តើ​ការចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​មាន​និ​តិ​វិធី​បែប​ណា​?

0

ដោយ​នៅ ​ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ គេហទំព័រ​ Propertyarea.asia​ សូម​លើកយក​ចំណេះដឹង​ថ្មី​មួយទៀត​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ពិសេស​ចំណ​ដឹង​លើ​ការ​ចុះ​បញ្ជី​រដីធ្លី​នៅ​កម្ពុជា​។

យោង​អនុក្រឹត្យ​លេខ៤៦​ និង​លេខ៤៧​ ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ៣១​ ខែឧសភា​ ឆ្នាំ២០០២​។ ក្នុង​ក្របខ័ណ្ឌ​គតិយុត្តិ​មាន​ទម្រង់​ពីរ​នៃ​ការចុះបញ្ជី​ដីធ្លី​ គឺ​ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ និង​ការចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​។ តែ​នៅ​ចំនុច​នេះ​យើងខ្ញុំ​សូម​លើកយក​ពី​នីតិវិធី​ក្នុង​ការ​ ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​។

ការចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​នេះ​ ម្ចាស់​កម្មសិទ្ធិ​អាច​ធ្វើ​ស្នើសុំ​ធ្វើ​ប័ណ្ណ​នេះ​បាន​ ប៉ុន្តែ​មានតម្លៃ​ថ្លៃ​តាម​តម្លៃ​ ដែល​បាន​កំណត់​ដោយ​ក្រសួង​ ទៅតាម​ទីតាំង​ដី​តាំងនៅ​ ហើយ​ប្រជាជន​ភាគច្រើន​ ច្រើន​មិន​មានលទ្ធភាព​ធ្វើ​ប័ណ្ណ​នេះ​ទុក​នោះ​ទេ​ បើ​មិន​មាន​តម្រូវការ​ចាំបាច់ក្នុង​ការលក់ដូរ​។ ការចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​នេះ​ អាច​ចែក​ជា៣ដំណាក់​សំខាន់​ឬជា៥ដំណាក់កាល​។

១. ការ​ដាក់ពាក្យ​ស្នុំ​សុំ​ចុះបញ្ជី​ដីធ្លី​

ដំបូង​ម្ចាស់ដី​ ត្រូវ​ដាក់ពាក្យសុំ​ទៅ​ការិយាល័យភូមិបាល​ស្រុក​ /ខ័ណ្ឌ​ តាមរយៈ​មេឃុំ​/ចៅសង្កាត់​ ដែល​ដី​នោះ​តាំងនៅ​។ មេឃុំ​/ចៅសង្កាត់​ នឹង​ត្រូវ​ធ្វើការ​បញ្ជាក់​លើ​ចំណុច​មួយចំនួន​របស់​ម្ចាស់ដី​និង​អត្ដ​សញ្ញាណ​នៃ​ការប្រើ​ប្រាស់​ដី​។

២. ក្រុមការងារ​ប្រតិបត្តិ​

បន្ទាប់ពី​បាន​ទទួលការ​បញ្ជាក់​ពី​មេឃុំ​ឬចៅសង្កាត់​ ដំណាក់កាល​បន្ទាប់​ គឺ​ការ​ស្នើសុំ​ទៅ​សាលាស្រុក​/ខ័ណ្ឌ​ដែល​ដី​តាំងនៅ​ ដើម្បី​មន្រ្តី​សុរិយោដី​ស្រុក​ចុះ​វាស់វែង​និង​កំណត់​ព្រំ​ដី​។

ជា​ធម្មតា​ នៅមុន​ពេល​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ ក៏​មានការ​ជូនដំណឹង​ជា​សាធារណៈ​ ១៤ថ្ងៃមុន​ពេល​ចុះ​វាស់​ដើម្បី​ភាគី​ពាក់ព័ន្ធ​ចូលរួម​ ឬតវ៉ា​។ នៅក្នុង​ការវាស់វែង​នេះ​ ម្ចាស់​កម្ម​សិ​ទិ្ធ​ និង​ម្ចាស់ដី​ដែល​មាន​ព្រំប្រទល់​ជាប់គ្នា​ រួម​ជាមួយ​សុរិយោដី​ សហការ​ដើម្បី​វាស់វែង​ដី​ ដោយមាន​ការ​ឯកភាព​ទាំងសងខាង​ក្រោយ​មក​មន្រ្ដី​ នឹង​មាន​គូស​ចេញ​ជា​ប្លង់​ក្បាលដី​។

៣. ការ​បិទផ្សាយ​ជា​សាធារណៈ​

នៅក្នុង​ការ​កសាង​ប្លង់​សុរិយោដី​នេះ​ សាលាស្រុក​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ នៅ​ក្រោយពេល​គូស​ប្លង់​សុរិយោដី​រួចហើយ​ ក៏​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជាថ្មី​ម្តង​ទៀត​ អំពី​ប្លង់ដី​ និង​អត្តសញ្ញាណ​ម្ចាស់ដី​រយៈពេល៣០ថ្ងៃ​ ដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​មាន​សិទ្ធិជំទាស់​ ឬធ្វើការ​តវ៉ា​។

៤. មន្រ្ដី​ពិនិត្យ​និង​សម្រេច​

ប្រសិនបើ​គ្មាន​ការ​តវ៉ា​ណាមួយ​ទេ​នោះ​អាជ្ញាធរ​ស្រុក​/ខ័ណ្ឌ​ នឹង​រៀបចំ​ធ្វើ​របាយការណ៍​ ទៅ​ឲ្យ​សុរិយោដី​ថ្នាក់​ខេត្ត​/ក្រុង​ជា​អ្នកពិនិត្យ​សម្រេច​ជាចុងក្រោយ​។

