សហភាព​អឺរ៉ុប​គ្រោង​បើក​កិច្ចចរចា​ឡើងវិញ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ថៃ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​ លោក​ Pirkka​ Tapiola​ បាន​បញ្ជាក់​ថា​ សហ​ភាព​អ៊ឺ​រ៉ុប​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​បន្ត​កិច្ចចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) ជាមួយ​ប្រទេស​ថៃ​ ខណៈ​ដែល​កិច្ចចរចា​នេះ​ ត្រូវ​បា​នព​ន្យា​ ពេល​យូរណាស់​មក​ហើយ​។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ Somkid​ Jatusripitak​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ លោក​ Tapiola​ បាន​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បន្ត​ការចរចា​ឡើងវិញ​ បន្ទាប់ពី​ជាប់​គាំង​អស់​រយៈពេល ៥ឆ្នាំ​កន្លងមក​នេះ​។

លោក​បន្ត​ថា​ ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀង​គ្នា​ ដើម្បី​បន្ត​កិច្ចចរចា ​FTA​ រវាង​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ ដោយ​លោក​បាន​បន្ថែម​ថា​ ការចរចា​នឹង​ចាប់ផ្តើម​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ដោះស្រាយ​លើ​គណៈកម្មការ​អឺរ៉ុប​ថ្មី​មួយ​នៅ​ខែក្រោយ​។

បើ​តាម​នាយក​រដ្ឋមន្រ្តី​ថៃ​លោ​កប្រាយុ​ទ្ឋ​ ចាន់​អូរ​ចា​បាន​ឲ្យដឹង​ថា​ ប្រទេស​ថៃ​មាន​ឆន្ទៈ​ធ្វើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​ ជាមួយ​ប្រទេស​ជាស​មា​ជិ​កសហភាព​អឺរ៉ុប​។ ដូច្នេះ​លោក​ថា​កិច្ចចរចា​ FTA​ នឹង​មិន​ត្រូវ​ចំណាយពេល​យូរ​។

លោក​បាន​មានប្រសាសន៍​ថា​ សហភាព​អឺរ៉ុប​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ទទួលយក​តួនាទី​កាន់តែ​ធំ​ នៅក្នុង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅក្នុង​អាស៊ាន​ និង​មានបំណង​ចូលរួម​ ក្នុង​យុទ្ធ​សាស្រ្ត​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ Ayeyawady​-Chao​ Phraya​-Mekong​ និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​)។

វិនិយោគិន​សហភាព​អឺរ៉ុប​ ក៏បាន​បង្ហាញ​ពី​ចេតនា​ប្រើប្រាស់​ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា​ ជា​មូលដ្ឋាន​ផលិតកម្ម​ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ ហើយ​ប្លុក​នេះ​ បាន​ព្រមព្រៀង​ជួយ​លើកកម្ពស់​ឧស្សាហកម្ម​ គោលដៅ​ចំនួន១២របស់​ប្រទេស​ថៃ​ដែល​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ខ្ពស់​។

សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី៣របស់​ថៃ​ និង​អាស៊ាន​ខណៈ​ដែល​ប្រទេស​នេះ​ជា​អ្នក​វិនិយោគ​ធំជាង​គេ​នៅ​អាស៊ាន​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង​ ១០០០លាន​ដុល្លារ​នឹង​បង្ហាញខ្លួន​នៅ​តំបន់​កោះ​នរា​ ខណ្ឌ​ច្បារអំពៅ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អគារ​លំនៅ​ដ្ឋាន​សហសម័យ​ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​លំដាប់​អន្តរជាតិ​មាន​កម្ពស់​ជិត១៥០ម៉ែត្រ​ ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ចិន​ និង​មាន​ប្រភព​មក​ពីទី​ក្រុង​សៀងហៃ​ នឹង​បង្ហាញខ្លួន​នៅ​ចំ​កណ្តាល​តំបន់​កោះ​នរា​ណ៍​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​នៅ​ត្រឹម​ឆ្នាំ២០២២​ ខាងមុខនេះ​។

អគារ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ និង​មណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ដ៏​ទំនើប​របស់​ចិន​មួយទៀត​ ដែល​មានឈ្មោះ​ថា​ Vue​ Aston​ កម្ពស់៣៨ជាន់​ ស្មើ១៤៥ម៉ែត្រ​ នឹង​ត្រូវ​សាងសង់​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​ ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ
៥៧​,០០០ម៉ែត្រការ៉េ​ ក្រោម​ទុន​សរុប​ប្រមាណ១០០០លាន​ដុល្លារ​។ គម្រោង​នេះ​ ត្រូវ​បាន​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​មានឈ្មោះ​ថា​ The​ Peninsula​ Capital​។

