ហ្វីលីពីន​គ្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​សមុទ្រ​វែង​ជាងគេ​ដែល​មាន​ប្រវែង​ ១៥គីឡូម៉ែត្រ​

0

ដោយ ​វុត្ថា​

ហ្វីលីពីនៈ ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ហ្វីលីពីន​បាន​ដាក់​គម្រោង​ទៅ​រដ្ឋាភិបាល​លើ​គម្រោង​សាងសង់​ស្ពាន​ដែល​វែង​ជាងគេ​ដែល​មាន​ប្រវែង១៥​ គីឡូម៉ែត្រ​ តភ្ជាប់​ពី​កោះ​ Mindoro​ ទៅកាន់​ខេត្ត ​Batangas​ ​ហើយ​ប្រសិទ្ធិនាម​ស្ពាន​នេះ​​ថា​ Batangas​- Mindoro​ ។

យោង​តាម​បាយ​ការណ៍​របស់ក្រ​សួង​បានឱ្យ​ដឹង​ថា​ កោះ ​Mindoro​ បាន​នឹង​កំពុង​ទាក់ទាញ​ទេសចរណ៍​បំផុត​ ដែល​ខុស​ប្លែក​ពី​កោះ​នានា​ មានត​ភ្ជាប់​ផ្លូវ​ល្អ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​និង​ដឹកទំនិញ​និង​ចំណាយពេល​វេលា​តិច​។ នៅពេល​សាង​សង់​ស្ពាន​នេះ​រួចហើយ​ វា​នឹងអាច​ជួយ​ឱ្យ​មាន​កំណើន​ទេសចរណ៍​ និង​កសិកម្ម​បន្ថែម​ទៀត​ព្រមទាំង​ឱកាស​វិយោគ​លើ​វិស័យ​ផលិត​ឧស្សាហ​កម្ម​ផ្សេង​ៗ។

ការ​ពិពណ៌នា​គម្រោង​:

គម្រោង​ដែល​បាន​ស្នើ​ឡើង​ ពាក់ព័ន្ធ​នឹង​ការសាងសង់​ស្ពាន​មួយ​នេះ​ នឹង​តភ្ជាប់​កោះ​ Mindoro​ ទៅកាន់​ខេត្ត​ Batangas​ ដែល​មាន​ប្រវែង ១៥គីឡូម៉ែត្រ​ និង​គ្រប​ដណ្តប់​លើ​ចម្ងាយ ៨​,៥ គីឡូម៉ែត្រ​ពី​កោះ​ Mindoro​ ទៅ​កោះ ​Verde​ និង ៦​,៥​គីឡូម៉ែត្រ​ពី​កោះ​ Verde​ ទៅកាន់​ Batangas​ ដែល​មាន​ជម្រៅ​ទឹក​ពី១​0 ទៅ៣​00​ ម៉ែត្រ​ ដែល​គ្រោង​សាងសង់​ជា២​ ឬ​៤​គន្លង​រថយន្ត​ ក្នុង​នោះ​មានផ្លូវ​ថ្មើរជើង​ ឬកង់​ផង​ដែរ​។

គោលបំណង​របស់​គម្រោង​:

ការ​សាង​សង់​ស្ពានេះ​ គឺ​ដើម្បី​បង្កើន​តួ​នា​ទីប​កោះ ​Modoro​ ទៅជា​ “ច្រក​ Luzon​ ទៅ​ខាងត្បូង​” ទៅកាន់​ខេត្ត​កោះ​Visayas​ និង​ តំបន់​ Midanao​ រយៈ​ការ​បើកផ្លូវ​ចំពោះ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​មនុស្ស​ដែល​មាន​ល្បឿន​លឿន​ និង​មានប្រសិទ្ធភាព​តាម​បណ្តោយ​ផ្លូវ​ហាយ​វេ​។

ម្យ៉ាងទៀត​គំរោង​សាងសង់​ស្ពាន​នេះ​ ក៏​ដើម្បី​បំពេញ​តាម​តម្រូវការ​កើនឡើង​សម្រាប់​ការពង្រីក​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​មូលដ្ឋាន​ ឬឧបករណ៍​ប្រើប្រាស់​ដូចជា​ទឹក​ ថាមពល​ ក្រុមហ៊ុន​ប្រេង​ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ ព្រមទាំង​ជំរុញ​វិស័យ​កសិកម្ម​ និង​អេកូ​ទេសចរណ៍​។

ក្រសួង​បញ្ជាក់​ថា​ ក្រុមហ៊ុន​ San​ Miguel​ Corporation​ ជា​អ្នកទទួល​បន្ទុក​លើ​សាងសង់​ស្ពាន​ទំនើប​មួយ​នេះ​ ដែល​មាន​ប្រវែង​សរុប ១៥គីឡូម៉ែត្រ​ និង​គ្រប​ដណ្តប់​លើ​ផ្លូវ​ចម្ងាយ ៦​,៥ គីឡូម៉ែត្រ​ពី​ Barangay​ Ilijan​ នៅក្នុង​ទីក្រុង​ Batangas​ ទៅ​ Verde​ Island​ និង​ ៨,៥គីឡូម៉ែត្រ​ដែល​នឹង​បន្ត​ពី​កោះ​ Verde​ ទៅ​ Barangay​ Sinandigan​ នៅក្នុង​ Puerto​ Galera​, Oriental​ Mindoro​ លើ​ជម្រៅ​ទឹក​ប្រវែង​ពី ១​0 ទៅ​ ៣00​ម៉ែត្រ​។

តែ​យ៉ាងណាក៏ដោយ​ ក្រសួង​មិនបាន​បញ្ជាក់​ពី​តម្លៃ​ និង​ពេលវេលា​នៃ​ការ​ចំណាយ​លើ​ការសាងសង់​ចំពោះ​ស្ពាន​នេះ​នៅឡើយ​ទេ​៕

អន្តរក្រសួង​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការ​សង់​សំណង់​ជាប់​របង​ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ នៅ​ វឌ្ឈ​នា​

ព្រះសីហនុ​៖ នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់​ដី​ ក្នុង​គម្រោង​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្តី​ពី​ ការរៀបចំ​សន្តិសុខ​ សុវត្ថិភាព​ សម្រាប់​កិច្ចប្រតិបត្តិ​ការ​អាកាសយាន​គ្រប់​ប្រភេទ​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។

កិច្ចប្រជុំ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ រួម​នឹង​សមាជិក​ក្រុមការងារ​អន្តរក្រសួង​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សរុប ៣០រូប​។

