ក្រសួងដែនដីចាប់ផ្តើមជំហានថ្មីលើការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបោះជំហ៊ានថ្មីមួយទៀត លើការងាររៀបចំកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបោះជំហ៊ានថ្មីមួយទៀត លើការងាររៀបចំកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ។

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបោះជំហ៊ានថ្មីមួយទៀត លើការងាររៀបចំកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមព័ត៌មានពីផេកផ្លួវការ របស់ក្រសួងបានបង្ហាញថា បន្ទាប់ពីយុទ្ធនាការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ដែលជាការអនុវត្តការងារ នៃសមរភូមិការបង្កើតបរិកាសមិនមានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានងាកទៅបន្តការងារ នៅសមរភូមិផ្សេងទៀត  ទៅតាមផែនទីឯកភាពការងាររបស់ក្រសួងដែលបានកំណត់។

លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងបានបន្ថែមថា ផែនការទាំងនោះរួមមាន ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ការងាររៀបចំដែនដី និងនគរូបនីយកម្ម កិច្ចការលំនៅឋាន គោលនយោបាយសម្បទាន ដើម្បីសង្គមនិងសេដ្ឋកិច្ច ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្ពុជារុងរឿង(ដង្ហើមសេដ្ឋកិច្ច) ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបំណងរបស់ប្រជាជនកម្ពុជា ស្របទៅតាមការវិវត្តរបស់សង្គម និងសេដ្ឋកិច្ចកម្ពុជា៕

ក្រសួងដែនដីចាប់ផ្តើមជំហានថ្មីលើការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ
ក្រសួងដែនដីចាប់ផ្តើមជំហានថ្មីលើការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ
ក្រសួងដែនដីចាប់ផ្តើមជំហានថ្មីលើការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ
ក្រសួងដែនដីចាប់ផ្តើមជំហានថ្មីលើការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនចាត់មន្រ្តីចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៨៥០គ្រួសារនៅខេត្តរតនគិរី និងមណ្ឌលគិរី

    ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជា បានចាត់មន្រ្តីចុះចែកអំណោយដល់ ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ការផ្តល់អំណោយនេះ ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាក ដល់ប្រជាជនរងគ្រោះ ដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានសម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះចំនួន១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន៩០០គ្រួសារ។

អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិ តប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរចុះចែកដល់ប្រជាជនរងគ្រោះទាំង១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥៕

រដ្ឋាភិបាលឥណ្ឌូនេសុីចាក់បញ្ចូលសាច់ប្រាក់បន្ថែមដើម្បីជួយជំរុញវិស័យអចលនទ្រព្យក្នុងស្រុក តាមរយៈការឧបត្ថម្ភធន

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងឧបត្ថម្ភធនចំពោះអត្រាការប្រាក់លើប្រាក់កម្ចី ដែលផ្តល់ដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូចៗក្នុងគោលបំណងលើកទឹកចិត្តដល់ការសាងសង់ ឬការជួសជុលអចលនទ្រព្យ។

វិធានការនេះមានគោលបំណងគាំទ្រដល់កម្មវិធីគោលនយោបាយរបស់លោកប្រធានាធិបតីឥណ្ឌូនេសុី Prabowo Subianto ក្នុងការសាងសង់ផ្ទះដែលមានតម្លៃសមរម្យចំនួន៣លានយូនីតក្នុងមួយឆ្នាំ ខណៈប្រជាជនចំនួន២៨០លាននាក់ប្រឈមមុខនឹងវិបត្តិកង្វះលំនៅដ្ឋាន។

