ធនាគារពិភពលោក​៖ អាស៊ាន​បាន​ពន្លឿន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ និង​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​ មក​ពី​បណ្តា​ប្រទេស​អាស៊ាន​បាន​ជួបពិភាក្សា​ពី​យុទ្ធសាស្ត្រ​ សម្រាប់​ការ​ពន្លឿន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ នៅក្នុង​តំបន់​តាម​ ​រយៈ​ការ​វិនិយោគ​គោលនយោបាយ​រួម​ និង​កំណែទម្រង់​គោល​នយោបាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។

បណ្តា​ប្រទេស​អាស៊ាន​ទទួល​បាន​ជោគជ័យ​ ក្នុង​ការសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ ក្នុងរយៈពេល២០ឆ្នាំ​ចុងក្រោយ​នេះ​។ ទោះ​យ៉ាងណា​ជាមធ្យម​ការអប់រំ​ការ​ អភិវឌ្ឍន៍​ជំនាញ​ និង​សូចនាករ​សុខភាព​គឺ​ស្ថិតនៅ​ក្រោម​ការ​រំពឹង​ទុក​ ដោយសារ​កម្រិត​ប្រាក់ចំណូល​របស់​អាស៊ាន​ ហើយ​មាន​ភាព​ខុសគ្នា​ខ្លាំង​លើ​ផលិតភាព​ ការងារ​ និង​គុណភាព​អប់រំ​នៅ​ទូទាំង​តំបន់​។ ការ​វិនិយោគ​បន្ថែម​ទៀត​លើ​ប្រជាជន​របស់​ខ្លួន​ជា​ ពិសេស​កុមារ​ និង​យុវជន​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​។

រៀបចំ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គមជាតិ​របស់​ថៃ​ (NESDC​) និង​ក្រសួង​ការបរទេស​ធនាគារពិភពលោក​ និង​យូនី​សេ​ហ្វ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្តី​ពី​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​សម្រួល​ដល់​ការសន្ទនា​ក្នុងចំណោម​រដ្ឋ​ជាស​មា​ជិ​ក ដើម្បី​ចែករំលែក​ក្របខ័ណ្ឌ​គោលនយោបាយ​ប្រកបដោយ​ជោគជ័យ​ និង​ជួយ​កំណត់​អត្តសញ្ញាណ​វិធី​សា​ស្រ្តថ្មី​ៗ ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ និង​ឆ្ពោះទៅ​រក​ទិសដៅ​គោលនយោបាយ​រួម​មួយ​ ដែល​ត្រូវ​បាន​សម្រប​តាម​បរិបទ​ និង​ទិសដៅ​គោលនយោបាយ​។

លោក​ Thosaporn​ Srisumphand​ អគ្គលេខាធិការ​ NESDC​ មានប្រសាសន៍​ថា​ “តំបន់​យើង​ប្តេជ្ញា​អភិវឌ្ឍន៍​នូវ​សកម្មភាព​ជាក់ស្តែង​ ដើម្បី​ធានា​ថា​យើង​មាន​កម្លាំង​ពលកម្ម​ត្រៀមខ្លួន​ សម្រាប់​ការប្រកួត​ប្រជែង​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក​”។ លោក​ បាន​បន្ត​ថា​ “វា​ជាអាទិភាព​សម្រាប់​យើង​ ក្នុង​ការរៀបចំ​គោលនយោបាយ​សាធារណៈ​ និង​កម្មវិធី​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ ដែល​ដាក់​ប្រជាជន​នៅ​កណ្តាល​នៃ​ការ​អភិវឌ្ឍ​”។

គម្រោង​មូលធន​មនុស្ស​ទូទាំង​ពិភពលោក​ របស់​ធនាគារពិភពលោក​ គឺជា​ការ​ខិតខំ​ដើម្បី​ពន្លឿន​ការវាយតម្លៃ​របស់​បណ្តា​ប្រទេស​ ដែល​មានការ​រីកចម្រើន​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​ប្រទេស​អាស៊ាន​ ដែល​បាន​ធ្វើ​ក្នុង​ការ​កសាង​ធនធានមនុស្ស​។ វា​ដើរតួ​ជា​មូលដ្ឋាន​សម្រាប់​ការ​គាំទ្រ​ជា​យុទ្ធសាស្ត្រ​ ដល់​បណ្តា​ប្រទេស​ដែល​ចង់​វិនិយោគ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​លើ​ប្រជាជន​របស់​ខ្លួន​។

យោង​តាម​ធនាគារពិភពលោក​កុមារ​ ដែល​កើត​ក្នុង​តំបន់​អាស៊ាន​សព្វថ្ងៃ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​បាន​នូវ​ផលិតភាព​ពេញលេញ​ប្រហែល ៥៩ភាគរយ​ នៃ​សក្តា​នុ​ពល​ផលិតភាព​របស់​ពួកគេ​ បើ​ប្រៀបធៀប​ទៅ​នឹង​កុមារ​ ដែល​កើត​នៅក្នុង​តំបន់​ដែល​មានការ​អប់រំ​ខ្ពស់​ និង​ប្រព័ន្ធ​សុខាភិបាល​។

លោក​ Mara​ Warwick​ នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ​ប្រ៊ុយណេ​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​មានប្រសាសន៍​ថា​ “ការ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​មានន័យថា​ ការ​ដាក់​ប្រជាជន​នៅ​កណ្តាល​នៃ​ការ​វិនិយោគ​ គោលនយោបាយ​ និង​កម្មវិធី​”។

