ក្រសួងពាណិជ្ជកម្មដាក់ដំណើរការរបាយការណ៍ពាណិជ្ជកម្មតាម ប្រព័ន្ឋអេឡិកត្រូនិក

0

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ 2024 សម្រាប់ប្រទេសកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីលោក Subhadeep Chowdhury ប្រធានក្រុមហ៊ុន Profitence ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។

លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតក្របខណ្ឌវិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (CETS) ខណៈពេលដែលក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាសស្តីពីក្រមសីលធម៌ផងដែរ ក្នុងបំណងលើកកម្ពស់ការជឿទុកចិ​ត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) នៅកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបន្ថែមថា ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញ ពីប្រទេសអភិឌ្ឍន៍តិចតួច យើងត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកការផ្លាស់ប្តូរ នាពេលខាងមុខ ហើយបញ្ហា​ប្រឈម​បែប​នេះ ​ក៏​នឹង​ផ្តល់នូវ​ឱកាស​យ៉ាង​ច្រើន ​សម្រាប់​យើង​ក្នុងការទាញប្រយោជន៍ ពីពាណិជ្ជកម្ម​ឌីជីថល ​ដើម្បី​ជំនួសលើ​បញ្ហា​ប្រឈម​ទាំងនេះផងដែរ។

លោកជំទាវរដ្ឋមន្ត្រី លើកឡើងទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មិនត្រឹមតែជាឧបករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំង និងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ជាក់ស្ដែងសហគ្រិនតាមជនបទ អាចដាក់លក់ផលិតផលរបស់ខ្លួន ដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកយកចំណុចអាទិភាពសំខាន់ៗ ដែលកម្ពុជាត្រូវផ្តោត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក រួមមាន ទី១. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។

ទី២ ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាដើម។ ទី៣. ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពី ឯកជនភាពទិន្នន័យ និងការទូទាត់ត្រលប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ៕

Charting new territories in real estate

0

The Philippine real estate market is currently experiencing unique challenges, unlike any previous cycles.

Global commercial real estate services firm Cushman & Wakefield said in a statement that the environment is being shaped by unprecedented factors like pandemic, geopolitical tensions, and rapid technological advancements.
Opportunities to diversify

The emergence of multiple sub-markets beyond the traditional central business districts (CBDs) of Makati, Bonifacio Global City (BGC), and Ortigas has provided developers, investors, and occupiers with opportunities to diversify their portfolios. This helps mitigate risks by spreading investments across locations and property types, reducing dependency on any single market.

Due to the combined effects of the pandemic and the extended economic downturn, the availability of top-tier real estate assets in established CBDs has made the flight-to-quality trend more pronounced.

The ability of established CBDs and major cities outside Metro Manila to preserve real estate values has attracted investors and discerning tenants who seek to minimize market risks. And, despite challenges such as the departure of Philippine offshore gaming operators (POGOs), established CBDs have demonstrated remarkable resilience.

These areas thus continue to attract businesses and maintain high occupancy rates due to their developed infrastructure, accessibility, and established business ecosystems.
While certain non-CBD markets face pressures, there remains some bright spots.

The rise of remote work has increased demand for flexible office spaces; residential properties in suburban areas; and high-quality logistics and industrial developments to address the proliferation of e-commerce activities.
And as economic conditions stabilize, there is potential for overall property demand to rise. Non-traditional and alternative sectors such as technology, healthcare, and logistics are expected to drive this new wave of demand, amplified by their significant growth after the pandemic.

Diverse recovery, growth

The current situation is characterized by diverse recovery and growth trajectories for different markets. Local economic policies, infrastructure development, and sector-specific trends will play crucial roles in influencing the pace and nature of (highly-localized) recovery.

“Inflation and prolonged high interest rates remain significant concerns, with food and crude oil prices heavily impacting the economy. The Bangko Sentral ng Pilipinas (BSP) aims to lower policy rates to stimulate investments. However, recent global political trends, such as the Trump 2.0 administration, complicate this task”, said Claro dG. Cordero Jr., head of Research, Consulting and Advisory Services, Philippines at Cushman & Wakefield.
“Across all key Philippine real estate sub-sectors, the increased demand for higher quality, well-located, and resilient developments is significantly shaping the future real estate landscape.

