ព្រះរាជក្រឹត្យស្តីពីការគណៈវិស្វករកម្ពុជា

[easy_media_download url=”http://www.lareine.com.kh/news/wp-content/uploads/2019/11/៥.ព្រះរាជក្រឹត្យស្តីពីការគណៈវិស្វករកម្ពុជា.pdf” force_dl=”1″]

សញ្ញា​វិជ្ជមាន​៖ សេដ្ឋកិច្ច​សកល​អាច​នឹង​ចាប់ផ្តើម​ងើបឡើង​វិញ​នៅដើម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រធាន​សេដ្ឋវិទូ​មួយ​នៅ​ធនាគារ​ Morgan​ Stanley​ ដែល​មូលដ្ឋាន​នៅ​អាមេរិក​ ជឿជាក់​ថា​ សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​នឹង​កើនឡើង​នៅ​ចុងឆ្នាំ​ ២០១៩​ និង​ឈាន​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ជិត​ ៣,២​ ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ ២០២០​។

សេដ្ឋវិទូ​រូប​នេះ​បាន​កែប្រែ​ការ​ព្យាករ​មុន​នៃ​កំណើន​ជាស​កល​ចំនួន​ ២,៩​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​ ដោយសារ​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ និង​វឌ្ឍន​ភាព​ថ្មី​ៗនៅក្នុង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

លោក​ Chetan​ Ahya​ ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ Morgan​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​ថា​ “ក្នុងរយៈពេល​ ១៥​ ខែ​កន្លងមក​នេះ​ទិន្នន័យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ចង្អុលបង្ហាញ​ពី​ទិសដៅ​ធ្លាក់ចុះ​ថេរ​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​គិតថា​ វដ្ត​នេះ​នឹង​មិន​អាច​ត្រឡប់​មក​ ហើយ​យើង​នឹង​បន្ត​ឃើញ​ការ​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​”។

លោក​បាន​បន្ថែម​ថា​ “ទោះ​យ៉ាងណា​យើង​ឃើញ​អ្វី​ៗខុសគ្នា​៖ តាម​រូបភាព​ទស្សនៈ​វិស័យ​ធំ​មួយ​ យើង​គិតថា​ ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​សកល​ពឹងផ្អែក​លើ​កម្លាំង​សំខាន់​ពីរ​ដែល​ផ្តោត​លើ​ការកាត់បន្ថយ​គោលនយោបាយ​ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​។ ហើយ​ឥឡូវនេះ​ចាប់តាំងពី​ឆ្នាំ​ ២០១៨​ យើង​មាន​កម្លាំង​ទាំងពីរ​កំពុង​ដើរ​ក្នុង​ទិសដៅ​តែមួយ​ដើម្បី​ជួយ​បញ្ច្រាសទិស​ដៅ​ធ្លាក់ចុះ​។

ការ​បន្ធូរបន្ថយ​របស់​ធនាគារ​កណ្តាល​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​ធ្លាក់ចុះ​។ អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញ​របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​អស់​រយៈពេល​ជាង​មួយឆ្នាំ​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ “ជម្លោះ​ពន្ធ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​គឺជា​ស្ថានភាព​ចាញ់​ ចាញ់​ សម្រាប់​ប្រទេស​ទាំងពីរ​ និង​ពិភពលោក​ទាំងមូល​ ហើយ​វា​ទំនងជា​យ៉ាប់យ៉ឺន​ ដរាបណា​មិន​មាន​កិច្ច​ព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​៕

កម្ពុជា​នឹង​ទទួល​ប្រតិភូ​ជាង​ ២០០០នាក់​មក​ពី​ជុំវិញ​ពិភពលោក​ជាង ១៥០ប្រទេស​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​នឹង​ទទួល​ប្រតិភូ​ជាង ២០០០លាន​មក​ពី ១៥០ប្រទេស​នៅ​លើ​ពិភពលោក​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ ឆ្នាំ២០១៩នេះ​ ដែល​អ្នកជំនាញ​និង​សេដ្ឋវិទូ​អះអាង​ថា​ តាមរយៈ​ព្រឹត្តិ​ការណ៍​ដ៏​មាន​កិត្យានុភាព​នេះ​ កម្ពុជា​ នឹង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ ដែល​ជាស​មាស​ភាព​ចូលរួម​ប្រជុំ​ ថែមទាំង​មានឱកាស​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

