ក្រុមហ៊ុន​ KH​ Land​ ចាប់ផ្តើម​លក់​ដី​ឡូត៍​គំរោង​ទី៥ នៅ​តាមផ្លូវ​ជាតិ​លេខ៤ ដែល​ជា​តំបន់​កំពុង​មាន​សក្តា​នុ​ពល​

0

ដោយៈ​ រ៉ា​ណេត​

កណ្តា​លៈ​ ជាមួយនឹង​ភាព​ជោគជ័យ​នៅ​លើ​ទៅ​ផ្សារ​ ក្រុមហ៊ុន​ KH​ Land​ បាន​បញ្ចប់​ការ​បើក​គម្រោង​លក់​ដី​ឡូ​តិ៍​ទី៤​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​លក់​គម្រោង​ទី៥របស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ល្វី​ ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។

អគ្គនាយក​ក្រុមហ៊ុន​ KH​ Land​ Co​., Ltd​ លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ក្នុង​ពិ​ធី​សម្ភោ​ធគំរោង​ថ្មី​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃទី២៨​ ឧសភា​នេះ​ថា​ ការទិញ​ដី​ឡូ​តិ៍​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ និង​ក្រោម​មធ្យម​ ដែល​មានបំណង​ប្រាថ្នា​ចង់បាន​ដី​ ដែល​ជា​ទ្រព្យ​រយៈពេល​វែង​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​។ លោក​បន្ត​ថា​ ជាមួយនឹង​ការ​លក់​គម្រោង​ដី​ឡូ​តិ៍​នេះ​ ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើ​សល្អៗ​ជាច្រើន​ចំពោះ​អតិថិជន​ ដោយ​គាត់​អាច​សម្រេចចិត្ត​ទិញ​ដោយ​ការ​បង់ប្រាក់​ផ្តាច់​ ឬអាច​ប្រើ​វិធី​សាស​ត្រ​បង់​រំលស់​នៅក្នុង​រយៈពេល២៤ខែ​ដោយ​គ្មាន​ការប្រាក់​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ជាមួយនឹង​ការ​មើលឃើញ​ជាក់ស្ដែង​ពី​កំណើន​ និង​ភាពល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ រួម​ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​សង្គមជាតិ​ទាំងមូល​”។

លោក​ ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ មុន​ពេល​ចាប់ផ្តើម​គម្រោង​ទី៥នេះ​ ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​យ៉ាង​ច្បាស់​ និង​ស៊ីជម្រៅ​នៅក្នុង​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ដែល​មាន​កក្តា​ប្រជាសាស្ត្រ​ មាន​សក្ដានុពល​លើ​ផ្នែក​សេដ្ឋកិច្ច​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ ក៏ដូចជា​វិស័យ​ឯកជន​ផង​ដែរ​ទៅលើ​ការបង្កើត​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។ ជា​ក់​ស្ដែ​ដូចជា​គម្រោង​ដី​ឡូ​តិ៍​ទី៥​ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ គឺជា​តំបន់​មួយ​ដែល​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ព្រោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ជិត​តំបន់​អភិវឌ្ឍ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​»។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​ក៏បាន​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ផង​ដែរ​ ដោយសារ​ក្រុមហ៊ុន​ KH​ Land​ Co​., Ltd​ មានការ​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​ទទួល​បាន​លិខិតអនុញ្ញាត​វិនិយោគ​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជាច្រើន​គម្រោង​រួចមក​ហើយ​នៅ​លើ​ផ្ទៃដី​រាប់​សិប​ហិ​កតា​”។

អតិថិជន​ចង់​ទិញ​ដី​ឡូត៍​នៃ​គំរោង​នេះ​ ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​ឬយកចំណេញ​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ 078 455 778​, 087​ 455​ 778​។

ផ្អែក​តាម​ការសិក្សា​ថ្មី​មួយ​ ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia​ បាន​រក​ឃើញថា​ តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​នឹង​កើនឡើង​ខ្លាំង​នៅ​ឆ្នាំនេះ​ ហើយ​បញ្ហា​នៃ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ (EBA​) នឹង​មិន​ជះឥទ្ធិពល​ជាដុំកំភួន​ដល់​វិស័យ​នេះនោះ​ទេ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​នេះ​ថា​ តម្លៃ​ដី​នៅ​ជាយក្រុង​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗចំនួន៣​ នៃ​វិស័យ​អចលនទ្រព្យ​ ដែល​នឹង​មាន​ភាពល្អ​ប្រសើរ​នៅ​ឆ្នាំនេះ​។

អ្នកនាង​បន្ត​ថា​ “តម្លៃ​ដី​នៅ​ជាយក្រុង​កើនឡើង​ ដោយសារ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ការពង្រីក​ទីក្រុង​ និង​អ្នក​វិនិយោគ​បាន​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​កាន់តែ​ច្រើន​ ព្រោះ​តម្ល​ដី​នៅក្នុង​ទីក្រុង​កើនឡើង​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​វិនិយោគ​សាងសង់​បុរី​ ឬលំ​នៅ​ដ្ឋានា​នា​បាន​ចំណេញ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​ទទួលស្គាល់​ និង​យល់ស្រប​ថា​ តំបន់​ជាយក្រុង​នា​ពេល​បច្ចុ​ចប្ប​ន្ន​នេះ​ កំពុង​មានការ​អភិវឌ្ឍន៍​ទាំង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ និង​អគារ​ផ្សេង​ៗ ដោយ​គ្រាន់តែ​ទុក​ពេល​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ​។ លោក​បាន​លើក​ជាឧទាហរណ៍​ថា​ ដូចជា​តំបន់​ក្រាំងធ្នង់​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ ដែល​កាលពីមុន​តំបន់​នេះ​គ្មាន​ការ​រីកចម្រើន​នោះ​ឡើយ​ ពោល​គឺ​មានតែ​ដីស្រែ​ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​ តំបន់​នេះ​ មានការ​រីកចម្រើន​ខ្លាំង​ដែល​មិន​នឹកស្មាន​ដល់​។

លោក​បាន​ព្យាករណ៍​ថា​ “ទិស​ទាំង៤នៃ​ជាយក្រុង​ភ្នំពេញ​ ក្នុងរយៈពេល៥​ ទៅ១០ខាងមុខ​ទៀត​ នឹង​មានការ​រីកចម្រើន​ខ្លាំង​ ហើយ​វា​ជា​ឱកាស​សម្រាប់​អ្នក​ចង់​ទិញ​ដី​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ច្រើន​ ព្រោះ​ការ​រី​ចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​ការ​រីកចម្រើន​ប្រកបដោយ​ភាព​ជឿជាក់​ និង​ប្រកបដោយ​ចីរភាព​”៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់​ចាប់ពី២០០ម៉ែត្រ​ឡើង​ចំនួន៨ត្រៀម​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​ស្តង់​ដា​អន្តរជាតិ​ចំនួន៨​ ដែល​មាន​កំពស់​ចាប់ពី២០០ម៉ែត្រ​ឡើង​ បាន​និង​កំពុង​ត្រៀម​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ ខណៈ​អគារ​ពាណិជ្ជកម្ម​ទាំងនោះ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​។

