មន្ត្រី​ជាន់ខ្ពស់​ចិន​៖ ១០ឆ្នាំខាងមុខ​ខេត្ត​ព្រះសីហនុ​នឹង​មានការ​អភិវឌ្ឍ​លឿន​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​

0
អគារដ៏ខ្ពស់កប់ពពកកំពុងសាងសង់នៅខេត្តព្រះសីហនុ។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោក ​វ៉ាង​ យ៉ាង​ជុង ​អនុរដ្ឋ​មន្រ្តី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន ​បាន​បង្ហាញ​ជំនឿ​ថា​រយៈពេល ១០ឆ្នាំខាងមុខ​ខេត្ត​ព្រះសីហនុ​នឹង​មានការ​អភិវឌ្ឍ​លឿន​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។

នៅក្នុង​ជំនួប​ជា​ពិភាក្សា​ការ​រងា​រជាមួយ​លោក​យន្ត ​មីន ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ ​លោក ​WANG YAJUN ​អនុរដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ឲ្យដឹង​ថា​ លោក​នឹង​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ចិន​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដើម្បី​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​បាន​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយការ​ពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន​ដោយ​អនុវត្ត​តាមច្បាប់​របស់​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ “ប្រតិភូ​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​មាន​គោលបំណង​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទាំងពីរ​នឹង​គណ:បក្ស​ទាំងពីរ​ដើម្បី​រឹតចំណង​សាមគ្គីភាព​មិត្តភាព​ចិន​ និង​កម្ពុជាក្រោម​គោលនយោបាយ​ក្របខណ្ឌ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ​និង​ផ្លូវ​សូត្រស​មុទ្រ​និង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​”។

ជាមួយគ្នា​នេះ​លោក​មាន​ជំនឿ​ថា​រយៈពេល ១០ឆ្នាំខាងមុខ​ខេត្ត​ព្រះសីហនុ​នឹង​មានការ​អភិវឌ្ឍ​លឿន​ក្លាយជា​ទីក្រុង​ដ៏​ធំ​មួយ​នៃ​ប្រទេស​កម្ពុជា​និង​ជំរុញក្រុ​មហ៊ុ​នវិ​និ​យោគ​ចិន​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដើម្បី​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ព្រមទាំង​បាន​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយការ​ពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន​ដោយ​អនុ​នវ​ត្ត​តាមផ្លូវ​ច្បាប់​កម្ពុជា​។

លោក​បាន​បន្ថែម​ថា​នេះ​ជា​លើក​ទី២ហើយដែល​បាន​មកដល់​ខេត្ត​ព្រះសីហនុ​បន្ទាប់ពី​លើក​ទី១កាលពី​ខែកញ្ញា​ឆ្នាំ២០១៧​ដោយ​ក្នុងរយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ​លោក​សង្កេតឃើញ​ថា​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​មានការ​ដ្ឋាន​និង​អគារ​ធំៗ​កើតឡើង​ជាច្រើន​។

លោក​យន្ត​ មីន​ អភិបាលខេត្ត​បាន​ថ្លែង​ថា​មាន​អ្នក​វិនិយោគ​ចិន​មករ​កស៊ី​និង​វិនិយោគ​នៅ​ខេ​ត្ត​ព្រះ​មសីហនុ​លើ​វិស័យ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។ ខេត្ត​បាន​បង្កើត​សម្ព័ន្ធភាព​ជាមួយ​ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​ចំនួន១៦ខេត្ត​-ក្រុង​ក្នុង​នោះ​មាន​ដូចជា:ខេ​ត្ត​ជាំ​ងស៊ូ​ហៃ​ណា​នលី​វនីង​គួយ​ចូវ​ក្រុង​ណា​ននីង​អ៊ូ​ស៊ី​ធាន​ជី​ងសួយ​នីង​ឈី​វតាវ​ជាដើម​។ កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ​(កម្ពុជា​-ចិន​) បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​វិនិយោគ​ដោយក្រុម​ហ៊ុន ​”ហូ​ដូ​គ្រុប​” នៅ​ឆ្នាំ២០០៨ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់​ផលប្រយោជន៍​ខេត្ត​ព្រះសីហនុ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​។

អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។ រូបថត៖ សហការី

លោក​ថា​ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច៩ក្នុង​នោះ ៤ទីតាំង​កំពុង​ដំណើរការ​មាន​ទុន​វិនិយោគ​ចិន​ប្រមាណ ៧០ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប​។ខេត្ត​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប ១១ក្រុមហ៊ុន​អន្តរជាតិ៤អាកាសចរណ៍​ដែល​ហោះហើរ​ទៅកាន់​គោលដៅ​ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​មាន៦ក្រុមហ៊ុន​បាន​ហោះហើរ​ទៅកាន់១៧ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​៕

ចំណេះដឹង​! តើ​អ្នកទិញ​និង​អ្នកលក់​ត្រូវ​មាន​កាតព្វកិច្ច​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំពេញ៖​ ទាំង​អ្នកទិញ​ និង​អ្នកលក់​តែងតែមាន​កាតព្វ​កិ​ច្ច​រៀង​ៗខ្លួន​ ក្នុង​ការ​បំពេញ​ឲ្យ​ស្រប​ទៅតាម​បទបញ្ញត្តិ​ និង​តាម​ការព្រមព្រៀង​គ្នា​លើ​លក្ខ​ណ្ឌ​ផ្សេង​ៗ។

ករណីយកិច្ច​របស់​អ្នកទិញ​

ចំពោះ​អ្នកទិញ​ កាតព្វកិច្ច​មាន​តិច​ជាង​អ្នកលក់​។ កាតព្វកិច្ច​ធំ​បំផុត​របស់​អ្នកទិញ​ គឺ​បង់ថ្លៃ​ទិញ​ ទៅតាម​កិច្ចសន្យា​។ ការ​បង់ថ្លៃ​ទិញ​នេះ​ គឺ​ត្រូវ​ធ្វើ​ទៅតាម​កាលបរិច្ឆេទ​ និង​ទីកន្លែង​ដែល​បាន​កំណត់​នៅក្នុង​កិច្ចសន្យា​។ កាតព្វកិច្ច​មួយទៀត​ គឺ​កាតព្វកិច្ច​ទទួល​វត្ថុ​ ទៅតាម​ការកំណត់​ក្នុង​កិច្ចសន្យា​។

