ក្រុមហ៊ុន​ជប៉ុន​ និង​ថៃ​សហការ​គ្នា​បង្កើន​ការ​លក់​រថ​យន្ត​ស្ទួ​ចនៅ​កម្ពុជា​ និង​ប្រទេស​ចំនួន៤ទៀត​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Italthai​ Industrial​ Co​ ដែល​ជា​អ្នកនាំ​ចូល​ និង​ចែកចាយ​គ្រឿងម៉ាស៊ីន​ធុន​ធ្ងន់​ ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ Italthai​ Group​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Tadano​ Ltd​ របស់​ជប៉ុន​ដើម្បី​បង្កើន​ការ​លក់​រថ​យន្ត​ស្ទួច​ (Crane​) នៅក្នុង​ប្រទេស​ចំនួន៥​ នៃ​តំបន់​ឥណ្ឌូចិន​ ជាមួយ​ការ​រំពឹង​ការ​ទុក​ការ​លក់​ ដល់ទៅ ២ពាន់​លាន​បាត​នៅ​ឆ្នាំ២០២៤​។

កាលពី​ម្សិលមិញ​ក្រុមហ៊ុន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួមគ្នា​មួយ​ ជាមួយ​ក្រុមហ៊ុន​តា​ Tadano​ ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ Kagawa​ ប្រទេស​ជប៉ុន​ការ​រយៈពេល​ ៥ឆ្នាំ​។ នេះ​បើ​យោង​កាសែត​បាងកក​ប៉ុស្តិ៍​។

ភាគី​ទាំងពីរ​បាន​បង្កើត​ក្រុមហ៊ុន​ Tadano​ Italthai​ Ltd​ កាលពី​ខែឧសភា​ កន្លងមក​ ដោយមាន​ដើមទុន​ចុះបញ្ជី​ចំនួន៥០លាន​បាត​។ ក្រុមហ៊ុន ​Tadano​ កាន់កាប់​ភាគហ៊ុន​ ៤៩ភាគរយ​ ខណៈ​ក្រុមហ៊ុន ​Italthai​ Industrial​ កាន់កាប់​ភាគហ៊ុន ៤៨ភាគរយ​ និង​ក្រុមហ៊ុន​ MHCB​ Consulting​ Thailand​ Co​ កាន់​ភាគហ៊ុន​ដែល​នៅសល់​។

ការ​បណ្តាក់​ទុន​នេះ​ នឹង​ត្រួតពិនិត្យ​លើ​ទីផ្សារ​រថយន្ត​ស្ទូច​របស់​ក្រុមហ៊ុន​ Tadano​ នៅ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ និង​ថៃ​។

លោក​ Koichi​ Tadano​ ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ជប៉ុន​ បាន​មានប្រសាសន៍​ថា​ ទីផ្សារ​គ្រឿងយន្ត​ស្ទូច​របស់​ថៃ​ មាន​សមត្ថភាព​កើនឡើង​បន្ថែម​ទៀត​ ដោយសារតែ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​វិស័យ​សំណង់​។

រូបតំណាង

លោក​ Tadano​ បាន​មានប្រសាសន៍​ថា​ “ថៃ​គឺជា​ប្រទេស​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ Tadano​ ដោយសារតែ​រដ្ឋាភិបាល​មាន​គម្រោ​ងធំៗ​ជាង៤០​ ដែល​កំពុង​ត្រូវ​បាន​គ្រោងទុក​ និង​អភិវឌ្ឍន៍​ក្នុង​កំឡុង​ឆ្នាំ​ ២០២០​-២៤​”៕

ក្រុមហ៊ុន​ Tadano​ មាន​ទីតាំង​ផលិត​នៅ​ប្រទេស​ជប៉ុន​ អាល្លឺម៉ង់​ អាមេរិក​ និង​ថៃ​។ រថ​យន្ត​ស្ទួច​គ្រប់​ប្រភេទ​នឹង​ចេញពី​កន្លែង​ផលិតកម្ម​ទាំងនេះ​ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ ៥ ខាងលើ​។

ក្រុមហ៊ុន​ Italthai​ Industrial​ ចែកចាយ​គ្រឿងសំណង់​ និង​គ្រឿងម៉ាស៊ីន​ឧស្សាហកម្ម​ជាច្រើន​រួមមាន​ Volvo​ និង​Tadano​។

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ក្រោយពេល​លក់​ដល់​ក្រុមហ៊ុន​ម៉ាក​ទាំង​ ១៤​ សាខា​នៅ​ថៃ​ និង​ឡាវ​។

លោក​ Yuthachai​ Charanachitta​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Italthai​ Group​ បាន​និយាយ​ថា​ ប្រទេស​ផ្សេងទៀត​មាន​សក្តា​នុ​ពល​ក្នុង​ការជំរុញ​ការ​លក់​រថ​យន្ត​ស្ទួច​ ពីព្រោះ​រដ្ឋាភិបាល​របស់​ពួកគេ​កំពុង​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។

ការ​បណ្តាក់​ទុន​នេះ​មាន​វត្តមាន​នៅ​កថៃ​ ឡាវ​ និង​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​ ២០១៨​៕

ក្រសួង​សាធារណៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នឹង​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ China​ Railway​ International​ Group​ C, Ltd​ ដើម្បី​សិក្សា​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិ​សាស្រ្ត​ភ្នំពេញ​ បាវិត​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ គម្រោង​ដែល​នឹង​ចុះហត្ថលេខា​នៅ​រសៀល​នេះ​ គ្រាន់តែ​ជា​គម្រោង​ក្របខណ្ឌ​របស់​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ សម្រាប់​សិក្សា​ប៉ុណ្ណោះ​ បន្ទាប់ពី​សិក្សា​ និង​ដឹងពី​តម្លៃ​ថ្លៃ​អស់​ប៉ុន្មាន​រួចរាល់​ហើយ​នោះ​ នឹង​ធ្វើ​កុងត្រា​មួយទៀត​ចាប់ផ្តើម​សាងសង់​ហើយ​។

លោក​បន្ត​ថា​ “នេះ​គឺជា​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ ដែល​សិក្សា​រួចហើយ​ គឺ​សាងសង់​ដោយក្រុម​ហ៊ុន​ China​ Rail​ Way​ International​ Group​ .,Ltd​ នេះ​”។ លោក​បន្ត​ថា​ “មានន័យថា​ ក្រសួង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​តែមួយ​ប៉ុណ្ណោះ​ គឺ​ក្រុមហ៊ុន​ដែល​នឹង​ចុះហត្ថលេខា​នៅ​រសៀល​នេះ​”។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ (Phnom​ Penh​-Bavet​ Expressway​) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ មាន​ប្រវែង​សរុប​ប្រហែល​ ១៣៥​ គ.ម​។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា​ ០៤គន្លង​ តួ​ផ្លូវ​មាន​ទទឹង​ ២៥​,៥ ម៉ែត្រ​។ ខ្សែ​ផ្លូវ​នេះ​ នឹង​ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កាត់តាម​ខេត្តកណ្តាល​ ខេត្តព្រៃវែង​ និង​ខេត្តស្វាយរៀង​ ឆ្ពោះទៅ​ក្រុង​បាវិត​ ព្រំដែន​កម្ពុជា​-វៀតណាម​។

