វិភាគ៖ តើ​សង្គ្រាម​ពាណិជ្ជកម្ម​របស់ Donald Trump អាច​បញ្ចប់​មហិច្ឆតា​ចិន​ក្នុងការ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ ពិភពលោក​បានដែរ​ឬទេ

0
សង្គ្រាមពាណិជ្ជកម្ម

ដោយ Donald Lee

ប៉េកាំង៖ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុងតែ​ផ្ទុះឡើង ដែល​បណ្តាលឱ្យ​មានការ​ធ្លាក់ចុះ សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក ចិន​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ដែល​កំពុង​ចង្អុលបង្ហាញ​ពី​មហិច្ឆតា​រយៈពេល​វែង ជាជាង​ការទម្លាក់​ការទាមទារ​រយៈពេល​ខ្លី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក។

ទោះយ៉ាងណា​ពន្ធ​ថ្មី​អាមេរិក កំពុង​ធ្វើឱ្យ​មន្ត្រី​ចិន​មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​លំដាប់លំដោយ​ក្នុង​របៀប​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ដោយ​មិន​ពឹង​ផ្អែកលើ​តម្រូវការ​ពាណិជ្ជកម្ម​អាមេរិក ប៉ុន្តែ​ផ្អែកលើ​សេដ្ឋកិច្ច ១៤ទ្រី​លាន​ដុល្លារ​របស់ខ្លួន ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម។

ខណៈ​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ពីង បាន​ឡើងកាន់​អំណាច​ដាច់ខាត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា មហិច្ឆតា​របស់​ចិន​គឺ​ដើម្បី​ក្លាយជា​មហាអំណាច​លេខ១ នៅលើ​ពិភពលោក​នៅ​ឆ្នាំ ២០៥០ ហើយ​នឹងមិន​ធ្វើឱ្យមាន​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​មើលឃើញ​ខ្លី​ដើម្បី​ធ្វើឱ្យ​អាមេរិក​មាន​ភាពស្ងប់ស្ងាត់​ឡើយ។

លោក​ស៊ី បាន​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ចំនួន ២.៣០០នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ ២០១៧ បាន​មានប្រសាសន៍ថា “ប្រទេស​យើង​កំពុង​ស្ថិតនៅ​កណ្តាល​ពិភពលោក ហើយ​ចូលរួម​វិភាគទាន​ជា​បន្តបន្ទាប់​ដល់​មនុស្ស​ជាតិ។

ខណៈ​សេដ្ឋកិច្ច​ចិន​លូតលាស់​យឺត អាជ្ញាធរ​កំពុងធ្វើការ​ផ្លាស់ប្តូរ​វា​បន្តិចម្តងៗដើម្បី​ពឹងផ្អែក​តិច​លើ​ការនាំចេញ និង​ពឹងផ្អែក​កាន់តែខ្លាំង​លើ​ការប្រើប្រាស់​ក្នុងស្រុក និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា។ ប៉ុន្តែ​ការដំឡើង​ពន្ធ និង​ការគំរាមកំហែង​របស់​លោក Trump កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបង្អាក់​ផែនការ​ឆ្នាំ ២០៥០ របស់លោក​ស៊ី។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ ថា ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​មិន​ត្រូវបាន​ធ្វើឡើង​ក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ច​ចិន​នឹង​ខូចខាត​ក្នុង​រយៈពេល​វែង​ដែល​អាច​បង្អាក់​ផែនការ​ដ៏​យូរលង់​ប្រកបដោយ​មហិច្ឆតា​របស់​លោក ស៊ី។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឲ្យ​ដឹង​ទៀតថា “ការចូល​ទៅកាន់​ទីផ្សារ និង​បច្ចេកវិទ្យា​បរទេស​របស់​ចិន​អាច​នឹងត្រូវ​កាត់បន្ថយ​យ៉ាងខ្លាំង។

ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ជាច្រើន​ជឿជាក់ថា ចិន​នឹងមិន​ប្រកាន់ខ្ជាប់​នូវ​ការទាមទារ​ណាមួយ​រប​ស់​អាមេរិក​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នោះទេ ហើយ​ថា សេដ្ឋកិច្ច​អាចមាន​លទ្ធភាព​ខ្ពស់ជាង​យុទ្ធសាស្ត្រ​សម្ពាធ​ខ្ពស់​របស់​អាមេរិក។

លោក Jeff Moon អតីត​ជំនួយការ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ទទួលបន្ទុក​កិច្ចការ​ប្រទេស​ចិន បាន​មានប្រសាសន៍ថា “សញ្ញា​នៃ​ភាពទន់ខ្សោយ​ណាមួយ​មិនអាច​ទទួលយក​បានទេ​ចំពោះ​មេដឹកនាំ​ចិន។

ក្នុងការ​សងសឹក​ចំពោះ​ពន្ធ​របស់លោក Trump និង​ការដាក់​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗរបស់​ចិន​អ្នកវិភាគ​ជាច្រើន​ជឿជាក់ថា ប្រទេស​ចិន​បានធ្វើឱ្យ​រូបិយប័ណ្ណ​របស់ខ្លួន​ចុះខ្សោយ​នៅ​ខែ​នេះ។

ក្រុម​អ្នកជំនាញ​បង្ហាញថា ការទម្លាក់​ថ្លៃ​ប្រាក់​យន់​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទូទាត់​ការកើនឡើង​តម្លៃ​នាំចេញ ដោយសារតែ​ការដំឡើង​ពន្ធ​របស់លោក Trump។

ចិន​ដែល​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ នៅលើ​ពិភពលោក​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ។ នៅពេលដែល​ធនាគារកណ្តាល​ចិន​ទម្លាក់​តម្លៃ​ប្រាក់​យ័ន​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​បាន​បន្ទាប​តម្លៃ​ការនាំចេញ​របស់ខ្លួន។