កិច្ចប្រជុំ​បន្ទាន់​នោះ​ដើម្បី​ពិនិត្យ​ ពិភាក្សា​លើ​ការងារ​រួមមាន​៖ ទី១ទប់ស្កាត់​ និង​មាន​វិធានការ​លើ​ការសាងសង់​សំណង់​ជាប់​ក្បែរ​របង​ ជុំវិញ​បរិវេណ​ដី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។ ទី២​ ទប់ស្កាត់​ និង​មាន​វិធានការ​លើ​ការសាងសង់​សំណង់​នៅមុខ​ផ្លូវ​រត់​ RWY21​ និង​RWY03​ ។ ទី៣​ ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ ៦២គ្រួសារ​ ដែល​រស់នៅ​ជាប់​របង​កែង​ផ្លូវចូល​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។ ទី៤​ រៀបចំ​ដាក់គ្រឿង​ចក្រ​សាងសង់​ របង​ការពារ​​សុវត្ថិភាព​ ក្នុង​គម្រោង​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​ អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែល​នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩​។

និង​ទី៥​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ និង​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​ស្តី​ពី​ការ​កំ​ណត់​គមស់​ឧបសគ្គ​ នៅ​តំបន់​ជុំវិញ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​ ជូន​អាជ្ញាធរ​ពាក់​ព័ន្ឋនៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

តាមរយៈ​កិច្ចប្រជុំ​នេះ​ អន្តរក្រសួង​បានសម្រេច​លទ្ធផល​អង្គប្រជុំ​បានសម្រេច​ដូច​ ជា​ ទី១​ ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​មូលដ្ឋាន​ (ខេត្ត​ស្រុក​ ឃុំ​ និង​ភូមិ​) សហការ​ជាមួយ​អាជ្ញាធរ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ រាល់​ការសាងសង់​សំណង់​ក្បែរ​ជាប់​របង​សំណង់​មុខ​ផ្លូវ​រត់​ RWY21​ និង​ RWY03​ និង​ការសាងសង់​សំណង់​ក្នុង​បរិវេណ​ គម្រោង​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។

ទី២​ ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ សហការ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​ និង​ក្រសួងបរិស្ថាន​ បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ៦២គ្រួសារ​ ដែល​បាន​នឹង​កំពុង​រស់នៅ​ជាប់​របង​កែង​ផ្លូវ​ ចូល​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។ ទី៣​ ដាក់គ្រឿង​ចក្រ​ដំណើរការ​សាងសង់​របងការពារ​សុវត្ថិភាព​ដី​ តំបន់​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៨​៕

អាមេរិក​ប្រើ​ “សង្គ្រាម​ចិត្តសាស្ត្រ​” ដើម្បី​បំបែក​ប្រទេស​ចិន​ និង​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ កំពុង​ប្រើ​សង្គ្រាម​ចិត្ត​សាស្រ្ត​ដើម្បី​បំបែក​ការ​ដោះស្រាយ​របស់​ចិន​ ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ ហើយ​អាមេរិក​បង្ខំ​ចិន​ ឲ្យ​ចរ​ចារ​ក្នុង​ជំហរ​មិន​មានផល​ប្រយោជន៍​ ដោយសារ​ការភ័យខ្លាច​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​របស់​សារព័ត៌មាន​ Global​ Times​។

ការ​ពិពណ៌នា​នេះ​ បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​ Trump​ បាន​ធ្វើការ​អធិប្បាយ​លើ​ការ​ធ្លាក់ចុះ​នៃ​ត្រីមាស​ទី២​ នៃ​សេដ្ឋកិច្ច​ចិន​។

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ មក​នៅ​
ត្រឹម​ ៦​,២ភាគរយ​នៅ​ត្រីមាស​ទី២ឆ្នាំនេះ​ ដែល​ជា​អត្រា​ទាប​បំផុត​គិត​ពីឆ្នាំ ១៩៩២​។

បន្ទាប់ពី​ការ​ចេញផ្សាយ​របាយការណ៍​ លោក​ប្រធានាធិបតី​អាមេរិក​ Trump​ បាន​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ឆាប់រហ័ស​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ សហរដ្ឋអាមេរិក​បាន​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ធ្វើឲ្យខូច​ខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ចិន​។

លោក​ប្រធានាធិបតី​អាមេរិក​ Trump​ សរសេរ​ថា​ “ពន្ធ​អាមេរិក​កំពុង​មានផល​ប៉ះពាល់​យ៉ាង​ធំធេង​ ចំពោះ​ក្រុមហ៊ុន​ដែល​ចង់​ចាកចេញ​ពី​ប្រទេស​ចិន​ សម្រាប់​ប្រទេស​ដែល​មិន​ជាប់ពន្ធ​គយ​”។ លោក​បាន​បន្ថែម​ថា​ “ក្រុមហ៊ុន​រាប់ពាន់​កំពុង​ចាក​ចេញ​ពី​ប្រទេស​ចិន​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ប្រទេស​ចិន​ ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ហើយ​សង្ឃឹមថា​វា​មិនបាន​ធ្វើឲ្យខូច​កិច្ច​ព្រមព្រៀង​ដើមឡើយ​”។

កាសែត​ Global​ Times​ បាន​ឆ្លើយតបទៅនឹង​ការ​បង្ហោះ​ ក្នុង​អត្ថា​ធិប្បាយ​ខាងលើ​ ដោយ​សរសេរ​ថា​ “តើ​វា​មិន​ចម្លែក​ទេ​ដែល​ក្រុង​វ៉ាស៊ីនតោន​ មានទំនុក​ចិត្ត​បែបនេះ​ក្នុង​ការ​សើចចំអក​ដល់​ចិន​ នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​ទីពីរ​របស់​ប្រទេស​ចិន​ មាន​ទំហំ​ទ្វេដង​នៃ​ទំហំ​នៃ​សហរដ្ឋអាមេរិក​?”។

ជាក់ស្ដែង​ យោងទៅតាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៃ​ត្រីមាស​ទី២របស់​អាមេរិក​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ទាប​ជាង​ការ​រំពឹង​ទុក​ ហើយនឹង​មាន​កំណើន​តិច​ជាង២ភាគរយ​។ ទិន្នន័យ​ផ្លូវការ​ក្នុង​ត្រីមាស​ទី២របស់​អាមេរិក​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ចេញផ្សាយ​នៅ​សប្តាហ៍​ខាងមុខនេះ​។

ក្រសួង​ការបរទេស​ចិន​បាន​គាំទ្រ​ដល់​សារលិខិត​នៃ​ការ​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ Geng​ Shuang​ បាន​ឲ្យដឹង​ថា​ “ចំពោះ​អ្វី​ដែលគេ​ហៅថា​ ការ​អះអាង​របស់​អាមេរិក​ថា​ ចិន​មានបំណង​ចង់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ វា​ជា​ការយល់​ច្រឡំ​ទាំងស្រុង​”។

លោក​បន្ថែម​ថា​ “ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​គឺ​មិនមែន​ជា​មធ្យោបាយ​ដែល​ភាគី​ចិន​ ចង់​ដោះស្រាយ​ឲ្យបាន​ឆាប់​នោះ​ទេ​។ ប្រជាជន​អាមេរិក​ក៏​ទាមទារ​ឲ្យ​បញ្ចប់​ជម្លោះ​នេះ​ ហើយ​ប្រឆាំង​នឹង​ការ​បង់ពន្ធ​បន្ថែម​ទៅលើ​ការនាំចូល​របស់​ចិន​”។