យោង​តាម​របាយការណ៍​សិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន ​(JICA​) ផ្លូវ​ល្បឿន​លឿន​នេះ​ ជា​ប្រភេទ​ផ្លូវ​លើ​អាកាស​ (Viaduct​) ប្រវែង​ប្រហែល​ ១២​ គ.ម​ មាន​លូ​ប្រអប់​ (Box​ Culvert​) ប្រវែង​ប្រហែល​ ២៨​,៤ គ.ម​ និង​ជា​ប្រភេទ​ ផ្លូវ​លើកកម្ពស់​ (Embankment​) ប្រវែង​ប្រហែល​ ៨៥​,៨ គ.ម​។ ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-បាវិត​ មានផ្លូវ​បំបែក​ ប្តូរ​ទិស​ (Inter​-Change​) ចំនួន​ ៧ កន្លែង​ កន្លែង​ឈប់សម្រាក​ ៦កន្លែង​ និង​ច្រក​ទ្វារ​ ព្រំដែន​ថ្មី​ចំនួន១ផង​ដែរ​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ ត្រូវ​បាន​បញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ និង​កំពុង​ស្ថិត​ក្នុង​ ដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង​ និង​ប្រភព​ថវិកា​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម​ ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ស្តី​ពី​ការជំរុញ​ការសិក្សា​ និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-ម៉ុ​កបៃ​ រួចរាល់​ផង​ដែរ​។

ព៌​តមាន​លំអិត​ពី​ការ​ចុះហត្ថលេខា​នេះ​ គេហទំព័រ ​Propertyarea.asia ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជូន​នា​ពេលរសៀល​នេះ​៕

ប្រតិភូ​ធនាគារពិភពលោក​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​សាធារណៈ​ដើម្បី​លើកឡើង​ពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គណៈប្រតិភូ​នៃ​ធនា​គារ​ពភព​លោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ បាន​ចូល​ជួបពិភាក្សា​ការងារ​មួយចំនួន​ ជាមួយ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការពិគ្រោះ​យោបល់​ស្ដីពី​ បញ្ហា​អាទិភាព​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ប្រតិភូ​ធនាគារពិភពលោក​ដឹកនាំ​ដោយ​លោក​ Benoit​ Bosquet​ នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ី​ហ្វិ​ច បាន​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុល​ និង​ពិភាក្សា​ការងារ​សំ​ខាន់​ៗមួយចំនួន​ ដែល​បង្ហាញ​ពី​ការស្វែងរក​គន្លឹះ​ និង​វិធី​ដោះស្រាយ​បញ្ហា​អាទិភាព​នៃ​ការ​អភិវ​ឌ្ឍ​នៅ​កម្ពុជា​ប្រកបដោយ​ចីរភាព​។

នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ខាងលើ​នេះ​ ភាគី​ទាំងពីរ​ក៏បាន​ផ្តោត​សំខាន់​ទៅលើ​ការអនុវត្ត​គម្រោង​កែ​លម្អ​ការ​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​វិស័យ​ដែល​មាន​សក្តា​នុ​ពល​ សម្រាប់​ការចូលរួម​នា​ពេល​អនាគត​ រួម​ទាំង​ការសិក្សា​អំពី​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាស​ធា​ តុ​និង​ទឹកជំនន់​ នៅក្នុង​ក្រុង​សៀមរាប​ និង​ទីក្រុង​នានា​ជាច្រើន​ទៀត​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ បាន​គូសបញ្ជាក់​អំពី​វឌ្ឍនភាព​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​ជំនួយ​បច្ចេកទេស​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​ (Technical​ Cooperation​ Project​, TCP​) ទាក់ទង​នឹង​ការ​តាក់តែង​ច្បាប់​ ការរៀបចំ​បទដ្ឋាន​បច្ចេកទេស​ និង​ផែនការមេ​ ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ការគ្រប់គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ “ក្រសួង​នៅតែ​ត្រូវការ​អ្នកជំនាញ​ និង​អ្នកបច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ជួយ​បង្កើន​ចំណេះដឹង​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ទៀត​ ដល់​មន្ត្រី​ក្រសួង​ ដើម្បី​អាច​រៀបចំ​គោលនយោបាយ​ទឹក​កខ្វក់​ បទប្បញ្ញត្តិ​ច្បាប់​ ការគ្រប់គ្រង​ និង​ការសាងសង់​បណ្តាញ​ និង​ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នានា​នៅ​ទូទាំង​ប្រទេស​”។

ភ្ជាប់​ជាមួយនឹង​ដំណោះស្រាយ​បញ្ហា​រំដោះ​ទឹក​កខ្វក់​ ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​ក្នុងចំណោម​ចំនួន​ ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ កាលពីដើម​សប្ដាហ៍​នេះ​ នៅ​ត្រឹម​រសៀល​ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​បាន​បើក​កិច្ចប្រជុំ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​បឹង​ជើងឯក​ ក្នុង​ភូមិ​សា​ស្រ្ដសង្កាត់​ចាក់អង្រែលើ​ និង​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ (ម្ចាស់​គម្រោង​) និង​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ SAWAC​ Consultants​ (CAMBODIA​) Co​., Ltd​. ដោយ​សម្រេច​គាំទ្រ​ឱ្យ​ចាប់ផ្តើម​អនុវត្តន៍​ ទៅតាម​គម្រោង​ដែល​បាន​គ្រោងទុក​ជាស្ថាពរ​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ Royal​ One​ បាន​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ដូច​ការ​គ្រោងទុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ ​Royal​ One​ ​ដែល​ជា​អគារ​ភ្លោះ​កំពស់ ៦៨ជាន់​ របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ បាន​ចាប់ផ្តើម​បើក​ការ​ដ្ឋាន​សាង់​សាង់​ជា​ផ្លូវការ​ បន្ទាប់ពី​ស្វែងរក​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​សាងសង់​បាន​។

នៅក្នុង​បរិវេណ​ការ​រដ្ឋា​ននៃ​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ នៅ​ថ្ងៃទី៤ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ គេ​សង្កេតឃើញ​មាន​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ SH​ Tech​ ​បាន​នឹង​កំពុង​ដំណើរ​សាងសង់​របស់​ខ្លួន​។ កាលពី​ម្សិលមិញ​នេះ​ផង​ដែរ​ គេ​ឃើញ​មានការ​រៀបចំ​ពិធី​ក្រុងពាលី​បុក​គ្រឹះ​សង​អគារ​នេះ​ ដោយមាន​ការចូលរួម​ពី​ម្ចាស់​អគារ​ និង​កម្មករ​សំណង់​ជាច្រើន​នាក់​នៅក្នុង​ការ​រដ្ឋា​ននៃ​អគារ​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​រួមគ្នា​ជាមួយ​វិនិយោគិន​ចិន​ បោះទុន​ទឹកប្រាក់​ចំនួន២៣០លាន​ដុល្លារ​ សាង​សាង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់៦៨ជាន់​នេះ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​ ព្រមទាំង​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​ អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Royal​ One​ នឹង​មាន​សេវាកម្ម​ចម្រុះ​ដូចជា​ ខុន​ដូ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ ក្លឹប​កំសាន្ត​ ក្លឹប​ហាត់ប្រាណ​ ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។

