វិស័យ​ផលិតកម្ម​អាមេរិក​ជួប​ការ​ដើរថយក្រោយ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee

ភ្នំ​ពេញៈ​ យោង​តាម​ទិន្នន័យ​ ដែល​ចេញផ្សាយ​ដោយ​អាមេរិក​បានឱ្យ​ដឹង​ថា​ វិស័យ​ផលិតកម្ម​របស់​អាមេរិក​ បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​កាលពី​ខែមុន​ បន្ទាប់ពី​ការ​ធ្លាក់ចុះ​ត្រីមាស​ទី១​ និង​ទី២​ នៅ​ឆ្នាំ​ ២០១៩​។

វិស័យ​ផលិតកម្ម​នៅ​អាមេរិក​បាន​ធ្លាក់ចុះ ២​,២ភាគរយ​ នៅចន្លោះ​ខែមេសា​ និង​ខែ​ មិថុនា​ ដែល​ជា​ការ​ធ្លាក់ចុះ​ប្រចាំ​ត្រី​មាស​ជាប់​ៗគ្នា​នៃ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ និង​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់ចុះ​។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Pantheon​ Macroeconomics​ លោក​ Ian​ Shepherdson​ បាន​និយាយ​នៅក្នុង​របាយការណ៍​ស្រាវ​ជា្រ​វមួ​យថា​ “ការ​ធ្លាក់ចុះ​នៃ​ផលិ​ តកម្ម​មិនមែន​ជា​រឿង​ថ្មី​ទេ​ វា​ជា​ផលវិបាក​ដោយសារ​ការ​ធ្លាក់ចុះ​ប្រទេស​ចិន​ និង​សង្គ្រាម​ពាណិជ្ជកម្ម​”។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​មិន​រំពឹង​ថា​ ការ​ធ្លាក់ចុះ​នៃ​ផលិតកម្ម​នឹង​មិន​កាន់តែ​អាក្រក់​នោះ​ទេ​ ខណៈ​ដែល​អាមេរិក​បាន​ជួបប្រទះ​ នូវ​ការ​ងើបឡើង​វិញ​ចាប់តាំងពី​ឆ្នាំ២០០៩មក​។

ខណៈ​ផលិតកម្ម​គឺជា​ធាតុផ្សំ​ដ៏​សំខាន់​មួយ​ ចំពោះ​សេដ្ឋកិច្ច​អាមេរិក​ វិស័យ​សេវាកម្ម​មាន​ចំនួន​ជាង៧៥ភាគរយ​នៃ​សេដ្ឋកិច្ច​សរុប​។ ផ្នែក​សេវាកម្ម​រួមបញ្ចូល​ទាំង​សកម្មភាព​លក់រាយ​ ធនាគារ​ សណ្ឋាគារ​ អចលនទ្រព្យ​ការអប់រំ​ សុខភាព​ ការងារ​សង្គម​ ការងារ​កុំព្យូទ័រ​ ការកម្សាន្ត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទំនាក់ទំនង​ ការ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ឧស្ម័ន​។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​ (NBS​) របស់​ចិន​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម៦​,២ភា​គរ​ យនៅ​ត្រីមាស​ទីពីរ​នៃ​ឆ្នាំនេះ​ ដែល​ជា​អត្រា​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ១៩៩២មក​៕

ចំណេះដឹង​! គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការជួល​ និង​ទិញ​ផ្ទះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ទាំង​ការជួល​ និង​ការទិញ​ផ្ទះ​សម្រាប់​រស់នៅ​សុទ្ធតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​ដូចគ្នា​។ ការជួល​ផ្ទះ​ធ្វើឲ្យ​លោក​ អ្នក​មិន​ចំណាយ​ថវិការ​ច្រើន​ក្នុង​ពេល​ខ្លី​។ ចំនែក​ឯការទិញ​ផ្ទះ​វិញ​ អាច​ផ្តល់​លោកអ្នក​នូវ​សុវត្ថិភាព​រយៈពេល​វែង​។

សូម​មើល​ពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​ដូច​ខាងក្រោម​៖

គុណសម្បត្តិ​នៃ​ការទិញ​ផ្ទះ​

• ​មានផ្ទះ​ផ្ទាល់ខ្លួន​ផ្តល់​នូវ​សុវត្ថិភាព​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ ព្រមទាំង​ទ្រព្យសម្បត្តិ​ និង​ការ​រីកចម្រើន​ផ្ទាល់ខ្លួន​។

• ​តម្លៃ​នៃ​ផ្ទះ​នឹង​កើនឡើង​តាមពេលវេលា​ លោកអ្នក​នឹង​បាន​ប្រាក់ចំណេញ​ពេល​ដែល​លក់​ត្រូវពេល​ល្អ​។

• ​ផ្ទះ​ផ្ទាល់ខ្លួន​ជា​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​អ្នក​ ដូច្នេះ​លោកអ្នក​មាន​សិទ្ធិ​និង​សេរីភាព​ក្នុង​គ្រប់ការ​ទាំងអស់​ក្នុង​ផ្ទះ​។

• ​មានផ្ទះ​ផ្ទាល់ខ្លួន​នឹង​ធ្វើឲ្យ​លោកអ្នក​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​។ លោកអ្នក​អាច​ផ្លាស់​ប្តូរ​ការ​តុបតែង​ កែច្នៃ​ទីធ្លា​ថ្មី​ ឬអ្វី​ផ្សេង​តាមចិត្ត​ប្រាថ្នា​។