រដ្ឋាភិបាលឥណ្ឌូនេសុីបានលើកឡើងថា ខ្លួននឹងឧបត្ថម្ភធនចំនួន៥ភាគរយចំពោះអត្រាការប្រាក់លើប្រាក់កម្ចី ដែលផ្តល់ទៅឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូចសម្រាប់រយៈពេល៥ឆ្នាំ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលឥណ្ឌូនេសុីចាក់បញ្ចូលសាច់ប្រាក់បន្ថែមដើម្បីជួយជំរុញវិស័យអចលនទ្រព្យក្នុងស្រុក តាមរយៈការឧបត្ថម្ភធន
រដ្ឋាភិបាលឥណ្ឌូនេសុីចាក់បញ្ចូលសាច់ប្រាក់បន្ថែមដើម្បីជួយជំរុញវិស័យអចលនទ្រព្យក្នុងស្រុក តាមរយៈការឧបត្ថម្ភធន

លើសពីនេះ រដ្ឋាភិបាលនឹងឧបត្ថម្ភធនចន្លោះពី៥,៥ភាគរយទៅ១០ភាគរយចំពោះអត្រាការប្រាក់លើប្រាក់កម្ចី ដែលផ្តល់ដល់ប្រជាជនឥណ្ឌូនេសុីជាលក្ខណៈបុគ្គលសម្រាប់យកទៅសាងសង់ ឬជួសជុលផ្ទះរបស់ពួកគេ អាស្រ័យលើទំហំប្រាក់កម្ចីសម្រាប់រយៈពេល៥ឆ្នាំ។

ទោះជាយ៉ាងណា វិធានការខាងលើអនុវត្តន៍ចំពោះប្រាក់កម្ចី ដែលមានទំហំទឹកប្រាក់អតិបរមាត្រឹមតែ៥០០លានរូពៀ (ជិត៣០.០០០ដុល្លារអាមេរិក)ប៉ុណ្ណោះ។

រដ្ឋាភិបាលឥណ្ឌូនេសុីបានចាក់បញ្ចូលមូលនិធិចំនួន២០០ទ្រីលានរូពៀទៅក្នុងបណ្តាធនាគាររបស់រដ្ឋក្នុងខែកញ្ញានេះ ដោយជំរុញឱ្យស្ថាប័នទាំងនោះផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់វិស័យអចលនទ្រព្យ៕ប្រភព: Reuters៕

រដ្ឋាភិបាលឥណ្ឌូនេសុីចាក់បញ្ចូលសាច់ប្រាក់បន្ថែមដើម្បីជួយជំរុញវិស័យអចលនទ្រព្យក្នុងស្រុក តាមរយៈការឧបត្ថម្ភធន
រដ្ឋាភិបាលឥណ្ឌូនេសុីចាក់បញ្ចូលសាច់ប្រាក់បន្ថែមដើម្បីជួយជំរុញវិស័យអចលនទ្រព្យក្នុងស្រុក តាមរយៈការឧបត្ថម្ភធន

តើផ្លូវជាតិលេខ១១ស្ថិតនៅតំបន់ណា? និងតភ្ជាប់ពីតំបន់ណាទៅណា?

តើផ្លូវជាតិលេខ១១ស្ថិតនៅតំបន់ណា? និងតភ្ជាប់ពីតំបន់ណាទៅណា?
តើផ្លូវជាតិលេខ១១ស្ថិតនៅតំបន់ណា? និងតភ្ជាប់ពីតំបន់ណាទៅណា?

ដោយៈ សូរិយា

    ភ្នំពេញៈ ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍។

ក្រសូងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជួយលើកកំពស់ការដឹកជញ្ជូនកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

លើសពីនេះទៅទៀត ផ្លូវនេះថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។

ផ្លូវជាតិលេខ១១ តភ្ជាប់ពីតំបន់អ្នកលឿង ខេត្តព្រៃវែង ទៅកាន់ថ្នល់​ទទឹង ក្នុងខេត្តកំពង់ចាម ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូ​ម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិន ប្រើក្រដាសហើយ