លើសពីនេះ​ទៀត នៅពេលដែល​ប្រាក់​យ័ន​ចុះខ្សោយ អ្នកទិញ​ក្នុងស្រុក​ចិន​ចំណាយ​កាន់តែច្រើន​សម្រាប់​ការនាំ​ចូល។

នេះ​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​ដើម្បី​ជំនួស​ការនាំ​ចូល​ដែលមាន​តំលៃ​ថ្លៃ​ជាមួយ​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ចិន​ដែល​នឹងត្រូវ​លក់​ក្នុងតម្លៃ​ទាប​ពោលគឺ​ជំរុញ និង​បង្កើត​ទីផ្សារ​ថ្មី​សម្រាប់​ផលិតកម្ម និង​តម្រូវការ​ក្នុងស្រុក។

ថ្មីៗនេះ​សារព័ត៌មាន​ចិន​ជាច្រើន​បាន​ចុះផ្សាយ​របាយការណ៍​ជាតិនិយម និង​អត្ថាធិប្បាយ​ដើម្បី​ជំរុញឱ្យមាន​ភាពជឿជាក់​លើ​ខ្លួនឯង​លើ​ប្រជាជន​ចិន​នៅ​ចំពោះមុខ​ការគំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក។

អ្នកវិភាគ​ភាគច្រើន​យល់ស្រប​ថា សេដ្ឋកិច្ច​ចិន​កំពុង​ឈានទៅរក​ការពិបាក ហើយនឹង​ត្រូវការ​អន្តរាគមន៍​គោលនយោបាយ​រូបិយវត្ថុសំខាន់ៗដើម្បី​ការពារ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​ពី​ការធ្លាក់​ចុះក្រោម ៦ ភាគរយ។

សេដ្ឋវិទូ​នៅ​ជុំវិញ​ពិភពលោក​ជឿជាក់ថា ធនាគារកណ្តាល​ចិន​នឹង​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០១៩ ។

ក្នុងពេល​ជាមួយគ្នានេះ អាជ្ញាធរ​ចិន​កំពុង​ប្រើប្រាស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​របស់ខ្លួន​ជាមួយនឹង​ការវិនិយោគ និង​ការលើកទឹកចិត្ត​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជំរុញ​ឧស្សាហកម្ម​សិប្បនិម្មិត និង​យានយន្ត​អគ្គិសនី​មុនពេល​គូប្រជែង​នៅ​ជុំវិញ​ពិភពលោក។

ប៉ុន្តែ​ការដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន Huawei ដោយ​រដ្ឋាភិបាល​អាមេរិក​នឹង​ពន្យា​ពេល​ការកាន់កាប់​បច្ចេកវិទ្យា​របស់​ចិន ខណៈ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈី​ប​កុំ​ព្យួ​ទ័​រ​របស់ខ្លួន​មិនទាន់​អាច​ចម្លងការ​រចនា​បន្ទះ​ឈី​ប​បែប​ទំនើប​របស់​អាមេរិក​បាន​នៅឡើយ​ទេ៕

កម្ពុជា ម៉ាឡេស៊ី​ពិភាក្សា​ពី​ការផលិត​លី​បក​ង់​ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​កង់ធំៗនៅ​កម្ពុជា

0
កម្ពុជា ម៉ាឡេស៊ី property area

ដោយ​ ម៉ា​ណេ​ត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្មកម្ពុជា ​ម៉ាឡេស៊ី​ពិភាក្សាពីការវិនិយោគ​រោងចក្រ​ផលិត​លី​បក​ង់ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិត​កង់ធំៗនៅ​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា។លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ជាមួយ​លោក​អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម នា​ថ្ងៃនេះ ជា​ពេលវេលា​មួយ​ដ៏​សមស្រប គាប់​ជួន​នឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក​មូ​ហា​ធៀ មូ​ហា​ម៉ាត់ ដែល​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ដ៏​ខ្លី។

ម្យ៉ាងវិញទៀត កិច្ចប្រជុំ​នេះ​បានផ្ដល់​ឱកាស សម្រាប់​ពិភាក្សា​លើ​ការងារ​សហការ​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​លី​បក​ង់ និង​គ្រឿង​បង្គុំ​ដទៃទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា ជា​កិច្ច​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម ក៏ដូចជា​បង្កើតជា​ផល​សរុប​ក្នុង​តំបន់ ក្រោម​វិធាន​ប្រភព​កំណើត​ទំនិញ។ លើសពីនោះ​ថែមទៀត លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ អាស៊ាន​លើ​ការជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កើនឡើង​បន្ថែមទៀត។

ឯកឧត្តម​អគ្គរាជទូត​ថ្មី​របស់​ម៉ាឡេស៊ី បាន​ឯកភាព​ទាំងស្រុង​ជាមួយ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី ព្រមទាំង​នឹង​ពាំនាំ​ប្រសាសន៍ ទាំងនោះ​ជូនទៅ​ស្ថាប័ន​របស់​ម៉ាឡេស៊ី បន្តទៀត។

លោក​បន្តថា “ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន ពិតជា​មាន​សារៈសំខាន់​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់។

ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នាពេលខាងមុខ ភាគី​ម៉ាឡេស៊ី​មានបំណង​លើក​ប្រធានបទ​នេះ និង​ប្រធានបទ​មួយចំនួនទៀត រួមមាន ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចសហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធុរកិច្ច​ជាដើម ដើម្បី​ពិភាក្សា។

កម្ពុជា ម៉ាឡេស៊ី property area

លើ​ប្រធានបទ​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​ធាតុ​ចូល​បន្ថែម ដោយ​ចង្អុលបង្ហាញ​វិស័យ​ទេសចរណ៍​ជា​វិស័យ​មាន​សក្ដានុពល​មួយ ព្រមទាំង​ស្នើសុំ​ឲ្យ​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ម៉ាឡេស៊ី ពិនិត្យ​លទ្ធភាព​ក្នុង​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ៕

តើ​ពាក្យ «សន្ទនីយ​ភាព» មានន័យ​ដូចម្តេច?

