រោងចក្រ​ផលិត​អគ្គិសនី​ទំហំ​ ៤០០មេ​ហ្កា​វ៉ាត់​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅមុន​ពាក់កណ្តាល​ឆ្នាំ២០២០​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រោងចក្រ​ផលិត​អគ្គិសនី​ទំហំ​ ៤០០មេ​ហ្កា​វ៉ាត់​នៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​នឹង​តចូល​មក​បណ្តាញ​ជាតិ​ នៅមុន​ពាក់កណ្តាល​ឆ្នាំ២០២០​ ខណៈ​ក្រុម​ជំនាញ​កំពុង​សម្រុក​ធ្វើការ​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ស៊ុយ​ សែម​ បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៧​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ខណៈ​ចុះ​ពិនិត្យ​រោងចក្រ​ អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ នៅ​ឃុំ​កោះរះ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​របស់​ជាតិ​ ដើម្បី​បង្កើត​រោងចក្រ​នេះ​ឡើង​ ដែល​មាន​កំលាំង​ថាមពល​ប្រមាណ​ ៤០០មេ​ហ្គា​វ៉ាត់​ ដោយ​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ជាស្ថាពរ​ នៅមុន​ពាក់កណ្តាល​ ឆ្នាំ២០២០​ ខាងមុខ​ ដើម្បី​ទ្រទ្រង់​ការ​កង្វះ​អគ្គិសនី​នៅ​រដូវប្រាំង​ នឹង​ទៅ​ឆ្នាំខាងមុខ​បន្តបន្ទាប់​ទៀត​។

លោក​បន្ត​ថា​ នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ នឹង​ទៅ​ឆ្នាំខាងមុខ​បន្ត​ទៀត​ កម្ពុជា​មិន​មានការ​ខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ចំពោះ​គម្រោង​នៃ​ការសាងសង់​រោងចក្រ​នេះ​ បើ​តាម​ការសន្យា​របស់​ក្រុមហ៊ុន​ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ការសាងសង់​ នឹង​គ្រោង​ដាក់ឲ្យ​ដំណើរការ​ ១០០មេ​ហ្គា​វ៉ាត់​ជាមុន​សិន​ នៅក្នុង​រដូវប្រាំង​ មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដើម្បី​បំពេញ​នឹង​តម្រូវការ​ នៃ​ការប្រើ​ប្រាស់​អគ្គិសនី​នៅ​កម្ពុជា​ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ដូច្នេះ​ នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ កម្ពុជា​មិន​មានការ​ខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ​ ទោះបី​រោងចក្រអគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ ដែល​គ្រោង​ដាក់ឲ្យ​ដំណើរការ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ សាងសង់​មិនទាន់​ចប់​តាម​ផែនការ​យ៉ាង​ក៏ដោយ​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ផង​ដែរ​ បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​នេះ​ សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បី​ឆ្លើយតបទៅនឹង​កង្វះខាត​អគ្គិសនី​ប្រើ​ប្រើប្រាស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​ ចែកចាយ​ទៅកាន់​ខេត្ត​ជាគោល​ដៅ​របស់​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​អគ្គីស​នី​កម្ពុ​ជា​បកា​លពី​កន្លងទៅ​បាន​បោះទុន​វិនិយោគ​ជិត​ ៤០០លាន​ ដុល្លារ​អាមេរិក​សាងសង់​លើ​រោងចក្រ​ ៤០០មេ​ហ្កា​វ៉ាត់​ HFO​/LNG​ មួយ​នេះ​ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​មួយ​នៃ​ផែនការ​បន្ថែម​ អានុភាព​ចំនួន​ជាង១០០០មេ​ហ្កា​វ៉ាត់​ទៀត​ សម្រាប់​ឆ្នាំ២០២០​។

រោងចក្រ​ផលិត​អគ្គិសនី​ ៤០០មេ​ហ្កា​វ៉ាត់​នៅ​ស្រុក​ល្វាឯម​នេះ​ ត្រូវ​បាន​បញ្ជាទិញ​ម៉ាស៊ីន២០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​ អាល្លឺម៉ង់២០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​ហ្វាំងឡង់​ ហើយ​ក្រុមហ៊ុន​ ចិន​ពីរ​ធំ​ជា​អ្នកសាង​សង់​។

គិតដល់​ ឆ្នាំ២០១៩​ នេះ​ រោងចក្រអគ្គិសនី​របស់​កម្ពុជា​ដែល​ដាក់ឲ្យ​កំពុង​ដំណើរការ​មាន​ វារីអគ្គិសនី​ចំនួន៧កន្លែង​ អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន២​ និង​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន២​ ក្នុង​នោះ​ចំពោះ​ខ្សែ​បញ្ជូន​អគ្គិសនី​ជាតិ​ តភ្ជាប់​ទៅ​ខេត្ត​ផ្ទាល់​មាន​ចំនួន២០​ និង​មិន​ផ្ទាល់​ចំនួន៥​ បច្ចុប្បន្ន​ កំពុង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ គ្រប​ដណ្តប់​លើ​ភូមិ​ចំនួន​ ៩៣​% នៃ​ចំនួន​ភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ នឹង​បាន​តភ្ជាប់​អគ្គិសនី​ប្រើប្រាស់​ បាន​ចំនួន​ ៧៤​% នៃ​លំនៅឋាន​សរុប​នៅ​កម្ពុជា​ផង​ដែរ​៕

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នឹង​ច្របាច់​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​នៅ​អាស៊ី

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នឹង​សហការ​បង្កើត​ក្រុមហ៊ុន​ Internet​ ធំជាង​គេ​មួយ​នៅ​អាស៊ី​នៅ​ខែ​ តុលា​ ឆ្នាំក្រោយ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នៅតែ​បន្ត​កើនឡើង​ ហើយ​ប្រជាជន​កូរ៉េ​នៅតែ​បន្ត​ធ្វើ​ពហិការ​ទំនិញ​របស់​ជប៉ុន​ដោយ​គ្មាន​កំណត់​។