Investors and tenants prioritize properties in prime locations with superior amenities and robust infrastructure. This preference helps maintain and even increase the value of these assets over time. This stability attracts more investors looking for safe havens, further reinforcing the value of these assets,” Cordero said.
Overall, the flight-to-quality behavior ensures that asset values are better conserved, promoting a more stable and resilient real estate market.

The rise of new
masterplanned communities will also play a crucial role in resolving this cyclical downturn. The strong commitment of established property developers to create self-sustaining developments provides more options for both occupiers and buyers. This ensures that they have the products they demand at any given time—crisis or not.

Source: Inquirer.net

ក្រុមហ៊ុនចិន Shanxi Institute គ្រោងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជានៅខែមីនាខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Shanxi Institute ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មវិស្វកម្មថាមពលចិន (CEEC) បានឈ្នះការដេញថ្លៃលើគម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទំហំ២៥០មេហ្គាវ៉ាត់នៅកម្ពុជា ក្រោមទុនវិនិយោគចំនួន២៣៣,១លានដុល្លារអាមេរិក។

ការវិនិយោគនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០៤០។ គម្រោងនេះមានទីតាំងនៅក្នុងខេត្តព្រៃវែងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល៩០គីឡូម៉ែត្រពីភាគខាងកើតនៃរាជធានីភ្នំពេញ។

គម្រោងតម្លៃ២៣៣,១លានដុល្លារអាមេរិកនេះមានសមត្ថភាពផលិតថាមពលអគ្គិសនីប្រហែល២៥០មេហ្គាវ៉ាត់ ដែលគ្របដណ្តប់លើទំហំផ្ទៃដីប្រមាណ២៥៣ហិកតា។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយគេហទំព័រ PV Tech។

គម្រោងខាងលើនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែមីនា ឆ្នាំ២០២៥ និងគ្រោងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២៦ខាងមុខ។

នៅពេលបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទំហំ២៥០មេហ្គាវ៉ាត់នេះនឹងជួយជំរុញសន្ទុះដល់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។

កាលពីឆ្នាំ២០២២ ប្រទេសកម្ពុជាមានសមត្ថភាពផលិតថាមពលអគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យចំនួន៤៣២មេហ្គាវ៉ាត់ ហើយនៅឆ្នាំ ២០៣០ សមត្ថភាពនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១.០០០មេហ្គាវ៉ាត់ និងបន្តកើនឡើងដល់៣.១៥៥មេហ្គាវ៉ាត់នៅឆ្នាំ២០៤០។

ជាមួយគ្នានេះ វិស័យឯកជនត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មប្រភពថាមពលអគ្គិសនីនៅកម្ពុជា ដែលទាមទារឱ្យមានការបោះទុនវិនិយោគទ្រង់ទ្រាយធំ រួមជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍របស់កម្ពុជា៕ប្រភព: PV Tech៕

ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេសហ្វីលីពីនកំពុងស្ថិតក្នុងបរិបទថ្មី ស្របពេលតម្រូវការផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Inquirer.Net បានចុះផ្សាយថា ទីផ្សារ​អចលនទ្រព្យ​របស់ប្រទេសហ្វីលីពីន​នាពេលបច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​ជាមួយនឹង​បញ្ហាប្រឈម​ក្រោមរូបភាពខុសប្លែកគ្នាពីស្ថានភាពពីមុន។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានអះអាងថា ទីផ្សារ​អចលនទ្រព្យ​នៅប្រទេសហ្វីលីពីន​កំពុងរងឥទ្ធិពលពីកត្តានានា ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរីកចំរើនយ៉ាងឆាប់រហ័សខាងផ្នែកបច្ចេកវិទ្យា។

