តំបន់​ត្រើយ​ខាងកើត​កំពុង​ទាក់ទាញ​គម្រោង​សាងសង់​អគារ​ខុន​ដូ​ជាច្រើន

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ តំបន់​ត្រើយ​ខាងកើត​នៃ​ខណ្ឌ​ជ្រោយចង្វា​របា​ននិង​កំពុង​ទាក់ទាញ​គម្រោង​សាងសង់​ខុន​ដូ​ខ្ពស់​ៗ ជាច្រើន​ ជាពិសេស​តំបន់​ត្រើយ​សណ្ឋាគារ​សុខា​ ពីព្រោះ​តំបន់​នេះ​ជាទី​តាំង​ល្អ​ និង​ផ្តល់​នូវ​ទិដ្ឋភាព​ និង​អាច​គយគន់​ទេសភាព​យ៉ាង​ស្រស់បំព្រង​នៅ​ជុំវិញ​។

កញ្ញា​ គឹម​ គិ​នកេ​សា​ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ CBRE​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១៣​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងរយៈពេល​ ២ ទៅ​ ៣ កន្លងមក​នេះ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅក្នុង​តំបន់​នេះ​ មិនចាញ់​នៅក្នុង​ទី​ក្រង​ភ្នំពេញ​ឡើយ​ ព្រោះ​តំបន់​នេះ​ កៀក​នឹង​ភ្នំពេញ​ដែល​អាច​ចំណាយពេល​ធ្វើដំណើរ​មក​ភ្នំពេញ​ត្រឹមតែ​រយៈពេល​ ១០​ នាទី​ តែប៉ុណ្ណោះ​។

កញ្ញា​បន្ត​ថា​ បើ​ពិនិត្យ​ជា​លក្ខណៈ​ទូទៅ​ តំបន់​ជ្រោយ​ចង្វា​រគឺ​ អំណោយផល​ជា​តំបន់​លំនៅឋាន​ ដូចជា​ខុន​ដូ​ និង​អា​ផា​តមិន​ច្រើនជាង​អគារ​ពាណិជ្ជកម្ម​ ឬ អគារ​ការិយាល័យ​ជាដើម​ ដោយ​ក្នុង​នោះ​មាន​ឃើញ​តែ​អគារ​ការិយាល័យ​តែមួយគត់​គឺ​នៅក្នុង​តំបន់​ទីក្រុង​រណប​ OCIC​។

តែបើ​ពិនិត្យមើល​មក​តំបន់​ជ្រោយ​សុខា​ សំបូរ​តែ​អគារ​បែប​លំនៅឋាន​ប៉ុណ្ណោះ​ ព្រោះ​ជា​ទំនោរ​បស់​ទីតាំង​។កញ្ញា​បន្ថែម​ថា​ ក្នុងរយៈពេល​ ៣ ឬ ៤ ឆ្នាំ​កន្លងមក​នេះ​ តំបន់​ត្រើយ​ខាង​នៃ​ខណ្ឌ​ជ្រោយ​ចង្វា​រនេះ​ មានការ​រីក​ចំ​រើ​នខ្លំា​ងមែនទែន​ជាពិសេស​អគារ​ខុន​ដូ​ និង​អា​ផា​តមិន​ ដោយ​ក្នុង​នោះ​ មាន​គម្រោង​អគារ​ចុងក្រោយ​គេ​ និង​ធំ​បំផុត​គឺ​អគារ​ខុន​ដូ​ La​ Vista​ One​ ដែល​មាន​ ១០០០យូនី​ត ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​ច្រើន​ពី​អ្នក​ទាញ​ទិញ​ជា​ជនជាតិ​ខ្មែរ​។

កញ្ញា​ព្យាករណ៍​ថា​ ក្នុងរយៈពេល​ ៥ ឆ្នាំទៅ​មុខ​ទៀត​ តំបន់​ត្រើយ​ខាង​កើន​នៃ​ខណ្ឌ​ជ្រោយ​ចង្វា​រទទួល​បានការ​រីក​ចំរើន​បន្ថែម​ទៀត​ ទាំង​វិស័យ​ខុន​ដូ​ លំនៅឋាន​ និង​អា​ផា​តមិន​ដោយសារតែ​មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ OCIC​ មាន​ទាំង​ផ្សារ​ កន្លែង​កម្សាន្ត​ អគារ​ការិយាល័យ​ និង​មាន​អគារ​សាល​ពិព័រណ៍​ដ៏​ធំ​ជាដើម​នឹង​ជំរុញ​ឱ្យ​មនុស្ស​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​កាន់តែ​ច្រើន​ថែមទៀត​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក​ម៉េ​ត មាស​ភ័ក្តី​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ តំបន់​ជ្រោយ​ចង្វា​រត្រូវ​បាន​ចា​ត់់​ចូល​ជា​តំបន់​លំនៅ​ដ្ឋាន​ នៅក្នុង​ផែនការ​អភិវឌ្ឍន៍​ក្រុងភ្នំពេញ​ឆ្នាំ២០១៥​ ២០៣០​ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៥ដោយ​ប្រមុខ​រដ្ឋាភិបាល​។

