អ្នកជំនាញ​៖ ចរន្ត​នៃ​ការទិញ​-លក់​អចលនទ្រព្យ​នៅតែ​រក្សា​បាន​ស្ថេរ​ភាព​

0
លោក​ ច្រឹក​ សុ​ខនីម / លោកស្រី​អាន​ សុធី​តា / លោក​ ម៉ម​ សិរី​បញ្
លោក​ ច្រឹក​ សុ​ខនីម / លោកស្រី​អាន​ សុធី​តា / លោក​ ម៉ម​ សិរី​បញ្

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​អះអាង​ថា​ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេលនេះ​ ចរន្ត​នៃ​ការទិញ​-លក់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​សុខភាព​ល្អ​ប្រសើរ​ ​បើ​ទោះបី​មាន​សេចក្តី​រាយការណ៍​ថា​ មាន​ជនជាតិ​ចិន​មួយចំនួន​បានសម្រេច​ចាក់ចេញ​ពី​ប្រទេស​កម្ពុជា​ ដោយសារ​បំរាម​នៃ​ការ​លេងល្បែង​អន​ឡាញ​ពីសំណាក់​របស់​ រដ្ឋាភិបាល​យ៉ាងណា​ក្តី​។

នាយិកា​រក្រុ​មហ៊ុន​ CBRE​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ លោកស្រី​អាន​ សុធី​តា​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ សម្រាប់​ចរន្ត​នៃ​ការទិញ​-លក់​នអចលនទ្រព្យ​នៅតែ​មាន​ស្ថាន​ល្អ​ប្រសើរ​ដដែល​ ជាពិសេស​តម្រូវការ​ទីផ្សារ​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​គឺ​ពុំ​មាន​ហា​នី​ភ័យ​នោះ​ទេ​ ​តែ​សម្រាប់​នៅក្នុង​ក្រុង​កំពង់សោម​ អាច​មានផល​ប៉ះពាល់​ខ្លះ​ ​ឬនៅ​ទ្រឹង​ក្នុងរយៈពេល​ខាងមុខនេះ​ ដោយសារ​មានការ​បិត​ល្បែង​អន​ឡាញ​។

លោកស្រី​រំពឹង​ថា​ “ចរន្ត​នៃ​ការទិញ​-លក់​អចលនទ្រព្យ​នេះ​ នឹង​នៅតែ​ល្អ​ប្រសើរ​ដដែល​រហូតដល់​ឆ្នាំនេះ​ ព្រោះ​មាន​វិនិយោគិន​នៅតែ​មក​ស្វែងរក​ឪកាស​វិនិយោគ​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​ជាទី​តាំង​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៃ​ប្រទេស​កម្ពុជា​”។

ចំណែក​លោក​ ម៉ម​ សិរី​បញ្ញា​ អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd​ និង​ជា​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ជា​រួម​ចរន្ត​នៃ​ការទិញ​-លក់​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​តាំងពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ​នៅតែ​ល្អ​ប្រសើរ​ បើ​ទោះបី​មានការ​ចាកចេញ​របស់​ជនជាតិ​ចិន​ក៏ដោយ​ ព្រោះ​អ្នក​ដែល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

លោក​ថា​ យ៉ាងណាក៏ដោយ​ការ​ចាកចេញ​នៃ​ជនជាតិ​ចិន​នេះ​ វា​អាច​មានផល​ប៉ះពាល់​បន្តិចបន្តួច​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​  អ្នកលក់​ក៏​មិនទាន់​មានការ​ប្រកាស​លក់​ ព្រោះ​គេ​ទុក​លក់​អោយ​ជនជាតិ​ចិន​ ​ហើយ​សម្រាប់​អ្នក​ដែល​ប្រកាស​ដាក់​លក់​ ស្ថិតនៅ​ក្នុង​តំលៃ​ថ្លៃ​នៅតែ​មាន​ធម្មតា​ សម្រាប់​ទីតាំង​ដែល​ជា​តំបន់​មាន​សក្តា​នុ​ពល​ខ្ពស់​។

លោកម៉ម​ សិរី​បញ្ញា​បាន​បន្ត​ថា​ អ្នក​វិនិយោគ​នៅតែ​រំពឹង​ថា​ អ្នក​វិនិយោគិន​ចិន​នៅតែ​បន្តម​កស្វែងរក​ឪកាស​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ដដែល​ ដោយសារតែ​កម្ពុជា​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ ​និង​មាន​សក្តា​នុ​ពល​ខ្ពស់​ ហើយ​ទំហំ​ទឹកលុយ​វិញ​ក៏​ស្ថិតនៅ​ក្នុង​កម្រិតទាប​សម្រាប់​អ្នក​វិនិយោគ​ទាំងនោះ​ដែរ​ ហើយ​ស្ថានភាព​នេះ​ នៅតែ​បន្ត​រក្សា​ទៅមុខ​រហូត​ ដោយ​មិន​បក​ក្រោយ​នោះ​ទេ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ ​បាន​អះអាង​ដែរ​ថា​ រហូតមកដល់​ពេលនេះ​ ចរន្ត​នៃ​ការទិញ​-លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​ប្រព្រឹត្តិ​ទៅជា​ធម្ម​តាន​ដោយ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។

លោក​បន្ត​ ​“ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ ក្នុងរយៈពេល​កន្លងមក​នេះ​ ក៏​មិន​ប៉ះពាល់​ដល់​ការទិញ​-លក់​អចលនទ្រព្យ​នោះ​ដែរ​ ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ក៏​មាន​ជនជាតិ​ចិន​ខ្លះ​ចូល​មក​ស្វែងរក​ឪកាស​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​”។

លោក​សុ​ខនី​មបាប​បន្ត​ថា​ ជាមួយគ្នា​នេះ​ដែរ​ការទិញ​-លក់​ពីសំណាក់​ជនជាតិ​ខ្មែរ​ដែល​កំពុង​រកស៊ី​ក្នុង​វិស័យ​នេះ​ច្រើន​ផង​ដែរ​ ហើយ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​នេះ​ ក៏​មានផល​ប៉ះពាល់​លើ​សេវាកម្ម​ជួល​ខ្លះ​ផង​ដែរ​ តែ​យ៉ាងណាក៏ដោយ​មិន​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ដែរ​៕