យោង​តាម​មាត្រា៥៥៩​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​ ប្រសិនបើ​អ្នកទិញ​មានការ​យឺតយ៉ាវ​ក្នុង​ការ​បំពេញ​ករណីយកិច្ច​ទទួល​វត្ថុ​ អ្នក​លាក់​អាច​ទាមទារ​សំណង​ ប្រសិនបើ​ការ​យឺតយ៉ាវ​នេះ​នាំឲ្យ​គាត់​ទទួលរង​នូវ​ការខូចខាត​អ្វីមួយ​ ឬក៏​អាច​ទាមទារ​រំលាយ​កិច្ចសន្យា​ទិញ​លក់​នេះ​វិញ​បាន​។

ម្យ៉ាងទៀត​ ប្រសិនបើ​ដល់​ថ្ងៃកំណត់​ទទួល​វត្ថុ​ ហើយ​អ្នកទិញ​មក​មិន​ទទួល​ទេ​ អ្នកទិញ​ត្រូវជា​អ្នកទទួល​បន្ទុក​ហានិភ័យ​ នៃ​ការបាត់បង់​ ឬខូចខាត​វត្ថុ​នេះ​។

ករណីយកិច្ច​របស់​អ្នកលក់​

ចំពោះ​អ្នកលក់​វិញ​ កាតព្វកិច្ច​សំខាន់​ទីមួយ​របស់​គាត់​ គឺ​ត្រូវ​ប្រគល់​វត្ថុ​ ឬផ្ទេរសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​ ដែល​គាត់​បាន​ព្រមព្រៀង​លក់​ទៅ​ឲ្យ​អ្នកទិញ​ (មាត្រា​ ៥៣០​)។ សិទ្ធិ​លើ​ទ្រព្យ​ ឬវត្ថុ​ ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​នេះ​ ត្រូវតែ​មាន​បរិមាណ​ និង​គុណភាព​ ដូច​អ្វី​ ដែល​បាន​ព្រមព្រៀង​គ្នា​។ ម្យ៉ាងទៀត​ប្រសិនបើ​ការ​ប្រគល់​វត្ថុ​ ឬការផ្ទេរ​សិទ្ធិ​លើ​ទ្រព្យ​ ត្រូវ​ធ្វើ​ នៅ​ក្រោយ​ការបង្កើត​កិច្ចសន្យា​ទិញ​លក់​ អ្នកលក់​ មាន​ករណីយកិច្ច​ថែរក្សា​វត្ថុ​ ឬទ្រព្យ​នោះ​ឲ្យបាន​គង់​វង់​ល្អ​ រហូតដល់​ពេល​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​ (មាត្រា​ ៥៥២​)។

ច្បាប់​តម្រូវឲ្យ​អ្នកលក់​ថែរក្សា​វត្ថុ​ ឬទ្រព្យ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​នេះ​ឲ្យបាន​ហ្មត់ចត់​ “ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ដ៏​ល្អ​” (គឺ​ថែរក្សា​ដូចជា​ការ​ថែរក្សា​ទ្រព្យ​ផ្ទាល់ខ្លួន​ឯង​ផ្សេងទៀត​អ៊ីចឹង​ដែរ​) មិនមែន​អាងតែ​បាន​ចុះ​កិច្ចសន្យាលក់​រួចហើយ​ ទុក​វត្ថុ​នោះ​ចោល​លែង រវីរវល់​ថែទាំ​ នាំឲ្យ​បាត់បង់​ឬខូចខាត​នោះ​ទេ​។

ក្នុងករណី​ដែល​អ្នកលក់​ធ្វើឲ្យ​បាត់បង់​ ឬធ្វើឲ្យខូច​ខាត​វត្ថុ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​ ដោយសារតែ​មានការ​ធ្វេសប្រហែស​ មិនបាន​គោរព​ករណីយកិច្ច​ថែរក្សា​វត្ថុ​ ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​ទេ​ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នកទិញ​ ទៅតាម​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​ ឬត្រូវ​សង​សំណង​ខូចខាត​ ទៅតាម​ការ​ចែង​ក្នុង​ក្រមរ​ដ្ឋ​ប្ប​វេណី​ ទាក់ទង​នឹង​សំណង​ខូចខាត​ ក្នុងករណី​មិន​គោរព​កាតព្វកិច្ច​តាម​កិច្ចសន្យា​ (ផ្នែក​ទី៣​ ជំពូក​ទី៤​ គន្ថី​ទី៤​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​)។

ករណីយកិច្ច​សំខាន់​មួយទៀត​របស់​អ្នកលក់​ គឺ​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​ចំពោះ​អ្នកទិញ​ គឺ​ព័ត៌មាន​ចាំបាច់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វត្ថុ​ ដែល​ខ្លួន​លក់​នេះ​ ជាពិសេស​ក្នុងករណី​លក់​ផ្ទះ​ ឬក៏​ដីធ្លី​ អ្នកលក់​ត្រូវ​ពន្យល់​ដល់​អ្នកទិញ​ឲ្យបាន​ច្បាស់​លាស់​ អំពី​ខ្លឹមសារ​នៃ​សិទ្ធិ​លើ​អចលនវត្ថុ​ អំពី​ព្រំដែន​នៃ​អចលនវត្ថុ​ និង​ពី​បន្ទុក​ផ្សេង​ៗ ដែល​អាច​មាន​លើ​អចលនវត្ថុ​នេះ​ ដូចជា​ ករណី​មាន​សេវភាព​តម្រូវឲ្យ​បើកផ្លូវ​ឆ្លងកាត់​ ទៅ​ដី​អ្នកជិតខាង​ជាដើម​។ ប្រសិនបើ​អ្នកលក់​មិន​បំពេញ​ តាម​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​នេះ​ទេ​ ឬផ្តល់​ព័ត៌មាន​មិន​គ្រប់គ្រាន់​ ឬមិន​ច្បាស់លាស់​ គាត់​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ណាមួយ​ ដែល​កើតឡើង​ ដោយសារ​ការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​នេះ​។

