ខេត្តមណ្ឌលគីរី​ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​មក​ជា​តំបន់​សក្តា​នុ​ពល​អភិវឌ្ឍន៍​នា​ភូមិ​ភា​គឦសាន្ត

ដោយ ​វុត្ថា​

ភ្នំពេញ​: ខេត្តមណ្ឌលគីរី​បាន​ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​ មក​ជា​តំបន់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ដោយ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ស៊ី​វី​ល័យ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ លោក​ស្វាយ​ សំ​អ៊ា​ង បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រោម​មហា​ជ័យជំនះ៧មករា​ ១៩៧៩​ ខេត្តមណ្ឌលគិរី​ ក៏ដូចជា​បណ្តា​រាជធានី​ខេត្ត​ដ៏​ទៃ​ទៀត​ បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​គួរ​ជា​ទី​មោទ​នៈ​របស់​កម្ពុជា​ ដែល​មានការ​អភិ​វឌ្ឈ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ដូចជា​ ផ្លូវថ្នល់​ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ​ជាពិសេស​បាន​ អភិវឌ្ឍន៍​វិ​ស័យ​ធំៗ​បី​មាន​ដូចជា​ វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ និង​វិស័យ​រ៉ែ​ដែល​កំពុង​ដើរតួ​យ៉ាង​សំខាន់​ សម្រាប់​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ជួយ​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​ “ការ​រក្សា​បាន​សុខ​សន្តិភាព​ ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ គឺ​បាន​ផ្តល់​ឱកាស​ដល់​រាជរដ្ឋាភិបាល​ក្នុង​កសាងជាតិ​ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ ដោយ​ភាព​សម្បូរសប្បាយ​នៅ​ទូ​ទំាង​ ប្រទេស​”។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា​ មណ្ឌលគិរី​មានការ​អភិវឌ្ឍ​ ដោយ​កសាង​បាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​តាំងពី​ឆ្នាំ២០០០​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ មានផ្លូវ​ទៅ​ព្រំដែន​មាន​ស្ពាន​ មាន​ទំនប់​ មាន​ប្រឡាយ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ផ្លូវលំ​តភ្ជាប់​ទៅ​បណ្ដា​ស្រុក​ និង​បណ្ដា​ឃុំ​នានា​ បាន​ធ្វើការ​កសាង​អភិវឌ្ឍន៍​បាន​រយៈពេល​ជាង២០ឆ្នាំ​ ក្រោយ​យើង​មាន​សុខភាព​សុខ​សន្តិភាព​ពេញលេញ​ក្នុង​ប្រទេស​។

លោក​បន្ត​ថា​ “នេះ​គឺជា​សមិទ្ធផល​មួយ​ដែល​រាជរដ្ឋាភិបាល​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ហើយ​ប្រជាពលរដ្ឋ​ មានការ​រីករាយ​នឹង​ទទួលយក​នូវ​សមិទ្ធផល​នេះ​”។

ក្រោយពេល​ដែល​ខេត្តមណ្ឌលគីរី​ ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​មក​ជា​តំបន់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នេះ​ បាន​ធ្វើអោយ​ខេត្ត​នេះ​ ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​ក្នុង​តំបន់​ភូមិ​ភា​គឦសាន្ត ដោយមាន​ទេសភាព​ធម្មជាតិ​យ៉ាង​ស្រស់​ ស្អាត​ ជាមួយនឹង​ផ្លូវ​គមនាគមន៍​ដ៏​ល្អ​ឆ្ពោះទៅ​ដល់​ខេត្ត​នេះ​។

ខេត្តមណ្ឌលគិរី​ មាន​ព្រំប្រទល់​ខាងជើង​ជាប់នឹង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តរតនគិរី​ ខាងកើត​និង​ខាងត្បូង​ ជាប់នឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ខាងលិច​ជាប់នឹង​ខេត្តក្រចេះ​។

ខេត្តមណ្ឌលគិរី​ មាន​ចម្ងាយ​ ៣៨០គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ តាមផ្លូវ​ជាតិ​លេខ៦​, ៨ និង៧​ កាត់​ខេត្តកណ្តាល​ ខេត្តព្រៃវែង​ ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តក្រចេះ​។

ខេត្តមណ្ឌលគិរី​ មានផ្ទៃ​ដី១៤.២៨៨គីឡូម៉ែត្រ​ការេ​ ជាប់​លំដាប់​ទីមួយ​បណ្តា​ផ្ទៃដី​នៃ​រាជធានី​ខេត្ត​ទាំង២៥​។ មណ្ឌលគិរី​ មាន​ក្រុង​សែនមនោរម្យ​ និង​ស្រុក​ចំនួន​បួន​។

ខេត្តមណ្ឌលគិរី​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​។ ខេត្ត​នេះ​ ល្បី​ខាង​រសជាតិ​ឆ្ងាញ់​ នៃ​ផ្លែ​អា​វូ​កាដូ​ និង​កាហ្វេ​។

មនុស្សម្នា​ និង​ទេសចរ​ជាច្រើន​ ពិតជា​ចាប់ចិត្ត​ក្រៃលែង​នឹង​មរតក​ធម្មជាតិ​ដ៏បវរ​ សម​ដូច​ពាក្យពេចន៍​ចុងចួន​នៃ​ចម្រៀង​ដ៏​ល្បី​ដូចជា​ «ទឹកជ្រោះ​ប៊ូស្រា​» ដែល​បកស្រាយ​ដោយ​លោក​ តូច​ តេង​ និង​អ្នកស្រី​ ម៉ៅ​ សា​រ៉េ​ត, «ជ្រោះ​ពេជ្រ​ចិន្តា​” សំនៀង​បុប្ផា​ព្រៃភ្នំ​ និង​សម្ផស្ស​បុប្ផា​ព្រៃភ្នំ​» ដែល​បកស្រាយ​ដោយ​អ្នកស្រី​ រស់​ សិរី​សុទ្ធា​ និង​ «បុប្ផា​កោះញែក​» ដែល​បកស្រាយ​ដោយ​លោក​ តូច​ តេង​៕

អ្នកជំនាញ​អះអាង​ថា​ តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាងលិច​នៃ​ក្រុងភ្នំពេញ​នឹង​មានការ​រីកចម្រើន​ខ្លាំង​នា​ឆ្នាំ២០២០​

DCIM100MEDIADJI_0005.JPG

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ តំបន់​ភាគ​ខាង​ត្បូង​ឈៀង​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​ ដែល​ភាគច្រើន​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​ នឹង​មាន​ភាព​រីកចម្រើន​ខ្លាំង​ ពិសេស​វិស័យ​លំនៅ​ដ្ឋាន​សំរាប់​ឆ្នាំ២០២០​ ដែល​ទើប​មកដល់​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន​ ដែល​ទើបតែ​ឡើង​កាន់​តំណែង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​ថា​ នៅក្នុង​ឆ្នាំ២០២០នេះ​ តំបន់​ដែល​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​វិនិយោគ​ និង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅ​ដ្ឋាន​ខ្លាំង​ជាងគេ​ គឺ​នៅតែ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​ដដែល​។