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិន ប្រើក្រដាសហើយ
ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិន ប្រើក្រដាសហើយ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ជាជំហានវិជ្ជមានមួយ! ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីម៉ាក​ ដោយមិនប្រើក្រដាសជាមួយនឹងយុទ្ធសាស្ត្រសេវាកម្មអេឡិចត្រូនិកថ្មី ដើម្បីបង្កើនបរិយាកាសធុរកិច្ច ធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៧ ខែកញ្ញា ក្រសួងបានជូនដំណឹងដល់សាធារណជន ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកថា ប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាសនឹងមានចាប់ពីថ្ងៃទី ៣០ ខែកញ្ញា តទៅ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងភាពងាយស្រួលនៃការចុះបញ្ជីម៉ាក ក៏ដូចជាការកែលម្អការផ្តល់សេវាសាធារណៈ។

ក្រសួងបានបន្តថា “ប្រព័ន្ធនេះនឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយរាល់ឯកសារពាក់ព័ន្ធ នឹងការចុះបញ្ជីម៉ាកដែលផ្តល់ដោយ ក្រសួងពាណិជ្ជកម្មជូនម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល”។

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិនប្រើក្រដាសហើយ
ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិន
ប្រើក្រដាសហើយ

ក្រសួងបានលើកទឹកចិត្តសហគ្រិន ឱ្យចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល និងសេវាកម្មរបស់ពួកគេដើម្បីបន្ថែមតម្លៃ និងពង្រឹងការប្រកួតប្រជែង ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ក្រសួងបានបន្ថែមថា តាមរយៈការចុះបញ្ជីម៉ាក ម្ចាស់អាជីវកម្មផ្តោតលើការបង្កើតអត្តសញ្ញាណ ផលិតផលផ្តាច់មុខនៅលើទីផ្សារ ទន្ទឹមនឹងនោះ ក៏ផ្តល់អាទិភាពដល់គុណភាព និងការកសាងទំនុកចិត្តរបស់អតិថិជនផងដែរ។

កម្មសិទ្ធិបញ្ញាគឺជាឧបករណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម អាជីវកម្មថ្មី សហគ្រាសខ្នាតតូច និងមធ្យម និងការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃ ការធ្វើពាណិជ្ជកម្ម ហិរញ្ញប្បទាន ការបង្កើតថ្មី ការស្រាវជ្រាវ និងការអភិវឌ្ឍន៍៕

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិនប្រើក្រដាសហើយ
ក្រសួងពាណិជ្ជកម្មចាប់ផ្តើមប្រព័ន្ឋចុះបញ្ជីរម៉ាកដោយមិន
ប្រើក្រដាសហើយ

ក្រុមហ៊ុនលំដាប់យក្សជប៉ុនពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយជ្រើសរើសយកខេត្តពោធិ៍សាត់ជាមូលដ្ឋាន

ក្រុមហ៊ុនលំដាប់យក្សជប៉ុនពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយជ្រើសរើសយកខេត្តពោធិ៍សាត់ជាមូលដ្ឋាន
ក្រុមហ៊ុនលំដាប់យក្សជប៉ុនពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយជ្រើសរើសយកខេត្តពោធិ៍សាត់ជាមូលដ្ឋាន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកលំដាប់យក្សរបស់ជប៉ុន Minebea Mitsumi កំពុងជំរុញគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ខណៈដែលក្រុមហ៊ុនបាន និងកំពុងត្រៀមសម្ពោធរោងចក្រទីបួនរបស់ខ្លួន នៅខេត្តពោធិ៍សាត់ក្នុងខែតុលានេះ។

ផែនការនេះ ធ្វើឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi លោក Yoshihisa Kainuma ក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃសុក្រសប្តាហ៍មុន។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា អំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។

លោក Yoshihisa Kainuma បានមានប្រសាសន៍ថា ក្រុមហ៊ុន MinebeaMitsumi Co., Ltd. បានវិនិយោគនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយបានបន្តពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនពីរោងចក្រទី១ ដល់រោងចក្រទី៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group Phnom Penh ជាមួយនឹងទុនវិនិយោគសរុបប្រមាណ៧២៥លានដុល្លារ។

