អ្នកជំនាញ​អចលនទ្រព្យ​និយាយ​ពី​ហានិភ័យ​នៃ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​ដើម្បី​យក​ផល​ចំណេញ​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ កំពុងតែ​មាន​ភាព​ពុះ​កញ្ច្រោ​ល យ៉ាង​ខ្លាំង​ បាន​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ចាប់អារម្មណ៍​ងាក​ទៅ​ធ្វើការ​វិនិយោគ​ ក្នុង​គោលបំណង​ចង់បាន​ប្រាក់ចំណេញ​បន្ត​នៅ​ថ្ងៃ​អនាគត​។

ភាគច្រើន​អ្នក​វិនិយោគ​ ក៏ដូចជា​ អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​ គឺ​តែង​ជ្រើសរើស​ទីតាំង​ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​ ដោយសារតែ​ទីតាំង​ទាំងនេះ​តម្លៃ​នៅ​ទាប​ និង​មាន​ភាព​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ និង​មានឱកាស​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។ ប៉ុន្តែ​គ្រប់​អ្នក​អភិវឌ្ឍ​ទាំងអស់​នោះ​ មិន​ប្រាកដ​ថា​មាន​សុ​ច្ច​រិត​ភាព​ដូចគ្នា​ទាំងអស់​នោះ​ទេ​ ដោយ​អ្នកខ្លះ​ដោយសារ​មហិច្ឆតា​ ចង់​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ប៉ុន្តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ ក៏​យក​ប្លង់ដី​រួម​តម្កល់​នៅ​ធនាគារ​ដើម្បី​បង្កើ​ទុន​។

អ្វី​ជា​ហានិភ័យ​? ហានិភ័យ​នៅត្រង់​ថា​ នៅពេល​ដំណើរការ​លក់​មិនបាន​ជោគជ័យ​ វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការ​សាងសង់​ ដែល​វា​ជា​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នក​ដែល​ទិញ​សំណង់​លំនៅ​ដ្ឋាន​ ក្នុង​គោល​បំណង់​ស្នាក់នៅ​ ក៏ដូចជា​អ្នក​ដែល​ទិញទុក​វិនិយោគ​បន្ត​ផង​ដែរ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ “គ្រប់ការ​វិនិយោគ​គ្រប់រូប​ភាព​ទាំងអស់​ ក្នុង​គោល​បំណង់​តែមួយគត់​ គឺ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ពិតជា​កើនឡើង​ ដោយសារ​អ្នក​វិនិយោគ​នានា​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ដែល​ស្រប​ទៅ​នឹង​ជីវភាព​ប្រជាជន​”។

លោកស្រី​ Grace បាន​បន្ថែម​ថា​ ចំនួន​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ កំពុង​កើនឡើង​ខ្លាំង​ ហើយ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​ ដែល​មានតម្លៃ​ចាប់ពី​ជាង៣ម៉ឺន​ដុល្លារ​ឡើង​ទៅ​ គឺ​សមស្រប​សម្រាប់​ប្រជាជន​ក្នុង​ក្រុម​នេះ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ទោះជាយ៉ាងណា​អតិថិជន​ ដែល​ទិញ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ត្រូវ​ប្រាកដ​ថា​គម្រោង​ដែល​ពួកគេ​បាន​ទិញ​ ជា​គម្រោង​មានការ​អភិវឌ្ឍន៍​ច្បាស់លាស់​ ជា​គម្រោង​ដែល​មានគុណ​ភាព​សំណង់​ល្អ​ ពិសេស​គួរ​ទិញ​ជាមួយ​ម្ចាស់​បុរី​ ដែល​មា​នកេរ្ត៍​ឈ្មោះ​ល្អ​ ដើម្បី​បញ្ចៀស​ហានិភ័យ​។

លោកស្រី​បន្ត​ថា​ បន្ថែម​ពីនេះ​ក៏​ត្រូវ​ប្រាកដ​ផង​ដែរ​ថា​ លំនៅ​ដ្ឋាន​ដែល​ខ្លួន​បាន​ទិញ​ មានច្បាប់​សាងសង់​ និង​ច្បាប់​អភិវឌ្ឍន៍​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់​ព័ន្ឋ ដូចជា​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ងាយស្រួល​ទទួល​បាន​ប្លង់​”៕

តើ​អ្វី​នៅ​ពីក្រោយ​នៃ​ “ក្តី​សុបិន​” របស់​មហាយក្ស​ចិន​?

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ គោលនយោបាយ​ “សុបិន​ចិន​” របស់​ប្រធានាធិបតី​ចិន​លោ​កហ្សី​ ជី​នពីង​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចិ​នព​ង្រី​កឥទ្ឋិ​ពល​សេដ្ឋកិច្ច​ និង​យុទ្ធសាស្ត្រ​ការបរទេស​របស់​ខ្លួន​ដែល​មាន​ឥទ្ធិពល​ដល់​ “ការ​ស្តារ​ឡើងវិញ​នូវ​ប្រជាជាតិ​ចិន​”។

សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន​បច្ចុប្បន្ន​ បាន​រួមចំណែក​ជាង ៣០ភាគរយ​ ចំពោះ​សេដ្ឋកិច្ច​សកលលោក​។

ប្រទេស​មជ្ឈឹ​មបូព៌ា​នេះ​ ជា​ប្រទេស​ឧស្ស​ហក​ម្ម​ធំ​បំផុត​ និង​ជា​ប្រទេស​ពាណិជ្ជកម្ម​ធំ​បំផុត​ ដែល​មាន​ទុនបម្រុង​បរទេស​ធំជាង​គេ​នៅ​លើ​ពិភពលោក​ និង​ទទួល​បាន​តំណែង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២នៅ​លើ​ពិភពលោក​។

កំណើន​សេដ្ឋកិច្ច​របស់​ចិន​ ដោយសារ​គោលនយោបាយ​នេះ​ បាន​ទាញ​មនុស្ស​ជិត​ ៧០០លាន​នាក់​ចេញពី​ភាព​ក្រីក្រ​នៅក្នុង​ប្រទេស​ចិន​។

លោក​ហ្សី​ ជី​នពីង​ដែល​ត្រូវ​បាន​រដ្ឋសភា​របស់​ខ្លួន​ បោះឆ្នោត​ឲ្យ​កាន់​តំណែង​កាលពី​ឆ្នាំមុន​ និង​ត្រូវ​ចាត់ទុកជា​បុ​រស​មាន​ឥទ្ឋិ​ពល​បំផុត​បន្ទាប់ពី​លោក​ម៉ៅ​ សេ​ទុង​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ ដំបូង​របស់​លោក​ជា​ប្រមុខរដ្ឋ​នៅ​ឆ្នាំ២០១៣​ ថា​ “យើង​ត្រូវតែ​បន្ត​ខិតខំ​ដើម្បី​សម្រេច​ក្តី​សុបិន​ និង​ការ​ងើបឡើង​វិញ​ដ៏​អស្ចារ្យ​របស់​ប្រទេស​ចិន​”។

ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ច​ចិន​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ ក្នុង​ទសវត្សរ៍​កន្លងមក​នេះ​ ចិន​បាន​ចាប់ផ្តើម​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​សកល​របស់​ខ្លួន​។

