ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​រវាង​កម្ពុជា​ចិន​កើន​ដល់​ចំនួន១៩​ ខណៈ​ផ្លូវអាកាស​កម្ពុជា​រួមចំណែក​សេដ្ឋកិច្ច​ជាង​ ២,៧ពាន់​លាន​ដុល្លារ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​រវាង​កម្ពុជា​ និង​ចិន​បាន​កើន​ដល់​ចំនួន​ក្រុមហ៊ុន​អាកាសចរ​ចំនួន១៩ក្រុមហ៊ុន​ ដែល​ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរ​កម្ពុជា​មាន​ចំនួន៥​ ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​អាកាសចរ​ចិន​មាន​ចំនួន១៤​ ក្រុមហ៊ុន​ ដែល​កំពុងធ្វើការ​ហោះហើរ​ជាប្រក្រតី​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក​ម៉ៅ​ ហា​វណ្ណា​ល់​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី២៧​ សីហា​កន្លងមក​ថា​ ការហោះហើរ​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ទីក្រុង​នានា​នៅ​ប្រទេស​ចិន​មាន២៣​ ទីក្រុង​ពី​ខេត្តសៀមរាប​ ដល់ទៅ២៣ទីក្រុង​ និង​ពី​ខេត្ត​ព្រះសីហនុ​ រហូតដល់​ទៅ១៥ទីក្រុង​ ដោយ​ក្នុង​នោះ​មាន​ចំនួន​ជើង​ហោះ​ប្រក្រតី​សរុប​ប្រហែល៥០០ជើង​ក្នុង​មួយ​សប្តាហ៍​។

ការ​ដឹក​អ្នកដំណើរ​តាមផ្លូវអាកាស​កម្ពុជា​ បាន​ចូលរួម​ចំ​ណែ​កផ្តល់់​ចំណូល​សេដ្ឋកិច្ច២​,៧ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០១៨នេះ​។

កាលពី​ឆ្នាំ២០១៨កម្ពុជា​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ តាមផ្លូវអាកាស​ប្រមាណ១០លាន​នាក់​ ជាមួយនឹង​អត្រាកំណើន ២៣ ភាគរយ​ បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល១​,៧លាន​នាក់​។

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​ឲ្យដឹង​កាល​ពី​ថ្មី​ៗនេះ​ថា​ នៅ​ឆ្នាំ២០១៨​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវអាកាស​ប្រមាណ១០លាន​នាក់​ ជាមួយនឹង​អត្រាកំណើន២៣ភាគរយ​ បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល១​,៧លាន​នាក់​ និង​បាន​ចូលរួម​ចំណែក​ ចំណូល​សេដ្ឋកិច្ច​ប្រមាណ២​,៧ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ​អ៊ែរ​ បាន​ចូលរួម​ចំណែក​ប្រមាណ១០​% នៃ​លទ្ធផល​ដ៏​ល្អ​នេះ​”៕

រដ្ឋាភិបាល​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​បើក​អាជីវកម្ម​ចំនួន១០ប្រភេទ​នៅ​កម្ពុជា

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅ​លើ​ទីផ្សារ​ដ៏​ទូលាយ​របស់​ប្រទេស​កម្ពុជា​ បាន​បើក​ចំហរ​ឱ្យ​បណ្តា​ប្រជាជន​ក្នុង​ស្រុក​ និង​ជនជាតិ​នានា​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​ចំរុះ​ ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយ​ច្បាប់​ ប៉ុន្តែ​លើ​កឡែង​តែ​អាជីវកម្ម​ ១០ប្រភេទ​ ដែល​ត្រូវ​បាន​ហាមឃាត់​ជនបរទេស​ក្នុង​ការ​ប្រកបរបរ​។

នៅក្នុង​សេចក្ដីប្រកាស​ដែល​ចេញ​ដោយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពី​ព្រឹកមិញ​នេះ​ បាន​បញ្ជាក់​ថា​គោលបំណង​កំណត់​នូវ​ប្រភេទ​មុខរបរ​ស្វ័យ​និ​យោជន៍​ ដែល​ត្រូវ​បាន​ហាមឃាត់​ចំពោះ​ជនបរទេស​ក្នុង​ការ​ប្រកបមុខរបរ​ និង​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​សេចក្ដីប្រកាស​ដដែល​បាន​លើកឡើង​ទៀត​ថា​ បុគ្គល​ស្វ័យ​និ​យោជន៍​សំដៅ​ដល់​ជនបរទេស​ដែល​ប្រការ​ការងារ​ ឬមុខរបរ​រកចំណូល​ផ្ទាល់ខ្លួន​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់ឈ្នួល​ ឬប្រាក់បៀវត្ស​ដែល​ផ្តល់​ដោយ​និយោជក​ ឬរដ្ឋ​តាម​កិច្ចសន្យា​ការងារ​។

សម្រាប់​មុខរបរ​ និង​ការងារ​ ទាំង​ ១០​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​បណ្តាជន​បរទេស​ប្រកប​រួមមាន​ ៖

១, អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជាអាទិ៍​ អ្នកបើកបរ​ទោចក្រយាន​យន្ត​ អ្នកបើកបរ​ត្រីចក្រយាន​យន្ត​ អ្នក​បើក​ទោចក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក់​ អ្នក​បើក​ម៉ូតូ​កង់៤​ អ្នក​បើ​ករថយ​ន្យ​តដឹក​អ្នកដំណើរ​ និង​ដឹកទំនិញ​។

២, អ្នកលក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង​ ឬយានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​

៣, អ្នក​ម៉ាស្សា​ ចាប់​សរសៃ​តាម​ទី​សាធារណៈ​

៤, អ្នក​កាត់សក់​ អ៊ុតសក់​ និង​ថែរក្សា​សម្ផស្ស​

៥, អ្នក​ផ្តល់​សេវាកម្ម​ដេរ​ និង​សម្អាត​ស្បែកជើង​

៦, អ្នក​កាត់ដេរ​

៧, អ្នក​ប៉ះ​កង់​ ជាង​ជួសជុល​យានយន្ត​

៨, អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​

៩, អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ​ បាត្រ​លោក​ ព្រះពុទ្ធរូប​

១០​, ជាងទង​ ជាង​ច្នៃត្បូង​ពេជ្រ​៕

សន្ទុះ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​៖ “តើ​អនាគត​នឹង​ទៅជា​យ៉ាងណា​?”