លោក​បាន​បន្ត​ថា ​រោងចក្រ​ទី​៤ ​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ពោធិ៍សាត់ ​កំពុង​បញ្ចប់​ការ​សាងសង់​អគារ​រោងចក្រ​ហើយ​កំពុង​បំពាក់​គ្រឿងចក្រ និង​ឧបករណ៍​ផលិតកម្ម ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​នៅ​ខែតុលានេះ”។

លោកបញ្ជាក់ថា ទោះបីជា​មាន​ភាព​មិន​ប្រាកដ​ប្រជា ​និង​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ ក៏​ដំណើរការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​។

ពិធី​បើក​ការដ្ឋាន​សាងសង់​ក្រុមហ៊ុន MinebeaMitsumi នៅ​ខេត្ត​ពោធិសាត់​បាន​ប្រព្រឹត្តិទៅ កាលពី​ខែកញ្ញា ឆ្នាំ​២០២៤។

លោកបានបន្ថែមថា កម្មករប្រហែល៩,០០០នាក់ របស់ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍជំនាញរបស់ពួកគេ ក្នុងការផលិតឧបករណ៍អេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត សម្រាប់ការផលិតរបស់រោងចក្រទីបួន៕

ក្រុមហ៊ុនជប៉ុន Minebea Mitsumi នៅកម្ពុជា កំពុងត្រៀមសម្ពោធរោងចក្រទីបួនរបស់ខ្លួន នៅខេត្តពោធិ៍សាត់ក្នុងខែតុលានេះ។
ក្រុមហ៊ុនជប៉ុន Minebea Mitsumi នៅកម្ពុជា កំពុងត្រៀមសម្ពោធរោងចក្រទីបួនរបស់ខ្លួន នៅខេត្តពោធិ៍សាត់ក្នុងខែតុលានេះ។

ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ

ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ
ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំ២០២៥នេះ ខណៈប្រទេសចិនក្តោបក្តាប់ចំណែកធំបំផុតនៃទីផ្សារអចលនទ្រព្យសកល តាមពីក្រោយដោយសហរដ្ឋអាមេរិក។

នៅដើមឆ្នាំ២០២៥ ទំហំទីផ្សារអចលនទ្រព្យរបស់ពិភពលោក រួមបញ្ចូលទាំងផ្ទះ អគារពាណិជ្ជកម្ម និងដីស្រែចំការ មានទឹកប្រាក់ចំនួន៣៩៣,៣ទ្រីលានដុល្លារអាមេរិក។

តួលេខនេះមានការធ្លាក់ចុះ០,៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយសារទំហំទីផ្សារលំនៅដ្ឋានសកលបានធ្លាក់ចុះ២,៧ភាគរយ ជាពិសេសនៅក្នុងប្រទេសចិន។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។

ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ
ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ

ទោះជាយ៉ាងនេះក្តី ទីផ្សារអចលនទ្រព្យនៅតែជាទ្រព្យសកម្មធំបំផុតរបស់ពិភពលោក បើធៀបនឹងទំហំទីផ្សារមូលបត្របំណុលសកលចំនួន១៤៤,៨ទ្រីលានដុល្លារ។ ចំណែក ទីផ្សារភាគហ៊ុនសកលមានទំហំទឹកប្រាក់ចំនួន១៣៥,៧ទ្រីលានដុល្លារ) ខណៈទីផ្សារមាសសកលមានទំហំទឹកប្រាក់ចំនួន២០,២ទ្រីលានដុល្លារ។

ចាប់តាំងពីឆ្នាំ២០១៩មក ទំហំទីផ្សារអចលនទ្រព្យរបស់ពិភពលោកបានហក់ឡើង២១,៣ភាគរយ ស្របតាមកំណើនសេដ្ឋកិច្ចពិភពលោក។

ប្រទេសចិនបានរក្សាចំណាត់ថ្នាក់ទី១ ជាទីផ្សារអចលនទ្រព្យធំជាងគេបំផុត ដោយគ្របដណ្តប់ចំណែក២៣,៥ភាគរយនៃទំហំទីផ្សារអចលនទ្រព្យទូទាំងពិភពលោក ខណៈសហរដ្ឋអាមេរិកគ្របដណ្តប់ចំណែក២០,៧ភាគរយ៕ប្រភព: Edgeprop៕

ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ
ការសិក្សា: ទីផ្សារអចលនទ្រព្យនៅតែជាឃ្លាំងរក្សាទុកទ្រព្យសម្បត្តិធំបំផុតលើពិភពលោកនៅឆ្នាំនេះ

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃពុធនេះ?

