អ្នកនាំពាក្យ​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៅក្នុង​ការ​ចាក់កៅស៊ូ​ពង្រីក​ផ្លូវជាតិ​លេខ៤​ បន្ថែម​

0
National Road 4

ដោយ​ វុត្ថា

​ភ្នំពេញ​៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ផ្លូវជាតិ​លេខ៤​ នឹង​ត្រូវ​ចាប់ផ្តើម​ពង្រីក​ឱ្យ​បាន​ទទឹង​ផ្លូវ​ ១១ម៉ែត្រ​ នៅ​ចុងឆ្នាំ​នេះ​បន្ថែម​ទៀត​ ខណៈ​ផ្លូវ​មួយ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​បាន​និង​កំពុង​មមាញឹក​ចរ​ចរណ៍​ឆ្លងកាត់​ច្រើន​។

លោក​ វ៉ា​ ស៊ិ​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធ​រណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ៣០​ ខែកក្កដា​ឆ្នាំ​ ២០១៩​ នេះ​ថា​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នេះ​ ទទួល​បាន​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) និង​ថវិកា​របស់​រដ្ឋាភិបាល​ប្រមាណ​ ១១០លាន​ដុល្លារ​ក្នុង​ពង្រីក​ទទឹង​ផ្លូវ​ឱ្យ​បាន​ ១១ម៉ែត្រ​ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​។

លោក​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​ ផ្លូវជាតិ​លេខ​ ៤នេះ​ មាន​ទទឹង​ប្រមាណ​ ១១ម៉ែត្រ​រួចហើយ​ តែ​យើង​គ្រាន់តែ​ចាក់កៅស៊ូ​ឱ្យ​បាន​ពេញ​នៅអម​សង​ខាង​ផ្លូ​ងដោយ​ចាក់កៅស៊ូ​ប្រភេទ​ AC​” ។

ផ្លូវជាតិ​លេខ​ ៤ នេះ​គឺជា​ផ្លូវ​សេដ្ឋកិច្ច​ និង​ជា​សរសៃឈាម​ក្នុង​ការ​ដឹកជញ្ជូន​ ហើយ​ការ​កែ​លម្អ​ផ្លូវ​នេះ​ គឺ​មិន​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នោះ​ទេ​ ដោយសារតែ​ផ្លូវ​ល្បឿន​លឿន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ទៅលើ​ខ្សែ​ផ្លូវ​ថ្មី​ផ្សេង​មួយទៀត​។

គម្រោង​នេះ​ នឹង​ចាប់ផ្តើម​ធ្វើការ​កែ​លម្អ​ឡើងវិញ​ និង​ជួសជុល​តាម​កន្លែង​ដែល​មានការ​ខូចខាត​ខ្លាំង​នៅដើម​ឆ្នាំ២០១៩​ ដែល​ត្រូវ​ចំណាយពេល​រយៈពេល​ ១៨ខែ​ ហើយ​ពង្រឹង​ទៅលើ​ខឿន​ផ្លូវ​ដែល​មានស្រាប់​ក្នុង​ផ្លូវ​ចាស់​ និង​ចាក់​អ៊ុត​កៅស៊ូ​បន្ថែម​នៅ​លើ​ចិញ្ចើម​ផ្លូវ​។

ការ​កែ​លម្អ​ផ្លូវជាតិ​លេខ៤នេះ​ នឹង​មិន​មានការ​ពង្រីក​បន្ថែម​ថ្មីទៀត​ទេ​ ប៉ុន្ដែ​អាច​ពង្រីក​អ៊ុត​កៅស៊ូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រួស​ក្រ​ហម​ខ្លះ​ៗដែរ​ ជាពិសេស​ការ​កសាង​ស្ពាន​បន្ថែម​ ឬបើកមុខ​ទឹក​ឱ្យ​បាន​ធំជាង​មុន​ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​មានការ​លិចទឹក​ហូរកាត់​តាម​ដងផ្លូវ​នៅកន្លែង​មួយចំនួន​ និង​បាន​កើតឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ពេល​កន្លងមក​។

កាលពីដើម​ខែកក្កដា​ ឆ្នាំ២០១៨នេះ​ ធនាគារពិភពលោក​ និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​កម្ចី​ឥណទាន​សម្បទាន​ សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ ជំហាន​ទី២​ ជា​ហិរញ្ញប្បទាន​បន្ថែម​លើ​គម្រោង​បច្ចុប្បន្ន​ ដែល​គ្រោង​ចំណាយ​ថវិកា​ សរុប​ចំនួន​ ១១៣លាន​ដុល្លារ​។

ក្នុង​នោះ​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ចំនួន​ ១១០លាន​ដុល្លារ​ និង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​ចំនួន​ ៣លាន​ដុល្លារ​ សម្រាប់​វិនិយោគ​លើ​ការ​ស្តារ​ និង​ពង្រីក​ផ្លូវជាតិ​លេខ៤​ ពី​រាជធានី​ភ្នំពេញ​ ដល់ទី​រួម​ខេត្ត​ព្រះសីហនុ​ ក្នុង​ប្រវែង​សរុប២០៦គីឡូម៉ែត្រ​ ដោយ​ពង្រីក​តួ​ផ្លូវ​ បច្ចុប្បន្ន​ពី​ទំហំ​ ៧ម៉ែត្រ​ ឱ្យ​ដល់​ ១១ម៉ែត្រ​ និង​ចាក់​អ៊ុត​កៅស៊ូ​ប្រភេទ​ Asphalt​ Concret​ – AC​ ៕

អ្នក​វិនិយោគ​ហុងកុង​គ្រោង​សាងសង់​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយ​លើ​មហាវិថី​សម្តេច​តេជោ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​យក្ស​មួយ​មក​ពីទី​ក្រុង​ហុងកុង​ ប្រទេស​ចិន​បាន​និង​កំពុង​ត្រៀម​សាងសង់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយ​ នៅ​លើ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ (ផ្លូវ៦០ម៉ែត្រ​)។

