សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន ដាក់បន្ទុក​កាន់តែខ្លាំង​ទៅលើ​ការវិនិយោគ​អចលនទ្រព្យ​នៅ​អាស៊ី

0
សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន
សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន

ដោយ វុត្ថា

ភ្នំពេញ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន ​កំពុងតែ​ដាក់បន្ទុក​ទៅលើ​មូលធន​អចលនទ្រព្យ ដែល​ហូរ​ចូល​និង​ក្រៅ​តំបន់​អាស៊ី និង​ធ្វើឱ្យ​ទំនុកចិត្ត​លើ​ការវិនិយោគ​ធ្លាក់ចុះ​នៅ​ទូទាំង​ទីផ្សារ​ជួល​ការិយាល័យ​នៅ​ហុងកុង និង​ចិន។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន

ក្រុមហ៊ុន Colliers បានចេញ​របាយការណ៍​របស់ខ្លួន​កាលពីពេល​ថ្មី​នេះ​ថា ការវិនិយោគ​ពី​តំបន់​អាស៊ី​ទៅ​ពិភពលោក និង​ពិភពលោក​ទៅកាន់​តំបន់​អាស៊ី នឹង​បន្ត​ធ្លាក់ចុះ​នៅ​ចុងឆ្នាំ ២០១៩ នេះ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។

របាយការណ៍​របស់​ក្រុមហ៊ុន Colliers បន្តថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន ១២០ពាន់​លាន​ដុល្លារ និង​ការនាំចេញ​របស់​ប្រទេស​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​ចំនួន ៤៨១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

នាពេល​បច្ចុប្បន្ននេះ​ការអនុវត្ត​ពន្ធ ២៥ ភាគរយ​ចំពោះ​ការនាំ​ចូល​របស់​ចិន​មាន​ទឹកប្រាក់​ចំនួន ២៥០ ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​សហរ​ដ្ឋ​អាមេរិក​បាន​អនុវត្ត​ពន្ធ ១០ ភាគរយ​បន្ថែមទៀត​លើ​រាល់​ការនាំ​ចូល​របស់​ចិន​ដែលមាន​តម្លៃ​ជិត ៣០០ ពាន់​លាន​ដុល្លារ​ចាប់ពី​ខែកញ្ញា​ឆ្នាំនេះ។

លោក Andrew Haskins នាយក​ប្រតិបត្តិ​នៃ​ការស្រាវជ្រាវ​នៅ​អាស៊ី​របស់​ក្រុមហ៊ុន Colliers បានឱ្យដឹងថា ទោះបីជា​មានការ​ចាប់អារម្មណ៍​លើ​ការវិនិយោគ​ពី​ប្រទេស​សិង្ហ​បុរី និង​កូរ៉េខាងត្បូង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​សកល​ក៏ដោយ ភាព​តានតឹង​ពាណិជ្ជកម្ម​ហាក់ដូច​ជាមាន​ទំងន់​ធ្ងន់​ចំពោះ​លំហូរ​មូលធន​ទៅកាន់​តំបន់​នៅ​អាស៊ី និង​ពិភពលោក។

លោក Sam Harvey-Jones នាយក​គ្រប់គ្រង​សេវាកម្ម​នៅ​អាស៊ី​របស់​ក្រុមហ៊ុន Colliers ក៏បាន​ឱ្យដឹង​ដែរ​ថា​សម្រាប់​ទីផ្សារ​ជួល​នៅ​តំបន់​អាស៊ី​ក៏មាន​ការធ្លាក់ចុះ​នូវ​ទំនុកចិត្ត​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ប្រទេស​ចិន ទោះបីជា​មានការ​រំពឹង​ទុក​យូរអង្វែង​ក៏ដោយ។

ទីផ្សារ​ការិយាល័យ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ប៉េកាំង​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការពន្យារពេល​តម្រូវកា​រ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់ថ្មី។ ក្រុមហ៊ុន Colliers រំពឹងថា ហិរញ្ញវត្ថុ​សេវាកម្ម​ជំនាញ និង​ក្រុម​បច្ចេកវិទ្យា​នឹង​ពិចារណា​ពង្រីក​ទៅ​សិង្ហ​បុរី ដើម្បី​កាត់បន្ថយ​ហានិភ័យ ខណៈពេលដែល​អ្នកជំនួញ និង​ផលិតកម្ម​អាច​ពង្រីក​ទៅ​ឥណ្ឌា​ឬ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍៕

វិស័យ​អាកាសចរណ៍​នៅ​ទីក្រុង​ហុងកុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់ ខណៈ​ជើងហោះហើរ​រាប់រយ​ត្រូវបាន​លុបចោល

0
ជើងហោះហើរ​រាប់រយ​ជើង​ដែល​នឹង​ហោះ​ចេញពី​ហុងកុង​ត្រូវបាន​លុបចោល
ជើងហោះហើរ​រាប់រយ​ជើង​ដែល​នឹង​ហោះ​ចេញពី​ហុងកុង​ត្រូវបាន​លុបចោល

ហុងកុង៖ ជើងហោះហើរ​រាប់រយ​ជើង​ដែល​នឹង​ហោះ​ចេញពី​ហុងកុង​ត្រូវបាន​លុបចោល ហើយ​អ្នកដំណើរ​បាន​ឈប់សម្រាក​មួយថ្ងៃ បន្ទាប់ពី​អាកាសយានដ្ឋាន​មួយ​ដែលមាន​មមាញឹក​ជាងគេ​នៅលើ​ពិភពលោក​បាន​បិទ​ដោយសារ​មហា​បាតុកម្ម​នៅ​ទីក្រុង​នេះ។

