ធនាគារ​ធំ​មួយ​នៅ​កម្ពុជា​រកចំណូល​បាន​ ៧១​,៨លាន​ដុល្លារ​ក្នុងរយៈ​មួយឆ្នាំ​

0

ដោយ​ ម៉ា​ណេត

ភ្នំ​ពេញៈ​ ធនាគារ​ ABA​ (ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ ) ទទួល​បាន​ចំណូល​ប្រមាណ​ ៧១​,៨លាន​ដុល្លារ​អាមេរិក​ឆ្នាំ​ ២០១៨​ ដោយ​សម្រេច​កំណើន​បាន៥៥ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ​នេះ​បើ​យោង​តាម​របា​ការណ៍​ប្រចាំឆ្នាំ២០១៨​ ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

របា​ការណ៍​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​យើង​ ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​រយៈពេល​វែង​ ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ សេវា​ធនាគារ​ប្រកប​ដោយ​នវានុ​វត្ត​ដល់​អតិ​ថជន​។ របា​ការណ៍​បន្ត​ថា​ “លទ្ធផល​ហិរញ្ញវត្ថុ​របស់​យើង​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​កំណើន​ ដ៏​ល្អ​ប្រសើរ​របស់​ធនាគារ​។ យើង​អាច​ពង្រឹ​ ងតារាង​តុល្យការ​ និ​ ងបង្កើន​ប្រ​ សទ្ធ​ភាព​ក្នុង​កិ​ច្ច​ប្រ​តប​ត្តិកា​ររបស់​យើង​”។

យោង​តាម​របា​ការណ៍​ឲ្យដឹង​ថា​ ទ្រព្យសកម្ម​សរ​បរ​បស់​ធនាគារ​ បាន​កើន៦៥ភាគរយ​ធៀប​ទៅ​នឹង​ដំណាច់ឆ្នាំ២០១៧​ ហើយ​ទ្រព្យសកម្ម​របស់​ធនាគារ​នេះ​ឈាន​ដល់២​,៧ ពាន់​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​ផល​បត្រ​បញ្ញើ​រ សម្រេច​ឈាន​ដល់២​,២ពាន់​លាន​ ដុល្លារ​អាមេរិក​ ធៀប​ទៅ​នឹង​ឆ្នាំមុន​មាន​ត្រឹម១​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​។ ​; ផល​បត្រ​ឥណទាន​សម្រេច​ឈាន​ដល់១​,៨ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​មាន​អត្រាកំណើន​ប្រចាំ​ ឆ្នាំ៤៩ភាគរយ​។

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​ថ្លែង​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​នេះ​ថា​ គិត​ត្រឹម​ដំណាច់ឆ្នាំ​ធនាគារ​នេះ​ បាន​បម្រើ​អតិថិជន​បាន​ចំនួន​ ៤២៦​,០០០​ ជាមួយ​បុគ្គលិក​ចំនួន៤​,២១៣​ នាក់​ ហើយ​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​ ១ ក្នុងនាម​ជា​ធនាគារ​ ដែល​ទទួល​បានផល​ចំណេញ​ពី​ការ​វិនិយោគ​ (២៨​ ភាគរយ​) ធ្វើឲ្យ​យើង​ក្លាយជា​ធនាគារ​ ដែល​អនុវត្ត​ការងារ​បាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​។

លោក​បាន​បន្ត​ថា​ “យើង​នឹង​បន្ត​បើក​សាខា​ជាច្រើន​ទៀត​ ដើម្បី​បង្កើន​មូលដ្ឋាន​ អតិថិជន​របស់​យើង​ ​; និង​បម្រើសេវា​ជូន​ដល់​អតិថិជន​កាន់តែ​ច្រើន​ថែមទៀត​”។លោក​បន្ថែម​ថា​“យើង​មាន​ផែនការ​បោះទីតាំង​ក្នុង​ខេ​ត្ត​ថ្មី​ៗចំនួន​ពីរ​ទៀត​ ព្រមទាំង​ពង្រឹង​តំណែង​របស់​យើង​ នៅ​តាម​តំបន់​ដែល​យើង​មាន​ប្រតិបត្តិ​ ការ​ប្រកបដោយ​ភាព​ជោគជ័យ​រួចហើយ​”។

កាលពី​ថ្ងៃទី៣១​ ខែឧសភា​ ធនាគារ​ ABA​ (ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ ) បាន​ប្រកាស​ជា​ធា​រណៈ​ថា​ ខ្លួន​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ ឬមូលបត្រ​បំណុល​ដែល​មានតម្លៃ២៥លាន​ដុល្លារ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​។

សញ្ញា​បណ្ណ​នេះ​មាន​រយៈពេល៣ឆ្នាំ​ និង​អត្រា​ការប្រាក់​ពី៧ភាគរយ​ ទៅ៧​,៧៥​ ភាគរយ​ក្នុង​មួយឆ្នាំ​។ ធនាគារ​ ABA​ នឹង​ដាក់​ជូន​ឯកសារ​ផ្តល់​ព័ត៌មាន​ ដើម្បី​ស្នើសុំ​ការ​អនុម័ត​យល់ព្រម​ ក្នុង​ការបោះផ្សាយ​នេះ​ ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC​) សម្រាប់​នីតិវិធី​បន្ត​ទៀត​។ យើង​រំពឹង​ថា​សញ្ញា​បណ្ណ​នេះ​ នឹង​ត្រូវ​ចុះបញ្ជី​លក់​ នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ទឹកប្រាក់​បាន​ពី​ការបោះផ្សាយ​លក់​សញ្ញា​បណ្ណ​ នឹង​ត្រូវ​យក​មក​ប្រើ​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិ​ការ​ ក៏ដូចជា​ការ​បង្កើន​ចំនួន​ប្រាក់កម្ចី​សម្រាប់​អាជីវកម្ម​ ដែល​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូចបំផុត​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដែល​រួមមាន​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ផង​ដែរ​។

ក្រុមហ៊ុន​អេ​សប៊ី​អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ (SBI​ Royal​ Securities​) គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​តែមួយគត់​សម្រាប់​ការបោះផ្សាយ​នេះ​៕

ប្រធាន​ IMF ​ជំរុញ​ឲ្យ​ប្រទេស​ G20​ ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ជាអាទិភាព​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោកស្រី​ Christine​ Lagarde​ ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) កាលពី​ថ្ងៃអាទិត្យ​កន្លងមក​នេះ​ បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស​សេដ្ឋ​កិ​ច្ច​ធំៗ​ទាំង២០នៅ​លើ​ពិភពលោក ​(G20​) ផ្តល់​អាទិភាព​លើ​ការ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

