រដ្ឋសភា​ពិនិត្យ​សេចក្ដីព្រាង​ច្បាប់​ចំនួន៣​ ដើម្បី​ទាក់ទាញ​និង​ការពារ​អ្នក​វិនិយោគ​បរទេស​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​បាន​និង​កំពុង​ចាប់ផ្តើម​ពិនិត្យ​ សិក្សា​សេចក្ដីព្រាង​ច្បាប់​ចំនួន៣​ ដើម្បី​ទាក់ទាញ​ និង​ការពារ​ការ​វិនិយោគទុន​នៅក្នុង​ និង​ក្រៅប្រទេស​ ដើម្បី​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ និង​តំណាង​រាជរដ្ឋាភិបាល​ នៅ​ថថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៩​ បាន​ឲ្យដឹង​ថា​ សេចក្តី​ព្រាងច្បាប់​ចំនួន៣​ រួមមាន​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស​ស្តី​ពី​ ការជំរុញ​ និង​ការ​ការពារ​ទៅវិញ​ទៅមក​នៃ​វិនិយោគ​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សហភាព​អារ៉ាប់​អេ​មី​រ៉េ​តស្តី​ពី​ ការជំរុញ​ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​កគី​ ស្តី​ពី​ការជំរុញ​ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។

លោក​ជិន​ ប៊ុ​នស៊ាន​ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC​)បាន​ឲ្យដឹង​ថា​ សេចក្តី​ព្រាង​ខាងលើ​ មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជា​មិត្ត​អោយ​កាន់តែ​ទូលំទូលាយ​ឡើង​ ព្រមទាំង​ជា​យន្តការ​មួយ​ ដើម្បី​ទាក់ទង​ទៅ​នឹង​លំហូរ​ទុន​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​ និង​អន្តរជាតិ​។

លោក​បន្ត​ថា​ “សេចក្តី​ព្រាង​ទាំង​បី​នោះ​ ក៏​នឹង​ផ្តល់​នូវ​ការធានា​ផ្លូវច្បាប់​ដល់​ការ​វិនិយោគ​បរទេស​ ដែល​ចូល​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អ្នក​វិនិយោគ​កម្ពុជា​ ដែល​ចេញទៅ​រកស៊ី​នៅក្នុង​ប្រទេស​ដៃគូ​ ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​ និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​”។

លោក​បន្ថែម​ថា​ ភាគី​ជាប់​កិច្ចសន្យា​ជា​ម្ចាស់ផ្ទះ​ ក៏​មាន​ភារកិច្ច​ផ្តល់​នូវ​ប្រព្រឹត្តិ​កម្ម​ត្រឹមត្រូវ​ ស្មើភាព​ ដើម្បី​អ្នក​វិនិយោគ​ដែល​កំពុង​វិនិយោគ​លើទឹក​ដី​របស់​ខ្លួន​ ទទួល​បាន​នូវ​ការ​ការពារ​ និង​សន្តិសុខ​ពេញលេញ​ ព្រមទាំង​មិន​ធ្វើឲ្យខូច​ប្រយោជន៍​ ដល់​ការគ្រប់គ្រង​ ការ​ថែរក្សា​ ការប្រើ​ប្រាស់​ ការ​ទទួលផល​ និង​ការចាត់ចែង​ការ​វិនិយោគ​ដោយ​វិធានការ​មិន​សម​ហេតុផល​ ឬរើសអើង​ពី​ភាគី​ណាមួយ​ឡើយ​។

ប្រធាន​គណៈកម្មការ​វិនិយោគ​នៃ​រដ្ឋសភា​លោក​ ជា​ វ៉ាន់​ដេ​តបាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ទាំង​បី​ខាងលើ​ និង​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​បាន​តាក់តែង​សេចក្តី​ព្រាងច្បាប់​ទាំង​បី​នេះ​ឡើង​ ក៏ដូចជា​បាន​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជា​មិត្ត​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​នានា​ ក្នុង​ការជំរុញ​និង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ ចូល​មក​កម្ពុជា​អោយ​កាន់​ច្រើន​។

ប្រធាន​គណៈកម្មការ​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា​ នឹង​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​ទាំង​បី​ខាងលើ​ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា​ និង​អនុម័ត​នា​ពេល​ខាងមុខ​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ចំនួន​ពីរ​តម្លៃ​រាប់​រយ​លាន​ដុល្លារ​កំពុង​ប្រជែង​គ្នា​សាងសង់​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ​

1

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ចំនួន​ពីរ​ បាន​និង​កំពុងតែ​មានការ​ប្រជែង​គ្នា​ក្នុង​ការសាងសង់​ ដើម្បី​បញ្ចប់​គម្រោង​ទៅតាម​ការ​គ្រោងទុក​របស់​ខ្លួន​ ដើម្បី​សម្រុក​ធ្វើ​យ៉ាងណា​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​នៅពេល​បច្ចុប្បន្ន​នេះ​។

អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​ចំនួនពីរ ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការសាងសង់​នេះ​ រួមមាន​អគារ​ GIA​ Tower​ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយក្រុម​ហ៊ុន​ GIA​ International​ Real​ Estate​ Company​ (Overseas​ Cambodian​ Investment​ Corporation​ ) ដោយ​អគារ​មួយ​នេះ​មាន​កម្ពស់៤២ជាន់​ មាន​ទំហំ​អាគារ​ចំនួន៣៨៣៩​ ម៉ែត្រការ៉េ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​នឹង​ប្រើប្រាស់​សំរាប់​ការិយាល័យ​ និង​លក់រាយ​ចំនួន៨យូនី​ត ទីតាំង​សម្រាប់​ការិយាល័យ​ខ្នាត​តូច​ចំនួន៣០៦យូនី​ត ការិយាល័យ​ខ្នាត​ធំ​ចំនួន១១យូនី​ត រួម​ជាមួយ​ជាន់​អាហារដ្ឋាន​ Sky​ bar​ ផង​ដែរ​។ បន្ថែម​ពីនេះ​ក៏​មាន​ទីធ្លា​សម្រាប់​ទុក​យានយន្ត​បាន​រហូតដល់​ទៅ៣៨២គ្រឿង​។