លោកស្រី​បន្ត​ទៀត​ថា​ “តាម​ការយល់ឃើញ​របស់ខ្ញុំ​តំបន់​ ដែល​មាន​សក្ដានុពល​ក្នុង​ក្នុង​វិនិយោគ​ គឺ​នៅតែ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ រាជធានី​ភ្នំពេញ​ដដែល​ ដែល​វា​នៅ​មិនទាន់​មាន​អ្វី​ប្រែប្រួល​ខុសប្លែក​កាលពី​ឆ្នាំ​ចាស់២០១៩នៅ​ឡយនោះ​ទេ​”។ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ “ជាក់ស្ដែង​គម្រោង​វិនិយោគ​ និង​អភិវឌ្ឍ​ន៍​ធំៗ​មួយចំនួន​កំពុងតែ​ផ្តោត​ទៅកាន់​តំបន់​មួយ​នេះ​ ដោយសារតែ​តំបន់​នេះ​ ភាពល្អ​ប្រសើរ​អំណោយផល​ដល់​ការ​វិនិយោគ​ ជាពិសេស​ស្ថិតនៅ​ក្បែរ​គម្រោ​ងធំៗ​បាន​និង​កំពុង​ចាប់ផ្តើម​នៅ​តំបន់​នេះ​”។

គម្រោង​ផ្សារ​ទំនើប​ AEON3​ គម្រោង​ផ្សារ​ទំនើប​ជីព​ម៉ុង​ គម្រោង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ប៉េង​ហួត​ រួម​ជាមួយនឹង​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំដាប់​អន្តរជាតិ​មួយចំនួន​ទៀត​បាន​និង​កំពុង​ចាប់ផ្តើម​ និង​ត្រៀម​នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ខាងមុខនេះ​។

លោក​ស្រី​ចេវ​ សុ​ឃុន​បាន​បន្ត​ថា​ “អាស្រ័យ​ដោយ​គម្រោង​វិនិយោគ​ធំ​ជាច្រើន​បាន​ និង​កំពុង​បាញ់​ឆ្ពោះទៅ​តំបន់​នេះ​ គាប់​ជូន​នឹង​វិស័យ​លំនៅ​ដ្ឋាន​ ហាក់​នៅ​មានកម្រិត​នៅឡើយ​នោះ​ វា​នឹង​អំណោយផល​ដល់​វិស័យ​មួយ​នេះ​បន្ថែម​ទៀត​ ដែល​កាន់តែ​ផ្តល់​ឱកាស​ដល់​ការ​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​ ហើយ​មិនយូរ​មិនឆាប់​វា​នឹង​ប្រែក្លាយ​ទៅជា​ទីក្រុង​ថ្មី​មួយទៀត​”។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Easy​ Property​ Investment​ Co​,.Ltd​ លោក​ម៉ម​ សិរី​បញ្ញា​បាន​មានប្រសាសន៍​ថា​ សម្រាប់​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ក្រៅពី​មាន​ទំនោរ​ទៅលើ​ទីផ្សារ​លំនៅ​ដ្ឋាន​ នៅក្នុង​តំបន់​នេះ​ ក៏​មាន​សួន​ឧស្សាហកម្ម​មួយចំនួន​ផង​ដែរ​ រហូត​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​តំបន់​មានការ​អភិវឌ្ឍ​ចម្រុះ​។

ម្យ៉ាងទៀត​ ចំពោះ​ទិសដៅ​នៃ​ការអភិវឌ្ឍន៍​នា​ពេល​អនាគត​ វា​នឹង​ឆ្ពោះទៅ​រក​តំបន់​ជាយក្រុង​ ដែល​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ ព្រោះ​បច្ចុ​ប្ប​ន្ន​ តំបន់​កណ្ដាល​ក្រុងភ្នំពេញ​ស្ទើរតែ​អស់​ដី​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​ទៅ​ហើយ​ ដែល​ធ្វើ​ឱ្យ​អចលនវត្ថុ​កាន់តែ​មានតម្លៃ​ខ្ពស់​។

លោក​ម៉ម​ សិរី​បញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ “អ្វី​ដែល​ធ្វើ​ឱ្យ​ខណ្ឌដង្កោ​ ដែល​ស្ថិត​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​មាន​សក្ដានុពល​ ក៏​ព្រោះតែ​តំបន់​នេះ​មាន​ប្រព័ន្ធ​ទឹក​ ភ្លើង​ និង​មាន​ហេដ្ឋារចនាសម្ពន្ធ​ខ្វាត់ខ្វែង​ ដែល​អាច​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​តំបន់​នេះ​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ អាច​កាត់បន្ថយ​ការ​កកស្ទះ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​”។

អគ្គនាយក​ក្រុមហ៊ុន​ ខ្មែរ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​យល់ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ថា​ ដង្កោ​ ជា​ខណ្ឌ​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ព្រោះ​ខណ្ឌ​នេះ​មាន​សណ្ឋានដី​ និង​អំណោយផល​ល្អ​ច្រើន​ ម្យ៉ាងទៀត​វា​ក៏​មាន​ទីតាំង​ស្ថិតនៅ​ជិត​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​ ដែល​ជា​បណ្តុំ​នៃ​មណ្ឌល​ពាណិជ្ជ​ ហើយ​វា​ក៏​មាន​ងាយ​ស្រួល​ក្នុង​ការពង្រីក​ខ្លួន​ ទៅដល់​ស្រុក​កណ្ដាលស្ទឹង​ ដែល​ឃុំ​មួយចំនួន​ស្ថិត​ក្នុង​ស្រុក​មួយ​នេះ​ ត្រូវ​បាន​កាត់​ចូល​មក​ក្នុង​ខណ្ឌដង្កោ​។

លោក​បាន​បន្ត​ទៀត​ថា​ “ហេតុផល​មួយទៀត​ដែល​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ ក៏ដូចជា​បណ្តា​អ្នកធ្វើ​ជំនួញ​ លើ​វិស័យ​អចលនទ្រព្យ​មាន​ទំនោរ​វិនិយោគ​ក្នុង​ខណ្ឌដង្កោ​ ជាពិសេស​នៅ​ប៉ែក​ខាងត្បូង​តែម្ដង​ ក៏​ព្រោះ​វា​មាន​ភាពល្អ​ប្រសើរ​ជាច្រើន​ដូចជា​ ស្ថិតនៅ​ក្បែរផ្លូវ៦០ម៉ែត្រ​ ដែល​បែងចែក​ទៅកាន់​ផ្លូវជាតិ​លេខ២​ និង​ផ្លូវជាតិ​លេខ៣​ មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​នៅ​តំបន់​នេះ​។