មានប្រសាសន៍​នៅក្នុង​វេ​ទិ​ការ​អភិវឌ្ឍ​ទីក្រុង​ ឆ្នាំ២០៣០​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោកស្រី​ Deng​ Wang​ Fang​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ The​ Peninsula​ Capital​ បាន​លើកឡើង​ថា​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ប្រចាំ​ប្រទេស​ ហើយក៏​ជាគោល​ដៅ​នៃ​ការ​វិនិយោគ​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ផង​ដែរ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ពេលនេះ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ កំពុងតែ​មាន​ភាព​មមាញឹក​ ក្នុង​ការ​ធ្វើជំនួញ​ផ្នែក​សំណង់​នៅ​កម្ពុជា​ ជាពិសេស​ក្រុមហ៊ុន​ចិន​ ក៏​ព្រោះ​ពួកគេ​សំឡឹង​ឃើញ​ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​មួយ​នេះ​”។លោកស្រី​បន្ត​ថា​ “ដោយសារតែ​មើលឃើញ​ពី​ឱកាស​ដ៏​ល្អ​ទាំងនេះ​ហើយ​ ទើប​ក្រុមហ៊ុន​សម្រេច​បណ្តាក់​ទុន​វិនិយោគ​លើ​គម្រោង​ Vue​ Aston​ ស្ថិតនៅ​តំបន់​កោះ​នរា​ណ៍​ ”។

​ហេតុផល​សំខាន់​មួយ​ដែល​ក្រុមហ៊ុន​ The​ Peninsula​ Capital​ សម្រេច​ជ្រើស​យក​តំបន់​កោះ​នរា​ណ៍​ ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ សាងសង់​អាគារ​បែប​ទំនើប​ Vue​ Aston​ ដោយសារតែ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​មាន​ភាព​ចង្អៀត​ សប្បូ​រទៅ​ដោយ​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ ខ្ពស់​ៗ ជាពិសេស​តម្លៃ​ដីធ្លី​មានកម្រិត​ខ្ពស់​ ហើយក៏​មិនសូវ​មាន​ដី​ទំនេរ​ច្រើន​ ដែល​ផ្តល់​ផល​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​។

លោកស្រី​ Deng​ Wang​ Fang​ បាន​បន្ត​ទៀត​ថា​ “ម៉្យាងទៀត​តំបន់​កោះ​នរា​ណ៍​មាន​ទីតាំង​ល្អ​ សមស្រប​ចំពោះ​វិស័យ​លំនៅ​ដ្ឋាន​។ ស្ថិតនៅ​ក្បែរ​ទន្លេ​ ដែល​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ដែល​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ នឹង​មានការ​អភិវឌ្ឍ​មិនចាញ់​កណ្តាល​ក្រុងភ្នំពេញ​នោះ​ទេ​”។

នៅក្នុង​តំបន់​កោះ​នរា​ណ៍​ ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​នរោ​ធ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រៅពី​គម្រោង​ថ្មី​នៃ​អគារ​ខុន​ដូ​កម្ពស់១៤៥ម៉ែត្រ​ ខាងលើ​មួយ​នេះ​ ក៏​មាន​គម្រោង​ខុន​ដូ​ផ្សេងទៀត​ កំពុងតែ​បន្ត​ការ​សកម្មភាព​សាងសង់​ផង​ដែរ​ ដូចជា​គម្រោង​អគារ​ One​ Central​ Power​ ដែល​មាន​កម្ពស់​ប្រមាណ៣៨ជាន់​ ចំនួន៥អគារ​ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ BIC​ Group​។

លោក​ ប៉ែន​ សុភា​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​វត្តមាន​ថ្មី​ នៃ​អគារ​ពាណិជ្ជកម្ម​ចំរុះ​មួយ​នេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ វា​ជា​រឿង​ល្អ​ចំពោះ​ការអភិវឌ្ឍន៍​ និង​ភាព​រីកចម្រើន​លើ​វិស័យ​សំ​ណង់​ទំនើប​ៗ។

​លោក​បន្ត​ថា​បច្ចុប្បន្ន​នេះ​ ចំពោះ​តំបន់​ជាប់​ផ្លូវជាតិ​លេខ១​ ក្នុង​សង្កាត់​ច្បារអំពៅ​ បាន​និង​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​វា​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ ហើយ​មាន​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ ដែល​កម្រិតជីវភាព​មធ្យម​ និង​លើ​មធ្យម​ចូល​ទៅ​រស់នៅ​ទីនេះ​ច្រើន​ ជាពិសេស​ជា​បណ្តុំ​នៃ​បុរី​ សំណង់​លំនៅ​ដ្ឋាន​ច្រើន​ ហើយ​មិន​លើស​ពី​រយៈពេល៣ទៅ៤ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​នេះ​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​នេះ​ទៀត​៕

ចំណេះដឹង​! តើ​អ្វី​ជាគោល​ការណ៍​សេរីភាព​នៃ​ការ​ធ្វើជំនួញ​និង​វិនិយោគ​?

