អជ្ញា​ធរ​ខេត្ត​កែប​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ផ្សារ​ក្តាម​ វាង​ទៅកាន់​ឆ្នេរសមុទ្រ

0

ដោយ​ ៖ រ៉ា​ណេត​

ខេត្ត​កែប​ ៖ ដោយសារតែ​មាន​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​យ៉ាង​គំហុក​រហូត​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ផ្លូវចូល​ទៅ​ផ្សារ​ក្ដាម​ អជ្ញា​ធរ​ខេត្ត​បានសម្រេច​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ផ្សារ​ក្តាម​ឆ្ពោះទៅ​កាន់​មាត់សមុទ្រ​ ហើយ​ឡើង​មកវិញ​នៅ​ចំណុច​ផ្លូវ​កដប​ ដោយមាន​ប្រវែង​ជាង២០០ម៉ែត្រ​។

ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ ខេត្ត​កែប​ លោក​ ម៉ម​ ទូច​ បាន​មានប្រសាសន៍​ថា​ នៅក្នុង​ឱកាស​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​មួយ​ខ្សែ​នេះ​ កាលពី​ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ថា​ ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​អនុ​ញាត​អោ​យម​ន្ទី​សាធារណការ​ខេត្ត​កែប​ ស្ថាបនា​គម្រោង​ផ្លូវ​ថ្មី​មួយ​ខ្សែ​ប្រវែង២០០ម៉ែត្រ​ ដោយ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ៣៣A​ ត្រង់​ចំណុច​ផ្សារ​ក្ដាម​។

លោក​បាន​បន្ត​ទៀត​ថា​ “ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ទទឹង​ជាង៦ម៉ែត្រ​ ដោយ​ចំណាយពេល​សាងសង់​រយៈពេល១ឆ្នាំ​ ដោយ​រាប់​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​រហូតដល់​ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០​ ខាងមុខនេះ​”។

លោក​បាន​បញ្ជាក់​ថា​ “ផ្លូវ​នេះ​គឺ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បណ្តា​ភ្ញៀវ​ទេសចរ​នានា​ដែល​ចូល​មក​កម្សាន្ត​នៅ​តំបន់​ផ្សារ​ក្តាម​ និង​ឆ្នេរសមុទ្រ​កែប​ ហើយ​អជ្ញា​ធរ​ក៏បាន​ត្រៀម​រៀបចំ​ទីធ្លា​ដ៏​ធំ​ និង​មាន​ លទ្ធភាព​អាច​ទុកដាក់​ចំណតរថយន្ត​បាន​ប្រមាណ៥០០គ្រឿង​”។

នៅក្នុង​ឱកាស​នោះ​ លោក​ក៏បាន​បង្ហើប​ប្រាប់​ពី​គម្រោង​កសាង​ផ្លូវអាកាស​មួយ​ខ្សែ​ផ្សេងទៀត​នៅ​តំបន់​លេង​ទឹកសមុទ្រ​កែប​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​កំពុងតែ​ស្ថិតនៅ​ក្នុង​ការសិក្សា​លម្អិត​៕

តៃវ៉ាន់​នឹង​បង្កើត​ឱ្យ​មាន​ជើងហោះហើរ​ថ្មី​តភ្ជាប់​មកកាន់​កម្ពុជា​

0

ដោយ​ ម៉ា​ណេត

​តៃវ៉ាន់​៖ ស្រប​មានការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ និង​គោលនយោបាយ​និរតី​នៃ​រដ្ឋាភិបាល​ ទីក្រុង​ Hualien​ របស់​តៃវ៉ាន់​នឹង​បង្កើត​ឱ្យ​មាន​ជើងហោះហើរ​ថ្មី​ដែល​នឹង​ទៅកាន់​គោលដៅ​ចំនួន​ពីរ​នៃ​ប្រទេស​កម្ពុជា​នា​ខែក្រោយ​នេះ​។ នេះ​បើ​យោង​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ កញ្ញា​។

ចិន​បាន​ហាមឃាត់​ភ្ញៀវ​ទេសចរ​ខ្លួន​មិន​ឱ្យមក​លេង​កោះ​តៃវ៉ាន់​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​ ១ ខែ​ សីហា​ដូច្នេះ​ កោះ​នេះ​បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។

ជា​តំបន់​មួយ​ក្នុងចំណោម​កោះ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ជាងគេ​បំផុត​នៅ​កោះ​តៃវ៉ាន់​ ទីក្រុង Hualien​ នឹង​មិន​ត្រឹមតែ​ភ្ជាប់​បណ្តាញ​ផ្លូវអាកាស​ថ្មី​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ខែក្រោយ​ប៉ុណ្ណោះទេ​ ថែមទាំង​មាន​ទិសដៅ​ពីរ​ទៀត​នៅ​កម្ពុជា​គឺ​រាជធានី​ភ្នំពេញ​ និង​សៀមរាប​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Liberty​ Times​។