១) អគារ​ពាណិជ្ជកម្ម​ចម្រុះ​ The​ Peak​

The​ Peak​ ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣នៅ​តំបន់​ដ៏​ទាក់ទាញ​នៃ​ក្រុងភ្នំពេញ​ ដែល​មាន​កម្ពស់៥៥ជាន់​ ស្មើនឹង២១៨ម៉ែត្រ​ ។ គំរោង​នេះ​កំពុង​សាង​សង់់​នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​ បាន​ចាប់​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ហើយ​ នៅ​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦នេះ​។

អគារ​កម្ពស់៥៥ជាន់​ដ៏​ប្រណីត​ និង​សណ្ឋាន​គារ​ The​ Shangri​-La​ Hotel​ ​; ដែល​ប្រកបដោយ​កិត្យានុភាព​ ក្នុង​ពិភពលោក​ជា​យូរណាស់​មក​ហើយ​ ឥឡូវ​បាន​ចាប់ផ្ដើម​សាងសង់​ក្នុងទឹក​កម្ពុជា​ ដែល​គម្រោង​នេះ​ មាន​ចំណុះ​សរុប​ ចំនួន​ប្រមាណ១០១៤​ Unite​។គំរោង​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន ​World​ Bridge​ Land​ Group​ និង​ក្រុមហ៊ុន​Oxley​ Holding​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី​។

២) អគារ​ Morgan​ Tower​

អាគារ​ Morgan​ Tower​ បោះទុន​វិនិយោគ​ប្រមាណ​ជា១៦០លាន​ដុល្លារ​អាមេរិក​ក្នុង​ការសាងសង់​អគារ​ដែល​មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​មាន​កម្ពស់​រហូតដល់​ទៅ២១០​ ម៉ែត្រ​ ដែល​ស្មើ​ទៅ​នឹង៤៦ជាន់​។

អគារ​ Morgan​ Tower​ បាន​នឹង​កំពុង​សាងសង់​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គ​សនី​ ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ វិនិយោគ​ដោយ​ ក្រុមហ៊ុន ​Morgan​ Group​ ។ គំរោង​នេះ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៣) គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ CITY​ KEY​

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ ជា​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​បាន​និង​កំ​ពុង​សាង​សដង​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។

គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគារ​ Bali​ Scenary​ និង​អាគារ​ The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

៤) អាគារ​មេ​នៃ​គំរោង ​Olympia​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Olympia​ Tower​ មាន​អាគារ​មេ​កំពស់២១៣ម៉ែត្រ​ និង​មាន​កំពស់​សរុប៥៣ជាន់​ ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដ៏​ធំ​កណ្តាល​ក្រុងភ្នំពេញ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ OCIC​ ក្នុងទឹក​ប្រាក់​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​។

អាគារ​មេ​នៃ​គំរោង​នេះ​បាន​ និង​កំពុង​សាងសង់​ដល់​ជាន់ទី៧ហើយ​ វា​នឹង​ត្រូវ​ប្រើប្រាស់​ជា​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ និង​ការិយាល័យ​ប្រណីត​។

៥) អគារ ​R &​F Glory​

អាគារ​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយទៀត​ គឺ​គម្រោង​អគារ​ R&​F Glory​ ជា​គម្រោង​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ​ និង​ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អ &​ អេ​ហ្វ​ គ្រុប​កាលពី​នៅ​ឆ្នាំ២០១៨​។ គម្រោង​ អគារ​ R&​F Glory​ សាងសង់​លើ​ផ្ទៃដី​ប្រហែល​ ១៥​,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំផ្ទៃ​ក្រឡា​សំណង់​សរុប២១២​,៩៨៧.១៥​ ម៉ែត្រការ៉េ​។

គម្រោង​មាន​មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ នៃ​មហាវិថី​ព្រះ​មុ​ន្នី​វង្ស​ជិត​ផ្លូវ​សម្តេច​ ហ៊ុន​ សែន​និង​ផ្លូវ២១៧​។ គម្រោង​ អគារ​ R&​F Glory​ក្លាយ​នឹងជា​អគារ​លំនៅ​ដ្ឋាន​ខ្ពស់​បំផុត​មួយ​ ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន២០៧ម៉ែត្រ​ និង៥៨ជាន់​។

៦) គំរោង ​Gold​ Tower​ 42

គំរោង​នេះ​កំពុង​សាងសង់​ជិត​បញ្ចប់​ហើយ​ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ វា​ជា​គម្រោង​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​YUNWOO​ Cambodia​ ដែល​ដំបូង​ឡើយ​មាន​កំពស់​ត្រឹម ៤២ជាន់​ ប៉ុន្តែ​ក្រោយពេល​សាងសង់​ឡើងវិញ​ បន្ទាប់ពី​ផ្អាក​ការសាងសង់​រយៈពេល​ជាង១០ឆ្នាំ​ គំរោង​នេះ​ត្រូវ​បា​នដ​ដំឡើង​ដល់​កំពស់៤៧ជាន់​ ស្មើនឹង​កំពស់​សរុប២១១ម៉ែត្រ​។

វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ រួមមាន​ផ្សារ​ទំនើប​ ខុន​ដូ​ ការិយាល័យ​ មន្ទីរពេទ្យ​ជាដើម​។

៧) អាគារ​ Prince​ Financial​ Tower​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ កំពុង​សាងសង់​លើ​ផ្លូវភ្លោះ​ក្រមួន​ “ស” ដែល​ជា​អាគារ​ភ្លោះ​មាន​កំពស់៤៧ជាន់​ ស្មើនឹង​កំពស់២០៣ម៉ែត្រ​។ គំរោង​នេះ​កំពុង​សាង​សង់់​ និង​វិនិយោគ​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​។

៨) មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ One​ Central​ Tower​

វា​ជា​គំរោង​ដែល​ខ្ពស់​ជាងគេ​នៅ​ក្បែរផ្លូវ​ជាតិ​លេខ១​ នា​ពេល​បច្ចុប្បន្ន​នេះ​ គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ​សំរាប់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ប្រណីត​។ គម្រោង​នេះ​មាន​ចំនួន៤អាគារ​ ស្មើនឹង៣៨ជាន់​ និង​មាន​កំពស់២០០ម៉ែត្រ​។

គំរោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ពេល​ថ្មី​ៗនេះ​ ស្ថិតនៅ​ក្បែរ​ផ្សារ​សហគមន៍​ The​ Park​ ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ ខ័ណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​៕

លោក​សាស្ត្រ​ចារ្យ​ទួស​ សា​ភឿន​៖ ប្រាប់​ពី​វិធីសាស្ត្រ​សាងសង់​លំនៅ​ដ្ឋាន​ដើម្បី​រស់នៅ​មាន​ផាសុកភាព​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ លំនៅ​ដ្ឋាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ជម្រក​របស់​មនុស្ស​ ហេតុនេះ​ការសាងសង់​លំនៅ​ដ្ឋាន​ ដែល​មាន​ស្ថាបត្យកម្ម​ត្រឹមត្រូវ​ នឹង​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​កភាព​ ប៉ុន្តែ​បើ​សាងសង់​មិនបាន​ត្រឹមត្រូវ​ ក៏​ធ្វើឲ្យ​អ្នក​រស់នៅ​មិន​មាន​ក្តីសុខ​ផង​ដែរ​។

តើ​ការសាងសង់​លំនៅ​ដ្ឋាន​បែប​ណា​ ដែល​អាច​ផ្តល់​ផាសុ​ខភាព​ដល់​អ្នក​រស់នៅ​?