ជើងហោះហើរ​រាប់រយ​ជើង​ដែល​នឹង​ហោះ​ចេញពី​ហុងកុង​ត្រូវបាន​លុបចោល
ជើងហោះហើរ​រាប់រយ​ជើង​ដែល​នឹង​ហោះ​ចេញពី​ហុងកុង​ត្រូវបាន​លុបចោល

មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ នៅ​ពីថ្ងៃ​អង្គារ​នេះ​ថា “សកម្មភាព​ប្រឆាំងនឹង​ច្បាប់​ដោយ​យក​នាម សេរីភាព” កំពុង​ធ្វើឱ្យ​ខូចខាត​ដល់​ច្បាប់ ហើយ​ថា​ការស្តារ​ទឹកដី​ឡើងវិញ​ពី​ការតវ៉ា​អាច​ចំណាយពេល​យូរ។

ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific បាន​ឲ្យ​ដឹងថា ខ្លួន​បាន​លុបចោល​ជើងហោះហើរ​ជាង ២០០ ការហោះ​ចូល និង​ចេញពី​ព្រលានយន្តហោះ​នៅ​ថ្ងៃ អង្គារ ហើយ​កាសែត South China Morning Post បានដាក់​ចំនួន​ជើងហោះហើរ​សរុប​ដែល​រំពឹងទុក​ថា​ការហោះហើរ ៣០០ ជើង​នឹង​ត្រូវបាន​លុបចោល។ ការតវ៉ា​បន្ថែមទៀត​ត្រូវបាន​គេ​រំពឹង​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​អ្នកដំណើរ​ត្រូវបាន​គេ​ជំ​រុញឱ្យ​ពិនិត្យមើល​ជើងហោះហើរ​ពួកគេ មុនពេល​ពួកគេ​ធ្វើការ​ចេញដំណើរ។

បន្ទាប់ពី​ក្រុមបាតុករ​បាន​ជន់​ប្រមូលផ្តុំ​នៅតាម​ដងផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​កាលពី​ថ្ងៃ ច័ន្ទ អាកាសយានដ្ឋាន​បាន​ផ្អាក​ការហោះហើរ ដោយសារ​ក្រុមអ្នកតវ៉ា​បាន​កាន់កាប់​សាល​ទទួល​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​នេះ​ដោយ​សន្តិវិធី​អស់​រយៈពេល ៥ ថ្ងៃ​កន្លងមក។

នាយករដ្ឋមន្ត្រី​រួមទាំង Justin Trudeau របស់​ប្រទេស​កាណាដា និង​លោក Scott Morrison របស់​ប្រទេស​អូស្ត្រាលី បាន​សម្តែង​ការព្រួយបារម្ភ​របស់​ពួកគេ​ចំពោះ​ការដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​បន្ទាប់ពី​ការតវ៉ា​នៅ​អាកាសយានដ្ឋាន​នៅ​រយៈពេល​ចុងក្រោយ​នេះ។

លោក Morrison បាន​ច្រាន​ចោលការ​ពិពណ៌នា​របស់​ចិន​ចំពោះ​ក្រុមបាតុករ​ថា​ជា​ភេរ​វករ​ដោយ​និយាយថា “នោះ​មិនមែនជា​វោហារសាស្ត្រ​ដែល​ខ្ញុំ​នឹង​ប្រើ​ដើម្បី​ពិពណ៌នា​ព្រឹត្តិការណ៍​ទាំង​នោះទេ។ លោក​បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ និង​សម្រាប់​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam ស្តាប់​ការព្រួយបារម្ភ​របស់​ក្រុមអ្នកតវ៉ា​អំពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ។

មុននេះ លោក Trudeau បាន​និយាយថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​នៅ​ហុងកុង​ដែលមាន​ចំនួន​ប្រជាជន​កាណាដា​យ៉ាងច្រើន​នៅ​ទីនោះ ហើយ​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ចិន​ដោះស្រាយ​ការតវ៉ា​នៅ​ទីនោះ​ដោយ​បច្ចេកទេស។

ជើងហោះហើរ​រាប់រយ​ជើង​ដែល​នឹង​ហោះ​ចេញពី​ហុងកុង​ត្រូវបាន​លុបចោល

លោក Trudeau ដែល​ប្រទេស​របស់លោក មាន​ជម្លោះ​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​ក្រុង​ប៉េកាំង បាន​និយាយថា “យើង​ឃើញ​ពី​ភាពចាំបាច់​នៃ​ការកាត់បន្ថយ​ភាព​តានតឹង ហើយ​យើង​ចាំបាច់​ត្រូវ​មើលឃើញ​អាជ្ញាធរ​មូលដ្ឋាន​ស្តាប់​ការព្រួយបារម្ភ​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​នាំមក​ដោយ​ពលរដ្ឋ​ចិន”៕

ប្រែ​សម្រួល​ដោយ ម៉ា​ណេ​ត

អគារ​ចំនួន២ ត្រូវបាន​អាជ្ញាធរ​ផ្អាកការសាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ

0
ខេត្ត​ព្រះសីហនុ
រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ

ដោយ វុត្ថា

ភ្នំពេញ៖ អភិបាលខេត្ត​ព្រះសីហនុ​មិន​អនុញ្ញាតឱ្យ​ម្ចាស់​សំណង់​អាគារ​ចំនួន២ ក្នុងនោះ​សំណង់​របស់លោក ស៊ូ ហ្វូ​ពីង ZHU FUBING មាន​ទីតាំង​ស្ថិត​ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ  និង​សំណង់​របស់លោក MA SHUNDI ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ បន្ទាប់​ពិនិត្យឃើញ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។