លោក​បាន​បន្ត​ថា​ “តាមរយៈ​ការ​ឆ្ពោះទៅ​រក​គោលដៅ​ទាំងនេះ​ បណ្តា​ប្រទេស​អាស៊ាន​អាច​ដោះស្រាយ​ដោយ​ផ្ទាល់​នូវ​គម្លាត​ និង​ផ្តល់​នូវ​អនាគត​ប្រកបដោយ​ចីរភាព​ សមភាព​ និង​វិបុលភាព​សម្រាប់​ប្រជាជន​ទាំងអស់​របស់​ខ្លួន​”៕

កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​មាន​ទុន​ជាង​ ៣២៥លាន​ដុល្លារ​ក្នុងរយៈពេល​ ២សប្តាហ៍​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ (CDC​) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ​ចំនួន៩​ ដែល​មាន​ទឹកប្រាក់៣២៥លាន​ដុល្លារ​អាមេរិក​ ដែល​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​និង​បរទេស​។

​ក្នុងចំណោម​គំរោង​វិនិយោគ​នោះ​រួមមាន​ រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ និង​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ រោងចក្រ​កែច្នៃ​គ្រឿង សំណង់​ រោងចក្រ​ កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ នៅ​មជ្ឈមណ្ឌល​ទេសចរណ៍​នៅ​ “តារា​សាគរ​ ឈូងសមុទ្រ​វែង​” ដែល​មាន​ទុន​សរុប​ជាង ៣២៥លាន​ដុល្លារ​អាមេរិក​។

យោង​តាម​ការ​ចេញផ្សាយ​របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុងរយៈពេល២សប្តាហ៍​ នៅដើម​ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ បាន​បង្ហាញថា​ ការ​វិនិយោគ​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ ក្នុង​នោះ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ វិនិយោគ​ចំនួន៩ គម្រោង​ ដែល​មាន​គម្រោង​វិ​និ​យោ​គផ្សេង​ៗគ្នា​ នៅ​ក្រៅ​តំបន់​ សេដ្ឋកិច្ច​ ពិសេស​នៅ​ទូទាំង​ប្រទេស​។

១- “MEKO​ LIGHTING​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ និង​ សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣០៦កន្លែង​។

២- “SILVER​ BEAUTY​ (CAMBODIA​) ELECTRONIC​ AND​ LIGHTING​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ទួល​ត្បែង​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៩កន្លែង​។

៣- “SINE​ PLASTIC​ (CAMBODIA​) INDUSTRY​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទឹក​ជ័រ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤០កន្លែង​។

៤- “HONG​ CHHING​ (CAMBODIA​) INDUSTRIAL​ DEVELOPMENT​ CO​., LTD​” គម្រោង​បង្កើត​ រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ ឃុំ​ត្រពាំងរាំង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤៤កន្លែង​។

៥- “MIKOL​ STONE​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ថ្មម៉ាប​ផលតិ​ជា​គ្រឿង​សង្ហា​រឹម​ និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សីលា​ ខេត្ត​ ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

៦- “KAM​ CHING​ (CAMBODIA​) CRAFTS​ &​; GIFTS​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣២០កន្លែង​។

៧- “CUI​ ZHEN​ YUAN​ FOOD​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ (ស្វាយ​ ចេក​ ម្នាស់​ ស្វាយចន្ទី​…) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៧កន្លែង​។

៨- “ZHENG​ HENG​ (CAMBODIA​) CO​., LTD​” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍​ “តារា​សាគរ​ ឈូងសមុទ្រ​វែង​” រួមមាន​៖ សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន៧០០បន្ទប់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ រមណីយដ្ឋាន​ទេសចរណ៍​ សួន​កំសាន្ត​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោ​ងផ្សេង​ៗមួយចំនួន​ទៀត​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៩២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.១១៦កន្លែង​។

៩-តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ “HIP​ KEUNG​ (CAMBODIA​) MANUFACTURING​ CO​.,LTD​.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​ វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រះខែ​ ឃុំ​កាហែង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៨៤៥កន្លែង​។

ក្នុងរយៈពេល៦ខែ​នៃ​ឆមាស​ទី១​ ឆ្នាំ២០១៩​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ ចំនួន១៥៣គម្រោង​ ដែល​មាន​គម្រោង​វិ​និ​យោ​គផ្សេង​ៗគ្នា​ ដោយមាន​ទំហំ​ វិនិយោគ​ ក្នុងទឹក​ប្រាក់​ប្រមាណ​ជាង១ពាន់​លាន​ដុល្លា​អាមេរិក​ ក្នុង​នោះ​មាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ប្រមាណ​ជាង៩០០លាន​ដុល្លា​ នឹង​ការ​វិនិយោគ​ពី​បរទេស​ មាន​ប្រមាណ៧៥លាន​ដុល្លារ​អាមេរិក​ផង​ដែរ​៕

រដ្ឋាភិបាល​ចិន​បញ្ជាក់​ពី​គម្រោង​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ

0

​ដោយ​ វុត្ថា

​ព្រះសីហនុ​៖ រដ្ឋាភិបាល​ចិន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ​នា​ពេល​ខាងមុខ​ ខណៈ​មាន​ប្រទេស​មួយចំនួន​មាន​ស្ថាន​កុងស៊ុល​របស់​ខ្លួន​រួចហើយ​។

លោក​ ឆួយ​ អៃ​មីន​ អគ្គនាយក​នៃ​នាយកដ្ឋាន​កុងស៊ុល​ក្រសួង​ការបរទេស​ចិន​ បានឱ្យ​ដឹង​នៅក្នុង​ជំនួប​ជាមួយ​លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ១១​ ខែកញ្ញា​ម្សិលមិញ​នេះ​ថា​ គោលបំណង​របស់​គណៈប្រតិភូ​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​ ដើម្បី​ស្រាវជ្រាវ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ពិសេស​ការ​ចង់បើ​កស្ថាន​កុងស៊ុល​ចិន​ នៅ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ប្រទេស​មួយចំនួន​បាន​បើក​រួចមក​ហើយ​។