គំរោង​នេះ​មានឈ្មោះ​ Urban​ Village​ ដែល​មាន​ចំនួន៤អាគារ​ និង​កំពស់៥១ជាន់​ ស្មើនឹង​កំពស់១៨៣​,៦ម៉ែត្រ​។ វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ប្រភេទ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធ ​(ខុន​ដូ​)។

តំបន់​ស្ថិតនៅ​ជាប់​ផ្លូវ៦០ម៉ែត្រ​ បច្ចុប្បន្ន​កំពុង​ទាក់ទាញ​ការ​វិនិយោគ​យ៉ាង​សម្បើម​ដែល​រួមមាន​បុរី​ជាច្រើន​ស្ថិតនៅ​តំបន់​នេះ​ ដូចជា​ បុរី​ប៉េង​ ហួត​ ដែល​កំពុង​សាងសង់​លំនៅ​ដ្ឋាន​ប្រណីត​ និង​ផ្សារ​ទំនើប​ និង​គ្រោង​សាង​សង់់​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កំពស់​កប់​ពពក​នា​ពេល​អនាគត​ផង​ដែរ​។ លសពី​នេះ​បុរី​ជីព​ ម៉ុង​ដែល​បាន​និង​កំពុង​សាងសង់​បុរី​ និង​ផ្សារ​ទំនើប​ គំរោង
​R&​F Property​ ដែល​មាន​អាគារ​លំនៅ​ដ្ឋាន​ចម្រុះ​ជាង២០អាគារ​ គម្រោង​វិនិយោគ​ផ្សារ​ទំនើប​ AEON​ MALL3​ និង​គំរោង​អភិ​វឌ្ឈ​ន៍​ធំៗ​ជាច្រើន​ទៀត​ ។

ទោះជាយ៉ាងណា​ក្រុមហ៊ុន​វិនិយោគ​លើ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​ និង​ផ្សារ​ទំនើប​នេះ​មិនទាន់​បញ្ជាក់ឲ្យដឹង​ពី​ចំនួន​ផ្ទះ​ និង​ទុន​វិនិយោគ​ប៉ុន្មាន​រយ​លាន​ដុល្លារ​នៅឡើយ​ទេ​។

អនុប្រធាន​សមា​គុំ​មអ្នកជំនាញ​អចលនទ្រព្យ​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ តំបន់​ស្ថិតនៅ​ជុំវិញ​ និង​តាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ នឹង​ក្លាយជា​ទីក្រុង​ថ្មី​ដ៏​ស៊ីវិល័យ​មួយ​នា​ពេល​អនាគត​ ដោយសារ​តំបន់​នេះ​ជា​តំបន់​ថ្មី​ មាន​ភាព​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​ប្លង់​គោល​អភិវឌ្ឍន៍​បាន​ងាយស្រួល​ ខណៈ​តម្លៃ​ដី​បាន​និង​កំពុង​កើនឡើង​យ៉ាង​លឿន​នៅ​តំបន់​ដែល​ធ្លាប់​ជា​បឹង​ត្រកួន​ និង​បឹង​កំប្លោក​នេះ​។

លោក​បន្ត​ថា​ “ការ​រីកចម្រើន​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ហើយ​នា​ពេល​អនាគត​តំបន់​នេះ​នឹងអាច​ជំនួស​តំបន់​បឹងកេងកង១​”។

ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិ​វឌ្ឈ​ន៍​ និង​កំនើ​នប្រ​ជា​សាស្រ្ត​ រដ្ឋបាល​ក្រុងភ្នំពេញ​ បាន​សហការ​ជាមួយ​សាលាក្រុង​ប៉ារីស​ សិក្សា​ពី​ផែនការមេ​បន្ថែម​ ដើម្បី​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តំបន់​នេះ​ឲ្យ​មាន​ភាព​បៃតង​ និង​លំហូរ​ចរាចរណ៍​មាន​ភាព​រលូន​ ខណៈ​ចំនួន​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​តំបន់​នេះ​យ៉ាង​គំហុក​៕

ក្រុង​ឡុង​ប៊ិច​ នឹង​មាន​អាគារ​ខ្ពស់​ជាងគេ​ប្រចាំ​រដ្ឋ​នេះ​ជាលើកដំបូង​នា​ពេល​ខាងមុខ​

0
West​ Gateway

ដោយ​ វុត្ថា​ស

ទីក្រុងឡុងប៊ិច​៖ គណៈ​កម្មា​ការ​ផែនការ​នៃ​ទី​ក្រុង​ឡុង​ប៊ិច​ កាលពី​សប្តាហ៍​មុន​នេះ​ បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​មួយ​សាងសង់​គម្រោង​អគារ​ West​ Gateway​ ជា​អគារ​ប្រើប្រាស់​ពហុមុខ​ងារ​ ដែល​មាន​កំពស់​ខ្ពស់​បំផុត​នៅ​ទី​ក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក​។

West​ Gateway

យោង​តាម​ការ​ចុះផ្សាយ​របស់​ Longbeachize​ បានឱ្យ​ដឹង​ថា​ គម្រោង​អគារ​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ Trammell​ Crow​ Residential​ និង​រចនា​ប្លង់​ដោយក្រុម​ហ៊ុន​ Studio​ One​ Eleven​ ​ដែល​មាន​កំពស់ ៤០ជាន់​។ វា​នឹងជា​អាគារ​ខ្ពស់​ជាង​អគារ​ Shoreline​ Gateway​ មាន​កំពស់​ត្រឹមតែ៣៥ជាន់​ ដែល​ខ្លួន​បាន​នឹង​កំពុង​សាងសង់​នៅ​តាម​បណ្តោយ​មហាវិថី​ Ocean​ Boulevard​ ​និង​ Shoreline​ Drive​។