ការកើនឡើងនៃបរិបទបំពេញការងារពីចម្ងាយ(Remote work)បានជំរុញឱ្យតម្រូវការទីតាំងការិយាល័យរួមគ្នា(Co-working space) និងតម្រូវការលំនៅដ្ឋាននៅតំបន់ជាយក្រុងមានការកើនឡើង។

ជាមួយគ្នានេះ ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនមានស្ថិរភាព នោះតម្រូវការអចលនទ្រព្យនឹងកើនឡើង ខណៈបណ្តាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា និងផ្នែកភស្តុភារត្រូវបានគេរំពឹងថា នឹងជំរុញនិន្នាការថ្មីនៃតម្រូវការអចលនទ្រព្យ។

តម្លៃអចលនទ្រព្យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងម៉ានីល និងទីក្រុងធំៗនៅខាងក្រៅរដ្ឋធានីម៉ានីលនៅតែបន្តមានភាពធន់។ ការណ៍នេះបានទាក់ទាញបណ្តាវិនិយោគិន ដែលស្វែងរកឱកាសធ្វើពិពិធកម្មផលបត្ររបស់ខ្លួន។

ក្រុមហ៊ុន Cushman & Wakefield បានអះអាងថា “ការកើនឡើងនៃតម្រូវការអចលនទ្រព្យ ដែលមានគុណភាពកាន់តែខ្ពស់ ទីតាំងអំណោយផលល្អ និងភាពធន់ កំពុងកំណត់នូវទិដ្ឋភាពទីផ្សារអចលនទ្រព្យហ្វីលីពីននាពេលអនាគត”។

លោក Claro dG. Cordero Jr. ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Cushman & Wakefield Philippines បានលើកឡើងថា “បណ្តាវិនិយោគិនផ្តល់អាទិភាពដល់ការវិនិយោគលើអចលនទ្រព្យដែលស្ថិតនៅចំទីតាំងល្អប្រសើរ រួមជាមួយនឹងបរិក្ខារល្អ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ។ និន្នាការនេះជួយរក្សាស្ថិរភាពសម្រាប់តម្លៃអចលនទ្រព្យ”។

លើសពីនេះ ការរៀបចំផែនការមេក្នុងការបង្កើតសហគមន៍ថ្មីក៏នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យហ្វីលីពីនផងដែរ។

ម៉្យាងវិញទៀត ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចំពោះការគិតគូរដល់បរិស្ថាន និងនិរន្តរភាព នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកវិនិយោគ និងអ្នកទិញ៕ប្រភព: Inquirer.Net៕

សម្តេចធិបតីអបអរសាទរចំពោះកំណើនភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះខេត្តសៀមរាប ដែលនៅដើមឆ្នាំ២០២៥នេះ ទទួលបាន​ភ្ញៀវទេសចរច្រើន ជារៀងរាល់ថ្ងៃមកដើរកម្សាន្ត និងទស្សនាតំបន់ទេសចរណ៍នានា ដែលជាចលករមួយជួយដល់សេដ្ឋកិច្ច​ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត​។

ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South​-East Asia នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតីបានថ្លែងថា ​វិស័យទេសចរណ៍ គឺជាវិស័យដែលមានសក្តានុពលធំមួយ ដែលអាចជំរុញកំណើន និងតភ្ជាប់ឱកាសសម្រាប់វិស័យផ្សេងៗឱ្យកាន់តែរីកចម្រើន។

សម្តេចបវរធិបតីបាន​មានប្រសាសន៍ថា ការទាក់ទាញបាននូវភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិនេះ ច្រើនជារៀងរាល់ថ្ងៃនេះ គឺដោយសារកត្តាសុខសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ព្រោះតំបន់ទេស​ចរណ៍ប្រសិនបើអសន្ដិសុខ មិនអាចមានភ្ញៀវទេសចរមកនោះទេ។ ​