៥. ការ​ប្រគល់​ប័ណ្ណ​

ជា​ដំណាក់កាល​ចុងក្រោយ​ដែល​ម្ចាស់​សា​ម៉ី​ ត្រូវ​ទៅ​ទទួលយក​ប័ណ្ណ​កាន់កាប់​ដីធ្លី​(ប្លង់​រឹង​)ដោយ​ផ្ទាល់​ នៅ​សុរិយោដី​ខេត្ត​/ក្រុង​ដែល​តាំងនៅ​ ដោយមាន​ការ​ផ្តិត​មេដៃ​ទទួលយក​ជាដើម​៕

រដ្ឋាភិបាល​បញ្ជាក់​ថា​ បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ KrisEnergy​ មិន​រាំងស្ទះ​ដល់​ការ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ បញ្ហា​បំណុល​របស់​ក្រុមហ៊ុន​ KrisEnergy​ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ លើ​ការ​បូម​ប្រេងកាត​ប្លុក ​A របស់​កម្ពុជា​ នឹង​មិន​ប៉ះពាល់​ដល់​ការ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​របស់​កម្ពុជា​នោះ​ឡើយ​។

ក្រុមហ៊ុន ​KrisEnergy​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ ព្យាយាម​ស្តារ​បំណុល​ជិត ៥០០លាន​ដុល្លារ​អាមេរិក​ បន្ទាប់ពី​បាន​ជួបបញ្ហា និងដោះស្រាយបំណុល​ កាលពី​ខែសីហា​។ នេះ​យោង​តាម​របាយ​ការ​សារព័ត៌មាន​ Strait​ Times​ ដែល​មាន​មូលដ្ឋាន​របស់​សឹង​បូរី​។

លោក​ ម៉េ​ង សក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ នៅ​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៩​ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh​ News​ ថា​ “បញ្ហា​កំណែទម្រង់​បំណុល​ហិរញ្ញប្បទាន​របស់​ KrisEnergy​ នឹង​មិន​ប៉ះពាល់​ ឬរាំងស្ទះ​ដល់​ការ​ឈាន​ ទៅ​ចាប់ផ្តើម​ផលិតកម្ម​ប្រេងឆៅ​របស់​កម្ពុជា​ទេ​”។

លោក​បាន​បន្ត​ថា​ “យើង​មានការ​បា​រម្ភ​ខ្លះ​ៗពីក​ត្តា​អាកាសធាតុ​ ដែល​អាច​បង្ក​ឧបសគ្គ​ខ្លះ​ដល់​សុវត្ថិភាព​ និង​ដំណើរការ​សាងសង់​ស្ថានីយ​អណ្តូង​ប្រេង​។ ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ដំណើរការ​អនុវត្ត​គម្រោង​នៅតែ​មាន​វឌ្ឍនភាព​ទៅមុខ​ជា​ធម្មតា​ តាម​ផែនការ​គ្រោងទុក​ ពុំ​មានការ​រាំងស្ទះ​គួរ​កត់សំគាល់​ទេ​”។

តំបន់​ប្លុក​ A ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផលិត​ប្រេងឆៅ​ដំបូង​នៅ​កម្ពុជា​ នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​កំពុង​ចាប់ផ្តើម​សង្ស័យ​ថា​ ក្រុមហ៊ុន​នេះ​នឹង​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​ នៅពេល​ដែល​ខ្លួន​កំពុង​ព្យាយាម​ជាមួយ​ការ​សង​ប្រាក់​ រាប់​រយ​លាន​ដុល្លារ​ដល់​ធនាគារ​និង​ម្ចាស់បំណុល​បរទេស​។

ក្រុមហ៊ុន​នេះ​ បាន​ជាប់​គាំង​ជា​បំណុល​ចំនួន៤៧៦​,៨លាន​ដុល្លារ​ ហើយ​បាន​បញ្ឈប់​ការ​សង​ប្រាក់កម្ចី​ និង​ការប្រាក់​ចាប់តាំងពី​ខែ​ សីហា​។

របាយការណ៍​របស់​ក្រម​ហ៊ុន​ Fitch​ Solutions​ Macro​ Research​ បាន​លើកឡើង​ថា​ “ផែនការ​របស់​កម្ពុជា​ ដើម្បី​ផលិត​ប្រេងឆៅ​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ២០២០​ ហាក់ដូចជា​នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​ឧបសគ្គ​ បន្ទាប់ពី​ក្រុមហ៊ុន​ KrisEnergy​ របស់​ប្រទេស​សឹង្ហ​បូរី​បាន​ប្រកាស​ជួបបញ្ហាបំណុល​កាលពី​ខែ​ សីហា​ចំ​ពេល​តម្លៃ​ប្រេង​ទាប​ និង​ផលិតកម្ម​ប្រេង​និង​ឧស្ម័ន​ចុះ​ខ្សោយ​”។

ក្រុមហ៊ុន​ KrisEnergy​ បាន​ស្នើសុំ​ការ​ការពារ​ពី​តុលាការ​រយៈពេល៦ខែ​ ពី​ធនាគារ​ និង​ម្ចាស់បំណុល​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​នៅ​ឯស​វនា​ការ​កាលពី​ថ្ងៃច័ន្ទ​។

តុលាការ​សឹង្ហ​បូរី​ បាន​បដិសេធ​សំណើ​រយៈពេល៦ខែ​ និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ស្តារ​បំណុល​ឡើងវិញ​ក្នុងរយៈ ពេល៣ខែ​៕

