ក្រុមហ៊ុន​ពីរ​បោះទុន​ ១ពាន់​លាន​ដុល្លារ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន​

0
សំណង់អគារធំៗជាច្រើនកំពុង​ស្ថិតនៅ​តំបន់មួយនៃប្រទេសចិន។ រូបថត៖ សហការី

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​ប្រទេស​សិង្ហបុរី​ ​City​ Developments​ បាន​ប្រកាស​កាល​ពី​ថ្មី​ៗនេះ​ថា​ ខ្លួន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​យក្ស​របស់​ចិន​ Sincere​ Property​ Group​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន​ Nikkei​ នៅ​ថ្ងៃទី​ ១៦​ ខែឧសភា​ឆ្នាំ​ ២០១៩​ នេះ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​យក្ស​សិង្ហបុរី​ City​ Developments​ ឬ ហៅ​កាត់​ថា​ CDL​ បាន​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​យក្ស​ចិន​ Sincere​ ចំនួន​ ២៤​ ភាគរយ​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៨០០លាន​ដុល្លារ​អាមេរិក​ក្នុង​ផ្តល់​ហិរញ្ញប្បទាន​ទាំង​ប្រាក់កម្ចី​ និង​ដើមទុន​។

លោក​ Sherman​ Kwek​ អគ្គនាយក​ក្រុមហ៊ុន​ CDL​ បានឱ្យ​ដឹង​ថា​ នេះ​ គឺជា​ឱកាស​ដ៏​កម្រ​មួយ​ក្នុង​ការ​ទទួល​បាន​ភាគហ៊ុន​ដែល​មាន​អត្ថន័យ​នៅក្នុង​កម្មវិធី​ដែល​បាន​បង្កើត​ឡើង​នៅក្នុង​តម្លៃ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​។

លោក​ Wu​ Xu​ ប្រធាន​ក្រុមហ៊ុន​ Sincere​ បានឱ្យ​ដឹង​ដែរ​ថា​ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​នេះ​នឹង​បើកឱកាស​កាន់តែ​រីកចម្រើន​ដូចជា​ទាញ​យក​បទពិសោធន៍​ និង​បណ្ដាញ​របស់​ក្រុមហ៊ុន​ CDL​ ដើម្បី​ស្វែងរក​សកម្មភាព​គ្រប់គ្រង​មូលនិធិ​រួមគ្នា​។

ក្រុមហ៊ុន​ CDL​ នឹង​ចំណាយ​ថវិកា​របស់​ខ្លួន​ប្រមាណ​ ១,២​ ពាន់​លា​នយ័​នដើម្បី​ទិញ​ពី​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ Sincere​ ប្រមាណ​ ៧0​% នៅក្នុង​មជ្ឈមណ្ឌល​ Shanghai​ Hongqiao​ Sincere​ Centre​ ដែល​ជា​អចលនទ្រព្យ​ពាណិជ្ជកម្ម​សំខាន់​មួយ​ដែល​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ទីក្រុង​ Hongqiao​ Central​ Business​ នៃ​ទី​ក្រុង​ស៊ាង​ហៃ​។

ការ​បង្កើន​ភាគហ៊ុន​របស់​ចិន​លើ​ការ​បង្វែរ​ផលប័ត្រ​សកល​របស់​ក្រុមហ៊ុន​ CDL​ រហូតដល់​ ១៥​% ពី​ ៩% ដែល​ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​ទីពីរ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​សិង្ហបុរី​ប្រមាណ​ ៤៦​% ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​សិង្ហបុរី​កំពុង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន​ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មាន​ភាព​ជឿជាក់​ថា​ជា​កន្លែង​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ក្នុងរយៈពេល​វែង​ ហើយ​ក្រុមហ៊ុន​ Sincere​ មាន​សាខា​នៅក្នុង​ទីក្រុង​ធំ​ ៗ ចំនួន​ ២០​ រួមមាន​ទី​ក្រុង​ស៊ាង​ហៃ​ ទីក្រុង​ឆុង​ឈីង​ និង​ទីក្រុង​ក្វាង​ចូវ​ ក្នុង​នោះ​មានការ​អភិវឌ្ឍន៍​ និង​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ ដែល​រួមមាន​លំនៅឋាន​ ការិយាល័យ​ធ្វើការ​ ​និង​សួន​ឧស្សាហកម្ម​ជាច្រើន​ប្រភេទ​ផង​ដែរ​។

កិច្ច​សហប្រតិបត្តិ​ការ​នេះ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​កាន់តែ​មាន​ភាព​រីកចម្រើន​ និង​ឈានមុខ​គេ​លើ​ការអភិវឌ្ឍន៍​វិ​ស័យ​អល​ចន​ទ្រព្យ​។

កាលពី​ថ្ងៃពុធ​ក្រុមហ៊ុន​ CDL​ បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​របស់​ខ្លួ​ចំនួន​ ១៤៦​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១ គិត​ត្រឹម​ខែមីនា​ពោល​គឺ​កើនឡើង​ ១៣០0​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យ៉ាងណាក៏ដោយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​នៅតែ​ជា​កង្វល់​ ប៉ុន្តែ​ ក្នុងរយៈពេល​ ១០​ ឆ្នាំខាងមុខ​នេះ​ នឹង​ឃើញ​កំណើន​លូតលាស់​ប្រកបដោយ​ស្ថេរ​ភាព​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​ ។

