Asia’s Largest ‘Jewar’ Airport To Begin Regular Operations By April

0

Jewar International Airport, poised to become the largest airport in Asia, will commence regular operations from April 2025, according to Minister for Civil Aviation Kinjarapu Rammohan Naidu, as reported by The Economic Times.

Addressing the Rajya Sabha, the minister emphasized that the airport is progressing as per schedule, with the validation flight successfully conducted in December 2024.

“Jewar airport is emerging as the country’s and Asia’s biggest airport. We have conducted the validation flight in December at the airport. Everything is going according to timelines and very soon in the month of April we will see regular operations starting from Jewar-Noida International Airport,” Naidu stated, quoted as saying by The Economic Times.

The minister further highlighted that leading airlines, including Air India and IndiGo, are eager to launch operations from Jewar, enhancing international and domestic connectivity.

Jewar International Airport, located near the Noida Expressway, is expected to significantly boost regional connectivity. The government is working on further improving road networks to ensure seamless access to the airport, facilitating passenger and cargo movement.

Additionally, Naidu addressed the government’s long-term aviation strategy, confirming that the UDAN (Ude Desh ka Aam Naagrik) scheme — which aims to boost regional air travel — will be extended for another ten years.

“The government is working on adding another 100 airports across the country,” he announced, underscoring India’s commitment to expanding its aviation infrastructure.

Responding to questions on the status of Kushinagar Airport, Naidu assured that the airport would be operational soon, with efforts underway to complete the necessary preparations.

Source: The Economic Times

អាកាសយាដ្ឋានអន្តរជាតិធំជាងគេបំផុតនៅក្នុងតំបន់អាសុីគ្រោងបើកដំណើរការក្នុងខែមេសាខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន The Economic Times បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Jewar នៅប្រទេសឥណ្ឌា ដែលនឹងក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតនៅក្នុងតំបន់អាស៊ី គ្រោងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការចាប់ពីខែមេសា ឆ្នាំ២០២៥នេះ។

លោក Kinjarapu Rammohan Naidu រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌាបានគូសបញ្ជាក់ថា អាកាសយានដ្ឋាននេះកំពុងដំណើរការទៅតាមផែនការគ្រោងទុក ដោយបានធ្វើតេស្តជើងហោះហើរដោយជោគជ័យក្នុងខែធ្នូ ឆ្នាំ២០២៤។

លោកបន្តថា អាកាសយានដ្ឋាន Jewar នឹងក្លាយជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា និងតំបន់អាស៊ី។ នៅខែ​មេសាខាងមុខ យើង​នឹង​ចាប់ផ្តើមប្រតិបត្តិការ​ហោះហើរជាទៀងទាត់ពី​អាកាសយានដ្ឋាន​អន្តរជាតិមួយនេះ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា បណ្តាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ដូចជាក្រុមហ៊ុន Air India និងក្រុមហ៊ុន IndiGo គ្រោងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរពីអាកាសយានដ្ឋាន Jewar ដោយបង្កើនការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងនៅក្នុងស្រុក។

អាកាសយានដ្ឋានអន្តរជាតិ Jewar ស្ថិតនៅក្នុងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា និងមានទីតាំងនៅជិតផ្លូវល្បឿនលឿន “Noida Expressway”។

អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថា នឹងជួយជំរុញការតភ្ជាប់ក្នុងតំបន់ ខណៈរដ្ឋាភិបាលឥណ្ឌាកំពុងកែលម្អបណ្តាញផ្លូវថ្នល់បន្ថែមទៀត ដើម្បីធានាបាននូវមធ្យោបាយធ្វើដំណើរចូលទៅកាន់អាកាសយានដ្ឋានដោយរលូន និងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។

លើសពីនេះ លោក Naidu បានប្រកាសឱ្យដឹងថា “រដ្ឋាភិបាលឥណ្ឌាគ្រោងសាងសង់អាកាសយានដ្ឋានចំនួន១០០ផ្សេងទៀតនៅទូទាំងប្រទេស ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ខ្លួន”៕ប្រភព:The Economic Times៕

Real estate stays strong, experts say

0

MANILA, Philippines — The Metro Manila property scene has been buzzing with reports of a significant amount of unsold residential units as well as high vacancy rates in the office market.
One can’t help but wonder: is a real estate bubble happening or forming? Property experts beg to differ.

“Around 70,000 unsold residential inventory, mostly condominium units, in Metro Manila can really scare people and can fan the flames of a possible residential real estate bubble. Computationally, this will take around six years to sell,” Lobien Realty Group Inc. CEO Sheila Lobien told The Star.

