ចំណេះដឹង​! តើ​ដី​ប្រភេទ​ណា​ត្រូវ​បាន​ជ្រើសរើស​ទីតាំង​សម្បទាន​ដី​សេដ្ឋកិច្ច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទីតាំង​សម្បទាន​ដី​សេដ្ឋកិច្ច​ អាច​ផ្តល់​ជូន​ការអភិវឌ្ឍន៍​បានតែ​ចំពោះ​ដី​ដែល​បាន​ធ្វើ​ចំ​ណាច់​ថ្នាក់​ ថា​ជា​ដី​ឯកជន​របស់​រដ្ឋ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ក្រុមប្រឹក្សា​គោល នយោបាយ​ដីធ្លី​ កំពុង​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​ ការ​គ្រប់គ្រង់​ដី​រដ្ឋ​ ដែល​នឹង​បង្កើត​នីតិវិធី​សំរាប់​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ ការ​កសាង​ផែនទី​ ការចុះបញ្ជី​ និង​ការ​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​រដ្ឋ​ ជា​ដី​សាធារណៈ​របស់​ ឬជា​ដី​ឯកជន​របស់​រដ្ឋ​។

ការ​កសាង​ផែនទីដី​រដ្ឋ​ នឹង​បាន​ជា​មូលដ្ឋាន​ដើម្បី​ធានា​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច​ មិន​ត្រូវ​បាន​ផ្តល់​ឱ្យ​នៅ​លើ​ចំណែក​ នៃ​ដី​សាធារណៈ​របស់​រដ្ឋ​ ហើយ​ទីតាំង​ជាក់លាក់​សំរាប់​ការពិចារណា​ ផ្តល់​សម្បទាន​ ត្រូវ​បាន​ធ្វើ​ផែនទី​ កំណត់​ព្រំប្រទល់​ ចុះបញ្ជី​ និង​ធ្វើ​ចំណាត់ថ្នាក់​ថា​ជា​ដី​ឯកជន​របស់​រដ្ឋ​។

ទីតាំង​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច​ ត្រូវ​បាន​ធ្វើ​ប្លង់​នៅក្នុង​ផែនទី​ ឬនៅ​ក្នុង​ទិន្នន័យ​មូលដ្ឋាន​នៃ​ដី​រដ្ឋ​ ហើយ​ដី​ទាំងនេះ​ ត្រូវតែ​ជា​ដី​ដែល​ស្ថិតនៅ​ក្នុង​ផែនការ​ប្រើប្រាស់​ សំរាប់​វិស័យ​កសិកម្ម​ នៃ​ផែនការ​ប្រើប្រាស់​ដី​របស់​មូលដ្ឋាន​ និង​របស់​ខេត្ត​ក្រុង​។

ចំពោះ​ប្រភេទ​គម្រោង​ខ្លះ​ ទីតាំង​អាច​ត្រូវ​បាន​យល់ព្រម​ជាមុន​ ដោយ​លេខាធិការ​ ដ្ឋាន​បច្ចេកទេស​ បន្ទាប់ពី​ការសិក្សា​ជាចាំបាច់​។

គោលបំណង​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ គឺ​កាត់បន្ថយ​ភាព​ក្រីក្រ​ ដោយ​ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ក្នុង​កំរិត​ខ្ពស់​ និង​ការបែងចែក​ទូលំទូលាយ​នូវ​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​។ ដោយ​ពលរដ្ឋ​កម្ពុជា​ភា​កច្រើន​ នៅ​តាម​ជនបទ​ វិស័យ​កសិកម្ម​ និង​កសិ​-ឧស្សាហកម្ម​ត្រូវ​ដើរតួ​សំខាន់​សំរាប់​រយៈពេល​ខ្លី​ និង​មធ្យម​ និង​ដើម្បី​សំរេច​ទិសដៅ​នេះ​។

ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ សំរាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ កាន់តែ​មាន​ភាព​ច្បាស់លាស់​ តាមរយៈ​ការ​លើ​កស្ទួ​វិស័យ​ពាក់ព័ន្ធ​ នឹង​ការអភិវឌ្ឍន៍​ជនបទ​នៅ​ប្រទេស​កម្ពុជា​ ការជំរុញ​ឱ្យ​មធ្យោបាយ​ នៃ​ការ​ចិញ្ចឹមជីវិត​ប្រកប​ ដោយ​លក្ខណៈ​សម្បូរ​បែប​ និង​នាំមុខ​ដោយ​អ្នកកាន់កាប់​ដី​ខ្នាត​តូច​៕

ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​បណ្ដាញ​ទេសចរណ៍​

ដោយ ​វុត្ថា

សៀម​រា​បៈ​ ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ (GMS​) បាន​បង្ហាញ​ការ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​បណ្ដាញ​ទេសចរណ៍​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ សំដៅ​រួមចំណែក​ជំរុញ​ លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក​ ទាំង​ទេសចរ​កម្ពុជា​ និង​ទេសចរ​ក្នុង​តំបន់​ GMS​ ព្រមទាំង​ទេសចរ​មក​ពី​ប្រទេស​ទីបី​។

ការ​ឯកភាព​គ្នា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ ក្រុមការងារ​ទេសចរណ៍​លើក​ទី៤៤​ នៃ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​នៅ​ខេត្តសៀមរាប​ ដែល​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងទេសចរណ៍​ ប្រទេស​ជាស​មា​ជិ​ក GMS​ ​និង​ដៃ​គូរ​អភិវឌ្ឍ​នានា​។

លោក​ទិ​ត ចន្ថា​ រដ្ឋលេខាធិការ​ប្រចាំ​កា​នៃ​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​ នៃ​ប្រទេស​ជាស​មា​ជិ​ក GMS​ ដៃ​គូរ​អភិវឌ្ឍ​មក​ពី​ ADB​, ASEAN​-China​ Center​, ASAEN​ Korea​ Center​, ASEAN​ Japan​ Center​, Luxembourg​ Development​ PATA​, Mekong​ Institute​, Tourism​ Authority​ of​ Thailand​ (TAT​) និង​បណ្តា​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន៧៣នាក់​។