មន្ត្រី​ជាន់ខ្ពស់​ធនាគារពិភពលោក​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ មន្រ្តី​ជាន់ខ្ពស់​ធនាគារ​ពី​ភព​លោក​បាន​ទទួលស្គាល់​ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដែល​អាច​ជំរុញ​និង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ជាប់​ជាប្រចាំ​ក្នុងរង្វង់​ជាង៧ភាគរយ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

អនុប្រធាន​ធនាគារពិភពលោក​ លោកស្រី​ Victoria​ Kwakwa​ បាន​ទទួលស្គាល់​ និង​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​យ៉ាង​លឿន​របស់​កម្ពុជា​ នៅក្នុង​រយៈពេល​ដ៏​ខ្លី​ ជាពិសេស​ធនធាន​ និង​កត្តា​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ មានការ​កើនឡើង​គួរ​ជា​ទី​មោទន​ ដែល​ការ​លើកឡើង​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ នៃ​កិច្ច​ជំនួប​ពិភាក្សា​ការងារ​សហប្រតិបត្តិ​ការ​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​។

អនុប្រធាន​ធន​គារ​ពិភពលោក​ (World​ Bank​) ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ាស៊ីហ្វិក​ លោកស្រី​ វិច​តូ​រៀ​ ខ្វា​ខ្វា​ ដែល​ធ្លាប់​មក​ប្រទេស​កម្ពុជា​កាលពី៣ឆ្នាំមុន​នោះ​ បាន​មានប្រសាសន៍​ថា​ “ពេលនេះ​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​ គួរ​ឱ្យ​កោតសរសើរ​ខ្លាំង​បំផុត​ជាមួយ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ពី៧​-៨ ភាគរយ​ ហើយ​អត្រា​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អត្រា​ស្លាប់​របស់​ទារក​នៅពេល​កើត​ក៏បាន​ថយ​ចុះ​”។ លោក​បន្ត​ថា​ “នេះ​ជា​ជោគជ័យ​បញ្ជាក់​ថា​ កម្ពុជា​កំពុងតែ​បោះជំហាន​លើ​ផ្លូវ​មួយ​ត្រឹមត្រូវ​។

​ក្នុងនាម​ធនាគារពិភពលោក​ លោកជំទាវ​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ទទួល​បាន​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ “កន្លងមក​ធនាគារពិភពលោក​ បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយនឹង​សហ​គម​ន៍​ផ្សេង​ៗ ដែល​សហគមន៍​ទាំងនោះ​ ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ ដីសម្បទាន​សង្គមកិច្ច​ ពី​រាជរដ្ឋាភិបាល​ហើយ​ គឺ​បាន​ទទួល​នៅ​ធ្វើការ​ដាំដុះ​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ជា​ទី​មោទ​នៈ​”។ លោកស្រី​បន្ត​ថា​ “ក្នុង​ន័យ​នេះ​ លោកស្រី​ចង់​បញ្ជាក់​ថា​ដី​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ ធ្វើការ​ដាំដុះ​ដំណាំ​កសិកម្ម​ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើ​ឡើង​ ដែល​កូនចៅ​ពួកគេ​ទទួល​បាន​នូវ​ការអប់រំ​ និង​សេវា​សុខ​ភា​ពប្រ​កម​បដោយ​គុណភាព​ផង​ដែរ​”។

លោកស្រី​ Victoria​ Kwakwa​ បាល​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ និង​បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ប្រមុខ​ដឹកនាំ​។ ទន្ទឹម​នឹង​នេះ​ លោកស្រី​ក៏បាន​ លើកឡើង​ពី​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ធនាគារពិភពលោក​ និង​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​គឺ​ការចូលរួម​របស់​ធនាគារពិភពលោក​ នៅក្នុង​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​ ក៏ដូចជា​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​ដើម្បី​ជួយ​ជំរុញ​ការ​បង្កើន​ទិន្នផល​ និង​ការនាំចេញ​របស់​កសិផល​កម្ពុជា​។ ជាពិសេស​ លោកស្រី​ Victoria​ Kwakwa​ បាន​មានប្រសាសន៍​ថា​ បន្ទាប់ពី​ការ​វិលត្រឡប់​របស់​ធនាគារពិភពលោក​ មក​កម្ពុជា​ពេលនេះ​បង្ហាញ​ជា​ដៃគូ​ដ៏​ល្អ​ប្រកបដោយ​ជំនឿ​ជឿជាក់​ និង​គ្នា​ទៅវិញទៅមក​ ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​។

សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​ លោកស្រី​ Victoria​ Kwakwa​ ដែល​គាំទ្រ​ និង​មាន​ជំនឿ​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​កម្ពុជា​ជំរុញ​ការ​កសាង​ប្រទេសជាតិ​អោយ​រីកចម្រើន​ទៅមុខ​។ សម្តេច​តេជោ​បន្ត​ថា​ នៅ​កម្ពុជា​ការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ គឺជា​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។ រយៈពេល៧​ ឆ្នាំ​ហើយ​ ដែល​រាជរដ្ឋាភិបាល​ មិន​ឲ្យ​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ឯកជន​ទៀត​ទេ​ ហើយក៏​បាន​កាត់​យក​មកវិញ​ នូវ​ដីសម្បទាន​សេដ្ឋកិច្ច​ណា​ ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​គោលការណ៍​ ឬក៏​មិន​មិន​គោរព​តាមច្បាប់​របស់​រាជរដ្ឋាភិបាល​។ ដីសម្បទាន​សេដ្ឋកិច្ច​មួយចំនួន​ក៏បាន​បែងចែក​ផ្តល់​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ ដែល​គ្មាន​ដី​ប្រើប្រាស់​ សម្រាប់​បង្កបង្កើនផល​ដើម្បី​ពលរដ្ឋ​មាន​ជីវភាពរស់នៅ​កាន់តែ​ល្អ​ប្រសើរ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ដីសម្បទាន​សង្គមកិច្ច​ ត្រូវការ​តភ្ជាប់​ជាមួយនឹង​វិស័យ​កសិកម្ម​។ ក្នុង​ន័យ​នេះ​សម្តេច​តេជោ​ ក៏បាន​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​ធនាគារពិភពលោក​ ចូលរួម​យ៉ាងសកម្ម​ថែមទៀត​ ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ទទួល​បាន​ដី​សង្គមកិច្ច​ ពី​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​នៅ​ការ​ដាំដុះ​នឹង​ទទួលផល​បាន​ល្អ​ ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​អោយ​បាន​ល្អ​ប្រសើរ​។