ភាព​តានតឹង​បាន​កើតឡើង​ នៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ ចិន​ដែល​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី៦​ ខែកក្កដា​ឆ្នាំមុន​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បង្កើន​ពន្ធ២៥ភាគរយ​ លើ​ទំនិញ​របស់​ចិន​ចំនួន៨១៨មុខទំនិញ​ និង​បាន​បន្ថែម​ជាបន្តបន្ទាប់​ទៅ​ក្នុង​បញ្ជីខ្មៅ​រវាង​ប្រទេស​ទាំងពីរ​។

យោង​តាម​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា​ សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ​ខាតបង់ ៤១ពាន់​លាន​ដុល្លារ​នៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​ដំបូង​នៃជ​ម្លោះ​នេះ​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ បាន​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​ប៉ាន់ប្រមាណ​ថា​ ការ​ចំណាយ​សង្គ្រាម​របស់​អាមេរិក​ និង​ចិន​បាន​កើន​ដល់ ១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ផលិតផល​សរុប​ក្នុង​លើ​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​ នឹង​មាន​យឺតយ៉ាវ​ដូច​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ២០០៨​។

រដ្ឋាភិបាល​ចិន​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ចំណុច​ដែល​ថា​ អាមេរិក​ត្រូវតែ​ចរចា​ជាមួយ​មូលដ្ឋាន​ពី​មូលដ្ឋាន​ នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​មាន​សុខដុមរមនា​សេដ្ឋកិច្ច​សកល​ ជំនួស​ឱ្យ​ជំលោះ​ប្រកួតប្រជែង​ជាបន្តបន្ទាប់​។

លោក​ហ្សី​ ជី​នពីង​ បាន​មានប្រសាសន៍​នៅ​ប៉ារីស​កាលពីដើម​ឆ្នាំនេះ​ថា​ “យើង​ត្រូវលើ​កទឹកចិត្ត​ដល់​អរិយ​ធម៌​ផ្សេង​ៗគ្នា​ ឱ្យ​គោរព​គ្នា​ទៅវិញទៅមក​ និង​រស់នៅ​ជាមួយគ្នា​ដោយ​ភាព​សុខដុមរមនា​ ខណៈ​ពេល​ដែល​ការ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ និង​ការសិក្សា​ពីគ្នា​ទៅវិញទៅមក​របស់​ពួកគេ​ “ជា​ស្ពាន​មិត្តភាព​” ក្នុងចំណោម​ប្រជាជន​ ដែល​ជា​កម្លាំង​ជំរុញ​ពីក្រោយ​សង្គមមនុស្ស​ និង​ចំណង​ដ៏​រឹងមាំ​សម្រាប់​សន្តិភាព​ពិភពលោក​”។

លោ​កហ្សី​ ជី​នពីង​បាន​និយាយ​ថា​ “ចិន​ត្រូវការ​សន្តិភាព​ឱ្យ​បាន​ច្រើន​ ដូចដែល​មនុស្ស​ត្រូវការ​ខ្យល់​ ហើយ​រុក្ខជាតិ​ត្រូវការ​ពន្លឺ​ព្រះអាទិត្យ​”

លោក​បាន​បន្ថែម​ថា​ “ការឈ្លានពាន​ ឬកងទ័ព​និយម​ គឺ​មិន​មាន​នៅ​ក្នុង​ហ្សែ​នរ​បស់​ជនជាតិ​ចិន​នោះ​ទេ​”។

ទោះជាយ៉ាងណា​ក៏ដោយ​ ការ​រីកចម្រើន​ និង​ការ​វិនិយោគ​យ៉ាង​ធំធេង​របស់​ចិន​នៅ​ជុំវិញ​ពិភពលោក​ មាន​អ្នកវិភាគ​ជាច្រើន​សួរ​ថា​ តើ​មហិច្ឆតា​របស់​ចិន​ នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈឹ​មបូព៌ា​នេះ​ ជា​ការ​ដាក់​អាណានិគម​ឬយ៉ាងណា​។

រដ្ឋាភិបាល​អាមេរិក​ ជឿជាក់​យ៉ាង​មុតមាំ​ថា​ កម្លាំង​លើកទឹកចិត្ត​សំខាន់​របស់​ចិន​ដើម្បី​ក្លាយជា​មហាអំណាច​លេខមួយ​នៅក្នុង​ពិភពលោក​ ហើយ​អាមេរិក​យល់ថា​ ប្រទេស​មជ្ឈឹ​មនេះ​នឹង​មិន​បញ្ឈប់​អ្វី​ដែល​នឹង​កើតមាន​ទេ​។

លោក​ Amy​ Hess​ ប្រធាន​ការិយាល័យ​ផ្នែក​ស៊ើបអង្កេត​សហព័ន្ធ​ (FBI​) របស់​សហព័ន្ធ​អាមេរិក​នៅ​សន្និសីទ​បច្ចេកវិជ្ជា​មួយ​នៅ​ Aspen​ រដ្ឋ​ Colorado​ បាន​និយាយ​ថា​ “គោលដៅ​របស់​ចិន​គឺ​ច្បាស់​ ដើម្បី​ក្លាយជា​មហាអំណាច​លើ​ពិភពលោក​”។

លោក​បន្ថែម​ថា​ “ដើម្បី​ធ្វើ​ដូច្នោះ​បាន​ ពួកគេ​មាន​ឆន្ទៈ​លួច​យក​ព័ត៌មាន​ លួច​ទ្រព្យសម្បត្តិ​ បញ្ញា​ ដើម្បី​លួច​ពត៌មាន​ ដែល​បាន​កំណត់​អត្តសញ្ញាណ​ជា​លក្ខណៈ​បុគ្គល​ ដើម្បី​លួច​អាថ៌កំបាំង​យោធា​សម្ងាត់​អាថ៌កំបាំង​ របស់​រដ្ឋាភិបាល​ អាថ៌កំបាំង​អាមេរិក​ និង​ការ​សិក្សា​ផ្សេង​ៗ។

ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​ នៅតែ​បន្ត​មើលឃើញ​ការ​រីកចម្រើន​របស់​ចិន​ថា​គ្មាន​មេត្តា​ និង​អសីលធម៌​នោះ​ លោក​ប្រធានាធិបតី​ស៊ី​បាន​មើលឃើញ​ការពង្រីក​ និង​ការ​វិនិយោគ​ជា​មធ្យោបាយ​មួយ​ ដើម្បី​ចែករំលែក​ដល់​ការ​អភិវឌ្ឍ​មនុស្ស ជាតិ​ និង​ពិភពលោក​។

ឧទាហរណ៍​ ប្រទេស​ចំនួន​រហូតដល់១២៣​ ប្រទេស​ និង​អង្គការ​អន្តរជាតិ២៩​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួ​ យផ្លូវ​មួយ​ ដែល​មាន​ចំនួន១៧១​ កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

លោ​កហ្សី​ បាន​មានប្រសាសន៍​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ ២០១៩​ ថា​ “យើង​នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​ស្ថាបនា​គម្រោង​ខ្សែ​ក្រ​វ៉ា​ត៉​មួយ​ ផ្លូវ​មួយ​ (BRI​) ហើយ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​នៃ​អនាគត​នៃ​មនុស្សជាតិ​ ហើយ​យើង​នឹង​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​សម្រាប់​ពិភពលោក​ដ៏​រុងរឿង​ និង​ស្រស់​ស្អាត​ជាង​នេះ​”។