ការហោះហើរ​ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ Sky​ Angkor​ Airlines​ នៅ​ថ្ងៃទី​ ២៦​ ខែ​ តុលា​និង​ថ្ងៃទី​ ៨ ខែវិច្ឆិកា​នឹង​នាំ​ប្រជាជន​កម្ពុជា​ប្រមាណ​ ៣០០​ នាក់​ទៅកាន់​ទីក្រុង​ Hualien​ និង​ទីក្រុង​ Taitung​។

អ្នកទេសចរ​អាស៊ី​អាគ្នេយ៍​ក៏​នឹង​ចូលរួម​ក្នុង​ការរៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​តៃប៉ិ​ រី​ឯភ្ញៀវ​ទេសចរ​តៃវ៉ាន់​ នឹង​ទៅ​ទស្សនា​ប្រាសាទបុរាណ​ និង​មានឱកាស​លេង​វាយ​ហ្គោល​៕

អាមេរិក​លើកលែង​ពន្ធគយ​លើ​ទំនិញ​ចិន​បណ្តោះអាសន្ន​ អំឡុង​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee

​វ៉ាស៊ីនតោន​៖ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ភាព​វិជ្ជមាន​ដល់​មន្រ្តី​ពាណិជ្ជកម្ម​ចិន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ដោយ​លើកលែង​ពន្ធគយ​បណ្តោះអាសន្ន​លើ​ ៤០០​ ប្រភេទ​ទំនិញ​ពី​ចិន​។

នៅក្នុង​បញ្ជី​លើកលែង​ពន្ធគយ​បណ្តោះអាសន្ន​នេះ​រួមមាន​ទំនិញ​ជាច្រើន​ដូចជា​ម៉ូតូ​អគ្គិសនី​ វិទ្យុសកម្ម​អាលុយមីញ៉ូម​ ដែល​ត្រូវ​បាន​គិតគូរ​ពី​ពន្ធគយ​កាលពី​ឆ្នាំមុន​។ ការលើកលែង​ពន្ធគយ​មាន​លក្ខណៈ​បណ្តោះអាសន្ន​ ហើយនឹង​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំក្រោយ​។

ការលើកលែង​ពន្ធ​ត្រូវ​បាន​មើលឃើញ​ដោយក្រុម​អ្នកវិភាគ​ថា​ ជា​ការ​ផ្តល់​ជូន​សន្តិភាព​ពី​អាមេរិក​ និង​ការ​ទទួលស្គាល់​ថា​ ពន្ធគយ​ក៏បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​ក្នុង​ស្រុក​របស់​អាមេរិក​ផង​ដែរ​ ដោយសារតែ​ការដំឡើង​ថ្លៃ​ដែល​ពួកគេ​បង្ក​។

ឯកសារ​ក្នុង​បញ្ជី​លើកលែង​ត្រូវ​បាន​កំណត់​ដោយ​ការ​ស្នើសុំ​ពី​ក្រុមហ៊ុន​អាមេរិក​។ នេះ​បើ​យោង​តាម​ឯកសារ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ទទួល​បាន​ដោយ​គេហទំព័រ​ Property​ Area​។

ឯកសារ​ផ្លូវការ​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ បាន​បញ្ជាក់​ថា​ “តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ផ្តួចផ្តើម​ដំណើរការ​ដក​ផលិតផល​ចេញ​នៅ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​បាន​ដាក់​សំណើសុំ​លើកលែង​ផលិតផល​ជាក់លាក់​”។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ពន្ធគយ​ឆ្នាំ​ ២០១៨​ លើ​ទំនិញ​ជា​កញ្ចប់​មានតម្លៃ​ ២៥០​ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុវត្ត​លើ​ការនាំចូល​របស់​ចិន​ ដោយសារតែ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ជាប្រចាំ​របស់​រដ្ឋាភិបាល​តាមរយៈ​គោលនយោបាយ​មិន​ស្មើភាព​ដែល​ផ្តោត​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​ចង់​ធ្វើអាជីវកម្ម​នៅ​ចិន​។

ឯកសារ​ដដែល​បាន​បន្ថែម​ទៀត​ថា​ “ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​បន្ថែម​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែល​មានតម្លៃ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ប្រមាណ​ ២០០​ ពាន់​លាន​ដុល្លារ​ជាផ្នែក​មួយ​នៃ​សកម្មភាព​នៅក្នុង​ផ្នែក​ទី​ ៣០១​ នៃ​ការស៊ើបអង្កេត​សកម្មភាព​គោលនយោបាយ​ និង​ការអនុវត្ត​របស់​ចិន​ទាក់ទង​នឹង​ការផ្ទេរ​បច្ចេកវិទ្យា​ កម្មសិទ្ធិ​បញ្ញា​ និង​ការ​ច្នៃប្រឌិត​”៕