គម្រោង​អគារ​ West​ Gateway​ មាន​ចំនួន​ផ្ទះ​សរុប៧៥៦យូនី​ត និង​មាន​ចំណតរថយន្ត​ធំ​មួយ​ដោយ​ផ្ទាល់ខ្លួន​នៅ​ខាងជើង​នៃ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោ​កន​ឡង​ប៊ិច​ (World​ Trade​ Centre​ in​ Log​ Beach​) នៅ​ជិត​ Broadway​ និង​ Magnolia​ ។

ការ​អភិវឌ្ឍ​គម្រោង​អគារ​នេះ​ នឹង​រួមបញ្ចូល​ទាំង​កន្លែង​លក់រាយ​ ដែល​មាន​ទំហំ​ ៣,០០០ហ្វី​តការ៉េ​ និង​កន្លែង​ចត​រថយន្ត​ជាង ១.៥០០កន្លែង​ ដែល​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​យានដ្ឋាន​ចំណត​ជាន់ទី៩​។

នៅក្នុង​បទ​បង្ហាញ​ទៅកាន់​គណៈកម្មការ​នេះ​ របស់​ក្រុមហ៊ុន​ Studio​ One​ Eleven​ បានឱ្យ​ដឹង​ថា​“ គម្រោង​នេះ​មិន​ត្រឹមតែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ ខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ រចនាសម្ព័ន្ធ​ចត​រថយន្ត​នា​ពេល​អនាគត​ទៅជា​ការប្រើ​ប្រាស់​ ដែល​មាន​ផលិតភាព​កាន់តែ​ច្រើន​ ដូចជា​ ការិយាល័យ​ ឬលំនៅ​ដ្ឋាន​ផង​ដែរ​”។

West​ Gateway

គម្រោង​ West​ Gateway​ គឺជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ ដែល​បាន​គ្រោងទុក​នៅ​តំបន់​ទីប្រជុំជន​នៃ​ទី​ក្រុង​ឡុង​ប៊ិច​ តែ​យ៉ាងណាក៏ដោយ​គម្រោង​អគារ​នេះ​ មិន​ត្រូវ​បាន​គេ​បង្ហាញ​ពី​ទំហំ​ថវិការ​ចំណាយ​លើ​ការសាងសង់​នោះ​ទេ​៕

វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​កម្ពុជា​ បន្ត​មាន​ភាពរឹងមាំ​នៅ​ឆ្នាំនេះ​ ខណៈ​ទ្រព្យសកម្ម​ក្នុង​វិស័យ​នេះ​កើនឡើង​ជាង​ ១៩ភាគរយ​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ​ និង​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​សេដ្ឋកិច្ច​ ស្រប​ពេល​សេដ្ឋកិច្ច​នៅតែ​បន្ត​ភាពរឹងមាំ​ ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ​ សំណង់​ និង​ទេសចរណ៍​ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម​។

ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង១៩​,២ភាគរយ​ ស្មើនឹង​នឹង១៦៦​ នៃផ.ស.ស​ ឥណទាន ១០៣ភាគរយ​ និង​ប្រាក់បញ្ញើ៩២ភាគរយ​នៃ​ផ.ស.ស​ (ផលិតផល​សរុប​ក្នុង​ស្រុក​)។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិនៃកម្ពុជា​ស្តី​ពី​ លទ្ធផល​ការងារ​ប្រចាំឆមាស​ទី១​ និង​ទិសដៅ​ការងារ​ឆមាស​ទី២​។

របាយ​ការ​ខាងលើ​បាន​បន្ថែម​ថា​ គុណភាព​សំពាធ​ឥណទាន​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ ដោយ​អនុបាត​ឥណទាន​មិន​ដំណើរការ​មានកម្រិត២​,៣ភាគរយ​ សម្រាប់​គ្រឹះស្ថាន​ធនាគារ​ និង១​,១ ភាគរយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។

ធនាគារជាតិ​បាន​ឲ្យដឹង​ថា​ ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យបាន​រឹងមាំ​ ធន​គារ​ជាតិ​នៃ​កម្ពុជា​ បាន​បន្ត​ពង្រីកា​រត្រួ​តពិនិត្យ​ផ្អែក​លើ​ហនិ​ភ័យ​ និង​ទស្សនៈ​អនាគត​ ការ​ដាក់ចេញ​នូវ​ការ​ម៉ាក្រូ​ និង​មីក្រូ​ប្រុងប្រយ័ត្ន​ កិច្ចការពារ​អតិថិជន​ និង​ការយល់​ដឹង​ផ្នែ​ហិរញ្ញវត្ថុ​របស់​សារ​ធារ​ណជន​។

លោ​កប៊ុ​ន មុ​ន្នី​ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឲ្យដឹង​ថា​ វិស័យ​វត្ថុ​មានការ​រីក​ចំរើន​ ខណៈ​កម្ពុជា​បាន​និង​កំពុង​ទទួល​បាន​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ថ្មី​ៗដែល​នឹង​ចូលរួម​បន្ថែម​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។

លោក​បាន​ឲ្យដឹង​ថា​ “វា​រឿង​ល្អ​មួយ​សម្រាប់​អ្នកវិនិយោគទុន​ ចូល​មក​នៅក្នុង​ប្រទេសជាតិ​របស់​យើង​ ធ្វើឲ្យ​មានការ​រីក​ចំរើន​ និង​មានការ​ផ្លាស់​ប្តូរ​ជាបន្តបន្ទាប់​ ហើយ​ចំពោះ​ការ​ចូល​មក​របស់​អ្នកចំណូលថ្មី​ដូចជា​មក​ពី​ តៃវ៉ាន់​ និង​កូរ៉េ​ ជា​រឿង​មួយ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​យើង​”។