ក្រុមហ៊ុន​ Naver​ Corp​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​ម្ចាស់​នៃ​កម្មវិធី​ផ្ញើ​សារ​ដ៏​ធំ​ Line​ នឹង​រួមបញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​ Yahoo​ Japan​ និង​បង្កើត​ប្រាក់ចំណេញ​ជាង​ ៣០​ ពាន់​លាន​ដុល្លារ​នៅក្នុង​បច្ចេកវិទ្យា​អាស៊ី​បូព៌ា​ និង​អាស៊ី​អាគ្នេយ៍​។ ក្រុមហ៊ុន​ Yahoo​ ជប៉ុន​កាន់កាប់​ដោយក្រុម​ហ៊ុន​ទូរគមនាគមន៍​ Softbank​ Corp​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​។

ការ​រួមបញ្ចូល​គ្នា​នេះ​អាច​តំណាង​ឱ្យ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​រវាង​ប្រទេស​គូប្រជែង​ទាំងពីរ​នេះ​ក្នុងរយៈពេល​ ១០​ ឆ្នាំ​ និង​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ដែល​មាន​ភាព​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង​ ដោយ​ភាគី​ទាំងពីរ​បាន​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​គ្នា​ទៅវិញទៅមក​នៅ​ឆ្នាំនេះ​ និង​ដកចេញ​បញ្ជី​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​។ ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ភាពជា​ដៃគូ​សាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​អាច​ចាប់ផ្តើម​បន្ធូរបន្ថយ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដែល​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​កន្លងទៅ​។

លោក​ Jaewoong​ Lee​ ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​ Daum​ បាន​និយាយ​ថា​ “នេះ​ប្រហែលជា​ករណី​សំខាន់​បំផុត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ និង​ជប៉ុន​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​”។

លោក​បាន​បន្ថែម​ថា​ “ពួកគេ​នឹង​ក្លាយជា​ក្រុមហ៊ុន​ Internet​ លេខ​ ១ នៅ​ជប៉ុន​ ក៏ដូចជា​អាស៊ី​អាគ្នេយ៍​។ វា​មានរឿង​ជាច្រើន​ដែល​ក្រុមហ៊ុន​ទាំងពីរ​អាច​ធ្វើជា​មួយ​គ្នា​ដូចជា​ការ​ផ្ញើ​សារ​ ពាណិជ្ជកម្ម​ និង​ការ​បង់ប្រាក់​សាមញ្ញ​។ វា​មិនដែល​មាន​ទំនាក់ទំនង​ល្អ​រវាង​កូរ៉េ​ និង​ជប៉ុន​ទេ​នា​ពេល​កន្លងមក​”។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុង​ពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​ ។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​គឺ​ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ​ ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​៕

ការប្រកាស​នីតិវិធី​ EBA​ របស់​កម្ពុជា​ខិត​ជិត​មកដល់​ ខណៈ​ទំនាក់ទំនង​អាស៊ាន​ និង​អឺរ៉ុប​មិនសូវ​ជា​ល្អ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ខណៈ​ប្រកាស​ការ​នីតិវិធី​ពិនិត្យ​លើ​ការសម្រេច​ថា​តើ​ព្យួរ​ ឬអត់​កម្មវិធី​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) របស់​កម្ពុជា​ខិត​ជិត​មកដល់​ ទំនាក់ទំនង​អាស៊ាន​ និង​អឺរ៉ុប​មិនសូវ​ជា​ល្អ​ដែល​ដូចជា​ករណី​កម្ពុជា​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើ​ឡើង​បែបនេះ​ពី​ស្ថានភាព​ទំនាក់ទំនង​អាស៊ាន​ និង​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​ក្នុង​កម្មពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកល​វិទ្យាល័យ​ធនធានមនុស្ស​នៅ​ថ្ងៃនេះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ “ខាង​ EU​ ទៅ​គំ​រាម​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី​ដែរ​ថា​នឹង​ឈប់​ទិញ​ដូងប្រេង​ ព្រោះ​វា​នាំទៅ​ដល់​កាប់​ឈើ​ ដាំដូង​ប្រេង​។ សម្តេច​តេជោ​ បាន​បន្ត​ថា​ “វា​មិន​ខុស​អ្វី​ពី​យើង​ គេ​គំរាម​ផ្តាច់​ EBA​ នោះ​ទេ​ ដូច្នេះ​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ EU​ បញ្ហា​ជាមួយ​កម្ពុជា​ផង​ ជាមួយ​មីយ៉ាន់ម៉ា​ ជាមួយ​ហ្វីលីពីន​ផង​លើ​ទិដ្ឋភាព​សិទ្ធិមនុស្ស​”។

សម្តេច​តេជោ បាន​ថ្លែង​ថា​ “បញ្ហា​ជាមួយនឹង​ម៉ាឡេស៊ី​ និង​ឥណ្ឌូ​នេ​ស៊ីលើ​ទិដ្ឋភាព​បរិស្ថាន​។ ដែល​បន្ត​ទិញ​ដូងប្រេង​ពី​ម៉ាឡេស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​ដែល​ឱ្យ​មាន​កាប់ព្រៃ​ឈើ​ អីចឹង​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ EU​ មិនសូវ​ជា​ល្អ​ទេ​។ ខាង​អឺរ៉ុប​ចង់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​អាស៊ាន​ ប៉ុន្តែ​ពួក​អាស៊ាន​បាន​ប្រើ​ភាសា​ថា​ បន្ត​ការចរចា​ដើម្បី​ឆ្ពោះទៅ​រក​ដៃគូ​យុទ្ធសាស្ត្រ​ ប៉ុន្តែ​យើង​នៅតែ​ចរចា​អំពី​កិច្ច​ព្រមព្រៀង​សេរី​រវាង​អាស៊ាន​ និង​អឺរ៉ុប​ដែរ​”។ សម្តេច​តេជោ​ បាន​បន្ថែម​ថា​ “វា​មិនមែន​រឿង​ដោយឡែក​តែមួយ​នឹង​កម្ពុជា​នោះ​ទេ​”។