លោកស្រី​ Lagarde​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ទេ​សាធ​នាគា​រក​ណ្តាល​ និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស ​G20​ នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ចុង​សប្តាហ៍​មុន​ថា​ “យើង​បាន​ជួបគ្នា​នៅពេល​នេះ​ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ បង្ហាញ​សញ្ញា​ព្យាករណ៍​ថា​មាន​ស្ថេរ​ភាព​ និង​កំណើន​មានការ​កើនឡើង​ និង​ភាព​រឹង​មុំា​។ ស្រប​ពេល​មានដំណឹង​ល្អ​នេះ​កើនឡើង​ ក៏​ផ្លូវ​ឆ្ពោះទៅ​មុខ​នៅតែ​ស្ថិត​ក្នុង​ភាព​អាសន្ន​ និង​អាច​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​ផង​ដែរ​”។

លោកស្រី​បន្ត​ថា​ “ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ​ អាទិភាព​ដែល​គួរតែ​ដោះស្រាយ​មុនគេ​ គឺ​ភាព​តានតឹង​ពាណិជ្ជកម្ម​ដែល​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន​ ដូចជា​ការ​លុបបំបាត់​ពន្ធ​ និង​ចៀសវាង​ការបង្កើត​បញ្ហា​ថ្មី​ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​”។

លោកស្រី​ Lagarde​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​ហិរញ្ញវត្ថុ​ប្រទេស​ G20​ នៅ​ទីក្រុង ​Fukuoka​ ប្រទេស​ជប៉ុន​បាន​និយាយ​ថា​ “នេះ​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកបង្កើត​គោលនយោបាយ​ ដើម្បី​ផ្តល់​នូវ​ភាព​ប្រាកដប្រជា​ និង​ទំនុកចិត្ត​បន្ថែម​ចំពោះ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដើម្បី​មិន​បង្អាក់​ដល់​ការ​រីកចម្រើន​សេដ្ឋកិច្ច​សកល​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​អភិបាល​ធនាគារ​កណ្តាល​ មក​ពី​ប្រទេស​សេដ្ឋកិច្ច​ក្រុម​G២០​ កាលពី​ថ្ងៃអាទិត្យ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ បន្ទាប់ពី​កិច្ចប្រជុំ២ស្តី​ពី​ពា​ណិ​ ជ្ជ​កម្ម​ និង​សេដ្ឋកិច្ច​ឌីជីថល​ថា​ កំណើន​សេដ្ឋកិច្ច​ជាស​កល​ ហាក់ដូចជា​មាន​ស្ថិរភាព​រហូត​ទៅដល់​ឆ្នាំ២០២០​។ តែ​យ៉ាងណាក៏ដោយ​កំណើន​នេះ​នៅតែ​ទាប​នៅឡើយ​ ហើយ​គ្រោះថ្នាក់​នៅតែ​ផ្អៀង​ទៅ​រក​ទិដ្ឋភាព​អវិជ្ជមាន​ដដែល​។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា​ “អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​សង្រ្គាម​ពាណិជ្ជកម្ម​និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​បាន​កើនឡើង​។ យើង​នឹង​បន្ត​ដោះស្រាយ​គ្រោះថ្នាក់​នេះ​ នឹង​ត្រៀមខ្លួន​ធ្វើសកម្មភាព​ថែមទៀត​”។សេចក្តី​ថ្លែងការណ៍​បាន​និយាយ​បន្ថែម​ថា​ ​“យើង​នឹង​ខឹ​តខំ​របស់​យើង​ទ្វេមួយជាពីរ​ សម្រាប់​ដំណោះស្រាយ​ដែល​ផ្អែកលើ​ការ​មូលមតិគ្នា​ ដោយមាន​សេចក្តី​រាយការណ៍​ចុងក្រោយ​នៅ​ត្រឹម​ឆ្នាំ២០២០​”។

នៅពេល​ជាមួយគ្នា​នោះ​ដែរ​បណ្តា​រដ្ឋមន្ត្រី​ទាំងនោះ​ ក៏បាន​អះអាង​ឡើងវិញ​នូវ​ការសន្យា​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​បញ្ចុះតម្លៃ​ រូបិយវត្ថុ​ដែល​មានការ​ប្រកួតប្រជែង​គ្នា​ ដើម្បី​ឱ្យ​សម្រេច​បាន​នូវ​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​ដែល​មិន​ត្រឹមត្រូវ​នោះ​។

ពួកគេ​ក៏បាន​សន្យា​ផង​ដែរ​ ដើម្បី​បង្កើន​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​លាង​លុយ​កង្វក់​ ព្រមទាំង​ការ​ផ្តល់​មូលនិធិ​ដល់​ក្រុម​ភេរវជន​ តាមរយៈ​ការប្រើ​ទ្រព្យសម្បត្តិ​ជាក់ស្តែង​ ហើយ​បង្កើន​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រូបិយវត្ថុ​សម្ងាត់​។

កិច្ច​ព្រមព្រៀង​ធ្វើឡើង​ដោយ​ប្រមុខ​ហិរញ្ញវត្ថុ​នេះ​ នឹង​ត្រូវ​គេ​រាយការណ៍​ទៅ​ឱ្យ​មេដឹកនាំ​របស់​ពួកគេ​នៅ​ឯកិច្ចប្រជុំ​ G20​ ​ដែល​បាន​គ្រោង​ធ្វើ​ពី​ថ្ងៃទី២៨​ ដល់២៩​ ខែមិថុនា​ក្នុង​ទីក្រុង​អូ​សា​កា​ ប្រទេស​ជប៉ុន​៕

តើ​អ្នកធ្វើការ​ស៊ីប្រាក់ខែ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​មាន​ជីវភាព​ធូរធារ​?