លោក គួច ចំរើន នៅក្នុង​កិច្ចប្រជុំ ស្តីពី​សំណង់​អគារ​ស្រុត និង​ប្រេះស្រាំ ទ្រេត ក្នុង​ក្រុងព្រះសីហនុ​កាលពី​ម្សិលមិញ​នេះ បានឱ្យដឹងថា តាម​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​សិក្សា វាយតម្លៃ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មិនអាច​ឱ្យ​ដំណើរការ​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​សំណង់ អគារ​ពីរ​ខាងលើ​បានទេ ព្រោះ​សំណង់​មានការ​ទ្រេត និង​សំណង់​អគារ​ស្រុត និង​ប្រេះស្រាំ។

លោក​អភិបាលខេត្ត​បាន​សំណូមពរ ឱ្យ​ម្ចាស់​អគារ​ទាំងពីរ​ខាងលើ​អនុវត្ត តាម​ការជូនដំណឹងរ​បស់​មន្ត្រី​ជំនាញ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បុគ្គលិក​បំរើកា​រងារ​នៅក្នុង​អគារ​ផងដែរ ។

លោក ស៊ូ ហ្វូ​ពីង ZHU FUBING ម្ចាស់​សំណង់​អគារ មាន​ទីតាំង ស្ថិត​ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់​ផ្នែក​អគារ ខាងឆ្វេង​អគារ​ស្រុត​ប្រវែង ១១៧mm និង​ផ្នែក​ខាងស្តាំ​ស្រុត​ប្រវែង ៩០mm និង​ប្រេះស្រាំ) ថ្មីៗនេះ​រដ្ឋបាលខេត្ត បានចេញ រុះរើ​សំណង់ ជាបន្ទាន់ ។

លោក​ស៊ូ ហ្វូ​ពីង ZHU FUBING ម្ចាស់​សំណង់​យល់ព្រម​រុះរើ តាម​ការណែនាំ​របស់រ​ដ្ឋ​បាល​ខេត្ត ក៏ប៉ុន្តែ​ស្នើសុំ​រដ្ឋបាលខេត្ត​ជួយ សិក្សា​បច្ចេកទេស និង​លិខិតអនុញ្ញាត​សាងសង់​វិញ និង​សុំ​ពន្យា ពេល​កិច្ចសន្យា តម្លៃ​នៃ​ការជួល​ដី ។ ដោយឡែក​សំណង់​លោក MA SHUNDI ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ សំណង់​មានការ​ទ្រេត​អគារ រដ្ឋបាលខេត្ត​បាន ចេញ​លិខិត ជម្លៀស​មនុស្ស​ចេញ និង​រុះរើ​សំណង់​ជាបន្ទាន់ ។ ព្រោះ​សំណង់​នេះ​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ដែនដី ពិនិត្យឃើញថា សំណង់​មាន​ហានិភ័យ​ទ្រេត​ជាខ្លាំង ត្រូវ​រុះ​ចេញ ។

ម្ចាស់​សំណង់​អគារ​ទាំងពីរ​ខាងលើ​បាន​ឯកភាព​តាម​ការស្នើសុំ​រុះរើ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ហើយ​ម្ចាស់​ដី​ទាំងពីរ ក៏បាន​ឯកភាព បន្ថែម​កិច្ចសន្យា មិន​គិតថ្លៃ​ឈ្នួល​រយៈពេល​រុះរើ សាងសង់​ឡើងវិញ តាម​ការស្នើសុំ​របស់​ម្ចាស់​សំណង់ ក៏ប៉ុន្តែ​ស្នើ​សុំអោយ​រដ្ឋបាលខេត្ត ជួយ​សម្របសម្រួល ជាមួយ​ម្ចាស់​ដី តម្លៃ​ជួល​ក្នុងការ​រុះរើ និង​សុំ​ជួយ​សម្រួល​ច្បាប់​សាងសង់៕

កម្ពុជា សហការ​ជាមួយ​ជប៉ុន ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែមទៀត

0
កម្ពុជា សហការ​ជាមួយ​ជប៉ុន

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជាការ​ឆ្លើយតប និង​មាន​វិធានការ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ ខណៈ​ដែល​តួរ​លេខ​បានបង្ហាញ​ពី​ឱនភាព​នៃ​ចំនួន​ទេសចរ​នៅ​តំបន់​អង្គរ​ប្រមាណ ៨,២៩ភាគរយ​នៅ​ដើមឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍​បាន​ជំរុញ និង​បង្កើន​ផលិតផល​ទេច​សរណ៍​ថ្មី ដោយ​សហការ​ជាមួយ​ប្រទេស​ជប៉ុន។

ជាមួយនឹង​ការដាក់​វិធានការថ្មីៗ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​បន្ថែមទៀត ពិសេស តាមរយៈ​ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ លើ​ការបង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ទេសចរ​ចូល​និវត្ត ក៏ដូចជា​ការជួយ​ក​សា​ង​ផ្លូវ​ចំនួន​ចូលទៅ​កាន់​សហគមន៍​ទេសចរណ៍សំខាន់ៗផងដែរ។

នៅ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា​ចប់​អាណត្តិ លោក ថោង ខុន បានលើកឡើង​ពី​ការរីកចម្រើន​មួយចំនួន​លើ​វិស័យ​ទេសចរណ៍ ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏ដូចជា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ផងដែរ។  ក្នុងនោះ កាលពី​ឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោង​វិនិយោគ​របស់​ជប៉ុន គឺមាន ០២គំរោង វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដែលមាន​ទុនវិនិយោគ​ដល់​ជាង ៨០០លាន​ដុល្លារ​អាមេរិក។