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតីបាន​កោតសរសើរ ដល់សមត្ថកិច្ចខេត្តសៀមរាប ដែល​រក្សាបាននូវសន្តិសុខបានយ៉ាងល្អប្រសើរ និងធ្វើឱ្យខេត្តមានអនាម័យ មានសណ្តាប់ធ្នាប់ល្អ ​ផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកដើរកម្សាន្ត។ ជាមួយគ្នានេះ ​​ភាពរួសរាយរាក់ទាក់ ​ភាពកក់​ក្តៅរបស់ប្រជាជនពលរដ្ឋកម្ពុជា ក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដូច្នេះហើយយើងត្រូវរួមគ្នាផ្សព្វផ្សាយចំណុចល្អរបស់យើងឱ្យបានច្រើន និងបង្កើតផលិតផលទេសចរណ៍បន្ថែមទៀត ដើម្បីឱ្យអ្នកមកពិត មកម្តងហើយ ចង់មកម្តងទៀត។    សម្តេចបានគូសបញ្ជាក់បន្ថែមថា ការមកផ្ទាល់ឃើញផ្ទាល់នេះហើយ ដែលយើងត្រូវចាំបាច់ធានាឱ្យបាននូវទស្សនៈ និងការស្រលា​ញ់រាប់អាន ព្រោះគេនឹងទៅផ្សព្វផ្សាយបន្តទៀត ដើម្បីបញ្ជាក់ការពិតនៅកម្ពុជា ដែលកម្ពុជាក្លាយទៅជា គោលដៅទេសចរណ៍ក្នុងកម្រិតកំពូល តាមរយៈការវាយតម្លៃប៉ុន្មានស្ថាប័នប៉ុន្មានប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦.៧លាននាក់ ក្នុងនោះខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិប្រមាណជាង១លាននាក់ ទទួលបានចំណូល ប្រមាណ៤៧,៨២៦, ៩៨១ដុល្លារអាមេរិក កើនជាង២៨ភាគរយ បើធៀបឆ្នាំ២០២៣។

ដោយឡែក ក្នុងខែដំបូងនៃឆ្នាំ២០២៥នេះ ​ភ្ញៀវ​ទេសចរដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស​ មានចំនួន១៤៦,១៤០នាក់ កើន២៦.៤៩% និងទទួលបានចំណូល៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង ២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤​៕​

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញក្តីបារម្ភថា ផែនការពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ អាចជំរុញឱ្យអត្រាអតិផរណានៅសហរដ្ឋអាមេរិកកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៨ភាគរយដល់២៩៤២,៧៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៦ភាគរយដល់២៩៦១,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់១០៦,៦៤នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៦,៦០ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤២ភាគរយដល់៣២,៧៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥៥ភាគរយដល់៩៧៥,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦ភាគរយដល់៩៣៧,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៥នាទីព្រឹក៕

រដ្ឋបាលទីក្រុងប៉េកាំងចង់ពង្រីកកិច្ចសហការជាមួយរាជធានីភ្នំពេញលើចំណុចសំខាន់ៗជាច្រើន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តទីក្រុង នៃក្រុងប៉េកាំង ប្រទេសចិន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ភាគីចិនចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

នេះជាការលើកឡើងរបស់លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ខណៈលោកដឹកនាំប្រតិភូចូលជួបពិភាក្សា ការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ឃួង ស្រេង បានលើកឡើងថា កាលសម័យខ្មែរក្រហម រាជធានីភ្នំពេញ ប្រៀបដូចជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ហើយការរីចម្រើនលើគ្រប់វិស័យនេះ គឺមិនអាចផ្តាច់បាន ពីការចូលរួមជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពីមិត្តចិនបានឡើយ។

លោកបញ្ជាក់ថា “បើទោះបីរាជធានីភ្នំពេញ មានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមានតម្រូវឲ្យ អាជ្ញាធររាជធានីភ្នំពេញដោះស្រាយ ពិសេសលើការកកស្ទះចរាចរណ៍ និងបញ្ហាសំរាមសំណ​ល់រឹង”។

លោក ឃួង ស្រេង បន្តថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា បានប្រែក្លាយប្រទេសទាំង២កម្ពុជា-ចិន ទៅជាទំនង់ទំនងមិត្តភាពដែកថែប។

បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទំនាក់ទំនង ជាមួយប្រទេសចិនបានល្អ និងគ្រប់ជ្រុងជ្រោយជាមួយការជំរុញឱ្យក្មេងៗជំនន់ក្រោយ បន្តទំនាក់ទំនងនេះឱ្យកាន់តែល្អនិងយូរអង្វែងបន្តទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា តាមរយៈទំនាក់ទំនងប្រទេសចិននិងកម្ពុជា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិន បានចំនួន៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាព ជាមូយរាជធានីភ្នំពេញ នៅមុនការរីករាដាលជម្ងឺកូវីដ-១៩។ តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំងបានជួយរាជធានីភ្នំពេញ ជាច្រើនទាំងរថយន្ត និងថ្នាំពេទ្យជាដើម។

លោក យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ចិននិងកម្ពុជាជាមិត្តកម្រិតខ្ពស់ មានសុខរួមសុខ មានទុក្ខរួមទុក្ខ និងមានជោគវាសនារួមគ្នា។

លោកបញ្ជាល់ថា “ទីក្រុងទាំង២ ប៉េកាំង និងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសំរាប់ទីក្រុងភ្នំពេញ មានដង់ស៊ីតេខ្ពស់ជាងទីក្រុងប៉េកាំង ពោលគឺទីក្រុងប៉េកាំង មានផ្ទៃដីទំហំ១៦,០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណ២២លាននាក់ មានដង់ស៊ីតេ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ”។

ចំណែកទីក្រុងភ្នំពេញវិញ មានមានផ្ទៃដីទំហំ៦៩៥.២១៨គីឡូ​ម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង២លាន៥សែននាក់ មានដង់ស៊ីតេ៣៦០០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

លោកយីន លីបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ នាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ចំពោះការឯកភាពរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។

រដ្ឋធានីប៉េកាំងមានបំណង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថលសិល្បៈ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន។

បន្ថែមពីលើគោលបំណងខាងលើ លោក យីន លី បានស្នើមករាជធានីភ្នំពេញចំនួន៤ចំណុចបន្តែមទៀត ដែលក្នុងនោះរួមមាន ទី១-ការរក្សាទំនាក់ទំនងល្អរវាងទីក្រុង និងទីក្រុងដោយជំរុញកិច្ចសហប្រតិ​បត្តិការ លើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។

ទី២-ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ស្របតាមខ្លឹមសារ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន-កម្ពុជា ដែលមានស្រាប់ ដូចជាវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាស ក្រុមហ៊ុនរបស់ទីក្រុងប៉េកាំងទៅវិនិយោគនៅភ្នំពេញ និងអញ្ជើញភាគីភ្នំពេញ “អភិ​បាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងវិញ”។

ទី៣-ជំរុញទំនាក់ទំនងស៊ីជម្រៅ រវាងប្រជាជន និងប្រជាជន តាមរយៈវិស័យវប្បធម៌ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជនសមាគមគ្រូ និងនិស្សិត។ល។

ទី៤-ការចែករំលែក បទពិសោធន៌រវាងគ្នា និងគ្នាទាក់ទងជាមួយការគ្រប់គ្រងទីក្រុងការរៀបចំទីក្រុង និងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការសហការ រវាងសហគ្រាស និងសហគ្រាស៕

តើកម្ពុជាគួរប្រើមធ្យោបាយបែបណាខ្លះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងរាជធានី?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការអភិវឌ្ឍន៍បៃតង និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងរាជធានី បានសិក្សាដោយសារលាបារាំងចុងបូព៌ា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ដំណោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងអនាគត បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដំណាក់កាលទី១ នៃការដំណើរការហោះហើរជាផ្លូវការ អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