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ស្ថាបត្យករ​អាស៊ាន​ និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា​ ការ​គូរ​ប្លង់​លំនៅ​ដ្ឋាន​តាម​បុរី​ ឬផ្ទះ​ជា​លក្ខណៈ​ឯកជន​ ស្ថាបត្យករ​ត្រូវ​គិត​គូ​ពី​ភាព​បៃតង​ និង​ខៀវ​។ ភាព​បៃតង​សំដៅលើ​សណ្ឋានដី​ គម្លាត​នៃ​អាគារ​ និង​គម្លាត​ផ្ទះ​ពី​ចិញ្ចើម​ផ្លូវ​ឲ្យ​មាន​ភាព​សមស្រប​ និង​ព៌​ណខៀវ​សំដៅលើ​ទឹក​ ដែល​ផ្តល់់​ភាព​សុខដុមរមនា​ដល់​ម្ចាស់​លំនៅ​ដ្ឋាន​និ​មួយ​ៗ។

លោក​បន្ត​ថា​ “ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ភាព​បៃតង​ និង​ខៀវ​នឹង​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​ខភាព​ ផ្ទុយទៅវិញ​បើ​ស្ថាបត្យករ​មិន​គិតគូរ​ពី​បញ្ហា​នេះ​ នឹង​ធ្វើឲ្យ​គំរោង​លំនៅ​ដ្ឋាន​ឬបុរី​ណាមួយ​មាន​ភាព​ស្ងួត​ និង​ទាក់ទាញ​ការរស់នៅ​”។ លោក​បន្ត​ថា​ “ការ​ចោល​គម្លាត​ពី​ផ្លូវ​សំរាប់​ផ្ទះ​ ឬអាគារ​ខ្ពស់​ក៏​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ដែរ​ ព្រោះ​ការ​ចោល​គម្លាត​ត្រឹមត្រូវ​ ធ្វើឲ្យ​អាគារ​ឬផ្ទះ​នោះ​មាន​ខ្យល់​ និង​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី​ ក៏ដូចជា​ជួយ​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ភាពត្រជាក់​ត្រជុំ​ផង​ដែរ​”។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បន្ត​ថា​ បើ​ស្ថាបត្យករ​គេង​ ឬអ្នក​អភិវឌ្ឍន៍​គេង​គម្លាត​ផ្ទះ​ពី​ផ្លូវ​ ឬទុក​ផ្លូ​វតូចៗ​ក្នុង​បុរី​ ឬសំណង់ផ្ទះ​ល្វែង​ ដើម្បី​បានផល​ចំណេញ​ច្រើន​គំរោង​នោះ​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ ផ្ទុយទៅវិញ​បើ​ គំរោង​នោះ​មានការ​រៀបចំ​ត្រឹមត្រូវ​តាម​ប្លង់​ស្ថាបត្យកម្ម​ ហើយ​ការសាងសង់​មានគុណ​ភាព​ និង​សោភ័ណភាព​ អតិថិជន​គ្រាន់តែ​មើល​ពីក្រៅ​ ក៏​ចង់​រស់នៅ​ និង​ធ្វើឲ្យ​សំណង់​បុរី​ ឬលំនៅ​ដ្ឋាន​នោះ​ទាក់ទាញ​អ្នកទិញ​បាន​ច្រើន​មិនខាន​៕

តើ​កិច្ចសន្យា​ទិញ​/លក់​អចលនវត្ថុ​ត្រូវ​ធ្វើឡើង​ក្នុង​ទម្រង់​បែប​ណា​ដើម្បីឲ្យ​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ តាម​និយមន័យ​ដែល​មាន​ចែង​ក្នុង​មាត្រា៥១៥​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​កិច្ចសន្យា​ទិញ​លក់​ គឺជា​កិច្ចសន្យា​មួយ​ ដែល​ភាគី​ម្ខាង​ ហៅថា​ “អ្នកលក់​” មាន​ករណីយកិច្ច​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ​លើ​វត្ថុ​ណាមួយ​ ទៅ​ឲ្យ​ភាគី​ម្ខាងទៀត​ ហៅថា​ “អ្នកទិញ​” ហើយ​អ្នកទិញ​នេះ​ មាន​ករណីយកិច្ច​ទូទាត់​លុយ​ជា​ថ្លៃ​វត្ថុ​នោះ​ទៅ​ឲ្យ​អ្នកលក់​។

ជាមួយគ្នា​នេះ​ លោក​-អ្នក​ត្រូវ​ពិនិត្យ​ជាបឋម​ថា​ តើ​អ្នក​ចុះ​កិច្ចសន្យា​នេះ​ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ដែរ​ឬទេ​?។

គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ​នៅ​ចំណុច​នេះ​ថា​ តើ​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូប​វ័ន្ត​បុគ្គល​ឬក៏​ជា​នីតិបុគ្គល​ (ក្រុមហ៊ុន​ ឬអង្គការ​)? ប្រសិនបើជា​រូប​វ័ន្ត​បុគ្គល​ គេ​ត្រូវ​ពិនិត្យមើល​ថា​ តើ​ដី​ដែល​គាត់​លក់​នេះ​ជា​ទ្រព្យ​ឯកជន​របស់​គាត់​ ឬក៏​ជា​ទ្រព្យ​រួម​ ដែល​មាន​ម្ចាស់​ផ្សេងទៀត​។ ប្រសិនបើជា​ទ្រព្យ​រួម​ គាត់​មិន​អាច​ចុះ​កិច្ចសន្យាលក់​តែឯង​បានទេ​ គឺ​ត្រូវតែ​មានការ​ព្រមព្រៀង​លក់​ ពីសំណាក់​ម្ចាស់​ផ្សេងទៀត​។

ប្រសិនបើជា​នីតិបុគ្គល​ គេ​ត្រូវ​ពិនិត្យមើល​ថា​ តើ​អ្នក​មក​ចុះ​កិច្ចសន្យា​ បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល​ (អង្គការ​) ឬក៏​ម្ចាស់ភាគហ៊ុន​ (ក្រុមហ៊ុន​) ដែរ​ទេ​? សម្រាប់​អ្នកលក់​ គឺ​ត្រូវ​ពិនិត្យមើល​ថា​ តើ​អ្នកទិញ​មាន​សញ្ជាតិ​ខ្មែរ​ដែរ​ឬទេ​ ពីព្រោះ​ថា​ តាមច្បាប់​កម្ពុជា​ ជនបរទេស​មិន​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ​។ បើសិនជា​ ពិនិត្យ​ទៅ​ឃើញថា​ គូភាគី​ពិតជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ​ គេ​ត្រូវ​និយាយ​ពី​ទម្រង់​នៃ​កិច្ចសន្យា​ម្តង​។ ការទិញ​ដូរ​អចលនវត្ថុ​ គឺជា​កិច្ចសន្យា​ ដែល​មាន​លក្ខណៈ​ពិសេស​។

