កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​

កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​
កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​កាស៊ីណូ​ថ្មី​មួយទៀត​ ដែល​មាន​ទីតាំងនៅ​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​ហើយ​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​
លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កាស៊ីណូ​ប៉ាវ​ឌីង​កាលពី​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ​ ​២០១៩​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ការ​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កាស៊ីណូ​នេះ​ ជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​ ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ពិតជា​បាន​រួមចំណែក​លើកកម្ពស់​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ផ្តល់​ការងារ​ដល់​យុវជន​ជាច្រើន​។

លោក​បន្ថែម​ថា​ ដូច្នេះ​ត្រូវ​ប្រើ​ប្រាស់​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទេសចរណ៍​របស់​យើង​ ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ នេះ​ជា​ការ​ឆ្លើយតបទៅនឹង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ ដែល​មានការ​ជម្រុ​ញលើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ពិសេស​អ្នក​វិនិយោគ​ចិន​ ដែល​មក​បណ្តាក់​ទុន​រកស៊ី​នៅ​ខេ​ត្ដ​ព្រះសីហនុ​។

លោក​គួច​ ចំរើន​បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​ស្ថានភាព​ផ្លូវ​ក្នុង​ក្រុង​របស់​យើង​មានការ​ខូចខាត​យ៉ាងច្រើន​សម្តេច​អគ្គ​ មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​គាំទ្រ​ដល់​ការសាងសង់​ផ្លូវ៣៤ខ្សែ​ មាន​ប្រវែង៨៤.៥គីឡូម៉ែត្រ​ ដើម្បី​រួមចំណែក​សម្រួល​ដល់​អ្នកទេសចរ​ ក៍​ដូចជា​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​មក​បណ្តាក់​ទុន​រកស៊ី​នៅ​ខេ​ត្ដ​ព្រះសីហនុ​ ទទួល​បានផល​ល្អ​”។

កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​ ក្នុងរយៈ​ពេល​ប៉ុន្មា​ឆ្នាំ​កន្លងមក​នេះ​ ក្រៅពី​ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ ខុន​ដូ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ បាន​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​យ៉ាងច្រើន​គម្រោង​ និង​បាន​ដាក់​ឱ្យ​ដំណើរ​នូវ​គម្រោង​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​កំណើន​ការ​វិនិយោគ​ និង​ទេសចរណ៍​ចូល​ទៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​៕

ក្រសួងបរិស្ថាន​គ្រោង​ចំណាយ​ថវិកា​ជាង​ ២៤២លាន​ដុល្លារ​លើ​ផែនការ​អភិវឌ្ឍ​ ៣ឆ្នាំ​រំកិល​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងបរិស្ថាន​គ្រោង​ ចំណាយ​ទឹកប្រាក់២៤២លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ផែនការ​អភិវឌ្ឍ​បី​ឆ្នាំ​រំកិល​ និង​ផែនការ​នៃ​ការប្រើ​ប្រាស់​ថវិកា​តាម​ឆ្នាំ​នី​មួយ​ៗ លើ​គម្រោង​ចំនួន៧០​ ខណៈ​ដែល​បច្ចុប្បន្ន​បាន​បញ្ចប់​ចំនួន២៥គម្រោង​ ស្មើនឹង​ប្រមាណ២៥លាន​ដុល្លារ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩​ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ២០២០​ កាលពី​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ថា​ កិច្ច​សហ​ប្រតិ​បតិ្តការ​ ផែនការ​ និង​ថវិកា​ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​បរិស្ថាន​។

លោក​បាន​បញ្ជាក់​ថា​ ក្រសួង​បាន​បញ្ចប់​ការ​កសាង​ផែនការ​ យុទ្ធ​សាស្រ្ត​ថវិកា៣ឆ្នាំ​រំកិល​ និង​ផែនការ​ថវិកា​តាម​ឆ្នាំ​នី​មួយ​ៗរបស់ក្រ​សួង​ និង​មន្ទីរ​បរិស្ថាន​ រាជធានី​-ខេត្ត​ ដោយ​ឈរ​លើ​មូលដ្ឋាន​ នៃ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ គួបផ្សំ​នឹង​គោលនយោបាយ​ ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​នី​មួយ​ៗ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​គោលនយោបាយ​របស់ក្រ​សួង​។

ក្រសួងបរិស្ថាន​ បាន​សម្របសម្រួល​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ ចំណុះ​ក្រសួងបរិស្ថាន​ និង​អគ្គលេខាធិការ​ដ្ឋាន​ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គម្រោង​សហការ​ជាមួយ​ដៃគូ​ អភិវឌ្ឍន៍​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​បាន​បញ្ចប់​ គម្រោង​ដែល​កំពុង​ដំណើរការ​ និង​គម្រោង​ដែល​កំពុង​រៀបចំ​សរុប៧០សរុប​ជា​ទឹកប្រាក់​ចំនួន​ ២៤២លាន​ដុល្លារ​។

គម្រោង​ដែល​បាន​បញ្ចប់​មាន​ចំនួន២៥​ បាន​ចំណាយ​ថិ​កា​សរុប​អស់​ចំនួន២៥​ លាន​ដុល្លា​ គម្រោង​កំពុង​ដំណើរការ​ចំនួន៣២​ គ្រោង​ចំណាយ​ថវិកា​សរុប១២៧លាន​ដុល្លា​ និង​គម្រោង​ដែល​កំពុង​រៀបចំ​មាន​ចំនួន១៣​ ដែល​មាន​ថវិកា​ជាង៩០លាន​ដុល្លា​៕

ADB​ និង​ WEF​ នឹង​ពន្លឿន​លំហូរ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ឯកជន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​

ដោយ​ ប៊ី​

ឌូ​បៃៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ កាល​ពេល​ថ្មី​ៗនេះ​ ដើម្បី​ពន្លឿន​លំហូរ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ឯកជន​ចូល​ទៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកបដោយ​ចីរភាព​នៅ​អាស៊ី​អាគ្នេយ៍​ តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​ សម្រាប់​ភាពជា​ដៃគូ​វិនិយោគ​ប្រកបដោយ​ចីរភាព​ (SDIP​)។

