ក្រុមហ៊ុនCHIP MONG បោះទុនជាង១១៣លានដុល្លារសាងសងផ្សារទំនើបមួយ ទៀតនៅតាមផ្លូវ២៧១

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនCHIP MONG RETAIL CO., LTD” បានសម្រេចបោះទុនវិនិយោគប្រមាណ១១៣,៩លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើបមួយទៀត នៅតាមបណ្តោយនេះផ្លូវ២៧១ ខណៈតំបន់នេះ កំពុងមានសក្តានុពលខ្ពស់ និងសំណង់លំនៅឋានរីកដុះដាលកាន់តែច្រើន។

គម្រោងផ្សារទំនើបរបស់ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD”ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់កម្ពុជាត្រូវបាន អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកនេះ។ គំរោងនេះស្ថិតនៅផ្លូវ២៧១ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនិងអាចបង្កើតការងារបានចំនួ ៨២៩កន្លែង។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការបង្កើតឱ្យមានផ្សារទំនើបនៅតាមបណ្តោយផ្លូវ២៧១មួយនេះ គឺជាការល្អមួយ ព្រោះតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញនេះ មិនទាន់មានផ្សារទំនើបច្រើននោះទេ ។

លោកបន្តថា “ជារួមផ្សារទំនើប នឹងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែអនុវត្តនៅតាមផ្សារប្រពៃណី ហើយការបង្កើតឱ្យមានផ្សារទំនើបនេះ បង្ហាញពីប្រទេសកម្ពុជាមានអនាម័យ និងបង្កើនការប្រើប្រាស់គុណភាពទំនិញ ដែលអាចចូលរួមថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ”។

លោកបន្ថែមថា ការបង្កើតឱ្យមានផ្សារទំនើបនេះផងដែរ នឹងធ្វើឱ្យមានការប្រកួតប្រជែងកាន់តែច្រើនថែមទៀត ក្នុងទីផ្សាផ្សារទំនើប  តែបច្ចុប្បន្ននេះ ផ្សារទំនើបអីអនកំពុងតែលេចធ្លោខ្លាំងក្នុងចំណោមផ្សារទំនើបផ្សេងទៀត ខណៈតំបន់នេះ នឹងមានផ្សារទំនើបពីរបាន និងកំពុងសាងស់ងមានទាំងផ្សារំនើបរបស់ប៉េងហួត និងអេអន៣។

លោកស្រីអាន សុធីតា នាយិការប្រចាំប្រទេស នៃក្រុមហ៊ុនCBRE Cambodiaបានឱ្យដឹងដែរថា ការអភិវឌ្ឍ ឬការសាងសង់ផ្សារទំនើបនេះ កំពុងមានតម្រូវការខ្ពស់ និងមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជោគជ័យឬអត់នោះអាស្រ័យលើកត្តជាច្រើន  ហើយអ្នកអភិវឌ្ឍន៍ប្រកដជាដឹងយ៉ាងច្បាស់ ចំពោះការអភិវឌ្ឍន៍ផ្សារទំនើបបែបនេះ។

លោកស្រីបន្តថា “ការអភិវឌ្ឍផ្សារទំនើប ចាំបាច់ត្រូវការជ្រើសរើសទីតាំង សម្រា​ប់នៅតាមផ្លូវ២៧១ភាគខាងត្បូងនៃទីក្រុងភ្នំពេញនេះ មិនទាន់មានផ្សារទំនើបនោះទេ បើទោះមានគម្រោងផ្សារទំនើបចំនួន២ បាននិងកំពុងសាងសង់សាងសង់យ៉ាងក្តី”។

លោកស្រីបន្តថា  ការអភិវឌ្ឍគម្រោងផ្សារទំនើប បើទោះមានច្រើន យ៉ាងណាច្រើនក្តី វាអាស្រ័យលើពេលវេលា ចំណុចលេចធ្លោ និងភាពខុសប្លែកពីគេ ព្រមទាំងមានយុទ្ធសាស្ត្រទាក់ទាញអ្នកជួល រួមជាមួយនឹងការគ្រប់គ្រងបានល្អទើបទទួលបានជោគជ័យក្នុងបើកអាជីវកម្មផ្សារទំនើបនេះ។

