សណ្ឋាគារអាមេរិកដ៏ល្បីឈ្មោះមួយនឹងបើកដំណើរនៅកម្ពុជាក្នុងឆ្នាំ ២០២២

ដោយ ម៉ាណេត
ភ្នពេញ៖ ក្រុមហ៊ុន Hilton Hotels & Resorts ដែលមានមូលដ្ឋាននៅអាមេរិកបានប្រកាសថា សណ្ឋាគារ Hilton Phnom Penh Hotel នឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យក្រុមហ៊ុន GFC ដើម្បីប្រតិបត្តិការសណ្ឋាគារថ្មីមួយនៅក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៩។

ផ្នែកមួយនៃការអភិវឌ្ឍន៍ប្រើចម្រុះ ការបើកសណ្ឋាគារ Hilton Phnom Penh Hotel ដែលមាន ២៨០ បន្ទប់ នឹងបើកដំណើរការសម្រាប់បម្រើដល់វិស័យសណ្ឋាគារនៅកម្ពុជានៅឆ្នាំ ២០២២។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

លោក Paul Hutton អនុប្រធានប្រតិបត្តិការក្រុមហ៊ុន Hilton ប្រចាំអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា “កម្ពុជាមានភាពល្អប្រសើរក្នុងការទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិធំជាងគេទីបីនៅក្នុងតំបន់អាស៊ានកាលពីឆ្នាំមុនដែលដោយគ្រាន់នៅក្រោមវៀតណាម និងឥណ្ឌូនេស៊ី ហើយយើងជឿជាក់ថា ភាពខ្លាំងរបស់ក្រុមហ៊ុននឹងឆ្ពោះទៅរករយៈពេលវែងក្នុងការជួយជំរុញភ្នំពេញជាគោលដៅទេសចរណ៍”។

ដោយមានចម្ងាយ ៩ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សណ្ឋាគារ Hilton Phnom Penh នឹងស្ថិតនៅក្បែរតំបន់សំខាន់ៗដូចជាផ្សារធំថ្មីភ្នំពេញ និងអគារវឌ្ឍនៈដែលជាអគារខ្ពស់ជាងគេនៅប្រទេសនេះ។

លក្ខណៈពិសេសររបស់សណ្ឋាគារ Hilton Phnom Penh នឹងរួមបញ្ចូលទាំងភោជនីយដ្ឋានបរិភោគអាហារពេញមួយថ្ងៃ ភោជនីយដ្ឋានពិសេស ហាងកាហ្វេ កន្លែងទទួលភ្ញៀវ កន្លែងសម្រាក កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងធ្វើការលាតសន្ធឹងជាង ១,៥០០ ម៉ែត្រការ៉េរួមទាំងបន្ទប់ប្រជុំទំហំ ៨៧៥ ម៉ែត្រការ៉េ។

លោក Guy Phillips អនុប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អាស៊ី និងអូស្រ្តាលីប្រចាំក្រុមហ៊ុន Hilton បានមានប្រសាសន៍ថា “វាជាពេលវេលាដ៏ល្អមួយក្នុងការឈានជើងចូលទៅក្នុងទីផ្សារកម្ពុជាជាគោលដៅដែលកំពុងមានកំណើនដោយអាជីវកម្មសកលបានបង្កើតវត្តមាននៅក្នុងទីក្រុងនេះ។ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដើម្បីជំរុញការទាក់ទាញទេសចរណ៍របស់ខ្លួន”។

បច្ចុប្បន្ន ក្រុមហ៊ុន Hilton ប្រតិបត្តិការសណ្ឋាគារចំនួន ៣៩ នៅទីផ្សារចំនួន ៩ នៅអាស៊ីអាគ្នេយ៍រួមមានប្រទេសថៃ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។ ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងបើកសណ្ឋាគារចំនួន ៥៤ បន្ថែមទៀតនៅក្នុងគម្រោងរបស់ខ្លួន៕

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយទៀតនៅឫស្សីកែវ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសមួយទៀតនៅឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ ៥ក្បែរស្ពានបាឡេដើម្បីសម្រួលចរាចរណ៍នៅក្នុងតំបន់នេះ។

អ្នកនាំពាក្យរដ្ឋបាលរាធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់គេហទំព័រ propertyarea.asia តាមទូរសព័្ទនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះថា ស្ពានដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើគឺនៅក្បែស្ពានបាឡេក្នុងទិសដៅស្របទៅនឹងផ្លូវជាតិលេខ ៥ ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះ។