កិច្ច​ព្រមព្រៀង​នឹង​គាំទ្រ​ដល់​សមិទ្ធិ​ផល​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​ ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​ឯកិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៃ​ក្រុមប្រឹក្សា​ពិភពលោក​សកល​នៅ​ទី​ក្រុង​ឌូ​បៃ​ ដោយមាន​ការចូលរួម​ពី​លោក​ Ramesh​ Subramaniam​ អគ្គនាយក​ ADB​ ប្រចាំ​អាស៊ី​អាគ្នេយ៍​ និង​លោក​ Justin​ Wood​ ប្រធាន​របៀបវារៈ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ និង​ជាស​មា​ជិ​កគណៈកម្មាធិការ​ប្រតិបត្តិ​។

ភាពជា​ដៃគូ​វិនិយោគ​ប្រកបដោយ​ចីរភាព​ ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ទីក្រុង​អាឌីសអាបាបា​ និង​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ និង​អង្គការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ បាន​អនុម័ត​វិធី​សាស្រ្ត​ក្នុង​តំបន់​ និង​បាន​បង្កើត​មជ្ឈមណ្ឌល​ភាពជា​ដៃគូ​វិនិយោគ​ ប្រកបដោយ​ចីរភាព​អាស៊ាន​ ដើម្បី​ប្រមូល​ការ​វិនិយោគ​ប្រកបដោយ​និរន្តរភាព​ ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ និង​កំពុង​អភិវឌ្ឍន៍​ដោយមាន​គោលដៅ​សម្របសម្រួល​ ការ​ផ្លាស់​ប្តូរ​ជា​ប្រព័ន្ធ​ក្នុង​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​។

លោក​ Subramaniam​ បាន​មានប្រសាសន៍​ថា​ ខណៈ​អាស៊ី​អាគ្នេយ៍​ប្រឈម​នឹង​គម្លាត​ហិរញ្ញប្បទាន​ដ៏​ធំធេង​ នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​។ វា​ចាំបាច់​ណាស់​ ក្នុង​ការពង្រីក​ការប្រើ​ប្រាស់​មូលនិធិ​មូលធន​ឯកជន​ ដែល​អាច​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប​ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​។

លោក​បាន​បន្ត​ថា​ “ជាពិសេស​ យើង​ត្រូវ​ពន្លឿន​ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ សាធារណៈ​ និង​ឯកជន​ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ​ និង​ផ្តល់​នូវ​កំណើន​ប្រកបដោយ​ចីរភាព​ និង​ហិរញ្ញវត្ថុ​ដែល​តំបន់​នេះ​ត្រូវការ​”។

លោក​ Wood​ បាន​ថ្លែង​ថា​ “ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ និង​បញ្ជី​សកម្មភាព​ រួមមាន​ការចែក​រំលែក​ចំណេះដឹង​ ក្នុងចំណោម​វិស័យ​សាធារណៈ​ និង​ឯកជន​ និង​សំណើ​គោលនយោបាយ​សម្រាប់​វិស័យ​ ដែល​ត្រូវការ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​”។

លោក​បាន​បន្ត​ថា​ ការ​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​ ក្នុង​តំបន់​ជាមួយនឹង​ការ​អនុ​វត្ត​ល្អ​ៗជាស​កល​ គឺជា​គន្លឹះ​ក្នុង​ការជំរុញ​លំហូរ​មូលធន​ ទៅ​ក្នុង​ការ​វិនិយោគ​ដែល​ជម្រុ​ញការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ រួម​ទាំង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗផង​ដែរ​។

លោក​ឱ្យ​ដឹង​ទៀត​ថា​ កិច្ច​ព្រមព្រៀង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នឹង​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​អាស៊ាន​ ពង្រីក​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ធ្វើការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗគ្នា​ រួមមាន​អ្នក​ផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​ ស្ថាប័ន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ មូលនិធិ​ឯកជន​ និង​រដ្ឋាភិបាល​ដើម្បី​បង្កើត​លក្ខខណ្ឌ​ សម្រាប់​ការ​បង្កើន​និង​ព ​; ន្លឿ​នកា​រវិ​និ​យោគ​ប្រកបដោយ​ចីរភាព​នៅក្នុង​អាស៊ាន​”៕

រដ្ឋា​ភិ​បាល​ណូវែល​ហ្សឺ​ឡង់​នឹង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​-សុវត្ថិភាព​កសិ​ពាណិជ្ជកម្ម​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ប្រទេស​ណូវែល​ហ្សឺ​ឡង់​ បាន​បង្ហាញ​ពី​កិច្ច​គាំទ្រ​ក្នុង​ការសិក្សា​ និង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​គុណភាព​ សុវត្ថិភាព​នៃ​កសិផល​កម្ពុជា​ ដើម្បី​ជួយ​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​លើ​ទូទាំង​សាកលលោក​។

នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ កាលពី​ល្ងាច​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ គណៈប្រតិភូ​មក​ពី​ក្រសួង​ឧស្សាហកម្ម​បឋម​ នៃ​ប្រទេស​ណូវែល​ហ្សឺ​ឡង់​ ដឹកនាំ​ដោយ​លោកស្រី​ Jenny​ Reid​ ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោ​កវេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។

ក្នុង​កិច្ច​ជំនួប​ខាងលើ​នេះ​ ថ្នាក់ដឹកនាំ​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង២​ ក៏បាន​ពិភាក្សា​លើ​ការពិនិត្យ​លទ្ធភាព​ នៃ​កិច្ច​កសាង​សហប្រតិបត្តិ​ការ​កម្ពុជា​-ណូវែល​ហ្សឺ​ឡង់​លើ​ការ​ផ្តល់​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និច​អនាម័យ​ និង​ភូតគាម​អនាម័យ​ (E-Certification​ on​ Sanitary​ and​ Phyto​-Sanitary​, SPS​)។

