សិល្បៈ​ករល្បីៗ៩រូប​ កំពុង​លេចធ្លោ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ បច្ចុប្បន្ន​ក្រៅពី​មាន​អ្នក​ជំនួញ​ធំៗ​កំពុងតែ​សម្រុក​វិនិយោគ​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ ក៏​មាន​អ្នក​សិល្បៈ​ល្បី​ៗជាច្រើន​នាក់​កំពុងតែ​ចាប់អារម្មណ៍​ និង​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ​។

នៅក្នុងចំណោម​អ្នក​សិល្បៈ​ល្បី​ៗ មាន​សិល្បៈ​ករ​ចំនួន១០រូប​កំពុង​លេចធ្លោ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​ រួមមាន​ដូចជា​ លោក​ព្រាប​ សុវត្ថិ​ លោក​ខេមរៈ​ សេរី​មន្ត​ លោក​ឆាយ​ វី​រៈ​យុទ្ឋ​ អ្នកនាង​ខាត់​ សុ​ឃីម​ លោក​ហេង​ ដា​រី​ តារា​កំប្លែង​នាយ​ ពែ​កមី​ លោក​ អី​ ណូ​ តារា​សម្ដែង​ លោក​ ប៉ែន​ ចំ​រ៉ុង​ និង​លោក​សា​ហ្វិ​ន ហ្វីលី​ព រួម​ជាមួយនឹង​តារា​ជាច្រើន​នាក់​ទៀត​កំពុងតែ​បង្ហាញ​ពី​សកម្មភាព​យ៉ាង​មមាញឹក​ នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ ដើម្បី​រកចំណូល​បន្ថែម​ពីលើ​អាជីព​របស់​ខ្លួន​។

អ្នកនាង​ ខាត់​ សុ​ឃីម​ ដែល​កំពុងតែ​ជំរុញ​ការ​លក់​ដី​ឡូ​តិ៍​ ស្ថិតនៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រហូតដល់​ប្រមាណ​ជាង១០ហិ​កតា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ការ​ចូលខ្លួន​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ការទិញ​-លក់​ដី​ឡូ​តិ៍​ មិនមែន​ទើបតែ​ចាប់ផ្តើម​នោះ​ទេ​ ពោល​គឺ​អ្នកនាង​បាន​ប្រកប​មុខ​ជំនួញ​មួយ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ​។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ “កាលពីមុន​ខ្ញុំ​ទិញ​-លក់​ក្នុង​រូបភាព​បែប​ធម្មតា​ដែល​មាន​ទំហំ​តូច​ ប៉ុន្តែ​ពេលនេះ​គឺ​ធ្វើ​គម្រោង​ធំជាង​ពេលមុន​”។ អ្នកនាង​បន្ត​ទៀត​ថា​ “សព្វថ្ងៃ​នេះ​ខ្ញុំ​កំពុង​កាន់​គម្រោង​ដី​ឡូ​តិ៍​ទំហំ​ជាង១០ហិ​កតា​ នៅ​អូរឧកញ៉ាហេង​ ស្ថិតនៅ​ក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ហើយ​គម្រោង​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ លើ​ការ​លក់​ជាង​ពាក់កណ្តាល​ហើយ​”។

​អ្នក​ខាត់​ សុ​ឃី​មបាន​បន្ត​ថា​ បន្ទាប់ពី​គម្រោង​នេះ​ អ្នកនាង​មាន​គម្រោង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​វិញ​ម្ដង​ ដែ​អាច​ធ្វើ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ឬខេត្ត​ដទៃទៀត​ដែល​មាន​សក្ដានុពល​ល្អ​។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​ កំពូល​តារាចម្រៀង​សម្លេង​ស្រទន់​ លោក​ ឆាយ​ វីរៈ​យុទ្ធ​ ដែល​កំពុងធ្វើការ​វិនិយោគ​ទៅលើ​ការទិញ​-លក់​ លើ​វិស័យ​ដីធ្លី​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែរ​នោះ​ ក៏បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ “ខ្ញុំ​មើលឃើញ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ ដែល​វា​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក​បន្ត​ទៀត​ “អាជីព​ជា​អ្នក​សិល្បៈ​វា​ជា​ការងារ​មួយ​ ដែល​អាច​រកចំណូល​បាន​ច្រើន​គួរសម​ ប៉ុន្តែ​ចំពោះមុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ វា​កាន់តែ​ផ្តល់​ឱកាស​ឱ្យ​យើង​អាច​រកចំណូល​បាន​កាន់តែ​ច្រើន​ក្នុងរយៈពេល​ដ៏​ខ្លី​ ប្រសិនបើ​មុខ​ជំនួញ​មួយ​នេះ​ជោគជ័យ​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “បន្ទាប់ពី​គម្រោង​ដី​ឡូ​តិ៍​ក្នុង​ខេត្ត​ព្រះសីហនុ​បញ្ចប់​ ខ្ញុំ​នឹង​បោះជំហាន​ទៅកាន់​ខេត្ត​ផ្សេងទៀត​ដែល​មាន​សក្ដានុពល​ ដូចជា​កំពត​ កំពង់ចាម​ ជាដើម​”។

ជាមួយគ្នា​នេះ​លោក​ ខេមរៈ​ សេរី​មន្ត​ កំពូល​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​សហការ​ចាប់ដៃ​ជាមួយ​ ឧកញ៉ា​ ឡេង​ ណា​វ៉ាត់​ត្រា​ ទៅលើ​គម្រោង​ពុះ​ដី​ឡូ​តិ៍​នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ និង​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ ក្រុង​ប៉ោយប៉ែត​ ក៏បាន​លើកឡើង​ពី​ចំណុច​វិជ្ជមាន​ នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ “មិនថា​គម្រោង​ទីមួយ​នៅក្នុង​ខេត្តកណ្តាល​ ឬគម្រោង​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​ គឺ​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​។ លោក​បន្ត​ទៀត​ថា​ “ពេលនេះ​គម្រោង​ទី២នៅ​ក្រុង​ប៉ោយប៉ែត​ ត្រូវ​បាន​លក់​ចេញ​ជិត ១០០ភាគរយ​ហើយ​ ហើយ​ខ្ញុំ​កំពុងតែ​សម្លឹង​មើល​ពី​សក្ដានុពល​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ ដូចជា​ខេត្តបាត់ដំបង​ កំពង់ចាម​ កំពត​ ជាដើម​ ប៉ុន្តែ​ខ្ញុំ​នៅ​មិនទាន់​ប្រាកដ​ថា​ឆ្ពោះទៅ​កាន់​ខេត្ត​ណាមួយ​ឱ្យ​ច្បាស់​នៅឡើយ​”៕

