ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជាថ្មី​បន្ទាប់ពី​រងគ្រោះ​ដោយសា​ឡង់​ដឹក​ប្រេង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បន្ទាប់ពី​មាន​សាឡង់​ដឹក​ប្រេង​បើក​ប៉ះ​សសរស្ពាន​នា​ឡេ​ ឆ្លងកាត់​ទន្លេសាប​ពី​តំបន់​ជ្រោយ​ចង្វា​រ មកកាន់​ផ្លូវជាតិ​លេខ៥​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ និង​រង់ចាំ​ការ​ជួសជុល​រួចរាល់​។

ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ លោក​សាំ​ ពិសិដ្ឋ​ បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ថា​ អាជ្ញាធរ​សម្រេច​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​បា​ឡេ​ តភ្ជាប់​ពី​ខណ្ឌឫស្សីកែវ​ ទៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ ជា​បណ្តោះអាសន្ន​ ដើម្បី​ត្រួតពិនិត្យ​បន្ទាប់ពី​ស្ពាន​នេះ​ ត្រូវ​បាន​សាឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​មិច​ បើក​ប៉ះទង្គិច​កាលពី​ម៉ោង៣រសៀល​ថ្ងៃទី១០​ ខែកញ្ញា​ម្សិលមិញ​។

លោក​បន្ត​ថា​ ភ្លាម​ៗមន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​និង​កំពុង​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ ដើម្បី​បញ្ជាក់​ថា​ តើ​ការ​ប៉ះទង្គិច​នោះ​ប៉ះពាល់​ដល់​ស្ពាន​ដែរ​ ឬយ៉ាងណា​? ជាល​ទ្ឋ​ផល​បឋម​ ក្រុមការងារ​ការដ្ឋាន​ត្រ​វការ​ពេលវេលា​មួយរយៈពេល​ ដើម្បី​ធ្វើការ​ជួសជុល​អោយ​បាន​ដូចដើម​ រួច​ដាក់អោយ​ដំណើរការ​ជាប្រក្រតី​ឡើងវិញ​ នៅពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​។

ស្ពាន​បា​ឡេ​ថ្មី​ ឆ្លងកាត់​ទន្លេសាប​ ពី​ចំណុច​ឃ្លាំង​ស្តុក​ប្រេង​សូ​គី​ម៉ិច​ ផ្លូវជាតិ​លេខ៥​ ក្នុង​ខណ្ឌឫស្សីកែវ​ ឆ្ពោះ​មកកាន់​តំបន់​អភិវឌ្ឍន៍​ ទីក្រុង​រណប​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ត្រូវ​បាន​បើក​សម្ពោធ​ដាក់ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ​ កាលពី​រសៀល​ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០១៨​ ក្រោយពី​បាន​ដំណើរការ​សាងសង់​ អស់​រយៈពេល៦ខែ​ កន្លងមក​នេះ​។

ស្ពាន​បា​ឡេ​ថ្មីនេះ​មាន​ទទឹង១២ម៉ែត្រ​ និង​បណ្ដោយ៥០០ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន៩លាន​ដុល្លារ​ ប្រើ​ពេល​សាងសង់៦ខែ​។ ពេល​ដំណើរការ​ រថយន្ត​ទម្ងន់​លើស​ពី១៥តោន​ និង​មាន​កម្ពស់​លើស​ ២,៨ម៉ែត្រ​ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​៕

កូរ៉េ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន ២០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ សាធារណៈ​កូរ៉េ​ តាមរយៈ​ការិយាល័យ​ KOICA​ របស់​ខ្លួន​ប្រចាំ​បនៅ​កម្ពុជា​ បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ ប្រមាណ២០លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយឆ្នាំ​ ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)នៅ​ថ្ងៃទី​ ១១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ បើ​ធៀប​ជាមួយ​នៃ​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀ​ សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​ (កូរ៉េ​ខាងត្បូង​) បន្ត​ឈរ​លំដាប់​ទី៤​ បន្ទាប់ពី​សាធារណៈ​រដ្ឋ​ប្រជា​ពិនិត្យ​ចិន​ ជប៉ុន​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ហើយ​មាន​ទំហំ​ប្រហាក់​ប្រហែល​អូស្រ្តាលី​។

លោក​ RHO​ Hyunjun​ ប្រធាន​តំណាង​ថ្មី​នសកា​រិយា​លសហប្រតិបត្តិ​ការ​អន្តរ​កូរ៉េ​ (KOICA​) ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ក្នុង​ជំនួប​ជាមួយ​ លោ​កឈៀង​ យ៉ា​ណា​រ៉ា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​បង្ហាញ​ពី​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​ (New​ Southern​ Policy​) ​ដែល​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាំ​មួយ​សមាជិក​អាស៊ាន​ ដោយ​ទីភ្នាក់ងារ​KOICA​ នឹង​ប្តេជ្ញា​បង្កើន​ទំហំ​ហិរញ្ញ​វប្ប​ទាន​អភិវឌ្ឍន៍​ផ្លូវការ​សម្រាប់​ប្រទេស​សមាជិក​អាំ​ស៊ាន​ ជាពិសេស​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វីលីពីន​ឱ្យ​ដល់២០ភាគរយ​ក្នុង​ឆ្នាំ២០២៣​។

លោ​បន្ត​ថា​ “KOICA​ បាន​នឹង​កំពុង​អនុវត្ត​ និង​ការសិក្សា​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ថ្មី​ ដែល​នឹង​កំពុង​រៀបចំ​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​ ដែល​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២១​”។

លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ អគ្គនាយក​លេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្តែង​ការ​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​គាំទ្រ​របស់​រដ្ឋា​បាល​សាធារណៈ​កូរ៉េ​ នា​ពេល​កន្លងមក​ ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​គាំទ្រ​ដល់​ភាគី​កូរ៉េ​ ក្នុង​ការ​បន្តសកម្មភាព​អនុ​វត្ត​ម្រោ​ងក្នុង​ពេល​បច្ចុប្បន្ន​ និង​បាន​គាំទ្រ​ចំពោះ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ របស់​គម្រោង​អាទិ​ភាព​ថ្មី​ៗ។

លោក​ក៏បាន​ផ្តល់​អនុសាសន៍​ដល់​ភាគី​កូរ៉េ​ ដើម្បី​ជា​ធាតុ​ចូលក្នុង​ការ​ត្រៀម​រៀបចំ​កំណត់​ទិសដៅ​អាទិភាព​ថ្មី​ របស់​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​កម្ពុជា​( Country​ Partnership​ Strategy​ for​ Cambodia​) ដែល​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹង​បរិការណ៍​អភិ​ឌ្ឍ​ន៍​ថ្មី​របស់​កម្ពុជា​ ដែល​ផ្តោត​លើ​អាទិភាព​ចំបង​ គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​ សុខាភិបាល​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