លោ​កប៊ុ​ន មុនី​បាន​បន្ត​ថា​ ទោះបីជា​យើង​ឃើញ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ដែល​ជា​រឿង​មួយ​ចូល​ដល់​ក្នុង​របត់​មួយ​ជាមួយ​ការ​ផ្លាស់​ប្តូរ​ ដែល​យើង​គិតថា​ទីផ្សារ​ស្រុកខ្មែរ​យើង​មានការ​អភិវឌ្ឍន៍​មកដល់​ចំណុច​នេះ​ ហើយ​ប្រជាពលរដ្ឋ​យើង​មាន​ជម្រើស​ច្រើន​ក្នុង​ជ្រើសរើស​យក​ធនាគារ​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើការ​ខ្ចី​លុយ​ និង​ធ្វើការ​រកស៊ី​ជាមួយគ្នា​។

លោក​ថា​បន្ថែម​ថា​ “គាត់​(ប្រជាជន​)អាច​មាន​ជម្រើស​ច្រើន​ ហើយ​កត្តា​មួយ​ដែល​ល្អ​គឺថា​ បើ​ទោះបី​មាន​អ្នកប្រកួត​ប្រជែង​ច្រើន​ ប៉ុន្តែ​វា​នឹង​មានការ​ផ្លាស់​ប្តូរ​ សេដ្ឋកិច្ច​យើង​នឹង​មានការ​វិវត្តន៍​ឈានឡើង​បន្តបន្ទាប់​ទៀត​”។

ធនាគារជាតិ​បាន​អះអាង​ថា​ ទោះបីជា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ បាន​បន្ត​ថមថយ​ល្បឿន​បន្តិច​ ដោយសារ​ការ​ថយ​ចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ សេដ្ឋកិច្ច​នៅតែ​បន្ត​ភាពរឹងមាំ​ដែល​គាំទ្រ​ ដោយ​កំណើន​វិស័យ​កាត់ដេរ​ សំណង់​ និង​ទេសចរណ៍​ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម​។

ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​ អ្នកនាង​ ឆាយ​ ស៊ី​ណា​ បាន​និយាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ធនាគារ​ពិតជា​ដើរតួ​នាទី​សំខាន់ណាស់​ ក្នុង​ការជំរុញ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ព្រោះ​អ្នកទិញ​លំនៅឋាន​បច្ចុប្បន្ន ៩០​ភាគរយ​ បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នានា​ ដែល​អត្រា​ការប្រាក់​បាន​និង​កំពុង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ជាង៨ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។

អ្នកនាង​បន្ត​ថា​ “អ្នកខ្លះ​បាន​ប្រើប្រាស់​ការ​បង់​រំលស់​តាមរយៈ​ក្រុមហ៊ុន​ និង​ខ្លះទៀត​បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​”។ អ្នកនាង​បាន​ថ្លែង​ថា​ “អ្នកប្រើ​ប្រាស់​ឥណទាន​ធនាគារ​ភាគច្រើន​ ជា​ប្រជាជន​វ័យក្មេង​ ដែល​ទើប​រៀបការ​ហើយ​បែក​ពី​គ្រួសារ​មក​រស់នៅ​ជាមួយ​ប្តី​ ប្រពន្ធ​របស់​ពួកគេ​ ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ មិនសូវ​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នោះ​ទេ​ ពួកគេ​តែងតែ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ ដើម្បី​ទិញ​លំនៅឋាន​សម្រាប់​រស់នៅ​ ក៏ដូចជា​ទិញ​លំនៅឋាន​សម្រាប់​កូន​របស់​ពួកគេ​”៕

តើ​ការ​វិនិយោគ​លើ​លំនៅ​ដ្ឋាន​គួរ​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ធនាគារ​ដែរ​ឬទេ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ត្រឹម​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ សកម្មភាព​នៃ​ការ​វិនិយោគ​អចល​ទ្រព្យ​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​ មាន​សកម្មភាព​យ៉ាង​ខ្លាំង​ ជាពិសេស​ក្រោយពេល​មាន​កិច្ច​ជួយ​សម្រួល​ពី​សមាសភាព​ នៃ​បណ្តា​ធនាគារឯកជន​មួយចំនួន​ ទៅលើ​ការ​ផ្ដល់​ប្រាក់កម្ចី​ដើម្បី​ទិញ​លំនៅ​ដ្ឋាន​រហូតដល់ ៧០​-៨០ភាគរយ​។

អគ្គនាយក​ក្រុមហ៊ុន​ PREMIUM​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ ដែល​ជា​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ ផ្ទាល់​បាន​មាន ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ក្នុង​តំណា​ក់​កាល​នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​វិនិយោគ​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​ដោយ​ពឹងផ្អែក​ទុន​ពី​ធនាគារ​ ឬជា​ទុក​ផ្ទាល់ខ្លួន​ទាំងស្រុង​ក៏ដោយ​ ប្រការ​ដែល​សំខាន់​ មុន​ពេល​សម្រេចចិត្ត​វិនិយោគ​ គម្បី​មានការ​គិត​ និង​សិក្សា​ពី​ឱកាស​ ដែល​អាច​មានលទ្ធភាព​ចំណេញ​ជាមុន​សិន​។

លោក​បាន​បន្ត​ទៀត​ថា​ “មិនថា​ទោះជា​ការ​វិនិយោគ​ទៅលើ​លំនៅ​ដ្ឋាន​ ប្រភេទ​ណា​ នៅ​តំបន់​ណា​នោះ​ទេ​ សំខាន់​ត្រូវ​សិក្សា​ទៅលើ​ឱកាស​ទទួល​បាន​ចំណេញ​ ជាប្រចាំ​ត្រឡប់មកវិញ​ ហើយ​ប្រាកដ​ថា​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​សមរម្យ​”។

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​ពន្យល់​ថា​ ជាទូទៅ​អ្នក​វិនិយោគ​គេ​តែង​គិតទៅ​លើ​កម្រិត​នៃ​ឱកាស​ទទួល​ចំណូល​ត្រឡប់​មក​ (Returned​ ​on​ Investment​) មុន​ពេល​សម្រេចចិត្ត​វិនិយោគ​។ បើ​នៅក្នុង​ប្រទេស​កម្ពុជា​ ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​គឺ​ក្នុង​អត្រា​ចាប់ពី១០​-១៥​ ភាគរយ​ប្រចាំឆ្នាំ​ជា​ការ​វិនិយោគ​ល្អ​ ដោយសារតែ​គេ​គិតទៅ​លើ​កម្រិត​នៃ​អត្រា​ការប្រាក់​របស់​ធនាគារ​ ដែល​ផ្តល់​កម្ចី​សម្រាប់​លំនៅ​ដ្ឋាន​។