0

ដោយ ​ម៉ា​ទីន​

ភ្នំ​ពេញៈ​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​អចលនទ្រព្យ​របស់​កម្ពុជា​មានសន្ទុះ​ខ្លាំង​ ជាពិសេស​តម្លៃ​ដីធ្លី​មាន​កំណើន​ប្រចាំឆ្នាំ​ចន្លោះ​ពី១០​% ទៅ១០០​% ឬជាង១០០​%ក៏​មាន​ អាស្រ័យ​លើ​ទីតាំង​ភូមិសាស្ត្រ​។

​សន្ទុះ​នៃ​តម្លៃ​នេះ​ មិន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​មូលដ្ឋាន​សេដ្ឋកិច្ច​ (fundamental​ needs​) នោះ​ទេ​ ផ្ទុយទៅវិញ​វា​មាន​ចរិត​ជា​កំសួល​ចិត្ត​សាស្រ្ត​ ឬឥរិយាបទ​ (behavioral​) របស់​មហាជន​ និង​អ្នក​វិនិយោគ​។ បណ្តា​អ្នកជំនាញ​បាន​ព្យាករណ៍​ថា​ តម្លៃនឹង​មានការ​កើនឡើង​ក្នុង១ឆ្នាំ​ប្រមាណ៧​%ទៅ១០​%ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

​ការព្យាករណ៍​នេះ​ ទំនងជា​អាច​ទៅរួច​ព្រោះ​តម្លៃ​នៅ​កម្ពុជា​ មានតម្លៃ​ទាប​នៅឡើយ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​។

យោង​តាម​ទិន្នន័យ​របស់​ ក្លូប​លប្រ​ភើ​ធី​ហ្កាយ​បាន​អោយ​ដឹង​ថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅ​ទីក្រុង​នៅ​កម្ពុជា​ មានតម្លៃ​ប្រមាណ​២៩០០ដុល្លា​អាមេរិក​ក្នុង១ម៉ែត្រការ៉េ​។ នៅ​ថៃ​តម្លៃ៣៩០០ដុល្លា​ នៅ​ឥណ្ឌា​តម្លៃ ១០.៩០០ដុល្លា​ នៅ​ចិន​តម្លៃ១១.៨០០​ដុល្លារ នៅ​សិង្ហបុរី​តម្លៃ១៣.៧០០ដុល្លា​ និង​ នៅ​ហុងកុង​តម្លៃ២៨.៥០០ដុល្លា​។

អ្វី​ដែល​គួរ​អោយ​បារម្ភ​ គឺ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​លំនៅ​ដ្ឋាន​របស់​ពលរដ្ឋ​ ដែល​មាន​ចំណូល​ទាប​នា​ពេល​អនាគត​។ ការ​ផ្គត់ផ្គង់​ផ្ទះ​ដែល​មានតម្លៃ​សមរម្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មិន​អាច​ឆ្លើយតប​នឹង​ជីវភាព​របស់​កម្មករ​នោះ​ទេ​ ព្រោះ​ផ្ទះ​មួយ​ខ្នង​មានតម្លៃ​យ៉ាងតិច២៥.០០០ដុល្លា​។

​វិបត្តិ​នេះ​បាន​កើតឡើង​រួចហើយ​នៅ​ហុងកុង​ ដូច្នេះ​កម្ពុជា​គួរ​រៀនសូត្រ​ និង​រៀបចំ​គោលនយោបាយ​អោយ​បាន​ល្អ​៕

CVEA​ សហការ​ជាមួយ​សមាគម​ជំនាញ​វាយតម្លៃ​អចលនទ្រព្យ​សហរដ្ឋអាមេរិក​បើក​វគ្គ​បណ្តុះបណ្តាល​ពិសេស​

0

ដោយ​​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​សហការ​ជាមួយ​សមាគម​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​ មក​ពី​សហរដ្ឋអាមេរិក​ (NAR​) បង្កើត​វគ្គ​បណ្តុះបណ្តាល​ពិសេស​ រយៈពេល២ថ្ងៃ​ នៅដើម​ខែកញ្ញា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​។

សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​សហការ​ជាមួយ​ National​ Association​ of​ Realtors​ (NAR​) និង​ Certified​ Residential​ Specialist​ (CRS​) របស់​សហរដ្ឋអាមេរិក​ (USA​) ដើម្បី​រៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ Residential​ Real​ Estate​ Council​ (RRC​) វគ្គសិក្សា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល២ថ្ងៃ​ ចាប់ផ្ដើម​ពី​ថ្ងៃទី០៧​-០៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ភ្នំពេញ​ (Phnom​ Penh​ Hotel​)។

ការរៀបចំ​វគ្គសិក្សា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ​ដល់​សាធារណៈ​ជន​ទូទៅ​ ដើម្បី​សិក្សា​ស្វែងយល់​ពី​វិសយ​អចលនទ្រព្យ​អន្ដរ​ជាតិ​ និង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ដូចជា​៖ 1.Marketing​, -Five​ essential​ marketing​ skills​,Personal​ promotion​ techniques​,-Marketing​ and​ promotion​ systems​, Delivery​ systems​ to​ generate​ a successful​ referral​ business​។