សង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងដាក់ផែនការសាងសង់លើគម្រោ​ងអភិវឌ្ឍផ្លូវរថភ្លើង ធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ចំនួន២ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសរុបជាទឹកប្រាក់វិនិយោគប្រមាណ៣.៥ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្នក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group កំពុងសិក្សាប្លង់លម្អិតមុនដាក់ជូនទៅកាន់រដ្ឋាភិបាល។ ខ្សែទី១ ផ្លូវរថភ្លើងតភ្ជាប់ភ្នំពេញ-ព្រលានយន្ដហោះអន្ដរជាតិតេជោ ក្រុងតាខ្មៅ។ គម្រោងផ្លូវរថភ្លើងថ្មីនេះ ជាប្រភេទរថភ្លើងធុនស្រាលសម្រាប់ដឹកអ្នកទេសចរណ៍ អ្នកដំណើរដែលចេញពីព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅខេត្ដកណ្ដាល មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅព្រលានយន្ដហោះខាងលើវិញ ប្រវែង២០គីឡូម៉ែត្រ។

ខ្សែទី២ ផ្លូវរថភ្លើងក្រោមដី នឹងលើអាកាស ក្នុងរាជធានីភ្នំពេញ។ គម្រោងផ្លូវរថភ្លើងថ្មីនេះ ជាប្រភេទផ្លូវរថភ្លើងលើដី និងក្រោមដី (Mono Rail, AGT, Subway) សម្រាប់ប្រភេទធុនស្រាលដឹកអ្នកដំណើរ មានសុវត្ថិភាពខ្ពស់ មិនមានសម្លេងខ្លាំង បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយការបំពុលបរិស្ថាន និងអនាម័យមានប្រវែងសរុប ២០គីឡូម៉ែត្រ។

បច្ចុប្បន្នភាព ក្រុមហ៊ុន​ Cambodia Airport Investment (CAIC) បាន​បម្រុង​ដី​សម្រាប់​​គម្រោង​សាងសង់​​ផ្លូវ​រថភ្លើង​ សម្រាប់ផែនការនាពេលអនាគត ដែលតភ្ជាប់​ពី​ព្រលាន​យន្តហោះ​តេជោ​ ក្រុងតាខ្មៅ មក​កាន់រាជធានី​ភ្នំពេញ នៅតាម​បណ្តោយផ្លូវ​ ៦០ម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។

ផែនការតភ្ជាប់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីមកកាន់រាជធានីភ្នំពេញ ពីព្រលានយន្តហោះតេជោតា ក្រុងតាខ្មៅ គឺដើម្បីរួមចំណែកពន្លឿន ការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ទីក្រុង និងកាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងក្នុងទីក្រុងភ្នំពេញ៕

តើកម្ពុជា និងអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហការអ្វីខ្លះរហូតដល់ឆ្នាំ២០២៥នេះ?

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប(EU) ក្នុងឆ្នាំ 2025 ពាក់ព័ន្ធនឹងការរុករកបទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន។

ចំណុចទាំងអស់នេះជាអ្វីដែលអ្នកត្រូវដឹង និងសិក្សាស្វែងយល់។

  1. ទំនាក់ទំនងពាណិជ្ជកម្ម EU-កម្ពុជា

កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោង “អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ” (EBA) របស់សហភាពអឺរ៉ុប ដោយផ្តល់សិទ្ធិចូលប្រើប្រាស់ដោយមិនមានពន្ធ និងគ្មានកូតា សម្រាប់ការនាំចេញទាំងអស់ លើកលែងតែអាវុធ និងគ្រាប់រំសេវ។ ប្រការនេះបានជំរុញយ៉ាងខ្លាំងនូវការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដែលឈានដល់ ៤,០៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង ២០,៤៥% ធៀបនឹងឆ្នាំ២០២៣ ។

  1. យន្តការកែតម្រូវព្រំដែនកាបូន (CBAM)

CBAM របស់ EU ដែលមានប្រសិទ្ធភាពចាប់ពីឆ្នាំ2026 កំណត់ការចំណាយលើការបំភាយឧស្ម័នCO₂ ដែលបង្កប់ក្នុងទំនិញនាំចូលដូចជា ដែក អាលុយមីញ៉ូម និងស៊ីម៉ងត៍។