លោក​បន្ត​ថា​ “វា​ស័ក្តិសម​ជា​តំបន់​លំនៅ​ដ្ឋាន​ ដោយ​សា​រតំ​បន់់​នេះ​មាន​ទន្លេ​ព័ទ្ឋ​ជុំវិញ​ ដែល​អំណោយផល​ដល់​ការរស់នៅ​ ព្រោះ​មាន​ខ្យល់អាកាស​ចេញចូល​ប្រកបដោយ​ផាសុ​ខភាព​”។ លោក​បន្ត​ថា​ “អាជ្ញាធរ​ក្រុង​នឹង​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រោងចក្រ​ សហគ្រាស​វិនិយោគ​នៅ​តំបន់​នេះ​ទេ​”។

បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មាន​គម្រោង​អគារ​ខុន​ដូ​ធំៗ​ចំនួន​ បី​ក្នុង​ចំ​ណោយ​អគារ​ខុន​ដូ​ផ្សេងទៀត​ ដែល​ធ្វើ​ឱ្យ​តំបន់​ជ្រោយ​ចង្វា​រកា​ន់​តែ​មាន​ភាព​លេចធ្លោ​ និង​ស៊ីវិល័យ​នៅពេល​ដែល​គម្រោង​អគារ​ទាំងអស់​នោះ​សាងសង់​រួច​។

គម្រោង​អគារ​ធំៗ​ ទាំង​បី​នោះ​មាន​ដូចជា​ ១) អគការ​ ​La​ Vista​ One​ ជា​គម្រោង​ខុន​ដូ​ដែល​មាន​កម្ពស់​ ៤១​ ជាន់​ មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ ជ្រោយ​ចង្វា​រ ។ ២) អគារ​ Morgan​ Enmaison​ ជា​គម្រោង​ខុន​ដូ​ ដ៏​ប្រណិត​មួយ​ដែល​មាន​ទីតាំងនៅ​តាម​ដងទន្លេ​មេគង្គ​ខណ្ឌ​ជ្រោយ​ចង្វា​រ ។ និង​ ៣)អគារ​ Wealth​ Mansion​ ជា​គម្រោង​ខុន​ដូដ៏​ប្រណិត​មួយ​ដែល​មាន​កម្ពស់​ ១៦៦​ ម៉ែត្រ​ និង​ខ្ពស់​ជាងគេ​នៅ​តំបន់​ជ្រោយ​ចង្វា​រ ព្រមទាំង​មាន​ទេសភាព​ទន្លេសាប​ និង​ទន្លេមេគង្គ​ព័ន្ធ​ជុំវិញ​ផង​ដែរ​៕

ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​បញ្ជា​ឱ្យ​គ្រប់គ្រង​ឧស្សាហកម្ម​ហុងកុង

0

ដោយ​ Donald​ Lee

​ហុងកុង​៖ រដ្ឋាភិបាល​ចិន​បាន​បញ្ជា​ឱ្យ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ខ្លួន​កាន់កាប់​ផ្នែក​សំ​ខាន់​ៗនៅក្នុង​សេដ្ឋកិច្ច​ហុងកុង​ ខណៈ​ការ​តវ៉ា​បាន​ធ្វើ​ឱ្យ​ទីក្រុង​ជាប់​គាំង​អស់​រយៈពេល​ជាច្រើន​ខែ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​ Reuters​។

រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​មានការ​ប្រជុំ​នៅ​ទីក្រុង​សិន​ជិន​ដែល​ជា​កន្លែង​ដែល​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​កំ​ពូល​ៗរបស់​ ចិន​បាន​ចូលរួម​។

គណៈកម្មាធិការ​ត្រួតពិនិត្យ​ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ (SASAC​) របស់​ស្ថាប័ន​ចិន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​ជួយ​ធ្វើ​ឱ្យ​មាន​ស្ថេរ​ភាព​ និង​ជួយ​ដល់​ឧស្សាហកម្ម​សំ​ខាន់​ៗនៅក្នុង​ទីក្រុង​ហុងកុង​ដោយ​វិនិយោគ​ និង​គ្រប់គ្រង​ក្រុមហ៊ុន​។

សេដ្ឋកិច្ច​ហុងកុង​ត្រូវ​បាន​រារាំង​ដោយ​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អស់​រយៈពេល​ ១៥​ សប្តាហ៍​កន្លងមក​។អាជ្ញាធរ​ហុងកុង​បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ ឆ្នាំ​ ២០១៩​ របស់​ខ្លួន​ពី​ ១ ទៅ​ ០ ភាគរយ​សម្រាប់​សេដ្ឋកិច្ច​៕

ប្រជាជន​កម្ពុជា​ម្នា​ក់ៗ​ទទួល​បាន​ចំណូល​កើនឡើង​ជាមធ្យម​ ៨,៤៦​ ភាគរយ​ប្រចាំឆ្នាំ​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ប៉ាន់ស្មាន​ថាស​ម្រេច​បាន​ក្នុង​អត្រា​ ៧,១​ ភាគរយ​សម្រាប់​ឆ្នាំនេះ​ ស្ថានភាព​នៃ​ជីវភាព​ប្រជាជន​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដោយ​ចំណូល​មនុស្ស​ម្នា​ក់ៗ​នឹង​មាន​កំណើន​កើនឡើង​ដល់១,៦៧៩​ ដុល្លារ​ក្នុង​ឆ្នាំ២០១៩នេះ​កើនឡើង​ ៨,៤៦​ ភាគរយ​ធៀប​នឹង​ ១,៥៤៨ដុល្លារ​ឆ្នាំមុន​។

ការសម្រេច​បាន​នូវ​កំណើន​នៃ​ចំណូល​របស់​ប្រជាជន​ត្រូវ​បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​។