ដោយឡែក​អាគារ​កប់​ពពក​មួយទៀត​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ផ្កាយ៥​ មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​កំពុងតែ​មាន​សកម្មភាព​សម្រុក​ការសាងសង់​ផង​ដែរ​នោះ​ មាន​កម្ពស់៤៦ជាន់​ស្មើនឹង២១០ម៉ែត្រ​ ជាមួយនឹង​ទំហំ​ទឹកប្រាក់​លើ​ការ​វិនិយោគ​សាងសង់​រហូតដល់​ប្រមាណ១៦០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ អគារ​ដ៏​ទំនើប​មួយ​នេះ​ នឹង​ប្រើប្រាស់​ក្នុងនាម​ជា​អាគារ​ការិយាល័យ​ សណ្ឋាគារ​ប្រណីត​ សាល​ប្រជុំ​ ភោជនីយដ្ឋាន​ និង​ Sky​ Bar​ សម្រាប់​គយគន់​ទេសភាព​ក្រុងភ្នំពេញ​ ខណៈ​ដែល​ការ​លក់​ទាំងស្រុង​ត្រូវ​បានសម្រេច​ទៅលើ​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ Century​ 21​ Cambodia​ ក្រោម​កិច្ចសហការ​ជាមួយ​សមាជិក​នៃ​គ្រួសារ​ Century​ 21​ ដែល​មាន​ទី​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន​រហូតដល់​ចំនួន១១ការិយាល័យ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ Centuy21​ Cambodia​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុម​គ្រួសារ​ Century21​ Family​ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ Century21​ មក​ពី​ប្រទេស​ចិន​ចំនួន១១​ ដែល​គ្រប​បណ្តប់​ការិយាល័យ​ប្រមាណ៥០០​ នឹង​ធ្វើជា​ភ្នាក់ងារ​ជួល​ និង​លក់​គំរោង​នេះ​។ ជាមួយគ្នា​នេះ​ Century21​ Family​ ក៏​នឹង​ដើរតួ​នាទី​ជា​អ្នកជួល​ និង​លក់​បន្ត​សម្រាប់​អ្នក​ ដែល​បាន​វិនិយោគ​គំរោង​នេះ​នា​ពេល​អនាគត​ផង​ដែរ​។

អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ ទូច​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​កាលពី​ពេល​កន្លង​មក​ថ្មី​ៗនេះ​ថា​ បើ​ទោះជា​ពេលនេះ​យើង​ឃើញ​មាន​សកម្មភាព​នៃ​ការសាងសង់​សំណង់​អគារ​តូច​ធំ​ព្រោងព្រាត​ នៅ​លើ​ទីធ្លា​នៃ​ទឹកដី​កោះ​ពេជ្រ​ក៏​ពិតមែន​ ប៉ុន្តែ​ចំនួន​នៃ​កំណើន​សំណង់​អគារ​ទាំងនេះ​ គឺ​ទើបតែ​បាន​ប្រមាណ២៥ភាគរយ​ ស្មើនឹង១ភាគ៤​ នៃ​ផ្ទ​ក្រឡា​លើ​គម្រោង​សាងសង់​ សរុប​របស់​ទីក្រុង​រណប​កោះ​ពេជ្រ​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “តាម​ផែនការមេ​នៅ​ថ្ងៃខាងមុខ​នេះ​ ទីក្រុង​កោះ​ពេជ្រ​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជុំ​វិញនឹង​ប្រែក្លាយ​ ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ យើង​បាន​និង​កំពុងតែ​ដើរតាម​ផែនការ​ជា​បណ្តើរ​ៗហើយ​”៕

អ្នកជំនាញ​អន្តរជាតិ​ប្រាប់​ពី​មូលដ្ឋាន​គ្រឹះ​រក​ប្រាក់ចំណេញ​ពី​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​

0
លោក Daniel Tan កំពុងធ្វើបទបង្ហាញ។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ការអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ និង​បន្ត​រីក​ចំរើន​បន្ថែម​ទៀត​ ដោយសារ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​តម្រូវការ​អចលនទ្រព្យ​កើនឡើង​ស្របតាម​កំណើនប្រជាជន​វ័យក្មេង​នៅក្នុង​ប្រទេស​នេះ​។

លោក​ Daniel​ Tan​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​បច្ចេក​ទេ​សរ៉ូ​យ៉ា​ល់​ ឆាត​ធឺ​ ដែល​មាន​បទ​ពិសោធ​គ្រប់គ្រង​លើ​វិស័យ​ អចលនទ្រព្យ​រយៈពេល​ជាង៤០ឆ្នាំ​បាន​ឲ្យដឹង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ ស្តី​ពី​គន្លឹះ១២យ៉ាង​ ដើម្បី​បង្កើត​ប្រាក់ ចំណេញ​លើ​វិស័យ​អចលនទ្រព្យ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងមក​ថា​ កត្តា​សន្តិភាព​ ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ការ​រីក ចម្រើន​សេដ្ឋកិច្ច​នេះ​ហើយ​ ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ក្លាយជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ទទួល ជោគជ័យ​ នឹង​ទទួល​បាន​ប្រាក់ចំណេញ​ពី​វិស័យ​អចលនទ្រព្យ​ ។

លោក​បន្ត​ថា ​“ដើម្បី​ទទួល​បានផល​ចំណេញ​ និង​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​ អ្នក​អភិ​ឌ្ឍ​ន៍​ទាំងឡាយ​ត្រូវ​សិក្សា​ និង​ចុះ​ស្រាវជ្រាវ​ឲ្យបាន​ពិត​ប្រកដ​ពីទី​តាំង​ ឬកន្លែង​ដែល​ត្រូវ​អភិ​ឌ្ឍ​ន៍​អោយ​បាន​ច្បាស់លាស់​ និង​ យល់ដឹង​ពី​សេដ្ឋកិច្ច​ទីផ្សារ​អចលនទ្រព្យ​នៃ​ប្រទេស​កម្ពុជា​”។លោក​បន្ត​ថា​ “អ្នក​វិនិយោគ​ក៏​ត្រូវ​វិភាគ​ព័ត៌មាន​ដែល​ប្រមូល​បាន​ឲ្យ​គ្រប់ជ្រុងជ្រោយ​ និង​ម៉ត់ចត់​ទៅលើ​កត្តា​វិនិយោគ​ ភូមិសាស្ត្រ​ ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​សម្ភារៈ​ ឲ្យបាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ក្នុង​ការអភិវឌ្ឍន៍​”។