លោក​បន្ត​ថា​ កិច្ចប្រជុំ​បាន​ឯកភាព​អនុវត្តន៍​ បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ជាមួយគ្នា​ លើ​ផែនការ​សកម្មភាព​រួម​ ២០២០​-២០២៥​ ដូចជា​ ទី១​ ជំរុញ​លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក​ ទាំង​ទេសចរ​កម្ពុជា​ និង​ទេសចរ​ក្នុង​តំបន់​ GMS​ ព្រមទាំង​ទេសចរ​មក​ពី​ប្រទេស​ទីបី​ មក​ទស្សនា​ប្រទេស​ GMS​ ទី២​ ការសិក្សា​ទីផ្សារ​ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ ទី៣​ ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចណ៍​ នៅ​ច្រករបៀង​ទេសចរណ៍​ភាគ​ខាងត្បូង​ ទី៤​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ទេសចរណ៍​ ទី៥​ ការ​គាំទ្រ​គ្នា​ក្នុង​ការជំរុញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង៦​។ ទី៦​ អង្គប្រជុំ​ក៏បាន​ឯកភាព​ដា​ក់បញ្ជូ​លនូវ​សកម្ម​ភាព​ថ្មី​ៗ ក្នុង​ផែនការ​សកម្មភាព​រួម​ (Join​ Action​ Plan​) និង​ទី៧​ ការសម្រប​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​ក្នុង​តំបន់​ GMS​។

លោក​ទិ​ត ចន្ថា​បាន​បន្ថែម​ថា​ កិច្ចប្រជុំ​ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ដៃ​គូរ​អភិវឌ្ឍន៍​នានា​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ ក្នុង​វិស័យ​ទេសចរណ៍​ និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ ក្នុង​ការ​តភ្ជាប់​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ GMS​។

កាលពី​ឆ្នាំ២០១៨​ ប្រទេស ​GMS​ ទទួល​បាន​ទទួលភ្ញៀវ​ ទេសចរ​អន្តរជាតិ​ចំនួន​ ៦៧​,៦១៤​,៩២២លាន​នាក់​ ក្នុង​នោះ​ទេសចរ​កម្ពុជា​មាន​ចំនួន ៦.២នាក់​៕

កម្ពុជា​ទទួល​បាន​គម្រោង​លំនៅឋាន​ចំនួន​ ២៣១៧​ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ ប្រមាណ​ ៣៤៤លាន​ដុល្លារ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ ក្នុងរយៈពេល​ ៩ខែ​ នៃ​ឆ្នាំ​ ២០១៩​ នេះ​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​លំនៅឋាន​មាន​ចំនួន​ ២៣១៧​ គម្រោង​មានផ្ទៃ​ក្រឡា​សរុប​ចំនួន​ ៩៨៨១២០​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ ៣៤៤​ ៨០១​ ៥១៥​ ដុល្លារ​ គឺ​មានការ​កើនឡើង​ចំនួន​ ១១៥​ , ២១​ % ។

លោក​ តាន់​ មុនី​វណ្ណ​ ទីប្រឹក្សា​បច្ចេកទេស​នៃ​សម​គម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ បើ​ក្រឡេក​មើលក្នុង​វិស័យ​លំនៅឋាន​ក្នុង​ស្រុក​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ទាំង​អ្នក​អភិវឌ្ឍន៍​ និង​តម្រូវការ​ តែ​មាន​បញ្ហា​ខ្លះ​ចំពោះ​អ្នក​អភិវឌ្ឍន៍​មក​ពីក្រៅ​ស្រុក​ដូច​មក​ប្រទេស​ចិន​ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​ដាក់​តំលៃ​ខ្ពស់​ចំពោះ​ការទិញ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​ “តម្រូវការ​ក្នុង​វិស័យ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​រហូតមកដល់​ពេលនេះ​ នៅតែ​មានដំណើរ​ល្អ​ប្រសើរ​ជាប្រក្រតី​ទាំង​អ្នក​អភិវឌ្ឍន៍​ និង​អ្នកមាន​តម្រូវការ​នៅក្នុង​ស្រុក​”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​ បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ទីផ្សារ​លំនៅឋាន​រហូ​តម​ដល់ពេល​នេះ​នៅតែ​មាន​តម្រូវការ​ជាប្រចាំ​ ជាពិសេស​តម្រូវការ​ពី​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ និង​លំនៅឋាន​តម្លៃ​សមរម្យ​ ព្រមទាំង​មានការ​សម្រួល​ការ​​បង់លុយ​ល្អ​ប្រសើរ​ដល់​ចង់បាន​ផ្ទះ​រស់នៅ​ ។

លោកស្រី​ថា​ “មនុស្ស​កាន់តែ​កើន​ អចលនទ្រព្យ​លំនៅឋាន​នៅតែ​មាន​តម្រូវការ​របស់​មនុស្ស​ប្រដូច​ទៅ​នឹង​សត្វ​ចាប​ដែល​ត្រូវការ​សំបុក​សម្រាប់​រស់នៅ​ដូច្នោះឯង​” ។

លោកស្រី​បន្ថែម​ទៀត​ថា​ តម្រូវការ​លំនៅឋាន​មាន​ទាំង​នៅក្នុង​ទីក្រុង​ និង​ជាយក្រុង​ភ្នំពេញ​ទៅតាម​ចំណូល​របស់​ពលរដ្ឋ​ នៅតែ​មានសន្ទុះ​ការ​រីក​ចំរើន​។ អ្នក​ដែល​មាន​ចំណូល​ខ្ពស់​ស្វែងរក​លំនៅឋាន​នៅក្នុង​ទីក្រុង​ ឬកណ្តាល​ទីក្រុង​ និង​អ្នក​ដែល​មាន​ចំណូល​មធ្យម​ ឬចំណូល​ទាប​ស្វែងរក​លំនៅឋាន​នៅ​តាម​ជាយក្រុង​ភ្នំពេញ​។