លោក​បន្ត​ថា​ ការ​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ តាមរយៈ​កិច្ចប្រតិបត្តិ​ការជំរុញ​ការ​លើកស្ទួយ​ អភិវឌ្ឍ​សេដ្ឋកិច្ច​កិច្ច​ធ្វើ​ឱ្យ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អជា​បន្តបន្ទាប់​ និង​បាន​ថ្លែងអំណរគុណ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ជួយ​ ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន​កន្លងមក​ ជាពិសេស​ការ​បិទ​ល្បែង​អន​ឡាញ​ មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ហើយ​សកម្មភាព​ បិទ​បិទ​ល្បែង​អន​ឡា​ញនេះ​ មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រាជរដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ​ ។

លោក​បាន​បញ្ជាក់​ថា​ នៅពេលអនាគត​ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​តំបន់​មួយ​ដែល​មានការ​អភិវឌ្ឍ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ក្នុង​តំបន់​អាស៊ី​ ។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះ​ សីហនុ​ មានប្រសាសន៍​ស្វាគមន៍​ប្រតិភូ​ក្រសួង​ការបរទេស​ចិន​ មក​ធ្វើទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ និង​បន្តម​កក្រុង​ចចច​ព្រះសីហនុ​ ដែល​មាន​អ្នក​វិនិយោគ​ចិន​ វិនិយោគ​លើ​វិស័យ​ជាច្រើន​មាន​ដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​ ហើយ​សកម្មភាព​នេះ​រួម​ ចំណែក​ដោះស្រាយ​ការងារ​ជូន​យុវជន​កម្ពុជា​ជាង​ ៩ម៉ឺន​នាក់​ ។

លោក​បន្ត​ថា​ នៅ​ក្រុង​ព្រះ​ សីហនុ​ មាន​ប្រជាពលរដ្ឋ​ចិន​ ៥០ភាគរយ​ និង​កម្ពុជា​ ៥០ភាគរយ​ ម្យ៉ាងទៀត​លំហូរ​អ្នក​វិ​និ​យោ​គគិន​ចិន​ និង​ទេស​ ចរណ៍​ចិន​យ៉ាង​កំ​ហុ​គម​កកាន់​ខេត្ត​ព្រះសីហនុ​ ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

លោក​អភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ណែនាំ​ឱ្យ​បញ្ឈប់​ បិទ​ល្បែងភ្នាល់​តាម​អន​ឡា​ញប​ញ្ចប់​នៅ​ចុងឆ្នាំ២០១៩​ ព្រោះ​វិស័យ​អន​ឡាញ​ មិនមែន​ប្រកបដោយ​ចីរភាព​នោះ​ទេ​ យើង​មាន​វិស័យ​ជាច្រើន​ទៀត​មាន​ដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ទេសចរណ៍​ ដឹកជញ្ជូន​ សំណង់​ ជាផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។

អភិបាលខេត្ត​រូប​នេះ​ ក៏បាន​សំណូមពរ​ឱ្យ​ក្រសួង​ការបរទេស​ចិន​ ជួយ​ជំរុញ​ និង​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល​សម្រាប់​ ខេត្ត​ព្រះសីហនុ​ ព្រោះ​បច្ចុប្បន្ន​នៅពេល​ឈឺ​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ប្រជាជន​ចិន​ តែងតែ​ចេញទៅ​ក្រៅប្រទេស​ព្យាបាល​ជំងឺ​ ។

ខេត្ត​ព្រះសីហនុ​មាន​វិនិយោគិន​ ពាណិជ្ជករ​ អាជីវករ​ ប្រកបរបរ​រកស៊ី​កាន់​ តែ​ច្រើន​ បង្កើន​នូវ​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ ដែល​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​កាន់តែ​សប្បាយរីករាយ​ និង​មាន​សុវត្ថិភាព​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ មានការ​បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពីសំណាក់​វិនិយោគិន​ ពិសេស​វិនិយោគ​ចិន​ ជាហេតុ​ធ្វើឲ្យ​ខេត្ត​ព្រះ​ សីហនុ​ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ផ្អែកលើ​គ្រប់​វិស័យ​ បាន​ជំរុញ​ ឱ្យ​មាន​កំណើន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេ​ត្ត​ផ្សង​ៗមក​ធ្វើការងារ​ និង​ប្រកបរបរ​ទៅតាម​ជំនាញ​ និង​សមត្ថភាព​ដែល​ខ្លួន​មាន​ ។

បច្ចុប្បន្ន​អ្នក​វិនិយោគ​ ចិន​ ស្ថិត​លំដាប់​លេខ១​ ដែល​មក​បណ្ដាក់ទុន​ និង​វិនិយោគ​ភាគច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​ ៕

ចិន​សម្រុក​បន្ត​ប្រមូល​ទិញ​មាស​ទុក​ដើម្បី​ការពារ​សេដ្ឋកិច្ច​ខ្លួន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​ចិន​ The​ People’s​ Bank​ of​ China​បាន​ប្រកាស​ថា​ ឥឡូវនេះ​ខ្លួន​មាន​បម្រុងទុក​មាស​ចំនួន
២​,១៤១តោន​ ដែល​ក្រុម​អ្នកវិភាគ​និយាយ​ថា​ ជា​វិធានការណ៍​សកម្ម​ ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​។

យោង​តាម​របាយការណ៍​ក្រុមហ៊ុន​ PBC​ បាន​រក​ឃើញថា​ មាស​បម្រុង​របស់​ចិន​មានតម្លៃ៩៥​,៤៥​ ពាន់​លាន​ដុល្លារ​បន្ទាប់ពី​បាន​ទិញ​មាស​ចំនួន៩៩តោន​ ចាប់តាំងពី​ដើមឆ្នាំ​នេះ​។