រដ្ឋាភិបាល​កម្ពុជា​ និង​ KOICA​ នឹង​ប្រារព្ធ​ខួប​លើក​ទី៣០​ នៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំឆ្នាំ២០១៩​ ដែល​នឹង​ប្រព្រឹត្តទៅ​ នា​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ស្របគ្នា​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ -សាធារណរដ្ឋ​កូរ៉េ​ (ASEAN​-ROK​ Summit​)នៅ​ទី​ក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​៕

កំនើ​នប្រ​ជា​សាស្ត្រ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កំពុង​ប្រែក្លាយ​តំបន់​ផ្លូវ​ហាណូយ​ទៅជា​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​នៅ​រាជធានី​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​ការ​រីកចម្រើន​នៃ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន​ និង​កំពុង​ធ្វើឲ្យ​តំបន់​ផ្លូវ​ហាណូយ​ ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​ នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។

ផ្លូវ​ដ៏​សំខាន់​នេះ​ បាន​ប្រែក្លាយ​ពី​តំបន់​ធ្លាប់​ស្ងប់ស្ងាត់​កាលពី៥ឆ្នាំមុន​ មក​ជា​តំបន់​ដែល​ការ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក​ ដោយសារ​មហាវិថី​នេះ​បាន​តភ្ជាប់​ជាមួយ​ផ្លូវ​សំ​ខាន់​ៗនៅ​តំបន់​នោះ​ដូចជា​ មហាវិថី​ឈ្នះ​ ឈ្នះ ​(ផ្លូវ​ទំនប់​កប់​ស្រូវ​) ផ្លូវជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៣​ និង​ផ្លូវ​សម្តេច​ជា​ស៊ី​ម ផ្លូវ​ឧកញ៉ា​ម៉ុង​ រិទ្ឋី​ជាដើម​។

ជាមួយនឹង​ការ​រីកចម្រើន​ និង​កំនើ​ននៃ​លំហូរ​ប្រជាជន​ ចូល​មកកាន់​រាជធានី​ភ្នំពេញ​កើនឡើង​ជាប្រចាំ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នេះ​ បាន​ធ្វើឲ្យ​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ឆ្ពោះទៅ​កាន់​តំបន់​នេះ​កាន់តែ​ច្រើន​ ដែល​មាន​បុរី​ និង​ខុន​ដូ​ជាច្រើន​បាន​និង​កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ជា​បណ្តុំ​ទីផ្សារ​បោះ​ដុំ​ទំ​និញ​គ្រប់់​ប្រភេទ​ និង​ជា​ផ្សារ​ទំនើប​ដែល​មាន​លក់ទំនិញ​ អាហារ​និង​ភេសជ្ជៈ​ចម្រុះ​ ការិយាល័យ​ ឧទ្យាន​អាហារ​ នឹង​បង្ហាញ​វត្តមាន​នៅ​តំបន់​នេះ​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​។

នាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ B2B​ Park​ លោក​ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី១១​ កញ្ញា​នេះ​ថា​ ដោយ​មើល​ឃើញ​សក្តា​នុ​ពល​តំបន់​នេះ​កំពុង​មាន​ភាព​រីកចម្រើន​ និង​កំនើ​នប្រ​ជា​សាស្រ្ត​កាន់តែ​ច្រើន​ តំបន់​ផ្លូវ​ហាណូយ​គួរ​មាន​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយទៀត​ ដើម្បី​ឆ្លើយតប​នឹង​កំនើ​នប្រ​ជា​ជន​រស់នៅ​ក្នុង​តំបន់​នេះ​។

លោក​បន្ត​ថា​ “ការ​បង្ហាញ​វត្តមាន​ផ្សារ​ទំនើប ​AEON​ MALL​, MAKRO​, Global​ House ​មិនមែន​ជា​បញ្ហា​នោះ​ទេ​ យើង​មិន​ប្រកួតប្រជែង​គ្នា​នោះ​ទេ​ តែ​វា​ជា​ការ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​ ហើយ​យើង​មាន​លក្ខណៈ​ពិ​សេ​សរៀងៗ​ខ្លួន​”។លោក​បន្ថែម​ថា​ “B2B​ Park​នឹង​ដើរតួ​នាទី​ជា​បណ្តុំ​ទំនិញ​ សេវាកម្ម​ម្ហូបអាហារ​ ការ​កំសាន្ត​ ការិយាល័យ​និង​ជា​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​បោះ​ដុំ​ថ្មី​មួយ​នៃ​រាជធានី​ភ្នំពេញ​”។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ B2B​ Park

គំរោង​នេះ​បាន​និង​កំពុង​តាំងនៅ​លើ​ទីតាំង​ ដែល​មាន​បុរី​ចំនួន៧កន្លែង​ព័ទ្ឋ​ជុំវិញ​ ស្ថាប័ន​រដ្ឋាភិបាល​ ធនាគារជាតិ​ ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ធនាគារ​ សាលារៀន​ និង​អាច​ធ្វើដំណើរ​ត្រឹម១៥ទៅ២០នាទី​ ទៅ​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

លោក​ធួន​ ស៊ី​ណា​នបា​នប​ន្ត​ថា​ ជាមួយ​សកម្មភាព​នៃ​ការ​អភ​ភិ​វឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​នេះ​ ការ​វិនិយោគ​ផ្សារ​ទំនើប​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​គិតដល់​ការបង្កើត​ផ្សារ​សហគមន៍​ រោងភាពយន្ត​ ចំណត​យានយន្ត​សមស្រប​ ដើម្បី​ឆ្លើយតប​នឹង​អតិថិជន​ និង​កំនើ​ននៃ​ការប្រើ​ប្រាស់​យានយន្ត​នៅ​កម្ពុជា​។

ជាមួយនឹង​ពាក្យស្លោក​ “អនាគត​ចាប់ផ្តើម​ពីទី​នេះ​” B2B​ Park ​មាន​កំពស់៦ជាន់​ជាមួយនឹង​ការរចនា​អាគារ​ដ៏​ទាក់ទាញ​ និង​មាន​ភាព​រស​រវើក​ នៅលើផ្ទៃដីទំហំជាង ២៣០០០ម៉ែត្រការ៉េ ក្រោមការបែងចែកជាទីតាំងពិព័រណ៍ពាណិជ្ជកម្ម ផ្សារ​សហគមន៍ ​ការិយាល័យជួល ឧទ្យាន​អាហារ ​និង​ភេសជ្ជៈ​ ​រោងភាពយន្ត​ និងលំហរ Sky bar ស្ថិតនៅជាន់ទី៥ ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​បាន​ថ្លែង​ថា​ នៅ​តំបន់​ខាងលើ​នេះ​ មាន​ភាព​ទាក់ទាញ​ខ្លាំង​ និង​មាន​តម្រូវការ​បញ្ជាទិញ​ខ្ពស់​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ បើ​ទោះជា​មាន​ផ្សារ​ទំនើប​ច្រើន​ ក៏​ពិតមែន​ ប៉ុន្តែ​វា​នៅតែ​ទាមទារ​ឱ្យ​មាន​ផ្សារ​ទំនើប​បន្ថែម​ទៀត​ ដែល​មានការ​ផ្គត់ផ្គង់​ផលិត​ផល​ផ្សេង​ៗគ្នា​ មិនមែន​ជា​ការប្រកួត​ប្រជែង​។