លោកបន្តថា គម្រោងសាងសង់ស្ពាននេះមានប្រវែងកន្លះគីឡូម៉ែត្រ ជាប្រភេទស្ពានថ្ម ដូចស្ពានជ្រោយចង្វារ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះ ។ តែយ៉ាងណាក៏ដោយមិនទាន់បញ្ជាក់ពីទំហំថវិកា និងពេលវេលាជាក់ក្នុងការសាងសង់ស្ពាននេះនៅឡើយទេ ព្រោះវាស្ថិតនៅក្នុងគម្រោងរស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការសាងសង់ស្ពានអាកាស ស្ពានអាកាសថ្មីនិងស្ពានក្រោមដី ជាច្រើនគម្រោង នៅតាមតំបន់ដែលមានភាពមមាញឹកចរចរណ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ស្ថាប័នអន្តរជាតិធំៗពីរវិនិយោគទឹកប្រាក់ ១២៥ លានដុល្លារដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា

ដោយ ប៊ី

ភ្នំពេញ៖ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) រួមជាមួយរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគអឺរ៉ុប (EIB) កំពុងដាក់ចេញនូវគម្រោងអភិវឌ្ឍន៍ជនបទដែលមានតម្លៃ ១២៥ លានដុល្លារកាលពីម្សិលមិញនេះ ដែលមានគោលបំណងជួយបង្កើនប្រាក់ចំណូល និងសន្តិសុខស្បៀងសម្រាប់គ្រួសារចំនួន ២០០,០០០ ក្នុងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ២/៣ នៃគ្រួសារនៅតាមជនបទប្រឈមនឹងកង្វះស្បៀងអាហាររាល់រដូវ។ កសិករជាញឹកញាប់ខ្វះខាតការចូលទៅកាន់ទីផ្សារថ្មី ការបណ្តុះបណ្តាល និងបច្ចេកវិទ្យា ហើយហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទជាមិនសូវជាមានស្ថានភាពល្អទេ។ នេះទុកឱ្យសហគមន៍ជនបទ ជាពិសេសយុវជនត្រូវបានកាត់ផ្តាច់ពីឱកាសអាជីវកម្ម និងឱកាសការងារ។

គោលបំណងនៃគម្រោងទ្រទ្រង់កសិកម្មប្រកបដោយនិរន្តរភាព សម្រាប់ទីផ្សាកសិកម្ម អាជីវកម្ម និងពាណិជ្ជកម្ម (SAAMBAT) គឺដើម្បីកែលំអជីវភាពរស់នៅ ដោយភ្ជាប់សហគមន៍ជនបទឱ្យបានប្រសើរទៅនឹងទីផ្សារ ការបណ្តុះបណ្តាល បច្ចេកទេស និងឱកាសការងារ។

លោក Kaushik Barua នាយកប្រចាំប្រទេសរបស់ IFAD បានមានប្រសាសន៍ថា “ជាមួយនឹងគម្រោងនេះ យើងកំពុងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទប្រកបដោយនិរន្តរភាព និងរាប់បញ្ចូលទាំងផ្លូវថ្នល់ និងទីផ្សារ កសាងសមត្ថភាពជនបទ និងការតភ្ជាប់សហគមន៍ជនបទ ជាពិសេសយុវជន ទៅនឹងជំនាញ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ”។

លោក បានបន្ថែមថា “យើងសូមថ្លែងអំណរគុណចំពោះដៃគូជាតិរបស់យើង រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងសហគមន៍ជនបទ និងយុវជនដែលបានផ្តល់គំនិត និងយោបល់ត្រឡប់មកយើងនៅពេលយើងកំពុងអភិវឌ្ឍគម្រោង។ ហើយជាការពិត ធនាគារវិនិយោគអឺរ៉ុបសម្រាប់ការវិនិយោគក្នុងភាពជាដៃគូនេះជាមួយ IFAD”។

គម្រោង SAAMBAT មានគោលបំណងផ្តល់ការងារដល់យុវជននៅតាមជនបទយ៉ាងតិច ៤,៥០០ នាក់ អភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមចំនួន ៥០០ និងបណ្តុះបណ្តាលដល់អ្នកពាកព័ន្ធខ្សែសង្វាក់តម្លៃជនបទចំនួន ២៥,០០០ នាក់ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ផ្លូវជនបទប្រហែល ៦៥០ គីឡូម៉ែត្រ និងកន្លែងទីផ្សារ ៧៥ ក៏នឹងត្រូវសាងសង់ ឬជួសជុលឡើងវិញដែរ។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៥៣,៣ លានដុល្លារ និងជំនួយឥតសំណងចំនួន ១,២ លានដុល្លារពី IFAD ប្រាក់កម្ចី ៥៧,៦ លានដុល្លារពីធនាគារវិនិយោគអឺរ៉ុប និង១២,៤១ លានដុល្លារជាវិភាគទានពីប្រទេសកម្ពុជា។