កិច្ចប្រជុំ​កំ​ពូល​អាស៉ី​ប៉ាស៉ី​ហ្វិ​ក ២០១៩​ ឬ Asia​ Pacific​ Summit​ 2019​ នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១៨​ ដល់​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​រាជធានី​ភ្នំពេញ​ ដោយ​ផ្ដោត​ទៅលើ​ប្រធានបទ​ស្ដីពី​ ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នា​ពេល​បច្ចុប្បន្ន​៖ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការពឹងពាក់​គ្នា​ទៅវិញទៅមក​ វិបុលភាព​ និង​តម្លៃ​សកល​។ តាម​ការ​គ្រោងទុក​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​នេះ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ តាមរយៈ​កិច្ចប្រជុំ​វិល​ជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ ឆ្នាំ២០១៩នេះ​ កម្ពុជា​នឹង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ បន្ថែ​ពីលើ​ការ​ផ្តល់​ទំនុកចិត្ត​ពី​បណ្តា​ប្រទេស​នានា​ ដែល​ជាស​មាស​ភាព​ចូលរួម​ប្រជុំ​ក្រោម​ការ​ផ្តល់​ឱកាស​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “យើង​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ពី​កិច្ចប្រជុំ​មួយ​នេះ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ភាពល្អ​ប្រសើរ​ទាំង​ផ្នែក​នយោបាយ​ ទាំង​វិស័យ​ការទូត​អន្តរជាតិ​ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​ថ្នាក់​អន្តរជាតិ​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​កិច្ចប្រជុំ​មួយ​នេះ​ ថ្នាក់ដឹកនាំ​នឹង​លើកយក​ពី​ចំណុច​ខ្វះខាត​ និង​ចំណុច​ល្អ​ប្រសើរ​របស់​កម្ពុជា​ ដែល​បង្ហាញ​ពី​សក្ដានុពល​ និង​ឱកាស​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​អាច​អូសទាញ​ការចាប់អារម្មណ៍​ ពីសំណាក់​អ្នកតំណាង​ប្រទេស​ក៏ដូចជា​បណ្តា​ធុរកិច្ច​ដែល​បាន​ចូលរួម​ប្រជុំ​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ​ក្រៅពី​មាន​សក្ដានុពល​លើ​វិ​ស័យ​កសិ​ឧស្សាហកម្ម​ កម្ពុជា​ នៅ​មាន​វិស័យ​ទេសចរណ៍​វប្បធម៌​ ធម្មជាតិ​ជាច្រើន​ទៀត​ រួម​ជាមួយនឹង​សក្ដានុពល​ធនធាន​ធម្មជាតិ​ដ៏​សប្បូ​របែប​ដែល​យើង​នៅ​មិនទាន់​ប្រើប្រាស់​នៅឡើយ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​ បានឱ្យ​ដឹង​ដែរ​ថា​ កាលពី​ពេល​កន្លងទៅ​ការចាត់ ចែង​កិច្ចប្រជុំ​មួយ​នេះ​ គឺ​ត្រូវ​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក​ និង​បាន​ទាញ​យក​ផលប្រយោជន៍​មួយចំនួន​ធំ​ ចេញពី​កិច្ចប្រជុំ​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​មួយ​នេះ​។

លោក​បន្ត​ទៀត​ថា​ “កាលដែល​យើង​មានឱកាស​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ ក្នុង​ការរៀបចំ​នេះ​ ខ្ញុំ​គិតថា​មានគុណ​សម្បត្តិ​ច្រើន​សម្រាប់​កម្ពុជា​ ដែល​ទាញ​យក​ផល​ចំណេញ​ទាំង​ផ្នែក​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ការពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​បង្កើន​កិច្ច​ទំនាក់ទំនង​លើ​ការ​វិនិយោគ​បន្ថែម​ទៀតផង​ដែរ​”។

