ចំណេះដឹង!អ្វីជាការជាប់ពន្ធតូច ?

ដោយវុត្ថា

ភ្នំពេញៈ ការបង់ពន្ធគឺមានសារៈសំខាន់ណាស់ ពីព្រោះការបង់ពន្ធគឺជាកត្តាចំបងដែលជាចំណែកធំ ក្នុងថវិការជាតិដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិអោយរីកចំរើន។  ការបង់ពន្ធមានច្រើនប្រភេទ ហើយប្រភេទនីមួយៗមានរបៀបបង់ខុសៗគ្នា។


បច្ចុប្បន្ននេះ ការបង់ពន្ធត្រូវបានផ្លាស់ប្ដូរពីរបបប៉ាន់ស្មាន ទៅជាការបង់ពន្ធរបបស្វ័យប្រកាស។ សម្រាប់អ្នកជាប់ពន្ធតូចគឺជា សហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែលៈ . មានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់៧០០លានរៀល

.មានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី ៦០លានរៀលឡើងទៅ ឬគ. រំពឺងថាមានផលរបរក្នុងរយៈពេល បីខែខាងមុខចាប់ពី៦០លានរៀលឡើងទៅ ឬឃ.ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។

បន្ទាប់ពីរបបម៉ៅការ ត្រូវបានលុបបំបាត់ក្នុងឆ្នាំ២០១៦ អាជីវកម្មដ្ឋានដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ បានទទួលការលើទឹកចិត្តពន្ធពីរាជរដ្ឋាភិបាល ដោយមិនតម្រូវឱ្យមានការបង់ពន្ធទៀតឡើយ។

ប៉ុន្តែអាជីវកម្មដ្ឋានទាំងនោះ ក៏មានកាតព្វកិច្ចមកចុះបញ្ជី នៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្តខណ្ឌ)ផងដែរ ជាមួយនឹងកម្រៃសេវាចុះបញ្ជីត្រឹមតែ២០,០០០រៀល ប៉ុណ្ណោះ៕


ដំណឹងទាន់ហេតុការណ៍…! រដ្ឋាភិបាលសម្រេចចិត្តបិទការធ្វើដំណើរពីរាជធានីភ្នំពេញ-ខេត្ត និងខេត្ត-ខេត្ត ចាប់អនុវត្តថ្ងៃទី ០៩ មេសា ម៉ោង ២៤.០០

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់ដោយឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤ ថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងកាលៈទេសៈនេះ មិនឱ្យមានការរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស រាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាដូចខាងក្រោម ៖

ទី១-ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត។

ទី២-ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ៖ ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទ ទាំងផ្លូវ គោក ផ្លូវទឹក និងផ្លូវដែក ,រថយន្ដ និងមធ្យោបាយធ្វើដំណើររបស់មន្ដ្រីរាជការស៊ីវិលគ្រប់ស្ថា ប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យាយយន្ដត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអញ្ញាណប័ណ្ណការងាររបស់ខ្លួន, រថយន្ដ និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន, រថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន ,រថយន្ដពន្លត់អគ្គីភ័យ ,រថយន្ដបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ,ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី៤ នាក់ សម្រាប់ករណីនីមួយៗ។

ទី៣-បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដោយគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕

សម្ដេចតេជោ ហ៊ុន សែន គ្រោងដាក់ចេញវិធានការបន្ទាន់ បិទការធ្វើដំណើរឆ្លងស្រុក/ខេត្ត ទូទាំងប្រទេសចាប់ពីចុងសប្ដាហ៍នេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការប្រជុំបន្ទាន់ពាក់ព័ន្ធទៅនឹងវិធានការ និងការទប់ស្កាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយតម្រូវឱ្យមានការបិទការធ្វើដំណើរឆ្លងស្រុក/ខេត្ត ដោយអនុវត្តចាប់ពីចុងសប្ដាហ៍នេះរហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។

តាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសុំស្នើឱ្យមានការប្រជុំបន្ទាន់ ដែលដឹកនាំដោយសម្ដេចក្រឡាហោម ពាក់ព័ន្ធទៅនឹងសំខាន់ គឺថាដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្រប ចឹងខ្ញុំចង់ចេញបទបញ្ជាតាមរបៀបមួយ គឺថាហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២-១៦ ដោយសារតែបងប្អូនកម្មករមិនស្ដាប់បង្គាប់”។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានសុំយោបល់ពីគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាគណៈកម្មការអចិន្ត្រៃយ៍ ថាតើគួរចេញបទបញ្ជាស្ដីពីការផ្អាកការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២០ គឺមិនអនុញ្ញាតឱ្យរថយន្តចេញ។

សម្ដេចតេជោ បានបញ្ជាក់ថា “រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ ហើយរថយន្តឈ្នួលទាំងអស់មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ បើមិនចឹងគឺអន្តរាយស្រុកទេស”។

ការដាក់ចេញ និងកំណត់វិធានការធ្វើសេចក្ដីព្រៀងច្បាប់ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ស្រុក/ខេត្ត នេះ គឺបន្ទាន់សង្កេតឃើញថាមិនមានការឯកភាពទាំងស្រុកពីសំណាក់បងប្អូនកម្មករមួយចំនួនដែលនៅតែចង់ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានរដ្ឋាភិបាលធ្វើការលើកពេលឈប់សម្រាក ដោយតម្រូវឱ្យបំពេញការងារធម្មតា ក្នុងន័យព្រួយបារម្ភពីសុវត្ថិភាព និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលកមពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះ ៕

ក្រុមហ៊ុនចិនប្តេជ្ញាអភិវឌ្ឍន៍ “ឆ្នេរមាសឆ្នេរប្រាក់”នៅខេត្តព្រះសីហនុឱ្យក្លាយជាឋានសួគ៌ វិស្សមកាលទេសចរណ៍អន្តរជាតិ

ដោយវុត្ថា

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត និង ក្រុមហ៊ុន យិៈចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុន បានប្តេជ្ញា អភិវឌ្ឍន៍“ឆ្នេរមាសឆ្នេរប្រាក់” ឱ្យក្លាយជាឋានសួគ៌ វិស្សមកាលទេសចរណ៍អន្តរជាតិ និងទាក់ទាញមួយនៅក្នុងតំបន់អស៊ី ទោះកម្ពុជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងក្តី។

លោក FU XIANTING ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ នៅក្នុងពិធី បរិច្ចាគម៉ាស់ ជូនខេត្តព្រះសីហនុកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ ឱ្យដឹងថា ទោះបីថ្ងៃក្រោយ ជួបទុក្ខលំបាកអ្វីក៏ដោយ ក្រុមហ៊ុននៅតែបន្ត វិនិយោគតំបន់ឆ្នេរមាសឆ្នេរប្រាក់ ដើម្បីធ្វើឱ្យទីក្រុងថ្មី ព្រះសីហនុ-“ឆ្នេរមាសឆ្នេរប្រាក់” ក្លាយជាឋានសួគ៌ វិស្សមកាលទេសចរណ៍អន្តរជាតិ ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ និងទទួលស្វាគមន៍ភ្ញៀវ គ្រប់ជាតិសាសន៍ ក្រោយពីការយកឈ្នះ លើវីរុសកូវីដ-១៩នេះ។

លោកបន្តថា ទីក្រុងថ្មីព្រះសីហនុ-“ឆ្នេរមាសឆ្នេរប្រាក់” បានបញ្ចប់ការរៀបចំបែបបទ ទៅតាមនីតិវិធីច្បាប់ និងបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក អគ្គិសនី ផ្លូវ ប្រព័ន្ធទំនាក់ទំនង។ល។ ដែល សមស្របតាមលក្ខខណ្ ឌអភិវឌ្ឍន៍ខ្នាតធំ ហើយវីឡា និងសណ្ឋាគារមួយចំនួន ក៏បានចាប់ផ្តើមអាជីវកម្មផងដែរ។