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​លក្ខណៈ​វិជ្ជមាន​ ពីព្រោះ​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ ក៏​កាន់តែ​កម្រិតទាប​ប្រមាណ​ជា០,៣ភាគរយ​ ខណៈ​ការ​ងា​រថ្មីៗ​ជាច្រើន​ទៀត​ ត្រូវ​ង្កើត​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ សេវាកម្ម​ និង​សណង់​។

ចំណែក​អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់បន្ថយ​មក​ក្រោម​ ១០​ ភាគរយ​។ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ សម្រេច​បាន​ក្នុង​អត្រា​ ៧,១​ ភាគរយ​សម្រាប់​ឆ្នាំនេះ​ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨​ មាន​ ៧,៥​ ភាគរយ​ ដែល​ជា​កំណើន​ខ្ពស់​ជាងគេ​ក្នុងរយៈពេល​ ១០​ ឆ្នាំ​ចុងក្រោយ​នេះ​។ កម្ពុជា​មាន​អត្រា​អតិផរណា​កម្រិតទាប​ក្នុងរង្វង់​អត្រា​ ២,៨​ ភាគរយ​។

កំណើន​សេដ្ឋកិច្ច​ដ៏​ល្អ​នេះ​មានការ​គាំទ្រ​ពី​វិស័យ​ និង​កំណើន​ក៏​រឹងមាំ​ពី​វិស័យ​ ឧស្សាហកម្ម​ ហើយ​អ្វី​ដែល​ជា​កត្តា​ចម្បង​គឺ​ស្ថិរភាព​នយោបាយ​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុង​ស្រុក​ និង​ក្រៅប្រទេស​មក​បណ្តាក់​ទុន​នៅ​កម្ពុ​ជា​សើ្ទ​រគ្រប់​វិស័យ​ ជាពិសេស​វិស័យ​សំណង់​ កម្មន្តសាល​ និង​សេវាកម្ម​ក៏ដូចជា​មានការ​កើនឡើង​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ​។

លោក​បណ្ឌិត​ហុង​ វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយ​កម្ពុជា​អាច​សម្រេច​បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ដដែល​ ព្រោះ​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ មិនទាន់​ជះ​ចំហាយ​មកដល់​កម្ពុជា​នៅឡើយ​ ហើយ​បញ្ហា​នៃ​ការ​ដក​ ឬមិន​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​ ក៏​មិនទាន់​មាន​ភាព​ច្បាស់លាស់​ថា​គេ​ដក​ឬមិន​ដក​នៅឡើយ​ដែរ​។

លោក​បន្ត​ថា​ “ក្នុង​ដំណាក់កាល​កែ​ទម្រង់​ប្រព័​ន្ឋ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការ​បង្កើន​ការ​ប្រមូល​ពន្ឋ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​បាន​ផ្តល់​ចំណូល​ដល់​រដ្ឋាភិបាល​កាន់តែ​ច្រើន​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​សាធារណៈ​ ក្នុង​ន័យ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​”។

តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​ឆមាស​ទី១ឆ្នាំនេះ​ ការងារ​ថ្មី​ដែល​ត្រូវ​បង្កើត​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន១៤៦ពាន់​នាក់​ និង​ក្នុង​វិស័យ​សេវាកម្ម​មាន​ចំនួន២៥ពាន់​នាក់​ និង​បាន​បង្កើត​ការងារ២៥ពាន់​នាក់​ សំរាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​។

របាយការណ៍​ដដែល​បាន​បន្ត​ឲ្យដឹង​ថា​ “ស្ថានភាព​ទីផ្សារ​ការងារ​មាន​លក្ខណៈ​វិជ្ជមាន​ ដែល​អាច​ឆ្លើយតប​បាន​តាម​តម្រូវការ​ស្វែងរក​ការងារ​សំរាប់​យុវជន​ ដែល​ទើបដល់​វ័យ​ចូល​ទីផ្សារ​ពលកម្ម​ និង​ប្រជាជន​ដែល​ចាកចេញ​ពីមុខ​របរ​ និង​ការងារ​ក្នុង​វិស័យ​កសិកម្ម​”។

អញ្ជើញ​ចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​នា​ព្រឹក​ថ្ងៃទី៥​ តុលា​ ឆ្នាំ​ ២០១៨​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នៅ​ឆ្នាំ២០២៣ប្រាក់ចំណូល​ប្រជាជន​ខ្មែរ​ម្នា​ក់ៗ​ នឹង​កើន​ដល់​ជាង២០០០ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ ហើយ​សម្តេច​រំពឹង​ថា​ ប្រទេស​ផ្តល់​កម្ចី​នឹង​មិន​ដំឡើង​អត្រា​ការប្រាក់​នោះ​ទេ​ បើ​ទោះបី​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន​ខ្ពស់​ក្តី​។

សម្តេច​បន្ត​ថា​ សុខ​សន្តិភាព​នៅ​កម្ពុជា​បាន​ផ្តល់​ផ្លែផ្កា​ច្រើនណាស់​ សម្រាប់​សង្គមជាតិ​។ សម្តេច​តេជោ​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​នឹង​វិនិយោគ​កាន់តែ​ច្រើន​ទៀត​ លើ​វិស័យ​អប់រំ​ ជាពិសេស​ការ​កសាង​គុណភាព​អប់រំ​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ និង​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​អប់រំ​នានា​៕