0
បុគ្គលិកកំពុងធ្វើការ

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​ធ្វើការ​អោយ​គេ​តែមួយមុខ​ដើម្បី​យក​ប្រាក់ខែ​ចិញ្ចឹមជីវិត​ និង​គ្រួសារ​ មិន​គ្រប់គ្រាន់​នោះ​ទេ​ ដូច្នេះតើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ឲ្យ​អ្នកធ្វើការ​មាន​ជីវភាព​ធូរធារ​ និង​អាច​មាន​សេរីភាព​ហិរញ្ញវត្ថុ​?។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging​ Market​ Consultant​ បា​មន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​កាលពី​ល្ងាច​ថ្ងៃទី១០​ មិថុនា​កន្លងមក​ថា​ ដើម្បី​អាច​ឲ្យ​មាន​ជីវភាព​ធូរធារ​ យុវជន​គួរ​ធ្វើ​នូវ​រឿងរ៉ាវ​ចំនួន៦យ៉ាង​ ដូចជា​ ទី១​ បណ្តុះ​គំនិត​វិជ្ជមាន​ ឬរីក​ចំរើន​ (growth​ mindset​): អ្នក​ត្រូវ​រៀន​គិត​វិជ្ជមាន​ ដូចជា​ ត្បិត​តែខ្លួន​ជា​គ្រូបង្រៀន​ អ្នក​ក៏អាច​មាន​សមត្ថភាព​រៀន​ធ្វើជំនួញ​ ឬវិនិយោគ​លើ​ជំនាញ​ដទៃទៀត​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​ពេល​វេ​លា​សំរាប់​កសាង​សមត្ថភាព​ និង​ដក​បទពិសោធន៍​ដោយ​រៀន​អនុ​វត្ត​ផ្តាល់​តែម្តង​។ គំនិត​វិជ្ជមាន​ជួយ​អោយ​អ្នក​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​ជោគជ័យ​។

ទី​២ ជ្រើសរើស​បរិយាកាស​អំណោយផល​ ដែល​នាំ​អោយ​អ្នកមាន​ភាព​ចំរុងចំរើន​ (choose​ enabling​ environment​): ដើម្បី​ចិញ្ចឹម​គំនិត​វិជ្ជមាន​អោយ​ឈាន​ដល់​ការអនុវត្ត​រហូត​បាន​ផ្លែផ្កា​ អ្នកចាំ​បាច់​ត្រូវ​ជ្រើសរើស​យក​បរិយាកាស​សង្គម​ដែល​ជំរុញ​លើកទឹកចិត្ត​របស់​អ្នក​។ អ្នក​មិន​អាច​ចេះ​ធ្វើជំនួញ​ដោយ​ចំណាយពេល​វេលា​ច្រើន​ ជាមួយ​អ្នក​និយម​លេងល្បែង​ស៊ីសង​នោះ​ទេ​។ អ្នក​ប្រាកដជា​ត្រូវ​សេពគប់​ជាមួយ​អ្នកជំនួញ​អោយ​បាន​ច្រើន​ ស្តាប់​អ្នកមាន​បទពិសោធន៍​អោយ​បាន​ច្រើន​។ល។ ទី​៣ ធ្វើអ្វី​ធ្វើអោយ​ប្រាកដ​ (Focus​): អ្នក​នឹង​មិន​អាច​ជោគជ័យ​នោះ​ទេ​ប្រសិនបើ​អ្នកចាប់​មុខការ​មិន​ច្បាស់លាស់​ ខ្វះ​ភាព​អំណត់​ និង​ឆាប់​បោះបង់​គោលដៅ​។

ទី​៤ ធ្វើអ្វី​ធ្វើអោយ​បាន​លឿន​ទាន់​សភាពការណ៍​ (Fast​): ប្រសិនបើ​អ្នក​ទើបនឹង​ចាប់ផ្តើម​ពុះ​ដី​ឡូ​តិ៍​លក់​ ឬបើកហាង​កាហ្វេ​ នោះ​អ្នកដើរ​យឺត​ពេក​ហើយ​ អ្នក​អាច​ប្រឈម​នឹង​ការ​បរាជ័យ​ខ្ពស់​។ អ្នក​គួរតែ​ចាប់ផ្តើម​មុខរបរ​ទាំងនេះ​តាំងពី១០ឆ្នាំមុន​មក​ម្លេះ​។ ​;ទី​៥ មាន​ភាព​បទ​បែន​ (Flexible​): អ្នក​ត្រូវ​ចេះ​ធ្វើ​សេចក្តី​សំរេចចិត្ត​កែប្រែ​ស្ថានការណ៍​ តាម​ភាព​ជាក់ស្តែង​ ត្បិត​អ្វី​ៗមិនមែន​សុទ្ធតែ​ដំណើ​ការ​តាម​ការ​គ្រោងទុក​ ឬការ​រំពឹង​ទុក​នោះ​ទេ​។ ឧទាហរណ៍​ គម្រោង​វីឡា​កូនកាត់​របស់​បុរី​ពិភព​ថ្មី​នៅ​ឈូក​វ៉ា​សាងសង់​ ឡើង​មិន​សំរាប់​អោយ​អតិថិជន​សង់​ឡើងលើ​បន្ថែម​នោះ​ទេ​។ ដោយមាន​ការ​មិន​ពេញចិត្ត​ពីសំណាក់​មហាជន​និង​អតិថិជន​ ក្រុមហ៊ុន​បាន​កែ​សំរួល​គម្រោង​នៅ​កាំ​បូល​ ជា​ផ្ទះ​ដែល​អាច​សង់​ឡើងលើ​បាន​។ ​

និង​ទី​៦ ត្រូវ​ធ្វើខ្លួន​ជា​មនុស្ស​ស្មោះត្រង់​ និង​អាច​ទទួល​បាន​កម្ចី​ពី​ធនាគារ​ឬប្រភព​ដទៃ​ (be​ honest​ and​ financeable​): នៅក្នុង​សម័យកាល​សេដ្ឋកិច្ច​បែប​ហិរញ្ញវត្ថុ​ ការណ៍​ដែល​មិន​អាច​ទទួល​បាន​កម្ចី​ ឬទុន​ពី​ប្រភព​ដទៃ​ប្រៀប​ដូចជា​ជន​ពិការ​ជើង​ អ្នក​មិន​អាច​រត់ប្រណាំង​ជាមួយ​អ្នកមាន​ កាយ​សប្ប​ទា​ពេញលេញ​នោះ​ទេ​។ និយាយរួម​ អ្នក​អាច​នឹង​បាត់បង់​ឱកាស​ឬខាតពេល​វេលា​ ប្រសិនបើ​ចាំ​មាន​ប្រាក់​គ្រប់​ទើប​ធ្វើជំនួញ​ឬចាប់​ផ្តើម​វិនិយោគ​៕

ចំណេះដឹង​ ! តើ​អ្វីទៅ​លិខិតយថាភូត​សម្រាប់​អចលនទ្រព្យ​?