លោក​បន្ត​ថា​ អ្នក​អភិ​ឌ្ឍ​ន៍​ទាំង​ក៏​គួរ​តាម​ព័ត៌មាន​លើ​បណ្តា​សារព័ត៌មាន​ ឬសិក្សា​លើ​របាយ​កា​រណ៍​ផ្សេង​ៗចេញពី​ស្ថាប័ន​ស្រាវជ្រាវ​រដ្ឋ​ និង​ឯកជន​ ជុំវិញ​ទី​ផ្សារ​អល​ចន​ទ្រព្យ​ និង​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស​ តំបន់​ និង​ពិភពលោក​ ឲ្យបាន​ច្រើន​ ដើម្បីឲ្យ​ការអភិវឌ្ឍន៍​លើ​គម្រោង​ទាំង​អចលនទ្រព្យ​ជួប​ហានិភ័យ​។

ជាមួយគ្នា​នេះ​ លោកស្រី​ Pania​ Prak​ នាយក​វិទ្យាស្ថាន​បច្ចេក​ទេ​សរ៉ូ​យ៉ា​ល់​ ឆាត​ធឺ​ (Royal​ Chartered​ Academy​ Institute​) ​បាន​ឲ្យដឹង​ថា​ ដោយសារ​ការ​រីក​ចំរើន​លើ​វិស័យ​អលន​ទ្រព្យ​ និង​អ្នក​អភិវឌ្ឍន៍​មានការ​រីកចម្រើន​ច្រើន​ នៅក្នុង​ប្រទេស​កម្ពុជា​ ទើ​សាលា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ ក្នុង​គោលបំណង​សំខាន់​ចំនួន៣​។ ទីមួយ​ សិក្ខាកាម​នឹង​រៀន​ពី​គន្លឹះ១២យ៉ាង​ ដើម្បី​បង្កើត​ប្រាក់ចំណេញ​លើ​វិស័យ​អចលនទ្រព្យ​។ ទី២​ ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការវិភាគ​ទីផ្សារ​ និង​សេដ្ឋកិច្ច​នៅក្នុង​ការ​អភិវឌ្ឍ​លើ​អចលនទ្រព្យ​និង​ការ​វិនិយោគ​ និង​ទី៣​ យល់​អំពី​ដំណើរការ​វិវត្តន៍​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយ​ផ្តោត​តាម​តំបន់​៕

តើ​មហាសេដ្ឋី​រូប​ណា​ដែល​គ្រប់គ្រង​លុយ​លើ​ធនធាន​ក្រោម​ដី​ច្រើនជាង​គេ​លើ​ពិភពលោក​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មហាសេដ្ឋី​ជាច្រើន​នៅ​លើ​លោក​ពិភពលោក​នេះ​ បាន​និង​កំពុង​គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​ អចលនទ្រព្យ​ និង​ធនធាន​នានា​ ពិសេស​ធនធាន​ធម្មជាតិ​ក្រោម​ដី​ រាប់ទាំង​រ៉ែ​ និង​លោ​ហៈ​ផ្សេង​ៗ។

ការពិត​លោកស្រី​ Georgina​ Rinehart​ កើត​នៅ​ថ្ងៃទី​ ៩ ខែកុម្ភៈ​ ឆ្នាំ​ ១៩៥៤​ គឺជា​សេដ្ឋីនី​ជនជាតិ​អូស្ត្រាលី​ ដែល​កំពុង​ធ្វើអាជីវកម្ម​ផ្នែក​ផលិត​លោហៈ​ និង​រ៉ែ​ និង​ជា​ប្រធាន​ក្រុ​មហ៊ុ​ Hancock​ Prospecting​ ដែល​ជា​ក្រុមហ៊ុន​ឯកជន​បង្កើត​ឡើង​ដោយ​លោកឪពុក​របស់​នាង​ គឺ​លោក​ Lang​ Hancock​ ។

លោកស្រី​ ជា​អ្ន​កមាន​លុ​ច្រើនជាង​គេ​មួយ​រូប​ ក្នុងចំណោម​អ្នកមាន​លុយ​ជាច្រើន​ផ្សេងទៀត​ ដែល​បច្ចុប្បន្ន​លោកស្រី​មាន​លុយ​ប្រមាណ១៤.៨​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ដោយ​ឈរ​នៅ​លំដាប់​លេខរៀង​ទី១​ ក្នុងចំណោម​៥០នៃ​ជនជាតិ​អូស្ត្រាលី​ ហើយ​លោកស្រី​ក៏​ជា​បាន​ជាប់​ជា​សេដ្ឋ​នី​ ក្នុង​តារាង​ទស្សនាវដ្តី​ Forbes​ និង​ ស្ត្រី​ដែល​លុយ​ច្រើនជាង​គេ​បំផុង​នៅក្នុង​ពិភពលោក​ផង​ដែរ​។

លោកស្រី​ Rinehart​ កើត​នៅក្នុង​ទីក្រុង ​Perth​ ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​ ហើយ​លោកស្រី​ បាន​ចំណាយពេល​របស់​គាត់​នៅ​ទីក្រុង​ Pilbara ​ច្រើនជាង​គេ​។

លោកស្រី​បាន​សិក្សា​នៅ​សាលា​ Anglican​ School​ for​ Girls​ ហើយ​បន្ទាប់មក​លោកស្រី​ក៏​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ស៊ីដនី​។ តែ​ក្រោយមក​មក​លោកស្រី​ក៏បាន​ឈប់​រៀន​ ហើយ​ទៅ​ធ្វើការ​ជាមួយ​ឪពុក​របស់​លោកស្រី​នៅ​ក្រុមហ៊ុន​ Hancock​ Prospecting​។