កាលពី​ឆ្នាំ២០១៨ ទេសចរណ៍​ជប៉ុន​មកកាន់​កម្ពុ​ជាមាន​ចំនួន​ជាង ២១ម៉ឺន​នាក់ ក្នុង​កំណើន​ជាង ៣.៥% ហើយ​ក្នុង​រយៈ​ពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​ជប៉ុន​ជាង ១០ម៉ឺន​នាក់ ក្នុង​កំណើន ៣% ។ ព្រមជាមួយ​នោះ​កាល​ឆ្នាំ២០១៨ កន្លងមក ក៏មាន​ទេសចរ​កម្ពុ​ជាជាង ២២.០០០នាក់ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ផងដែរ។ ប​ច្ច​ប្បន្ន​នៅ​ភ្នំពេញ មាន​សណ្ឋាគារ​ដែល​វិនិយោគ​ដោយ​ជប៉ុន​ចំនួន ០៩ ដែលមាន​សរុប​ជិត ១.០០០បន្ទប់ មាន​ភោជនីយដ្ឋាន​ចំនួន ៥៦ ដែលមាន​ជាង ៣.៣០០ កៅអីផងដែរ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​រំលឹក​ពី​ការជួយជ្រោមជ្រែង​ពី​សំណាក់​មិត្ត ជប៉ុន ក្នុង​កិច្ចការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​អង្គរ ក្នុងនាម​ជា​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ ICC-Angkor ជាមួយ​បារាំង និង​ប​ច្ចប្ប​ន្ន​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​ផងដែរ ដែល​ក្រសួងទេសចរណ៍​បាននិងកំពុង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ អប្សរា អាជ្ញាធរ​សំបូរ​ព្រៃ​គុក ក្រសួង​វប្បធម៌ និង ICC អង្គរ ដើម្បី​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ន័​តំបន់​បិ​តិក​ភណ្ឌ​ទាំងពីរ​នេះ។

ចំពោះ​សំណើ​ទាំងនេះ ត្រូវបាន​លោក ORINOUCHI បាន​ទទួលយក និង​សន្យា​ពាំ​នាំទៅ​ជម្រាប​ប្រាប់​រដ្ឋាភិបាល​របស់​លោក​បន្ត។ លោក​បានបញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ក្នុង​ភាពជា​មិត្ត​ជិតស្និទ្ធ​ដ៏​យូរអង្វែង រួម​ជាមួយនឹង​ការសន្យា​ផ្តល់​ជា​ជំនួយផ្សេងៗដើម្បី​ចូលរួម​ជួយ​ជំរុញ​កិច្ច​អភិវឌ្ឍ​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើ៕

ប្រើប្រាស់​ប្រាក់ដុល្លារមាន​ភាពទូលំទូលាយ​នៅ​កម្ពុជា ដោយកត្តា៤យ៉ាង

0
ប្រើប្រាស់​ប្រាក់ដុល្លារមាន​ភាពទូលំទូលាយ​នៅ​កម្ពុជា
ប្រើប្រាស់​ប្រាក់ដុល្លារមាន​ភាពទូលំទូលាយ​នៅ​កម្ពុជា

ដោយ ​វុត្ថា,ប្រើប្រាស់​ប្រាក់ដុល្លារមាន​ភាពទូលំទូលាយ​នៅ​កម្ពុជា

ភ្នំពេញៈ ប្រើប្រាស់​ប្រាក់ដុល្លារមាន​ភាពទូលំទូលាយ​នៅ​កម្ពុជា បណ្តាលមកពី​កត្តា ៤យ៉ាង​ដូចជា កត្តា​ប្រវត្តិសាស្ត្រ កត្តានយោបាយ កត្តាសេដ្ឋកិច្ច និង​កត្តា​សង្គម។

ប្រាក់ដុល្លារ

បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​សាជាថ្មី​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បោះផ្សាយ​ប្រាក់រៀល​ជាតិ​ឡើងវិញ​នៅ​ថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨០ ប៉ុន្តែ​ភាពជឿជាក់ និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រាក់រៀល នៅមានកម្រិត និង​ផុយស្រួយ​នៅឡើយ ក្រោយពី​សង្គ្រាម​ទើបត្រូវ​បានបញ្ចប់ភ្លាម។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNTAC) បានមក​កាន់​ប្រទេស​កម្ពុជា ដើម្បី​រៀបចំ​ការបោះឆ្នោតជាតិ​ជា​លើកទីមួយ ។ ក្នុងអំឡុង​ពេលនោះ​ប្រាក់​ដុល្លារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​យកមកប្រើ​ប្រាស់ សម្រាប់​ការទូទាត់​ក្នុង​សេដ្ឋកិច្ចកម្ពុជា។

ប្រជាជន​កម្ពុជា បានចាប់ផ្តើម​ស្គា​ល់ពី​តម្លៃ​របស់​ប្រាក់​ដុល្លារ ហើយ​បាន​ប្រើប្រាស់​កាន់តែច្រើនឡើងៗ ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ជំនួញ ។ ដោយ​ការរក្សាបាន​នូវ​ស្ថិរភាព និង​ការបើកចំហ​នៃ​សេដ្ឋកិច្ច សកម្មភាព​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​បរទេស​បាន​កើន​ឡើងជា​បន្តបន្ទាប់ និង​បាន​ជំរុញ​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច។