លោកស្រី​ Jenny​ Reid​ បាន​មានប្រសាសន៍​ថា​ ចំពោះ​កិច្ចការ​នេះ​ភាគី​ខាង​ ណូវែល​ហ្សឺ​ឡង់​ រីករាយ​នឹង​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​ បទពិសោធន៍​ មន្ត្រី​ជំនាញ​ និង​ការងារ​បណ្តុះបណ្តាល​ដល់​ភាគី​កម្ពុជា​ ហើយ​លោកស្រី​សង្ឃឹមថា​កម្ពុជា​ នឹងអាច​អនុវត្ត​ប្រព័ន្ធ​នេះ​បាន​នា​ពេល​អនាគត​ដ៏​ខ្លី​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​។

លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ឆន្ទៈ​សហការ​ដែល​បាន​ផ្តល់​ពី​មន្ត្រី​ជំនាញ​ក្រសួង​ ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ដូច​ការ​រំពឹង​ទុក​។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ លោក​ វេង​ សា​ខុន​ បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​រដ្ឋា​ភិ​បាល​ណូវែល​ហ្សឺ​ឡង់​ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ តាម​រយ:គម្រោង​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ និង​មន្ត្រី​ជំនាញ​កសិកម្ម​កម្ពុជា​ ឱ្យ​បន្ត​ការសិក្សា​នៅ​ប្រទេស​ណូវែល​ហ្សឺ​ឡង់​។

ការ​ផ្តល់​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និច​អនាម័យ​ និង​ភូតគាម​អនាម័យ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​វិ​ស័យ​កសិ​-ពាណិជ្ជកម្ម​ ស្រប​នឹង​គោលនយោបាយ​របស់ក្រ​សួង​ ដែល​បាន​ និង​កំពុង​ខិតខំ​បង្កើន​សមត្ថភាព​ ក្នុង​ការ​ផ្តល់​សេវា​សាធារណ:ប្រកបដោយ​ប្រសិទ្ធភាព​ទូលំទូលាយ​ ទាន់ពេល​វេលា​ និង​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​វិនិយោគិន​ស្នើសុំ​វិញ្ញាបនបត្រ​ SPS​ ដើម្បី​នាំចេញ​កសិផល​។

តាម​រយ:បទពិសោធន៍​ដែល​ណូវែល​ហ្សឺ​ឡង់​មាន​ អ្នកជំនាញ​មក​ពី​ប្រទេស​នេះ​នឹង​ចូលរួម​បណ្តុះបណ្តាល​បន្ថែម​នៅ​កម្ពុជា​ លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​ផ្តល់​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និច​អនាម័យ​ និង​ភូតគាម​អនាម័យ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន​ ហើយ​ក្រសួង​ ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ​ នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ពេញលេញ​ ដើម្បី​ឱ្យ​កិច្ចការ​នេះ​សម្រេច​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី ជា​ សុ​ផា​រ៉ា​ ចុះ​ពិនិត្យមើល​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​គ្រោង​បើក​រដ្ឋា​ននៅ​ថ្ងៃទី១៦ខាងមុខ​

ដោយ ​វុត្ថា

​ខេត្ត​ព្រះសីហនុ​៖ ឧបនាយក​ដ្ឋ​មន្ត្រី​ ជា​ សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ អមដំណើរ​ដោយ​ លោក​ គួច​ចំរើន ​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ និង​មន្ត្រី​មន្ទីរ​ ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​ ។

ផ្លូវ​ទាំង ៣៤ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​ នេះ​ គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក​ឧបា​នយ​ករ​ដ្ឋ​មន្ត្រី​ ជា​ សុ​ផា​រ៉ា​ កាលពី​រសៀល​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក៏​ចុះ​ពិនិត្យមើល​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ចេញ​ពី​ព្រលា​នយន្តហោះ​អន្តរជាតិ​ ស្ថិត​ក្នុង​ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រហូតដល់​ឆ្នេរ​រាម​ និង​បាន​បន្តដំណើរ​ពិនិត្យ​ផ្លូវ​នៅ​ភ្នំ​ជំទាវ​ម៉ៅ​ ចូល​មក​ក្រុង​ព្រះសីហនុ​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ក៏​បន្ត​ពិនិត្យមើល​ទីតាំង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង ៣៤​ខ្សែ​ ដែល​គ្រោង​នឹង​បើក​កា​ដ្ឋាន​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ខាងមុខ​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​នៅក្នុង​ហ្វេ​សបុ​កផ្លូវការ​របស់​ឯកឧត្តម​ យ៉ាង​ខ្លី​ ខណៈ​ចុះ​ពិនិត្យមើល​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ នេះ​ “សូម​ចូលរួម​អបអរសាទរ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​” ។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ ធ្លា​បបាន​បញ្ជាក់​ថា​ ការស្ថាបនា​នេះ​គ្រោង​ប្រើ​រយៈពេល៨ខែ​ប៉ុណ្ណោះ​ ដោយក្រុម​ហ៊ុន​ចំនួន៧​ ហើយនឹង​ធ្វើការ​ស្ថាបនា​ទាំងថ្ងៃទាំងយប់​តែម្តង​។

ក្នុង​ដំណាក់​កាល​សាង់​សង់​ផ្លូវ​នេះ​ដែរ​ កម្លាំងនគរបាល​ចរាចរណ៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ និង​កំលាំង​នគរបាល​ចរាចរណ៍​មក​ពីអ​គ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ជាច្រើន​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍​។

ជាមួយ​នេះ​ដែរ​ លោក​អភិបាល​ បាន​ស្នើ​ប្រជា​ពល​ទូទៅ​ជាពិសេស​អ្នក​រស់នៅ​តាម​ដងផ្លូវ​ទាំ៣៤ខ្សែផ្ទាល់​ សូម​សហការ​ជាមួយ​ក្រុមការងារ​ស្ថាបនា​ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ពេល​កន្លងទៅ​បាន​ទម្លាក់​កញ្ចប់​ថវិកាជាតិ​ប្រមាណ​ចំនួន​ ១០០ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ នៅក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ​ បន្ទាប់ពី​ទទួលរង​នូវ​ការខូចខាត​ដោយសារ​ទឹកជំនន់​៕