ការចូលរួម​របស់​ធនាគារពិភពលោក​ នឹង​ជួយ​ដល់​ការ​កើនឡើង​នៃ​គម្រប​ព្រៃឈើ​ឡើងវិញ​នៅ​កម្ពុជា​។ នៅក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​តេជោ​ក៏បាន​លើកឡើង​អំពី​តម្រូវការ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​។

​សម្តេច​តេជោ​បាន​ស្នើសុំ​ធនាគារពិភពលោក​ ពិនិត្យ​បន្ត​សហការ​ ជួយ​ដល់​កម្ពុជា​លើ​ធនធាន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។ នៅក្នុង​កិច្ចពិភាក្សា​នោះ​ សម្ដេច​តេជោ​ ក៏បាន​លើកឡើង​ផង​ដែរ​ អំពី​សារៈសំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅក្នុង​ទីក្រុង​ និង​តាម​ជនបទ​។ កន្លងមក​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​ជនបទ​ គឺ​បាន​កំពុងតែ​អភិវឌ្ឍ​ ប៉ុន្តែ​ត្រូវការ​ធនធាន​ច្រើន​ សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។

ក្នុង​ន័យ​នេះ​ សម្តេច​តេជោ​ បាន​លើកឡើង​ថា​ កន្លងមក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​កូរ៉េ​ បាន​ដើរ​រួមគ្នា​ ដែល​កសាង​ផ្លូវ​ពី​ផ្លូវ​ដីក្រហម​ ទៅកាន់​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​ (DBST​) ហើយ​ឥឡូវនេះ​ គឺ​មានគុណ​ភាពល្អ​ សម្រាប់​តំបន់​ដាច់ស្រយាល​ តំបន់ជនបទ​។ សម្តេច​តេជោ​នាយក​រដ្ឋ​ស្ត្រី​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក​ ពិនិត្យមើល​លទ្ធភាព​ ចូលរួម​នៅក្នុង​ដាក់​កម្មវិធី​កសាង​ផ្លូវ​ កែប្រែ​ផ្លូវ​ជនបទ​ពី​ដីក្រហម​ ទៅជា​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​វិញ​ ដោយសារ​មូលហេតុ​ថា​ ធនាគារពិភពលោក​ កំពុងតែ​ចូលរួម​យ៉ាងសកម្ម​ ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​តំបន់ជនបទ​នោះ​ស្រាប់​។ មុ​ននឹងបញ្ជប់​ការពិភាក្សា​ លោកស្រី​ Victoria​ Kwakwa​ បាន​សន្យា​នឹង​ពង្រឹង​កិច្ចសហការ​ជាមួយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​ ក្នុងនាម​ជា​ដៃគូ​ដែល​ជួយគ្នា​ និង​ស្តាប់​យោបល់​គ្នា​ទៅវិញទៅមក​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា​ អោយ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ​៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​តំបន់​ភ្នំ​ប្រសិទ្ធ​ និង​ភ្នំ​រាប​ជា​រមណីយដ្ឋាន​ដើម្បី​ទាក់ទាញ​ទេសចរណ៍​គំរូ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ជ្រើសរើស​តំបន់​ភ្នំ​ប្រសិទ្ធ​និង​ភ្នំ​រាប​ ស្ថិត​ក្នុង​សង្កាត់​ចំនួន២នៃ​រាជធានី​ភ្នំពេញ​ ធ្វើជា​តំបន់​ទេសចរណ៍​គំរូ​ នៅ​តំបន់​ជាយក្រុង​ក្រុង​ដើម្បី​ បង្កើន​សេដ្ឋកិច្ច​ និង​ចំណូល​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ផង​ដែរ​។

ការអនុវត្ត​ទៅតាម​ផែ​មកា​រគម្រោង​ និង​ផែនការមេ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​អភិវឌ្ឍ​ និង​កែច្នៃ​តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ឱ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​គំរូ​នៅ​តំបន់​ជាយក្រុង​នោះ​ បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​អជ្ញា​ធរ​ និង​មន្ត្រី​ជំនាញ​ចុះ​ប្រតិបត្តិ​ការ​នៅ​តាម​ទីតាំង​គោលដៅ​ ដែល​ស្ថិតនៅ​ក្នុង​តំណា​ក់​កាល​ដំបូល​។

អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែកព្នៅ​ លោក​ សុខ​ សម្បត្តិ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ថា​ ក្រោយ​ការ​ទទួល​បាន​ក្ដី​សម្រេច​ និង​ណែនាំ​ ពីសំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើ​ប្រតិបត្តិ​ការ​ និង​វាស​វែង​តំបន់​ដែល​ជាប់ពាក់ព័ន្ធ​នឹង​គម្រោង​ហើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “ស្ថានភាព​ជាក់ស្ដែង​ សង្កាត់​ពញា​ពន់​ និង​សង្កាត់​ពន្សាំង​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ គឺ​មាន​ភាព​ទា​ក់ទញ​ផ្នែក​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​រួចមក​ហើយ​ ប៉ុន្តែ​ខ្វះ​ត្រង់​ការរៀបចំ​សណ្ដាប់​ អនាម័យ​ បរិស្ថាន​ លើកកម្ពស់​សោភ័ណភាព​ សម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ ដែល​អាស្រ័យផល​តែប៉ុណ្ណោះ​”។

នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ៥០​,០០០នាក់​ ហើយដោយ​ឡែក​សង្កាត់​ទាំង២នេះ​ ស្ថិតនៅ​ចំណុច​កណ្តាល​ដែល​អនុគ្រោះ​ពី​តំបន់​បឹង​តា​ម៉ោក​ ដែល​នៅ​ពីមុខ​ និង​តំបន់​ភ្នំ​បាសិត​ នៅ​ពីក្រោយ​ គួបផ្សំ​នឹង​ភ្នំ​រាប​ផង​ដែរ​។ ជាអាទិភាព​ក្នុង​ការរៀបចំ​ និង​កែច្នៃ​សង្កាត់​ទាំង២ខាងលើ​នេះ​ គឺ​ត្រូវ​កសាង​ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ជាមុន​សិន​។