លោកស្រី​បាន​បញ្ជាក់​ថា​ “នៅក្នុង​ខណ្ឌ​សែនសុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ ចំនួន​ផ្សារ​ទំនើប​នៅ​មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ហើយ​កម្លាំង​នៃ​កា​រប​ញ្ជារ​ទិញ​នៅតែ​បន្ត​មាន​កំណើន​”។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ សែនសុខ​ គឺជា​ខណ្ឌ​មួយ​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ផ្នែក​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ដោយសារតែ​មាន​លំហូរ​ប្រជាសាស្ត្រ​ជាច្រើន​ ចូល​ទៅ​រស់នៅ​ក្នុង​ខណ្ឌ​មួយ​នេះ​ ហើយ​មាន​ភាព​អំណោយផល​លើក​ត្តា​ភូមិសាស្ត្រ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ខណ្ឌ​មួយ​នេះ​ មានផ្លូវ​សេដ្ឋកិច្ច​សំ​ខាន់​ៗជាច្រើន​ ជាពិសេស​ផ្លូវ​ហាណូយ​ ដែល​កំពុងតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​ទៅលើ​សំណង់​អា​គារ​ខ្ពស់​ៗជាច្រើន​ ដែល​កាន់តែ​ធ្វើ​ឱ្យ​តំបន់​មានតម្លៃ​កាន់តែ​ថ្លៃ​”៕

ក្រុមហ៊ុន​ចិន​បោះទុន​ជាង​ ​២០០លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ​ ​នៅ​ក្រុងភ្នំពេញ​

0

​ដោយ​នៅ​ ​វ​ឌ្ឈ​នា​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​ចិន​ ​Bao​ ​Li​ ​បាន​បោះទុន​ប្រមាណ២០០លាន​ដុល្លារ​សាងសង់​ខុន​ដូ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ​ខណៈ​ទីផ្សារ​ខុន​ដូរ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បាន​នឹង​កំពុង​រីក​ចំរើន​ជាពិសេស​ក្នុង​ស្រទាប់​យុវជន​កម្ពុជា​ ​និង​ជនបរទេស​។​

​លោក​ ​ហេ​រ៉ូ​ ​សុ​ជាតិ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​Top4​ ​Realty​ ​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រុមហ៊ុន​ក្រុមហ៊ុន​ ​Top4​ ​Realty​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ដៃគូ​សហការ​លក់​ ​គម្រោង​ខុន​ដូ​ ​Bao​ ​Li​ ​ដ៏​ធំ​មក​ពី​ប្រទេស​ចិន​ ​ដែល​ខុន​ដូ​នេះ​មាន​ស្តង់ដារ​អន្តរជាតិ​ ​ហើយ​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​ដែល​នេះ​ជា​គម្រោង​ដ៏​ធំ​មួយ​ ​និង​បាន​លើកមុខ​មាត់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​ថ្លែង​ទៀត​ថា​ ​“​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មក​ពី​ប្រទេស​ចិន​ ​ជា​គម្រោង​ថ្មី​មួយ​ ​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ​ហើយ​តាម​ផែនការ​អភិវឌ្ឍន៍​ ​គម្រោង​ខុន​ដូ​នេះ​ ​មាន​ទាំង​ខុន​ដូ​ ​អគារ​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​ផង​ដែរ​”​។​

លោក​បន្ថែម​ថា​ ​“​បច្ចុប្បន្ន​នេះ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ ​កំពុងតែ​មាន​តម្រូវការ​នៅឡើយ​ ​ហើយ​យុវជន​ជំនាន់​ក្រោយ​នឹង​ផ្លាស់​ប្តូរ​រៀប​រស់នៅ​ខុន​ដូ​ ​ដូច​ជន​ ​បរទេស​ ​ដោយសារតែ​ទៅមុខ​ទៀត​ ​ទីក្រុង​ភ្នំពេញ​កាន់តែ​កកស្ទះ​ ​ដូច្នោះ​ខុន​ដូ​ ​នឹង​មាន​តម្រូវ​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​”​។​

​នាយកចាត់ការ​ទូទៅ​គម្រោង​ ​ខុន​ដូ​ ​Bao​ ​Li​ ​របស់​ចិន​លោក​លី​ ​ម៉ិញ​បានឱ្យ​ដឹង​ដែរ​ថា​ ​ដោយសារតែ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​ ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ ​ទើប​ក្រុមហ៊ុន​លោក​សម្រេចចិត្ត​មក​វិនិយោគ​តែម្តង​ ​និង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Top4​ ​Realty​ ​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​សព្វថ្ងៃ​នេះ​គម្រោង​ទី១​ ​ក្រុមហ៊ុន​បាន​សាងសង់​អូតែល​ ​និង​ខុន​ដូ​ ​ប្រមាណ​ជាង៦០០យូនី​ត​ ​ដែល​នឹង​បញ្ចប់​ការសាងសង់​ជាស្ថាពរ​នៅ​ថ្ងៃ៣១​ ​ខែឧសភា​ ​ឆ្នាំ២០២០​ ​ហើយ​គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ច្រើន​ ​ជាង​ខុន​ដូ​ផ្សេង​ៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​នេះ​ ​ទីផ្សារ​ខុន​ដូ​នៅ​ប្រទេស​កម្ពុជា​ជាទី​ផ្សារ​ដ៏​ល្អ​ ​សម្រាប់​ជនបរទេស​ ​និង​ពលរដ្ឋ​ក្នុង​ស្រុក​ ​ហើយ​ការ​វិនិយោគ​ខាងលើ​នេះ​ ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកមុខ​មាត់​ប្រទេស​កម្ពុជា​ផង​ដែរ​៕​

អគារ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ AXIS​ បើកទ្វារ​ស្វាគមន៍​ម្ចាស់ផ្ទះ​ និង​អតិថិជន​ជួល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​ខុន​ដូ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់​ប្រជាជន​ខ្មែរ​ ជាក់ស្ដែង​ដូចជា​អគារ​ខុន​ដូ​ Axis​ Residences​ ដែល​បាន​បញ្ចប់​ការសាងសង់​បាន​ និង​កំពុង​បើកទ្វារ​ស្វាគមន៍​ម្ចាស់​លំនៅ​ដ្ឋាន​ និង​អតិថិជន​ចង់​ជួល​សំរាប់​រស់នៅ​ ប្រកបដោយ​ភាព​ស៊ីវិល័យ​។

អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​ទីតាំង​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ នៅក្នុង​ខុន​ដូរ​គឺជា​ជម្រើស​មួយ​ដ៏​ត្រឹមត្រូវ​បំផុត​ ដែល​វា​ក្រៅពី​បង្ហាញ​នូវ​ភាព​ទាន់សម័យ​ ថែមទាំង​ផ្តល់​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ខ្ពស់​ទៀតផង​។

ប្រធាន​ផ្នែក​លក់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ ស្លឹក​ឫទ្ធិ​ រៀល​ធី​ លោក​ ណុំ​ សុខ​រ៉ា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​និន្នាការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​បាន​ចាប់ផ្តើម​ងាក​មករ​កលំនៅ​ដ្ឋាន​បែប​សហសម័យ​ នៅក្នុង​អគារ​ខុន​ដូរ​ទំនើប​ៗ ជាពិសេស​ សម្រាប់​អ្នកជំនួញ​ និង​អ្នកបម្រើ​ការងារ​នៅក្នុង​អង្គការ​ ឬក្រុមហ៊ុន​ឯកជន​ជាដើម​។

លោក​បាន​បន្ត​ថា​ “ជាក់ស្ដែង​ ពេលនេះ​សំណង់​ខុន​ដូ​ AXIS​ Residences​ បណ្តោ​ យផ្លូវ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ដែល​ទើបតែ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ បាន​ទទួលការ​ស្វាគមន៍​ និង​គាំទ្រ​ពីសំណាក់​អតិថិជន​ចំរុះ​ជាតិសាសន៍​ជាច្រើន​ ដែល​ក្នុង​នោះ​ក៏បាន​ជនជាតិ​ខ្មែរ​ផង​ដែរ​”។

លោក​ណុំ​ សុខ​រ៉ា​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ខុន​ដូ​ AXIS​ Residences​ បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​អតិថិជន​ ដែល​ចង់​ចូល​រស់នៅ​ក្នុង​សំណង់​ខុន​ដូ​ដ៏​ទំនើប​មួយ​នេះ​។ លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​អតិថិជន​ដែល​ជា​អ្នកទិញ​ សម្រាប់​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​ និង​ក្រុម​គ្រួសារ​នោះ​ សម្រាប់​អតិថិជន​ដែល​មិនទាន់​មានលទ្ធភាព​ទិញ​ ក៏អាច​ចូល​មក​រស់នៅ​ក្នុង​ខុន​ដូ​លំ​ដាប់​ស្ដ​ង់​ដា​ របស់​ប្រទេស​សិង្ហបុរី​មួយ​នេះ​បាន​ដែរ​ ដោយ​ការជួល​ជាប្រចាំ​ខែ​ និង​ជាប្រចាំ​ឆ្នាំ​ ជាមួយនឹង​តម្លៃ​សមរម្យ​។

លោក​បាន​បន្ត​ទៀត​ថា​ “ខុន​ដូ​ AXIS​ Residences​ បាន​ផ្តល់​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​អតិថិជន​ដែល​ស្នាក់នៅ​ដោយ​ការជួល​ ជាមួយនឹង​ល័ក្ខខ័ណ្ឌ​នៃ​ការ​បង់ប្រាក់​ប្រចាំខែ​នី​មួយ​ៗយ៉ាង​សាមញ្ញ​ជាទីបំផុត​”។លោ​កបន​ន្ត​ថា​ “ខុន​ដូ​ AXIS​ Residences​ មាន​ទីតាំង​ល្អ​បំផុត​ស្ថិត​កណ្តាល​ក្រុង​ ជាប់​នៅ​ផ្លូវ​ធំ​ ជាពិសេស​ជិ​តព្រលា​នយន្តហោះ​ ដែល​កាន់តែ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​”។

សំណង់​ខុន​ដូ​ AXIS​ Residences​ ដែល​មាន​រចនា​បទ​បែប​ទីក្រុង​សិង្ហបុរី​ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ និង​កម្រិត​សោភ័ណភាព​បៃតង​ មាន​ចំនួន៨អគារ​ ស្មើនឹង​ជាង៥៦០យូនី​ត មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ មាន​ចម្ងាយ​ប្រមាណ១០០០ម៉ែត្រ​ពី​ព្រលា​នយន្តហោះ​ភ្នំពេញ​-អន្តរជាតិ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៩២​ ២១​ ៦៦​ ៥៥​ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​នេះ​ និន្នាការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​មួយចំនួន​ពិតជា​បាន​ងាក​ទៅ​ចាប់អារម្មណ៍​លើ​វិស័យ​ខុន​ដូ​ពិតមែន​ ជាពិសេស​ អ្នក​ដែល​មានកម្រិត​ជីវភាព​មធ្យម​ និង​បង្គួរ​ ។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ប្រាក់ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់​មួយចំនួន​ បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​ដូ​ ដោយសារតែ​ខុន​ដូ​ភាគច្រើន​មាន​ទីតាំងនៅ​កណ្តាល​ក្រុង​ ស្រប​ពេល​ការ​កកស្ទះ​ចរាចរណ៍​ និង​ការ​កើនឡើង​នៃ​តម្លៃ​ដី​ ក៏បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ការ​គិត​របស់​ប្រជាពលរដ្ឋ​ប្រែប្រួល​ផង​ដែរ​”។

លោក​បាន​បន្ត​ថា​ ប្រជាជន​រស់នៅ​ប្រទេស​អភិវឌ្ឍ​ និង​ជឿនលឿន​ភាគច្រើន​ ការរស់នៅ​ក្នុង​ខុន​ដូ​គឺជា​ជម្រើស​ដំបូង​គេ​បំផុត​ ដោយសារតែ​មានបាន​ផ្តល់​ភាព​ងាយស្រួល​ និង​ល្អ​ប្រសើរ​ជាច្រើន​ ជាពិសេស​ ចំណេញពេលវេលា​ក្នុង​ការ​ធ្វើដំណើរ​បំពេញការងារ​ជាដើម​។

លោក​បន្ត​ទៀត​ថា​ “បើ​នៅ​ប្រទេស​គេ​ខុន​ដូ​ ដែល​ស្ថិតនៅ​ផ្លូវ​ធំ​ និង​ជិ​តព្រលា​នយន្តហោះ​គឺ​មានតម្លៃ​ថ្លៃ​ ដោយសារតែ​គេ​អាចយ​កធ្វើជា​សេវា​ផ្គត់ផ្គង់​ ការ​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ឬអ្នកដំណើរ​ដែល​រង់ចាំ​ការហោះហើរ​”៕

មេដឹកនាំ​ហុងកុង​បន្ទោស​អាមេរិក​ចំពោះ​ការ​ជ្រៀតជ្រែក​លើទឹក​ដី​របស់​ខ្លួន​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ មេដឹកនាំ​ទីក្រុង​ហុងកុង​ ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​បាន​ស្តី​បន្ទោស​អាមេរិក​ពី​ការ​ជ្រៀតជ្រែក​ចូលក្នុង​នយោបាយ​ខ្លួន​។