តំបន់​ផ្សារ​ព្រែក​អញ្ចាញ​កាន់តែ​រីកចម្រើន​បន្ទាប់ពី​មាន​បុរី​និង​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម

0

​ដោយគង់ ​សូ​រិយា​

ភ្នំពេញ​៖ កាលពីមុន​តំបន់​ផ្សារ​ព្រែកអញ្ចាញ​មាន​សភាព​ស្ងប់ស្ងាត់ ​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វត្តមាន​បុរី​សំណង់​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​បាន​បង្ហាញខ្លួន​នៅ​តំបន់​នេះ ​ដែល​ធ្វើឲ្យ​ផ្សារ​នេះ​កាន់តែ​មាន​ភាព​រស​រវើក​ និង​សកម្មភាព​ពាណិជ្ជកម្ម​កាន់តែ​ផុសផុល​។

ការ​កើនឡើង​នូវ​ប្រជា​សាស្រ្ត ​និង​វត្តមាន​ធនាគារ​នានា​ សាលារៀន​ ហាង​កាហ្វេ​ បាន​ធ្វើឲ្យ​ផ្សារ​ព្រែកអញ្ចាញ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា ​កាន់តែ​ខិតមក​កៀក​នឹង​រាជធានី​ភ្នំពេញ ​ដោយសារ​ការពង្រីក​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ជា​ពីរ​គន្លង​ដែល​ធ្វើឲ្យ​ការ​ធ្វើដំណើរ​ចូល​មកកាន់​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ងាយស្រួល ​និង​ចំណាយ​រយៈពេល​ខ្លី​។

លោកស្រី​ឆាយ​ ស៊ី​ណា​ ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០​ កញ្ញា​នេះ​ថា​ ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​វិស័យ​ឯកជន​ក្នុង​ការ​បោះទុន​វិនិយោគ​សាងសង់​បុរី​ ឬលំនៅ​ដ្ឋាន​នៅ​តាម​តំបន់​នានា​កៀក​នឹង​ក្រុងភ្នំពេញ​។

ដូចគ្នា​នេះ​ដែរ​វត្តមាន​នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​និង​កំពុង​ដើរតាម​លំអាន​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ពិសេស​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​តំបន់់​នេះ​ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​អាច​ទទួល​បាន​សេវាកម្ម​ដែល​ឆ្លើយតប​នឹង​កំនើន​សេដ្ឋកិច្ច​និង​ជីវភាពរស់នៅ​របស់​ពួកគាត់​។

ជាក់ស្តែង​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ ​ស្ថិតនៅ​លើ​ផ្ទៃដី៣០ហិ​កតា​ ដែល​ជា​បណ្តុំ​នូវ​ផ្ទះ​អាជីវកម្ម​សាល​រៀបចំ​អាពាហ៍​ពិពាហ៍​ក្លឹប​កីឡា​សួនច្បារ​តំបន់​ផ្លូវ​ថ្មើ​ជើង​ និង​សេវាកម្ម​ជាច្រើន​ទៀត​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ និង​ក្រៅ​តំបន់​នេះ​។

ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ដំណាក់កាល​ទី១ ក្រុមហ៊ុន​លី​ហួរ​ឌី​វេ​ឡុប​ម៉ិ​នវិ​មាន​ភ្នំពេញ​ឯ.ក​ បាន​បើក​ដំណើរការ​លក់​ “បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​” ដំណាក់កាល​ទី២ ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​ដ៏​ប្រណីត​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ 8​%ភាគរយ​។

លោកស្រី​ឆាយ ​ស៊ី​ណា​ បាន​បន្ត​ថា​ដោយ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​លើ​ការ​លក់​ដំណាក់កាល​ទី១ ប្រមាណ ៩០ភាគរយ​ពេលនេះ​ ក្រុមហ៊ុន​បាន​ប្រកាស​លក់​គម្រោង​ដំណាក់កាល​ទី២ ដែល​មានផ្ទះ​ចំនួន៥០០យូនី​តជា​ប្រភេទ​វីឡា​កូនកាត់​។

លោកស្រី​បន្ត​ថា ​“គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​ដ៏​ល្អ​ប្រសើរ​ព្រោះ​ទីតាំង​ជាប់នឹង​ផ្សារ​ព្រែកអញ្ចាញ​ដែល​ជា​តំបន់​ពាណិជ្ជកម្ម​រស់រវើក​មួយ​ហើយ​មាន​ចម្ងាយ​ជិត​រាជធានី​ភ្នំពេញ​និង​ស្តាត​មរតក​សម្តេច​តេជោ​ដែល​ជា​តំបន់​មានការ​រីកចម្រើន​យ៉ាង​លឿន​នា​ពេល​បច្ចុប្បន្ន​នេះ​”។