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃពុធនេះ?
តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃពុធនេះ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed)នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែតុលានេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩ភាគរយដល់៣៨៦៥,៦៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៥៨,១៨ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៩ភាគរយដល់៣៨៩២,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៤៤នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៨៧៣,២០ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ៕

ក្រុមមន្រ្តីជាន់ខ្ពស់បើកកិច្ចប្រជុំគណកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ច

ក្រុមមន្រ្តីជាន់ខ្ពស់បើកកិច្ចប្រជុំគណកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ច
ក្រុមមន្រ្តីជាន់ខ្ពស់បើកកិច្ចប្រជុំគណកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ច

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើក កិច្ចប្រជុំគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.)នៃក្របខ័ណ្ឌគោលនយោ​បាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា(NPFPE) ២០២២-២០៣៥។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមមន្រ្តីមកពីក្រសួង និងស្ថាប័នពាក់ព័ន្ឋជាច្រើន។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលសមិទ្ធកម្ម ពាក់កណ្តាលអាណត្តិឆ្នាំ២០២៤ នៃរបាយការណ៍វាយតម្លៃសរុបជុំទី១  លទ្ធផលគំហើញបឋមនៃការគណនា និងវាស់វែងផលិតភាពសេដ្ឋកិច្ចកម្ពុជា ពិនិត្យលើសេចក្តីព្រាងឯកសារទស្សនទានស្តី របាយការណ៍វាយតម្លៃសរុបជុំទី១ ឆ្នាំ២០២៣- ២០២៥ និង ទិសដៅនៃការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃរបស់ គ.ជ.ផ.ក.៕

តើអចលនទ្រព្យបែបណាគួរទិញសម្រាប់វិនិយោគនាបរិបទនេះ?

តើអចលនទ្រព្យបែបណាគួរទិញសម្រាប់វិនិយោគនាបរិបទនេះ?
តើអចលនទ្រព្យបែបណាគួរទិញសម្រាប់វិនិយោគនាបរិបទនេះ?

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារកំរើកឡើងវិញ នៅតំបន់ខ្លះ ប៉ុន្តែស្ថានភាពទាំងមូល នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសា​របញ្ហាសេដ្ឋកិច្ចសកល និងសង្រ្គាមជាមួយប្រទេសថៃ ការវិនិយោគអចលនទ្រព្យនាពេលនេះ គួរស្ថិតនៅក្នុងការពិចារណាកាន់តែច្រើនជាងមុន។

ប៉ុន្តែទោះជាយ៉ាងណា ក្នុងស្ថានភាពនេះ ការវិនិយោគអចលនទ្រព្យខ្លះនៅតែបានផលចំណេញ សម្រាប់អនាគត។

វិនិយោគលើដីធ្លី

    អ្នកតាមដានដំណើរវិវត្តន៍ ទីផ្សារអចលនទ្រព្យនៅកម្ពុជា និងជាស្ថាបនិកគេហទំព័រអចលនទ្រព្យPropertyarea.asia លោកយិន លាងគង់បានលើកជាយោបល់ថា ដីធ្លី ជាប្រភេទអចលនទ្រព្យម្យ៉ាង នៅតែមានឱកាសសម្រាប់វិនិយោគ សម្រាប់លក្ខខ័ណ្ឌដីជាយក្រុង ដីមានទីតាំងល្អ ដីស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជន និងដីមានតម្លៃក្រោមទីផ្សារ។