មេដឹកនាំ​ចិន​លោក​ស៊ី​ ជី​នពីង​ ចង់​រំលំ​ជញ្ជាំង​នៅក្នុង​សេដ្ឋកិច្ច​សកល​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ ដើម្បី​ដក​ពន្ធគយ​ទាំងសងខាង​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​ ដែល​បាន​ចុះហត្ថលេខា​នៅ​ចុងខែ​ វិច្ឆិកា​។

មន្ត្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​អាមេរិក​បាន​ប្រាប់​កាសែត​ Reuters​ ថា​ ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ កំពុង​សំឡឹង​មើល​ការលុបចោល​ពន្ធគយ​ ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ លើ​ទំនិញ​ចិន​ដែល​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​ ដែល​រួមមាន​ទូរស័ព្ទចល័ត​ និង​កុំព្យូទ័រ​យួរដៃ​។

ជា​ថ្នូរ​វិញ​ ចិន​នឹង​ចរចា​នាំចូល​ទំនិញ​កសិកម្ម​អាមេរិក​ ជាពិសេស​សណ្តែកសៀង​ដែល​លោក​ Trump​ បាន​និយាយ​ថា​ អាច​មានតម្លៃ​រហូតដល់ ៥០ពាន់​លាន​ដុល្លារ​។

លោក​ Trump​ បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter ​ថា​ ៦០​ភាគរយ​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចុងក្រោយ​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ចប់​ ហើយ​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ធ្វើការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​។

របាយការណ៍​នេះ​ធ្វើឡើង​ ខណៈ​មេដឹកនាំ​ចិន​លោក​ស៊ី​ ជិន​ពីង​បាន​ធ្វើ​សុន្ទរកថា​មួយ​ដោយ​ទទូច​ដល់​មេដឹកនាំ​ពិភពលោក​ ឱ្យធ្វើ​ការ​ជាមួយគ្នា​ ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ផ្តោត​លើ​ពាណិជ្ជកម្ម​សេរី​រីកចម្រើន​ នៅ​ឯពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​នៅ​ទីក្រុង​សៀងហៃ​កាលពី​ថ្ងៃអង្គារ​។

នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ អង្គារ​ លោក​ស៊ី​ បាន​មានប្រសាសន៍​ថា​ “នៅពេល​តម្លៃ​ពិភពលោក​ និង​បណ្តាញ​ផ្គត់ផ្គង់​បន្ត​អភិវឌ្ឍន៍​ បណ្តា​ប្រទេស​នានា​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ ហើយ​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ពួកគេ​ គឺជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​”។

លោក​បាន​បន្ថែម​ថា​ “បញ្ហា​ទាំងអស់​អាច​ត្រូវ​បាន​ដោះស្រាយ​ ក្នុងស្មារតី​សមភាព​ ការយោគយល់​គ្នា​ និង​ការ​រួមគ្នា​។ យើង​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ តាមរយៈ​ការ​បើក​ចំហរ​ និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងចំណោម​ពួក​យើង​”។ លោក​បន្ត​ថា​ “យើង​ត្រូវ​ “រួមដៃគ្នា​” ជំនួស​ឱ្យ​ការ​បណ្តោយ​ឱ្យដៃ​របស់​គ្នា​ទៅវិញទៅមក​។ យើង​ត្រូវ​ “បំផ្លាញ​ជញ្ជាំង​” មិនមែន​ ដាក់​ជញ្ជាំង​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ចេញផ្សាយ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ខែមុន​ ដែល​បាន​បង្កើន​កំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ២០២០​ ដល់៣​,៤ ភាគរយ​ បន្ទាប់ពី​ការ​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសា​រស​ង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​បន្ត​។

របាយការណ៍​ទស្សនវិស័យ​ សេដ្ឋកិច្ច​ពិភពលោក​របស់ ​IMF​ បាន​បញ្ជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារតែ​ភាព​មិន​ច្បាស់លាស់​ ដែល​វា​បាន​បង្កើត​ឡើង​នៅក្នុង​ទីផ្សារ​ពិភពលោក​៕

ខេត្តសៀមរាប​នឹង​មាន​ក្រុង​រណប​ដ៏​ធំ​មួយ​មានផ្ទៃ​ដី​រហូតដល់​ ២១៥ហិ​កតា​

ដោយ​ ម៉ា​ណេត​

សៀម​រា​បៈ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ Urban​ Living​ Solutions​ (ULS​) ​បាន​និង​កំពុង​អភិវឌ្ឍ​ទីក្រុង​រណប​ មានផ្ទៃ​ដី​រហូត​ទៅដល់ ២១៥​ហិ​កតា​ក្នុង​ខេត្តសៀមរាប​។

លោក​ ងួន​ ឆាយ​លាង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Pointer​ Property​ ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​លក់​គម្រោង​បាន​ប្រាប់​ Propertyarea.asia​ កាលពី​ចុងខែ​តុលា​កន្លងមក​ថា​ គម្រោង​ Bakong​ Village​ ជាផ្នែក​មួយ​ទីក្រុង​រណប​ថ្មី​ របស់​ខេត្តសៀមរាប​ស្ថិត​លើ​ផ្ទៃ ៤​,៧ ហិ​កតា​ ហើយ​លំនៅឋាន៣៥០យូនី​ត ដែល​មាន​ប្រភេទ​ធំៗ​ដូចជា​ផ្ទះ​អាជីវកម្ម​នៅ​តាមផ្លូវ៦០ម៉ែត្រ​ និង​ជុំវិញ​ផ្សារ​ និង​ផ្ទះ​ប្រភេទ​វីឡា​នៅ​ខាងក្នុង​។

គម្រោង​ទីក្រុង​រណប​ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​អំពិល​ ស្រុក​ប្រសាទ​បាគង​ ខេត្តសៀមរាប​ និង​ទីតាំង​មាន​ចម្ងាយ៥គីឡូម៉ែត្រ​ពី​បូរី​រដ្ឋបាល​។