ចិន​ប្រើប្រាស់​រូបិយប័ណ្ណ​ខ្លួន​ជា​អាវុធ​ក្នុង​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ សេដ្ឋវិទូ​បាន​អះអាង​ថា​ រដ្ឋាភិបាល​ចិន​កំពុង​បញ្ចុះតម្លៃ​ប្រា​ក់យ័ន​ ដើម្បី​ឆ្លើយតប​នឹង​ពន្ធ​អាមេរិក​ ដែល​នឹង​ដាក់​ពន្ធ​លើ​ទំនិញ​ទាំងអស់​ ដែល​ចេញ​មក​ពី​ចិនដីគោក​។

អ្នកវិភាគ​ហិរញ្ញវត្ថុ​ព្យាករណ៍​ថា​ ប្រា​ក់យ័​ននឹង​ចុះថោក​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ ដោយ​តម្លៃ​ប្រា​ក់យ័​ននឹង​កើន​ដល់៧យ័ន​ ទើប​ស្មើនឹង១ដុល្លារ​អាមេរិក​រហូតដល់​ដំណាច់ឆ្នាំ​។

ការ​ធ្លាក់ចុះ​តម្លៃ​ប្រា​ក់យ័ន​ជួយ​ដល់​ក្រុមហ៊ុន​ ដែល​នាំចេញ​ពី​ប្រទេស​ចិន​ ដោយ​បន្ថយ​តម្លៃ​នៃ​ការនាំចេញ​ និង​ផ្តល់​ឱ្យ​ក្រុមហ៊ុន​នូវ​អត្ថ​ប្រយោជន៍​ប្រកួតប្រជែង​ នឹង​ក្រុមហ៊ុន​ដែល​នាំចេញ​ទៅក្រៅ​ប្រទេស​។

ប្រា​ក់យ័​នបាន​ធ្លាក់​ដល់កម្រិត​ទាប​មួយ​ មិនធ្លាប់​មាន​ក្នុងរយៈពេល១០ឆ្នាំ​ នៅក្នុង​អ្វី​ដែល​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​ជាច្រើន​ បាន​ដាក់ឈ្មោះ​ថា​ជា​ “ការរៀបចំ​រូបិយវត្ថុ​”។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ធ្វី​តធឺ​ថា​ “ចិន​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ពួកគេ​ នៅ​កម្រិតទាប​មួយ​ជា​ប្រវត្តិសាស្ត្រ​”។លោក​បាន​បន្ថែម​ថា​ “វា​ត្រូវ​បាន​គេ​ហៅថា​“ការ​កេង​ចំណេញ​រូបិយវត្ថុ​”។

អ្នកវិភាគ​ហិរញ្ញវត្ថុ​បាន​ឯកភាព​គ្នា​ថា​ រដ្ឋាភិបាល​ចិន​រៀបចំ​អត្រា​រូបិយប័ណ្ណ​ ជា​អាវុធ​យុទ្ធសាស្ត្រ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក​ Eric​ Fishwick​ សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ CLSA​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​ថា​ “ក្រឡេក​មើល​របៀប​ដែល​ការ​ជួញដូរ​រូបិយប័ណ្ណ​ វា​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ វា​កំពុង​ត្រូវ​បាន​ប្រើជា​មធ្យោបាយ​មួយ​ដើម្បី​ទូទាត់​ផល​ប៉ះពាល់​នៃ​ពន្ធគយ​”។

លោក​បាន​បន្ថែម​ថា​“ ប្រា​ក់យ័ន​ត្រូវ​បាន​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ នៅពេល​ណា​ដែល​អាមេរិក​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្ពស់​”៕

មន្ត្រី​ជាន់ខ្ពស់ក្រសួង​រៀបចំ​ដែនដី​ គាំទ្រ​ការ​ផ្សព្វផ្សាយ​របស់គេហទំព័រ​ Propertyarea.asia​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូ​នី​យក​ម្ម​ និង​សំណង់​បាន​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​Propertyarea.asia​ ដែល​ជា​គេហទំព័រ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

ក្នុង​ឱកាស​អនុញ្ញាត្ត​ឲ្យ​លោ​កយិន​ លាង​គង់​ ស្ថាបនិក​ និង​អគ្គនាយក​គេហទំព័រ ​Propertyarea.asia​ និង​សហការី​ចូល​ជួប​សម្តែង​ការគួរសម​ និង​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួង​ លោក​លាង​ មុ​នី​រី​ទ្ឋ​រដ្ឋលេខាធិការ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ផ្តល់​អនុសាស​ន៍​ល្អ​ៗជាច្រើន​ដល់​ថ្នាក់ដឹកនាំ​គេហទំព័រ​ និង​សហការី​ ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ព័ត៌មាន​ពិត​ មាន​សុ​ក្រិត​ភាព​ដល់​សាធារណៈ​ជន​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ​។

លោក​បន្ត​ថា​ កន្លងមក​មន្រ្តី​ក្រសួង​ដែនដី​បាន​យក​ព័ត៌មាន​ ពី​គេហទំព័រ​នេះ​ទៅ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​ និង​មន្រ្តី​ក្រសួង​បាន​សិក្សា​ស្វែងយល់​ផង​ដែរ​ ពិសេស​លោក​សង្កេតឃើញ​ថា​ គេហទំព័រ​នេះ​សរសេរ​ព័ត៌មាន​បាន​ល្អ​ មាន​សុ​ក្រិត​ភាព​ ដោយ​មិន​មានការ​បំភ្លៃ​ព័ត៌មាន​ណាមួយ​ នាំឲ្យ​សាធារណៈ​ជន​មានការ​យល់​ច្រឡំ​ឡើយ​។

