កម្ពុជា ប្រុយណេពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍និងជម្រុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ

កម្ពុជា ប្រុយណេពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍និងជម្រុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា ប្រុយណេពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍និងជម្រុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ

ដោយៈ ម៉ាណា

    ម៉ាឡេស៊ីៈ កម្ពុជា និង ព្រុយណេ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិ​បត្តិការទ្វេភាគីលើវិស័យទេសចរណ៍ លើកកម្ពស់ទេសចរណ៍មូស្លីម និងជំរុញការផ្សព្វផ្សាយគោលដៅសក្តានុពល ទេសចរណ៍រវាងប្រទេសទាំងពីរ។

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក DATO DR ABDUL MANAF METUSSIN, រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពគ្នា លើទិដ្ឋភាពបច្ចេកទេសរួចរាល់។

ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍មូស្លីមឱ្យបានទូលំទូលាយ ព្រមទាំងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីទាំងពីរ មានទស្សនៈរួមគ្នាថាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទាមទារឱ្យមានការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរឯកភាពក្នុងការចុះហត្ថលេខា លើអនុរស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេ​សចរណ៍ កម្ពុជា ព្រយណេ ដែលអាចរៀបចំឡើងនៅកម្ពុជា ឬ នៅអំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វលីពីន។ ភាគីទាំងពីររំពឹងថា តាមរយៈការចុះហត្ថលេខាលើ MOUនេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចរ រវាងប្រទេសទាំងពីរកាន់តែច្រើនឡើនបន្ថែមទៀត៕

កម្ពុជា ប្រុយណេពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍និងជម្រុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា ប្រុយណេពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍និងជម្រុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ

រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក

រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយក​រដ្ឋមន្ត្រីរបស់ប្រទេស​វៀតណាមលោក Pham Minh Chinh បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មីដើម្បី​ទប់ស្កាត់ការហក់ឡើងយ៉ាងលឿនគំហុកនៃ​តម្លៃ​ផ្ទះ ខណៈប្រជាជនវៀតណាមជាច្រើនកំពុងបាត់បង់លទ្ធភាព​ទិញផ្ទះ។

លោក Pham Minh Chinh បានលើកឡើងថា ប្រជាជនជាច្រើនកំពុងត្រូវការលំនៅដ្ឋាន។ ប៉ុន្តែ ពួកគេមិនអាចទិញបាន ដោយសារតែផ្ទះមានតម្លៃថ្លៃពេក។

តួយ៉ាង តម្លៃអាផាតមុិននៅតាមទីក្រុងធំៗរបស់ប្រទេសវៀតណាម រួមទាំងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ បានកើនឡើង៥,៦ភាគរយនៅឆ្នាំនេះ ដល់តម្លៃជាមធ្យមចំនួន៨០លានដុង (ប្រមាណ៣.០២៨ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិនៃប្រទេសវៀតណាមបានឱ្យដឹងថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យមរបស់កម្មករវៀតណាមនាពេលបច្ចុប្បន្នមានទំហំទឹកប្រាក់ចំនួន៩៨,៤លានដុង(ប្រមាណ៣.៧២៤ដុល្លារអាមេរិក)ក្នុងមួយឆ្នាំ។

ក្រុមសេដ្ឋវិទូបានព្រមានអំពីហានិភ័យនៃពពុះក្នុងវិស័យអចលនទ្រព្យវៀតណាម ដោយសាររដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តឱ្យធនាគារនានាបង្កើនការផ្តល់ឥណទាន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។

លោក Chinh បានប្តេជ្ញាកាត់បន្ថយថ្លៃដើម និងសម្រួលនីតិវិធីរដ្ឋបាលសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។លោកបានជំរុញឱ្យធនាគារកណ្តាលវៀតណាមដាក់ចេញគោលនយោបាយនានាដើម្បីជំរុញការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យក្នុងកម្រិតអត្រាការប្រាក់សមរម្យ។

លោកក៏បានអំពាវនាវឱ្យទីក្រុង និងខេត្តនានាពន្លឿនការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានសង្គម តាមរយៈការប្រើប្រាស់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប និងផ្តល់អាទិភាពនៃការទិញផ្ទះតម្លៃសមរម្យដល់ប្រជាជន ដែលមានប្រាក់ចំណូលទាប៕ប្រភព: The Business Times៕

រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក
រដ្ឋាភិបាលវៀតណាមជំរុញឱ្យមាន​ការ​បង្កើន​ការ​សាងសង់​ផ្ទះ​ថ្មី ខណៈតម្លៃផ្ទះកើនឡើងយ៉ាងលឿនគំហុក

តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?

តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?
តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?

ដោយ៖ សហសេវិក

ភ្នំពេញ៖ បងប្អូនឆាតសួរថា! អេតមីន ហេតុអ្វីក្រុមហ៊ុន OCIC មិនសាងសង់ស្ពានអាកាសល្បឿនលឿនហាយវេយតម្លៃ ៤០០លានដុល្លារ តភ្ជាប់ពីព្រលានថ្មី មក ព្រលានចាស់ក្រុងភ្នំពេញ?

ចម្លើយខ្លីជូនទៅកាន់បងប្អូនឱ្យងាយយល់នោះគឺ! ជំនួសពីស្ពានអាកាសហាយវេ មកជាផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចូលមកក្រុងភ្នំពេញវិញ ព្រោះព្រលានយន្តហោះចាស់បិទដំណើរការហោះហើរ។ ហើយបច្ចុប្បន្នភាពនេះ ក្រុមហ៊ុន Cambodia Airport Investment (CAIC) ក៏បានបម្រុងដី និងចន្លោះសងខាង ៩ ម៉ែត្រនៅចន្លោះកណ្ដាលសម្រាប់សាងសង់ផ្លូវរថភ្លើងធុនស្រាល សម្រាប់ផែនការនាពេលអនាគត ដែលតភ្ជាប់ពីព្រលានយន្តហោះតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ ដោយក្រុមហ៊ុននឹងទៅរៀនសិក្សាពីប្រទេសចិនមក ហើយក៏និងត្រៀមធ្វើការបញ្ជាទិញផ្លូវដេកធុនស្រាលជាច្រើនពីប្រទេសចិនផងដែរ។

ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីព្រលានយន្តហោះតេជោ មកកាន់រាជធានីភ្នំពេញ គឺដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ បែកភាគខាងត្បូងនៃរាជធានីភ្នំពេញ៕

តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?
តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?
តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?
តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?
តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?
តើផែនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីកំពុងវិវត្តន៍បែបណា?

តើផ្សារហ៊ុននៅលើពិភពលោកមានអ្វីប្រែប្រួលនៅថ្ងៃនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃអង្គារនេះ ខណៈសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ក្នុងវិស័យផលិតកម្មរបស់ប្រទេសចិនបានស្ថិតក្នុងរង្វង់៤៩,៨ពិន្ទុនៅខែកញ្ញា ក្រោមកម្រិត៥០ពិន្ទុ។នេះមានន័យថា សកម្មភាពផលិតកម្មក្នុងប្រទេសចិនបានធ្លាក់ចុះ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃចំនួន០,៣ភាគរយ គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៤ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,២១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,២២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៤ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,០៨៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០២៤ភាគរយ៕

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃអង្គារនេះ?

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃអង្គារនេះ?
តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃអង្គារនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភពីលទ្ធភាពនៃការបិទទ្វាររបស់រដ្ឋាភិបាលអាមេរិក ដោយសារការជាប់គាំងនៃការអនុម័តថវិកាជុំវិញការខ្វែងគំនិតគ្នារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៦ភាគរយដល់៣៨៤៧,៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៣៣,៥៥ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់៣៨៧៤,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៣នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៥៥,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗខ្នាតយក្សចំនួន៥ នៅប្រទេសម៉ាឡេសុីមានឈ្មោះអ្វីខ្លះ និងសាងសង់ដោយក្រុមហ៊ុនណា?