រដ្ឋាភិបាល​ដាក់ចេញ​ផែន​ការ​ធំៗ​ចំនួន៥​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​រយៈ​ពេល​វែង​ក្នុង​ខេត្តសៀមរាប​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ សហការ​ជាមួយ​អ្នកជំនាញ​បារាំង​បាន​និង​កំពុង​រៀបចំផែនការ​មេ​ធំៗ​ចំនួន៥​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កាន់តែ​ច្រើន​មក​ទស្សនា​ និង​ស្នាក់នៅ​កាន់តែ​យូរ​នៅក្នុង​ខេត្តសៀមរាប​ ខណៈ​វិស័យ​ឯកជន​បាន​ស្វាគមន៍​នូវ​ផែនការ​ដ៏​ធំ​នេះ​។

ក្រសួង​សទេស​ចរណ៍​ និង​អ្នកជំនាញ​បា​រំាង​បាន​និង​កំពុង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ គឺ​ផ្ដោត​សំខាន់​លើ​ការងារ​ទាំង​ក្នុង​ខេត្ត​ ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ រួមមាន​ ទី១​ ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើស​ពី​អ្វី​មានស្រាប់​នៅ​តំបន់​អង្គរវត្ត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត​ និង​ស្នាក់នៅ​ខេត្តសៀមរាប​យូរ​ និង​ចំណាយ​ច្រើន​។

ទី២​ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ សៀមរាប​ជាមួយ​តំបន់ឆ្នេរ​សមុទ្រ​ សៀមរាប​ជាមួយ​តំបន់​ភាគ​ឦសាន​ សៀមរាប​ជាមួយ​តំបន់​ព្រំដែន​ ក៏ដូចជា​សៀមរាប​ជាមួយ​អន្តរជាតិ​ផង​ដែរ​។

ទី៣​ ការសិក្សា​អំពី​ការរៀបចំ​ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត​ និង​បៃតង​នៅ​ខេត្តសៀមរាប​ និង​តំបន់​អង្គរ​ ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ស្រស់ស្រាយ​បរិសុទ្ធ​ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​នូវ​ចំ​ណុ​ចល្អៗ​ពី​ខេត្តសៀមរាប​ ក៏ដូចជា​ប្រទេស​កម្ពុជា​។ ក្រៅពីនោះ​ មានការ​សិក្សា​លើ​ការគ្រប់គ្រង​សំរាម​ កាក់​សំណល់​ ការ​តុបតែង​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​ និង​តំបន់​ទស្សនា​ ការសិក្សា​លើ​ការបង្កើត​សួនច្បារ​ជាដើម​។

ទី៤​ ការសិក្សា​លើ​ការ​តុបតែង​លម្អ​ផ្លូវ​ធ្វើដំណើរ​ឱ្យ​មាន​សោភ័ណភាព​ និង​ទី៥​ ការសិក្សា​លើ​យន្តការ​នៃ​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​ ដ៏​ល្បីល្បាញ​នេះ​ ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ ពីព្រោះ​បើ​គ្មាន​ការគ្រប់គ្រង​ទេ​ ការសិក្សា​រៀបចំ​នឹង​ខា​តទទេ​ៗ។

ក្រៅពី​នេះ​ នៅ​មានការ​សិក្សា​លើក​ត្តា​ខាងក្រៅ​ប្រទេស​ផង​ដែរ​ ដូចជា​ ការសិក្សា​លើ​ទីផ្សារ​ទេសចរណ៍​ និន្នាការ​របស់​ភ្ញៀវ​ទេសចរ​ កំណើន​ទីផ្សារ​ តម្រូវការ​ទីផ្សារ​ ការសិក្សា​អំពី​ការសម្រួល​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២​ កក្កដា​នេះ​ថា​ នេះ​គឺជា​ចំណុច​ចាប់ផ្តើម​ល្អ​មួយ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដាក់​ផែន​មេ​អភិវឌ្ឍន៍​ខេត្តសៀមរាប​នេះ​ ដោយសារ​ខេត្ត​មួយ​នេះ​ជា​ខេត្ត​ទេសចរណ៍​ និង​ជា​តំបន់​ដែល​មាន​ភាព​ទាក់ទាញ​ទេសចរណ៍​របស់​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “ផែនការ​នេះ​នឹងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ អោយ​ស្នាក់នៅ​បាន​យូរ​ ព្រោះ​ខេត្ត​មាន​ទីកន្លែង​លេងកម្សាន្ត​ និង​ផលិត​ផល​ថ្មី​ៗជាច្រើន​ ដើម្បី​បំរើ​ដល់​ភ្ញៀវ​ទេសចរណ៍​ និង​មាន​សោភ័ណភាព​ និង​ហេ​ដ្ឋា​រចន​សម្ព័ន្ធ​ល្អ​”។

លោកស្រី​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​ ជាពិសេស​ក្រសួងទេសចរណ៍​ពី​ការអនុវត្ត​ផែនការ​មេ​រក្នុង​ការអភិវឌ្ឍន៍​ គួរតែ​មាន​វិស័យ​ឯកជន​ ដែល​ជា​អ្នកប្រតិបត្តិ​ករ​ផ្ទាល់​ជួយ​ចូលរួម​មតិយោបល់​ និង​អភិវឌ្ឍន​ដើម្បី​ឱ្យ​មាន​តម្លាភាព​ និង​សុក្រឹតភាព​។

