ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានឈានដល់ទំហំទឹកប្រាក់៩ពាន់លានដុល្លារ

Thailand Prime Minister Prayuth Chan-ocha and his Cambodian counterpart Hun Sen ride a train during a ceremony to re-establish a rail link between the two countries at the friendship bridge at the Ban Nong Ian-Stung Bot border April 22, 2019. REUTERS/Stringer NO RESALES. NO ARCHIVE.

ដោយ ប៊ី

ភ្នំពេញៈ របាយការណ៍ពីស្ថានទូតថៃ ប្រចាំនៅភ្នំពេញបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃប្រហែល៩ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង៧,១៤ភាគរយ បើប្រៀបធៀបនឹង៨,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។


ស្ថានទូតថៃបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយការសែតអន្តរជាតិមួយបានឲ្យដឹងថា ប្រទេសថៃ និងកម្ពុជាបានរក្សានូវទំនាក់ទំនងដ៏ល្អប្រសើរដូចដែលបានឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ច និងការប្រជុំកម្រិតខ្ពស់ជាទៀងទាត់ ដែលបានជួយលើកកម្ពស់ថែមទៀតនូវការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

របាយការណ៍បានឱ្យដឹងថា ការជឿទុកចិត្តគ្នា ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក នៅតែជាគោលការណ៍គ្រឹះ ក្នុងការពង្រឹងការពង្រឹងចំណងមិត្តភាពទ្វេភាគីរបស់យើងឱ្យឈានដល់កម្រិតខ្ពស់

ប្រទេសកម្ពុជា និងថៃបានសន្យាបង្កើនពាណិជ្ជកម្មទ្វេភាគី កើនដល់១៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួន៩ ដែលបានពង្រីកការវិនិយោគនៅកម្ពុជា នៅចន្លោះឆ្នាំ១៩៩៤ ដល់ចុងត្រីមាសទី៣ ឆ្នាំ២០១៧ ដោយមានតម្លៃវិនិយោគ៩៦៧,៨៩ លានដុល្លារនៅពេលនោះ។


កាលពីពេលថ្មីៗនេះ ប្រទេសថៃនឹងផ្តល់ប្រាក់កម្ចីដល់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចំនួន២៨១, លានដុល្លារ សម្រាប់ការសាងសង់ផ្លូវឆ្លងប្រទេសចំនួន៤ ក្រោមគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន។

កម្ពុជានឹងទទួលបានថវិកាចំនួន៣៩,៧៨លានដុល្លារ ដើម្បីសាងសង់ផ្លូវប្រវែង ១៣១ គីឡូម៉ែត្រទៅកាន់ប្រទេសថៃ តាមរយៈខេត្តសៀមរាប និងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ៕

ក្រុមហ៊ុន៧ទៅ៨ទៀតត្រៀមចូលក្នុងផ្សារហ៊ុននៅឆ្នាំនេះ ខណៈតម្លៃហ៊ុននានាបានកើនឡើង

ដោយស៊ីវ ម៉េង

ភ្នំពេញៈ ផ្សារហ៊ុនកម្ពុជាត្រៀមស្វាគមន៍ក្រុមហ៊ុនថ្មីៗចន្លោះពី៧ ទៅ៨ទៀតនៅឆ្នាំនេះ ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុនដែលបោះផ្សារលក់ភាគហ៊ុន និងសញ្ញាប័ណ្ណបានកើនឡើងល្អប្រសើរកាលពីឆ្នាំមុន។


អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទឲ្យដឹងនារសៀលថ្ងៃទទី២៨ មករានេះថា បច្ចុប្បន្នមានក្រុមហ៊ុនចន្លោះពី៧ទៅ៨ត្រៀមបោះផ្សាយលក់មូលបត្រ និងសញ្ញាប័ណ្ណឬប័ណ្ណបំណុលនៅឆ្នាំនេះ ខណៈបច្ចុប្បន្នផ្សារហ៊ុនកម្ពុជាមានក្រុមហ៊ុនចំនួន៥ បាននិងកំពុងបោះផ្សារលក់ភាគហ៊ុន និងបីទៀតបាននិងកំពុងបោះផ្សាយលក់សញ្ញាប័ណ្ណរួចហើយ។

លោកបន្តថា តម្លៃហ៊ុនដែលបានលក់ក្នុងផ្សារហ៊ុន បានកើនឡើងជាមធ្យមចំនួន៥០ភាគរយជាង(គិតជាមធ្យម)ដែលនេះជាសញ្ញាល្អប្រសើរ ដោយសារទំហំជួញដូរបានកើនឡើង។លោកបន្តថា កត្តាជំរុញឲ្យតម្លៃហ៊ុនកើនឡើង ដោយសារសាធារណៈជនស្គាល់កាន់តែច្បាស់ពីផ្សារហ៊ុន និងក៏អាចដោយសារយុទ្ឋនាការផ្សព្វផ្សាយ ពីផ្សារហ៊ុនកើនឡើង ពិសេសធនាគារអេស៊ីលីដា ដែលត្រៀមចូលបោះផ្សារលក់មូលបត្រ ឬភាគហ៊ុននាពេលខាងមុខនេះ