0
តើ​អ្វីទៅ​លិខិតយថាភូត​សម្រាប់​អចលនទ្រព្យ​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លិខិតយថាភូត​ គឺជា​លិខិត​ដែល​ធ្វើឡើង​ដោយសារ​ការី​ ឬលិខិតឯកជន​ដែល​សារការី​ចុះ​និទ្ទេស​ថា​ លិខិត​នោះ​មាន​ភាព​ត្រឹមត្រូវ​តាមច្បាប់​ និង​ចុះ​កាលបរិច្ឆេទ​ និង​ហត្ថលេខា​ក្រោយពេល​ខ្លួន​បញ្ជាក់​ថា​ លិខិត​នោះ​មាន​ភាព​ត្រឹមត្រូវ​តាមច្បាប់​។

ការ​ធ្វើ​កិច្ចសន្យា​តាម​លិខិតយថាភូត​នោះ​ គឺ​ដាច់ខាត​ត្រូវតែ​មាន​មន្រ្តី​ដែល​មានសមត្ថកិច្ច​ចូលរួម​ក្នុង​ការ​ធ្វើ​ ដូចជា​ តាម​ច្បាប់​​ភូមិបាល​ឆ្នាំ២០០១​ មាត្រា៦៥​ បាន​ចែងថា​” ការផ្ទេរ​កម្មសិទ្ធិ​មុន​អាច​ជំទាស់​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​ ហើយ​ត្រូវ​បាន​ចុះបញ្ជី​នៅ​អង្គការ​សុរិយោដី​”។

កិច្ចសន្យាលក់​ឯកជន​ មិន​អាច​ចាត់ទុកជា​ការផ្ទេរ​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​នោះ​មាន​ភាព​ពេញលេញ​តាម​ទិដ្ឋភាព​ច្បាប់​បាន​ឡើយ​។ តាម​ក្រមរ​ដ្ឋ​ប្ប​វេណី​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាត្រា១៣៤​ និង១៣៥​ បាន​កំណត់​អំពី​លក្ខខណ្ឌ​ នៃ​ការ​តតាំង​ចំពោះ​សិទ្ធិ​ប្រត្យក្ស​ ទាល់តែ​មានការ​ចុះបញ្ជី​ ទើប​តតិយជន​មិន​អាច​ជំទាស់​បាន​ចំពោះ​អចលនវត្ថុ​។

កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​ ត្រូវ​ធ្វើ​ដោយ​លិខិតយថាភូត​ ពីព្រោះ​តាម​មាត្រា៣៣៦​ កថាខណ្ឌ២បាន​ចែងថា​ កិច្​ចសន្យា​ដែល​ភាគី​ម្ខាង​ទទួល​ករណី​កិច្ច​ ធ្វើ​អនុប្បទាន​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ ឬករណី​កិច្ច​ធ្វើ​លទ្ធកម្ម​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ និង​មាន​អានុភាព​ លុះត្រាតែ​បាន​ធ្វើ​លិខិតយថាភូត​។

ដូចនេះ​កិច្ចសន្យា​ទិញ​ លក់​អចលវត្ថុ​ត្រូវតែ​ធ្វើតាម​លិខិតយថាភូត​ បើមិនដូច្នោះទេ​ កិច្ចសន្យា​នោះ​ និង​ត្រូវ​ទុកជាមោឃៈ​ ព្រោះ​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​មាត្រា៣៣៦​ គឺជា​បញ្ញត្តិ​ដែល​អនុវត្ត​ដោយបង្ខំ​។ តាម​មាត្រា៣៥៧​ ប្រសិនបើ​សកម្មភាព​នេះ​បាន​ធ្វើ​ផ្ទុយ​ និង​បញ្ញត្តិ​ដែល​អនុវត្ត​ដោយ​បង្ខុំ​ត្រូវ​ទុកជាមោឃៈ​៕

កម្ពុជា​នឹង​រៀបចំ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ក្រោម​ប្រធានបទ​ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-អភិវឌ្ឍន៍​ទីផ្សារ​» នៅ​ថ្ងៃស្អែក​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ កម្ពុជា​តាមរយៈ​ក្រសួងព័ត៌មាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀប​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ លើក​ទី១៦​ នៅ​ខេត្តសៀមរាប​ដែល​ផ្តោត​លើ​ប្រធានបទ​ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-អភិវឌ្ឍន៍​ទីផ្សារ​» រយៈពេល​ ២ថ្ងៃ​ ពោល​គឺ​ពី​ថ្ងៃទី១២​-១៣ខែមិថុនា​ឆ្នាំ២០១៩​។

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​មុន​កិច្ចប្រជុំ​កំពូល​នេះ​ នៅ​ថ្ងៃទី១១ខែមិថុនា​នេះ​ ថា​ ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​គឺ​មាន​ភាពល្អ​ប្រសើរ​ដែល​អាច​ផ្តល់​ឲ្យ​វឌ្ឍនភាព​ថ្មី​នៃ​ការ​អនុម័ត​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ សន្និសីទ​សារព័ត៌មាន​អាស៊ី​គឺជា​ព្រឹត្តិ​ការណ៍​នៃ​ការ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ឈានមុខ​គេ​ដែល​ផ្តល់​ឱកាស​ដល់​អ្នក​ផ្សាយ​អ្នក​អនុវត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នកដឹកនាំ​ឧស្សាហកម្ម​អ្នក​សិក្សា​ស្រាវជ្រាវ​អ្នកជំនាញ​និង​អ្នកបង្កើត​គោលនយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​បាន​ជួប​និង​ពិភាក្សា​អំពី​របៀប​អភិវឌ្ឍន៍​គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល​នៃ​ការប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​បដិវត្តន៍​បច្ចេកវិទ្យា​ជំនាន់​ទី៤​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ លើក​ទី១៦នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី១២ខែមិថុនា​ ផ្តោត​លើ​បញ្ហា​សំ​ខាន់​ៗដូចជា​៖ ផល​ប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន​ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ ការបង្កើត​កម្មវិធី​ដ៏​មានប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល​ និន្នាការ​នៃ​បច្ចេកវិទ្យា4K​ ជាដើម​។

សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ លើក​ទី១៦​ មាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​ ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ប្រមាណ៥០០នាក់​ មក​ពី​បណ្ដា​ប្រទេស​ជាង៤០​ នៅក្នុង​តំបន់​និង​ពិភពលោក​មាន​ដូចជា​៖ ថៃ​ ឡាវ​មីយ៉ាន់ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ កូរ៉េ​ខាងត្បូង​ សា​ម៉ៅ​ ជាដើម​។

ក្នុងអំឡុងពេល​ចូលរួម​សន្និសីទកំពូល​នេះ​ គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ និង​អ្នកសារព័ត៌មាន​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​សារៈ​មន្ទីរ​សន្តិភាព​នៃ​សម្ម​ភាព​កម្ចាត់​មីន​របស់​ស៊ី​ម៉ាក់​ និង​ប្រាសាទអង្គរវត្ត​ ដើម្បី​ស្វែងយល់​ពី​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​ការបោសសំអាត​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម​ និង​មរតក​វប្បធម៌​ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ​ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​៕