គំរោង​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៤​,០៣៦ម៉ែត្រការ៉េ​ និង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៥ឆ្នាំ​។ ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​ នឹង​ចូលរួម​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​មាតុប្រទេស​ និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរ​ជាតិ​៕

តើ​ដី​នៅ​តំបន់​បឹងកក់​កើនឡើង​ដល់​តម្លៃ​ប៉ុន្មាន​ហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​បាន​លើល​ឡើង​ថា​ ដីធ្លី​នៅក្នុង​តំបន់​បឹងកក់​នា​ពេល​បច្ចុប្បន្ន​នេះ​ មានតម្លៃ​ចាប់ពី​ ៣៥០០​ ទៅ ៤២០០ដុល្លារ​សហរដ្ឋ​អាម​រិក​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ដោយសារ​តំបន់​នេះ​ជា​តំបន់​ពាណិជ្ជ​កណ្តាល​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី​តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន ​Amatak​ Property​ Service​ ​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុងរយៈពេល២ទៅ៣ឆ្នាំ​ ទៅមុខ​ទៀត​ ដី​តំបន់​បឹងកក់​នេះ​ នឹង​មានតម្លៃ​រហូតដល់៥០០០​ ទៅ៦០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ដូច​តំបន់​បឹងកេងកង​ ព្រោះ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​ និង​មានការ​រីកចម្រើន​ខ្លាំង​ជាង​ក្នុង​តំបន់​នានា​ក្នុង​រាជ​ភ្នំពេញ​។

លោកស្រី​បន្ត​ថា​ “តម្លៃ​ដី​នៅ​តំបន់​នេះ​នឹង​កើនឡើង​ខ្ពស់​បន្ថែម​ទៀត​ ដោយសារ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ និង​កំពុង​ប្រែក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក​នា​ពេល​អនាគត​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តំបន់​បឹងកក់​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ទំនើប​បំផុត​ ក្នុង​រាជធានី​ភ្នំពេញ​ក្នុងរយៈពេល ២ឆ្នំា​ទៅមុខ​ទៀត​ ក្នុងចំណោម​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​។លោក​ថា​ តំបន់​បឹងកក់​គឺជា​តំបន់​ ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​បំផុត​ ក្នុងចំណោម​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារតែ​តំបន់​នេះ​ មាន​គម្រោង​វិនិយោគ​ជាច្រើន​ ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ល្អ​ អគារ​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដ្ឋាន​ជាច្រើន​ផង​ដែរ​។

លោក​បន្ត​ថា​ “បើ​ទោះបី​តំបន់​នេះ​ ជា​តំបន់​ថ្មី​ក៏ដោយ​ក៏​គ្មានអ្វី​ជា​បញ្ហា​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​អគារ​ផ្សេង​ផ្សេង​ឡើយ​ ​មិន​ដូចជា​ការរិះគន់​ពីសំណាក់​មនុស្ស​មួយចំនួន​ឡើយ​”៕

តំបន់​ជ្រៃធំ​នឹង​ក្លាយជា​បេះដូង​របស់​ខេត្តកណ្តាល​

ដោយ​ រ៉ា​ណេត​

កណ្តា​ល៖​ តំបន់​ជ្រៃធំ​ ដែល​រដ្ឋាភិបាល​កំពុងតែ​ធ្វើការ​អភិវឌ្ឍ​ ដើម្បី​កែប្រែ​មុខមាត់​ក្នុងនាម​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ កម្ពុជា​ – វៀតណាម​ នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​ក្លាយ​ទៅ​មណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​ ក្នុង​ការដោះដូរ​ទំនិញ​ និង​ជា​បេះដូង​យ៉ាង​សំខាន់​របស់​ខេត្ត​កណតាល​ទាំងមូល​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ខេត្តកណ្តាល​។

ផ្អែក​តាម​សន្ទុះ​នៃ​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ណង់​ធំៗ​ក្រោម​ការ​បណ្តាក់​ទុន​វិនិយោគ​ ពីសំណាក់​អ្នកជំនួញ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ជាពិសេស​ក្រុមហ៊ុន​ចិន​តែម្ដង​ បាន​ជំរុញ​ឱ្យ​តំបន់​ជ្រៃធំ​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ក្នុង​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ និង​ជា​ច្រក​ទ្វារ​អន្តរជាតិ​សម្រាប់​ដោះដូរ​ទំនិញ​។

លោក​នៃ​ ចារី​ អភិបាលរងខេត្ត​កណ្តាល​ មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ប្លង់​គោល​ប្រើប្រាស់​ដី​ ទីប្រជុំជន​ជ្រៃធំ​ ឃុំ​សំពៅពូន​ ស្រុក​កោះធំ​ សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​អភិរក្ស​ប្រកបដោយ​ចីរភាព​ កាលពី​ព្រឹក​ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​សាលាខេត្ត​កណ្តាល​ថា​ តំបន់​ព្រំដែន​ជ្រៃធំ​ និង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ ប្រែក្លាយ​ជា​បេះដូង​របស់​ខេត្ត​កណ្ដាល​ និង​មានការ​រីកចម្រើន​ពិតប្រាកដ​នា​ពេល​អនាគត​ បន្ទាប់ពី​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ប្លង់​គោល​។

លោក​បាន​បញ្ជាក់​ថា​ “ទៅ​ថ្ងៃ​អនាគត​តំបន់​ជ្រៃធំ​ និង​ក្លាយជា​ទីប្រជុំជន​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​តាមរយៈ​ការកំណត់​តំបន់​ប្រើប្រាស់​ដី​សមស្រប​ ដូចជា​ តំបន់​លំនៅឋាន​ កសិកម្ម​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ទេសចរណ៍​ រដ្ឋបាល​ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​ធ្វើឲ្យ​តំបន់​ព្រំដែន​ជ្រៃធំ​ ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ ក្លាយជា​បេះដូង​របស់​ខេត្ត​កណ្ដាល​ និង​មានការ​រីកចម្រើន​ពិតប្រាកដ​នា​ពេល​អនាគត​”។

អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​បនី​យក​ម្ម​ និង​សំណង់​ លោក​មាន​ ច័ន្ទ​វ៉ាន់​នី​ បាន​លើកឡើង​ថា​ ប្លង់​គោល​ដី​ទីប្រជុំជន​ជ្រៃធំ​ ឃុំ​សំពៅពូន​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ត្រូវ​បានសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​សេចក្ដីសម្រេច​លេខ​ ០០៥​ សសរ ចុះ​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៨​។

លោក​បាន​បន្ត​ថា​ “ការរៀបចំ​ដែនដី​ និង​នគរូបនីយកម្ម​ ត្រឹមត្រូវ​បាន​រួមចំណែក​ក្នុង​ការធានា​ការ​អភិវឌ្ឍ​ និង​អភិរក្ស​ ប្រកបដោយ​ចីរភាព​ តុល្យភាព​ និង​សមធម៌​ ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុងរង្វង់៧ភាគរយ​ ក្នុង១ឆ្នាំ​ តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ​ និង​ការសាងសង់​ជា​រៀងរាល់​ឆ្នាំ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ខេត​ អឹ​ព្រេហ្សល​ (KAT​ APPRAILSAL​) អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​ តម្លៃ​ដី​ និង​អចលនទ្រព្យ​នានា​កើនឡើង​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​មានការ​រីក​លូតលាស់​ និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។