ផ្ទះ​ក្នុង​គំរោង​នេះ​លក់​ក្នុង​តម្លៃ​ចាប់ពី 47,000ដុល្លា​អាមេរិក​ឡើង​ទៅ​ដែល​តម្លៃ​ផ្ទះ​និ​មួយ​ៗមាន​ភាព​ខុសគ្នា​អាស្រ័យ​លើ​ប្រភេទ​ផ្ទះ​និង​ទីតាំង​និ​មួយ​ៗ។

លោក​ឧកញ៉ា​លី ​ហួរ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប​បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​តំបន់​នេះ​តាមរយៈ​ការ​វិនិយោគ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ក្លាយជា​សហគមន៍​ដ៏​ស៊ីវិល័យ​មួយ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​តំបន់​នេះ​នឹង​មានការ​រីកចម្រើន​លឿន​ពិសេស​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​នឹង​ធ្វើឲ្យ​តំបន់​នេះ​មាន​របៀបរៀបរយ​និង​មាន​សួនច្បារ​កន្លែង​ហាត់ប្រាណ​និង​មាន​ផ្លូវ​ថ្មើ​ជើង​ដែល​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​របៀបរៀបរយ​និង​ស៊ីវិល័យ​មួយ​។

លោក​បន្ត​ថា ​“វា​នឹង​ក្លាយជា​ទីប្រជុំជន​ដែល​បង្ហាញ​ពី​ការ​រីកចម្រើន​មួយ​នៅ​តំបន់​នេះ​នា​ពេល​អនាគ​តឆាប់​ៗនេះ​”។អតិថិជន​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០៨៥៧៥៦៦៦៦,០៧៧៦៦៧៦០៨​៕

អ្នកនាំពាក្យ​៖ ផ្លូវជាតិ​លេខ៧១C​ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​បញ្ចប់​ការសិក្សា​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​ថា​ ផ្លូវជាតិ​លេខ៧១C​ មាន​ប្រវែង​ ១១៤គីឡូម៉ែត្រ​ ដែល​តភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ៧១​ ត្រង់​ចំណុច​ផ្សារ​ចំការលើ​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ ឆ្លងកាត់​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​បញ្ចប់​ការសិក្សា​រួចរាល់​ហើយ​ នៅឡើយ​តែ​ចាប់ផ្តើម​ស្ថាបនា​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ វ៉ា​ ស៊ី​មសូរិ​យា​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​សាងសង់​ផ្លូវជាតិ៧១C​ នេះ​ត្រូវ​បាន​សិក្សា​បញ្ចប់​ដោយក្រុម​ហ៊ុន​សៀងហៃ​ គ្រុប​ តែ​មិនទាន់​កំណត់ពេលវេលា​ជាក់លាក់​ក្នុង​ការ​ចាប់ផ្តើម​សាងសង់​នោះ​ទេ​ ព្រោះ​គម្រោង​ផ្លូវ​នេះ​ ស្ថិតនៅ​ក្នុង​គម្រោង​អទិ​ភាព​ចុងក្រោយ​គេ​ក្នុងចំណោម​គម្រោង​ផ្លូវ​ផ្សេង​ៗទៀត​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​។

លោក​បន្ត​ទៀត​ គម្រោង​នេះ​មិនទាន់​ដឹងពី​ទំហំ​លើ​ការ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ​ទេ​ ត្រូវការ​ពេលា​ដើម្បី​រៀបចំ​ថវិកា​ក្នុង​ការស្ថាបនា​ ព្រោះ​មិនមែន​ជា​ការសម្រេច​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ តែម្នាក់ឯង​នោះ​ទេ​ ត្រូវ​មានការ​សម្រេច​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​ក្នុង​ការសម្រេច​ដាក់​កញ្ចប់​អាទិភាព​សម្រាប់​ដាក់​ទៅ​ឆ្នាំ​ ២០២០​ ឬឆ្នាំ​បន្តបន្ទាប់​ខាងមុខ​ទៀង​ បន្ទាប់ពី​គម្រោង​អាទិភាព​ត្រូវ​បាន​បញ្ចប់​។