ក្រុមហ៊ុន CHIP MONG RETAIL CO., LTD” កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ បានសម្ពោធផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ១៧,៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដោយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។

 

ក្រុមហ៊ុន CHIP MONG RETAIL វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាង​សង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស៕

សម្តេចតេជោស្នើអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោមរយៈពេល១ឆ្នាំ។

សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈកន្លងមកថា ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម៧ម៉ឺនដុល្លារសម្រាប់រយៈពេល១ឆ្នាំនេះ អនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ដល់ខែមករា ឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “រាជរដ្ឋាភិបាលសូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានទាំងអស់ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការមិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំនេះ គឺសំដៅឲ្យអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក។

អ្នកជំនាញនានាក្នុងវិស័យអចលនទ្រព្យបានអះអាងផងដែរថា តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅកម្ពុជាមានតម្លៃខ្ពស់ខ្លាំង បើធៀបនឹងផលទុនសំរាប់ប្រជាជនកម្ពុជាម្នាក់ក្នុងមួយឆ្នាំៗ ដែលមានត្រឹមប្រមាណ១៧០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ប៉ុន្តែតម្លៃអចលនទ្រព្យបានកើនឡើងលើសពីអ្វី ដែលជាផលចំណូលរបស់ប្រជាជនទទួ​ល​បានប្រចាំឆ្នាំ។

អ្នកវិភាគអចលនទ្រព្យឯករាជ្យលោកយិន លាងគង់បានមានប្រសាសន៍ថា តម្លៃអចលនទ្រព្យនៅកម្ពុជាពិតជាបានកើនឡើងខ្ពស់ ធៀបនឹងកំនើនសេដ្ឋកិច្ច ពិសេសប្រាក់​ចំណូលរបស់ប្រជាពលរដ្ឋ ហើយការកើនឡើងនៃតម្លៃអចលនទ្រព្យនៅកម្ពុជា គ្មានមូលដ្ឋានច្បាស់លាស់នោះទេ ព្រោះម្ចាស់អចលនទ្រព្យជាអ្នកដាក់តម្លៃដោយខ្លួនឯង។

លោកបន្តថា “គេមិនអាចយកតម្លៃអចលនទ្រព្យកម្ពុជា ធៀបជាមួយប្រទេសជិតខាងនោះទេ ព្រោះទំហំសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា មានកម្រិតណាស់ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសជិតខាង”៕

Show Up Real Estate ក្រុមហ៊ុនជំនាញលក់គម្រោងអចលនទ្រព្យផ្ដាច់មុខ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនShow Up Real Estate Co, Ltd ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនភ្នាក់ងារ និងអភិវឌ្ឍន៍ មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានភាពពុះកញ្ជ្រោលនៅពេលបច្ចុប្បន្ន ជាពិសេសមានជំនាញ និងបទពិសោធន៍ជោគជ័យខ្ពស់ ក្នុងការទទួលសិទ្ធិលក់ផ្តាច់មុខទៅលើគម្រោងអចលនទ្រព្យធំៗ។

ជាមួយនឹងបទពិសោធន៍ជាង៥ឆ្នាំ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាShow Up Real Estate Co,.Ltd បានអភិវឌ្ឍន៍ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសការលក់គម្រោងបុរីលំនៅដ្ឋាន អគារខុនដូ អាផាតមិន និងគម្រោងដីឡូតិ៍ ប្រកបទៅដោយភាពជោគជ័យគួរជាទីមោទនៈ ជាមួយនឹងបុគ្គលិកប្រមាណ២០០នាក់ ​ដោយមានការបណ្តុះបណ្តាលត្រឹមត្រូវពីអ្នកជំនាញជាតិ និងអន្តរជាតិ។