ទស្សន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ លោក​ Trump​ មិន​អាច​តំណាង​ឲ្យ​ស្ថានភាព​ពិត​បច្ចុប្បន្ន​នៅក្នុង​សេដ្ឋកិច្ច​ចិន​នោះ​ទេ​។

របាយការណ៍​វិភាគ​យ៉ាង​ស៊ីជម្រៅ​ស្តី​ពី​ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ តាមរយៈ​ក្រុមហ៊ុន​ប្រឹក្សា​ McKinsey​ ដែល​ទទួល ស្គាល់​​លើ​ពិភពលោក​ បាន​រក​ឃើញថា​កំណើន​របស់​ចិន​បាន​ពឹងផ្អែក​តិចតួច​ទៅលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ប៉ុន្តែ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​។ នោះ​គឺ​ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ផ្តោត​សំខាន់​ លើ​ការ​ផ្គត់ផ្គង់​ទំនិញ​សម្រាប់​តម្រូវការ​របស់​ចិន​។

ជាក់ស្តែង​ ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ កំពុងតែ​លក់ដាច់​ច្រើន​នៅ​ទីផ្សារ​ក្នុង​ស្រុក​ជាជាង​នៅ​លើ​ពិភពលោក​។

របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ បាន​នាំចេញ​ទំនិញ​របស់​ខ្លួន​ត្រឹមតែ៩ភាគរយ​នៃ​ទំនិញ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៧​។

របាយការណ៍​ស្រាវជ្រាវ​ស៊ីជម្រៅ​នេះ​បាន​សន្និដ្ឋាន​ថា​ ការប្រើ​ប្រាស់​ក្នុង​ស្រុក​មាន​ប្រមាណ៦០ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ចន្លោះ​ពី​ខែ​ មករា​ ឆ្នាំ​ ២០១៥​ ដល់​ខែ​ ធ្នូ​ ឆ្នាំ​2018​ ហើយ​ការពឹងផ្អែក​លើ​ទីផ្សារ​ក្នុង​ស្រុក​ នឹង​ទំនងជា​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​៕

ស្តាប់​សម្តី​មាស​របស់់​មហាសេដ្ឋី​អចលន​ទ្រព្យ​ល្បី​ៗ៦រូប​ នៅ​លើ​ពិភពលោក​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មហាសេដ្ឋី​អចលន​ទ្រព្យ​ល្បី​ៗ និង​ជោគជ័យ​នៅ​លើ​ពិភព​លោ​កសុទ្ឋ​យែ​មាន​ទស្សន​ខុស​ៗគ្នា​ ឬស្រដៀងគ្នា​ទាក់ទង​នឹង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។ហេតុនេះ​ការសិក្សា​រៀនសូត្រ​ និង​ពិចារណា​លើ​សម្តី​អ្នក​ជោគជ័យ​ទាំងនោះ​ ជា​រឿង​ដ៏​ប្រសើរ​សំរាប់​អ្នករក​ស៊ី​ ឬវិនិយោគ​ក្នុង​វិស័យ​នេះ​។

គេហទំព័រ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ propertyarea.asia​ សូម​លើកយក​សម្រង់​សម្តី​ ពី​មហា​សេ​ដ្ឋី​ល្បី​ៗចំនួន៧រូប​នៅ​លើ​ពិភពលោក​ រួម​នឹង​សម្តី​របស់​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ ដែល​មុន​ក្លាយជា​ប្រធានាធិបតី​ លោក​ជា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ជោគជ័យ​មួយ​រូប​ផង​ដែរ​។

1) យើង​ចាប់ផ្តើម​ពី​មហាសេដ្ឋី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ គឺ​លោក​ Jack​ Ma​ ជា​ស្ថានិក ​Alibaba​ មុនគេ​ ដើម្បី​ពិចារណា​។

​“អ្នកលេង​មិន​គួរ​ឈ្លោះប្រកែក​គ្នា​ឡើយ​ អ្នកជំនួញ​ឬសហគ្រិន​ ពិតប្រាកដ​មិន​មាន​សត្រូវ​ទេ​ នៅពេល​ដែល​គាត់​យល់​ពី​រឿង​នេះ​ មេឃ​ជា​ដែន​កំណត់​”។ Jack​ Ma​ មហាសេដ្ឋី​ចិន​។ “ក្នុងនាម​ជា​សហគ្រិន​ ប្រសិនបើ​អ្នក​មិន​មាន​សុទិដ្ឋិនិយម​ អ្នក​កំពុង​ស្ថិតនៅ​ក្នុង​បញ្ហា​។ ដូច្នេះ​ប្រជាជន​ដែល​ខ្ញុំ​ជ្រើសរើស​ពួកគេ​ត្រូវតែ​មាន​សុទិដ្ឋិនិយម​”។

2) ចំណែក​មហាសេដ្ឋី​ល្បីឈ្មោះ​មួយ​រូប​ទៀត​នៅ​ទីក្រុង​ហុងកុង​ គឺ​លោក​លី​ កា​ស៊ីង​ដែល​ជា​អ្នកជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​ជាងគេ​នៅ​ហុងកុង​។

លោក​លី​ កា​ស៊ីញ​បាន​និយាយ​ថា​ “ចំណេះដឹង​ និង​ការអប់រំ​អាច​ផ្លាស់​ប្តូរ​វាសនា​មនុស្ស​វ័យក្មេង​ ការ​លើកកម្ពស់​ការថែទាំ​សុខភាព​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ហើយ​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត​អាច​ធ្វើ​ឱ្យ​មានការ​ថែទាំ​ថ្មី​ និង​ល្អ​ប្រសើរ​”។

3) ចំណែក​ប្រធានាធិបតី​ដូ​ណាល់​ ត្រាំ​ ដែល​កំពុង​កាន់​តំណែង​ជា​មេដឹកនាំ​កំពូល​នៅ​លើ​ពិភពលោក​បាន​និយាយ​ថា​ “ខ្ញុំ​ចូលចិត្ត​គិត​ធំ​ ។ ប្រសិនបើ​អ្នក​កំពុង​គិត​អ្វី​ ​អ្នក​ត្រូវតែ​គិត​ឱ្យ​ធំ​” ។

លោក​ Donald​ Trump​ បាន​និយាយ​ទៀត​ថា​ “ខ្ញុំ​មិន​ជឿ​ថា​ អ្នកទទួល​រង​ការឈឺចាប់​ដោយសារ​ទិញ​ទីតាំង​កន្លែង​ដែល​មានតម្លៃ​ថោក​នោះ​ទេ​”។