​មានន័យថា​ បើ​ក្នុង​មួយឆ្នាំ​ឱកាស​នៃ​ការ​ចំណេញ​ត្រឡប់មកវិញ​ ត្រឹម១០ភាគ​ឬតិច​ជាង​នេះ​គេ​មិន​វិនិយោគ​នោះ​ទេ​ ព្រោះ​អត្រា​ការប្រាក់​របស់​ធនាគារ​គឺ​ប្រហាក់​ប្រហែល​ចាប់ពី៧​,៥ ទៅ៨​ ភាគរយ​ឬលើស​ពីនេះ​ក៏មានដែរ​។

​លោក​បាន​ពន្យល់​ទៀត​ថា​ ប៉ុន្តែ​បើ​នៅ​តាម​ប្រទេស​ដទៃផ្សេង​ ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​ត្រឹមតែ៨ភាគរយ​ គឺ​គេស​ម្រេច​វិនិយោគ​ដោយ​រីករាយ​ ក្រោម​ហេតុផល​ថា​ អត្រា​ការប្រាក់​ធនាគារ​ ដែល​ផ្តល់​កម្ចី​នៅ​ប្រទេស​គេ​មានកម្រិត​ត្រឹម​ប្រមាណ៤ទៅ ៤​,៥ ភាគរយ​តែប៉ុណ្ណោះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ មិនថា​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ដោយ​ការខ្ចី​កម្ចី​ពី​ធនាគារ​ ឬដោយ​ថវិកា​ផ្ទាល់ខ្លួន​សុទ្ធ​ ដើម្បី​ទុក​លក់​យកចំណេញ​បន្ត​ឬជួល​ គឺ​សុទ្ធតែ​ជា​ជម្រើស​ល្អ​ សំខាន់​បុគ្គល​ដែល​វិនិយោគ​ត្រូវ​ចេះ​រៀបចំ​ និង​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ពាក្យ​ថា​ការ​វិនិយោគ​សុទ្ធតែ​ស្ថិត​ក្នុង​គោលបំណង​ទទួលយក​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​ចេះ​សិក្សា​ និង​ការ​ចេះ​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”។

​លោក​នួន​ រិទ្ឋី​បាន​បន្ត​ថា​ ហេតុនេះ​ការសង្កេត​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ជុំ​ និង​ក្នុង​តំបន់​ដែល​ចង់​វិនិយោគ​ វិភាគ​ទៅលើ​កត្តា​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ ដើម្បី​ជៀសវាង​ការទិញ​ផ្ទះ​ ហើយ​ទុកចោល​គ្មាន​តម្រូវការ​។លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ការទិញ​លំនៅ​ដ្ឋាន​ដោយ​កម្ចី​ពី​ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​ជម្រើស​ដ៏​ល្អ​ ដែល​អាច​ជួល​សម្រួល​ដល់​អ្នក​ដែល​មាន​ចំណូល​មធ្យម​ អាច​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​ស្នាក់នៅ​ផ្ទាល់ខ្លួន​បាន​ ដោយ​បង់​ត្រឡប់ទៅ​ធនាគារ​វិញ​ក្នុងរយៈពេល​រហូតដល់២០ឆ្នាំ​៕

បណ្ឌិ​តគីម​ ហ៊ា​ង៖ ភាព​ប្រកួតប្រជែង​កើនឡើង​ ក្រុមហ៊ុន​អចលន​ទ្រព្យ​តូច​ៗត្រូវ​ផ្តោត​លើ​ឯក​ទេ​សរៀងៗ​ខ្លួន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទី​ផ្សារ​អល​ចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​មានសន្ទុះ​រីក​ចំរើន​យ៉ាង​ខ្លាំង​ និង​បន្ត​មានការ​រីក​ចំរើន​បន្ថែម​ទៀត​ក្នុង​ ស្របតាម​កំណើន​សេដ្ឋកិច្ច​ និង​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។

ជាមួយគ្នា​នេះ​ មាន​ក្រុមហ៊ុន​តូច​ធំ​ និង​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ កើតឡើង​ច្រើន​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​ កាន់តែ​មាន​ទំហំ​ធំធេង​ក្នុង​វិស័យ​នេះ​ ដែល​អ្នកខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ និង​ផល​ចំណេញ​ ប៉ុន្តែ​មួយចំនួន​ទៀត​ ក៏​មិន​ទទួល​បាន​ជោគជ័យ​ តាមរយៈ​ការប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​ ជំនាញ​ និង​ឯកទេស​របស់​ខ្លួន​មិនបាន​ត្រឹមត្រូវ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​បណ្ឌិត​ គឹម​ ហ៊ា​ង ប្រធាន ​Keller​ Williams​ Cambodia​ និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត​ ​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ ក្រុម​ហ៊ុន​តូច​ៗ និង​អ្នករក​ស៊ី​ដែល​កំពុង​ក្នុង​វិស័យ​នេះ​ គួរតែ​ផ្តោត​លើ​ឯកទេស​របស់​ខ្លួន​ ដែល​លោក​ឱ្យ​ឧទារ​ហរ​ណ៍​ “រុញ​ទូក​បណ្តោយ​ទឹក​”  ឬជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ Master​ Franchise​ ណាមួយ​។