លោកស្រី​ Carrie​ Lam​ អភិបាលក្រុង​ហុងកុង​ ដែល​ជា​តំបន់​ពាក់កណ្តាល​ស្វ័យ​ត្ន​ ចិន​បាន​និយាយ​កាល​ក្នុង​សប្តាហ៍​នេះ​ថា​ វា​មិន​អាច​ទទួលយក​បានទេ​ ដែល​អាមេរិក​ព្យាយាម​ជះឥទ្ធិពល​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ហុងកុង​។ លោកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ របស់​លោកស្រី​សំដៅ​ដល់​អាមេរិក​ថា​ “រដ្ឋាភិបាល​ហុងកុង​មិន​យល់ស្រប​ដាច់ខាត​ និង​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដែល​រដ្ឋសភា​បរទេស​កំពុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​តាមរយៈ​ច្បាប់​”។

សមាជិកសភា​អាមេរិក​ នឹង​បោះឆ្នោត​លើច្បាប់​មួយ​ដែល​មានឈ្មោះ​ថា ​“ច្បាប់​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ២០១៩​”។

ច្បាប់​នេះ​ ត្រូវ​បាន​ណែនាំ​ដោយ​សមាជិកសភា​អាមេរិក​ Chris​ Smith​ និង​មានការ​គាំទ្រ​ជាទូទៅ​ពី​គណបក្ស​នយោបាយ​ទាំងពីរ​នៅ​អាមេរិក​។ ប្រសិនបើ​ត្រូវ​បាន​អនុម័ត​ ច្បាប់​នេះ​ អាច​នឹង​បង្ក​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដល់​សេដ្ឋកិច្ច​ហុងកុង​ ដែល​កំពុង​ស្ថិត​ក្នុង​គន្លង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

សមាជិកព្រឹទ្ធសភា​អាមេរិក​ លោក​ Marco​ Rubio​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​ “អាមេរិក​ត្រូវតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ចំពោះ​ប្រទេស​ចិន​ថា​ ការ​ជ្រៀតជ្រែក​របស់​ខ្លួន​នៅក្នុង​កិច្ចការ​ហុងកុង​នឹង​ចេញ​ជា​លទ្ធ​ផល​ផេ្សង​ៗ”។

ស្ថានភាព​នៅ​ហុងកុង​កាន់តែ​តាន​តឹង​ឡើង​ៗ ខណៈ​មនុស្ស​រាប់ពាន់​នាក់​បាន​ដើរ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ អាមេរិក​ក្នុង​ការ​តវ៉ា​កាលពី​ចុង​សប្តាហ៍​ ដោយ​ស្រែក​អំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump ​ឲ្យ​ «រំដោះ​ទីក្រុង​»។

បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ កំពុង​ឆ្ពោះទៅ​កាន់​សប្តាហ៍​ទី១៥​ របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​ភ័ស្តុភារ​ និង​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នេះ​ មាន​ភាព​ជាប់​គាំង​៕

ប្លុក​ពាណិជ្ជកម្ម​ថ្មី​ដែល​ផ្តួចផ្តើម​ដោយ​ចិន​ និង​មាន​ទំហំ​ពាណិជ្ជកម្ម​ជាង១០ទ្រី​លាន​ដុល្លារ​អាច​រង្គោះ​រង្គើរ​ដោយសារ​ឥណ្ឌា​?

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ឥណ្ឌា​កំពុង​មានការ​ស្ទាក់ស្ទើរ​ ក្នុង​ការចូលរួម​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ ខណៈ​ឥណ្ឌា​ព្រួយបារម្ភ​អំពី​គោលនយោបាយ​គាំពារ​និយម​របស់​ចិន​ ដែល​បាន​បង្កើត​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ទាំងពីរ​ ដែល​មាន​ចំនួន​រហូតដល់៥៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។

ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​ ដែល​កំពុង​ត្រូវ​បាន​ចរចា​ក្នុងចំណោម​ប្រទេស​ចំនួន១៦​ រួមមាន​ប្លុក​អាស៊ាន​ចំនួន​ ១០​ ប្រទេស​ (ប្រទេស​ព្រុយ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សឹង្ហ​បូរី​ ថៃ​ និង​វៀតណាម​)។ ដៃគូ​ពាណិជ្ជកម្ម​ចំនួន​ ៦ របស់​ខ្លួន​គឺ​ឥណ្ឌា​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ និង​ញូ​វហ្សេល​ឡែន​។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការខាង​ក្រៅប្រទេស​ លោក​ S Jaishankar​ ថ្លែង​ក្នុង​កិច្ចពិភាក្សា​ជា​ក្រុម​មួយ​នៅ​ឯពិធីសម្ពោធ​កិច្ចប្រជុំ​កំពូល​ឥណ្ឌា​ និង​សឹង្ហ​បូរី​ស្តី​ពី​ ការ​ច្នៃប្រឌិត​ថ្មី​ បាន​និយាយ​ថា​ ឥណ្ឌា​នៅតែ​មានការ​ព្រួយបារម្ភ​ ចំពោះ​ការ​ចូល​ទៅកាន់​ទីផ្សារ​អយុត្តិធម៌​ចំពោះ​ផលិតផល​ឥណ្ឌា​និង​ “គោលនយោបាយ​គាំពារ​និយម​” របស់​ទីក្រុង​ប៉េកាំង​ដែល​បាន​បង្កើត​ឱនភាព​ពាណិជ្ជកម្ម​ដ៏​សំខាន់​រវាង​ប្រទេស​ទាំងពីរ​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​ចិន​ ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា​នៅ​ឆ្នាំ​ ២០១៨​ បាន​កើនឡើង​ដល់៥៧​,៧២ពាន់​លាន​ដុល្លារ​ ធៀប​នឹង៥១​,៧២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​ ក្នុង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រមាណ៩៥.៥៤​ ដុល្លារ​។

ឆ្លើយតប​នឹង​សំណួរ​ស្តី​ពី​ការចរចា​ដែល​កំពុង​បន្ត​ ​សម្រាប់​ RCEP​ លោក​ Jaishankar​ បាន​មានប្រសាសន៍​ថា​ “ក្តី​កង្វល់​ដ៏​ធំ​របស់​ឥណ្ឌា​ គឺ​ទំនាក់ទំនង​មួយ​ជាមួយ​ប្រទេស​ចិន​ ពីព្រោះ​យើង​មាន​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​ជាមួយ​ចិន​”។

ឧស្សាហកម្ម​ឥណ្ឌា​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​រួចហើយ​ ចំពោះ​វត្តមាន​របស់​ចិន​ នៅក្នុង​ការ​ដាក់ជា​ក្រុម ​RCEP​។ អ្នកតំណាង​នៃ​វិ​ស័យ​ផ្សេង​ៗ រួមមាន​ ទឹកដោះ​ គោ​លោហធាតុ​ អេ​ឡិច​ត្រូ​និច​ គីមី​ និង​វាយនភ័ណ្ឌ​បាន​ទទូច​ដល់​រដ្ឋាភិបាល​កុំ​អោយ​ព្រមព្រៀង​លើ​ការកាត់បន្ថយ​កាតព្វកិច្ច​ក្នុង​ផ្នែក​ទាំងនេះ​ ខណៈ​ពេល​ចរចា​ RCEP​។