លោ​កងួន​ ឆាយ​លាង​បានឱ្យ​ដឹង​ថា​ “ដំណាក់​អភិវឌ្ឍន៍​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ តែ​ដំណាក់​ទីមួយ​នេះ​ គឺ​យើង​ចាប់ផ្តើម​ពី​គម្រោង​ភូមិ​បាគង​នេះ​ ហើយ​នៅ​ត្រីមាស​ទី២ឆ្នាំក្រោយ​ ទើប​យើង​បង្ហាញ​ពី​ Master​ Plan​ របស់​ក្រុង​ថា​តើមាន​ប៉ុន្មាន​ដំណាក់កាល​ ហើយ​យើង​ធ្វើអ្វី​ខ្លះ​។ ដំណាក់​ទីមួយ​គឺ​មាន​ទុន​វិនិយោគ​ជាង៣៥លាន​ដុល្លារ​”។

ក្នុង​ទីក្រុង​រណប​ទាំងមូល​ មានផ្ទៃ​ដី​រហូត​ទៅដល់២១៥ហិ​កតា​ និង​មាន​គម្រោង​អភិវឌ្ឍ​ន៍​ផ្សេង​ៗទាក់ទង​វិស័យ​ទេសចរណ៍​ វិស័យ​ធុរកិច្ច​ វិស័យ​អប់រំ​ និង​ការរស់នៅ​លក្ខណៈ​ប៉ៃ​តង​។ នេះ​ជា​ផែនការ​មួយ​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ ULS​ សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Belt​ Road​ Capital​ Management​ (BRCM​) ហើយ​មាន​អ្នក​គូស​ប្លង់​មេ​ជា​ជនជាតិ​ដា​ណឺ​ម៉ាក់​ ដែល​មានបទពិសោធន៍​ជាង២០ឆ្នាំ​។

លោក​ឆាយ​លាង​ មានប្រសាសន៍​ថា​“បច្ចុប្បន្ន​នេះ​ យើង​ចាប់ផ្តើម​ដាក់​លក់​គម្រោង​ដំណាក់​ទី​មួយ​បណ្តើរ​ៗហើយ​ ហើយ​យើង​រង់ចាំ​ការសាងសង់​ផ្ទះ​គំរូ​រួច​នៅ​ខែ​ ធ្នូ​ ខាងមុខនេះ​។ យើង​នឹង​ចាប់ផ្តើម​ធ្វើ​កា​រស​ម្ភោ​ធជា​ផ្លូវការ​”។

អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប​ទទួល​បានការ​ចាប់​យ៉ាង​ខ្លាំង​ ពីសំណាក់​អ្នក​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

លោក​ហ៊ុយ​ ភៀវ​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​ នៅ​ខេត្តសៀមរាប​ថា​ វិស័​អចលនទ្រព្យ​នៅ​ខេត្ត​កំពុង​មានសន្ទុះ​គួរ​ឱ្យ​កត់សម្គាល់​ ខណៈ​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ កំពុង​ហូរ​ចូលក្នុង​ខេត្ត​មួយ​នេះ​។

លោក​មានប្រសាសន៍​ថា​ “គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​ បាន​បាញ់​ឆ្ពោះទៅ​កាន់​ទិសខាងកើត​នៃ​ខេត្តសៀមរាប​ ដូច្នេះ​ធ្វើ​ឱ្យ​មាន​កំណើន​អចលនទ្រព្យ​នៅ​ទិសខាងកើត​”។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ Urban​ Living​ Solutions​ ត្រូវ​បង្កើត​ឡើង​ដោយ​លោក​ គាន​ គឹ​មលាង​ ក្នុង​ឆ្នាំ​ ២០១៦​ ក្រុមហ៊ុន​ ULS​ អភិវឌ្ឍ​លំនៅ​ដ្ឋាន​ និង​តំបន់​ពាណិជ្ជកម្ម​ដែល​ផ្តោត​ទៅលើ​សហគមន៍​ និង​យក​ការរស់នៅ​ របស់​មនុស្សជា​គោល​។ បន្ទាប់ពី​ចំណាយពេល​ជាង​មួយ​ទសវត្ស​ នៅ​សហរដ្ឋ​អា​មេ​រិច​ លោក​គឹ​មលាង​ មានបំណង​សាងសង់​គម្រោង​ ដែល​មានគុណ​ភាព​ខ្ពស់​ និង​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ដែល​អាច​ឲ្យ​ប្រជាជន​ខ្មែរ​ជីវភាព​មធ្យម​អាច​មានលទ្ធភាព​ទិញ​បាន​៕

តើ​បំណុល​ល្អ​មានគុណ​សម្បត្តិ​យ៉ាងដូច​ម្តេច​ខ្លះ​?

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ជាទូទៅ​មនុស្ស​ភាគច្រើន​តែង​ភ័យខ្លាច​រអា​ និង​មិន​ចង់​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​បំណុល​ ឬជាប់​កិច្ច​ជំពាក់​ធនធាន​លុយកាក់​ជាមួយ​ភាគី​ទី២​ ដែល​អាច​បុគ្គល​ឬជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​នោះ​ទេ​។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ច្បាស់លាស់​ គេ​តែង​ត្រូវការ​បំណុល​នេះ​ ដើម្បី​វិនិយោគ​ឬអភិវឌ្ឍ​អាជីវកម្ម​ជាចាំបាច់​។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ លោក​ង៉ែត​ ជូ​ បាន​បង្ហាញ​ពី​គុណសម្បត្តិ​ដែល​ទទួល​បាន​ពី​បំណុល​ល្អ​រហូតដល់​ចំនួន៦ចំណុច​ ដោយ​ក្នុង​នោះ​លោក​បាន​លើកឡើង​ថា​ លោកអ្នក​គួរតែ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ឬធ​នា​គារ​ មក​ធ្វើជំនួញ​ចាប់តាំងពី​វ័យក្មេង​ ពោល​គឺ​ចាប់ពី​ពេល​ដែល​អ្នកមាន​ប្រាក់ចំណូល​ដំបូង​ ក្នុង​ជីវិត​ដើម្បី​ទទួល​បាន​ប្រយោជន៍​។