លោក​សុខ​ សម្បត្តិ​បាន​បន្ត​ថា​ ផ្លូវ​នៅក្នុង​សង្កាត់​ពញា​ពន់​ ចាំបាច់​ត្រូវ​ជួសជុល​ប្រវែង៧គីឡូម៉ែត្រ​ ហើយ​ផ្លូវ​មួយ​ខ្សែ​ទៀត​នៅក្នុង​សង្កាត់​ពន្សាំង​ត្រូវ​ជួសជុល​ និង​ស្ថាបនា​ថ្មី​ប្រវែង១០គីឡូម៉ែត្រ​។ លោក​បន្ត​ថា​ ការ​កែប្រែ​តំបន់​ខាងលើ​នេះ​ ក្រៅពី​បង្កើន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​ សម្រាប់​ជា​តំបន់​លំ​ហែរ​កាយ​នៅ​ជាយក្រុង​ វា​ក៏​ជា​ការ​រួមចំណែក​ជួយ​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ ក៏ដូចជា​តំបន់​ជាប់គ្នា​ផង​ដែរ​ពី​វិស័យ​មួយ​នេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​បង្ហាញ​ពី​ក្ដី​សាទរ​ ចំពោះ​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​អាច​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​បាន​កាន់តែ​ល្អ​ជាង​មុន​។

លោកស្រី​បាន​មានប្រសាសន៍​ទៀត​ថា​ “ការ​កើតមាន​ថ្មី​នូវ​អ្វី​ដែល​ថ្មី​ ហើយ​ល្អ​គឺជា​រឿង​ប្រសើរ​ដែល​យើង​ត្រូវតែ​សាទរ​”។ លោកស្រី​បន្ត​ទៀត​ថា​ “ប៉ុន្តែ​អ្វី​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​នោះ​គឺ​ មិនមែន​គ្រាន់តែ​បង្កើត​ឱ្យ​មានតែ​ឈ្មោះថា​ ជា​តំបន់​ទេសចរណ៍​តែមួយមុខ​នោះ​ទេ​ គឺ​ទាល់តែ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង​ដែរ​ ទាំង​ការ​ចេះ​រៀបចំ​សណ្ដាប់ធ្នាប់​ទីតាំង​ សម្រាប់​ភ្ញៀវ​សម្រាក​លំ​ហែរ​កាយ​ ទីតាំង​អាហារដ្ឋាន​ និង​ប្រកបដោយ​អនាម័យ​ សុវត្ថិភាព​ បរិស្ថាន​ ដែល​ធានា​ថា​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​”។

លោកស្រី​ឆាយ​ ស៊ីវ​លី​នបា​នប​ញ្ជា​ក់​ថា​ ជា​បទពិសោធន៍​យើង​ធ្លាប់​ឃើញស្រាប់​ហើយ​ ភាគច្រើន​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​ប្រសិ​ទ្ឋ​ ឬភ្នំ​រាប​ មិន​ចំណាយពេល​យូរ​នោះ​ទេ​ ដែល​ក្រៅពី​ទៅ​ថតរូប​ភាព​ ឬទិញ​អាហារ​បន្តិចបន្តួច​ ក៏​ត្រឡប់ទៅវិញ​ ដោយសារតែ​មិន​មាន​ទីកន្លែង​ស្នាក់នៅ​ លំហែ​រកា​យក្នុ​ងរ​យៈ​ពេល​ខ្លី​សម្រាប់​ពួកគាត់​។ លោកស្រី​បាន​បញ្ជាក់​ថា​ អ្វី​ដែល​សំខាន់​ គឺ​សមត្ថកិច្ច​ទេសចរណ៍​ ត្រូវតែ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ ដើម្បី​ប្រាកដ​ថា​ តំបន់​ទេសចរណ៍​ត្រូវ​បាន​ដំណើរការ​ស្របតាម​បទដ្ឋាន​ ដែល​បាន​កំណត់​ដោយ​ក្រសួង​ ឬមន្ទីរ​៕

នាយក​រដ្ឋមន្ត្រី​ចិន​អះអាង​ថា ​សេដ្ឋកិច្ច​ចិន​មិន​អាច​រក្សា​បាន​កំណើន៦ភាគរយ​ទេ​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ ចិន​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២​ នៅ​លើ​ពិភពលោក​នឹង​មិន​អាច​រក្សា​អត្រាកំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប៦ភាគរយ​របស់​ខ្លួន​បាន​ឡើយ​ ដោយសារតែ​ភាព​តានតឹង​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ និង​ភាព​ចាស់ទុំ​នៃ​សេដ្ឋកិច្ច​។ នេះ​បើ​យោង​តាម​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោកនាយក​រដ្ឋមន្រ្តី​ចិន​ Li​ Keqiang​ បាន​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្លាក់ចុះ​ និង​និន្នាការ​នៃ​ការ​គាំពារ​និយម​នៅ​ជុំវិញ​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​ចិន​ ក្នុង​ការ​រក្សា​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ខ្ពស់​របស់​ខ្លួន​។

លោក​ Li​ បាន​និយាយ​នៅក្នុង​របាយការណ៍​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “សម្រាប់​ចិន​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច៦ភាគរយ​ ឬច្រើនជាង​នេះ​គឺ​មានការ​លំបាក​ខ្លាំង​ណាស់​ ក្នុង​ការ​ទប់​ទាល់​នឹង​ស្ថានភាព​អន្តរជាតិ​បច្ចុប្បន្ន​ ដែល​មាន​ភាព​ស្មុគស្មាញ​ ហើយ​អត្រាកំណើន​នេះ​ គឺ​ស្ថិតនៅ​ជួរមុខ​នៃ​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ បាន​កើនឡើង​ជាង៦ភាគរយ​ គិត​មកទល់​ពេលនេះ​ក្នុង​ឆ្នាំនេះ​ ខណៈ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​មានការ​តានតឹង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ ដោយ​ប្រទេស​ទាំងពីរ​ បាន​វាយប្រហារ​ទំនិញ​គ្នា​ទៅវិញទៅមក​ ជាមួយនឹង​ការដំឡើង​ពន្ធគយ​រាប់ពាន់​លាន​ដុល្លារ​។

អត្រាកំណើន​នេះ​ គឺជា​ប្រធានបទ​ដ៏​រសើប​មួយ​ ខណៈ​ទីក្រុង​ប៉េកាំង​រៀបចំ​សម្រាប់​ខួប​លើក​ទី៧០នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ខែក្រោយ​៕

