងគេ គឺការផ្ដល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋានក្នុងបុរី ខេស៊ី ស្របច្បាប់ដោយលោកអ្នកគ្រាន់តែបង់ប្រាក់លើកដំបូងត្រឹមតែ ១០០០ដុល្លារតែប៉ុណ្ណោះ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ បន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។

បន្ថែមពីនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់បុរី ខេស៊ី ធ្វើឱ្យមានភាពទាក់ទាញខ្លាំង គឺស្ថិតនៅក្នុងតំបន់មានសក្ដានុពល អំណោយផលដល់ការរស់នៅប្រកបដោយផាសុកភាព ងាយស្រួលក្នុងការប្រកបអាជីវកម្ម ហ៊ុព័ទ្ធទៅដោយផ្សារសហគមន៍ សាលារៀនឯកជន និងសាលារដ្ឋ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្រសួង ស្ថាប័នរដ្ឋធំៗ គម្រោងអភិវឌ្ឍន៍ផ្សារទំនើប រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងងាយស្រួលចរាចរណ៍ ចេញ -ចូលក្រុង ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាប្រកបមុខរបរនានាប្រចាំថ្ងៃផងដែរ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១

អូស្ត្រាលី កំពុងសិក្សាគម្រោងធ្វើពិពិធកម្មពាណិជ្ជកម្មជាមួយកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាតាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា កំពុងសិក្សាពីគម្រោង និងអនុវត្តយុទ្ធសាស្ត្រក្នុងការធ្វើពិពិធកម្មផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ រួមជាមួយនឹងគម្រោងទាក់ទាញការវិនិយោគថ្មីបន្ថែមនៅកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានលើកឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការធានាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ហើយក្រៅពីនេះនៅមានការអនុវត្តគម្រោងដទៃទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និងពាណិជ្ជកម្មផងដែរ។

លោកបានបញ្ជាក់ថា កម្ពុជា និងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកក៏បានស្នើសុំរដ្ឋាភិបាលអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តនូវអនុសាសន៍នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

លោកឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ប៉ាប្លូ កាំង (Pablo Kang) បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្មកម្ពុជា រួមមានការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសដល់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។ លើសពីនោះទៀត អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះ នូវគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ។

ឯកអគ្គរាជទូតអូស្ត្រាលីបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា និងអូស្ត្រាលី ក៏នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី ដោយក្នុងនោះឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនដែរថា ក្រុមហ៊ុនអូស្ត្រាលីមួយក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី៕

ឡាវស្នើសុំសាងសង់គម្រោងទំនប់វារីអគ្គិសនីតម្លៃ ២០០០លានដុល្លារ កាត់ដងទន្លេមេគង្គ

ដោយ ហ្សូលី

ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានដាក់សំណើរសុំសាងសង់គម្រោងទំនប់វារីអគ្គិសនីតម្លៃ ២០០០លានដុល្លារ កាត់ដងទន្លេមេគង្គចំនួន១ បន្ថែមទៀត ខណៈប្រទេសនេះបានស្នើសុំ ៥គម្រោងរួចមកហើយ។

គណៈកម្មការទន្លេមេគង្គ (MRC) បានឲ្យដឹងនៅថ្ងៃអង្គារ ទី ១២ ខែឧសភា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលឡាវបានដាក់សំណើមួយទៀតនូវគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គ ដែលអាចផលិតថាមពលអគ្គិសនីពេញមួយឆ្នាំ ឬស្មើនឹង ៦៨៤មេហ្កាវ៉ាត់ ស្ថិតនៅក្នុងស្រុកសាណាខាំ មានទីតាំងភូមិសាស្ត្រនៅចន្លោះខេត្តសាយ៉ាបូរី និងក្រុងវៀងចន្ទ។ 

គម្រោងថ្មីនេះ បានស្នើឡើងខណៈគម្រោងចំនួន៥ទៀតរួមមាន៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេង ប៉ាក់ឡាយ និងលួងប្រាបាង នាេពលកន្លងមក កំពុងឆ្លងកាត់ដំណើរការពិគ្រោះយោបល់ជាមុនទៅលើផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមដងទន្លេ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថា «ប្រទេសឡាវ បានដាក់ស្នើគម្រោងប្រើប្រាស់ទឹកមានលក្ខណៈពេញមួយឆ្នាំលើដងទន្លេមេនៃទន្លេមេគង្គ ដែលគម្រោងនេះតម្រូវឲ្យឆ្លងកាត់ដំណើរការកិច្ចពិគ្រោះយោបល់ជាមុន។ ការដាក់ស្នើនេះ នឹងផ្តល់លទ្ធភាពឲ្យប្រទេសជាសមាជិកទទួលបានការជូនដំណឹង ព្រមទាំងសាធារណជនទូទៅទទួលបាននូវព័ត៌មានលម្អិត និងធ្វើការសិក្សាពីគម្រោងប្រើប្រាស់ទឹក និងផលប៉ះពាល់របស់ពីគម្រោងនេះ»។ 

លោកបានបន្តថា រដ្ឋាភិបាលឡាវ បានផ្តល់នូវសំណុំឯកសារវិស្វកម្ម និងការសិក្សាលទ្ធភាពគម្រោងក្នុងកម្រិតបច្ចេកទេស រួមមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោងទំនប់វារីអគ្គិសនីសាណាខាំ ព្រមទាំងការសិក្សាលើកំណកកករ និងជលផលទៅកាន់ប្រទេសជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ថៃ និងវៀតណាម ដើម្បីទទួលបានការពិគ្រោះយោបល់ និងការឯកភាព ដើម្បីឈានទៅការសាងសង់ក្នុងឆ្នាំ២០២០នេះ ក្រោមដើមទុនជាង២ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា បច្ចុប្បន្នមានគម្រោងចំនួន៤៩តាមដៃនៃដងទន្លេមេគង្គក្រោម ត្រូវបានដាក់ស្នើសម្រាប់ដំណើរការជូនដំណឹងក្រោមនីតិវិធីពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ទឹកលើដងទន្លេមេនៃដងទន្លេមេគង្គរបស់គណៈកម្មការទន្លេមេគង្គ។ 