តើ​អ្វី​ជា​មូលដ្ឋាន​គ្រឹះ​ដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​រឹងមាំ​ជាង​បណ្តា​ប្រទេសជិតខាង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​អចលនទ្រព្យ​បាន​ចូលរួម​ចំណែក​ ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​ ជាពិសេស​នៅ​ត្រឹម​រយៈពេល​ជាង១០ឆ្នាំ​ចុងក្រោយ​នេះ​តែម្ដង​ ។ តើមាន​ចំណុច​អ្វីខ្លះ​ដែល​ជួយ​គាំទ្រ​ និង​ជម្រុ​ញឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​រក្សា​បាន​ភាព​រឹង​ម៉ាំ​។

​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Mekong​ និង​ជា​ប្រ​ធា​សស​មា​គម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១០​ មិថុនា​កន្លងមក​ថា​ នៅក្នុង​ឆ្នាំនេះ​ សកម្មភាព​ ទិញ​-លក់​ អចលនទ្រព្យ​ នៅតែ​មាន​ភាព​រ៉ឹង​មាំ​ ហើយ​វិស័យ​នេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​បន្ត​ទៀត​។

​លោក​បាន​បន្ត​ថា​ “អ្វី​ដែល​នៅ​ពីក្រោយ​ភាព​រីកចម្រើន​នេះ​ ដោយសារ​បណ្តាល​មក​ពីក​ត្តា​មួយចំនួន៥​ ដែល​ទ្រ​ទ្រង់​កំនើ​ននៃ​វិស័យ​នេះ​”។

កត្តា​សំ​ខាន់​ៗទាំងនោះ​មាន​ដូចជា​ ទី១​ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ ដែល​អ្នក​អភិវឌ្ឍន៍​ចាប់​យក​ឳកាស​ធ្វើការ​វិនិយោគ​ និង​អាច​រកបាន​ប្រាក់ចំណេញ​ច្រើន​ ទី២​ ប្រទេស​នេះ​ មាន​ប្រាក់ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ​ច្រើនជាង​ប្រទេស​ ដែល​មានការ​អភិវឌ្ឍន៍​ ទី៣​ កំណើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​ចលករ​ជួយ​ជម្រុ​ញវិស័យ​នេះ​កាន់តែ​មាន​ភាព​រ៉ឹង​មាំ​ ទី៤​ ការ​គាំទ្រ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ និង​ទី៥​ ការ​វិនិយោគ​បន្ថែម​ពី​អ្នក​វិនិយោគ​បរទេស​លើ​គម្រោង​នានា​ ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​ (Investment​ Fund​)។

នាយិកា​រប្រ​ចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ ធ្លាប់​បាន​លើកឡើង​ថា​ នៅក្នុង​ឆ្នាំនេះ​យើង​សង្កេតឃើញ​ មាន​គំរោង​វិ​និ​យោ​គថ្មី​ៗពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​។ អ្នកនាង​បាន​បន្ត​ទៀត​ថា​ ជាក់ស្តែង​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ មាន​គម្រោង​សំណង់​អាគារ​ពាណិជ្ជកម្ម​មួយចំនួន​ ក៏ដូចជា​ផ្សារ​ទំនើប​ផង​ដែរ​ នឹង​បញ្ចប់​គម្រោង​របស់​ខ្លួន​ ដែល​ជា​កក្តាមួ​យជម្រុ​ញឱ្យ​វិស័យ​នេះ​មានការ​កើនឡើង​ជាលំដាប់​។

នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​សិក្សា​ និង​រក​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ពី​បណ្តា​ក្រុមហ៊ុន​បរទេស​ ដែល​ក្នុង​នោះ​មាន​ដូចជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ជាដើម​ ដែលគេ​រំពឹង​ថា​ នឹង​មាន​វត្តមាន​ក្រុមហ៊ុន​បរ​ទេស​ថ្មី​ៗ ចូល​មក​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​កាន់តែ​ជួយ​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​មានការ​អភិវឌ្ឍ​កាន់​ខ្លាំងក្លា​៕

ការ​វិនិយោគ​ពី​បរទេស​ចូល​ប្រទេស​ម៉ាឡេស៊ី​កើនឡើង​ជាង​ ៧០ភាគរយ​នៅដើម​ឆ្នាំនេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​បរទេស​ពី​បរទេស​ចូល​ទៅ​កាន់់​ប្រទេស​ម៉ាឡេស៊ី​ នៅក្នុង​ត្រីមាស​ទី១​ បាន​កើនឡើង៧៣​,៤%នៅក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ កើនឡើង​ដល់២៩​,ពាន់​លា​នរីងហ្គី​ត ស្មើនឹង​ប្រមាណ៧ពាន់​លាន​ដុល្លារ​។

អាជ្ញាធរ​អភិវឌ្ឍន៍​វិនិយោគ​ម៉ាឡេស៊ី​ (MIDA​) បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​វិនិយោគ​សរុប​ដែល​បាន​អនុម័ត​ បាន​កើនឡើង៣​,១ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ពោល​មាន​ចំនួន៥៣​,៩ពាន់​លា​នរីងហ្គី​តនៅ​ត្រីមាស​ទី១​ ជាមួយនឹង​ការ​វិនិយោគ​ក្នុង​ស្រុក​ បាន​អនុម័ត​ចំនួន២៤​,៦ពាន់​លា​នរីងហ្គី​តដែល​ស្មើនឹង៤៥​,៦ភាគរយ​ នៃ​ការ​វិនិយោគ​សរុប​។

របាយការណ៍​របស់​MIDA​បាន​បន្ត​ថា​ កំណើន​វិនិយោគទុន​ មាន​ភាព​វិជ្ជមាន​ក្នុង​ត្រីមាស​ទី១នេះ​ នឹង​ជំរុញ​អោយ​មាន​ភាព​ដ៏​រឹងមាំ​នៃ​វិស័យ​ផលិតកម្ម​ ដែល​បាន​កើនឡើង​ដល់១២៦​,៨ ភាគរយ​ ស្មើនឹង១១ពាន់​លា​នរីងហ្គី​ត បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី១ឆ្នាំ​ ២០១៨​។

ការ​វិនិយោគ​បរទេស​នៅក្នុង​គម្រោង​ផលិតកម្ម​ ដែល​បាន​អនុម័ត​បាន​កើនឡើង​ ១២៧​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ពោល​មាន​ថវិកា​ចំនួន​ ២០​,២ ពាន់​លា​នរីងហ្គី​តដែល​ភាគច្រើន​ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​សហរដ្ឋអាមេរិក​ ចិន​ សិង្ហបុរី​ ជប៉ុន​និង​ចក្រភព​អង់គ្លេស​។