លោក​ Kwek​ បាន​និយាយ​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ពិតជា​មានផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​នៃ​ភាគី​ប្រទេស​ទាំងពីរ​តែ​នេះ​មិនមែន​ជា​រឿង​យូរអង្វែង​នោះ​ទេ​៕

ការនាំចូល​ដែក​បាន​កើនឡើង​យ៉ាង​គំហុក​ក្នុង​ត្រីមាស​ទី១

0

​ដោយ​ ដន

​ភ្នំ​ពេញៈ​ វិស័យ​សំណង់​កម្ពុជា​កំពុងតែ​បន្ត​មាន​ភាព​រីកចម្រើន​ ខណៈ​ការនាំចូល​សម្ភារ​ដែក​សំណង់​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ត្រីមាស​ទី១នេះ​។

ក្រុមហ៊ុន​ផលិត​ដែកថែប​ Hoa​ Phat​ Group​ នៅ​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា​ ការ​លក់​ដែក​បាន​កើនឡើង​ ២៨,៦៨​ ភាគរយ​ ដែល​ភាគច្រើន​ប្រទេស​កម្ពុជា​ដែល​ជា​អ្នកទិញ​ដែក​ទាំងនោះ​។

កម្ពុជា​បាន​នាំចូល​ដែក​ជិត​ ៤៥,៤៣០​ តោន​ពី​ក្រុមហ៊ុន​នេះ​នៅក្នុង​រយៈពេល​ ៣ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។ របាយការណ៍​ត្រីមាស​ទី​ ១ របស់​ក្រុមហ៊ុន​នេះ​បង្ហាញថា​ “ការនាំចេញ​ដែក​របស់​ក្រុមហ៊ុន​បាន​ជាង​ ៧៧,០០០តោន​ដែល​ក្នុង​នោះ​ ៥៩​ ភា​ករយ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ប្រទេស​កម្ពុជា​។

លើស​ពីនេះ​ទៀត​ផលិតផល​សំ​ខាន់​ៗរបស់​ក្រុមហ៊ុន​ក៏បាន​ឈានជើង​ចូល​ទីផ្សារ​ជាច្រើន​ដូចជា​ អាមេរិក​ ជប៉ុន​ និង​អូស្ត្រាលី​ជាដើម​”។ ការ​ដឹក​ជញ្ជួន​ដែក​មកកាន់​កម្ពុជា​របស់​ក្រុមហ៊ុន​ផលិត​ដែក​វៀតណាម​នេះ​បាន​កើនឡើង​ដល់​ ២៤៦​ ភាគរយ​ពីឆ្នាំ​មុន​។

ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ត្រីមាស​ទី១នេះ​ បាន​កើន​ដល់​ ១,៨​ ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ៩៣​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​បួន​កាលពី​ឆ្នាំមុន​៕

រដ្ឋមន្ត្រី​ទេសចរណ៍​៖ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ និង​វិថី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​

0
ប្រាសាទអង្គរវត្ត។ រូបថត៖ សហការី

ដោយ​ គង់​ សូ​រិយា​

ប៉េ​កាំងៈ​ លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​លើកឡើង​ថា​ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ និង​វិថី​ នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ទាំងអស់​តាម​វិថី​សូត្រ​ រួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​។

លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ថ្លែង​ក្នុង​វេទិកា​នៃ​ការសន្ទនា​ស្ដីពី​អរិយធម៌​អាស៊ី

ថ្លែង​ក្នុង​វេទិកា​នៃ​ការសន្ទនា​ស្ដីពី​អរិយធម៌​អាស៊ី​ ក្រោម​ប្រធានបទ​ «វប្បធម៌​ ទេសចរណ៍​ និង​ទំនាក់​ទំនាក់​រវាង​ប្រជាជន​ និង​ប្រជាជន​» ដែល​រៀបចំ​ចាប់ពី​ថ្ងៃទី១៤​-១៧​ ខែឧសភា​ ឆ្នាំ២០១៩​ ​លោក​ថោង​ ខុន​បាន​បន្ត​ថា​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​នេះ​អាច​ធ្វើឡើង​ តាមរយៈ​ការបង្កើត​កញ្ចប់​ទស្សនកិច្ច​នៃ​ផលិតផល​ទេសចរណ៍​វប្បធម៌​រួមគ្នា​ ហើយ​ការ​តភ្ជាប់​នេះ​នឹង​ចូលរួម​ជំរុញ​ឱ្យ​មាន​សន្តិភាព​ ការយោគយល់​គ្នា​ និង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​នានា​ផង​ដែរ​។

អង្គ​វេទិកា​ខាងលើ​បាន​រំលឹក​ថា​ ពិភពលោក​បាន​ចាត់ទុក​ប្រទេស​ចិន​ជាគោល​ដៅ​ទេសចរណ៍​ និង​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក​ ដោយ​ឆ្នាំ២០១៨​ កន្លងទៅ​ ចិន​បាន​ទទួល​ទេសចរ​ចំនួន១៤០លាន​នាក់​ ហើយ​ជនជាតិ​ចិន​ចេញ​ទស្សនា​ក្រៅប្រទេស​កើន​ដល់១៦០លាន​នាក់​។