4) រី​ឯមហាសេដ្ឋី​អាមេរិក​មួយ​រូប​ទៀត​ លោក​ John​ Paulson ​បាន​និយាយ​ថា​ ​“ខ្ញុំ​គិតថា​ ទិញ​ផ្ទះ​គឺជា​ការ​វិយោគ​ដ៏​អស្ចារ្យ​ ដែល​ម្នា​ក់ៗ​អាច​ធ្វើ​បាន​” ។

5) អ្នកជំនាញ​អចលនទ្រព្យ​មួយ​រូបលោក​ Anthony​ Hitt ​បាន​និយាយ​ពី​វិស័យ​នេះ​ផង​ដែរ​ថា​ ​“ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ អ្នក​ត្រូវតែ​ ផ្តល់​ផលប្រ​យោ​ជន័​ដល់​អតិថិជន​របស់​ខ្លួន​ជាមុន​សិន​”។

លោក​បន្ត​ថា​ “នៅពេល​ដែល​អ្នកធ្វើ​ដូច្នេះ​ តម្រូវការ​ផ្ទាល់ខ្លួន​របស់​អ្នក​នឹង​លើ​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​ទៅទៀត​”។

6) ងាក​ទៅកាន់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ផ្ទាល់​ លោក​ Louis​ Glickman​ បាន​និយាយ​ថា​ “ការ​វិនិយោគ​ដែល​ល្អ​បំផុង​នៅ​លើក​ផែនដី​នេះ​ មានតែ​ការ​វិនិយោគ​អចលនទ្រព្យ​ទេ​”៕

ខេត្តកំពតមានកំណើនភ្ញៀវទេសចរជាង១លាននាក់ក្នុងឆមាសទី១

0

ដោយៈរ៉ាណេត

កំពតៈ ជារឿងគួរឱ្យរីករាយចំពោះខេត្តកំពត ដែលក្រៅពីមានភាពល្អប្រសើរទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរីកចម្រើនលើវិស័យសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់ដើមឆ្នាំ២០១៩ នៅត្រឹមរយៈពេល៦ខែ កំណើនភ្ញៀវទេសចរណ៍ដែលចូលទៅកម្សាន្តនៅក្នុងខេត្តមួយនេះ មានការកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

អាចនិយាយបានថា ជាលើកដំបូងរបស់ខេត្តកំពត ដែលទទួលបានកំណើនភ្ញៀវទេសចរយ៉ាងច្រើន រហូតដល់ជាង១លាននាក់នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងនាព្រឹក​ថ្ងៃទី១៦ កក្កដាកន្លងមកថា ចាប់តាំងពីដើមឆ្នាំ២០១៩ កំណើនភ្ញៀវទេសចរបានសម្រុកចូលមកកាន់ខេត្តកំពតយ៉ាងគំហុក។ ជាក់ស្ដែងនៅត្រឹមរយៈពេល៦ខែកន្លងទៅនេះ កំនើនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមតំបន់រម្មណីយដ្ឋានទូទាំងខេត្ត ក៏ដូចជាតំបន់ឆ្នេរ និងសមុទ្រ មានចំនួន១,០៩១,៣២០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩៧០៤៥នាក់ ហើយភ្ញៀវអន្តរជាតិមានចំនួន១១៣,២៧៥នាក់។

ចំនួនទាំងនេះកើនឡើងប្រមាន២៧.២៦ភាគរយ ដែលវាស្ទើរតែក្លាយជាប្រវត្តិសាស្ត្រមិនធ្លាប់មានសម្រាប់ខេត្តមួយនេះ។

កាលពីឆ្នាំ២០១៨ចំនួនភ្ញៀវទេសចរចូលមកកាន់ខេត្តកំពតមានប្រមាណត្រឹមតែ១,៦២៩,៥៣០នាក់ ដែលចំនួនទាំងនេះមានការកើនឡើងត្រឹមតែប្រមាណ ១.៨ភាគរយតែប៉ុណ្ណោះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧”។

លោកសយ ស៊ីណុលបានបន្តទៀតថា “អ្វីដែលកាន់តែភ្ញាក់ផ្អើល និងរីករាយនោះ គឺចាប់ពីដើមឆ្នាំ២០១៩រហូតមកនេះ កំណើនភ្ញៀវទេសចរបានសម្រុកចូលមកកម្សាន្តនៅតាមទីរមណីយដ្ឋាននានាទូទាំងខេត្តកំពត បានកើនឡើងយ៉ាងគំហុករហូតដល់ជាង១លាននាក់ ហើយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ មានការកើនឡើងរហូតដល់២៧.២៦ភាគរយ”។

ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ ខណៈដែលខេត្តមួយនេះមានភាពអំណោយផលពីធម្មជាតិ ដូចជាតំបន់មាត់សមុទ្រ តំបន់ឆ្នេរ តំបន់ព្រៃភ្នំ និងទឹកឈូរជាដើម ។ បន្ថែមពីនេះនៅក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតត្រូវបានក្រសួងទេសចរណ៍ និងអជ្ញាធរខេត្តបានរៀបចំលម្អនៅទូទាំងខេត្តដើម្បីប្រារព្វពិធីបុណ្យសមុទ្រជាលើកទី២សម្រាប់ខេត្តមួយនេះ៕

ជប៉ុនចុះហត្ថលេខាលើការផ្តល់ជំនួយឥតសំណង ៤,៦ លានដុល្លារដល់កម្ពុជា

0

ដោយ ៖ ម៉ាណេត
ភ្នំពេញ ៖ ជប៉ុនបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤,៦ លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមព្រឹកនេះហើយ។

រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង់ដល់កម្ពុជាចំនួន ៥០០លានយេន ស្មើនឹងប្រមាណ ៤,៦ លានដុល្លារ បន្ថែមទៀត ដើម្បីជួយដល់ការអនុវត្តលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
នៅត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រួមជាមួយនឹងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាបាលភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៥០០លានយ៉េន (ប្រហាក់ប្រហែល ៤.៦លានដុល្លារ) សម្រាប់អនុវត្តគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” នៅកម្ពុជា។
ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនតែងបានជួយដល់ប្រទេសកម្ពុជា ក្នុងកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយបណ្តាប្រទេសដទៃទៀតនៅភក្នុងតំបន់៕

ចំណេះដឹង​! តើ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាល់​ពាណិជ្ជករ​ និង​ក្រុ​ហ៊ុន​ពាណិជ្ជកម្ម​ទាំងឡាយ​ ដែល​មាន​គ្រឹះស្ថាន​របស់​ខ្លួន​ សាខា​ ការិយាល័យ​ តំណាង​បុត្រ​សម្ព័ន្ធ​ ឬទី​ភ្នាក់​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ មាន​កាតព្វកិច្ច​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចុះ​ថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ​ ២០១៥​ កន្លងមក​នេះ​បានឱ្យ​ដឹង​ ស្ថាបនិក​ ឬអភិបាល​ ឬម្ចាស់​ហ៊ុន​ត្រូវ​បំពេញ​ពាក្យសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ជា​ទំរង់​ ដែល​មានស្រាប់​របស់​នាយ​ករ​ដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​។ ពាក្យ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ដែល​បាន​បំពេញ​ដោយ​ស្ថាបនិក​ ឬអភិបាល​ ឬម្ចាស់​ក្រុមហ៊ុន​ និង​ឯកសារ​តម្រូវ​សំរាប់​តម្កល់​ ត្រូវ​ផ្តល់​មក​មន្ត្រី​ចុះបញ្ជី​ពាណិជ្ជកម្ម​ នៅ​បញ្ជរ​ចុះ​ពាណិជ្ជកម្ម​។

តើ​ត្រូវ​មាន​សំណុំ​ឯកសារ​អ្វីខ្លះ​?