លោក Andrew McDowell អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) បានថ្លែងថា “ក្នុងនាមជាធនាគាររបស់សហគមន៍អឺរ៉ុប EIB រីករាយណាស់ក្នុងការគាំទ្រគម្រោង SAAMBAT និងចូលរួមវិភាគទានដោយផ្ទាល់ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅតាមទីជនបទ។ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា និង IFAD គឺជាឧទាហរណ៍ដ៏ប្រសើរមួយ ពីរបៀបដែលកិច្ចសហការអន្តរជាតិអាចផ្តល់ការផ្លាស់ប្តូរវិជ្ជមាន និងជាក់ស្តែងដល់សហគមន៍ជនបទ”។

លោកបានបន្ថែមថា “សកម្មភាពជាច្រើននៅក្រោមគម្រោង SAAMBAT នឹងបង្កើតការងារនិងធ្វើឱ្យសហគមន៍កាន់តែមានភាពធន់ កាត់បន្ថយភាពក្រីក្រ និងការពារសហគមន៍ជនបទពីការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចអវិជ្ជមាន”៕

រដ្ឋាភិបាលអនុម័តយល់ព្រមឱ្យក្រុមហ៊ុនឯកជនសិក្សារុករករ៉ែលោហៈនៅតំបន់ព្រៃឡង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសិក្សាស្វែងរុករករ៉ែលោហៈទ្រង់ទ្រាយធំ នៅលើផ្ទៃដីទំហំប្រមាណ ១៣ ៦១៨ ហិកតា នៃតំបន់ព្រៃឡង់ ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រទាំងស្រុក បន្ទាប់ពីឆ្លង់កាត់កិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធ និងតំណាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ទៅលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់កាលល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ។

នៅទីស្តីការក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈទ្រង់ទ្រាយធំ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ នៃតំបន់ព្រៃឡង់។

គម្រោងសិក្សាស្វែងរករុករ៉ែលោហៈនៃ ស្ថិតនៅលើផ្ទៃដីទំហំ ១៣.៦១៨ ហិកតា តំបន់អន្លង់ជ្រៃ នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុន NITTETSU MINING (CAMBODIA) Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.។

ជារួម កិច្ចប្រជុំបានសម្រេចគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈនេះ
ដោយតម្រូវឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទង់ការសិក្សាត្រួតលើដែនជម្រកសត្វព្រៃ «ព្រៃឡង់» សហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» សហគមន៍តំបន់ការពារធម្មជាតិ «អន្លង់ជ្រៃ» និងរបៀងអភិរក្សជីវៈចម្រុះឦសាន ព្រមទាំងធ្វើការសិក្សាពីលទ្ធភាពដើម្បីកាត់ចេញតំបន់ការពារទាំងនោះ។

បន្ថែមពីនេះ ក្រុមហ៊ុន ត្រូវសិក្សាការប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានលម្អិតដែលកើតមាន ឡើងពីសកម្មភាពគម្រោង ព្រមទាំងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន មុននឹងអនុវត្តគម្រោង។ អ្វីដែលសំខាន់ ក្រុមហ៊ុនត្រូវប្រជុំលម្អិត ជាមួយអគ្គនាយកដ្ឋានការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ដែលអាចពាក់ព័ន្ធ នឹងការប៉ះពាល់ទៅលើតំបន់អភិរក្ស និងគម្រោងលក់ការបូន (REED+) ដែលកំពង់សិក្សានៅតំបន់នោះ។