ការ​វិនិយោគ​ផ្នែក​ផលិតកម្ម​របស់​ប្រទេស​ចិន​ មាន​ចំនួន៤​,៤ពាន់​លា​នរីងហ្គីដ​ស្មើនឹង១​,0៦​ ពាន់​លាន​ដុល្លារ​ ដែល​រួមបញ្ចូល​ទាំង​ការ​វិនិយោគ​ ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​អន្តរជាតិ​ XSD​ ផ្នែក​ផលិត​ក្រដាស​ ហើយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ការផលិត​ក្រដាស​ ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​តំបន់​ជាមួយ​ នឹង​ការ​ស្នើ​ឱ្យ​មានការ​វិនិយោគ​ទឺក​ប្រាក់​ប្រមាណ២.៣​ ពាន់​លា​នរីងហ្គី​តស្មើ៥៥០លាន​ដុល្លារ​។

MIDA​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​ មាន​គម្រោង​សហការ​ជាមួយ​សាកល​វិទ្យាល័យ​បច្ចេកទេស​ក្នុង​ស្រុក​មួយ​ ដើម្បី​បង្កើន​ជំនាញ​ផលិត​ក្រដាស​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​សេវាកម្ម​បាន​ទាក់ទាញ​ នៃ​ការ​វិនិយោគ​ដ៏​ធំ​ដែ​លប្រ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​អនុម័ត​មាន​ចំនួន​ ១.៤៤៥​ គម្រោង​ដែល​មានតម្លៃ​ ២៦​,១ ពាន់​លា​នរីងហ្គី​តស្មើនឹង​ ៦,២៧​ ពាន់​លាន​ដុល្លារ​ ។ ជាមួយគ្នា​នេះ​ នៅក្នុង​ត្រីមាស​ទី១ផង​ដែរ​វិស័យ​ចម្បង​ផ្សេង​ៗទៀត​ ក៏​ត្រូវ​បាន​អនុម័ត​ផង​ដែរ​ដែល​មាន​ទឹកប្រាក់​ចំនួន២​,៤ ពាន់​លា​នរីងហ្គី​តស្មើ​ ៥៧៦​ លាន​ដុល្លារ​ដល់​គម្រោង​វិនិយោគ​សរុប​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​សរុប​ដែល​បាន​អនុម័ត​ក្នុង​ខែមករា​ ដល់​ខែមីនា​មាន​ចំនួន​១.៦៧៨គម្រោង​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ឱកាស​ការងារ​ចំនួន៤១.២00​ សម្រាប់​ជូន​ប្រជាជន​ម៉ាឡេស៊ី​៕

ក្រុមហ៊ុន​សាងសង់​ និង​រចនា​ថៃ​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

0
សំណង់អគារខ្ពស់ៗកំពុងសាងសង់

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Kingsmen​ CMTI​ ភី​អិ​លស៊ី​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​រចនា​ផ្ទៃ​ខាងក្នុង​ និង​សំណង់​សម្រាប់​លក់រាយ​ និង​ការិយាល័យ​ នឹង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​នេះ​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​។

លោកស្រី​ Sunisa​ Ratnanenya​ អនុប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ប្រាប់​កាសែត​ The​ Nation​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “យើង​បាន​ពង្រឹង​ជំហរ​របស់​យើង​ នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​ថ្មី​ដោយមាន​ក្រុមហ៊ុន​ពី​ថៃ​ និង​បរទេស​ដែល​ពង្រីក​វត្តមាន​របស់​ពួកគេ​នៅក្នុង​ប្រទេស​នេះ​ រួមមាន​ ក្រុមហ៊ុន​ Ralph​ Lauren​ ក្រុមហ៊ុន​ Starbucks​ ក្រុមហ៊ុន​ Pizza​ Company​ និង​ក្រុមហ៊ុន​ S&​P”។

លោកស្រី​ បាន​បន្ថែម​ថា​ “ការ​បើក​ដំណើរការ​បរិវេណ​អាជីវកម្ម​ថ្មី​ នឹង​មាន​តម្រូវការ​កើនឡើង​ សម្រាប់​សេវាកម្ម​របស់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​តុបតែង​ ការសាងសង់​ និង​ការរចនា​”។

ក្រុមហ៊ុន​នេះ​រំពឹង​ថា​ នឹង​រកចំណូល​បាន​ប្រហែល១លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២០​ ដោយសារតែ​ការ​រីកចម្រើន​ នៃ​យីហោ​និង​ហាង​លក់រាយ​អន្តរជាតិ​ នៅ​រាជធានី​ភ្នំពេញ​ សៀមរាប​ និង​ក្រុង​ព្រះសីហនុ​។

ក្រុមហ៊ុន​ Kingsmen​ CMTI​ មាន​ប្រភព​ចេញពី​ប្រទេស​ថៃ​ និង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៨៩​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារហ៊ុន​ថៃ​ក្នុង​ឆ្នាំ២០១៥​។

កម្ពុជា​បាន​ទទួលការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ លើទឹក​ប្រាក់​ចំនួន៣ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ពោល​ កើនឡើង១០ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៧​៕

ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៣បោះផ្សាយ​មូលបត្រ​បំណុល​សរុប​ប្រមាណ ៦៥លាន​ដុល្លារ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៣​ បាន​និង​កំពុង​បោះផ្សាយ​ និង​ត្រៀម​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ ជា​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ៦៥លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​។

ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​ ជា​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​ខាងលើ​ត្រូវ​បាន​អះអាង​ថា​ មាន​រយៈពេល៣ឆ្នាំ​ និង​អត្រា​ការប្រាក់​ពី៧ភាគរយ​ ទៅ៨​,៥០ភាគរយ​ក្នុង​មួយឆ្នាំ​។

“សញ្ញាប័ណ្ណ​សាជីវកម្ម​ ឬប័ណ្ណបំណុល​ដំបូង​បំផុត​នៅ​កម្ពុជា​ទី១​” ត្រូវ​បាន​បោះផ្សាយ​ជា​សាធារណៈ​ ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត ដែល​បាន​ទទួលលិខិត​អនុញ្ញាត​ពី​ ធនាគារជាតិនៃកម្ពុជា​ រួចហើយ​សម្រាប់​ការបោះផ្សាយ​មូលបត្រ​បំណុល​ ជា​ប្រភេទ​សញ្ញាប័ណ្ណ​សាជីវកម្ម​ កាលពី​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៨​។