លោកហុង សុហួរបានបន្តថា ជាមួយនឹងភាគវិវត្តន៍កាន់តែប្រសើរនេះ ក្រុមហ៊ុនផ្សារមូលបត្រ ក៏ដូចជាគណកម្មការមូលបត្រកម្ពុជាបាន និងកំពុងធ្វើការជាមួយក្រុមហ៊ុនមួយចំនួនទៀត ដើម្បីដំណើរការលក់ភាគហ៊ុ និងប័ណបំណុលឬសញ្ញាប័ណ្ណនៅឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានផលិតផលច្រើនជាងមុន។

លោកបន្តដោយសុទិដ្ឋិនិយមថា នៅពេលមានក្រុមហ៊ុនចូលបោះផ្សាយលក់សញញាប័ណ្ណ និងភាគហ៊ុនកាន់តែច្រើន មានន័យថាផ្សាររបស់យើងមានផលិតផលកាន់តែច្រើន ហើយនឹងទាក់ទាញសារធាណៈជនកាន់តែច្រើនចូលមកកាន់ផ្សារនេះ


តើខេត្តកំពង់ចាមមានសក្ដានុពលវិនិយោគលើវិស័យអ្វីខ្លះ?

ដោយ រ៉ាណេត

កំពង់ចាមៈ មានប្រជាជនរស់នៅច្រើនជាង១លាននាក់ ខេត្តកំពង់ចាមហាក់មិនសូវមានការនឹកនាំដល់ច្រើននៅឡើយ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យ ប៉ុន្តែវាជាខេត្តមានសក្តានុពលច្រើនផ្នែកសេដ្ឋកិច្ច។


មានចម្ងាយ១២៤គីឡូម៉ែត្រ ពីរាជធានីភ្នមពេញ ខេត្តកំពង់ចាមត្រូវបានគេមើលឃើញថា មានភាពរីកចម្រើន និងអភិវឌ្ឍន៍ជាងបណ្តាខេត្តជិតខាងមួយចំនួន ដូចជាខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំ និងត្បូងឃ្មុំ និងខេត្តកំពង់ធំជាដើម ខណៈដែលវត្តមានរបស់ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើវិស័យសំណង់លំនៅដ្ឋាន បានបង្ហាញវត្តមានរួចជាស្រេច។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះថា  បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែយកចិត្តទុកដាក់ទៅលើការរៀបចំ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទៅ ដោយគ្រប់ផ្លូវតូចធំនៅក្នុងក្រុង និងតំបន់ជាយក្រុងសុទ្ធតែត្រូវបានស្ថាបនាជាផ្លូវបេតុង និងចាក់កៅស៊ូទាំងអស់ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងបម្រើដល់វិស័យដឹងជញ្ជូន។

លោកបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនប្រជាជន មានការកើនឡើងជាប្រចាំ ជាក់ស្ដែងពេលនេះ ចំនួនប្រជាជននៅទាំងខេត្ត មានចំនួនរហូតដល់ជាង១.១លាននាក់ ខណៈដែលនៅក្នុងក្រុងកំពង់ចាមមានចំនួនជាង៤ម៉ឺននាក់ ជាមួយផលទុនជាតិសរុបសំរាប់មនុស្សម្នាក់ក្នុងមួយឆ្នាំមានចំនួន១៦៤៨ ដុល្លារ

វិស័យសេដ្ឋកិច្ច ដែលឈានមុខគេប្រចាំខេត្តកំពង់ចាម ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ប្រាប់ថា វិស័យកសិឧស្សាហកម្មបានដើរឈានមុខគេ ដែលមានរោងចក្រកាត់ដេរកំបូងដំណើរចំនួន១៧ រួមជាមួយនឹសហគ្រាសតូចធំផ្សេងទៀត ចំនួនជាង២០០ទីតាំង ដែលចំនួននេះនៅមិនទាន់រាប់បញ្ចូលសហគ្រាសខ្នាតតូច ដែលមិនទាន់ចុះបញ្ជីនោះទេ