កិច្ចប្រជុំទាំងមូលក៏បានតម្រូវឱ្យក្រុមហ៊ុនធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋ អាជ្ញាធរមូនដ្ឋាន និងក្រសួង/ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវមុននឹងអនុវត្តគម្រោង ត្រូវធ្វើការគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណល់ប្រេង ដែលកើតឡើងដោយសារសកម្មភាពគម្រោងឱ្យបានត្រឹមត្រូវចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ ប្រភពទឹក និងជីវៈចម្រុះទាំងលើគោក និងក្នុងទឹក។ បន្ថែមពីនេះ ក្រុមហ៊ុនត្រូវធ្វើការស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវ ដែលប៉ះពាល់ដោយសារកម្មភាពគម្រោង និងត្រូវរង់ចាំរហូតដល់មានការសម្រេចពីក្រសួងបរិស្ថានជាមុនសិន មុននឹងធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ ដោយម្ចាស់គម្រោង ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីបញ្ចូលនូវការសម្រេច ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមានទៅក្នុងរបាយការណ៍ IESIA ឱ្យបានត្រឹមត្រូវ ៕

តើបដិវត្តន៍ឧស្សាហកម្ម​ទី៤ចូលរួមចំណែកអភិឌ្ឍន៍មានបៃតងកម្ពុជាដូចម្តេច?

ដោយគង់ សូរិយា

ភ្នំពេញៈ ស្របពេលពិភពលោកទាំងមូល បាននិងកំពុង​យកចិត្តទុកដាក់លើដំណោះស្រាយ​បច្ចេកវិទ្យា និងឌីជីថលលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ចឌីជីថល (Digital Economy) ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ការ​អភិឌ្ឍវិស័យទេសចរណ៍ឆ្លាតវៃ (Smart Tourism) តើកម្ពុជានឹងទាញយកផលប្រយោជន៍ពីវិស័យនេះយ៉ាងដូចម្តេច។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានលើកឡើង ក្នុង​ពិធីទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “វិស័យទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរទៅរក​ប្រព័ន្ធឌីជីថលកាលពីពេលថ្មីៗនេះថា បដិវត្តន៍ឧស្សា​ហកម្ម​ទី៤ គឺជាអនាគត​នៃ​ការកសាងទេស​ចរណ៍ទីក្រុងវ័យឆ្លាត ដែលជាផ្នែក​មួយ​ដ៏សំខាន់មាន​ការ​ទំនាក់ទំនង​គ្នា ​ជា​សាកលលើគ្រប់ផ្នែក មិន​ត្រឹមតែ​សម្រាប់សកម្មភាព​សេដ្ឋ​កិច្ចប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វាក៏ជា​កត្តាលិករវិសាមញ្ញ​មួយ ​សម្រាប់​យុគ្គសម័យឌីជីថល និង​ប្រព័ន្ធវ័យឆ្លាត ដោយផ្តោត​សំខាន់​ទៅលើ​ឱកាស​ និង​ភាព​ប្រកួត​ប្រជែង។

លោកបន្តថា “អ្វីៗគ្រប់យ៉ាង​ផ្អែកទៅលើ​បច្ចេក​វិទ្យា ដែលជា​វេទិកាថ្មីមួយ​នៃ​សេវាកម្ម​ទេសចរណ៍ ក្នុង​ការ​ផ្លាស់ប្តូរគំរូនៃការ​ទំនាក់ទំនង​ពាណិជ្ជកម្ម ​ឆ្ពោះទៅ​ការ​កាត់បន្ថយ​នូវ​ភាព​អវិជ្ជមាន​សម្រាប់​ទេសចរ និង​សហគមន៍ទេសចរណ៍”។លោកបន្តថា “និន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ផ្តល់អត្ថប្រយោជន៍ និងមានឥទ្ធិពល​វិជ្ជមាន​យ៉ាងខ្លាំង ក្នុង​ឧស្សាហកម្មទេសចរណ៍ និង​បដិសណ្ឋារកិច្ច”។

លោករដ្ឋមន្រ្តីបានបន្តថា “វា​ជា​វិធីដ៏ល្អបំផុត​ ដើម្បី​លើក​កម្ពស់បទពិសោធន៍សម្រា​ប់ទេសចរ។ ការ​ប្រើប្រាស់ប្រព័ន្ធ​រួម​បញ្ចូល​គ្នា​វ័យឆ្លាត​ នៅលើ​ទូរសព្ទដៃកាន់​តែ​ពេញនិយ​មសម្រាប់ទេសចរ​ ដោយ​ផ្តល់​នូវ​សេវា​ដ៏មាន​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់ការ​កក់សំបុត្រមធ្យោ​បាយ​ធ្វើ​ដំណើរតាមយន្តហោះ រថយន្ត​ក្រុង និងរថភ្លើង កក់បន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន ការ​ទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក ទិញទំនិញតាមអនឡាញ  កាន់តែងាយស្រួលសម្រាប់ទេសចរ ​ដោយ​ប្រើតែទូរ ស័ព្ទដៃ និងអ៊ីនធឺណិត ​គឺ​អាច​ធ្វើ​អ្វីៗបាន​គ្រប់​យ៉ាង។