លោកស្រី​ក៏បាន​អំពាវ​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​កុំឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​លក់​លំនៅឋាន​ដែល​ខ្លួន​បាន​សាង់​មិន​ចេញ​នោះ​ ព្រោះ​តម្រូវការ​នៅតែ​មាន​ជា​ប្រចំា​ តែ​ត្រូវ​អភិវឌ្ឍន៍​យ៉ាងណា​ឱ្យ​មាន​សោភ័ណភាព​ បរិស្ថាន​បៃតង​ និង​ មាន​ដើមឈើ​ព័ន្ធ​ជុំវិញ​នោះ​នឹង​លក់ដាច់​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​ដែរ​ថា​ ទីផ្សារ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មានការ​រីក​ចំរើន​ មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​ ដោយសារ​ប្រទេស​កម្ពុជា​មាន​យុវ​ជនក្មេងៗ​នៅ​មាន​ច្រើន​ ដែល​ត្រូវការ​លំនៅឋាន​កាន់តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​។

លោក​ច្រឹក​ សុ​ខនី​មបន្ត​ទៀត​ថា​ បច្ចុប្បន្ន​សន្ទុះ​ នៃ​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ ដ្ឋាន​មួយ​នេះ​ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅឡើយ​ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន​ និង​ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ក្រុង​ ដូច្នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ដែល​អាច​ផ្តល់​ឱកាស​ចំណេញ​ដល់​អ្នក​វិនិយោគ​ក្នុង​ពេល​ដ៏​ខ្លី​។

លោក​ថា​ “វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ផ្តល់​ភាពល្អ​ប្រសើរ​ទាំងសងខាង​ អ្នក​វិនិយោគ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ចំណេញ​ ហើយ​អ្នកទិញ​អាច​មានលទ្ធភាព​ទទួល​បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​សមរម្យ​”៕

វិស័យ​ទេសចរណ៍​អាស៊ាន​មាន​កំណើន​ ខណៈ​ភ្ញៀវ​ទេសចរ​ចង់​នៅ​ឆ្ងាយ​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​អាស៊ី​ឦសាន​

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ និង​វៀតណាម​សុទ្ធសឹងតែ​ឃើញ​ចំនួន​ទេសចរណ៍​ពី​បរទេស​កើនឡើង​ និង​ពង្រីក​វិស័យ​នេះ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ និង​ជម្លោះ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅតែ​បន្ត​រំខាន​ដល់​សង្វាក់​តម្លៃ​ពិភពលោក​ និង​ធ្វើ​ឱ្យ​មានការ​ធ្លាក់ចុះ​នូវ​វិស័យ​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ី​។

ភាគច្រើន​នៃ​កំណើន​នេះ​គឺ​ដោយសារតែ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ជ្រើសរើស​ហោះហើរ​ឆ្ពោះទៅ​ទិសខាងត្បូង​ ទិសដៅ​អាស៊ាន​ជំនួស​ឱ្យ​ទីតាំង​អាស៊ី​ខាងកើត​។

ក្រុម​អ្នកវិភាគ​បាន​សន្មត់​ថា​ កំណើន​ទេសចរណ៍​អាស៊ាន​នឹង​ថយ​ចុះ​ស្រប​នឹង​វិស័យ​ផ្សេងទៀត​ដែល​បាន​ធ្លាក់ចុះ​ ដោយសារ​ផល​ប៉​ពាល់​នៃ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​មាន​រយៈពេល​ ១៦​ ខែ​ និង​ការ​កើតឡើង​ជម្លោះ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​។

ទោះ​យ៉ាងណា​ទិន្នន័យ​នា​ពេល​ថ្មី​ៗនេះ​ បាន​បង្ហាញថា​ ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​ទេសចរណ៍​គឺ​ផ្តើម​ចេញពី​ភ្ញៀវ​ទេសចរ​អាស៊ី​បូព៌ា​ដែល​សម្រេចចិត្ត​ហោះហើរ​ទៅ​ភាគ​ខាងត្បូង​សម្រាប់​វិស្សមកាល​ និង​ថ្ងៃឈប់​សម្រាក​ ខណៈ​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង​នៅ​អា​ស៊ី​ឦលាន​។

ក្រសួងទេសចរណ៍​កម្ពុជា​បាន​បង្ហាញថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​កើនឡើង​ ១០​ ភាគរយ​ក្នុងរយៈពេល​ ៣ ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។

របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ ជនបរទេស​ជិត​ ៥ លាន​នាក់​បាន​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។ក្រសួង​ បានឱ្យ​ដឹង​ថា​ ចំនួន​ជនជាតិ​ចិន​បាន​ចូលរួម​ចំណែក​នៃ​ទីផ្សារ​ទេសចរ​បរទេស​ច្រើនជាង​គេ​នៅ​កម្ពុជា​។

ទេសចរ​ចិន​មាន​ចំនួន​ ៤០​ ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​ដែល​បាន​មកដល់​កម្ពុជា​ ដោយមាន​ចំនួន​ជាង​ ២ លាន​នាក់​ដែល​បាន​រំពឹង​ថា​នឹង​មកដល់​នៅ​ចុងឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​ទេសចរណ៍​ថៃ​រំពឹង​ថា​នឹង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​ឧស្សាហកម្ម​នេះ​ ស្រប​ជាមួយ​វិស័យ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។ វិស័យ​ទេសចរណ៍​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ថៃ​ដែល​មាន​ចំនួន​ស្មើនឹង​ ១ ភាគ​ ៥ នៃ​ GDP​ របស់​ប្រទេស​នេះ​។

ធនាគារ​កណ្តាល​ថៃ​បាន​ទម្លាក់​អត្រា​ការប្រាក់​នៅ​ខែ​នេះ​ជា​លើក​ទី​ ២ នៅ​ឆ្នាំនេះ​ដើម្បី​ទប់ស្កាត់​កំណើន​ប្រាក់​បាត​ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ និង​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ការ​ឡើងថ្លៃ​ប្រាក់​បាត​ដែល​ជា​រូបិយប័ណ្ណ​អាស៊ី​ឡើងថ្លៃ​ខ្ពស់​បំផុត​នៅ​ឆ្នាំនេះ​នឹង​រារាំង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​គិត​ពី​ថវិកា​ចេញ​ឆ្ងាយ​ពី​ថៃ​ ដោយសារ​អំណាច​ចំណាយ​របស់​ពួកគេ​មានការ​ថយ​ចុះ​ទាក់ទង​នឹង​ការ​ឡើងថ្លៃ​រូបិយប័ណ្ណ​នេះ​។