អ្នក​វិនិយោគ​នៅ​តំបន់​នេះ​ផ្ទាល់​បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ ទាក់ទង​នឹង​តំបន់​នេះ​នា​ពេល​អនាគត​។

លោក​ ហេង​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​គម្រោង​បុរី​លំនៅ​ដ្ឋាន ​GALAXY​ 11​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ និង​កំពុងតែ​សម្រុក​ដំណើរការ​សាងសង់​ និង​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ បាន​ទទួលស្គាល់​ថា​ នៅ​មួយរយៈពេល​ចុងក្រោយ​នេះ​ ពិតជា​មាន​គម្រោង​អភិ​វឌ្ឍ​ធំៗ​ ចូល​មកកាន់​តំបន់​នេះ​ប្រាកដ​មែន​ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្រិតមធ្យម​និង​ក្រោម​មធ្យម​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​គម្រោង​របស់​បុរី​ GALAXY​ 11​ ដែល​កំពុង​សាងសង់​នៅពេល​នេះ​ គឺជា​ប្រភេទ​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ ដែល​មាន​ចែកចេញជា៣ប្រភេទ​ រួមមាន​ដូចជា​ ប្រភេទ​ Shop​ House​ ផ្ទះ​វីឡា​ទោល​ និង​វី​ឡា​ព្រីនស៍​ (Prince​) ដោយ​គ្រប់​ប្រភេទ​នៃ​ផ្ទះ​ទាំងអស់​ សុទ្ធតែ​ត្រូវ​បាន​រៀបចំ​រចនា​យ៉ាង​វិចិត្រ​ពីសំណាក់​អ្នកជំនាញ​”។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​យកចិត្ត​ទុកដាក់​ទៅលើ​ការរចនា​ម៉ូត​ ប្លង់​មេ​របស់​បុរី​ទាំងមូល​ដែល​ធានា​ថា​ ស្អាត​ទំនើប​ល្អឥតខ្ចោះ​នោះ​ នៅក្នុង​បុរី​ក៏​មានការ​ស្ថាបនា​ផ្លូវភ្លោះ​ទំហំ១៣ម៉ែត្រ​ មាន​រៀបចំ​ជា​កន្លែង​កម្សាន្ត​ សួនច្បារ​សាធារណៈ​ មាន​ពិភព​បៃតង​ផ្តល់​នូវ​បរិយាកាស​ដ៏​ល្អ​ និង​ខ្យល់​ត្រជាក់​បក់​មក​ពី​ស្ទឹង​ មាន​អាងហែលទឹក​ ជាពិសេស​ មានការ​រៀបចំ​ជា​ក្លឹប​ហាត់ប្រាណ​បែប​ទំនើប​ ដោយ​មិន​ចាំបាច់​ចំណាយពេល​ចេញទៅ​ហាត់ប្រាណ​នៅ​ក្រៅ​បុរី​នោះ​ឡើយ​។

គម្រោង​បុរី​ GALAXY​ 11​ នៅក្នុង​តំបន់​ដ៏​មាន​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ស្ថិតនៅ​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ដោយ​ចំណាយពេល​ត្រឹម៥នាទី​ក្នុង​ការ​ធ្វើដំណើរ​ពីទី​តាំង​ គម្រោង​ផ្សារ​ទំនើប​ AEON​3 តែប៉ុណ្ណោះ​។ ប្រភេទ​លំនៅ​ដ្ឋាន​ប្រភេទ​Shop​ House​ មានតម្លៃ​ចាប់ពី​ជាង៨ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

ប្រភេទ​លំនៅ​ដ្ឋាន​ វីឡា​ទោល​មានតម្លៃ​ចាប់ពី​ជាង១៤ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ។ ប្រភេទ​លំនៅ​ដ្ឋាន​ វីឡា​ ព្រីនស៍​មានតម្លៃ​ចាប់ពី​ជាង ៣០ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ដោយ​គ្រប់​ប្រភេទ​លំនៅ​ដ្ឋាន​ទាំងអស់​ លោ​កអ្នក​គ្រាន់តែ​កក់​ត្រឹម៣០ភាគរយ​ ជាមួយនឹង​ការ​បង់​រំលស់​រយៈ១៨ខែ​ដោយ​គ្មាន​ការប្រាក់​៕

សាលា​អចលនទ្រព្យ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ជួយ​ដល់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ឲ្យ​រីកចម្រើន​កាន់តែ​ខ្លាំង​

ដោយ​ វិសេស​

ភ្នំ​ពេញៈ​ ថ្នាក់ដឹកនាំ​សាលា​អចលនទ្រព្យ​កម្ពុជា​ បាន​ត្រៀមខ្លួន​រួចហើយ​ ដើម្បី​ជួយ​ដល់​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ឲ្យ​មាន​ភា​ពរ​រីកចម្រើន​ខ្លាំង​ តាមរយៈ​ការ​ផ្តល់​សេវាកម្ម​បណ្តុះបណ្តាល​ ប្រឹក្សា​យោបល់​នានា​។

លោក​ ខាត់​ បូរ៉ា​ នាយក​ប្រតិបត្តិ​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ដើម្បី​ជួយ​ដល់​បងប្អូន​ ដែល​ជាស​មា​ជិ​ករបស់​សាល​អចលនទ្រព្យ​កម្ពុជា​ និង​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ សាលា​អចលនទ្រព្យ​កម្ពុជា​បាន​រៀបចំផែនការ​សម្រាប់​ឆ្នាំ​២០២០​នេះ​ ក្នុង​ការ​ជ្រើសរើស​សមាជិក​សាលា​អចលនទ្រព្យ​កម្ពុជា​ចំនួន​ ៤៨០​រូប​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ សំណង់​ និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​បាន​បន្ត​ដែរ​ថា ​“សាលា​អចលនទ្រព្យ​កម្ពុជា​ បាន​រៀប​កម្មវិធី​បង្វឹក​ជាពិសេស​ជាច្រើន​រៀងរាល់​ខែ​ ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ខេ​ត្ត​សក្តា​នុ​ពល​ពីរ​គឺ​ សៀមរាប​ និង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​”។ លោក​បន្ត​ថា​ “លើស​ពីនេះ​ទៅទៀត​សាលា​បាន​ជ្រើសរើស​ និង​សំ​រិត​សំ​រាំង​គ្រូ​បណ្តំ​បណ្តាល​ និង​វាគ្មិន​ជំនាញ​ និង​មានបទពិសោធន៍​ច្រើន​ផង​ដែរ​”។