អ្នកវិភាគ​ជឿជាក់​ថា​ ការ​កើនឡើង​នៃ​ការទិញ​មាស​ បន្ត​កើតមាន​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ និង​ពឹងផ្អែក​តិច​លើ​ប្រាក់​ដុល្លារ​អាមេរិក​ នៅពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​បន្ត​កើតឡើង​។

ទុនបម្រុង​ប្តូរ​ប្រាក់​បរទេស​របស់​ចិន​ មាន​ទំហំ​ទឹកប្រាក់​ច្រើនជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ឥឡូវ​មាន​ចំនួន៣​,១០៧២​ ទ្រី​លាន​ដុល្លារ​៕

អានអត្ថបទ៖ ប្រទេស​រុស្ស៊ី​បន្ត​ទិញ​មាស​ទុក​កាន់តែ​ច្រើន​ ខណៈ​ខ្លួន​មាន​មាស​នៅ​ស្តុក​លើស​ពី​ ២,០០០តោន​រួច​ទៅ​ហើយ​

អជ្ញា​ធរ​ខេត្តបាត់ដំបង​គ្រោង​រៀបចំ​អភិរក្ស​អគារ​ចាស់​សាលាខេត្ត​ឱ្យ​ក្លាយ​ជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​

0

ដោយ ​វុត្ថា​

បាត់​ដំ​បងៈ​ អាជ្ញាធរ​ខេត្តបាត់ដំបង​ បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​ការរៀបចំ​អភិរក្ស​ ថែទាំ​អគារ​ចាស់​សាលាខេត្ត​ ឱ្យ​ក្លាយជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្តបាត់ដំបង​ ខណៈ​អគារ​នេះ​ ត្រូវ​បាន​កែ​រលំ​អរ​រួចហើយ​អោយ​មាន​សោភ័ណភាព​កាន់តែ​ល្អ​ប្រសើរ​។

យោង​តាម​កិច្ចប្រជុំ​របស់​មន្ត្រី​ពាក់ព័ន្ធ​ នៃ​សាលាខេត្ត​បាត់​នៅ​ថ្ងៃទី​ ១១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ អគារ​ចាស់​សាលាខេត្ត​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិវេណ​សាលាខេត្ត​បាត់ដំបង​ ផ្លូវ​លេខ០១​ ទល់មុខ​ស្ពានថ្ម​ចាស់​ ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដែល​មាន​អាយុកាល១១៤​ ឆ្នាំ​ (១៩០៥​-២០១៩​)។

លោ​កងួន​ រតនៈ​អភិបាលខេត្ត​បាត់ដំបង​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ អតីត​អរ​គា​សាលាខេត្ត​ ដែល​មាន​អាយុកាល​ដ៏​ចំណាស់​ខាងលើ​នេះ​ ក្រៅពី​គោលបំណង​អភិរក្ស​ និង​ថែ​រទាំ​អោយ​បាន​គង់វង្ស​ ក៏​មាន​គោលបំណង​សំខាន់​ផង​ដែរ​ សំដៅ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​ ក្នុង​ខេត្តបាត់ដំបង​អោយ​បាន​កាន់តែ​កើនឡើង​ថែមទៀត​ពី​មួយឆ្នាំ​ទៅ​ឆ្នាំ​។

អគារ​ចាស់​រដ្ឋបាល​ខេត្ត​ បាន​កសាង​ឡើង​នៅក្នុង​សម័យ​លោកម្ចាស់​កថា​ថន​ ឈុំ​ ពេល​ដែល​ខេត្តបាត់ដំបង​ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ថៃ​ពីឆ្នាំ១៧៩៥​ ដល់១៩០៧​ ដោយ​លោកម្ចាស់​កថា​ថន​ ឈុំ​ គឺជា​ពូជពង្ស​របស់​ចៅ​ហ្វា​បែន​ ដែល​បាន​គ្រប់គ្រង​ខេត្តបាត់ដំបង​រហូត៥ជំ​នាន់​តៗ​គ្នា​។

ក្នុង​ឆ្នាំ១៩០៥​ ស្ដេចត្រាញ់​កថា​ថន​ ឈុំ​ បាន​ជួល​ស្ថាបត្យករ​អ៊ីតាលី​ពីទី​ក្រុង​បាងកក​ឲ្យ​មក​សាងសង់​អគារ​នេះ​ឡើង​ សម្រាប់​ធ្វើជា​លំនៅឋាន​ផ្ទាល់ខ្លួន​ ប៉ុន្តែ​ក្នុង​ឆ្នាំ១៩០៧​ ពេល​ដែល​បារាំង​ទាមទារ​បាន​ខេត្ត​ទាំង​បី​ រួមមាន​ ខេត្តបាត់ដំបង​ សិរី​សោ​ភណ្ឌ​ (ស្វាយ​ស៊ី​សុ​ផុន​) និង​អង្គរ​ (សៀមរាប​) ពី​ថៃ​មក​ឲ្យ​កម្ពុជា​វិញ​ ស្ដេចត្រាញ់​រូប​នេះ​ក៏បាន​លក់​លំនៅឋាន​របស់​លោក​ទាំងអស់​ រួម​ទាំង​អាគារ​នេះ​ផង​ ដែល​លោក​មិនទាន់​បាន​រស់នៅ​នៅឡើយ​ឲ្យ​មក​អាជ្ញាធរ​បារាំង​។