0

ដោយ​វុត្ថា​

ភ្នំពេញ​៖​ អ្វី​ជាគោល​ការណ៍​នៃ​ការ​ធ្វើជំនួញ​ឬវិនិយោគ​ ជា​ពាក្យ​ដែល​មាន​សារៈសំខាន់​ ដែល​លោកអ្នក​គួរ​សិក្សា​ស្វែងយល់​ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្លួន​។

គេហទំព័រ​ Propertyarea.asia​ សូម​លើកយក​នូវ​ចំណេះដឹង​សំខាន់​ថ្មី​មួយទៀត​ ដើម្បីឲ្យ​លោក​ អ្នក​បាន​សិក្សា​ស្វែងយល់​។

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ការ​ធ្វើជំនួញ​ ឬវិនិយោគ​អាច​ប្រព្រឹត្តទៅ​បាន​ដោយសេរី​ នៅក្នុង​ការកំណត់​របស់​ច្បាប់​។ ការ​ប្រកបមុខរបរ​ត្រូវ​មាន​សេរីភាព​សេដ្ឋកិច្ច​ គឺ​តម្រូវឲ្យ​រដ្ឋ​គោរព​សេរីភាព​ប្រកបមុខរបរ​ និង​អាជីវកម្ម​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ គោរព​ទៅលើ​សិទ្ធិ​លើ​មធ្យោបាយ​ផលិតកម្ម​។

សេរីភាព​ក្នុង​ការ​ធ្វើជំនួញ​ គឺ​ពលរដ្ឋ​មាន​សិទ្ធិ​លក់ដូរ​ផលិតផល​របស់​ខ្លួន​ ដោយសេរី​ រដ្ឋ​ត្រូវ​តម្រូវឲ្យ​ប្រជាពលរដ្ឋ​លក់​ផលិតផល​ទៅ​ឲ្យ​រដ្ឋ​ ដើម្បីឲ្យ​មាន​ការី​កចម្រើន​លើ​ថវិកាជាតិ​។

មិន​តែប៉ុណ្ណោះ​រដ្ឋ​មិន​អនុញ្ញាត​ឲ្យ​យក​ភោគផល​ ឬទ្រព្យសម្បត្តិ​ឯកជន​ទៅ​ប្រើប្រាស់​ ទោះបី​មួយរយៈពេល​ក៏ដោយ​ត្រូវ​ហាមឃាត់​ លើកលែងតែ​មាន​ករណី​ពិសេស​ ដូចជា​ពេល​កើត​កលយុ​គ ឬមាន​គ្រោះអាសន្ន​ជាដើម​ (យោង​មាត្រា​ ៦០​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)៕

ស្ថានភាព​នៅ​ហុងកុង​បាន​និង​កំពុង​ឡើង​កំ​ដៅ​ម្តង​ទៀត

0

​ដោយ​ Donald​ Lee​

ហុងកុង​៖ ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូកច្របល់​នៅ​សប្តាហ៍​នេះ​ ខណៈ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ប៉ះទង្គិច​ជា​មួយ​ប៉ូលី​សនៅ​ឯអគា​រប៉ូ​លីស​ និង​អាគារ​រដ្ឋាភិបាល​។

មនុស្ស​រាប់ពាន់​នាក់​មិន​គោរព​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ហាមឃាត់​ការ​តវ៉ា​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ហុងកុង​។

ការ​តវ៉ា​រយៈពេល​ ១៥​ សប្តាហ៍​នេះ​បាន​ផ្ទុះឡើង​ជា​អំ​ពើ​ហឹង្សា​ម្តង​ទៀត​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ សៅរ៍​ និង​បាន​កើន​កំ​ដៅ​កាន់​ខ្លាំង​នៅ​ថ្ងៃ​ អាទិត្យ​ ដោយ​បា​ប៉ះទង្គិច​ជា​មួយ​ប៉ូលី​សដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ និង​កាំភ្លើង​បាញ់​ទឹក​ដើម្បី​បង្អាក់​ការ​តវ៉ា​។

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថាន​កុងស៊ុល​អាមេរិក​ និង​អង់គ្លេស​ដោយ​គ្រវីទង់ជាតិ​អាមេរិក​ និង​អង់គ្លេស​ដើម្បី​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​ធ្វើអន្តរាគមន៍​ក្នុង​ស្ថានការណ៍​នៅ​ទីក្រុង​នេះ​។

សភា​អាមេរិក​បាន​ដាក់ចេញ​នូវ​ច្បាប់​គាំទ្រ​ដល់​ក្រុម​បាតុករ​ហុងកុង​ដែលគេ​ហៅថា​ សិទ្ធិមនុស្ស​ហុងកុង​ និង​ច្បាប់​ប្រជាធិបតេយ្យ​ឆ្នាំ​ ២០១៩​”។

អ្នកនយោបាយ​អាមេរិក​ជាច្រើន​បាន​សម្តែង​ការ​គាំទ្រ​នៅ​ឯបាតុកម្ម​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។សមាជិកព្រឹទ្ធសភា​អាមេរិក​លោក​ Marco​ Rubio​ បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ “អាមេរិក​ត្រូវតែ​យកចិត្ត​ទុកដាក់​ចំពោះ​ចិន​ថា​ ការ​ជ្រៀតជ្រែក​របស់​ខ្លួន​នៅក្នុង​កិច្ចការ​ហុងកុង​នឹង​មានផល​វិបាក​”។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​ទាំង​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ និង​គម្រាម​កំហែង​ដល់ទី​ក្រុង​ហុងកុង​ ពស្រប​ពេល​ជិតដល់​ខួប​លើក​ទី​ ៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

ភាព​តានតឹង​រវាង​ចិន​ និង​អាមេរិក​ចាប់ផ្ដើម​ធូរស្រាល​ ខណៈ​ចិន​ចាប់ផ្ដើម​ទិញ​សណ្តែកសៀង​ពី​អាមេរិក