សាលា​អចលនទ្រព្យ​កម្ពុជា​ ជា​ស្ថាប័ន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​អចលនទ្រព្យ​ ដែល​សហការ​យ៉ាង​ជិ​តស្និ​ទជាមួយ​សមាគម​អចលនទ្រព្យ​ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ម្ចាស់​អចលនទ្រព្យ​ ធនាគារ​ ក្រុមហ៊ុន​វិនិយោគ​ អ្នក​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ សាលា​អចលនទ្រព្យ​ ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ ក្រុមហ៊ុន​ស្ថាបត្យកម្ម​ ក្រុមហ៊ុន​សាងសង់​ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ភ្នាក់ងារ​អចលនទ្រព្យ​ ក្រុមហ៊ុន​ច្បាប់​ និង​អជ្ញា​ធរ​ពាក់ព័ន្ធ​ ដើម្បី​បង្កើន​គុណភាព​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ​ បង្កើន​ប្រាក់ចំណូល​បាន​លឿន​ សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ចូលរួម​កសាង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាព​រីកចម្រើន​ និង​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​។ ជាស​មា​ជិ​កសាលា​អចលនទ្រព្យ​កម្ពុជា​ បងប្អូន​នឹង​ទទួល​បាន​៖

1. បង្វឹក​អោយ​ក្លាយជា​អ្នក​ពូកែ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​កំរិត​កំពូល​។

2. ពង្រីក​បណ្តាញ​ទិញ​លក់​អចលនទ្រព្យ​ឲ្យ​កាន់តែ​ទូលាយ​ និង​បង្កើន​ប្រាក់ចំណូល​កាន់តែ​លឿន​។

3. ទទួល​បានការ​បង្វឹក​ឡើងវិញ​ពេញ​មួយ​ជីវិត​ដោយ​មិនបាច់​បង់ថ្លៃ​សិក្សា​។

4. ទទួល​បានការ​ប្រឹក្សា​ពីសា​លាជា​បន្តបន្ទាប់​ដោយ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​។

5. មាន​បណ្តាញ​សមាជិក​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ ជួយ​គាំទ្រ​ជ្រោមជ្រែង​គ្នា​ សហការ​គ្នា​ទៅវិញទៅមក​។

6. ​វិនិយោគ​ថវិកា​តិច​ ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង​ការ​ចូល​បង្វឹក​តាម​វគ្គ​នី​មួយ​ៗ។

7. ​ក្លាយជា​សមាជិក​ផ្សារណាត់​អចលនទ្រព្យ​ Estate​ Xchange​។

ចំពោះ​បងប្អូន​ ដែល​មានបំណង​ចង់​ចូល​ជាស​មា​ជិ​ក របស់​សាលា​អចលនទ្រព្យ​កម្ពុជា​ អាច​ទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ​ 077​ 456​ 001​ / 081​ 456​ 001​ / 088​ 2000​ 168​៕

អាមេរិក​ ចិន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បញ្ចប់​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ នៅ​ពាក់កណ្តាល​ខែមករា​នេះ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​កាលពី​ថ្ងៃអង្គារ​កន្លងមក​ថា​ អាមេរិក​ និង​ចិន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ និង​ទូលំទូលាយ​មួយ​ នៅ​ឯសេតវិមាន​នៅ​ថ្ងៃទី១៥​ ខែ​ មករា​នេះ​ ទោះបីជា​ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​កិច្ច​ព្រមព្រៀង​មិន​ត្រូវ​បាន​ចេញផ្សាយ​ក៏ដោយ​។

ការ​ចុះហត្ថលេខា​នឹង​ពង្រឹង​ដំណាក់កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​ដែល​ចំណាយពេល​ជិត២ឆ្នាំ​ ដើម្បី​ចរចា​ហើយនឹង​ធ្វើ​ឱ្យ​មានការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ ជា​ផ្លូវការ​រវាង​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង២របស់​ពិភពលោក​។

ប្រធានាធិបតី​អាម​រិក​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ពិធី​ចុះហត្ថលេខា​ នៅ​លើ​បណ្តាញ​សង្គម​ធ្វី​តទ័​របា​ននិ​យាយ​ថា​ “អ្នកតំណាង​ជាន់ខ្ពស់​របស់​ចិន​ នឹង​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​” ហើយ​លោក​គ្រោង​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃក្រោយ​ ដើម្បី​ចាប់ផ្តើម​ពិភាក្សា​នៅ​ដំណាក់កាល​ទី២នៃ​កិច្ច​ព្រមព្រៀង​”។

លោក​ Donald​ J. Trump​ មិនបាន​និយាយ​ថា​ តើ​លោក​ស៊ី​ ជី​នពីង​ដែល​ជា​មេដឹកនាំ​ចិន​នឹង​ចូលរួម​ ឬដាក់ឈ្មោះ​តំណាង​ណាមួយ​មក​ពី​ប្រទេស​ចិន​ ដែល​អាច​ចូលរួម​ក្នុង​ពិធី​នោះ​ទេ​។

ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ ដែល​បាន​ឈាន​ដល់​ពាក់កណ្តាល​កាលពី​ខែធ្នូ​ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ​ ហើយ​ខ្លឹមសារ​ជាក់លាក់​របស់​វា​ មិនទាន់​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​អ្នកជំនាញ​ ឬអាជីវកម្ម​ជាច្រើន​ ដែល​ទទួលរង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។

កិច្ច​ព្រមព្រៀង​នេះ​ នឹង​កាត់បន្ថយ​ត្រឹមតែ​មួយ​ចំណែក​តូច​នៃ​ពន្ធគយ​ ដែល​លោក​ Trump​ បាន​ដាក់លើ​ទំនិញ​ចិន​ដែល​មានតម្លៃ៣៦០ពាន់​លាន​ដុល្លារ​ ដោយ​ទុក​ឱ្យ​ពន្ធ​ជាច្រើន​នៅ​ដដែល​។

មន្ត្រី​មក​ពី​ប្រទេស​ទាំងពីរ​បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ រួមមាន​ការ​ប្តេជ្ញា​ចិត្ត​ពី​ប្រទេស​ចិន​ ក្នុង​ការ​បង្កើន​ការទិញ​ផលិតផល​កសិកម្ម​ និង​ថាមពល​របស់​អាមេរិក​ ការ​ដាក់កម្រិត​លើ​សមត្ថភាព​របស់​ក្រុង​ប៉េកាំង​ ក្នុង​ការ​ធ្វើ​ឱ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ចុះ​ខ្សោយ​ និង​ផ្តល់​ការ​ការពារ​ដល់​ក្រុមហ៊ុន​អាមេរិក​ ដែល​ធ្វើជំនួញ​នៅក្នុង​ប្រទេស​ចិន​។

កិច្ច​ព្រមព្រៀង​នេះ​ ក៏​នឹង​កាត់បន្ថយ​ពន្ធគយ​លើ​ទំនិញ​ ប្រមាណ១២០ពាន់​លាន​ដុល្លារ​ផង​ដែរ​ ហើយ​បាន​លុបចោល​ពន្ធគយ​ថ្មី​ ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៥​ ខែធ្នូ​។