ខណៈ​ដែល​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ សុទ្ធតែ​មាន​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ចែករំលែក​ជូន​អង្គ​វេទិកា​ថា​ កម្ពុជា​បាន​រៀបចំ​ និង​កំពុង​អនុវត្ត​សៀវភៅ​សស្ដី​ពី​ China​ Ready​ ដែល​ជាឯក​សារ​គោល​សម្រាប់​ទាក់ទាញ​ និង​ផ្ដល់​សេវា​ដល់​ទេសចរ​ជនជាតិ​ចិន​ ព្រមទាំង​បាន​រៀបចំ​ និង​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន​ ឆ្នាំ២០១៦​-២០២០​។

លើស​ពីនេះ​ទៀត​ កម្ពុជា​ និង​ចិន​ បាន​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ថែម​មួយ​កម្រិត​ទៀត​ តាមរយៈ​ការកំណត់​យក​ឆ្នាំ២០១៩​ ជា​ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​កម្ពុជា​-ចិន​ ដែល​បាន​ប្រកាស​ផ្សព្វផ្សាយ​រួមគ្នា​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែមករា​ ឆ្នាំ២០១៩​ កន្លងទៅ​ រី​ឯកម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​កម្ពុជា​-ចិន​នេះ​នឹង​រៀបចំ​នៅ​ប្រទេស​ចិន​។ កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ចិន​-កម្ពុជា​ នឹង​កាន់តែ​ឈានឡើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ក្រោម​ស្មារតី​នៃ​ការអនុវត្ត​ផែន​កាស​កម្ម​ភាព​ នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-ចិន​ ដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ នា​ឱកាស​កិច្ចប្រជុំ​កំពូល​ខ្សែក្រវាត់​ និង​វិថី​ នៅ​ទីក្រុង​ប៉េកាំង​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន៦.២លាន​នាក់​ ក្នុង​កំណើន១១​% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​ មាន​ចំនួន២.០២លាន​នាក់​កើនឡើង​ ៦៧​%។

រយៈពេល៣ខែ​ ដើមឆ្នាំ២០១៩នេះ​ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង១.៨លាន​នាក់​ កើនឡើង៩.៧​%ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​ មាន​ប្រមាណ​ជាង៦៨ម៉ឺន​នាក់​ កើន​ជាង៣៥​%ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​៕

បារាំង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​

0
អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន ចាប់ដៃជាមួយភាគីបារាំង។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅ​ក្រុងប៉ារីស​ ក្រោម​ការចូលរួម​ពីសំណាក់​អ្នកតំណាង​ស្ថាប័ន​ និង​ក្រសួងសេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ មក​ពី​បណ្តា​ប្រទេស​អភិវឌ្ឍ​ និង​កំពុង​អភិវឌ្ឍ​សរុប៦៥ប្រទេស​ ភាគី​ប្រទេស​បារាំង​បាន​សន្យា​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ដែល​រៀបចំ​ ក្រោម​ប្រធានបទ​«ហិរញ្ញប្បទាន​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកបដោយ​យុត្តិធម៌​ និង​ចីរភាព​ (Financing​ infrastructure​ in​ a fair​ and​ sustainable​ way​» ដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណរដ្ឋ​បារាំង​ ដោយមាន​ការចូលរួម​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទេសាភិបាល​ធនាគារ​កណ្តាល​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ និង​តំណាង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯក​ជន​ធំៗ​ មក​ពី​តាម​បណ្តា​ ប្រទេស​អភិវឌ្ឍន៍​ ក៏ដូចជា​កំពុង​អភិវឌ្ឍន៍​ ប្រមាណ៦៥ប្រទេស​ ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​កាលពី​រសៀល​ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​។

នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​មួយ​នេះ​ លោក​បណ្ឌិតសភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​បង្ហាញ​ពី​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ ជាមួយនឹង​ការ​ស្នើសុំ​ឱ្យ​មានការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ពីសំណាក់​ភាគី​រដ្ឋាភិបាល​ប្រទេស​បារាំង​មកកាន់​កម្ពុជា​ ដើម្បី​ពង្រឹង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

នៅក្នុង​ជំនួប​ខាងលើ​នេះ​ លោកស្រី​ Agn​ès PANNIER​-RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​ បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​អភិវឌ្ឍ​ និង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចការ​កែទម្រង់​កន្លងមក​ ។

លោកស្រី​ ក៏បាន​បញ្ជាក់​ថា​ បារាំង​ និង​ កម្ពុជា​ គឺជា​មិត្ត​ដ៏​ល្អ​ ដែល​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បាន​ ហើយ​បារាំង​នឹង​ នៅតែ​បន្ត​ជំរុញ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ ដោយ​តម្រង់​វិស័យ​នៃ​កិច្ច​ សហប្រតិបត្តិ​ការ​ របស់​បារាំង​ឲ្យ​ស្រប​ទៅ​នឹង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​ន៏​ជាតិនានា​របស់​កម្ពុជា​ ជាពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ ជាដើម​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ Rèmi​ Rioux​, នាយកចាត់ការ​ទូទៅ​នៃ​ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ក៏បាន​បញ្ជាក់​បន្ថែម​ថា​, សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​បន្ត​ កម្ពុជា​-AFD​ នា​ពេល​ខាងមុខ​, ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​ មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​អោយ​ស្រប​ នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ជា​លទ្ធផល​ អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​, ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ចុះហត្ថលេខា​ជាមួយ​ លោក​ Rèmi​ Rioux​ នាយកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​ បារាំង​សម្រាប់​អភិវឌ្ឍន៍​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ក្នុងទឹក​ប្រាក់​ចំនួន​ ២៩.១លាន​អឺ​រ៉ូ​ក្នុង​នោះ​៖ ឥណទាន​សម្បទាន​​ចំនួន២៥លាន​អឺ​រ៉ូ​ ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៤.១លាន​អឺ​រ៉ូ​ ពី​សហគមន៍​អឺរ៉ុប​ សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​ លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ក៏ដូចជា​បង្កើន​ប្រសិទ្ធិ​ភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​៕