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ាន​ CIMB​ បានឱ្យ​ដឹង​ថា​ ការ​ផ្តល់​មូលនិធិ​ពី​គម្រោង​ BRI​ ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ បាន​កើនឡើង​ដល់​ទឹកប្រាក់ ៧៣៧ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់ថ្នាក់​កំពូល​ ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​បី​ដែល​ទទួល​បាន​លំហូរ​ទុន​វិនិយោគ​ទាក់ទង​នឹង​គម្រោង ​BRI​ ដែល​មាន​ទំហំ​ទឹកប្រាក់ ១០៤ពាន់​លាន​ដុល្លារ​អាមេរិក​។ អ្នកទទួល​ផល​កំពូល​នៃ​មូលនិធិ​នៃ​គម្រោង​ BRI​ គឺ​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១៧១ពាន់​លាន​ដុល្លារ​។

នៅ​អាហ្វ្រិក​ ក្រុមហ៊ុន​នៃ​គម្រោង ​BRI ​របស់​ចិន​ បាន​ជួយ​ដល់​ការ​កសាង​ផ្លូវ​រថភ្លើង​ Mombasa​-Nairobi​ និង​បាន​ផ្តល់​ការងារ​ចំនួន ៥០​,០០០កន្លែង​ ហើយ​សេដ្ឋកិច្ច​របស់​កេនយ៉ា​បាន​ចាប់ផ្តើម​កើន​ដល់ ១​,៥ ភាគរយ​។

នៅក្នុង​ទ្វីបអឺរ៉ុប​ ក្រុមហ៊ុន​នៃ​គម្រោង BRI ​របស់​ចិន​ បាន​វិនិយោគ​លើ​ផ្លូវ​រថភ្លើង​ចិន​-អឺរ៉ុប​ ដែល​ភ្ជាប់​ចិន​ជាមួយ​ទូទាំង​ទ្វីបអឺរ៉ុប​ ទៅ​បារាំង​ ដែល​បាន​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់ទៅ​ជាង៦០ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ការ​វិនិយោគ​បរទេស​ និង​យុទ្ធ​សា​ស្ដ្រអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សកលលោក​របស់​ចិន​ មាន​ពាក់ព័ន្ធ​នឹង​ផ្នែក​សេដ្ឋកិច្ច​ និង​វប្បធម៌​ពិភពលោក​។

លោ​កហ្សី​ ជី​នពីង​បាន​មានប្រសាសន៍​ថា​ “កា​រស​ម្រ​ចបា​នភា​ពសុ​ខដុ​មរ​មនា​គឺ​ដូចជា​ការរៀបចំ​ស៊ុប​ដែល​មាន​រសជាតិ​ឆ្ងាញ់​”។

លោក​បន្ថែម​ថា​ “មានតែ​បរិមាណ​ត្រឹមត្រូវ​នៃ​ទឹក​ ភ្លើង​ ទឹកខ្មេះ​ អំបិល​ សាច់​ អំបិល​ និង​ផ្លែ​ ក្រូច​ ត្រី​ និង​សាច់​ត្រូវ​បាន​ចម្អិន​ជាមួយនឹង​រសជាតិ​ត្រឹមត្រូវ​ … តើន​រណា​អាច​បរិភោគ​ស៊ុប​ ដោយ​គ្មាន​គ្រឿង​ត្រឹមត្រូវ​ ដោយ​គ្រាន់តែ​ហ៊ុត​ទឹកស៊ុប​?“៕

ស្តាប់​សម្តី​មាស​របស់​ Robert​ Kiyosaki​ ចំនួន៧ល្បះ​និយាយ​ពី​ការ​លើកទឹកចិត្ត​ដ៏​ខ្លាំង​ក្នុង​វិថី​ជំនួញ​

0

ដោយ ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ លោក​ Robert​ Kiyosaki​ ​អ្នកជំនួញ​ និង​ជា​អ្នក​សរសេរ​សៀវភៅ​ដ៏​ល្បី​នៅ​លើ​ពិភពលោក​ ហើ​យសៀភៅ​របស់​គាត់​ត្រូវ​បាន​លក់ដាច់​បំផុត​នៅក្នុង​ពិភពលោក​ និង​ត្រូវ​បាន​គេ​បកប្រែ​ជាច្រើន​ភាសា​។

លោក​ជា​អ្នក​វិនិយោគិន​ជនជាតិ​អាមេរិក​ សហគ្រិន​ និង​វាគ្មិន​លើកទឹកចិត្ត​ដ៏​ឆ្នើម​។ លោក​គឺជា​មនុស្សម្នាក់​ ដែល​ល្បីល្បាញ​លើ​ការ​និពន្ធ​សៀវភៅ​ ឪពុក​អ្នក​មា​នប​ង្រៀង​កូន​អ្នកក្រ​ (Rich​ Dad​ Poor​ Dad​) ។ នេះ​គឺជា​សៀវភៅ​ដែល​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មនុស្ស​រាប់​រយ​លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក​ ដែល​គិត​ពី​លុយ​។

ខាងក្រោម​នេះ​ គឺជា​សម្រង់​សម្តី​ខ្លះ​ៗរបស់​លោក​ ដែល​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ក្នុង​ការបង្កើត​ទ្រព្យធន​។

១) “អ្នកឈ្នះ​ គឺ​មិន​ខ្លាច​បាត់បង់​ តែ​អ្នក​បាត់​បង​តែងតែ​ខ្លាច​។ ​បរាជ័យ​គឺជា​ផ្នែក​មួយ​នៃ​ដំណើ​ការ​ជោគជ័យ​។ មនុស្ស​ដែលគេ​ចចេញ​ពី​ភាព​បរាជ័យ​ គឺ​កំពុង​គេច​ពី​ភាព​ជោគជ័យ​”។

២) “មិន​មាន​អ្នក​វិនិយោគ​ និង​ជំនួញ​ណា​អាក្រក់​នោះ​ទេ​ តែ​មាន​អ្នក​វិនិយោគ​ និង​សហគ្រិន​អាក្រក់​” ។

៣) “បើ​អ្នក​ចង់​ក្លាយជា​អ្នកមាន​ អ្នក​ត្រូវតែ​បង្កើត​បណ្តាញ​ជាមួយ​អ្នកមាន​ ឬអ្នក​ដែល​អាច​ជួយ​អ្នកឲ្យ​ក្លាយជា​អ្នកមាន​បាន​”។

៤) ​“អ្នកមាន​ទ្រព្យ​ធន​ធំៗ​នៅក្នុង​ពិភពលោក​គេក​សាង​បណ្តាញ​ នរ​ណាៗ​ក៏​ស្វែងរក​ការងារ​ធ្វើ​”។

៥) “ប្រសិនបើ​អ្នក​ចង់បាន​អនាគត​ដ៏​រឹងមាំ​ អ្នក​ត្រូវ​បង្កើត​វា​។ អ្នក​អាច​ទទួលបន្ទុក​លើ​អនាគត​របស់​អ្នក​ នៅពេល​អ្នកគ្រប់គ្រង​ប្រភព​ចំណូល​របស់​អ្នក​បាន​ត្រឹមត្រូវ​។