គូភាគី​មិន​អាច​ចុះហត្ថលេខា​ តាម​ទម្រង់​ជា​លិខិតឯកជន​បាន​នោះ​ទេ​។ ដើម្បីឲ្យ​កិច្ចសន្យា​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ កិច្ចសន្យា​ទិញដូរ​អចលនវត្ថុ​ត្រូវតែ​ធ្វើឡើង​ក្នុង​ទម្រង់​ជា​លិខិត​យថា​ ភូត​ ដោយ​គោរព​តាម​ទម្រង់​ និង​នីតិវិធី​ ដែល​កំណត់ដោយច្បាប់​ ពោល​គឺ​កិច្ចសន្យា​ត្រូវ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ និង​មានការ​ទទួលដឹង​ឮពី​អាជ្ញាធរ​មានសមត្ថកិច្ច​។

ដី​កម្មសិទ្ធិ​ (ប្លង់​រឹង​) ប្រសិនបើ​ការទិញ​ដូរ​នេះ​ ធ្វើឡើង​លើ​ដី​កម្មសិទ្ធិ​ មានន័យថា​ អ្នកលក់​គឺជា​កម្មសិទ្ធិករ​ កាន់​“ប្លង់​រឹង​” ការ​ចុះ​កិច្ចសន្យា​ ត្រូវ​ធ្វើឡើង​តាម​ទម្រង់​បែបបទ​ ដែល​ដាក់ឲ្យ​ប្រើ​ដោយ​ក្រសួងសុរិយោដី​ ដែលគេ​ហៅថា​ “លិខិត​លក់​ផ្តាច់​”។ អ្នកទិញ​ និង​អ្នកលក់​ ដោយ​ច្បាប់​តម្រូវឲ្យ​មាន​សាក្សី​ម្នាក់១ផង​នោះ​ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់​ ដោយមាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក​/ខ័ណ្ឌ​។

​បន្ទាប់មក​ គេ​ត្រូវ​យក​កិច្ចសន្យា​នេះ​ ទៅ​អាជ្ញាធរ​សុរិយោដី​ ដើម្បី​ធ្វើការ​ចុះបញ្ជី​ផ្ទេរសិទ្ធិ​ (កាត់ឈ្មោះ​)។ ដំបូង​ភាគី​ទាំងពីរ​ត្រូវ​យក​កិច្ចសន្យាលក់​ ទៅ​ឲ្យ​ការិយាល័យ​សុរិយោដី​ស្រុក​/ខ័ណ្ឌ​ ដើម្បី​ពិនិត្យមើល​ថា​ តើ​កិច្ចសន្យា​នេះ​ពិតជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ​។ បើសិនជា​ការិយាល័យ​សុរិយោដី​ស្រុក​/ខ័ណ្ឌ​ ពិនិត្យមើល​ឃើញថា​ត្រឹមត្រូវ​ហើយ​ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត​/ក្រុង​ ជា​អ្នកពិនិត្យ​មើល​ចុងក្រោយ​ មុននឹង​ធ្វើការ​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិ​។

មុននឹង​មន្ទីរ​សុរិយោដី​ ចុះបញ្ជី​ផ្ទេរសិទ្ធិ​ អ្នកទិញ​ត្រូវ​ទៅ​បង់ពន្ធ​ជាមុន​សិន​ (៤%នៃ​តម្លៃ​ដី​)។ បន្ទាប់ពី​បាន​បង្កាន់ដៃ​ពន្ធ​ហើយ​ ទើប​មន្ទីរ​សុរិយោដី​ចារ​លើ​ប្លង់ដី​នេះ​ថា​ អ្នកទិញ​នឹង​ក្លាយទៅជា​ម្ចាស់ដី​ ចាប់ពី​ពេលនេះ​តទៅ​។

ដី​ភោគៈ​ (ប្លង់​ទន់​) សម្រាប់​ដី​ភោគៈ​ (ឬដី​ប្លង់​ទន់​) មិន​មាន​នីតិវិធី​ចុះបញ្ជី​ផ្ទេរ​កម្មសិទ្ធិ​ នៅ​អាជ្ញាធរ​សុរិយោដី​ទេ​ ពីព្រោះ​ថា​ ដី​នេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ​ ដូច្នេះ​ មិនទាន់​មាន​ចុះ​ នៅក្នុង​បញ្ជី​រដ្ឋបាល​ដីធ្លី​ នៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយ​ទេ​។ កិច្ចសន្យា​ទិញ​/លក់​ដី​ប្រភេទ​នេះ​ ច្បាប់​តម្រូវឲ្យ​មានការ​ចុះ​ ដោយមាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ​ ដោយ​មិន​ចាំបាច់​ទៅដល់​អាជ្ញាធរ​សុរិយោដី​ទេ​។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ នៅកន្លែង​ខ្លះ​ កិច្ចសន្យាលក់​ដី​ភោគៈ​ គេ​ធ្វើ​ ដោយមាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ​/សង្កាត់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​នៅកន្លែង​ខ្លះទៀត​ គេ​ធ្វើ​នៅ​ឃុំ​/សង្កាត់​ហើយ​ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​/ខ័ណ្ឌ​ជួយ​ដឹងឮ​មួយ​ដំណាក់​ទៀត​។ ការ​ដឹងឮ​ពីសំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់​ គឺ​កាន់តែ​មាន​សុវត្ថិភាព​៕

ក្រុមហ៊ុន​យក្ស​សហរដ្ឋអាមេរិក​សំឡឹង​មើល​ទីផ្សារ​កម្ពុជា​និង​អាស៊ាន​ដើម្បី​ជំនួស​ផលិតផល​របស់​ចិន​

0
កម្មការីកំពុងនិនិត្យស្បែកជើង​មុនពេលដាក់ចេញជាផលិតផល​សម្រេច។ រូបថត៖ សហការី

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំ​បំផុត​លើ​លោក​និយាយ​ថា​ អ្នកនាំ​ចូល​សហរដ្ឋអាមេរិក​កំពុង​សម្លឹង​មើល​ប្រទេស​កម្ពុជា​ និង​ប្រទេស​អាស៊ី​អាគ្នេយ៍​សម្រាប់​ការនាំចូល​ផលិតផល​នានា​ ខណៈ​តម្លៃ​ផលិតផល​ចិន​កំពុង​ឡើងថ្លៃ​ នៅ​កំឡុង​ពេល​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​។

លោក​ Soren​ Skou​ អគ្គនាយក​ក្រុមហ៊ុន​ Maersk​ ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺន័រ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ បាន​និយាយ​នៅក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា​ “មានការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ ដើម្បី​ស្វែងរក​ផលិតផល​ដែល​ស្រដៀងនឹង​ការនាំចូល​ពី​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ី​ ដូចជា​ វៀតណាម​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​”។

សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ ចិន​បាន​កើនឡើង​នៅ​ខែ​នេះ​ បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្កើន​ពន្ធ​លើ​ទំនិញ​ ដែល​មានតម្លៃ ២០០ពាន់​លាន​ដុល្លារ​របស់​ចិន​ដោយ​គិតជា​ភាគរយ​ពី១០​ ទៅ២៥ភាគរយ​ និង​បាន​ដាក់​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​ឈ្មោះថា​Huawei​ ចូល​ទៅ​ក្នុង​បញ្ជី​រខ្មៅ​ ខណៈ​រដ្ឋាភិបាល​ចិន​ក៏បាន​បង្កើន​ពន្ធ​លើ​ទំនិញ​របស់​អាមេរិក​វិញ​ផង​ដែរ​ដែល​មានតម្លៃ៦០ពាន់​លាន​ដុល្លារ​។

លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​រូប​នេះ​បាន​និយាយ​ថា​ ឆ្នាំ២០១៩​ នឹង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ “ឆ្នាំ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ មិនថា​មាន​អ្វី​កើតឡើង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​”។

លោក​ Skou​ បាន​និយាយ​ថា​ “វា​នឹង​មិនមែន​ជាទីបញ្ចប់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​។ ទោះបីជា​ភាព​តានតឹង​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ និង​ចិន​នឹង​មាន​ភាព​ធូរស្រាល​ក៏ដោយ​ ក៏​យើង​នឹង​មើលឃើញ​ថា​ សហរដ្ឋអាមេរិក​នឹង​យកចិត្ត​ទុក ដាក់​ឆ្ពោះទៅ​ទ្វីបអឺរ៉ុប​ដែល​មាន​បញ្ហា​មិនទាន់​ដោះស្រាយ​ ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ និង​បញ្ហា​ៗផ្សេងទៀត​”។

តាមការពិត​នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ធ្វើទស្សនកិច្ច​នៅ​ជប៉ុន​ក្នុង​សប្តាហ៍​នេះ​ លោក​បាន​ត្អូញត្អែរ​ពី​ឱនភាព​ពាណិជ្ជកម្ម​អាម៉េរិក​-ជប៉ុន​ ដែល​ទឹកប្រាក់​ចំនួន៥៦​,៨ពាន់​លាន​ដុល្លារ​លើ​ទំនិញ​និង​សេវាកម្ម​។

លោក​ ត្រាំ​ បាន​មានប្រសាសន៍​ថា​ “យើង​នឹង​ធ្វើឲ្យ​បាន​តុល្យភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​”។

អ្នកនាំ​ចូល​សហរដ្ឋអាមេរិក​ បាន​ដាក់​សម្ពាធ​យ៉ាង​ឆាប់រហ័ស​ដល់​ក្រុមហ៊ុន​ចិន​ក្នុង​ការកាត់បន្ថយ​តម្លៃ​មុន​ការដំឡើង​ពន្ធ​។

លោក​ Skou​ បន្ត​ថា​ “អ្វី​ដែល​កំពុង​កើតឡើង​នៅពេល​នេះ​ គឺថា​ក្រុមហ៊ុន​នាំចូល​អាមេរិក​កំពុង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ និង​កំពុង​ព្យាយាម​ដាក់​សម្ពាធ​ លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន​ឱ្យ​បញ្ចុះតម្លៃ​ ដូច្នេះ​ពួកគេ​ទទួល​បាន​ចំណែក​នៃ​ពន្ធ​លើកលែង​ពន្ធ​”។

ក្រុម​អ្នកវិភាគ​បាន​ថ្លែង​ថា​ ក្រុមហ៊ុន​កាត់ដេរ​ កំពុង​ស្វែងរក​ទីតាំង​ផលិត​ខ្លួន​មកកាន់​កម្ពុជា​ វៀតណាម​ និង​មីយ៉ាន់ម៉ា​។

លោក​ Albert​ Tan​ ជា​ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ដែល​តំណាង​ឱ្យ​រោងចក្រ​នាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ចំនួន៦០០ឲ្យដឹង​ថា​ “ដោយសារ​តម្លៃ​ពន្ធ​របស់​អាមេរិក​ លើ​ទំនិញ​នាំចូល​ពី​ចិន​ វា​នឹង​មាន​ក្រុមហ៊ុន​ច្រើន​នឹង​ធ្វើ​ផ្លាស់​ប្តូរ​ទិសដៅ​ប្រតិ​បតិ្តការផលិត​កម្ម​ខ្លួន​មកកាន់​កម្ពុជា​ និង​វៀតណាម​”។

ជា​ការពិត​ ក្រុម​ហ៊ុន​ល្បី​ៗរបស់​អាមេរិក​ បាន​កាត់បន្ថយ​ការ​បញ្ជាទិញ​ សម្លៀកបំពាក់​ពី​ប្រទេស​ចិន​ចាប់តាំងពី​ខែសីហា​ ឆ្នាំ២០១៧​ នៅពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បើក​ការស៊ើបអង្កេត​លើ​ ការអនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន​។ លើស​ពីនេះ​ទៀត​តម្លៃ​ផលិតកម្ម​នៅក្នុង​ប្រទេស​ចិន​ បាន​កើនឡើង​ទ្វេដង​ ដោយសារតែ​ការ​បង្កើន​ថ្លៃ​ពលកម្ម​។

តម្លៃ​នៃ​ការ​លក់រាយ​សម្លៀកបំពាក់​ ដែល​ផលិត​នៅ​ចិន​ឥឡូវនេះ​មានតម្លៃ ៦៩​,៥០​ដុល្លារ​ក្នុង​មួយ​ឯកតា​ដោយ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ការសិក្សា​របស់​សាកល​វិទ្យាល័យ​ Delaware​ លើ​ឧស្សាហកម្ម​កាត់ដេរ​សកល​ដែល​បាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​។

នៅ​វៀតណាម​តម្លៃ​បាន​កើនឡើង​នៅ​ឆ្នាំនេះ​ពី២០ដុល្លារ​ ក្នុង​មួយ​យូនី​តដល់​ ៣៤​,៨០​ ដុល្លារ​ ដោយសារតែ​ថ្លៃ​ពលកម្ម​កើនឡើង​។

តម្លៃ​នៅ​កម្ពុជា​នៅតែ​ស្ថិតនៅ​តម្លៃ​ទាប​បំផុត​ និង​មានការ​ប្រកួតប្រជែង​ខ្ពស់​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ក្រោម២០ដុល្លារ​ក្នុង​មួយ​ឯកតា​៕

ខ្លី​ៗ!សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ទុក​លក់​បន្ត​យកចំណេញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំពេញ​៖ បើ​អ្នកមាន​ជំនាញ​ច្បាស់លាស់​ នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​អចលនទ្រព្យ​អាច​ទំនងជា​មិនសូវ​មាន​ហានិភ័យ​នោះ​ទេ​ ប៉ុន្តែ​បើ​ចំពោះ​អ្នក​ដែល​មាន​ធនធាន​សម​ល្មម​ ហើយ​មានបំណង​ចង់​វិនិយោគ​ទៅលើ​វិស័យ​ ដែល​កំពុងតែ​មាន​សក្ដានុពល​មួយ​ទាំង​មិន​មាន​ភាព​ម្ចាស់ការ​ មិន​មាន​ជំនាញ​ ឬធ្វើឡើង​ទាំង​ភាព​ប្រថុយប្រថាន​ វា​អាច​ជា​រឿង​មិនសូវ​ទទួល​បានផល​ល្អ​នោះ​ទេ​។