លោក​ហុង​ វណ្ណៈ​ បាន​បន្ត​ទៀត​ថា​ “នៅក្នុង​កិច្ចប្រជុំ​នេះ​ ថ្នាក់ដឹកនាំ​ប្រទេស​ ក៏ដូចជា​វាគ្មិន​តំណាង​ប្រទេស​ នឹង​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ផែនការ​ប្លង់​គោល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​រៀង​ៗខ្លួន​ ខណៈ​ដែល​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​តូច​នៅក្នុង​តំបន់​ អាច​មានលទ្ធភាព​ត្រឹមតែ​សម្របសម្រួល​ រៀបចំ​ដោយ​មិន​មាន​ភាព​លំអៀង​ និង​ទាញ​យក​ផលប្រយោជន៍​ពី​បណ្តា​ប្រទេស​ដែល​រីកចម្រើន​ ជឿនលឿន​ក្នុង​ផ្នែក​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន​”។

លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ មាន​ប្រទេស​មហាអំណាច​មួយចំនួន​បាន​គិតថា​ កម្ពុជា​ហាក់​មាន​ភាព​លំអៀង​ទៅកាន់​រដ្ឋាភិបាល​ចិន​ ប៉ុន្តែ​វា​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​ ក្នុង​ការ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ក្នុង​ការរៀបចំ​ និង​សម្រប សម្រួល​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី២​ ឆ្នាំ២០១៩នេះ​៕

សម្តេច​តេជោ​៖ កម្ពុជា​មាន​លុយ​ជា​សាច់ប្រាក់​សុទ្ធ​ចំនួន​ជាង​ ៣០០០លាន​ដុល្លារ​ និង​លុយ​ខ្មែរ​ ១៥លាន​លាន​រៀល​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រមុខ​រាជ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា​ ជានិច្ច​ជា​កាល​ និង​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ប្រស​កម្ពុជា​មាន​លុយ​ជា​ប្រាក់​សុទ្ធិ​ដែល​អាច​ចាយ​បាន​ចំនួន​ជាង ៣០០០លាន​ដុល្លារ​អាមេរិក​ និង​ប្រាក់​រៀល​ចំនួន ១៥​លាន​លាន​រៀល​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ធនធានមនុស្ស​ចំនួន១​,៩៥៨នាក់​នា​ព្រឹក​ថ្ងៃទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឱ្យ​ដឹង​ថា​ “ធ្វើជា​នាយក​រដ្ឋមន្ត្រី​ដែល​ពិបាក​ជាងគេ​ គឺ​នាយក​រដ្ឋមន្ត្រី​អត់​សាច់ប្រាក់​ក្នុង​ការចាយវាយ​”។

សម្តេច​តេជោ​ថា​ កាលពីមុន​មន្ត្រី​រាជការ​មាន​ប្រាក់ខែ​តិច​ហើយ​ អត់​ប្រាក់​បើក​ឱ្យ​ទៀត​ ។ មិន​តែប៉ុណ្ណោះ​ ការ​បើកប្រាក់​ទៀតសោត​ក៏​យឺត​ផង​ដែរ​ ។ រដ្ឋាភិបាល​សម្រួល​ឱ្យ​មានការ​បើកប្រាក់​បៀវត្ស​នៅ​បំណាច់​ខែ​ ឬមុខដាច់​ខែ​ តែរ​ហូត​ដល់​បច្ចុប្បន្ន​នេះ​បើក​កន្លះ​ខែ​បើក​ម្តង​។ នេះ​ក៏ដោយសារតែ​រាជរដ្ឋាភិបាល​មាន​ប្រាក់​ ហើយ​ប្រាក់​ទាំងនេះ​មិនបាន​យក​ពី​មក​EBA​ នោះ​ ហើយក៏​គ្មាន​ការ​ព្រួយបារម្ភ​ដែរ​។

សម្តេច​តេជោ​បញ្ជាក់​ថា​ រា​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចូល​នានា​ ជាពិសេស​ចំណូល​ពី​ការនាំចូល​រថយន្ត​ប្រមាណ៥២ភាគរយ​ ក្នុងចំណោម​ការនាំចូល​ផលិត​ផល​ផ្សេង​ៗទៀត​ ​ដោយសារតែ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​លទ្ធភាព​ទិញ​រថយន្ត​ជិះ​។