អ្នកសាង​សង់​សំណង់​អគារ​ខ្ពស់​ៗនៅ​កម្ពុជា​ចាប់ផ្តើម​បង្ការ​គ្រោះ​រញ្ជួយ​ដី​

1
សំណង់អគារខ្ពស់ៗនៅក្បែរ​កោះពេជ្រ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​សាងសង់​ និង​អ្នក​វិនិយោគ​អាគារ​សំណង់​អគារ​ធំៗ​ ខ្ពស់​ៗ នៅក្នុង​ប្រទេស​កម្ពុជា​ បាន​យកចិត្ត​ទុកដាក់​លើ​ការ​បង្ការ​គ្រោះ​រញ្ជួយ​ដី​ហើយ​ ដោយសារ​ការប្រែប្រួល​អាកាស​អាកាសធាតុ​ និង​ការ​បង្ការ​ហានិភ័យ​ជាមុន​។

អគ្គលេខាធិការ​រង​គណៈស្ថា​បតយ្យ​កម្ម​កម្ពុជា​ និង​ស្ថាបត្យករ​កម្រិត​អាស៊ាន​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ បាន​មាន​ប្រសាសន៍​ប្រាប់​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៥​ ខែឧសភា​ នេះ​ថា​ ការ​បង្ការ​គ្រោះ​រញ្ជួយ​ដី​ នៅពេល​សាងសង់​អាគារ​ខ្ពស់​ ជា​រឿង​ដែល​សំខាន់​បំផុត​ដែល​អ្នកបច្ចេកទេស​ខាង​សំណង់​ ត្រូវតែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​ចាំបាច់​មានការ​គិតគូរ​មុន​ពេល​សាងសង់​។ លោក​បន្ត​ថា​ បើ​ទោះជា​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​នានា​ ដែល​សម្បូរទៅដោយ​ស្រទាប់​ថ្ម​សិច​ម៉ា​ក៏ដោយ​ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​មានការ​សិក្សា​លម្អិត​ និង​បញ្ចូល​នូវ​បច្ចេកទេស​បង្ការ​ និង​ការពារ​គ្រោះ​រញ្ជួយ​ដី​ ដែល​អាច​កើតមាន​ជាយថាហេតុ​នោះ​ដែរ​។

លោក​បន្ត​ទៀត​ថា​ “គ្រោះ​ធម្មជាតិ​ គឺ​មិន​អាច​កំណត់​បាន​នោះ​ទេ​ និង​ដឹង​បាន​នោះ​ទេ​ ព្រោះ​ពំនើងផ្នត់​នៃ​ស្រទាប់ដី​ គឺ​តែង​មាន​ចលនា​ដោយ​យើង​មិន​អាច​មើលឃើញ​នោះ​ទេ​ ដែល​ចាប់ពី​ជម្រៅ​ដី​ប្រមាណ១០០គីឡូម៉ែត្រ​ចុះទៅ​ គឺ​សុទ្ធតែ​ជា​រង្វល់​នៃ​ចរន្ត​ម៉ាក់​ម៉ា​”។លោក​បន្ត​ថា​ “ដូច្នេះ​គេ​មិន​អាច​កំណត់​ពី​ភាគរយ​នៃ​ហានិភ័យ​បាន​នោះ​ទេ​ ដែល​ចាំបាច់​ត្រូវតែ​មានការ​សិក្សា​ និង​បញ្ចូល​នូវ​បច្ចេកទេស​ក្នុង​ការ​បង្ការ​ ទាំង​ហានិភ័យ​នៃ​គ្រោះ​រញ្ជួយ​ដី​ ក៏ដូចជា​គ្រោះ​ហានិភ័យ​ដែល​បង្ក​រឡើង​ដោយ​សំពាធ​ខ្យល់បក់​ផង​ដែរ​”។

លោក​សាស្ត្រា​ចារ្យ​បាន​បន្ត​ទៀត​ថា​ ជាទូទៅ​អគារ​ដែល​មាន​កម្ពស់​ចាប់ពី៥ជាន់ឡើង​ទៅ​ គឺ​ចាំបាច់​ត្រូវតែ​មានការ​សិក្សា​លម្អិត​ ទៅ​ការ​វិធី​បង្ការ​ហានិភ័យ​ទាំងអស់​ គ្រាន់តែ​ទំហំ​សំណង់​តូច​ ត្រូវ​បញ្ចូល​បច្ចេកទេស​ការពារ​កម្រិត​តូច​ ហើយ​ចំពោះ​សំណង់​អគារ​ធំ​ និង​មាន​កម្ពស់​ខ្ពស់​ៗក៏​ត្រូវ​សិក្សា​ និង​បច្ចេកទេស​ឱ្យ​សមស្រប​ទៅ​នឹង​ទំហំ​នៃ​តួ​សំណង់​ រាប់​គិត​ចាប់ពី​បាត​គ្រឹះ​ សរសរ​អគារ​ ថ្នឹម​អគារ​ ដែល​អាច​យោគ​នៅពេល​មាន​គ្រោះ​ហានិភ័យ​កើតឡើង​។