ជាទូទៅ​ចំពោះ​អ្នកធ្វើ​ជំនួញ​ តែ​មាន​ក្ដី​រំពឹង​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​ ខណៈ​ដែល​អ្នក​វិនិយោគ​មួយចំនួន​តូច​ ក៏បាន​ធ្វើឡើង​ទាំង​ភាព​ប្រថុយប្រថាន​ដូចគ្នា​។ ទង្វើ​បែបនេះ​ ត្រូវ​បាន​អ្នក​ជំ​នាញ​គ្រើ​នរំ​លឹ​កថា​ ជា​ទង្វើ​ដែល​មិន​គួរគប្បី​នោះ​ទេ​។ ចង់​ដឹង​ទេ​ថា​ តើ​មុន​ពេល​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​គួរ​សិក្សា​ និង​ផ្អែក​ទៅលើ​ចំណុច​គន្លឹះ​អ្វីខ្លះ​ ទើប​អាច​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​ និង​គេច​ផុត​ពី​ការខាតបង់​។

សិក្សា​ទៅលើ​ទីតាំង

មិនថា​លោកអ្នក​ទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ​ ​ឬទិញ​សម្រាប់​ការ​វិនិយោគ​បន្ត​នោះ​ទេ​ ចំណុច​ដែល​គួរ​ពិចារណា​មុនគេ​នោះ​ គឺ​គួរតែ​សិក្សា​ឱ្យ​បាន​លម្អិត​អំពី​ទីតាំង​ជាមុន​សិន​។ ត្រូវ​ដឹងពី​ព័ត៌មាន​នានា​ឱ្យ​បាន​ច្រើន​បំផុត​ ដូចជា​ បរិយាកាស​ទូទៅ​ កត្តា​ប្រជា​សាស្រ្ត​ និង​កម្រិតជីវភាព​ក្នុង​តំបន់​ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ជាពិសេស​សេវា​សាធារណៈ​ ដូចជា​ សាលារៀន​ មន្ទីរពេទ្យ​ ធនាគារ​ ជាដើម​។

ប្រៀបធៀប​ព័ត៌មាន​

នៅពេល​បាន​សិក្សា​លម្អិត​ និង​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់​ ដូច​បាន​រៀបរាប់​ខាងនេះ​ហើយ​ លោកអ្នក​អាចយ​កព័ត៌មាន​ទាំងនោះ​ទៅ​ពិចារណា​ ដោយធ្វើ​ការប្រៀបធៀប​គ្នា​ជាមួយ​ទីតាំង​ផ្សេងទៀត​ ដែល​ស្ថិតនៅ​ក្នុង​ជម្រើស​របស់​លោកអ្នក​ថា​ តើ​តំបន់​ ឬទីតាំង​ណាមួយ​ ដែល​មាន​ភាព​ទាក់ទាញ​ មានការ​ចាប់អារម្មណ៍​ច្រើនជាង​ ដោយ​ដោយ​សំអាង​ទៅលើ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ផ្ទាល់​ ដែល​ជា​ចំណុច​សំខាន់​។

ភាព​ចាំបាច់​នៃ​ការទិញ​លំនៅ​ដ្ឋាន

ការទិញ​លំនៅ​ដ្ឋាន​សម្រាប់​វិនិយោគ​ ដើម្បី​ទទួល​បាន​ចំណេញ​ ប្រសិនបើ​លោកអ្នក​មាន​ធនធាន​គ្រប់គ្រាន់​ លើ​ការទិញ​ទុក​វិនិយោគ​នោះ​ ដូចជា​មិនសូវ​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​បើ​ចំពោះ​អ្នក​វិនិយោគ​ដោយ​ការ​បង់​រំលស់​ ឬពឹងផ្អែក​ទៅលើ​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ គួរតែ​គិត​ឱ្យ​បាន​ដិតដល់​ ដែល​វា​អាច​ជា​ពី​បញ្ហា​ហានិភ័យ​ខ្ពស់​ និង​អាច​កើតមាន​ជាយថាហេតុ​ដោយ​ប្រការ​ណាមួយ​។

ដូច្នេះ​លោកអ្នក​គួរតែ​មានការ​ត្រៀម​ទុក​ នូវ​ដំណោះស្រាយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​បាន​រួចរាល់​ជាស្រេច​។ ចំណុច​សំខាន់​ និង​ចាំបាច់​មួយ​ចំណុច​ទៀត​គឺ​ប្រភព​ចំណូល​ដែល​ត្រៀម​បង់​រំលស់​ប្រកបដោយ​ស្ថិរភាព​។

ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ

ដើម្បី​ជួយ​ឱ្យ​ការទិញ​សម្រាប់​វិនិយោគ​របស់​លោក​ អ្នក​អាច​មាន​ភាព​រលូន​ទៅ​បាន​ លោកអ្នក​គួរតែ​រក​អ្នកជំនាញ​ផ្នែក​វិស័យ​នេះ​ ដើម្បី​ជួយ​ផ្តល់​ជា​យោបល់​មុន​ពេល​សម្រេចចិត្ត​ទិញ​ ពីព្រោះ​ថា​ការ​សុំ​ពិគ្រោះ​ពីសំណាក់​អ្នកជំនាញ​ ក្រៅពី​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ហើយ​នោះ​ ថែមទាំង​ធ្វើ​ឱ្យ​ការទិញ​-លក់​លំនៅ​ដ្ឋាន​របស់​លោកអ្នក​មាន​ភាព​ជឿជាក់​ និង​ប្រាកដ​ថា​ការសម្រេច​ចិត្ត​ មិន​ត្រូវ​ធ្វើឡើង​ទាំង​ភាព​ប្រថុយប្រថាន​នោះ​ទេ​៕

ធនាគារ​ធំជាង​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​សហការ​ជា​ដៃគូ​ជាមួយ​ធនា​គារ​វីង​ដើម្បី​ទូទាត់​ហិរញ្ញវត្ថុ​

0
រូបតំណាង

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​សេវា​ធនាគារ​ធំជាង​គេ​បំផុត​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ឯក​ទេ​សវីង​ខេម​បូ​ឌា​លី​មី​ធី​តដើម្បី​ពង្រីក​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ធនាគារ​ Woori​ Bank​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Woori​ Financial​ Group​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រុម​ហ៊ុន​វី​ងកាលពី​ចុង​សប្ដាហ៍​មុន​។

យោង​តាម​ធនាគារ​ខាងលើ​នេះ​ ភាពជា​ដៃគូ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​ជ្រៀតចូល​វត្តមាន​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ជួយ​បង្កើន​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ដោយមាន​ភាពជា​ដៃគូ​នេះ​ អតិថិជន​ធនាគារ​នៅ​កម្ពុជា​នឹងអាច​ផ្ញើ​ប្រាក់​ទៅ​ និង​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​នៅពេល​ក្រោយ​ក្នុង​ឆ្នាំនេះ​។