លើសពីនេះ អ្នកវិនិយោគគួរសិក្សាលើដី ដែលអាចទិញហើយបង្កើតចំណូលបាន ដូចជា សាងសង់ឃ្លាំងជួល ផ្ទះជួល សាងសង់ផ្ទះអាចប្រកបអាជីវកម្មបាន។

លោកយិន លាងគង់លោកយិន លាងគង់ស្ថាបនិកគេហទំព័រអចលនទ្រព្យPropertyarea.asia
លោកយិន លាងគង់លោកយិន លាងគង់ស្ថាបនិកគេហទំព័រអចលនទ្រព្យPropertyarea.asia

ការវិនិយោគលើរមណីយដ្ឋាននិងផ្ទះលំហែរ

    សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនប្រសើរ ទោះបីការព្យាករណ៍ពីស្ថាប័នអន្តរជាតិថា​ មានការថមថយធៀបនឹងដើមឆ្នាំក្តី ប៉ុន្តែលំហូរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបន្តកើនឡើង ដែលធ្វើឲ្យតម្រូវការផ្ទះលំហែរ ផ្ទះសំណាក់ និងសណ្ឋាគារនៅតំបន់មួយចំនួន នៅតែមានដំណើរការល្អប្រសើរ។

ខេត្តដែលគួរវិនិយោគផ្ទះលំហែរ ផ្ទះបែបបឹងហ្កាឡូ រួមមានខេត្តកែប កំពត កំពង់ឆ្នាំង និងតំបន់មួយចំនួ​នក្នុងខេត្តកណ្តាល។

យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានបង្ហាញថា គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសច​រណ៍អន្តរជាតិជាង៤លាននាក់ ជាកំណើនមួយប្រកបដោយភាពវិជ្ជមាន។

សាងសង់ឃ្លាំងសម្រាប់ជួល

    វិស័យឧស្សាហកម្មកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមាន ស្របពេលកម្ពុជាទទួលបានការអនុគ្រោះ លើពន្ឋបដិកាត្រឹម១៩ភាគរយ ពីលោកប្រធានាធិបតីដូណាល់ ត្រាំ ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅសម្រាប់វិនិយោគក្នុងវិស័យនេះ។

ប្រទេសនេះ មានកំលាំងពលកម្មថោក លក្ខខ័ណ្ឌច្បាប់បទដ្ឋានគតិយុត្តិនានា មានភាពអំណោយផល សេដ្ឋកិច្ច និងស្ថិរភាពនយោ​បាយ និងប្រជាពលរដ្ឋវ័យក្មេងច្រើន ដែលជាថាមភាពសម្រាប់ភាពធន់នៃសេដ្ឋកិច្ច។

តើអចលនទ្រព្យបែបណាគួរទិញសម្រាប់វិនិយោគនាបរិបទនេះ?
តើអចលនទ្រព្យបែបណាគួរទិញសម្រាប់វិនិយោគនាបរិបទនេះ?

ផ្ទះអាជីវកម្ម

    ទោះបីជាស្ថានភាពទីផ្សារលំនៅដ្ឋានជាទូទៅ មានសភាពមិនច្បាស់លាស់ក្តី ប៉ុន្តែផ្ទះអាជីវកម្មដែលមានទីតាំងល្អ មានមនុស្សរស់នៅច្រើន អាចបង្កើតមុខរបរ និងចំណូលបាន នៅតែមានការទិញពីអ្នកមានធនធាន ដើម្បីប្រកបអាជីវកម្ម និងដើម្បីផលចំណេញនាពេលអនាគតផងដែរ។

ប៉ុន្តែយ៉ាងណា ទីផ្សារលំនៅដ្ឋានដែលអ្នកអភិវឌ្ឍន៍ មានកេរ្ត៍ឈ្មោះល្អដូចជា បុរីប៉េង ហួត បុរីវិមានសំណាង បុរីជីប ម៉ុងជាដើម នៅតែមានតម្រូវការពីអ្នកទិញសម្រាប់ស្នាក់នៅផងដែរ៕