ងាកមកចាប់អារម្មណ៍ជាមួយ នឹងភាពរីកចម្រើនលើវិស័យសំណង់ និងអចលនទ្រព្យ ខេត្តកំពង់ចាមក៏មានកំពុងសមានសកម្មភាព អភិវឌ្ឍន៍គំរោងលំនៅដ្ឋានបែបទាន់សម័យផងដែរ ដែលក្នុងនោះរួមមានបុរីធំៗចំនួន២ (បញ្ចប់គម្រោងរួចរាល់) គម្រោង     បណ្តុំលំនៅដ្ឋានបែបបុរី ដែលវិនិយោគដោយក្រុមហ៊ុននៅម្ដុំបឹងស្នាយ និងសំណង់លំនៅដ្ឋានបែបទំនើបដែលអភិវឌ្ឍន៍ឡើងជាលក្ខណៈឯកជន។


ពាក់ព័ន្ឋនឹងសក្តានុពលរបស់ខេត្តកំពង់ចាម អ្នកជំនាញនិងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យក៏មិនសូវបង្ហាញសុទិដ្ឋិនិយមផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ថា ភាពរីកចម្រើន និងការអភិវឌ្ឍន៍ក្នុងវិស័យនេះពិតជាមានមែន ប៉ុន្តែហាក់នៅមិនទាន់ខ្លាំងក្លានោះទេ ទោះជាប្រជាជននៅក្នុងខេត្តនេះមានចំនួនច្រើន ប៉ុន្តែទំហំផ្ទៃដីក៏មានវិសាលភាពធំធេងណាស់ដែរ ខណៈដែលតម្រូវការនៃការប្រើប្រាស់ដីនៅមានកម្រិតនៅឡើយ

លោកឧកញ៉ាបន្តទៀតថា ឱកាសនៃការវិនិយោគ ដើម្បីទទួលបានចំណេញត្រឡប់មកវិញក្នុងរយៈពេលខ្លីនៅក្នុងខេត្តនេះ គឺនៅមានកម្រិត ហើយអ្នកវិនិយោគក៏មានការប្រយ័ត្នប្រយែងផងដែរ

បច្ចុប្បន្នតម្លៃដី និងអចលនទ្រព្យ នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលខេត្តអាចស្ថិតក្នុងចន្លោះ ០០០ទៅ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកដីលំនៅដ្ឋានអាចត្រឹម៧០០ដុល្លារចុះក្រោមក្នុងមួយម៉ែត្រការ៉េ  ហើយសម្រាប់ដីលំនៅដ្ឋាននៅតាមភូមិឃុំ អាចមានតម្លៃ៥០៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីស្រែចម្ការ គឺមានកម្រិតស្រដៀងគ្នាទៅនឹងខេត្តដទៃទៀតដែរ៕


កម្ពុជា-ចិនចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីសម្រេចទំហំពាណិជ្ជកម្ម ឱ្យដល់១០ពាន់លានដុល្លារ

ដោយវុត្ថា

ភ្នំពេញៈ កម្ពុជា-ចិនបានចាប់ផ្តើមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ តាមការកំណត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២០ នេះឱ្យដឹងថា កម្ពុជា និងចិននៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ បានបើកការចរចាជុំទីមួយលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នៅទីក្រុងប៉េកាំង ប្រទេសចិន ។

នៅក្នុងពិធីបើកការចរចាជាផ្លូវការ ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងកត់សម្គាល់សារៈសំខាន់ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរសរីកម្ពុជា-ចិនក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ឆ្លងកាត់ការចរចារយៈពេលពីរថ្ងៃ ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានកត់សម្គាល់លទ្ធផលជាវិជ្ជមានរបស់ក្រុមការងារចរចាទាំង១០ក្រុម ដោយបានផ្លាស់ប្តូរមតិ និងគោលជំហ​រទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួននៅក្នុងជុំចរចានេះផងដែរ។

ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងជំរុញឲ្យបានកាន់តែឆាប់រហ័ស នូវការលើកឡើងចំណុច ឬសំណើផ្សេងៗ តាមក្រុមការងារនីមួយៗ សំដៅឈានទៅរកការឯកភាពលើកិច្ចព្រមព្រៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនោះដែរប្រធានក្រុមចរចា នៃប្រទេសទាំងពីរ បានឯកភាពជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឲ្យបានមុនជុំទីពីរនៃការចរចា ដែលគ្រោងនឹងធ្វើនៅប្រទេសកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ។

យោងសេចក្តីណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ឃឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រមុខមេដឹកនាំប្រទេសទាំងពីរ បានជំរុញឲ្យក្រុមការងារនៃប្រទេសទាំងពីរ រៀបចំសិក្សាពីលទ្ធភាពបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរឺទ្វេភាគីកម្ពុជា-ចិនភាគីទាំងពីរបានចាប់ផ្តើមសិក្សា និងរាយការណ៍ពីអត្ថប្រយោជន៍នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងទទួលបានអាណត្តិពីរដ្ឋាភិបាល នៃប្រទេសទាំងពីរឲ្យដំណើរការចរចាលើកិច្ចព្រមព្រៀងនេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រតិភូ ដើម្បីចេញទៅរាជធានីប៉េកាំង ប្រទេសចិន បើកការចរចាជាផ្លូវការ ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចរាល់ហើយ ដែលដឹកនាំដោយរដ្ឋលេខាធិការមួយរូប។