• ​លោកអ្នក​អាច​ទិញ​ហើយ​ដាក់​ជួល​វិញ​ វា​នឹង​ផ្តល់​ប្រាក់ចំណូល​ដែល​លោកអ្នក​អាចយ​កវា​ទៅ​បង់​រំលស់​ផ្ទះ​នោះ​បាន​។

• ​បើ​លោកអ្នក​ជា​ម្ចាស់ផ្ទះ​មា្នក់​ ដែល​បង់​រំលស់​ទៀងទាត់​ តាមពេលវេលា​បាន​ល្អ​នោះ​លោកអ្នក​នឹង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​ ដែល​វា​មានប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​អ្នក​និង​កម្ចី​ពេលក្រោយ​។

• ​លោកអ្នក​មាន​ជម្រើស​ ដោយ​អាចយ​កប្លង់ផ្ទះ​ទៅ​តម្កល់​បញ្ចាំ​ ក្នុងករណី​មាន​តម្រូវការ​បន្ទាន់​ ឬទិញ​របស់​ធំដុំ​ណាមួយ​។

គុណវិបត្តិ​នៃ​ការទិញ​ផ្ទះ​

• ​ពេល​មានផ្ទះ​ផ្ទាល់ខ្លួន​លោក​ អ្នក​ត្រូវ​ទទួលខុសត្រូវ​លើ​ប្រាក់បង់​រំលស់​ និង​ការ​ថែ​ទំា​ផ្ទះ​។

• ​មា្ចស់​ផ្ទះ​ត្រូវ​មាន​កាតព្វកិច្ច​ដូចជា​ បង់ពន្ធ​ផ្ទះ​ បង់​ធានារ៉ាប់រង​ និង​ការ​ថែ​ទំា​ផ្ទះ​។

• ​មា្ចស់​ផ្ទះ​នឹង​ប្រឈម​ក្នុង​ការ​លក់​មិនបាន​ប្រាក់ចំណេញ​ បើសិនជា​មាន​បញ្ហា​សេដ្ឋកិច្ច​ឬក៏​ទីតាំង​លែង​មាន​អំណោយផល​។

• ​លោកអ្នក​ដែល​ជា​ម្ចាស់ផ្ទះ​ នឹង​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ពេល​ ដែល​ត្រូវការ​ផ្លាស់​ប្តូរ​ ពីព្រោះ​ត្រូវ​រង​ចំា​ផ្ទះ​លក់ដាច់​ទើប​អាច​ទៅ​បាន​។

គុណសម្បត្តិ​នៃ​ការជួល​ផ្ទះ​

• ​ការជួល​ផ្ទះ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ ជាពិសេស​បើសិនជា​អ្នកមាន​ការ​ផ្លាស់​ប្តូរ​កន្លែង​ការងារ​ ឬក៏​ចូលចិត្ត​ក្នុង​ការ​ផ្លាស់ទី​លំនៅ​។

• ​ក្នុងនាម​ជា​អ្នកជួល​ផ្ទះ​ លោកអ្នក​អាច​មានលទ្ធភាព​ជួលផ្ទះ​នៅ​តំបន់​ ដែល​លោកអ្នក​មិន​មានលទ្ធភាព​ទិញ​បាន​។

• ​បើសិនជា​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​ទីលំនៅ​ លោកអ្នក​នឹង​មិន​ឈឺក្បាល​ក្នុង​ការ​រក​អ្នក​មក​ថែ​ទំា​ផ្ទះ​ឬត្រូវ​បារម្ភ​ក្នុង​ការ​លក់​មុននឹង​ចេញ​។

• ​បន្ទាប់ពី​បង់ថ្លៃ​ឈ្នួល​ផ្ទះ​រួច​ លោកអ្នក​អាច​ប្រើប្រាស់​ប្រាក់​ ដែល​នៅសល់​យក​ទៅ​បង់​រំលស់​ផ្ទះ​ឬក៏​វិនិយោគ​ក្នុង​អាជីវកម្ម​។

​គុណវិបត្តិ​នៃ​ការជួល​ផ្ទះ​

• ​អ្នកជួល​ត្រូវ​គោរព​តាមច្បាប់​របស់​កិច្ចសន្យា​ ដែល​វា​អាច​ប៉ះពាល់​ដល់​សេរីភាព​មួយចំនួន​ក្នុង​ការប្រើ​ប្រាស់​។

• ​លោកអ្នក​មិន​អាច​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់​ទាល់តែ​មានការ​អនុញ្ញាត្ត​ពី​ម្ចាស់ផ្ទះ​។

• ​ការជួល​នឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍អ្វី​ពី​ទ្រព្យសម្បត្តិ​នោះ​ឡើយ​ ហើយក៏​នឹង​មិន​ក្លាយជា​កម្ម​សិទ្ធ​របស់​អ្នកជួល​នៅ​ថ្ងៃណាមួយ​ដែរ​។ ផ្ទុយទៅវិញ​អ្នកជួល​ប្រៀប​ដូចជា​ជួយ​បង់ថ្លៃ​រំលស់​ផ្ទះ​ជំនួស​ម្ចាស់ផ្ទះ​ទៅវិញ​។

• ​អ្នកជួល​មិន​មានអំណាច​ក្នុង​ការគ្រប់គ្រង​លើ​បញ្ហា​អតិផរណា​ទេ​។

• ​ផង​ដែរ​គឺ​មិន​មានការ​សន្យា​ថា​ តម្លៃ​ឈ្នួល​នឹង​នៅ​ថេរ​បន្ទាប់ពី​បញ្ចប់​កិច្ចសន្យា​ទេ​៕

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​កំពុង​សាងសង់យ៉ាងសកម្ម​ ​និង​គ្រោង​បញ្ចប់មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​