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឱ្យ​ទិញ​សណ្តែកសៀង​ពី​អាមេរិក​ បន្ទាប់ពី​ខ្លួន​បាន​លុបចោល​រាល់​ការនាំចូល​ផលិតផល​កសិកម្ម​អាមេរិក​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​កាលពី​ខែមុន​។ក្រុមហ៊ុន​ចិន​បាន​ទិញ​សណ្តែកសៀង​អាមេរិក​ជាង​ ៦០​ ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​ប្រភព​អនាមិក​ដែល​បាន​និយាយ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ CNBC​ របស់​អាមេរិក​។

ភាព​តានតឹង​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ថយ​ចុះ​នៅពេល​ដែល​ទីក្រុង​ប៉េកាំង​រៀបចំ​សម្រាប់​ខួប​លើក​ទី​ ៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បង្ហាញ​កាយវិការ​ផ្សះផ្សា​លើកដំបូង​ នៅពេល​ដែល​លោក​ប្រកាស​ថា​ លោក​នឹង​ពន្យា​ពេល​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​ ២៥០​ ពាន់​លាន​ដុល្លារ​រហូតដល់​ពេល​បញ្ចប់​ពិធី​ខួប​នេះ​។

តាម​ការ​សរសេរ​របស់​លោក​ Trump​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ កាលពី​ថ្ងៃ​ ពុធ​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​គឺ​លោក​លីវ​ ហេ​ (Liu​ He​) ហើយដោយ​សារ​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ របស់​ពួកគេ​នៅ​ថ្ងៃទី​ ១ ខែតុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ជា​កាយវិការ​នៃ​ឆន្ទៈល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​កើនឡើង​ពន្ធ​លើ​ទំនិញ​ចំនួន​ ២៥០​ ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១៥​ ខែ​ តុលា​”៕

ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បីឈ្មោះ​មួយ​នឹង​បើក​ដំណើរការ​សណ្ឋាគារ​លើកដំបូង​ខ្លួន​នៅ​ភ្នំពេញ​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Hilton​ Hotels​ &​ Resorts​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្រុមហ៊ុន​ GFC​ ដើម្បី​ប្រតិបត្តិ​ការ​សណ្ឋាគារ​ថ្មី​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ​។

ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ប្រើ​ចម្រុះ​ ការ​បើក​សណ្ឋាគារ​ Hilton​ Phnom​ Penh​ ដែល​ ២៨០​ បន្ទប់​នៅ​ឆ្នាំ​ ២០២២​ នឹង​សម្គាល់ការ​ចូល​ក្រុមហ៊ុន​សណ្ឋាគារ​ចូល​មក​ក្នុង​កម្ពុជា​។

លោក​ Paul​ Hutton​ អនុប្រធាន​ប្រតិបត្តិ​ការ​ក្រុមហ៊ុន​ Hilton​ ប្រចាំ​អាស៊ី​អាគ្នេយ៍​ មានប្រសាសន៍​ថា​ “កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធំជាង​គេ​ទីបី​នៅក្នុង​អាស៊ាន​កាលពី​ឆ្នាំមុន​ដែល​ដោយ​គ្រាន់​នៅ​ក្រោម​វៀតណាម​ និង​ឥណ្ឌូ​នេ​ស៊ី​ ហើយ​យើង​ជឿជាក់​ថា​ ភាព​ខ្លាំង​របស់​ក្រុមហ៊ុន​នឹង​ឆ្ពោះទៅ​រក​ផ្លូវ​ដ៏​វែង​ក្នុង​ការ​ជួយ​ជំរុញ​ភ្នំពេញ​ជាគោល​ដៅ​ទេសចរណ៍​”។

ដោយមាន​ចម្ងាយ​ ៩ គីឡូម៉ែត្រ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សណ្ឋាគារ​ Hilton​ Phnom​ Penh​ នឹង​ស្ថិតនៅ​ក្បែរ​តំបន់​សំ​ខាន់​ៗដូចជា​ផ្សារ​ធំ​ថ្មី​ភ្នំពេញ​ និង​អគារ​វឌ្ឍនៈ​ដែល​ជា​អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​នេះ​។

លក្ខណៈ​ពិសេស​ររបស់​សណ្ឋាគារ​ Hilton​ Phnom​ Penh​ នឹង​រួមបញ្ចូល​ទាំង​ភោជនីយដ្ឋាន​បរិភោគ​អាហារ​ពេញមួយថ្ងៃ​ ភោជនីយដ្ឋាន​ពិសេស​ ហាង​កាហ្វេ​ កន្លែង​ទទួលភ្ញៀវ​ កន្លែង​សម្រាក​ កន្លែង​ហាត់ប្រាណ​ អាងហែលទឹក​ និង​កន្លែង​ធ្វើការ​លាតសន្ធឹង​ជាង​ ១,៥០០​ ម៉ែត្រការ៉េ​រួម​ទាំង​បន្ទប់​ប្រជុំ​ទំហំ​ ៨៧៥​ ម៉ែត្រការ៉េ​។