ទីលាន​វា​យកូនហ្គោល​អន្តរជាតិ​ថ្មី​មួយ​ស្ថិត​ក្នុង​រមណីយដ្ឋាន​វា​យកូនហ្គោល​វឌ្ឍនៈ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ លោក​ Nick​ Faldo​ អតីត​កីឡាករ​វាយកូនគោល​បាន​បើក​ទីលាន​វា​យកូនហ្គោល​ជា​លើក​ទី​ ២ នៅ​កម្ពុជា​នៅ​ឯរមណីយដ្ឋាន​វា​យកូនហ្គោល​វឌ្ឍនៈ​ (Vattanac​ Golf​ Resort​) ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញបន្ថែម​លើ​ទីលាន​វា​យកូនហ្គោល​អង្គរ​ដ៏​ល្បីល្បាញ​របស់​លោក​នៅ​ខេត្ត​ សៀមរាប​។

គម្រោង​ដែល​មាន​ ២ ដំណាក់កាល​ទាំងមូល​រួមមាន​ទីលាន​វា​យកូនហ្គោ​លលំ​ដាប់​ពិភពលោក​ ១៨​ ឡូ​ ចំនួន​ ២ទីលាន​នៅ​ឯរមណីយដ្ឋាន​ដែល​មាន​ចម្ងាយ​ ១៥​ គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ជិត​ព្រំដែន​កណ្តាល​។

ផ្លូវ​ខាងកើត​ចម្ងាយ​ ៧ គីឡូម៉ែត្រ​ដែល​ជា​ដំណាក់កាល​ទី​ ១ បាន​បើក​នៅ​ឆ្នាំនេះ​ ហើយ​ដំណាក់កាល​ទី​ ២ នឹង​បញ្ចប់​មុន​ដំណាច់ឆ្នាំ​នេះ​។

លោក​ Nick​ Faldo​ អតីត​អ្នក​វា​យកូនហ្គោ​លបាន​ជួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ មុន​ពេល​សម្រេចចិត្ត​ចូលក្នុង​គម្រោង​នេះ​។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ Faldo​ បាន​មានប្រសាសន៍​ថា​ “វា​ជា​កិត្តិយស​ណាស់​ដែល​បាន​ជួប​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្វាគមន៍​ដ៏​សប្បុរស​របស់​លោក​មក​ព្រះរាជាណាចក្រ​កម្ពុជា​” ។

លោក​បន្ថែម​ថា​ “យើង​ជឿជាក់​ថា​រមណីយដ្ឋាន​វា​យកូនហ្គោល​វឌ្ឍនៈ​នៅ​ភ្នំពេញ​នឹង​បំពេញបន្ថែម​លើ​ទីលាន​ដែល​មាន​ស្រាប់​របស់​យើង​នៅ​រមណីយដ្ឋាន​វា​យកូនហ្គោ​លនៅ​សៀមរាប​ និង​បង្កើន​ស្តង់ដារ​វា​យកូនហ្គោ​លនៅ​កម្ពុជា​ថែមទៀត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ពី​ទូទាំង​តំបន់​”៕

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ប្រាប់​មិន​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រកាសប្រាប់​ដល់​ឧកញ៉ា​ធំ​ៗនៅក្នុង​ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​អ្នករក​ស៊ី​វិស័យ​អចលនទ្រព្យ​កុំឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​​ការ​ចេញ​របស់​ជនជាតិ​ចិន​​ពី​ប្រទេស​កម្ពុជា​ ក្រោយ​រដ្ឋាភិបាល​ចេញ​បំរាម​បិទ​ល្បែង​អន​ឡា​ញនៅ​ចុងខែ​សីហា​​។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដែល​បាន​ស្រង​សំដី​របស់​លោក​ឧបា​នយ​ករ​ដ្ឋ​មន្ត្រី​ ជា​សុ​ផា​រ៉ា​ នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ទី១៣​ “សំណង់​ និង​អចលនទ្រព្យ​” នៃ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​ កាលពី​ម្សិល​នេះ​ថា​ កុំឱ្យ​មានការ​ជឿ​ផ្ដេសផ្តាស់​នៃ​ការ​ស្ងាត់​នៃ​ជនជាតិ​ចិន​ ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ អ្នក​ដែល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​គឺ​ពួក​អ្នកលេង​ល្បែង​អន​ឡាញ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ទេ​។

លោក​ឧប​យក​រដ្ឋមន្ត្រី​ ជា​សុ​ផា​រ៉ា​ បន្ត​ថា​ “… ឃើញ​គេ​ថា​ ពេលនេះ​ រាង​ស្ងាត់​បន្តិច​! តែ​កុំទៅ​ជឿ​ស្ងាត់​! ឲ្យ​នឹងន​ចិត្ត​បន្តិច​ទៅ​។ អា​ពួក​អន​ឡាញ​ ( ចិន​ ) វា​ឲ្យ​កូនចៅ​វា​ចេញ​សិន​ទេ​។ វាប​ញ្យួ​សយើង​ថា​ បើ​បិទ​អន​ឡាញ​! កំពង់សោម​ស្ងាត់​! កុំទៅ​ជឿ​”។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ “ឧក​ញ៉ាៗ​ ចូលរួម​ប្រជុំ​នេះ​ ទាំងអស់​នេះ​ អត់​បាន​លុយ​ពី​អន​ឡាញ​ទេ​! មែនទេ​? អីចឹង​ អ្នក​អន​ឡាញ​ មុន​មានរឿង​ ថា​ជា​រឿង​កំប៉ិកកំប៉ុក​! ដល់ពេល​បិទ​ថា​ ថា​រឿង​ធំ​។ ក្នុង​ផែនការ​ យកពន្ធ​ ៧០លាន​ដុល្លារ​ តែ​ដល់​ជាក់ស្តែង​បានតែ​ ៩លាន​។ ដល់ពេល​បិទ​ ថា​ពន្ធ​បាន​ដល់​ ១០០លាន​ដុល្លារ​។ ឥឡូវ​វា​ស្ងាត់​! ស្ងាត់​តែ​ប៉ុណ្ណឹង​! ឥឡូវ​សួរ​ថា​ ផ្ទៃដី​ ១៨១​ ០៣៥​ គីឡូម៉ែត្រ​ការ៉េ​ … កន្លែង​ដទៃទៀត​ គេ​ទៅ​មិនកើត​! បាន​ជា​គេ​មក​កម្ពុជា​នេះ​។ អីចឹង​ បងប្អូន​ឃើញថា​ ស្ងាត់​! តិច​ទៅ​លក់​ដី​ឲ្យ​គេ​! ល្មម​! តិច​ថា​ មក​គិ​កៗ​ តាំង​ទៀត​… ទីបំផុត​ ផលប្រយោជន៍​ទាំង​តូច​ទាំង​ធំ​ ឧកញ៉ា​ លី​ហួរ​ អត់​លី​ ទៅវិញ​ទៀត​!”។