អគ្គនាយកក្រុមហ៊ុន Show Up Real Estate Co,.Ltd លោក អ៊ិន ណាង បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា ផ្ដើមចេញពីក្រុមហ៊ុនតូចមានចំនួនបុគ្គលិកតិចតួច កាលពី៥ឆ្នាំមុននេះ បច្ចុប្បន្ន Show Up Real Estate បានធ្វើការអភិវឌ្ឍខ្លួន និងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនាមជាក្រុមហ៊ុនជំនាញ និងមានបទពិសោធន៍ ជោគជ័យជាច្រើនគម្រោងនៅក្នុងវិស័យទិញ-លក់ អចលនទ្រព្យស្ទើរទូទាំងប្រទេសកម្ពុជា។

លោកបន្តថា “រយៈពេល៥ឆ្នាំនៃកិច្ចដំណើរការរបស់ក្រុមហ៊ុន ក្នុងវិស័យអចលនទ្រព្យ ជាលទ្ធផលយើងបានបង្កើនសមត្ថភាព ប្រកបដោយគុណភាពគួរឱ្យកត់សម្គាល់ ដែលក្រៅពីបានសិក្សាបន្ថែមពីគោលដៅនៃការវិនិយោគ និងការអភិវឌ្ឍ ជាពិសេសស្វែ​ង​យល់ពីទីផ្សារអចលនទ្រព្យនៅកម្ពុជានោះ ក្រុមហ៊ុនបង្ហាញពីសកម្មភាពយ៉ាងសកម្ម និងមមាញឹកទៅលើកិច្ចសហការជាដៃគូ ជាមួយបណ្តាក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើន ក្នុងនាមជាភ្នាក់ងារទទួលសិទ្ធិលក់ផ្ដាច់មុខ ដោយសម្រេចបានភាពជោគជ័យខ្ពស់។

ជាក់ស្ដែង បច្ចុប្បន្ននេះ Show Up Real Estate Co,.Ltd បានទទួលការទុកចិត្តពីម្ចាស់គម្រោងជាច្រើន ដោយការប្រគល់សិទ្ធិលើការលក់ផ្ដាច់មុខទាំងអស់។

ភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Show Up Real Estate Co,.Ltd ត្រូវបានលោក អ៊ិន ណាង បង្ហើបប្រាប់ថា “ក្រុមហ៊ុនយើងជាក្រុមហ៊ុនស្របច្បាប់ មានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងយ៉ាងត្រឹមត្រូវ ជាពិសេស គឺមានគោលការណ៍ច្បាបស់លាស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មានវិជ្ជាជីវៈខ្ពស់ ដោយគ្រប់បុគ្គលិកទាំងអស់ សុទ្ធតែត្រូវបានបណ្តុះបណ្តាលភាពជំនាញជាភ្នាក់ងារ ដែលប្រកាន់យកភាពស្មោះត្រង់”។

លោកបានបន្តថា “ភាពស្មោះត្រង់ និងគោលការណ៍ដ៏រឹងមាំរបស់ក្រុមហ៊ុនWin Win Together (ជោគជ័យទាំងអស់គ្នា) បានជំរុញឱ្យក្រុមហ៊ុនទទួលបានការទុកចិត្តខ្ពស់ពីបណ្តាក្រុមហ៊ុនជាដៃគូ ដោយក្រុមហ៊ុនបានពង្រីកវិសាលភាពយ៉ាងទូលំទូលាយនៅតាមបណ្តាខេត្តមួយចំនួន ដោយមានបុគ្គលិកសរុបជាង១០០នាក់ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។

ដោយឡែកសម្រាប់តែរាជធានីភ្នំពេញ ក្រុមហ៊ុនស្នាក់ការចំនួន២ ទីស្នាក់ការទី១ស្ថិតនៅអគារលេខ ១២ Eo ផ្លូវលេខ៦ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយទីស្នាក់ការទី២ ស្ថិតនៅអគារតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជិតច្រកចូលវត្តសន្សំកុសល)។