សេចក្តីព្រាងសំណើមួយបង្ហាញថា ចាប់ពីឆ្នាំ2025 ក្រុមហ៊ុនដែលនាំចូលតិចជាង50តោនក្នុងមួយឆ្នាំ អាចនឹងត្រូវបានលើកលែង ដែលផ្តល់អត្ថប្រយោជន៍ ដល់សហគ្រាសធុនតូច និងមធ្យម។

៣.បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើ

បើគិតដល់ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2025 ក្រុមហ៊ុនធំៗត្រូវតែគោរពតាមបទប្បញ្ញត្តិស្តីពី ការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ដោយធានាថាផលិតផល ដូចជា កាហ្វេ សណ្តែកសៀង និងឈើគ្មានការកាប់បំផ្លាញព្រៃឈើ។ នេះពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធឧស្សាហ៍ព្យាយាមដើម្បីវាយតម្លៃ និងកាត់បន្ថយហានិភ័យ។

  1. សេចក្តីប្រកាសពន្ធគយ និងសុវត្ថិភាព

គិតចាប់ពីថ្ងៃទី 31 ខែមករា ឆ្នាំ 2025 ទំនិញដែលនាំចូលពីសហភាពអឺរ៉ុប ទៅកាន់ចក្រភពអង់គ្លេស តម្រូវឱ្យមានការប្រកាសសុវត្ថិភាព និងសុវត្ថិភាព ដែលត្រូវបានគេស្គាល់ថាជាសេចក្តីប្រកាសសង្ខេបការចូល (ENS)។ អ្នកធុរកិច្ចគួរតែរៀបចំបញ្ជូន សេចក្តីប្រកាសទាំងនេះ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់។

  1. តម្រូវការរាយការណ៍ដែលប្រសើរឡើង

អ្នកនាំចូលត្រូវតែបញ្ជូនរបាយការណ៍ CBAM ប្រចាំត្រីមាសដែលរៀបរាប់លម្អិតអំពីបរិមាណនៃទំនិញ ការបំភាយជាក់ស្តែងដែលបានបង្កប់ ការបំភាយដោយប្រយោល និងតម្លៃកាបូនដែលបានបង់នៅក្នុងប្រទេសដើម។

របាយការណ៍ទាំងនេះ ត្រូវដល់ពេលមួយខែបន្ទាប់ ពីការបញ្ចប់នៃត្រីមាសនីមួយៗ។

  1. គោលនយោបាយទណ្ឌកម្ម និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប

សហភាពអឺរ៉ុបបានអនុវត្តកញ្ចប់ទណ្ឌកម្មទី16 របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលប៉ះពាល់ដល់ការនាំចូលអាលុយមីញ៉ូម និងអង្គភាពគោលដៅដែលគេចចេញពីទណ្ឌកម្ម។ អាជីវកម្មគួររក្សាព័ត៌មានអំពីគោលនយោបាយបែបនេះ ព្រោះវាអាចប៉ះពាល់ដល់សក្ដានុពលពាណិជ្ជកម្ម។

អនុសាសន៍សម្រាប់ពាណិជ្ជករ

  • ទទួលព័ត៌មាន

ជាទៀងទាត់ពិគ្រោះជាមួយ គេហទំព័រពាណិជ្ជកម្មផ្លូវការរបស់សហភាពអឺរ៉ុប និងកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីបទប្បញ្ញត្តិ និងកិច្ចព្រមព្រៀង។

  • ការអនុលោមតាម

ធានានូវការប្រកាន់ខ្ជាប់នូវCBAM និងបទប្បញ្ញត្តិស្តីពី ការកាប់បំផ្លាញព្រៃឈើ ដោយអនុវត្តប្រព័ន្ធរាយការណ៍ចាំបាច់ និងប្រព័ន្ធឧស្សាហ៍ព្យាយាម។