តម្លៃ​ប្រេង​ហក់​ឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ធ្វើ​ឱ្យ​ខូចខាត​ដល់កន្លែង​កែច្នៃ​ប្រេង​ដ៏​ធំ​មួយ​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​

0

ដោយ​ Donald​ Lee​

អារ៉ាប់​ប៊ី​សា​អូ​ឌីតៈ​ ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone​) ទៅលើ​រោងចក្រ​កែច្នៃ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេងឆៅ​នៅ​លើ​ពិភពលោក​មានការ​ហក់​ឡើង​យ៉ាង​ខ្លាំង​។

ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ទៅលើ​រោងចក្រ​កែច្នៃ​នៅ​តំបន់​ Abqaiq​ នៅ​ព្រឹក​ថ្ងៃសៅរ៍​ បាន​បង្កើត​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​មួយ​ នៅក្នុង​ប្រវត្តិ​សា​ស្ត្រថ្មីៗ​នេះ​ ដោយ​បាន​លុបចោល​ការផលិត​ប្រេង​ជិត៦លាន​បារ៉ែល​ ពីទី​ផ្សារ​ ពោល​គឺ​ជិត​ពាក់កណ្តាល​នៃ​ផលិតកម្ម​អារ៉ាប់​ប៊ី​សា​អូឌីត​។

តម្លៃ​ប្រេងឆៅ​ប្រេងឆៅ​នៅ​លើ​ពិភពលោក​ បាន​ឡើង​ដល់៦៦​,៩១ដុល្លារ​កើនឡើង​ជាង១១​ ភាគរយ​ បន្ទាប់ពី​ការវាយប្រហារ​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ផ្តល់​សិទ្ធិ​ដល់​ការ​លក់​ប្រេង​បម្រុង​របស់​អាមេរិក​ នៅក្នុង​ប្រេង​បម្រុង​យុទ្ធសាស្ត្រ​របស់​អាមេរិក​ ដើម្បី​រក្សា​តម្លៃ​ប្រេង​មិន​ឱ្យ​ឡើងថ្លៃ​ខ្ពស់​។

លោក​ Trump​ បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ “ផ្អែកលើ​ការវាយប្រហារ​ទៅលើ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ដែល​អាច​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​ ខ្ញុំ​បាន​អនុញ្ញាតិ​អោយ​មានការ​បញ្ចេញ​ប្រេង​ ចេញពី​ប្រេង​បម្រុង​ប្រេង​យុទ្ធសាស្ត្រ​ ប្រសិនបើ​ចាំបាច់ក្នុង​បរិមាណ​ ដែល​ត្រូវ​បាន​កំណត់​គ្រប់គ្រាន់​ ដើម្បី​រក្សា​ទីផ្សារ​អោយ​មានការ​ផ្គត់ផ្គង់​អោយ​បាន​ល្អ​”។

វា​មិនទាន់​កំណត់​ច្បាស់​ថា​ អ្នកណា​ជា​អ្នក​បង្ក​ការវាយប្រហារ​នេះ​ទេ​។ ក្រុម​ឧទ្ទាម​ Houthi​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​យេ​ម៉ែ​ន បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ ប៉ុន្តែ​ក្រុម​មន្រ្តី​អាមេរិក​មិន​គិតថា​ មិន​មាន​សេ​ណា​រី​យ៉ូ​បែប​នោះ​ទេ​ ហើយ​បែ​ជា​ស្តី​បន្ទោស​អ៊ីរ៉ង់​ទៅវិញ​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike​ Pompeo​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​“ ឥឡូវនេះ​អ៊ីរ៉ង់​បាន​ធ្វើការ​វាយប្រហារ​ ដែល​មិនធ្លាប់​មាន​ពីមុន​មក​លើ​ការ​ផ្គត់ផ្គង់​ថាមពល​ពិភពលោក​”។ លោក​បន្ថែម​ថា​ “គ្មាន​ភ័ស្តុតាង​ដែល​ថា​ការវាយប្រហារ​មក​ពី​យេ​ម៉ែ​នទេ​”៕

ទុន​វិនិយោគ​លើ​វិស័យ​សំណង់​កើន​ដល់​ទឹកប្រាក់​ជិត​ ៦០០០លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទំហំ​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង​ដល់​ទឹកប្រាក់​សរុប​ប្រមាណ ៦០០០លាន​ដុល្លារ​អាមេរិក​ នៅ​លើ​គម្រោង​វិនិយោគ​ថ្មី​ប្រមាណ​ជាង៣ពាន់​គម្រោង​ ដែល​មានផ្ទៃ​ក្រឡា​ប្រមាណ​ជាង ១២​,២លាន​ម៉ែត្រការ៉េ​។

តាម​របាយការណ៍​ បង្ហាញ​ដោយ​នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បង្ហាញ​ឲ្យដឹង​ថា​ គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ គិត​មកដល់​ត្រឹម​ ខែសីហា​ឆ្នាំ២០១៩នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុញ្ញាត​លើ​សំ​ណើរ​សុំ​សាងសង់​ សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ៣១៧៥គម្រោង​ ក្នុង​នោះ​ មានតម្លៃ​នៃ​ទំហំ​វិនិយោគ​នៅ​លើ​វិស័យ​នេះ​ សរុប៥៩៨៦លាន​ដុល្លារ​អាមេរិក​ ដោយ​វិនិយោគ​ នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង
១២​,២លាន​ម៉ែត្រការ៉េ​។

គំរោង​វិនិយោគ​នេះ​ ត្រូវ​បាន​បែងចែក​តាម​សំ​ណើរ​សុំ​សាងសង់​តាម​ប្រភេទ​នី​មួយ​ៗរួមមាន​ សំណង់​សាធារណៈ​មាន​ប្រមាណ៥៦គម្រោង​ ការប្រើ​ប្រាស់​ថវិកា​រដ្ឋាភិបាល​មាន១៨​ គម្រោង​ ថវិកា​វិស័យ​ឯកជន៣៦គម្រោង​ ការសាងសង់​លំនៅឋាន​ និង​ភូមិគ្រឹះ​ជាង២ពាន់​គម្រោង​ សំណង់​ឧស្សាហកម្ម១៣៨គម្រោង​ សំណង់​ពាណិជ្ជកម្ម១៧៦គម្រោង​ សំណង់​ទេសចរណ៍៨២គម្រោង​ និង​សំ​ណង់​ផ្សេង​ៗទៀត​មាន​ចំនួន១៨គម្រោង​ផង​ដែរ​។