ជាមួយគ្នា​នេះ​លោក​ ធួន​ ស៊ី​ណា​ ប្រធាន​សម​គម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ​ការរៀបចំ​ផែនការមេ​របស់​រដ្ឋាភិបាល​នា​ពេលនេះ​ គឺជា​រៀបចំ​ទាន់ពេល​វេលា​មួយ​ និង​ជា​ការចាំបាច់​ដើម្បី​អភិរក្ស​ និង​ពង្រីក​សក្តា​នុ​ពល​ផលិតផល​ទេសចរណ៍​ និង​កែ​ឆ្នៃ​បន្ថែម​ទៀត​ ដើម្បី​ទាក់​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​កំសាន្ត​ និង​ស្នាក់នៅ​បាន​យូរ​។

​;លោក​ក៏បាន​ស្នើ​ឱ្យ​ការអនុវត្ត​ផែនការមេ​នេះ​ ឱ្យ​បាន​លឿន​ និង​តឹងតែង​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​នេះ​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្ហាញ​ផលិតផល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​៕

សាលា​អចលនទ្រព្យ​កម្ពុជា​នឹង​បើក​សិក្ខាសាលា​និយាយ​ពី​វិធីសាស្ត្រ​វិនិយោគ​ដី​ឡូត៍​ឲ្យ​ទទួល​បាន​ជោគជ័យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សាលា​អចលនទ្រព្យ​កម្ពុជា ​(Real​ Estate​ School​ of​ Cambodia​) សហការ​ជាមួយ​ក្លឹប​អ្នកលក់​ដី​ឡូត៍​កម្ពុជា​ នឹង​បើក​សិក្ខាសាលា​ស្តី​ពី​ ”វិធី​សាស្រ្ត​ក្លាយជា​អ្នកលក់​ដី​ឡូត៍​អាជីព​ជោគជ័យ​” ខណៈ​ដែល​ទីផ្សារ​ដី​ឡូត៍​កំពុង​មាន​ភាព​ពុះ​កញ្រ្ជោល​។

លោក​ខាត់​ បូរ៉ា​នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១១​ កក្កដា​កន្លងមក​ថា​ ដោយសារ​បច្ចុប្បន្ន​ទីផ្សារ​ដី​ឡូត៍​កំពុង​មាន​ភាព​ពុះ​កញ្រ្ជោល​ និង​រីក​ដុះដាល​ខ្លាំង​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ ទើប​យើង​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ក្នុង​គោលដៅ​ជំរុញ​ផ្នែក​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ វាគ្មិន​សំ​ខាន់​ៗ៤រូប​នឹង​ចែករំលែក​ចំណេះដឹង​ ពី​វិធី​សាស្រ្ត​លក់​ដី​ឡូត៍​ ការ​ប្រែក្លាយ​ពី​អ្នកលក់​ មក​ជា​អ្នក​វិនិយោគ​ដី​ឡូត៍​ឬផ្នែក​ផ្សេងទៀត​ ក្នុង​វិស័យ​អចលនទ្រព្យ​ដោយខ្លួនឯង​ និង​មានការ​ពន្យល់​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ ពិសេស​ការ​វិ​ភា​គព៌​តមាន​ជុំវិញ​ការ​វិនិយោគ​ និង​តំបន់​ដែល​ត្រូវ​វិនិយោគ​លើ​ដី​ឡូត៍​មាន​លក្ខណៈ​ដូចម្តេច​ ដើម្បី​ទទួល​បាន​ជោគជ័យ​ និង​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​។

វាគ្មិន​សំ​ខាន់​ៗដែល​ចូលរួម​ក្នុង​កម្មវិធី​ ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ម៉ោង៨ព្រឹក​ ដល់១២ថ្ងៃត្រង់​ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​នា​ថ្ងៃទី៣១​ កក្កដា​ខាងមុខ​រួមមាន​ លោក​មេធា​វី​ឃីម​ សៀ​កឡុង​មក​ពី​ក្រុម​មេធា​វី​ដឺ​ហ្គេ​ត លោ​កយិន​ លាង​គង់​ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។ លោ​កម៉ន​ សុខា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ UTRST​ និង​លោក​ ឆម​ ចំរើន​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​ATSOLUTION​។

លោក​ខាត់​ បូរ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ ជាមួយនឹង​សិក្ខាសាលា​ពិសេស​នេះ​ អ្នកចូលរួម​នឹង​ទទួល​បាន​ចំណេះ​ដឹង​ជាច្រើន​ដូចជា​ ទី១​ ​ចែករំលែក​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​។ ទី២​ ចែករំលែក​គន្លឹះ​ជោគជ័យ​ក្នុង​ការរៀបចំ​បង្កើត​គម្រោង​ដី​ឡូ​តិ៍​ ទី៣​ ចែករំលែក​អំពី​គន្លឹះ​ក្នុង​ការប្រើ​ប្រាស់​ព័ត៌មាន​ និង​ទិន្នន័យ​ទីផ្សារ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ និង​រៀបចំ​គម្រោង​ដី​ឡូ​តិ៍​ និង​ទី៤​ ​ធ្វើការ​ចែករំលែក​អំពី​ច្បាប់​ក្នុង​ការ​ពុះ​ដី​ឡូ​តិ៍​ និង​របៀបផ្ទេរ​កម្មសិទ្ធិ​។

លោ​កម៉ន​ សុខា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ UTRSUT​ បាន​មានប្រសាសន៍​ថា​ ការរៀបចំ​សិក្ខាសាលា​នេះ​ពិតជា​មាន​លក្ខណៈ​ពិសេស​ និង​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ទីផ្សារ​ដី​ឡូត៍​បច្ចុប្បន្ន​។ ហេតុនេះ​អ្នកចូលរួម​សិក្ខាសាលា​នេះ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ ព្រោះ​បន្ទាប់ពី​ចូលរួម​សិក្ខាសាលា​នេះ​ ពួកគេ​នឹងអាច​យល់ដឹង​ពី​វិធី​សាស្រ្ត​ទិញ​ និង​វិនិយោគ​ដី​ឡូត៍​ដែល​ទទួលផល​ចំណេញ​ខ្ពស់​ និង​ប្រាសចាក​ហានិភ័យ​។

ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ លោក​ យិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​វិ​ភា​គព៌​តមាន​ពិតជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន​ ដើម្បី​ធ្វើជា​ទុន​តំបូង​ផ្នែក​គំនិត​ ដើម្បី​យក​មក​ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដី​ឡូត៍​ ឬផ្នែក​ផ្សេង​ៗទៀត​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​“ការ​មិន​ទទួល​បា​នព៌​តមាន​ត្រឹមត្រូវ​ ហើយ​ចាប់ផ្តើម​វិនិយោគ​អាច​ប្រឈម​នឹង​ហានិភ័យ៥០ភាគរយ​រួច​ទៅ​ហើយ​ ហេតុនេះ​ការ​វិនិយោគ​លើ​ចំណេះដឹង​ និង​សិក្សា​ពី​មូល​ដ្ឋាន​ព៌​តមាន​ ពី​តំបន់​ណាមួយ​មាន​សក្តា​នុ​ពល​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បីឲ្យ​គំរោង​វិ​និ​យោ​គរបា​ស់​ខ្លួន​មាន​សុវត្ថិភាព​ និង​អាច​រក​ផល​ចំណេញ​បាន​”។

សាធារណៈ​ជន​អាច​ចូលរួម​សិក្ខាសាលា​នេះ​ ដោយ​បង់​ត្រឹមតែ​ ១៥ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ និង​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ០១០​ ៣៣៣​ ០៤១​, 087​ 88​ 77​ 18​, ០៨៥​ ៣១១​ ១៨៣​៕

រដ្ឋាភិបាល​គ្រោង​រៀបចំ​រដ្ឋាភិបាល​ឌីជីថល​ក្នុង​ការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​គ្រោង​រៀបចំ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​ អេ​ឡិក​ត្រូ​និក​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។

គម្រោង​រៀបចំ​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ត្រូវ​នឹង​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោក​ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តី​ពី​ “ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ក្រសួង​ទាំងពីរ​ផង​ដែរ​។

នា​ឱកាស​នោះ​រដ្ឋមន្ត្រី​ត្រាំ​ អ៊ី​វតឹ​ក បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កសាង​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ ដោយ​បាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការបង្កើត​រដ្ឋាភិបាល​ឌីជីថល​ និង​បទ​ពិសោធ​ដែល​ប្រទេស​មួយចំនួន​ ដែល​ឈានមុខ​គេ​លើ​វិស័យ​នេះ​ ដូចជា​សាធារណរដ្ឋ​កូរ៉េ​ សិង្ហបុរី​ និង​អេស្តូនី​ជាដើម​ បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​។

ការ​កសាង​រដ្ឋាភិបាល​ឌីជីថល​ជា​ការងារ​មួយ​ដ៏​ធំ​ ដែល​ត្រូវ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ តាមរយៈ​ការ​ធ្វើ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ សម្រាប់​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ការរៀបចំ​គម្រោង​រដ្ឋាភិបាល​ អេ​ឡិក​ត្រូ​និក​របស់​រាជរដ្ឋាភិបាល​ ការអនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។

កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការងារ​ជាអាទិភាព​នា​រយៈពេល​ខ្លី​ មធ្យម​ និង​វែង​ ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ដែល​ជាស​សរ​ស្តម្ភ​មួយ​ក្នុង​ការ​ប្រែក្លាយ​ ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ ដែល​ជា​ទិ​ន្នា​ការ​សកល​ និង​ឈាន​ទៅដល់​ Smart​ Nation​ នា​ថ្ងៃ​អនាគត​។

ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធ​ភាព​នៃ​ការងារ​ និង​ធានា​នូវ​សង្គតភាព​នៃ​ប្រព័ន្ធ​រវាង​ក្រសួង​នានា​នៅពេលអនាគត​ អង្គប្រជុំ​យល់ឃើញ​ថា​ គួរ​បង្កើត​ក្រុមការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្នុង​ការ​ពង្រាង​នូវ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ ដោយមាន​ការពិគ្រោះ​យោបល់​រវាង​គ្នា​ រវាង​អន្តរក្រសួង​ពាក់ព័ន្ធ​ ក៏ដូចជា​ជាមួយ​ក្រុមការងារ​សេដ្ឋកិច្ច​ឌីជីថល​ នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ឈាន​ទៅដល់​ការសម្រេច​នូវ​គោលនយោបាយ​ ក៏ដូចជា​ផែនការមេ​រដ្ឋាភិបាល​ឌីជីថល​ នា​ឆ្នាំខាងមុខ​៕

រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​លើ​ការ​កសាង​ផ្លូវ​ និង​រថភ្លើង​ល្បឿន​លឿន​តភ្ជាប់​ភ្នំពេញ​-ខេត្តសៀមរាប​

0

ដោយ​ វុត្ថា​

សៀមរាប​៖ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​សំខាន់​នានា​។

រាជរដ្ឋាភិបាល​កម្ពុជា​ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី១​ ស្តី​ពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ កាលពី​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ បានសម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ ។

គណៈកម្មការ​អន្តរក្រសួង​នេះ​បាន​និង​កំពុង​ចុះ​សិក្សា​លើ​ផ្នែក​-តំបន់​មួយចំនួន​ជា​បណ្ដើរ​ៗហើយ​ ប៉ុន្តែ​ដើម្បី​ជា​ប្រទីប​ក្នុង​ការជំរុញ​ឱ្យ​ដំណើរ​សិក្សា​រៀបចំផែនការ​មេនេះ​ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ ។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ ដំណើរការ​សិក្សា​លើ​គម្រោង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ គឺ​ផ្ដោត​សំខាន់​លើ​ការងារ​ទាំង​ក្នុង​ខេត្ត​ ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ ក្នុង​នោះ​រួមមាន​៖

១៖ ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើស​ពី​អ្វី​មានស្រាប់​នៅ​តំបន់​អង្គរវត្ត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត​ និង​ស្នាក់នៅ​ខេត្តសៀមរាប​យូរ​ និង​ចំណាយ​ច្រើន​។

២៖ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ សៀមរាប​ជាមួយ​តំបន់ឆ្នេរ​សមុទ្រ​ សៀមរាប​ជាមួយ​តំបន់​ភាគ​ឦសាន​ សៀមរាប​ជាមួយ​តំបន់​ព្រំដែន​ ក៏ដូចជា​សៀមរាប​ជាមួយ​អន្តរជាតិ​ផង​ដែរ​។