លោកបន្តថា “ការចរចាពាណិជ្ជកម្មសេរីនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកច្រកកាន់តែធំសម្រាប់ផលិតផលរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ដែលប្រជាជនជាង១ពាន់លាននាក់”។ លោកថា “វិស័យដែលនឹងធ្វើការចរចានោះ គឺមានវិស័យពាណិជ្ជកម្ម វិស័យសេវាកម្ម វិស័យវិនិយោគ និងវិស័យមួយចំនួនទៀត”។

លោកបន្ថែមថា ការពិបាកនាំចេញទៅប្រទេសចិន មានជាប់ពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលរហូតមកដល់ពេលនេះ កសិផលមាន៤មុខប៉ុណ្ណោះ ដែលចិនអនុញ្ញាតឲ្យកម្ពុជា នាំចេញទៅប្រទេសរបស់ខ្លួនរួមមាន ពោត ដំឡូងមី អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា ស្វាយ ម្រេច ផ្លែស្រកានាគ ទឹកមាត់ត្រចៀកកាំ ផ្លែមានប៉ៃលិន និងដូងក្រអូបជាដើម៕

This photo taken on December 14, 2018 shows the facilities of Sihanoukville port in Sihanoukville, the coastal capital of Preah Sihanouk province. – Cambodia’s love affair with its communist neighbour has meant big bucks for the once-impoverished Southeast Asian country, injecting billions into its economy without questions about its abysmal rights record. And China’s largesse is none more apparent than in Sihanoukville, the nexus of China’s “One Belt, One Road” infrastructure plan which includes a planned highway to Phnom Penh. (Photo by TANG CHHIN Sothy / AFP) / To go with Cambodia-China-development-politics, FEATURE by Sophie DEVILLER and Suy SE

សេដ្ឋកិច្ចសកលប្រឈមនឹងហានិភ័យ ខណៈវីរុស Coronaឆ្លងរាលដាល ពាសពេញតំបន់

ដោយ Donald Lee

ភ្នំពេញៈ ផ្សាហ៊ុននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងធ្លាក់ចុះ ខណៈវីរុស Corona ដូចដែលទិន្នន័យថ្មីបានចេញផ្សាយកាលពីថ្ងៃ អង្គារបានបង្ហាញថា មនុស្សជាង១០០ នាក់បានស្លាប់នៅក្នុងប្រទេសចិន និងជាង៤,៥០០នាក់បានឆ្លងវីរុសនៅទូទាំងពិភពលោក។

សន្ទស្សន៍ក្រុមហ៊ុន Nikkei 225 និង Topix របស់ជប៉ុនបានធ្លាក់ចុះប្រហែលមួយភាគរយ ខណៈក្រុមហ៊ុនKospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ៣ភាគរយ និងសន្ទស្សន៍ Straits Times របស់សិង្ហបុរីធ្លាក់ចុះ២,៨៥ ភាគរយ។ ក្រុមហ៊ុន S&P របស់អូស្រ្តាលីបានធ្លាក់ចុះ១,៤ភាគរយ។ ផ្សារហ៊ុននៅក្នុងប្រទេសចិនដីគោក និងហុងកុងត្រូវបានបិទ ដោ​យសារតែថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

អ្នកវិភាគសេដ្ឋកិច្ចភ័យខ្លាចថា វីរុសដ៏គ្រោះថ្នាក់នេះ នឹងបន្ថយល្បឿនកំណើនសេដ្ឋ​កិច្ច បន្ទាប់ពីឆ្នាំ២០១៩ដ៏លំបាក និងពោរពេញទៅដោយសង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។

អាជ្ញាធរកំពុងប្រយ័ត្នប្រយែង ដោយសារតែការភ្ជាប់វីរុសនេះ ទៅនឹងជំងឺSARS (រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលបានបំផ្លាញអាស៊ីនៅចន្លោះឆ្នាំ២០០២ និង២០០៣ ហើយបានសម្លាប់មនុស្ស៨០០នាក់ នៅចិនដីគោក ហុងកុង និងអាស៊ីអាគ្នេយ៍។

ក្រុមអ្នកជំនាញបានរកឃើញថា ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតមេរោគ កូរ៉ូណាក្នុងរយៈពេលពីរឆ្នាំនេះ គឺខ្ពស់រហូតដល់រាប់ពាន់លានដុល្លារ។