ប្រធាន​គំរោង​ Olympia​ City​ លោក​វិ​ស្វ​ករម៉េង​ ចំរើន​បាន​មានប្រសាសន៍​ថា​ គ្រប់ការ​ដ្ឋាន​សាងសង់​អាគារ​ខ្ពស់​នៅក្នុង​គំរោង​នេះ​ សុទ្ឋ​តែ​រៀប​ចំ​ប្រព័​ន្ឋ​បង្ការ​ការពារ​ការរញ្ជួយដី​ ទោះជា​កម្ពុជា​មិនធ្លាប់​មាន​គ្រោះមហន្តរាយ​បែបនេះ​ក៏ដោយ​ ក៏​យើង​បាន​បង្ការ​វា​ជាមុន​ ជាក់ស្តែង​អា​គារ​ខ្ពស់​ៗនៃ​គំរោង ​Olympia​ City​ បាន​រៀប​ចំ​ប្រព័​ន្ឋ​ការ​ពារ​ការ​រញ្ជូ​នដី​ក្នុង​កម្រិត​៥រិក​ទ័រ​ផង​ដែរ​។

អគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា។ រូបថត៖ សហការី

លោក​បន្ត​ថា​ “ការ​បង្ការ​ជាមុន​ ជា​រឿង​ល្អ​ប្រសើរ​ ដូច​ពាក្យចាស់​ពោល​ថា​ ការពារ​ប្រសើរ​ជាង​ព្យាបាល​ ព្រោះ​ស្ថានភាព​បច្ចុប្បន្ន​ អាកាសធាតុ​មានការ​ប្រែប្រួល​ ហេតុនេះ​យើង​មិន​អាច​ធ្វើមិនដឹង​មិន​លឺ​ពី​រឿង​នេះ​ឡើយ​”៕

ខេត្តរតនគិរី​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​កាន់តែ​ច្រើន​

0
ទិដ្ឋភាពបឹងយក្សឡោមពីលើ​អាកាស។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ខេត្ត​រតន​គិ​រីៈ​ ​ខេត្តរតនគិរី​បាន​នឹង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ មក​កម្សាន្ត​កើនឡើង​ច្រើន​ ក្នុង​ឱកាស​ឈប់សម្រាក​រយៈពេល​ពី​ថ្ងៃទី១១​-១៥​ នៃ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ដោយ​ខេត្ត​នេះ​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-អន្តរជាតិ​ចំនួន១៦​,៥២៣នាក់​។

ភ្ញៀវទេសចរណ៍មកកម្សាន្ត​នៅ​បឹងយក្សឡោម។ រូបថត៖ សហការី

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ លោក​ង៉ែត​ ពិ​ទូ​បាន​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៥​ ខែឧសភា​ឆ្នាំ២០១៩ថា​ក្នុង​ឱកាស​ឈប់សម្រាក​ រយៈពេល៥ថ្ងៃ​ គឺ​ពី​ថ្ងៃទី១១ដល់១៥​ ខែឧសភា​ឆ្នាំ២០១៩​ នៃ​ពិធីបុណ្យ​ចម្រើន​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខេត្តរតនគិរី​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ចំនួន ១៦​,៥២៣នាក់​។

លោក​បន្ត​ថា​ តាម​រមណីយដ្ឋាន​សំ​ខាន់​ៗ ក្នុង​ខេត្តរតនគិរី​ ចាប់ពី​ថ្ងៃទី១១​ ដល់​ថ្ងៃទី១៥ខែឧសភា​ឆ្នាំ២០១៩ខេត្ត​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប១៦​,៥២៣នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន១៥​,៩១៦​ នាក់​ ភ្ញៀវ​អន្តរជាតិ៦០៧នាក់​។

លោក​បន្ថែម​ថា​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ មានការ​កើនឡើង៣.០២​% ខណៈ​ដែល​ឆ្នាំ២០១៨ មាន​ចំនួន១៦​,០៣៨នាក់​តែប៉ុណ្ណោះ​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មានការ​កើនឡើង២.៩២​% និង​ភ្ញៀវ​អន្តរជាតិ​មានការ​កើនឡើង៥.៧៤​%។

រថយន្តរបស់ភ្ញៀវទេសចរណ៍មកកម្សាន្ត​នៅ​បឹងយក្សឡោម។ រូបថត៖ សហការី

លោក​ង៉ែត​ ពិ​ទូ​បាន​បន្ត​ថា​ មាន​រមណីយដ្ឋាន​សំ​ខាន់​ៗ ដែល​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​ច្រើនជាង​គេ​មាន​ ដូចជា​ រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​ បឹង​លំ​គុដ​ ទឹកធ្លាក់៧ជាន់​អូរ​សិន​លែ​ ទឹកជ្រោះ​កាចាញ​ និង​ទឹកធ្លាក់​ចាអ៊ុង​៕

ចំណេះដឹង​! ហេតុអ្វី​រដ្ឋាភិបាល​បង្កើត​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​