៦) “បើសិន​អ្នក​ចង់​ក្លាយជា​អ្នកមាន​ អ្នក​ត្រូវតែ​អភិវឌ្ឍន៍​នូវ​ចក្ខុវិស័យ​របស់​អ្នក​ ​និង​សម្លឹង​ទៅ​អនាគត​ឱ្យ​បាន​វែងឆ្ងាយ​”។

៧) “អ្នក​នឹង​មាន​កំហុស​ ប៉ុន្តែ​បើង​អ្នករៀន​ពី​កំហុស​ទាំងនោះ​។ កំហុស​ទាំងនោះ​នឹង​ក្លាយជា​មេរៀន​ ហើយ​មេរៀន​នោះ​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​”៕

ADB​ ថា​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ករក្សា​បាន​កំណើនថេរ​អំឡុង​ពេល​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​

0

ប្រែ​សម្រួល​ដល់​ ប៊ី​

ភ្នំ​ពេញៈ​ ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​នឹង​រក្សា​បាន​នូវ​ភាព​រ៉ឹង​មាំ​ ហើយ​កំណើន​សេដ្ឋកិច្ច​មាន​ភាព​ស្ថិតស្ថេរ​នេះ​នៅ​ឆ្នាំ​ ២០១៩​ និង​ឆ្នាំ២០២០​ ខណៈ​តម្រូវការ​ក្នុង​ស្រុក​មានការ​គាំទ្រ​ ក្នុង​ការទប់ស្កាត់​បរិយាកាស​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

នៅក្នុង​របាយការណ៍​ស្តី​ពី​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​របស់​ធនាគារ​អភវិ​ឌ្ឍ​ន៍​អាស៊ី (ADB​) បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​អាស៊ី​នឹង​កើនឡើង ៥​,៧ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​ និង ៥​,៦ភាគរយ​នៅ​ឆ្នាំ២០២០​ ដែល​មិន​មានការ​ប្រែប្រួល​ពី​ការព្យាករណ៍​កាលពី​ខែ​ មេសា​។ អត្រាកំណើន​ទាំងនេះ​មានការ​ធ្លាក់ចុះ​តិចតួច​ធៀប​នឹង​ឆ្នាំមុន​ ដែល​តំបន់​នេះ​សម្រេច​បានការ​រីកចម្រើន​សេដ្ឋកិច្ច ៥​,៩ភាគរយ​នៅ​អាស៊ី​ក្នុង​ឆ្នាំ២០១៨​។

ដោយ​មិនរាប់​បញ្ចូល​សេដ្ឋកិច្ច​ នៃ​បណ្តា​ប្រទេស​ឧស្សាហកម្ម​ដូចជា​ក្រុង​ហុងកុង​ សាធារណរដ្ឋ​កូរ៉េ​ សិង្ហបុរី​ និង​តៃប៉ិ​ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ត្រូវ​បាន​កែតម្រូវ​ឡើងវិញ​ដែល​មាន​ចាប់ពី ៦​,២ភាគរយ​ ដល់ ៦​,១ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង​រក្សា​បាន​កម្រិត​ដដែល​នៅ​ឆ្នាំ​ ២០២០​។

ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ នៅតែ​ជា​ហានិភ័យ​អវិជ្ជមាន​ធំ​បំផុត​ចំពោះ​ទស្សនវិស័យ​នេះ​ បើ​ទោះបីជា​មានការ​ឈប់​ផ្អាក​សង្រ្គាម​ពាណិជ្ជកម្ម​ នៅ​ចុងខែ​ មិថុនា​ ដែល​អាច​អនុញ្ញាត​ឱ្យ​មានការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ Yasuyuki​ Sawada​ ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​មានប្រសាសន៍​ថា​ “ទោះបីជា​ជម្លោះ​ពាណិជ្ជកម្ម​នៅតែ​បន្ត​ក៏ដោយ​ ក៏​តំបន់​នេះ​បាន​រក្សា​កំនើ​នបា​នរឹង​មាំ​ ប៉ុន្តែ​មានកម្រិត​មធ្យម​”។ ទោះជាយ៉ាងណា​រហូត​លោក​ថ្លែង​ថា​ ភាព​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​តំបន់​នេះ​ អាស្រ័យ​លើ​ប្រទេស​សេដ្ឋកិច្ច​ធំជាង​គេ​ពីរ​ នៅ​លើ​ពិភពលោក​ឈាន​ដល់​កិច្ច​ព្រមព្រៀង​”។

ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​ សម្រាប់​តំបន់​អាស៊ី​បូព៌ា​ក្នុង​ឆ្នាំ២០១៩​ ត្រូវ​បាន​កែតម្រូវ​មក​នៅ​ត្រឹម៥​,៦ភាគរយ​ ដោយសារតែ​សកម្មភាព​យឺត​ជាង​ការ​រំពឹង​ទុក​នៅក្នុង​សាធារណរដ្ឋ​កូរ៉េ​។

ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​នៃ​អនុ​តំបន់​ មា​នកំនើន៥​,៥ភាគរយ​សម្រាប់​ឆ្នាំ​ ២០២០ដែល​មិន​ផ្លាស់​ប្តូរ​ទេ​ចាប់ពី​ខែ​ មេសា​។ ការ​រីកចម្រើន​សម្រាប់​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅក្នុង​តំបន់​ គឺ​មិន​មានការ​ផ្លាស់​ប្តូរ​ឡើយ​ ដោយ​ការព្យាករណ៍​ថា​សេដ្ឋកិច្ច​ចិន​នឹង​សម្រេច​បា​នកំនើន៦​,៣ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ និង៦​,១ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដោយសារតែ​គោលនយោបាយ​គាំទ្រ​ដល់​ កំណើន​តម្រូវការ​ក្នុង​ស្រុក​ និង​ខាងក្រៅ​។

សម្រាប់​ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងត្បូង​ ក៏​បង្ហាញ​ពី​ភាពរឹងមាំ​ ជាមួយនឹង​កំណើន៦​,៦ភាគរយ​នៅ​ឆ្នាំ២០១៩​ និង៦​,៧ភាគរយ​នៅ​ឆ្នាំ២០២០​ ថ្វីបើ​មានការ​ធ្លាក់ចុះ​ទាប​ជាង​ការព្យាករណ៍​នៅក្នុង​ខែមេសា​ក៏ដោយ​។ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម៧​,០ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង៧​,២ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ព្រោះ​នៅ​ឆ្នាំ២០១៨បាន​ធ្លាក់ចុះ​។

ទស្សនវិស័យ​សម្រាប់​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​ដល់ ៤​,៨ ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង៤​,៩ ភាគរយ​នៅ​ឆ្នាំ២០២០​ ដោយសារតែ​ភាព​ជាប់​គាំង​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​ធ្លាក់ចុះ​នៅក្នុង​វដ្ត​អេ​ឡិច​ត្រូ​និច​។ នៅ​អាស៊ី​កណ្តាល​ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៩​ ត្រូវ​បាន​កែ​ឡើងវិញ​ ដែល​តំបន់​នេះ​មា​នកំនើ​នដល់៤​,៣ ភាគរយ​ ដោយសារ​ទស្សនវិស័យ​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​កាហ្សាក់ស្ថាន​។ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី​កណ្តាល​ គឺ៤​,២ភាគរយ​ សម្រាប់​ឆ្នាំ២០២០​ ដែល​មិន​ផ្លាស់​ប្តូរ​ទេ​ចាប់ពី​ខែ​ មេសា​។