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗខ្នាតយក្សចំនួន៥ នៅប្រទេសម៉ាឡេសុី
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗខ្នាតយក្សចំនួន៥ នៅប្រទេសម៉ាឡេសុី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីកំពុងស្រូបទាញកំណើននៃការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យខ្នាតយក្សជាច្រើននាពេលបច្ចុប្បន្ន ស្របពេលមានកំណើនប្រជាជនក្នុងទីក្រុង។ ការណ៍នេះជំរុញឱ្យមានតម្រូវការលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ។

ខាងក្រោមនេះជាគម្រោងអចលនទ្រព្យខ្នាតយក្សចំនួន៥ នៅប្រទេសម៉ាឡេសុី៖

ទី១: គម្រោង Bukit Jalil Sentral

គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Malaysian Resources Corporation Berhad ក្រោមទុនវិនិយោគចំនួន២១ពាន់លានរីងហ្គីត(ប្រមាណ៥ពាន់លានដុល្លារអាមេរិក) ស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួរ។

គម្រោង Bukit Jalil Sentral ជាគម្រោងអចលនទ្រព្យពហុមុខងារ ដោយរួមមានទាំងលំនៅដ្ឋាន ទីតាំងពាណិជ្ជកម្ម និងទីតាំងកម្សាន្ត។

ទី២: គម្រោង Kota Madani

គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Putrajaya Holdings ក្រោមទុនវិនិយោគចំនួន៤ពាន់លានរីងហ្គីតនៅទីក្រុង Putrajaya។ គម្រោងនេះ រួមមានលំនៅដ្ឋាន សាលារៀន មជ្ឈមណ្ឌលថែទាំសុខភាព និងទីធ្លាបៃតង ដោយគ្រោងរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

ទី៣: គម្រោង Rumah Bakat Baru Madani

គម្រោងនេះត្រូវបានអភិវឌ្ឍន៍នៅទីក្រុង Penang ដោយក្រុមហ៊ុន Penang Development Corporation (PDC) ក្រោមទុនវិនិយោគចំនួន១៣ពាន់លានរីងហ្គីត។ គម្រោងនេះជាប្រភេទគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលមានតម្លៃចន្លោះពី២២៥.០០០រីងហ្គីតទៅ៤២០.០០០រីងហ្គីតក្នុងមួយយូនីត។

ទី៤: គម្រោង Sunway Majestic Gen

គម្រោងនេះត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Sunway Property និងក្រុមហ៊ុន Majestic Gen ក្រោមទុនវិនិយោគចំនួន៤ពាន់លានរីងហ្គីតនៅទីក្រុង Johor Bahru ដោយមានទីតាំងជាយុទ្ធសាស្រ្តនៅជិតខ្សែរថភ្លើង Johor Bahru-Singapore។

ទី៥: គម្រោង Oxley Towers

គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Oxley Holdings ស្ថិតនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ដោយរួមមានលំនៅដ្ឋានប្រណីត សណ្ឋាគារលំដាប់ផ្កាយ៥ ការិយាល័យ និងហាងលក់រាយ៕ប្រភព: Malay Mail៕

ក្រុមហ៊ុនធំមួយបានវិនិយោគទឹកប្រាក់៨០លានដុល្លារលើការតភ្ជាប់បណ្តាញបញ្ជូនថាមពលពីខេត្តកំពង់ចាមទៅខេត្តក្រចេះ

ក្រុមហ៊ុនCTLII តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ វាដើរតួនាទីជាសរសៃឈាមដ៏សំខាន់ នៅក្នុងបណ្តាញបញ្ជូនថាមពលអគ្គិសនីរបស់កម្ពុជា ។
ក្រុមហ៊ុនCTLII តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ វាដើរតួនាទីជាសរសៃឈាមដ៏សំខាន់ នៅក្នុងបណ្តាញបញ្ជូនថាមពលអគ្គិសនីរបស់កម្ពុជា ។

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមហ៊ុន Cambodian Transmission II Co., Ltd. (CTLII) ទទួលបានដោយជោគជ័យ នូវហិរញ្ញប្បទានបៃតង ចំនួន៨០លានដុល្លារ ពីសម្ព័ន្ធធនាគារ ដែលដឹកនាំដោយធនាគារ Maybank (Cambodia) PLC. ដែលដើរតួនាទីជាធនាគារតែមួយគត់។