អគារ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ធ្វើការ​ និង​កន្លែង​ស្នាក់នៅ​របស់​មន្ត្រី​ជាន់ខ្ពស់​បារាំង​ និង​ក្រោយមក​ជា​សាលាខេត្ត​បាត់ដំបង​ រហូតមកដល់​ឆ្នាំ២០១៩​។ បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​បាន​ រៀបចំ​អតីត​អគារ​សាលាខេត្ត​នេះ​ ឲ្យ​ទៅជា​សារមន្ទីរ​បេ​តិ​កភ័​ណរបស់​ខេត្ត​ ដើម្បីឲ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត​ ដោយមាន​ការ​ដាក់​តាំង​រូបភាព​ ទស្សនីយ​ភាព​ផ្សេង​ៗ ដែល​កើតឡើង​ក្នុង​សម័យ​គ្រប់គ្រង​ ដោយ​លោកម្ចាស់​នី​មួយ​ៗរហូតដល់​ឆ្នាំ១៩០៧​ និង​ក្នុង​សម័យ​អាណានិគម​និយម​បារាំង​ផង​ដែរ​៕

តើ​ក្តី​សង្ឃឹម​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ២០២០ កម្ពុជា​ជួប​បញ្ហា​ ខណៈ​ក្រុមហ៊ុន​ KrisEnergy​ ប្រកាស​ក្ស័យ​ទុន​?

0

ដោយ​ Donald​ Lee​

សឹង្ហ​បូ​រីៈ​ អណ្តូង​ប្រេង​អប្សា​រា​នៃ​តំបន់​ប្លុក​ A នៅ​ដែនសមុទ្រ​របស់​កម្ពុជា​ នឹង​ជួប​វិបត្តិ​ ខណៈ​ក្រុមហ៊ុន​ KrisEnergy​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ព្យាយាម​ស្តារ​បំណុល​ជិត ៥០០លាន​ដុល្លារ​អាមេរិក​ បន្ទាប់ពី​បាន​ប្រកាស​ជួបបញ្ហាបំណុល​កាលពី​ខែ​ សីហា​។

តំបន់​ប្លុក​ A ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផលិត​ប្រេងឆៅ​ដំបូង​នៅ​កម្ពុជា​ នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​កំពុង​ចាប់ផ្តើម​សង្ស័យ​ថា​ ក្រុមហ៊ុន​នេះ​នឹង​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​ នៅពេល​ដែល​ខ្លួន​កំពុង​ព្យាយាម​ជាមួយ​ការ​សង​ប្រាក់​ រាប់​រយ​លាន​ដុល្លារ​ដល់​ធនាគារ​ និង​ម្ចាស់បំណុល​បរទេស​។

ក្រុមហ៊ុន​នេះ​ បាន​ជាប់​គាំង​ជា​បំណុល​ចំនួន ៤៧៦​,៨លាន​ដុល្លារ​ ហើយ​បាន​បញ្ឈប់​ការ​សង​ប្រាក់កម្ចី​ និង​ការប្រាក់​ចាប់តាំងពី​ខែ​ សីហា​។

របាយការណ៍​របស់​ក្រម​ហ៊ុន​ Fitch​ Solutions​ Macro​ Research​ បាន​លើកឡើង​ថា​ “ផែនការ​របស់​កម្ពុជា​ ដើម្បី​ផលិត​ប្រេងឆៅ​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ២០២០​ ហាក់ដូចជា​នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​ឧបសគ្គ​ បន្ទាប់ពី​ក្រុមហ៊ុន​ KrisEnergy​ របស់​ប្រទេស​សឹង្ហ​បូរី​បាន​ប្រកាសជួបបញ្ហាបំណុល​កាលពី​ខែ​ សីហា​ ចំ​ពេល​តម្លៃ​ប្រេង​ទាប​ និង​ផលិតកម្ម​ប្រេង ​និង​ឧស្ម័ន​ចុះ​ខ្សោយ​”។

ក្រុមហ៊ុន​ KrisEnergy​ បាន​ស្នើសុំ​ការ​ការពារ​ពី​តុលាការ​រយៈពេល៦ខែ​ ពី​ធនាគារ​ និង​ម្ចាស់បំណុល​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​នៅ​ឯស​វនា​ការ​កាលពី​ថ្ងៃច័ន្ទ​។

តុលាការ​សឹង្ហ​បូរី​ បាន​បដិសេធ​សំណើ​រយៈពេល៦ខែ​ និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ស្តារ​បំណុល​ឡើងវិញ​ក្នុងរយៈពេល៣ខែ​៕

កម្ពុជា​ស្នើ​ធនាគារ​ចិន​ជួយ​ពន្លឿន​ការ​ទំលាក់​ប្រា​ក់់​ដើម្បី​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំងពីរ​បាន​ឆាប់​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​ស្នើ​ដល់​ប្រតិភូ​នៃ​ធនាគា​អភិវឌ្ឍន៍​ចិន​ ជួយ​ពន្លឿន​ការ​ទំលាក់​ថវិកា​ ដើម្បី​សាង​សង់់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ខេត្តសៀមរាប​ឲ្យបាន​កាន់តែ​ឆាប់រហ័ស​។

ក្នុង​ជំនួប​ជាមួយ​លោក​ លោក​ លាវ​ ហ្វួ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហប្រតិបត្តិ​ការ​សកល​នៃ ​(China​ Development​ Bank​) លោក​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួល​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​មានប្រសាសន៍​ បាន​ស្នើសុំ​ លោក​ លាវ​ ហ្វួ​ ជួយ​ជ្រុំ​ជ្រែង​ និង​ជម្រាប​ជូន​ដល់​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​ លើ​ការ​បញ្ជូន​កម្ចីទុន​វិនិយោគ​ នៃ​ការសាងសង់​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ទាំងពីរ​នៅ​កម្ពុជា​ ឲ្យបាន​ឆាប់រហ័ស​បំផុត​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ នៃ​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ នា​ពេល​បច្ចុប្បន្ន​។