លោកបន្ថែមថា លើសពីនេះ ក្រុមហ៊ុនបានបញ្ចប់ផ្លូវទេសចរណ៍មួយខ្សែ ដែលកំណត់យកសង្រ្គាម និងស្នេហារវាង“ព្រះរាជបុត្ រហ៊ុនទៀន និងរាម”ជាគោល ហើយផ្លូវទេសចរណ៍នេះទទួលបាន ការពេញចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងខិតខំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃកំពង់ផែ រោងចក្រទឹកស្អាត និងអនុស្ថានីយអគ្គិសនី។ល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងរៀបចំការងារសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ សណ្ឋាគារសន្និសីទអន្តរជាតិ ទីលានវាយកូនហ្គោល មន្ទីរពេទ្យអន្តរជាតិ សាលារៀន និងអគារជាច្រើនទៀត ដែលទាំងអស់នេះអាចបំពេញលក្ខខណ្ឌទីផ្សារវិនិយោគបាន។

លោក FU XIANTING បញ្ជាក់ថា ទោះបីវីរុសកូវីដ-១៩បានដាក់កម្រិត លើការដឹកជញ្ជូន សម្ភារៈនិងការអភិវឌ្ឍន៍ នៅឆ្នេរមាសឆ្នេរប្រាក់ ក៏ដោយថ្នាក់ដឹកនាំក្រុមហ៊ុននេះ ជឿជាក់ថា វាគ្រាន់តែជាការលំបាកបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះពិភពលោក ក្នុងវាសនាតែមួយ”នេះ នឹងរួមសាមគ្គីគ្នា ព្រមទាំងយកឈ្នះវីរុសកូវីដ-១៩នេះ ដោយភាពវៃឆ្លាត របស់ប្រជាជនក្នុងសកលលោក៕

រដ្ឋាភិបាលនឹងពិន័យចំពោះអ្នកអភិវឌ្ឍដីឡូត៍ដែលមិនបានសុំច្បាប់មុនថ្ងៃទី ៣០ ខែមេសា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញលិខិតមួយច្បាប់តម្រូវម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍(ពុះដីឡូត៍លក់) ទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ឱ្យបានមុនថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២០ ជាកំហិត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ក្នុងករណីដែលមិនបានមកដាក់ពាក្ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មទាន់ពេលវេលាដែលបានកំណត់ ក្រសួងនឹងចាត់វិធានការរដ្ឋបាល និងផាកពិន័យ ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

យោងតាមការប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ខែមករា ឆ្នាំ ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ តម្រូវឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ (ពុះដីឡូត៍) ទាំងអស់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតិអាជីវកម្មអភិវឌ្ឍដីឡូត៍ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។

សម្រាប់អាជីវកម្ម អភិវឌ្ឍដីឡូត៍ដែលមានទំហំក្រោម ១០, ០០0 ម៉ែត្រការ៉េ (១ហិចតា) និងដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍដីឡូត៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ដែលមានទំហំចាប់ពី ១០, ០០0 ម៉ែត្រការ៉េ (១ហិចតា)ឡើង៕

រដ្ឋសភានឹងអនុម័តច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននៅថ្ងៃស្អែកនេះ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋសភានៃប្រទេសកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន មកពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី១០ មេសា ឆ្នាំ ២០២០ស្អែកនេះ ។ នេះ បើយោងាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២០ នេះឱ្យដឹងថាបានប្រកាសថា កម្ពុជាមានលទ្ធភាពក្នុងកការដាក់ប្រទេស ស្ថិតនៅក្នុងគ្រាអាសន្នត្រឹមតែ០.១%ប៉ុណ្ណោះ ដែលបង្ករឡើង ដោយសារការរីករាលជំងឺCovid-19 ខណៈកម្ពុជាកំពន្លឿនការអនុម័តច្បាប់នេះ។

សម្តេចតេជោសម្តេចបន្តថា ការប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្ន នៅពេលដែលគ្រប់គ្រងលែងបាន នូវការរីករាលដាលនៃCovid-19 និងការអំពាវនាវរបស់រដ្ឋាភិបាលលែងបាន។សម្តេចតេជោថ្លែងថា “ទាក់ទិននឹងការប្រកាសអាសន្ន តើស្ថានភាពបែបណាដែលប្រកាស? សម្តេចគិតថាស្ថានភាពកូវីដនេះ ប្រហែលជាមិនអាច។ លទ្ធភាពដាក់ប្រទេសក្នុងគ្រាអាសន្នមានត្រឹមតែ០.១% ប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្នដោយCovid-19 ដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។