ក្នុងចំណោមសំណើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសកម្ពុជាមានចំនួន៣គម្រោង ឡាវចំនួន៣០គម្រោង ថៃចំនួន២គម្រោង និងពីប្រទេសវៀតណាម១៤គម្រោង៕

អាមេរិក និងចិន គ្រោងចាប់ដៃគ្នាវិញ ដើម្បីជួយបង្កើនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យា 5G នៅទូទាំងពិភពលោក

ដោយ ៖ ប៊ី

អន្តរជាតិ ៖ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្ដីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកមួយចាប់ដៃជាមួយក្រុមហ៊ុន Huawei Technologies ដើម្បីអនុវត្តស្តង់ដារបច្ចេកវិទ្យា 5G របស់ចិន ក្នុងការបង្កើនល្បឿននៃការប្រើប្រាស់ 5G នៅទូទាំងពិភពលោក ។

ក្រុមអ្នកជំនាញបាននិយាយថា សេចក្តីព្រាងច្បាប់មួយពីក្រសួងពាណិជ្ជកម្មអាមេរិកដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកធ្វើការជាមួយក្រុមហ៊ុន Huawei Technologies លើស្តង់ដារបច្ចេកវិទ្យា 5G នឹងជួយបង្កើនល្បឿននៃការប្រើប្រាស់ 5G នៅទូទាំងពិភពលោក និងលើកកម្ពស់តម្លាភាពក្នុងកិច្ចសហប្រតិបត្តិការទូរគមនាគមន៍អន្តរជាតិ ប្រសិនបើមានការយល់ព្រម។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងចុះហត្ថលេខាលើគោលការណ៍នេះ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកចូលរួមនៅក្នុងការប្រជុំកំណត់ស្តង់ដារ ដែលក្រុមហ៊ុន Huawei ក៏ជាសមាជិកផងដែរ។

លោក Xiang Ligang អគ្គនាយកនៃក្រុមហ៊ុន Information Consumption Alliance ដែលជាសមាគមឧស្សាហកម្មទូរគមនាគមន៍បានមានប្រសាសន៍ថា “ច្បាប់ថ្មី ប្រសិនបើត្រូវបានអនុម័ត នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការកំណត់ស្តង់ដារបច្ចេកទេស និងសន្តិសុខនៃបច្ចេកវិទ្យា 5G ដែលនៅសេសសល់ និងជួយពន្លឿនការស្ថាបនាបណ្តាញ 5G ទូទាំងពិភពលោក។

លោក Xiang បាននិយាយថា “វាស្របនឹងផលប្រយោជន៍របស់ក្រុមហ៊ុន ដែលទាក់ទងនឹងទូរគមនាគមន៍នៅទូទាំងពិភពលោក រួមទាំងអ្នកជំនាញបច្ចេកវិទ្យាអាមេរិក ដែលចង់ធ្វើឱ្យមានសកម្មភាពច្រើននៅក្នុងស្ថាប័នស្តង់ដារអន្តរជាតិ”។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យចុងក្រោយដោយក្រសួង ហើយប្រសិនបើច្បាស់លាស់ វានឹងត្រូវបានដាក់ឱ្យភ្នាក់ងារផ្សេងទៀតសម្រាប់ការអនុម័ត។

ក្រុមហ៊ុន Huawei បដិសេធមិនធ្វើអត្ថាធិប្បាយ។ ទោះយ៉ាងណា ប្រធានសន្តិសុខបច្ចេកវិទ្យាក្រុមហ៊ុន Huawei USA លោក Andy Purdy បានសរសេរលើបណ្តាញសង្គម Twitter ថា “អាចនឹងបើកលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងស្តង់ដារ ដែលមានសារៈសំខាន់សម្រាប់ការកំណត់តម្រូវការ និងការផ្តល់វិញ្ញាបនប័ត្រ និងការធ្វើតេស្តឯករាជ្យ។ នេះជាលទ្ធផលជំរុញការធានា និងតម្លាភាព”។

សារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកចូលរួមក្នុងការប្រជុំកំណត់ស្តង់ដារអន្តរជាតិ នៅពេលក្រុមហ៊ុន Huawei មានវត្តមាន។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei នៅក្នុង “បញ្ជីខ្មៅ” របស់ខ្លួនកាលពីខែឧសភា ឆ្នាំមុន ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ ការចុះបញ្ជីខ្មៅនេះបានដាក់កម្រិតការលក់ទំនិញ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដល់ក្រុមហ៊ុន ហើយបានចោទជាសំណួរអំពីរបៀបដែលក្រុមហ៊ុនអាមេរិកអាចចូលរួមក្នុងការបង្កើតស្តង់ដារឧស្សាហកម្ម។

លោក Fu Liang អ្នកវិភាគឯករាជ្យ ដែលបានសង្កេតលើឧស្សាហកម្មទូរគមនាគមន៍អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ បានមានប្រសាសន៍ថា “ស្តង់ដារឧស្សាហកម្មមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍។ បច្ចេកវិទ្យារបស់ពួកគេត្រូវបានចាត់ទុកថាចាំបាច់សម្រាប់ស្តង់ដារ 5G សាកល នឹងមិនត្រឹមតែជម្រុញដល់ឧស្សាហកម្មរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រាក់ចំណូលរបស់ពួកគេផងដែរ”៕ CHINA DAILY/ASIA NEWS NETWORK