ជាមួយគ្នា​នេះ​ លោក​ លាវ​ ហ្វួ​ បាន​មានប្រសាសន៍​ថា​ ធនាគា​អភិវឌ្ឍន៍​ចិន​ ជា​ធនាគា​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​មួយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​ចក្ខុវិស័យ​ និង​គោលដៅ​គំនិត​ផ្តួចផ្តើម​ខែ​ក្រ​វ៉ាត់​ និង​ផ្លូវ​ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ក្នុង​នោះ​ ធនាគា​របស់​លោក​ បាន​ចូលរួម​គម្រោង​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា​ នា​ពេល​កន្លងមក​។

លោក​បាន​បន្ត​ថា​ “ធនាគា​របស់​លោក​ នឹង​យកចិត្ត​ទុកដាក់​លើ​ការចូលរួម​ចំណែក​ នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​កម្ចីទុន​វិនិយោគ​ដោយ​ផ្ទាល់​ ជាពិសេស​លើ​ការ​កសាង​អាកាសយាន​ដ្ឋាន​អន្តរ​ថ្មី​នៅ​ភ្នំពេញ​ និង​នៅ​សៀមរាប​ ដោយ​ឃើញ​នូវ​កំណើន​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ នៅ​កម្ពុជា​ មាន​ភាព​រឹង​ម៉ា​ជាលំដាប់​”។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​យ៉ាង​ខ្ពស់​ លើ​ការចូលរួម​ចំណែក​របស់​ធនាគា​អភិវឌ្ឍន៍​ចិន​ ក៏ដូចជា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ បាន​ឆ្លើយតប​យ៉ាង​ទាន់ពេល​វេលា​ មានប្រសិទ្ធភាព​ និង​ពុំ​មាន​លក្ខខណ្ឌ​ លើ​ការ​ផ្តល់​ទុន​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ នា​ពេល​កន្លងមក​ ហើយ​បាន​ឈាន​មកដល់​ដំណាក់​ថ្មី​មួយទៀត​ នៃ​ការ​យកចិត្ត​ទុកដាក់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អាកាសចរ​ស៊ីវិល​៕

មន្ត្រី​ជំនាញ​ហិរញ្ញវត្ថុ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ប្រយ័ត្ន​រងគ្រោះ​ក្នុង​គម្រោង​វិនិយោគ​ខ្យល់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​រូបភាព​ជា​ក្រុមហ៊ុន​ប្រកាស​លក់​ភាគហ៊ុន​ នៅ​លើ​គម្រោង​វិនិយោគ​រួម​កាលពី​ពេល​កន្លងទៅ​ ក៏ដូចជា​បច្ចុប្បន្ន​នេះ​ មាន​បុគ្គល​មួយចំនួន​បាន​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​ក្រោម​ការ​ឆបោក​ថា​ អាច​ទទួល​បាន​អត្រា​ចំណេញ​ខ្ពស់​ រួម​ជាមួយ​ការ​ទទួល​បានការ​ប្រាក់​ច្រើន​ក្នុងរយៈពេល​ខ្លី​។

អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ លោក​ ស៊ូ​ សុ​ជាតិ​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ បញ្ហា​នៃ​ការ​ឆបោក​ពីសំណាក់​ជនខិលខូច​មួយចំនួន​កាលពី​ពេល​កន្លងទៅ​នេះ​ វា​បាន​ក្លាយជា​ក្ដី​ព្រួយបារម្ភ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​កំពុង​ស្វះស្វែង​រក​ដំណោះស្រាយ​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើតមាន​បន្ត​ទៀត​ ជៀសវាង​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ និង​ខាតបង់​ទ្រព្យសម្បត្តិ​ ឬចាញ់បោក​គេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “កាលពី​ពេល​កន្លងទៅ​នេះ​ មាន​ក្រុមហ៊ុន​និង​បុគ្គល​មួយចំនួន​បាន​ដើរ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ដាក់​សាច់ប្រាក់​វិនិយោគ​នៅក្នុង​គម្រោង​វិនិយោគ​រួម​ដោយ​អះអាង​ថា​ មាន​កិច្ចសហការ​ពីសំណាក់​ក្រុមហ៊ុន​នៅ​បរទេស​ ក្នុង​រូបភាព​ចូលហ៊ុន​គ្នា​ ឬទិញ​ចំណែក​ភាគហ៊ុន​ជាដើម​ ដោយ​ការ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ និង​ក្នុងរយៈពេល​ខ្លី​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​ការ​អះអាង​ទាំងនេះ​ មាន​បុគ្គល​ខ្លះទៀត​ បាន​សន្យា​ផ្តល់​ប្រាក់ចំណេញ​ តាមរយៈ​ការ​ផ្តល់​ការប្រាក់​ជាប្រចាំ​សប្ដាហ៍​ ប្រចាំខែ​ ឬប្រចាំឆ្នាំ​ នៅក្នុង​អត្រា​ការប្រាក់​ខ្ពស់​ខុសពី​ធម្មតា​”។

រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ទៅលើ​គម្រោង​វិនិយោគ​រួម​ដែល​ស្របច្បាប់​ និង​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ មានត្រឹមតែ៤ក្រុមហ៊ុន​តែប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​ចំនួន២ទៀត​ កំពុងតែ​ស្ថិតនៅ​ក្នុង​ដំណើរការ​នីតិវិធី​ និង​ការពិនិត្យ​ឈាន​ដល់​ការសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​។