ជាមួយគ្នា​នេះ​ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ មាន​ក្នុងរង្វង់៣​,៥ ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង៣​,២​ភាគរយ​ក្នុង​ឆ្នាំ២០២០​។ ទិន្ន​ន័យ​កំនើ​ននេះ​មិន​ផ្លាស់​ប្តូរ​ទេ​ ខណៈ​ដែល​តំបន់​នេះ​នៅតែ​បន្ត​រើប​ឡើងវិញ​ ពី​ផល​ប៉ះពាល់​នៃ​ព្យុះ​ Cyclone​ Gita​ និង​ការរញ្ជួយដី​នៅ​ប៉ា​ពួ​ញូ​ហ្គីណេ​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​តំបន់​នេះ​។

សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​សំ​ខាន់​ៗ មានការ​ប្រែប្រួល​បន្តិចបន្តួច​ចំពោះ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ ជាមួយ​សហរដ្ឋអាមេរិក​ បាន​កែតម្រូវ​ឡើងវិញ​រហូតដល់២​,៦ភាគរយ​សម្រាប់​ឆ្នាំ២០១៩​ ហើយ​តំបន់​អឺរ៉ុប​បាន​កែតម្រូវ​វិញ​មក​ត្រឹម​ ១,៣ភាគរយ​។ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ក៏​មិន​មានការ​ផ្លាស់​ប្តូរ​ទេ​ត្រឹម ០​,៨ ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង ០​,៦ ភាគរយ​នៅ​ឆ្នាំ២០២០​។

ការព្យាករណ៍​កំណើន​អតិផរណា​នៅ​អាស៊ី​ ត្រូវ​បាន​គេ​កែតម្រូវ​ឡើងវិញ​ពី ២​,៥ ភាគរយ​ ទៅ២​,៦ភាគរយ​សម្រាប់​ឆ្នាំ​២០១៩​ និង​ឆ្នាំ២០២០​ ដែល​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ប្រេង​ខ្ពស់​ និង​កត្តា​ក្នុង​ស្រុក​ជាច្រើន​ ដូចជា​ ការ​បន្ត​ផ្ទុះឡើង​នៃ​ជំងឺ​គ្រុន​ជ្រូក​អាហ្រ្វិក​នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​ជាច្រើន​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​តម្លៃ​សាច់​ជ្រូក​នៅ​ចិន​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្តេជ្ញា​ ក្នុង​ការ​សំរេច​បាន​នូវ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ប្រកបដោយ​ភាពរឹងមាំ​ គ្រប់ជ្រុងជ្រោយ​ និង​មាន​និរន្ត​ភាព​ ខណៈ​ដែល​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​៕

គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្ដែត​ទឹក​លើកដំបូង​នៅ​ខេត្តសៀមរាប​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​

0
រូបតំណាង

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ គម្រោង​អភិវឌ្ឍ​សាងសង់​ផ្សា​រប​ណ្តែ​ទឹក​លើកដំបូង​ នៅ​ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប​កំពុង​ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​និ​តិ​វិធី​ និង​ការងារ​បច្ចេកទេស​ ដោយ​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​ ដើម្បី​ក្រុមហ៊ុន​អាច​ដំណើរការ​សាងសង់​ផ្សារ​នេះ​។

រូបតំណាង

គំរោង​នេះ​ស្ថិត​ក្រោម​ការ​សហការ​វិនិយោគ​រួមគ្នា​ រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន១​ និង​ក្រុមហ៊ុន​ថៃ​ចំនួន៣​ ដែល​លើកឡើង​តាំងពី​ដើមឆ្នាំ២០១៩នោះ​ ពេលនេះ​នៅ​មិនទាន់​មាន​សកម្មភាព​នៅ​ឡើ​ត ដោយហេតុ​ផល​ថា​ រដ្ឋាភិបាល​មិនទាន់​សម្រេច​អនុញ្ញាត​ច្បាប់​ឱ្យ​សាងសង់​។

ផ្សារ​បណ្តែត​ទឹកដែល​គ្រោង​នឹង​អភិវឌ្ឍ​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ គឺជា​គម្រោង១ក្នុងចំណោម​គម្រោង​ចំនួន៣​ នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​សរុប​ជាង២០០លាន​ដុល្លារ​។ ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ​ចំនួន៣​ ដែល​ចូលរួម​នៅក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ រួមមាន​ ក្រុមហ៊ុន​ Sin​ Corp​ ក្រុមហ៊ុន​ Chang​ Siem​ Corporation​ និង​ក្រុមហ៊ុន​ TPI​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ត៍​ខន​គ្រីត​ធំជាង​គេ​នៅ​ប្រទេស​ថៃ​។

លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ ដែល​ជា​សហ​ភាគហ៊ុន​និក​នៅក្នុង​គម្រោង​ទាំង៣ខាងលើ​នេះ​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ គម្រោង​ទាំង៣ខាងលើ​នេះ​ រួមមាន​ ការ​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹក​ ​គម្រោង​វិស័យ​លំនៅ​ដ្ឋាន​ និង​គម្រោង​អភិវឌ្ឍ​សួន​សិប្បនិម្មិត​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​បន្ទាយស្រី​។

លោក​បន្ត​ទៀត​ថា​ “គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹក​ ដែល​មានផ្ទៃ​ទំហំ៥០ហិ​កតា​ ក្រុមហ៊ុន​បាន​រៀបចំ​ និង​ត្រៀម​បច្ចេកទេស​​ក្នុង​ការសាងសង់​រួចអស់ហើយ​ ហើយក៏​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​រួចរាល់​ហើយ​ដែរ​ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ នៅ​មិនទាន់​បាន​ចេញ​សកម្មភាព​នៅឡើយ​”។ លោក​បន្ត​ថា​ “ក្រុមហ៊ុន​នៅ​មិនទាន់​ទទួល​បានការ​លិខិតអនុញ្ញាត​តប​តាម​ការ​ស្នើសុំ​នោះ​ទេ​ ហើយ​ខាង​ក្រុមហ៊ុន​រង់ចាំ​តែ​ការ​អនុញ្ញាត្ត​នឹង​ចាប់ផ្តើម​ចេញ​សកម្មភាព​ភ្លាម​”។