អ្នកនាង​បាន​បញ្ជាក់​ថា​ “ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ នៅ​តំបន់​នេះ​កើនឡើង​ខ្លាំង​ ក៏​ព្រោះតែ​តំបន់​ច្រក​ជ្រៃធំ​មានការ​អភិវឌ្ឍ​លឿន​ ដែល​វា​ក្រៅពី​ជា​ច្រកចេញ​ចូល​ និង​ដឹកជញ្ជូន​នូវ​ទំនិញ​រវាង​កម្ពុជា​ -វៀតណាម​ វា​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ជាពិសេស​ជនជាតិ​ចិន​ និង​ម៉ាឡេស៊ី​ ដែល​ភាគច្រើន​ពួកគេ​ផ្តោត​សំខាន់​ លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​សំណង់​”។

អ្នកនាង​បន្ត​ថា​ “វិស័យ​សំ​ណង់​ធំៗ​ដែល​កំពុង​សម្រុក​សាងសង់​ រួមមាន​ដូចជា​ សណ្ឋាគារ​ ផ្ទះសំណាក់​ កាស៊ីណូ​ មណ្ឌល​កម្សាន្ត​ អាហារដ្ឋាន​ និង​ហាង​លក់ទំនិញ​ ហើយក៏​មានការ​វិនិយោគ​ផ្នែក​រោងចក្រ​ផង​ដែរ​”៕

អាមេរិក​ចាប់ផ្តើម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​បារាំង​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ថា​ ខ្លួន​នឹង​កាត់បន្ថយ​ពន្ធ ១០០ភាគរយ​លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ ២​,៤ ពាន់​លាន​ដុល្លារ​ និង​រួមមាន​ស្រា​សំ​ប៉ាញ​ កាបូប​ច្នៃ​ និង​ឈីស​។

ពន្ធគយ​លើ​ការនាំចូល​របស់​បារាំង​កើតឡើង​ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី​ នៃ​សេវាកម្ម​ឌីជីថល​បារាំង​ ដែល​ដាក់​ការ​ដក​ពន្ធលើប្រាក់ចំណេញ៣ភាគរយ​ លើ​ក្រុមហ៊ុន​ឌីជីថល​ដែល​រកចំណូល​បាន​ជាង ២៧​,៨៦​លាន​ដុល្លារ​ នៅ​បារាំង​ និង ៨៣០លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ពន្ធ​ថ្មីនេះ​គឺ​សំដៅ​ដោយ​ផ្ទាល់​ ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ដូចជា​ Facebook​ Apple​ និង​ Amazon​។

ឯកអគ្គ​រដ្ឋ​អាមេរិក​ លោក​ Robert​ Lighthizer​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​ USTR​ ថា​ “ការសម្រេច​ចិត្ត​របស់​USTR​ (តំណាង​ពាណិជ្ជកម្ម​អាមេរិក​) នៅ​ថ្ងៃនេះ​ផ្ញើ​សញ្ញា​យ៉ាង​ច្បាស់​ថា​ អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំង​នឹង​ច្បាប់​ពន្ធ​ឌីជីថល​ ដែល​រើសអើង​ ឬដាក់បន្ទុក​មិន​ត្រឹមត្រូវ​លើ​ក្រុមហ៊ុន​អាមេរិក​”។

លោក ​Lighthizer​ បាន​បន្ថែម​ថា​ “USTR​ ផ្តោត​លើ​ការ​ប្រឆាំង​ការ​កើនឡើង​ នៃ​ការ​គាំពារ​និយម​ របស់​បណ្តា​ប្រទេស​ជាស​មា​ជិ​កសហ​ភាព​អ៊ឺ​រ៉ុប​ ដែល​ផ្តោត​លើ​ក្រុមហ៊ុន​អាមេរិក​ ដោយ​អយុត្តិធម៌​ មិនថា​តាមរយៈ​ពន្ធ​សេវាកម្ម​ឌីជីថល​ ឬកិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេងទៀត​ ដែល​ផ្តោត​លើ​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល​ឈានមុខ​របស់​អាមេរិក​”។

ពន្ធគយ​នេះ​ផ្តោត​លើ​វិស័យ​ស្រា​ ដែល​រកចំណូល​បាន​ច្រើន​ កាបូបដៃ​ និង​គ្រឿងសំអាង​របស់​បារាំង​ ដែល​មិន​មាននៅ​ក្នុង​ការដំឡើង​ពន្ធ២៥ភាគរយ​ របស់​រដ្ឋាភិបាល​អាមេរិក​ទៅលើ​ផលិតផល​របស់​អ៊ឺ​រ៉ុ​បកា​លពី​ខែ​ តុលា​។

បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ​Donald​ Trump​ បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​សហភាព​អឺរ៉ុប​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​បាន​ប្តេជ្ញា​សងសឹក​ ចំពោះ​អ្វី​ដែល​លោក​ចាត់ទុកថា​ជា​ ទណ្ឌកម្ម​ពាណិជ្ជកម្ម​។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​បារាំង​ លោក​ Bruno​ Le​ Maire​ បាន​និយាយ​កាលពី​ខែ​ តុលា​ថា​ “យើង​ (អឺរ៉ុប​) នឹង​ធ្វើការ​ដាក់ទណ្ឌកម្ម​ស្រដៀងគ្នា​នេះ​ នៅក្នុង​ប៉ុន្មាន​ខែ​ទៀត​ប្រហែលជា​រឹតតែ​ពិបាក​ថែមទៀត​ ក្នុង​ក្របខ័ណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​ទាំងនេះ​”។

ប្រធាន​ថ្មី​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​ លោកស្រី ​Christine​ Lagarde​ បាន​និយាយ​កាលពី​ខែមុន​ថា​ សេដ្ឋកិច្ច​ពិភពលោក​ ត្រូវតែ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ទាំងអស់​ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យ​មាន​សុខភាព​ល្អ​។ លោកស្រី​បាន​ផ្តោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​ជា​កត្តា​ចម្បង​មួយ​ ដែល​រារាំង​កំណើន​ផលិតផល​សរុប​ ក្នុង​កស្រុក​នៅ​ជុំវិញ​ពិភពលោក​ និង​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។

លោកស្រី​ Lagarde​ មានប្រសាសន៍​ថា​ “ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ ដែល​កំពុង​កើតមាន​ និង​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​ កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃ​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំមុន​”។ លោកស្រី​បន្ថែម​ថា​ “កត្តា​នេះ​ បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​”។

អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ខែមុន​ដែល​បង្ហាញថា​ សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក​ កំពុង​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​។

លោក ​Laurence​ Boone​ ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ​ OECD​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​ស្តី​ពី​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថា​ “ក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លងមក​ លទ្ធផល​និង​កំណើន​សេដ្ឋកិច្ច​សកល​ បាន​ធ្លាក់ចុះ​ជាលំដាប់​ ស្រប​ពេល​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ និង​លំហូរ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទន់ខ្សោយ​”៕

វិភាគ​៖ រលក​សេដ្ឋកិច្ច​ នយោបាយ​ និង​លក្ខខ័ណ្ឌ​ភូមិសាស្ត្រ​ពិតជា​ធ្វើឲ្យ​ក្រុង​បាវិត​ស្លោក​ស្រពោន​ឬ?