ឥណ្ឌា​មាន​ពេលវេលា​ និង​ស្វែងរក​ទីផ្សារ​កាន់តែ​ធំ​សម្រាប់​ទំនិញ​ និង​សេវាកម្ម​របស់​ខ្លួន​ដូចជា​ថ្នាំពេទ្យ​ អាយ​ធី​ និង​កសិ​ឧស្សាហកម្ម​នៅក្នុង​ទីផ្សារ​ចិន​ ក្នុង​គោលបំណង​ដើម្បី​បង្រួម​គម្លាត​ពាណិជ្ជកម្ម​ ប៉ុន្តែ​មិនបាន​ទទួល​បាន​លទ្ធផល​ដែល​ចង់បាន​ទេ​។

ដោយសារតែ​ការ​ចាក់​ចូល​ទំនិញ​ជាច្រើន​ ដោយក្រុម​ហ៊ុន​ចិន​នៅក្នុង​ប្រទេស​ឥណ្ឌា​ ញូ​វដេលី​ បាន​ដាក់​កាតព្វកិច្ច​ប្រឆាំង​ នឹង​ការ​ចាក់​ចូល​ទំនិញ​ទាំងនោះ​ពី​វិស័យ​ដូចជា​គីមី​ និង​ដែក​ និង​ដែកថែប​។

នៅក្នុង​សម័យប្រជុំ​ដែល​មានការ​ចូលរួម​ពី​សម​ភាគី​សឹង្ហ​បូរី​ លោក​ Vivian​ Balakrishnan​ លោក​ Jaishankar​ បាន​និយាយ​ថា​ ឥណ្ឌា​មានការ​ភ័យខ្លាច​ថា​ កិច្ច​ព្រមព្រៀង​ RECP​ ដែល​នឹង​អំពាវនាវ​ឱ្យ​បញ្ចុះ​ពន្ធគយ​ ឬពន្ធ​នាំចូល​នឹង​នាំ​ឱ្យ​មាន​ទំនិញ​ជាច្រើន​ហូរហៀរ​ពី​ចិន​ ខណៈ​មិន​ធានា​ដល់​ឥណ្ឌា​នូវ​តម្លៃ​ស្មើគ្នា​ ចូល​ទៅកាន់​ទីផ្សារ​ចិន​ដែល​នេះ​ជាហេតុ​ពង្រីក​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​៕

សម្តេច​តេជោ​៖ លុយ​បាន​មក​ពី​ប្រេង​នឹង​ប្រើប្រាស់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានឱ្យ​ដឹង​ថា​ លុយ​ដែល​ប្រមូល​បាន​ពី​ការ​លក់​ប្រេង​របស់​កម្ពុជា​ នឹង​យក​ទៅ​ចំណាយ​លើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចន​សម្ព័ន្ធជាតិ​ មិនមែន​យក​មក​ប្រើ​ក្នុង​ចំណាយ​ចរន្ត​ឡើយ​។នេះ​ បើ​តាម​ការ​លើកឡើង​របស់​លោក​ ខៀវ​ កញ្ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​។

លោក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​កនៅ​ថ្ងៃនេះ​ថា​ ​“នៅពេល​ដែល​យើង​មាន​ប្រេង​ លុយ​ដែល​បាន​ពី​ប្រេង​នេះ​ នឹង​មិន​យក​មក​ប្រើ​ក្នុង​ចំណាយ​ចរន្ត​ឡើយ​ តែ​គឺ​សំរាប់​ហេដ្ឋារចនាសម្ព័ន្ធ​បំរើ​អភិវឌ្ឍន៍​ជាតិ​។ សម្តេច​ហ៊ុន​សែន​ថ្លែង​ក្នុង​សម័យប្រជុំ​គណ​រដ្ឋមន្ត្រី​ថ្ងៃ​ ទី១១​ កញ្ញា​ ២០១៩​”។

កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ច្បាប់​ប្រេងកាត​កម្ពុជា​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ចូលរួម​វិនិយោគ​លើ​វិស័យ​ប្រេងកាត​ នៅក្នុង​ប្រទេស​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។

រដ្ឋ​មន្រ្ដី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោ​កស៊ុយ​ សែម​ ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​នេះ​ថា​ កម្ពុជា​នឹង​មាន​តំណក់​ប្រេង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ នៅពេល​ខាងមុខនេះ​ ខណៈ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ប្លុក​ប្រេងកាត​ ដែល​អាច​បូម​ខូង​ចំនួន២៥កន្លែងនៅ​ទូទាំង​ប្រទេស​ រាប់ទាំង​ដែនសមុទ្រ​និង​ដែន​គោក​។

លោក​ថា​ “ការ​គូស​ប្រេងកាត​នេះ​ ផ្អែក​ទាំងស្រុក​លើ​លក្ខ​ខណៈ​ ភូគព្ភសាស្ត្រ​ ទាំង​ដែន​គោក​ និង​ដែន​ដែនសមុទ្រ​ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន២៥​ ក្នុង​នោះ​ដែនសមុទ្រ៦ប្លុក​ ដែន​គោក១៩ប្លុក​ និង៤តំបន់​នៅ​ដែនសមុទ្រ​ ត្រួត​គ្នា​រវាង​កម្ពុជា​-ថៃ​”។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្មី​ៗនេះ​ បាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន​ Angkor​ Gold​ Corp​ សម្រាប់​ការ​អភិវឌ្ឍ​ប្លុក​ប្រេង​ទី៨​ (Block​ VIII​) តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ EnerCam​ Resources​ Co​. Ltd​។ ជាមួយនឹង​ការយល់ព្រម​នេះ​ក្រុមហ៊ុន​ Angkor​កំពុង​បន្ត​ការ​ចរ​ចារកិច្ច​ព្រមព្រៀង​ស្តី​ពី​ ការចែក​រំលែក​ផលិតកម្ម​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​នេះ​។ ការ​អនុម័ត​នេះ​ក៏​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បន្ត​ការរុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ប្លុក​ទី៨​៕

ក្រសួងទេសចរណ៍​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​)

0

ដោយៈ​ រ៉ា​ណេត​

​ប្រទេស​រុស្ស៊ី​ គណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ទេសចរណ៍​ និង​ចីរភាព​ (Committee​ of​ Tourism​ and​ Sustainability​) និង​គណៈកម្មការ​ទេសចរណ៍​ ភាព​ប្រកួតប្រជែង​ (Committee​ of​ Tourism​ and​ Competition​) នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​)។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ នៅក្នុង​ឱកាស​មហា​សិន្និ​បាទ​លើក​ទី២៣​ នៃ​អង្គការ​ UNWTO​ នៅ​ទីក្រុង​ Saint​ Petesburg​ ប្រទេស​រុស្សី​។