លោក​ ឃាង​ ពុទ្ធី​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ការ​ចេញ​របស់​ជនជាតិ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​ ក្រោយពេល​រដ្ឋាភិបាល​បិទ​លេងល្បែង​អន​ឡាញ​ គឺ​ពុំ​មាន​ប៉ះពាល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ឡើយ​ តែ​វា​អាច​ប៉ះ​ពល់​ដល​វិយ​អចលនទ្រព្យ​ក្នុងរយៈពេល​ខ្លី​ ពោល​អាច​ ពី៣ខែ​ ទៅ​ ៦ ខែ​ប៉ុណ្ណោះ​។

តែ​យ៉ាងណាក៏ដោយ​ លោក​ថា​ បើ​មិន​មាន​អ្នក​វិនិយោគិន​ចិន​ ក៏​កម្ពុជា​មាន​ភ្ញៀវ​ ឬអ្នក​វិ​និ​យោ​គផ្សេង​ៗទៀង​ដូចជា​អ្នក​វិនិយោគ​ខ្មែរ​ និង​អឺ​រ៉ុប់​ ដែល​ពួកគេ​នៅតែ​ត្រូវការ​ច្រើន​លើ​វិស័យ​អចលនទ្រព្យ​នេះ​ ចំណែក​ជនជាតិ​ចិន​ដែល​រកស៊ី​អន​ឡា​ញនៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​គឺ​ពុំ​មានច្បាប់​នោះ​ទេ​។

លោក​ប្រធាន​រូប​នេះ​ ក៏បាន​អំពាវនាវ​ អោយ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាកចេញ​របស់​ជនជាតិ​ចិ​នេះ​ ដោយ​ខិតខំ​ប្រែង​ប្រកបមុខរបរ​របស់​ខ្លួន​ដែល​មាន​បច្ចុប្បន្ន​ទៅ​បាន​ហើយ​។

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃទី​ ១៨​ ខែសីហា​បាន​ចេញ​សេចក្តី​ណែនាំ​ហាមប្រាម​រាល់​ការ​លេងល្បែង​តាម​អិន​ធើ​ណេត​ និង​ល្បែងស៊ីសង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​ធ្វើ​ឱ្យ​បជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​កំពុង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​៕

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​ជិត​ ២ពាន់​លាន​ដុល្លារ​ ក្នុង​យៈ​ពេល​ ៨ខែ​ ឆ្នាំ២០១៩នេះ

0

​ដោយ​ ប៊ី

​ភ្នំពេញ​៖ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​បាន​មាន​ប្រមាណ​ ១,៩៥២.៦៤​ លាន​ដុល្លារ​អា​មេ​រិក​រក្នុ​ងយៈ​ពេល​ ៨ខែ​ ឆ្នាំ២០១៩នេះ​ កើនឡើង​ស្មើនឹង២៩.៨៩​% ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៨​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី១៣​ ខែកញ្ញា​នេះ​។

លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បញ្ជាក់​ថា​ កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ សម្រេច​បាន​នូវ​នវានុវត្តន៍​ប្រកបដោយ​និរន្តរភាព​ ដោយ​ការអនុវត្ត​នូវ​កំណែទម្រង់​រដ្ឋបាល​សារពើពន្ធ​ និង​ការ​ទ្វើ​ទំនើបកម្ម​ពន្ធដារ​ ដែល​ថ្មី​ៗនេះ​រូ​មមាន​ ជា​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​ E-VAT​ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ការ​បង្វិល​សង​ និង​ប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម​ (Online​-VAT​ Refund​ and​ Online​-VAT​ Credit​) ឱ្យ​មានប្រសិទ្ធភាព​ និង​ភាព​ត្រឹមត្រូវ​។

លោក​បាន​កោតសរសើរ​ដល់​គ្រប់​អង្គភាព​ ចំពោះ​ការចូលរួម​ចំណែក​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​បាន​ណែនាំ​បន្ថែម​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ វិន័យ​ការងារ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ ក្នុង​ការ​ផ្តល់​សេវា​ជូន​អ្នកជាប់ពន្ធ​ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ ជាពិសេស​ត្រូវ​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​ នូវ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើពុករលួយ​ ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​ និង​ភាព​សុក្រឹត​យុត្តិធម៌​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​ឈាន​ទៅ​សម្រេច​ឱ្យ​លើស​ផែនការ​ឱ្យ​បាន​ជាអតិបរិមា​នោះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នឹង​បន្ត​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​៕