ទោះ​យ៉ាងណា​ វិស័យ​ទេសចរណ៍​ថៃ​នៅតែ​មាន​កំណើន​ពេញ​មួយឆ្នាំ​ ២០១៩​ ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​នេះ​យ៉ាងច្រើន​។ក្រសួងទេសចរណ៍​ និងកីឡា​ថៃ​បាន​បង្ហាញថា​ ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ២៩.៥​ លាន​នាក់​បាន​ចូល​មក​ប្រទេស​នេះ​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ដែល​ជា​ការ​កើនឡើង​ ៣,៥​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

វិស័យ​ទេសចរណ៍​បាន​បង្កើត​ប្រាក់ចំណូល​ចំនួន​ ៤៧​ ពាន់​លាន​ដុល្លារ​គិត​ចាប់ពី​ខែ​ មករា​ ដល់​ខែ​ កញ្ញា​។លើស​ពីនេះ​ទៀត​ វិស័យ​ទេសចរណ៍​ម៉ាឡេស៊ី​បាន​កើនឡើង​ ៣,៧​ ភាគរយ​ដោយមាន​ភ្ញៀវ​ទេសចរ​ជាង​ ២០​ លាន​នាក់​បាន​ចូល​មក​ទស្សនា​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​ សិល្បៈ​ និង​វប្បធម៌​ម៉ាឡេស៊ី​។ វិស័យ​នេះ​រកចំណូល​បាន​ជិត​ ១៦​ ពាន់​លាន​ដុល្លារ​ចាប់ពី​ខែ​ មករា​ ដល់​ខែ​ កញ្ញា​ ឆ្នាំនេះ​ដែល​មាន​កំណើន​ប្រចាំឆ្នាំ​ ៧ ភាគរយ​។

វិស័យ​ទេសចរណ៍​នៅតែ​មាន​ទោះបីជា​មានការ​ថយ​ចុះ​នៃ​វិស័យ​នានា​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ យោង​តាម​ធនាគារ​កណ្តាល​ Negara​ Malaysia​ (BNM​) កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​បន្តិច​ពី​ ៤,៩​ ភាគរយ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ត្រីមាស​ទី​ ២ ដល់​ ៤,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣។របាយការណ៍​ប្រចាំត្រីមាស​បាន​បង្ហាញថា​ “កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​មានកម្រិត​មធ្យម​ដល់​ ៤,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩​ ​ដែល​បណ្តាល​មក​ពី​កំណើន​សេដ្ឋកិច្ច​ទាប​ក្នុង​វិស័យ​សំខាន់​ និង​សកម្មភាព​រុករក​រ៉ែ​ និង​សំណង់​ធ្លាក់ចុះ​។ ផ្នែក​ខាង​តម្រូវការ​ តម្រូវការ​ក្នុង​ស្រុក​ និង​ការនាំចេញ​សុទ្ធ​ភាគច្រើន​មានសន្ទុះ​កំណើន​យឺត​ជាង​មុន​”។

យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​ (GSO​) ស្រប​នឹង​ប្រទេសជិតខាង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ខ្លួន​ វិស័យ​ទេសចរណ៍​វៀតណាម​មានការ​កើនឡើង​ ១៣​ ភាគរយ​នៅក្នុង​ឆ្នាំនេះ​ ដោយមាន​ចំនួន​ភ្ញៀវ​ទេសចរ​ ១៤,៥​ លាន​នាក់​បាន​មក​ទស្សនា​វៀតណាម​ក្នុងរយៈពេល​ ១០​ ខែ​ឆ្នាំ​ ២០១៩​ ដែល​មាន​ជនជាតិ​ចិន​ និង​កូរ៉េ​ខាងត្បូង​មាន​ចំនួន​ជាង​ ៥៦​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ណែនាំ​ដល់​មន្ត្រី​ស្ថាបនា​ផ្លូវ​ ៣៤ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​មានគុណ​ភាព​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញការ​ស្ថាបនា​ផ្លូវ​ទាំង​ ៣៤ខ្សែ​ ត្រូវតែ​មានគុណ​ភាព​ ធានា​ការប្រើ​ប្រាស់​បាន​យូរ​ និង​បង្កើន​សោភ័ណភាព​ បរិស្ថាន​ខេត្ត​ព្រះសីហនុ​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរណ៍​មក​ខេត្ត​មាត់សមុទ្រ​កាន់តែ​ច្រើនឡើង​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ណែនាំ​បែបនេះ​ នៅក្នុង​ពិធី​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង​ ៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ដែល​ផ្លូវ​នេះ​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​បញ្ជាក់​ថា​ ផ្អែក​លើ​សក្តា​នុ​ពល​ពី​ធម្មជាតិ​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់ឆ្នេរ​ ព្រៃ​ធម្មជាតិ​ស្រស់​ត្រកាល​ ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ ការ​គិតគូរ​កសាង​បំពេញបន្ថែម​ ដើម្បី​បំរើ​សេចក្តី​ត្រូវការ​របស់​ខេត្ត​ ។

លោក​បន្ត​ថា​ រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្ត​ បាន​និង​កំពុង​បន្ត​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ពិសេស​កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ​ចំនួន​ ៣៤ខ្សែ​ ប្រវែង​ ៨៤.៥០៥គីឡូម៉ែត្រ​ ផ្លូវ​ទាំងអស់​នេះ​ កសាង​ប្រកបដោយ​គុណភាព​ និង​សោភ័ណភាព​ បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​យើង​។

ក្រុមហ៊ុន​ចំនួន៨​ ដែល​ទទួល​បាន​សិទ្ធ​ជួសជុល​ ស្ថាបនា​ផ្លូវ​ទាំង​ ៣៤ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ បា​នឹង​កំពុង​សស្រាក់​សស្រាំ​អនុវត្តន៍​ការងារ​នៅ​តាម​គោលដៅ​នៃ​ការដ្ឋាន​របស់​ខ្លួន​ដែល​គ្រោង​ចំណាយពេល​នៃ​ការស្ថាបនា​ក្នុងរយៈពេល៨ខែ​ ពោ​គឺ​ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០ខាងមុខនេះ​។