បើ​តាម​សម្តេច​តេជោ​ហ៊ុន​ សែន​បាន​អះអាង​ថា​ កម្ពុជា​រកចំណូល​បាន​ពី​ពន្ធគយ​លើស​ពី​ផែនការ​ក្នុងរង្វង់​ពី៧០០​ ទៅ៧០០​ លាន​ដុល្លារ​អាមេរិក​។ ចំណែក​ចំណូល​បាន​មក​ពី​ពន្ធដារ​បាន​ចំនួន​ពី៤០០​ ទៅ៥០០លាន​ដុល្លារ​អាមេរិក​ លើស​ផែនការ​ដែល​បាន​គ្រោងទុក​។ នេះ​ បើ​គិត​ត្រឹម​រយៈពេល១០ខែ​ នៃ​ឆ្នាំ២០១៩​ នេះ​។

សម្តេច​បញ្ជាក់​ថា​ ប្រាក់ចំណូល​សារពើពន្ធ​ដែល​លើស​ផែនការ​ មាន​ចំនួន​ជាង​ ១០០០លាន​ដុល្លារ​អាមេរិក​ ហើយ​នៅ​ប្រាក់ចំណូល​ដែល​មិនមែន​សារពើពន្ធ​ផ្សេងទៀត​។ ដូច្នេះ​កម្ពុជា​មាន​ប្រាក់​សម្រាប់​ចាយវាយ​គ្រប់គ្រាន់​៕

សេដ្ឋកិច្ច​ថៃ​កើនឡើង​ ២,៤ភាគរយ​ បើ​ទោះបីជា​ការនាំចេញ​ធ្លាក់ចុះ​ក៏ដោយ​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី២នៅ​អាស៊ី​អាគ្នេយ៍​ (ថៃ​) បាន​កើនឡើង​ ២,៤ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​ ទោះបី​មានការ​ធ្លាក់ចុះ​ក្នុង​ការនាំចេញ​ក៏ដោយ​។ នេះ​បើ​យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​ ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃចន្ទ​។

របាយការណ៍​របស់​ខ្លួន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គមជាតិ​ថៃ​បាន​លើកឡើង​ថា​ “ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩​ បាន​កើនឡើង ២​,៤ភាគរយ​បើ​ប្រៀបធៀប​នឹង​ការ​កើនឡើង ២​,៣ភាគរយ​ នៅក្នុង​ត្រីមាស​ទី២​ ឆ្នាំ​ ២០១៩​ ដែល​ជំរុញ​ដោយ​ការ​កើនឡើង​នូវ​ការ​ចំណាយ​ប្រើប្រាស់​ និង​ការ​វិនិយោគ​ចុងក្រោយ​របស់​ឯកជន​ និង​រដ្ឋាភិបាល​។ ទោះជា​ការនាំចេញ​ និង​នាំចូល​ទំនិញ​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ក៏ដោយ​”។

សេដ្ឋកិច្ច​ថៃ​បាន​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ដោយសារតែ​ប្រាក់​បាត​ឡើងថ្លៃ​ និង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។ ធនាគារ​ថៃ​បាន​ទម្លាក់​អត្រា​ការប្រាក់​ពីរ​ដង​ក្នុង​ឆ្នាំនេះ​ ដើម្បី​គ្រប់គ្រង​រូបិយវត្ថុ​ជាតិ​ ដោយសារតែ​ផល​ប៉ះពាល់​លើ​ការនាំចេញ​ និង​វិស័យ​ទេសចរណ៍​។

រូបិយប័ណ្ណ​ថៃ​ស្ថិត​ក្នុងចំណោម​រូបិយប័ណ្ណ​ ដែល​កើនឡើង​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក​នេះ​។ ប្រាក់​បាត​ឡើងថ្លៃ​ជាង៥ភាគរយ​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។

ប្រាក់​បាត​ឡើងថ្លៃ​ជាង​រូបិយ​ប័ណ្ណ​ផ្សេង​ៗទៀត​នៅ​អាស៊ី​។ ប្រាក់​បាត​ឡើង​ដល់កម្រិត​ខ្ពស់​ក្នុងរយៈពេល ៦ឆ្នាំ​នៅ​ឆ្នាំនេះ​។

ធនាគារ​កណ្តាល​ថៃ​ បាន​ទម្លាក់​អត្រា​ការប្រាក់​មក​នៅ​ត្រឹម ១​,២៥ភាគរយ​ កាលពីដើម​ខែ​នេះ​ ដែល​ជា​អត្រា​មួយ​ដែល​មិនបាន​មើលឃើញ​ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ២០០៩​៕