លោក​បណ្ឌិ​តគីម​ ហ៊ា​ងបាន​បញ្ជាក់​ថា​ “បើ​ក្រុមហ៊ុន​ណា​រកស៊ី​ក្នុង​វិស័យ​ពុះ​ដី​ឡូ​តិ៍​លក់​ គួរតែ​បន្ត​ធ្វើ​ ព្រោះ​ទីផ្សារ​បាន​នឹង​កំពុង​ដើរ​ស្រាប់​ ព្រោះថា​ក្រុមហ៊ុន​នីមួយ​ត្រូវ​មាន​ឯក​ទេ​សរៀងៗ​ខ្លួន​ ដោយ​មិន​អាច​ធ្វើ​នេះ​ផង​ ធ្វើ​នោះ​បានទេ​”។

លោក​ថា​ “បើ​ក្រុមហ៊ុន​ហ្នឹង​វាយតម្លៃ​ គួរតែ​ផ្តោត​លើ​ការវាយតម្លៃ​ ក្រុមហ៊ុន​ណា​រកស៊ី​ពុះ​ដី​ឡូ​តិ៍​លក់​ គួរតែ​បន្ត​ធ្វើ​ ក្រុមហ៊ុន​ណា​សាងសង់​បុរី​ គួរ​ធ្វើ​តែ​បុរី​ ​កុំ​អោយ​មានការ​ធ្វើខុស​ពី​ហ្នឹង​ ត្រូវតែ​ផ្តោត​ជា​សំខាន់​លើ​ឯកទេស​របស់​ខ្លួន​ នេះ​សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ”។

លោ​កគីម​ ហ៊ា​ងបា​នន្ត​ថា​ “តែ​សម្រាប់​ក្រុម​ហ៊ុន​ធំៗ​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ​ គឺជា​ពេលវេលា​មួយ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ខ្លួន​ តាមរយៈ​ការពង្រីក​សាខា​ឱ្យ​បាន​ច្រើន​ និង​ជ្រើសរើស​បុគ្គលិក​ឱ្យ​បាន​ច្រើន​ បើមិនដូច្នោះទេ​វា​និង​ត្រូវ​បាន​គេ​លេប​យក​បាត់​”។

លោក​ពន្យល់​ថា​ សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ ត្រូវតែ​បណ្តែត​ខ្លួន​ទៅតាម​ទឹក​ បើ​អាច​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ Franchise​ ណាមួយ​សម្រាប់​ជ្រក​ជា​ម្លប់​ ព្រោះ​ក្រុមហ៊ុន​តូច​មាន​បុគ្គលិក​តិច​ មិន​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំ​ ដែល​មាន​បុគ្គលិក​រាប់​រយ​នាក់​បាន​នោះ​ទេ​។ តែ​យ៉ាងណាក៏ដោយ​ ក៏​ត្រូវ​គិត​ពី​មនុស្ស​ដែល​កាន់​ក្រុមហ៊ុន​ franchise​ ដែល​មាន​សមត្ថភាព​គ្រប់គ្រង​ដែរ​ឬទេ​? នៅ​កម្ពុជា​មាន​ក្រុមហ៊ុន ​franchise ​ច្រើន​។

លោក​បញ្ជាក់​ថា​ “សូមកុំ​ជ្រើសរើស​ក្រុមហ៊ុន​ ត្រូវ​ជ្រើសរើស​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Branchise​ ​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​”។

លោក​បណ្ឌិ​តគីម​ ហ៊ា​បបាន​បន្ថែម​ថា​ ម្យ៉ាងទៀត​នេះ​ គឺជា​ឱកាស​មួយ​សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ Master​ franchise​ សម្រាប់​ជ្រក​ហើយ​ បើ​ទៅមុខ​ទៀត​ នឹង​លែង​មានឱកាស​។ ការដែល​ជ្រើសរើស​រើស​ក្រុមហ៊ុន​ Franchise​ នេះ​ ព្រោះ​គេ​មើលឃើញ​ឱកាស​វិនិយោគ​វែងឆ្ងាយ​ទៅមុខ​ទៀត​៕

អាមេរិក​ដាក់​សម្ពាធ​ឲ្យ​វៀតណាម​កែតម្រូវ​អតុល្យភាព​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ចាត់វិធានការ​សកម្ម​ដើម្បី​កែតម្រូវ​អតុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ខណៈ​អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ជាមួយ​អាមេរិក​ បាន​បំបែក​កំណត់ត្រា​ជា​ប្រវត្តិ​សស្ត្រ​។

យោង​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យដឹង​ថា​ កាលពី​ឆ្នាំមុន​អាមេរិក​បាន​នាំចូល​ទំនិញ​ពី​វៀតណាម​ចំនួន
៤៧​,៨ពាន់​លាន​ដុល្លារ​ ហើយ​អាមេរិក​នាំចេញ​ទំនិញ​ដែល​មាន​តំលៃ​ត្រឹមតែ១០.៥​ ពាន់​លាន​ដុល្លារ​ទៅ​វៀតណាម​។

អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ក្នុងរយៈពេល៥ខែ​ដំបូង​ មាន​ចំនួន២១​,៦ពាន់​លាន​ដុល្លារ​ កើនឡើង៤៣ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ Robert​ Lighthizer​ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​ការ​ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​ថា​ “រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​យ៉ាង​ច្បាស់លាស់​ជាមួយ​ប្រទេស​វៀតណាម​ ដែល​ត្រូវតែ​ចាត់វិធានការ​ ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​មិន​មាន​និរន្តរភាព​”។

លោក​បាន​បន្ថែម​ថា​ “វៀតណាម​គួរតែ​មាន​វិធានការណ៍​ រួម​ទាំង​ការពង្រីក​ការនាំចូល​ទំនិញ​ពី​អាមេរិក​ និង​តាមរយៈ​ការ​ដោះស្រាយ​ការ​រឹតត្បិត​ ការ​ចូល​ទៅកាន់​ទីផ្សារ​ទាក់ទង​នឹង​ទំនិញ​ សេវាកម្ម​ ផលិតផល​កសិកម្ម​ និង​កម្មសិទ្ធិ​បញ្ញា​”។