ជា​លទ្ធផល ប្រាក់​ដុល្លារ​ទទួលបាន​ការពេញនិយម​កាន់តែច្រើន និង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​ស្ទើរ​គ្រប់​សកម្មភាព​ជំនួញ ជាពិសេស​ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​ធំ និង​នៅតាម​ទីប្រជុំជន។ ទោះជា​យ៉ាងណាក៏ដោយ​ផ្អែក​តាម​ការ​ស្ទាបស្ទង់​មតិ​មួយចំនួន​បាន​បង្ហាញថា ប្រាក់រៀល​ជាតិ​ត្រូវបាន​ប្រើប្រាស់​យ៉ាងសកម្ម​នៅតាម​ទីជនបទ និង​ក្នុង​ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​តូច សម្រាប់​ជា​មធ្យោបាយ​ទូទាត់ សន្សំ និង​ផ្តល់​ឥណទាន។

ប្រាក់ដុល្លារ

តម្រូវការ​ប្រាក់រៀល​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ និង​កំពុង​បន្ត​កើនឡើង​បន្ថែមទៀត ដោយសារ​ទទួលបាន​ទំនុកចិត្ត​ពី​សាធារណៈជន​កាន់តែច្រើន៕

ការព្យាករណ៍៖ អាស៊ាន​អាច​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ធំ​លំដាប់​ទី៤ នៅលើ​ពិភពលោក​នៅ​ឆ្នាំ២០៥០

0
ប៉ូលសេដ្ឋកិច្ច

ប្រែ​សម្រួល​ដោយ ប៊ី

សឹង្ហ​បូរីៈ អាស៊ាន​អាច​នឹង​ក្លាយជាប៉ូលសេដ្ឋកិច្ចធំ​លំដាប់​ទី៤ នៅលើ​ពិភពលោក​យ៉ាង​ងាយស្រួល ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ដែល​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​អាច​ឈានដល់ ១០ទ្រី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០៥០ ។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សឹង្ហ​បូរី (EDB)

ប៉ូលសេដ្ឋកិច្ច

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ EDB ជាទី​ភ្នាក់ងារ​រដ្ឋាភិបាល​ស្ថិតក្រោម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បុរី បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​តួនាទី​របស់​ប្រទេស​នេះ ជា​ច្រក​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​អាស៊ីអាគ្នេយ៍។

តាមរយៈ​គំនិត​ផ្តួចផ្តើម Smart Nation initiative របស់​រដ្ឋាភិបាល​សឹង្ហ​បូរី EDB ធានាថា អ្នក​ច្នៃប្រឌិត និង​សហគ្រិន ត្រូវ​បានផ្តល់​សិទ្ធិអំណាច ក្នុងការ​លើកឡើង​នឹង​តម្រូវការ ដែល​មិនមាន​ការឆ្លើយតប​នៅក្នុង​តំបន់​អាស៊ី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ។

លោក​ Beh Swan Gin ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សឹង្ហ​បូរី (EDB) មានប្រសាសន៍ថា “សារៈសំខាន់​នៃ​តំបន់​អាស៊ី ក្នុងនាម​ជាទី​ផ្សារ​មួយ​នឹង​បន្ត​ក្លាយជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​សម្រាប់​ប្រទេស​សឹង្ហ​បូរី។ លោក​បន្តថា“យើង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាបណ្តើរៗជាមួយ​ទីផ្សារ​ជិតខាង ខណៈ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​ជីវភាព និង​បន្ត​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​ការច្នៃប្រឌិត។

ក្រៅពី​ទីផ្សារ​ប្រទេស​សឹង្ហ​បូរី​ជា​គោលដៅ​វិនិយោគ​ឈានមុខ​គេ ដែលមាន​ភាព​រីកចម្រើន​ខ្លាំង EDB ក៏​ជួយ​ក្រុមហ៊ុន​នានា ឱ្យ​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស។

EDB ធ្វើការ​ជាមួយ​សាជីវកម្មធំៗ ស្រប​ពេលដែល​ពួកគេ​ផ្លាស់ប្តូរ និង​បង្កើត​អាជីវកម្ម​ផលិតផល និង​សេវាកម្មថ្មីៗដោយ​សង្កត់ធ្ងន់ ទៅលើ​ទំនាក់ទំនង​ឌីជីថល និង​វប្បធម៌​របស់​ប្រទេស។

លោក Beh មានប្រសាសន៍ថា “យើង​ផ្តោតលើ​ការកែលម្អ​តម្លៃ ការរស់នៅ​របស់​ប្រជាជន​របស់​ទីក្រុង។ ប្រជាជន​សឹង្ហ​បូរី​មាន​មោទនភាព ចំពោះ​ទីក្រុង​របស់​ពួកគេ ពីព្រោះ​វា​បើកចំហ មាន​សុវត្ថិភាព និង​មានការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​គ្នា។

ការរៀបចំ​សម្រាប់​កំណើនសេដ្ឋកិច្ច​ដ៏​ធំ​របស់​អាស៊ាន EDB កំពុង​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ធុរកិច្ច​ហុងកុង។

លោក Beh និយាយថា “ការសហការ​ជាមួយ​ហុងកុង នឹង​ជួយ​យើង​ពង្រឹង​តួនាទី​របស់​យើង ក្នុងនាម​ជា​មជ្ឈមណ្ឌល​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ និង​ចិន”៕

អាជ្ញាធរខេត្តស្ទឹងត្រែង​ស្នើ​ប្រទេស​ឥណ្ឌូនេស៊ី​វិនិយោគ​វិស័យ​ទេសចរណ៍ក្នុង​មូលដ្ឋាន​របស់ខ្លួន