របាយការណ៍មួយ ដែលបានបង្ហាញដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីបានលើកឡើងថា “ឧទាហរណ៍ កំណើនផលិតផលសរុបក្នុងស្រុកនៅក្នុងប្រទេសចិន ហាក់ដូចជាត្រូវបានកាត់បន្ថយ៣,១ភាគរយ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០០៣ នៅពេលដែលការផ្ទុះឡើងជំងឺ SARS ដល់កម្រិតកំពូល។

ការខាតបង់នៅហុងកុង ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត៣,៧ពាន់លានដុល្លារ តិចជាងការខាតបង់របស់សឹង្ហបូរីជិត៥ពាន់លានដុល្លារអាមេរិក។

របាយការណ៍បានបន្ថែមទៀតថា “ការចំណាយបានពង្រីកដល់តំបន់អាស៊ីផងដែរដែលបង្ហាញពីផលប៉ះពាល់ច្រើន ជាង៤ពាន់លានដុល្លារអាមេរិក ទៅលើប្រទេសកាណាដាដែលបណ្តាលឱ្យបាត់បង់ការងារប្រមាណ២៨,០០០នាក់”។

វីរុសដូចជំងឺកូរ៉ូណានេះ បច្ចុប្បន្នមានប្រភពដើមនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។

អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយព័ត៌មាន នៅយប់ថ្ងៃច័ន្ទ ដោយបញ្ជាក់ថា ប្រភពវីរុសទំនងជាមកពីប្រភពសត្វ។

អង្គការសុខភាពពិភពលោក បានសរសេរលើបណ្តាញសង្គម Twitter ថា “ប្រភពវីរុសនេះ ដែលកើតចេញមកពីសត្វ ហាក់ដូចជាប្រភពចម្បងបំផុតនៃវីរុសកូរ៉ូណា ដែលផ្ទុះឡើងជាមួយនឹងការឆ្លងពីមនុស្សទៅមនុស្សដោយ កើតឡើងរវាងទំនាក់ទំនងជិតស្និទ្ធ”។

អង្គការសុខភាពពិភពលោក បានណែនាំដល់អ្នកដែលមានហានិភ័យ នៃការឆ្លងវីរុសកូរ៉ូណាត្រូវលាងដៃជាមួយសាប៊ូ និងទឹកបរិភោគ អាហារ និងស៊ុតដែលចម្អិនឱ្យបានឆ្អិនល្អ និងជៀសវាងការទាក់ទងជាមួយសត្វព្រៃ ឬសត្វចិញ្ចឹមក្នុងផ្ទះ៕

គុយបាសន្យាជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ដោយវុត្ថា

ភ្នំពេញៈ លោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅកម្ពុជា បានសន្យាខិតខំប្រឹងប្រែងជំរុញ កិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀត ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាមួយប្រទេសកម្ពុជា។

លោកស្រី Liurka Rodriguez Barrias នៅក្នុងជំបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០នេះថា បេសកកម្មរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណ​ងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។

លោកស្រីថា “ទំនាក់ទំនងរវាងកម្ពុជា និងគុយបា ជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធ ហើយជាទំនាក់ទំនាងមួយ ដែលមានអាយុកាលជាង៦០ឆ្នាំហើយនៅឆ្នាំនេះ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រី ជាមួយនឹងការវាយតំលៃលើទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈ ជំរុញនូវកិច្ចសហប្រតិបត្តិការនូវវិស័យផ្សេងៗ ដែលប្រទេសទាំងពីរមានស្រាប់មកហើយ។

សម្ដេចតេជោក៏បានស្នើឱ្យធ្វើយ៉ាងណា ពិនិត្យលើកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយ ហើយជំរុញការអនុវត្តនេះ តាមកិច្ចព្រមព្រៀងទាំងនោះ ហើយនៅពេលនេះសូមពិនិត្យទៅលើអ្វីផ្សេងៗទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន៕

លោកឧកញ៉ា គីម ហ៊ាង ប្រាប់ពីចន្លោះអាយុដែលគួរវិនិយោគលើវិស័យអចលនទ្រព្យ

ដោយគង់ សូរិយា

ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ អាចធ្វើបានសម្រាប់មនុស្សគ្រប់គ្នា អាស្រ័យលើលទ្ឋភាព និងធនធានរបស់ពួកគេ ប៉ុន្តែការវិនិយោគតាមវ័យ និងមានឥស្សរភាពជារឿងមួយទៀត។

តើមនុស្សមានវ័យចន្លោះប៉ុន្មាន គួរវិនិយោគលើអចលនទ្រព្យបែបណា ដើម្បីទទួល​បានសេរីភាពហិរញ្ញវត្ថុ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រ​សិនជាលោក អ្នកមានអាយុចន្លោះពី៣០ ទៅ៤០ឆ្នាំ លោកអ្នកគួរវិនិយោគលើវិស័យដីធ្លី ព្រោះ​ទិញដីមានផលចំណេញខ្ពស់ ហើយវ័យនេះជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