2.Business​ Planning​

-Identify​ long​-term​ personal​ goals​

-Create​ a mission​ statement​ that​ is​ the​ basis​ for​ making​ daily​ decisions​

-Develop​ tactics​ to​ assess​, research​ and​ analyze​ the​ business​

-Set​ goals​ to​ generate​ gross​ income​

+តម្លៃ​វគ្គសិក្សា​

-CVEA​ Member​: $200​/ម្នាក់​

-Non​-Member​: $230​/ម្នាក់​

+តម្លៃ​សិក្សា​ររួមបញ្ចូល​៖

-Certified​ RRC​ Instructor​

-One​ lunch​ and​ 2 coffee​ breaks​/day​

សូម​ទំនាក់ទំនង​ចូលរួម​តាមរយៈ​ទូរសព្ទ​លេ​ខៈ​

010​ 510​ 259​ / 017​ 615​ 894​ / 069​ 211​ 268​ / 016899030​៕

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឥត​ឈប់ឈរ​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​ បាន​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ គិតគូរ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ នៅ​ភ្នំពេញ​ (PPLC​) និង​នៅ​តាម​បណ្តា​រាជធានី​-ខេ​ត្ត​ផ្សេង​ៗ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​ ការ​ស្តុក​ទំនិញ​ និង​អាច​ឆ្លើយតបទៅនឹង​កំណើន​វិនិយោគ​ពី​បរទេស​។

យោង​តាម​របាយការណ៍​នៃ​ការសិក្សា​ផែនការមេ​ ស្តី​ពី​ការ​កែ​លម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​ នៅ​កម្ពុជា​ឆ្នាំ​ ២០១៨​ -២០២៥​ ​បាន​ឱ្យ​​ដឹង​កន្លងមក​នេះ​ថា​ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​ ក្នុងរយៈពេល​ប៉ុន្មាន​ថ្មី​ៗនេះ​ ដោយសារ​ភាព​អំណោយផល​ នៃ​ការ​វិវឌ្ឍ​វិស័យ​កម្មន្តសាល​ និង​វិស័យ​កសិកម្ម​ ព្រមទាំង​សេវាកម្ម​ ។

វិស័យ​ទាំងនេះ​ មាន​កំណើន​យ៉ាង​ឆាប់​រហ័យ​ ស្រប​ទៅ​នឹង​ការ​ធ្វើ​នគរូបនីយកម្ម​ និង​កំណើន​ប្រាក់ចំណូល​នៅ​តាម​ទីក្រុង​ និង​ទីប្រជុំជន​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ឆ្នាំ​ ២០១៥​-២០២៥​ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ឱ្យ​មាន​ចីរភាព​តាមរយៈ​ការ​ប្រែក្លាយ​រចនា​សម្ព័ន្ធ​ឧស្ស​ហក​ម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​តាម​បែប​បច្ចេកវិទ្យា​ និង​មានតម្លៃ​បន្ថែម​ខ្ពស់​។

ការ​កែ​លម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ គឺជា​កត្តាចាំបាច់​ដើម្បី​ឱ្យ​មានការ​ប្រែក្លាយ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផង​ដែរ​។

កំណើន​នៃ​សក្តា​នុ​ពល​អភិវឌ្ឍន៍​របស់​កម្ពុជា​ លើ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​នៃ​មហា​ទន្លេមេគង្គ​ ការ​លើកកម្ពស់​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​ធ្វើ​ឱ្យ​ទីតាំង​ឧស្សាហកម្ម​នៅ​តាម​ច្រករបៀង​ និង​ច្រក​របៀង​តូច​ៗផ្សេងទៀត​ ដំណើរការ​ឡើងវិញ​ គឺជា​កត្តាចាំបាច់​នាំ​ឱ្យ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​អាទិភាព​ លើ​ការ​ដាក់ចេញ​ផែន​កា​រមេរ​ភស្តុភារ​កម្ម​ ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ដើម្បី​អនុវត្ត​គម្រោង​អាទិភាព​ដែល​ត្រូវ​បាន​កំណត់​នៅក្នុង​ផែនការ​មេ​រនេះ​ ជាពិសេស​សំដៅ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ប្រកបដោយ​ការប្រកួត​ប្រជែង​នៅ​តំបន់​អាស៊ី​ ទាក់ទង​នឹង​វិស័យ​ភស្តុភារ​កម្ម​ និង​ការ​ដឹកជញ្ជូន​។

កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ថេរ​ ក្នុងរយៈពេល​ជាង​ពីរ​ទស្ស​វត្សរ៍​ចុងក្រោយ​នេះ​ ។ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) បាន​កើនឡើង​ ៣ដង​ ក្នុងរយៈពេល​ ១០​ ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្សម្នាក់​ បាន​កើនឡើង​ ១.២២៧​ ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​ ២០១៦​ ។

នៅក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​ ចំនួន​ប្រជាជន​ក៏​មានការ​កើនឡើង​ជា​បណ្តើរ​ៗរហូត​ឈាន​ដល់​ ១៦​ លាន​នាក់​។ គេ​រំពឹង​ថា​កំណើន​នេះ​ នឹង​បន្ត​ដល់​ឆ្នាំ​ ២០២៥​ ឬ ឆ្នាំ​ក្រោយ​តៗ​ទៅទៀត​ ។