នៅក្នុង​ការប្រកាស​អំពី​កិច្ច​ព្រមព្រៀង​នេះ​ អាមេរិក​បាន​និយាយ​ថា​ ការទិញ​កសិផល​របស់​ប្រទេស​ចិន​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​យ៉ាងហោចណាស់៤០ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ ក្នុងរយៈពេល​ពីរ​ឆ្នាំ​ហើយ​ការនាំចេញ​ស្បៀងអាហារ​ ថាមពល​ ផលិត​ទំនិញ​ និង​សេវាកម្ម​ទៅកាន់​ប្រទេស​ចិន​ នឹង​កើនឡើង​សរុប២០០ពាន់​លាន​ដុល្លារ​៕ (New​ York​ Times​)

ខុន​ដូ​ ដឹស្តា​ ប៉ូ​ឡា​រីស​ ២៣​ ផ្តល់​ជូន​លោកអ្នក​នូវ​ការរស់នៅ​បែប​សម័យថ្មី​

ដោយ រតនៈ

ភ្នំពេញ៖ ខុន​ដូ​ ដឹស្តា​ប៉ូ​ឡា​រីស​ ២៣​ ជា​ខុន​ដូ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ និង​ ជា​បេះដូង​ នៃ​ក្នុង​គម្រោង​បុរី​ ប៉េង​ ហួត​ ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ (បឹង​ស្នោ​) តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ប្រមាណ​ជា​ ៥នាទី​ ពី​ស្ពាន​ព្រះមុនីវង្ស​។

ខុន​ដូ​នេះ​ សាងសង់​ឡើងលើ​ផ្ទៃដី​ប្រមាណ​ជា១.២​ ហិច​តា​ ដែល​មាន​កំពស់២៦​ ជាន់​ចែកចេញជា៤ប្រភេទ​ផ្សេង​ៗគ្នា​ ដែល​មាន​ បន្ទប់គេង​ ១ មាន២ប្រភេទ​ និង​បន្ទប់គេង​ ២ មាន២​ ប្រភេទ​ អម​ជាមួយ​បរិវេណ​ទទួលភ្ញៀវ​ បរិវេណ​ទទួលទាន​អាហារ​ បរិវេណ​ចម្អិន​អាហារ​ និង​បរិវេណ​បោក​សម្លៀកបំពាក់​ ក្នុង​នោះ​ក៏​មាន​ គ្រឿង​សង្ហា​រឹម​ទំនើប​គ្រប់​ប្រភេទ​ បំពាក់​ជូន​រួចជាស្រេច​ សំរាប់​អតិថិជន​ផង​ដែរ​។

ខុន​ដូ​ដឹស្តា​ប៉ូ​ឡា​រីស​ ២៣​ បាន​សាងសង់​ឡើង​នៅ​កណ្តាល​ទីប្រជុំជន​ ដែល​ព័ទ្ធជុំវិញ​ ដោយ​ផ្សារ​ទំនើប​កំរិត​ស្តង់ដារ​អន្តរជាតិ​ PH​ ECO​ Mall​ សាលារៀន​អន្តរជាតិ​ ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ កីឡដ្ឋាន​ ទីលាន​ហាត់​វា​យកូនហ្គោល​ សួន​កំសាន្ត​បែប​អឺរ៉ុប​ សាល​មហោស្រព​សម្រាប់​ប្រារព្ធ​ពិ​ធី​ផ្សេង​ៗ ដែល​នឹង​ធ្វើឲ្យ​ការរស់នៅ​របស់​លោកអ្នក​កាន់តែ​សម្បូរ​បែប​ និង​មាន​ភាព​ងាយស្រួល​។

អ្វី​ដែល​ពិសេស​នោះ​ គឺ​ លោកអ្នក​អាច​កំសាន្ត​ និង​ ស្រូប​យកខ្យល់អាកាស​ នៅក្នុង​សួនច្បារ​លើ​អាកាស​បែប​ឯកជន​ ជាន់ទី២៦​ នៃ​អគារ​ ដែល​មាន​បរិយាកាស​ស្រស់ស្រាយ​ ជាមួយនឹង​ទេសភាព​ដ៏​ល្អឥតខ្ចោះ​ អម​ដោយ​ទន្លេ​សងខាង​។ នៅ​តំបន់​ជុំវិញ​ខុន​ដូ​នេះ​ ទៀតសោត​ ក៏​មាន​លក្ខណៈ​អំណោយផល​ផង​ដែរ​ ដែល​ប្រមូល​ផ្តុំ​ ទៅ​ដោយ​ផ្សារ​សហគមន៍​ នាយកដ្ឋាន​លិខិតឆ្លងដែន​ នៃ​ក្រសួងមហាផ្ទៃ​ ធនាគារ​ មណ្ឌលសុខភាព​ ចំណត​ឡានក្រុង​សាធារណៈ​ និង​ស្ថាប័ន​ផ្សេង​ៗ ដែល​ជាផ្នែក​មួយ​បន្ថែម​ទៀត​ ក្នុង​ការ​បំពេញ​តម្រូវការ​ដល់​ការរស់នៅ​របស់​លោកអ្នក​។

សូម​ប្រញាប់​រួសរាន់​ឡើង​សម្រាប់​លោកអ្នក​ដែល​មានបំណង​ចង់​ក្លាយជា​ម្ចាស់​ខុន​ដូ​ ជាមួយនឹង​ ការ​បង់​រំលស់​រហូតដល់១៧ឆ្នាំ​ ដោយ​គ្មាន​ប្រាក់កក់​ ព្រមទាំង​ផ្តល់​ជូន​នូវ​គ្រឿងសង្ហារិម​ គ្រប់​ប្រភេទ​ផង​ដែរ​។

សូម​មក​ទទួលយក​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​ ព្រោះ​ចំនួន​មានកំណត់​សម្រាប់​ពត៌មាន​បន្ថែម​ សូម​លោកអ្នក​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​៖ 015​ 90​ 6789​៕

ការសិក្សា​ ៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​ជាងគេ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​នា​ឆ្នាំ២០២០ខាងមុខ

ដោយ​ ប៊ី​

ភ្នំពេញ​៖ កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ពី​ ៦,៨​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដោយសារ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់ចុះ​ ខណៈ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២០​ មាន​កំណើន​ខ្ពស់​ជាង​ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​។ នេះ​របាយការណ៍​ចុងក្រោយ​របស់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នៃ​ធនាគារពាណិជ្ជ​កម្ម​ Siam​ Commercial​ Bank​។

សេដ្ឋកិច្ច​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ (CLMV​) នឹង​មាន​កំណើន​ចន្លោះ​ពី​ ៦ ទៅ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ខណៈ​ឧបសគ្គ​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​ដែល​អូស​បន្លាយពេល​ និង​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​សំ​ខាន់​ៗប៉ះពាល់​ដល់​ចក្ខុវិស័យ​សេដ្ឋកិច្ច​តាមរយៈ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ និង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​។