លោក​លាង​ មុ​នី​រិទ្ឋ​ក៏បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គេហទំព័រ​នេះ​ បន្ត​រក្សា​នូវ​គុណភាព​ព័ត៌មាន​ ដែល​មាន​សុ​ក្រិត​ភាព​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សាធារណៈ​ជន​បន្ត​ទៀត​ ដើម្បី​ផ្តល់​ជា​គុណ​តម្លៃ​ដល់​ក្រុមហ៊ុន​ផង​ ដល់​សាធារណៈ​ជន​ផង​ និង​ប្រទេសជាតិ​ផង​។

ជាមួយគ្នា​នេះ​ លោ​កយិន​ លាង​គង់​បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ពី​ប្រវត្តិ​នៃ​ការ​កកើត​នូវ​គេហទំព័រ​នេះ​ ពិសេស​ពី​ផែនការ​និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សារព័ត៌មាន​មួយ​នេះ​ដើរតួ​នាទី​ជា​កញ្ចក់ឆ្លុះ​បញ្ចាំង​នូវ​ការពិត​របស់​សង្គម​ ពិសេស​ផ្តល់​នូវ​ព័ត៌មាន​ពិត​ និង​មាន​សុ​ក្រិត​ភាព​ ដែល​សារ​ធា​ណៈ​ជន​ និង​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​អាចយ​កទៅ​ប្រើប្រាស់​ដើម្បី​ធ្វើជា​មូលដ្ឋាន​វិភាគ​ ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​។

លោក​បន្ត​ថា​ គេហទំព័រ​ Propertyarea.asia​ បាន​កើន​បុគ្គលិក​ពី៤នាក់​ ដល់១២នាក់​ និង​បាន​ពង្រីក​ការ​ផ្សព្វផ្សាយ​ជា​ពីរ​ភាសា​គឺ​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ទៅ​កាន់់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ និង​ប្រព័​ន្ឋ​អន​ឡាញ​ (youtube​) ផង​ដែរ​។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ គេហទំព័រ​របស់​យើង​បាន​ក្លាយជា​វេទិកា​ផ្សព្វផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច​ ពិសេស​វិស័យ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ ដោយ​ចំនួន​អ្នកអាន​បាន​កើន​ចន្លោះ១៥​,០០០​ ទៅ២០​,០០០នាក់​ក្នុង​មួយថ្ងៃ​។

លោ​កយិន​ លាង​គង់​ក៏បាន​ជម្រាប​ថ្នាក់ដឹកនាំ​ក្រសួង​ ពី​ចក្ខ​វិស័យ​របស់​គេហទំព័រ​នេះ​ទៅ​ថ្ងៃ​អនាគត​ ដោយចង់​ប្រែក្លាយ​គេហទំព័រ​នេះ​ជា​វេទិកា​របស់​ជាតិ​ ដែល​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​អាច​ប្រើប្រាស់​ និង​អាន​ព័ត៌មាន​ដើម្បី​យក​ធ្វើជា​មូលដ្ឋាន​នៃ​ការពង្រីក​ចំណេះដឹង​ និង​មូលដ្ឋាន​នៃ​ការ​ត្រិះរិះ​ពិចារណា​ និង​វិភាគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បំពុល​ពី​ព័ត៌មាន​ក្លែងក្លាយ​។

ជា​ការ​ឆ្លើយតប​លោក​លាង​ មុ​នី​រិទ្ឋ​បាន​កោតសរសើរ​ដល់​គេហទំព័រ​នេះ​ ដែល​បាន​ផ្តល់​នូវ​ព័ត៌មាន​ពិត​ជាក់លាក់​ ដោយ​ឈរ​លើ​មូលដ្ឋាន​វិភាគ​ សុ​ក្រិត​មិន​លំអៀង​ និង​ជា​បណ្តាញ​ព័ត៌មាន​ ដែល​បាន​ផ្សព្វផ្សាយ​ពី​ចំណេះ​ដឹង​ថ្មី​ៗ និង​ពី​គំរោង​អភិវឌ្ឍ​ន៍​ធំៗ​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​ជូន​ឲ្យ​សាធារណៈ​ជន​បាន​សិក្សា​ស្វែងយល់​៕

បណ្តា​ប្រទេស​ CLMV​ បាន​ព្រមព្រៀង​គ្នា​លើ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ (CLMV​) បាន​ព្រមព្រៀង​លើ​ក្របខ័ណ្ឌ​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​នឹង​ត្រូវ​ដាក់​ជូន​មេដឹកនាំ​របស់​ CLMV​ ដើម្បី​អនុម័ត​នៅ​ឆ្នាំក្រោយ​។ នេះ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រកាស​នៅ​ថ្ងៃពុធ​ នេះ​។

ការប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ CLMV​ លើក​ទី​ ១១​ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​ ៥១​ នៃ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ៥-៨ ខែកញ្ញា​នៅ​ទីក្រុង​បាងកក​។

ក្របខ័ណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​ CLMV​ នឹង​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​ ដើម្បី​អនុម័ត​នៅ​ឯកិច្ចប្រជុំ​កំពូល​ CLMV ​លើក​ទី១០​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំក្រោយ​នៅ​ប្រទេស​ឡាវ​។

ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ផ្តោត​លើ​ធាតុ៣រួមមាន​ ការ​តភ្ជាប់​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ វិធានការ​ដើម្បី​ទាក់ទាញ​កម្មករ​ជំនាញ​ និង​ការ​វិនិយោគ​ក្នុង​វិស័យ​ ដូចជា​ កសិកម្ម​ អាហារ​ និង​ទេសចរណ៍​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ CLMV​ ដែល​ដឹកនាំ​ដោយ​ប្រទេស​កម្ពុជា​ និង​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​ ចូលរួម​ដោយ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ និង​គណៈប្រតិភូ​មក​ពី​ប្រទេស​ CLMV​ ក៏​ ដូចជា​លេខាធិការ​ដ្ឋាន​អាស៊ាន​។