ម្យ៉ាងទៀត​ ប្រសិនបើ​អ្នកលក់​ផ្តល់​ព័ត៌មាន​មិន​ពិត​ ឬលាក់បាំង​ការពិត​ដោយចេតនា​ ហើយ​ព័ត៌មាន​មិន​ពិត​ ឬព័ត៌មាន​ដែល​លាក់កំបាំង​នេះ​ គឺជា​ចំណុច​សំខាន់​ ដែល​មាន​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​របស់​អ្នកទិញ​ ក្នុងករណី​នេះ​ អ្នកទិញ​អាច​សុំ​លុប​ចោល​កិច្ចសន្យា​នេះ​វិញ​បាន​ ដោយ​លើកយក​ការ​ឆបោក​មក​ធ្វើជា​មូលហេតុ​។ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ យើង​ឃើញ​នៅក្នុង​ការទិញ​លក់​ពេលខ្លះ​ មានការ​តម្រូវឲ្យ​អ្នកទិញ​កក់លុយ​ទុកជាមុន​។

តើ​ការ​បង់លុយ​កក់​នេះ​ មាន​ចែង​កំណត់​នៅក្នុង​ច្បាប់​ដែរ​ឬទេ​?

នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ ការ​បង់ប្រាក់​កក់​មិនមែន​ជា​កាតព្វកិច្ច​ ដែល​ត្រូវតែ​ធ្វើ​ទេ​ ក៏ប៉ុន្តែ​ ច្បាប់​ក៏​មិនបាន​ហាមឃាត់​ដែរ​មានន័យថា​ វា​អាស្រ័យ​ទៅតាម​ការកំណត់​របស់​អ្នកទិញ​ និង​អ្នកលក់​។ ក្រមរ​ដ្ឋ​ប្ប​វេណី​មាន​ចែង​អំពី​រឿង​ប្រាក់កក់​នេះ​ គឺ​ចែង​ត្រង់​មាត្រា​ ៥១៨​ ដែល​ថា​ បើ​អ្នកទិញ​បាន​បង់ប្រាក់​កក់​ទៅ​ឲ្យ​អ្នកលក់​ អ្នកទិញ​អាច​រំលាយ​កិច្ចសន្យា​ទិញ​លក់​វិញ​ ដោយ​បោះបង់​ប្រាក់កក់​នេះ​ចោល​។ ចំពោះ​អ្នកលក់​វិញ​ក៏អាច​រំលាយ​កិច្ចសន្យា​នេះ​បាន​ដែរ​ ដោយ​ត្រូវ​សង​ប្រាក់​ស្មើនឹង២ដង​ នៃ​ប្រាក់កក់​នេះ​មកវិញ​ (មានន័យថា​ ត្រូវ​ប្រគល់​ប្រាក់កក់​មក​ឲ្យ​អ្នកទិញ​វិញ​ ហើយ​ត្រូវ​បូកបន្ថែម​ពីលើ​ នូវ​ប្រាក់សំណង​ ដែល​ស្មើនឹង​ប្រាក់កក់​នេះ​)៕

CEO​ Master​ Club​ ចែករំលែក​ចំណេះដឹង​ដើម្បី​ពង្រឹង​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការចូលរួម​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​ និង​ការ​ធ្វើជំនួញ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាព​រលូន​ល្អ​ប្រសើរ​ នៅ​ព្រឹក​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខ​ CEO​ Master​ Club​ Investment​ Plc​.សហការជាមួយគណៈកម្មការមូលប័ត្រកម្ពុជា នឹង​រៀបចំ​កម្មវិធី​សិក្ខាសាលា​ស្ដីពី​ «ការ​ត្រៀមខ្លួន​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​ការ​វិនិយោគ​» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការអន្តរជាតិ​ ជប៉ុន​-កម្ពុជា​(CJCC​)។

ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ CEO​ Master​ Club​ Investment​ Plc​. លោ​ក អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ កម្មវិធី​សិក្ខាសាលា​ដែល​រៀបចំ​នៅ​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ នឹង​មានការ​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ និង​ចំណេះដឹង​ពីសំណាក់​បណ្តា​វាគ្មិន​សំ​ខាន់​ៗជាច្រើន​នាក់​ ដែល​មក​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន​ និង​ស្ថាប័នរដ្ឋ​ចំនួន៨រូប​ និង​មានការ​ចូលរួម​ពី​សិក្ខាកាម​សរុប​ប្រមាណ​ជិត៥០០នាក់​។

លោក​បន្ត​ថា​ “គោ​លប​ណងសំខាន់​ ដែល​ត្រូវលើ​កយក​មក​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ គឺ​យើង​ចង់​ចែករំលែក​នូវ​បទពិសោធន៍​ជោគជ័យ​ ក្នុង​ការ​រកស៊ីលើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដែល​កំពុងតែ​មាន​សកម្មភាព​ពុះ​កញ្ច្រោ​លយ៉ាង​ខ្លាំង​ នា​ពេល​បច្ចុប្បន្ន​នេះ​”។

បន្ថែម​ពីនេះ​នៅ​មាន​គោលបំណង​សំ​ខាន់​ៗចំនួន២ទៀត​ ដែល​ត្រូវ​ចែករំលែក​ ដូចជា​ ចែករំលែក​អំពី​សារៈសំខាន់​នៃ​គម្រោង​វិនិយោគ​រួម​ និង​ការ​ប្រមូល​ដើមទុន​ពីសា​ធា​រណៈ​ស្របច្បាប់​ តាមរយៈ​វិស័យ​វិនិយោគ​រួម​ ហើយ​គោលបំណង​មួយទៀត​ គឺ​ការ​បង្ហាញ​អំពី​តួនាទី​របស់​សាលា​អចលនទ្រព្យ​កម្ពុជា​ ក្នុង​កា​ជួយ​ជ្រោមជ្រែង​ដល់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​រីកចម្រើន​បាន​យ៉ាង​ឆាប់​រហ័យ​។