របាយការណ៍​ថ្មី​មួយ​ដែល​ផ្សាយ​ដោយ​សភា​អឺរ៉ុប​ ឱ្យ​ដឹង​ថា​ អង្គការ​ស៊ីវិល​នៅ​កម្ពុជា​មួយចំនួន​បញ្ជាក់​ថា​ ប្រសិនបើ​ក្តី​បារម្ភ​ពី​សិទ្ធិធ​មនុស្ស​របស់​អឺរ៉ុប​មានប្រសិទ្ធភាព​ ការ​ព្យូរ​ EBA​ នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ដោយធ្វើ​ឱ្យ​មាន​បាត់បង់​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​។

របាយការណ៍​នេះ​បន្ថែម​ថា​ វា​នឹង​ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេរ​ភាគី​អឺរ៉ុប​ជាមួយនឹង​កម្ពុជា​ដោយធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ជាមួយ​ចិន​។ គណៈកម្មការ​សហគមន៍​អឺរ៉ុប​ត្រូវ​សម្រេចចិត្ត​នៅ​ខែកុម្ភៈ​ឆ្នាំ​ ២០២០​ ថា​តើ​ត្រូវ​ផ្អាក​ ឬអត់​ចំពោះ​ EBA​ របស់​កម្ពុជា​។

កាលពី​ពេល​ថ្មី​ៗនេះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​ក្ពុ​ជា​ (GMAC​) ​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ​ លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) ដល់​កម្ពុជា​ ដើម្បី​ផ្តល់​ការងារ​ដល់​កម្មករ​ និយោជិត​ចំនួន ៧៥០០០០​នាក់​ និង​សុខមាលភាព​ប្រជាពលរដ្ឋ​ប្រមាណ ៣លាន​នាក់​ស្ថិតនៅ​ក្នុង​ហា​នី​ភ័យ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ម្ពុ​ជា​ (GMAC​) ចេញផ្សាយ​កាលពី​ថ្ងៃទី១៣​ ខែសីហា​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​ EBA​ តាំងពី​ឆ្នាំ២០០១​ ។ អ្នក​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ចម្បង​គឺ​កម្មករ​ កម្មការិនី​ ដែល​កំពុងធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ (Travel​ Goods​) ក្នុង​ប្រទេស​កម្ពុជា​។

ឧស្សាហកម្ម​ទាំងនេះ​តំណាង​ឲ្យ​ប្រមាណ៧៥ភាគរយ​ នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ និង៩០ភាគរយ​ នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ ពាណិជ្ជកម្ម​ចំនួន​ ៤,៧៧​ ពាន់​លាន​អឺ​រ៉ូ​ក្នុង​ឆ្នាំ២០១៨​ កើនឡើង​ចំនួន១០ដង​ ចាប់ពី​កម្មវិធី​ EBA​ ត្រូវ​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដំបូង​។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ម្ពុ​ជា​ ដែល​ជា​តំណាង​រោងចក្រ​ចំនួន៥៨០​ នៅ​កម្ពុជា​បាន​អះអាង​បន្ត​ថា​ ដោយសារតែ​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ តាមរយៈ​កម្មវិធី​ EBA​ ប្រជាពលរដ្ឋ​កម្ពុជា​ រាប់​លាន​នាក់​បាន​ចេញផុត​ពី​ភាព​ក្រីក្រ​ និង​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេស​។

កម្មករ​ចំនួន​ ៧៥០,០០០នាក់​នៅក្នុង​ឧស្សាហកម្ម​នេះ​ តំណាង​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ការងារ​សរុប​ក្នុង​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា​ ហើយ​ឧស្សាហកម្ម​នេះ​ផ្តល់​ការ​គាំទ្រ​ចំណូល​ផ្ទាល់​ដល់​គ្រួសារ​ជាង២០ភាគរយ​ នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាង៨០ភាគរយ​នៃ​កម្មករ​របស់​យើង​ជា​ស្ត្រី​ ហើយ​ពួកគេ​ភាគច្រើន​បំផុត​មាន​អាយុ​ក្រោម​ ៣៥ឆ្នាំ​។

សរុបទៅ​កម្មវិធី​ EBA​ មានផល​វិជ្ជមាន​ដល់​ជីវិត​ ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​។ជាថ្មី​ម្តង​ទៀត​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​អះអាង​ថា​ ការ​ព្យួរ​អត្ថ​ប្រយោជន៍ EBA ពី​សហភាព​អឺរ៉ុប​ និង​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ​ច្រើន​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើដំណើរ​ ហើយនឹង​មិន​បម្រើ​គោលបំណង​លុបបំបាត់​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​កម្មវិធី​ EBA​ ទេ​។

វា​នឹងជា​លទ្ធផល​ក្រៀមក្រំ​និង​គួរ​ឱ្យ​សោក​ស្តាយ​ សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​កម្លាំង​ការងារ​ដែល​បាន​ធ្វើការងារ​យ៉ាងច្រើន​ ក្នុង​ការ​សហការ​ជាមួយ​អង្គការ​ ILO​ ហើយ​ជា​ការពិត​នៅក្នុង​ការ​លើកកម្ពស់​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​តាមដាន​សិទ្ធិ​កម្មករ​ នៅក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​នៅក្នុង​ប្រទេស​ដទៃ​ៗទៀត​។

នៅ​ថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ សហភាព​អឺរ៉ុប​ បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់​ថា​មានការ​រំលោភ​ បំពាន​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ការស៊ើបអង្កេត​នេះ​ អាច​នឹង​នាំ​ឱ្យ​មានការ​ដក​កម្មវិធី​ អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) ពី​កម្ពុជា​៕

សម្តេច​តេជោ​៖ ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​នឹង​ទទួល​បាន​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​នឹង​ទទួល​បាន​នៅ​ឆ្នាំ២០២០ខាងនេះ​ តែ​មិនទាន់​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​នៅឡើយ​នោះ​ទេ​។