តាមរយៈ​រូបមន្ត​ “ស្លឹកត្នោត​ ខ្ចប់​ស្ករត្នោត​” ថវិកា​ជិត​ ៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​អនុ​ម័ត្តដើម្បី​កសាង​ផ្លូវ​ចំនួន៣៤ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​ ឡើងវិញ​ មាន​ប្រវែង​ជាង​ ៨៤គីឡូម៉ែត្រ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ការ​ស្ដារ​ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ រូប​វន្ដ​ប្រកបដោយ​គុណភាព​ គឺជា​តម្រូវការ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍ​នៅ​ខេ​ត្ដ​ព្រះសីហនុ​៕

ក្រុមហ៊ុន​កូរ៉េ​ជាង២០​ ដែល​មាន​គម្រោង​វិនិយោគ​នៅ​ប្រទេស​វៀតណាម​ គ្រោង​នឹង​បង្វែរ​គោលដៅ​មកកាន់​កម្ពុជា​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ បណ្តា​ក្រុមហ៊ុន​ រោងចក្រ​ និង​សហ​គ្រាស​ធំៗ​ជាង២០​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​កូរ៉េ​ និង​ធ្លាប់​មាន​គម្រោង​ធ្វើការ​វិនិយោគ​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លងទៅ​នោះ​ ពេលនេះ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បង្វែរ​គោលដៅ​របស់​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅពេល​ឆាប់​ខាងមុខនេះ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចពិភាក្សា​លើ​មុខ​ជំនួញ​ ដែល​បង្ហាញ​ពី​កាលានុវត្ត​ភាព​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ឯកជន​ តាមរយៈ​កិច្ច​ជំនួប​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​អ្នកតំណាង​ប្រតិភូ​វិនិយោគ​កូរ៉េ​ កាលពី​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ប៊ូ​សាន​ ប្រទេស​កូរ៉េ​ ជា​លទ្ធផល​ កម្ពុជា​ទទួល​បាន​ចំ​នាប់​អារម្មណ៍​ពីសំណាក់​បណ្តា​អ្នក​វិនិយោគ​ និង​អ្នកតំណាង​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ ដូចជា​ក្រុម​ហ៊ុន​អ៊ី​ហ្គេន​តិច​សាជីវកម្ម​លី​ជុនហូ​ ក្រុម​ហ៊ុន​មហ៊ុន​ Dawonsys​ Park​ Soon​-sun​ ​និង​នាយក​សហព័ន្ធ​អចលនទ្រព្យ​ពិភពលោក​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​បណ្តាញ​សារ​អេឡិចត្រូនិក​កាលពី​ល្ងាច​ថ្ងៃទី២៨នេះ​ថា​ តាមរយៈ​នៃ​កិច្ច​ជំនួប​ពិភាក្សា​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ការទូត​ឯកជន​ខាងលើ​នេះ​ យើង​ទទួល​បានផល​ល្អជា​ច្រើន​ ដោយមាន​បណ្តា​ក្រុមហ៊ុន​ និង​រោងចក្រ​ សហគ្រាស​ជាច្រើន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​ថា​ “ក្រោយ​កិច្ច​ជំនួប​ពិភាក្សា​ មាន​ក្រុមហ៊ុន​ រោងចក្រ​ និង​សហគ្រាស​សរុប​ចំនួន២១​ ដែល​មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ និង​ធ្លាប់​មាន​គម្រោង​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លងទៅ​នោះ​ ពួកគាត់​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បង្វែរ​ទិសដៅ​វិនិយោគ​ទាំងនោះ​មក​កានើ​កម្ពុជា​វិញ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​កូរ៉េ​ ដែល​មាន​បំណង់​ចង់​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ជា​ប្រភេទ​រោងចក្រ​តម្លើង​គ្រឿង​បង្គុំ​រថយន្ត​ គ្រឿ​បរិក្ខារ​ថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ និង​ក្រុមហ៊ុន​ដែល​ធ្វើការ​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​បង្វែរ​គោលដៅ​បណ្តាក់​ទុន​វិនិយោគ​ទាំងនេះ​ ក៏​ព្រោះតែ​ពួកគេ​បាន​សិក្សា​ និង​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល​នៅក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ក៏​មានការ​ស្នើសុំ​ឱ្យ​មានការ​ចូលរួម​សម្របសម្រួល​វិស័យ​ឯកជន​ពីសំណាក់​រាជរដ្ឋាភិបាល​ផង​ដែរ​ ទាំង​ការសម្រប​សម្រួល​ច្បាប់​វិនិយោគ​ និង​ការកំណត់​ទីតាំង​ផង​ដែរ​ ដើម្បី​ធានា​ថា​ការ​វិនិយោគ​អាច​មាន​ភាពល្អ​ប្រសើរ​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្តា​វិនិយោគិន​កូរ៉េ​ខាងលើ​នេះ​។ លោក​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃជា​មួយ​គ្នាន​នេះ​ថា​ “ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​កម្ពុជា​ គឺ​មាន​គោលជំហរ​ជួល​សម្រួល​រាល់​ការ​វិនិយោគ​ទាំងអស់​នៅក្នុង​ប្រទេស​ ដែល​មិន​ត្រឹមតែ​ប្រទេស​កូរ៉េ​តែមួយ​នោះ​ទេ​ ពោល​គឺ​ជួយ​សម្រួល​គ្រប់​ភាគី​ទាំងអស់​”។

លោក​បាន​បន្ត​ទៀត​ថា​ “សព្វថ្ងៃ​នេះ​ យើង​មាន​ក្រុមការងារ​រហូតដល់១៣​ ដែល​រង់ចាំ​ដោះស្រាយ​ការ​លំបាក​រប​សើ​វិស័យ​ឯកជន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ការ​លើកយក​បញ្ហា​ដោះស្រាយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែល​ពាក់ព័ន្ធ​ ហើយ​ក្នុងករណី​ដែល​ដោះស្រាយ​មិន​ចេញ​ទេ​ នឹង​បញ្ជូន​ទៅដល់​នាយក​រដ្ឋមន្ត្រី​ ដើម្បី​អន្តរាគមន៍​ និង​ដោះស្រាយ​បន្ត​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​ សូម​លើកទឹកចិត្ត​ទៅដល់​បណ្តា​អ្នក​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​នានា​ទាំងអស់​មកកាន់​កម្ពុជា​ ជាមួយនឹង​ការ​ព្យាយាម​ជួយ​សម្រួល​សម្រួល​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​ ដើម្បី​អាច​ទទួល​បាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​រួមគ្នា​” ៕