លោក​ Guy​ Phillips​ អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​អាស៊ី​ និង​អូស្រ្តាលី​ប្រចាំ​ក្រុមហ៊ុន​ Hilton​ បាន​មានប្រសាសន៍​ថា​ “វា​ជា​ពេលវេលា​ដ៏​ល្អ​មួយ​ក្នុង​ការ​ឈានជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា​ជាគោល​ដៅ​ដែល​កំពុង​មាន​កំណើន​ដោយ​អាជីវកម្ម​សកល​បាន​បង្កើត​វត្តមាន​នៅក្នុង​ទីក្រុង​នេះ​។

រដ្ឋាភិបាល​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​ទាក់ទាញ​ទេសចរណ៍​របស់​ខ្លួន​”។

បច្ចុប្បន្ន​ ក្រុមហ៊ុន​ Hilton​ ប្រតិបត្តិ​ការ​សណ្ឋាគារ​ចំនួន​ ៣៩​ នៅ​ទីផ្សារ​ចំនួន​ ៩ នៅ​អាស៊ី​អាគ្នេយ៍​រួមមាន​ប្រទេស​ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​មីយ៉ាន់ម៉ា​។ ក្នុងរយៈពេល​ ៣ ទៅ​ ៥ ឆ្នាំខាងមុខ​ ក្រុមហ៊ុន​គ្រោង​នឹង​បើក​សណ្ឋាគារ​ចំនួន​ ៥៤​ បន្ថែម​ទៀត​នៅក្នុង​គម្រោង​របស់​ខ្លួន​៕

អានបន្ត៖ ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយបោះទុន៤ពាន់លានបាតសាងសង់សណ្ឋាគារចំនួន២៥ ក្នុងរយៈពេល៣ឆ្នាំទៅមុខ

តើ​ពាក្យជា​ “តូប​នី​យក​ម្ម​ និង​ឯកជនូបនីយកម្ម​” មានន័យ​ដូចម្តេច​?

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ នៅ​ថ្ងៃនេះ​ គេហទំព័រ​ propertyarea.asia​ នាំ​យក​នូវ​ពាក្យ​សំខាន់​ចំនួន​ ២នៅក្នុង​ន័យ​សេដ្ឋកិច្ច​ ក្នុង​នោះ​មាន​ជាតូបនីយកម្ម​ មានន័យថា​ ការ​ធ្វើ​ ឬការផ្ទេរ​របស់​អ្វីមួយ​ដែល​ជា​របស់​ឯកជន​ឬរបស់​ជាតិ​ដទៃ​ឲ្យ​ទៅជា​របស់​ជាតិ​ របស់​រដ្ឋ​វិញ​។

ជាតូបនីយកម្ម​នៃ​ច្បាប់​របស់​រាជការ​បារាំងសែស​ដែល​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ធ្វើរួចហើយ​តាំងពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ ។ ឯកជនូបនីយកម្ម​ មានន័យថា​ ការប្រែប្រួល​ទ្រព្យ​កម្ម​សិទ្ធិ​រដ្ធ​ទៅជា​ទ្រព្យកម្ម​សិទ្ធិ​ឯកជន​។

ឧទាហរណ៍​៖ មាន​រោងចក្រ​មួយចំនួន​ត្រូវ​បាន​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​តាម​រយ:ការ​ដាក់​ឱ្យ​ដេញថ្លៃ​។ ជាតូបនីយកម្ម:ការ​ប្រែក្លាយ​កម្ម​សិទ្ធ​ឯកជន​ឱ្យទៅ​ជា​កម្ម​សិទ្ធ​សា​ធារ​ឯកជនូបនីយកម្ម​ណ: ឬកម្ម​សិទ្ធ​រដ្ឋ​។

សហគ្រាស អង្គការ​ណាមួយ​ជាពិសេស​ក្រុមហ៊ុន​អាជីវកម្ម​ដែល​មាន​គំ​ម្រោ​ង ស្មុគ្រ​ស្មាញ​និង​សំខាន់​ដើម្បី​បង្កើន​ចំ​នូល​។បទ​ដ្ធាន:ស្តង់ដារ​គំរូ​បែបបទ​បែបផែន​ឬកម្រិត​គុណភាព​មួយ​ដែលគេ​ទទួល​ ស្គាល់​ជាទូទៅ​៕

ចំណេះដឹង​! តើ​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​ដំណាក់កាល​សំ​ខាន់​ៗប៉ុន្មាន​យ៉ាង​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កាលពី​ម្សិលមិញ​នេះ​ លោកអ្នក​ បាន​អាន​ និង​បានដឹង​រួចហើយ​ពី​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​។ តែ​សម្រាប់​នៅ​នេះ​ គេ​ហំ​ព័រ​ propertyarea.asia​ យើងខ្ញុំ​នឹង​បន្ត​លើក​នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មួយទៀត​ ដើម្បី​ទុកជា​ចំណេះដឹង​ក្នុង​ការរៀបចំ​ដីធ្លី​របស់​លោក​អោយ​ស្រប​ទៅតាមច្បាប់​បញ្ញ​តិ​។

យោង​តាមច្បាប់​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូ​នី​យក​ម្ម​ និង​សំណង់​បាន​បង្ហាញថា​ ការចុះបញ្ជី​ដីធ្លី​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ គឺជា​ការចុះបញ្ជី​ដីធ្លី​ ដែល​កើត​ចេញពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ ដោយ​មិន​ចាំបាច់​មានការ​ស្នើសុំ​ពី​ម្ចាស់ដី​ឡើយ​។