បើ​លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងសាធារណការ​ និង​ដឹង​ជញ្ជួន​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ផ្លូវជាតិ​លេខ៧១C​ ប្រវែង​ជាង​ ១១៤​ គីឡូម៉ែត្រ​ដែល​បែកចេញ​ពី​ជាតិ​លេខ៧១​ ស្រុក​ចម្ការលើ​ ឆ្លងកាត់​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ទៅ​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ភ្ជាប់​ផ្លូវជាតិ​លេខ៧៣នោះ​ គឺ​អាច​នឹង​លេច​ជារូបរាង​ដំណាលគ្នា​ជាមួយ​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ នា​ដំណាច់ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា​ បញ្ហា​នេះ​លោក​បាន​ស្នើ​ឲ្យ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជួយ​ចុះ​កិច្ច​ព្រមព្រៀង​ហត្ថលេខា​លើ​ប្រាក់កម្ចី​ឲ្យបាន​ទាន់ពេល​វេលា​ ដើម្បី​ដំណើរការ​សាងសង់​ផ្លូវជាតិ​លេខ៧១C​ ខាងលើ​ ឲ្យបាន​ហើយ​រួចរាល់​ដំណាលគ្នា​ ជាមួយ​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ​ គឺ​ផ្លូវ​មួយចំនួន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ដែរ​៕

ជម្លោះ​ជុំវិញ​ការឧបត្ថម្ភ​ធន​លើ​ការផលិត​យន្តហោះ​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​អឺរ៉ុប​-អាមេរិក​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ជម្លោះ​ជុំវិញ​ជំនួយ​របស់​រដ្ឋាភិបាល​ដែល​មាន​ភាព​អយុត្តិធម៌​ក្នុង​ការផលិត​យន្តហោះ​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​ និង​អាមេរិក​ ដោយសារ​ភាគី​ទាំងពីរ​បាន​គំរាម​ដំឡើង​ពន្ធ​នាំចូល​លើ​បញ្ហា​នេះ​។

សហភាព​អឺរ៉ុប​ និង​អាមេរិក​បាន​ជាប់​គាំង​ក្នុង​ការ​តតាំងគ្នា​ជុំវិញ​ការ​ទាមទារ​គ្នា​ទៅវិញទៅមក​គឺជា​ការឧបត្ថម្ភ​ធន​ដោយ​អយុត្តិធម៌​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ក្នុង​ស្រុកក្នុង​ការ​ផ្តល់​ផលប្រយោជន៍​មិន​ស្មើភាព​លើ​គ្នា​ទៅវិញទៅមក​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ លោក​នឹង​ដាក់ទណ្ឌកម្ម​លើ​សហគមន៍​អឺរ៉ុប​ជាមួយនឹង​ការដំឡើង​ពន្ធ​លើ​ទំនិញ​ដែល​មានតម្លៃ​ ១១​ ពាន់​លាន​ដុល្លារ​ ដោយសារតែ​ជំនួយ​រដ្ឋ​របស់​ខ្លួន​មិន​ស្មើភាព​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus​។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO​) បានសម្រេច​ថា​ ការឧបត្ថម្ភ​ធន​របស់​សហភាព​អឺរ៉ុប​ដល់​ក្រុមហ៊ុន​ផលិត​នេះ​បាន​ផ្តល់​ឱ្យ​នូវ​អត្ថ​ប្រយោជន៍​មិន​ស្មើភាព​នឹង​គូប្រជែង​ផលិត​យន្តហោះ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន​ Boeing​ របស់​អាមេរិក​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​បារាំង​លោក​ Bruno​ Le​ Maire​ បាន​និយាយ​ថា​ សហគមន៍​អឺរ៉ុប​នឹង​មាន​ប្រតិកម្ម​រហ័ស​ចំពោះ​ការដំឡើង​ពន្ធ​លើ​ការឧបត្ថម្ភ​ធន​យន្តហោះ​។

លោក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ “ជនជាតិ​អាមេរិក​គួរតែ​ដឹង​ថា​ យើង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ប្រតិកម្ម​ឆ្លើយតប​ទៅវិញ​”។

សហគមន៍​អឺរ៉ុប​ក៏បាន​យក​ករណី​ដដែល​នេះ​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​បញ្ជាក់​ថា​ រដ្ឋាភិបាល​អាមេរិក​កំពុង​ផ្តល់​ជំនួយឥតសំណង​រដ្ឋ​ដល់​ក្រុមហ៊ុន​ Boeing​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​៕

ស្ថាប័ន​ AMRO​ ៖ កម្ពុជា​នឹង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ ៧,១​ ភាគរយ​

0

ដោយ​ ប៊ី​

ភ្នំពេញ​ ៖ កម្ពុជា​នឹង​នៅតែ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ក្នុង​អត្រា៧,១​ ភាគរយ​ ជាមួយនឹង​អត្រា​អតិផរណា​ទាប​ និង​ស្ថិរភាព​រឹងមាំ​នៃ​វិស័យ​ធនាគារ​ក្នុង​ឆ្នាំនេះ​។

នេះ​បើ​យោង​តាម​ការ​អះអាង​រប​សល់​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​ របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO​) ដឹកនាំ​ដោយ​លោក​ Toshinori​ Doi​ ប្រធាន​ AMRO​។