៣៖ ការសិក្សា​អំពី​ការរៀបចំ​ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត​ និង​បៃតង​នៅ​ខេត្តសៀមរាប​ និង​តំបន់​អង្គរ​ ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ស្រស់ស្រាយ​បរិសុទ្ធ​ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​នូវ​ចំ​ណុ​ចល្អៗ​ពី​ខេត្តសៀមរាប​ ក៏ដូចជា​ប្រទេស​កម្ពុជា​។ ក្រៅពីនោះ​ មានការ​សិក្សា​លើ​ការគ្រប់គ្រង​សំរាម​ កាក់​សំណល់​ ការ​តុបតែង​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​ និង​តំបន់​ទស្សនា​ ការសិក្សា​លើ​ការបង្កើត​សួនច្បារ​ជាដើម​។

៤៖ ការសិក្សា​លើ​ការ​តុបតែង​លម្អ​ផ្លូវ​ធ្វើដំណើរ​ឱ្យ​មាន​សោភ័ណភាព​។៥៖ ការសិក្សា​លើ​យន្តការ​នៃ​ការគ្រប់គ្រង​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ​ ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ ពីព្រោះ​បើ​គ្មាន​ការគ្រប់គ្រង​ទេ​ ការសិក្សា​រៀបចំ​នឹង​ខា​តទទេ​ៗ។

ក្រៅពី​នេះ​ នៅ​មានការ​សិក្សា​លើក​ត្តា​ខាងក្រៅ​ប្រទេស​ផង​ដែរ​ ដូចជា​ ការសិក្សា​លើ​ទីផ្សារ​ទេសចរណ៍​ និន្នាការ​របស់​ភ្ញៀវ​ទេសចរ​ កំណើន​ទីផ្សារ​ តម្រូវការ​ទីផ្សារ​ ការសិក្សា​អំពី​ការសម្រួល​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​។

ជា​ការពិត​ណាស់​ បច្ចុប្បន្ន​ តំបន់​អង្គរ​មាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​ហើយ​ ប៉ុន្តែ​កម្ពុជា​ត្រូវ​មានការ​អភិវឌ្ឍ​បន្ថែម​ ពោល​គឺ​អនុវត្ត​នូវ​កិច្ច​អភិរក្ស​នៅក្នុង​តំបន់​អង្គរ​ និង​អភិវឌ្ឍន៍​បន្ថែម​នៅ​តាម​តំបន់​ជុំវិញ​ ប្រកបដោយ​និរន្តរភាព​ និង​ការទទួលខុសត្រូវ​ខ្ពស់​ ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ​តំណែ​លបុ​ព្វ​បុរស​ ដូចជា​ប្រាង្គ​ប្រាសាទ​ វប្បធម៌​ ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ឡើយ​។

លោក​បន្ត​ថា​ គម្រោង​សិក្សា​លើ​ផែនការមេ​នេះ​នឹង​ត្រូវ​បញ្ចប់​ និង​ដាក់​ឱ្យ​អនុវត្ត​ចាប់​អំឡុង​ដើមឆ្នាំ២០២០​ រហូតដល់​ឆ្នាំ២០៣៥​។

ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​បញ្ជាក់​ថា​ «ការ​ខិតខំ​ទាំងនេះ​ក៏​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ ដែល​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ១០លាន​នាក់​ នៅ​ឆ្នាំ២០៣០​ ផង​ដែរ​»៕

ជម្លោះ​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​អាច​ដោះស្រាយ​តាមរយៈ​ “ការគោរព​គ្នា​ទៅវិញទៅមក​”

0

ដោយ​ Donald​ lee​

ប្រទេស​ចិន៖​ រដ្ឋា​ភិបាល​ចិន​បាន​បង្ហាញ​នូវ​ចេតនា​របស់​ខ្លួន​ថា​ ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-ចិន​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​ និង​ការគោរព​គ្នា​ទៅវិញទៅមក​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​និយាយ​នៅ​ថ្ងៃនេះ​នៅក្នុង​សន្និសីទសារព៌តមាន​នា​នៅ​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ ជម្លោះ​ចាស់​ៗអាច​ត្រូវ​បាន​ដោះស្រាយ​ តាមរយៈ​ការ​ចាប់ផ្តើម​កិច្ចពិភាក្សា​ឡើងវិញ​ ដោយ​ផ្អែកលើ​ការ​ជឿជាក់​ និង​ការចរចា​ដោយ​យុត្តិធម៌​។

លោក​ Gao​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ “ក្រុមការងារ​ពាណិជ្ជកម្ម​មក​ពី​ភាគី​ទាំងពីរ​ យោង​តាម​ការយល់​ស្របគ្នា​ដែល​បាន​ធ្វើឡើង​ នៅ​ឯអូ​សា​កា​ ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ នឹង​ចាប់ផ្តើម​ការ​ចរ​ចារ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ឡើងវិញ​ ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​ និង​គោរព​គ្នា​ទៅវិញទៅមក​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​ “ប្រទេស​ចិន​ជឿ​ថា​ ភាគី​ទាំងពីរ​អាច​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​ ប្រសិន​បើ​មាន​ដំណោះស្រាយ​សម​ហេតុផល​ សម្រាប់​គ្នា​ទៅវិញទៅមក​ ហើយ​ត្រូវ​បាន​គេ​ពិចារណា​តាមរយៈ​ការសន្ទនា​គ្នា​”។

ភាព​តានតឹង​ពាណិជ្ជកម្ម​ បាន​កើនឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃទី៦​ ខែកក្កដា​ឆ្នាំមុន​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បង្កើន​ការ​កើនឡើង២៥ភាគរយ​លើ​ទំនិញ​របស់​ចិន​ចំនួន ៨១៨មុខទំនិញ​ និង​បាន​បន្ថែម​ការ​កើនឡើង​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កើតឡើង​កាលពី​ខែមុន​។