0
ការដ្ឋានសំណង់អគារនៅក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពន្ធ​លើ​អចលនទ្រព្យ​ tax​ on​ real​ property​ គឺជា​ពន្ធ​ផ្ទាល់​ direct​ tax​ អនុវត្ដ​លើ​អចលនទ្រព្យ​។ ពន្ធ​លើ​អចលនទ្រព្យ​នេះ​ tax​ on​ real​ property​ ជា​ប្រភេទ​ពន្ធ​ផ្ទាល់​ ដែល​ប្រមូល​លើ​អចលនទ្រព្យ​ ដូចជា​ ដី​ ផ្ទះ​ អគារ​ និង​សំ​ណង់​ផ្សេង​ៗដែល​សង់​ភ្ជាប់នឹង​ដី​នោះ​។

ពន្ធ​នេះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ពន្ធ​ផ្ទាល់​ ពីព្រោះ​កម្មសិទ្ធិករ​នៃ​អចលនទ្រព្យ​ ជា​អ្នកមាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​លើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ ដោយ​មិន​មាន​ឆ្លងកាត់​ប្រតិ​បត្ដិ​ការ​នៃ​ការប្រើ​ប្រាស់​ទំនិញ​ ឬសេវាកម្ម​អ្វី​ឡើយ​។

យោង​តាម​ឯកសារ​របស់​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​បាន​បង្ហាញថា​ ពន្ធ​លើ​អចលនទ្រព្យ​ tax​ on​ real​ property​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ស្ដីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១០​។ យោង​តាម​មាត្រា១៦នៃ​ច្បាប់​នេះ​បទ​បញ្ញ​ត្ដិ​ស្ដីពី​ វិធាន​ និង​នីតិវិធី​សារពើពន្ធ​ ដែល​មាន​ចែង​នៅក្នុង​ជំពូក​ទី៥នៃ​ច្បាប់​ស្ដីពី​ សារពើពន្ធ​ law​ on​ taxation​ (LOT​) ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ លេខ​ នស​/រកម​/០២៩៧​/០៣​ ចុះ​ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ១៩៩៧​ និង​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់​ ស្ដីពី​សារពើពន្ធ​ ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ នស​/រកម​/០៣០៣​/០១០​ ចុះ​ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ​ ២០០៣​ និង​បទ​បញ្ញ​ត្ដិ​ស្ដីពី​ ពន្ធដារ​ដែល​ពាក់ព័ន្ធ​ ត្រូវ​យក​មក​អនុវត្ដ​ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ​នេះ​ លើកលែងតែ​ មានការ​កំណត់​ផ្សេង​ ដែល​មាន​ចែង​ក្នុង​បទ​បញ្ញ​ត្ដិ​នៃ​ជំពូក​នេះ​។

​បន្ថែម​ពីលើ​នេះ​ ដើម្បី​សម្រេច​បានការ​ប្រមូល​ ពន្ធ​លើ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្កើត​លិខិត​បទដ្ឋាន​គតិ​យុត្ដមួយ​ចំនួន​ទៀត​ដែល​មាន​ ជា​អាទ​X ។

– ប្រកាស​លេខ​ ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​ ២០១០​ ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​

– ប្រកាស​លេខ​ ៤៩៤​ សហវ.ប្រក​ ចុះ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០១០​ ស្ដីពី​ការបង្កើត​គណៈកម្មការ​វាយតម្លៃ​ អចលនទ្រព្យ​សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ​។

– ប្រកាស​លេខ​ ៣៧១​ សហវ.ប្រក​ ចុះ​ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ​ ២០១១​ ស្ដីពី​តម្លៃ​គិត​ពន្ធ​លើ​អចលនទ្រព្យ​។

– ប្រកាស​លេខ​ ៥២៥​ សហវ.អពដ.ប្រក​ ចុះ​ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០១១​ ស្ដីពី​អត្រា​ប្ដូរប្រាក់​សម្រាប់​ពន្ធ​ លើ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០១១​។

– សេចក្ដីជូនដំណឹង​លេខ​ ០០៦​ សហវ.អពដ​ ចុះ​ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១១​ ស្ដីពី​ការ​អនុវត្ដ​កា​ប្រមូល​ ពន្ធ​លើ​អចលនទ្រព្យ​។

– សេចក្ដីជូនដំណឹង​លេខ​ ០២៣​ សហវ.អពដ​ ចុះ​ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០១១​ ស្ដីពី​ការ​ពន្យា​ពេល​ការ​បង់​ ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០១១​។

– សេចក្ដីជូនដំណឹង​លេខ​ ០២០​ សហវ.អពដ​ ចុះ​ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១១​ ស្ដីពី​ការ​រំលឹក​ការ​បង់ពន្ធ​លើ​ អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០១១​។

ដី​ សំដៅ​ដល់​ ដី​គ្មាន​សំណង់​ និង​/ឬ ដី​មាន​សំណង់​។ ផ្ទះ​ សំដៅ​ដល់​ ទីកន្លែង​សម្រាប់​ស្នាក់នៅ​។ អគារ​និង​ សំ​ណង់​ផ្សេង​ៗ សំដៅ​ដល់​ អគារ​ និង​សំ​ណង់​ផ្សេង​ៗ ដែល​សង់​ភ្ជាប់​ទៅ​នឹង​ដី​ ទោះ​មាន​ឬគ្មាន​ជញ្ជាំង​ ឬ ដំបូល​ក៏​ ដោយ​ មាន​ជា​អាទ​X សណ្ឋាគារ​ អផា​តមែន​ ខុន​ដូ​ ការិយាល័យ​ រោងចក្រ​ ឃ្លាំង​ ផ្សារ​ទំនើប​ សំណង់​អគារ​ឧស្សាហកម្ម​ ផ្លូវ​ ស្ពាន​ ប្រព័ន្ធ​ផលិត​ទឹក​ស្អាត​ឬផលិត​អគ្គីស​នី​ ព្រលា​នយន្ដហោះ​ កំពង់ផែ​ ចំណត​រថយន្ដ​។