រាល់កិច្ចសហការជាមួយ ក្រុមហ៊ុនជំនាញអចលនទ្រព្យ Show Up Real Estate Co,.Ltd លោកអ្នកនឹងមានទំនុកចិត្តខ្ពស់ ព្រមទាំងទទួលបានជោគជ័យលើគម្រោងយ៉ាងប្រាកដ៕

ស្ពានអាកាសបត់ឆ្វេងខ្សែទី១នៅក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់រួចរាល់នៅដើម ខែមីនាខាងមុខនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីទី១ ដែលនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ នៅអំឡុងដើមខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដែលអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះបានយ៉ាងច្រើននៅចំណុចនេះផងដែរ។

យោងតាមព៌តមាន ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី២៤ កុម្ភៈនេះថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេងនេះ បានធ្វើឡើងដោយសារតែបច្ចុប្បន្ននេះ រាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរា​ចរណ៍ ដែលជាបញ្ហាប្រឈមបានកើតឡើងជារៀងរាល់ថ្ងៃ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះ។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ក្រុមការងារជំនាញបាន និងកំពុងធ្វើការងារយ៉ាងសកម្មទាំងថ្ងៃទាំងយប់ ដោយជាលទ្ធផលរហូតមកដល់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារជំនាញបានធ្វើការអ៊ុតកៅស៊ូលើស្ពាន និងគូសគំនូសចរាចរណ៍ដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម។ ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ ម៉ែត្រ សរុប២០០ម៉ែត្រ ដែលស្ពាននេះមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។

រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ កន្លែងរួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្ម ដូចគ្នាទៅនឹងស្ពានអាកាសក្បាលថ្នល់នេះដែរ៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគលើទឹកប្រាក់ជាង៦៧៧លានដុល្លារអាមេរិក

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ៦ មានទឹកប្រាក់ចំនួនជាង៦៧៧,៩ លានដុល្លារអាមេរិក ដែលផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាច្រើនកន្លែង។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១- “ROYAL CAMBODIAN HOSPITAL CO., LTD”គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន១.៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។

ទី២- “ CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងា​របានចំនួន៨២៩កន្លែង។

ទី៣- “ANGKOR WILDLIFE & AQUARIUM CO., LTD” គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ៧១,៧លានដុល្លារអាមេរិក និងអាចបង្កើតការ​ងារបានចំនួន១៥១កន្លែង។

 

ទី៤- “CAMINA INDUSTRIAL TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦២កន្លែង។

ទី៥- “V & J K DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង និងទី៦- “HAN WEI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៧៦កន្លែង៕

រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ។

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ (FMIS) ដែលប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺដាក់ជូនក្រសួង-ស្ថាប័នទាំង១៧ និងអង្គភាពថវិកា ដែលជាឤណាប័កផ្ទេរសិទ្ធិពេញលេញចំនួន១៣។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហ៊ាន សាហ៊ីបបានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធFMIS ដល់ក្រសួង-ស្ថាប័នទាំង១៧ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងដំណើរការអនុវត្តគម្រោងFMIS ដែលក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់កណ្តាលទាំងអស់ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ប្រកបដោយភាពជឿទុកចិត្ត និងមានគុណភាពខ្ពស់ ក្នុងការគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ។

លោកបន្តថា “ប្រព័ន្ធនេះឤចជួយដល់ថ្នាក់ដឹកនាំ មានមូលដ្ឋានរឹងមាំ និងច្បាស់​លាស់ ក្នុងការសម្រេចចិត្តទាន់ពេលវេលា ព្រមទាំងឈានទៅក្តាប់យកកាលានុវត្តភាពប្រកបដោយជវភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល”។