​;លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បង្ហើប​ប្រាប់​ទៀត​ថា​ “ដៃគូ​សហការ​ជនជាតិ​ថៃ​ គាត់​សួ​ខ្ញុំ​ថា​ រត់ការ​ច្បាប់​អនុញ្ញាត​សាងសង់​នៅ​ប្រទេសខ្មែរ​ ដូចជា​ គម្រោង​ផ្សារ​ទឹក​ សួនសត្វ​ និង​រី​សត​របស់​គាត់​ តើ​ត្រូវការ​ពេល​ប៉ុន្មាន​ថ្ងៃ​ ទើបបាន​ច្បាប់​អនុញ្ញាត​សាងសង់​ ? ខ្ញុំ​ប្រាប់​គាត់​ថា​ មិន​អាច​កំណត់​ថ្ងៃ​បានទេ​ ច្បាប់​អនុញ្ញាត​ទៅតាម​ទំហំ​ទឹកប្រាក់​នៃ​គម្រោង​ ប្រភេទ​គម្រោង​ សុំ​នៅ​ស្ថាប័ន​ ក្រសួង​ពាណិជ្ជកម្ម​ (លក្ខន្តិកៈ​ក្រុមហ៊ុន​ និង​ប័ណ្ណប៉ាតង់​) ស្ថាប័ន​ CDC​ (ច្បាប់​វិនិយោគ​) ក្រសួងបរិស្ថាន​ ធ្វើ​របាយការណ៍​ផល​ប៉ះពាល់​ EIA​ និង​ក្រសួង​រៀបចំ​ដែនដី​ (ច្បាប់​សាងសង់​)យ៉ាង​លឿន៥ខែ​ និង​យូរ​បំផុត១ឆ្នាំ​កន្លះ​ រហូតដល់២ឆ្នាំ​កន្លះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ប្រទេស​ថៃ​ការ​ទទួល​បានច្បាប់​អនុញ្ញាត​គឺ​ចំណាយពេល​តិច​បើ​លឿន៣សប្តាហ៏​ ប៉ុន្តែ​បើ​យូរ​មាន​រយៈពេល​តែ១ខែ​កន្លះ​តែប៉ុណ្ណោះ​ គេ​មិន​ឱ្យ​ស្ទះ​ទេ​បើ​គម្រោង​នោះ​ បម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ​ ហើយ​អាច​សុំច្បាប់​បណ្តើរ​ អាច​សាងសង់​បណ្តើរ​ក៏បាន​”។

ជាមួយនឹង​ការ​ទន្ទឹងរង់ចាំ​ការអនុញ្ញាត​ច្បាប់​សាងសង់​នេះ​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ គួរ​ពិចារណា​កែសម្រួល​ ប្រព​ន្ឋ័​ច្បាប់​អនុញ្ញាត​នេះ​ផង​។ ​;ការ​ចាយ​ពេល​យូរ​ និង​មាន​គន្លុ​កគន្លាក់​ច្រើន​ គួរតែ​សិក្សា​ពី​ប្រទេសជិតខាង​។ប្រទេស​យើង​មិនទាន់​រលូន​ល្អ​ទេ​ អ្នក​វិនិយោគ​រង់ចាំ​យូរ​ អាច​ធ្វើ​ឱ្យ​គេ​ធុញទ្រាន់​ ឬអាច​ធ្វើ​ឱ្យ​ពួកគេ​ផ្លាស់​ប្តូរ​គំនិត​បាន​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ និ​តិ​វិធី​នៃ​ការសម្រប​សម្រួល​ និង​សម្រេច​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​កាលពី​ពេល​កន្លងមក​ គឺ​មាន​ភាពយឺត​យ៉ាវ​ជា​ខ្លាំង​ ដែល​ជាហេតុ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ទៅដល់​ដំណើរការ​ និង​គម្រោង​អភិវឌ្ឍ​នានា​។ លោក​បាន​បន្ត​ទៀត​ថា​ ជា​ការពិត​ នៅពេល​មានការ​ពន្លឿន​ ក្នុង​ការរៀបចំ​ឯក​សារ​ផ្សេង​ៗ ពិតជា​បាន​ចូលរួម​ជួយ​ដល់​រាជរដ្ឋាភិបាល​ ក្នុង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ ហើយក៏​ជា​ការ​ជួយ​ជំរុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​។

​លោក​បាន​សង្កត់ធ្ងន់​ថា​ “ការ​ពន្លឿន​នីតិវិធី​នេះ​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួកគេ​”។ លោក​បន្ថែម​ថា​ “នៅពេល​នីតិវិធី​យឺតយ៉ាវ​ អាច​ធ្វើ​ឱ្យ​ម្ចាស់​គម្រោង​មួយចំនួន​បង្ខំចិត្ត​សាងសង់​ និង​លក់​ដោយ​មិន​សុំច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​”៕

រដ្ឋាភិបាល​ឱ្យ​ក្រុមហ៊ុននាំចេញ​ទៅ​ EU​ ស្ថិត​ក្រោម​ប្រព័ន្ធ​ EBA​ មក​ចុះបញ្ជី​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រកាស​ឱ្យ​ក្រុមហ៊ុន​ដែល​នាំចេញ​ទាំងអស់​ ដែល​មានបំណង​នាំ ចេញ​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​សហភាព​អឺរ៉ុប​ (EU​) ស្ថិត​ក្រោម​គម្រោង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​រួម​ទាំង​ ការ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​ លើកលែង​គ្រឿង​សព្វាវុធ​ (EBA​) ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP​) របស់​ប្រទេស​ណ័រ​វ៉េ​ ប្រទេស​ស្វីស​ និង​ប្រទេស​ទួរគី​ មក​សុំ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធុះ​បញ្ជី​អ្នកនាំ​ចេញ​ (Registered​ Exporter​ System​) របស់​សហភាព​អឺរ៉ុប​ នៅ​នាយកដ្ឋាន​នាំចេញ​-នាំចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​ពាណិជ្ជកម្ម​ កាលពី​ថ្ងៃទី​ ១៧​ ខែកក្កដា​ឆ្នាំ​ ២០១៩​ កន្លងមក​មកនេះ​បាន​ឲ្យដឹង​ថា​ ដើម្បី​មាន​នីតិសម្បទា​ក្នុង​ការប្រកាស​ប្រភព​ដើម​ (Statement​ On​ Origin​) ចំ​នួស​ឱ្យ​ការប្រើ​ប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទំនិញ​ទម្រង់​អេ​ ចាប់ពី​ថ្ងៃទី១​ ខែមករា​ឆ្នាំ២០១៩​ តទៅ​រហូតដល់​ថ្ងៃទី៣១ខែធ្នូ​ឆ្នាំ​ ២០១៩​។

សេចក្តី​ជូនដំណឹង​បាន​បន្ត​ថា​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ គឺ​មាន​អ្នកនាំ​ចេញ​មួយចំនួន​ បាន​មក​ចុះឈ្មោះ​តាម​សេចក្តី​ជូន ដំណឹង​ខាងលើ​។ ដើម្បី​ជៀសវាង​ការ​របា​ត់​បង់​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​ សម្រាប់​ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ និង​ប្រព័ន្ធ​អនុ​គ្រោះ​របស់​ប្រ​ទែ​សណ័​រវេ​ស ប្រទេស​ស្វីស​ និង​ប្រទេស​ទួរគី​។

ក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ផលិតករ​ ឬអ្នកនាំ​ចេញ​ទាំងឡាយ​ណា​ដែល​មិនទាន់​បាន​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​ (Registered​ Exporter​ System​) ត្រូវ​រួសរាន់​ មក​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​ នៅក្នុង​ប្រព័ន្ធ​អ្នកនាំ​ចេញ​សម្រាប់​ប្រកាស​ប្រភព​ដើម​ (Statement​ on​ Origin​) ជំនួស​ឱ្យ​ស្នើ​សុំ​វិញ្ញប​នត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ អេ​ យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០១៩​។