លោ​ក អោម​ សេង​បូរ៉ា ​បាន​បន្ត​ថា​ កម្មវិធី​ដ៏​មាន​សារសំខាន់​មួយ​នេះ​គឺជា​ព្រឹត្តិ​ការណ៍​លើក​ទី២ហើយ​ ដែល​រៀបចំឡើង​ដោយសា​លា​អចលនទ្រព្យ​កម្ពុជា​ ក្រោម​កិច្ចសហការ​ការ​គាំទ្រ​ពីសំណាក់​ CEO​ Master​ Club​ Investment​ Plc​. ដែល​ជា​ក្រុមហ៊ុន​ទទួល​អាជ្ញាប័ណ្ណ​គ្រប់គ្រង​មូលនិធិ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​ផង​ដែរ​ នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការអន្តរជាតិ​ ជប៉ុន​-កម្ពុជា​ (CJCC​) ចាប់ពី​ម៉ោង៨ព្រឹក​ រហូតដល់​ម៉ោង១២ថ្ងៃត្រង់​។

នៅក្នុង​វិធី​នេះ​មាន​កា​ចូលរួម​បកស្រាយ​ និង​ចែករំលែក​បទពិសោធន៍​ការងារ​ពីសំណាក់​វាគ្មិន​សំ​ខាន់​ៗចំនួន៨រូប​ ដូចជា​លោ​កអោម​ សេង​បូរ៉ា​ស្ថាបនិក​និង​ជា​អគ្គនាយក ​CEO​ Master​ Club​, លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណ​កម្មការ​មូលបត្រ​កម្ពុជា​ លោក​សាស្រ្តា​ចារ្យ​ ទួស​ សា​ភឿន​ ភា​គហ៊ុនិ​កនៃ​ក្រុមហ៊ុន​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ ខេត្តសៀមរាប​ជាដើម​។

សិក្ខាសាលា​នេះ​ នឹង​ជួយ​តម្រង់​ទិស​ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​បណ្តា​សិក្ខាកាម​ដែល​កំពុង​ប្រឡូក​ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​មួយ​នេះ​ ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅក្នុង​អាជីព​ និង​មុខ​ជំនួញ​។

លោក​បាន​បន្ត​ទៀត​ថា​ អ្នកចូលរួម​នៅក្នុង​កម្មវិធី​ដ៏​មាន​សារសំខាន់​មួយ​ នឹង​ទទួល​បាន​ភាព​ជ្រួតជ្រាប​ពី​កម្មវិធី​ ដូចជា​ យល់​ច្បាស់​ពី​សារសំខាន់​នៃ​វិស័យ​គម្រោង​វិនិយោគ​រួម​ ការ​ប្រមូល​ដើមទុន​ ពីសា​ធា​រណៈ​ដោយ​ស្របច្បាប់​ តាមរយៈ​គម្រោង​វិនិយោគ​រួម​ បាន​ស្វែងយល់​ពី​តួនាទី​ និង​មុខងារ​របស់​ CEO​ Master​ Club​ Investment​ Plc​. បាន​ស្វែងយល់​ពី​សារសំខាន់​ នៃ​ស្ថាបត្យកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​ ដឹងពី​ផែនការ​គម្រោង​អភិវឌ្ឍ​តំបន់​រោងចក្រ​ និង​ឧស្សាហកម្ម​ យល់​ច្បាស់​ពី​សារសំខាន់​នៃ​ការវាយតម្លៃ​អចលនទ្រព្យ​ សារសំខាន់​នៃ​ប្រពន្ធ​បច្ចេកវិទ្យា​ Digital​ សម្រាប់​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ ដឹងពី​វិធីសាស្ត្រ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ឆ្នើម​៕

ឥណ្ឌូនេស៊ីនឹងបើកការហោះហើរត្រង់មកកម្ពុជាឡើងវិញ នាចុងខែមិថុនាខាងមុខ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រោយខកខានការហោះហើរត្រង់ទាំងស្រុង ពីឥណ្ឌូនេស៊ីមកកម្ពុជាជាច្រើនសតវត្សរ៍ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នារៀបចំឱ្យមានការហោះហើរត្រង់ជាមួយគ្នាឡើងវិញ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines ជាមួយនឹងការរំពឹងទុកថានឹងមានកំណើនទេសចរមកកម្ពុជាបន្ថែម។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ដីពីការត្រៀមរៀបចំសម្ពោធជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា លោក Heriyanto អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines នឹងបើកការហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមករាជធានីភ្នំពេញ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងមួយសប្ដាហ៍ហោះហើរត្រង់ចំនួន ៣ជើង គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

តំណាងក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines រូបនេះ បានបង្ហាញការជឿជាក់ថា តម្លៃជិះយន្តហោះរបស់ក្រុមហ៊ុនលោកនឹងធ្វើឱ្យអតិថិជនទទួលយកបានគ្រប់គ្នា ហើយនៅតែគាំទ្រការប្រើប្រាស់ជើងហោះហើររបស់ក្រុមហ៊ុនមួយនេះ។

លោកថា នៅពេលជើងហោះហើរត្រង់ហ្សាកាតា-ភ្នំពេញដំណើរការទៅរលូនល្អហើយ ក្រុមហ៊ុនលោកមុខជាពង្រីកការហោះហើរត្រង់ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាផ្សេងទៀត ដូចជាហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមកខេត្តសៀមរាប-អង្គរ និងខេត្តព្រះសីហនុជាដើម ឬពីកោះបាលីដែលតំបន់ទេសចរណ៍ដ៏សំខាន់របស់ឥណ្ឌូនេស៊ី មកកាន់កម្ពុជាបន្ថែមផងដែរ។

លោក​ Suirman Hasseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រទេសដែលមានសក្តានុពលទេសចរណ៍ និងវប្បធម៌ដ៏សម្បូរបែប និងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយជាប្រទេសមួយដ៏ធំដែលមានប្រជាជនប្រមាណ ២៥០លាននាក់ ហើយប្រជាជនឥណ្ឌូនេស៊ីក៏មានជីវភាពរីកចម្រើន ជីវភាពកម្រិតកណ្តាលក៏មានច្រើន ទេសចរធ្វើដំណើរចេញក្រៅប្រទេសក៏មានច្រើន ដូចជាចេញទៅម៉ាឡេស៊ី សិង្ហបុរី ថៃ ប៉ុន្តែមកកម្ពុជានៅតិចនៅឡើយ។

លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ការហោះហើរត្រង់នេះនឹងជួយជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរកាន់តែច្រើន។ ទេសចរកម្ពុជាអាចទៅដល់រដ្ឋធានីហ្សាកាតា ទៅលេងកោះបាលី តំបន់បេតិកភណ្ឌប្រាសាទប៊ូរ៉ូប៊ូឌូ និងតំបន់ទេសចរណ៍ដទៃទៀត ហើយទេសចរឥណ្ឌូនេស៊ី ក៏អាចមកលេងកម្សាន្តតាមគោលដៅទេសចរណ៍នានា នៅកម្ពុជាកាន់តែងាយស្រួល និងឆាប់រហ័សផងដែរ។

លោក​រដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមហ៊ុនឯកជន និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ចូលរួមយ៉ាងសកម្មក្នុងការឃោសនាផ្សព្វផ្សាយការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជានេះ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោក​រដ្ឋមន្ត្រីក៏បានប្រកាសអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសវិនិយោគិនឥណ្ឌូនេស៊ី ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ សូមមកវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានកាន់ច្រើនថែមទៀត ព្រោះកម្ពុជាមានច្បាប់វិនិយោគដែលសាកសមបំផុតសម្រាប់វិនិយោគិនបរទេស ជាពិសេសច្បាប់ស្តីពីការបង្កើតតំបន់ទេសចរណ៍ពិសេស (Prestige Tourism Zone)។

លោក​ Suirman Hasseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៤៩ឆ្នាំ ចាប់ពីទសវត្សទី៧០មកនេះ ជាលើកទីមួយហើយដែលមានការហោះហើរត្រង់ភ្ជាប់ពីឥណ្ឌូនេស៊ីមកកម្ពុជា ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។

ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានបន្តថា ការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏ជាចូលរួមចំណែកលើកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី។

សូមជម្រាបថា ក្រោយពីមានការខកខាកអស់រយៈពេលជិត៥០ឆ្នាំកន្លងមក ដែលក្នុងអំលុងទសវត្សទី៧០ ធ្លាប់មានការហោះហើរត្រង់ពីភ្នំពេញ-ហ្សាកាតា តាមរយៈក្រុមហ៊ុន Royal Air Cambodge ប៉ុន្តែជាអកុសល ដោយសារប្រទេសកម្ពុជាជួបនូវសង្គ្រាមពេញផ្ទៃប្រទេស ការហោះហើរត្រង់នោះត្រូវបានកាត់ផ្ដាច់ទាំងស្រុង៕

ក្រុមហ៊ុន​ដឹកជញ្ជូន​ជប៉ុន​ធំ​មួយ​ទិញ​ភាគហ៊ុន​កំពង់ផែ​ក្រុង​ព្រះសីហនុ​

0
រថយន្តកុងទឺន័រកំពុងបើកបរនៅក្នុងកំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដន

​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​ផ្ទេរ​ភាគហ៊ុន​ដែល​នៅ​សេសសល់​ទាំងអស់​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ឱ្យ​ក្រុមហ៊ុន​ Kamigumi​ Co​. , Ltd​។

JICA​ បាន​ទទួល​ទិញ​ភាគហ៊ុន​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ កាលពី​ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ ក្នុងអំឡុងពេល​ផ្តល់​ជូន​ជា​ការបោះផ្សាយ​ភាគ​ថ្លៃដើម​ដល់​វិនិយោគិន​។ ជាផ្នែក​មួយ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​ JICA​ បាន​ដាក់​ទីប្រឹក្សា​ម្នាក់​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​ជិត​ ៩៩​ ភាគរយ​នៃ​ភាគហ៊ុន​ដែល​បាន​ជួញដូរ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ។ កាលពី​ថ្ងៃអង្គារ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​រួមចំណែក​ច្រើន​បំផុត​ក្នុង​ការ​បំបែក​ឯតទគ្គកម្ម​ជួញដូរ​ផ្សារ​មូលបត្រ​កម្ពុជា​។

បរិមាណ​ជួញដូរ​បាន​កើនឡើង​ដល់​ ៩,៤៥លាន​ហ៊ុន​ដែល​មានតម្លៃ​ ២៩,៦​ លាន​ដុល្លារ​។សេចក្តី​ថ្លែងការណ៍​ពីទី​ភ្នាក់ងារ​នេះ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ “JICA​ បាន​ផ្ទេរ​ភាគហ៊ុន​នៅសល់​របស់​ខ្លួន​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Kamigumi​ ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​កំពង់ផែ​នាំមុខ​របស់​ជប៉ុន​”។

ក្រុមហ៊ុន​ Kamigumi​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៨៦៧​ នៅ​តំបន់​កូ​បេ​នៃ​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​នេះ​ផ្តល់​សេវាកម្ម​ដឹក​ជញ្ចូន​ចំរុះ​ជា​អន្តរជាតិ​។

ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន​តាម​កំពង់ផែ​ និង​មាន​ឃ្លាំង​ស្តុក​ និង​ចែកចាយ​ និង​ដឹកជញ្ជូន​តាម​រថយន្ត​ ដឹកទំនិញ​ផ្លូវអាកាស​ និង​ផ្លូវដែក​ព្រមទាំង​សេវាកម្ម​ដឹក​ជញ្ចូន​តាម​សមុទ្រ​ផង​ដែរ​៕

ទីប្រឹក្សា​ CATA​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លើកកម្ពស់​បរិស្ថាន​ក្នុង​វិស័យ​ទេសចរណ៍

0

ដោយ វល័ក្ខ

​ភ្នំពេញ​៖ លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) និង​ជាទី​ប្រឹក្សា​សភា​ពាណិជ្ជកម្ម​សភា​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លើកកម្ពស់​បរិស្ថាន​ក្នុង​វិស័យ​ទេសចរណ៍​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រមណីយដ្ឋាន​គិរីរម្យ​ ថ្ងៃទី២៥​ ដល់​ថ្ងៃទី២៦​ ខែឧសភា​ លោក​ ហូ​ វណ្ឌី​ ជានិច្ចកាល​ដែល​តែងតែ​ចូលរួម​ និង​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​ ក៏ដូចជា​ចូលរួម​លើកកម្ពស់​ក្នុង​វិស័យ​បរិស្ថាន​ ពិសេស​ការ​រើស​សំរាម​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ស្រស់​ស្អាត​។