“However, the country’s residential real estate fundamentals are strong enough to ward off any talk of a residential real estate
bubble in Metro Manila.

Lobien Realty Group sees there is no or very nil possibility of a residential real estate bubble in Metro Manila,” she added.
A housing bubble refers to a temporary period where housing prices are overvalued and where there is rampant speculation.

Santos Knight Frank Director of Consultancy Lovelle Taleon explained that a housing bubble typically forms when there is an abundant supply of pre-selling units, leading to market oversaturation where supply significantly exceeds demand.

“This scenario is often exacerbated when investors begin exiting the Philippine market, divesting their assets and liquidating properties. High interest rates also contribute to this issue, as they make loans and funding more difficult to secure, further dampening demand,” Taleon told The Star.

She added that declining rental yields—where property prices outpace income growth—and a rise in non-performing loans, which indicates borrowers struggling to meet repayments, are clear warning signs of a bubble in the making.

“When a bubble is about to burst, the most significant indicator is a rapid increase in property values followed by a sudden sharp decline,” Taleon said.

Source: Phil Star

ខ្សែកាប​ក្រោម​សមុទ្រ​ចម្ងាយជាង២មុឺនគីឡូម៉ែត្រតភ្ជាប់រវាងសហរដ្ឋអាមេរិក​ និងសិង្ហបុរី​គ្រោងដាក់ឱ្យដំណើរការនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន Keppel Ltd បានបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងបង្អស់ ដែលតភ្ជាប់ដោយផ្ទាល់ពីប្រទេសសិង្ហបុរីទៅកាន់ឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក។

ប្រព័ន្ធខ្សែកាប “Bifrost” ដែលជាគម្រោងបណ្តាក់ទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Keppel ក្រុមហ៊ុន Meta Platforms Inc និងក្រុមហ៊ុន PT Telekomunikasi Indonesia International ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥។

ប្រព័ន្ធខ្សែកាបឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន៧៦០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុន Keppel របស់សិង្ហបុរី បានបណ្តាក់់ទុនចំនួន៣៥០លានដុល្លារអាមេរិកនៅក្នុងគម្រោងនេះ។

ខ្សែកាប “Bifrost”មានចម្ងាយជាង២០.០០០គីឡូម៉ែត្រ ដោយតភ្ជាប់រវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ដោយឆ្លងកាត់តាមរយៈសមុទ្រ Java របស់ប្រទេសឥណ្ឌូនេស៊ី និងសមុទ្រ Celebes ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

នៅពេលបើកដំណើរការ ខ្សែកាបនេះនឹងលើកកម្ពស់នូវទីតាំងជាយុទ្ធសាស្ត្ររបស់ប្រទេសសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់តំបន់អាស៊ី និងគាំទ្រដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។

ប្រទេសសិង្ហបុរីគ្រោងបង្កើនសមត្ថភាពខ្សែកាបក្រោមសមុទ្ររបស់ខ្លួនទ្វេរដង និងព្យាយាមពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលនៃប្រព័ន្ធកាបក្រោមសមុទ្រ ដែលប្រមូលផ្តុំបណ្តាញអុីនធឺណេតភាគច្រើនរបស់ពិភពលោក។

ស្របពេលដែលខ្សែកាបក្រោមសមុទ្រក្លាយជាប្រធានបទមួយនៃការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន បណ្តាប្រទេសក្នុងតំបន់អាស៊ាននឹងទទួលបានអត្ថប្រយោជន៍ ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗព្យាយាមកាត់បន្ថយការសាងសង់ខ្សែកាបឆ្លងកាត់បាតសមុទ្ររបស់ប្រទេសចិន៕ប្រភព: Bloomberg៕

កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបានជិត៣០ភាគរយហើយ

0

ដោយៈ គង់ សូរិយា

    បន្ទាយមានជ័យៈ កំណាត់ចុងក្រោយ នៃផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដោយគ្រោងនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មម កាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

សូមប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការ​ដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការមមាញឹកនេះ៕

Moscow property rivals London as rich Russians bring cash home

0

THREE years into the war with Ukraine, Russia’s wealthiest are increasingly bringing their money home, fuelling an unlikely rebound in high-end Moscow real estate.

Faced with fewer options to spend abroad as international sanctions force banks to crack down, many Russians are repatriating cash and parking it in the safe haven of domestic property. Others are using real estate as a hedge against inflation that has surged since the invasion of Ukraine, forcing the central bank to jack up rates to record highs.

“The screws are being tightened on people with Russian citizenship around the world,” said Ekaterina Rumyantseva, founder of Moscow-based luxury real estate broker Kalinka Ecosystem. “Everyone now realises that the safest place to keep capital is in your own country.”