គណៈកម្មការ​ទាំងពីរ​នេះ​បាន​ពិភាក្សា​ និង​សម្រេច​លើ​ចំណុច​មួយចំនួន​ដើម្បី​ផ្ដល់​ជា​អនុសាសន៍​ដល់​ប្រទេស​នានា​ ក្នុង​ពិភពលោក​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​ ដូចជា​ ទី១​ ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ទាមទារ​ឲ្យ​បន្ស៊ី​គ្នា​ រាល់​ផែនការ​អភិវឌ្ឍន៍​នានា​ ទី២​ ត្រូវ​ពង្រឹង​តួនាទី​របស់​វិស័យ​ទេសចរណ៍​ ក្នុង​ការចូលរួម​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ទាំង១៧​។

ទី៣​ ត្រូវ​មាន​គោលនយោបាយ​លើ​ការប្រើ​ប្រាស់​ និង​ផលិត​សម្រាប់​វិស័យ​ទេសចរណ៍​ ទី៤​ ការ​អភិវឌ្ឍ​ទេសចរណ៍​ដោយ​ចីរភាព​ ត្រូវ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ផលិតផល​ (Product​) ការ​គិតគូរ​មូលធន​មនុស្ស​(People​) និង​ការរៀបចំ​គោលនយោបាយ​ (Policies​) ទី៥​ អង្គការ​ទេសចរណ៍​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​ជាស​មា​ជិ​ក មាន​យន្តការ​តាមដាន​ការ​អភិវឌ្ឍ​ទេសចរណ៍​ ប្រកបដោយ​ចីរភាព​ដោយ​ប្រើប្រាស់​សូចនាករ​ ឬរង្វាស់​សមស្រប​ ។

ទី៦​ ​UNWTO​ លើកទឹកចិត្ត​ឲ្យ​ប្រទេស​ជាស​មា​ជិ​ក ចូលរួម​ជាស​មា​ជិ​កនៃ​បណ្ដាញ​អង្គភាព​ទទួលបន្ទុក​តាមដាន​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ (International​ Network​ of​ Sustainable​ Tourism​: INSTO​ ) (ក្រសួងទេសចរណ៍​កម្ពុជា​ នឹង​សហការ​ជាមួយ​ UNWTO​ រៀបចំ​កិច្ចប្រជុំ​ INSTO​ នៅ​ខែវិច្ឆិកា​ ២០១៩​ នៅ​ខេត្តសៀមរាប​។ ទី៧​ UNWTO​ បាន​ស្នើ​ឲ្យ​មាន​យន្តការ​គុណភាព​ តាម​សង្វាក់​ផ្គត់ផ្គង់​ទេសចរណ៍​ ទី៨​UNWTO​ ស្នើ​ឲ្យ​គោលនយោបាយ​ទេសចរណ៍​ត្រូវ​ឆ្លើយតប​នឹង​ SDG​ ទាំង១៧​ ទី៩​ នា​ពេល​ខាងមុខ​ UNWTO​ នឹង​សិក្សា​ដកពិសោធន៍​ថា​តើ​ពិភពលោក​ អាច​ពន្លឿន​ការ​ដោះស្រាយ​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​វិស័យ​ទេសចរណ៍​បាន​យ៉ាងណា​ខ្លះ​?។

ទី១០​ តាម​ការពិភាក្សា​ វិស័យ​ទេសចរណ៍​តាមរយៈ​ការ​ធ្វើដំណើរ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ (តាម​រថយន្ត​ផ្ទាល់ខ្លួន​ រថយន្តក្រុង​ រថភ្លើង​ និង​យន្តហោះ​) នឹង​បញ្ចេញ​ឧស្ម័ន​កា​របូន​ឌីអុកស៊ីត​ (CO​2) ស្មើនឹង៥​,៣% នៅ​ឆ្នាំ២០៣០​ (ឆ្នាំ២០១៦​ មានតែ៥​%)។

បន្ទាប់ពី​ចូលរួម​ប្រជុំ​គណៈកម្មការ​ គណៈប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ លោក​ Xu​ Jing​ នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ UNWTO​ អំពី​ការរៀបចំ​ការងារ​សហប្រតិបត្តិ​ការ​នៅ​ថ្ងៃខាងមុខ​។

គណៈប្រតិភូ​ក៏បាន​ចូលរួម​វេទិកា​ជាន់ខ្ពស់​ស្ដីពី​ ទេសចរណ៍​សុខភាព​ និង​ព្យាបាល​ជំងឺ​ (Medical​ and​ Health​ Tourism​ ) ដោយ​ UNWTO​ បាន​ណែនាំ​ឲ្យ​ប្រទេស​ជាស​មា​ជិ​កត្រូវ​រៀបចំ​ទទួល​ទេសចរណ៍​នេះ​ ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នា​ពេល​កន្លងមក​ និង​ទៅ​ថ្ងៃ​អនាគត​ ដោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​កំណើន​ជាមធ្យម​ប្រមាណ២៥​%ក្នុង​មួយឆ្នាំ​៕

គម្រោង​អចលនទ្រព្យ​ធំ​មួយ​នៅ​ទីក្រុង​ប៉ោយប៉ែត​ទទួល​បានការ​ចាប់អារម្មណ៍​ពីអ​តិថិ​ជន​

0

ដោយ ​ម៉ា​ណេត​

ប៉ោយ​ប៉ែ​តៈ ​គម្រោង​ប៉ោយប៉ែត​ត្រូល​ស៊ី​ធី​ ដែល​មាន​ទីតាំងនៅ​ក្នុង​ភូមិ​ទួល​ប្រសាទ​ ឃុំ​ទួលពង្រ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ដោយមាន​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​អតិថិជន​។

លោក​ហៀង​ សុខ​ហេង​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១០​ កញ្ញា​កន្លងមក​ថា​ គម្រោង​ប៉ោយប៉ែត​ត្រូល​ស៊ី​ធី​មាន​ទំហំដី​ ៥០ហិ​កតា​ ដែល​ក្នុង​គំរោង​នេះ​នឹង​មានការ​អភិវឌ្ឍ​ចម្រុះ​ដូចជា​ ខារ៉ាអូខេ​លក្ខណៈ​គ្រួសារ​ សួនផ្កា​កម្សាន្ត​ (មាន​ផ្កា​រឈូករត្ន​ជាដើម​) រី​សត​ (កន្លែង​កម្សាន្ត​) ប៉ូ​ទិ​ក កញ្ចុះ​អង្គុយ​លំ​ហែរ​សងខាង​អូរ​ធម្មជាតិ​ ហើយ​មាន​គម្រោង​ធ្វើ​ផ្សារ​ និង​សាលារៀន​។