សម្រាប់​សំណុំ​ឯកសារ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ដែល​ត្រូវ​តម្កល់​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ នៃ​ក្រសួង​ពាណិជ្ជកម្ម​មាន​ដូច​ខាងក្រោម​នេះ​….

ក) សំណុំ​ឯកសារ​ដែល​ត្រូវ​តម្កល់​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន​ រួមមាន៖

១​ ពាក្យ​ស្នើសុំ​ចុះ​ត្រួតពិនិត្យ​នាម​ករណ៍​ចំនួន​ ១ច្បាប់​។ ២) ពាក្យសុំ​ចុះឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ពាំ​ណិ​ជ្ជ​កម្ម​ ​ចំនួន​ ៣ច្បាប់​។ ៣) លក្ខន្តិកៈ​ក្រុមហ៊ុន​យ៉ាងតិច​ ចំនួន​ ៣ច្បាប់​។ ៤) រូបថត​ ៤x៦ ម្នាក់​ ៣សន្លឹក​។ ៥) ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណ​ ឬលិខិតឆ្លងដែន​ម្នាក់​ ចំនួន​ ១ ច្បាប់​។ ទី​ ៦) បង្កាន់ដៃ​បង់​កម្រៃ​សេវា​ច្បាប់ដើម​ ចំនួន​ ១ច្បាប់​ ។ ទី៧​) ករណី​ម្ចាស់​ហ៊ុន​ជា​នីតិបុគ្គល​។

A ច្បាប់​ចម្លង​ឯកសារ​គតិយុត្តិ​ នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុ​ហ៊ុន​ដើម​ ដោយមាន​ការ​បញ្ជាក់​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ចំនួន១ច្បាប់​។ B លិខិត​តែងតាំង​អ្នកតំណាង​នីតិបុគ្គល​ជា​ម្ចាស់​ហ៊ុន​ច្បាប់ដើម​ចំនួន១ច្បាប់​។ ៨ក្រុមហ៊ុន​ត្រូវ​ផ្តល់​លិខិតបញ្ជាក់​ច្បាប់ដើម​ពី​ការ​តម្កល់​ដើមទុន​ ចុះបញ្ជី​នៅ​ធនាគារ​ណាមួយ​ចំនួន១ច្បាប់​ ទៅ​អោយ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្នុងអំឡុងពេល៣០ថ្ងៃ​ គិត​ចាប់ពី​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រសួង​ពាណិជ្ជកម្ម​។ ខ) សំណុំ​ឯកសារ​ដែល​ត្រូវ​តម្កល់​សំរាប់​ការចុះបញ្ជី​សាខា​ ឬការិយាល័យ​តំណាង​។

១) ពាក្យ​ស្នើសុំ​ចុះ​ត្រួតពិនិត្យ​នាម​ករណ៍​ចំនួន១ច្បាប់​។ ២) ពាក្យសុំ​ចុះឈ្មោះ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​ ឬសាខា​ក្រុមហ៊ុន​ចំនួន៣ច្បាប់​។ ៣) ច្បាប់​ចម្លង​ឯកសារ​គតិយុត្តិ​ នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​របស់​ក្រុ​ហ៊ុន​ដើម​ ដោយមាន​ការ​បញ្ជាក់​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ចំនួន១ច្បាប់​។ ៤ លិខិត​តែងតាំង​អភិបាល​ការិយាល័យ​តំណាង​ឬសាខា​ចំនួន១ច្បាប់​។

៥ ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណ​ ឬលិខិតឆ្លងដែន​ដែល​នាយក​ការិយាល័យ​តំណាង​ឬសាខា​ចំនួន៣ច្បាប់​។ ៦ រូបថត​ 4×6​ ចំនួន​ ៣សន្លឹក​។ ៧) បង្កាន់ដៃ​បង់​កម្រៃ​សេវា​ចំនួន១ច្បាប់​។ គ) សំណុំ​ឯកសារ​ដែល​ត្រូវ​តម្កល់​ សំរាប់​ការចុះបញ្ជី​សហគ្រាស​ឯកបុគ្គល​

១) ពាក្យ​ស្នើសុំ​ត្រួតពិនិត្យ​នាម​ករណ៍​ ចំនួន​ ១ច្បាប់​

​២) ពាក្យសុំ​ចុះឈ្មោះ​សហគ្រាស​ក្នុង​បញ្ជីពាណិជ្ជកម្ម​ ចំនួន​ ៣ច្បាប់​

​៣)ច្បាប់​ចម្លង​អត្តសញ្ញាណ​បណ្ណ​ ឬលិខិតឆ្លងដែន​របស់​ឯក​កម្មសិទ្ធិករ​ចំនួន​ ៣ច្បាប់​

​៤)រូបថត​ 4×6​ របស់​ឯក​កម្មសិទ្ធិករ​ ចំនួន​ ៣សន្លឹក​

៥) បង្កាន់ដៃ​បង់​កម្រៃ​សេវា​ ចំនួន​ ១ ច្បាប់​៕

ការសិក្សា​ថ្មី​៖ អំណាច​នៃ​ការទិញ​ក្នុង​ស្រុក​ធ្វើឲ្យ​ប្រទេស​ចិន​អាច​កាត់បន្ថយ​ការពឹងផ្អែក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​ចិន​កំពុង​កាត់បន្ថយ​ភាព​ពឹងផ្អែក​របស់​ខ្លួន​ ទៅ​រកការធ្វើ​ពាណិជ្ជកម្ម​ជា​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​។ អត្រាកំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ចិន​ ពឹងផ្អែក​ច្រើន​លើ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ជាជាង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ McKinsey​ ដែល​ទទួលស្គាល់​លើ​ពិភពលោក​។