ក្នុងនាម​ជា​កូនទោល​របស់​លោក​ Lang​ Hancock​ លោកស្រី​ Rinehart​ បាន​ទទួលមរតក ៧៦​,៦%នៅក្នុង​ក្រុមហ៊ុន​ បន្ទាប់ពី​បាន​ឪពុក​របស់​លោកស្រី​ស្លាប់​ក្នុង​ឆ្នាំ​ ១៩៩២​ និង​បាន​ក្លាយជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​តាំងពី​ពេលនោះ​មក​។

នៅក្នុង​ឆ្នាំ២០១០​ លោកស្រី​ Rinehart​ បាន​ចាប់ផ្តើម​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ក្រៅពី​អាជីវកម្ម​ឧស្សាហកម្ម​រ៉ែ​។ លោកស្រី​បាន​ធ្វើការ​វិនិយោគ​ដ៏​ធំ​ នៅក្នុង​ក្រុមហ៊ុន​ Ten​ Network​ Holdings​ និង​ Fairfax​ Media​ ហើយក៏​បាន​ពង្រីក​ទៅ​ក្នុង​វិ​ស័ក​សិ​កម្ម​ដោយ​ដី​កសិកម្ម​ដ៏​ធំ​ច្រើន​។

យោង​តាម​ Forbes​ និង​ Financial​ Rich​ List​ បាន​ឲ្យដឹង​ថា​ លោកស្រី​ Rinehart​ គឺជា​ស្ត្រី​ ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​បំផុត​នៅ​ប្រទេស​អូស្ត្រាលី​ ចន្លោះ​ឆ្នាំ២០១១​ ដល់​ឆ្នាំ២០១៥​។ ទ្រព្យសម្បត្តិ​របស់​លោកស្រី​ បាន​ឡើង​ដល់២៩ពាន់​លាន​ដុល្លារ​អូស្រ្តាលី​ ស្មើនឹង១៨ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១២​ ដែល​ពេលនោះ​លោកស្រី​បាន​ដណ្តើម​ដំណែង​ពី​លោកស្រី​ Christy​ Walton​ ជា​ស្ត្រី​អ្នកមាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ហើយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​របស់​ទស្សនាវដ្តី​ Forbes​ ដែល​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ទាំង១០០នាក់​ក្នុង​ពិភពលោក​។

ទោះជាយ៉ាងណា​ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោកស្រី​ Rinehart​ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៅក្នុង​វិស័យ​រ៉ែ​របស់​អូស្រ្តាលី​ប៉ុន្តែ​សំណាង​របស់​លោកស្រី​នៅ​មាន​ច្រើន​៕

ស្តាប់​សម្តី​មាស​របស់​មហាសេដ្ឋី​អចលន​ទ្រព្យ​ល្បី​ៗទាំង៤រូប​នៅ​លើ​ពិភពលោក​

1

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ មហាសេដ្ឋី​និ​មួយ​ៗនៅ​លើ​ពិភពលោក​ សុទ្ឋ​តែ​មាន​ទស្សន​និង​ចក្ខុវិស័យ​វែងឆ្ងាយ​ និង​ប្រកបដោយ​ភាព​ឈ្លាសវៃ​និង​ឈរ​លើ​គោលការណ៍​ជាក់លាក់​ ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​។

ខាងក្រោម​នេះ​ជា​សម្តី​មាស​របស់​មហាសេដ្ឋី​អចលន​ទ្រព្យ​ធំៗ​នៅ​លើ​ពិភពលោក​ ដែល​យើង​គួរ​សិក្សា​ស្វែងយល់​ និង​គួរ​ត្រិះរិះ​ពិចារណា​។

ពី​ប្រទេស​ជប៉ុន​ លោក​ Akira​ Mori​ មហាសេដ្ឋី​អចលនទ្រព្យ​ប្រាក់​ពាន់​លាន​ដុល្លារ​បាន​មានប្រសាសន៍​ថា​ ជា​បទពិសោធន៍​របស់ខ្ញុំ​ ការ​ទទួលជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​អតីតកាល​ជាទូទៅ​ មិន​អាចយ​កអនុវត្ត​លើ​ស្ថានភាព​បច្ចុប្បន្ន​ នៃ​ការ​ធ្វើជំនួញ​អចលនទ្រព្យ​ទេ​។

លោក​បន្ត​ថា​ “យើង​ត្រូវតែ​បន្ត​កែ​ឆ្នៃ​អ្វី​ថ្មី​សម្រាប់​ខ្លួនឯង​ ឲ្យ​ស្របតាម​ពេលវេលា​ដោយ​បង្កើត​គំនិត​ជំនួញ​ថ្មី​ៗ”។

សហរដ្ឋអាមេរិក​ឯណោះ​សម្បីូ​រម​ហា​សេដ្ឋី​អចលនទ្រព្យ​ច្រើន​បំផុត​ ដោយ​លោក​ Warren​ Buffett​ មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ “ហា​និយ​ភ័យ​កើតឡើង​ដោយសារ​អ្នក​មិនដឹង​ថា​ខ្លួន​កំពុង​ធ្វើអ្វី​”។

លោក​បន្ត​ថា​ “វា​ប្រើ​រយៈពេល២០ឆ្នាំ​ក្នុង​ការ​ក៏សាង​កេរ្តិ៍ឈ្មោះ​ ប៉ុន្តែ​អ្នក​អាច​បំផ្លាញ​វា​ត្រឹមតែ៥នាទី​។ ប្រសិន​អ្នក​គិត​គូ​ឲ្យបាន​ហ្មត់ចត់​ ​អ្នក​នឹង​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​”។

លោក ​Donald​ Trump​ មហាសេដ្ឋី​ប្រាក់​ពាន់​ដុល្លារ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​ ដែល​បច្ចុប្បន្ន​លោក​កំពុង​គ្រប់គ្រង​ដំណែង​ ជា​ប្រធានាធិបតី​របា​ស់​សហរដ្ឋអាមេរិក​ លោក​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​ មុន​ពេល​លោក​កាន់​ដំណែង​ជា​ប្រធានាធិបតី​។