0

អត្ថ​បទៈ​ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​បាន​ឲ្យដឹង​ថា​ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ កំពុងតែ​សាងសង់​យ៉ាងសកម្ម​ និង​គ្រោង​ពន្លឿន​ការសាងសង់​ចប់​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​នា​ឆ្នាំ២០២២ខាងមុខនេះ​។

អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​វ៉ា​ ស៊ី​មសូរិ​យា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៧​ កក្កដា​កន្លងមក​ថា​ ជាគោល​ការណ៍​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ចង់​ឲ្យ​ផ្លូវ​នេះ​សាងសង់​ចប់​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ២០២២​។លោក​បន្ត​ថា​ បើសិនជា​ផ្លូវ​នេះ​បញ្ចប់​បាន​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ មានន័យថា​ការស្ថាបនា​ផ្លូវ​នេះ​លឿន​ជាង​កាលកំណត់​។

លោក​បន្ត​ថា​ “ពេលនេះ​ដំណើរការ​កសាង​ផ្លូវ​នេះ​កំពុងតែ​ធ្វើ​យ៉ាងសកម្ម​ និង​ធ្វើ​នៅ​តាម​តំបន់​ដែល​ការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​បញ្ចប់​ ហើយ​កន្លែងណា​ដែល​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​នឹង​ធ្វើ​នៅពេល​បន្ទាប់​”។លោក​បន្ត​ថា​ “គំរោង​ផ្លូវ​ល្បឿន​លឿន​ជាលើកដំបូង​នេះ​មិន​មានការ​ចោះ​ភ្នំ​ធ្វើ​ផ្លូវ​នោះ​ទេ​ ព្រោះ​បើ​មានការ​ចោះ​ភ្នំ​ធ្វើ​ផ្លូវ​ក្រោម​រូងភ្នំ​ គឺ​ត្រូវ​ចំណាយ​ខ្ពស់​ណាស់​”។

ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC​) ត្រូវ​បាន​ជ្រើសរើស​ដើម្បី​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​នឹង​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ជាមួយនឹង​កំពង់ផែ​ទឹកជ្រៅ​តែមួយគត់​របស់​កម្ពុជា​ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ​។ ការស្ថាបនា​ផ្លូវ​នេះ​មាន​បួន​គន្លង​រថយន្ត​ និង​មាន​ប្រវែង១៩០​ គីឡូម៉ែត្រ​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​សម្តេច​តតេជោ​ហ៊ុន​ សែន​កាលពី​ថ្ងៃទី២២​ ខែមីនា​ កន្លងមក​នេះ​។

ផ្លូវ​នេះ​មាន​ស្ពាន​អាកាស​ឆ្លង​កា​ត់់​ចំនួន៧​ ក្នុង​នោះ​មួយ​ជា​គំរោង​ស្ថិតនៅ​ក្នុង​ការ​ត្រៀម​ទុក​៕

កម្ពុជា​ស្ថិត​ក្នុងចំណោម​ទាំង១០ប្រទេស​លើ​ពិភពលោក​នៃ​ទិសដៅ​ ទេសចរណ៍​ក្រេបទឹក​ឃ្មុំ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​ស្ថិត​ទិសដៅ​កំពូល​ទាំង១០លើ​ពិភព​ ដែល​មានតម្លៃ​ទាប​ និង​សមរម្យ​បំផុត​ សម្រាប់​ទេសចរណ៍​ក្រេបទឹក​ឃ្មុំ​របស់​អ្នក​ទើប​រៀប​កា​រថ្មីៗ​។

យោង​តាម​គេហទំព័រ Lonely​ Planet​ ដែល​ជា​គេហទំព័រ​ទេសចរណ៍​ធំ​ផុត​លើ​ពិភពលោក​ បាន​បង្ហាញថា​ ប្រទេស​កម្ពុជា​គឺជា​ទិសដៅ​ទេសចរណ៍​ សម្រាប់​អាពាហ៍​ពិ​ពាហ៍​ថ្មី​ៗដ៏​សប្បាយរីករាយ​លើ​ពិភពលោក​ និង​តម្លៃ​ទាប​សមរម្យ​សម្រាប់​ទស្សនា​កម្សាន្ត​។

គេហទំព័រ​ទេសចរណ៍​នេះ​បន្ថែម​ថា​ “កម្ពុជា​មាន​អង្គរវត្ត​ដែល​សំបុត្រ​ចូល​ទស្សនា​ រយៈពេល៧ថ្ងៃ​ មានតម្លៃ៧២ដុល្លារ​ដែល​ជា​តម្លៃ​ថ្លៃ​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ទេស​ចរ​ណ៍​អ្វី​ៗផ្សេងទៀត​នៅក្នុង​ប្រទេស​ ប៉ុន្តែ​តម្លៃ​ទាប​បំផុត​សម្រាប់​តម្លៃ​មួយ​សប្តាហ៍​នៃ​ការ​ធ្វើការ​ទស្សនា​ និង​កម្សាន្ត​ ក្រៅពី​ប្រាសាទ​ដែល​បាន​ចុះបញ្ជី UNESCO​ ។

ស្រា​បៀរ​មានតម្លៃ​ទាប​ត្រឹម ១ដុល្លារ​អាមេរិក​ អាហារ​មានតម្លៃ ២ដុល្លារ​អាមេរិក​ និង​តម្លៃ​ស្នាក់នៅ​មាន​ទាប​សមរម្យ​ផង​ដែរ​”។