កម្ពុជា​ជំរុញ​ឱ្យ​ប្រែក្លាយ​តំបន់​ «Pub​ Street​» ទៅជា​តំបន់​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ និង​បរិស្ថាន​ស្អាត

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឱ្យ​ក្រសួង​-ស្ថាប័ន​ និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ ពិសេស​រដ្ឋបាល​ខេត្តសៀមរាប​ ត្រូវ​ខិតខំ​ប្រែក្លាយ​តំបន់​«Pub​ Street​» នៅ​ក្រុង​សៀមរាប​ ទៅជា​តំបន់​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ និង​មាន​បរិស្ថាន​ស្អាត​។

លោក​ថោង​ ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី៧​ ស្តី​ពីទី​ក្រុង​គ្មាន​ផ្សែង​បារី​ នា​ថ្ងៃទី២៨​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ នេះ​ ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​ “មាស​បៃតង​” ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ ព្រមទាំង​ការពារ​បរិស្ថាន​ និង​អភិរក្ស​វប្បធម៌​ ប្រពៃណី​ ប្រាង្គ​ប្រាសាទ​នានា​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់ថ្លៃ​បាន​។

លោក​បន្ត​ថា​ “បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ គឺជា​គោលការណ៍​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​ប្រកាន់​ខ្ជាប់​ ដើម្បី​ចូលរួម​លើកកម្ពស់​ក្នុង​ការទប់ស្កាត់​ផល​ប៉ះពាល់​សុខភាព​ និង​បរិស្ថាន​ដែល​កើតឡើង​ពី​ផលិតផល​ថ្នាំជក់​”។

ជាក់ស្តែង​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ធ្វើការងារ​ដោយ​ផ្ទាល់​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ ក្នុង​វិស័យ​ទេសចរណ៍​ ក្នុង​ន័យ​ធានា​ឲ្យបាន​ថា​ “កម្ពុជា​កំពុង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​មួយ​ ដែល​គ្មាន​ផ្សែង​បារី​ សក្តិ​សមជា​មាស​បៃតង​ ដែល​បាន​ចូលរួម​កសាង​សេដ្ឋកិច្ច​បៃតង​ និង​សហគមន៍​បៃតង​”។

លោក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ដើម្បី​ជំរុញ​គាំទ្រ​ឲ្យ​ទីក្រុង​គ្មាន​ផ្សែង​បារី​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តី​ពី​ ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ នៅ​ឆ្នាំ២០១៥​ ព្រមទាំង​អនុក្រឹត្យ​ ប្រកាស​សារាចរ​ និង​សេចក្តី​ណែនាំ​នានា​ ក្នុង​ការជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ដែល​គ្មាន​ផ្សែង​បារី​ ស្របតាម​អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក​ថោង​ ខុន​បាន​បន្ត​ទៀត​ថា​ ការបង្កើត​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​បៃតង​ នៅ​តាម​សហគមន៍​ទេសចរណ៍​ តាម​តំបន់​ប្រាង្គ​ប្រាសាទ​ និង​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​នានា​។

លោក​បាន​ជំរុញ​ឱ្យ​ការពង្រីក​វិសាលភាព​នេះ​ បាន​ទៅដល់​សហគមន៍​ទេសចរណ៍​បន្ថែម​ទៀត​ ពីព្រោះ​ការរៀបចំ​សហគមន៍​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ គឺ​ពិតជា​បាន​ចូលរួម​ចំណែក​លើកកម្ពស់​ និង​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​កាន់តែ​ល្អ​ប្រសើរ​ ប៉ុន្តែ​យើង​គួរ​យកចិត្ត​ទុកដាក់​ពង្រីក​ដែន​កំណត់​ នៃ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ឲ្យ​មាន​វិសាលភាព​ធំ​ទូលាយ​ ដូចជា​នៅ​តាម​ទី​សាធារណៈ​នៅ​តាម​កន្លែង​ធ្វើការ​ នៅ​តាម​វត្តអារាម​ និង​នៅ​តាម​កន្លែង​ផ្សេង​ៗទៀត​ ដើម្បី​ប្រែក្លាយ​ទីក្រុង​យើង​ទាំងមូល​ជាទី​ក្រុង​ដែល​គ្មាន​ផ្សែង​បារី​៕

រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជាង​ ៧៤លាន​ដុល្លារ​

រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជាង​ ៧៤លាន​ដុល្លារ​
រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជាង​ ៧៤លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន២ដល់​រដ្ឋា​ភុ​បាល​កម្ពុជា​ ដែល​មានតម្លៃ​ទឹកប្រាក់​ចំនួន ៦៧​,១លាន​អឺ​រ៉ូ​ ស្មើនឹង​ជាង៧៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

បន្ទាប់ពី​បញ្ចប់​កិច្ច​ជំនួប​ទ្វេភាគី​ រវាង​តំណាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២​ ដែល​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ជាមួយ​លោក​ Christian​ Berger​ ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​ និង​ពេញ សមត្ថភាព​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ កិច្ច​ព្រមព្រៀង​ និង​ចុះហត្ថលេខា​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន២​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៦៧.១លាន​អឺ​រ៉ូ​ (ប្រមាណ​ជា ៧៤លាន​ដុល្លារ​អាមេរិក​)ត្រូវ​បាន​ធ្វើឡើង​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

នៅក្នុង​កិច្ច​ព្រមព្រៀង​ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន២រវាង​ប្រទេស​ទាំង២រួមមាន​ដូចជា​ ១ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ឆ្នាំ២០១៨​។ តាមរយៈ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ឆ្នាំ ២០១៨ នេះ​ ដែល​ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៣០លាន​អឺ​រ៉ូ​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន២លាន​អឺ​រ៉ូ​ សម្រាប់​ហិរញ្ញប្បទាន​ លើ​គម្រោង​ប្រសិទ្ធិ​ភាព​ថាមពល​ សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។