របាយការណ៍​ស្រាវជ្រាវ​ស៊ី​ជំរៅ​ ដែល​ផ្តោត​លើ​សេដ្ឋកិច្ច​ចិន​បាន​រក​ឃើញថា​ ការប្រើ​ប្រាស់​ក្នុង​ស្រុក​មាន​ចំនួន៦០ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ ដែល​គិត​ចន្លោះ​ពី​ខែមករា​ឆ្នាំ​ ២០១៥​ ដល់​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន​ McKinsey​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​នេះ​ថា​ “ការ​ប៉ះពាល់​របស់​ចិន​ចំពោះ​ពិភពលោក​ក្នុង​ន័យ​នេះ​បាន​ធ្លាក់ចុះ​ ដោយសារតែ​ការជំរុញ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ គឺ​លែង​ពឹង​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឬការ​វិនិយោគ​ទៀតហើយ​ ពោល​គឺ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​”។

ជាក់ស្ដែង​ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ កំពុងតែ​លក់ដាច់​ច្រើន​ទៅ​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ជាជាង​នៅ​លើ​ពិភពលោក​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ បាន​នាំចេញ​ទំនិញ​របស់​ខ្លួន​ត្រឹមតែ៩ភាគរយ​នៃ​ទំនិញ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៧​។

របាយការណ៍​បាន​បន្ត​ថា​ “ការ​ធ្លាក់ចុះ​នៃ​ការ​ប៉ះពាល់​របស់​ចិន​ ក៏​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​ថា​ចិន​មាន​សេដ្ឋកិច្ច​បិទ​ (សេដ្ឋកិច្ច​ដែល​មិន​ពឹង​លើ​ប្រទេស​ដទៃទៀត​)បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​អភិវឌ្ឍន៍​ដ៏​ទៃ​ទៀត​”។

គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ពិភពលោក​បាន​ពឹងផ្អែក​ កាន់តែ​ខ្លាំង​ទៅលើ​ប្រទេស​ចិន​ ខណៈ​ប្រទេស​ចិន​បាន​ពឹងផ្អែក​តិច​លើ​ពិភពលោក​។

ប្រទេស​កូរ៉េ​ខាងត្បូង​ សឹង្ហ​បូរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​វៀតណាម​កំពុង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ខណៈ​ដែល​ពួកគេ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល​របស់​ចិន​។

ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ ដូចជា​ ប្រទេស​អូស្រ្តាលី​ ឈីលី​ កូស្តារីកា​ ហ្គាណា​ និង​អាហ្វ្រិក​ខាងត្បូង​ ពឹងផ្អែក​លើ​ការនាំចេញ​វត្ថុធាតុដើម​ទៅកាន់​ប្រទេស​ចិន​។

លើស​ពីនេះ​ទៅទៀត​បណ្តា​ប្រទេស​ ស្ថិត​ក្នុង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ​មួយ​ ដូចជា​កម្ពុជា​ កំពុង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រាក់កម្ចី​។

របាយការណ៍​ខាងលើ​បាន​សន្និដ្ឋាន​ថា​ “កំណើន​នៃ​ផល​ប៉ះពាល់​នៃ​ពិភពលោក​ទាំងមូល​ទៅ​ប្រទេស​ចិន​ ឆ្លុះបញ្ចាំង​ពីសា​រៈ​សំ​ខាន់​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​ ក្នុងនាម​ជាទី​ផ្សារ​អ្នកផ្គត់ផ្គង់​ និង​អ្នក​ផ្តល់​មូលធន​”។

ខណៈ​ពេល​ដែល​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ត្រូវ​បាន​ព្យួរ​នា​ពេល​ថ្មី​ៗនេះ​ ទំហំ​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​ធ្លាក់ចុះ​រវាង​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​លើ​ពិភពលោក​ទាំងពីរ​។

ការនាំចេញ​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​ប្រទេស​ចិន​កាលពី​ខែមុន​ បាន​បន្ត​ធ្លាក់ចុះ​ជាង៣០ភាគរយ​ ធ្វើឲ្យ​ទំហំ​នាំចេញ​អាមេរិក​ទៅកាន់​ប្រទេស​ចិន​ មាន​ទំហំ​ទឹកប្រាក់​ត្រឹមតែ៩​,៣ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​ បាន​ធ្លាក់ចុះ៨ភាគរយ​ ហើយ​ទំហំ​ការនាំចេញ​ទៅកាន់​អាមេរិក​មានតម្លៃ៣៩​,២ ពាន់​លាន​ដុល្លារ​៕

អចលនទ្រព្យ​មីយ៉ាន់ម៉ា​នឹង​បន្ត​ស្ថិត​ក្នុង​សភាព​នៅ​ទ្រឹង​នៅ​ឆ្នាំ២០២០ខាងមុខ​

0

​ប្រែ​សម្រួល​ដោយ​ ​ប៊ី​

​មី​យ៉ាន់​ម៉ាៈ​ ​លោក​ ​U​ ​Myo​ ​Myint​ ​អគ្គលេខាធិការ​សមាគម​ភ្នាក់ងារ​សហគ្រិន​សំណង់​មីយ៉ាន់ម៉ា​ ​ក្នុង​កិច្ចពិភាក្សា​ក្នុង​ទី​ក្រុ​ងយ៉ាំងហ្គោន​ ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​មាន​ភាព​ទន់ខ្សោយ​ពោល​គឺ​តាំងពី​ឆ្នាំ​ ​២០១៥​ ​ហើយ​ស្ថានភាព​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំក្រោយ​។​

​លោក​បាន​បន្ត​ថា​ ​“​នេះ​គឺជា​ស្ថានភាព​បច្ចុប្បន្ន​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​អ្វី​ដែល​ល្អ​នោះ​ ​គឺថា​វា​នឹង​មិន​មាន​បញ្ហា​កាន់តែ​អាក្រក់​នៅក្នុង​លក្ខខណ្ឌ​ ​ឬ​ការ​ធ្លាក់ចុះ​នោះ​ទេ​”​។​ លោក​បន្ត​ថា​ ​“​យើង​មិន​អាច​និយាយ​ច្បាស់​ថា​ ​តើ​ទីផ្សារ​នេះ​នឹង​កើន​ឡើង​​នៅ​ឆ្នាំក្រោយ​ឬ​យ៉ាងណា​នោះ​ ​គឺ​អាស្រ័យ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​”​។​

​លោក​ ​U​ ​Myo​ ​Myint​ ​បាន​បន្ថែម​ថា​ ​ការ​ចំណាយ​លើ​ការសាងសង់​ឥឡូវនេះ​មានកម្រិត​ខ្ពស់​ ​ដោយសារតែ​កំលាំង​ប្រាក់​ដុល្លារ​អាមេរិក​ ​ដូច្នេះ​តម្លៃ​អចលនទ្រព្យ​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ ​បើ​ធៀប​នឹង​ស្ថានភាព​បច្ចុប្បន្ន​នោះ​ទេ​ ​ខណៈ​តម្លៃ​ប្រាក់​ដុល្លារ​ឡើង​បន្ត​ឡើងថ្លៃ​។​

​ប្រតិ​បតិ្​ត​ការ​អចលនទ្រព្យ​បាន​ធ្លាក់ចុះ៥០ភាគរយ​ ​ដោយសារតែ​តម្រូវការ​ទាប​ ​បើ​ធៀប​នឹង៥ឆ្នាំមុន​ ​ដែល​មាន​ប្រតិ​បតិ្​ត​ការ​អចលនទ្រព្យ​ខ្ពស់​បំផុត​។​ ​