ប្រទេស​ទាំង​ ១០​ រួមមាន​ប្រទេស​កម្ពុជា​ ប្រទេស​ម៉ូ​រ៉ុ​កកូ​ ប្រទេស​ឥណ្ឌា​ ប្រទេស​វៀតណាម​ ប្រទេស​ព័រទុយហ្គាល់​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ប្រទេស​ហុង​ឌូ​រ៉ា​ស ប្រទេស​ប៊ុលហ្គារី​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ និង​ប្រទេស​ព័រតូរីកូ​៕

តោះស្តាប់អត្ថន័យដ៏រំជួលចិត្តពីភាពតស៊ូ និងក្តីស្រម័យរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុ

0

ដោយ ៖ នៅ វឌ្ឍនា

ព្រះសីហនុៈ ថ្ងៃនេះនៅលើបណ្តាញទំនាក់ទំនងសង្គម មានការបង្ហោះនូវបទចំរៀងមួយដែលមានចំណងជើង” បើសិនគ្មានក្តីស្រម័យ ហេតុអីខ្ញុំត្រូវមកកំពង់សោម ដែលបកស្រាយជាភាសាចិន។

ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់ កោះតូចធំដ៏ស្រស់ស្អាតអមជាមួយដើមឈើ និងវារីសមុទ្រ ក្រុងព្រះសីហនុមានការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ ពិសេសកំនើននៃជនជាតិចិនចូលមកធ្វើការ និងវិនិយោគ។

ជាមួយអត្ថន័យបទចំរៀងច្រៀងជាភាសាចិននេះ ហេហទំព័រព័ត៌មាន Freshnews បានបកប្រែបទចំរៀងនេះ ហើយយើងសូមលើកយកខ្លឹមសារទាំងស្រុងនៃបទចំរៀងនេះ មកជូនមិត្តអ្នកអាន ដែលមានខ្លឹមសារយ៉ាងរំជួលចិត្ត។ ខាងក្រោមនេះជាអត្ថន័យបទចម្រៀងភាសាចិន ដែលបកប្រែជាភាសាខ្មែរ៖

* មកដល់ទីកន្លែងនេះ ទាំងមានក្តីស្រមៃយ៉ាងធំ ដែលមើលឃើញទៅដោយ «កាស៊ីណូនៃឆាកជីវិត» (ចង់សំដៅទៅលើឱកាស ដើម្បីសម្រេចគោលបំណងក្នុងឆាកជីវិត)

* ម្នាក់ៗសុទ្ធតែចង់ក្តាប់ឱកាស ដើម្បីបង្កើតភាពត្រចះត្រចង់រៀងៗខ្លួន តែមានអ្នកជោគជ័យ ក៏មានអ្នកវង្វេងទិសដៅរបស់ខ្លួនឯង។

* ខ្យល់សមុទ្របក់មកចំផ្ទៃមុខដ៏រឹងមាំរបស់ខ្ញុំ ទោះបីលំបាក ឬក៏នឿយហត់ ឬក៏ឈឺស្កាត់ ក៏ត្រូវតែទទួលរ៉ាប់រងដោយខ្លួនឯងដែរ។

* រៀងរាល់ពេលដែលស្រមៃឃើញក្រសែភ្នែកឪពុកម្តាយ ដែលទន្ទឹងរង់ចាំផ្លូវកូន ខំជូតទឹកភ្នែកឲ្យស្ងួតរួចបន្តខិតខំឆ្ពោះទៅមុខទៀត។

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម លះបង់អ្វីៗទាំងអស់ខិតខំឆ្ពោះទៅមុខទៀត ដោយភាពក្លាហាន

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម ជឿជាក់លើខ្លួនឯងថា មានកំលាំងដ៏មហិមា

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម ខិតខំតស៊ូបង្កើតភាពជោគជ័យឲ្យទាល់តែបាន

* គ្មានក្តីស្រមៃ ហេតុអ្វីមកកំពង់សោម សូមឲ្យក្តីស្រមៃរបស់យើងទាំងអស់គ្នាចាប់ផ្តើមពីទីកន្លែងនេះ៕

https://www.facebook.com/houtlyshop/videos/395502617740438/

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ស្នើសុំ​អ្នកបច្ចេកទេស​ផ្នែក​សំណង់​ពីរ​រូប​ពី​អូស្ត្រាលី​

0

អត្ថបទ​៖ ម៉ៃ​ វីរៈ​

ភ្នំ​ពេញៈ​ លោក​ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ស្នើសុំ​ទីប្រឹក្សា​ ឬអ្នកឯកទេស​ពីរ​នាក់​ខាង​ផ្នែក​សំណង់​ ពី​ប្រទេស​អូ​ស្រ្ដា​លី​។

​;លោក​ឧបនាយក​រដ្ឋមន្រ្តី​ បាន​លើកឡើង​បែក​នេះ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ Angela​ Corcoran​ ឯកអគ្គ​រាជទូត​អូ​ស្ដ្រា​លី​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី១៦ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បញ្ជាក់​ថា​ ទីប្រឹក្សា​រឺ​អ្នកឯកទេស​ពីរ​រូប​ ដែល​កម្ពុជា​ស្នើសុំ​នោះ​ ដោយ​ម្នាក់​មក​ធ្វើជា​គ្រូ​បណ្ដុំ​បណ្ដាល​ ហើយ​ម្នាក់ទៀត​ជាទី​ប្រឹក្សា​បច្ចេកទេស​សំរាប់​ប្រចាំការ​ផ្ទាល់​នៅ​ទីស្ដីការ​ក្រសួង​ ដើម្បី​ជា​ជំនួយ​គាំទ្រ​ និង​អនុវត្តន៍​បញ្ញត្តិ​បច្ចេកទេស​នានា​ ពាក់​ពង់​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។

