កម្ពុជា​ និង​ចិន​ឯកភាព​គ្នា៦ចំណុច​ដើម្បី​ជំរុញ​កិច្ចប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​

0
ភ្ញៀវទេសចរណ៍កំពុងទស្សនា​ប្រាសាទបាយ័ន។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ម៉ា​ណេត

ប៉េ​កាំងៈ​ កម្ពុជា​ និង​ចិន​បាន​ឯកភាព​ចំណុច​ចំនួន៦ចំណុច​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈាន​មួយ​កម្រិត​ទៀត​។ នេះ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់ក្រ​សួង​ទេសចរណ៍​កាលពី​ម្សិលមិញ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ និង​លោក​ឡ ស៊ូ​កាំង​រដ្ឋមន្រ្តី​ក្រសួង​វប្ប​ធ៌​មនិង​ទេសចរណ៍​ចិន​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយចំនួន​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ ឲ្យ​ឈាន​មួយ​កម្រិត​ទៀត​ រួមមាន​ ទី១​ ភាគី​ចិន​នឹង​គាំទ្រ​សកម្មភាព​នានា​របស់​កម្ពុជា​ ក្នុង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ទីផ្សារ​ចិន​ នា​ពេល​ខាងមុខ​។ ទី២​ ភាគី​ចិន​បាន​ទទួលយក​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ចំនួន​ ១៣ក្រុមហ៊ុន​ ជា​ជំហាន​ដំបូង​សិន​ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​បាន​វាយតម្លៃ​តាម​ប្រព័ន្ធ​បញ្ជាក់​គុណភាព​ទទួល​ទេសចរ​ចិន​ (China​ Accreditation​ System​) ថា​មានគុណ​ភាព​ និង​លក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ចិន​ ដើម្បី​ផ្សព្វផ្សាយ​រក​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ទេសចរណ៍​ចិន​។

ទី៣​ ភាគី​ចិន​ក៏​នឹង​ជួយ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​ស្ថាន​តំណាង​ ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ ដើម្បី​អាច​បម្រើការ​ជូន​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​។ ទី៤​ ភាគី​ចិន​នឹង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុនទេសចរណ៍​ ចូលរួម​កម្មវិធី​តាំងពិព័រណ៍​ទេសចរណ៍​កម្ពុជា​ (CTM​) និង​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី២​ នៅ​អំឡុង​ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខ​ ដែល​ពិធី​ទាំងនេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កម្ពុជា​។

ទី៥ភាគី​កម្ពុជា​នឹង​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ ​; នៃ​ការយោគយល់​គ្នា​នានា​ ដែល​បាន​ចុះហត្ថលេខា​រួចហើយ​ កម្ពុជា​ និង​ចិន​ឯកភាព​បន្ត​ជំរុញ​កិច្ចប្រតិបត្តិ​ការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ និង​ទី៦​ ភាគី​ទាំងពីរ​នឹង​ពង្រឹង​ការអនុវត្ត​រាល់​អនុ​ស្ស​រណ​នៃ​ការយោគយល់​គ្នា​នានា​ ដែល​បាន​ចុះ​ហត្ថ​លេ​ខា​ចហើយ​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កម្ពុជា​គ្រោង​យក​ទេសចរណ៍​ចិន​ឲ្យបាន៥លាន​នាក់​នៅ​ឆ្នាំ២០២៥ខាងមុខនេះ​។ នេះ​តាម​ប្រសាសន៍​របស់​សម្តេច​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ កាល​ថ្ងៃទី១៤​ មករា​កន្លងមក​នេះ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោ​កហូ​ វណ្ឌី​បាន​មានប្រសាសន៍​ថា​ យុទ្ឋ​សាស្រ្ត​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​ សុបិន​នឹង​ក្លាយជា​ការពិត​ ដោយសារ​ទំនាក់ទំនង​កា​ទូត​ ពាណិជ្ជកម្ម​ ពិសេស​ការ​ប្រកាន់​គោលនយោបាយ​ចិន​តែមួយ​ និង​ការ​ដាក់​ចេ​ញយុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ នៃ​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​ នឹង​សម្រេច​បាន​នូវ​គោលដៅ​នេះ​ ព្រោះ​បើ​គិត​ពីដើម​ឆ្នាំ២០១៩នេះ​ដល់​ឆ្នាំ២០២៥​ យើង​សល់​ពេល៧ឆ្នាំ​ទៀត​។