នៅក្នុង​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រី​បាន​ពិភាក្សា​ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ CLMV​ ឆ្នាំ​ ២០១៧​-២០១៨​ និង​ ២០១៩​-២០២០​។

ដោយឡែក​ គម្រោង​ទាំងពីរ​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​ គឺ​ទេសចរណ៍​អេ​ឡិច​ត្រូ​និច​ ដែល​ជា​វិធី​សាស្រ្ត​ច្នៃប្រឌិត​ថ្មី​មួយ​ សម្រាប់​សហគ្រាស​ទេសចរណ៍​ខ្នាត​តូច​ និង​មធ្យម​នៅក្នុង​ប្រទេស​ CLMV​ និង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ស្តី​ពី​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​៕

ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ទទួលយក​សំណើ​ពី​វិស័យ​ឯកជន​ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​សំណង់​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ទទួលយក​ និង​សន្យា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​។នេះ​បើ​តាម​លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​។

កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ទី១៣ផ្នែក​សំណង់​នេះ​ បាន​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ កិច្ចប្រជុំ​នេះ​ ក៏​មានការ​ចូលរួម​ពី​អ្នកឧកញ៉ា​គិត​ ម៉េ​ងប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ឧកញ៉ា​លី​ ហួរ​សហប្រធាន​ក្រុមការងារ​ទី១៣​ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១២​ កញ្ញា​នេះ​។

ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ ក្រុមការងារ​វិស័យ​ឯកជន​បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​វិស័យ​សំណង់​ និង​អចល​ទ្រព្យ​ ដូចជា​ និ​តិ​វិធី​យឺតយ៉ាវ​នៃ​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​សាងសង់​ និង​អាជ្ញាប័ណ្ណ​ពាក់​ព័ន្ឋនានា​ ដើម្បី​ជូន​ក្រសួង​ជួយ​សម្រួល​និង​ដោះស្រាយ​។

លោក​ឧកញ៉ា​លី​ ហួរ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ក្រុមការងារ​ទី១៣បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ ជូន​លោក​ឧបនាយក​រដ្ឋមន្រ្តី​បានដឹង​ និង​ជួយ​ដោះស្រាយ​ ដែល​ជាល​ទ្ឋ​ផល​ គឺ​ក្រសួង​សន្យា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ជួយ​សម្រប​សម្រូ​លលើ​ការងារ​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ពិសេស​ពង្រឹង​បាន​នូវ​បទដ្ឋាន​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​ទី១៣ដែល​មាន​ខ្ញុំ​ជា​សហប្រធាន​ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​និង​អភិវឌ្ឍន៍​វិស័យ​នេះ​ ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​គុណភាព​ និង​ប្រសិ​ទ្ឋ​ភាព​ខ្ពស់​”។

ជាមួយគ្នា​នេះ​លោក​ ឧក​ញ្ញា​ លឹម​ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បានឱ្យ​ដឹងផង​ដែរ​ថា​ ​នៅក្នុង​ជំនួប​នេះ​ដែរ​ ខាង​វិស័យ​ឯកជន​បាន​លើកយក​បញ្ហា​ចំនួន៥​ ដាក់​ជូន​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សម​ណង់​ ដើម្បី​ដោះស្រាយ​នូវ​ទុក្ខ​លំ​បាក់​របស់​វិស័យ​ឯកជន​។

បញ្ហា​ទាំង៥នេះ​ រួមមាន​ ទី១​ បញ្ហា​ភាពយឺត​យ៉ាវ​ដោយសារ​កង្វះ​មន្រ្តី​ធ្វើការ​ ទី២​ បញ្ហា​ស្នើសុំ​ច្រកចេញ​ចូល​តែមួយ​ ទី៣បញ្ហា​បាត់បង់​កន្លែង​រំដោះ​ប្រព័ន្ធ​ទឹក​ និង​ ប្រព័ន្ធ​អគ្គីស​នី​ តាម​បណ្តា​ដងផ្លូវ​ជាតិ​មួយចំនួន​ ទី៤​ បញ្ហា​ការ​ស្នើសុំ​ច្បាប់​សាងសង់​ និង​ទី៥​ បញ្ហា​ការ​សុំ​អាជ្ញាប័ណ្ណ​លក់​ និង​បញ្ហា​ផ្សេង​ៗមួយចំនួន​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បន្ត​ថា​ “បញ្ហា​ទាំងនេះ​ ត្រូវ​បានទេ​សរ​ដ្ឋ​មន្ត្រី​ ​ជា​សុ​ផា​រ៉ា​ ទទួលតាម​ការ​ស្នើសុំ​របស់​វិស័យ​ឯកជន​ ជាពិសេស​វិស័យ​ឯក​ជនយ​ទៅ​ដោះស្រាយ​ជា​បណ្តើរ​ៗ”។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​នឹង​បង្កើត​ក្រុមការងារ​ ក្នុង​ការបង្កើត​យន្តការ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន​ ជាមួយ​ក្រសួង​ក្នុង​គោលបំណង​ដោះស្រាយ​ទៅតាម​ជំ​នា​ញរួ​មាន​សូរិ​យោ​ដី​ សំណង់​ និង​វិវាទ​លើ​បញ្ហា​ផ្សេង​ៗ ហើយ​អ្វី​ៗទាំងអស់​នេះ​ គឺជា​ការ​ចង់បាន​របស់​វិស័យ​ឯកជន​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅក្នុង​ខណ្ឌ​សែនសុខ​