លោក​ ស៊ូ​ សុ​ជាតិ​ បាន​បញ្ជាក់​ថា​ “នៅក្នុង​គោលបំណង​ដើម្បី​ការពារ​ផលប្រយោជន៍​ និង​ទ្រព្យសម្បត្តិ​ ប្រជាពលរដ្ឋ​ទាំងអស់​គួរតែ​មានការ​ប្រុងប្រយ័ត្ន​ ឱ្យ​បាន​ខ្ពស់​ចំពោះ​ការសម្រេច​ចិត្ត​ដាក់​ប្រាក់​វិនិយោគ​រួម​ នៅក្នុង​គម្រោង​ណាមួយ​ ជាពិសេស​ ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ក្រុមហ៊ុន​ ក៏ដូចជា​បុគ្គល​ដែល​ដើរ​ផ្សព្វផ្សាយ​អូសទាញ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ ឬជា​ការបោកប្រាស់​”។

ជាមួយនឹង​ការ​បង្ហាញ​ពី​ក្ដី​បារម្ភ​នៅក្នុង​វិស័យ​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ ​ដែល​ទើបតែ​ទទួល​បាន​អជ្ញា​ប័ណ្ណ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូល​នី​ធិ​ទី៤​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ លោក​ អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​ថា​ “ការសម្រេច​ចិត្ត​ចូលរួម​នៅក្នុង​គម្រោង​វិនិយោគ​ គឺជា​រឿង​ដែល​ល្អ​ សម្រាប់​អ្នក​ដែល​មាន​ដើមទុន​ ប៉ុន្តែ​មិន​មានឱកាស​ ឬមិន​អាច​វិនិយោគ​បាន​ដោយខ្លួនឯង​”។

លោក​បាន​បន្ត​ទៀត​ថា​ “ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ គឺ​អ្នក​វិនិយោគ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការសម្រេច​ចិត្ត​បណ្តាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ឬជន​ឆបោក​ ដែល​ជា​បទពិសោធន៍​ធ្លាប់​មាន​ច្រើន​រួចមក​ហើយ​ រហូត​មានការ​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​តុលាការ​ក៏​មាន​”។

លោក​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​មាន​ក្រុមហ៊ុន​ ឬបុគ្គល​រូប​ណា​ព្យាយាម​អូសទាញ​ ដោយ​ការសន្យា​ផ្តល់​ផលប្រយោជន៍​ច្រើនជាង​ធម្មតា​ វា​គឺជា​ចំណុច​មួយ​ដែល​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ និង​ទាមទារ​ឱ្យ​មានការ​សិក្សា​លម្អិត​ ជៀសវាង​មានការ​រងគ្រោះ​ ខាតបង់​ទ្រព្យសម្បត្តិ​ដោយ​ការ​ឆបោក​”៕

ចំណេះដឹង​! តើ​គណៈកម្មការ​សុរិយោដី​មាន​មាន​តួនាទី​ និង​ភារកិច្ច​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈកម្ម​កា​សុរិយោដី​មាន​បេសកកម្ម​ដោះស្រាយ​វិវាទ​ដីធ្លី​(ដី​គ្មាន​ប័ណ្ណចេញ​ដោយ​រដ្ឋបាល​សុរិយោដី​)ដែល​មិនទាន់​ចុះបញ្ជី​សុរិយោដី​ ដែល​ស្ថិតនៅ​ក្រៅ​តំបន់​វិនិច្ឆ័យ​ ឬក្នុង​តំបន់​វិនិច្ឆ័យ​ដែល​មិន​អាច​សម្រុះសម្រួល​បាន​ ដោយ​គណៈកម្មការរដ្ឋបាល​ និង​មិនមែន​ជា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​និង​បណ្តឹង​ ទាមទារ​បែងចែក​មរតក​ ឬវិវាទ​អំពី​កិច្ចសន្យា​ ទិញ​ លក់​ ជួល​ បញ្ចាំ​។

គណៈកម្មការ​សុរិយោដី​យក​ការសម្រុះសម្រួល​ជា​មូលដ្ឋាន​ ប៉ុន្តែ​បើ​មិន​អាច​ធ្វើការ​សម្រុះសម្រួល​បាន​នៅ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ វិវាទ​នោះ​នឹង​ត្រូ​បបញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​រាជធានី​ ខេត្ត​។ គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ នឹង​ព្យាយាម​សម្រុះសម្រួល​បន្ត​ទៀត​តាម​នីតិវិធី​ ដែល​បាន​កំណត់​ ប៉ុន្តែ​បើ​ការសម្រុះសម្រួល​មិន​ទទួល​បាន​ជោគជ័យ​ទេ​នោះ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ នឹង​មាន​នីតិវិធី​ដោយឡែក​ផ្សេងទៀត​ គឺ​ការ​ធ្វើ​សេចក្តី​សម្រេច​។

ផ្ទុយទៅវិញ​បើ​ភាគី​វិវាទ​ណា​ម្នាក់​មិន​ សុខចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ ក្នុងរយៈពេល៣០ថ្ងៃ​ នៃ​ថ្ងៃធ្វើការ​ បន្ទាប់ពី​បាន​ទទួល​សេចក្តី​សម្រេច​ ឬទទួល​បាន​ព័ត៌មាន​អំពី​សេចក្តី​សម្រេច​ ភាគី​វិវាទ​នោះ​មាន​សិទ្ធិ​ប្តឹង​ទៅ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ឲ្យ​ធ្វើស​វនា​ការ​ឡើងវិញ​។

បន្ទាប់ពី​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ទទួល​បានការ​ស្នើសុំ​ឲ្យ​ធ្វើ​សេចក្តី​សម្រេច​ឡើងវិញ​រួចហើយ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ នឹង​ព្យាយាម​ធ្វើការ​សម្រុះសម្រួល​បន្ត​ទៀត​តាម​នីតិវិធី​ដែល​បាន​កំណត់​ បើ​យល់ថា​ចាំបាច់​។ តែបើ​ការសម្រុះសម្រួល​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​នឹង​បើកសវនាការ​សម្រេច​។