លោកបន្តថា ប៉ុន្តែប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូល​និវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញ​ផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ ហើយធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់លោក អ្នកមានស្ថេរភាពនៅពេលវ័យកាន់តែចាស់៕

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាអញ្ជើញបើកដ្ឋានសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដីថ្មី

ដោយៈ រ៉ាណេត

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងបើកសម្ពោធការដ្ឋានសាងសង់សំណង់អគារទីស្ដីការក្រសួងថ្មី។

អាគារទីស្តីការក្រសួងថ្មីនេះ ស្ថិតក្នុងសង្កាត់ឃ្មូញ ខណ្ឌសែនសុខ មានកម្ពស់៥ជាន់ ក្រោមការរចនាតាមបែបស្ថាបត្យកម្មខ្មែរ និងមានវិសាលភាពធំទូលាយជាងអគារទីស្ដីការក្រសួងចាស់ស្ថិតនៅបណ្តោយផ្លូវព្រះមុនីវង្សនាពេលបច្ចុប្បន្ន។

គំរោងសាងសង់អាគារទីស្តីការក្រសួងថ្មីនេះ គ្រោងចំណាយពេលសាងសង់យ៉ាងយូរត្រឹមរយៈពេល២ឆ្នាំ។

សំណង់អគារទីស្ដីការថ្មីមួយនេះមានកម្ពស់៥ជាន់ សាងសង់នៅលើផ្ទៃដីសរុបចំនួន៣ហិកតា ដោយមានទំហំផ្ទៃអគារប្រើប្រាស់ជិត៥ម៉ឺនម៉ែត្រការ៉េ។ គម្រោងអគារថ្មីនេះ ក៏ត្រូវបានបែងចែកចេញជា២ផ្នែកផងដែរ រវាងអគារទីស្តីការ និងអគារពិសោធន៍សំណង់ ដោយរួមបញ្ចូលនូវចំណែកនៃសាលសម្រាប់បណ្តុះបណ្តាលមន្ត្រីជាន់ក្រោម និងផ្នែកសម្រាប់ទុកដាក់ឯកសារផងដែរ។

អគារទីស្តីការក្រសួងថ្មីនេះនឹងបង្ហាញពីរចនាបថខ្មែរ និងត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចជំនួបប្រជុំធំៗ ដែលមានចំនួនសមាជិកច្រើន ហើយថែមទាំងមានទីធ្លាសម្រាប់ទុក​ដាក់យានយន្តផងដែរ៕

កម្ពុជានឹងបើកកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាទេសចរណ៍ធ្លាក់ចុះ ដោយសារមេរោគកូរ៉ូណា

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងទេសចរណ៍ នឹងបើកកិច្ចប្រជុំបន្ទាន់មួយថ្ងៃស្អែកនេះ ជាមួយភាគីពាក់ពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន ដើម្បីដោះស្រាយវិបត្តិនៃការធ្លាក់ចុះភ្ញៀវទេសចរណ៍មកលេងកម្សាន្តកម្ពុជា ដោយសារការព្រួយបារម្ភលើការរាលដាល ពីជំងីផ្លូវដង្ហើមប្រភេទថ្មី«កូរ៉ូណាវីរុស»


លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹង ក្រោយពីចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីពេលថ្មីៗនេះថា នៅថ្ងៃទី២៩ ខែមករា ស្អែកនេះ លោកនឹងដឹកនាំកិច្ចប្រជុំការងារធំមួយជាមួយផ្នែកពាក់ព័ន្ធលើការងារនេះ។

លោកថា  ការកោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជនបន្ទាន់នេះ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្រុក ឱ្យបានកាន់តែខ្លាំងថែមទៀត ខណៈកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងីផ្លូវដង្ហើមប្រភេទថ្មីនេះ និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ និងបានរួមគ្នា ទប់ស្កាត់នៅពេលមានការផ្ទុះឡើងនូវជំងឺSARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣

លោកថោង ខុនបានបន្តថា ការងារដូចនេះកម្ពុជាក៏ធ្លាប់ជួបប្រទះ ហើយបានរួមគ្នាឆ្លងកាត់រួចហើយ។ ចំពោះមុខមុនបង្អស់ ការចាំបាច់សំខាន់បំផុត គឺត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺដ៏សាហាវនេះឱ្យខាងតែបាន។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា ការជំរុញចលនាទេសចរណ៍ក្នុងប្រទេសនេះ គឺជាវិធានការមួយដ៏សំខាន់ ដែលអង្គការទេសចរណ៍ពិភពលោក ទទួលស្គាល់ ក្នុងពេល ដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ការធ្វើដំណើរបស់ទេសចរក្នុងស្រុក នឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានសម្តែងការព្រួយបារម្ភ នៅពេលមានបញ្ហាកើតឡើងនូវជំងឺផ្លូវដង្ហើមប្រភេទថ្មី«កូរ៉ូណាវីរុស» កើតឡើងដែលធ្វើឱ្យវិស័យទេសចរណ៍ បង្កឱ្យមានបញ្ហានិងផលប៉ះពាល់ច្រើនទូទាំងតំបន់អាស៊ី មិនថាប្រទេសកម្ពុជានោះទេ ដែលទាមទាឱ្យមានការដោះស្រាយស្រមស្របណាមួយ និងទាន់ពេលវេលា។