បើ​តាម​ការប្រកាស​របស់​ធនាគារជាតិនៃកម្ពុជា​ លើ​ហ្វេ​សប៊ុ​កផ្លូវការ​នា​ពេល​ថ្មី​ៗនេះ​ នៅ​ធនាគារជាតិនៃកម្ពុជា​ លោក​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​ពិគ្រោះ​យោបល់​ របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO​) ដឹកនាំ​ដោយ​ លោក​ Toshinori​ Doi​ ប្រធាន​ AMRO​ ចូល​ជួប​សម្តែង​ការគួរសម​ និង​ជម្រាប​ជូន​ពី​លទ្ធផល​ នៃ​បេសកកម្ម​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១០​ ដល់​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​។

លោក​ Toshinori​ Doi​ បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​។ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ឆ្នាំ២០១៨​ ហើយ​សម្រាប់​ឆ្នាំ២០១៩នេះ​ AMRO​ រំពឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​អត្រា​ប្រមាណ​ ៧,១​% ជាមួយនឹង​អត្រា​អតិផរណា​ទាប​ និង​ស្ថិរភាព​រឹងមាំ​នៃ​វិស័យ​ធនាគារ​។

លោក​ ទេសាភិបាល​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការិយាល័យ​ AMRO​ ដែល​តែងតែ​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ពង្រឹង​ការ​កសាង​សមត្ថភាព​ជំនាញ​ របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិនៃកម្ពុជា​៕

ឥណ្ឌូ​នេ​ស៊ី​គ្រោង​ពង្រីក​អាជីវកម្ម​ និង​វិនិយោគ​ផ្លូវ​ដែ​កនៅ​ម្ពុ​ជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​ដោយ​គ្រោង​ពង្រីក​អាជីវកម្ម​ និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​បទ​ពិសោធ​ខ្ពស់​លើ​វិស័យ​មួយ​នេះ​។

លោក​ Budi​ Karya​ Sumadi​ រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​ នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ជាមួយនឹង​បទពិសោធន៍​នៃ​ការ​វិនិយោគ​ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវដែក​របស់​ឥណ្ឌូ​នេ​ស៊ី​ជាមួយ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ឡាវ​ បង់ក្លាដេស​ និង​អាហ្រ្វិក​ នេះ​ហើយ​បាន​មានបំណង​ពង្រីក​នូវ​អាជីវកម្ម​ និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​ និង​កំពង់ផែ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ ​ព្រោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​រោងចក្រ​រដ្ឋ​ដ៏​ធំ​ផលិត​នូវ​ទូ​ និង​ក្បាលរថភ្លើង​ ដែក​រ៉ៃ​ និង​គ្រឿង​បង្គុំ​ផ្សេង​ៗ សម្រាប់​បម្រើ​ឲ្យ​ការ​លើក​កម្រិត​ និង​សាងសង់​ផ្លូវដែក​។ ចំពោះ​កំពុង​ផែ​វិញ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា​ គ្រឿងឧបករណ៍​សម្ភារៈ​បរិ​ក្ខា​កំពង់ផែ​។

ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក៏បាន​បង្ហាញ​ពី​គម្រោង​លើក​កម្រិត​ផ្លូវដែក​របស់​កម្ពុជា​ ដែល​មានស្រាប់​ និង​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​របស់​កម្ពុជា​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​ បាន​ស្វាគមន៍​ដល់​បំណង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ និង​វិនិយោគ​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​កម្ពុជា​ និង​បាន​លើកទឹកចិត្ត​ឲ្យ​ភា​គី​ឥណ្ឌូ​នេ​ស៊ី​ មក​សិក្សា​និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​បទពិសោធន៍​លើ​វិស័យ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ រួម​ទាំង​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ផង​ដែរ​។

លោក​ទេស​រដ្ឋមន្រ្តី​បាន​ស្នើ​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ពិចារណា​ឡើងវិញ​ លើ​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ ដែល​ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​ កាលពី​ឆ្នាំ២០១២​ កន្លងមក​។ ជាមួយគ្នា​នេះ​លោក​រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ឥណ្ឌូ​នេ​ស៊ី​ បាន​សន្យា​ពាំនាំ​នូវ​សំណើ​របស់​លោ​ទេស​រដ្ឋមន្រ្តី​ ជូន​ក្រសួង​មាន​សមត្ថភាព​ពិចារណា​ ។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ធ្វើទស្សនកិច្ច​ការងារ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃទី១៨​ ដល់​ថ្ងៃទី​ ២១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ដើម្បី​ពង្រឹង​ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក​ ផ្លូវដែក​ ផ្លូវទឹក​ និង​កំពង់ផែ​ រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​៕