0
តើពាក្យ «សន្ទនីយភាព» មានន័យដូចម្តេច
តើពាក្យ «សន្ទនីយភាព» មានន័យដូចម្តេច?

ដោយ​ម៉ា ណេ​ត

ភ្នំពេញៈ គេហទំព័រ​ព័ត៌​មាន​អចលនទ្រព្យ និង​សេដ្ឋ​កិ​ច្ច​ឈានមុខ​គេ​នៅ​កម្ពុជា​ Propertyarea.asia សូម​លើកយក​ពាក្យ ដែល​តែងតែ​ប្រើប្រាស់​ក្នុងន័យ​សេដ្ឋកិច្ច​យកមក​ពន្យល់​ជាថ្មីទៀត ដើម្បី​អ្នកអាន​បាន​សិក្សា​ស្វែងយល់។

សន្ទនីយ​ភាព

សន្ទនីយ​ភាព​មានន័យថា កម្រិត​ដែល​ទ្រព្យសកម្ម ឬ​សញ្ញាប័ណ្ណ​អាច​ត្រូវបាន​ទិញ ឬ​លក់​នៅក្នុង​ទីផ្សារ ដោយ​ពុំមាន​ការប៉ះពាល់​ដល់​ត​ម្លៃ​ទ្រព្យសកម្ម​នោះ។ ទ្រព្យសកម្ម​ដែលមាន​ភាពងាយស្រួល ក្នុង​ការទិញ​និង​លក់ អាច​ចាត់ទុកជា​ទ្រព្យសកម្ម ដែលមាន​សន្ទនីយ​ភាព

សន្ទនីយ​ភាព​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព ក្នុងការ​ប​ម្លែ​ង​ទ្រព្យសកម្ម​មួយ ឱ្យទៅជា​សាច់ប្រាក់។

ឧទាហរណ៍៖ ហានិភ័យ​សន្ទនីយ​ភាព សំដៅ​ដល់​ហានិភ័យ ដែល​អ្នកទិញ​និង​អ្នកលក់​មិនអាច​រកគ្នា​ឃើញ ដើម្បី​ជួញដូរ​នៅពេល​ត្រូវការ និង​នៅ​ថ្លៃ​សមស្រប​មួយ ដោយសារ​កង្វះ​សន្ទនីយ​ភាព​ក្នុង​ទីផ្សារ

ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​មួយ​បោះទុន ១៥០លាន​ដុល្លារ​វិនិយោគ​លើ​អាគារ​ការិយាល័យ

0
ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​
ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​

ដោយ ​វុត្ថា

អាល្លឺម៉ង់ៈ ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង់ Allianz ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Allianz SE ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Munich របស់​ប្រទេស​អាល្លឺម៉ង់ បានប្រកាស​បោះទុន​ចំនួន ១៥០លាន​ដុល្លារ​អាមេរិក ក្នុងការ​អភិវឌ្ឍ​ន៍គ​ម្រោ​ង​ការិយាល័យ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Godrej Group នៅក្នុង​ប្រទេស​ឥណ្ឌា។

ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​
ក្រុមហ៊ុន​នេះ បាន​សរសេរ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដែល​ចេញផ្សាយ​កាល​ចុង​សប្តាហ៍​មុននេះ​ថា ការវិនិយោគ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Allianz ក្នុងការ​ពង្រីក​អាជីវកម្ម និង​ការបែងចែក​ទុន​ចំនួន ៥០-៦០ ភាគរយ​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ទីផ្សារ​នេះ​បាន​នឹង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​ដូចជា​ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Godrej BTC ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Mumbai នឹងត្រូវ​អភិវឌ្ឍន៍​គម្រោង​ការិយាល័យ​ចំនួន២ ក្នុងនោះ​គម្រោង​មួយ​មាន​ទំហំ​ប្រហែល ២លាន​ម៉ែត្រការ៉េ និង​មួយទៀត​មាន​ទំហំ ១,៣លាន​ម៉ែត្រការ៉េ​នៅក្នុង​តំបន់ Benguluru។

លោក Rushabh Desai នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Allianz បានឱ្យដឹងថា ការបោះ​ទុនវិនិយោគ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ព្រោះ​ក្រុមហ៊ុន​មានការ​ជឿជាក់ លើ​ចក្ខុវិស័យ​កំណើន​រយៈពេល​វែង នៃ​សេដ្ឋកិច្ច​របស់​ឥណ្ឌា។

លោក​បន្តថា និន្នាការ​ប្រជាសាស្ត្រ និង​ការកែលម្អ​តម្លាភាព​កំពុង​គាំទ្រ​ដល់​អ្នកកាន់កាប់​អចលនទ្រព្យ ក៏ដូចជា​តម្រូវការ​រ​បស់​វិនិយោគិន ជាពិសេស​ផ្នែក​ការិយាល័យ​ដែល​ល្អ​សម្រាប់​វិនិយោគិន។