UNWTO​ បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ក្រមសីលធម៌​ក្នុង​វិស័យ​ទេសចរណ៍​

0

ដោយ​ វុត្ថា​

រុស្សី​៖ មហា​សន្និ​ចបា​តលើក​ទី២៣​ នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTI​) នៅ​ទីក្រុង​ Saint​ Peterabirg​ ប្រទេស​រុស្ស៊ី​ បាន​ឲ្យដឹង​ថា​ អង្គសន្និបាត​បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ក្រមសីលធម៌​ក្នុង​វិស័យ​ទេសចរណ៍​។

យោង​តាម​ខ្លឹមសារ​របស់​មហា​សន្និ​ចបា​តលើក​ទី២៣​ នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ​(UNWTI​) ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ អនុសញ្ញា​នេះ​ជា​ការ​បម្លែង​ពី​គោលការណ៍​ណែនាំ​ស្ដីពី​ក្រមសីលធម៌​ទេសចរណ៍​ ដែល​បាន​អនុវត្ត​កន្លងមក​ ដើម្បី​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពីរ​ដ្ឋ​ជាស​មា​ជិ​ក អំពី​តួនាទី​មិន​អាច​ខ្វះ​បាន​នៃ​វិស័យ​ទេសចរណ៍​ ក្នុង​ការចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ និង​បរិស្ថាន​ ក៏ដូចជា​ភាព​ថ្កុំថ្កើង​ និង​វិបុលសុខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​។

អនុសញ្ញា​នេះ​ផ្ដោត​លើ​អនុសាសន៍​ផ្ដល់​ជូន​រដ្ឋ​ជាស​មា​ជិ​ក ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដូចតទៅ​៖

• ការចូលរួម​ចំណែក​របស់​វិស័យ​ទេស​ចរ​ណ៍​ក្ន្ងការ​លើកកម្ពស់​ការយោគយល់​ ការគោរព​គ្នា​រវាង​ប្រជាពលរដ្ឋ​ និង​សង្គម​ទូទាំង​ពិភពលោក​
• វិស័យ​ទេសចរណ៍​ជា​យាន្ត​ចូលរួម​បំពេញសេចក្ដី​សុខ​សុភមង្គល​របស់​បុ​គ្គ​លម្មា​ក់ៗ​ និង​សហគមន៍​ទាំងមូល​
• វិស័យ​ទេសចរណ៍​ជា​កត្តា​ចូលរួម​ក្នុង​ការសម្រេច​ចីរ​ភា​ពប​រិស្ឋាន
​• វិស័យ​ទេសចរណ៍​ជា​វិស័យ​ប្រើប្រាស់​ធនធាន​វប្បធម៌​ និង​ជា​វិស័យ​ចូលរួម​លើកតម្កើង​វប្បធម៌​
• វិស័យ​ទេសចរណ៍​ជាសកម្ម​ភាព​មានប្រយោជន៍​ដល់​ប្រទេស​ និង​សហគមន៍​ទេសចរណ៍
​• ការទទួលខុសត្រូវ​នៃ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​
• សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​ទេសចរណ៍​
• សេរីភាព​នៃ​ការ​ធ្វើដំណើរ
​• សិទ្ធិ​របស់​បុគ្គលិក​បម្រើការ​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​។

លោក​ ថោង​ រដ្ឋ​សក្តិ​ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ថា​ នៅក្នុង​សន្និបាត​លើក​ទី២៣នេះ​ អង្គការ​ទេសចរណ៍​ពិភពលោក​ បាន​បង្ហាញ​អំពី​កំណើន​ភ្ញៀវ​ទេសចរ​ពិភពលោក​ ក្នុងរយៈពេល៦ខែ​ ដើមឆ្នាំ២០១៩​ ដោយ​ទទួល​បាន​ទេសចរ​ប្រមាណ​ ៦៧១លាន​នាក់​ ក្នុង​កំណើន​ ៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៨​។

លោក​ ថោង​ រដ្ឋ​សក្តិ​ បាន​បន្ត​ថា​ ក្នុងចំណោម​កំណើន​ទេសចរ​ដែល​ពិភពលោក​ទទួល​បាន​នោះ​ រួមមាន​៖ នៅ​តំបន់​មជ្ឈិមបូព៌ា​កើនឡើង​ ៨% នៅ​អាស៊ី​ប៉ាស៊ីហ្វិក​កើនឡើង​ ៦% នៅ​ទ្វីបអឺរ៉ុប​កើនឡើង​ ៤% នៅ​ទ្វីប​អាហ្វ្រិក​កើនឡើង​ ៣% និង​នៅ​ទ្វីបអាមេរិក​កើនឡើង​ ២%។ រី​ឯនៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ តំបន់​អាស៊ីទ​ក្សិណ​ និង​តំបន់​អាស៊ី​បូព៌ា​ ក៏​មានការ​កើនឡើង​ចាប់ពី​ ១-៥% ផង​ដែរ​។

លោក​អគ្គនាយក​បាន​បន្ថែម​ថា​ កំណើន​ទេសចរ​ពិភពលោក​ ៤% នេះ​ គឺ​ស្រប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ ដែល​បាន​ព្យាករណ៍​កាលពី​ឆ្នាំមុន​ ហើយក៏​ជា​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​។