សញ្ញាប័ណ្ណ​សាជីវកម្ម​ដំបូង​បំផុត​នៅ​កម្ពុជា​ទី១​” នឹង​ត្រូវ​បោះផ្សាយ​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ហត្ថា​កសិករ​ លីមីត​ធី​ត និង​ត្រូវ​ធ្វើ​សំណើ​លក់​ ក្នុង​ចំនួន​ប្រាក់ដើម​សរុប៨០​ ពាន់​លាន​រៀល​ (២០លាន​ដុល្លារ​) ជាមួយនឹង​លទ្ធភាព​ដែល​អាច​លក់​បន្ថែម​រហូតដល់​ ៤០​ ពាន់​លាន​រៀល​ ក្នុងករណី​មាន​តម្រូវការ​លើស​ពី​វិនិយោគិន​គោលដៅ​ ។

​សញ្ញាប័ណ្ណ​សាជីវកម្ម​មាន​រយៈពេល​បី​ឆ្នាំ​ និង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​របស់​សញ្ញាប័ណ្ណ​គឺ​ពី៧​,៥០​ ភាគរយ​ ទៅ៨​,៥០ ភាគរយ​។

លោក​ ឧកញ៉ា​ ហួត​ អៀង​តុង​ ប្រធានអគ្គនាយក​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​ លីមីត​ធី​ត បាន​ថ្លែង​ថា​ “ខ្ញុំ​ពិតជា​មា​នមោ​ទភាព​ណាស់​ដែល​ធនាគារជាតិ​ នៃ​កម្ពុជា​បាន​ចេញ​លិខិត​មិន​ជំទាស់​ ចំពោះ​ការបោះផ្សាយ​នូវ​សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​ហត្ថា​កសិករ​ លីមីត​ធី​ត”។លោក​បន្ត​ថា​ “យើង​នឹង​ក្លាយជា​ក្រុមហ៊ុន​ទីមួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ដែល​បោះផ្សាយ​មូលបត្រ​បំណុល​”។

ជាមួយ​សញ្ញា​បណ្ណ​សាជីវកម្ម​ទី២​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិល​អូ​អិ​លស៊ី​ (ខេម​បូ​ឌា​) ភី​អិ​លស៊ី​ ( LOLC​ ) ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ឈានមុខ​គេ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ធនាគារជាតិនៃកម្ពុជា​ លើ​ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​ ឬសញ្ញា​ប័ណ្ណ​ជា​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​ នៅ​ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​។

ទំហំ​នៃ​ការបោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​នេះ​ មាន​ទំហំ​ទឹកប្រាក់​សរុប៨០ពាន់​ លាន​រៀល​(២០​ លាន​ដុល្លារ​) ដែល​នេះ​ជា​លើកទីមួយ​ហើយដែល​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិល​អូ​អិ​លស៊ី​ (ខេម​បូ​ឌា​) ភី​អិ​លស៊ី​ ធ្វើការ​បោះផ្សាយ​ នឹង​ចុះបញ្ជី​សញ្ញា​បណ្ណ​នេះ​ក្នុង​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​។

សញ្ញា​បណ្ណ​នេះ​មាន​ឥណប្រតិទាន​ចំនួន៣ឆ្នាំ​ ហើយ​អត្រា​ការប្រាក់​(គូរ​ប៉ុង​) នឹង​ត្រូវ​សម្រេច​មុន​ពេល​ធ្វើ​បរិវិសកម្ម​។

ប្រធាន​នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិល​អូ​អិ​លស៊ី​ (ខេម​បូ​ឌា​) ភី​អិ​លស៊ី​ លោ​កអ៊ិ​ន វឿ​នបាន​លើកឡើង​ថា​ “ពួក​យើង​មាន​ភាព​រីករាយ​ណាស់​ ដែល​បាន​ទទួលការ​អនុញ្ញាត​ពី​ធនាគារជាតិនៃកម្ពុជា​ លើ​សំណើ​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​លើកដំបូង​របស់​ពួក​យើង​”។លោក​បន្ត​ថា​ “នេះ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួក​យើង​ផ្តល់​ជូន​ទីផ្សារ​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​មួយ​គឺ​ សញ្ញា​បណ្ណ​សាជីវកម្ម​ ដែល​មានការ​ការពារ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​”។

សញ្ញា​បណ្ណ​សាជីវកម្ម​ទី៣​ ធនាគារ​ABA​ (ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​)បាន​ប្រកាស​ជា​ធា​រណៈ​កាលពី​ថ្ងៃទី​ ៣១​ ខែ​ ឧសភា​ថា​ ខ្លួន​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ ឬមូលបត្រ​បំណុល​ដែល​មានតម្លៃ២៥លាន​ដុល្លារ​ ដាក់​លក់​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​។

ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank​) ដែល​ជាស​មា​ជិ​កសម្ពន្ធ​ធនាគារជាតិ​កាណាដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ធនាគារ​ទទួល​បានការ​អនុម័ត​ពី​ធនាគារជាតិនៃកម្ពុជា​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការបោះផ្សាយ​ សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ខ្លួន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ធនាគារ​ ABA​ គ្រោង​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​ សាជីវកម្ម​ជា​សាធារណៈ​ ក្នុង​ទំហំ​ទឹកប្រាក់​សរុប១០០​ ពាន់​លាន​រៀល​ (២៥​ លាន​ដុល្លារ​អាមេរិក​)។

សញ្ញា​បណ្ណ​នេះ​ មាន​រយៈពេល៣​ ឆ្នាំ​ និង​អត្រា​ការប្រាក់​ពី៧ភាគរយ​ ទៅ​ ៧,៧៥​ ភាគរយ​ក្នុង​មួយឆ្នាំ​។ ធនាគារ​ ABA​ នឹង​ដាក់​ជូន​ឯកសារ​ផ្តល់​ព័ត៌មាន​ ដើម្បី​ស្នើសុំ​ការ​អនុម័ត​យល់ព្រម​ ក្នុង​ការបោះផ្សាយ​នេះ​ ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC​) សម្រាប់​នីតិវិធី​បន្ត​ទៀត​។ យើង​រំពឹង​ថា​សញ្ញា​បណ្ណ​នេះ​ នឹង​ត្រូវ​ចុះបញ្ជី​លក់​ នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ទឹកប្រាក់​ បាន​ពី​ការបោះផ្សាយ​លក់​សញ្ញា​បណ្ណ​ នឹង​ត្រូវ​យក​មក​ប្រើ​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិ​ការ​ ក៏ដូចជា​ បង្កើន​ចំនួន​ប្រាក់កម្ចី​សម្រាប់​អាជីវកម្ម​ ដែល​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូចបំផុត​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដែល​រួមមាន​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ផង​ដែរ​។