លោកស្រី​ Angela​ Corcoran​ បាន​មានប្រសាសន៍​នឹង​ពិនិត្យ​ ពិចារណា​សំ​ណើរ​ខាងលើ​បន្ទាប់​ ពី​ទទួល​បាន​របាយការណ៍​បេ​សកម្ម​ចុងក្រោយ​ របស់​ទីប្រឹក្សា​បច្ចេកទេស​។ ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ ជា​ សុ​ផា​រា​ក៏បាន​ស្នើសុំ​ប្រទេស​អូ​ស្រ្ដា​លី​ ជួយ​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មុន​ស្ស​ និង​អនុញ្ញា​ត្តិ​អោ​យម​ន្រ្ដី​ខាង​ក្រសួង​ ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​វិស័យ​សំណង់​នៅ​ប្រទេស​អូ​ស្រ្ដា​លី​ និង​ជួយ​រៀបចំ​សិក្ខាសាលា​សំរាប់​បណ្ដុំ​បណ្ដា​លម​ន្រ្ដី​ពាក់​ព័ន្ដក្នុង​ប្រទេស​កម្ពុជា​។

ដោយ​ឡែង​លោក​បាន​លើកឡើង​បន្ថែម​ទៀត​ថា​ កម្ពុជា​ពិតជា​ត្រូវការ​ជាបន្ទាន់​ក្នុង​កសាង​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធនា​នា​ ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​វិស័យ​សំណង់​ ដោយសារ​វិស័យ​នេះ​ កំពុង​មានសន្ទុះ​រើក​ចំរើន​យ៉ាង​លឿន​ក្នុង​ប្រទេស​កម្ពុជា​៕

សភា​ពាណិជ្ជកម្ម​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បារ៉ែន​មក​ទស្ស​កិច្ច​នៅ​កម្ពុជា​ដើម្បី​បង្កើនការ​វិនិយោគ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្នើ​ដល់​ឯកអគ្គ​រាជទូត​តែងតាំង​ថ្មី​នៃ​ប្រទេស​បារ៉ែន​ប្រចាំ​នៅ​កម្ពុជា​ ជំរាប​ដល់​រដ្ឋាភិបាល​ពិ​បាល​ខ្លួន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នូវ​កម្ពុជា​ ដើម្បី​បង្តើន​ទំនាក់ទំនង​ និង​វិយោគ​នៃ​ប្រទេស​ទាំងពីរ​។

អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោ​កងួន​ ម៉េ​ងតិច​បានឱ្យ​ដឹង​នៅក្នុង​ជំនួប​ជាមួយ​ លោក​ បណ្ឌិត​ Mohamed​ Ghassan​ Shaikho​ ឯកអគ្គ​រាជទូត​តែងតាំង​ថ្មី​នៃ​ព្រះរាជាណាចក្រ​បារ៉ែន​ (Kingdom​ of​ Bahrain​) ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​របស់​ប្រទេស​បារ៉ែន​ ធ្វើទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ ដែល​ជា​កត្តា​ចំបង​សម្រាប់​ការ​វិនិយោគ​រវាង​ធុរជន​នៃ​ប្រទេស​ទាំងពីរ​។

លោក​ក៏បាន​លើកទឹកចិត្ត​ដល់​ឯកអគ្គ​រាជទូត​ ដឹកនាំ​វិនិយោគិន​នៃ​ប្រទេស​បារ៉ែន​ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ហើយ​សភា​ពាណិជ្ជកម្ម​ នឹង​រីករាយ​ក្នុង​ការ​សហការ​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ ក៏ដូចជា​កម្ម​វិ​ធី​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​ផង​ដែរ​។

លោក​ Mohamed​ Ghassan​ Shaikho​ ឯកអគ្គ​រាជទូត​តែងតាំង​ថ្មី​នៃ​ព្រះរាជាណាចក្រ​បារ៉ែន​បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា​ គោលបំណង​នៃ​ជំនួប​នេះ​ គឺ​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​ក៏ដូចជា​ការងារ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ ក៏​ចង់​សិក្សា​ស្វែងយល់​ពី​សេដ្ឋកិច្ច​ ទីផ្សារ​ និង​វិស័យ​ដ៏​មាន​សក្តា​នុ​ពល​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ជា​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​នា​ពេល​ខាងមុខ​។

រាជាណាចក្រ​បារ៉ែន​ គឺ​ជា​ប្រទេស​ស្ថិ​ននៅ​លើ​កោះ​ក្នុង​ឈូងសមុទ្រ ​Persian​ និង​ជារ​ដ្ឋ​អធិបតេយ្យ​ ដែ​លប​ណ្តុំ​ដោយ​កោះ​ព័ទ្ធជុំវិញ​ និង​នៅចន្លោះ​ឧបទ្វីប ​Qatar​ និង​នៅ​ភាគ​កើ​តឈាង​ខាងត្បូង​ដែនសមុទ្រ​ Saudi​ Arabia​។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ (WB​) ឆ្នាំ២០១៧​ បានឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មាន​ប្រជាជន​ចំនួន ១.៤៩៣លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់​មាន​ចំនួន២៣​,៦៥៥ដុល្លារ​អាមេរិក​។

នៅក្នុង​របាយការណ៍​ចុងក្រោយ​បង្អស់​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​បារ៉ែន​បាន​កើនឡើង​ដល់៩​,៤ ពាន់​លាន​ដុល្លារ​នៅក្នុង​ខែមីនា​ឆ្នាំ២០១៩​ ។ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) បាន​កើនឡើង 0​,៧% ក្នុង​ខែមីនា​ឆ្នាំ២០១៩​៕