0

ដោយ​រ៉ា​ ណេត​

ភ្នំពេញ៖​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​ នឹង​បង្ហាញ​ខ្លួ​នៅ​តាម​មហាវិថី​ហាណូយ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ទី​ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​សំណង់​បុរី​លំនៅ​ដ្ឋាន​បាន​រីកចម្រើន​យ៉ាង​លឿន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

បច្ចុប្បន្ន​នេះ​ បាន​ក្លាយជា​តំបន់​ដែល​មាន​ប្រជាប្រិយ​ភាព​ លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ ស្រប​ពេល​ដែល​កំណើន​ប្រជាសាស្ត្រ​បាន​ចូល​ទៅ​រស់នៅ​កាន់តែ​ច្រើន​ រួម​ជាមួយនឹង​វត្តមាន​នៃ​ផ្សារ​ទំនើប​នានា​ផង​ដែរ​។ បន្ថែម​ពីនេះ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​ចាប់​ដំណើរការ​ ដែល​កាន់តែ​ជួយ​ជំរុញ​ ឱ្យ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​មួយ​នេះ​ កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ថែមទៀត​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយទៀត​ ដែល​មានឈ្មោះ​ថា​ B2B​ Park​ មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ហាណូយ​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ នឹង​ចាប់ផ្តើម​ដំណើរការ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។

លោក​ ព្រឿង​ វិបុល​ ប្រធាន​ផ្នែក​ជួល​ទីតាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ គម្រោង​មួយ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយ​អ្នកជំនួញ​ក្នុង​ស្រុក​សុទ្ធសាធ​ និង​ផ្តោត​សំខាន់​ទៅលើ​អតិថិជន​កម្រិ​តធម្យម​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ជាមួយនឹង​កិច្ច​ចាប់ផ្តើម​ដំណើរការ​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​ មជ្ឈមណ្ឌល​ B2B​ Park​ ដែល​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ជាង២៨០០០​ ម៉ែត្រការ៉េ​ ត្រូវ​បាន​បែងចែក​ជា​ផ្នែក​ផ្សេង​ៗពីគ្នា​ច្រើន​ ដើម្បី​តម្រូវ​ទៅតាម​សេចក្ដី​ត្រូវការ​របស់​អតិជន​ រួមមាន​ដូចជា​ជាន់​សម្រាប់​លក់ទំនិញ​ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ ជាន់​លក់​សម្ភារៈ​ និង​ឧបករណ៍​ប្រើប្រាស់​អេ​ឡិច​ត្រូ​និច​ ជាន់​សម្រាប់​ពិព័រណ៍​ផលិតផល​ ជាន់​សម្រាប់​ជួល​ជា​ការិយាល័យ​ ​; ជាន់​លក់​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ចំរុះ​ និង​ជាន់​ Sky​ Bar​។

​បន្ថែម​ពីនេះ​ B2B​ Park​ ក៏​មានការ​រោងកុន​ទំនើប​ កន្លែង​អង្គុយ​លំ​ហែរ​កាយ​ និ​ហង​ទេសចរណ៍​កម្សាន្ត​ ជាមួយនឹង​សួនច្បារ​ដ៏​ស្រស់​ស្អាត​យ៉ាង​ធំ​ទូលាយ​។ ជាមួយនឹង​ការ​ត្រៀមខ្លួន​ចាប់​ដំណើរការ​នៅពេល​ខាងមុខនេះ​ លោក​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ថា​ នឹង​ទទួល​បានការ​គាំទ្រ​ ពីសំណាក់​អតិថិជន​ច្រើន​ជាក់ជា​មិនខាន​ ដោយសារតែ​ចំណែក​ទីផ្សារ​ ដែល​ស្ថិតនៅ​ក្នុង​គោលដៅ​របស់​មជ្ឈមណ្ឌល​ B2B​ Park​ មិនបាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ផ្សារ​ទំនើប​ដែល​មានស្រាប់​នោះ​ទេ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​បាន​ថ្លែង​ថា​ នៅ​តំបន់​ខាងលើ​នេះ​ មាន​ភាព​ទាក់ទាញ​ខ្លាំង​ និង​មាន​តម្រូវការ​បញ្ជាទិញ​ខ្ពស់​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ បើ​ទោះជា​មាន​ផ្សារ​ទំនើប​ច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​វា​នៅតែ​ទាមទារ​ឱ្យ​មាន​ផ្សារ​ទំនើប​បន្ថែម​ទៀត​ ដែល​មានការ​ផ្គត់ផ្គង់​ផលិត​ផល​ផ្សេង​ៗគ្នា​ មិនមែន​ជា​ការប្រកួត​ប្រជែង​។

លោកស្រី​បាន​បញ្ជាក់​ថា​ “នៅក្នុង​ខណ្ឌ​សែនសុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ ចំនួន​ផ្សារ​ទំនើប​នៅ​មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ហើយ​កម្លាំង​នៃ​កា​រប​ញ្ជារ​ទិញ​នៅតែ​បន្ត​មាន​កំណើន​”៕

អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា​ប្រាក់ចំណូល​ប្រជាជន​កម្ពុជា​កើនឡើង​ដល់១.៦៧៩ដុល្លារ​ក្នុង​ឆ្នាំនេះ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ ស្ថានភាព​នៃ​ជីវភាព​ប្រជាជន​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ ដោយ​មនុស្ស​ម្នា​ក់ៗ​នឹង​មាន​កំណើន​កើនឡើង​ដល់១.៦៧៩ដុល្លារ​ ក្នុង​ឆ្នាំ២០១៩នេះ​ កើនឡើង​ពី ១៥៤៨ដុល្លារ​ធៀប​នឹង​ឆ្នាំមុន​ ចំណែក​អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់បន្ថយ​មក​ក្រោម​ ១០​%។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១២​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​លក្ខណៈ​វិជ្ជមាន​ ពីព្រោះ​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ ក៏​កាន់តែ​កម្រិតទាប​ប្រមាណ​ជា០​,៣ភាគរយ​ ខណៈ​ការ​ងា​រថ្មីៗ​ជាច្រើន​ទៀត​ ត្រូវ​ង្កើត​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ សេវាកម្ម​ និង​សណង់​។