វិភាគ​៖ រលក​សេដ្ឋកិច្ច​ នយោបាយ​ និង​លក្ខខ័ណ្ឌ​ភូមិសាស្ត្រ​ពិតជា​ធ្វើឲ្យ​ក្រុង​បាវិត​ស្លោក​ស្រពោន​ឬ?
វិភាគ​៖ រលក​សេដ្ឋកិច្ច​ នយោបាយ​ និង​លក្ខខ័ណ្ឌ​ភូមិសាស្ត្រ​ពិតជា​ធ្វើឲ្យ​ក្រុង​បាវិត​ស្លោក​ស្រពោន​ឬ?

ដោយ​យិន​ លាង​គង់​ ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​

ក្រុង​បាវិត​៖ នៅពេល​និយាយ​ពី​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ កត្តា​សំខាន់​ដំបូង​ដែល​អ្នក​វិនិយោគ​ឆ្លាតវៃ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ គឺ​ពួកគេ​សិក្សា​ពីទី​តាំង​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​កត្តា​ប្រជា​សាស្រ្ត​ ដែល​ចំណុច​សំខាន់​ទាំង​បី​នេះ​ ជា​កំលាំង​ចលករ​សំខាន់​ ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​នៅតែ​រស់​រវើក​។

ក្រុង​បាវិត​ មិន​ខុសពី​ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​ ដែល​មូលដ្ឋាន​ទាំង​បី​ ពិតជា​រង​រលក​តូច​មួយ​បាន​បក់បោក​ក្នុងរយៈពេល​ខ្លី​ ដោយសារ​ការ​បិទ​ហ្គេម​អន​ឡា​ញរ​បស់​រដ្ឋាភិបាល​យ៉ាង​តក់ក្រហល់​ ប៉ុន្តែ​តើ​ការ​បិទ​ហ្គេម​អន​ឡាញ​ ពិតជា​សម្លាប់​សេដ្ឋកិច្ច​និង​ធ្វើឲ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ស្លោក​ស្រពោន​ឬ??។

មុន​ឆ្លើយ​សំណួរ​នេះ​ គឺ​យើង​ពិនិត្យ​លើក​ត្តា​សំ​ខាន់​ៗដែល​បាន​លើកឡើង​ខាងលើ​ជាមុន​សិន​។

កត្តា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវគោក​

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាស​រសៃ​ឈាម​សេដ្ឋកិច្ច​ ប្រៀប​ដូចជា​សរសៃ​ឈាម​នៅក្នុង​រាងកាយ​របស់​យើង​ ដែល​បាន​ដើរតួ​ដូចជា​ទុយោ​មួយ​ សម្រាប់​ចែកចាយ​ឈាម​ទៅ​ចិញ្ចឹម​ផ្នែក​នៃ​សារពាង្គកាយ​ដទៃទៀត​។ ដូចគ្នានឹង​ក្រុង​បាវិត​ ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ការ​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ពី​ប្រទេស​វៀតណាម​ មកកាន់​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​បាន​និង​កំពុង​ពន្លឿន​។

ចំណែក​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​កម្ពុជា​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ ថ្នល់​របស់​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ ដើម្បី​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​នេះ​សិក្សា​ និង​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅកាន់​ក្រុង​បាវិត​នា​ពេល​ឆាប់​ៗនេះ​ ខណៈ​ផ្លួវ​នេះ​ត្រូវ​បាន​សិក្សា​ ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន ​(JICA​) ​រួច​ហើយ​ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់ ៣៨០០លាន​ដុល្លារ​អាមេរិក​។

ជាមួយនឹង​លក្ខខ័ណ្ឌ​អំណោយផល​ នៃ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទាំងនេះ​ ក្រុង​បាវិត​ក៏​មាន​កំពង់ផែ​ទឹកជ្រៅ​នៅ​ប្រទេស​វៀតណាម​ “ជា​ខ្នងបង្អែក​” ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ផលិតផល​វាយ​ណភ័​ណ្ឌ​ កង់​ និង​សម្ភារៈ​ធ្វើដំណើរ​ដទៃទៀត​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លើស​ពីនេះ​ផ្លូវជាតិ​លេខ១​ និង​ផ្លូវ​ល្បឿន​លឿន ​(នា​ពេល​អនាគត​) បាន​និង​កំពុង​ដើរតួ​នាទី​តភ្ជាប់​ មិន​ត្រឹម​ក្របខ័ណ្ឌ​ទ្វេរ​ភាគ ​(កម្ពុជា​ វៀតណាម​) ប៉ុណ្ណោះទេ​ ប៉ុន្តែ​វាត​ភ្ជាប់​ជាមួយ​ថ្នាក់​តំបន់​ តាមរយៈ​គោលនយោបាយ​ត្បូង​ ត្បូង​របស់​អាស៊ាន​ និង​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​របស់​មហាយក្ស​ចិន​ផង​ដែរ​។

បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ និង​កំពុង​ពង្រីក​ផ្លូវជាតិ​លេខ៥​ ដោយ​អូស​ខ្សែ​ជីពចរ​ សេដ្ឋកិច្ច​នេះ​ ចេញពី​ភាគ​ពាយ័ព្យ​ប្រទេស​ មកកាន់​រាជធានី​ភ្នំពេញ​ តាមរយៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដើម្បី​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ១​ នា​ពេល​បច្ចុប្បន្ន​ និង​តភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​នា​ពេល​អនាគត​ផង​ដែរ​។

នេះ​ជា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដ៏​សំខាន់​ ដែល​ជា​ការ​គិត​គូ​ប្រកបដោយ​ចក្ខុវិស័យ​យ៉ាង​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​ ពិសេស​ប្រទេស​ជា​មិត្ត​ ព្រោះ​ជប៉ុន​មិនមែន​ជួយ​សាងសង់​ស្ពាន​អ្នកលឿង ​(ត្យឹ​បា​សា​) ត្រឹម​ក្របខ័ណ្ឌ​មិត្តភាព​នោះ​ទេ​ ប៉ុន្តែ​ក៏​ក្នុង​ក្របខ័ណ្ឌ​ពង្រីក​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ និង​ភូមិ​សាស្រ្ត​នយោបាយ​របស់​ខ្លួន​ផង​ដែរ​។