លោកហ៊ាន សាហ៊ីបបានបញ្ជាក់ថា នេះជាជំហានមួយថ្មីទៀត រួមចំណែកដល់ការសម្រេចបានគោលដៅការរៀបចំខ្លួន សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិ​វត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធ FMIS ក្នុងការជួយពង្រឹងប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និង គាំទ្រដល់ការគ្រប់គ្រង និង តាមដានការអនុវត្តថវិកា និងហិរញ្ញវត្ថុ ស្របពេលដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងការបង្កើតអង្គភាពថវិកា ជាពិសេសគាំទ្រដល់ដំណើរឈានឆ្ពោះទៅដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ“គណនេយ្យភាពសមិទ្ធកម្ម” នៅឆ្នាំ២០២១ ខាងមុខនេះ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធFMIS គាំទ្រដល់ការទូទាត់ថវិកាតាមអេឡិកត្រូនិក ការធ្វើសន្ធានកម្មក្នុងការផ្លាស់ប្តូរទិន្នន័យ ពីប្រព័ន្ធខាងក្រៅដោយស្វ័យប្រវត្តិ ការលើកកម្ពស់គុណភាពនៃ ការផលិតរបាយការណ៍ និងការទាញយករបាយការណ៍ តាមតម្រូវការចាំបាច់ផ្ទាល់របស់ក្រសួងសាមីនីមួយៗ នឹងធ្វើឱ្យ“ការប្រើប្រាស់ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ ដែលគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងរួមចំណែ​កធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្មទី៤៕

សម្ដេចតេជោជំរុញឱ្យមានការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគ្រាស ធុនតូច និងមធ្យម

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របទៅនឹងការទទូចចង់បានពីវិស័យឯកជន សម្ដេចតេជោហ៊ុន សែន បានបង្ហាញពីការគាំទ្រ និងជំរុញយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាសហគ្រា​ស​ធុនតូច និងមធ្យម មានលទ្ធភាពរឹងមាំនៅក្នុងដំណើរអាជីវកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់នៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ក្នុងការថ្លែងសារពិសេសជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា វិស័យសហគ្រាសធុនតូច និងមធ្យម គឺនៅមានសក្ដានុពលសម្រាប់ភាពរីកចម្រើន ដែលត្រូវតែមានការលើកទឹកចិត្ត និងជំរុញគាំទ្រយ៉ាងចិត្តទុកដាក់។

សម្តេចបន្តថា “រាជរដ្ឋាភិបាលមានបំណង ចង់ប្រែក្លាយសហគ្រាសធុន និងមធ្យម ឱ្យទៅជាកម្លាំងចលករ ជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និងមានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឱ្យការនាំចូល”។

សម្ដេចបានមានប្រសាសន៍បន្តទៀតថា ក្នុងគោលដៅនេះ រដ្ឋាភិបាលដាក់ចេញនូវវិធានការណ៍ដូចជា រៀបចំបង្កើតគណៈកម្មាធិការ សកម្មភាពគោលនយោបាយ ដើម្បីជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុន និងមធ្យម ដែលមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៅក្រោមការដឹកនាំផ្ទាល់របស់ ប្រធានគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្តេចបន្តថា គណៈកម្មាធិការនេះ នឹងដាក់ចេញនូវវិធានការជាក់ស្ដែង ពាក់ព័ន្ធនឹងការជំរុញ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម តាមដានអនុវត្ត និងស្នើចេញនូវវិធានការកែសម្រួលតាមការចាំបាច់។

នៅក្នុងកិច្ចគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការនូវធានាគារសហគ្រាសធុន និងមធ្យម ឱ្យបានឆាប់ជាមួយនឹងការរៀបចំជាកម្មវិធីហិរញ្ញប្បទាន ពិសេសដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីមានការប្រាក់ទាបដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យឧស្សាហកម្ម ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះមានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានសម្ដែងពីការសាទរ ទៅនឹងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល មកលើវិស័យឯកជន ដែលកំពុងតែមានភាពប្រឈម។

លោកឧកញ៉ាបន្តថា “គោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញខាងលើនេះ គឺជាក្ដីប្រាថ្នារបស់វិស័យឯកជនជាយូរណាស់មកហើយ ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យមមានឱកាសក្នុងការបង្កើនផលិតភាពរបស់ខ្លួនដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារ”។

លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍បន្តទៀតថា ការចូលរួមពីសំណាក់រ  ដ្ឋាភិបាល ជាពិសេសការជួយសម្របសម្រួល លើការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាប គឺសុទ្ធតែជាចំណុចសំខាន់ ដែលវិស័យឯកជនចង់បាន។ បន្ថែមពីនេះទៀត មានបណ្តាសហគ្រិនជាច្រើន ចង់បានច្បាប់សម្របសម្រួលបន្ថែមទៅលើគោលនយោបាយ  SME ប្រមូលផ្តុំ ដូចជាការលើកលែងពន្ធ ការកាត់បន្ថយតម្លៃអគ្គិសនី ក៏ដូចជាការជួយសម្រួលទៅលើកិច្ចដំណើរការឯកសារផ្សេងៗ ដូចគ្នា ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់សម្រាប់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម”៕

CPA Cafeនឹងបើកដំណើរការនៅពេលឆាប់ៗនេះជាមួយនឹងសេវាប្រឹក្សា យោបល់អចលនទ្រព្យ

ដោយស៊ីវ ម៉េង

         ភ្នំពេញៈ ហាងកាហ្វេCPA Cafeនឹងបើកដំណើរការនៅពេលឆាប់ៗនេះ ជាមួយនឹងរសជាតិកាហ្វេធម្មជាតិ និងការផ្តល់សេវាកម្មរួសរាយរាក់ទាក់ ពិសេសហាងកាហ្វេនេះនឹងមានសេវាកម្មប្រឹក្សាយោបល់ ទាក់ទងការចាប់ផ្តើមអាជីវកម្ម និងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

ហាងកាហ្វេនេះ បាននិងកំពុងរៀបចំយ៉ាងសកម្ម ដែលមានទីតាំងស្ថិតននៅតាមបណ្តោយផ្លូវលេខ២៧១ (ចំងាយប្រមាណ២០០ម៉ែត្រ ពីច្រកចូលក្លោងទ្វារចូលវត្តសន្សំកុសល)ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការផ្តល់រសជាតិកាហ្វេជាប់ចិត្ត គ្មានជាតិគីមី និងបរិយាកាសដ៏មនោរម្យ CPA Cafe នឹងមានរៀបចំបន្ទប់VIP សំរាប់អ្នកទទួលទានកាហ្វេ អាចជួបប្រជុំជាមួយអតិថិជន ឬកិច្ចប្រជុំពិភាក្សាការងារផ្សេងៗផងដែរ។

          អ្វីកាន់តែពិសេស ហាងកាហ្វេនេះក៏មានអ្នកជំនាញអចលនទ្រព្យ និងម្ចាស់អាជីវកម្មលំដាប់ជាតិ អន្តរជាតិអាចផ្តល់សេវាកម្មប្រឹក្សា យោបល់ពីការចាប់ផ្តើមអាជីវកម្មពីការស្វែងរកសេវាប្រឹក្សាយោបល់ទាក់ទងអាជីវកម្ម ភាពជាភ្នាក់ងារអចលនទ្រព្យ ពិសេសការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យដល់អតិថិជនផងដែរ។

ភ្លក់រសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជាមួយសេវាកម្មដ៏ប្រសើរ លោក អ្នកក៏មានឳកាសចាប់ផ្តើមសិក្សារៀនសូត្រ ដើម្បីចាប់ផ្តើមអាជីវកម្មនានាផងដែរ៕

សម្តេចតេជោៈកម្មករ កម្មការិនីកាត់ដេរនឹងទទួលប្រាក់ខែ៦០ភាគរយលើ ប្រាក់ខែអប្បរិមា

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើម ព្រោះវីរុសកូរ៉ណា និងEBAនោះ កម្មករកម្មការិនីកាត់ដេរនឹងទទួលប្រាក់ខែ៦០% លើប្រាក់ខែអប្បរិមា ក្នុងនោះប្រាក់ខែ៤០% ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់២០%ទៀតទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្រ្តី  ហ៊ុន សែន នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចបនម្តថា “ការបណ្តុះបណ្តាលជំនាញខ្លីៗនេះ នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូនកម្មករធ្វើទៀតផង”។ សម្តេចបន្តថា “ចំពោះជំនួយដល់រោងចក្រសហគ្រាសវិញ គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធពី៦ខែ ទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ពីវីរុសកូរ៉ូណា និងEBA”។