លោកស្រីបន្តថា វីរុសថ្មីនេះ បើនៅតែបន្តកើតឡើង នឹងបានធ្វើឱ្យប៉ះដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងប្រយោល ខណៈកម្ពុជាពឹងផ្អែកលើភ្ញៀវទេសចរណ៍ចិន ហើយកិច្ចប្រជុំនេះដែលធ្វើនៅថ្ងៃស្អែននេះ នឹងរិះរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហាដែលកើតឡើងអន្តរកាលនេះ

យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសន្នីសីទកាសែតកាលពីយប់មិញនេះឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាគ្មានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជានោះទេ បើទោះបីករណីមេរោគមេរុសថ្មីកូរ៉ូណា កើតកើតចំពោះជនជាតិចិន ដែលបានធ្វើដំណើរពីប្រទេសចិនមកាន់ខេត្តព្រះសីហនុ។

យោងតាមសារព័ត៌មានCNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះឱ្យដឹង ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង៤,០០០នាក់ទៀតបានឆ្លង។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង១,២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ទៅជាង៤,០០០នាក់។ បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មីនៅក្នុងរដ្ឋធានី។

ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឱ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀត ដូចជា   រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕


តម្រូវការម៉ាសហក់ឡើងមិនធ្លាប់មាន បន្ទាប់ការផ្ទុះឡើងនៃវីរុសCorona

ដោយ ប៊ី

ភ្នំពេញ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អង្គការសហប្រជាជាតិ (CDC) បានឱ្យដឹងថា អ្នកជំងឺដែលផ្ទុកវីរុស ប្រភេទ Coronavirus នេះ ត្រូវបានរាយការណ៍ថាមានជំងឺផ្លូវដង្ហើមដែលមានភាពធ្ងន់ធ្ងរដែលមានរោគសញ្ញារួមមាន គ្រុនក្តៅ ក្អក និងដង្ហើមខ្លី ឬពិបាកដកដង្ហើម។

ខណៈ CDC បាននិយាយថា ខ្លួនមិនទាន់ដឹងថាតើការឆ្លងមេរោគឆ្លងនេះងាយនឹងរាលដាលយ៉ាងដូចម្តេចទេដោយកត់សម្គាល់ថា វីរុសខ្លះឆ្លងរាលដាលជាងអ្នកដទៃ – អ្នកជំងឺជាច្រើននៅវ៉ូហានទំនងជាមានទំនាក់ទំនងជាមួយទីផ្សារសត្វ និងអាហារសមុទ្រ ហើយការឆ្លងរាលដាលក្រោយមក ត្រូវបានរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងចំណោមអ្នកជំងឺដែលមិនទៅទីផ្សារទាំងនេះ។

CDC បានឱ្យដឹងនៅលើគេហទំព័រខ្លួណថា “នៅពេលការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានកើតឡើងជាមួយជំងឺ MERS និង SARS វាត្រូវបានគេគិតថា កើតឡើងតាមរយៈដំណក់ទឹកផ្លូវដង្ហើមដែលត្រូវបានផលិតនៅពេលមនុស្សឆ្លងក្អក ឬកណ្តាស់ ស្រដៀងទៅនឹងការរីករាលដាលនៃជំងឺផ្តាសាយ និងភ្នាក់ងារបង្កជំងឺដទៃទៀត។ ការរីករាលដាលនៃជំងឺ SARS និង MERS រវាងមនុស្សទូទៅបានកើតឡើងរវាងមនុស្សជិតស្និទ្ធ”។

ដូច្នោះហើយ ម៉ាសបានលក់អស់ដែលត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យរោងចក្របើកទ្វារវិញនៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។ លោក Cao Jun អគ្គនាយកក្រុមហ៊ុន Lanhine ដែលជាក្រុមហ៊ុនផលិតម៉ាសបាំងមុខនៅប្រទេសចិនបានប្រាប់សារព័ត៌មានរ៉យទ័រនៅសប្តាហ៍នេះថា តម្រូវការរបស់អតិថិជនបានកើនឡើងដល់ ២០០ លានម៉ាសក្នុងមួយថ្ងៃ ហើយកង្វះម៉ាសនៅទូទាំងប្រទេសគឺ “ធ្ងន់ធ្ងរជាងអ្វីដែលសាធារណជនបានដឹង”។