ហេ​ដ្ឋា​រចនាសម្ព័ន្ធផ្លូវទឹក​

ព្រះអាទិត្យ​មិន​លិច​នៅ​ក្រុង​បាវិត​នោះ​ទេ​ ព្រោះ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ផ្លូវគោក​ និង​ផ្លូវទឹក​ត្រូវ​បាន​គូសវាស​រួចជាស្រេច​ ពិសេស​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​បាន​និង​កំពុង​ពង្រីក​ខ្លួន​កាន់តែ​ច្រើន​មកកាន់​តំបន់​នេះ​។ ក្របខ័ណ្ឌ​ផ្ទៃក្នុង​កម្ពុជា​ គឺ​កម្ពុជា​មាន​កំពង់​ផែ​ស្វយ័ត្នភ្នំ​ពេញ​ ដែល​ជួយ​សម្រួលការ​ដឹកជញ្ជូន​ ទៅកាន់​កំពង់ផែ​វៀតណាម​ ប៉ុន្តែ​ក្របខ័ណ្ឌ​តំបន់​ គឺ​ម្ចាស់​រោងចក្រ​ សហគ្រាស​នានា​បាន​ និង​កំពុង​សម្លឹង​មើល​អត្ថ​ប្រយោជន៍​នៃ​ភូមិ​សាស្រ្ត​នយោបាយ​ និង​ភូមិ​សាស្រ្ត​សេដ្ឋកិច្ច​ ដែល​មាន​ភាព​អំណោយផល​លើ​ការ​ដឹកជញ្ជូន​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត​ ទៅកាន់​កំពង់ផែ​ទឹកជ្រៅ​របស់​វៀតណាម​ ដែល​មាន​ចម្ងាយ​ជិត​ និង​តម្លៃ​ដឹកជញ្ជូន​ប្រកួតប្រជែង​។

កត្តា​នេះ​ហើយ​ បាន​ជា​ក្រុង​បាវិត​ បាន​និង​កំពុង​រីក​ដុះដាល​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​កសាង​ក្រុង​រណប​ ការសាងសង់​អាគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ កាស៊ីណូ​ និង​ការពង្រីក​មូលដ្ឋាន​ផលិតកម្ម​ ពី​ប្រទេសជិតខាង​មកកាន់​តំបន់​នេះ​។

ជាក់ស្តែង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​ បាវិត​ នឹង​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃដី​ទំហំ​ ១,២៧០​,២០០​ ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ចក្រ​ម្ទេស​ និង​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ខណៈ​ក្រុង​មួយ​នេះ​ មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្ពស់​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវ​បាន​អនុម័ត​ តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង​ កាលពី​ថ្ងៃទី​ ២៩​ ខែសីហា​កន្លងមក​នេះ​។

លើស​ពីនេះ​ ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​អាជ្ញាធរ​ខេត្តស្វាយរៀង​ សហការ​ជាមួយនឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) សិក្សា​ និង​ដាក់​ផែនការ​លើ​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​បាវិត​ ដើម្បី​ធ្វើឲ្យ​ទីក្រុង​នេះ​ មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

យោង​តាម​កិច្ចប្រជុំ​នៃ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) កាលពី​កន្លង​មក​ថ្មី​ៗនេះ​ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផ្តោត​ សំខាន់​ទៅលើ​ការងារ​រៀបចំ​សិក្សា​អំពី​គំរោង​ និង​ប្លង់​គោល​ដើម្បី​អភិវឌ្ឍន៍​ជា​ជំ​ហាន​ៗ នៅក្នុង​ក្រុង​បាវិត​មាន​ដូចជា​ វិស័យ​គមនាគមន៍​ វិស័យ​ទឹក​ស្អាត​ ប្រព័ន្ធ​លូ​បង្ហូរទឹក​ អាង​ចម្រោះ​ទឹក​កខ្វក់​ (អាង​ប្រព្រឹត្តិ​កម្ម​) ការកែច្នៃ​សំរាម​ កាកសំណល់​រឹង​រាវ​ជាដើម​។

កត្តា​គោលនយោបាយ​

រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ២០១៥​ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ ដោយ​ដាក់​ក្រុង​បាវិត​ ក្រុង​ប៉ោយប៉ែត​ និង​ក្រុង​ព្រះសីហនុ​ ជា​តំបន់ឧស្សាហកម្ម​ពិសេស​ ហើយ​តាមរយៈ​គោលនយោបាយ​នេះ​ រដ្ឋាភិបាល​បាន​ធ្វើការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាច្រើន​ ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​នេះ​ ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​រឹង​ រាវ​ និង​គោលនយោបាយ​លើកទឹកចិត្ត​ដទៃទៀត​។

តាមរយៈ​គោលនយោបាយ​សំ​ខាន់​ៗនេះ​ហើយ​ បាន​ជា​ក្រុង​បាវិត​បាន​ និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ កាន់តែ​ច្រើនឡើង​ពី​អ្នក​វិនិយោគ​អន្តរជាតិ​ ពិសេស​រោងចក្រ​ផលិត​កង់​ល្បី​ៗនៅ​ជុំវិញ​ពិភពលោក​ បាន​ជ្រើសរើស​ក្រុង​បាវិត​ជា​មូលដ្ឋាន​ផលិតកម្ម​របស់់​ពួកគេ​។

បច្ចុប្បន្ន​ក្រុង​បាវិត​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ជាង១០កន្លែង​ និង​កម្មករ​ និយោជិត​បំរើ​ការងារ​រាប់​ម៉ឺន​នាក់​។

ដោយ​មើល​ឃើញ​សក្តា​នុ​ពល​បែបនេះ​ហើយ​ ទើប​ក្រុង​បាវិត​បាន​ទទួល​គំរោង​វិនិយោគ​យ៉ាងច្រើន​ ទាំង​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ពិសេស​អ្នក​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ សំណង់​ និង​អចលនទ្រព្យ​។

គោលនយោបាយ​អភិវឌ្ឍន៍​

​ជាមួយនឹង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ ប្រកបដោយ​ភាព​ប្រាកដប្រជា​ និង​ចក្ខុវិស័យ​ច្បាស់លាស់​ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ និង​កំពុង​ពង្រីក​ការ​ធ្វើ​ពិពិធ​កម្មការ​វិនិយោគ​ ដោយ​ពង្រីក​សក្តា​នុ​ពល​នៅ​តាម​ព្រំដែន​ ជាជាង​ពង្រីក​ការ​វិនិយោគ​តែ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ការ​បង្កើន​ល្បាយ​នៃ​ការ​អភិវឌ្ឍ​ និង​បង្ខិត​ទីក្រុង​និង​ជនបទ​កាន់តែ​ខិត​ជិត​គ្នា​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​ធ្លាប់​បាន​មានប្រសាសន៍​ជា​រឿយ​ៗថា​ សម្តេច​នឹង​ប្រែក្លាយ​តំបន់​ព្រំដែន​ ដែល​ធ្លាប់​ជា​តំបន់​វាយ​ប្រយុទ្ឋ​គ្នា​ ទៅជា​តំបន់​ព្រំដែន​សន្តិភាព​ សហប្រតិបត្តិ​ការ​ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​ បាន​និង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​ បាន​ចាប់ផ្តើម​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​តាម​ជាយដែន​ នៃ​ខេត្ត​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ជាគោល​ដៅ​វិនិយោគ​បរទេស​ ជាពិសេស​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ស្របតាម​ស្មារតី​ និង​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​ និង​ផ្នែកឯកជន​ ក្រោម​អធិបតី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នា​ពេល​កន្លងទៅ​។

លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោ​កម៉ែ​ន វិបុល​ អភិបាលខេត្ត​ស្វាយរៀង​ នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​ បា​នពិភ្សា​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​សកម្មភាព​វិនិយោគ​ និង​ពាណិជ្ជកម្ម​នៅ​ខេត្តស្វាយរៀង​ សម្រាប់​ជា​មូលដ្ឋាន​ ក្នុង​ការរៀបចំ​ដាក់ចេញ​នូវ​យន្តការ​ ពិសេស​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ឲ្យ​កាន់តែ​ច្រើន​ តាមរយៈ​ជាអាទិ៍​ ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ជាយដែន​។

កិច្ចប្រជុំ​ពិភាក្សា​នេះ​ បាន​ផ្តោត​ទៅលើ​បញ្ហា​មួយចំនួន​ ដូចជា​ ការរៀបចំ​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាម​តំបន់​ព្រំដែន​បន្ថែម​ទៀត​។ ការ​តភ្ជាប់​បណ្តាញ​ និង​ផ្គត់ផ្គង់​អគ្គិសនី​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​។ ការកំណត់​នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ​ និង​ការរៀបចំ​ឡើងវិញ​នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ខែតុលា​កន្លង​មក​ថ្មី​ៗនេះ​ថា​ បន្ទាប់ពី​បាន​រៀបចំ​វេទិកា​រួមគ្នា​ដែល​បង្ហាញ​ពី​កាលានុវត្ត​ភាព​ និង​វិស័យ​ដែល​មាន​សក្ដានុពល​ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ និង​ក្រុង​ហ័​រលៀន​ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ ផ្នែក​ឧស្សាហកម្ម​កាលពី​ពេល​ថ្មី​ៗនេះ​។ ជា​លទ្ធផល​គណៈប្រតិភូ​នៃ​ធុ​ជន​មក​ពី​កោះ​តៃវ៉ាន់​ បាន​បង្ហាញ​ពី​គម្រោង​នៃ​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​បន្ទាប់​នេះ​។

លោក​ឧកញ៉ា​បន្ត​ថា​ “តៃវ៉ាន់​និង​កម្ពុជា​ ធ្លាប់​មាន​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​រួចមក​ហើយ​ ដែល​ភាគច្រើន​គឺ​វិនិយោគ​ទៅលើ​វិស័យ​រោងចក្រ​កាត់ដេរ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ក្រុង​បាវិត​ ខេត្តស្វាយរៀង​”។

ច្រក​ទ្វារ​ព្រំដែន​ដ៏​មមាញឹក​

ក្រឡេក​មើល​ភូមិ​សាស្រ្ត​នយោបាយ​ និង​សក្តា​នុ​ពល​សេដ្ឋកិច្ច​ រវាង​ក្រុង​បាវិត​ និង​ក្រុង​ប៉ោយប៉ែត​ ពិសេស​ក្រុង​ព្រះសីហនុ​ យើង​ឃើញ​មាន​ភាព​ខុសគ្នា​ និង​មាន​សក្តា​នុ​ពល​ដោយឡែក​ពីគ្នា​។

ក្រុង​ប៉ោយប៉ែត​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដូចគ្នា​ មាន​ទីតាំង​ភូមិ​សាស្រ្ត​នៅ​ជិត​ព្រំដែន​ដូចគ្នា​ ប៉ុន្តែ​ចម្ងាយ​នៃ​ទីក្រុង​បាងកក​ ដែ​លមាម​មនុស្ស​រស់នៅ​កកកុញ​គឺ​រាប់​រយ​គីឡូម៉ែត្រ​ មុន​មកដល់​ក្រុង​ប៉ោយប៉ែត​។

ក្រុង​ព្រះសីហនុ​ មាន​ភាព​ពិសេស​ដាច់ដោយឡែក​ផង​ដែរ​ ដោយសារ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវអាកាស​។

ប៉ុន្តែ​ក្រុង​បាវិត​ និង​ទី​ក្រុង​ហូ​ជី​ម៉ិញ​ ដែល​មាន​ប្រជាជន​រស់នៅ​ជិត១០លាន​នាក់​ និង​មាន​ចម្ងាយ​ជិត​មិនដល់​១០០គីឡូ​ម៉ែត្រ​ ក្នុង​ការពង្រីក​សមាហរណកម្ម​និង​ធ្វើ​ពិពិធ​កម្ម​ នៃ​ការ​អភិវឌ្ឍ​ និង​មាន​ចម្ងាយ​ជាង១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ​ មកកាន់​រាជធានី​ភ្នំពេញ​។

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដ៏​សំខាន់​មួយទៀត​ គឺ​ប្រទេស​វៀតណាម​កកំពុង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ តភ្ជាប់​ពី​វៀតណាម​ មកកាន់​កម្ពុជា​ និង​ពង្រីក​ការ​ដឹកជញ្ជូន​តាមរយៈ​កំពង់ផែ​ទឹកជ្រៅ​ផង​ដែរ​។

ហេតុនេះ​បើ​យើង​វិភាគ​លើ​ក្រុង​ទាំង​បី​ ក្រុង​បាវិត​មានក​ត្តា​សំ​ខាន់​ៗចំនួន​បី​ ដែល​ជំ​រុញ​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​ និង​ល្បឿន​នៃ​ការ​រីកចម្រើន​កាន់តែ​លឿន​ ដោយសារ​ទីក្រុង​នេះ​ មាន​ប្រជាជន​រស់នៅ​ច្រើន​ (បូក​ជាមួយនឹង​កម្មករ​ និយោជិត​) ជាទី​ក្រុង​ស្ថិតនៅ​កៀក​នឹង​ទីក្រុង​ ដែល​មានការ​អភិវឌ្ឍ​យ៉ាង​លឿន១​ មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ទីតាំង​អំណោយផល​ដល់​ការរស់នៅ​ និង​មាន​មូលដ្ឋាន​ផលិតកម្ម​ ព្រមទាំង​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​កម្រិត​តំបន់​ ពិតជា​មិន​អាច​មើល​រំលង​បាន​នោះ​ទេ​។

ជាមួយនឹង​ច្រក​ទ្វារ​អន្តរជាតិ​កម្រិត​ទ្វេរ​ភាគី​ កម្រិត​តំបន់​ ច្រក​ទ្វារ​ព្រំដែន​នេះ​នឹង​មិន​អាច​បិទទ្វារ​បាន​ឡើយ​ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក្តី​ ប៉ុន្តែ​វា​ជា​ច្រក​ទ្វារ​ដែល​បង្ហូរ​មនុស្ស​ ទំនិញ​ និង​សាច់ប្រាក់​ដ៏​ច្រើនមហិមា​នា​ពេល​បច្ចុប្បន្ន​និង​អនាគត​។

ហេតុនេះ​ការ​បិទ​ហ្គេម​អន​ឡាញ​ មិន​រង​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​នៅ​ទីក្រុង​នេះនោះ​ទេ​ វា​ហាក់​គ្រាន់តែ​ជា​ស្រមោល​បក្សី​ហើរ​កាត់​មាត់​បង្អួច​ ហើយ​បាំង​ពន្លឺ​មួយ​រយៈ​ខ្លី​ បន្ទាប់មក​សែង​សូ​រិយា​ នឹង​រះ​ចែងចាំង​មកកាន់​ទីក្រុង​នេះ​ ជាថ្មី​នា​ពេល​អនាគ​តឆាប់​ៗនេះ​៕

ចំណេះដឹង​! តើ​អ្វី​ជា​សេដ្ឋកិច្ច​ទីផ្សារ​?