សម្តេចតេជោបន្តថា “អញ្ចឹងលទ្ធភាពវាតិចណាស់ ប៉ុន្តែទោះបីជាតិចយ៉ាងណាក៏ដោយ ក៏ត្រូវមានឧបករណ៍ច្បាប់ក្នុងដៃ ក្រែងលោ0.១% វាលេចឡើង។ បើលេចឡើង យើងត្រូវតែដាក់វានៅក្នុងស្ថានភាពមានអាសន្ន ព្រោះការអំពាវនាវមិនអាចធ្វើទៅរួច។ជម្រើសដែលនៅសេសសល់ គឺប្រកាសច្បាប់គ្រាមានអាសន្ន ដើម្បីយើងគ្រប់គ្រងសភាពការណ៍ក្នុងរយៈពេលណាមួយ”។

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្តិ ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្ត កំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន

សម្តេចតេជោបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រង់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នអាចនឹងត្រូវព្រឹទ្ធសភា អនុម័តក្រោយចូលឆ្នាំខ្មែរ ៕

លោកឧបនាយរដ្ឋមន្ត្រីជា សុផារ៉ា ប្រគល់លំនៅឋានតម្លៃសមរម្យចំនួន ៦៨០ ខ្នងផ្ទះជូនពលរដ្ឋ

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់លំនៅឋាន តម្លៃសមរម្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន World Bridge Homes Co., Ltd ចំនួន ៦៨០ ខ្នងផ្ទះ លើគម្រោងសរុបចំនួន ២៤៥៧ ខ្នងផ្ទះ ជូនពលរដ្ឋស្ថិតនៅភូមិគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ពិធីប្រគល់លំនៅឋានតម្លៃសមរម្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០នេះ ដែលមានការចូលរួមជាសាក្សី ពីលោក ងី តាយី រដ្ឋលេខាធិការ ក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ។

រដ្ឋាភិបាលបានអនុវត្តតាមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យក្នុងគោលដៅផ្តល់ឱកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសពលរដ្ឋដែលមានចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តគម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥ គម្រោងរួមមានលំនៅឋានសរុបចំនួន ៨៣៣១ ខ្នងផ្ទះ និង ៧២៥៦ ចំណែកឯកជន ត្រូវបានអនុវត្តក្នុងនោះនៅរាជធានីភ្នំពេញចំនួន ២គម្រោង ខេត្តកណ្តាលចមនួន ២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន ១គម្រោង៕

គម្រោងខុនដូនៅរាជធានីភ្នំពេញនៅតែបន្តដំណើរទៅមុខទៀតតាមពេលវេលាកំណត់

ដោយ ប៊ី
ភ្នំពេញ៖ ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិនិងពិភពលោកដែលបណ្តាលមកពីភាពអាសន្នផ្នែកសុខភាពក៏ដោយ គម្រោងខុនដូនៅរាជធានីភ្នំពេញនៅតែបន្តដំណើរទៅមុខទៀតតាមពេលវេលាកំណត់។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE។

របាយការណ៍របស់ CBRE Cambodia បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅទីក្រុងបានបន្ថែមគម្រោងខុនដូចំនួន ៥ ដែលមានចំនួន ២៨៤៣ យូនីតទៅក្នុងទីផ្សារក្នុងត្រីមាសទី ១ នៃឆ្នាំនេះ។
របាយការណ៍នេះបានធ្វើឱ្យចំនួនខុនដូយូនីត សរុបនៅក្នុងរាជធានីភ្នំពេញកើនដល់ ២០.៨៥១ កើនឡើង ៣៦.៦ ភាគរយពី ១៥.២៦៤ កាលពីចុងខែមីនាឆ្នាំមុន។

របាយការណ៍នោះ បានឱ្យដឹងថា ៤៥,៦ ភាគរយនៃយូនីតថ្មីស្ថិតនៅខណ្ឌចំការមន បឹងកេងកង ដូនពេញ និង៧ មករា។
តម្លៃខុនដូយូនីតជាមធ្យមនៅតែមិនមានការផ្លាស់ប្តូរពីមួយត្រីមាសទៅមួយត្រីមាសដោយយូនីតប្រណីត មានតម្លៃប្រហែល ៣.១៦៧ ដុល្លារក្នុងមួយម៉ែត្រការ៉េធ្លាក់ចុះ ០.៥៣ ភាគរយ។
ខុនដូតម្លៃមធ្យមមានតម្លៃប្រហែល ២ ៥៥៩ ដុល្លារធ្លាក់ចុះ ១,៣៩ ភាគរយ និងយូនីតតម្លៃសមរម្យ ១,៥៤៩ ដុល្លារកើនឡើង ០,៣២ ភាគរយ។