សូម​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ អ្នកនាំពាក្យ​រាជ​រដ្ឋ​ភិបាល​កម្ពុជា​ខាងក្រោម​នេះ​៖

កម្ពុជា​ចុះហត្ថលេខា​លើ​គំរោង​ថាមពល​អគ្គិសនី​ចំនួន​ ២៤០០មេ​ហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​ក្រោម​វត្តមាន​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​ចុះ​ហត្ថ​លេខ​ទិញ​ថាមពល​អគ្គិសនី​ ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព២៤០០មេ​ហ្កា​វ៉ាត់​ នៅ​តំបន់​រ៉ែ​ធ្យូងថ្ម​ នៅ​ខេត្ត​សេកុង​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ថ្ងៃនេះ​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ ។

គណៈរដ្ឋ​មន្ត្រី​នៃ​ប្រទស​កម្ពុជា​ បានសម្រេច​អនុម័ត​ផ្លូវការ​នូវ​ការទិញ​ថាមពល​អគ្គិសនី​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ​ ដោយសារ​កម្ពុជា​មាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ ទន្ទឹម​នឹង​ស្ថានភាព​ដ៏​កាន់តែ​ល្អ​នៅ​ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ២០១៨​ សកម្មភាព​វិនិយោគ​ បាន​កើនឡើង​យ៉ាង​គំហុក​លើស​ពី​ពេល​មុន​ៗ ជាពិសេស​វិស័យ​សំណង់​ នេះ​ជា​ប្រការ​ជះឥទ្ធិពល​ឱ្យ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ២០១៩​ និង​ឆ្នាំ​បន្តបន្ទាប់​ទៅមុខ​ទៀត​អាច​នឹង​ កើនឡើង​លើស​ពី​ការ​គ្រោងទុក​។

​;ចំពោះ​ស្ថានភាព​ជាក់ស្តែង​ថ្មីនេះ​ ដើម្បី​ឱ្យ​ការ​ផ្គត់ផ្គង់​ថាម​ ពល​អគ្គិសនី​នៅ​កម្ពុជា​មាន​សុវត្ថិភាព​ និង​បរិមាណ​គ្រប់គ្រាន់​ រាជរដ្ឋាភិបាល​បាន​ធ្វើការ​ព្យាករណ៍​សេចក្ដី​ត្រូវការ​ថាមពល​អគ្គិសនី​ឡើងវិញ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​រក​ប្រភព​ថាមពល​អគ្គិសនី​បន្ថែម​ឱ្យ​បាន​គ្រប់គ្រាន់​ទាន់​តាម​កំណើន​តម្រូវការ​ ព្រមទាំង​រៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​បណ្ដាញ​ចែកចាយ​អគ្គិសនី​គ្រប់រូប​ភាព​ទូ​ទំាង​ប្រទេស​។ ដូច​បណ្តា​ប្រទេស​នានា​មួយចំនួន​ក្នុង​តំបន់​ដែរ​ ក្រៅពី​ការ​អភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​ ប្រទេស​កម្ពុជា​ត្រូវ​កា​រនំា​ចូល​ថាមពល​ អគ្គិសនី​បន្ថែម​ទៀត​ពី​ប្រទេសជិតខាង​។

ក្នុង​បរិបទ​នេះ​ រាជរដ្ឋាភិបាល​បាន​តម្រង់​ទិស​ជាអាទិភាព​ទៅ​រក​ប្រទេស​ឡាវ​ដែល​ កា​រនំា​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ មាន​លក្ខណៈ​អនុគ្រោះ​ទាំង​ថ្លៃ​ ទំាង​បរិមាណ​ និង​លក្ខខណ្ឌ​ទិញ​លក់​ល្អ​ប្រសើរ​ ហើយ​មាន​សុវត្ថិភាព​យូរអង្វែង​។

គម្រោង​ ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម២៤០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​ឡាវ​ មក​ពី​រោងចក្រ​ចំនួន​ពីរ​កន្លែង​ ដែល​ត្រូវ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ផ្តាច់​មុខ​មក​កម្ពុជា​តែមួយគត់​ ដោយ​ភ្ជាប់​ផ្ទាល់​មក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា​។ គម្រោង​វិនិយោគ​នេះ​មាន​ទំហំ​ទុន​សរុប​ចំនួន៤៩៧០លាន​ដុល្លារ​អាមេរិក​ និង​មាន​អាណត្តិ​នៃ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អគ្គិសនី​រយៈពេល៣០ឆ្នំា​។

ចំពោះ​អានុភាព​ក្រុមហ៊ុន​ TSBP​ SEKONG​ POWER​ AND​ MINERAL​ COMPANY​ LIMITED​ អាច​បញ្ចេញ​បាន​ចំនួន៦០០មេ​ហ្កា​វ៉ាត់​ និង​ក្រុមហ៊ុន​ XEKONG​ THERMAL​ POWER​ PLANT​ COMPANY​ LIMITED​ ​; អាច​បញ្ចេញ​បាន​ចំនួន១៨០០មេ​ហ្កា​វ៉ាត់​។ ក្រុម​ហ៊ុន​ទំាង​ពីរ​ខាងលើ​នេះ​ ទទួល​បាន​សម្បទាន​ធ្វើការ​អភិវឌ្ឍ​អណ្តូង​រ៉ែ​ធ្យូងថ្ម​ និង​រោងចក្រ​ ផលិត​ អគ្គិសនី​ពី​រដ្ឋាភិបាល​ប្រទេស​ឡាវ​។