លោករដ្ឋមន្រ្តីបានបន្ថែមថា ស្របទៅនឹងក្របខ័ណ្ឌតំបន់ និងពិភពលោក នៃនិន្នា​ការទេសចរណ៍ឆ្ពោះទៅ ប្រព័ន្ធឌីជីថល និង​ប្រព័ន្ធវ័យឆ្លាត រាជរដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវគោលនយោបាយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ លើផ្នែកបច្ចេកវិទ្យា “ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យា សំដៅពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ក្នុងបរិការណ៍នេះ​ក្រសួងទេសចរណ៍កម្ពុជា ​បាននឹងកំពុងផ្សារភ្ជាប់ចក្ខុវិស័យទេស​ចរណ៍ឆ្នាំ២០៣០ រួមជាមួយឧស្សាហកម្ម៤.០ ដែលមានលក្ខណៈ​គ្រប់ ជ្រុងជ្រោយ និងបរិយាប័ន្ន និងការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី “ការ​អភិវឌ្ឍវិស័យទេសចរណ៍​វ័យឆ្លាត ដោយបាននឹងកំពុងអនុវត្ត ការចុះបញ្ជីប្រព័ន្ធ​អាជ្ញាបណ្ណទេសចរ​ណ៍​ តាមប្រព័ន្ធអនឡាញ ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជ​នីយ​ដ្ឋានតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងមគ្គទ្ទេសក៍ទេសចរ​ណ៍តាមអនឡាញ ប្រព័ន្ធវាយតម្លៃចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត​ សេវាល្អ បដិសណ្ឋារកិច្ចល្អ” តាមប្រព័ន្ធ QR Code និងប្រព័ន្ធទូរស័ព្ទវ័យឆ្លាត (Mobile App) ព្រមជាមួយការរីកចម្រើន​នៃមធ្យោបាយទូទាត់សម្រាប់ទេសចរ តាម​ប្រព័ន្ធ QR Code មធ្យោ​បាយ​​​ដឹកជញ្ជូនវ័យឆ្លាត (Pass App, Uber, Grab..) នៅក្នុង​វិស័យទេសចរណ៍៕

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបជ៉ុនបានកើនដល់១,៧ ពាន់លានដុល្លារ

ដោយ ប៊ី

ភ្នំពេញៈ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(Jetro) បង្ហាញថា ប្រ​ទេសកម្ពុជា បាននាំចេញផលិតផលមានតម្លៃជាង១,៧ ពាន់លានដុល្លារ ទៅកាន់ទីផ្សារជប៉ុនកាលពីឆ្នាំមុន កើនឡើង៧,៧ ភាគរយបើធៀបនឹងឆ្នាំ២០១៨។

ទិន្នន័យបានបង្ហាញថា កម្ពុជាបាននាំចូលផលិតផល មានតម្លៃជាង៥៦៣លានដុល្លារពីប្រទេសជប៉ុន កើនឡើង៣៣,៤ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជានាំចេញភាគច្រើន មានដូចជាសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍អេឡិចត្រូនិច។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ចន្លោះពីឆ្នាំ ១៩៩៥ ដល់ខែកញ្ញា មានគម្រោងវិនិយោគចំនួន១៤១របស់ជប៉ុន ដែលមានទឹកប្រាក់២,៥ពាន់លានដុល្លារក្នុងការវិនិយោគនៅកម្ពុជា។

ក្នុងចំណោមនោះ គម្រោងវិនិយោគ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនគឺថាមពល ការប្រមូលផ្តុំគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ៕

ធនាគារកណ្តាលចិនបញ្ចេញប្រាក់ចំនួន១៧៣ពាន់លានដុល្លារដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព

ដោយ Donald Lee

ភ្នំពេញៈ ធនាគារប្រជាជនចិន (PBOC) បានចាក់បញ្ចូលមូលនិធិបន្ទាន់ប្រមាណ ១ទ្រីលានយ័ន ទៅក្នុងសេដ្ឋកិច្ចដើម្បីធ្វើឱ្យសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះដោយសារការឆ្លងមេរោគនេះមានស្ថេរភាព។