ទន្ទឹមនឹងនេះដែរ ការជួលប្រចាំខែជាមធ្យមក្នុងមួយម៉ែត្រការ៉េសម្រាប់យូនិតដែលមានតម្លៃខ្ពស់គឺ ១៤,២១ ដុល្លារធ្លាក់ចុះ ០,៤ ភាគរយពីមួយត្រីមាសទៅមួយត្រីមាស និង ១១,៧៩ ដុល្លារសម្រាប់យូនីតខ្នាតមធ្យមធ្លាក់ចុះ ០,៦ ភាគរយ។
របាយការណ៍បានឱ្យដឹងថា នៅក្នុងត្រីមាសនេះខុនដូចំនួន ៤.៥២១ យូនីតត្រូវបានដាក់លក់សម្រាប់គម្រោងចំនួន ៨ ។

គំរោងទាំងនោះគឺ The Garden Residency 2, Phnom Penh Galaxy Garden, Parc 21 Residence, The Hexa, AKJ Bright Pearl, Village Urban II-Tower G, Grand Central និង The Golden World International ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យខុនដូនៅកម្ពុជាត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិតរួមមានកម្រិតខ្ពស់សម្រាប់បំពេញតម្រូវការទៅផ្សារមកពីក្រៅស្រុក(ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ សម្រាប់ទីផ្សារខុនដូកម្រិតខ្ពស់មួយចំនួនគឺទទួលរងនូវផលប៉ះពាល់ដោយ សារតែទីផ្សារគោលដៅភាគច្រើនជាជនជាតិបរទេសដែលកំពុងតែមានភាពប្រឈមខ្លាំងនឹងការវាយប្រហារដោយជំងឺឆ្លង Covid-19 ប៉ុន្តែសម្រាប់ទីផ្សារខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ នៅតែមានបន្តមានទីផ្សារដែលជាតម្រូវការនៅក្នុងស្រុកជាជនជាតិខ្មែរ”។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់នៅក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺឆ្លង Covid-19 ពិតជាបានធ្វើឱ្យប៉ះពាល់ដល់វិនិស័យអចលនទ្រព្យនៅក្នុងកម្ពុជាមួយចំណែក ប៉ុន្តែសម្រាប់ផ្នែកការវិនិយោគលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ គឺនៅតែមានឱកាសដដែល ខណៈដែលអ្នកអភិវឌ្ឍន៍បានបែងចែកទីផ្សារគោលដៅបានយ៉ាងច្បាស់ ជាពិសេសមានការយកចិត្តទកដាក់ទៅលើទីតាំងផងដែរ។ តំបន់ដែលស្ថិតនៅក្នុងគោលដៅវិនិយោគ និងអភិវឌ្ឍន៍គឺស្ថិតនៅជាយក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ដូចជានៅក្នុងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌមានជ័យជាដើម ដោយសារតែតម្លៃដីនៅមានកម្រិត និងងាយស្រួលក្នុងការចេញចូលក្រុង”៕

សម្តេចតេជោបង្ហាញពីការរីកចំរើនលើវិស័យសេដ្ឋកិច្ចកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើរសារជូនប្រជាពលរដ្ឋនៅក្នុងឱកាសប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឈានចូលមកដល់ នាពេលខាងមុខន ដើម្បីបង្ហាញ ពីសមិទ្ធផលទាំង ឡាយ ដែលរាជរដ្ឋាភិបាល ខិតខំសម្រេចបាននៅក្នុងឆ្នាំ និងបង្ហាញ ពីការប្តេជ្ញាចិត្តដទៃទៀតសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ និងលើកម្ពុជាជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំថ្មី។

នៅក្នុងឆ្នាំ ២០២០នេះ បើទោះបី រាជរដ្ឋាភិបាល មិនអនុញ្ញាឱ្យមានការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តចេញសារជូនប្រជាពលរដ្ឋខ្មែរ បង្ហាញនូវរាល់សមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០១៩ និងបង្ហាញពីការងារជាច្រើនទៀត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ និងជំរុញលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