លោក​បន្ត​ថា​ “ជាមួយ​នឹង​កំនើន​ទេសចរណ៍​បែបនេះ​ អ្វី​យើង​គួរ​ធ្វើ​គឺ​ត្រូវ​រៀបចំខ្លួន​បែប​ណា​ ដើម្បី​ទទួល​បាន​ភ្ញៀវ​ក្នុង​ចំនួន​ច្រើនបែប​នេះ​ ព្រោះ​យើង​មិន​ចង់បាន​តែ​ចំនួន​មនុស្ស​ទេ​ តែ​យើង​ក៏​ត្រូវ​ពង្រឹង​ និង​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ផង​ដែរ​”។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន៦.២លាន​នាក់​ ក្នុង​កំណើន១១​% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន២.០២លាន​នាក់​ កើនឡើង៦៧​%។ រយៈពេល៣ខែ​ ដើមឆ្នាំ២០១៩នេះ​ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​ ១.៨លាន​នាក់​ កើនឡើង៩.៧​% ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង​ ៦៨ម៉ឺន​នាក់​ កើន​ជាង​ ៣៥​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​៕

ធនាគារពាណិជ្ជ​បង្កើន​ទុន​វិនិយោគ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

0
អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួនក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដន​

ភ្នំ​ពេញៈ​ ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា​ បាន​បង្កើន​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង៣០ភាគរយ​នៃ​ផលប័ត្រ​របស់​ពួកគេ​។ នេះ​បើ​យោង​តាម​ធនាគារជាតិនៃកម្ពុជា​។

ភាគរយ​នៃ​ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​ មានការ​កើនឡើង​យ៉ាង​ខ្លាំង​ធៀប​នឹង​ឆ្នាំមុន​ និង​ស្រប​ពេល​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ធំៗ​ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។

យោង​តាម​របាយការណ៍​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​ ត្រូវ​បាន​គាំទ្រ​ដោយ​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI​) ដល់​សកម្មភាព​សំណង់​ និង​អចលនទ្រព្យ​ដែល​មាន​ចំនួន២០ភាគរយ​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​នៅ​ឆ្នាំ២០១៨​ និង​កើនឡើង២៧​,៥ភាគរយ​។ ទន្ទឹម​នឹង​នេះ​ដែរ​ប្រាក់កម្ចី​ពី​ធនាគារ​ដល់​វិស័យ​សំណង់​ និង​សកម្មភាព​អចលនទ្រព្យ​ ដែល​មាន​ប្រហែល១៧​,១ភាគរយ​នៃ​ប្រាក់កម្ចី​ធនាគារ​សរុប​បាន​កើនឡើង៣៥​,៤ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០១៨​។

ធនាគារ​ក៏បាន​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ដល់​វិស័យ​អចលនទ្រព្យ​ និង​ផលិតផល​ហិរញ្ញវត្ថុ​ ដែល​ទាក់ទង​នឹង​ប្រាក់កម្ចី​អចលនទ្រព្យ​ពី១៦​,៥ភាគរយ​ នៃ​ឥណទាន​សរុប​ក្នុង​ឆ្នាំ២០១២​ ដល់​ ២៧​,៦ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន​ Moody’s​ Investors​ Service​ Inc​. និង​ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ បាន​កត់សម្គាល់​នៅក្នុង​របាយការណ៍​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ល្បឿន​មួយ​ជាមួយ​កំណើន​ប្រកបដោយ​ស្ថិរភាព​ ដោយសារតែ​មានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

ប៉ុន្តែ​របាយការណ៍​នេះ​ក៏បាន​ព្រមាន​ដែរ​ថា​ ការពឹងផ្អែក​របស់​វិស័យ​ធនាគារ​ទៅលើ​វិស័យ​អចលនទ្រព្យ​ អាច​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ជួប​ហានិភ័យ​ ប្រសិនបើ​ការ​វិនិយោគ​ពី​បរទេស​លែង​ហូរ​ចូល​កម្ពុជា​ ដោយសារ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​ និង​ការ​ព្រួយបារម្ភ​របស់​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។

ធនាគារ​កំពុង​ចាប់ផ្តើម​គិត​គូ​ពី​ភាគរយ​ នៃ​ប្រាក់កម្ចី​អចលនទ្រព្យ​នៃ​ផលប័ត្រ​សរុប​របស់​ពួកគេ​ ដោយធ្វើ​តាម​ការ​ក្រើនរំលឹក​ពី​ធនាគារជាតិ​ អំពី​ការ​ផ្តល់​កម្ចី​ច្រើនពេក​ដល់​បុគ្គល​ ឬអង្គភាព​ដោយ​គ្មាន​កំណត់ត្រា​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។