ទោះ​យ៉ាងណា​ផលិតកម្ម​ក្នុង​តំបន់​ដែល​សម្រប​ខ្លួន​នឹង​ផ្តល់​ផលប្រយោជន៍​ខ្លះ​ដល់​ប្លុក​នេះ​ ជាពិសេស​វៀតណាម​យ៉ាងហោចណាស់​ក្នុងរយៈពេល​ខ្លី​ ដោយសារ​ក្រុមហ៊ុន​ចិន​ និង​សាជីវកម្ម​ពហុជាតិ​មួយចំនួន​ប្តូរ​ផលិតកម្ម​របស់​ខ្លួន​ទៅ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ដើម្បី​គេចពន្ធ​ពី​អាមេរិក​។

មជ្ឈមណ្ឌល​នេះ​ បានឱ្យ​ដឹង​ថា​ ជា​លទ្ធផល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀ​តណា​ នៅក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​នឹង​តែ​បន្ត​កើនឡើង​។

លើស​ពីនេះ​ទៅទៀត​ ការប្រើ​ប្រាស់​នៅក្នុង​ប្លុក​ និង​ការ​កើនឡើង​នៃ​ទីផ្សារ​អ្នកប្រើ​ប្រាស់​ត្រូវ​បាន​រំពឹង​ថា​នឹង​ការពារ​ការ​ជះឥទ្ធិពល​អវិជ្ជមាន​ពី​ការ​ធ្លាក់ចុះ​ខាងក្រៅ​។

ទោះ​យ៉ាងណា​ ហានិភ័យ​ក៏​កំពុង​កើនឡើង​ ខណៈ​ដែល​ប្រទេស​នី​មួយ​ៗបច្ចុប្បន្ន​ប្រឈម​នឹង​ហានិភ័យ​បុគ្គល​ដែល​កើត​ចេញពី​ប្រភព​ទាំង​ក្នុង​ និង​ក្រៅ​។

កម្ពុជា​ និង​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ដក​ប្រព័ន្ធ​ៗអនុគ្រោះ​ពន្ធ​ទាំងអស់​លើកលែងតែ​អាវុធ​ (EBA​) ពីសំណាក់​សហគមន៍​អឺរ៉ុប​ ហើយ​អាច​នឹង​បាត់បង់​ការប្រកួត​ប្រជែង​ក្នុង​ការនាំចេញ​ក្នុងរយៈពេល​មធ្យម​។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​មានការ​កើនឡើង​មធ្យម​ទៅ​ ៦,៨​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​ ដោយសារតែ​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់ចុះ​។ វិស័យ​ទេសចរណ៍​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ក្នុង​អត្រា​ទាប​ជាង​មុន​ ប៉ុន្តែ​ស្ថានភាព​សារពើពន្ធ​ និង​ការនាំចេញ​របស់​ប្រទេស​នេះ​នៅតែ​រឹងមាំ​ដដែល​។

ទោះ​យ៉ាងណា​ ហានិភ័យ​នៃ​ការ​ប្រឈម​នឹង​ការ​ដក​ EBA​ នៅតែ​មានកម្រិត​ខ្ពស់​ ហើយ​អាច​ប៉ះពាល់​ដល់​ការនាំចេញ​ទៅកាន់​សហគមន៍​អឺរ៉ុប​ដែល​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា​។ មីក្រូហិរញ្ញវត្ថុ​ដែល​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅក្នុង​ប្រាក់កម្ចី​ក្នុង​គ្រួសារ​ក៏អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ទស្សនវិស័យ​នៃ​ការប្រើ​ប្រាស់​នា​ពេល​អនាគត​ផង​ដែរ​។

ឡាវ​នៅតែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​តានតឹង​ផ្នែក​ខាង​បំណុល​ ខណៈ​ពេល​ដែល​វៀតណាម​អាច​ប្រឈម​នឹង​ការ​ចាត់វិធានការ​របស់​អាមេរិក​បន្ថែម​ទៀត​ ប្រសិនបើ​វៀតណាម​រៀប​ឧបាយ​ករូបិយវត្ថុ​លើ​អាមេរិក​។កំណើន​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ៦,៧​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​ ដែល​គាំទ្រ​ទាំង​តម្រូវការ​ក្នុង​ស្រុក​ និង​ការនាំចេញ​។

ជាមួយនឹង​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ និង​ការ​បង្កើន​ហានិភ័យ​ខាងក្រៅ​ពី​គោលនយោបាយ​គាំពារ​និយម​អាមេរិក​ ការប្រើ​ប្រាស់​ឯកជន​គួរតែ​គាំទ្រ​ដល់​កំណើន​ពីទី​ផ្សារ​ការងារ​ខ្លាំង​ និង​អតិផរណា​កម្រិតមធ្យម​។ ទន្ទឹម​នឹង​នេះ​ ការ​បន្ត​កែទម្រង់​រចនាសម្ព័ន្ធ​គួរតែ​ជួយ​ជំរុញ​ទាំង​ការ​វិនិយោគឯកជន​ និង​បរទេស​នៅក្នុង​ប្រទេស​នេះ​។

សេដ្ឋកិច្ច​របស់​ឡាវ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ​ដល់​ ៦,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​។ សកម្មភាព​សេដ្ឋកិច្ច​ជា​រួមមាន​ការ​ថមថយ​ ដោយសារ​ផល​ប៉ះពាល់​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​ក្នុង​ឆ្នាំ​ ២០១៨​ សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​ធ្លាក់ចុះ​នៃ​ប្រទេស​ចិន​។

ទន្ទឹម​នឹង​នេះ​ ភាព​ងាយ​រងគ្រោះ​រយៈពេល​ខ្លី​របស់​ឡាវ​ រួមមាន​ប្រាក់​បំរុង​បរទេស​មានកម្រិត​ និង​ភាព​តានតឹង​ផ្នែក​សារពើពន្ធ​ពី​ប្រាក់ចំណូល​ទាប​ក្នុង​ការ​ប្រមូល​ពន្ធ​។ ទោះ​យ៉ាងណា​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោង​វារីអគ្គិសនី​នា​ពេល​អនាគត​ និង​កំណែទម្រង់​គោលនយោបាយ​គួរតែ​ជំរុញ​សេដ្ឋកិច្ច​ក្នុងរយៈពេល​មធ្យម​។

សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ ៦,៣​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២០​ ចំ​ពេល​មាន​ហានិភ័យ​ក្នុង​ស្រុក​ មុន​ពេល​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ ប៉ុន្តែ​ការ​ធ្វើ​កំណែទម្រង់​គោលនយោបាយ​ដែល​កំពុង​បន្ត​ធ្វើ​សេរី​ភាវូបនីយកម្ម​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​បរទេស​ពី​បណ្តា​ប្រទេស​អាស៊ីដ​ទៃ​ទៀត​គួរតែ​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​។

ប៉ុន្តែ​ហានិភ័យ​ធ្លាក់ចុះ​កើតឡើង​ពី​វិប​ត្តិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​មិនទាន់​ដោះស្រាយ​ ខណៈ​មីយ៉ាន់ម៉ា​ក៏​មាន​ហានិភ័យ​ផង​ដែរ​ក្នុងករណី​មានការ​ដក​ EBA​៕