សម្តេច​តេជោ​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ធនធានមនុស្ស​ចំនួន​ ១,៩៥៨នាក់​ នា​ព្រឹក​ថ្ងៃទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នៅក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ខណៈ​ខាង​ក្រុមហ៊ុន​បាន​និង​កំពុង​មមាញឹក​ និង​ពន្លឿន​ធ្វើ​កិច្ចការ​នេះ​។

សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “ខ្ញុំ​មិនទាន់​ប្រកាស​កាលបរិច្ឆេទ​កំណត់​នៃ​ដំ​ណត់​ប្រេង​ជាលើកដំបូង​នៅឡើយ​ទេ​ ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​មាន​កំហុស​ ដូច​កាលពី​ឆ្នាំ​ ២០១២​ ដែល​ពេលនោះ​ ខាង​ក្រុមហ៊ុន​ បាន​ប្រាប់​យើង​នោះ​ទេ​” ។

សម្តេច​បាន​បន្ត​ថា​ “ហើយ​ឥឡូវ​ដំណក់​ប្រេង​ដំបូង​របស់​យើង​នឹង​ចេញ​នៅក្នុង​ឆ្នាំ​ ២០២០​ តែ​ថ្ងៃខែ​ជាក់លាក់​ខ្ញុំ​នឹង​ប្រកាស​ជា​លើកក្រោយ​ បន្ទាប់ពី​ធ្វើ​កិច្ចការ​ងារ​ ជាមួយ​ក្រុមហ៊ុន​ដែល​បាន​នឹង​កំពុង​កសាង​យ៉ាង​មមាញឹក​សម្រាប់​កា​របូប​ប្រេង​ដំបូង​របស់​យើង​”។

សម្តេច​តេជោ​បន្ថែម​ថា​ នៅពេល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នេះ​ ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ កើនឡើង​ប្រមាណ​ជិត​ ៣០ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ទំហំ​នេះ​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ឱ្យ​មនុស្សម្នាក់​ប្រមាណ​ ១៨០០​ ដុល្លារ​អាមេរិក​ ដោយ​នៅក្នុង​ឆ្នាំ២០១៩​ នេះ​ ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​មនុស្ស​ម្នា​ក់ទ​ទូល​បាន​ ១៦០០ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​ បញ្ជាក់​ទៀត​ថា​ មកដល់ពេលនេះ​ កម្ពុជា​មិនទាន់​ប្រើប្រាស់​ធនធាន​របស់​យើង​អស់​នៅឡើយ​ទេ​ដូចជា​ប្រេង​ ជា​ឧស្ម័ន​ រ៉ែ​មាស​និង​ជា​ឃ្យូង​ថ្ម​ជាដើម​។ ហើយ​កាលពី​ពេលថ្មីនេះ​កម្ពុជា​រក​ឃើញ​រ៉ែ​ធ្យូងថ្ម​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ ហើយ នឹង​បង្កើត​ជា​កន្លែង​ផលិត​ថាមពល​អគ្គិសនី​ដ៏​ធំ​របស់​កម្ពុជា​មួយទៀត​។

សម្តេច​ជោ​ថា​ ក្រៅពី​រ៉ែ​ប្រេង​ ធ្យូងថ្ម​ហើយ​នោះ​ កម្ពុជា​នឹង​មានការ​វិនិយោគ​លើ​រ៉ែ​មាស​ដោយក្រុម​ហ៊ុន​អូស្ត្រាលី​ ដែល​នឹង​ទទួល​បាន​ប្រាក់ចំណូល​គួរសម​ផង​ដែរ​។ តែ​យ៉ាងណា​ក៏​សម្តេច​តេជោ​ រំពឹង​ធំជាង​គេ​គឺ​ចំណូល​បាន​មក​ពី​ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​ដែល​នឹង​ទទួល​បាន​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។

បើ​តាម​សម្តេច​តេជោ​ ហ៊ុន​ សែន​ ថា​ កម្ពុជា​នឹង​ចរចា​ជាមួយ​ភាគី​ថៃ​បន្ថែម​ទៀត​លើ​ការអភិវឌ្ឍន៍​វិស័យ​ប្រេង​នៅក្នុង​តំបន់​ត្រួត​គ្នា​ ដើម្បី​ទទួល​ចំណូល​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។ ហើយ​ចំណូល​បាន​ពី​ធនធាន​ធម្មជាតិ​ នឹង​ចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង​ និង​ទន់​ ពោល​ទាំង​ផ្លូវថ្នល់​ ប្រឡាយ​ទឹក​ និង​ការអប់រំ​៕

ច្បាប់ស្តីពីការររៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៤

[easy_media_download url=”https://dailypostjob.com/wp-content/uploads/2019/11/១.-ច្បាប់ស្តីពីការរៀបចំទឹកដី-នគរូបនីយ៍កម្មនិងសំណង់-១៩៩៤-1.pdf” force_dl=”1″]

បុរី​ KC​ លំនៅ​ដ្ឋាន​ដែល​អាច​ប្រកប​អាជីវកម្ម​ តម្លៃ​សមរម្យ​ចាប់ផ្ដើម​បើក​លក់​ជា​ផ្លូវការ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ តម្លៃ​សមរម្យ​ ហើយ​អាច​ប្រកប​អាជីវកម្ម​បាន​យ៉ាង​ប្រសើរ​ ស្ថិតនៅ​ក្នុង​បុរី​KC​ នា​តំបន់​ផ្សារ​ព្រែកព្នៅ​ បាន​និង​កំពុង​លក់​ជា​ផ្លូវការ​ហើយ​។

លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ បាន​ផ្តល់​នូវ​លក្ខខ័ណ្ឌ​លក់​ជាពិសេស​ ដោយ​អតិថិជន​បង់​ត្រឹមតែ ១០០០ដុល្លារ​ រួម​ជាមួយនឹង​ការ​បង់​រំលស់​ជាមួយ​ធនាគារ​ឬម្ចាស់​បុរី​បាន​។

បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។ បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕

សម្តេច​តេជោ​៖ អគារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​មានសន្ទុះ​កើនឡើង​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិ​បា​លម្ពុ​ជា​ បានឱ្យ​ដឹង​ថា​ អគារ​ខ្ពស់​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​នឹង​កំពុង​មានសន្ទុះ​ការ​រីក​ចំរើន​ ដោយសារ​កត្តា​សន្តិភាព​របស់​ប្រទេស​កម្ពុជា​មាន​សព្វថ្ងៃ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ធនធានមនុស្ស​ ចំនួន​ ១,៩៥៨នាក់​ នៅ​ថ្ងៃទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ នៅក្នុង​ទីក្រុង​ភ្នំពេញ​អគារ​ធំៗ​បាន​នឹង​កំពុង​កើតឡើង​ ដែល​កាល​ពីមុន​គ្មានអ្វី​ទាំងអស់​ពោល​គឺ​ទទេ​ស្អាត​ ហើយ​វា​គឺជា​ចំណុច​ចាប់ផ្តើម​របស់​កម្ពុជា​ប្រកបដោយ​ភាព​លំបាក​។

សម្តេច​តេជោ​ “ពីដើម​ឱ្យ​ផ្ទះ​មិនព្រម​ទៅ​នៅ​ខ្លាច​ខ្មោច​។ ខ្ញុំ​ដឹកនាំ​ក្រសួង​ការបរទេស​ ជាមួយ​មនុស្ស​ ១៨​ នាក់​ហើយ​ប្រមូលគ្នា​មក​បណ្តុះបណ្តាល​ ដោយ​បណ្តុះបណ្តាល​រួចហើយ​ ចែក​ផ្ទះ​ម្នា​ក់​មួយ​ៗ អត់​ហ៊ាន​នៅទេ​ ​ដោយ​ បី​គ្រួសារ​ទៅ​នៅផ្ទះ​មួយ​”។

សម្តេច​តេជោ​បន្ថែម​ថា​ “ក្រោយមក​ទាស់គ្នា​ដោយសារ​ដី​ ដែល​កាលពី​ឆ្នាំ​ទសវត្ស​ ៨០​ បើសិន​ចង់ឱ្យ​គាត់ ​(មនុស្ស​) ទៅ​រុករាន​ដី​ត្រូវតែ​ឱ្យ​លុយ​គាត់​ តែ​ឥឡូវ​ដណ្តើម​គ្នា​យក​ ។ អានេះ​ទៅ​ជាន់​អានោះ​ អានោះ​ទៅ​ជាន់​នេះ​ ឈឺក្បាល​ដោយសារតែ​រឿង​ដី​។ ឥលូវ​ដី​នៅក្នុង​ទីក្រុង​ភ្នំពេញ​កើនឡើង​ខ្ពស់​ ហើយ​បើ​នៅកន្លែង​ផ្សេង​វិញ​មានតម្លៃ​លើស​ហ្នឹង​ទៀត​” ។ ​

សម្តេច​តេជោ​បញ្ជាក់​ “កត្តា​ទាំងនោះ​ហើយដោយ​សារ​តែ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​ មាន​សន្តិភាព​ គឺ​មានការ​អភិវឌ្ឍ​ដីធ្លី​បាន​ និង​ប្រើប្រាស់​ដីធ្លី​ឱ្យទៅ​ជា​ប្រយោជន៍​សេដ្ឋកិច្ច​”។ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​សក្តា​នុ​ពល​ខ្លាំង​ផ្នែក​ខាង​សំណង់​អគារ​ខ្ពស់​ នៅក្នុង​រាជធានី​ភ្នំពេញ​ និង​មាន​សំណង់​អគារ​ខ្ពស់​ៗជាច្រើន​លេច​រូបរាង​ឡើង​ ។

ជាមួយគ្នា​នោះ​ សំណង់​អគារ​ផ្ទះល្វែង​ ក៏​កំពុង​កើតមាន​យ៉ាងច្រើន​ផង​ដែរ​។យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ ​អគារ​ខ្ពស់​កំពស់​ចាប់៣០​ ជាន់ឡើង​នៅក្នុង​រាជរាជ​ធានី​ភ្នំពេញ៦៦​ អគារ​។ នេះ​ បើ​យោង​តាម​តួលេខ​ឆ្នាំ​ ២០១៨​។

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ព្យាករណ៍​ថា​ វិស័យ​សំណង់​នៅតែ​រក្សា​ភាពរឹងមាំ​ ដោយសារ​ វិស័យ​សំណង់​គាំទ្រ​ដោយ​សន្ទុះ​កំណើន​នៃ​សំណង់​តម្លៃ​មធ្យម​ និង​សមរម្យ​ តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ និង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់ចុះ​នៃ​សំណង់​តម្លៃ​ខ្ពស់​មួយ​ផ្នែក​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប​ ៣៤៣៣​ គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១៣,០០០,៦៥៣​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ៦,៤៩៤​, ៣៧២,៣៧១​ ដុល្លារ​។

បើ​ធៀប​នឹង​រយៈពេល៩ខែ​ ឆ្នាំ២០១៨មាន​ចំនួន​ ២៥៤១​ គម្រោង​ មានផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១០,៧៩០,៥៩៧​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិយោគ​ប្រមា​ ណ ៤៨២០,២០៨,៨៤៦​ ដុល្លារ​ កើនឡើង​ចំនួន​ ៣៤,៧៣​ ភាគរយ​ ៕

ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ ផ្តល់​ជូន​អតិថិជន​នូវ​តម្លៃ​ពិសេស​ ទៅ​លើ​គម្រោងដីឡូតិ៍ទីតាំង​ដ៏​ល្អ​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ បន្ទាប់ពី​ទទួល​បាន​ភាព​ជោគជ័យ​ទៅលើ​ការ​លក់​គម្រោង​ដី​ឡូ​តិ៍​ជាច្រើន​រួច​ទៅ​ហើយ​នោះ​ ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ និងលក់​ដី​ឡូ​តិ៍​ បាន​ឈាន​ដល់​ការ​បើក​លក់​គម្រោង​ទី៤របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាង​ក្រោ​យផ្សារ​បែកចាន​ ភូមិ​អណ្តូង​ ឃុំ​បែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ ។