មន្ត្រី​របស់​ក្រុមហ៊ុន​ Woori​ បាន​ប្រាប់​កាសែត​កូ​រ៉េ​ថាម​ស៍​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ៤ ម៉ឺន​នាក់​រស់នៅ​ទីនេះ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​កើនឡើង​ជាលំដាប់​។ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ធនាគារ​ Wing​ និង​ក្រុមហ៊ុន​ WB​ Finance​ នឹង​ជួយ​ប្រជាជន​កម្ពុជា​នៅ​ទីនេះ​ ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដោយ​គ្មាន​ការ​រឹតត្បិត​តាម​ភូមិ​សាស្រ្ត​”។

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ជាច្រើន​ កំពុង​បង្កើន​ការបង្កើត​សាខា​នៅ​កម្ពុជា​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួមគ្នា​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​តំបន់​អាស៊ាន​។ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ចំនួន៥​ បាន​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយក្រុម​ហ៊ុន​ផ្តល់​សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ (FSS​) និង​ជា​និយ័ត​ករ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។

កាលពី​ខែមីនា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​មកកាន់​កម្ពុជា​ ជាផ្នែក​មួយ​នៃ​គោលនយោបាយ​ថ្មី​ នៃ​ភាគ​ខាងត្បូង​របស់​ខ្លួន​ ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ និង​សេដ្ឋកិច្ច​ជាមួយ​អាស៊ី​អាគ្នេយ៍​។

បណ្តា​ប្រទេស​អាស៊ាន​ មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក ​(GDP​) សរុប​ចំនួន២​,៤ ពាន់​​ពាន់​ដុល្លារ​ ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​លើ​ពិភពលោក​នៅ​ឆ្នាំ២០៥០​៕

អ្នក​វិនិយោគ​មក​ពី​អឺរ៉ុប​គ្រោង​វិនិយោគ​លើ​វិស័យ​មួយចំនួន​នៅ​ខេត្តបាត់ដំបង​

1

ដោយ​ នៅ​ វឌ្ឈ​នា​

ភ្នំពេញ​៖ ស្ថានទូត​នៃ​សាធារណៈ​រដ្ឋ​ឆេក​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា​ ក្រុមហ៊ុន​វិនិយោគ​របស់​ឆេក​ បាន​បង្ហាញ​ពី​ចំណាប់​រម​ណ៍​វិនិយោគ​លើ​វិស័យ​អាទិភាព​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ជាមួយ​លោក​ ងួន​ រតនៈ​អភិបាលខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ លោក​ Vlastimil​ TESAR​ ប្រធាន​ស្តីទី​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ឆេក​ ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ដំណើរ​រម​កកាន់​ខេត្តបាត់ដំបង​ របស់​មន្រ្តី​ស្ថានទូត​ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​ពី​សក្តា​នុ​ពល​ និង​ឱកាស​នៃ​ការ​វិនិយោគ​ជា​ដៃ​គូរ​រវាង​ខេត្ត​បា​ត់​ដំង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ឆេក​។

លោក​បន្ត​ថា​ “កិច្ចពិភាក្សា​នេះ​បាន​ផ្តោត​សំខាន់​ ទៅ​លើ​ការិនិ​យោ​វិស័យ​មួយចំនួន​ដូចជា​ វិស័យ​កសិកម្ម​ អនាម័យ​ទឹក​ស្អាត​ រ៉ែ​ និង​ថាមពល​ និង​សុខាភិបាល​”។

លោក​ ងួន​ រតនៈ​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ បាន​ស្វាគមន៍​ដល់​គណៈប្រតិភូ​ ស្ថានទូត​នៃ​សាធារណរដ្ឋ​ឆេក​ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ និង​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​វិស័យ​មួយចំនួន​របស់​ខេត្តបាត់ដំបង​ ។ លោក​អភិបាលខេត្ត​ ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ទីតាំង​ភូមិសាស្ត្រ​ និង​ វិ​ស័យ​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង​។

លោក​Vlastimil​ TESAR​ ប្រធាន​ស្តីទី​ស្ថានទូត​នៃ​សាធារណរដ្ឋ​ឆេក​ប្រចាំ​កម្ពុជា​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុន​មួយ ចំនួន​ របស់​សាធារណរដ្ឋ​ឆេក​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ផលិត​ត្រាក់ទ័រ​ និង​គ្រឿង​បរិ​ក្ខា​កសិកម្ម​ ក្រុមហ៊ុន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ក្រុមហ៊ុន​រៀបចំ​អនាម័យ​ទឹក​ស្អាត​ និង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​បរិ​ក្ខា​មន្ទីរពេទ្យ​ ជូន​ដល់​អង្គប្រជុំ​ ជាពិសេស​ ជាមួយ​តំណាង​សភា​ពាណិជ្ជកម្ម​ខេត្ត​បា​ត់​ដំង​ ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចាប់ដៃ​គូ​វិនិយោគ​ជាមួយ​សាធារណរដ្ឋ​ឆេក​៕

តំបន់​ព្រែកព្នៅ​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​អចលនទ្រព្យ​ ខណៈ​តម្លៃ​ដី​នឹង​បន្ត​កើនឡើង​

1

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ តំបន់​ព្រែកព្នៅ​ នៃ​ខណ្ឌ​ព្រែកព្នៅ​បាន​ និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​ក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​អ្ន​វិនិយោគ​មាន​ឳកាស​រក​ផល​ចំណេញ​ពី​ការ​វិនិយោគ​របស់​ពួកគេ​ បើ​ធៀប​ជាមួយនឹង​តំបន់​ដទៃ​នៃ​ទីក្រុង​ភ្នំពេញ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៧​ ឧសភា​នេះ​ថា​ ខណ្ឌ​ព្រែកព្នៅ​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ដី​ ដោយ​តំបន់​វាលស្រែ​ បឹង​បាន​លុប​ ហើយ​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ និង​អាគារ​ពាណិជ្ជកម្ម​។ ដី​មួយចំនួន​ត្រូវ​បាន​កែប្រែ​ដី​ទំនេរ​ជា​លំនៅឋាន​ និង​សាងសង់​បូរី​ ខណៈ​បច្ចុប្បន្ន​សន្ទុះ​នៃ​ការ អភិវឌ្ឍន៍​លំនៅឋាន​ នៅ​តំបន់​មាន​ល្បឿន​លឿន​ ដោយសារ​អ្នក​អភិវឌ្ឍ​បាន​ និង​កំពុង​ចាប់​ឳកាស​ក្នុង​ការ​វិនិយោគ​ ដោយ សារ​តម្លៃ​ដី​សម្រាប់​វិនិយោគ​អាច​រក​ផល​ចំណេញ​បាន​។

លោក​បន្ត​ថា​ “តំបន់​នេះ​ បាន​តភា្ជប់​ជាមួយ​តំបន់​ទីក្រុង​កាំ​កូ​ ដូច្នេះ​វា​ធ្វើឲ្យ​តំបន់​ព្រែ​កព្បៅ​កាន់តែ​ជិត​ក្នុង​ធ្វើដំណើរ​មក​ទីក្រុង​ភ្នំពេញ​”។ លោក​បន្ថែម​ថា​ “តម្លៃ​ដី​នៅ​តំបន់​នេះ​មាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​ទីតាំង​ និង​តាមផ្លូវ​ធំ​មាន​ចាប់ពី​ ៣០០​ ទៅ​ ៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​តម្លៃ​នៅកន្លែង​ខ្លះ​អាច​មាន​ចាប់ពី​ ៨០០​ ទៅ​ ១,០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​តម្លៃ​ដី​តាម​ផ្លូ​វតូចៗ​អាច​មានតម្លៃ​ចាប់ពី​ ១០០​ ទៅ២០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​ថ្លែង​ថា​ “តំបន់​នេះ​ នឹង​កា្លយ​ជា​តំបន់​លំនៅឋាន​នា​ពេល​អនាគត​ ដោយ​គម្រោង​លំនៅឋាន​ជា​ច្រើន​​ដូច​គម្រោង​បុរី​ចំនួន​បាន​ និង​កំពុង​បោះទីតាំង​វិនិយោគ​របស់​ខ្លួន​នៅ​ទីនេះ​”។