ពន្ធ​លើ​អចលនទ្រព្យ​នេះ​ tax​ on​ real​ property​ ត្រូវ​បាន​ប្រមូល​ដោយ​រដ្ឋបាល​សារពើពន្ធ​ និង​បង់​ចូល​គណនី​ទោល​នៃ​រតនាគារជាតិ​ ដើម្បី​ជាគុណប្រយោជន៍ដល់​ថវិការដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ (រាជធានី​-ខេ​ត្ដ​-ក្រុង​-ស្រុក​-ខណ្ឌ​-ឃុំ​-សង្កាត់​) សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​៕

គំរោង​ទីក្រុង​ឆ្លាតវៃ​បាន​ចាប់ផ្តើម​នៅ​ក្រុង​សៀមរាប​ ខណៈ​ក្រុមហ៊ុន​មីនី​បៀ​នឹង​តម្លើង​អំពូល​ LEDs​ បន្ថែម​

0
រូបភាពប្រាសាទអង្គរវត្ត។ រូបថត៖ សហការី

ដោយ​ ម៉ា​ណេត

សៀម​រា​បៈ​ ជា​ការចេញដំណើរ​សម្រាប់​គំរោង​ទីក្រុង​ឆ្លាតវៃ​ រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ជាមួយ​ក្រុមហ៊ុន​ Minebea​ (Cambodia​) Co​.,Ltd​ នៃ​ប្រទេស​ជប៉ុន​តម្លើង​អំពូល​ LEDs​ បន្ថែម​របស់​ក្រុមហ៊ុន​ Minebea​ និង​បណ្តាញ​ Hardware​ ឥត​ខ្សែរ​ ដើម្បី​បង្តើ​តប្រព័ន្ធ​គ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ក្នុង​ខេត្តសៀមរាប​។

ផ្សាររាត្រី Pub Street នៅខេត្ត​សៀមរាប។ រូបថត៖​សហការី

លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ តំណាង​លោក​ ទៀ​ សីហា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​គ្នា​ រវាង​រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ពេល​ថ្មី​ៗនេះ​នៅ​រដ្ឋបាល​ខេត្តសៀមរាប​ ជា​មួយ​ប្រតិ​ភក្រុមហ៊ុន​ មីនី​បៀ​ (ខេម​បូ​ឌា​) Minebea​ (Cambodia​)Co​.,Ltd​ នៃ​ប្រទេស​ជប៉ុន​ស្តី​ពី​ ការ​តម្លើង​អំពូល​ LEDs​ បន្ថែម​របស់​ក្រុមហ៊ុន​ Minebea និង​បណ្តាញ​ Hardware​ ឥត​ខ្សែរ​ ដើម្បី​បង្តើ​តប្រព័ន្ធ​គ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ក្នុង​ខេត្តសៀមរាប​។

រដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ជាគោល​ការណ៍​ជូន​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ខែមីនា​ ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ (Smart​ City​) អាស៊ាន​-ជប៉ុន​ និង​ការបង្កើត​វេទិកាសាធារណៈ​ ឯកជន​ស្ដីពី​ ការ​អភិវឌ្ឍន​គរូប​នី​យក​ម្ម​អាស៊ាន​-ជប៉ុន​។

យោង​តាម​លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ផ្ញើ​ជូន​ លោក​ឧប​នាយ​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ ររដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​ចំណា​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ បាន​អនុញ្ញាត​ឲ្យ​មានការ​បង្កើត​ទីក្រុង​ឆ្លាតវៃ​ (Smart​ City​)។

នៅ​ឆ្នាំ២០២០​ ទីក្រុង​សៀមរាប​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ សហការ​ជាមួយ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​ជប៉ុន​រៀបចំ​វេ​ទិ​កសាធារណៈ​-ឯកជន​ ស្តី​ពី​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​កម្ពុជា​-ជប៉ុន​លើក​ទី២​។ នៅ​ពាក់កណ្តាល​ ខែមីនា​ឆ្នាំ២០១៩​ រដ្ឋាភិបាល​ជប៉ុន​ បាន​បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា​ ដំឡើង​ផ្កាយរណប​ គាំទ្រ​ដល់​ការងារ​រៀបចំ​ស្ថានីយ​វាស់វែង​ អចិន្រ្តៃយ៍​នៅ​ព្រះរាជា​ណចក​ម្រ​កម្ពុជា​ ដើម្បី​បម្រើ​ដល់​ការវាស់វែង​ និង​ផលិត​ផែនទី​៕

រដ្ឋាភិបាល​រំពឹង​ថា​ ជប៉ុន​នឹង​បង្កើន​ទុន​វិនិយោគ​ដល់​ជិត​ ២៥០លាន​ដុល្លារ​នៅ​ឆ្នាំនេះ​

0

ដោយ ​ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​បាន​ព្យាករណ៍​ថា​ ប្រទេស​ជប៉ុន​នឹង​បោះទុន​វិនិយោគ​ជិត ២៥០​លាន​ដុល្លារ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ២០១៩នេះ​ ខណៈ​ការ​វិនិយោគ​របស់​ជប៉ុន​ បាន​កើនឡើង​ខ្លាំង​ក្នុង​ប៉ុន្មាន​ចុងក្រោយ​នេះ​។