ផ្សារទំនើបFURI Times Square ផ្តល់កាដូពិសេសសំរាប់អតិថិជននៅថ្ងៃឆ្លងឆ្នាំសាកល

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាការអបអរសាទរនៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ  ផ្សារទំនើប FURI Times Square នៅក្រុងព្រះសីហនុ មានការរៀបចំយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងការតុបតែងលម្អយ៉ា​ងស្រស់ស្អាតសម្រាប់ការថតផ្តិតរូបភាព ធ្វើជាអនុស្សាវរីយ៍ប្រចាំឆ្នាំ រួមជាមួយនឹងការចាប់ឆ្នោតយករង្វាន់ផងដែរ។

បន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ផ្សារទំនើបលើកដំបូងប្រចាំនៅក្នុងក្រុងព្រះសីហនុ ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិយ៉ាងលើសលប់។

ដោយឡែកនៅក្នុងឱកាសពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ នេះ ផ្សារទំនើប FURI Times Square បានរៀបចំតុបតែងលម្អយ៉ាងពិសេស សម្រាប់អបអរសាទរាត្រីឆ្លងឆ្នាំ ប្រកបដោយភាពទាក់ទាញ រួមជាមួយនឹងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រគំតន្ត្រី និងការចាប់ឆ្នោតយករង្វាន់ជាវត្ថុអនុស្សាវរីយ៍ផងដែរ។

គណៈគ្រប់គ្រងផ្សារទំនើប FURI Times Square បានបញ្ជាក់ថា នៅក្នុងឱកាសនៃការអបអរសាទរនារាត្រីឆ្លងឆ្នាំសាកល ២០១៩-២០២០ គ្រប់អតិថិជនទាំងអស់ដែលចំណាយចាប់ពី១៥ដុល្លារឡើងទៅ នឹងមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់អនុស្សាវរីយ៍ ដែលរួមមានដូចជា អាវយឺត FURI Times Square មួកសុវត្ថិភាព និងឆ័ត្រយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះ ផ្សារទំនើបនេះ ក៏មានកម្មវិធីប្រគំតន្ត្រីសម័យពីសំណាក់តារាចម្រៀងប្រុស -ស្រីល្បីឈ្មោះជាច្រើនរូបទៀត រហូតដល់រំលងអធ្រាត្រឆ្លងចូលឆ្នាំ២០២០។

សូមរីករាយជាមួយកម្មវិធី ដ៏រីករាយប្រចាំឆ្នាំនៅផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុទាំងអស់គ្នា ៕

ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​បាន​សម្រុក​ទៅលេង​កំសាន្ត​តាម​បណ្តា​ខេត្ត​មាន​សក្តា​នុ​ពល​ទេសចរណ៍​នានា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ជាច្រើន​បាន​នឹង​កំពុង​សម្រុក​ទៅលេង​កម្សាន្ត​ នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​ សម្រាប់​ឪកាសចូល​ឆ្នាំ​សកល​ ឆ្នាំ​ ២០២០​ នេះ​ ខណ​រដ្ឋបាល​ខេត្ត​ក្រុង​របស់​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​យ៉ាង​ជូន​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​។

លោក​តាំង​ សុចិត្រ​ក្រិស្នា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ៣១​ ខែធ្នូ​នេះ​ ឱ្យ​ដឹង​ថា​ ​មកដល់ពេលនេះ​ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​បាន​កក់​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ជាច្រើន​ ដែល​មកលេង​កំសាន្ត​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​ សកល២០២០​។

លោក​បន្ត​ថា​ “ភាគច្រើន​ពួកគេ​ទៅលេង​នៅ​លើ​កោះ​ ដែល​ធ្វើ​កក់​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​អស់ហើយ​ ដែល​ត្រូវ​មានការ​បោះតង់​បន្ថែម​ទៀត​”។

លោក​បន្ត​ថា​ សម្រាប់​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ នៅក្នុង​ក្រុង​ព្រះសីហនុ​ គឺ​មិនទាន់​អស់​នៅឡើយ​ទេ​ ពីព្រោះ​ភាគច្រើន​គេ​ទៅលេង​កោះ​ ជាពិសេស​រមណីយដ្ឋាន​កោះ​រ៉ុង​។

ចំណែក​លោក​សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​ បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​នៅក្នុង​ខេត្តកំពត​នេះ​ មានការ​កក់​បណ្តើរ​ៗហើយ​ ចាប់តាំងពី​ម្សិលមិញ​មក​មក​ម្លេះ​ ខណៈ​ខេត្ត​ក៏បាន​ត្រៀម​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរណ៍​ដោយមាន​ការរៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សាកល២០២០​ នេះ​។

លោក​បន្ត​ថា​ “ការ​ត្រៀម​រៀបចំ​ទទួល​នេះ​ មាន​ទាំង​ការ​ប្រគុំ​តន្ត្រី​ និង​កាំជ្រួច​សម្រាប់​បាញ់​នា​ពេល​រាត្រី​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​បាន​កម្សាន្ត​រីករាយ​”។

ងាក​ទៅកាន់​ភូមិ​ភា​គឥសាន្តវិញ​ លោក​ ង៉ែត​ វិទូ​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ខេត្ត​ភូមិ​ភា​គឥសាន្តនេះ​ គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ បាន​កក់​បន្ទប់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​បាន​ប្រមាណ​ ៦០​ ភាគរយ​ហើយ​មកដល់ពេលនេះ​ និង​បន្ត​កក់​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ នៅ​ឆ្នាំនេះ​ខេត្តរតនគិរី​ ក៏​មាន​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល២០២០ផង​ដែរ​ ដោយមាន​ការ​ប្រគុំ​តន្ត្រី​ និង​បាច់​កាំ​ជ្រូច​ ជាច្រើន​គ្រាប់​ផង​ដែរ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ ឆ្នាំ​ សកល២០២០នេះ​ ។

ចំណែក​ លោក​ង៉ូវ​ សេង​កាក់​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ មិនបាន​ប្រាប់​ពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​កក់​បន្ទប់​នោះ​ទេ​ ដោយ​លោក​ថា​ មិនទាន់​ទទួល​របាយ​កា​ណ៍​ពី​តាម​បណ្តា​សណ្ឋាគារ​ និង​ផ្ទះសំណាក់​។

បើ​តាម​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យដឹង​ថា​ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ តុបតែង​ និង​កែ​លម្អ​សោភ័ណភាព​ក្រុង​សៀមរាប​រួចរាល់​ ដើម្បី​អបអរសាទរ​បុណ្យឆ្លង​ឆ្នាំ​សកល​ ឆ្នា២០២០នា​ពេល​ខាងមុខនេះ​។