លោក​បាន​លើកឡើង​ថា​ “ខ្ញុំ​ព្យាយាម​សិក្សា​ពី​បទពិសោធន៍​នៅ​អតីតកាល​ ហើយ​ខ្ញុំ​ធ្វើ​គម្រោង​សម្រាប់​ពេល​អនាគត​ ដោយ​ផ្តោត​សំខាន់​លើស​កម្ម​ភាព​បច្ចុប្បន្ន​”។លោក​បន្ត​ថា​ “នៅពេល​អ្នកធ្វើ​អោយ​មាន​កំហុស​ម្តង​ហើយ​ម្តង​ទៀត​ កិច្ចការ​របស់​អ្នក​ដែល​ត្រូវ​ធ្វើ​គឺ​បន្ត​ទ្រាំ​ ហើយ​តស៊ូ​កែប្រែ​វា​”។

សម្តី​របស់​លោក​ Donald​ Trump ដ៏​ល្បី​មួយ​គឺ​ “បើ​ជ្រុល​ជា​គិត​ សូម​គិត​ឲ្យ​ធំ​តែម្តង​ទៅ​”។

អ្នក​សរសេរ​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​រូប​ គឺ​លោក​ Robert​ Kiyosaki​ ក៏​ជា​អ្នកជំនួញ​ល្បីឈ្មោះ​សញ្ជាតិ​អាមេរិក​។

លោក​បាន​និយាយ​ថា​ “បរុស​ម្នាក់​និយាយ​ថា​ ខ្ញុំ​មិន​មានលទ្ធភាព​ទិញ ​(អចលនទ្រព្យ​) ទេ​ ហើយ​បរុស​ម្នាក់ទៀត​និយាយ​ថា​ “តើ​ខ្ញុំ​ធ្វើ​យ៉ាងដូច​ម្តេច​ដើម្បី​ទិញ​វា​បាន​?”។

លោក​ Robert​ បាន​បន្ត​ថា​ ពេល​អ្នក​និយាយ​ថា​ “ខ្ញុំ​មិន​លទ្ធភាព​ទិញ​វា​ទេ​” វា​ធ្វើឲ្យ​ខួរក្បាល​អ្នក​ឈប់​គិត​ និង​ធ្វើ​វា​។ ប៉ុន្តែ​ពេល​អ្នក​វិ​និយាយ​ថា​ “តើ​ខ្ញុំ​ធ្វើ​យ៉ាងដូច​ម្តេច​ដើម្បី​ទិញ​វា​បាន​?” វា​ធ្វើឲ្យ​ខួរក្បាល​អ្នក​គិត​រិះរក​វិធី​ដើម្បី​ទីញ​វា​”៕

អ្នក​វិនិយោគ​លំនៅ​ដ្ឋាន​និយាយ​ពី​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​បុរី​ដើម្បី​ទទួល​បាន​ជោគជ័យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បើ​ទោះជា​វិស័យ​សំណង់​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្ពស់​ ជាពិសេស​លើ​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​ ដែល​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​ នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ក៏​ពិតមែន​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ដែល​បាន​ដាក់​ទុន​វិនិយោគ​ទាំងអស់​ សុទ្ធតែ​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូចគ្នា​ទាំងអស់​នោះ​ទេ​។

ស្ថាបនិក​ និង​ជា​ភា​គហ៊ុនិ​កនៃ​ក្រុមហ៊ុន​ 3S Real​ Estate​ Development​ លោក​ ចាប​ ពៅ​ ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​ ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​បាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែឧសភា​នេះ​ថា​ វា​មិនមែន​ជា​រឿង​ដែល​ងាយ​ពេក​នោះ​ទេ​ នៅក្នុង​ការ​ចូល​មក​ប្រឡូក​ និង​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​។

លោក​បាន​បន្ត​ថា​ “យើង​ទទួលស្គាល់​ថា​ នៅពេល​បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ ជាពិសេស​ផ្នែក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ រួមមាន​ទាំង​ការ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូចជា​បុ​រី​ធំៗ​ ក៏​ដូច​ជា​បណ្តុំ​សំណង់ផ្ទះ​ល្វែង​ដែល​ជា​ការ​វិនិយោគ​ពីសំណាក់​អ្នកជំនួញ​កម្រិតមធ្យម​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​អ្នក​វិនិយោគ​ទាំងនោះ​ មាន​ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​នៅ​លើ​ការ​លក់​ ហើយ​ខ្លះទៀត​ក៏​ជួប​ហានិភ័យ​រហូត​បង្ខំចិត្ត​បិត​គម្រោង​ទៅវិញ​ក៏មានដែរ​”។

លោក​បន្ត​ថា​ មុខ​ជំនួញ​មួយ​នេះ​ មុន​ពេល​ចាប់ផ្តើម​ចេញដំណើរ​ អ្នកជំនួញ​ដែល​ជា​ម្ចាស់​គម្រោង​ត្រូវតែ​មានការ​គិតពិចារណា​ និង​គូសវាស​ឱ្យ​គ្រប់ជ្រុងជ្រោយ​ ទើប​ចាប់ផ្តើម​ចេញដំណើរ​ការ​ ដើម្បី​បញ្ចៀស​ហានិភ័យ​។

លោក​ចាប​ ពៅ​ បាន​ចែករំលែក​ជា​បទពិសោធន៍​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅ​លើ​មុខ​ជំនួញ​មួយ​នេះ​ថា​ “ជា​បទពិសោធន៍​របស់ខ្ញុំ​ មុន​ពេល​ចេញដំណើរ​ ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ទាំង​យុទ្ធសាស្ត្រ​នៃ​ការ​លក់​ ទាំង​បច្ចេកទេស​នៃ​ការគ្រប់គ្រង​ ជាពិសេស​ដើមទុន​នៅក្នុង​ការ​វិនិយោគ​ ដោយ​មិន​ពឹងផ្អែក​ទៅលើ​ដើមទុន​ដែល​នឹង​ទទួល​បាន​ពី​ការ​លក់​គម្រោង​ទាំង​ភាព​ប្រថុយប្រថាន​នោះ​ទេ​”។ លោក​បន្ត​ថា​ “អ្វី​ដែល​ខ្ញុំ​គិត​មុនគេ​បន្ទាប់ពី​ដើមទុន​បម្រុង​នោះ​ គឺទី​តាំង​ដែល​មាន​សក្តា​នុ​ពល​ ដែល​អាច​ឱ្យ​អតិថិជន​ទទួល​បាន​ប្រយោជន៍​ពី​ការទិញ​គម្រោង​”។