សម្តេចតេជោ តាមរយៈ សារលិខិត ផ្ញើជូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលត្រូវបានផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានរៀបរាប់ថា ឈរលើមូលដ្ឋានដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនិយោបាយ និងសន្តិភាពពេញលេញ នេះ ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា សម្រចបានកំណើនខ្ពស់ប្រមាណ ៧,១%។

កំណើនដ៏រឹងមាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចំរើននៃវិស័យឧស្សាហកម្ម កម្មន្តសាលសំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេសេចរណ៍ និងអចលនទ្រព្យជាដើ។ គួរកត់សម្គាល់ថា កម្ពុជាកម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។

កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក ។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៤ ៥៩៦ លានដុល្លារអាមេរិក ចំណែកឯការនាំចេញមាន ប្រមាណ ជាំង ១៤ ៩១ ៥ លានដុល្លារអាមេរិក ។

អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិត ទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិ បានកើនឡើងជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ និងតុល្យភាពជញ្ជីងទូទាត់ ក៏មានភាពកាន់តែប្រសើរឡើងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាបានរៀបចំការម្របសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនេះវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិប្បតេយ្យសេរិពហុបក្ស ដោយមិនមានការរើសអើង៕

រដ្ឋាភិបាលចេញសេចក្ដីណែនាំបញ្ជាក់ពីវិធានការនានាជួយដល់វិស័យឯកជន និងកម្មករ នៅក្នុងវិបត្តិ Covid-19

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែពីលើការដាក់ចេញនូវវិធានការនានាជាច្រើនកាលពីពេលកន្លងទៅនោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញសេចក្ដីជូនដំណឹងថ្មីមួយទៀតដែលបញ្ជាក់បន្ថែមទៅលើគោលការណ៍នៃការជួយសម្របសម្រួលដល់វិស័យឯកជន ក៏ដូចជាដោះស្រាយផលលំបាករបស់កម្មកររោងចក្រ និងនយោជិតបម្រើការងារនៅក្នុងវិស័យផ្សេងទៀត។

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋាភិបាលដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកកំពុងបន្ដបង្កើនផលប៉ះពាល់វិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរដ្ឋាភិបាល បាន និងកំពុងខិតខំប្រយុទ្ធប្រឆាំង និងទប់ស្កាល់ការរីករាដាលនៃវិបត្តិជំងែឆ្លង រួមជាមួយនឹងការព្យាយាមដោះស្រាយបញ្ហានានាដែលកំពុងប្រឈម ជាពិសេសជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

នៅក្នុងសេចក្ដីប្រកាសដដែលនេះ រដ្ឋាភិបាលបានលើកឡើងថា វិស័យកាត់ដេរដែលពីមុន រងផលប៉ះពាល់ខ្វះវត្ថុធាតុដើម ដើម្បីផលិត ឥឡូវនេះបានជួបបញ្ហាប្រឈមថ្មីទៀត ដែលមានលក្ខណៈធ្ងន់ធ្ងរជាងមុន គឺភាពមិនមានតម្រូវការទំនិញ ពីទីផ្សារធំៗដែលជំងឺកូវីដ១៩ កំពុងតែបន្ដរាលត្បាតពិសេសនៅអឺរ៉ុប និងអាមេរិក។ ទន្ទឹមនឹងនេះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់កាន់តែខ្លាំងឡើង ដោយសារតែការភ័យខ្លាច ទូទៅរបស់ប្រជាពលរដ្ឋ និងការដាក់ចេញនូវវិធានការបន្ថែម របស់រដ្ឋាភិបាលនៃប្រទេសនានា ដែលរឹតត្បិតដល់ការធ្វើដំណើរ។

ឆ្លើយតបនឹងសភាពការណ៍ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការអន្ដរាគមន៍បន្ថែមជុំទី៣ ដើម្បីរួមចំណែកជួយដល់រោងចក្រ សហគ្រាស និងអាជីវកម្មក៏ដូចជា ការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត ដោយបានដាក់ចេញនូវ វិធានការចំនួន ៩ចំណុច បន្ថែមទៀត ។
សេចក្ដីលម្អិត មានបញ្ជា់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម ៖