កាលពី​ខែមុន​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ថ្លែង​ថា​ លោក​នឹង​មិន​បន្ថែម​ពន្ធ​បន្ថែម​ទៀត​ លើ​ទំនិញ​នាំចូល​ដែល​នៅ​សេសសល់​ពី​ប្រទេស​ចិន​ បន្ទាប់ពី​បាន​ជួប​ជាមួយ​លោក​ស៊ី​ ជី​នភី​ង ប្រធានាធិបតី​ចិន​ក្នុង​កិច្ចប្រជុំ​ G20​ នៅ​ប្រទេស​ជប៉ុន​ដែល​បង្ហាញ​ពី​ការ​ផ្អាក​បណ្ដោះអាសន្ន​ រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ នៅ​លើ​ពិភពលោក​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ បាន​ចេញផ្សាយ​កាលពី​ខែមុន​ថា​ ការខាតបង់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​អាច​មាន​ទំហំ​គិតជា​ទឹកប្រាក់​ប្រមាណ ១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ផលិតផល​សរុប​ក្នុង​របស់​ពិភពលោក​។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​ស្ថិតនៅ​លើកំពូល​លើ​អាមេរិក​ បន្ទាប់ពី​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ខណៈ​ពេល​ដែល​ការនាំចេញ​របស់​ចិន​ ទៅកាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ ១៤ភាគរយ​ ដែល​មានតម្លៃ ១៨ពាន់​លាន​ដុល្លារ​ អាមេរិក​សេដ្ឋកិច្ច​អាមេរិក​មានការ​លំបាក​បំផុត​ ដោយ​ការខាតបង់​កើនឡើង៣៨ភាគរយ​ ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៣ពាន់​លាន​ដុល្លារ​។

លើស​ពីនេះ​ តួលេខ​ត្រីមាស​ដំបូង​បាន​រក​ឃើញ​ ការនាំចេញ​ខ្ពស់​ពី​ប្រទេស​ចិន​ទៅកាន់​ពិភពលោក​ ដោយមាន​អត្រា​កំណើន ៦​,៤ភាគរយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ នៅ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំ​បំផុត​របស់​ជប៉ុន​ Normura ​បាន​និយាយ​ថា​ អត្រាកំណើន​ត្រីមាស​ទី១គឺជា​ការយល់​ច្រឡំ​ ពីព្រោះ​ក្រុមហ៊ុន​ចិន​ បាន​រក្សា​ទំ​និញ​ធំៗ​ទុក​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដើម្បី​ជៀសវាង​ការ​យកពន្ធ​កាន់តែ​ខ្ពស់​ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​បាន​កើតឡើង​៕

អាស៊ាន​! តើ​អគារ​បណ្ណាល័យ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ស្ថិតនៅ​ប្រទេស​ណា​?

0

ដោយ ​វុត្ថា​

ឥណ្ឌូ​នេ​ស៊ីៈ​ អគារ​បណ្ណាល័យជាតិ​របស់សាធារណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ស្ថិតនៅ​ក្នុង​ទីក្រុង​ Jakarta​ ដដែល​មាន​កំពស់ ១២៦.៣​ ម៉ែត្រ​ស្មើនឹង ២៤ជាន់​។ អគារ​នេះ​ គឺជា​អគារ​បណ្ណាល័យ​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។

វា​ខ្ពស់​ជាង​អគារ​បណ្ណាល័យ​នៅ​ទីក្រុង​សៀងហៃ​ ​Shanghai​ Library​ Institute​ ​មាន​កំពស់១០៦​ ម៉ែត្រ​ ដែល​ត្រូវ​បាន​ជាប់​ចំណត់​ថ្នាក់ខ្ពស់​ជាងគេ​កាលពី​កន្លងទៅ​។

តើ​អគារ​នេះ​ មាន​អ្វីខ្លះ​?

អគារ​នេះ​ ត្រូវ​បាន​គេ​បែកចែក​ការប្រើ​ប្រាស់​ជាច្រើន​ប្រភេទ​ រួមមាន​ ជា​នទី១​ កន្លែង​ទទួលភ្ញៀវ​ ជាន់ទី២​ ជា​រោងភាពយន្ត​ និង​បន្ទប់​សេវា​សមា​ជិ​បណ្ណាល័យ​ ជាន់ទី​ ៣ បន្ទប់​ផ្សព្វផ្សាយ​វប្បធម៌​។ ជាន់ទី៤​ បន្ទប់​តាំង​ពិ​ពរ​ណ៍​បណ្ណាល័យ​ ជាន់ទី៥​ បន្ទាប់​អាន​សសៀវភៅ​ ជាន់ទី៦​ ជា​មជ្ឈមណ្ឌល​ទិ​ន្ន័​យ ជាន់ទី៦​ កន្លែង​ស្តាប់​សម្លេង​។ ជាន់ទី​ ៧ កន្លែង​កុមារ​ ជន​ចាស់ជរា​ និង​ជន​ពិការ​ ជាន់ទី៨​ កន្លែង​ស្តាប់​សម្លេង​ ជាន់ទី៩កន្លែង​អក្សរ​បុរាណ​ ជាន់ទី១០សេវា​បង់ប្រាក់​ ​ជាន់ទី១១​ ជា​កន្លែង​បិទ​ទស្សនាវដ្ដី​ជាន់ទី១២​ បន្ទប់​អាន​សៀវភៅអាន​ ជាន់ទី១៣​ សេវាកម្ម​ឃ្លាំង​ដែល​បាន​បោះពុម្ព​ ផ្សាយ​ដោយ​ឥណ្ឌូ​នេ​ស៊ី​។

ជាន់ទី​ ១៤​ សេវាកម្ម​ប្រមូល​សៀវភៅ​កម្រ​ជាន់ទី​ ១៥សេវា​បញ្ជូន​ ជាន់ទី១៦សេវាកម្ម​ថតរូប​ផែនទី​និង​ គំនូរ​ជាន់ទី ១៧​-១៨​: ការិយាល័យ​វិទ្យាសាស្រ្ត​ឥណ្ឌូណេស៊ី​ជាន់ទី​ ១៩​ សេវាកម្ម​ពហុ​ព័ត៌មាន​។ ជាន់ទី២០​ សេវាកម្ម​ប្រមូល​សម័យ​កាល​ថ្មី​ៗនិង​បណ្ណាល័យ​បណ្ណាល័យ​។ ជាន់ទី២១​-២២​ សេវា​ម៉ាស្សា​ ជាន់ទី២៣​ សេវាកម្ម​ប្រមូល​ទិន្នន័យ​ពិភពលោក​និង​ទស្សនាវដ្ដី​ប៊ុ​នដិន​ និង​ជាន់ទី២៤​ សេវា​ប្រមូល​វប្បធម៌​ Nusantara​ ​និង​បន្ទប់​ទទួលភ្ញៀវ​បរទេស​។