ទី១​ ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​មាន​វិន័យ​ហិ​រញ្ញ​វត្ថុៈ​ ពេល​មាន​បំណុល​ជាប់​ខ្លួន​អ្នក​នឹង​យល់ថា​ អ្នកមាន​កាតព្វកិច្ច​ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ ក្នុង​ការ​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​វិញ​។ ដូច្នេះ​អ្នក​នឹង​មាន​វិន័យ​ខ្លាំង​ក្នុង​ការចាត់ចែង​លុយកាក់​។

ទី២​ ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​កាន់តែ​មាន​វិន័យ​ និង​ភាព​អំណត់​ក្នុង​ការ​បំពេញ​ការ​ងា​រៈ​ ពេល​ខ្ចីប្រាក់​មក​វិនិយោគ​ អ្នកតែង​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​ការងារ​ (Job​ Security​) ក៏ដូចជា​សួរ​ខ្លួនឯង​ថា​ តើ​ធ្វើ​យ៉ាងណា​ទើប​មានការ​ងារ​ល្អ​ជាង​នេះ​? មាន​ប្រាក់ខែ​ច្រើនជាង​នេះ​ ដើម្បី​អាច​ខ្ចីប្រាក់​បាន​ច្រើនជាង​សព្វថ្ងៃ​ ដើម្បី​យក​ទៅ​វិនិយោគ​? ធ្វើ​យ៉ាងណា​អាច​ទទួល​បាន​ចំណេះដឹង​-ជំនាញ​បន្ថែម​ពី​ការងារ​សព្វថ្ងៃ​ ដើម្បី​យក​ទៅ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​វិនិយោគ​? សំណួរ​ទាំងនេះ​ជំរុញ​ឱ្យ​អ្នក​បំពេញការងារ​ ដោយ​មិន​ខ្លាច​នឿយហត់​ ព្រោះ​ជា​ជីវិត​ការងារ​ដែល​មាន​បុព្វហេតុ​។

ទី៣​ ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ ដែល​ចេះ​បង្កើត​ក្តី​ស្រ​ម៉ៃ​សំរាប់​ជីវិ​តៈ​ ជា​រឿយ​ៗជីវិត​ធ្វើការងារ​ជា​បុគ្គលិក​យក​ប្រាក់ខែ​មិនបាន​បង្ហាញផ្លូវ​ថា​ តើ​អ្នក​ចង់​ធ្វើអ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ​។ អ្នក​ពិបាក​នឹង​រក​ឃើញ​គោលដៅ​ក្នុង​ជីវិត​ណាស់​។ តែបើ​ចេះ​វិនិយោគ​ អ្នក​ប្រហែលជា​អាច​ដក​បទពិសោធន៍​ជីវិត​បាន​ច្រើន​។ អ្នក​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​ រហូត​អាច​ឈាន​ដល់​ការបង្កើត​ក្តី​ស្រ​ម៉ៃ​សំរាប់​ជីវិត​ទៀតផង​ ព្រោះ​ជីវិត​អ្នក​វិនិយោគ​ត្រូវ​រៀនសូត្រ​ជានិច្ច​ ជាពិសេស​រៀនសូត្រ​ពី​បុគ្គល​ជោគជ័យ​នានា​។

ទី៤​ ធ្វើ​ឱ្យ​អ្នកចេះ​វិភាគ​ពី​ផល​ចំណេញ​-ខាត​ហានិភ័យ​ និង​រិះគិត​ពី​ដំ​ណោះ​ស្រាយៈ​ ពេល​អ្នកខ្ចី​ប្រាក់​ពី​ធនាគារ​យក​មក​វិនិយោគ​ អ្នក​អាច​សួរ​ខ្លួនឯង​ថា​ តើ​ខ្ចី​មក​អាច​ចំណេញ​ទេ​ចំពោះ​ការប្រាក់​ប៉ុណ្ណឹង​? ចុះបើ​ខ្ចីប្រាក់​ធនាគារ​មិនបាន​ តើ​ត្រូវ​មាន​ដំណោះស្រាយ​យ៉ាងណា​ ដើម្បី​បាន​ប្រាក់​មក​វិនិយោគ​? តើ​ជំរើស​នី​មួយ​ៗមាន​ហានិភ័យ​អ្វីខ្លះ​ប្រសិនបើ​ការ​វិនិយោគ​ មិន​អាច​ទទួល​បានផល​ចំណេញ​ដូច​ការ​រំពឹង​ទុក​? ជួនកាល​អ្នក​អាច​សុំ​យោបល់​ពី​អ្នកដទៃ​។ អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ និង​ចំណេះដឹង​ជាច្រើន​ពី​សំណួរ​ទាំងនេះ​។

ទី៥​ ធ្វើ​ឱ្យ​អ្នកចេះ​ជ្រើសរើស​ការសេពគប់​ប្រភេ​ទមិ​ត្ត​ភក្រ័​ និង​សង្គម​ល្អៈ​ ​អ្នក​បាន​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​វិនិយោគ​ ដូច្នេះ​អ្នក​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​ សេពគប់​មនុស្ស​ដែល​ធ្វើការ​ដើម្បី​តែ​រស់​ និង​ជីវិត​ហ៊ឺហា​រនោះ​ទេ​។ គេ​មាន​បុព្វហេតុ​ផ្សេង​ អ្នកមាន​បុព្វហេតុ​ផ្សេង​។ ពេល​អ្នក​និយាយ​ពី​ការ​វិនិយោគ​ គេ​ក៏​មិន​ចូលចិត្ត​ស្តាប់​ដែរ​។ ដូចគ្នា​ពេល​គេ​និយាយ​ពី​ការទិញ​ទូរសព្ទ​បង់​រំលស់​ អ្នក​ក៏​មិន​ចូលចិត្ត​ដែរ​។

អ្នក​ក៏​មិន​និយម​រាប់រក​សង្គមមនុស្ស​ ដែល​ចូលចិត្ត​ផឹកស៊ី​អត់ប្រយោជន៍​ដែរ​។ អ្នក​នឹង​និយម​រាប់អាន​តែ​មនុស្ស​ដែល​មានកំណើត​តែប៉ុណ្ណោះ​។