សម្តេចតេជោបានប្រកាសពីវិធានការជាច្រើនទៀត ក្នុងការជួយផ្នែកឧស្សាហកម្មកាត់ដេរនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបន្តទៀតថា វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានបង្ហាញឲ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០% ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ។

សម្តេចតេជោ បានប្រកាសយ៉ាម៉ឹងម៉ាត់ ពីការអនុវត្តច្បាប់របស់កម្ពុជា កម្ពុជាត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពកម្ពុជារបស់ខ្លួន។ កម្ពុជានឹងមិនស្នើសុំពន្ធ២០% ពីអឺរុបវិញនោះទេ សម្តេចកម្ពុជាបានអះអាងថា កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ៕

លោកស្រីWan Azizah Wan អាចក្លាយជានាយករដ្ឋមន្ត្រីស្ត្រីលើដំបូងក្នុងប្រវត្តិសាស្រ្ត ប្រទេសម៉ាឡេស៊ី

ដោយវុត្ថា

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិតDatu Seri Dr Wan Azizah Van Ismail ដែលជាឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ​នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីលើកដំបូង របស់ប្រទេសម៉ាឡេស៊ី បន្ទាប់លោកបណ្ឌិត Tun Dr Mahathir Mohamad  បានដាក់ពាក្យថ្វាយលាលែងទៅកាន់ព្រះមហាក្សត្រនៅថ្ងៃនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Malaysiamail ចេញផ្សាយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។ បញ្ជាក់ឱ្យដឹងថា លោកបណ្ឌិតMahathir បានតែងតាំងលោកស្រីបណ្ឌិតWan Azizah ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីគណបក្ស PPBM របស់លោក បានជ្រើសរើសចាកចេញពីរដ្ឋបាល Pakatan Harapan ដែលកំពុងកាន់អំណាច។

លោកស្រីWan Aziza បាននិងកំពុងក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ។ នេះបើយោងតាមប្រភពដ៏ជិតស្និត នឹងលោក Datuk Seri Anwar Ibrahim ។

លោក បណ្ឌិត Tun Dr Mahathir Mohamad នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសលាលែងតំណែងនៅថ្ងៃចន្ទ ទី២៤ខែកុម្ភៈ នេះ ដើម្បីជាការបើកផ្លូវសម្រា​ប់លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មីមួយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ការសម្រេចចិត្តរបស់ លោកបណ្ឌិត Tun Dr Mahathir Mohamad កើតឡើងភ្លាមៗ ក្រោយពីមានភាពរំជើបរំជួលផ្នែកនយោបាយ ក្នុងសម្ព័ន្ធភាពកាន់អំណាចPakatan Harapan ។ លោកបណ្ឌិត Tun Dr Mahathir Mohamad  កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានជួបជាមួយតំណាងបក្សមួយចំនួន ដែលមានសំឡេងក្នុងសភា រាប់ទាំងតំណាងបក្សរួបរួមម៉ាឡេស៊ី (UMNO) ដែលជាបក្សប្រឆាំងផងដែរ។

សារព័ត៌មាននេះបន្តថា អ្វីដែលគេមើលឃើញនោះ លោកបណ្ឌិត Tun Dr Mahathir Mohamad  ចង់ប្រមូលសំឡេងក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលមិនបញ្ចូលបក្សរបស់លោកAnwar Ibrahim ។ តែយ៉ាងណាក៏ដោយ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏មានព្រះរាជសិទ្ធិបដិសេធការសុំលាលែងនេះ ហើយលោកមហាធៀ បន្តធ្វើនាយករដ្ឋមន្ត្រីដដែល៕