លោក​ Mohd​ Hanif​ Suadi​ អគ្គនាយក​ប្រតិបត្តិ​ធនាគារ​ Maybank​ Cambodia​ មានប្រសាសន៍​ថា​ “ប្រទេស​កម្ពុជា​គឺ​ដូច​ប្រទេស​ម៉ាឡេស៊ី​កាលមុន​។ ឥណទាន​គឺជា​សុពលភាព​។ អ្វី​ដែល​អ្នក​ប្រាប់​ខ្ញុំ​ តើ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​មាន​សុពលភាព​។ អ្នក​ប្រាប់​ខ្ញុំ​ថា​ អ្នក​ចង់បាន​កម្ចី​ ១០​ ម៉ឺន​ដុល្លារ​”។ លោក​បន្ថែម​ថា​ “តើ​យើង​ធ្វើ​ឱ្យ​មាន​សុពលភាព​យ៉ាងដូច​ម្តេច​? យើង​ធ្វើ​វា​ឲ្យ​សុពលភាព​តាមរយៈ​ការ​មើល​លើ​អចលនទ្រព្យ​ ឬទ្រព្យសម្បត្តិ​ និង​មើល​ថា​តើ​ទ្រព្យ​ទាំងនោះ​ អាច​ត្រូវ​បាន​ប្រែជា​លំហូរ​សាច់ប្រាក់​បាន​ឬទេ​។ នោះ​កំណត់​ថា​តើ​អ្នក​អាច​បង់ប្រាក់​ឬអត់​។ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​កត់ត្រា​ទុក​ទេ​”។

លោក​ Mohd​ Hanif​ Suadi​ “ដូច្នេះតើ​យើង​បង្កើត​កិច្ចការ​ងារ​ ដើម្បី​ចាប់ផ្តើម​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​យ៉ាងដូច​ម្តេច​”៕

តើ​ស្តេច​ស៊ុល​តង់​នៃ​ប្រុយ​ណេ​មាន​ទ្រព្យ​ប៉ុន្មាន?

0

ដោយ​ វុត្ថា​

ប្រុយ​ណេៈ​ ស្ដេច​ស៊ុល​តង់​នៃ​ប្រុយ​ណេ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​។ ទ្រព្យសម្បត្តិ​របស់​សម្តេច​អង្គ​នេះ​ បើ​រាប់​ចាប់តាំង​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ព្រះអង្គ​ម្ចាស់​អង្គ​នេះ​មាន​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​រាប់បញ្ចូល​ទាំង​ទ្រព្យសម្បត្តិ​ ដែល​មាន​រហូតដល់​បច្ចុប្បន្ន​នេះ​។

ស្ដេច​ស៊ុល​តង់​បាន​កាន់​តំណែង​ ជា​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ រហូតដល់​គាត់​ត្រូវ​បាន​ជំនួស​ដោយ​លោក​ Bill​ Gates​ ។ នៅ​ចុង​ទសវត្ស​ឆ្នាំ១៩៩០​ ដោយ​បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ១​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​និង​ការ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ ដោយ​បងប្រុស​របស់​គាត់​គឺ​ព្រះអង្គ​ម្ចាស់​ Jefri​។

នៅក្នុង​ឆ្នាំ២០១៨​ សារព័ត៌មាន​ Forbes​ បាន​ចាត់​ថ្នាក់​ស្តេច​អង្គ​នេះ​ថា​ ជាម​ហា​សេដ្ឋី​លំដាប់​ទី៤នៅ​លើ​ពិភពលោក​ ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន២០ពាន់​លាន​ដុល្លារ​។

ស្តេច​ស៊ុល​តង់​អាច​រក​ប្រាក់​បាន១០០ដុល្លារ​ក្នុង​មួយ​វិនាទី​ ពី​ប្រាក់ចំណូល​ និង​ការ​វិនិយោគ​លើ​វិស័យ​ប្រេង​នៅក្នុង​ប្រទេស​រប់​ស់​ខ្លួន​។ ប្រាក់ចំណូល​នេះ​មាន​រហូតដល់​ ចំនួន​ប្រហែល២ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​គាត់​ប្រែប្រួល​យ៉ាង​ខ្លាំង​អាស្រ័យ​លើក​ត្តា​មួយចំនួន​ដែល​សំខាន់​បំផុត​ គឺ​ប្រែប្រួល​លើ​តម្លៃ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដែល​ជា​ប្រភព​នៃ​ប្រាក់​ដ៏​សំខាន់​របស់​ស្តេច​អង្គ​នេះ​។