ក្រៅពី​នេះ​ គឺ​ការ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃដើម​មានកម្រិត​ទាប​ ដែល​អាច​អនុគ្រោះ​ដល់​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​សម្រាប់​អតិថិជន​ ប៉ុន្តែ​ការរចនា​ម៉ូដ​ និង​គុណភាព​សំណង់​ ត្រូវតែ​ប្រកបដោយ​គុណភាព​ខ្ពស់​ដូច​ការដែល​យើង​សន្យា​ជាមួយ​អតិថិជន​។

​;ជាមួយគ្នា​នេះ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ជា​ធម្មតា​បើ​សំណង់​លំនៅ​ដ្ឋាន​មាន​ភាព​ស្រស់​ស្អាត​ មានគុណ​ភាពល្អ​ និង​ស្ថិតនៅ​លើ​ទីតាំង​មាន​សក្ដានុពល​ដែល​អាង​អាស្រ័យផល​ប្រចាំថ្ងៃ​បាន​បន្ថែម​ពី​ការ​ជ្រក​កោណ​ នោះ​អតិថិជន​នឹង​មិន​ពិបាក​ក្នុង​ការសម្រេច​ចិត្ត​ទិញ​នោះ​ឡើយ​។

លោក​ឧកញ៉ា​ឡេង​ ណា​វ៉ា​ត្រា​ ដែល​ជា​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​កកំ​ពុង​តែ​ទទូល​បាន​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា​ យុទ្ធសាស្ត្រ​សម្រាប់​ការប្រកួត​ប្រជែង​ នៅក្នុង​វិស័យ​លំនៅ​ដ្ឋាន​គឺ​មាន​ចំនួន៤ធំៗ​ ដែល​អ្នក​អភិវឌ្ឍន៍​ចាំបាច់​ត្រូវតែ​ពិចារណា​ និង​អនុវត្តន៍​។ លោក​បន្ត​ថា​ ការ​ព្យាយាម​ធ្វើ​ឱ្យ​ថ្លៃដើម​មានកម្រិត​ទាប​ ជា​រឿង​មួយ​ដែល​ត្រូវតែ​គិតជា​ចាំបាច់​ និង​កត្តា​ទីតាំង​ក៏​ជា​រឿង​ដែល​សំខាន់​ផង​ដែរ​។

លោក​បន្ត​ថា​ “ទីតាំង​ដែល​មាន​អំណោយផល​គឺ​នៅ​តំបន់​ជាយក្រុង​ ហើយ​ព្យាយាម​ទិញ​ក្នុង​តម្លៃ​មួយ​ដែល​ទាប​ជាង​ទីផ្សារ​ ទើប​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​ងាយស្រួល​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​“ក្រៅពី​នេះ​នៅ​មាន​កក្តា​គុណភាព​សំណង់​ ហើយ​ព្យាយាម​កាត់បន្ថយ​នូវ​ការ​ចំណាយ​មិន​ចាំបាច់​ ដូចជា​ ការរចនា​ផ្នែក​ខាងក្រៅ​នៃ​តួ​អគារ​ ដែលកាត់​បន្ថយ​ចំណាយ​ ក៏​ជា​ការចូលរួម​ចំណែក​ធ្វើ​ឱ្យ​អតិថិជន​ មានឱកាស​កាន់តែ​ច្រើន​ក្នុង​ទទួលយក​តម្លៃ​លក់​របស់​យើង​បាន​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ លោក​ឧកញ៉ា​លី​ ហួរ​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មានការ​រីកចម្រើន​ ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ ដែល​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ ហើយ​បើសិនជា​កម្ពុជា​នៅតែ​មាន​សុខ​សន្តិភាព​ សេដ្ឋ​កិ​ច្ច​បន​ន្ត​រីកចម្រើន​បែបនេះ​ វិស័យ​លំនៅ​ដ្ឋាន​នៅតែ​មានការ​រីកចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ “ដោយសារ​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ បាន​ធ្វើឲ្យ​អ្នក​អភិ​វឌ្ឈ​ន៍​ជាស​មា​ជិ​កស​មា​គម​ បាន​ពង្រីក​គំរោង​របស់​ពួកគេ​ទៅតាម​ជាយក្រុង​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​”។

យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ កម្ពុជា​ត្រូវការ​លំនៅ​ដ្ឋាន​ជាង៨០ម៉ឺន​ខ្នង​បន្ថែម​ទៀត​ ក្នុង​ចន្លោះ​ឆ្នាំ២០១៥​ ២០៣០ខាងមុខ​៕

ប្រាក់ចំណេញ​ពី​ឧស្សាហកម្ម​របស់​ចិន​ធ្លាក់ចុះ​នៅដើម​ឆ្នាំ២០១៩នេះ​

0

ដោយ​ វុត្ថា​

ប្រទេស​ចិន​៖ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​ (NBS​) បាន​ចេញផ្សាយ​របា​ករណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​សំ​ខាន់​ៗរបស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ៣​,៤% ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ ក្នុង​ចន្លោះ​ខែមករា​ និង​មេសា​កន្លងមក​នេះ​។

របាយការណ៍​ដដែល​បន្ត​ថា​ ប្រាក់ចំណេញ​រួម​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ ដែល​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ គឺ​មាន​ជាង​២០​លាន​លា​នយ័ន​ ស្មើនឹង២​,៩លាន​លាន​ដុល្លារ​ ដែល​មាន​ចំនួន១​,៨១ពាន់​ពាន់​លាន​យន់​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​។