លោក​បាន​ថ្លែង​ថា​ “យើង​បាន​និង​កំពុង​អភិវឌ្ឍន៍​ជា​ដំ​ណា​ក់​កាល​ៗ ហើយ​ដំណាក់​ទី១​ យើង​មាន​ដី​ឡូត៍​លក់​ និង​ភូមិ​វីឡា​នៅក្នុង​គម្រោង​របស់​យើង​”។ លោក​បន្ត​ថា​ “ដំណាក់​ទី១យើង​បាន​បញ្ចប់​ហើយ​ ​ដំណាក់កាល​ដំបូង​ នៃ​គម្រោង​នេះ​បាន​ធ្វើ​នៅ​លើ​ដំ៧​,៨ហិ​កតា​ ដែល​មាន​ដី​ឡូត៍​ និង​វីឡា​កូនកាត់​ ហើយ​យើង​បាន​លក់​អស់ហើយ​”។

ក្នុង​ដំណាក់​ទី១​ ក្រុមហ៊ុន​បាន​ដាក់​លក់​ចាប់ពី ៤​,៨០០ដុល្លារ​ ដល់ ១៧​,០០០​ ដុល្លារ​សម្រាប់​ទី​ឡូត៍​ ហើយ​សម្រាប់​ផ្ទះ​វីឡា​កូនកាត់​ទំហំ​ ៤.៥​x១៦ មានតម្លៃ​ ១៩​,៩០០​ដុល្លារ​។

លោក​ហៀង​ សុខ​ហេង​បាន​ថ្លែង​ទៀត​ថា​ លក្ខណៈ​ពិសេស​របស់​គម្រោង​យើង​ ទី១​ គឺ​គម្រោង​នៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ព្រំដែន​ ផ្លូវ​ប៉ោយប៉ែត​ថ្មី​ ទី២យើង​មាន​ច្រក​អន្តរជាតិ​ និង​ច្រករបៀង​ ហើយ​អន្តរជាតិ​មាន​ដូច​ច្រក​ស្ទឹង​បត់​ និង​ច្រក​ម៉ាឡៃ​ និង​ច្រករបៀង​មាន​ដូច​ ច្រក​ខ្លា​ងាប់​ និង​ច្រក​ជា​ងយៀង​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “ចំណុចខ្លាំង​ផ្សេងទៀត​ យើង​មាន​សួន​ផ្កា​រអម​សងខាង​ផ្លូវ​ ហើយ​យើង​មា​នដំា​ដើមឈើ​ ដូចជា​ដើមក្ងោក​ ដើម​លឿងរាជ​ និង​ជ្រៃក្រឹម​ និង​មាន​ដើម​ឈើ​ផ្សេង​ៗទៀត​ ហើយ​យើង​នឹង​មាន​ប្រព័ន្ធ​អគ្គិសនី​ដាក់​ឱ្យ​ប្រើប្រាស់​ ក្នុង​គម្រោង​ជា​បណ្តាញ​អគ្គិសនី​ចេញពី​បណ្តាញ​របស់​រដ្ឋ​”។

ចំណែក​គំរោង​ដំណាក់​ទី២​ មាន​គម្រោង​ទី២​ ទី៣​ និង​ទី៤​ ដោយក្រុម​ហ៊ុន​នឹង​ធ្វើ​គម្រោង​ឱ្យ​ដើរ​ទន្ទឹមគ្នា​តែម្តង​ ហើយ​គម្រោង​ទី២​ ទី៣​ និង​ទី៤​ នឹង​ចាប់ផ្តើម​ពង្រីក​មុខ​អូរ​ឱ្យ​បាន​ទំហំ​ ១៥​ ម៉ែត្រ​ (ទទឹង​) ហើយ​ក្រុមហ៊ុន​នឹង​ធ្វើ​ស្ពាន​ឆ្លង​ ហើយ​សងខាង​អូរ​ និង​មា​នក​ន្ចុះ​អង្គុយ​លំ​ហែរ​ អាហារដ្ឋាន​ និង​កន្លែង​ក្មេង​លេង​។ ក្នុង​នោះ​គម្រោង​ទី២​ និង៣​ នឹង​មាន​គម្រោង​សាលា​ និង​ផ្សារ​។

លោក​សុខ​ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ បច្ចុប្បន្ន​យើង​កំពុង​ផ្តោត​លើ​គម្រោង​ក្នុង​ដំណាក់​ទី២​ ទី៣​ និង​ទី៤ដែល​យើង​មាន​ដូចគ្នានឹង​ដំណាក់​ទី១​ តែ​យើង​បន្ថែម​ផ្ទះល្វែង​ ហើយ​យើង​គ្រោង​នឹង​ធ្វើ​លើ​ទំហំដី​ជាង២៨ហិ​កតា​។

ដី​សម្រាប់​ផ្ទះល្វែង​មាន​តម្លៃ​ចណ្លោះ​ពី​ ៤,៥០០​ ទៅ​ ៥,៥០០​ ហើយ​យើង​មាន​ធ្វើជា​វីឡា​កូនកាត់​ និង​ផ្ទះល្វែង​លក់​ ហើយ​ផ្ទះ​ពីរ​ប្រភេទ​មានតម្លៃ​ដូចគ្នា​។ ទំហំ​ក្បាល​ឡូត៍​មាន​ពី​ប្រភេទ​ ៤.៥​x១៨​ និង​ ៥x២០​ ម៉ែត្រ​ ហើយ​សម្រាប់​ទំហំ​ផ្ទះល្វែង​មាន​ ៤.៥​x១៦​ និង​សម្រាប់​ទំហំដី​វីឡា​កូនកាត់​មាន​ដូចគ្នានឹង​ផ្ទះល្វែង​។

លោក​បាន​បន្ត​ថា​ ដី​ល្វែង​យើង​មាន​គោលការណ៍​បង់ប្រាក់​ជា​ប្រភេទ​ ដូចជា​ បង់​ជា​លុយ​សុទ្ធតែ​ម្តង​ បង់​ជា​ដំណាក់កាល​ និង​បង់​រំលស់​ដោយ​ឥត​ប្រាក់​កក​ និង​ការប្រាក់​ជាមួយនឹង​ក្រុមហ៊ុន​រយៈពេល១៨ខែ​។

ផ្ទះល្វែង​ និង​ផ្ទះ​វីឡា​នៅ​គ្នុង​គម្រោង​ដី​ ៥០ហិ​កតា​ លក់​ក្នុង​តម្លៃ​ ១៩,៩០០ដុល្លារ​ ហើយ​ចំពោះ​ផ្ទះល្វែង​ និង​ផ្ទះ​វីឡា​ ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​ ក្បែរ​សាលាសង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លក់​ក្នុង​តម្លៃ​ចាប់ពី​ ៣៩,៩៩៩ដុល្លារ​ ដល់​ ៤៥,០០០ដុល្លារ​។

លេខ​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​៖ 099​ 99​ 88​ 83​/095​ 88​ 12​ 88​/076​ 55​ 55​ 982​/070​ 88​ 68​ 85​៕