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​មាន​កំណើន​ចន្លោះ​ពី​ ៦-៧ % ហើយ​ទំហំ​សេដ្ឋកិច្ច​ ទំនងជា​រីក​លូតលាស់​ដល់​អត្រា៨៨​ % នៅ​ត្រឹម​ឆ្នាំ​ ២០២៥​ ​ចំណែក​ចំនួន​ប្រជាជន​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​រហូតដល់​ ១៤​ %។ ក្នុង​ពេល​បច្ចុប្បន្ន​ប្រាក់ចំណូល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​កំណើន​រហូ​ដល់​ដល់​ ៧៨​ % នៅ​ត្រឹម​ឆ្នាំ​ ២០២៥​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បន្ត​ទៅមុខ​ពី​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង​ ហើយ​ទំហំ​ភស្តុភារ​កម្ម​ ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​កំណើន​កើនឡើង​ស្របគ្នា​ផង​ដែរ​។ ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៦​-២០២៥​ ទំហំ​ភស្តុភារ​កម្ម​ក្នុង​ស្រុក​សរុប​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ៨៨​ % រី​ឯទំហំ​ភស្តុភារ​កម្ម​អន្តរជាតិ​នឹង​កើនឡើង​រហូតដល់​ ១៥៨​%។

ជាពិសេស​ច្រកព្រំដែន​បាវិត​ និង​ប៉ោយប៉ែត​ដែល​បាន​កត់ត្រា​ទំហំ​ពាណិជ្ជកម្ម​ដែល​កើនឡើង​លឿន​ខ្លាំង​ជាង​អត្រា​មធ្យម​ថ្នាក់​ជាតិ​ (កំណើន​ការនាំចេញ​មធ្យម​ប្រចាំឆ្នាំ​មាន​អត្រា​លើស​ពី​ ២០​% បើ​ធៀប​នឹង​អត្រា​សរុប​ថ្នាក់​ជាតិ​ ១២​ %) ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ក្នុង​ឆ្នាំ​ ២០២៥​ នឹង​មាន​ទំនិញ​ក្នុង​បរិមាណ​ ៤ដង​ធំជាង​ បរិមាណ​សរុប​បច្ចុប្បន្ន​៕

ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ នៅ​រង្វង់​មូល​ចោមចៅ​សាងសង់​សម្រេច​បាន ៣០ភាគរយ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​មកដល់ពេលនេះ​ ការស្ថាបនា​សម្រេច​បាន​ប្រមាណ​ជា​ ៣០ភាគរយ​ហើយ​ ដោយក្រុម​ការងារ​បាន​និង​កំពុង​ជីក​អាង​ក្រោម​ដី​ចំនួន២​ រួម​ជាមួយនឹង​ការ​ជីក​ធ្វើ​ផ្លូវ​ក្រោម​ដី​យ៉ាង​មមាញឹក​។

លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩​ ថា​ ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​ បើ​គិត​មកដល់​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ការដ្ឋាន​ទាំងមូល​សម្រេច​បាន​ប្រមាណ​ជា​ ៣០ភាគរយ​ហើយ​។

ក្នុង​នោះ​ក្រុមការងារ​បាន​ និង​កំពុង​ជីក​អាង​ក្រោម​ដី​ចំនួន២កន្លែង​ ដែល​អាង​ក្រោម​ដី​ទីមួយ​ត្រូវ​បាន​ជីក​រួចរាល់​ និង​អាង​ក្រោម​ដី​មួយទៀត​កំពុង​ជីក​ ។

ក្នុង​នោះ​ការ​សម្រុក​ទៅលើ​ការងារ​ជីក​ផ្លូវ​ក្រោម​ដី​ក៏បាន​ និង​កំពុង​មមាញឹក​បំផុត​ផង​ដែរ​ ដោយក្រុម​ការងារ​បាន​អនុវត្តន៍​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បី​ជំរុញ​ឱ្យ​រួចរាល់​ទៅតាម​គម្រោង​ដែល​បាន​គ្រោងទុក​ ។

ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​ ជា​គម្រោង​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយក្រុម​ហ៊ុន​វិនិយោគទុន​អា​និក​ជន​កម្ពុជា​ (OCIC​) ។ ដំណើរការ​សាងសង់​ក្នុងរយៈពេល​ ៣០ខែ​ និង​ចំណាយ​ថវិកា​សាងសង់​ចំនួន​ ២២លាន​ដុល្លារ​ ។

ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ការសាងសង់​នេះ​គឺ​ត្រូវ​បាន​បែងចែក​ជា​ ៣ផ្នែក​គឺ​ ស្ពាន​ទី១​-ជា​ស្ពាន​អាកាស​មេ​តភ្ជាប់​ចរាចរ​ ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ មក​ផ្លូវជាតិ​លេខ៣​ មាន​ប្រវែង​សរុប​ ៤០៨ម៉ែត្រ​ ទទឹង១៥,៨ម៉ែត្រ​ ដែល​មាន​ចរាចរ​ពីរ​គន្លង​ទៅ​ និង​ពីរ​គន្លង​មក​ជម្រាល​ស្ពាន​ ៤,៥ម៉ែត្រ​ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​មាន​ ៥,៥ម៉ែត្រ​។

ស្ពាន​ទី២​-បំបែកចេញ​ពី​ស្ពាន​អាកាស​មេ​ បត់ឆ្វេង​តភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះទៅ​ផ្លូវ​វ៉េ​ងស្រេង​ សម្រាប់​ចរាចរ​មួយ​ទិស​ដែល​មាន​មួយ​គន្លង​រថយន្ត​ និង​មួយ​គន្លង​ទោច​ក្រ​ យានយន្ត​ មាន​ប្រវែង​សរុប​ ២០២ម៉ែត្រ​ (ស្ពាន​អាកាស​ប្រវែង៤០ម៉ែត្រ​ ផ្លូវ​ក្រោម​ដី​ប្រវែង១១៨ម៉ែត្រ​ និង​ផ្លូវ​លើ​ដី​ប្រវែង​ ៤៤ម៉ែត្រ​) ទទឹង​ ៥,២៥ម៉ែត្រ​។