លោក Karan Bolaria នាយក​គ្រប់គ្រង និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ Godrej បានឱ្យដឹង​ដែរ​ថា ក្រុមហ៊ុន​មាន​ក្តីរំភើប​ដែល​បាន​ក្លាយជា​ដៃគូ​ថ្មី​នេះ។ ក្រុមហ៊ុន Godrej គឺជា​អចលនទ្រព្យ​ដ៏​ល្បីល្បាញ និង​គួរឱ្យ​ទុកចិត្ត​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​កំណត់ត្រា​ជោគជ័យ​លើ​ការអភិវឌ្ឍ​ក​ការិយាល័យ។

ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​អចលនទ្រព្យ Allianz របស់​អាល្លឺម៉ង​មួយ​នេះ បានធ្វើការ​វិនិយោគ​លើកដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​តាមរយៈ​ការវិនិយោគ​លើ​ការិយាល័យ​ជាមួយ​ក្រុមហ៊ុន Shapporji Pallonji បន្ទាប់មកទៀត​គឺ​ការអភិវឌ្ឍ​ន៏​ភ័ស្តុភារ​ជាមួយ​ក្រុមហ៊ុន​ ESR ក្នុង​ឆ្នាំ ២០១៨៕

អានអត្ថបទ៖ ក្រុមហ៊ុន​អាល្លឺម៉ង់​ដ៏​ធំ​មួយ​នឹង​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ ២០០មេ​ហ្គា​វ៉ាត់​នៅ​ភ្នំពេញ

ការវិនិយោគ​ដីឡូត៍​បាននិងកំពុង​ពង្រីក​ទៅកាន់​តំបន់​លង្វែក​ដែល​បណ្តុំដោយ​រោងចក្រ​សហគ្រាស

0
ការវិនិយោគ​ដីឡូត៍​

ដោយ​សហការី

កំពង់ឆ្នាំងៈ ការវិនិយោគ​ដីឡូត៍​​បាន​កាន់តែ​ពង្រីក​ទៅ​តំបន់់​ជាយ​រាជធានី​ភ្នំពេញ ជា​តំបន់​មាន​សក្តានុពល ដោយសារ​តំបន់​អភិវឌ្ឍន៍​នេះ​ជាទី​តាំង​មាន​សក្តានុពល​ស្ថិតនៅតាម​បណ្តោយ​ផ្កូ​វ​ជាតិ​លេខ៥ ដែល​បណ្តុំ​ដោយ​រោងចក្រ សហគ្រាស។

ការវិនិយោគ​ដីឡូត៍​បាននិងកំពុង​ពង្រីក​ទៅកាន់​តំបន់​លង្វែក​

លោក​ភុំ មុនី​រ័ត្ន អគ្គនាយក​ក្រុមហ៊ុន​មហាលាភ​រ៉េ​ស៊ី​ដិ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រាម​នា​រសៀល​ថ្ងៃទី១៣ សីហា​នេះ​ថា ដោយសារ​តំបន់​នេះ​ជា​តំបន់់​ដែលមាន​ការរីកចម្រើន និង​កាន់​តែមាន​សក្តានុពល​នៅពេល​អនាគត ទើប​ក្រុមហ៊ុន​សម្រេច​វិនិយោគ​គំរោង​ដូ​ឡូត៍​នេះ​ឡើង ដោយមាន​ទំហំ​ដី​មាន​ទំហំ4ហិកតា ដើម្បី​ផ្តល់​ឳ​កាស​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក ពិសេស​ប្រជាជនមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​អាចមាន​ល​ទ្ឋ​ភាព​ទិញ​បាន និង​អាច​ទិញ​ទុក​ដើម្បី​រកប្រាក់​ចំណេញ​បាន​នាពេល​អនាគត។

គំរោង​ដីឡូត៍​មហាលាភ​រ៉េ​ស៊ី​ដិ​ន ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច កំពង់ឆ្នាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ដែល​កំពុង​ត្រូវបាន​ពង្រីក​ជា​ពីរ​គន្លង​រថយន្ត​ទៅមក និង​ជា​ផ្លូវ​ស្ថិតក្នុង​ផែនការ​របស់​រដ្ឋាភិបាល ដើម្បី​ពង្រីក​ការវិនិយោគ​សួន​ឧស្សាហកម្ម​ផងដែរ ដោយសារ​ផ្លូវ​នេះ​ត​ភ្ជាប់​រវាង​ប្រទេស​ថៃ កម្ពុជា និង​ប្រទេស​វៀតណាម។

លោក​ភុំ មុនី​រ័ត្ន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “ដីឡូត៍​នេះ​ជា​ដី​មាន​សក្តានុពល ដែលមាន​ទីតាំងនៅ​ចំ​ពីក្រោយ​ជាប់​រោងចក្រ​កាបូប១០ខ្នង និង​មាន​កម្មករ និយោជិត​ធ្វើការ​ជាង២ម៉ឺន​នាក់់។លោក​បន្តថា “ការវិនិយោគ​លើដី​ឡូត៍​នេះ អ្នកវិនិយោគ​នឹង​ទទួលបាន​ជោគជ័យ ដោយ​អាច​ប្រកប​អាជីវកម្ម ឬ​អាចធ្វើ​ផ្ទះជួល​បាន​នាពេល​អនាគត។

ជាមួយគ្នានេះ ទីតាំង​ដីឡូត៍​មុនី​លាភ​រ៉េ​ស៊ី​ដិ​ន​នេះ ក៏​ស្ថិត​នៅជាប់​គម្រោង​ឧស្សាហកម្ម៤៥ ហិច​តា ស្ថិត​នៅជាប់​គម្រោង​ផ្លូវរដ្ឋ ៣០ ម៉ែត្រ ។នៅ​ជិត​ផ្សារ-មន្ទីរពេទ្យ-សាលារៀន។ ជិត​វត្ត​ត្រឡែងកែង មាន​ប្រជា​ពល- រដ្ឋ​រស់នៅ​អ៊ូរ​អរ​ស្រាប់ ។ ក្នុង​គម្រោង​ដីឡូត៍ មាន​ផ្លូវ៩ម៉ែត្រ ប្រព័ន្ធ-ទឹក-ភ្លើង-លូ។