ឥណទាន​សម្បទាន​ចំនួន៣០លាន​អឺ​រ៉ូ​ គឺ​ឥណទាន​សម្បទាន​ទី១​ ដែល​ភាគី​អាល្លឺម៉ង់​ហៅថា​ «Reduced​ Interest​ Loan​» នឹង​ត្រូវ​បាន​ផ្តល់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ អាល្លឺម៉ង់​ (KfW​)។ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (KfW​) នៅពេល​ក្រោយ​ទៀត​ ដើម្បី​ទទួល​បាន​ឥណទាន​ មក​ប្រើប្រាស់​សម្រាប់​អនុវត្តន៍​ គម្រោង​ប្រសិទ្ធិ​ភាព​ថាមពល​ សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។

ទី២​ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ឆ្នាំ២០១៩​។ តាមរយៈ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ឆ្នាំ២០១៩នេះ​ ដែល​ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន៣០លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​ លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ សម្រាប់​កម្ពុជា​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៥.១លាន​អឺ​រ៉ូ​ សម្រាប់​គាំទ្រ​ការ​ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​ជាក់លាក់​មួយចំនួន​ទៀត​។

លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​អឺរ៉ុប​ទី២​ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​ (ប្រទេស​បារាំង​ បាន​ចាប់ផ្តើម​ផ្តល់​ឥណទាន​សម្បទាន​ទី១​ របស់​ខ្លួន​ដល់​កម្ពុជា​ នៅ​ឆ្នាំ២០១៣​) ដែល​បាន​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​ ដើម្បី​រួមចំណែក​ក្នុង​ការ​គាំទ្រ​ដល់​ គោលនយោបាយ​អភិវឌ្ឍន៍​ និង​វិស័យ​អាទិភាព​នានា​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក​បន្ត​ថា​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​នេះ​ ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ ដែល​ឆ្លុះបញ្ចាំង​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ ជា​មិត្តភាព​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដោយ​ភាគី​មិត្ត​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ ផ្តល់​ឥណទាន​សម្បទាន​របស់​ខ្លួន​ ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​ជាអាទិភាព​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​៕

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ស្ថិត​ក្នុង​ចម្ងល់​ បន្ទាប់ពី​អាមេរិក​អនុម័ត​ច្បាប់​ស្តី​ពី​ហុងកុង​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដំណាក់កាល​ទី​ ១ កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​បរាជ័យ​ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ចុះហត្ថលេខា​លើច្បាប់​ដែល​គាំទ្រ​ដល់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ហុងកុង​កាលពី​ថ្ងៃពុធ​។

រដ្ឋាភិបាល​ហុងកុង​បាន​រិះគន់​សកម្មភាព​របស់​លោក​ Trump​ ដោយ​បញ្ជាក់​ថា​ វា​នឹង​បង្ក​អន្តរាយ​ដល់​ទំនាក់ទំនង​និង​ផលប្រយោជន៍​រវាង​ហុងកុង​ និង​អាមេរិក​។ ទីក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ការ​សំរេចចិត្ត​របស់​លោក​ Trump​ ដោយ​ចាត់ទុក​វា​ជា​ ចេតនា​អាក្រក់​។

លោក​ Trump​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃពុធ​ ថា​ “ខ្ញុំ​បាន​ចុះហត្ថលេខា​លើច្បាប់​ទាំងនេះ​ដោយ​គោរព​ប្រធានាធិបតី​លោក​ស៊ី​ ចិន​និង​ប្រជាជន​ហុងកុង​។ ច្បាប់​ទាំងនេះ​កំពុង​ត្រូវ​បាន​អនុម័ត​ដោយ​សង្ឃឹមថា​ មេដឹកនាំ​ និង​អ្នកតំណាង​ចិន​ និង​ហុងកុង​នឹងអាច​ដោះស្រាយ​ដោយសន្តិវិធី​នូវ​ភាព​ខុសគ្នា​របស់​ពួកគេ​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​ និង​វិបុលភាព​យូរអង្វែង​សម្រាប់​មនុស្ស​គ្រប់គ្នា​”។

ច្បាប់​នេះ​ចែងថា​ ក្រសួង​ការបរទេស​អាមេរិក​ត្រូវតែ​ផ្ទៀងផ្ទាត់​ស្វ័យភាព​របស់​ហុងកុង​ដើម្បី​ឱ្យ​ខ្លួន​រក្សា​ការពិចារណា​ពាណិជ្ជកម្ម​ពិសេស​របស់​អាមេរិក​។ ច្បាប់​ទី​ ២ បាន​ហាមឃាត់​កា​រល​ក់ហ្គា​សប​ង្ហូរ​ទឹកភ្នែក​ និង​គ្រាប់​កាំភ្លើង​ជ័រ​ទៅ​អោយ​អាជ្ញា​ធរប៉ូ​លី​សនៅ​ហុងកុង​។ការិយាល័យ​តំណាង​ចិន​នៅ​ហុងកុង​បាន​ចេញ​សេចក្តី​ស្តី​បន្ទោស​លើស​កម្ម​ភាព​របស់​រដ្ឋាភិបាល​អាមេរិក​។

ការិយាល័យ​នេះ​ បានឱ្យ​ដឹង​ថា​ “យើង​កំពុង​ប្រាប់​អាមេរិក​ជា​ផ្លូវការ​ និង​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ដើរតាម​ការ​នាំមុខ​របស់​អាមេរិក​ក្នុង​ការ​មិន​មើលស្រាល​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ការពារ​ភាព​រុងរឿង​ និង​ស្ថេរ​ភាព​របស់​ហុងកុង​ កុំ​មើលស្រាល​ជំនឿ​របស់​យើង​ដើម្បី​ការពារប្រទេស​មួយ​ និង​គោលនយោបាយ​ប្រព័ន្ធ​ពីរ​ ហើយ​កុំ​មើលស្រាល​សមត្ថភាព​ និង​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​ សុវត្ថិភាព​ កំណើន​ និង​សិទ្ធិ​របស់​ប្រទេស​យើង​”។