ក្រៅតែ​ពី​មាន​អគារ​បណ្ណាល័យ​ ដែល​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ ឥណ្ឌូណេស៊ី​ក៏​ជា​ប្រទេស​មួយ​ ដែល​មាន​បណ្ណាល័យ​ជាច្រើន​ធំ​បំផុត​ នៅ​លើ​ពិភពលោក​ បន្ទាប់ពី​ប្រទេស​ឥណ្ឌា​ ដោយមាន​បណ្ណាល័យ​សរុប​ចំនួន១៦៤​,៦១០​ ។ ភាគច្រើន​បំផុត​គឺ​បណ្ណាល័យ​នៅ​សាលារៀន​រួម​ទាំង​បណ្ណាល័យ​សាកល​វិទ្យាល័យ​។

ទោះ​យ៉ាងណាក៏ដោយ​ បើ​គណនា​ពី​ម៉ោង​អាន​ និង​ចំណាប់​អារម្មណ៍​ក្នុង​ការ​អាន​វិញ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅតែ​ស្ថិតនៅ​ក្រោម​ប្រទេស​ថៃ​ និង​ហ្វីលីពីន​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​។ បើ​ធៀង​ទៅ​នឹង​បណ្ណាល័យ​នៅក្នុង​ប្រទេស​ឥណ្ឌា​ មាន​អ្នក​ចំណាប់​អារម្មណ៍​ក្នុង​ការ​អាន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

លោក​ង៉ែត​ ជូ​៖ តាមដាន​ព័ត៌មាន​អចលនទ្រព្យ​ជា​រឿង​ចាំបាច់​មុន​ពេល​ចេញ​វិនិយោគ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មនុស្ស​ភាគច្រើន​សុទ្ធតែ​បានដឹង​និង​ជឿជាក់​ថា​ ការ​ចូលខ្លួន​មក​ប្រឡូក​ និង​ចាប់​ជំនួញ​ផ្នែក​អចលនទ្រព្យ​ គឺ​អាច​មានឱកាស​ទទួល​បាន​ចំណូល​ច្រើន​ ហើយ​អាច​ក្លាយជា​អ្នកមាន​ក្នុងរយៈពេល​ដ៏​ខ្លី​។

អ្នកជំនាញ​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ និង​ជា​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​លោក​ង៉ែត​ ជូ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ចូលខ្លួន​មក​ធ្វើជំនួញ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ គឺជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ ប៉ុន្តែ​មុន​ពេល​ចូល​មករ​កចំណូល​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ចាំបាច់​ត្រូវតែ​ស្វែងយល់​ឱ្យ​បាន​លម្អិត​ពី​ព័ត៌មាន​ផ្សេង​ៗ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​។

លោក​បញ្ជាក់​ទៀត​ថា​ “នៅក្នុង​វិស័យ​នេះ​ មានការ​បំពុល​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ការ​បង្ហាញ​ ឬលើកឡើង​ពី​គំរោង​អភិវឌ្ឍន៍​នានា​ តាមរយៈ​អ្នក​វិនិយោគ​មួយចំនួន​នៅក្នុង​វិស័យ​នេះ​ ដើម្បី​ទាក់ទាញ​អតិថិជន​ងាយស្រួល​ដល់​ការ​លក់​គំរោង​ឆាប់​ដាច់​តែប៉ុណ្ណោះ​”។

លោក​បាន​លើកឡើង​ថា​ កាលពី​ពេល​កន្លងទៅ​ធ្លាប់​បានឮ​ និង​ឃើញ​រួចមក​ហើយ​ ចំពោះ​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ បាន​ប្រកាស​បើក​លក់​គម្រោង​ក្នុង​តម្លៃ​សមរម្យ​ ដែល​ធ្វើ​ឱ្យ​មហាជន​មួយចំនួន​ ដែល​មិនបាន​ដឹងពី​ប្រវត្តិ​របស់​ក្រុមហ៊ុន​នាំគ្នា​សម្រុក​ទៅ​កក់លុយ​ទិញទុក​ ដោយ​អ្នកខ្លះ​ទិញ​សម្រាប់​ស្នាក់នៅ​ ហើយ​អ្នកខ្លះ​ទៀត​ទិញ​សម្រាប់​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ចំណេញ​។ ប៉ុន្តែ​ក្រោយមក​មិនបាន​ប៉ុន្មាន​ផង​ គំរោង​នោះ​ត្រូវ​បាន​ជាប់​គាំង​ គ្មាន​សកម្មភាព​សាងសង់​ ដែល​ធ្វើ​ឱ្យ​អតិថិជន​ដែល​ជា​អ្នកទិញ​ប្រឈម​នឹង​ការខាតបង់​។

អ្នកជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា​ “មុន​ពេល​សម្រេចចិត្ត​ទិញ​ ឬវិនិយោគ​ទៅលើ​អចលនទ្រព្យ​ណាមួយ​ អ្នក​គួរតែ​សិក្សា​ស្វែងយល់​ឱ្យ​បាន​លម្អិត​ និង​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​ ចៀសវាង​ការទិញ​ទាំង​ភាព​ប្រថុយប្រថាន​ ឬជឿ​តាម​ពាក្យ​គេ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​”។ លោក​បាន​បញ្ជាក់​ថា​ “ភាព​ជោគជ័យ​ទៅលើ​ការ​វិនិយោគ​ មិនមែន​កើតឡើង​ដោយសារតែ​ព្រេងសំណាង​នោះ​ទេ​ ប៉ុន្តែ​វា​កើត​ចេញពី​ភាព​វ័យ​ឆ្លាត​ ចេះ​ក្ដាប់​ឱកាស​ និង​វិនិយោគ​ត្រូវ​តាម​កាលៈទេសៈ​”៕