ជាមួយគ្នានេះ​ដីឡូត៍​នេះ​មាន​ទំហំ 5m x 21mនិង​មានតម្លៃ7,500$ក្នុង​មួយ​ឡូត៍ហើយ​អតិថិជន​ឬ​អ្នកវិនិយោគ​អាច​បង់​មុន​ត្រឹមតែ 500$ និង​ប្រាក់​នៅសល់ ត្រូវ​បង់​រំលស់​រយៈពេល ៦០ខែ គ្មាន​ការប្រាក់ ។

ការវិនិយោគ​ដីឡូត៍

គម្រោងនេះស្ថិតនៅតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ចុះពីផ្លូវជាតិលេខ៥ ប្រហែល២០០ម៉ែត្រ នៅជាប់​គម្រោង​ផ្លូវរដ្ឋ ៣០ម៉ែត្រ ស្ថិតនៅចំពីក្រោយរោងចក្រ ដែលមានកម្មករ កម្មការិនី ជាង រាប់ម៉ឺននាក់ កំពុងបំពេញការងារនៅទីនោះ ជុំវិញដីឡូត៍ក៏នៅជិតផ្សារ មន្ទីរពេទ្យ សាលារៀន វត្តអារាម មានប្រជាពលរដ្ឋរស់នៅកុះករស្រាបផងដែរ ។

រាល់អតិថិជន ដែលទិញដីឡូត៍ នៅគម្រោង លង្វែកមានជ័យហើយ អាចសាងសង់លំនៅដ្ឋាន ផ្ទះល្វែង បន្ទប់ជួល ឬ កន្លែងប្រកបអាជីវកម្មផ្សេងៗ បានភ្លាមៗ ដោយពុំចាំបាច់រង់ចាំពេលយូរឡើយ ។

នៅលើគម្រោងដីឡូត៍ មានហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវបេតុង៨ម៉ែត្រ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក និង ប្រព័ន្ធលូ ហើយក៏​មាន​ប្លង់រឹង​បំបែកក្បាលដីរួចជាស្រេចផងដែរ ។ ទំហំដី ក្នុងមួយឡូត៍ ទទឹ៥ម៉ែត្រ បណ្ដោយ២១ម៉ែត្រ ស្មើក្រឡាផ្ទៃ ១០៥​ម៉ែត្រការ៉េ ។

ឯតម្លៃដី ចាប់ពី ៧,៥០០ ដុល្លារ ដល់ ៩,៩០០ដុល្លារ និង តម្រូវឲ្យអតិថិនជន បង់មុនត្រឹមតែ ៥០០ ដុល្លារប៉ុណ្ណោះ
ប្រាក់ដែលនៅសល់ ត្រូវបង់រំលស់រយៈពេល៦០ខែ ក្នុង១ខែចន្លោះពី ៨៥ដុល្លារ ដល់ ១៤១ដុល្លារ ។

ក្នុងឱកាសបើកគម្រោងថ្មីនេះ សម្រាប់អតិថិជន ដែលទិញ៥០ឡូត៍ដំបូង មានជាតម្លៃពិសសេ អាចបង់រំលស់រយៈពេល ៦០ខែ ដោយពុំមានការប្រាក់ឡើយ ។

អតិថិជន​មាន​ចំណាប់អារម្មណ៍​អាចទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​ចំនួន​បី​ប្រ​ព័​ន្ឋ​ដូចជា 017 801 008/ 098 801 008/ 088 853 76 77៕

ការវិនិយោគ​ដីឡូត៍​

អានអត្ថបទ៖ ចំណុចសំខាន់ៗចំនួន៦ សម្រាប់​ពិចារណា​មុន​ទិញ​ដីឡូត៍

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ​ឈាន​ជើងចូល​ទីផ្សារ​កម្ពុជា ខណៈ​វិស័យ​ទេសចរណ៍កំពុង​រីកចម្រើន

0
សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ
សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ

ដោយ ម៉ា​ណេ​ត

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹង​ស្វាគមន៍​ សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ ហើយក៏ជាសណ្ឋាគារ​ទីមួយ របស់​ក្រុមហ៊ុន Autograph Collection Hotels ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Marriott International ដែលមាន​សណ្ឋាគារ​ជាង ១៧០នៅ​ជុំវិញ​ពិភពលោក។

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ

ក្រុមហ៊ុន​ Autograph Collection Hotels បាន​ចុះហត្ថលេខា​ជាមួយ​សណ្ឋាគារ The Khom Hotel ខណៈ​សណ្ឋាគារ​ The Khom Hotel គ្រោង​នឹង​បើក​នៅ​ដើមឆ្នាំ ២០២២ និង​មាន​បន្ទប់​សណ្ឋាគារ​ចំនួន១៣០បន្ទប់។

ដោយមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ ឧកញ៉ា សួន​ស្រ៊ុន នៅតាម​បណ្តោយ​មហាវិថី​ព្រះ​សុរា​ម្រឹត។ សណ្ឋាគារ The Khom Hotel មាន​ទីតាំងនៅ​ជិត​វត្ត​បទុម​វ​ត្តី ដែលជា​វត្ត​ចំណាស់​ជាងគេ និង​សំខាន់បំផុត​មួយ​នៅក្នុង​ក្រុង ក៏ដូចជា​ព្រះបរមរាជវាំង​និង​វិមានឯករាជ្យ។ តំបន់​ទេសចរណ៍សំខាន់ៗផ្សេងទៀត ដែល​នៅ​ជិត​សណ្ឋាគារ​រួមមាន ផ្សារកណ្តាល និង​វត្តភ្នំ។