​លោកស្រី​ ​Daw​ ​Yin​ ​Yin​ ​Myat​ ​សមាជិក​គណៈកម្មាធិការមជ្ឈិម​នៃ​សមាគម​អភិវឌ្ឍន៍​ទីក្រុង​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​ ​ខណៈ​ដែល​ជនបរទេស​នៅតែ​មិន​អាច​មានកម្ម​សិទ្ធិ​ដីធ្លី​ ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​វា​បាន​បង្ហាញ​ឲ្យ​យើង​ឃើញថា​ ​គ្មាន​ការទិញ​អចលនទ្រព្យ​ពី​ជនបរទេស​នោះ​ទេ​៕​

​ប្រភព​ ​កាសែត​ ​មីយ៉ាន់ម៉ា​ ​ថែម​ស៍​

ចំណេះដឹង​! ការទិញ​លក់​ដី​គួរ​ធ្វើ​ឯកសារ​អ្វីខ្លះ​ដើម្បី​បញ្ចៀស​ទំនាស់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការទិញ​ -លក់​ដី​ មិនថា​ស្ថិត​ក្នុង​ទ្រង់ទ្រាយ​ណា​នោះ​ទេ​ ប្រសិនបើ​អ្នក​មិនបាន​ត្រួតពិនិត្យ​ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​សំ​ខាន់​ៗមួយចំនួន​ ធ្វើជា​សំអាង​ និង​កំណត់សម្គាល់​ពី​ការផ្ទេរ​កម្មសិទ្ធិ​នោះ​ទេ​។

ភាគរយ​នៃ​ការ​កើតមាន​ទំនាស់​ ឬហា​និ​ភ័យ​ផ្សេង​ៗងាយ​នឹង​កើតមាន​បំផុត​ ប្រសិនបើ​ការទិញ​-លក់​ទាំងនោះ​មិន​ត្រូវ​បាន​ធ្វើឡើង​ដោយ​ភាព​ស្មោះត្រង់​។

ដើម្បី​រៀបចំ​ឯកសារ​នៃ​កិច្ចសន្យា​ទិញ​-លក់​ដីធ្លី​ ឱ្យ​មានប្រសិទ្ធភាព​ស្របតាម​ច្បាប់​ និង​ជៀស​ផុត​ពី​ទំនាស់​ ត្រូវ​ធ្វើឡើង​តាម​រូបភាព​ដូច​ខាងក្រោម​នេះ​។

១ – ការពិនិត្យ​ឯកសារ​ដី​

បន្ទាប់ពី​បាន​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថានភាព​ និង​ព្រមព្រៀង​ទិញ​លក់​រវាង​ភាគី​ទាំងសងខាង​រួចរាល់​ហើយ​នោះ​ អ្វី​ដែល​ភាគី​ជា​អ្នកទិញ​ត្រូវ​ពិនិត្យ​មុនគេ​ គឺ​ឯកសារ​សម្គាល់​ដែល​ជា​ប្រភេទ​បណ្ណ​កាន់កាប់​របស់​ម្ចាស់ដី​ថា​ តើ​ជា​ប្រភេទ​ ប្លង់​រឹង​ (វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​) ឬ ជា​ប្រភេទ​ប្លង់​ទន់​ (វិញ្ញាបនបត្រ​សម្គាល់ការ​កាន់កាប់​អចលនវត្ថុ​) ? ក្នុងករណី​ដែល​ម្ចាស់​ដែល​ជា​អ្នកលក់​មាន​ប្លង់​រឹង​ មានន័យថា​ គាត់​គឺជា​កម្មសិទ្ធិករ​ពេញ​សិទ្ធិ​លើ​ដី​របស់​គាត់​។

​;ក្នុងករណី​នេះ​ គេ​អាច​មានការ​ទុកចិត្ត​ច្រើនជាង​ ពីព្រោះ​ប្លង់​រឹង​ គេ​អាច​ដឹង​ច្បាស់​អំពី​ទំហំ​ និង​ទីតាំង​របស់​ដី​ ព្រមគ្នា​ជាមួយ​ឈ្មោះ​របស់​ម្ចាស់ដី​ ហើយក៏​ងាយស្រួល​ក្នុង​ការ​ផ្ទៀងផ្ទាត់​ប័ណ្ណ​ប្រភេទ​នេះ​ ជាមួយនឹង​បញ្ជី​ដែល​ចុះ​នៅ​អាជ្ញាធរ​សុរិយោដី​។ ផ្ទុយទៅវិញ​ ប្រសិនបើ​អ្នកលក់​មានត្រឹមតែ​ ប្លង់​ទន់​មានន័យថា​គាត់​គ្រាន់តែ​ជា​ភោគី​ (អ្នកកាន់កាប់​ស្របច្បាប់​) ប៉ុណ្ណោះ​។ គាត់​មិនទាន់​ជា​ម្ចាស់​កម្មសិទ្ធិ​ពេញលេញ​នោះ​ទេ​។ ចំណុច​នេះ​ អ្នកទិញ​គួរ​មានការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ក្នុង​ការទិញ​ដី​ប្រភេទ​នេះ​។

២ ) សាកសួរ​ និង​តាមដាន​ប្រវត្តិ​ដី​

ក្រៅពី​មានការ​ពិនិត្យ​ និង​អនុវត្ត​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ អ្នកទិញ​ត្រូវ​ដឹង​ឱ្យ​បាន​ច្បាស់​ពី​ប្រវត្តិ​ដី​ ដូចជា​ តើ​ដី​នេះ​ត្រូវ​បាន​យក​ទៅ​ដាក់បញ្ចាំ​ ឬជួល​ឬប្រវាស់​ ជាមួយ​បុគ្គល​ផ្សេង​ដែរ​ឬទេ​? តើ​ដី​នេះ​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​សេចក្តី​ សម្រេច​របស់​តុលាការ​ ដែល​ហាម​មិន​ឱ្យ​លក់​ ឬក៏​ជា​កម្មវត្ថុ​ ដែល​ត្រូវ​តុលាការ​រឹបអូស​ដែរ​ឬទេ​? ប្រសិនបើ​មាន​ គេ​ត្រូវតែ​ដោះបន្ទុក​នេះ​ឱ្យ​ជ្រះស្រឡះ​រួចរាល់​ជាមុន​សិន​ មុននឹង​ធ្វើ​កិច្ចសន្យា​ទិញ​-លក់​ ។