ចំណែក​ពាក់ព័ន្ធ​ផ្ទៃក្រឡា​ ដែល​ផ្តល់​ការ​អនុម័ត​ដោយ​មន្ទីរ​មាន​ចំនួន​ជាង១លាន​ ៧សែន​ម៉ែត្រការ៉េ​ និង​ការ​ផ្តល់​ដោយ​ក្រសួង​ មាន​ចំនួន​ជាង១០លាន​ម៉ែត្រការ៉េ​។

តាម​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​ វិស័យ​សំណង់​ត្រូវ​បាន​ព្យាករ​ថា​ នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​អត្រា​រង្វង់១៧​,៥% នៅក្នុង​ឆ្នាំ២០១៩​ និង១៦​,១% នៅក្នុង​ឆ្នាំ២០២០​ ក្នុង​នោះ​មានការ​រំពឹង​ទុក​ នៃ​ការ​កើនឡើង​អាគារ​លំនៅឋាន​ដែល​មានតម្លៃ​ទាប​ និង​មធ្យម​ ព្រមទាំង​សំណង់​អគារ​ពាណិជ្ជកម្ម​ជំនួស​ឲ្យ​កំណើន​យឺត​ នៃ​សំណង់​អគារ​លំនៅឋាន​ដែល​មានតម្លៃ​ខ្ពស់​៕

សំណង់​អគារ​ពាណិជ្ជកម្ម​ចំនួន១៤នៅក្នុង​ក្រុង​ព្រះសីហនុ​នឹង​ត្រូវ​វា​យកម្ទេច​ចោល​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ សំណង់​អគារ​ពាណិជ្ជកម្ម​របស់​ចិន​ចំនួន១៤គម្រោង​ នៅក្នុង​ក្រុង​ព្រះសីហនុ​ នឹង​ត្រូវា​យក​ម្ទេច​ចោល​ ដើម្បី​បង្ការ​និង​ការពារ​ហានិភ័យ​ ដែល​កើតឡើង​ជាយថាហេតុ​ ក្រោយពី​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​របស់​ រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញថា​ គ្មាន​ច្បាប់​ត្រឹមត្រូវ​ និង​ខុស​លក្ខណៈ​បច្ចេកទេស​។

លោក​ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេ​ត្ដ​ព្រះសីហនុ​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ជា​ផ្លូវការ​មកដល់ពេលនេះ​ មាន​សំណង់​អគារ​ពាណិជ្ជកម្ម​ចំនួន១៤ត្រូវ​បាន​ផ្អាក​ការសាងសង់​ និង​ ត្រូវ​វាយកម្ទេច​ចោល​ដោយសារតែ​សំណង់​អគារ​នេះ​ គឺ​ខុស​លក្ខណៈ​បច្ចេកទេស​ និង​មិន​អាច​កែសម្រួល​បាន​។

លោក​បន្ត​ថា​ “កន្លងមក​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ជូនដំណឹង​ទៅដល់​ម្ចាស់​សំណង់​អគារ​ទាំងនេះ​ រួចហើយ​ ​និង​បាន​ហៅ​ពួកគាត់​មក​ជួបពិភាក្សា២ដង​រួច​មហើយ​ដែរ​ ដើម្បី​ឱ្យ​វាយកម្ទេច​ចោល​ ក្នុង​ការ​បញ្ជៀស​ហា​នី​ភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​”។

លោក​បន្ថែម​ថា​ ក្រុមការងារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ បាន​នឹង​កំពុងធ្វើការ​សិក្សា​លើ​អគារ​ផ្សេង​ៗទៀត​ ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​នូវ​អគារ​ដែល​មាន​បញ្ហា​ ​និង​មិន​ស្របតាម​ស្តង់ដារ​ និង​បច្ចេកទេស​តម្រូវ​ ហើ​យម​ដល់ពេល​នេះ​ ក្រុមការងារ​របស់ក្រ​សួង​បាន​ពិនិត្យ​ចំពោះ​អាគារ​បាន​ជាង៥០០សំណង់​អគារ​ នៅក្នុង​ក្រុង​ព្រះ​សី​នុ​នេះ​។

លោក​ឃាង​ ភា​រម្យ​បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​អគារ​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ និង​គោរព​បាន​នូវ​ស្ត​ងដារ​បច្ចេកទេស​ ដែល​កំ​ណង់​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គឺ​នៅតែ​ដំណើរការ​សាងសង់​ជា​ធម្មតា​។ រី​ឯសំណង់​អគារ​ណាមួយ​មិនទាន់​មានច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ​ ក្រុមការងារ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ ដើម្បី​ឱ្យ​ម្ចាស់​សំណង់​អគារ​ទាំងនោះ​ ទៅ​សុំច្បាប់​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​ នៅពេល​ម្ចាស់​សំណង់​អគារ​ទាំង១៤នេះ​ វា​យក​ម្ទេចចោយ​រួចហើយ​ អាច​ស្នើសុំ​ច្បាប់​សាងសង់​ជាថ្មី​ឡើងវិញ​ ដោយ​ក្នុង​នោះ​ក្រសួង​ ក៏ដូចជា​ រដ្ឋបាល​ខេត្ត​នឹង​ជួយ​សម្របសម្រួល​បន្ថែម​ ដើម្បី​ជំរុញ​ឱ្យ​និ​តិ​វិធី​មានការ​ចេញច្បាប់​នេះ​ ឱ្យ​បាន​លឿន​ ​និង​ពិនិត្យ​លើ​បច្ចេកទេស​ និង​គំរូ​ប្លង់​ផ្សេង​ៗ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការសាងសង់​ជា​លើក​ទី២នេះ​ពុំ​មាន​បញ្ហា​។

លោក​បន្ត​ថា​ “សំណង់​អគារ​ពាណិជ្ជកម្ម​ទាំង១៤នេះ​ ភាគច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ និង​ម្ចាស់ដី​ជួល​ជា​ជន​ខ្មែរ​ ហើយ​មាន​សំណង់​មួយចំនួន​ត្រូវ​បាន​ នឹង​កំពុង​វាយកម្ទេច​ និង​មួយចំនួន​ទៀត​ត្រៀម​នឹង​វាយកម្ទេច​ តាម​ការ​សេចក្តី​ជូនដំណឹង​របស់​សាលាខេត្ត​ ព្រោះ​ជាដាច់ខាត​មិន​អាច​ទុក​បានទេ​ ដើម្បី​បញ្ជៀស​ហា​នី​ភ័យ​ផ្សេង​ៗ”។