  • ឯកសារ

អ្នកធ្វើធុរកិច្ច ត្រូវរៀបចំសម្រាប់ការប្រកាសសុវត្ថិភាព និងសុវត្ថិភាពជាកាតព្វកិច្ចសម្រាប់ការនាំចូល និងនាំចេញតាមតម្រូវការ។

  • តាមដានទណ្ឌកម្ម

អ្នកធុរកិច្ចត្រូវដឹងអំពីទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលអាចប៉ះ

ពាល់ដល់ផ្លូវពាណិជ្ជកម្ម ឬដៃគូ៕

បណ្តាអ្នកវិនិយោគកូរ៉េខាងត្បូងងាកទៅបណ្តាក់ទុនលើទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគកូរ៉េខាងត្បូងជាច្រើនកំពុងស្វែងរកឱកាសវិនិយោគលើទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ស្របពេលមានការកើនឡើងនៃតម្លៃផ្ទះសម្រាប់ការជួល និងការលក់នៅទីនោះ។

ជាក់ស្ដែង សមាគមអត្ថប្រយោជន៍មន្ត្រីសាធារណៈ(Public Officials Benefit Association) ដែលមានតួនាទីគ្រប់គ្រងមូលនិធិសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានរបស់កូរ៉េខាងត្បូង បានបណ្តាក់ទុនរួមគ្នាជាមួយប្រព័ន្ធចូលនិវត្តន៍របស់គ្រូបង្រៀនក្នុងរដ្ឋកាលីហ្វ័រញ៉ា(Teachers’ Retirement System)។

ស្ថាប័នទាំង២នេះបានបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ចំនួន២៤០ពាន់លានវ៉ុន(ប្រហែល១៦៦,៤លានដុល្លារអាមេរិក)ដើម្បីស្វែងរកប្រាក់ចំណេញ តាមរយៈការវិនិយោគលើប្រភេទលំនៅដ្ឋានពហុគ្រួសារនៅទីក្រុង Silicon Valley ទីក្រុង Los Angeles ទីក្រុង Boston និងទីក្រុង Miami របស់សហរដ្ឋអាមេរិក។

លំនៅដ្ឋានពហុគ្រួសារ ឬ “Multifamily housing”សំដៅលើអគារលំនៅដ្ឋានដែលបើកដំណើរការសម្រាប់ការជួល ជាជាងសម្រាប់ការលក់។

ការវិនិយោគលើលំនៅដ្ឋានប្រភេទនេះត្រូវគេបានចាត់ទុកថា មានកម្រិតហានិភ័យទាបក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច បើប្រៀបធៀបទៅនឹងការវិនិយោគអចលនទ្រព្យបែបពាណិជ្ជកម្ម ដែលមានកម្រិតហានិភ័យខ្ពស់។

ក្រុមហ៊ុនសាជីវកម្មវិនិយោគកូរ៉េ Korea Investment Corporation (KIC) ដែលមានតួនាទីគ្រប់គ្រងមូលនិធិសាធារណៈរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាននិងកំពុងបោះទុនវិនិយោគនៅក្នុងទីផ្សារលំនៅដ្ឋានអាមេរិកផងដែរ។

យោងតាមមន្ត្រីមួយរូបរបស់ក្រុមហ៊ុន KIC បានមានប្រសាសន៍ឱ្យដឹងថា “ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក យើងសង្កេតឃើញមានភាពខុសគ្នានៃទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកកាន់តែច្បាស់។ យើងមើលឃើញថា ការវិនិយោគលំនៅដ្ឋានពហុគ្រួសារមានសក្ដានុពលរឹងមាំក្នុងរយៈពេលមធ្យមដល់រយៈពេលវែង”។

ជាមួយគ្នានេះ វិស័យឯកជនក៏កំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន Hospitality Management Group បានទិញអគារលំនៅដ្ឋានមួយនៅទីក្រុង Miami ក្នុងតម្លៃ១៩០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានឈ្មោះថា “Consus Asset Management”៕ប្រភព: Korea Times៕