លោក​ Paul Foskey ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រុមហ៊ុន Marriott International បាន​មានប្រសាសន៍ថា “ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ទាំង​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ និង​ការវិនិយោគ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច

លោក​បាន​បន្តថា “យើង​ទន្ទឹងរង់់ចាំ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Wywaza Investment ក្នុងការ​នាំមក​នូវ​សណ្ឋាគារ The Khom Hotel ដែលជា​សណ្ឋាគារ​ដំបូង​គេ​របស់​ក្រុមហ៊ុន Autograph Collection នៅលើ​ទីផ្សារ​កម្ពុជា​នេះ។

សណ្ឋាគារ​ខុម​នឹង​ផ្តល់ជូន​ភ្ញៀវ​នូវ​សេវា​ជាច្រើន ដែលមាន​អាង​ហែល​ទឹក​ខាងក្រៅ​ដែល​ភ្ជាប់​ជាមួយ​សា​ឡុង និង​បារ​ព្រមទាំង​មជ្ឈមណ្ឌល​ហាត់ប្រាណ និង​ស្ប៉ា​ផងដែរ។

លោក Douk Dien ម្ចាស់​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Wywaza Investment បាន​មានប្រសាសន៍ថា “យើង​មាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ ក្រុមហ៊ុន Marriott International ដើម្បី​នាំយក​សណ្ឋាគារ​យីហោ​ក្រុមហ៊ុន Autograph Collection Hotels មក​ប្រទេស​កម្ពុជា។

លោក​បាន​ឲ្យ​ដឹង​ទៀតថា “យើង​នឹង​គ្រប់គ្រង​ទីតាំង​សណ្ឋាគារ ដែលមាន​កិត្យានុភាព​បំផុត​នៅ​ភ្នំពេញ ហើយ​ធ្វើឱ្យ​មានការ​ស្នាក់​នៅមាន​កម្រិតស្តង់ដារ ជាមួយនឹង​ការរំពឹងទុក​ខ្ពស់ ដែល​ទីតាំង​តែមួយគត់​នៅជាប់​នឹង​ព្រះបរមរាជវាំង និង​សេវាផ្សេងៗទៀត។

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ

លោក​បាន​បន្តថា “រួមជាមួយ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Marriott International លើ​ការផ្តល់​ម៉ាក និង​ស្តង់ដារ​សេវាកម្ម។ យើង​ជឿជាក់ថា​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងស្រុក​នឹង​ស្វាគមន៍​សណ្ឋាគារ​នៅពេលដែល​បើក​នៅ​ឆ្នាំ ២០២២” ៕

អាជ្ញាធរ​អប្សរា​បញ្ឈប់​លែងឱ្យ​មានការ​ក្រាលកន្ទេល​ និង​ចង​អង្រឹង​លើ​បរិវេណ​អង្គរ​

0
អាជ្ញាធរ​អប្សរា​បញ្ឈប់​លែងឱ្យ​មានការ​ក្រាលកន្ទេល​ និង​ចង​អង្រឹង​លើ​បរិវេណ​អង្គរ​

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ក្នុង​គោលដៅ​បង្កើត​សោភ័ណភាព​ និង​កាត់​បញ្ឈប់​សកម្មភាព​អសកម្ម​មួយចំនួន​ អាជ្ញាធរ​ជា​តិ​អប្សរ៉ា​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ​ បាន​ចេញ​លិខិត​ជូនដំណឹង​ស្តី​ពី​ការបញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ ដាក់​អង្រឹង​ នៅ​ជុំវិញ​ត្រពាំង​សេស​ មុខ​ប្រាសាទព្រហ្មកិល​ និង​លើ​វាលស្មៅ​ ជុំវិញ​កសិន្ទុ​ប្រាសាទអង្គរវត្ត​។

អាជ្ញាធរ​អប្សរា​បញ្ឈប់​លែងឱ្យ​មានការ​ក្រាលកន្ទេល​ និង​ចង​អង្រឹង​លើ​បរិវេណ​អង្គរ​

សេចក្តី​ជូនដំណឹង​នេះ​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​ អាជីវករ​ និង​ភ្ញៀវ​ទេសចរ​ ឲ្យ​បញ្ឈប់​ការ​ក្រាលកន្ទេល​ ចង​អង្រឹង​ និង​ដាក់​សម្ភារៈ​ផ្សេង​ៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​ មុខ​ប្រាសាទព្រហ្មកិល​ និង​នៅ​លើ​វាលស្មៅ​ជុំវិញ​កសិន្ធុ​ប្រាសាទអង្គរវត្ត​ ដើម្បី​ពិសា​អាហារ​ និង​លំហែកាយ​ ព្រោះ​សកម្មភាព​ទាំងនេះ​ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌​ ក៏ដូចជា​បរិស្ថាន​ និង​សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​នៃ​រមណីយដ្ឋាន​អង្គរ​៕

អាជ្ញាធរ​អប្សរា​បញ្ឈប់​លែងឱ្យ​មានការ​ក្រាលកន្ទេល​ និង​ចង​អង្រឹង​លើ​បរិវេណ​អង្គរ​

គេហទំព័រ Propertyarea.asia ពង្រីក​ការផ្សព្វផ្សាយ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ចំនួន៦ ផ្សេង​បន្ថែមទៀត