Trump​ បាន​និយាយ​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​ទាំងសងខាង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ កាលពីដើម​សប្តាហ៍​នេះ​។ លោក​ Trump​ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ឯសេតវិមាន​កាលពី​ថ្ងៃ​ អង្គារ​ កន្លងមក​នេះ​ថា​ “យើង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​។ ខ្ញុំ​គិតថា​ អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ពាណិជ្ជកម្ម​។ វា​នឹង​ដំណើរការ​ល្អ​ ប៉ុន្តែ​នៅពេល​ជាមួយគ្នា​ យើង​ចង់​ឃើញ​វា​ដំណើរការ​ល្អ​នៅក្នុង​ទីក្រុង​ហុងកុង​”៕

ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​ ៨០សហគ្រាស​

ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​ ៨០សហគ្រាស​
ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​ ៨០សហគ្រាស​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ​ ចំនួន​កាស៊ីណូ​ដែល​បាន​នឹង​កំពុង​ប្រតិ​បត្ត​ការ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើន​ដល់​ជិត​ ៨០​ សហគ្រាស​ ដែល​បាន​ផ្តល​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ដល់​ប្រជាជន​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​។

លោក​ ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ បានឱ្យ​ដឹង​ថា​ យោង​របាយការណ៍​របស់​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ ជីវៈ​ខេត្ត​ ដែល​បាន​ចុះ​ធ្វើ​អធិការកិច្ច​ កាលពី​បំណាច់​ខែសីហា​កន្លងមក​នេះ​ មាន​ចំនួន​ ៧៣​ សហគ្រាស​ ហើយ​អំឡុង​ខែតុលា​ និង​ វិច្ឆិកា​ នេះ​មានការ​បើក​សម្ពោធ​ដំណើរ​បន្ថែម​មួយចំនួន​ទៀត​ដែល​មិន​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​នោះ​ នឹងអាច​កើន​ដល់​ជិត​ ៨០​ សហគ្រាស​។

លោក​បន្ត​ថា​ របាយការណ៍​របស់​មន្ទីរ​ការ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​ត្រូវ​បាន​គេ​ចុះ​ធ្វើ​អធិការកិច្ច​ដោយ​ផ្ទាល់​ជាមួយ​សហគ្រាស​កាស៊ីណូ​ ដោយ​បាន​ដកស្រង់​យក​នូវ​ទិ​ន្ន័​យក​ម្ម​ករ​និយោជិត​ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​វិស័យ​កាស៊ីណូ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

យោង​របាយការណ៍​របស់​មន្ទី​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ ជីវៈ​ខេត្ត​ព្រះសីហនុ​ ផ្ញើ​ទៅ​ជូន​លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យ​ដឹង​កាលពី​បំណាច់​ខែសីហា​ថា​ បច្ចុប្បន្ន​សហគ្រាស​នៃ​សកម្មភាព​សេដ្ឋកិច្ច​កាស៊ីណូ​ និង​កាស៊ីណូ​អន​ឡា​ញក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ ៧៣​ សហគ្រាស​ មានកម្ម​ករ​និយោជិត​សរុប​ ២៨,៥៧៤​ នាក់​ ស្រី​ ១២,៥១៥​ នាក់​ បរទេស​ ១២,០៥៧​ នាក់​ និង​ស្រី​ ២,៨១០​ នាក់​ ។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ខេត្ត​ព្រះសីហនុ​ជា​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​ដ៏​សំខាន់​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​ ជាមួយនឹង​ការ​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ និង​កោះ​ដ៏​ស្រស់​ស្អាត​ កំពង់ផែ​អន្តជាតិ​ អាកាសយាន​ដ្ឋាន​អន្តជាតិ​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​ និង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​”តារា​រៈ​នា​ទិសនិរតី​” ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ និង​ប្រកបដោយ​ចីរភាព​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​រួម​ សណ្ឋាគារ​ មណ្ឌល​កំសាន្ត​ ។ល។ ដែល​បង្ហាញ​អំពី​វប្បធម៌​ និង​បំរើ​ដល់​វិស័យ​ទេសចរណ៍​ និង​ធុរកិច្ច​ ។

លោក​បន្ត​ថា​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០១៩​ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​ ១,៩៤០,១៩៩នាក់​ កើនឡើង​ ១០.៦២​% ក្នុង​នោះ​ ភ្ញៀវ​ជាតិ​ ១,២០៨,៥២៤នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ ៧៣១,៦៧៥នាក់​ ។ មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩​ មាន​ចំនួន​សរុប​ ៨៨០កន្លែង​ ក្នុង​នោះ​សណ្ឋាគារ​ ១០៨កន្លែង​ ស្មើនឹង​ ៧,១៦២បន្ទប់​ ផ្ទះសំណាក់​ ២៣៧កន្លែង​ ស្មើនឹង​ ២,៩៣៦បន្ទប់​ បឹង​ហ្គា​ឡូ​ចំនួន​ ៣១កន្លែង​ ស្មើនឹង​ ៤៣១បន្ទប់​ ភោជនីយដ្ឋាន​ ៣១៣កន្លែង​ ស្មើនឹង​ ១៣,៨៣៣តុ​ និង​សេវា​កម្ម​ផ្សេង​ៗជាច្រើន​ទៀត​។

លោក​អភិបាលខេត្ត​ បាន​បន្ត​ថា​ ក្នុងនាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ខិតខំ​ដឹកនាំ​ ការពារ​សន្តិសុខ​ សុវត្ថិភាព​ ផ្តល់​ឱកាស​ ការពារ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិ​និ​យោ​គគិន​ ។ លោក​ថា​ “រដ្ឋបាល​ខេត្ត​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​ក្រុមហ៊ុន​ ហូវ៉ៃ​ ធ្វើការ​បំពាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​តាម​បណ្តា​ដងផ្លូវ​ ថ្នល់​សំ​ខាន់​ៗ អាច​ចាត់ទុកថា​ ជាផ្នែក​មួយ​ នៃ​ទីក្រុង​វៃឆ្លាត​របស់​យើង​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​កាន់​តែ​ល្អ​ប្រ​ សើរ​ថែមទៀត​”៕