ចំណេះដឹង​! តើ​អ្នកណា​ខ្លះ​ដែល​មាន​សិទ្ធិ​ទិញ​អចលនវត្ថុ​តាមផ្លូវ​តុលាការ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ នៅក្នុង​ទិដ្ឋភាព​ច្បាប់​ បុគ្គល​ដែល​មាន​សិទ្ធិ​ទិញ​អចលនវត្ថុ​តាមផ្លូវ​តុលាការ​ និង​បុគ្គល​ដែល​មាន​សិទ្ធិ​ទិញ​អចលនវត្ថុ​ តាម​កិច្ចសន្យា​ធម្មតា​ គឺ​តម្រូវ​ឱ្យ​មាន​សមត្ថភាព​ដែល​ត្រូវ​ទទួលស្គាល់​ដោយ​ច្បាប់​ដូចជា​ បុគ្គល​មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ និង​ជា​បុគ្គល​ដែល​មិន​ត្រូវ​បានច្បាប់​ហាមឃាត់​ជាអាទិ៍​។

និយាយ​ជា​រួម​ គ្រប់​បុគ្គល​ទាំងអស់​ដែល​មាន​សមត្ថភាព​តាមច្បាប់​ សុទ្ធតែ​អាច​ក្លាយជា​អ្នកទិញ​អចលនវត្ថុ​ តាមផ្លូវ​តុលាការ​ ដូចជា​ម្ចាស់បំណុល​នៃ​ការអនុវត្ត​សាធារណជន​ ដែល​បាន​ទទួល​ព័ត៌មាន​អំពី​ការ​លក់​នោះ​។

ទន្ទឹម​ជាមួយគ្នា​នេះ​ដែរ​ ច្បាប់​ក៏បាន​កំណត់​នូវ​បុគ្គល​មួយចំនួន​ ដែល​មិន​អាច​ដាក់​សំណើទិញ​ ឬមិន​អាច​ក្លាយជា​អ្នកទិញ​អចលនវត្ថុ​ តាម​ការ​លក់ឡាយឡុង​ដោយ​តុលាការ​បាន​រួមមាន​ដូចជា​៖ កូនបំណុល​នៃ​ការអនុវត្ត​ អនីតិជន​ជន​នៅ​ក្រោម​អាណាព្យាបាល​ទូទៅ​ ស្ថិតនៅ​ក្រោម​ហិតូបត្ថម្ភ​ ចៅក្រម​ ក្រឡាបញ្ជី​ អាជ្ញាសាលា​ មេធាវី​ដែល​ទទួលបន្ទុក​នៅក្នុង​សំណុំរឿង​ក្តី​នោះ​។

បុគ្គល​ដែល​អាជ្ញាសាលា​មិន​អនុញ្ញាត​ឱ្យធ្វើ​សំណើទិញ​ និង​បុគ្គល​ដែល​ដេញថ្លៃ​បានតែ​មិនបាន​បង់ប្រាក់​បង្គ្រប់​ មិន​អាច​ធ្វើ​សំណើទិញ​អចលនវត្ថុ​លើក​ទី២បានទេ​។ល។ ៕

ក្រុមហ៊ុន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​កណ្តាល​ក្រុង​បាត់ដំបង​

0

ដោយ ​គង់​ សូ​រិយា​

​បាត់​ដំ​បងៈ ​ក្រុមហ៊ុន​ជាច្រើន​បាន​ និង​កំពុង​ចាប់អារម្មណ៍​វិនិយោគ​នៅ​ព្រលា​នយន្តហោះ​ ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង​ ដែល​ជា​ខេត្ត​មានការ​រីកចម្រើន​និង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាងគេ​នៃ​ភូមិភាគ​ពាយ័ព្យ​ប្រទេស​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់់​សិរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ មាន​ក្រុមហ៊ុន​ច្រើន​បាន​ចាប់អារម្មណ៍​វិ​និ​យោ​គព្រលា​នយន្តហោះ​ ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង​នេះ​ ប៉ុន្តែ​ក្រោយមក​បាន​ស្ងប់ស្ងាត់​ទៅវិញ​។

លោក​បន្ត​ថា​ “ជាគោល​ការណ៍​រដ្ឋាភិបាល​ មិនបាន​ហាមឃាត់​ការ​វិនិយោគ​នៅក្នុង​ខេត្ត​ណាមួយ​នោះ​ទេ​ ការ​វិនិយោគ​អាស្រ័យ​លើ​ខេត្ត​ដែល​រកបាន​អ្នក​វិនិយោគ​ ពួកគេ​អាច​សាងសង់​បាន​”។លោក​បន្ត​ថា​ “ទោះជា​យ៉ាង​ណា​ព្រលា​នយន្តហោះ​ ខេត្តបាត់ដំបង​មាន​ទំហំ​តូច​ មិន​អាច​ចុះចត​យន្តហោះ​ប្រភេទ​ស្លាប​បានទេ​ ព្រលា​ននេះ​អាច​ចុះចត​តែ​យន្តហោះ​ប្រភេទ​ឧទ្ទម្ភា​គចក្រ ​(កន្ទុ​មរ៉ុយ​) តែប៉ុណ្ណោះ​”។

លោក​ស៊ិន​ ចាន់​សិរី​វុត្ថា​បាន​បន្ត​ទៀត​ថា​ ព្រលា​នយន្តហោះ​បាត់ដំបង​មាន​ទំហំ​តូច​ ហើយ​មិន​អាច​ពង្រីក​បានទេ​ ដោយសារ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំជិត​។ ហេតុនេះ​ការ​ពង្រីក​ព្រលា​នយន្តហោះ​នេះ​អាច​មានការ​លំបាក​ ដោយសារ​ប៉ះពាល់​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ច្រើន​ ប៉ុន្តែ​បើសិនជា​អ្នក​វិ​នកិ​យោគ​ណា​ចង់​ធ្វើ​ ពួកគេ​អាច​ដោះស្រាយ​បាន​ឬមិន​បាន​អាស្រ័យ​លើ​ភាព​ជាក់ស្តែង​៕