រូបភាពគម្រោង ARAKAWA Residence។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​ជប៉ុន​ បាន​បង្កើន​ការ​ផ្តល់​មូលនិធិ​របស់​ខ្លួន​ដល់​គម្រោង​វិនិយោគ​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទិន្នន័យ​ពី​របស់​ស្ថាប័ន​នេះ​បាន​ឲ្យដឹង​ថា​ ការ​បង្កើន​មូលនិធិ​វិនិយោគ​របស់​ជប៉ុន​មាន​ទឹកប្រាក់​ពី ១១៩​,៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៦​ ដល់១៧១​,៨លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ប៉ាន់ស្មាន​ថា​ប្រទេស​ជប៉ុន​ នឹង​វិនិយោគ​ដល់​គម្រោង​វិនិយោគ​ដែល​មានតម្លៃ​ ២៤៩​,៤ លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។

ទោះជាយ៉ាងណា​បើ​ប្រៀបធៀប​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ធ្លាក់ចុះ​។

ទុន​វិនិយោគ​របស់​សហភាព​អឺរ៉ុប​ បាន​ធ្លាក់ចុះ​ពី៧០​,៣លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៤​ មក​ត្រឹម២៦​,៧លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ចំណែក​សហរដ្ឋអាមេរិក​បាន​វិនិយោគ​ដែល​មានតម្លៃ៩១​,៦លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៤​ ​និង​មានត្រឹមតែ៣៥​,៧លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ទំនិញ​កម្ពុជា​ដែល​មានតម្លៃ​ជាង១​,៦ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​ ហើយ​ទំនិញ​ដែល​មានតម្លៃ៤២១លាន​ដុល្លារ​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ជប៉ុន​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ភាគច្រើន​ ជា​ប្រភេទ​សម្លៀកបំពាក់​ និង​ស្បែកជើង​ ខណៈ​ដែល​ការនាំចូល​ពី​ប្រទេស​ជប៉ុន​រួមមាន​គ្រឿងម៉ាស៊ីន​ ឡាន​ សាច់គោ​ ដែក​ គ្រឿង​អេឡិចត្រូនិក​ និង​ឱសថ​ជាដើម​៕

បាងកក​ក្លាយជា​ទីក្រុង​ដែល​មានតម្លៃ​ថ្លៃ​បំផុត​លំដាប់​ទី២ ក្នុង​តំបន់​អាស៊ាន​

0
រូបភាពអគារខ្ពស់ៗនៅក្នុងទីក្រុងបាងកក។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ប្រទេស​ថៃៈ​ ទីក្រុង​បាងកក​បាន​ក្លាយទៅជា​ទីក្រុង​ ដែល​មានតម្លៃ​ថ្លៃ​បំផុត​លំដាប់​ទី២បើ​ធៀប​ទៅ​នឹង​បណ្តា​ទីក្រុង​នានា​ ក្នុង​ប្រទេស​តំបន់​អាស៊ាន​ បន្ទាប់ពី​ទីក្រុង​សឹង្ហ​បុរី​។

យោង​តាម​គេហទំព័រ​ Numbeo​ បាន​ចុះផ្សាយ​កាលពី​ពេល​កន្លងមក​នេះ​ថា​ ទីក្រុង​ Phuket​ ទីក្រុង​ Pattaya​ ទីក្រុង​Chiang​ Mai​ បាន​ស្ថិតនៅ​ក្នុង​តារាង​កំពូល​ទីក្រុង​ ដែល​មានតម្លៃ​ថ្លៃ​បំផុត​នៃ​បណ្តា​ទីក្រុង​ទាំង១០​ សម្រាប់​រស់នៅ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​។

សម្រាប់​តម្លៃ​ស្នាក់នៅ​ជាមធ្យម​សម្រាប់​មនុស្សម្នាក់​ នៅ​ទីក្រុង​បាងកក​គឺ​ត្រូវ​ចំណាយ ២១​,000បាត​ តែ​តម្លៃ​នេះ​មិនរាប់​បញ្ចូល​ការផ្ទះ​ជួល​នៅឡើយ​ទេ​។ សម្រាប់​ក្រុម​គ្រួសារ៤នាក់​ ដែល​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ជាមធ្យម៧៥​ ៨00​ បាត​ហើយ​ចំនួន​នេះ​មិនរាប់​បញ្ចូល​តម្លៃ​ជួល​ឬផ្ទះ​នោះ​ទេ​។

កត្តា​ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្ពស់​បំផុត​ គឺ​ការ​ចំណាយ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ដោយ​គិតជា​មធ្យម​ ការ​ចំណាយ​ទៅលើ​ថ្លៃ​ម្ហូបអាហារ​ នៅក្នុង​ទីក្រុង​បាងកក​បាន​បន្ត​កើនឡើង​ ពោល​នៅពេល​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ ជា​មធ្យ​មត្រូវវ​ចំណាយ៨០បាត​ក្នុង​អាហារ​មួយ​ពេល​។

គេហទំព័រ​ Numbeo​ ជា​អ្នក​បាន​សិក្សា​ទៅលើ​ការ​ចំណាយ​របស់​ប្រជាជន​នៅ​តាម​បណ្តា​ទីក្រុង​នានា​ជាច្រើន​ នៅក្នុង​ពិភពលោក​៕