0
អាជ្ញាធរខេត្ត​ស្ទឹងត្រែង

ដោយៈ រ៉ា​ណេ​ត

ស្ទឹងត្រែងៈ អាជ្ញាធរខេត្តស្ទឹងត្រែង បានស្នើ​ឲ្យ​ឥណ្ឌូនេស៊ី​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយសារ​ស្ទឹងត្រែង​ជា​ខេត្ត​មួយ ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ប្រចាំ​តំបន់​ភូមិភាគ​ឦសាន ជាពិសេស​លើ​វិស័យ​អេកូរ​ទេសចរណ៍​តែម្ដង ។

អាជ្ញាធរខេត្តស្ទឹងត្រែង

ក្នុងជំនួប​ជាមួយ​លោក​ឯកអគ្គ​រដ្ឋ​ប្រទេស​ទូត​ឥណ្ឌូនេស៊ី​លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង (SUDIRMAN HASENG) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០១៩កន្លងមក អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បានស្នើ​សុំ​ភាគី​ឥណ្ឌូនេស៊ី ឱ្យជួយ​ជំរុញ​ការ​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​ក្នុង​ខេត្តស្ទឹងត្រែង លើ​វិស័យ​នានា​ឱ្យបាន​ច្រើន ជាពិសេស​វិស័យ​ទេសចរណ៍ ដើម្បី​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ។

នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ការងារ​ជាមួយ ការងារ​វិនិយោគ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ព​ន្លឿ​ន​ដល់​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុង​ខេត្ត​និមួយៗឱ្យមាន​ភាព​រីកចំរើន។

លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ក្នុងនាម​ជា​អាជ្ញាធរ​ក្នុង​តំបន់ សុំឱ្យ​ស្នើ​ដល់​លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង ជួយ​ស្វែងរក​ក្រុមហ៊ុន​ជា​ដៃគូ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​មួយចំនួន ដែលមាន​សក្ដានុពល​ប្រចាំខេត្ត ដូចជា​វិស័យ​កសិកម្ម និង​ទេសចរណ៍​ជាដើម។

ជាមួយគ្នានេះ​លោក​បាន​ចាត់ទុកថា ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ពិតជា​មាន​សារៈសំខាន់​ណាស់ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត ដោយបាន​រម្លឹក​ឡើ​វ​វិញ​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំងពីរ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម និង​វប្ប​ធ៌​ម កាលពីពេល​កន្លងទៅ។

ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក ស៊ូ​ឌីរ​ម៉ាន់ ហា​សែង បាន​លើកឡើងថា លោក​នឹង​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា ដោយ​អញ្ជើញ​ថ្នាក់ដឹកនាំ និង​ក្រុម​អ្នកវិនិយោគ​ពី​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​បាន​បញ្ជាក់ថា តាមរយៈ​កម្មវិធី​មួយ​នេះ គឺជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ឥណ្ឌូនេស៊ី​មក​ដាក់ទុន​វិនិយោគ​នៅ​ខេត្តស្ទឹងត្រែង​លើ​វិស័យ​ណាមួយ ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​ការងារ​អភិវឌ្ឍន៍ និង​វិនិយោគ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​ផងដែរ៕

ចំណេះដឹង! តើ​អ្វី​ជា​ច្បាប់​ការងារ?

0
ច្បាប់ការងារ

ដោយនៅ វ​ឌ្ឈ​នា

ភ្នំពេញ: ច្បាប់​ការងារ គឺជា​ច្បាប់​សម្រាប់​គ្រប់គ្រង​រាល់​ទំនាក់ទំនង ដែល​កើតចេញពី​កិច្ចសន្យាការងារ​រវាង​និយោជក ( ថៅកែ ) និង​និ​យោ​ជិ​ក ( កម្មករ ) ដើម្បី​យកមកអនុវត្ត​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​កិច្ចសន្យា​នោះ​ឡើង​នោះ​ទីណា​ក៏ដោយ ភាគី​សងខាង​មាន​សញ្ជាតិ​ជា​អ្វី​ក៏ដោយ ហើយ​ទោះបីជា​ស្នាក់​នៅទីណា​ក៏ដោយ។

ច្បាប់ការងារ Property Area

+ ច្បាប់​នេះ​ត្រូវបាន​អនុវត្តន៍​ចំពោះ ៖

  • សហគ្រាស ឬ គ្រឹះស្ថាន​ឧស្សាហកម្ម​រ៉ែ
  • កសិកម្ម
  • ពាណិជ្ជកម្ម
  • សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​គោក ឬ​ផ្លូវទឹក
  • ទោះបី​ប្រយោជន៍​សាធារណៈ ពាក់កណ្ដាល​សាធារណៈ​ឬ​ឯកជន
  • ក្រៅ​សាសនា ឬ​ក្នុង​សាសនា
  • ទោះបី​លក្ខណៈ​ជាការ​បង្រៀន​វិជ្ជាជីវៈ ព្រមទាំង​វិជ្ជាជីវៈ​សេរី​នៃ​សមាគម ។