អភិបាលខេត្ត​ព្រះ​សីនុ​ លោក​គួច​ ចំរើន​នៅក្នុង​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់​កាលពី​កន្លងមក​នេះ​ថា​ ក្រុមការងារ​បាន​រក​ឃើញ​នូវ​ចំណុច​ខ្វះខាត​ ត្រូវ​រុះរើ​សំណង់​ចេញ​ ហើយក៏​មានការ​សោក​ស្តាយ​ផង​ដែរ​ ព្រោះ​នេះ​ជា​កំហុសឆ្គង​របស់​អ្នកម៉ៅការ​សាងសង់​ខ្វះ​គុណភាព​ មាន​ហានិភ័យ​ខ្ពស់​ មិន​អាច​ឱ្យ​សាងសង់​បន្ត​ទៀត​បាន​។

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀង​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​កាលពី​កន្លងទៅ​នេះ​ បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ ដើម្បី​ចុះ​ត្រួត​ពិ​និ​តការដ្ឋាន​សំណង់​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​ ជាពិសេស​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​សំណង់​អគារ​រីក​លូតលាស់​ច្រើន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នំា​កន្លងមក​នេះ​ សំដៅ​ដល់​ការគ្រប់គ្រង​សំណង់​ឱ្យ​មានគុណ​ភាព​ សុវត្ថិភាព​ និង​ស្តង់ដារ​អន្តរជាតិ​៕

សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ស្តីអំពី​ “ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ ក្នុង​វិស័យ​អចលនទ្រព្យ​”

0

ដោយ ​រតនៈ​

ភ្នំ​ពេញៈ​ សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ស្តីអំពី​ “ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ ក្នុង​វិស័យ​អចលនទ្រព្យ​” ដែល​នឹង​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​ (CJCC​) នា​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង
៨​:០០ព្រឹក​ដល់ម៉ោង១១​:៣០​ ព្រឹក​ក្រោម​ការឧបត្ថម្ភ​ដោយ​ ក្រុមហ៊ុន​ ប៉េង​ ហួត​គ្រុប​។

សិក្ខាសាលា​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ ចែករំលែក​ការយល់​ដឹង​អំពី​សេដ្ឋកិច្ច​ ជាមួយនឹង​ឱកាស​ វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយមាន​ការចូលរួម​ពី​វាគ្មិន​ដែល​មាន​បទ​ពិសោធ​ និង​ជំនាញ​ក្នុង​វិស័យ​ សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ផង​ដែរ​។ ប្រធានបទ​ដែល​នឹង​លើកយក​មក​ធ្វើ​បទ​បង្ហាញ​រួមមាន​ ប្រធានបទ​ “សេដ្ឋកិច្ច​ និង​វិស័យ​អចលន​ទ្យព្យ​” និង​ “ផ្នត់គំនិត​នៃ​ការរស់នៅ​បែប​ស៊ីវិល័យ​” និង​ប្រធានបទ​សំ​ខាន់​ផ្សេង​ៗទៀត​។

វាគ្មិន​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ នា​សិក្ខាសាលា​នេះ​ រួមមាន​ លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​ នៃ​ក្រុមហ៊ុន​ វី​ត្រាស់​ ​និង​លោកស្រី​អាន​ សុធី​តា​ នាយិកា​គ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុន​ ស៊ី​ប៊ី​អអ៊ី​ ខេម​បូ​ឌា​។

សូម​កុំ​ភេ្ល​ចម​កចូលរួម​សិក្ខាសាលា​ខាងលើ​នេះ​ដោយសេរី​អោយ​បាន​គ្រប់​ៗគ្នា​ និង​ទទួលយក​វត្ថុ​អនុស្សាវរីយ៍​ ជាច្រើន​ អោយ​បាន​គ្រប់​ៗគ្នា​ណា​ ព្រោះ​កន្លែង​មានកំណត់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ (+855​) 98​ 938​ 666​ ​ ចុះឈ្មោះ​ចូលរួម​ដោយសេរី​ តាមរយៈ​=>​ https​://bit.ly​/2kckERB​៕

ផ្លូវ​ល្បឿន​លឿន​វៀតណាម​តភ្ជាប់​កម្ពុជា​កំពុង​ពន្លឿន​ការសាងសង់​ឱ្យ​បញ្ចប់​ឆ្នាំ២០២៥​

0

ដោយ​ ប៊ី​

ហូជីមិញៈ​ បន្ទាប់ពី​ឈាន​ដល់​ការព្រមព្រៀង​ ជាមួយ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ Tây Ninh​ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ បាន​ដាក់​ញត្តិ​ជូន​លោកនាយក​រដ្ឋមន្រ្តី​ និង​ក្រសួង​ដឹកជញ្ជូន​ ដើម្បី​សុំ​ការ​អនុញ្ញាតិ​ ក្នុង​ការ​អំពាវនាវ​រក​ការ​វិនិយោគ​លើ​គម្រោ​ងផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-ម៉ុ​កប៉ៃ​។

ផ្លូវ​ល្បឿន​លឿន​ដែល​នឹង​មាន​ប្រវែង​ជិត៥៣.៥គីឡូម៉ែត្រ​ នឹង​តភ្ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​លេខ៣ក្នុង​ស្រុក​ហុក​ម៉ុន​ ជាមួយ​ទី​ក្រុង​ម៉ុ​កប៉ៃ​ ដែល​ជា​ច្រកព្រំដែន​អន្តរជាតិ​រវាង​វៀតណាម​ និង​កម្ពុជា​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ដំណាក់កាល​ វិនិយោគ​ក្រោម​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ និង​ការ​កសាង​ប្រតិបត្តិ​ការ​-ផ្ទេរ​ប្រាក់​យោង​តាម​សេចក្តី​ថ្លែងការណ៍​ របស់​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ ដែល​បាន​ចេញផ្សាយ​កាលពីដើម​សប្តាហ៍​នេះ​។