អង្គការ​ទេសចរណ៍​ពិភពលោក​ បាន​បញ្ជាក់​ទៀត​ថា​ កត្តា​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​យ៉ាង​ដូច្នេះ​ ក៏ដោយ​សារ​មានការ​ចូលរួម​ពី​វិស័យ​ពាក់ព័ន្ធ​មួយចំនួន​ ដូចជា​ ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗត្រូវ​បាន​បង្កើត​ឡើង​ ការ​ជួយ​សម្រួល​មធ្យោបាយ​ធ្វើដំណើរ​របស់​ទេសចរ​ ពិសេស​គឺ​ការ​ធ្វើដំណើរ​តាមផ្លូវអាកាស​ គួបផ្សំ​នឹង​ថ្លៃ​សំបុត្រ​ជិះ​យន្តហោះ​ក៏​មាន​ភាពសមរម្យ​ជាង​មុន​ ហើយ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ ក៏​ត្រូវ​បាន​សម្របសម្រួល​ឱ្យ​ភាព​ងាយស្រួល​ជាង​មុន​ផង​ដែរ​។

ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អបអរសាទរ​ចំពោះ​កំណើន​នេះ​ អង្គការ​ទេសចរណ៍​ពិភពលោក​ ក៏​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ដែល​បណ្ដាលមកពី​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​មហាយក្ស​ចិន​ ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ (Brexit​) ព្រមទាំង​បញ្ហា​មួយចំនួន​ដែល​កើត​ចេញពី​បដិវត្ត​ឧស្សាហកម្ម​ ៤.០​ ផង​ដែរ​៕

រដ្ឋាភិបាល​កំពុង​រៀបចំ​ផ្លូវថ្នល់​សំ​ខាន់​ៗនៅក្នុង​ក្រុង​ព្រះសីហនុ​ឱ្យ​មានផ្លូវ​រថយន្ត​ ផ្លូវ​ម៉ូតូ​ ថ្មើរជើង​ និង​ពិការ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​នឹង​កំពុង​រៀបចំ​ផ្លូវ​សំខាន់​នៅក្នុង​ក្រុង​ព្រះសីហនុ​ បាន​នឹង​កំពុង​សិក្សា​គម្រោង​ប្លង់​ផ្លូវថ្នល់​សំ​ខាន់​ៗក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ ផ្លូវ​រថយន្ត​ ផ្លូវ​ម៉ូតូ​ ផ្លូវ​ថ្មើរជើង​ ផ្លូវ​ជន​ពិការ​ ផ្លូវ​ជិះកង់​ ប្រព័ន្ធ​លូ​ទឹកភ្លៀង​ ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ និង​បង្គោល​ភ្លើងបំភ្លឺ​តាម​ដងផ្លូវ​ដោយ​ប្រើ​ប្រព័ន្ធ​សូ​ឡា​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​គម្រោង​ប្លង់​មេ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ផ្លូវថ្នល់​សំ​ខាន់​ៗ ក្នុង​ក្រុង​ព្រះសីហនុ​ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ ក្នុង​គោលបំណង​រៀបចំ​ផ្លូវថ្នល់​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កាន់តែ​ប្រសើរ​ឡើង​មួយទៀត​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ទទួលការ​ឯកភាព​លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ១០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ពី​វិស័យ​ឯកជន​ប្រមាណ៤០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​ ដើម្បី​ស្តារ​និង​ជួសជុល​ថែទាំ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន២២ខ្សែ​ ដែល​ទទួលរង​ការខូចខាត​ ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន​ ១០០លាន​ដុល្លារ​អាមេរិក​ និង​ណែនាំ​ឲ្យ​អនុវត្ត​គោលការណ៍​ «យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» ចំពោះ​ការស្ថាបនា​ ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។

មន្ត្រី​ជាន់ខ្ពស់​នៃ​រា​ជរ​ដ្ខា​ភិបាល​កម្ពុជា​ធ្លាប់​បានឱ្យ​ដឹង​ថា​ ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ទៅលើ​ខេត្ត​ព្រះ​ស៊ី​ហនុ​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ឲ្យ​ កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ តាម​សេចក្តី​ត្រូវការ​ចាំបាច់​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ​, និង​យន្តការ​នៃ​ការអនុវត្ត​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ ចំពោះ​ការ​ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ សំណង់​ប្រកបដោយ​គុណភាព​ ទាន់ពេល​វេលា​ក៏ដូចជា​ តម្លៃ​នៃ​ថវិកា​៕

មនុស្ស​រាប់ពាន់​នាក់​នៅតែ​គ្មាន​ថាមពល​និង​ទឹក​ប្រើ​នៅក្នុង​ទីក្រុង​តូក្យូ​រយៈ​បួន​ថ្ងៃ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង

0

ដោយ​ Donald​ Lee​

ជប៉ុន​៖​ ប្រជាជន​រាប់ពាន់​នាក់​នៅតែ​មិនទាន់​មាន​ថាមពល​ និង​អគ្គិសនី​នៅ​ និង​ជុំវិញ​ទីក្រុង​តូក្យូ​រយៈពេល៤ថ្ងៃ​ បន្ទាប់ពី​ព្យុះ​ Faxai​ បាន​វាយលុក​ទីក្រុង​នេះ​ ខណៈ​ការ​ផ្គត់ផ្គង់​ជំនួយ​កំពុង​បោកបក់​ទៅ​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​។