ក្រុមហ៊ុន​ SBI​ Royal​ Securities​ គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​តែមួយគត់​ សម្រាប់​ការបោះផ្សាយ​នេះ​៕

ទិស​ណាមួយ​នៃ​ទិស​ទាំង៤​ របស់​រាជធានី​ភ្នំពេញ​មានតម្លៃ​ដី​ទាប​ជាងគេ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​ដីធ្លី​នៅ​តាម​តំបន់​ជុំវិញ​ជាយក្រុង​នានា​ ដែល​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គេស​ម្លឹង​ឃើញថា​ កំពុង តែ​បង្ហាញ​ពី​សក្តា​នុ​ពល​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​សង្កត់ធ្ងន់​ថា​ សក្ដានុពល​ពិតជា​មាន​ដូចគ្នា​ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​វិញ​ដីធ្លី​វិញ​ នៅ​ភាគ​ខាងត្បូង​ហាក់​មានកម្រិត​ទាប​ជាងគេ​នៅឡើយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Imperial​ Realty​ លោក​ Ken​ Lo​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ ស្ទើរតែ​គ្រប់តំបន់​ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ទាំង អស់​ សុទ្ធតែ​មាន​ភាព​ទាក់ទាញ​ និង​មាន​សក្ដានុពល​ដូចគ្នា​ ប៉ុន្តែ​បើ​ចំពោះ​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​ដីធ្លី​វិញ​គេ​សង្កេត ឃើញ​ថា​ ភាគ​ខាងត្បូង​នៅ​តាម​កម្រិតទាប​ជាងគេ​នៅឡើយ​។

លោក​បន្ត​ទៀត​ថា​ “ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ តម្លៃ​ដី​នៅ​មានកម្រិត​ទាប​ជាងគេ​ ដែល​វា​ក៏​ជា​ឱកាសល្អ​សម្រាប់​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​ក្នុង​ការ​ទទួល​បាន​ចំណេញ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​នៅ​ភាគ​ខាងត្បូង​ភាគច្រើន​ ជា​ស្ថានភាព​ដី​កសិកម្ម​នៅឡើយ​ ហើយ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ក៏​ទើបតែ​មានសន្ទុះ​ ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​តែប៉ុណ្ណោះ​”។

លោក​ Ken​ Lo​ បាន​បន្ត​ថា​ តម្លៃ​ដី​ ក៏ដូចជា​ អចលនទ្រព្យ​ដែល​ស្ថិតនៅ​ទិស​ចំនួន៣ផ្សេងទៀត​ ដែល​រួមមាន​ដូចជា​ទិសខាងកើត​ ទិសខាងលិច​ ជាពិសេស​ទិសខាងជើង​គឺ​សុទ្ធតែ​មានតម្លៃ​ថ្លៃ​ ដោយសារតែ​កក្តា​អភិវឌ្ឍ​ជាច្រើន​ បាន​សម្រុក​នៅ​តំបន់​ទាំងនេះ​រួចរាល់​ ទើប​ជម្រុ​ញបែរ​ទៅ​ទិសខាងត្បូង​នេះ​ចុងក្រោយ​។

យ៉ាងណាក៏ដោយ​ លោក​ Ken​ Lo​ បាន​បញ្ជាក់​ថា​ ពេលនេះ​សក្ដានុពល​របស់​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ដីធ្លី​អាច​ផ្តល់​ឱកាស​ច្រើន​ ដល់​អ្នក​ដែល​មានបំណង​ចង់​វិនិយោគ​បន្ត​ ព្រោះ​នៅ​ត្រឹម​រយៈពេល​ដ៏​ខ្លី​ខាង​មុន​នេះ​ តំបន់​ភាគ​ខាងត្បូង​ក៏​មាន​តម្រូវការ​ខ្ពស់​ និង​ការ​អភិវឌ្ឍ​ខ្លាំង​មិនចាញ់​តំបន់​ ដែល​ស្ថិតនៅ​ទិស​ទាំង៣ទៀត​នោះ​ឡើយ​។ ពេលនេះ​នៅ​ប៉ែក​ខាងត្បូង​ មាន​តំបន់​ខ្លះ​ដែល​មិនទាន់​មាន​គម្រោង​អភិវឌ្ឍន៍​នៅឡើយ​ ដែល​ធ្វើឲ្យ​តម្លៃ​ដី​ស្ថិត​ក្នុង​ចន្លោះ​ប្រមាណ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬក្រោម១០០ដុល្លារ​ក៏មានដែរ​។

លើកឡើង​ស្រដៀងគ្នា​នេះ​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ មិនថា​ទោះជា​ស្ថិតនៅ​ប៉ែក​ខាងណា​នោះ​ទេ​ នៅពេល​អនាគ​តឆាប់​ៗនេះ​គឺ​សុទ្ធតែ​មាន​តម្រូវការ​ខ្ពស់​ដូចគ្នា​។ តាម​ភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ បើ​ធ្វើការ​ប្រៀបធៀប​ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ដីធ្លី​នៅ​មានកម្រិត​ទាប​ជាងគេ​។

លោក​ឧកញ៉ា​បន្ត​ថា​ “មូលហេតុ​ដែល​ធ្វើ​ឱ្យ​ភាគ​ខាងត្បូង​ នៅ​មានតម្លៃ​ទាប​ជាងគេ​ ក៏​ព្រោះតែ​ប៉ែក​ខាងនេះ​មានការ​អភិវឌ្ឍ​ក្រោយគេ​បន្តិច​ ជាពិសេស​នៅក្នុង​តំបន់​ស្រុក​កណ្តាល​ស្ទឹង​ ដែល​រួមមាន​ដី​នៅ​តាមផ្លូវ​ជាតិ២​ ចន្លោះ​ផ្លូវជាតិ៣​ និង​តំបន់​មួយចំនួន​តូច​ទៀត​ស្ថិតនៅ​ក្នុង​តំបន់​ក្បែរផ្លូវ​ជាតិ៤​”។

​លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បញ្ជាក់​ទៀត​ថា​ បើ​ទោះជា​បែបនេះ​ក្ដី​ ប៉ុន្តែ​យ៉ាង​យូរ​នៅ​ត្រឹម​ចន្លោះ​ចាប់ពី៥​-១០ឆ្នាំខាងមុខ​ ភាគ​ខាងត្បូង​នឹង​ប្រែក្លាយ​ទៅជា​តំបន់​ទីប្រជុំជន​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ ជាមួយ​សំណង់​អគារ​ពាណិជ្ជកម្ម​ពហុ​ចម្រុះ​ជាច្រើន​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​ នឹង​មានការ​កើនឡើង​ក្រោយ​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ និង​ព្រលា​នយន្តហោះ​ថ្មី​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​៕