លោក​បាន​បញ្ជាក់​ថា​ បញ្ហា​សំរាម​ និង​អនាម័យ​គឺជា​បញ្ហា​ប្រឈម​ធំ​មួយ​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ អាជ្ញា​មូលដ្ឋាន​ មន្ត្រី​ជំនាញ​សហការ​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ដាក់ចេញ​យុទ្ធនាការ​ធំ​មួយ​ កម្ចាត់​សំរាម​ចេញពី​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា​ បញ្ហា​សំរាម​ ជា​បញ្ហា​រ៉ាំ​រៃ​មួយ​ដែល​តែងតែ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​ភ័យខ្លាច​ ឬមាន​អារម្មណ៍​មិន​ចង់​ត្រឡប់​មក​កម្ពុជា​ម្ដងទៀត​ដោយសារតែ​សំរាម​តែង​តាម​រាយប៉ាយ​ពាសពេញ​តាម​ដងផ្លូវ​ តាម​ភូមិ​ជាដើម​ ហើយ​នេះ​ជា​រឿង​ធំ​មួយ​ដែល​រាជរដ្ឋាភិបាល​គួរតែ​ដោះស្រាយ​។

លោក​ ហូ​ វណ្ឌី​ បាន​បន្ត​ថា​ វិស័យ​ទេសចរណ៍​ ជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ជីវភាព​ ក៏ដូចជា​សេដ្ឋកិច្ច​របស់​ជាតិ​ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ទៅដល់​ទីណា​តែងតែ​ធ្វើ​ឱ្យ​មាន​ចរន្ត​សេដ្ឋកិច្ច​កើតឡើង​នៅ​ទីនោះ​ ដូច្នេះ​វិស័យ​ទេសចរណ៍​ពិតជា​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​៕

អាកាសចរណ៍​ឡាវ​នឹង​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ចំនួន៣គោលដៅ​នៅ​ចុងឆ្នាំ​នេះ

0

ដោយ​ យុទ្ធ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែ​រឡាញ​ (Laos​ Airline​) របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ នឹង​បើក​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ឡើងវិញ​ នា​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រោយពី​ផ្អាក​ការហោះហើរ​អស់​មួយ​រយៈ​កន្លងមក​ ហើយ​គោលដៅ​សំខាន់​នៅ​ចំពោះ​សម្រាប់​ការហោះហើរ​នេះ​ រួមមាន​ រាជធានី​ភ្នំពេញ​ សៀមរាប​-អង្គរ​ ព្រះសីហនុ​ និង​ខេត្ត​ផ្សេងទៀត​នៅ​តំបន់ឆ្នេរ​។

ដំណឹង​ដ៏​ល្អ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នា​ឱកាស​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយ​ឯកអគ្គ​រដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ អាម​ផៃ​ គី​នដា​វង្ស​ (Amphay​ Kindavong​) នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នា​រសៀល​ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៩​។

ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ខាងលើ​ លោក​ តុប​ សុ​ភ័ក​ អនុរដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ បាន​ថ្លែង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ “ឯកឧត្តម​ អាម​ផៃ​ គី​នដា​វង្ស​ បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ថោង​ ខុន​ ឱ្យ​ដឹង​ថា​ នា​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​អ៊ែ​រឡាញ​ នឹង​ចាប់ផ្ដើម​បើក​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​​ឡើងវិញ​ ក្នុង​នោះ​ឡាវ​នឹង​បើក​ការហោះហើរ​ត្រង់​ដំបូង​ពីរ​ដ្ឋ​ធានី​វៀងចន្ទន៍​មករា​ជធានី​ភ្នំពេញ​ ហើយនឹង​បើក​ការ​ហោះហើរ​មកកាន់​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​ ជាបន្តបន្ទាប់​ទៀត​”។

លោក​ អាម​ផៃ​ គី​នដា​វង្ស​ បាន​បង្ហើប​ថា​ “ពេល​ដែ​លព្រ​លាន​យន្តហោះ​នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ ខេត្ត​កោះកុង​ ត្រូវ​បាន​សាងសង់​រួចរាល់​នៅ​ក្រោយ​ឆ្នាំ២០២០​ ឡាវ​នឹង​បន្ត​បើក​ការហោះហើរ​ត្រង់​ទៅកាន់​កន្លែង​នេះ​បន្ថែម​ទៀត​ ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តារា​សាគរ​ និង​តំបន់​នានា​នៅ​ខេត្តកោះកុង​”។ ត្រង់​ចំណុច​នេះ​បង្ហាញថា​ ភ្ញៀវ​ទេសចរ​ឡាវ​ និង​ភ្ញៀវ​ទេសចរ​ប្រទេស​ទី៣​ (ប្រហែល​ភាគច្រើន​ភ្ញៀវ​ជនជាតិ​ចិន​) ហាក់ដូចជា​ចាប់អារម្មណ៍​ខ្លាំង​ ចំពោះ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ និង​តំបន់​ទេសចរណ៍​តាម​មាត់សមុទ្រ​របស់​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ឯកភាព​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ឡាវ​ថា​ តាមរយៈ​ការ​ភ្ជាប់​ជើងហោះហើរ​ឡើងវិញ​នេះ​ កម្ពុជា​-ឡាវ​ នឹង​ខិតខំ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ ជូន​ដល់​ភ្ញៀវ​ទេសចរ​ឱ្យ​កាន់តែ​សម្បូរ​បែប​ថែមទៀត​ ពិសេស​គោលដៅ​ទេសចរណ៍​នៅ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា​។