ចំណេះដឹង​! តើ​អ្វី​ជា​សេដ្ឋកិច្ច​ទីផ្សារ​?
ចំណេះដឹង​! តើ​អ្វី​ជា​សេដ្ឋកិច្ច​ទីផ្សារ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញ៖​ សេដ្ឋកិច្ច​ទីផ្សារ​ ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​កម្មសិទ្ធិ​ ឬក​ត្ត​ផលិតកម្ម​មួយភាគធំ​ ស្ថិត​ក្នុងរង្វង់​ការគ្រប់គ្រង​របស់​របស់​ផ្នែកឯកជន​ ដែល​ជា​នីតិបុគ្គល​និង​រូប​វ័ន្ត​បុគ្គល​។

រី​ឯកា​រគ្រប់​គ្រង​ និង​ការសម្រប​សម្រួល​ ដែល​ផ្អែក​ទាំងស្រុង​លើ​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​ តា​មទ្រឹ​ស្តី​ក្លា​ស៊ិ​ក ហៅថា​ “សេដ្ឋកិច្ច​ដែល​ធ្វើ​និយ័ត​កម្ម​ដោយខ្លួនឯង​”។

ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​ ការសម្រេច​ចិត្ត​ក្នុង​ការបែងចែក​ធនធាន​ ជា​សេរីភាព​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​នី​មួយ​ៗ។ សេរីភាព​នេះ​ អាស្រ័យ​លើ​តម្រូវការ​ និង​ផ្គត់ផ្គង់​។ មានន័យថា​ សកម្មភាព​ផលិតកម្ម​ ការដោះដូរ​ និង​ការប្រើ​ប្រាស់​ទំនិញ​ និង​សេវាកម្ម​ជាទូទៅ​ ត្រូវ​មាន​សេរីភាព​ដោយ​បរិបូរណ៍​។

ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​ទីផ្សារ​ ភ្នាក់ងារ​សេដ្ឋកិច្ច​នី​មួយ​ៗ គ្រប់គ្រង​ដោយខ្លួនឯង​នូវ​អត្ថ​ប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ប្រឹងប្រែង​ ធ្វើ​ស្ថានភាព​អាជីវកម្ម​របស់​ខ្លួន​ កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការប្រកួត​ប្រជែង​។

និយាយរួម​ សមា​ភាព​ យន្តការ​មាន​ប្រាំ​គឺ​៖ កម្មសិទ្ធិ​ឯកជន​ សេរីភាព​ក្នុង​ការ​ជ្រើសរើស​ អត្ថ​ប្រយោជន៍​បុគ្គល​ ការប្រកួត​ប្រជែង​ និង​ប្រព័ន្ធ​បង្កើត​ថ្លៃ​៕

ចិន​នឹង​ដាក់បញ្ចូល​ក្រុមហ៊ុន​អាមេរិក​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​ជា​ការ​ឆ្លើយតប​អាមេរិក​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ចុះបញ្ជី​ខ្មៅ​នូវ​ក្រុមហ៊ុន​អាមេរិក​ ដែល​ដាក់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ក្នុង​ការ​បង្ក​អន្តរាយ​ និង​បង្ក​ភាព​តានតឹង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ឡើង​ ដោយ​កំពុង​ធ្វើ​ឱ្យ​កក្រើ​កសេដ្ឋកិច្ច​ពិភពលោក​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​កំពុង​ដំណើរការ​បង្កើត​ “បញ្ជី​ឈ្មោះ​អង្គភាព​ដែល​មិន​អាច​ជឿ​ទុកចិត្ត​បាន​” ដែល​នឹង​ដាក់បញ្ចូល​ក្រុមហ៊ុន​អាមេរិក​ ក្នុង​បញ្ជីខ្មៅ​ពី​ប្រតិបត្តិ​ការ​នៅ​ចិន​។ បញ្ជីខ្មៅ​នេះ​ធ្វើឡើង​ក្នុង​ការ​ឆ្លើយតបទៅនឹង​ច្បាប់​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​នៅក្នុង​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​ដាក់ទណ្ឌកម្ម​ចិន​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​ នឹង​ជនជាតិភាគតិច ​Uyghur​ នៅ​តំបន់​ស៊ីន​ជាំ​ងនៃ​ប្រទេស​ចិន​។

រដ្ឋាភិបាល​ចិន​ ក៏​នឹង​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​មន្រ្តី​ និង​សមាជិកសភា​អាមេរិក​ផង​ដែរ​។

និពន្ធន​យាក​កាសែត​ Global​ Times​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “យោង​តាមអ្វី​ដែល​ខ្ញុំ​ដឹង​ ចាប់តាំងពី​សភា​អាមេរិក​ គ្រោង​អនុម័ត​ច្បាប់​ ដែល​ទាក់ទង​នឹង​ស៊ីន​ជាំ​ង ចិន​កំពុង​ពិចារណា​ដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​ លើ​មន្រ្តី​អាមេរិក​ និង​សមាជិកសភា​ ដែល​មានការ​អនុវត្ត​អាក្រក់​លើ​បញ្ហា​ស៊ីន​ជាំ​ង ហើយក៏​អាច​ហាមឃាត់​អ្នក​កាន់​លិខិតឆ្លងដែន​ កា​ទូត​អាមេរិក​ទាំងអស់​ពី​ចូលក្នុង​ស៊ីន​ជាំ​ង”។

ភាព​តានតឹង​ដែល​កំពុង​កើតឡើង​ កំពុង​ធ្វើ​ឱ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​ នៅ​លើ​ពិភពលោក​ កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​។

ច្បាប់​អាមេរិក​ស្តី​ពី​តំបន់​ស៊ីន​ជាំ​ងធ្វើឡើង​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ចុះហត្ថលេខា​លើច្បាប់​ចំនួន២​ ដើម្បី​គាំទ្រ​ក្រុម​បាតុករ​ហុងកុង​កាលពី​សប្តាហ៍​មុន​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ថ្កោលទោស​ចំពោះ​ច្បាប់​ទាំងនោះ​ ដោយ​ចាត់ទុកថា​ជា​ការ​ជ្រៀតជ្រែក​ពី​បរទេស​ នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ខ្លួន​។

កាលពី​សប្តាហ៍​មុន​ ក្រុម​អ្នកវិភាគ​ និង​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅពេល​ដែល​ភាគី​ទាំងសងខាង​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ហើយ​ថា​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​ ជិត​មកដល់​ហើយ​។

លោក​ Trump​ បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ “យើង​ស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចុងក្រោយ​ នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​។ ខ្ញុំ​គិតថា​អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​ នៅក្នុង​ពាណិជ្ជកម្ម​ដែល​មិនធ្លាប់​មាន​”។

សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៦ខែ​ បាន​បង្អាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

​;អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​៕