វិនិយោគ​កូរ៉េ​ខាងត្បូង​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ វិនិយោគ​កូរ៉េ​ខាងត្បូង​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​ រាល់​ការ​វិនិយោគ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​។

លោក​ Sang​ Won​ Park​ ប្រធាន​វេទិកា​រអា​សាន​-កូរ៉េ​ និង​សមាគម​កម្ពុជា​-កូរ៉េ​ និង​បាន​ដឹក​ក្រុម​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​ បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​រវាង​អ្នក​វិនិយោគ​កូរ៉េ​ និង​កម្ពុជា​នៅ​ថ្ងៃទី១៨​ ខែវិច្ឆិកា​ថា​ លោក​មាន​មោទនភាព​ ដែល​បេ​សកម្ម​លើក​ដំ​បូង​មកា​ន់​ភ្នំពេញ​ កម្ពុជា​។

កិច្ចពិភាក្សា​រវាង​អ្នក​វិនិយោគ​កូរ៉េ​ ដែល​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ គឺ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​និ​ស័យ​កែសម្ផស្ស​ គ្រឿងបន្លាស់​រថយន្ត​ កសិកម្ម​ និង​មានបំណង​បើក​សាកល​វិទ្យាល័យ​កែសម្ផស្ស​នៅ​កម្ពុជា​។

លោក ​Sang​ Won​ Park ​បាន​ថ្លែង​ថា​ “ខ្ញុំ​សង្ឃឹមថា​ ជំហាន​ដំបង​នៃ​បេ​សកម្ម​នឹង​កាន់តែ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​បន្ថែម​ទៀត​រវាង​កូរ៉េ​ និង​កម្ពុជា​ និង​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញទៅមក​”។ លោក​បន្ត​ថា​ “យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​ចិត្ត​ ដើម្បី​ធានា​ថា​នឹង​បន្ត​អភិវឌ្ឍ​ និង​លោក​កម្ពស់​បេ​សកម្ម​នេះ​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​បម្រើ​ជា​វេទិកា​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​”។

លោក​ ទី​ សុ​គន្ឋ​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​សា្វ​គមន៍​ចំពោះ​រាល់​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​កម្ពុជា​។

លោក​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ ហើយ​ការហោះហើរ​របស់​កូរ៉េ​ត្រង់​មកកាន់​កម្ពុជា​ មាន​ជាង​ ៥០​ ជើង​ក្នុង​មួយ​សប្តាហ៍​។ ចំណែក​វិស័យ​ទេសចរណ៍​ ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​កូរ៉េ​ត្បូង​មាន​ចំនួន​ជាង៣០ម៉ឺន​នាក់​។

ចំណែក​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ​ចំនួន ៦១​,៦០០នាក់​ ក្នុង​នោះ​ស្ត្រី​ខ្មែរ​ជាង​ ៨ ពាន់​នាក់​បាន​រៀបការ​ជាមួយ​បរុស​កូរ៉េ​ ហើយ​បុរស​កម្ពុជា​ជាង៤០០នាក់​ បាន​រៀបការ​ជាមួយ​ស្ត្រី​កូរ៉េ​។

ជំនួយឥតសំណង​ផ្លូវការ​របស់​កូរ៉េ​ សម្រាប់​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៤​ បន្ទាប់ពី​ចិន​ ជប៉ុន​ និង ​ADB​។ ចាប់​ឆ្នាំ១៩៩៧​ ទៅ​ ២០១៨​ កូរ៉េ​បាន​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ជាង៣០០លាន​ដុល្លារ​ និង​ផ្តល់​ជា​កម្ចី​ជាង៧៦០លាន​ដុល្លារ​។

លោក​ឧកញ៉ា​ ងួន​ ម៉េ​ងតិច​ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្វាគមន៍​ និង​លើកទឹកចិត្ត​ ហើយ​សន្យា​ជួយ​សម្របសម្រួល​អ្នក​វិនិយោគ​កូរ៉េ​ ដែល​មានបំណង​ចង់​វិនិយោគ​លើ​គ្រប​វិស័យ​នៅ​កម្ពុជា​។