ស្ពាន​ទី៣​-ជា​ស្ពាន​កោង​បត់ឆ្វេង​តភ្ជាប់​ចរាចរ​ពី​ផ្លូវ​វ៉េ​ងស្រេង​ មក​ផ្លូវជាតិ​លេខ៣​ មាន​ប្រវែង​សរុប​ ២០៦ម៉ែត្រ​ (ស្ពាន​អាកាស​ប្រវែង៦០ម៉ែត្រ​ ផ្លូវ​ក្រោម​ដី​ប្រវែង​ ១១៨ម៉ែត្រ​ និង​ផ្លូវ​លើ​ដី​ប្រវែង​ ២៨ម៉ែត្រ​) ទទឹង៥,២៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ ដែល​មាន​មួយ​គន្លង​សម្រាប់​រថយន្ត​ និង​ មួយ​គន្លង​សម្រាប់ទោ​ចក្រ​ យានយន្ត​។

ផ្លូវ​ក្រោម​ដី​ ជា​ផ្លូវ​កោង​ តភ្ជាប់​ចរាចរ​ពី​ផ្លូវ​វ៉េ​ងស្រេង​ មក​ផ្លូវជាតិ​លេខ៤​ មាន​ប្រវែង​សរុប​ ១៣០ម៉ែត្រ​ (ផ្លូវ​ក្រោម​ដី​ប្រវែង​ ១៣ម៉ែត្រ​ និង​ផ្លូវ​លើ​ដី​ប្រវែង​ ១១៧ម៉ែត្រ​) ទទឹង​ ៨,៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ ដែល​មាន​ពីរ​គន្លង​សម្រាប់​រថយន្ត​ និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​។

ផ្លូវ​លើ​ផ្ទៃដី​ ជា​ផ្លូវ​មេ​តភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ៤​ មក​ផ្លូវ​វ៉េ​ងស្រេង​ មាន​ប្រវែង​សរុប​ ២៣៥ម៉ែត្រ​ ទទឹង៨,៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ដែល​មាន​ពីរ​គន្លង​សម្រាប់​រថយន្ត​ និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​។

ផ្លូវ​ក្រោម​ដី​ ជា​ផ្លូវ​តភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ៤​ មក​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​មាន​ប្រវែង​សរុប​ ៤៧០ម៉ែត្រ​ ទទឹង៨,៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ ដែល​មាន​ពីរ​គន្លង​សម្រាប់​រថយន្ត​ និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​។ល្បឿន​សុវត្ថិភាព​ ៤០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ សម្រាប់​ផ្លូវ​ឯកទិស​មាន​ទំហំ​ទទឹង​ ៨,៥ម៉ែត្រ​។

ល្បឿន​សុវត្ថិភាព​ ២៥គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ សម្រាប់​ផ្លូវ​ឯកទិស​មាន​ទទឹង​ទំហំ​ ៥,២៥ម៉ែត្រ​ និង​ទំហំ​ ៥,៥ម៉ែត្រ​ ។ស្ពាន​អាកាស​នេះ​អាច​មាន​អាយុកាល​ ១០០ឆ្នាំ​ មាន​បំពាក់​បង្គោល​ភ្លើងបំភ្លឺ​ផ្លូវ​ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស​ និង​អាងស្តុកទឹក​ក្រោម​ដី​ មាន​ទាំង​បំពាក់​ម៉ូទ័រ​បូមទឹក​ស្វ័យប្រវត្តិ​ផង​ដែរ​ ៕

នៅ​ពីក្រោយ​ការ​ហក់​ឡើង​នៃ​តម្លៃ​មាស​កើនឡើង​ជិតដល់​កម្រិតខ្ពស់​បំផុត​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ មាស​បាន​ឈាន​ដល់​កំរិត​បំបែក​ឯកទ្ទ​កម្ម​ នៃ​តម្លៃ​ជិត ១​,៦០០ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) ដោយសារតែ​វិនិយោគិន​បារម្ភ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

មាស​បាន​ឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​ ក្នុងរយៈពេល​ប្រាំមួយ​ឆ្នាំ​ បើ​គិត​ពី​ថ្ងៃ​ ច័ន្ទ​កន្លងមក​នេះ​ ដោយមាន​តម្លៃ​ដល់ទៅ
១​,៥៥០ដុល្លារ​ក្នុង​មួយ​អោន​ កើនឡើង២០ភាគរយ​ចាប់ពី​ដើមឆ្នាំ​នេះ​។

លោក​ Madhavi​ Mehta​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Kotak​ Securities​ Ltd​ បាន​និយាយ​ថា​ “ជាមួយនឹង​សញ្ញា​នៃ​វិបត្តិសេដ្ឋកិច្ច​ យើង​បានឃើញ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ការ​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​ ដែល​មាន​សុវត្ថិភាព​ ដូចជា​ មាស​”។

អ្នក​ជួញដូរ​មាស​ក្រុមហ៊ុន​ ABC​ Bullion​ បាន​ប្រាប់​សារព័ត៌មាន​ The​ Sydney​ Morning​ Herald​ ថា​ តម្លៃ​មាស​កំពុងតែ​ឈាន​ដល់​តម្លៃ ១៦០០ដុល្លារ​ក្នុង​មួយ​អោន​។