ទី៦​ ធ្វើ​ឱ្យ​អ្នក​ចំណេញពេលវេលា​ និង​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យ​ក្មេងៈ​ ខ្ចីប្រាក់​មក​វិនិយោគ​បណ្តើរ​ ធ្វើការ​បណ្តើរ​ ក្រៅពី​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ អ្នក​នឹងអាច​សន្សំ​បាន​បទ​ពិសោធ​ន៏​ និង​ចំណេះដឹង​ជាច្រើន​។ ប្រការ​នេះ​ធ្វើ​ឱ្យ​សមត្ថភាព​របស់​អ្នក​កាន់តែ​ខ្លាំង​។ អ្នក​នឹង​ទទួល​បាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យក្មេង​។

មាន​មនុស្សជា​ច្រើន​ចំណាយពេល​ក្នុង​ជីវិត​ ការងារ​ប្រហែល​ចន្លោះ​ពី៣​-៥ឆ្នាំ​ដំបូង​សប្បាយ​ហ៊ឺហា​រនឹង​ជីវិត​នៅ​លីវ​ មាន​ប្រាក់ខែ​ចាយ​ មិន​ជាប់​កម្ចី​ មិន​មាន​កាតព្វកិច្ច​ និង​វិន័យ​ហិរញ្ញវត្ថុ​។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ប្រភេទ​នេះ​ច្រើន​ មកដល់​ថ្ងៃនេះ​ពួកគេ​នៅ​ខ្វល់ខ្វាយ​ពី​សេរីភាព​ហិរញ្ញវត្ថុ​នៅឡើយ​។ ពួកគេ​ត្រូវ​ធ្វើការ​យ៉ាងតិច​ចន្លោះ​ពី១០​-២០ឆ្នាំ​ទៀត​។ នេះ​ជា​ប្រការ​គួរ​ឱ្យ​អាណិត​ ព្រោះ​ឮតែ​ត្អូញ​ត្អែ​ថា​ ធុញថប់​នឹង​ការងារ​សព្វថ្ងៃ​ណាស់​ តែបើ​ឈប់​អត់អី​ចិញ្ចឹម​កូន​ប្រពន្ធ​។ល៕

ខេត្តកោះកុង​នឹង​ប្រែប្រួល​មុខមាត់​ខ្លាំង​ក្រោយ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើនបាន​បញ្ចប់​ការសាងសង់

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ខេត្តកោះកុង​មិន​ស្ថិតនៅ​ឆ្ងាយដាច់អាល័យ​ទៀត​ទេ​ នា​ពេល​អនាគ​តឆាប់​ៗខាងមុខនេះ​ នៅពេល​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ បាន​បញ្ចប់​ការសាងសង់​នា​ពេល​ខាងមុខ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ Union​ Development​ Group​ បាន​និង​កំពុង​សាង​សង់​ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​ 4E​ ដែល​ស្ថិតនៅ​ក្នុង​គំរោង​ដីសម្បទាន​រាប់​ម៉ឺន​ហិ​កតា​ ពិសេស​ក្រុមហ៊ុន​នេះ​ ក៏បាន​និង​កំពុង​អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ លំដាប់​អន្តរជាតិ​នៅ​តំបន់​ខាងលើ​ផង​ដែរ​។ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដឹកជញ្ជូន​ គឺ​កំពង់ផែ​ទឹកជ្រៅ​ បាន​និង​កំពុង​ជិត​បញ្ចប់​ការសាងសង់​ផង​ដែរ​ ដើម្បី​ជួយ​ជំរុញ​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ពី​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន​។

ជាមួយគ្នា​នេះ​ លោក​ឧកញ៉ា​លី​ យ៉ុង​ផាត់​បាន​និង​កំពុង​សិក្សា​ព្រលា​នយន្តហោះ​ក្នុង​ខេត្ត​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​Bangkok​ Airway​ ដើម្បី​ចាប់ផ្តើម​សាង​សង់​ព្រលា​ននេះ​ឡើងវិញ​ផង​ដែរ​។

លើស​ពីនេះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ដែល​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ ក្នុង​ខេត្ត​នេះ​កាលពី​ឆ្នាំមុន​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ រដ្ឋាភិបាល​នឹង​ពង្រីក​ផ្លូវជាតិ​លេខ៤៨​ ជា​ផ្លូវ​ហាយ​វេ​ ដែល​មាន​គន្លង​រថយន្ត​ពីរ​ទៅ​ពីរ​មក​ និង​មាន​សួនច្បារ​កណ្តាល​ ដើម្បី​សម្រួលការ​ធ្វើ​ចរាចរណ៍​ទៅកាន់​ខេត្ត​នេះ​ផង​ដែរ​។

សម្តេច​បាន​បញ្ជាក់​ថា​ “រដ្ឋាភិបាល​មាន​មហិច្ឆតា​ ក្នុង​ការ​កសាង​ផ្លូវជាតិ​លេខ១០​ ចេញពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​មកកាន់​ខេត្តកោះកុង​ផង​ដែរ​”។សម្តេច​បញ្ជាក់​ថា​ “ការ​កសាង​ផ្លូវ​សំខាន់​នេះ​ នឹង​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​បណ្តា​ខេត្ត​ភូមិភាគ​ពាយ័ព្យ​ មកកាន់​ខេត្តកោះកុង​បាន​ស្រួល​ និង​ធ្វើឲ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​យ៉ាង​លឿន​នា​ពេល​អនាគត​”។

ជាមួយគ្នា​នេះ​ ក្រសួងទេសចរណ៍​ក៏បាន​រៀបចំផែនការ​ ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​ មក​សម្រាក​លំ​ហែរ​កំសាន្ត​នៅ​ខេត្តកោះកុង​ ដោយ​រៀបចំ​យក​ខេត្តកោះកុង​ជា​ខេត្ត​គំរូ​មួយ​ ព្រោះ​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​ និង​ធនធាន​ធម្មជាតិ​យ៉ាង​សម្បូរ​បែប​។