លំនៅដ្ឋានបែប​ទំនើប​ក្រុងភ្នំពេញ​បាញ់​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​ ៦អា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុងតែ​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​យ៉ាង​គំហុក​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​របស់​កម្ពុជា​ បាន​រុញច្រាន​ឱ្យ​តំបន់​ដែល​ស្ថិតនៅ​ជាប់​ក្រុង​ មាន​តម្រូវការ​កាន់តែ​ខ្លាំង​។

​ជាក់ស្ដែង​ដូចជា​តំបន់​ភាគ​ខាងកើត​រាជធានី​ភ្នំពេញ​ ជាប់​ផ្លូវជាតិ​លេខ៦​A កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ជាមួយ​វត្តមាន​សំណង់​បែ​បទំ​នើបៗ​។

ចាប់តាំងពី​តំបន់​គល់​ស្ពាន​ជ្រោយ​ចង្វា​រឆ្ពោះ​ ទៅ​ទិសខាងកើត​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​A គម្រោង​អភិវឌ្ឍ​ធំ​ជាច្រើន​បាន​លេច​រូបរាង​ជាបន្តបន្ទាប់​ ដូចជា​គម្រោង​ទីក្រុង​រណប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ OCIC​ គម្រោង​របស់​ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ គម្រោង​ក៏ដូចជា​គម្រោង​សំណង់​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីត​ ក្រោម​ទុន​វិនិយោគ​រាប់​សិប​ពាន់​លាន​ដុល្លារ​។

ជាមួយនឹង​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការ​អភិវឌ្ឍ​ លើ​វិស័យ​សំណង់​យ៉ាង​គំហុក​ នៅ​រសៀល​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​សាទរ​ជាមួយនឹង​សកម្មភាព​រីកចម្រើន​ទាំងអស់​នេះ​។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ នៅពេល​ដែល​ប្រទេសជាតិ​មានការ​រីកចម្រើន​ និង​អភិវឌ្ឍ​ ជាពិសេស​តំបន់​ក្រុងភ្នំពេញ​មានការ​កើនឡើង​នូវ​ចំនួន​អគារ​ធំៗ​ដូចជា​សំណង់​ខុន​ដូ​ អា​ផា​តមិន​ ជាដើម​នោះ​ តំបន់​ដែល​ស្ថិតនៅ​ជាប់​ក្រុង​ គឺ​មាន​តម្រូវការ​ខ្ពស់​។

ជាក់ស្ដែង​ដូចជា​តំបន់​ជ្រោយ​ចង្វា​រជាដើម​ ដែល​ពីមុន​មាន​ភាព​ទូលាយ​ល្ហល្ហេវ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ បាន​ក្លាយទៅជា​តំបន់​ដ៏​មាន​សក្ដានុពល​ ជាពិសេស​ លើ​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​តែម្ដង​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ខ្ពស់​។

លោក​ឧកញ៉ា​បញ្ជាក់​ថា​ “កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តម្លៃ​ដី​នៅ​តំបន់​ជ្រោយ​ចង្វា​រមា​នក​ម្រិ​តទាប​នៅឡើយ​ ពោល​គឺ​ប្រមាណ​១០០០​ ទៅ១៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ តែប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​បាន​កើនឡើង​ខ្ពស់​រហូតដល់ ២៥០០​ ទៅដល់ ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ហើយ​ទីតាំង​ខ្លះ​អាច​មានតម្លៃ​ថ្លៃជាង​នេះ​”។ លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​បរិយាកាស​សេដ្ឋកិច្ច​កម្ពុជា​ នៅតែ​មាន​ភាពល្អ​ប្រសើរ​ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ មិនយូរ​ទៀត​នោះ​ទេ​ វា​នឹង​ក្លាយជា​តំបន់​ពិសេស​ អំណោយផល​លើ​វិស័យ​លំនៅ​ដ្ឋាន​ ក៏ដូចជា​មណ្ឌល​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ដែល​កើតមាន​អគារ​ធំៗ​ និង​ខ្ពស់​ៗមិន​ក្រោម​ ១៥​-២០​ ជាន់​នោះ​ទេ​”។

បច្ចុប្បន្ន​នេះ​ វត្តមាន​នៃ​គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ជាច្រើន​ កំពុងតែ​បង្ហាញខ្លួន​នៅ​តំបន់​ខាងលើ​នេះ​ ដែល​កាន់តែ​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់​កាន់​ខ្លាំង​ និង​ទាក់ទាញ​បំផុត​ ដូចជា​ សំណង់​បុរី​ សុភមង្គល​, បុរី​ The​ Mekong​ Royal​ , បុរី​ ប៉េង​ហួត​, បុរី​ ពិភព​ថ្មី​ , បុរី​ អរ​គីដេ​ វីឡា​ , បុរី​ The​ Flora​, និង​បុរី​ វិមាន​ភ្នំពេញ​ ជាដើម​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថ្ងៃ​ដដែល​ថា​ បច្ចុប្បន្ន​នេះ​តំបន់​ខាងលើ​បាន​ក្លាយជា​តំបន់​មុំ​ត្រីកោណ​ ស័ក្ដិសម​ទៅ​នឹង​ការ​អភិវឌ្ឍ​ជាទី​ក្រុង​រណប​ ដោយសារតែ​វា​មានក​ត្តា​ភូមិសាស្ត្រ​ល្អ​ និង​អំណោយផល​ពី​ធម្មជាតិ​ ដែល​ព័ទ្ធជុំវិញ​ទៅ​ទន្លេមេគង្គ​ និង​ទន្លេសាប​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​ សមស្រប​ទៅ​នឹង​លំនៅ​ដ្ឋាន​រស់នៅ​ ថែមទាំង​មាន​បណ្តាញ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ជាច្រើន​ ដែល​រាជរដ្ឋាភិបាល​ ក៏ដូចជា​វិស័យ​ឯកជន​បាន​អភវ​ឌ្ឍ​ន៍​ ជាពិសេស​ផ្លូវជាតិ​លេខ៦​Aតែម្ដង​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​”៕