The influx of cash is helping Moscow buck a slowdown hitting other real estate markets from London to Hong Kong. Luxury apartment sales priced at 1.95 million roubles (S$26,703) a square metre and upwards in Moscow gained almost 40 per cent last year, according to NF Group, formerly known as Knight Frank Russia. And prices increased 21 per cent, pushing the Russian capital squarely into the same price tier as Paris and London.

Source: Bloomberg

គម្រោងលំនៅដ្ឋានថ្មីៗជាច្រើននៅក្នុងទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីងាកទៅផ្តោតលើជនបរទេសអ្នកមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការណ៍បង្ហាញថា ចំណែកប្រមាណ៥០ភាគរយនៃចំនួនជនបរទេសសរុប ដែលរស់នៅក្នុងទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីបានជ្រើសរើសជួលលំនៅដ្ឋានស្នាក់នៅចំកណ្តាលទីក្រុងមួយនេះ។

តួយ៉ាង ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅចំកណ្តាលទីក្រុងគូឡាឡាំពួរមានតម្លៃប្រមាណ៤៦១,០៨ដុល្លារអាមេរិកនៅក្នុងមួយខែ។នេះបើយោងតាមការដកស្រង់ពីគេហទំព័រ Bamboo Routes។

ទីក្រុងមួយនេះសម្បូរទៅដោយជម្រើសម្ហូបអាហារចម្រុះ មជ្ឈមណ្ឌលផ្សារទំនើបធំៗ និងការកម្សាន្តនាពេលរាត្រីយ៉ាងរស់រវើក ដែលទាក់ទាញជនបរទេសជាច្រើនមកទស្សនា និងស្វែងរកផ្ទះស្នាក់នៅ។

ជាមួយគ្នានោះ កម្មវិធីទិដ្ឋាការ “Malaysia My Second Home” កំពុងជួយទាក់ទាញជនបរទេសមកបោះទុនវិនិយោគ និងទិញផ្ទះនៅប្រទេសម៉ាឡេសុី ដើម្បីទទួលបានសិទ្ធិស្នាក់នៅរយៈពេលវែង។

កម្មវិធីទិដ្ឋាការនេះត្រូវបានដាក់ចេញដើម្បីផ្តោតជាពិសេសទៅលើការទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងបង្កើនភាពទាក់ទាញនៃទីផ្សារអចលនទ្រព្យរបស់ម៉ាឡេសុី។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ចំណែកជាង២៥ភាគរយនៃចំនួនគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីទាំងអស់នៅក្នុងទីក្រុងគូឡាឡាំពួរកំពុងផ្តោតលើផ្នែកលំនៅដ្ឋានប្រណីត។ នេះជាយុទ្ធសាស្ត្ររបស់បណ្តាអ្នកអភិវឌ្ឍន៍ក្នុងការចាប់យកឱកាសស្វែងរកផលចំណេញខ្ពស់ពីតម្រូវការរបស់ជនបរទេសលំដាប់អ្នកមាន។

យោងតាមគេហទំព័រ World Construction Network បានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្ន ទីក្រុងគូឡាឡាំពួរមានគម្រោងលំនៅដ្ឋានជាង២៥០គម្រោង ដែលកំពុងស្ថិតនៅក្រោមការសាងសង់នៅក្នុងឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ គម្រោងអចលនទ្រព្យលក់រាយក៏មានការកើនឡើងផងដែរ។ យោងតាមគេហទំព័រ Real Estate Asia បានឱ្យដឹងថា ទីក្រុងគូឡាឡាំពួរ នឹងទទួលបានលំហូរនៃការផ្គត់ផ្គង់ទីតាំងលក់រាយថ្មីជាង៤,២លានហ្វីតការ៉េនៅឆ្នាំ២០២៥។

ជាធម្មតា ការ​អភិវឌ្ឍ​ន៍ទីផ្សារអចលនទ្រព្យផ្នែក​លក់​រាយ និង​លំនៅដ្ឋានតែងតែ​ដើរ​ទន្ទឹម​គ្នា និងផ្តល់​ការ​រីក​ចម្រើន​ដល់គ្នា​ទៅ​វិញ​ទៅ​មក ព្រោះការបើកដំណើរការទីតាំងលក់រាយថ្មីនឹងជួយទាក់ទាញមនុស្សកាន់តែច្រើនមករស់នៅតំបន់ក្បែរនោះ ដែលជាកត្តាជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង៕ប្រភព: Bamboo Routes៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យនៃទីផ្សារការងាររបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកតម្រុយបន្ថែមទៀតអំពីទិសដៅអត្រាការប្រាក់នាពេលអនាគត។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៨៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៩ភាគរយដល់២៨៨៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,៦៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៥៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៧៨ភាគរយដល់៣២,៧២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥៦ភាគរយដល់១០២០,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០២ភាគរយដល់១.០១៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕

តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងម៊ូស្គូហក់ឡើងខ្ពស់កប់ពពក ខណៈពលរដ្ឋរុស្សុីចាប់ផ្តើមបញ្ជូនសាច់ប្រាក់មកប្រទេសកំណើតវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនបន្តអូសបន្លាយអស់រយៈពេល៣ឆ្នាំ ក្រុមអ្នកមានជាជនជាតិរុស្ស៊ីកំពុងនាំយកសាច់ប្រាក់របស់ពួកគេចូលមកកាន់ប្រទេសកំណើតវិញ។ការណ៍នេះបានជំរុញឱ្យតម្រូវការលំនៅដ្ឋាននៅទីក្រុងម៊ូស្គូស្ទុះងើបឡើងវិញ។

ដោយសារត្រូវប្រឈមមុខនឹងផលលំបាកខ្លាំងក្នុងការចាយវាយនៅបរទេស ព្រោះទណ្ឌកម្មអន្តរជាតិ ក្រុមអ្នកមានជនជាតិរុស្ស៊ីជាច្រើនកំពុងបញ្ជូនសាច់ប្រាក់របស់ខ្លួនទៅកាន់ប្រទេសកំណើតវិញ ដោយងាកទៅទិញលំនៅដ្ឋានដែលមានតម្លៃខ្ពស់កប់ពពកនៅក្នុងទីក្រុងម៊ូស្គូ។

ចំណែកឯ ពលរដ្ឋរុស្ស៊ីផ្សេងទៀតកំពុងងាកទៅបោះទុនវិនិយោគទៅលើអចលនទ្រព្យ ខណៈអត្រាអតិផរណានៅប្រទេសរុស្សីបានកើនឡើង ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានលើប្រទេសអ៊ុយក្រែន។ការណ៍នេះបានបង្ខំឱ្យធនាគារកណ្តាលរុស្សុីដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុត។

លោក Ekaterina Rumyantseva ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kalinka Ecosystem ដែលមានមូលដ្ឋាននៅទីក្រុងមូ៊ស្គូបានអះអាងថា ទណ្ឌកម្មកំពុងត្រូវបានរឹតបន្តឹងលើពលរដ្ឋដែលមានសញ្ជាតិរុស្ស៊ីនៅជុំវិញពិភពលោក”។

លោកបន្តថា “នៅពេលនេះ ទើបមនុស្សគ្រប់គ្នាបានដឹងច្បាស់ថា ប្រទេសកំណើតរបស់អ្នកជាទីតាំងដ៏មានសុវត្ថិភាពបំផុតសម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់អ្នក”។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ NF Group ដែលពីមុនមានឈ្មោះថា “Knight Frank Russia” បានឱ្យដឹងថា លំហូរសាច់ប្រាក់ទាំងនេះកំពុងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅទីក្រុងមូ៊ស្គូមានស្ថានភាពល្អប្រសើរជាងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗផ្សេងទៀត ដូចជាទីក្រុងឡុងដ៍ និងទីក្រុងហុងកុងជាដើម។

ការ​លក់​អាផាតមុិន​នៅទីក្រុងម៊ូស្គូ ដែលមាន​តម្លៃចាប់ពី១,៩៥លាន​រូប្លិ៍ (ប្រហែល១៩.៣៦៥ដុល្លារ​អាមេរិក) ក្នុង​មួយ​ម៉ែត្រ​ការ៉េ បាន​ហក់ឡើង​ជិត៤០ភាគរយ​កាល​ពី​ឆ្នាំ​មុន ខណៈតម្លៃអាផាតមុិននៅក្នុងរដ្ឋធានីមួយនេះបានកើនឡើង២១ភាគរយដល់ទំហំទឹកប្រាក់ស្មើនឹងតម្លៃអាផាតមុិននៅទីក្រុងប៉ារីសរបស់បារាំង និងទីក្រុងឡុងដ៍របស់អង់គ្លេស។