NBS​ បាន​បង្ហាញ​ទៀត​ថា​ ប្រាក់ចំណូល​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​សំ​ខាន់​ៗបាន​កើនឡើង​ដល់៣២.៨៥០​ពាន់​លា​នយ័​ននៅ​ក្នុងរយៈពេល​ដូចគ្នា​នេះ​។

លោក​ Zhu​ Hong​ មន្ត្រី​ជាន់ខ្ពស់​របស់ ​NBS​ បាន​ឲ្យដឹង​ថា​ ការ​ធ្លាក់ចុះ​នេះ​ដោយសារ​ការកាត់បន្ថយ​ពន្ធ​លើ​តម្លៃបន្ថែម​ ដែល​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី១ខែមេសា​ដែល​នាំ​ឱ្យ​មានការ​ទាមទារ​នូវ​ផលិតផល​ឧស្សាហកម្ម​កាលពី​ខែមីនា​។

យោង​តាម​សារព័ត៌មាន​Xinhua​ ក្នុងរយៈពេល​បួន​ខែ​ប្រាក់ចំណេញ​ របស់​ឧស្សាហកម្ម​របស់​រដ្ឋ​បាន​ធ្លាក់ចុះ ៩​,៧ភាគរយ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ខណៈ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ឯកជន​បាន​កើនឡើង៤​,១ភាគរយ​។ ក្រុមហ៊ុន​រ៉ែ​ និង​ផលិតកម្ម​បាន​ធ្លាក់ចុះ0​,៧% និង​ ៤,៧%។

ក្នុងចំណោម​អនុ​វិស័យ​ចំនួន៤១​ មាន ២៧មាន​ប្រាក់ចំណេញ​ខ្ពស់​ និង ១៤ផ្សេងទៀត​បាន​ទទួល​បាន​ប្រាក់ចំណូល​ទាប​៕

ផ្នែក​មួយ​នៃ​គំរោង​វិនិយោគ​តម្លៃ​ ៥០០លាន​ដុល្លារ​ត្រៀម​ដាក់​ដំណើរការ​នៅ​រមណីយដ្ឋាន​គិរីរម្យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គំរោង​ខ្សែរ៉ត​ ជិះ​កម្សាន្ត​ ដែល​ផ្នែក​មួយ​នៃ​គំរោង​វិនិយោគ​តម្លៃ៥០០លាន​ដុល្លារ​អាមេរិក​ របស់​ក្រុមហ៊ុន​ជប៉ុន​ A2A​ Town​ Cambodia​ បាន​និង​កំពុង​សាងសង់​ និង​ត្រៀម​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​ខាងមុខ​។

នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​A2A​ Town​ Cambodia ​លោ​កហ៊ិ​ន សុ​ជាតិ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៧​ ឧសភា​នេះ​ថា​ គំរោង​រៀបចំ​ខ្សែរ៉ត​ជិះ​កម្សាន្ត​នេះ​ បាន​និង​កំពុង​ត្រៀម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​។ ខ្សែរ៉ត​ជិះ​កម្សាន្ត​នេះ​មាន​ប្រវែង​ជាង៣០០ម៉ែត្រ​ ដែល​មាន​កំពស់ ១០ម៉ែត្រ​ ដោយសារ​ស្ថានភាព​ទីតាំង​ មិន​អំណោយផល​ដល់​ការសាងសង់​ខ្សែរ៉ត​មាន​កំពស់​ខ្ពស់​បាន​។

លោក​បន្ត​ថា​ “គំរោង​ខ្សែរ៉ត​ជិះ​កម្សាន្ត​នេះ​ ជាផ្នែក​មួយ​នៃ​គំរោង​វិនិយោគ​ជំ​ហ៊ាន​ទី១​ ដែល​មានតម្លៃ​ជាង៥០០លាន​ដុល្លារ​អាមេរិក​ ខណៈ​គំរោង​ដទៃទៀត​បាន​និង​កំ​ ពុង​ដំណើរ​កា​រប​ណ្តើរៗ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សិក្សា​ ដើម្បី​សាងសង់​ទីលាន​វា​យកូនហ្គោល​ និង​តំបន់​កម្សាន្ត​ដទៃទៀត​”។

ក្រុមហ៊ុន​ A2A​ Town​ Cambodia ​បាន​ទទួលការ​អនុញ្ញាត្ត​ពី​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​វិនិយោគ​រមណីយដ្ឋាន​គិរីរម្យ​ សម្រាប់​​​​តំបន់​កម្សាន្ត​និង​ជា​ផ្ទះ​ទី២របស់​ជនជាតិ​ជប៉ុន​ ដោយ​រហូត​មកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ ក្រុមហ៊ុន​បាន​សាងសង់​ផ្ទះ​តង់​ ផ្ទះ​ប្រអប់​ វី​ឡា​ស្វី​ត និង​វីឡា​បែប​លំ​ហែរ​ជាច្រើន​ សំរាប់​ជួល​និង​លក់​ជូន​អ្នក​វិនិយោគ​ ឬអ្នកមាន​បំណង​រក​សេវាកម្ម​លំ​ហែរ​នៅ​ចុង​សប្តាហ៍​របស់​ពួកគេ​៕


សម្តេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ចំនួន​ពីរ​កំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នា​ចុង​សប្តាហ៍​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី​ជប៉ុន​ ស៊ីន​ ហ្សូ​អាបេ​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​គំរោង​ជំនួយ​ចំនួន​ពីរ​ដល់​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី២៥​ ឧសភា​កន្លងមក​បាន​ឲ្យដឹង​ថា​ នា​ឱកាស​នោះ​នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ នឹង​អញ្ជើញ​ជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​ លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង​ស្តី​ពី​ ការ​ផ្តល់​ជំនួយ​ ឥត​សំណង​របស់​ជប៉ុន​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន២​ ដូចជា​ទី១ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​-សាងសង់​ស្ថានីយ​កុង​តឺ​ណឺ​ ដែល​មាន​ទឹកប្រាក់ ២០០ លាន​​យ៉េន​ជប៉ុន​ និង​ទី២​ ការអនុវត្ត​គម្រោង​អាហារូបករណ៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​ ដែល​មាន​ទឹកប្រាក់៣៣៩លាន​យ៉េន​ជប៉ុន​។