ក្រុមហ៊ុន​ NagaCorp​ Limited​ កំពុង​សម្លឹង​វិនិយោគ​នៅ​ជប៉ុន​ស្រប​អាជីវកម្ម​ខ្លួន​នៅ​កម្ពុជា​កំពុង​រីកចម្រើន​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រតិបត្តិ​ករ​ជាន់ខ្ពស់​ក្រុមហ៊ុន​ NagaCorp​ Limited​ បាន​ប្រកាស​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​ កំពុង​ស្ថិតនៅ​ក្នុង​ជំហរ​មួយ​ ដើម្បី​ពិនិត្យមើល​ឱកាស​ថ្មី​រួម​ទាំង​លទ្ធភាព​ចូលក្នុង​ទីផ្សារ​ជប៉ុន​ដែល​ទើបនឹង​ចាប់ផ្ដើម​។

លោក​ Tim​ McNally​ ប្រធាន​ក្រុមហ៊ុន​ Nagacorp​ ដែល​បាន​ចុះបញ្ជី​នៅ​ហុងកុង​នេះ​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​GGR​ Asia​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​នេះ​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​នៅ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​ក៏​មានបំណង​ចង់​បន្ត​នូវ​ភាព​ប្រាកដនិយម​ និង​គិត​អំពី​ការសន្យា​របស់​យើង​។ លោក​បន្ត​ថា​ “យើង​បាន​ទៅ​ប្រទេស​ជប៉ុន​ និង​កន្លែង​ជាច្រើន​ទៀត​ ហើយ​ខណៈ​ពេល​ដែល​យើង​ត្រូវ​គិតគូរ​ពី​ការ​វិនិយោគ​របស់​យើង​ ដូចគ្នា​នេះ​ យើង​មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​យើង​ស្ថិតនៅ​ក្នុង​ទីតាំង​មួយ​ដើម្បី​មើល​នៅ​ឱកាស​ថ្មី​។

លោក​បន្ត​ថា​ “យើង​ត្រូវតែ​មាន​ភាព​ប្រាកដនិយម​ និង​គិតគូរ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ប៉ុន្តែ​យើង​មិន​បិទ​ភ្នែក​ហើយ​គ្រាន់តែ​កំណត់​ពី​កន្លែង​ដែល​យើង​មាន​។ យើង​នឹង​បន្ត​សម្លឹង​មើល​ឱកាស​”។

គេហទំព័រ​ GGR Asia​ បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​ NagaCorp​ Limited​ គឺជា​អ្នកទទួល​ខុសត្រូវ​សម្រាប់​ក្រុម​ហ៊ុន​ណា​ហ្គាវើ​លនៅ​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​រយៈពេល៧០ឆ្នាំ​ ជាមួយនឹង​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ ដែល​ហាម​ក្រុមហ៊ុន​ដទៃទៀត​ មិន​ឲ្យ​ទទួល​បាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​ ដែល​មាន​ចំងាយ១២៤​ ម៉ាយ​ជុំវិញ​ភ្នំពេញ​រហូតដល់​ឆ្នាំ​ ២០៣៥​។

ដោយសារតែ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​នៅ​កម្ពុជា​ ក្រុមហ៊ុន​ NagaCorp​ Limited​ ​បាន​ប្រកាស​កាលពី​ខែមេសា​ថា​ ខ្លួន​កំពុង​ត្រៀម​ចំណាយ​ប្រាក់ ៣​,៥លាន​ដុល្លារ​ ដើម្បី​សាងសង់​សណ្ឋាគារ​ដែល​ចំនួន ៤​,៧២០បន្ទប់​បន្ថែម​ទៀត​ សម្រាប់​ការ​អភិ​វឌ្ឍ​ណា​ហ្គាវើល​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ការពង្រីក​ដំណាក់កាល​ទី៣នេះ​ នឹង​រួមបញ្ចូល​ការ​បញ្ចាំង​នៃ​សួន​ឌីជីថល​ជាមួយ​កន្លែង​កម្សាន្ត​ពហុ​កម្សាន្ត១២ជាន់​ និង​អាច​មើលឃើញ​កាស៊ីណូ​ឡើង​ដល់៨០០កន្លែង​បន្ថែម​ និង​តុ​ល្បែង ​VIP​ និង​មាន​ស្លុត​ម៉ាស៊ីន​ ២,៥០០គ្រឿង​។

លោក​ McNally​ បាន​បន្ថែម​ទៀត​ថា​ “ភាព​ផ្តាច់​មុខ​របស់​យើង​ដូចដែល​មានដល់​ឆ្នាំ​ ២០៣៥​។ យើង​មាន​ពេលវេលា​ច្រើន​ ហើយ​យើង​ត្រូវការ​ពង្រីក​ឱកាស​របស់​យើង​”។ លោក​បន្ត​ថា​ “យើង​ជា​អ្នកនាំ​មុខ​គេ​ក្នុង​វិស័យ​បដិសណ្ឋារ​កិច្ច​ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​មើលឃើញ​ពី​ការ​រីកចម្រើន​ មិន​ត្រឹមតែ​ជាមួយ​ទេសចរ​ចិន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​មាន​អ្នកទេសចរ​មក​ពី​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