តំបន់​ដែល​មាន​ភាព​អំណោយផល​ ដល់​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ បែប​ធម្មជាតិ​ មាន​ដូចជា​ តំបន់​ត្រពាំងរូង​ តំបន់​តា​កៃ​ តំបន់​កោះ​ប៉ោ​ កោះ​ស្តេច​ និង​តំបន់​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ Union​ Development​ Group​ លើ​គំរោង​តារា​សាគរ​ផង​ដែរ​។

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​មានប្រសាសន៍​ទទួលស្គាល់​ថា​ ខេត្តកោះកុង​ពិតជា​មាន​ភាព​រីកចម្រើន​លឿន​នា​ពេល​អនាគត​ ដោយសារ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ខេត្តកោះកុង​ បាន​និង​កំពុង​បង្ហាញ​ពន្លឺ​បណ្តើរ​ៗហើយ​ ដោយសារ​ខេត្ត​នេះ​ មាន​ធនធាន​ធម្មជាតិ​ដ៏​អំណោយផល​ ជាពិសេស​ការ​គិតគូរ​របស់​ប្រមុខ​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ខេត្ត​ ធ្លាប់​ស្ថិតនៅ​ដាច់ស្រយាល​នេះ​។

លោក​បន្ត​ថា​ “ការ​តភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នឹង​បង្ខិត​ខេត្ត​នេះ​ កៀក​នឹង​រាជធានី​ភ្នំពេញ​ និង​ជំរុញ​ល្បឿន​ខេត្ត​នេះ​ កាន់តែ​មានការ​រីកចម្រើន​យ៉ាង​លឿន​ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​”។ លោក​បន្ត​ថា​ “ក្រោម​ការដឹកនាំ​របស់​សម្តេច​ បាន​ធ្វើឲ្យ​កម្ពុជា​មាន​ភាព​លេចធ្លោ​ក្នុង​ឆាក​អន្តរជាតិ​ ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​បាន​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ មាន​ភាព​រីកចម្រើន​លឿន​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​”៕

ចំណេះដឹង​! តើ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅឋាន​ត្រូវ​អនុវត្តន៍​ដោយ​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ជាតិ​ស្តី​ពី​ លំនៅឋាន​គឺជា​ការ​ឆ្លើយតបទៅនឹង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ ក្នុង​ការ​ទទួល​បាន​លំនៅឋាន​សមរម្យ​ ការ​គិតគូរ​ពី​តម្រូវការ​លំនៅឋាន​ចំពោះមុខ​ និង​ការ​បម្រុងទុក​នូវ​ទីតាំង​ សម្រាប់​ការសាងសង់​លំនៅឋាន​ ការ​បង្កើន​កិច្ចសហការ​ជា​ដៃគូ​អភិវឌ្ឍ​ សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​ ការ​កសាង​រចនាសម្ព័ន្ធ​មូលនិធិ​លំនៅឋាន​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និ​សំណង់​បានឱ្យ​ដឹង​ថា​ វិធានការ​ចំពោះមុខ​ នៃ​ការ​ដោះស្រាយ​​រាល់​ការតាំងទី​លំនៅ​បណ្តោះអាសន្ន​ តាមរយៈ​យុទ្ធសាស្ត្រ​ នៃ​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅឋាន​មាន​ជាអាទិ៍​៖

ក) តម្រង់​ទិស​នៃ​ការ​ដោះស្រាយ​តម្រូវការ​លំនៅឋាន​នា​ពេល​អនាគត​ ដោយ​ផ្តោត​សំខាន់​លើ​តម្រូវការ​លំនៅឋាន​របស់​ក្រុម​គ្រួសារ​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​ ប្រាក់ចំណូល​ទាប​ និង​ក្រុម​ជន​ងាយ​រងគ្រោះ​។

ខ) អនុញ្ញាត​ឱ្យ​អ្នក​តាំង​លំនៅ​មិន​ស្របច្បាប់​ និង​សហគមន៍​ក្រីក្រ​រស់​នៅ​ជាប​ណ្តោះ​អាសន្ន​ មាន​រយៈពេល​កំណត់​ ដើម្បី​សិក្សា​ស្វែងរក​ដំណោះស្រាយ​តាម​ករណី​នៃ​ទីតាំង​សំណង់​បណ្តោះអាសន្ន​នី​មួយ​ៗ។

គ) ធានា​ថា​ការ​ផ្លាស់​ប្តូរ​ទីតាំង​លំនៅឋាន​ ដែល​ជា​ជម្រើស​ចុងក្រោយ​នឹង​ត្រូវ​អនុវត្ត​ស្របតាម​នីតិវិធី​ គោលការណ៍​អភិបាលកិច្ច​ល្អ​ មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​ និង​មានការ​ចូលរួម​ពី​អ្នក​រង​ផល​ប៉ះពាល់​។

ឃ) ធ្វើស​មា​ហរ​ណកម្មការ​តាំងទីលំនៅ​ជាថ្មី​ ទៅ​ក្នុង​ផែនការ​ប្រើប្រាស់​ដី​នៅក្នុង​ឃុំ​ សង្កាត់​ ទីក្រុង​ ទីប្រជុំជន​។

ង) ខិតខំ​ធានា​ និង​រក្សា​និរន្តរភាព​សង្គម​ រចនាសម្ព័ន្ធ​ និង​តួនាទី​នៃ​លំនៅឋាន​ចាស់​ និង​លំនៅឋាន​ថ្មី​ ដោយមាន​ការចូលរួម​ពី​សហគមន៍​ផ្ទាល់​។

ច) សិក្សា​លទ្ធភាព​ និង​នីតិវិធី​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​មូលនិធិ​ សម្រាប់​លំនៅឋាន​ និង​ការបង្កើត​ធនាគារ​សម្រាប់​លំនៅឋាន​។

ឆ) ជួយ​គាំទ្រ​ និង​ផ្តល់​សិទ្ធិ​ចូលរួម​សម្រេច​របស់​ប្រជាជន​ និង​សហគមន៍​មូលដ្ឋាន​៕