រដ្ឋាភិបាល​ជា​អ្នក​កំណត់​ជ្រើសរើស​ភូមិ​ ឬឃុំ​ណាមួយ​ ដែល​ត្រូវ​ធ្វើការ​ចុះបញ្ជី​ដីធ្លី​។

នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ ត្រូវ​ចែកចេញជា​ ៥ដំណាក់កាល​សំ​ខាន់​ៗ៖

ដំណាក់កាល​ទី១​) ត្រៀម​រៀបចំ

​នៅក្នុង​ដំណាក់កាល​នេះ​ រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើការ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ថា​ តើ​ត្រូវ​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ នៅក្នុង​ឃុំ​ណាមួយ​។ នៅក្នុង​ ដំណាក់កាល​នេះ​ អាជ្ញាធរ​ត្រូវ​ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ នៅក្នុង​ឃុំ​ ឲ្យបាន​ជ្រាប​អំពី​ការចុះបញ្ជី​ដីធ្លី​នេះ​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ចូលរួម​ក្នុង​ដំណើរការ​នេះ​។

គណៈកម្មការ​ មួយ​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​ដំណើរការ​នៃ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ គណៈកម្មការ​នេះ​មាន​សមាសភាព​ដូចតទៅ​៖ អភិបាលខេត្ត​-ក្រុង​ ជា​ប្រធាន​ អភិបាលស្រុក​-ខ័ណ្ឌ​ ជាស​មា​ជិ​ក ប្រធាន​ក្រុមបច្ចេកទេស​វាស់វែង​ ជាស​មា​ជិ​ក មេឃុំ​-ចៅសង្កាត់​ ឬតំណាង​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ជាស​មា​ជិ​ក គ្រប់​មេភូមិ​ទាំងអស់​ នៅក្នុង​ឃុំ​-សង្កាត់​ ជាស​មា​ជិ​ក ចាស់​ព្រឹទ្ធា​ចារ្យ​ ២រូប​ ដែល​ស្គាល់​ប្រវត្តិ​ដី​ នៅក្នុង​ឃុំ​ ជាស​មា​ជិ​ក។

ដំណាក់កាល​ទី២​) វាស់វែង​ និង​កសាង​ប្លង់​សុរិយោដី​

ម្ចាស់ដី​ គឺជា​អ្នក​កំណត់​ព្រំ​ ជាមួយ​អ្នកជិតខាង​។ ចំណែក​ មន្រ្តី​បច្ចេកទេស​ គ្រាន់តែ​ជា​អ្នក​ចុះទៅ​វាស់វែង​ ទៅតាម​ព្រំ​ ដែល​ចង្អុលបង្ហាញ​ ដោយ​ម្ចាស់ដី​តែប៉ុណ្ណោះ​។ ដូច្នេះ​ នៅក្នុង​ដំណាក់កាល​នេះ​ ការចូលរួម​ចំណែក​ពី​ម្ចាស់ដី​ មាន​សារៈសំខាន់​ណាស់​។

ម្ចាស់ដី​ ក៏​ត្រូវ​ត្រៀម​នូវ​ឯកសារ​ចាំបាច់​មួយចំនួន​ផង​ដែរ​។ ឯកសារ​ទាំងនេះ​ រួមមាន​ សំបុត្រ​កំណើត​, អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​, សៀវភៅ​គ្រួសារ​, សៀវភៅ​ស្នាក់នៅ​, សំបុត្រ​អាពាហ៍​ពិពាហ៍​, បណ្តាំ​មរតក​, សាលក្រម​តុលាការ​, លិខិត​ទិញ​-លក់​ ។ល។

ដំណាក់កាល​ទី៣​) ផ្សព្វផ្សាយ​

អាជ្ញាធរ​ ត្រូវ​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​ នូវ​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​ម្ចាស់ដី​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​អាច​ធ្វើការ​ត្រួតពិនិត្យ​ និង​តវ៉ា​សុំ​ធ្វើការ​កែប្រែ​ ប្រសិនបើ​មាន​កន្លែង​មិន​ត្រឹមត្រូវ​។

គួរ​បញ្ជាក់​ថា​ នៅក្នុង​ដំណើរការ​ចុះបញ្ជី​នេះ​ ប្រសិនបើ​កើតមាន​វិវាទ​ណាមួយ​ ដូចជា​ វិវាទ​រឿង​ព្រំ​ដី​ជាដើម​ ភាគី​ជម្លោះ​អាច​សុំ​ឲ្យ​គណៈកម្មការរដ្ឋបាល​ជួយ​ដោះស្រាយ​ និង​សម្រុះសម្រួល​ឲ្យ​ ដោយ​មិន​ចាំបាច់​ប្តឹងផ្តល់​គ្នា​ ទៅដល់​តុលាការ​នោះ​ទេ​។