ក្រសួង​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ដែ​ឬ ដើម្បី​ជួយ​សម្រួល​នីតិវិធី​ដល់​ក្រុមហ៊ុន​ ដែល​មក​ធ្វើការ​ចុះបញ្ជី​ នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​ (Registered​ Exporter​ System​) អ្នកគ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​ (មិនមែន​ជា​តំណាង​អ្នក​រត់​កម្រៃ​ជើង​សារ​ ឬតំណាង​ដែល​មិន​មាន​ចំណែក​ក្នុង​ការ​ទតួល​ខុសត្រូវ​ក្នុង​ក្រុមហ៊ុន​) ដែល​បាន​ទទួល​សិទ្ធ​តាមផ្លូវ​ច្បាប់​ពី​ម្ចាស់ ភាគហ៊ុន​ដែល​មានឈ្មោះ​ក្នុង​លក្ខន្តិកៈ​ ក្រុមហ៊ុន​ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ចុះហត្ថលេខា​លើ​ពាក្យ​ស្នើសុំ​ និង​កែសម្រួល​ការ ចុះ បញ្ជី​ REX​។

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ឆ្នាំ២០១៨​ កន្លងមក​នេះ​ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ស្តី​ពី​ការ​កែសម្រួល​នីតិ​វិថិ​ក្នុង​ការ​បំពេញបែបបទ​ នាំចេញ​ទៅក្រៅ​ប្រទេស​ ដើម្បី​សម្រួល​ដល់​កា​រនំា​ចេញ​របស់​កម្ពុជា​៕

រដ្ឋមន្ត្រីពាណិជ្ជកម្មសឹង្ហបុរី ៖ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា

0

ដោយ​ ​៖​ ​ម៉ៃ​ ​វីរៈ​

​សឹង្ហ​បុរី​ ​៖​ ​លោក​ ​ឆាន​ ​ឈុន​ស៊ឺង​ ​រដ្ឋ​មន្ដ្​រី​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​សិង្ហបុរី​បាន​ថ្លែង​ថា​ ​កម្ពុជា​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សឹង្ហ​បុរី​ ​ដែល​ប្រទេស​នេះ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

ក្នុង​ពិធី​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​លោក​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ ​ដែល​បាន​ទស្សនកិច្ច​នៅ​សឹង្ហ​បុរី​នៅដើម​សប្តាហ៍​នេះ​ ​លោក​ ​ឆាន​ ​ឈុន​ស៊ឺង​ ​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការនាំចេញ​ទំនិញ​មក​សិង្ហបុរី​ ​ប៉ុន្តែ​ការនាំចេញ​ដោយ​កម្ពុជា​មក​សិង្ហបុរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។​

​ទោះជា​យ៉ាងនោះ​ក្ដី​ ​លោក​នៅតែ​មាន​សង្ឃឹម​ខ្ពស់​ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​សិង្ហបុរី​ ​ដោយ​ការនាំចូល​ទំនិញ​ដូចជា​ ​បន្លែ​ ​ផ្លែឈើ​ ​ត្រី​សាច់​ ​ម្ហូប​សមុទ្រ​ ​សុទ្ធតែ​ជា​ទំនិញ​ដែល​សិង្ហបុរី​មាន​តម្រូវការ​ខ្ពស់​។​ ​ក្រៅពី​នេះ​កម្ពុជា​ក៏​មាន​សក្ដានុពល​ខ្ពស់​ ​ក្នុង​ការនាំចូល​មក​សិង្ហបុរី​នូវ​បរិក្ខារ​សំណង់​ ​ដូចជា​ ​ស៊ី​ម៉ង់​ត៍​ ​ខ្សាច់​ ​និង​ទៅ​អនាគត​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​ថាមពល​ផង​ដែរ​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​លោក​ ​ឆាន​ ​ឈុន​ស៊ឹង​ ​ដោយ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​គឺ​ស្របតាម​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​ ​ក្នុង​ការជំរុញ​ឲ្យ​រឹតតែ​ច្រើនឡើង​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ាន​។​

​លោក​រដ្ឋ​មន្រ្ដី​កម្ពុជា​ក៏បាន​ណែនាំ​បន្ថែម​ដូចជា​ ​ម្រេច​កំពត​ ​ស្ករត្នោត​កំពង់ស្ពឺ​ ​និង​ក្រូចថ្លុង​កោះ​ទ្រុង​ ​ដែល​សុទ្ធតែ​ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ​ ​ជាពិសេស​ម្រេច​កំពត​ដែល​ជា​ប្រភេទ​ម្រេច​ល្អ​លើសគេ​ ​និង​មានតម្លៃ​ខ្ពស់​។​ ​ក្រៅពី​នេះ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​ណែនាំ​អំពី​ផលិតផល​ស្វាយ​ ​និង​អង្ករ​បន្ថែម​ទៀត​ ​ព្រមទាំង​អញ្ជើញ​ក្រុមហ៊ុន​សិង្ហបុរី​ ​ឱ្យមក​ស្វែងយល់​បន្ថែម​ ​និង​រឹតតែ​ស៊ីជម្រៅ​ ​ពី​ផលិតផល​សក្ដានុពល​របស់​កម្ពុជា​។​

​ឆ្លើយតប​នឹង​ការ​អញ្ជើញ​នេះ​ ​ក្រុមហ៊ុន​ ​NTUC​ ​Fairprice​ ​ដែល​ជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប​ ​(​Supermarket​)​ ​ជាច្រើន​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​ផលិតផល​ស្វាយ​ ​ម្រេច​កំពត​ ​និង​អង្ករ​។​ ​លោក​តំណាង​ក្រុមហ៊ុន​ ​បាន​ជម្រាប​ជូន​ថា​លោក​នឹង​បញ្ជូន​សហការី​មក​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​សិក្សា​លម្អិត​ក្នុង​ការ​នាំ​ផលិតផល​ទាំងនោះ​មក​សិង្ហបុរី​។​

​ក្រុមហ៊ុន​ ​Enterprise​ ​Singapore​ ​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្ពស់​ ​ព្រមទាំង​សង្ឃឹម​ចូលរួម​ក្នុង​ការ​ប្រឹក្សា​លើ​ការងារ​ ​ដូចជា​ ​នគរូបនីយកម្ម​ ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជាដើម​ ​។​ល​។​

ប្រធានមន្ទីរ​សាធារណៈ​ការ​បញ្ជាក់​ពី​ការ​បញ្ចប់​ការសាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​តាម​ដំណាក់កាល​

0

ដោយ ម៉ា​ណេត

​ភ្នំពេញ​៖ មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​បត់ឆ្វេង​មួយ​ខ្សែ​ទៀត​ នៅ​ជាប់នឹង​ស្ពាន​អាកាស​ចាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ​ព្រះ​នរោត្តម​ រដ្ឋបាល​រាជធានី​ភ្នំពេញ​។