ធនាគារPBOC បានបញ្ជាក់ថា បានចំណាយប្រាក់១៧៣ពាន់លានដុល្លារ ដើម្បីរក្សាសាច់ប្រាក់ងាយស្រួលក្នុងទីផ្សាររូបិយប័ណ្ណរបស់ខ្លួន ខណៈដែលមន្ត្រីសុខាភិបាលប្រយុទ្ធប្រឆាំងនឹងភាពអាសន្ន ផ្នែកសុខភាពសកលបានអះអាងថា វីរុសថ្មីនេះបានឆក់យកជីវិតមនុស្សជាង៣៦០នាក់ និងឆ្លងជិត១៨,០០០នាក់។

មន្ត្រីធនាគារកណ្តាលរបស់ចិនបានឱ្យដឹងថា ដើម្បីរក្សាភាពរឹងមាំសមហេតុផល និងសាច់ប្រាក់ងាយស្រួល នៃប្រព័ន្ធធនាគារ និងប្រតិបត្តិការស្ថេរភាពនៃទីផ្សាររូបិយប័ណ្ណ ក្នុងកំឡុងពេលពិសេស នៃការការពារការរីករាលដាលនៅថ្ងៃទី៣ ខែកុម្ភះឆ្នាំ ២០២០ ធនាគារប្រជាជនចិន នឹងដាក់ចេញនូវទីផ្សារបើកចំហរ ដែលតម្លៃចំនួន,២ពាន់ពាន់លានយ័ន(១៧៣ ពាន់លានដុល្លារ) ដើម្បីវិនិយោគមូលនិធិ ដើម្បីធានាដល់ការផ្គត់ផ្គង់សាច់ប្រាក់ងាយស្រួល

ទីផ្សារភាគហ៊ុនរបស់ប្រទេសចិន បានជួបប្រទះថ្ងៃដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រ ដោយភាគហ៊ុនចំនួន៣៥០០ បានធ្លាក់ចុះ១០ភាគរយ ហើយជាមួយនឹងការខាតបង់រួមគ្នាក្នុងតម្លៃទីផ្សារ៤៤៥ពាន់លានដុល្លារ។

ទីផ្សារក្រុងស៊ាងហៃបានធ្លាក់ចុះ,ភាគរយ និងសន្ទស្សន៍ហ៊ុនក្រុមហ៊ុន Shenzehen បានធ្លាក់ចុះ,ភាគរយ៕

គម្រោងដីឡូត៍នៅតាមផ្លូវជាតិលេខ៤ផ្តល់ឱកាសចំណេញច្រើន ខណៈនៅស្រុកអង្គស្នួលកំពុងពង្រីកសក្តានុពល

ដោយៈ រ៉ាណេត

កណ្តាលៈ ស្ទើរតែទូទាំងស្រុកអង្គស្នួល ខេត្តកណ្តាល ជាពិសេសតំបន់ដែលស្ថិតនៅជាយរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ ត្រូវបានគេមើលឃើញថា មានក្រុមហ៊ុនអភិវឌ្ឍគម្រោងពុះដីឡូតិ៍ជាច្រើន កំពុងតែបញ្ចេញសកម្មភាពយ៉ាងផុសផុល ស្របពេលដែលគម្រោងអភិវឌ្ឍន៍ក្នុងប្លង់មេនៃស្រុកអង្គស្នួលចាប់ផ្តើមអនុវត្តន៍

ចាប់ពីតំបន់ជាយរាជធានីភ្នំពេញក្នុងខណ្ឌកំបូល រហូតដល់តំបន់ផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រៅពីគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋានកម្រិតមធ្យមដែលស្ថិតនៅស្របផ្លូវជាតិលេខ៤ គេឃើញមានគម្រោងពុះដីឡូតិ៍ជាច្រើន ដែលដាក់លក់នៅក្នុងតម្លៃមិនក្រោម២ម៉ឺនដុល្លារក្នុងមួយឡូតិ៍នោះទេ។

លោក ឈិន សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ការកើនឡើងនូវចំនួនគម្រោងវិនិយោគទាំងអស់នេះក៏ព្រោះតែគេសម្លឹងឃើញពីសក្ដានុពលដែលកំពុងតែកើមាននៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃខាងមុខដ៏ខ្លីនេះ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ មិនថាចំពោះតែគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ឬគម្រោងដីឡូតិ៍ គឺសុទ្ធតែមានតម្រូវការ និងទីផ្សារខ្ពស់ទាំងអស់ ជាក់ស្ដែងដូចជាគម្រោងដីឡូតិ៍ទី៤ របស់ក្រុមហ៊ុនគន្ធាម អចលនទ្រព្យនេះតែម្ដង ដែលត្រឹមរយៈពេលមិនដល់២ខែផង លក់បានជិត ៣៥ ភាគរយរួចជាស្រេចទៅហើយ