ហិរញ្ញប្បទាននេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានឡើងវិញ នូវបណ្តាញបញ្ជូនតង់ស្យុងខ្ពស់របស់CTLII។ ការផ្តល់ហិរ​ញ្ញ​ប្បទានឡើងវិញ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ Leader Energy ឆ្ពោះទៅរកហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រកបដោយនិរន្តរភាព ដែលអនុញ្ញាតឱ្យក្រុមនេះ ពង្រឹងបន្ថែមទៀតនូវតារាងតុល្យការរបស់ខ្លួន និងគាំទ្រដល់កំណើននាពេលអនាគត។

ក្រុមហ៊ុនCTLII គ្រប់គ្រង និងដំណើរការខ្សែបញ្ជូន ២៣០ kV ប្រវែងប្រហែល១២៥គីឡូម៉ែត្រ ដោយតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ វាដើរតួនាទីជាសរសៃឈាមដ៏សំខាន់ នៅក្នុងបណ្តាញអគ្គិសនីរបស់កម្ពុជា ក្នុងការបង្កើនភាពជឿជាក់នៃបណ្តាញអគ្គិសនី និងធានាការចែកចាយអគ្គិសនី ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលដៅទទួលបានថាមពលរបស់ប្រទេស។

គម្រោងនេះពង្រឹងបណ្តាញជាតិ ដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ខណៈដែលគាំទ្រដល់ការរួមបញ្ចូល ប្រភពថាមព​លកកើតឡើងវិញ។ គម្រោងនេះក៏បង្ហាញពីលទ្ធភាព នៃការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មពីបរទេស មកក្នុងវិស័យថាមពលរបស់កម្ពុជា ដោយបង្កើនភាពធន់ នឹងវិស័យថាមពលរយៈពេលវែង និងទំនុកចិត្តពីវិស័យឯកជន។

លោក Dato’ Sean H’ng នាយកប្រតិបត្តិក្រុមហ៊ុន Leader Energy មានប្រសាសន៍ថា “ការផ្តល់ហិរញ្ញប្បទានពណ៌បៃតងនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់”។ លោកបន្តថា “ការពង្រឹងសមត្ថភាពបញ្ជូនរបស់យើង មិនត្រឹមតែធានានូវសន្តិសុខថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គោលដៅជាតិឆ្ពោះទៅរកអនាគតកាបូនទាប ការផ្តល់ដំណោះស្រាយថាមពល ដែលលើកកំពស់សង្គម និងការពារបរិស្ថាន”។

ជាមួយគ្នានេះ លោក Dato’ John Chong នាយកប្រតិបត្តិនៃក្រុមហ៊ុន Global Banking ធនាគារ Maybank មានប្រសាសន៍ថា “ក្នុងនាមជាធនាគារឈានមុខគេរបស់អាស៊ាន និងជាអ្នកដឹកនាំប្រកបដោយនិរន្តរភាព ជាមួយនឹងវត្តមាននៅក្នុងទីផ្សារទាំង១០ ទូទាំងតំបន់ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយ Leader Energy។

លោកបន្តថា “កិច្ចសហការរបស់យើង ឆ្លើយតបទៅនឹងតម្រូវការកើនឡើង នៃហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច”។

បើចាប់ពីឆ្នាំ២០២១ ដល់ចុងខែមិថុនា ឆ្នាំ២០២៥ ធនាគារ Maybank ប្រមូលបានទុនប្រហែល១៤០ ពាន់លានរីងហ្គីត នៅក្នុងហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាពនៅទូទាំងអាស៊ាន ដែលលើសពីគោលដៅ៨០ ពាន់លានរីងហ្គីតនៅឆ្នាំ២០២៥៕