+ ច្បាប់​នេះ​មិន​ត្រូវបាន​អនុវត្ត​ចំពោះ

  • ចៅក្រម ខាង​តុលាការ
  • ជន​ដែល​តែងតាំង​ឲ្យ​ធ្វើការ​ជា​អចិ​ន្រៃ្ដ​យ៍​ក្នុង​ក្របខ័ណ្ឌ​សាធារណៈ
  • បុគ្គលិក នគរបាល កង​ទ​ព័ និង​តម្រូវ​ដែល​គ្រប់គ្រង​ដោយ​លក្ខន្ដិកៈ​ដោយឡែក
  • បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ ដែល​គ្រប់​គ្រង់​ដោយ​ច្បាប់​ពិសេស​ផ្សេងទៀត ប៉ុន្ដែ​កម្មករ​និយោជក​ទាំងនេះ មាន​សិទ្ធិ​អនុ​វត្តបទ​ប្បប​ញ្ញត្តិ​ស្ដីពី សេរីភាព​សហ​ជិព​នៃ​ច្បាប់​ការងារ។
  • អ្នកបម្រើ​ក្នង​ផ្ទះ លើកលែងតែ​ច្បាប់​នេះ​បាន​ចែក​ច្បាស់លាស់ ។ អ្នកបម្រើ​ទាំងនេះ​មាន​សិទ្ធិ​អនុវត្តន៍​បទ​ប្ប​ញ្ញ​ស្ដីពី សេរីភាព​សហជីព​នៃ​ច្បាប់​ការងារ។
  • ភ្នាក់ងារ ក្រុម​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​បណ្ដោះអាសន្ន៕

តម្លៃ​មាស​បន្ត​ហក់​ឡើង​ខ្ពស់​ស្របពេល​មានការ​ភ័យខ្លាច​ពី​វិបត្តិសេដ្ឋកិច្ចពិភពលោក

0
តម្លៃមាស
តម្លៃមាសបន្តហក់ឡើងខ្ពស់ស្របពេលមានការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចពិភពលោក

ដោយ Donald Lee

ភ្នំពេញៈ ​តម្លៃមាសកំពុងតែ​ឡើង​ខ្ពស់ ខណៈ​ការភ័យខ្លាច​វិបត្តិសេដ្ឋកិច្ចពិភពលោក និង​សង្គ្រាម​ពាណិជ្ជកម្មរ​វា​ងះ​អាមេរិក និង​ចិន​កំពុង​បណ្តាលឱ្យ​ធនាគារ និង​វិនិយោគិន​ងាក​ទៅរក​ការវិនិយោគ​លើ​មាស។

តម្លៃ​មាស​អន្ដរជាតិ​បាន​ឡើង​ចុះ​ប្រហែល ១,៥០០ដុល្លារ​ក្នុង​មួយ​អោន (ឬ​ប្រហែល ៣១ក្រាម) កាលពី​ថ្ងៃ​ចន្ទ ដែលជា​ការវិវឌ្ឍ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ខណៈ​អ្នកវិភាគ​ជឿជាក់ថា តម្លៃ​មាស​នឹងមិន​ឡើងដល់​កំរិត​ខ្ពស់​បែបនេះ​នោះទេ រហូតដល់​ដំណាច់​ឆ្នាំនេះ។

តម្លៃ​មាស​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​នៅ​ឆ្នាំនេះ ដែល​មិន​ត្រូវបាន​គេ​មើលឃើញ​ចាប់តាំងពី​ឆ្នាំ២០១៣ ស្របពេល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បាននិងកំពុង​កើតឡើង។

ធនាគារកណ្តាល​នៅ​ជុំវិញ​ពិភពលោក ក៏បាន​ទទួល​ការយល់ព្រម​លើ​ការទិញ​មាស ក្នុង​អត្រា​មួយ​ដែល​មិនត្រូវ​បាន​គេ​មើលឃើញ នៅក្នុង​រយៈពេល​ច្រើន​ទសវត្ស​មកនេះ។

យោងតាម​ក្រុមប្រឹក្សា​មាស​ពិភពលោក ទុនបំរុង​មាស​របស់​ធនាគារកណ្តាល​នៅ​ជុំវិញ​ពិភពលោក កាលពី​ឆ្នាំមុន​បាន​កើនឡើង​ចំនួន៦៥១.៥តោន ដែលជា​កំណើន​ប្រចាំឆ្នាំ៧៤ភាគរយ។

មាស​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​វិនិយោគ​ដែលមាន​សុវត្ថិភាព ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

លោហៈធាតុ​មានតម្លៃ​នេះ (មាស) រក្សា​តម្លៃ​របស់​វា​បាន បើ​ប្រៀបធៀប​ទៅនឹង​រូបិយប័ណ្ណ​ជាតិ ដែល​មិនមាន​ការគាំទ្រ​នៅ​ជុំវិញ​ពិភពលោក។

តម្លៃមាស
តម្លៃមាសបន្តហក់ឡើងខ្ពស់ស្របពេលមានការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចពិភពលោក

ធនាគារ​វិនិយោគ​អាមេរិក Goldman Sachs បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច ស្ថិតនៅក្នុង​កម្រិត​ខ្ពស់បំផុត ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី១០ឆ្នាំមុន៕

មណ្ឌលកម្សាន្តលំដាប់អន្តរជាតិ​​តម្លៃ ៥០០លានដុល្លារ​ចាប់ផ្តើម​សាងសង់

0
មជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ Property Area
មជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ

ភ្នំពេញ៖ មណ្ឌលកម្សាន្តលំដាប់អន្តរជាតិ​ ដែលជាមណ្ឌល​​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ វិនិយោគក្នុងតម្លៃ ៥០០លាន​ដុល្លារ​អាមេរិក នៅ​ខេត្តកំពង់ស្ពឺ​បានចាប់ផ្តើម​ដំណើរការ​សាងសង់ ដំណាក់កាល​ដំបូង​ហើយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​វ៉ី សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ។

មជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ
មជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ

លោក​អភិបាលខេត្ត​បាន​បង្ហើប​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ​ថា បច្ចុប្បន្ន​គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស​ផ្សេងគ្នា​ចំនួន៣ រួមមាន ហុងកុង ស្វី​ស និង​សិង្ហ​បុរី បានចាប់ផ្តើម​មាន​សក​ម្ម​ភាពជាបណ្ដើរៗហើយ។