ដោយឡែក​ចំពោះ​នីតិវិធី​ធ្វើ​កិច្ចសន្យា​ទិញ​-លក់​ ត្រូវ​បាន​ធ្វើឡើង​ឱ្យ​ត្រូវ​នឹង​ទ្រង់ទ្រាយ​នៃ​ច្បាប់​ដូចជា​ ជាដំបូង​ត្រូវ​ពិនិត្យមើល​ថា​ តើ​អ្នក​ចុះ​កិច្ចសន្យា​នេះ​ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ដែរ​ឬទេ​? គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ​៖ តើ​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូប​វ័ន្ត​បុគ្គល​ ឬក៏​ជា​នីតិបុគ្គល​ (ក្រុមហ៊ុន​ ឬអង្គការ​)?។

ប្រសិនបើជា​រូប​វ័ន្ត​បុគ្គល​ គេ​ត្រូវ​ពិនិត្យមើល​ថា​ តើ​ដី​ដែល​គាត់​លក់​នេះ​ ជា​ទ្រព្យ​ឯកជន​របស់​គាត់​ ឬក៏​ជា​ទ្រព្យ​រួម​ដែល​មាន​ម្ចាស់​ផ្សេងទៀត​។ ប្រសិនបើជា​ទ្រព្យ​រួម​ គាត់​មិន​អាច​ចុះ​កិច្ចសន្យាលក់​តែឯង​បានទេ​ គឺ​ត្រូវតែ​មានការ​ព្រមព្រៀង​លក់​ ពីសំណាក់​ម្ចាស់​ផ្សេងទៀត​។

​ប្រសិនបើជា​នីតិបុគ្គល​ គេ​ត្រូវ​ពិនិត្យមើល​ថា​តើ​អ្នក​មក​ចុះ​កិច្ចសន្យា​ បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល​ (អង្គការ​)ឬក៏​ម្ចាស់ភាគហ៊ុន​(ក្រុមហ៊ុន​) ដែរ​ទេ​? សម្រាប់​អ្នកលក់​ គឺ​ត្រូវ​ពិនិត្យមើល​ថា​ តើ​អ្នកទិញ​មាន​សញ្ជាតិ​ខ្មែរ​ដែរ​ឬទេ​ ពីព្រោះ​ថា​ តាមច្បាប់​កម្ពុជា​ ជនបរទេស​មិន​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ​។ បើសិនជា​ពិនិត្យ​ទៅ​ឃើញថា​ គូភាគី​ពិតជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ​ គេ​ត្រូវ​និយាយ​ពី​ទម្រង់​នៃ​កិច្ចសន្យា​ម្តង​។

៣ – ប្លង់​រឹង​ (ដី​កម្មសិទ្ធិ​)

ដោយឡែក​ បើ​ការទិញ​ដូរ​នេះ​ធ្វើឡើង​លើ​ដី​កម្មសិទ្ធិ​មានន័យថា​ អ្នកលក់​គឺជា​កម្មសិទ្ធិករ​ កាន់​ “ប្លង់​រឹង​” ការ​ចុះ​កិច្ចសន្យា​ ត្រូវ​ធ្វើឡើង​តាម​ទម្រង់​បែបបទ​ ដែល​ដាក់ឲ្យ​ប្រើ​ដោយ​ក្រសួងសុរិយោដី​ ដែលគេ​ហៅថា​ “លិខិត​លក់​ផ្តាច់​”។ អ្នកទិញ​ និង​អ្នកលក់​ ដោយ​ច្បាប់​តម្រូវឲ្យ​មាន​សាក្សី​ម្នាក់​1ផង​នោះ​ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់​ ដោយមាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក​/ខ័ណ្ឌ​។

បន្ទាប់មក​ គេ​ត្រូវ​យក​កិច្ចសន្យា​នេះ​ ទៅ​អាជ្ញាធរ​សុរិយោដី​ ដើម្បី​ធ្វើការ​ចុះបញ្ជី​ផ្ទេរសិទ្ធិ​ (កាត់ឈ្មោះ​)។ ដំបូង​ភាគី​ទាំងពីរ​ត្រូវ​យក​កិច្ចសន្យាលក់​ ទៅ​ឲ្យ​ការិយាល័យ​សុរិយោដី​ស្រុក​/ខ័ណ្ឌ​ ដើម្បី​ពិនិត្យមើល​ថា​ តើ​កិច្ចសន្យា​នេះ​ពិតជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ​។ បើសិនជា​ការិយាល័យ​សុរិយោដី​ស្រុក​/ខ័ណ្ឌ​ ពិនិត្យមើល​ឃើញថា​ ត្រឹមត្រូវ​ហើយ​ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត​/ក្រុង​ ជា​អ្នកពិនិត្យ​មើល​ចុងក្រោយ​ មុននឹង​ធ្វើការ​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិ​។ មុននឹង​មន្ទីរ​សុរិយោដី​ ចុះបញ្ជី​ផ្ទេរសិទ្ធិ​ អ្នកទិញ​ត្រូវ​ទៅ​បង់ពន្ធ​ជាមុន​សិន​(4%នៃ​តម្លៃ​ដី​)។បន្ទាប់ពី​បាន​បង្កាន់ដៃ​ពន្ធ​ហើយ​ ទើប​មន្ទីរ​សុរិយោដី​ចារ​លើ​ប្លង់ដី​នេះ​ថា​ អ្នកទិញ​នឹង​ក្លាយទៅជា​ម្ចាស់ដី​ ចាប់ពី​ពេលនេះ​តទៅ​។

៤ – ប្លង់​ទន់​ (ដី​ភោគៈ​)

សម្រាប់​ដី​ភោគៈ​ឬដី​ប្លង់​ទន់​ មិន​មាន​នីតិវិធី​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិ​នៅ​អាជ្ញាធរ​សុរិយោដី​ទេ​ ពីព្រោះ​ថា​ដី​នេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ​ ដូច្នេះ​មិនទាន់​មាន​ចុះ​នៅក្នុង​បញ្ជី​រដ្ឋបាល​ដីធ្លី​នៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយ​ទេ​។ កិច្ចសន្យា​ទិញ​-លក់​ដី​ប្រភេទ​នេះ​ ច្បាប់​តម្រូវឲ្យ​មានការ​ចុះ​ដោយមាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ​ ដោយ​មិន​ចាំបាច់​ទៅដល់​អាជ្ញាធរ​សុរិយោដី​ទេ​។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ នៅកន្លែង​ខ្លះ​កិច្ចសន្យាលក់​ដី​ភោគៈ​ គេ​ធ្វើ​ដោយមាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ​/សង្កាត់​តែប៉ុណ្ណោះ​ ប៉ុន្តែ​នៅកន្លែង​ខ្លះទៀត​ គេ​ធ្វើ​នៅ​ឃុំ​/សង្កាត់​ហើយ​ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​/ ខ័ណ្ឌ​ជួយ​ដឹងឮ​មួយ​ដំណាក់​ទៀត​។ ការ​ដឹងឮ​ពីសំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់​ គឺ​កាន់តែ​មាន​សុវត្ថិភាព​ជៀស​ផុត​ពី​ហានិភ័យ​ ៕