កាលពី​ខែមុន​ រដ្ឋាភិបាល​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ ដែកថែប​របស់​ប្រទេស​វៀតណាម​ ជាមួយនឹង​ដំឡើង​ពន្ធ​លើ​ការនាំចូល​ជាង៤០០ភាគរយ​ នៅពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​បាន​កើតឡើង​រវាង​ប្រទេស​ទាំងពីរ​។

រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា​ ប្រទេស​វៀតណាម​បាន​គេចវេស​កាតព្វកិច្ច​ដែកថែប​របស់​អាមេរិក​ ដោយ​ការនាំចូល​ដែកថែប​កូរ៉េ​ និង​តៃវ៉ាន់​ និង​កែច្នៃ​ជា​ផលិតផល​ដើម​របស់​វៀតណាម​ មុន​ពេល​នាំចេញ​ទៅ​អាមេរិក​។

កាលពី​ខែមុន​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​សហរដ្ឋអាមេរិក​ថា​ “យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម​។ វៀតណាម​ ជា​ប្រទេស​តូចជាង​ចិន​ ប៉ុន្តែ​ប្រទេស​នេះ​ស្ទើរតែ​ជា​ប្រទេស​រំលោភបំពាន​ដ៏​ខ្លាំង​ជាងគេ​។

លោក​ បាន​បន្ថែម​ថា​ “មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​ផ្លាស់​ប្តូរ​ ទៅកាន់​ប្រទេស​វៀតណាម​ ប៉ុន្តែ​ប្រទេស​វៀតណាម​បាន​ទាញ​យក​ផលប្រយោជន៍​ពី​យើង​ គឺ​អាក្រក់​ជាង​ប្រទេស​ចិន​ទៅទៀត​”។

ក្រុមហ៊ុន​ចិន​បាន​ និង​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​កម្ពុជា​វៀតណាម​ និង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ដទៃទៀត​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​៕

អនុប្រធាន​ CREA​ ដឹកនាំ​សមាជិកសមាគម​ចុះ​សិក្សា​ស្វែងយល់​ពីអ​ចលនទ្រព្យ​នៅ​ម៉ាឡេស៊ី​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កស្រី​នុ​ត រត្ថា​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ និង​សមាជិក​សមាគម​នេះ​ចុះ​ទស្សនកិច្ច​ និង​សិក្សា​ស្វែងយល់​ពី​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា​នៅ​ប្រទេស​ម៉ាឡេស៊ី​។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ចាប់ផ្តើម​កាលពី​ចុង​សប្តាហ៍​នេះ​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​ជាច្រើន​ ដែល​មានបំណង​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ស្វែងរក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ក្របខ័ណ្ឌ​សមាគម​ ដើម្បី​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​។

ថ្នាក់ដឹកនាំ​សមាគម​បាន​ទៅ​ទស្សនកិច្ច​នៅ​គំរោង​ Forest​ City ​ជា​គំរោង​វិនិយោគ​ដ៏​ធំ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដែល​មាន​ទីតាំងនៅ​ព្រំប្រទល់​រវាង​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​សឹង្ហ​បុរី​។

លោ​កស្រី​នុ​ត រត្ថា​អនុប្រធាន ​CREA​ បាន​មានប្រសាសន៍​ថា​ ការ​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការ​វិនិយោគ​អចលនទ្រព្យ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ មាន​សារៈសំខាន់​ដើម្បី​យើង​អាច​ដឹក​ពី​ស្ថានភាព​ប្រទេស​ក្នុង​តំបន់​ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​ និង​ម៉ាឡេស៊ី​កំពុង​រស់​នៅ​លក្នុង​សហគមន៍​អាស៊ាន​តែមួយ​។

លោកស្រី​បន្ត​ថា​ “ជាមួយគ្នា​នេះ​យើង​ក៏អាច​សិក្សា​ និង​ដកស្រង់​បទ​ពិសោធ​ន៍​ល្អ​ៗពី​ការ​អភិវឌ្ឍ​នានា​របស់​ម៉ាឡេស៊ី​ ដើម្បី​យក​មក​រួមចំណែក​ជួយ​អភិ​វឌ្ឈ​ន៍​ប្រទេសជាតិ​យើង​បាន​ផង​ដែរ​”៕

កុមារី​ជនជាតិ​កូរ៉េ​អាយុ៦​ ឆ្នាំ​សោះ​មាន​លុយ​ ៦,៤លាន​ផោន​ទិញ​អា​ផា​តម៉ិននៅ​ទីក្រុង​សេអ៊ូល​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ នេះ​គឺជា​រឿង​គួរ​ឱ្យ​ភ្ជា​ក់​ផ្អើល​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​កុមារី​ជនជាតិ​កូរ៉េ​ម្នាក់​អាយុ​ត្រឹមតែ៦ឆ្នាំ​ប៉ុណ្ណោះ​ បាន​ចំណាយ​លុយ​ប្រមាណ៦​,៤លាន​ផោន​ ដែល​ស្មើនឹង ៩​,៤លា​នវ៉ុន​(លុយ​កូរ៉េ​) ទិញ​អា​ផា​តម៉ិនកំ​ពស់ ៥ជាន់​ នៅក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ ដើម្បី​នាំ​ឱពុក​ម្តាយ​របស់​នាង​ទៅ​រស់នៅ​។

យោង​តាម​ព័ត៌មាន​អន្តរជាតិ​ Daily​ Mail​ ដ៏​ល្បីល្បាញ​ បាន​ចុះផ្សាយ​កាល​ពី​ថ្មី​ៗនេះ​ថា​ យុវតី​ម្នាក់​នេះ​ឈ្មោះ​ Boram​ ជា​អ្នកលេង ​Youtube​ ដ៏​ល្បីល្បាញ​ កើត​នៅក្នុង​តំបន់​ Gangnam ​របស់​ប្រទេស​កូរ៉េ​ កាលពី​ថ្ងៃទី៣​ ខែមេសា​កន្លងមក​នេះ​ បាន​ទិញ​អា​ផា​ម៉ិ​នកំ​ពស់៥ជាន់​ដើម្បី​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​។