លោក​បន្តថា “គម្រោង​នេះ​ស្ថិតនៅ​ម្តុំ​គីឡូម៉ែត្រ​លេខ៥៦- ៥៧- ៥៨ ដែល​ធ្វើដំណើរ​ពី​ជ្រោះ​ពេជ្រនិល គឺ​ស្ថិតនៅ​ខាងឆ្វេង​ដៃ មាន​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នៅ​ទីនោះ។ លោក​បន្តទៀតថា “បឹង​មួយ​នេះ​មាន​ភាព​អំណោយផល​ដល់​គម្រោង ដោយសារ​នៅក្នុង​គម្រោង​សាងសង់​តម្រូវ​មាន​អាងទឹក​ដំ​ធំ​មួយ ដូច​បានឃើញ​នៅក្នុង​រូបភាព​ស្រាប់។

លោក​វ៉ី សំណាង​បាន​បន្តទៀតថា បឹង​នេះ​នឹងត្រូវ​ស្តារ​ទឹក​ចេញ ហើយ​ជីក​បន្ថែម ដើម្បី​ពង្រីក​ឱ្យ​កាន់តែ​ធំ និង​មាន​ជម្រៅ​ជ្រៅ​ឱ្យស្រប​ទៅតាម​គម្រោង។ ដោយឡែក​ចំពោះ​ក្រុម​អ្នកជំនាញ​ផ្នែក​រៀបចំ និង​កំណត់​ព្រំប្រទល់​សាងសង់ ក៏​កំពុងតែ​ដំណើរការ​រៀបចំ​ដី ដោយ​ការប្រមូលទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​តំបន់​គម្រោង។

លោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺលោក​បាន​បញ្ជាក់ទៀតថា “បន្ទាប់ពី​ការរៀបចំ​ដី​បាន​ចប់សព្វគ្រប់ ហើយ​ចុះបញ្ជី​ដីធ្លី​ជា​ប្លង់​មេ​តែមួយ​រួចរាល់ នឹងដាក់​សំណើរ​ទៅ​ CDC ដើម្បី​សុំ​ចុះ និង​អ​ជ្ញា​ប័ណ្ណ​ដំណើរការ​សាងសង់ ខណៈដែល​ការត្រួតពិនិត្យ​គម្រោង ត្រូវបាន​ឆ្លងកាត់​មន្ត្រី​ជំនាញ​ CDC ម្ដង​រួចហើយ។

គម្រោង​មេ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ប្រមាណ៥០០លាន​ដុល្លារ ប៉ុន្តែ​នៅក្នុង​តំណាក់កាល​ដំបូង​ក្រុមហ៊ុន​ទាំងនេះ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ នៅលើ​ផ្ទៃដី​ទំហំ​ជាង១០០ហិកតា ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយ៥ឆ្នាំ ដើម្បី​ដំណើរការ​ឱ្យទាន់​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។

មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​លើកដំបូង​ប្រចាំ​កម្ពុ​ជាមួយនេះ ត្រូវបានធ្វើ​ការបែងចែក​ចេញ​ជាច្រើន​ផ្នែក ដូចជា តំបន់​ក្មេង​លេង​ទឹក តំបន់ស​ម្រា់ម​នុស្ស​ពេញវ័យ​កម្សាន្ត​ជាមួយ​ឧបករណ៍ទំនើបៗ តំបន់​សម្រាប់​មនុស្ស​ចា​ស់​លំហែរ​កាយ តាម​លក្ខណៈ​ធម្មជាតិ និង​តំបន់​ជិះ​កង​ហាត់ប្រាណ ដែលមាន​ទំហំ​រហូតដល់៤គីឡូម៉ែត្រ រួមជាមួយ​ការធ្វើជា​កសិដ្ឋាន​បន្លែ​ចម្រុះ និង​ស្រូវ​សម្រាប់​បង្ហាញជូន​ដល់​បណ្តា​ភ្ញៀវទេសចរ​អន្តរជាតិ។ ក្រៅពីនេះ នៅមាន​កា​សាងសង់​ជា​ផ្ទះសំណាក់​លំហែរ​កាយ កម្រិត​ផ្កាយ៥សម្រាប់​ទទួល​ស្វាគមន៍​បណ្តា​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​មកពី​គ្រប់​ប្រទេស​នៅលើ​ពិភពលោក។

លោកជំទាវ​ឧកញ៉ា​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា វា​ជាស​ញ្ញា​ល្អ​មែនទែន​សំរាប់​ខេត្តកំពង់ស្ពឺ និង​ប្រទេសជាតិ​ទាំងមូល ព្រោះ​គម្រោង​វិនិយោគ​ដែលមាន​ទុន​ធំ​បែបនេះ ពិបាក​រក​ណាស់។ លោកស្រី​បន្តថា គំរោង​វិនិយោគ វិស័យ​ទេសចរណ៍​ចូលទៅ​កាន់​ខេត្តកំពង់ស្ពឺ ក៏​ជា​ខេត្ត​សម្បូរ​ធនធានធម្មជាតិ ដែលមាន​សក្តានុពល​សំរាប់​វិស័យ​ទេសចរណ៍​ផងដែរ។

លោកជំទាវ​បន្តថា “យើង​ត្រូវការ​អ្នកវិនិយោគ​បែបនេះ ព្រោះ​គំរោង​ធំ​បែបនេះ​អ្នកវិនិយោគ​នឹង​ខិតខំ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា ដើម្បី​ចូលទៅ​ទស្សនា​គំរោង​របស់​ពួកគេ​ផងដែរ”៕

ដោយៈ រ៉ា​ណេ​ត