ដំណាក់កាល​ទី៤​) វិនិច្ឆ័យ​ និង​សម្រេច

​ដំណាក់​កាល​នេះ​ គឺ​មាន​ពាក់ព័ន្ធ​តែ​ជាមួយ​ស្ថាប័នរដ្ឋ​តែប៉ុណ្ណោះ​។ ផុត​រយៈពេល​ ៣០ថ្ងៃ​ ដែល​បើកឲ្យ​មានការ​តវ៉ា​ មន្រ្តី​មានសមត្ថកិច្ច​ ត្រូវ​ធ្វើការ​ពិនិត្យ​ ទៅលើ​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​ម្ចាស់ដី​ ដែល​ត្រូវ​ចុះ​ក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​។ ដី​ទាំងឡាយ​ណា​ ដែល​មិន​ជាប់​មាន​ទំនាស់​ ហើយ​មិនមែន​ចូល​ជា​ដី​របស់​រដ្ឋ​ នឹង​ត្រូវ​ចុះ​ក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ ហើយ​ប្រធានមន្ទីរ​ភូមិបាល​ខេត្ត​-ក្រុង​ នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណ​កម្មសិទ្ធិ​ស្ថាពរ​។

ដំណាក់កាល​ទី៥​) ការចែក​ប័ណ្ណ

​គឺ​ ជា​ដំណាក់កាល​ចុងក្រោយ​។ ក្រោយពី​អាជ្ញាធរ​ចុះហត្ថលេខា​ចេញ​ប័ណ្ណ​ហើយ​ ប័ណ្ណ​ទាំងនេះ​នឹង​ត្រូវ​ចែក​ជូន​ដល់​ម្ចាស់ដី​វិញ​។ ម្ចាស់ដី​ត្រូវ​ទៅ​ទទួល​ប័ណ្ណ​ ដោយ​ផ្ទាល់ដៃ​ ហើយ​ប័ណ្ណ​នេះ​ គឺជា​ប័ណ្ណ​កម្ម​សិទ្ថិ​ស្ថាពរ​។

គិត​រហូត​មកទល់​ពេលនេះ​ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ ទើបតែ​ធ្វើ​បាន​ប្រមាណ​ជាង​ ២០​% តែប៉ុណ្ណោះ​។គួរ​បញ្ជាក់​ ថា​ បើ​ទោះជា​ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​មិនទាន់​បាន​ចប់​សព្វគ្រប់​ នៅ​ទូទាំង​ប្រទេស​ក៏ដោយ​ ប៉ុន្តែ​ ការចុះបញ្ជី​ដាច់​ដោយ​ដុំ​ ទៅតាម​ការ​ស្នើសុំ​របស់​ម្ចាស់ដី​ នៅតែ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​ពេល​ទន្ទឹមគ្នា​នេះ​៕

អានបន្ត៖ តើ​ការចុះបញ្ជី​ដីធ្លី​ដាច់​ដោយ​ដុំ​មាន​និ​តិ​វិធី​បែប​ណា​?

កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​វិថី​ម្ហូបអាហារ​ជាលើកដំបូង​នៅ​ចុងខែ​តុលា​ឆ្នាំនេះ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​តាមរយៈ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​រៀបចំ​ពិព័រណ៍​វិថី​ម្ហូបអាហារ​ជាលើកដំបូង​ រយៈពេល៣ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៥​ ដល់​ថ្ងៃទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ នៅ​មណ្ឌល​សន្និសីទ​ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។

លោក​ច្រឡឹង​ សុមេធា​ អគ្គនាយករង​គ្រប់​គ្រង​ឧស្សា​កម្ម​ទេសចរណ៍​ បានឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ពិព័រណ៍​វិថី​ម្ហូបអាហារ​ WONDERFUL​ 28​ (Lifestyle​: Wine​ &​Dine​) កាលពី​កន្លង​មក​ថ្មី​ៗនេះ​ថា​ ​កម្មវិធី​នេះ​ធ្វើឡើង​ជាលើកដំបូង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ព្រឹត្តិ​ការណ៍​នេះ​ក៏​មានកម្ម​វិធី​ប្រគុំ​តន្ត្រី​ចូលរួម​ដោយ​សិល្បករ​កម្ពុជា​ និង​បរទេស​ចំនួន​ ៣ ថ្ងៃ​ជាប់គ្នា​ផង​ដែរ​។

លោក​ថា​ “នៅក្នុង​ការ​តាំងពិព័រណ៍​នេះ​នឹង​មានការ​ចូលរួម​ពី​ស្ដ​ង់​តាំង​បង្ហាញ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ ចំនួន​ ៣០០ស្ដ​ង់​ ដោយ​ក្នុង​នោះ​មានការ​ដាក់​បង្ហាញ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​របស់​ជនជាតិ​ខ្មែរ​ដែល​យើង​រំពឹង​ថា​ នឹង​មានការ​ចូលរួម​ទស្សនា​ពី​ទេសចរ​អន្តរជាតិ​ និង​ភ្ញៀវ​ក្នុង​ស្រុក​ប្រមាណ​ ២០.០០០នាក់​”។