រដ្ឋាភិបាល​ជប៉ុន​នឹង​ចុះហត្ថលេខា​ជួយ​សាងសង់​ ស្ថានីយ៍​កុង​ទី​ណ័​រត​ម្លៃ២០០លាន​យ៉េន​ដល់​កម្ពុជា​ ក្នុង​ឪកាស​ដែល​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥​ ស្តី​ពីអ​នាគ​តរបស់​អាស៊ី​ និង​ព្រឹត្តិ​ការណ៍​ជាច្រើន​ទៀត​ នៅ​ទីក្រុង​តូក្យូ​ចាប់ពី​ថ្ងៃទី២៩​ ដល់​ថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យដឹង​ថា​ សម្ដេច​តេជោ​ហ៊ុន​ សែន​ និង​លោក​ ស៊ិន​ ហ្សូ​អាបេ​ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ ក្នុង​ការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង​ស្តី​ពី​ ការ​ផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន២​ ដែល​មាន​ទឹកប្រាក់​ជាង៥០០លាន​យ៉េន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោកនាយក​រដ្ឋមន្រ្តី​ជប៉ុន​ ស៊ីន​ហ្សូ​ អាបេ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​ តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ការ​យកចិត្ត​ទុកដាក់​រួម​៕

អ្នក​វិនិយោគ​ចិន​នៅតែ​បន្ត​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​បើ​ទោះ​មាន​ឱនភាព​សេដ្ឋកិច្ច​

0

ប្រែ​សម្រួល​ដោយ​ យុទ្ធ​

បាងកក​៖ អ្នក​វិនិយោគ​ចិន​នឹង​បន្ត​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​ ទោះបី​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លួន​ ដែល​ទំហំ​ធំ​ជាង​​គេ​បំផុត​របស់​អាស៊ី​ នៅ​កំឡុង​ពេល​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក៏ដោយ​។ នេះ​តាម​យោង​តាម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ Noble​ Development​ Plc​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​។

លោក​ Thongchai​ Busrapan​ ប្រធាន​ក្រុមហ៊ុន​ Noble​ Development​ Plc​ ដែល​ត្រូវ​បាន​ដកស្រង់​សម្ដី​ចេញពី​កាសែត​​បាងកក​ប៉ុស្តិ៍​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឲ្យដឹង​ថា​ គោលបំណង​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មការ​វិនិយោគ​ ដោយ​មិន​ប្រើប្រាស់​ប្រាក់​យន់​ និង​ការ​បង្កើន​ជើងហោះហើរ​ជាមួយនឹង​ទីក្រុង​បាងកក​ នឹង​គាំទ្រ​ដល់​តម្រូវ​ការ​អល​ចលនទ្រព្យ​។

លោក​បន្ត​ថា​ “ទីផ្សារ​របស់​យើង​គឺ​តូច​ បើ​ធៀប​នឹង​តម្រូវការ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​”។ លោក​បន្ថែម​ថា​ “ ទីក្រុង​បាងកក​បាន​ក្លាយជា​ផ្ទះ​ទីពីរ​សម្រាប់​ពលរដ្ឋ​ចិន​ជាច្រើន​”។

យោង​តាម​ទស្សនៈ​ក្រុមហ៊ុន​Noble​ ឲ្យដឹង​ថា​ ការ​កើនឡើង​ហួសប្រមាណ​នៃ​ចំនួន​ខុន​ដូ​ និង​ច្បាប់​ផ្តល់​ប្រាក់កម្ចី​កាន់តែ​តឹងរ៉ឹង​ កំពុង​បង្កើត​ជម្រើស​ជាច្រើន​ក្នុង​ទីផ្សារ​សម្រាប់​អ្នកទិញ​នៅ​ទីក្រុង​បាងកក​ ខណៈ​សេដ្ឋកិច្ច​ថៃ​កំពុង​ចុះ​ខ្សោយ​។ សន្ទស្សន៍​ភាគហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ថៃ​ បាន​ធ្លាក់ចុះ​ប្រហែល១០ភាគរយ​កាលពី​ឆ្នាំមុន​ក្នុង​ទីផ្សារ​ទាំងមូល​។

ក្រុម​អ្នកវិភាគ​ក្រុមហ៊ុន​ Citigroup​ លោក​ Sureeporn​ Sirisansaneeyawong​ និង​លោក​ Kritapas​ Siripassorn​ បាន​ថ្លែង​ថា​ ក្តី​កង្វល់​នៅតែ​បន្ត​កើតមាន​ចំពោះ​ស្ថានភាព​ដែល​មិនសូវ​មាន​ភាព​អំណោយ​ផង​នេះ​ និង​ផល​ប៉ះពាល់​ទៅលើ​តម្រូវការ​ប្រាក់កម្ចី​។ ពួកគាត់​និយាយ​ថា​ ការវាយតម្លៃ​ភាគហ៊ុន​មើលទៅ​គួរ​ឱ្យ​ទាក់ទាញ​ ប៉ុន្តែ​ “មិន​មាន​កាតាលីករ​ណាមួយ​ជំរុញ​នៅឡើយ​ទេ​”។

ក្រុមហ៊ុន​ Noble​ បានឱ្យ​ដឹង​ថា​ ការ​លក់​ខុន​ដូ​នៅ​ត្រីមាស​ទី១​ របស់​ខ្លួន​ដល់​ជនបរទេស​បាន​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់​១​,៧ពាន់​លាន​បាត​ ហើយ​រំពឹង​ថា​នឹង​កើន​ដល់៦ពាន់​លាន​បាត​នៅ​ដំណាច់ឆ្នាំ២០១៩​ ដោយ​កើនឡើង​ជាង​ទ្វេដង​បើ​ធៀប​ជាមួយនឹង​ឆ្នាំមុន​៕