តាម​សេចក្តី​រាយការណ៍​ដដែល​ថា​ យុវតី​រូប​នេះ​រកចំណូល​បាន​ប្រមាណ២​,៥លាន​ផោន​ ក្នុង​មួយ​ខែ​ពី​បណ្តាញ​ YouTube​ ចំនួន២​។ បណ្តាញ​ YouTube​ ១ របស់​នាង​មានឈ្មោះ​ថា​ Vlong​ ដែល​មាន​អ្នកគាំទ្រ​ប្រមាណ ១៧លាន​នាក់​ និង​មួយទៀត​ឈ្មោះថា​ Boram​ Tube​ Toy​ ដែល​មាន​អ្នក​គាំ​ចំនួន១៣លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។

យុវតី​ Boram​បាន​បង្កើត​វីដេអូ​ សម្រាប់​កុមា​រតូចៗ​ បង្ហាញ​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​នាង​ និង​បាន​បង្ហាញ​ពី​តុក​តា​សម្រាប់​លេង​ដល់​កុមារា​ និង​កុមារី​ផ្សេងទៀត​។

វីដេអូ​មួយ​ក្នុងចំណោម​វីដេអូ​ជាច្រើន​ផ្សេងទៀត​របស់​នាង​ មាន​ភាព​ល្បីល្បាញ​បំផុត​នៅក្នុង​បណ្តាញ​ YouTube ​របស់​នាង​ ដែល​មាន​ចូល​មើល​ប្រមាណ៣៧០លាន​នាក់​ ។ វីដេអូ​នេះ​បង្ហាញ​ពីក្មេង​ស្រី​អាយុ៦ឆ្នាំ​ឆុង​មី​ ដោយ​ប្រើប្រាស់​របស់របរ​តុក​តា​ ផ្ទះបាយ​ និង​បាន​បង្ហាញ​ពី​ការ​ញាំ​មី​នៅ​លើ​កញ្ចក់​ Cam​ ផង​ដែរ​។

កុមារី​រូប​នេះ​ ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​សារព័ត៌​មាន​ល្បី​ៗជាច្រើន​ជុំវិញ​ពិភពលោក​ចំពោះ​ការ​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ទិញ​អា​ផា​តម៉ិ​នកំ​ពស់៥ជាន់​នៅក្នុង​ប្រទេស​កូរ៉េ​នេះ​៕

 

អ្នកចរចា​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នឹង​ជួបគ្នា​នៅ​សប្តាហ៍​នេះ​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ពិភពលោក​កំពុង​ប្រមើល​មើល​ឡើងវិញ​ នូវ​ការចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​នា​សប្តាហ៍​នេះ​។

កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បរាជ័យ​កាល៣ខែមុន​ ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ខាតបង់​រាប់ពាន់​លាន​ដុល្លារ​ និង​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ Bloomberg​ ដែល​ចេញផ្សាយ​កាលពី​ខែមុន​បាន​ប៉ាន់ប្រមាណ​ថា​ ការខាតបង់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​អាច​នឹង​ឈាន​ដល់១​,២ ពាន់​ពាន់​លាន​ដុល្លារ​ និង​បង្ក​អន្តរាយ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ជិត​ឈាន​ដល់​វិបត្តិសេដ្ឋកិច្ច​។

យោង​តាម​សារព័ត៌មាន​ Xinhua ​បាន​អោយ​ដឹង​ថា​ ជា​វិធានការណ៍​ដ៏​ល្អ​មួយ​ ប្រទេស​ចិន​ បាន​ទិញ​សណ្តែកសៀង​រាប់​លាន​តោន​ពី​អាមេរិក​។ ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​ ក្នុងរយៈពេល១០ឆ្នាំ​ដំបូង​គិត​ត្រឹម​ឆ្នាំ​ ២០១៩នេះ​។

រដ្ឋាភិបាល​ចិន​បាន​ឲ្យដឹង​ថា​ ការទិញ​សណ្តែក​ គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សុឆន្ទៈ​។ អាមេរិក​ចាំបាច់​ត្រូវ​តប​វិញ​នូវ​កាយវិការ​ និង​ជួប​ចិន​ពាក់កណ្តាល​អំឡុង​ពេល​ចរចា​។នេះ​បើ​យោង​តាម​សេចក្តី​អត្ថា​ធិប្បាយ​មួយ​ របស់​កាសែត​ដែល​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។

ក្នុង​ពេល​ជាមួយគ្នា​នេះ​ ប្រទេស​ចិន​បាន​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ជ្រៀតជ្រែក​របស់​អាមេរិក​ក្នុង​ការ​តវ៉ា​របស់​ហុងកុង​អស់​រយៈពេល​ជាច្រើន​ខែ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ បាន​ស្តី​បន្ទោស​អាមេរិក​ដោយ​ផ្ទាល់​នៅ​ឯសន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃអង្គារ​មុន​។

លោកស្រី​បាន​និយាយ​ថា​ “មាន​សញ្ញា​នៃ​កម្លាំង​បរទេស​នៅ​ពីក្រោយ​ការ​តវ៉ា​”។

លោក​ Hua​ បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​ឆ្ងល់​ថា​ តើ​មន្រ្តី​អាមេរិក​ទាំងនេះ​អាច​ឆ្លើយ​ដោយ​ស្មោះត្រង់​ ទៅកាន់​ពិភពលោក​អំពី​តួនាទី​ដែល​អាមេរិក​ បាន​ដើរតួ​នៅក្នុង​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗនៅ​ហុងកុង​ទេ​”៕

រដ្ឋាភិបាល​ចិន​ បាន​បញ្ជាក់​នៅ​សប្តាហ៍​នេះ​ថា​ កងទ័ព​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ហុងកុង​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ទីក្រុង​ហុងកុង​៕