ដោយ វុត្ថា
ភ្នំពេញៈ លក្ខណៈដូចគ្នា៖ ពន្ធ និងអាករ មានន័យទូទៅដូចគ្នា គឺជាកាតព្វកិច្ចរបស់ពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជូនរដ្ឋទៅតាមច្បាប់កំណត់។

លក្ខណៈខុសគ្នា
ពាក្យ ពន្ធ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយផ្ទាល់។ និយាយឱ្យងាយយល់ ពន្ធ មានន័យពន្ធផ្ទាល់ ឬបន្ទុកផ្ទាល់ឬកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឱ្យបង់ផ្ទាល់ពីអ្នកជាប់ពន្ធ។
ឧទាហរណ៍ ពន្ធលើប្រាក់បៀវត្សរ៍ ជាពន្ធផ្ទាល់ ព្រោះត្រូវទាផ្ទាល់ពីអ្នកជាប់ពន្ធ។ ពន្ធលើប្រាក់ចំណេញ ជាពន្ធផ្ទាល់ ព្រោះត្រូវទារផ្ទាល់ពីក្រុមហ៊ុន ឬអាជីវករ ។ និងពន្ធលើធម្យោបាយ និងយានជំនិះជាពន្ធផ្ទាល់ ព្រោះត្រូវទារពីម្ចាស់យានជំនិះ។
ពាក្យ អាករ សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់ (សាច់ប្រាក់ ឬវត្ថុ) ជូនរដ្ឋទៅតាមច្បាប់កំណត់ដោយប្រយោល។ និយាយឪ្យងាយយល់ “អាករ” មានន័យថា ពន្ធប្រយោលឬបន្ទុកប្រយោល ឬកាតព្វកិច្ចប្រយោលដែលតម្រូវឪ្យបង់ដោយប្រយោលពីអ្នកជាប់ពន្ធ។
ឧទាហរណ៍ អាករតម្លៃបន្ថែមជាពន្ធប្រយោល ត្រូវកំណត់តម្លៃបន្ថែមទៅលើទំនិញ ឬសេវា ដែលបានទិញពីអ្នកប្រើប្រាស់ចុងក្រោយ។ អាករពិសេសលើទំនិញ និងសេវាមួយចំនួនជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកប្រើប្រាស់ មិនមែនអ្នកផ្គត់ផ្គង់ទេ។
អាករលើការស្នាក់នៅជាពន្ធប្រយោល ព្រោះត្រូវបង់ដោយអ្នកស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ មិនមែនបង់ដោយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទេ៕























ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឱ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺCovid-19 និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី វិធានការនៃការការពារការចម្លងវីរុស Covid-19 ក្រសួងទេសចរណ៍សូបអំពាវនាវដល់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបិទអាជីវកម្ម ដែលពាក់ព័ន្ធនឹងការលើកឡើងខាងនេះជាបណ្តោះអាសន្ន ដោយចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។
លោក Chen Bo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Airways នៅក្នុងជំនួបជាមួយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០នេះថា ក្នុងពេលឆាប់ខាងមុខពេលដែលស្ថានភាពជម្ងឺCOVI-19 បញ្ចប់នាពេលខាងមុខ ក្រុមហ៊ុនCambodia Airways នឹងពង្រីកធុរៈកិច្ចរបស់ខ្លួន និងវិនិយោគទុនបន្ថែមទៀតដើម្បីចូលរួម អភិវឌ្ឍប្រទេសកម្ពុជា។
លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យដឹងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង ក្រុមហ៊ុនCambodia Airways និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកន្លងមកនេះ និងការផ្តល់ជំនួយសម្ភារៈសម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំCovid-19ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គឺជាការបង្ហាញនូវសមានចិត្តដ៏ល្អនៅក្នុងគ្រាដ៏លំបាក។
លោកបន្ថែមថា ជាពិសេសនាពេលថ្មីៗ ក្នុងគ្រាលំបាកសម្តេចតេជោ ហ៊ុន សែន បាន ធ្វើទស្សនកិច្ចនៅប្រទេស ចិនដោយបានជួបជាមួយ ប្រធានធិបតី លោក Xi Jinping និងនាយករដ្ឋមន្ត្រី លោក Li keqiang ដោយបានទទួលនូវការគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាជនចិនចំនួន៣ចំនុច ដែលស្នើដោយសម្តេច សម្រាប់ការអភិវឌ្ឍកម្ពុជា ទី១ រក្សានូវការវិនិយោគរបស់វិនិយោគិនចិន បើទោះបីមានការដកEBA របស់សហគមន៏អឺរ៉ុបក៏ដោយ ទី២ បង្កើនការវិនិយោគបន្ថែមទៀតរបស់ប្រទេសចិននៅកម្ពុជា និងទី៣-គាំទ្រនូវការបន្តវិនិយោគបន្ថែមទៀត និងអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគល្អៗ ទៅកាន់ក្រុងព្រះសីហនុ៕