លោកបាននិយាយថា រោងចក្រប្រចាំថ្ងៃធម្មតាផលិតបានចំនួន ៤០០,០០០ ម៉ាស។

លោកបន្តថា “នៅពេលនេះ យើងមានមនុស្ស ២០ នាក់នៅក្នុងរោងចក្រធ្វើការ ២៤ ម៉ោងដើម្បីផលិតម៉ាស។ យើងកំពុងផ្តល់ប្រាក់ឈ្នួលដល់ពួកគេដល់ទៅបួនដងក្នុងមួយថ្ងៃ។ យើងមានបំណងបង្កើនទិន្នផលនៅថ្ងៃទី ២៧ ខែ មករា និងមានសមត្ថភាពពេញលេញនៅថ្ងៃទី ១ ខែកុម្ភៈនៅពេលដែលយើងមានកម្មករជិត ២០០ នាក់”។

អ្នកលក់រាយ Taobao -៣,៨៧% របស់ក្រុមហ៊ុន Alibaba បានលក់ម៉ាស ៨០ លាននៅថ្ងៃ ច័ន្ទ និងថ្ងៃ អង្គារ កន្លងមកនេះ និងបានព្រមានអ្នកលក់ប្រឆាំងនឹងការឡើងថ្លៃ បន្ទាប់ពីមានរបាយការណ៍ថា ប្រជាជនបិទរបាំងមុខដើម្បីប្រាក់ចំណេញ។

អ្នកនាំពាក្យអោយក្រុមហ៊ុន Honeywell HON -២.០៣% ដែលជាក្រុមហ៊ុនផលិតម៉ាសការពារមុខឈានមុខគេបានប្រាប់ MarketWatch ថា ក្រុមហ៊ុននេះកំពុងតែមានតម្រូវការកើនឡើង នៅអាមេរិកខាងជើងអឺរ៉ុប និងចិន។ លោកបានបដិសេធមិនបង្ហាញតួលេខលក់ជាក់លាក់ទេ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “យើងកំពុងបង្កើនផលិតកម្មនៅតាមរោងចក្រជាច្រើននៅទូទាំងពិភពលោក ហើយយើងកំពុងបំពេញការបញ្ជាទិញបច្ចុប្បន្នទាំងអស់។ នៅក្នុងប្រទេសចិន ផលិតផលរបស់យើងអាចរកបានពី JD.com និង TMALL.com និងនៅអាមេរិក និងអឺរ៉ុបពួកគេអាចរកបាននៅអ្នកលក់រាយមួយចំនួនរួមទាំង Amazon ផងដែរ”។

អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ MarketWatch ថា “ក្រុមហ៊ុន 3MMM កំពុងតែមានការកើនឡើងនូវតម្រូវការសំរាប់ផលិតផលការពារដង្ហើមក្នុងប្រទេសចិន បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគថ្មីនេះ។ លោកស្រីបានមានប្រសាសន៍ថា “ជាការឆ្លើយតបក្រុមហ៊ុន 3M កំពុងបង្កើនផលិតកម្មម៉ាស៊ីនដកដង្ហើមដើម្បីជួយបំពេញតម្រូវការ និងធ្វើការជាមួយអ្នកចែកចាយដើម្បីជួយធានាថាពួកគេមានស្តុកដើម្បីឆ្លើយតបនឹងអ្នកប្រើប្រាស់ចុងក្រោយ៕

ដោយឡែក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់កម្ពុជាក៏បានលើកឡើងពី កូរ៉ូណាវីរុសប្រភេទថ្មីនេះ
១. ឧស្សាហ៏លាងដៃ ដោយអាល់កុល ហ្សែល ឬសាប៊ូនិងទឹក
២. ពេលក្អក និងកណ្តាស ខ្ទប់មាត់និងច្រមុះ ដោយកែងដៃ ឬក្រដាស ឬកន្សែង ក្រមា និងលាងដៃ
៣. ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន រោគសញ្ញាគ្រុនក្តៅ និងក្អក
៤. បេីអ្នកមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហេីម សូមរកការព្យាបាលឱ្យឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ
៥. សូមកុំប៉ះពាល់សត្វរស់ និងផ្ទៃទាំងឡាយមានដាក់សត្វរស់
៦. សូមកុំបរិភោគសាច់ឆៅ និងស៊ុតឆៅ
៧. អនុវត្ត៏អនាម័យខ្ជាប់ខ្ជួន ក្នុងការសំលាប់សត្វចំអិនសាច់ និងដាក់ដោយឡែកអាហារឆៅ និងអាហារឆ្អិន។