0
គេហទំព័រ Propertyarea.asia

ដោយ​រ៉ា ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​បានចាប់ផ្តើម​ដំណើរការ ផ្សព្វផ្សាយ​ជា​ផ្លូវការ​ក្រោម​ការទទួលស្គាល់ និង​ស្របច្បាប់ ដែល​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន អស់​រយៈពេល​ជិត ២ឆ្នាំ​កន្លងទៅនេះ បច្ចុប្បន្ន​គេហទំព័រ Propertyarea.asia បានរៀបចំ​គម្រោង​ពង្រីក​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅតាម​បណ្តាញ​ Social Media ចំនួន៦បន្ថែមទៀត ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​កា​ររ​គាំទ្រ​របស់​មហាជន ពិសេស​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​នានា​នៅក្នុង និង​ក្រៅប្រទេស។

គេហទំព័រ Propertyarea.asia

បណ្តាញ​ផ្សព្វផ្សាយ​ដែល​ក្រុមការងារ​បច្ចេកទេសរ​បស់​យើង បាន​បង្កើន​ទាំង៦ ដើម្បី​ចែករំលែក​ដំណឹង​ពិត ព័ត៌មានថ្មីៗឱ្យ​កាន់តែ​ទូលាយ​នៅក្នុង​សង្គម​រួមមាន ដូចជា Line ដែល​លោកអ្នក​អាច​ចូល​អាន​តាមរយៈ​អាស័យដ្ឋាន [email protected], Instagram តាមរយៈ​អាស័យដ្ឋាន propertyareaasia, Twitter តាមរយៈ​អាស័យដ្ឋាន AreaAsia, Linkedin តាមរយៈ​អាស័យដ្ឋាន [email protected], Telegram តាមរយៈ​អាស័យដ្ឋាន​t.me/propertyarea_asia និង Property TV Cambodia ដែល​ផ្តោតលើ​ព័ត៌មានថ្មីៗ ទាន់​ហេតុការណ៍ ទាំង​ជាតិ និង​អន្តរជាតិ ពិសេស​ទាក់ទង​នឹង​ចំណេះដឹង​ថ្មី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា។

ឈរលើ​ក្រមសីលធម៌ និង​មូលដ្ឋាន​វិជ្ជាជីវៈ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត​ឥត​លំអៀង យើង​បាននិងកំពុង​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​លើក​កំពស់​កិត្យានុភាព​ជាតិ ទៅកាន់​ឆាក​អន្តរជាតិ និង​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ពិសេស​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

“ទឹកឃ្មុំ​មួយ​ដំណក់​អាច​ចាប់​រ៉ុយ​បាន​រាប់រយ​ក្បាល (ព័ត៌មាន​វិជ្ជមាន) ផ្ទុយទៅវិញ​ថ្នាំពុល​មួយ​ពាន់​លីត្រ មិនអាច​ចាប់​រុយ​បាន​នោះទេ។

អ្វី​ដែលជា “គុណ​តម្លៃ​នៃ​ព័ត៌មាន​របស់​យើង” គឺ​រាល់​ព័ត៌មាន​ដែល​ត្រូវបាន​ចេញផ្សាយ គឺ​ឈរលើ​មូលដ្ឋាន​នៃ​ការវិភាគ ពិចារណា​គ្រប់​ជ្រុងជ្រោយ និង​ផ្សារភ្ជាប់​ជាមួយ​មូលដ្ឋាន​វិជ្ជាជីវៈ ដែលជា​តម្លៃ​ស្នូល​របស់​យើង។ នេះ​ជា​អ្វីដែល​យើង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ ហើយ​ដឹកនាំ និង​ក្រុមការងារ​ទាំង​អស់នៃ​ក្រុមហ៊ុន Propertyarea.asia បាននិងកំពុង​ផ្តល់ព័ត៌មាន​លើ​ភាព​វិជ្ជមាន ប៉ុន្តែ​តិ​ទៀន​ក្នុងន័យ​ស្ថាបនា។

ដោយសារ​បទពិសោធន៍ គួបផ្សំ​ជាមួយ​វិជ្ជាជីវៈ និង​ការរកឃើញ​នូវ​គុណ​តម្លៃ​ស្នូល​ក្នុង​វិស័យ​សារព័ត៌មាន​នេះហើយ ទើប Propertyarea.asia បានធ្វើ​ឲ្យ​មាន​ឥទ្ធិពល ក្នុង​វិស័យ​សារព័ត៌មាន​បែប​ឌីជីថល​នៅ​កម្ពុជា។ ជាក់ស្តែង​ព័ត៌មាន​របស់​យើង​ត្រូវបាន​ស្ថាប័ន​រដ្ឋាភិបាល អ្នកវិនិយោគ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​យកទៅ​ធ្វើជា​ឯកសារយោង​សំរាប់​ធ្វើជា​មូលដ្ឋាន​នៃ​គំរោង​វិនិយោគ​របស់​ពួកគេ។

បច្ចុប្បន្ននេះ មាន​បណ្តាញ​សារ​ព៌​ត​មាន​តាម​អន​ឡាញ​ចន្លោះ​ពី៦០ ទៅ៧០បាន​កូ​ពី​ព៌​ត​មាន​របស់​យើងខ្ញុំ យកទៅ​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ពួកគេ។

ជាមួយនឹង​ការវិវត្ត​ជា​វិជ្ជមាន​នេះ ក្រុមការងារ​របស់​យើងខ្ញុំ​បាន និង​កំពុង​រៀបចំ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើងខ្ញុំ ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដទៃទៀត ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ព័ត៌មាន​របស់​យើង ទៅដល់​មនុស្ស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក ជាមួយ​ព័ត៌មាន​លឿន​ជាង​មុន កាន់តែ​មាន​សុ​ក្រិត​ភាព​ជាង​មុន និង​អាច​ផ្តល់នូវ​ចំណេះដឹងថ្មីៗជាច្រើន​ទៀត​ដល់​ស្រទាប់​មហាជន ពិសេស​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​ប្រើប្រាស់​ជា​ទុន​ចំណេះដឹង ដើម្បី​ធ្វើជា​មូលដ្ឋាន​ពិចារណា និង​វិភាគ។