ទោះបីជា​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ បើកសវនាការ​សម្រេច​លើ​វិវាទ​បែបនេះ​ក៏ដោយ​ ក៏​នៅតែ​បើកផ្លូវ​ឲ្យ​គូភាគី​ប្តឹង​តវ៉ា​នឹង​សេចក្តី​សម្រេច​នេះ​ ទៅ​តុលាការ​ក្នុងរយៈពេល៣០ថ្ងៃក្រោយ​ពី​បាន​ទទួល​សេចក្តី​សម្រេច​។ ​; ​; ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ គឺជា​ការងារ​មាន​ចរិត​អន្តរ​វិស័យ​ ហើយ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​។

ការងារ​នេះ​ មាន​ទំនាក់ទំនង​យ៉ាង​ជិ​តស្និ​ទ្ឋ​ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ជាពិសេស​ភាគី​វិវាទ​ផ្ទាល់​។ ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គណៈកម្មការ​សុរិយោដី​ តម្រូវឲ្យ​មន្រ្តី​គណៈកម្មការ​ត្រូវ​ចុះ​ធ្វើការ​ដោះស្រាយ​នៅ​ជិត​ដី​ទំនាស់​ ឬលើ​ទីតាំង​ដី​ទំនាស់​តែម្តង​ មានន័យថា​ជា​កិច្ចការ​ដែល​ត្រូវ​បំពេញ​សេវា​សាធារណៈ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​។

ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ត្រូវ​ផ្អែកលើ​ក្របខណ្ឌ​គតិយុត្តិ​ ដែល​បច្ចុប្បន្ន​មានច្បាប់​ ព្រះរាជ​ក្រឹត្យ​ អនុក្រឹត្យ​ ប្រកាស​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ទាក់ទង​នឹង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​ដែល​ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​។ ដូច្នេះ​តំរូវ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ជាប់​ជាប្រចាំ​ ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​សិទ្ធិ​ និង​ធ្វើឲ្យ​មាន​សុវត្ថិភាព​នៃ​សិទ្ធិ​កម្មសិទ្ធិ​ និង​សិទ្ធិ​ស្រប​ច្បាប់​ផ្សេង​ៗទៀត​លើ​ដីធ្លី​ រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​៕

ចិន​ចុះ​ព្រមព្រៀង​ទិញ​សណ្តែកសៀង​ជាមួយ​អាហ្សង់ទីន​ ខណៈ​ធ្វើ​ឱ្យ​អាមេរិក​មាន​ភាព​ឯកា​អំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អាហ្សង់ទីន​ និង​ចិន​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សណ្តែក​ដ៏​សំខាន់​មួយ​ ដែល​នឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​កសិកម្ម​របស់​អាមេរិក​ ដាច់​ឆ្ងាយ​ពី​ប្រទេស​នាំចូល​សណ្តែក​ធំ​បំផុត​នៅ​លើ​ពិភពលោក​ (ចិន​)។

យោង​តាម​ក្រសួង​កសិកម្ម​អាហ្សង់ទីន​ អាហ្សង់ទីន​នឹង​ពង្រឹង​ជំហរ​របស់​ខ្លួន​បន្ថែម​ទៀត​ ក្នុងនាម​ជា​អ្នកនាំ​ចេញ​សណ្តែក​ធំ​បំផុត​របស់​ពិភពលោក​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ ពុធ​។

កិច្ច​ព្រមព្រៀង​រវាង​ចិន​ និង​អាហ្សង់ទីន​កើតឡើង​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​ការ​បញ្ជាទិញ​ទាំងអស់​ នៃ​ការនាំចេញ​សណ្តែក​របស់​អាមេរិក​ត្រូវ​បាន​លុបចោល​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បន្ថែម​ពន្ធ​លើ​ទំនិញ​ស្ទើរតែ​ទាំងអស់​ពី​ចិន​ ខណៈ​ការចរចា​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ​។

ការបញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​របស់​អាមេរិក​របស់​ចិន​ អាច​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ Trump​ នៅ​ឆ្នាំ​ ២០២០​។ ប្រជាសាស្ត្រ​សំខាន់​នៅក្នុង​មូលដ្ឋាន​អ្នកបោះឆ្នោត​របស់​លោក​ Trump​ គឺ​កសិករ​នៅក្នុង​វិស័យ​កសិកម្ម​របស់​អាមេរិក​។

ប្រធាន​សហព័ន្ធ​ការិយាល័យ​កសិកម្ម​អាមេរិក​លោក​ Zippy​ Duvall​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​ថ្កោលទោស​ចំពោះ​ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ ថា​ “ការប្រកាស​របស់​ចិន​ដែល​ថា​ ខ្លួន​នឹង​មិន​ទិញ​ផលិតផល​កសិកម្ម​ណាមួយ​ពី​អាមេរិក​ គឺជា​ការ​ប៉ះទង្គិច​ដល់​កសិករ​ និង​អ្នកចិញ្ចឹមសត្វ​រាប់ពាន់​នាក់​ដែល​កំពុង​តស៊ូ​ដើម្បី​រកទទួលទាន​”។

លោក​ Trump​ បាន​បញ្ជា​ឱ្យ​មានការ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ៣០ភាគរយ​សម្រាប់​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង​ការ​បន្ថែម​ពន្ធ​លើ​ទំនិញ​ផ្សេងទៀត​មានតម្លៃ​ចាប់ពី៣០០ពាន់​លាន​ដុល្លារ​ ជាមួយនឹង​ពន្ធ១៥ភាគរយ​ បន្ទាប់ពី​ចិន​បាន​ប្រកាស​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​៕