អគ្គនាយក​ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ លោក​ ហែម​ គន្ធា​ម បាន​មានប្រសាសន៍​ថា​ ភាព​ជោ​ជ័យ​របស់​ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ ជាពិសេសទៅលើគម្រោងពុះដីឡូតិ៍ គឺ​ដោយសារតែ​យើង​បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ជា​ដៃគូ​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​តែង​ស្វែងរក​ដី​ដែល​មានតម្លៃ​ធូរ​ថ្លៃ​ ទីតាំង​ល្អ​ ដែល​អាច​ផ្តល់​ភាពល្អ​ប្រសើរ​ដល់​អតិថិជន​សម្រាប់​ធ្វើជា​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ ក៏ដូចជា​ផ្តល់​ឱកាស​ចំណេញ​ដល់​ក្រុមហ៊ុន​ភ្នាក់ងារ​ និង​អ្នកទិញ​ទុក​លក់​បន្ត​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​គម្រោង​ទី៤ដែល​ទើបតែ​ត្រូវ​បាន​បើក​សម្ពោធ​ប្រកាស​លក់​កាលពី​ព្រឹក​ថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ គឺជា​គម្រោង​ដែល​មាន​ភាព​ទាក់ទាញ​ និង​ល្អ​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ទិញ​សាងសង់​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​ ជាពិសេស​ផ្តល់​ឱកាស​សម្រាប់​អ្នកទិញ​ទុក​លក់​បន្ត​យកចំណេញ​”។ លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​ទី៤នេះ​ ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ បណ្តុំ​លំនៅ​ដ្ឋាន​ និង​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​”។

ជាមួយគ្នា​នេះ​ លោក​ ព្រំ​ សុធា​ សហ​ភាគហ៊ុន​ និង​ជា​ប្រធាន​ផ្នែក​លក់​គម្រោង​ក្រុមហ៊ុន​ គន្ធា​ម អចលនទ្រព្យ បាន​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​លក់​គម្រោង​ទី៤ផង​ដែរ​ថា​ “គម្រោង​ទី៤នេះ​ស្ថិតនៅ​លើ​ផ្ទៃដី២ហិ​កតា​ ដែល​ត្រូវ​បាន​ពុះ​បែងចែក​ជាង៨០ឡូ​តិ៍​នេះ​ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់បាន​ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​ស្នាក់នៅ​ ដោយសារតែ​មាន​អំណោយផល​យ៉ាង​ខ្លាំង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​កំពុង​មានការ​អភិវឌ្ឍ​”។ ​

លោក​បាន​បន្ត​ទៀត​ថា​ “គម្រោង​នេះ​ ស្ថិតនៅ​ក្រោយផ្ទះ​បែកចាន​ មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ស្ថាប័ន​ គ្រឹះស្ថាន​រដ្ឋ​ និង​ឯក​ជនានា​ ដូចជា​សាលារៀន​ មន្ទីរពេទ្យ​ ភោជនីយដ្ឋាន​ ធនាគារ​ ជាពិសេស​បណ្តា​រោងចក្រ​ សហគ្រាស​ជាច្រើន​ស្ថិតនៅ​ព័ទ្ធជុំវិញ​ ដែលជាតំបន់អភិវឌ្ឍន៍អាទិភាពនៃប្លង់មេរបស់រាជរដ្ឋាភិបាលផងដែរ”។ ​

លោក​បាន​បញ្ជាក់​ថា​ “អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​គម្រោង​ដី​ឡូ​តិ៍​ទី៤នេះ​ គឺ​ក្រៅពី​ស្ថិតនៅ​លើ​ទីតាំង​ដ៏​ល្អ​ តម្លៃថោក​សមរម្យ​ ថែមទាំង​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ទិញ​ដោយ​បង់​រំលស់​ ជាពិសេស​មានការ​ផ្តល់​ជូន​នូវ​ប្លង់​រឹង​ស្របច្បាប់​ (ប្លង់​បំបែក​ក្បាលដី​) ដល់​អតិថិជន​ថែមទៀត​ផង​ ដែល​វា​កាន់តែ​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​បំផុត​”។ ​

ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​លោក​ លី​ វឌ្ឍនា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ថា​ ពេលនេះ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ស្រុក​ និង​មូលដ្ឋាន​កំពុងតែ​ធ្វើការ​ផ្ទៀងផ្ទាត់​លម្អិត​ ដើម្បី​កែសម្រួល​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ សម្រាប់​អនុវត្ត​ពេល​អនាគត​ភ្ជាប់​ទៅ​នឹង​ការចុះបញ្ជី​មុន​ពេល​ដាក់​សំ​ណើរ​ទៅ​ថ្នាក់​ខេត្ត​។

លោក​បន្ត​ថា​ “នៅក្នុង​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​នៃ​ស្រុក​អង្គស្នួល​ រួមមាន​ដូចជា​ការ​ជួសជុល​ និង​កែ​លម្អ​ផ្លូវជាតិ​ ការស្ថាបនា​ផ្លូវ​នៅក្នុង​ឃុំ​និ​មួយ​ៗឱ្យ​មាន​ភាពល្អ​ប្រសើរ​ ដូចជា​ផ្លូវលំ​ឃុំ​ ផ្លូវលំ​ភូមិ​ជាដើម​ និង​មានការ​រំដោះ​ប្រឡាយ​ជាដើម​”។ លោក​បន្ត​ថា​ មុន​ពេល​អនុវត្ត​ផែនការ​តាម​ប្លង់​មេនេះ​បាន​ ក៏​ត្រូវ​មានការ​បង្ហាញ​ និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​បាន​យល់ដឹង​ពី​ច្បាប់​ភូមិបាល​ជាមុន​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ឃុំ​ចំនួន១០​ និង២០០ភូមិ​ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៨ម៉ឺន​នាក់​។ នៅក្នុង​ស្រុក​មួយ​នេះ​មាន​រោងចក្រ​ សហគ្រាស​ខ្នាត​ មធ្យម​ និង​ខ្នាត​ធំ​ ដែល​កំពុង​ដំណើរការ​មាន​សរុប​ចំនួន៧៧​ និង​មាន​បុរី​លំនៅ​ដ្ឋាន​ចំនួន២ទីតាំង​ ស្ថិតនៅ​ក្នុង​ឃុំ​បែកចាន​ ហើយ​ក្រៅពី​នេះ​មាន​គម្រោង​អភិវឌ្ឍ​ដោយ​ វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍​ជាច្រើន​ទីតាំង​៕
សម្រាប់ព័ត៌មានលម្អិតនៃការទិញ-លក់ ដីឡូតិ៍ គម្រោងទី៤ ខាងលើនេះអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៤០៧ ៤០៣ / ០៦៩ ៤៨០ ០០៩ / ០១៦ ៩៩២ ០០៨ / ០៩៦ ៤២២ ២២២២/ ០៨៦ ៥០០០ ៩៦ /០៧៨ ៨៨៨ ៥០៥