នាយកប្រតិបត្តិបន្តទៀតថាគម្រោងដីឡូតិ៍ទី៤របស់ក្រុមហ៊ុនគន្ធាម អចលនទ្រព្យ ដែលស្ថិតនៅលើផ្ទៃដីទំហំ២ហិកតាត្រូវបានពុះបំបែកជាង៨០ឡូតិ៍ ជាទីតាំងល្អ អំណោយផលដល់ការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗបាន

 

លោកបន្តថាភាពអំណោយផលនេះ ដោយសារតែទីតាំងស្ថិតនៅពីក្រោយធនាគារ ABA ក្បែរផ្សារបែកចាន ជាតំបន់ឧស្សាហកម្ម មានរោងចក្រ សហគ្រាស សាលារៀនរដ្ឋ និងមណ្ឌលសុខភាពនៅព័ទ្ធជុំវិញ ដោយមានផ្លូវ៣០ម៉ែត្រនៅជាប់នឹងទីតាំងគម្រោង

នៅក្នុងគម្រោងទី៤របស់ក្រុមហ៊ុន គន្ធាម អចលនទ្រព្យ ត្រូវបានរៀបចំនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជាផ្លូវបេតុងទំហំ៨ម៉ែត្រ មានដាំបង្គោល និងតភ្ជាប់បណ្តាញអគ្គិសនី បង្កប់បណ្តាញលូ និងតបណ្តាញទឹកស្អាត សម្រាប់អតិថិជនប្រើប្រាស់រួចរាល់។ អ្វីដែលជាចំណុចពិសេស សម្រាប់អតិថិជន ក្រុមហ៊ុនបានផ្ដល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០០០-២០០០ដុល្លារ រួមជាមួយនឹងកម្មវិធីបង់រំលស់រយៈពេល១២ខែដោយគ្មានការប្រាក់ និងមានការផ្តល់ជូននូវប្លង់រឹង ដើម្បីផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់ជាមួយក្រុមហ៊ុន ហើយអតិថិជនទាំងអស់ គឺសុទ្ធតែមានឱកាសទទួលបានចំណេញពីការវិនិយោគបន្តក្នុងរយៈពេលដ៏ខ្លី។

សម្រាប់ព័ត៌មានលម្អិតនៃការទិញ-លក់ដីឡូតិ៍ គម្រោងទី៤ ខាងលើនេះអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ០១២ ៤០៧ ៤០៣ / ០៦៩ ៤៨០ ០០៩ / ០១៦ ៩៩២ ០០៨ / ០៩៦ ៤២២២២២២/ ០៨៦ ៥០០០ ៩៦ /០៧៨ ៨៨៨ ៥០៥

អ្នកជំនាញៈ តំលៃអចលនទ្រព្យនៅតាមផ្លូវជាតិលេខ២នឹងបន្តកើនឡើង ក្រោយការពង្រីកផ្លូវ

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា តម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ២ នឹងបន្តកើនឡើង ក្រោយពីរដ្ឋភិបាលកម្ពុជាបើកការដ្ឋានសាងសង់នៅអាទិត្យក្រោយនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា

ស្រីតាំង ហួរ នាយិការក្រុមហ៊ុនAmatak Property Sevice នៅថ្ងៃទី ៣ ខែកុម្ភៈកន្លងមកថា  វាជារឿងធម្មតាទៅហើយ នៅពេលដែលមានផ្លូវកាន់តែល្អ តំលៃអចលនទ្រព្យនៅតាមផ្លូវនោះ កាន់តែមានកើនឡើងទៅតាមទីកន្លែង និងតំបន់នោះ។

លោកស្រីថា ផ្លូវជាតិលេខ២ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរទៅកាន់តែព្រលានយន្តហោះអន្តរជាតិថ្មី ដែលនៅខេត្តកណ្តាល និងតាកែវ លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះជាតិលេខ២ ផ្តល់នៅសារសំខាន់ក្នុងការដឹកជញ្ជូន ឬធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត និងកែបដែលជាខេត្តមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍

លោកស្រីបន្ថែមថា តំលៃអចលនទ្រព្យនៅតាមផ្លូវជាតិលេខ២ គឺមានតម្លៃខុសគ្នា ទៅតាមតំបន់ និងទំហំដី ដោយកន្លែងខ្លះ គឺមានតំលៃចាប់ពីក្បែរ១០០ ដល់ជិត៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រកូរ៉េ  ហើយវានឹងបន្តកើនឡើងថែមទៀត ក្រោយមានផ្លូវកាន់តែស្អាត។

ទោះជាយ៉ាងណាលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាមិនសូវមានសុទិដ្ឋិនិយមខ្ពស់នោះទេ ដោយលោកបានមានប្រសាសន៍ឱ្យដឹងថា បើទោះបីការពង្រីកផ្លូវជាតិលេខ២រួច ក៏តំលៃអចលនទ្រព្យនៅតាមផ្លូ មិនឡើងថ្លៃខ្លាំងនោះទេ ដោយសារវាមានជាផ្លូវចាស់ តែបើធ្វើផ្លូវថ្មីវានឹងឡើងកាន់តែខ្លាំង។

លោកបន្តថា ទោះបីតម្លៃអចលនទ្រព្យកើនឡើង វានឹងឡើងបន្តិចបន្តួចប៉ុណ្ណោះ  តែបើមានគម្រោពាណិជ្ជកម្មធំៗបាញ់ឆ្ពោះទៅនោះច្រើន វានឹងកើនឡើងលឿន ជាពិសេសនៅតំបន់ដែលនៅជាយក្រុងភ្នំពេញ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងនូផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ផ្លូវជាតិលេខ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ មានប្រវែងសរុបចំនួន,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។

គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាប្រមាណ៤៥លានដុល្លារអាមេរិក។

ចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់រង្វង់មូលអូរចំបក់ មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូម៉ែត្រ នៅលើផ្លូវជាតិលេខ២២គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល។ រីឯចាប់ពីរង្វង់មូលគួរស្រូវ ទៅទិសខាងត្បូងប្រវែង៨គីឡូម៉ែត្រ គ្រោងនឹងសាងសង់ជា៤គន្លង៕

ចំណេះដឹង! តើស្ថាប័នណាជាអ្នកផ្សះផ្សា និងដោះស្រាយវិវាទក្នុងវិស័យអលចនទ្រព្យ?

ដោយវុត្ថា

ភ្នំពេញៈ វិវាទរវាងអ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកទិញពាក់ព័ន្ធ កិច្ចសន្យាលក់ ទិញអចលនវត្ថុ អាចជាកម្មវត្ថុនៃការសម្រុះសម្រួល និងផ្សះផ្សាដោយក្រសួងឬមន្ទីរ។ ក្រសួង ឬមន្ទីរសម្រុះសម្រួលនិងផ្សះផ្សាវិវាទ តាមការស្នើសុំរបស់ភាគីវិវាទក្នុងរយៈពេល២(ពីរ) ខែយ៉ាងយូរ។


ការផ្សះផ្សាវិវាទ អាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងផ្សះផ្សា ដែលត្រូវចុះហត្ថលេខាដោយគូភាគីវិវាទ និងមានការទទួលដឹង ឮដោយនាយកដ្ឋានឬមន្ទីរ។ កិច្ចព្រមព្រៀងផ្សះផ្សា មានអានុភាពអនុវត្តភ្លាមៗចំពោះគូភាគី។

គូភាគីវិវាទ ដែលមិនពេញចិត្តចំពោះសេចក្តីសម្រេច ឬវិធានការផ្សេងៗរបស់ក្រសួ ឬមន្ទីរ មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា មកក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងអនុវត្តដីតិវិធីបណ្តឹងទៅតុលាការ លើកលែងតែរឿងព្រហ្មទណ្ឌ។

ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដោះស្រាយបណ្ដឹងក្នុង       រយៈពេល៩០ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្តឹងតវ៉ា ឬក្នុងរយៈពេលមួយសមស្រប។ ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអញ្ជើញភាគីពាក់ព័ន្ធវិវាទ ដើម្បីសាកសួរ ឬផ្តល់ភស្តុតាងតាមការចាំបាច់។

សេចក្តីសម្រេចស្តីពីការដោះស្រាយវិវាទ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោមានបញ្ជាក់អំពីអង្គហេតុ សំអាងហេតុ និងការសន្និដ្ឋាន។ ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានីតិកម្ម ភាគីវិវាទអាចដាក់ពាក្យបណ្តឹងតវ៉ា ទៅតុលាការមានសមត្ថកិច្ច ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន៕