គម្រោង​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​ប្រទេស​ កម្ពុជា​ដូចជា​ ទី១​-ទទួល​បាន​ថ្លៃ​អគ្គិសនី៧​,៧សេន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ ជា​ថ្លៃ​ទាប​ ធៀប​នឹង​បណ្តា​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ផ្សេងទៀត​នៅ​កម្ពុជា​ និង​មាន​ថ្លៃថេរ​ ហើយ​ថ្លៃ​នេះ​បាន​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បញ្ចុះ​ថ្លៃ​ភ្លើង​នា​ ពេល​អនាគត​។ ទី២​-ទទួល​បាន​លក្ខខណ្ឌ​បច្ចេកទេស​ និង​សេដ្ឋកិច្ច​នៃ​កិច្ច​ព្រម​ព្រៀង​ទំាង​ពីរ​មាន​លក្ខណៈ​ប្រសើរ​ជាង​កិច្ច​ព្រមព្រៀង​ដែល​ធ្លាប់​មាន​កន្លងមក​។ ទី៣​-ជួយ​កាត់បន្ថយ​ការទិញ​ថាមពល​អគ្គិសនី​ដែល​មាន​ថ្លៃ​ខ្ពស់​នំា​ចូល​មក​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​នា​ពេល​ បច្ចុប្បន្ន​។

ទី៤​-ធានា​បានការ​ផ្គត់ផ្គង់​ថាមពល​បន្ថែម​ ដល់​ប្រព័ន្ធ​អគ្គិសនី​ជាតិ​ឱ្យ​មាន​ស្ថិរភាព​ ជាពិសេស​នៅ​រដូវប្រាំង​។ ទី៥​-នំា​មក​នូវ​ចំណេះដឹង​ និង​ការ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​ ជំនាញ​របស់​កម្មករ​និយោជិត​អគ្គិសនី​កម្ពុជា​ តាមរយៈ​ការសិក្សា​នៅ​រោងចក្រអគ្គិសនី​ផ្ទាល់​។ ទី៦​-ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ វិនិយោគ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់៥០០គីឡូវ៉ុល​ថ្មី​បន្ថែម​ទៀត​ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​អាច​ទិញ​ថាមពល​ដែល​មាន​ថ្លៃ​ទាប​សមរម្យ​ ពី​បណ្តុំ​ស្ថានីយ​វារីអគ្គិសនី​នៅ​ភាគ​ខាងត្បូង​ នៃ​ប្រទេស​ឡាវ​ និង​ទី៧​-មិន​មានផល​ប៉ះពាល់​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​៕

ស្ថានភាព​ធូរស្រាល​៖ លោក​ Donald​ Trump​ ពន្យា​ពន្ធ​លើ​ទំនិញ​ចិន​ក្នុង​ពេល​ខួប​លើក​ទី៧០របស់​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​យល់​ព្រម​ពន្យា​ពេល​ការដំឡើង​ពន្ធ​ថ្មី​ ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ថ្ងៃទី១ខែតុលា​ តាម​សំណើ​របស់​រដ្ឋាភិបាល​ចិន​ ដែល​គ្រោង​នឹង​រៀបចំ​ពិធី​ដ៏​ធំ​មួយ​សម្រាប់​ខួប​លើក​ទី៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​ Liu​ He​ ឧបនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​ បាន​ធ្វើការ​ស្នើសុំ​ផ្ទាល់​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ Trump​។

ការដំឡើង​ពន្ធ​នឹង​ប៉ះពាល់​ដល់​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​។ ពន្ធ​នេះ​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី១៥​ ខែ​ តុលា​ ពីរ​សប្តាហ៍​បន្ទាប់ពី​កាលបរិច្ឆេទ​ដើម​។

ការ​សរសេរ​របស់​លោក​ Trump​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ កាលពី​ថ្ងៃពុធ​បាន​ឲ្យដឹង​ថា​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​ លោក​ Liu​ He​ ហើយដោយ​សារ​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​ប្រារព្ធ​ខួប​លើក​ទី៧០របស់​ពួកគេ​ នៅ​ថ្ងៃទី១​ ខែតុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ជា​កាយវិការ​នៃ​ឆន្ទៈល្អ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ដំ​ឡើ​ ពន្ធ​លើ​ទំនិញ​ចំនួន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី១៥​ ខែតុលា​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បំផ្លាញ​សេដ្ឋកិច្ច​ពិភពលោក​ និង​ជាផ្នែក​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។

វិនិយោគិន​អាស៊ី​ កំពុង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ អំពី​របៀប​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ជះឥទ្ធិពល​ ដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​។

ការស្ទង់មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ RBC​ Wealth​ Management​ និង​ក្រុមហ៊ុន​ The​ Economist​ Intelligence​ Unit​ បាន​រក​ឃើញថា​ វិនិយោគិន៨០ភាគរយ​ បាន​ផ្តោត​ខ្លាំង​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ និង​ផល​ប៉ះពាល់​ដែល​វា​ នឹង​មាន​ទៅលើ​ផលប័ត្រ​របស់​ពួកគេ​។

លោក ​Terence​ Chow​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ RBC​ បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​ហុងកុង​ថា​ “ដោយសារតែ​សេដ្ឋកិច្ច​អាស៊ី​ ត្រូវ​បាន​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​ច្រើនជាង​អាមេរិក​ វា​ហាក់ដូចជា​មានផល​វិបាក​ ដែល​អាស៊ី​មានការ​ព្រួយបារម្ភ​បំផុត​អំពី​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​”៕