ក្រុមហ៊ុនCTLII តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ វាដើរតួនាទីជាសរសៃឈាមដ៏សំខាន់ នៅក្នុងបណ្តាញបញ្ជូនថាមពលអគ្គិសនីរបស់កម្ពុជា ។
ក្រុមហ៊ុនCTLII តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ វាដើរតួនាទីជាសរសៃឈាមដ៏សំខាន់ នៅក្នុងបណ្តាញបញ្ជូនថាមពលអគ្គិសនីរបស់កម្ពុជា ។

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងទេសចរណ៍ ​កំពុង​ដាក់​គោលដៅ​ទាក់​ទាញ​ចំណា​ប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​មូស្លីម ​ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ តាម​រយៈ​ការ​រៀបចំ​វេទិកា និង​ពិព័រណ៍​ទេសចរណ៍​មូស្លីម​កម្ពុជា ឆ្នាំ​២០២៥ ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលា​ខាងមុខ ក្នុង​រាជធានី​ភ្នំពេញ។

យោងតាមលិខិត​របស់​ក្រសួង​ទេសចរណ៍ ​កាលពី​ចុង​សប្តាហ៍​មុន ឱ្យដឹង​ថា ចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៥ នៅក្នុង​បរិវេណនៃវិហារអាល់សារកាល់ ​(វិហារឥស្លាមបឹងកក់) ដែល​ស្ថិត​ក្នុង​​ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងមាន​រៀបចំ​វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “អាស់សាឡាបូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត”។

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

​ក្រសួង​ទេសចរណ៍បានបង្ហាញថា​ ព្រឹត្តិការណ៍​​នេះ​មាន​គោលបំណងចម្បង​ចំនួន៣ រួម​មាន ទី១.ការ​ប្រកាស​ស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ​ដែល​ជាគោលដៅទេសចរណ៍​ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរ គ្រប់ជាតិសាសន៍​មកពីគ្រប់​ទិសទី ទី២ដើម្បីបង្ហាញពីភាពសម្បូរបែប នៃសក្តានុពលទេសចរណ៍កម្ពុជា ​ដែលសមស្របជាមួយទីផ្សារទេសចរណ៍​មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា។

ទី៣ ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការទទួល​បដិសណ្ឋារកិច្ចទេសចរមូស្លីម​ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ក្រសួង​បាន​បញ្ជាក់​ថា ​វេទិកាខាងលើ នឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍​មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូល​បន្ថែម ​ក្នុងការអភិវឌ្ឍវិស័យទេស​ចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-សីហា ឆ្នាំ​២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិជាង៤លាននាក់។ ក្នុងនោះប្រជាជន ​នៃ​បណ្តា​ប្រទេស​កាន់​សាសនា​មូស្លីម ដែលធ្វើ​ដំណើរ​មក​​​កម្ពុជាច្រើន​មាន​ដូច​ជា ឥណ្ឌូនេស៊ី​ចំនួន៩២,០៥៣​នាក់ ម៉ាឡេស៊ី៥៩,១២៥នាក់ បង់ក្លាដេស១៣,៦៦៧​នាក់ ប៉ាគីស្ថាន១៣, ០១៤​នាក់ និង​តួកគី៦០៨០​ នាក់។ល។

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

ថ្លែងក្នុង​ពិធី​បើកវគ្គបណ្ដុះបណ្ដាល “ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា” កាល​ពី​ខែ​សីហា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ធ្វើពិពិធកម្ម ទេសចរណ៍អន្តរជាតិ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មានលក្ខណៈចម្រុះ និង​ទូលំទូលាយ ដោយនឹង​ព្យាយាម​ចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារដ៏​មានសក្តានុពលមកបំពេញបន្ថែម​ ពី​លើ​ទីផ្សារទេសចរណ៍អន្តរជាតិរបស់​ខ្លួន ដែល​កំពុង​មាន​​​។

យោងតាមរបាយការណ៍របស់ Global Muslim Travel Index ចំនួនភ្ញៀវ​ទេសចរមូស្លីម ដែល​ធ្វើដំណើរទូទាំងពិភពលោក​ក្នុង​ឆ្នាំ២០២៤ មានប្រមាណ១៧៦ លាននាក់​កើនឡើង២៥% បើ​ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលពេល​មាន​វត្តមាន​ជំងឺ​កូវីដ-១៩។ ក្នុង​ឆ្នាំ​២០២៥ នេះ​តាម​ការ​ព្យាករភ្ញៀវ​ទេសចរមូស្លីម នឹង​​បន្តកើនឡើងដល់​ប្រមាណ១៨៦លាននាក់។