មួយវិញទៀត​ កម្ពុជា​-ឡាវ​ ក៏​ចង់ឱ្យ​ខ្សែ​ទស្សនកិច្ច​ «គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​» កាន់តែ​ត្រូវ​បាន​ជំរុញ​ឱ្យ​មាន​សកម្មភាព​ច្រើនឡើង​ថែមទៀត​ ដោយ​ប្រទេស​ទាំងពីរ​ក៏​មាន​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​ «សៀមរាប​-អង្គរ​ តំបន់​ប្រាសាទសំបូរព្រៃគុក​ ប្រាសាទព្រះវិហារ​ និង​ប្រាសាទ​វត្ត​ភូ​របស់​ឡាវ​» ផង​ដែរ​ ដែល​តំបន់​ប្រាសាទ​​ទាំងនេះ​សុទ្ធតែ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ កាលពី​ឆ្នាំ២០១៨​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឡាវ​ប្រមាណ​ជាង​ ៤២ម៉ឺន​នាក់​។ ដោយឡែក​ ក្នុងរយៈពេល៤ខែ​ ឆ្នាំ២០១៩នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​ឡាវ​ប្រមាណ​ជាង​ ១២ម៉ឺន​នាក់​ ឈរ​លើ​ចំណាត់ថ្នាក់​លេខ៣​ ក្នុងចំណោម​ទេសចរ​អន្តរជាតិ​ ១០ប្រទេស​ ដែល​មក​ទស្សនា​កម្ពុជា​ (Top​ 10​)។

ប្រទេស​ឡាវ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សម្បូរទៅដោយ​តំបន់​អេកូ​ទេសចរណ៍​ និង​តំបន់​បេតិកភណ្ឌ​ ប៉ុន្តែ​ប្រទេស​ឡាវ​មិន​មាន​សមុទ្រ​នោះ​ឡើយ​៕

ក្រុមហ៊ុន​កូរ៉េ​ ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​កូរ៉េ​បាន​និង​កំពុង​អារម្មណ៍​វិនិយោគ​លើ​ប្រព័ន្ធ​ទឹក​ស្អាត​ និង​ថាមពល​ ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​ Solar​ Hope​ Farm​ ដែល​បច្ចេកវិជ្ជា​ថ្មី​ ដែល​អាច​ស្ដុក​ទុក​នូវ​ទឹក​ស្អាត​ ក៏ដូចជា​ផ្ដល់​ថាមពល​អគ្គិសនី​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ថ្ងៃទី​ ២៤​ ឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ ហ្គូ​ហា​ ជាំ​ង (Gyu​-Ha​ Jang​) អនុប្រធាន​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ (KOIMA​) បាន​ឲ្យដឹង​ថា​ លោក​មានគំនិត​ធ្វើការ​សាកល្បង​គម្រោង​នេះ​ជាមុន​សិន​ ប៉ុន្តែ​លោក​មានបំណង​ចាប់ដៃ​គូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក​ ដើម្បី​អនុវត្ត​គម្រោង​នេះ​។

ក្រៅពីនោះ​ លោក​ក៏បាន​ជម្រាប​ជូន​ថា​ សហការី​របស់​លោក​ មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការពិនិត្យ​លទ្ធភាព​នាំចូល​ម្រេច​កំពត​ពី​កម្ពុជា​ទៅ​កូរ៉េ​។លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ ជាំ​ង ដោយ​យល់ថា​ការប្រើ​ប្រាស់​បច្ចេកវិជ្ជា​ថ្មីនេះ​ នឹង​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ ជាពិសេស​​នៅ​តំបន់​ដែល​មិនទាន់​មាន​អគ្គិសនី​ និង​ទឹក​ស្អាត​។

លោក​រដ្ឋ​មន​ត្រី​ បាន​ស្នើសុំ​ឲ្យ​លោក​ ជាំ​ង រៀបចំ​ជា​សំណើ​ និង​ផែនការ​ធុរកិច្ច​ ឲ្យបាន​លម្អិត​ សម្រាប់​សម្រួល​ដល់​ការពិភាក្សា​ និង​ស្វែងរក​ដៃគូ​ធុរកិច្ច​។

ចំពោះ​ម្រេច​កំពត​ លោក​រដ្ឋមន្ត្រី​ ជម្រាប​ជូន​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ ដែល​មាន​ភាព​ល្បីល្បាញ​ និង​មានតម្លៃ​ខ្ពស់​ជាង​ម្រេច​ដទៃ​ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​លោក​ ជាំ​ង និង​សហការី​ ចុះទៅ​ពិនិត្យ​ចំការ​ម្រេច​នៅ​កំពត​ផ្ទាល់​ ដើម្បី​ស្វែងយល់​បន្ថែម​ និង​ពិនិត្យ​ឱកាស​នាំចេញ​៕

ជប៉ុន​ជួយ​រៀប​កម្រាលឥដ្ឋ​និង​ចិញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​នៅ​តំបន់​ Pub​ Street​ នៅ​ក្រុង​សៀមរាប​

0
កម្មករជំនាញកំពុងរៀបកម្រាលឥដ្ឋ។ រូបថត៖ សហការី

ដោយ​ វុត្ថា​

សៀមរាប​៖ ក្រុមហ៊ុន​ Omura​ Ceratec​ Co​.,Ltd​ របស់​ជប៉ុន​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល​ និង​ចិញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​តាម​បណ្តោយ​ផ្លូវ២ធ្នូ​ ស្ថិតនៅ​តំបន់​ Pub​ Street​ ។

កម្មករជំនាញកំពុងរៀបកម្រាលឥដ្ឋ។ រូបថត៖ សហការី

លោ​កគឹម​ ប៊ុ​នណ្ណា​ ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ ខេត្តសៀមរាប​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​ថា​ កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងមក​នេះ​ថា​ ការ​ក្រាល​បេតុង​ជ្រាប​ទឹក​ នៅ​ផ្លូវ​ប្រសព្វ​តំបន់​ Pub​ Street​ មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លា​ក់​ខ្លាំង​ៗ។