អ្នក​វិនិយោគ​កូរ៉េ​អាច​ធ្វើការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ហើយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​ជួយ​សម្របសម្រួល​ដល់​ការស្វែងរក​ឱកាស​វិនិយោគ​ របស់​អ្នក​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា​៕

ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស












[easy_media_download url=”https://dailypostjob.com/wp-content/uploads/2019/11/៤.ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ទិលើចំណែកឯកជននៃអគារសហកម្.pdf” force_dl=”1″]

អ្នកជំនាញ​បង្ហើប​ពី​ឱកាស​អាជីវកម្ម​អាហារដ្ឋាន​បែប​លម្ហែ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ ការបង្កើត​អាជីវកម្ម​ផ្នែក​បម្រើសេវា​ចំណីអាហារ​នៅ​តាម​បណ្តា​ទីប្រជុំជន​នានា​ហាក់​មិនសូវ​ពិបាក​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ពិបាក​បំផុត​នោះ​គឺ​ការ​រក្សា​ដំណើរ​អាជីវកម្ម​បាន​ប្រកបដោយ​ភាព​ជោគជ័យ​ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពីសំណាក់​អតិថិជន​ ជាពិសេស​ការ​ជ្រើសរើស​ទីតាំង​ដែល​មាន​សក្ដានុពល​ និង​មានប្រសិទ្ធភាព​ក្នុង​ការ​លក់​ខ្ពស់​។

លោក​ ឡេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​របស់​ក្រុមហ៊ុន​ រ៉ិច​ មី​ (Riich​ Me​ Co​., Ltd​) ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ បាន​មានប្រសាសន៍​នៅក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី​ “ឱកាស​អាជីវកម្ម​នៅ​អាហារដ្ឋាន​បែប​លម្ហែ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​” កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា​ គ្រប់មុខ​អាជីវកម្ម​ទាំងអស់​ ការ​ជ្រើសរើស​ទីតាំង​គឺជា​រឿង​សំខាន់​បំផុត​។

លោក​បាន​បន្ត​ទៀត​ថា​ ការបង្កើត​អាជីវកម្ម​ហាក់​មិនមែន​ជា​រឿង​ដែល​ពិបាកធ្វើ​នោះ​ទេ​ ប៉ុន្តែ​កាលដែល​អាច​រក្សា​បាន​នូវ​ដំណើរការ​អាជីវកម្ម​ និង​ប្រក​ដោយ​ភាព​ជោគជ័យ​នោះ​ទើប​ជា​រឿង​ដែល​ពិបាកធ្វើ​បំផុត​”។

លោក​ ឡេង​ ឃេ​រី​ បាន​បន្ត​ទៀត​ថា​ “ភាព​ជោគជ័យ​របស់​អាជីវកម្ម​ផ្នែក​ចំណីអាហារ​ គឺ​ពាក់ព័ន្ធ​សំខាន់​ទៅ​នឹង​ការ​ជ្រើសរើស​ទីតាំង​ គួបផ្សំ​ជាមួយនឹង​គុណភាព​នៃ​សេវាកម្ម​ ការ​តុបតែង​លម្អ​ បរិយាកាស​ជុំវិញ​ អនាម័យ​ ជាពិសេស​គុណភាព​នៃ​រសជាតិ​”។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​សួន​អាហារដ្ឋាន​បែប​លម្ហែ​ដែល​បង្កើត​ឡើង​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​យកចិត្ត​ទុកដាក់​ផ្នែក​សុវត្ថិភាព​ ផាសុកភាព​ សោភ័ណភាព​ អនាម័យ​ និង​បរិយាកាស​ល្អ​គួរ​ជាទី​ទាក់ទាញ​ ជាពិសេស​ផ្តល់​ភាព​ងាយស្រួល​ដល់​បណ្តា​អាជីវករ​ទាំងអស់​ដែល​ជា​ដៃគូ​”។