ក្រុមហ៊ុន​ ABC​ Bullion​ បាន​ឲ្យដឹង​ថា​ “នៅពេល​ការ​តម្លៃ​បាន​ឡើង​លើស​កំរិត​ ១,៥៣០​ដុល្លារ​ វា​ជា​សញ្ញា​ថា​តម្លៃ​មាស​នឹង​មានការ​កើនឡើង​”។

ក្រុមហ៊ុន​បាន​បន្ថែម​ថា​ “ឥឡូវនេះ​ យើង​ឃើញ​តម្លៃ​មាស ១​,៥៣០ដុល្លារ​ ក្នុង​មួយ​អោន​ ហើយ​វា​អាច​នឹង​មាន​ពី ១​,៥៩០​ ដុល្លារ​ទៅ ១​,៦០០ដុល្លារ​”។

ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ក៏បាន​ទិញ​មាស​ផង​ដែរ​។ យោង​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​ មាស​បម្រុង​របស់​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ កាលពី​ឆ្នាំមុន​បាន​កើនឡើង​ដល់ ៦៥១.៥​ តោន​ដែល​ជា​កំណើន​ប្រចាំឆ្នាំ ៧៤ភាគរយ​។

មាស​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​បំផុង​ និង​រក្សា​តម្លៃពិត​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​ ដែល​អាច​មានការ​ប្រែប្រួល​នៅ​ជុំវិញ​ពិភពលោក​៕

ចំណេះដឹង​! តើ​គួរ​សិក្សា​ពី​ប្រភេទ​អាជីវកម្ម​យ៉ាងដូច​ម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ ​ប្រភេទ​អាជីវកម្ម​ដែល​សហគ្រិន​ត្រូវ​ជ្រើសរើស​ នៅពេល​បង្កើត​អាជីវកម្ម​ដំបូង​មាន​បី​ប្រភេទ​ត្រូវ​ពិចារណា​គឺ​ ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ (Sole​ Proprietorship​) ក្រុមហ៊ុន​សហកម្មសិទ្ធិ​ (Partnership​) និង​ ក្រុមហ៊ុន​សាជីវកម្ម​ (Corporation​)។

ក្រុមហ៊ុន​ឯក​កម្ម​សិទ្ធ​ ជា​ប្រភេទ​ពាណិជ្ជកម្ម​ដ៏​សាមញ្ញ​ជាងគេ​ ដែល​មនុស្សម្នាក់​ជា​អ្នកប្រតិបត្តិ​ពាណិជ្ជកម្ម​មួយ​។ ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ មិនមែន​ជា​ស្ថាប័ន​ស្របច្បាប់​នោះ​ឡើយ​ ពោល​គឺ​មនុស្សម្នាក់​អាច​ធ្វើជា​ម្ចាស់​អាជីវកម្ម​មួយ​បាន​ ហើយ​ម្នាក់​នោះ​ជា​អ្នកទទួល​ខុសត្រូវ​រាល់​បំណុល​របស់​ខ្លួន​។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ជា​ប្រភេទ​ពាណិជ្ជកម្ម​ ដែល​មានការ​ចូលរួម​ទុន​ពី​ដៃគូ​ពាណិជ្ជកម្ម​ច្រើនលើស​ពី​ពីរ​នាក់​។ ដៃគូ​ពាណិជ្ជកម្ម​អាច​ជា​បុគ្គល​ ពាណិជ្ជកម្ម​ អង្គការ​មិន​គិត​ប្រាក់ចំណេញ​ សាលា​ រដ្ឋាភិបាល​ជាដើម​។

ក្រុមហ៊ុន​សាជីវកម្ម​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ ដែល​គ្រប់គ្រង​ដោយ​អ្នកដឹកនាំ​ម្ចាស់ភាគហ៊ុន​ជាច្រើន​នាក់​។ ក្រុមហ៊ុន​សាជីវកម្ម​ ទទួលខុសត្រូវ​ដោយ​ស្របច្បាប់​ចំពោះ​សកម្មភាព​និង​បំណុល​របស់​ក្រុមហ៊ុន​ មិនមែន​ម្ចាស់ភាគហ៊ុន​នោះ​ទេ​៕

សក្ដានុពល​តំបន់​ជាយក្រុង​បាន​បន្ត​ងាក​ទៅកាន់​ផ្លូវជាតិ​លេខ៥​ ក្បែរ​ភ្នំ​ឧដុង្គ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បន្ទាប់ពី​តំបន់​ជាយក្រុង​មួយចំនួន​ ដែល​ស្ថិត​មាន​តាម​បណ្តា​យជាតិ​លេខ៦​ ផ្លូវជាតិ​លេខ១​ លេខ២​ ដែល​មាន​សកម្មភាព​ទិញ​ លក់​ និង​អភិវឌ្ឍ​លើ​គម្រោង​ជាច្រើន​នោះ​ ពេលនេះ​បាន​បន្ត​ជំរុញ​ដល់​ផ្លូវជាតិ​លេខ៥​ ជាពិសេស​នៅ​ជុំវិញ​តំបន់​កម្សាន្ត​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះរាជទ្រព្យ​ (ឧដុង្គ​) តែម្ដង​។

នៅពេល​បច្ចុប្បន្ន​នេះ​ មិនថា​ចំពោះតែ​តំបន់​ដែល​ស្ថិត​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៥​ ឬផ្លូវ​លេខ៥១នោះ​ទេ​ នៅ​ត្រឹម​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ បាន​និង​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ពីសំណាក់​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក​វិស័យ​លំនៅ​ដ្ឋាន​និង​ដី​ឡូត៍​គួរ​ឱ្យ​កត់សម្គាល់​។