ក្រុម​អ្នកជំនាញ​ថា​ ស្ថានភាព​ដីធ្លី​ និង​ផ្ទះសំបែង​នៅ​បន្ត​មាន​ស្ថេរ​ភាព​រហូត​ពី៣ទៅ៥ឆ្នាំខាងមុខ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុម​អ្នកជំនាញ​វាយតម្លៃ​អចលនវត្ថុ​បាន​និយាយ​ថា​ ស្ថានភាព​ដីធ្លី​ និង​ផ្ទះសំបែង​នៅ​បន្ត​មាន​ស្ថេរ​ភាព​រហូត​ពី៣ទៅ៥ឆ្នាំខាងមុខ​ ដោយ​ក្នុង​នោះ​ខេត្ត​ក្រុង​ចំនួន៥​ ដែល​ដីធ្លី​នៅតែ​បន្ត​មាន​ចរន្ត​គឺ​ ភ្នំពេញ​ ព្រះសីហនុ​ កំពត​ សៀមរាប​ និង​កោះកុង​។

លោ​កពុយ​ គា​ អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ បាន​លើកឡើង​ដោយ​ដក​ស្រង​សំដី​របស់​ក្រុម​អ្នកជំនាញ​នៅក្នុង​កម្មវិធី​ កិច្ចពិភាក្សា​សារព័ត៌មាន​ស្ថានភាព​ អចលនវត្ថុ​នៅ​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​ និង​នៅ​ថ្ងៃ​អនាគតកាល​ពី​ថ្ងៃទី​ ១៩​ ខែកញ្ញា​ ម្សិលមិញ​នេះ​ថា​ ៥ឆ្នាំទៅ​មុខ​ទៀត​ នៅក្នុង​ក្រុងភ្នំពេញ​នឹង​មិន​មាន​ដី​សម្រាប់​សាងសង់​ជា​បុរី​ទៀត​ឡើយ​ ហើយ​វា​នឹង​ជំនួស​ដោយ​ខុន​ដូ​ខ្ពស់​ៗ។

លោក​បន្ត​ថា​ ដោយឡែក​ក្រុមហ៊ុន​ផ្ទះល្វែង​នឹង​រត់​ទៅ​សាងសង់​ផ្ទះសំបែង​នៅ​ចំងាយ​យ៉ាងតិច​ក៏២០គីឡូម៉ែត្រ​ពី​ចំណុច​កណ្តាល​នៃ​ទីក្រុង​ភ្នំពេញ​។ ដោយឡែក​តំបន់​ស្ពាន​ព្រែកតាមាក់​ (ផ្លូវជាតិ​លេខ៦​) នឹង​មានសន្ទុះ​នៅពេល​ខាងមុខ​។

ដីធ្លី​នៅ​ខេត្តសៀមរាប​ក៏​នឹង​មាន​ភាព​ប្រសើរ​ឡើងវិញ​ជាពិសេស​ភាគ​ខាងកើត​ចន្លោះ​ផ្លូ​វក្យុ​ងយូ​ និង​ផ្លូវជាតិ៦A​ ដោយ​សារតែ​គម្រោង​អភិវឌ្ឍ​និង​ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ដែល​តម្រូវ​ឱ្យ​មាន​ចរាចរ​មា​មញឹក​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាព​រឹង​មុំា​ និង​ តម្លៃ​អចលនទ្រព្យ​ជា​រួម​មកដល់ពេលនេះ​ មិនទាន់​មានការ​ធ្លាក់​តម្លៃ​នោះ​ទេ​ ពោល​គឺ​មាន​ស្ថានភាព​នៅតែ​ដដែល​ និង​បន្ត​មានការ​រីក​ចំរើន​មុខ​ថែមទៀត​ ។

លោក​ពន្យល់​ទៀត​ថា​ ដោយសារ​កត្តា​ស្ថេរ​ភាព​នយោបាយ​នៅក្នុង​ប្រទេស​មាន​ស្ថានភាព​ល្អ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែ​រក្សា​បាន​ល្អ​ ព្រមទាំង​មានការ​គាំពារ​ពី​ធនាគារ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​។លោក​ថា​ “ខ្ញុំ​គិតថា​ រយៈពេល៣​-៥ឆ្នាំខាងមុខ​ទៀត​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នឹង​នៅតែ​បន្ដ​ក្នុង​ភាពរឹងមាំ​ ព្រមទាំង​មានការ​គាំទ្រ​ខ្លាំង​ ពី​វិស័យ​ធនាគារ​ បូករួម​ជាមួយ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ និង​ការអភិវឌ្ឍន៍​ឥត​ឈប់ឈរ​ កត្តា​សន្ដិ​ភាព​-ស្ថេរ​ភាព​នយោបាយ​ មាន​ភាពល្អ​ប្រសើរ​។

វិនិយោគិន​ជាច្រើន​ជឿជាក់​ លើ​នយោបាយ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ ព្រោះថា​ បើ​មិន​មាន​ភាព​ជឿជាក់​នោះ​ទេ​ នោះ​វិស័យ​អចលនទ្រព្យ​ នឹង​ដួល​រលំ​ទៅតាម​នេះ​ដែរ​”។