សារព័ត៌​មា​នក្យូ​ដូ​បាន​រាយការណ៍​ថា​ ប្រជាជន​ជាង ៣០០​,០០០​ នាក់​នៅតែ​គ្មាន​ថាមពល​ ហើយ២០​,០០០គ្រួសារ​ទៀត​គ្មាន​ទឹក​ប្រើប្រាស់​។

ព្យុះ​ Faxai​ បាន​បោកបក់​ចូល​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃច័ន្ទ​ ដោយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​សាធារណៈ​ និង​ឧបករណ៍​ប្រើប្រាស់​។ មនុស្ស​ជិត​មួយ​លាន​នាក់​មិន​ទទួល​បាន​អគ្គិសនី​នៅក្នុង​អាណាខេត្ត​ជុំវិញ​ទីក្រុង​តូក្យូ​ បន្ទាប់ពី​ព្យុះ​។

ជើងហោះហើរ​ជាង១០០​ ត្រូវ​បាន​លុបចោល​កាលពី​ថ្ងៃច័ន្ទ​ ហើយ​មនុស្ស​ជាង​ ១៣​,០០០នាក់​ មិន​អាច​ចាកចេញ​ពី​អាកាសយាន​ដ្ឋាន​ណា​រី​តា​ នៃ​ទីក្រុង​តូក្យូ​ បន្ទាប់ពី​សេវាកម្ម​រថភ្លើង​ត្រូវ​បាន​លុបចោល​។

អ្នកដំណើរ​ជិត៣លាន​នាក់​រង​ផល​ប៉ះពាល់​ ដោយសារ​ការ​ឈប់​ផ្អាក់​រថភ្លើង​ និង​ការ​ពន្យារពេល​នៅ​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃច័ន្ទ​៕

កម្ពុជា​-ឡាវ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ក្រុង​ និង​ខេត្ត​ចំនួន៤​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​-ឡាវ​ បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទីក្រុង​សម្ព័ន្ធ​មេត្រី​ រវាង​រាជធានី​ភ្នំពេញ​ និង​វៀង​ចន្ទ​ និង​រវាង​ខេត្តសៀមរាប​ និង​ខេត្ត​ចំប៉ា​សាក់​ ដើម្បី​ផ្លាស់​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វប្បធម៌​។

គម្រោង​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ក្រុង​ និង​ខេត្ត​នៃ​ប្រទេស​ទាំងពីរ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ នៅ​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ លោក​ ថង​លូន​ ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ​ និង​សម្តេច​អគ្គមហាសេនា​បន​តី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បញ្ជាក់​សារ​ជាថ្មី​ អំពី​សារៈសំខាន់​នៃ​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ តាមរយៈ​កិច្ចប្រឹងប្រែង​រួមគ្នា​ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ ហើយ​ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ដូចជា​ វិស័យ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជលូ​តុ​វិទ្យា​ និង​បរិស្ថាន​។

ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា​ ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ផ្នែក​សង្គម​-វប្បធម៌​ ដែល​រួមមាន​សុខុមាលភាព​សង្គម​ អប់រំ​ និងកីឡា​ ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍​ ការ​ថែរក្សា​សុខភាព​ និង​យុវជន​ ដែល​មិន​ត្រឹមតែ​ជួយ​គាំទ្រ​ដល់​ទំនាក់ទំនង​ លើ​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​លើកកម្ពស់​ ស្មារតី​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ​ផង​ដែរ​។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ថាមពល​ ជាពិសេស​តាមរយៈ​ការ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​លើ​វិស័យ​ថាមពល​អគ្គិសនី​ ដែល​ផលិត​ពី​ប្រភព​វារីអគ្គិសនី​នៅ​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ និង​ប្រភព​ថាម​ពល​ផ្សេង​ៗទៀត​។ ក្នុង​ន័យ​នេះ​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងសងខាង​ ធានា​ថា​ ការសាងសង់​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​រវាង​កម្ពុជា​ និង​ឡាវ​ នឹង​ត្រូវ​បាន​រួចរាល់​តាម​ការព្រមព្រៀង​គ្នា​និង​ស្របតាម​ផែនការ​។

​ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​នូវ​បំណង​រួម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ថាមពល​ថ្នាក់​តំបន់​ ហើយ​យល់ស្រប​គ្នា​ថា​ ពាណិជ្ជកម្ម​ថាមពល​រវាង​កម្ពុជា​ ឡាវ​ និង​វៀតណាម​ អាច​នឹង​ជំរុញ​បាន​ តាមរយៈ​ការបង្កើត​នូវ​បណ្តាញ​បញ្ជូន​អគ្គិសនី​រួម​នៃ​ប្រទេស​ទាំង​បី​។

លើស​ពីនេះ​ទៀត​ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​មន្រ្តី​រៀង​ៗខ្លួន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឱ្យធ្វើ​ការ​ជួប​ប្រជុំ​ និង​ពិគ្រោះ​យោបល់​គ្នា​ជាប្រចាំ​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ និង​ជួយគ្នា​ទៅវិញទៅមក​ លើ​គ្រប់​វិស័យ​ ដែល​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​។

ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ដ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ នៅក្នុង​ក្របខ័ណ្ឌ​អនុ​តំបន់​ និង​យន្ដ​ការ​តំបន់​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ អោយ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ និង​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការ​អនុវត្ដ​នូវ​កិច្ច​ព្រមព្រៀង​ ដែល​មានស្រាប់​ ពិសេស​ នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​បតិ្តការ​តំបន់​អភិវឌ្ឍ​ត្រីកោណ​ កម្ពុជា​-ឡាវ​-វៀតណាម​៕