គម្រោងផ្ទះល្វែង និងផ្ទះវីឡាជាច្រើនកំពុងរីកដុះដាលនៅទូទាំងទីក្រុងមូ៊ស្គូ ដែលសរបង្ហាញឱ្យឃើញពីគម្លាតទ្រព្យសម្បត្តិ ឬវិសមភាពសង្គមរបស់ប្រទេសរុស្ស៊ី ខណៈសង្រ្គាមកំពុងបន្តអូសបន្លាយ ដែលធ្វើឱ្យតម្លៃទំនិញនៅក្នុងប្រទេសរុស្សុីហក់ឡើងខ្ពស់៕ប្រភព: Bloomberg៕

តើវិស័យអ្វីខ្លះមានសក្តានុពលសម្រាប់ការវិនិយោគក្នុងខេត្តកោះកុង?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ខេត្តកោះកុង នៃក្នុងប្រទេសកម្ពុជា មានសក្តានុពលវិនិយោគយ៉ាងសំខាន់ ដោយសារទីតាំងយុទ្ធសាស្ត្រ នៅជិតប្រទេសថៃ ធនធានធម្មជាតិដ៏សម្បូរបែប និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើន។

ទាំងអស់នេះ គឺជាវិស័យសំខាន់ៗមួយចំនួនដែលគួរពិចារណា៖

  1. អេកូទេសចរណ៍ និងបដិសណ្ឋារកិច្ច

  • កោះកុងជាកន្លែងសម្រាប់ឆ្នេរស្អាត ព្រៃទឹកភ្លៀងខៀវស្រងាត់ និងជួរភ្នំក្រវាញ ដែលធ្វើឱ្យវាល្អសម្រាប់រមណីយដ្ឋាន អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងអាជីវកម្មធ្វើដំណើរប្រកបដោយនិរន្តរភាព។
  • ឱកាសសម្រាប់រមណីយដ្ឋានលំដាប់ខ្ពស់ ផ្ទះសំណាក់ និងគម្រោងទេសចរណ៍សហគមន៍។
  1. កសិកម្ម និងកសិ-កែច្នៃ
  • ដីក្នុងខេត្តនេះមានជីជាតិសមរម្យសម្រាប់ដំណាំ ដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ដូងប្រេង និងកសិកម្មសរីរាង្គ។
  • ការកែច្នៃកសិផល (ការវេចខ្ចប់ ការនាំចេញ) អាចបន្ថែមតម្លៃ និងបង្កើតឱកាសការងារ។
  1. ថាមពលកកើតឡើងវិញ (វារីអគ្គិសនី និងថាមពលព្រះអាទិត្យ)
  • ខេត្តកោះកុង មានសក្តានុពលសម្រាប់គម្រោងវារីអគ្គិសនី នៅតាមដងទន្លេរបស់ខ្លួន។
  • ការកើនឡើងនៃតម្រូវការសម្រាប់កសិដ្ឋាន ថាមពលពន្លឺព្រះអាទិត្យ ដោយសារតែការជំរុញរបស់ប្រទេសកម្ពុជា សម្រាប់ថាមពលប្រកបដោយនិរន្តរភាព។
  1. ភស្តុភារ និងពាណិជ្ជកម្ម
  • ព្រំប្រទល់ខេត្តកោះកុងជាមួយប្រទេសថៃ ធ្វើឱ្យវាក្លាយជាមជ្ឈ​មណ្ឌលសក្តានុពល សម្រាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងភស្តុភារ។
  • ការពង្រីកបណ្តាញផ្លូវជាតិ (ផ្លូវជាតិលេខ៤៨) ធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ទៅកាន់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
  1. តំបន់សេដ្ឋកិច្ចពិសេស និងផលិតកម្ម (SEZs)

  • លទ្ធភាពទទួលបានដីសម្រាប់សួនឧស្សាហកម្ម និងកម្លាំងពលកម្មដែលមានតម្លៃទាប។
  • សក្តានុពលសម្រាប់ការផលិតស្រាល (វាយនភណ្ឌ អេឡិចត្រូនិច កែច្នៃអាហារ) ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។
  1. ជលផល និងវារីវប្បកម្ម
  • ទឹកឆ្នេរសមុទ្រសម្បូរបែប សមរម្យសម្រាប់ការចិញ្ចឹមត្រី និងបង្គា។
  • សក្តានុពលសម្រាប់ការនាំចេញ អាហារសមុទ្រប្រកបដោយនិរន្តរភាព។
  1. ការអភិវឌ្ឍអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ
  • ការកើនឡើងនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មធ្វើឱ្យខេត្តកោះកុង ក្លាយជាតំបន់លេចធ្លោសម្រាប់អចលនទ្រព្យ រួមទាំងសណ្ឋា​គារ គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ពាណិជ្ជកម្ម។
  • ការវិនិយោគលើផ្លូវថ្នល់ ស្ពាន និងកំពង់ផែ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច៕