បើ​តាម​លោ​កពុយ​ គា​ ថា​ កម្ពុជា​ព័ត៌មាន​ក្រៅផ្លូវការ​ដែល​មិនទាន់​មាន​តួរ​លេខ​ច្បាស់លាស់​បាន​និយាយ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​បុរស​បរទេស​ច្រើន​បាន​ចូល​មក​ប្រទេស​កម្ពុ​ជា​ក្មុង​បំណង​ចែចូវ​នារី​ខ្មែរ​ធ្វើជា​ប្រពន្ធ​ដើម្បី​មាន​សិទ្ធិ​ទិញ​ដីធ្លី​ ធ្វើ​ឱ្យ​ហាងឆេង​នារី​ខ្មែរ​កាន់តែ​មានតម្លៃ​ខ្ពស់​ជាង​មុន​។

បុរស​បរទេស​ភាគច្រើន​បាន​និយាយ​ថា​ មិន​សំខាន់​អ្នក​នៅ​លីវ​ឬមេម៉ាយ​ទេ​ ឱ្យ​តែ​ចេះ​ទុកដាក់​ទ្រព្យសម្បត្តិ​ និង​មានគំនិត​នោះ​គ្រប់គ្រាន់​ហើយ​ ៕

ក្រុមហ៊ុន​ Design​ ដ៏​ល្បី​របស់​អាមេរិក​ឈាន​ចូល​ទីផ្សារ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Ethan​ Allen​ ដែល​ជា​ក្រុមហ៊ុន​រចនា​ផ្នែក​ខាងក្នុង​ឈានមុខ​គេ​មក​ពី​អាមេរិក​បាន​ពង្រីក​ខ្លួន​ចូល​មក​កម្ពុជា​។

លោក​ Farooq​ Kathwari​ ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Ethan​ Allen​ បានឱ្យ​ដឹង​ថា​ ពួកគេ​ចង់​បង្ហាញ​ផលិតផល​របស់​ពួកគេ​ទៅកាន់​មនុស្សជា​ច្រើន​ មិន​ត្រឹមតែ​នៅ​អាមេរិក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​នៅ​តំបន់​ផ្សេងទៀត​នៃ​ពិភពលោក​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​ “កា​រតំ​រែតំ​រង់​បណ្តាញ​លក់រាយ​របស់​យើង​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​គោលបំណង​សំខាន់​ពីរ​គឺ​ពង្រីក​ដល់​អតិថិជន​អោយ​កាន់តែ​ច្រើន​ ផ្តល់​ឱកាស​ដល់​ពួកគេ​ក្នុង​ការ​សហការ​ជាមួយ​អ្នក​រចនា​ផ្ទៃ​ខាងក្នុង​របស់​យើង​ និង​ដើម្បី​បង្ហាញ​ពី​សិល្បៈ​ហត្ថកម្ម​ជំនាញ​ និង​គុណភាព​ចម្រុះ​របស់​យើង​ដែល​មិន​គួរ​ឱ្យ​ជឿ​ និង​វា​ជាស​សរ​ស្តម្ភ​ដែល​កំណត់​អ្វី​ដែល​ក្រុមហ៊ុន​មាន​”។

ក្រៅពី​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ Ethan​ Allen​ ក៏បាន​បើក​មជ្ឈមណ្ឌល​រចនា​ថ្មី​ៗនេះ​នៅ​តៃវ៉ាន់​ និង​អាហ្សែ​បែ​ហ្សង់​។ក្រុមហ៊ុន​ Ethan​ Allen​ ដែល​ប្រតិបត្តិ​ការ​ហាង​ជាង​ ៣០០​ នៅ​អាមេរិក​ និង​នៅ​បរទេស​ ផលិត​ និង​លក់​គ្រឿង​សង្ហា​រឹម​ និង​គ្រឿង​តុបតែង​ក្នុង​ផ្ទះ​ជាច្រើន​ប្រភេទ​។

ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៣២​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​រចនា​ផ្នែក​ខាងក្នុង​ចាស់​ជាងគេ​ និង​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។

ក្រុមហ៊ុន​ Ethan​ Allen​ ដែល​មជ្ឈមណ្ឌល​រចនា​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ក្នុង​រាជធានី​ភ្នំពេញ​អាច​ស្វែងរក​ទីផ្សារ​ត្រៀម​ និង​ពង្រីក​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​មានការ​ចាប់អារម្មណ៍​ និង​តម្រូវការ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ផលិតផល​ និង​សេវាកម្ម​រចនា​ផ្ទៃ​ខាងក្នុង​ដែល​មានគុណ​ភាព​ដែល​ជំរុញ​ដោយ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន​៕