លោក​បន្ត​ថា​ “ភ្នំពេញ​ជាទី​ក្រុង​មួយ​នឹង​បន្ត​រីកចម្រើន​ ហើយ​ខ្ញុំ​មិន​គិតថា​ចំនួន​អ្នកទេសចរ​នឹង​មាន​តិច​នោះ​ទេ​”៕

ធនាគារ​ Canadia​ ផ្តល់​កម្ចី​ហិរញ្ញ​វប្ប​ទាន​ ២០លាន​ដុល្លារ​ដល់​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ធនាគារ​កា​ណា​ឌី​យា​បាន​ចុះហត្ថលេខា​ លើ​អនុស្សារ​ណៈ​យោគយល់​គ្នា​លើ​គម្រោង​កម្ចី​ហិរញ្ញប្បទាន​ ស្ត្រី​វៃឆ្លាត​ចំនួន ២០លាន​ដុល្លារ​អាមេរិក​ ដល់​សមាគម​សហ​គ្រិន​ស្តី្រកម្ពុ​ជា​ ដើម្បី​លើ​កម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ (SME​)។

ប្រធាន​សមា​គមហ​គ្រិន​ស្រ្តី​កម្ពុជា​ លោកស្រី​អេង​ លី​គង់​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ គម្រោង​នេះ​ ពិតជា​ល្អ​ណាស់​សម្រាប់​សហគ្រិន​ជា​ស្ត្រី​ ជាពិសេស​សហគ្រិន​ជា​ស្ត្រី​ ដែល​ជា​ស្ត្រី​នៅក្នុង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ ក្នុង​ទទួល​បាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ ដែល​កាលពីមុន​សហគ្រិន​ដែល​ជា​ស្រ្តី​មាន​បញ្ហា​ដូចជា​ការ​ខ្វះ​លុយ​ប្រកប​អាជីវកម្ម​ ក៏ដូចជា​ពិបាក​ក្នុង​ការ​ទៅ​ខ្ចី​នៅ​ធនាគារ​ក្នុង​ចំនួន​លុយ​ទាប​ ហើយ​មាន​អត្រា​ការប្រាក់​ខ្ពស់​។

លោកស្រី​បន្ថែម​ទៀត​ថា​ ស្ត្រី​ដែល​ជា​សហគ្រិន​មួយចំនួន​ពិបាក​ ក្នុង​ការរៀបចំ​ឯកសារ​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​ធន​គារ​ តែ​ក្នុង​គម្រោ​ងកម្ចី​ហគ្រិន​វៃឆ្លាត​នេះ​ របស់​ធនាគារ​កា​ណា​ឌី​យា​ ក្នុង​អត្រា​ទាប​មាន​ភាព​ងាយស្រួល​សម្រាប់​សហគ្រិន​ជា​ស្ត្រី​។ ម្យ៉ាង​គម្រោង​នេះ​ មិន​មានកំណត់​ពេលវេលា​នោះ​ទេ​ ដោយ​ខាង​ធនាគារ​កា​ណា​ឌី​យ៉ា​ ចាត់ទុក​សមាគមន៍​សហគ្រិន​ស្ត្រី​កម្ពុជា​ជា​ដៃគូ​យូ​អង្វែង​។

លោក​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ដែល​ជា​ដៃគូ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ កញ្ចប់​ហិរញ្ញប្បទាន​ចំនួន២០លាន​ដុល្លារ​នេះ​ គឺជា​គម្រោង​របស់​ធនាគារ​កា​ណា​ឌី​យ៉ា​ ផ្តល់​ដល់​សហគ្រិន​ស្ត្រី​ក្នុង​ការ​លើ​កម្ពស់​អាជីវកម្ម​របស់​ស្ត្រី​មានការ​រីក​លាស់​។ លោកស្រី​បន្ថែម​ថា​ បើ​សហគ្រិន​ស្ត្រី​រូប​ណា​ ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​អាច​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ ក្នុង​អត្រា​ការប្រាក់​ទាប​បំផុត​ ដែល​មានការ​គាំទ្រ​ពី​ធនាគារ​ តាមរយៈ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ក្នុង​ទំហំ ៧​% ​ក្នុង​មួយឆ្នាំ​។

លោកស្រី​បញ្ជាក់​ថា​ “នេះ​ជា​ឱកាសល្អ​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា​ ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ឱ្យ​មានការ​រីកចម្រើន​ទៅមុខ​ទៀត​ ខណៈ​ដែល​ភា​កច្រើន​ពួកគាត់​នៅ​មាន​ខ្វះខាត​ថវិការ​នៅឡើយ​”។

លោកស្រី​កែវ​ មុំ​ អតីតប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​ និង​ជា​អគ្គ​នាយិកា​រោងចក្រ​ផលិត​នំ​ស្រួយ​ លី​លី​បានឱ្យ​ដឹង​ដែរ​ថា​ គម្រោង​នេះ​ ល្អ​ណាស់​សម្រាប់​សហគ្រិន​ស្ត្រី​ដែល​ធនាគារ​បាន​គិតគូរ​ ជាពិសេស​រដ្ឋាភិបាល​ដែល​បាន​ជំរុញ​ ឱ្យ​បង្កើត​ឱ្យ​មាន​ធនាគារ​សម្រាប់​ស្ត្រី​នេះ​ ព្រោះ​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ក៏​គេ​បាន​គិត​គូ​ដល់​សហគ្រិន​ជា​ស្ត្រី​ផង​ដែរ​។

សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA​) មកដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​សមាជិក​ប្រមាណ​ជាង៥០០នៅ​ទូទាំង​ប្រទេស​កកម្ពុជា​៕