លោក​បន្ត​ថា​ “ការ​កម្រាល​បេតុង​ជ្រាប​ទឹក​ តាម​បណ្តោយ​ផ្លូវ២ធ្នូ​ចាប់ផ្តើម​កាលពី​ថ្ងៃទី១២​ ខែមេសា​នេះ​ ហើយ​ត្រូវ​បាន​បញ្ចប់​ និង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ថ្ងៃទី២៤​ ខែឧសភា​នេះ​”។លោក​បន្ត​ថា​ “កម្រាល​បេតុង​ជ្រាប​ទឹក​នៅ​តាម​បណ្តោយ​ផ្លូវ២ធ្នូ​នេះ​ បាន​ទទួល​ទឹក​ភ្លៀង​ខ្លាំង​ៗជាច្រើន​ដង​ឃើញថា​ វា​អាច​ស្រូបទឹក​បាន​លឿន​ និង​មិន​មានការ​ដក់​ទឹក​នៅ​លើ​ផ្លូវ​ទៀត​ឡើយ​”។

លោក​ គឹម​ ប៉ុន​ណ្ណា​ បាន​បញ្ជាក់​ថា​ ដោយសារតែ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​ កម្រាល​បេតុង​ជ្រាប​ទឹក​ នៅ​តាម​បណ្តោយ​ផ្លូវ២ធ្នូ​នេះ​ លោក​មាន​គម្រោង​ស្នើ​ទៅ​អភិបាលខេត្ត​សៀមរាប​ ឱ្យ​មានការ​កម្រាល​បេតុង​ជ្រាប​ទឹក​នេះ​នៅ​តំបន់​ Pub​ Street​ នេះ​ឱ្យ​បាន​ទាំងអស់​ ព្រោះ​វា​មាន​អាច​ស្រប​ទឹកបាន​លឿន​ និង​មាន​ពណ៌បៃតង​ ផ្កាឈូក​ ឆ្លាស់គ្នា​ស្អាត​ ប៉ុន្តែ​លោក​មិនទាន់​ហ៊ាន​បញ្ជាក់​ថា​ ការ​ស្នើសុំ​នេះ​បាន​ជោគជ័យ​ ឬយ៉ាងណា​នោះ​ទេ​ព្រោះ​ត្រូវការ​ចំណាយ​ថវិកា​ច្រើន​។

ផ្លូវនៅតំបន់ Pub Street ក្រោយពីរៀបកម្រាលឥដ្ឋរួច។ រូបថត៖ សហការី

អភិបាលខេត្ត​សៀមរាប​ ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត​មានការ​គាំទ្រ​ និង​ចាត់ទុក​គម្រោង​នេះ​ថា​ ពិតជា​មាន​សារៈសំខាន់​សម្រាប់​តំបន់​ក្នុង​ក្រុង​ ដែល​អ្នកទេសចរ​ឆ្លងកាត់​ទៅមក​ច្រើន​ និង​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ហើយ​ឯកឧត្តម​ ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​បន្ត​សិក្សា​ និង​ពិនិត្យមើល​ទីតាំង​បែងចែក​គន្លង​ផ្លូវ​សម្រាប់​ថ្មើរជើង​ គន្លង​ផ្លូវ​សម្រាប់​ជន​ពិការ​ទីតាំង​ សម្រាប់​ចត​យានយន្ត​ឱ្យ​បាន​កាន់តែ​ល្អ​បន្ថែម​ទៀត​៕

ចំណេះដឹង​៖ តើ​កិច្ចសន្យា​ទិញ​លក់​មាន​ប៉ុន្មាន​ប្រភេទ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទួទៅ​ការទិញ​លក់​មាន​ទម្រង់​ និង​រូប​ភាព​ខុស​ៗគ្នា​ ដែល​សកម្មភាព​បែបនេះ​កើតឡើង​នៅ​គ្រប់​ទីកន្លែង​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ មាន​ដូចជា​៖ ការ​ប្រកប​អាជីវកម្ម​នានា​ និង​ការដោះដូរ​ទំនិញ​ និង​សេវា​កម្ម​ផ្សេង​ៗ។

ទោះ​យ៉ាងណា​គេ​អាច​សង្កេតឃើញ​ថា​ កិច្ចសន្យា​ទិញ​លក់​ជា​ធម្មតា​បាន​ធ្វើឡើង​តាម​រូបភាព​ពីរ​បែប​ គឺ​ការទិញ​លក់​ដែល​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់​ និង​ការទិញ​លក់​ដែល​មាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​។

ការទិញ​លក់​ត្រឹមតែ​មាត់ទទេ​ជា​ប្រភេទ​ នៃ​កិច្ចសន្យា​ទិញ​លក់​មួយ​ដែល​ការព្រមព្រៀង​ទិញ​លក់​រវាង​អ្នកទិញ​ និង​អ្នកលក់​បាន​ធ្វើឡើង​ដោយ​ផ្ទាល់មាត់​ ដែល​តាមធម្មតា​នេះ​ជាសកម្ម​ភាព​ដោះដូរ​ បែប​សាមញ្ញ​ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​ ដូចជា​ ការទិញ​សំលៀកបំពាក់​ឬទិញ​ម្ហូបអាហារ​ជាដើម​។ ប៉ុន្តែ​គេ​ក៏អាច​ធ្វើជា​លិខិត​ព្រមព្រៀង​លាយលក្ខណ៍​អក្សរ​បាន​ដែរ​ដោយធ្វើ​ជា​លិខិត​ ឯកជន​រវាង​អ្នកលក់​ និង​អ្នកទិញ​ផ្ទាល់​ ឬលិខិតយថាភូត​ដែល​មានការ​ទទួលស្គាល់​ពី​មន្ត្រី​សាធារណៈ​។

កិច្ចសន្យា​ទិញ​លក់​ប្រភេទ​នេះ​ ក៏​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ដែរ​ដោយហេតុថា​កិច្ចសន្យា​ទិញ​លក់​ ជាទូទៅ​ច្បាប់​មិន​តម្រូវ​ថា​ ត្រូវតែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​នោះ​ទេ​នេះ​បើ​មាត្រា៥១៦នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​។

ទោះ​យ៉ាងណា​ក្នុង​ច្បាប់​ដដែល​ នៅក្នុង​ករណី​មានបញ្ញត្តិ​ពិសេស​ ដែល​សំដៅ​ដល់​កិច្ចសន្យា​ទិញ​ លក់​អចលនទ្រព្យ​រួមមាន​៖ ផ្ទះ​ ឬដីធ្លី​ជាដើម​នោះ​កិច្ចសន្យា​ទិញ​លក់​ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​៕