ជំនាញ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​កំពុង​មាន​ទីផ្សារ​ការងារ​ច្រើន​ និង​រយៈពេល​វែង​

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​ កំពុង​មានសន្ទុះ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ​បាន​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ ត្រូវ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​មួយចំនួន​ ដូចជា​ តម្រូវការ​កម្លាំង​កម្មករ​ និង​ធនធាន​មនស្ស​ដែល​មានចំណេះ​ដឹង​ច្បាស់​លាស់​ជាច្រីន​។

លោក​បណ្ឌិ​តទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​ និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ធនធានមនុស្ស​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​ និង​ស្ថាបត្យកម្ម​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មិនទាន់​អាច​ឆ្លើយតបទៅនឹង​តម្រូវ​នៃ​ការ​រីកចម្រើន​ ដ៏​ឆាប់រហ័ស​របស់​វិស័យ​សំណង់​នៅ​កម្ពុជា​នា​រយៈពេល១ទសវត្សរ៍​ចុងក្រោយ​នេះ​បានទេ​។

លោក​បាន​ប្រាប់​ទៀត​ថា​ “ជា​រៀងរាល់​ឆ្នាំ​មាន​ក្រុមហ៊ុន​ជាច្រើន​ បាន​មក​ទាក់ទង​សាកល​វិទ្យាល័យ​ ដើម្បី​ជ្រើសរើស​និស្សិត​ដែល​កំពុង​សិក្សា​ទៅ​ធ្វើការ​ ប៉ុន្តែ​ពេលខ្លះ​សាលា​មិន​អាច​រក​និស្សិត​បាន​គ្រប់គ្រាន់​ សម្រាប់​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះ​បានទេ​”។ លោក​បន្ត​ថា​ “ការងារ​ក្នុង​វិស័យ​សំណង់​មាន​ច្រើន​ ដូច្នេះ​និស្សិត​ដែល​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​ និង​សំណង់​ស៊ីវិល​ មិន​ខ្វះ​ការងារ​ធ្វើ​ទេ​។ ជាក់ស្តែង​មាន​និស្សិត​ខ្លះ​មានការ​ងារ​ធ្វើ​ចាប់តាំងពី​ឆ្នាំទី១តែម្តង​”។

បើ​តាម​លោ​កទួស​ សា​ភឿន​បាន​ឲ្យដឹង​ថា​ ក្នុង១ឆ្នាំ​មាន​និស្សិត​ខ្មែរ​ចន្លោះ​ពី២០០​-៣០០នាក់​បាន​បញ្ចប់​ការសិក្សា​លើ​ផ្នែក​ស្ថាបត្យកម្ម​ ខណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​គ្រឹះស្ថានសិក្សា​ពី៥​-៦ប៉ុណ្ណោះ​ ដែល​ទទួល​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​ផ្នែក​នេះ​។

ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​ និង​សំណង់​ស៊ីវិល​ នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​ លោក​លឹម​ សុខ​តៃ​បាន​និយាយ​ថា​ ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ទាក់ទង​ទៅ​នឹង​វិស័យ​សំណង់​ កំពុង​មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​និស្សិត​ដែល​រៀន​នៅ​សា​កល​វិទ្យាល័យ​ន័​រតុន​ ចាប់ពី​ឆ្នាំទី៣ឡើង​ទៅ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ក្រុមហ៊ុន​មក​ទាក់ទង​យក​ទៅ​ធ្វើការ​។ លោក​បាន​បន្ត​ថា​ ការងារ​ទាក់ទង​ទៅ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​ នឹង​ត្រូវការ​ធនធានមនុស្ស​ច្រើន​បន្ថែម​ទៀត​ ជាពិសេស​នៅពេល​ការ​ការ​ធ្វើ​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈាន​ចូល​មកដល់​។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​និស្សិត​ ដែល​ចូល​សិក្សា​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​ និង​ស្ថាបត្យកម្ម​នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​ បាន​កើនឡើង​ជាបន្តបន្ទាប់​។ ជាក់​ស្តែង​បច្ចុ​ ប្ប​ន្ន​នេះ​ និស្សិត​ដែល​កំពុង​រៀន​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​ មាន​ប្រមាណ​ជាង៣០០នាក់​ ចំណែកខាង​ផ្នែក​ស្ថាបត្យកម្ម​ និង​នគរូបនីយកម្ម​ មាន​ប្រមាណ​ប្រហែល១០០នាក់​”។

លោក​បន្ត​ថា​ រហូតមកដល់​ពេលនេះ​និស្សិត​ ដែល​បាន​បញ្ចប់​ការសិក្សា​លើ​ផ្នែក​ទាំង២របស់​សាកល​វិទ្យាល័យ​ មាន​ចំនួន​ប្រមាណ​ប្រហែល ៣៨០០នាក់​ហើយ​។

វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកជា​វិស័យ១​ នៅក្នុងចំណោម​វិស័យ​សំ​ខាន់​ៗចំនួន៤​ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅក្នុង​រួមចំណែក​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោ​កម៉េ​ង ចំរើន​ ប្រធាន​គ្រប់គ្រង​គំរោង ​Olympia​ City ​បាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ នៅក្នុង​ការដ្ឋាន​សាងសង់​ទីក្រុង​ Olympia​ City​ មាន​វិស្វករ​ និង​ស្ថាបត្យករ​កំពុងធ្វើការ​សរុប​ប្រហែល 100នាក់​ ក្នុង​នៅ​វិស្វករ​មាន​ប្រហែល៧០ភាគរយ​។ លោក​បាន​បន្ត​ថា​ ក្នុងចំណោម​នោះ​មាន​វិស្វករ​ និង​ស្ថាបត្យករ​បរទេស​ប្រហែល៥ភាគរយ​ ដែល​ពួកគេ​ទាំងនោះ​សុទ្ធតែ​ជា​អ្នកជំនាញ​ ដែល​មាន​បទ​ពិសោធ​ និង​ស្នាដៃ​លើ​គម្រោ​ងធំៗ​ជាច្រើន​។

លោក​បាន​ថ្លែង​ថា​ “ខ្ញុំ​គិតថា​វិស្វករ​ និង​ស្ថាបត្យករ​នា​ពេល​បច្ចុប្បន្ន​ សុទ្ធតែ​មាន​សមត្ថភាព​ អាច​ធ្វើការ​នៅ​តាម​ការដ្ឋាន​សំ​ណង់​ធំៗ​បាន​ ដោយ​យើង​គ្រាន់តែ​យក​អ្នកជំនាញ ​(មក​ពី​បរទេស​) មក​ជួយ​បណ្តុះបណ្តាល​តែ​បន្តិចបន្តួច​ប៉ុ​ណ្ណ​”។

តែ​ទោះបីជា​យ៉ាងណា​លោក​ចំរើន​ ក៏បាន​បញ្ជាក់​ថា​ “ខ្ញុំ​គិតថា​សមត្ថភាព​របស់​វិស្វករ​កម្ពុជា​ នឹង​មិនសូវ​មាន​បញ្ហា​សមត្ថភាព​​គ្រប់គ្រាន់​នោះ​ទេ​ បន្ទាប់ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈាន​ចូល​មកដល់​នោះ​ទេ​ តែ​អ្វី​ដែល​ខ្ញុំ​គិតថា​អាច​មាន​បញ្ហា​នោះ​គឺ​ខាង​ផ្នែក​ស្ថាបត្យកម្ម​ ព្រោះ​ការ ​Design​ របស់​អ្នកជំនាញ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​អាច​មាន​សមត្ថភាព​លើស​ពី​ស្ថាបត្យករ​កម្ពុជា​”៕

ទីក្រុង​ហូជីមិញ​ជាប់​ចំណាត់ថ្នាក់​ទី៣​ មា​នកំនើ​ននៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ដោយ ​វុត្ថា​

វៀតណាមៈ​ ទីក្រុង​ហូជីមិញ​ជាប់​ចំណាត់ថ្នាក់​ទី៣​ ក្នុងចំណោម២២​ ទីក្រុង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​មា​នកំនើន​លើ​ការ​វិនិយោគ​អចលនទ្រព្យ​ សំរាប់​ឆ្នាំ២០២០​ ខាងមុខនេះ​។

យោង​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ​ស្តី​ពី​ ការ​រីកចម្រើន​ខាង​អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក​សំរាប់​ឆ្នាំ២០២០​ របស់​ក្រុមហ៊ុន​សេវាកម្ម​វិជ្ជាជីវៈ​ PricewaterhouseCoopers​ របស់​សហរដ្ឋអាមេរិក​ ដែល​បាន​សួរ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ចំនួន​៤៦០នាក់​ បាន​និយាយ​ថា​ ទីក្រុង​ហូជីមិញ​នេះ​ ស្ថិតនៅ​លេខ៣បន្ទាប់ពី​ទីក្រុង​សិង្ហបុរី​ និង​ទីក្រុង​តូក្យូ​។

របាយការណ៍​ដដែល​បន្ត​ថា​ ទីក្រុង​ហូជីមិញ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានការ​កើនឡើង​នៃ​ប្រជាប្រិយ​ភាព​ ក្នុងរយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ និង​ដោយសារ​វិនិយោគិន​បរទេស​ភាគច្រើន​មក​ពី​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​សិង្ហបុរី​ បាន​ចាប់អារម្មណ៍​លើ​ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ទីក្រុង​មួយ​នេះ​ ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ពី២០​ ទៅ២៥ភាគរយ​។

ភាគច្រើន​នៃ​អចលនទ្រព្យ​ ដែល​ចូល​ទៅ​ក្នុង​ទីក្រុង​ហូជីមិញ​ បាន​ស្ថិតនៅ​លើ​គន្លង​នៃ​ការ​អភិវឌ្ឍ​ ជាពិសេស​ផ្តោត​លើ​វិស័យ​លំនៅ​ដ្ឋាន​។ នេះ​បាន​នាំ​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ការ​កសាង​លើសលប់​។ តម្លៃ​ដី​ និង​ការជួល​ក៏​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ​។

របាយការណ៍​ដែល​បញ្ជាក់​ថា​ “ការ​លក់រាយ​នៅ​ទីក្រុង​ហូជីមិញ​ឥឡូវនេះ​ គឺ​កើនឡើង៣ដង​ ឬច្រើនជាង​នេះ​ ស្រដៀងគ្នា​នៅ​ការជួល​ ឬការ​លក់រាយ​នៅក្នុង​ទីក្រុង​ម៉ានីល​ផង​ដែរ​”។

ទោះ​យ៉ាងណា​របាយការណ៍​នេះ​ ក៏បាន​បង្ហាញ​ពី​បញ្ហា​មួយ​សម្រាប់​វិនិយោគិន​អចលនទ្រព្យ​ផង​ដែរ​ គឺទី​ក្រុង​ហូជីមិញ​នេះ​នៅតែ​ជាទី​ផ្សារ​មួយ​ ដែល​មាន​អចលនទ្រព្យ​ដែល​អាច​វិនិយោគ​បាន​តិចតួច​ហើយ​ហានិភ័យ​មាន​ខ្ពស់​៕