អគ្គនាយក​ក្រុមហ៊ុន​ UTG​ UTRUST​ INVESTMENT​ Co​, Ltd​ លោក​ ម៉ន​ សុខា​ ដែល​កំពុងតែ​បន្តសកម្មភាព​វិនិយោគ​ និង​អភិវឌ្ឍ​លើ​គម្រោង​ទី១១របស់​ខ្លួន​នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ នៃ​ស្រុក​ឧដុង្គ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ បច្ចុប្បន្ន​នេះ​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ចាក់​បំពេញ​ទៅ​ដោយ​សំណង់​ អគារ​ពាណិជ្ជកម្ម​ធំ​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ និង​អចលនទ្រព្យ​កើនឡើង​ខ្ពស់​។

​លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​វិស័យ​លំនៅ​ដ្ឋាន​ពេលនេះ​ ក៏ដូចជា​ពេល​អនាគត​តំបន់​ជាយក្រុង​ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោយ​មធ្យម​ ដោយសារតែ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅ​តំបន់​ទាំង​នៅ​មានកម្រិត​នៅឡើយ​”។

លោក​បន្ត​ថា​“មិនយូរ​ទៀត​នោះ​ទេ​ នៅពេល​ដែល​សកម្មភាព​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នានា​ចូល​មកកាន់​តែ​ច្រើន​ នោះ​តម្លៃនឹង​បន្ត​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩​ ថា​ បើ​និយាយ​ពីក​ត្តា​ភូមិសាស្ត្រ​សម្រាប់​វិស័យ​លំនៅ​ដ្ឋាន​ នៅ​តំបន់​ឧត្តុ​ង ពិតជា​មាន​ភាពល្អ​ប្រសើរ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ គឺ​ស័ក្ដិសម​នឹង​វិស័យ​លំនៅ​ដ្ឋាន ដែលមានភាពសមស្របសម្រាប់​ប្រជាជនមានជីវភាពមធ្យម ហេតុនេះទើបមានសកម្មភាពពុះដីឡូត៍លក់ ដែលឆ្លើយតប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ មានជីវភាពមធ្យម និងក្រោមមធ្យម”។

ដោយ​មើល​ឃើញ​សក្តា​នុ​ពល​តំបន់​នេះ​ និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម​មាន​លទ្ឋ​ភាព​ទិញ​ដី​ឡូត៍​យកចំណេញ​ និង​អាច​សាងសង់​ផ្ទះ​បាន​នា​ពេល​អនាគត​ក្រុមហ៊ុន​ UTG​ UTRUST​ INVESTMENT​ Co​, Ltd​ បាន​រៀបចំ​គំរោង​អភិវឌ្ឍន៍​ និង​លក់​ដី​ឡូត៍​នៅ​តំបន់​នេះ​ ដែល​ជាទី​តាំង​មាន​រោងចក្រ​ សហគ្រាស​រាប់​រយ​រើចេញ​ពី​តំបន់​កណ្តាល​ក្រុង​ តាំងនៅ​នា​ពេល​អនាគត​ និង​កំនើ​នប្រ​ជា​ជន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ​ មាន​ទំហំផ្ទៃ​ដីស​រុ​បមា​នចំនួន​ 70​ហិច​តា​ ដែល​បាន​និង​កំពុង​បំបែក​ជា​ឡូត៍​ទំហំ​ 5X20m​ នឹង​ 10X20m​ សរុប​ប្រហែល​ជិត​ 4000​ឡូត៍​។

ទីតាំង​ដី​ឡូត៍​ ដែល​នឹង​ផ្តល់​ផល​ចំណេញ​សំរាប់​អតិថិជន​ ដែល​អាច​សាងសង់​ផ្ទះ​ជួល​ និង​ប្រកប​អាជីវកម្ម​បាន​នេះ​ មានតម្លៃ​ចាប់ពី​ 3799​$ រហូតដល់​ 5599​$ ក្នុង​មួយ​ឡូត៍​។

លោ​កម៉ន​ សុខា​អគ្គនាយក​ក្រុមហ៊ុន​ UTG​ UTRUST​ INVESTMENT​ Co​, Ltd​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ គំរោង​ទី១១ដែល​បើក​លក់​កាលពី​ពេល​ថ្មី​ៗនេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្បែ​គំរោង​ទី​10​ដែល​មានឈ្មោះ​ថា​ ឋានសួគ៌​ធម្មជាតិ​ដែល​មាន​សួន​ច្បា​ Resort​ សម្រាប់​សម្រាកលំហែ​កាយ​ដែល​យើង​បាន​ និង​កំពុង​ធ្វើ​ក្នុង​ដំណាក់កាល​ទី១​ ហើយ​វា​ជា​គំរោង​ ដែល​មាន​សក្តា​នុ​ពល​ និង​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​អ្នកមាន​ចំណូល​ទាប​ និង​ចំណូល​មធ្យម​ដែល​អាច​សន្សំ​បាន​នូវ​ទុន​របស់​ខ្លួន​ នា​ពេល​អនាគត​ ដោយសារ​ទីតាំងនៅ​ក្នុង​គំរោង​នេះ​ ជាទី​តាំង​កំពុង​មានការ​រីកចម្រើន​ និង​កាន់តែ​រីកចម្រើន​ខ្ពស់​នា​ពេល​អនាគត​។

ពិសេស​គំ​រោ​ងនេះស្ថិ​នៅ​ជាប់​ផ្លូវរដ្ឋ​ធំ​ហំ​ 15m​។ លោក​បន្ត​ថា​ ក្រុមហ៊ុន​នឹង​មាន​ធ្វើ​ផ្លូវ​បេតុង​ទទឹង​ 12m​ ហើយ​ផ្លូវ​ក្នុង​គំរោង​មាន​ទំហំ​ទទឹង​ 10m​ ឡើង​ទៅ​។

