ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនតៃវ៉ានមានបំណងវិនិយោគ ទឹកប្រាក់ប្រមាណ ២០០០លានដុល្លារក្នុងវិស័យវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ។
របាយការណ៍មួយបានបញ្ជាក់កាលពីពេលថ្មីៗនេះថា មានការកើនឡើងនូវភាពជាដៃគូ និងយុទ្ធសាស្រ្ត នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពេលនេះក្រុមហ៊ុនតៃវ៉ាន់ចំនួន១០ ត្រូវបានរាយការណ៍ថា មានចំណងចង់វិនិយោគនៅខេត្តកំពង់ស្ពឺ។
របាយការណ៍បានបង្ហាញថា ចំនួនទឹកប្រាក់វិនិយោគសរុប អាចនឹងមានទំហំទៅដល់២ពាន់លានដុល្លារអាមេរិក សម្រាប់ការវិនិយោគនៅខេត្តកំពង់ស្ពឺ។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយថា ចំនួនទឹកប្រាក់វិនិយោគអតិបរមានេះ នឹងត្រូវទៅចាក់បញ្ចូល នៅក្នុងវិស័យវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលត្រូវការជាចាំបាច់។
ខណៈកម្ពុជាមានសារៈសំខាន់ខាងសេដ្ឋកិច្ចច្រើន លើវិស័យកសិកម្ម ក្រុមហ៊ុនតៃវ៉ាន់ទាំងនេះ កាន់តែចាប់អារម្មណ៍ក្នុងការដាំដុះស្រូវ កៅស៊ូ និងដូង។
ថ្មីៗនេះការតភ្ជាប់ផ្លូវរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុត្រូវបានធ្វើឱ្យប្រសើរឡើង។ នេះអាចជាហេតុផលសម្រាប់ការចាប់អារម្មណ៍ថ្មីៗ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនជាច្រើន។
លោកសំណាងបន្ថែមថា “នៅថ្ងៃអាទិត្យទី២ ខ្ញុំជួបជាមួយអ្នកវិនិយោគតៃវ៉ាន់១០ នាក់។ ពួកគេបាននិយាយថា ពួកគេចង់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ ការវិនិយោគពីវិនិយោគិនបរទេស មិនត្រឹមតែបង្កើតឱកាសការងារថ្មី សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏នាំមកនូវបច្ចេកវិទ្យាថ្មីមកកាន់កម្ពុជាផងដែរ”។
លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំង១០ ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគរួមមានក្រុមហ៊ុនធំៗរបស់តៃវ៉ាន់ ដូចជា China Hainan Natural Rubber Industry Group Co Ltd ក្រុមហ៊ុន Hainan State Farms Holding Group Co Ltd និងក្រុមហ៊ុន Hainan Ruixiang Tropical Economic Investment Group Co Ltd ជាដើម៕






