លោក​​ថ្លែង​ថា “​កត្តាទាំងនេះ​បានបង្ហាញឱ្យឃើញ ពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជា ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកប​ដោ​យចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេស​ចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់”៕

ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម
ក្រសួងទេសចរណ៍កម្ពុជាធ្វើពិពិធកម្មទីផ្សារ តាមរយៈការដាក់ចេញគោលដៅទាក់ទាញបង្កើនទេសចរណ៍មូស្លីម

តំបន់សេដ្ឋកិច្ចពិសេសចំនួន១៣នៅក្រុងបាវិតកំពុងដំណើរការ យ៉ាងសកម្ម

ដោយៈ ម៉ាណា

    ស្វាយរៀងៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធី បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​ មួយចំនួន​​ នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យក​ព័ត៌មានវឌ្ឍនភាព​ និងបញ្ហាប្រឈមផ្សេងៗរបស់​វិស័យឯកជន​។

ឆ្លៀតក្នុងឱកាសនេះ​ លោក​ ក៏បានជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស​ និងវិនិយោគិន​ នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។

តាមការពិនិត្យជាក់ស្តែង​ តំបន់សេដ្ឋកិច្ចពិសេស​ទាំង១៣​ ដែលកំពុងដំណើរការបច្ចុប្បន្ន នៅខេត្តស្វាយរៀង​ បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រេីនគួរជាទីកត់សម្គាល់​ ជាពិសេស​បានដើរតួនាទីជាក្បាលម៉ាស៊ីន ក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន កំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់ផ្តើមដំណើ​រការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករ និយោជិតរាប់ពាន់កន្លែង​ ជូនបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសចំពោះបងប្អូន​ ដែលទេីបត្រឡប់ពីប្រទេសថៃ។

ជាមួយគ្នានោះ​ នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសថ្មីៗ​មួយចំនួន​ ដូចជា​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ ហ័រស៊ាង​ អ៊ីនធើណេសិនណល មានសហគ្រាសវិនិយោគខ្លះ​ កំពុងធ្វើការផលិតនូវផលិតផលពាក់កណ្តាលសម្រេច​ និងនាំចេញទៅប្រទេសចិនវិញ​ ដើម្បីផលិតជាផលិត​ផលសម្រេច​ ដែលនេះក៏ជា​សញ្ញាណ​ថ្មីមួយបន្ថែមទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសសម្រេ​ចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋឈប់ឲ្យដីសម្បទានទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីចែកដល់ពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងនិវត្តជន

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា ចាប់ពីពេលនេះតទៅ រដ្ឋឈប់ប្រគល់ដីសម្បទាន ទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ និងអតីតយុទ្ធជន និងនិវត្តជន។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែល​រៀបចំធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនណាទៀតទេ ហើយយើងនឹងបន្ដមិនផ្ដល់ដីធ្លី សម្រាប់ក្រុមហ៊ុនបន្ដទៀតទេ»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដីធ្លីដែលរដ្ឋបានដកហូតមកវិញ សម្ដេចបានណែនាំជាបន្ដបន្ទាប់ ឲ្យរក្សាទុកដីធ្លីនោះ គឺជាដីធ្លីសម្រាប់ផ្ដល់សម្បទានសង្គមកិច្ចជូនអ្នកខ្វះដី ដែលក្នុងនោះ គឺមួយភាគ ក៏ត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្ដគ្រប់គ្រងដីធ្លីឲ្យបានម៉ត់ចត់ ដើម្បីផ្ដល់ជូនដល់អតីតយុទ្ធជន សម្រាប់អ្នកដែលខ្វះដីពិតប្រាកដ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្ដពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្ដល់ដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ, អតីតយុទ្ធជន និងនិវត្តន៍ជន ដែលក្រីក្រពិតប្រាកដផងដែរ៕