គម្រោង​សាងសង់​ខ្នែង​ស្ពាន​ក្បាលថ្នល់​ខ្សែ​ទី១​ ភ្ជាប់​ទៅ​មហាវិថី​ព្រះមុនីវង្ស​ នឹង​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ចុងខែ​ធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

ជា​ជំហាន​ដំបូង​ពេលនេះ​អ្នកជំនាញ​បាន​ និង​កំពុង​កសាង​ស្ពាន​ខ្សែ​ទី១បន្ថែម​ដោយ​ភ្ជាប់​ជាមួយ​ស្ពាន​ក្បាលថ្នល់​ចាស់​ ទៅ​នឹង​មហាវិថី​ព្រះមុនីវង្ស​ ដូចជា​សកម្មភាព​ដែល​កំពុង​ធ្វើ​នៅក្នុង​ការដ្ឋាន​ដែល​បាន​បង្ហាញ​នៅក្នុង​រូប​នេះ​ស្រាប់​។

ជា​ការ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​ការ​កកស្ទះ​ចរាចរណ៍​នៅត្រង់​ចំណុច​គល់​ស្ពាន​ និង​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ ក៏ដូចជា​ តំបន់​ច្បារអំពៅ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ តាមរយៈ​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រាជធានី​ភ្នំពេញ​ បាន​ និង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មីនេះ​បន្ថែម​ ពីលើ​ស្ពាន​ដែល​មានស្រាប់​ ដោយ​ភ្ជាប់​ជាមួយ​ចំណុច​ផ្លូវ​ប្រសព្វ​ផ្លូវ៦០ម៉ែត្រ​ ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ២៧១​ ជាប់​ព្រំប្រទល់​ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន​ ។

លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នៅ​ព្រឹក​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងមកនេះ​ថា​ ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះមុនីវង្ស​ ទៅ​មហាវិថី​ព្រះ​នរោត្តម​មាន​ប្រវែង៧៧ម៉ែត្រ​ ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់​ និង​ពី​គល់​ ស្ពាន​ ដល់​ស្ពាន​អាកាស​ចាស់​ ១២៣ម៉ែត្រ​ សរុប២០០ម៉ែត្រ​។ ស្ពាន​នេះ​មាន​ទទឹង​ ៧,៥ម៉ែត្រ​ ពី​មហាវិថី​ព្រះមុនីវង្ស​ បត់ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។

លោក​ សាំ​ ពិសិដ្ឋ​ បាន​បន្ថែម​ថា​ គម្រោង​សាងសង់​ស្ពាន​អាកាស​បត់ឆ្វេង១ខ្សែ​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​ធ្នូ​ឆ្នាំ២០១៩នេះ​ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​ធ្វើ​ ដំណើរ​ ខណៈ​ដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់​ ដោះស្រាយ​បញ្ហា​ចរាចរណ៍​ មិនទាន់​បាន​ ល្អ​ប្រសើរ​នូវ​ឡើយ​។

CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៣មាន​ទឹកប្រាក់​ ជាង​ ១១លាន​ដុល្លារ

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​ ដល់​ក្រុមហ៊ុន​ចំនួន​ ៣មាន​ទឹកប្រាក់​ ជាង​ ១១,៣លាន​ដុល្លារ​ និង​ ផ្តល់​ការងារ​ដល់​កម្ពុជា​ ជិត​ ៣ ០០០​ កន្លែង​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃទី​ ១៨​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថាតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១. JIA​ YU​ AN​ PACKAGING​ MATERIAL​ (CAMBODIA​) CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាក់​កាំបិត​ ឃុំ​វល្លិ​សរ​ ស្រុង​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ៤,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤៩កន្លែង​។

២. NIU​ GENG​ DI​ (CAMBODIA​) CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ និង​ស្រោមដៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៣៧៨កន្លែង​។

៣. “CHUNLEI​ GARMENT​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលគោក​ សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឬស្សី​កែវ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ ២,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ ១.២២១កន្លែង​៕

ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​៖ ផ្លូវជាតិ​លេខ២១​ មាន​ភាព​មិន​ប្រក្រតី​ និង​គ្មាន​គុណភាព​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រោយ​ចុះ​ត្រួតពិនិត្យ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ ផ្លូវជាតិ​លេខ​ ២១​ ដែល​បាន​សាង​សង​រួចហើយ​ មាន​ភាព​មិន​ប្រក្រតី​ ខុស​បច្ចេកទេស​ និង​គ្មាន​គុណភាព​ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្ដោត​លើ​គុណភាព​ជាចម្បង​ មុននឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ស្តី​ពី​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២១​ ជាមួយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ KICT​ ដោយមាន​ការចូលរួម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​ នៅ​ថ្ងៃទី​ ១៧​ ម្សិលមិញ​នេះ​ បាន​គូសបញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​មួយចំនួន​ទាក់ទង​នឹង​គុណភាព​ផ្លូវជាតិ​លេខ២១​ បន្ទាប់ពី​បាន​សាងសង់​រួចរាល់​ និង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ និង​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ត្រូវតែ​ធ្វើការ​ដោយ​ផ្ដោត​លើ​គុណភាព​ជាចម្បង​ មុននឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​លើកឡើង​ពី​បញ្ហា​កង្វល់​របស់​ខ្លួន​ និង​ផ្តល់​ធាតុ​ចូល​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ទាំងនោះ​ ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​ក្នុង​ការ​ជួសជុល​ កែតម្រូវ​ផ្លូវ​នេះ​ឱ្យ​មានគុណ​ភាព​ទទួលយក​បាន​ និង​រឹងមាំ​ ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ក្រសួង​នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​តាមដាន​ការអនុវត្ត​ការ​ជួសជុល​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១​ ដែល​សាងសង់​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស​ ដោយ​ត្រង់​ចំណុច​ដែល​បាន​ជួសជុល​រួច​មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​ជាច្រើន​កន្លែង​ និង​បាន​កំពុង​ទទួលរង​ការ​ខូច​ខា​តបណ្តើរ​ៗ។

កាលពី​ថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០១៩​ លោក​ ទេស​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជិះកង់​ចុះ​ពិនិត្យមើល​គុណភាព​ស្ថានភាព​សាងសង់​ផ្លូវជាតិ​លេខ២១​ ចាប់ពី​ពហុ​កីឡដ្ឋាន​ស្រុក​កោះធំ​ រហូតដល់​ភូមិ​ជ្រៃធំ​ ឃុំ​សំពៅពូន​ (ព្រំប្រទល់​ប្រទេស​វៀតណាម​) ស្ថិត​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ហើយ​បាន​ពិនិត្យ​ឃើញ​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១​ មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​ជាច្រើន​កន្លែង​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ KICT​ ពិនិត្យ​លទ្ធភាព​ជួយ​ផ្តល់​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ដើម្បី​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើសកម្រិត​កំណត់​ ពិសេស​ថ្លឹង​រថយន្ត​ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​ចរាចរណ៍​ចេញពី​ប្រទេស​វៀតណាម​ចូល​មកកាន់​ទឹកដី​កម្ពុជា​ ដោយសារ​ផ្លូវ​នេះ​មាន​លក្ខណៈ​តូច​ចង្អៀត​ មិន​អាច​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ម្ខាង​ផ្លូវ​ជាប់​ទន្លេបាសាក់​បាន​៕