លោក​បន្ត​ថា​ ព្រឹត្តិ​ការណ៍​ពិព័រណ៍​ ម្ហូបអាហារ​ និង​ភេសជ្ជៈ​នេះ​ ស្ថិត​ក្នុង​គោលនយោបាយ​ក្រសួងទេសចរណ៍​ដែល​កំពុង​រៀបចំ​ “វិថី​ម្ហូបអាហារ​” ដែល​ជា​ការបង្កើត​នូវ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ម្ហូប​ អាហារ​ខ្មែរ​ (ដូចជា​នំបញ្ចុក​) ទៅកាន់​ពិភពលោក​ សំដៅ​ធ្វើការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​។

លោក​ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ស្វាគមន៍​ចំពោះ​ការរៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​វិថី​ម្ហូបអាហារ​នេះ​ តែ​វា​ត្រូវការ​ចំណាយ​លុយ​ និង​ពលកម្ម​ច្រើន​នៅក្នុង​ការរៀបចំ​ ហើយ​មិនសូវ​មានការ​ទាក់ទាញ​ទៀតផង​ដែរ​។

លោក​បាន​ផ្តល់​យោបល់​ថា​ រដ្ឋា​ភិ​បា​លល​គួរតែ​រៀបចំ​គោលនយោបាយ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ជ្រើសរើស​ទីតាំង​ណាមួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដូចជា​ផ្សារ​ទួលទំពូង​ ផ្សារ​អូរ​ឬស្សី​ និង​ផ្សារ​កណ្តាល​ក្នុង​រៀបចំ​វិថី​ម្ហូបអាហារ​គំរូ​ ទើប​ជា​ការ​ការ​ល្អ​ប្រសើរ​ជាង​ការរៀបចំ​ពិព័រណ៍​។

លោក​បាន​សារ​ទរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​គិត​គូ​រៀបចំ​ឱ្យ​មាន​វិថី​ម្ហូបអាហារ​នេះ​ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​វិថី​ម្ហូបអាហារ​ មាន​ប្រជាប្រិយ​ភាព​ណាស់​នៅ​តាម​បណ្តា​ទេស​ជាច្រើន​ដូចជា​ប្រទេស​ថៃ​ តៃវ៉ាន់​ និង​កូរ៉េ​ជាដើម​ ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើន​មក​ទស្សនា​ និង​បាន​ញាំ​ម្ហូបអាហារ​ដែល​ផលិត​នៅក្នុង​ស្រុក​។

រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​ និង​គណៈកម្ម​ធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ដាក់ចេញ​ឱ្យ​មានការ​ប្រកួតប្រជែង​គូរ​ប្លង់​ស្ថាបត្យកម្ម​ “វិថី​លក់​ម្ហូបអាហារ​ “ Street​ Food​ នៅក្នុង​ខេត្ត​ជាប់​ឆ្នេរ​ចំនួន២គឺ​ខេត្ត​កែប​ និង​ខេត្តកំពត​ ដើម្បី​បង្កើន​គុណភាព​ និង​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​៕

ឱនភាព​ថវិកា​រដ្ឋាភិបាល​អាមេរិក​បាន​ឈាន​ដល់​ជាង​ ១ ទ្រី​លាន​ដុល្លារ​ជាលើកដំបូង​ក្នុងរយៈពេល​ ៧ ឆ្នាំ​

0
The Federal Reserve Building in downtown Washington DC, USA at night. HDR image.

ដោយ​ Donald​ Lee

​អាមេរិក​៖ ក្រសួង​រតនាគារ​អាមេរិក​បាន​ចេញផ្សាយ​ទិន្នន័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​ពី​ឱនភាព​ថវិកា​ជាង​ ១ ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​ ។

គម្លាត​ដ៏​ធំធេង​នៃ​ប្រាក់ចំណូល​ដែល​ហូរ​ចូល​ និង​ចំណាយ​ចេញ​មក​ភាគច្រើន​ចេញពី​ការលើកលែង​ពន្ធ​ឆ្នាំ​ ២០១៧​ របស់​ប្រធានាធិបតី​ Donald​ Trump​ សម្រាប់​បុគ្គល​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​អាមេរិក​ និង​សាជីវកម្ម​។

ឱនភាព​ថវិកា​បាន​កើនឡើង​ជិត​ទ្វេដង​ក្នុងរយៈពេល​បី​ឆ្នាំ​ចាប់តាំងពី​លោក​ Trump​ ឡើង​កាន់​តំណែង​ខ្ពស់​បំផុត​នៅ​អាមេរិក​។ បំណុល​ជាតិ​អាមេរិក​កើនឡើង​ស្របគ្នា​នឹង​ឱនភាព​នេះ​ដោយ​កើនឡើង​ ១៣​ ភាគរយ​បន្ទាប់ពី​លោក​ Trump​ ក្លាយជា​ប្រធានាធិបតី​ស្មើនឹង​ ២២,៥​ ទ្រី​លាន​ដុល្លារ​។

ជាមួយនឹង​ឱនភាព​សរុប​ចំនួន​ ១,០៧​ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៩​ រដ្ឋាភិបាល​អាមេរិក​ស្ទើ​តែ​ធ្វើ​ឱ្យ​មាន​ឱនភាព​ស្មើ​ឱនភាព​ធំ​បំផុត​កាលពី​ឆ្នាំ​ ២០១២​ ដែល​គិតជា​ទឹកប្រាក់​ ១,១​ ទ្រី​លាន​ដុល្លារ​៕