នៅ​ដំណាក់កាល​ទីមួយ​ ផ្លូវ​ល្បឿន​លឿន​ទាំងមូល​នឹង​ត្រូវ​សាងសង់​ដោយមាន​ទំហំ៤គន្លង​។ ដើមទុន​សរុប​សម្រាប់​តំណា​ក់​កាល​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ចំនួន​ជិត​ ១០​,៩ លាន​លា​នវ៉ុន​ (៤៦១​,៦ លាន​ដុល្លារ​អាមេរិក​) ក្រោម​ការ​វិនិយោគ​របស់​ភាពជា​ដៃគូ​សាធារណៈ​ និង​ឯកជន​។

នៅ​ដំណាក់កាល​ទី២​ ចំនួន​គន្លង​ផ្លូវ​នឹង​ត្រូវ​កើនឡើង​ដល់៨​ នៅ​ផ្នែក​មួយ​ដែល​លាតសន្ធឹង​ពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​លេខ៣​ ក្នុង​ស្រុក​ហុក​ម៉ុ​នក្រុង​ហូជីមិញ​ ដល់​ស្រុក​ត្រាង​បាំង​ក្នុង​ខេត្ត​តាយ​និញ​។ ផ្នែក​មួយ​ពី​ស្រុក​ត្រាង​បាំង​ទៅ​ម៉ុ​កបៃ​នឹង​កើនឡើង​ដល់៦គន្លង​។

គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ នឹង​ទទួលខុសត្រូវ​ក្នុង​ការ​ទូទាត់​សំណង​សម្រាប់​ការបោសសំអាត​ដី​នៅក្នុង​ទីក្រុង​ ខណៈ​ដែល​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តាយ​និ​ញនឹង​ទទួលខុសត្រូវ​ចំពោះ​សំណង​នៅក្នុង​ខេត្ត​ខ្លួន​។

ដើម្បី​បង្កើត​ប្រាក់ចំណូល​សម្រាប់​គម្រោង​នេះ​ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ បាន​ស្នើសុំ​ការអនុញ្ញាត​ឱ្យ​លោកនាយក​រដ្ឋមន្រ្តី​ ពង្រីក​ការបោសសំអាត​ដី​នៅ​ផ្លូវបំបែក​រវាងផ្លូវ​ល្បឿន​លឿន​ និង​ផ្លូវ​ក្រ​វ៉ាត់​លេខ៣​ និង៤ក៏ដូចជា​ ទីតាំង​ដទៃទៀត​ដើម្បី​សាងសង់​ស្ថានីយ៍​ដឹកជញ្ជូន​ និង​ពាណិជ្ជកម្ម​និង​ ផ្សារ​សេវាកម្ម​។

ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៥​ សម្រាប់​ផ្លូវ៤​ គន្លង​ និង​ការពង្រីក​ផ្លូវ៦​ គន្លង៨គន្លង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០៤៥​៕

សម្ដេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​កម្រិត​តំបន់​នៅ​ខេត្តសៀមរាប​

0

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៣កម្រិត​តំបន់​ ដែល​មាន​បណ្តា​រដ្ឋមន្រ្តី​មក​ពី​ប្រទេស​ចំនួន៥​ ដែ​លប្រារព​ធ្វើ​នៅ​ខេត្តសៀមរាប​។ នេះ​បើ​ផ្អែក​តាម​ព័ត៌មាន​បឋម​ដែល​ចេញ​ដោយ​ក្រសួងការងារ​មុន​នេះ​បន្តិច​។

កិច្ចប្រជុំ​ និង​អង្គ​សន្និសីទ​ថ្នាក់​អន្តរជាតិ​ ដ៏​មាន​សារសំខាន់​ខាងលើ​នេះ​ នឹង​ធ្វើឡើង​រយៈពេល២ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី១៦​-១៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ខេត្តសៀមរាប​ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការងារ​មក​ពី​ ប្រទេស​ឡាវ​ ថៃ​ ម៉ា​យ៉ាន់​ម៉ា​ ថៃ​ និង​វៀតណាម​ ខណៈ​ដែល​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ជា​អ្នកទទួល​បន្ទុក​និង​សម្របសម្រួល​ជាមួយនឹង​ប្រធានបទ​ “ការ​ឆ្ពោះទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​ នៅក្នុង​ប្រទេស​ CLMTV​ កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​សន្តិសុខ​សង្គម​។

សម្តេច​តេជោ​ហ៊ុន​ សែន​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ នៅ​ថ្ងៃស្អែក​ទី១៧​ កញ្ញា​។

គោលបំណង​ចម្បង​នៃ​កិច្ច​ ប្រជុំ​ដែល​កំពុងតែ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១៦​ កញ្ញា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ លើកកម្ពស់​បន្ថែម​ទៀត​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ក្នុង​ប្រទេស​ CLMTV​ ជំរុញ​ឱ្យ​មានការ​បន្ត​ការចែក​រំលែក​បទពិសោធន៍​ និង​ការ​អនុ​វត្ត​ល្អ​ៗ ក្នុងចំណោម​ប្រទេស​ CLMTV​ ពាក់ព័ន្ធ​នឹង​ការ​ការពារ​ និង​ការ​លើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍​ ជាពិសេស​ចល័ត​ភាព​ នៃ​របប​សន្តិសុខ​សង្គម​ពិភាក្សា​ឱ្យ​មានការ​ឯកភាព​គ្នា​លើ​យន្តការ​រួម​មួយ​ ដើម្បី​ឈាន​ទៅ​កំណត់​អំពី​ការអនុវត្ត​ចល័ត​ភាព​ នៃ​របប​សន្តិសុខ​សង្គម​នា​ពេល​អនាគត​ ធ្វើការ​ឆ្ពោះទៅ​កាន់ការ​រៀបចំ​ក្របខ័ណ្ឌ​រួម​មួយ​ សម្រាប់​ប្រទេស​ CLMTV​ ស្ដីពី​ ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​។

តាមរយៈ​ប្រធានបទ​នេះ​ ពិតជា​បាន​ឆ្លើយតបទៅនឹង​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ដូចជា​ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ (២០១៦​-២០២៥​) យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ និង​គោលនយោបាយ​ស្ដីពី​ ទេសន្តរប្រវេសន៍​ការងារ​សម្រាប់​ប្រទេស​កម្ពុជា​ (២០១៩​-២០២៣​) ដែល​បាន​ផ្តល់​ការ​គាំពារ​សិទ្ធិ​ និង​អត្ថ​ប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍​៕