លោក​ រត​ន៍​ ទិ​ត្យា​មុ​ន្នី​ ម្ចាស់ហាង​អាហារដ្ឋាន​ ទឹកស៊ុប​ ដែល​បាន​ជួល​ទីតាំង​សួន​អាហារ​បែប​លម្ហែ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2BPark​ សម្រាប់​ដំណើរការ​សាខា​ថ្មី​បន្ថែម​ទៀត​នោះ​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​នេះ​ ដោយ​លោក​បាន​លើកយក​បទពិសោធន៍​ផ្ទាល់ខ្លួន​នៅក្នុង​ដំណើរ​អាជីវកម្ម​របស់​លោក​បាន​បង្ហាញថា​ “ការ​ធ្វើអាជីវកម្ម​ផ្នែក​ចំណីអាហារ​ ការបង្កើត​រសជាតិ​គឺជា​រឿង​សំខាន់​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ក៏​ត្រូវ​មានក​ត្តា​ផ្សេង​ៗជាច្រើន​ទៀត​ចូលរួម​ ដូចជា​ សោភ័ណភាព​ អនាម័យ​ ការ​ផ្តល់​សេវាកម្ម​ល្អ​ រួម​ជាមួយនឹង​ទីធ្លា​ចំណត​ដែល​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រោម​ការ​ទទួល​បាន​ភាព​ជោគជ័យ​លើ​អាជីវកម្ម​របស់ខ្ញុំ​ ខ្ញុំ​បានសម្រេច​ចិត្ត​បង្កើត​សាខា​បន្ថែម​ទៀត​ ដោយ​ជ្រើស​យក​ទីតាំង​ដែល​គួរ​ជាទី​ទាក់ទាញ​ ទំនើប​ ស្អាត​ ទាន់សម័យ​ ដែល​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​អាជីវកម្ម​របស់ខ្ញុំ​”។

ស្រដៀងគ្នា​នេះ​ លោក​ អឿន​ តុលា​ ម្ចាស់ហាង​ Bee​ Cocktail​ ក៏បាន​គាំទ្រ​មតិ​ដែល​បាន​លើកឡើង​ខាងលើ​នេះ​ផង​ដែរ​។

លោក​បាន​មានប្រសាសន៍​ថា​ “ធម្មតា​ អតិថិជន​តែង​ចង់បាន​នូវ​អ្វី​ដែល​ថ្មី​ ល្អ​ ប្លែក​ ដែល​សូម្បីតែ​ចំណីអាហារ​ដែល​មាន​ចម្អិន​ ក៏​ត្រូវតែ​មាន​សិល្បៈ​ក្នុង​ការរៀបចំ​ រួម​ជាមួយនឹង​ការ​តុបតែង​លម្អ​ទីតាំង​ ឱ្យ​មាន​ភាព​ស៊ីវិល័យ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ទីតាំង​ល្អ​ស្អាត​ គឺជា​ចំណុច​មួយ​ដ៏​ទាក់ទាញ​បំផុត​ ដែល​អាច​អនុញ្ញាត​ឱ្យ​អតិថិជន​អង្គុយលេង​ បណ្តែត​អារម្មណ៍​ ជាមួយនឹង​ការ​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​”។

លោកស្រី​ សុត​ សី​ម៉ា​ ម្ចាស់ហាង​អាហារដ្ឋាន​ Happy​ Plate​ បាន​មានប្រសាសន៍​ថា​ ​ក្រៅពី​មាន​ទីតាំង​ល្អ​ ប្រមូល​ផ្តុំ​ទៅ​ដោយ​អតិថិជន​ច្រើន​ ក៏​ត្រូវតែ​ចក្ខុវិស័យ​វែងឆ្ងាយ​ ច្បាស់លាស់​ រួម​ជាមួយនឹង​ការ​ចេះ​ធ្វើ​ផែនការអាជីវកម្ម​ និង​ការ​ផ្សព្វផ្សាយ​ពី​ចំណុច​ល្អ​ ភាព​លេចធ្លោ​របស់​ហាង​ចេញទៅ​កាន់​ទីផ្សារ​រួម​ផង​ដែរ​ ៕

ច្បាប់ភូមិបាលឆ្នាំ ២០០១ (As amended by LACC – 2011)
























































[easy_media_download url=”https://dailypostjob.com/wp-content/uploads/2019/11/៣.ច្បាប់ភូមិបាលឆ្នាំ២០០១__Amended-by-LACC-2011_Khmer.pdf” force_dl=”1″]

ច្បាប់ភូមិបាល

[easy_media_download url=”http://www.lareine.com.kh/news/wp-content/uploads/2019/11/២.ច្បាប់ភូមិបាលឆ្នាំ២០០១__original.pdf” force_dl=”1″]