ជាមួយគ្នា​នេះ​ ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ចូលរួម​រាប់​ថយក្រោយ​ទាំងអស់គ្នា​នា​រាត្រី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ឈាន​ចូល​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០​ នៅ​សួនច្បារ​ខាងជើង​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប​ឱ្យ​បាន​ច្រើន​កុះករ​៕

អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ាង​ផ្ញើ​សារ​ជូនពរ​ដល់​ញាតិមិត្ត​ បងប្អូន​ និង​ជា​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​

ដោយ​គង់់​ សូ​រិយា​

ភ្នំ​ពេញៈ​ អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​សម្តែង​នូវ​ក្តី​រីករាយ​ ជាមួយ​នឹង​សមិទ្ឋ​ផល​ទទួល​បាន​ និង​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​កាលពី​ឆ្នាំ​ចាស់​ និង​ជូនពរ​ខ្លួនឯង​ សាច់ញាតិ​ អតិថិជន​ក្នុង​ឳកាស​ឆ្នាំ​ថ្មី​ឆ្នាំ២០២០ឲ្យ​សម្រេច​បាន​នូវ​ជោគ​ជ័យ​ថ្មី​ៗបន្ថែម​ទៀត​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​មានប្រសាសន៍​ឲ្យដឹង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃទី៣១​ ធ្នូ​នេះ​ថា​ សូមជូន​ពរ​ឲ្យ​ខ្លួនឯង​ គ្រួសារ​ សាច់ញាតិ​ មិត្ត​ភ័ក្ត​ ប្រជា​ជជន​កម្ពុជា​ និង​ប្រជាជន​ទាំងអស់​នៅ​លើ​ពិភពលោក​ សូមឲ្យ​មាន​សុខភាព​ល្អ​ រកស៊ី​មានបាន​ មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ អ្វី​ៗអាក្រក់​សូម​ចេញ​ឲ្យអស់​ ហើយ​អ្វី​ដែ​លល្អៗ​ ចូល​មក​ច្រើន​ក្នុង​ឆ្នាំ២០២០​។

រីករាយ​ឆ្នាំ​ថ្មី​ ឆ្នាំ២០២០ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​លើ​ពិភពលោក​។

គោរព​ជូន​ពីរ​លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងអគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​៕

រដ្ឋាភិបាលអនុម័គម្រោងវិនិយោគចំនួន៣១មានទុនជាង២,០០០លានដុល្លារក្នុងខែធ្នូ

ដោយវុត្ថា

ភ្នំពេញៈ គិតត្រឹមខែធ្នូឆ្នាំ២០១៩នេះ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តគម្រោ​ងចំនួន៣១ មានទឹកប្រាក់ជាង២,០៦៥លានដុល្លារអាមេរិក លើកគម្រោងជាច្រើនដែលអាចផ្តល់ឪកាសការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ពេញមួយខែធ្នូ ឆ្នាំ២០១៩ នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ក្រុមហ៊ុន “QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៤៤នាក់។

ទី២ ក្រុមហ៊ុ​ន“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៦នាក់។

ទី៣ ក្រុមហ៊ុន “TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៩៨នាក់។ ទី៤-ក្រុមហ៊ុន“S W J (CAMBODIA) GARMENT CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិបូរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥៥កន្លែង។

ទី៥-ក្រុមហ៊ុន “LEADING STAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៨៨១កន្លែង។

ទី៦-ក្រុមហ៊ុន“JAM STAR PACKAGING TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៧៩កន្លែង។ ទី៧ ក្រុមហ៊ុន-“CHEN BROTHERS LIGHTING CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ផ្លិតទឹកជូតកញ្ចក់រថយន្ត និងតម្រង់ខ្យល់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមា​ណ១,៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៤០កន្លែង។

ទី៨ក្រុមហ៊ុន-“QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD.”:គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ៩,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៥០០កន្លែង។

ទី៩-ក្រុមហ៊ុន“JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD.”: គម្រោងបង្កើតរោងចក្រតំឡើងស៊ុរូបថត និងលាបពណ៌ក្រណាត់ឱ្យរឹង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៥កន្លែង។

ទី១០-ក្រុមហ៊ុន“ KING SHORE GLASS (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦០០កន្លែង។

ទី១១-ក្រុមហ៊ុន“OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៤កន្លែង។

ទី១២ ក្រុមហ៊ុន “Gelatine Granule”របស់ក្រុមហ៊ុន “KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៧០កន្លែង។

ទី១៣ ក្រុមហ៊ុន- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។

ទី១៤-ក្រុមហ៊ុន “SCHNEITEC INFINITE CO., LTD”គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៥កន្លែង។

ទី១៥ក្រុមហ៊ុន- “DE HEUS TMH CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៥៥កន្លែង។

ទី១៦-ក្រុមហ៊ុន“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣០កន្លែង។

ទី១៧- ក្រុមហ៊ុន “FHL INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៤កន្លែង។

ទី១៨ក្រុមហ៊ុន -“CXD INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។

ទី១៩-ក្រុមហ៊ុន “AEON MALL (CAMBODIA) CO.,LTD.”គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

ទី២០-ក្រុមហ៊ុន “XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន១.៥០០បន្ទប់ និងមជ្ឈ​មណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥០៩កន្លែង។

ទី២១ ក្រុមហ៊ុន-“BOCC DEVELOPMENT CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១.៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ” មានទុនវិនិយោគប្រមាណ ១.១៨១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦.៣៧០កន្លែង។

ទី២២-ក្រុមហ៊ុន “FUJIAN MEILIDA SHOES DEVELOPMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៧៨៧ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៥២៥កន្លែង។

ទី២៣ ក្រុមហ៊ុន- “SHENG RONG ZHI YI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មចុងយ៉ា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។

ទី២៤ -ក្រុមហ៊ុន “CENTURY CREATION LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រ ផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុងគងពិសី ខេត្តកំពង់ស្ពឹ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១០កន្លែង។

២៥ -ក្រុមហ៊ុន “NINGBO DONGXING (CAMBODIA) ELECTRIC CO., LTD” គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៩៤កន្លែង។

ទី២៦-ក្រុមហ៊ុន “KAMYUM FOOD (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតនំកញ្ចប់ និងស្ករគ្រាប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧២កន្លែង។

ទី២៧-ក្រុមហ៊ុន “JIN THAI FONG (CAMBODIA) NEW BUILDING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦A ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំ​ពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៤កន្លែង។

ទី២៨-ក្រុមហ៊ុន “ET SOLAR TECHNOLOGY (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៨កន្លែង។

ទី២៩ ក្រុមហ៊ុន- “JINTEK PHOTOVOLTAIC TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។

ទី៣០-ក្រុមហ៊ុន “CHIP MONG RETAIL CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៣៨កន្លែង។

ទី៣១ ក្រុមហ៊ុន- “OUTDOOR GEAR (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.០០៩កន្លែង៕