ជាមួយគ្នា​នេះ​ លោក​ ឌឹត​ ចណ្ណា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Lucky​ Real​ Estate​ Cambodia​ មាន​ប្រសាសន៍​ថា​ ស្ថានភាព​អចលនទ្រព្យ​នៅ​ខណ្ឌ​ព្រែ​កភ្នៅ​ឃើញ​មានសន្ទុះ​ច្រើន​ ដោយមាន​គម្រោង​បន្ថែម​ច្រើន​ ហើយ​ឥឡូវ​យើង​ឃើញ​មានការ​អភិវឌ្ឍន៍​ចំរុះ​ដូចជា​លំនៅឋាន​ អាជីវកម្ម​ និង​ផ្សារ​។

លោក​បន្ត​ថា​ “តម្លៃ​អចលនទ្រព្យ​នៅ​ខាង​តំបន់​ព្រែកព្នៅ​នៅដើម​ឆ្នាំនេះ​ បាន​កើនឡើង​រង្វង់​ពី១៥​ ទៅ២០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ហើយ​តម្លៃ​ដី​នៅ​តាមផ្លូវ​ធំ​ចាប់ពី៨០០​ ទៅ១​,០០០​ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ ហើយ​តម្លៃ​ដី​លំ​តូច​ៗឬផ្លូវ​បេតុង​មាន​ចាប់ពី១០០​ ទៅ១៥០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

ដោយឡែក​សម្រាប់​តម្លៃ​ដី​ឡូ​អាច​ចាប់ពី១​ ម៉ឺន​ ឬជាង១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឡូ​ ហើយ​ក្រោម​តម្លៃ​ក្រោម ១ម៉ឺ​ដុល្លារ​ក៏មានដែរ​ ខណៈ​តម្លៃ​លំនៅឋាន​ដែល​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​ មានតម្លៃ​សមរម្យ​មាន​ចាប់ពី៥​ ទៅ៦ម៉ឺន​ដុល្លារ​ ហើយ​លំនៅឋាន​នៅ​តំបន់​អាច​តម្លៃ​ដល់១០​ ម៉ឺន​ដុល្លារ​ផង​ដែរ​។

លោ​កឌិ​ត ចណ្ណា​បាន​បន្ត​ថា​ “តំបន់​ព្រែកព្នៅ​ អាច​នឹង​កា្លយ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​ចំរុះ​ ដោយសារ​យើង​ឃើញ​មានការ​អភិវឌ្ឍន៍​លំនៅឋាន​ ការ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ និង​ក៏​ឃើញ​មាន​វិនិយោគិន​ចិន​ចូល​ទៅ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ដែរ​”។

តំបន់​ព្រែកព្នៅ​ដែល​ស្ថិតនៅ​ខាង​ជើង​ឈៀង​ខាងលិច​ គឺ​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​បាន​ និង​កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​ដ៏​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ដែល​មានតម្លៃ​សមរម្យ​ និង​មាន​ចំងាយ​ប្រហែល១៥គីឡូម៉ែត្រ​ពីទី​ក្រុងភ្នំពេញ​៕

ប្រតិភូ​វិនិយោគ​ចិន​ធំៗ​គ្រោង​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗជាច្រើន​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ប្រតិភូ​វិ​និ​យោ​គិន​ធំៗ​ជាច្រើន​ គ្រោង​វិ​និ​យោ​គលើ​បវិស័យ​សំ​ខាន់​ៗជាច្រើន​នៅ​កម្ពុជា​ រួមមាន​វិស័យ​សុខាភិបាល​ កសិកម្ម​ បច្ចេកវិទ្យា​និង​ការ​រ៉ុ​ករ​ករ៉ែ​នៅ​កម្ពុជា​ជាដើម​។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោ​កអ៉ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ទីស្ដីការ​ក្រសួងការងារ​ នា​ព្រឹក​ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៩​ លោក​ កាង​ ជូ​សៀង​ អគ្គនាយក​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌​ រូបិយ​ប៉េកាំង​ និង​ជា​អគ្គលេខាធិការ​ នៃ​សមាគម​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល​ចិន​បាន​លើកឡើង​ថា​ ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេលនេះ​ គឺ​មាន​គោលបំណង​សិក្សា​ ពី​ឱកាស​វិនិយោគ​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា​។

លោក​កាង​ ជូ​សៀង​ បាន​បន្ត​ថា​ ក្នុង​ការសិក្សា​ពី​ឱកាស​វិនិយោគ​នេះ​ រួមមាន​៖ ការ​វិនិយោគ​លើ​ផ្នែក​សុខាភិបាល​ ដូចជា​ ការបង្កើត​មន្ទីរពេទ្យ​ដែល​មាន​បច្ចេកវិទ្យា​ព្យាបាល​កម្រិតខ្ពស់​ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ដូចជា​ការ​ដាំដុះ​រុក្ខជាតិ​ឱសថ​បុរាណ​ចិន​ ការបង្កើត​រោងចក្រ​កែច្នៃ​រុក្ខជាតិ​ឱសថ​ ការបង្កើត​រោងចក្រ​រចនា​ឡូហ្គោ​ និង​ព្រីន​ខ្នាត​ធំ​ជាដើម​។

លោក​កាង​ បាន​បញ្ជាក់​ថា​ គោលបំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​នេះ​ ដោយសារ​អ្នក​វិនិយោគ​ចិន​ សម្លឹង​មើលឃើញ​ពី​តម្រូវ​ការ​ចាំបាច់​ ដែល​មាននៅ​កម្ពុជា​ ជាពិសេស​សេវា​សុខាភិបាល​ ដើម្បី​កាត់បន្ថយ​ការ​ចេញទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។ មួយវិញទៀត​ កា​វិនិយោគ​នេះ​ក៏​ស្របតាម​គោលនយោបាយ​ «ខ្សែក្រវាត់​ និង​ផ្លូវ​» តាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន​ ដើម្បី​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​។

លោ​កអ៉ីត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វិនិយោគ​ចិន​ដែល​មានបំណង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ នា​ពេល​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ចាំបាច់​នៅ​កម្ពុជា​ ពិសេស​ពង្រឹង​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “ការ​វិនិយោគ​នេះ​ ក៏​នឹង​ផ្ដល់​សារៈសំខាន់​ និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ ពិសេស​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​នៅ​កម្ពុជា​ឱ្យ​តែ​កាន់​រីកចម្រើន​ឡើង​បន្ថែម​ទៀត​”៕