យើងខ្ញុំ​ស្វាគមន៍​រាល់​ការ​ផ្តល់យោបល់ ប្រកបដោយ​គុណ​តម្លៃ ហើយ​យើង​រីករាយ​ក្នុងការ​ទទួលយក​ការរិះគន់ ប្រកបដោយ​គតិបណ្ឌិត​របស់លោក លោកស្រី គ្រប់ពេលវេលា៕

សេដ្ឋកិច្ច សឹង្ហ​បូរី​ដាំ​ក្បាល​ចុះក្រោម​សូន្យ និង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់មាន

0

ដោយ Donald Lee

សឹង្ហ​បូរី៖ អ្នកវិភាគ​បាន​និយាយថា រដ្ឋាភិបាល​សឹង្ហ​បូរី​បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប ក្នុងស្រុក​របស់ខ្លួន​ជាថ្មី​ម្តងទៀត​ធ្លាក់​ដល់​ជិត​សូន្យ​ភាគរយ ដោយសារ​ប្រទេស​ទីក្រុង​ដ៏​តូច​មួយ​នេះ​បានក្លាយ​ជា​ជន​គ្រោះថ្នាក់​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន។

យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី​ចេញផ្សាយ​នៅ​ថ្ងៃ អង្គារ បានឱ្យដឹងថា សេដ្ឋកិច្ច​សឹង្ហ​បូរី​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី ០.០ ភាគរយ​ទៅ ១ ភាគរយ​នៅ​ឆ្នាំនេះ។

ក្រសួង​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ជាមួយ​ស្ថានភាព​សេដ្ឋកិច្ច​ម៉ាក្រូសេដ្ឋកិច្ច​ខាងក្រៅ​ដែល​កំពុង​ប្រឈម​និង​ការធ្លាក់ចុះ​សកល សេដ្ឋកិច្ច​សឹង្ហ​បូរី​នៅតែ​បន្ត​ប្រឈម​នឹង​សម្ពាធ​ដ៏​ខ្លាំង​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ។

ការព្យាករណ៍​ពី​កំណើន​ទាប​នេះ​ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី ២ ដើម្បី​ឱ្យមាន​អត្រាកំណើន​ទាប ០,១ ភាគរយ​ដែលជា​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍។

មូលហេតុ​ភាគច្រើន​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការនាំចេញ​សម្ភារៈ​វិស្វកម្ម និង​អេ​ឡិច​ត្រូ​និ​ច។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី។

ការនាំចេញ​បាន​ធ្លាក់ចុះ​កាលពី​ខែ មិថុនា ក្នុង​អត្រា​ទាប​បំផុត​ដែល​បានឃើញ​តែម្ដង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី ១០ ឆ្នាំមុន។

ប្រធាន​ធនាគារកណ្តាល​សឹង្ហ​បូរី​លោក Ravi Menon បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ថា “ជម្លោះ​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​រវាង​អាមេរិក និង​ចិន​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ​សកល”៕

សម្តេច​តេ​ជោ៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​បាន​កើន​ឡើងដល់ ១៧០០លាន​ដុល្លារ

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាងថា នៅ​ឆ្នាំ ២០១៨កម្ពុជា​បាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០០លាន​ដុល្លា​អាមេរិក។ តែ​សម្រាប់​នៅក្នុង​ឆ្នាំ ២០១៩នេះ​វិញ រយៈពេល​ត្រឹមតែ ៥ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​បាន​កើន​ឡើងដល់ ១៧០០លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ថា  នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែលជា​មូលដ្ឋានគ្រឹះ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

សម្ដេច​តេ​ជោ​បន្តថា ជា​ការពិត​ការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជា​ទេសចរណ៍​ដែរ បាន​កើនឡើង​យ៉ាងខ្លាំង​នោះ​សោត​គឺ​ទទួលបាន​អំពី​ការប្រឹងប្រែង​របស់ ឯកឧត្តម​អគ្គរាជទូត​ជប៉ុន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួមចំណែក​យ៉ាង​ធំ នៅក្នុង​បញ្ហា​នេះ ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ ២០១៨ ជប៉ុន​នាំ​ចូលមក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន ៤៤០លាន​ដុល្លារ​តែប៉ុណ្ណោះ​ប៉ុន្តែ​នៅ​ឆ្នាំ២០១៩នេះ ក្នុង​រយៈពេល​ត្រឹមតែ៥ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំ​ចូលមក​កម្ពុជា​យើង​ចំនួន ៤៤០លាន​ដុល្លារ​ស្រេច​ទៅហើយ។

លោក ហ៊ី​ដេ​ហ៊ី​ហ្សា ឯកអគ្គរាជទូត​ជប៉ុន​បានឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល៣ឆ្នាំ ក្នុងការ​បំពេញបេសកកម្ម​ការទូត នៅ​រាជាណាចក្រ​កម្ពុជា សេដ្ឋកិច្ចកម្ពុជា បាន​រីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ក្នុងនោះ​មាន​កំណើន​យ៉ាងខ្លាំង​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍។

លោក ហ៊ី​ដេ​ហ៊ី​ហ្សា ឯកអគ្គរាជទូត​ជប៉ុន​នឹង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​នៅ​ពីរ​សប្តាហ៍​ទៀត ហើយ​ឆ្ពោះទៅកាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ទទួល​តួនាទី​ថ្មី​ជា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់៕