លោ​កម៉ន​ សុខា​បាន​បន្ត​ថា​ ជាមួយនឹង​ការ​គិត​គូ​ដល់​ផលប្រយោជន៍​របស់​អ្នកទិញ​ និង​ឈរ​លើ​គោលការណ៍​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​ ទើប​ក្រុមហ៊ុន​តែងតែ​សម្រិត​សំ​រាំង​ទីតាំង​ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ ជាក់ស្តែង​គំរោង​ទី១១របស់​យើង​ ជាទី​តាំង​ដែល​នៅ​ក្បែ​ភូមិ​ នឹង​មាន​ប្រជាពលរដ្ឋ​រស់នៅ​កុះករ​នៅ​ជុំវិញ​គំរោង​តែម្តង​។ ពិសេស​គំ​រោ​ងនេះស្ថិ​នៅ​ជាប់​ផ្លូវរដ្ឋ​ធំ​ហំ​ 15m​។ ក្រុមហ៊ុន​នឹង​មាន​ធ្វើ​ផ្លូវ​បេតុង​ទទឹង​ 12m​ ហើយ​ផ្លូវ​ក្នុង​គំរោង​មាន​ទំហំ​ទទឹង​ 10m​ ឡើង​ទៅ​។

តើ​អ្វី​ដែល​ជា​អត្ថ​ប្រយោជន៍​របស់​អតិថិជន​ លោ​កម៉ន​ សុខា​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ អត្ថ​ប្រយោជន៍​ ដែល​អតិថិជន​ទទួល​បាន​នូវ​ផលប្រយោជន៍​ជាច្រើន​ ដូចជា​ ទទួល​បាន​នូវ​ដី​ដែល​ស្របច្បាប់​ 100​% និង​ តម្លៃ​ទាប​សមរម្យ​។ ទទួល​បាន​ផល​ចំ​នេ​ញយ៉ាង​តិច​ 100​% សម្រាប់​រយះ​ពេល​មួយឆ្នាំ​ក្រោយ​។ អតិថិ​អាច​សង់ផ្ទះ​រស់នៅ​បាន​ បន្ទាប់ពី​បាន​វិនិយោគ​ 50​% មុន​ ។ ល។

អតិថិជន​ដែល​ចង់​វិនិយោគ​លើ​ដី​ឡូត៍​ ដែល​អាច​ស្វែងរក​ផល​ចំណេញ​ និង​អាច​សាងសង់​ផ្ទះ​ជួល​ ឬប្រកប​អាជីវកម្ម​បាន​អាច​ទាក់ទង​ តាមរយៈ​លេខទូរស័ព្ទ​ 087​ 600​ 999​ | 017​ 669​ 799​ | 017​ 768​ 870​៕

កម្ពុជា​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់​ជិត​ ៥០០ម៉ែត្រ​ដោយ​ប្រើប្រាស់​កញ្ចក់​ព័ទ្ធជុំវិញ​ជាលើកដំបូង​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថ្មី​មួយ​ នឹង​សាងសង់​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយនឹង​អាគារ៨៥ជាន់​ ស្មើនឹង៤៨៥ម៉ែត្រ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​រាជធានី​ភ្នំពេញ​។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​ មានឈ្មោះ​ថា​ MGN​ Tower​ ដែល​បាន​ត្រូវ​ស្នើសុំ​វិនិយោគ​កាលពី​ឆ្នាំ២០១៨​កន្លង​មក​នេះ​។

យោង​តាម​គេហទំព័រ​ aasarchitecture​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​ថា​ អគារ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយជា​និមិត្តរូប​របស់​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន ​MGN​ ព្រោះ​គំរោង​នេះ​បាន​សាងសង់​ នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​មាន​ភាព​មមាញឹក​ និង​កណ្តាល​ទីក្រុង​ភ្នំពេញ​។

អគារ​ខ្ពស់កប់ពពក​នេះ​ ត្រូវ​បាន​រចនា​ឡើង​បំពាក់​ទៅ​ដោយ​កញ្ចក់​ ដែល​អាច​គយគន់​ទេសភាព​ទីក្រុង​ភ្នំពេញ​ ។ បច្ចុប្បន្ន​នេះ​គម្រោង​នេះ​ ជា​គំរោង​ខ្ពស់​លំដាប់​ទី២របស់​ប្រទេស​កម្ពុជា​ ប្រកបដោយ​គំនិត​ឆ្នៃ​ប្រឌិត​ថ្មី​នៃ​ការរចនា​ដូច​ផ្កា​អង្គារសីល​ និង​ស្ថាបត្យកម្ម​បាយ័ន​។ ទំរង់​អគារ​នេះ​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយ​ផ្កា​យ៉ាង​ទន់ភ្លន់​ ដែល​មាន​រចនាបថ​ជា​រូប​ផ្កាយ​នៅ​ផ្នែក​ខាងលើ​។

អាគារ​ដ៏​ទាក់ទាញ​នេះ​ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​ពាណិជ្ជកម្ម​ និង​វប្បធម៌​សម្រាប់​ប្រជាពលរដ្ឋ​ នឹងអាច​រីករាយ​នឹង​បរិយាកាស​នៃ​អគារ​ខ្ពស់​នៅក្នុង​ទីក្រុង​ ដែល​មាន​សកម្មភាព​ ដូចជា​ នៅ​ទីក្រុង​ញូ​វយ៉​ក សិង្ហបុរី​ ឬសាយ​ហ្គន​ជាដើម​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​សំរាប់​ប្រើប្រាស់​ចម្រុះ​រួមមាន​ ការិយាល័យ​ធនាគារ​ ​ការិយាល័យ​ និង​សណ្ឋាគារ​ជាដើម​៕