ស្ដេច​ស៊ុល​តង់​បាន​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន​ ដើម្បី​ជួយ​ទ្រទ្រង់​រូបិយប័ណ្ណ​និង​ទីផ្សារ​ភាគហ៊ុន​នៅក្នុង​ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ កំឡុង​ពេល​វិបត្តិសេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ​ ១៩៩៧​-១៩៩៨​។ ជាមួយគ្នា​នេះ​ ត្រូវ​បាន​រាយការណ៍​ថា​ស្តេច​ស៊ុល​តង់​បាន​លក់​ទ្រព្យសម្បត្តិ​ខ្លួន​យ៉ាងហោចណាស់៣០០លាន​ដុល្លារ​ ដើម្បី​យក​ប្រាក់​ឲ្យ​ទៅកាន់​ប្រទេសជិតខាង​នៅ​អាស៊ី​អាគ្នេយ៍​ខ្ចី​សម្រាប់​ប្រើប្រាស់​។

ស្តេច​ដែល​មាន​លុយ​ច្រើន​រូប​នេះ​ ក៏បាន​គាំទ្រ​ដល់​សកម្មភាព​ Ollie​ North​ នៃ​រឿង​អ៊ីរ៉ង់​ Contra​ ក្នុង​កំឡុង​ពេល​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោ​ករ៉ូ​ណាល់​ រី​ហ្គិន​ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ ដោយមាន​ការ​បរិច្ចាគ​ប្រាក់១០លាន​ដុល្លារ​ផង​ដែរ​៕

គំរោង​វាយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ដើម្បី​សង់​អាគារ​កំពស់​ ៦០០ម៉ែត្រ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​

1

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ គំរោង​វាយ​កំទេច​ចោល​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ដែ​លក​ម្មសិទ្ឋ​របស់​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ដើម្បី​សាងសង់​អាគារ​ខ្ពស់​កម្ពស់​ជាង ៦០០ម៉ែត្រ​ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ​ទេ​។

បុគ្គលិក​ជាន់ខ្ពស់​សណ្ឋាគារ​នេះ​ បាន​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ លោក​បាន​លឺព៌​តមាន​នេះ​ពី​សារ​ព៌​តមាន​នានា​ ប៉ុន្តែ​លោក​មិនដែល​បាន​ទទួលការ​ជូនដំណឹង​ ពី​ថ្នាក់ដឹកនាំ​សណ្ឋាគារ​នេះ​ថា​ អាគារ​នេះ​នឹង​ត្រូវ​វាយចោល​ឡើយ​។

លោក​បន្ត​ថា​ “វា​ជា​រឿង​គួរឲ្យ​សោក​ស្តាយ​ ប្រសិនជា​សណ្ឋាគារ​បុរាណ​នេះ​ត្រូវ​វាយចោល​ តែ​លោក​មិន​ទោមនស្ស​អ្វី​នោះ​ទេ​ វា​អាស្រ័យ​លើ​ក្រុមហ៊ុន​ជា​អ្នក​សម្រេច​ប៉ុណ្ណោះ​”។

លោក​ឧកញ៉ា ​គិត​ ម៉េ​ង អគ្គនាយក​ក្រុមហ៊ុន ​Royal​ Group ​មិនដែល​បាន​បង្ហើប​ពី​រឿង​នេះ​ដល់​សារ​ព៌​តមាន​នោះ​ទេ​។

លោក​សេង​ ឡូ​តអ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​ ដោយ​លោក​តែងតែ​រុញ​ឲ្យ​សួរ​ទៅ​ក្រុមហ៊ុន​ផ្ទាល់​ ប៉ុន្តែ​លោក​អះអាង​ថា​កន្លងមក​ក្រុម​ហ៊ុន​រ៉ូ​យាល់​គ្រុប​បាន​ស្នើសុំ​វាយ​សណ្ឋាគារ​នេះ​ចោល​ ដើម្បី​សាង​សង់​​អា​គារ​ពា​ណិ​ជ្ជ​កម្ម​កំពស់ ៦០០ម៉ែត្រ​ ហើយ​រដ្ឋាភិបាល​បាន​យល់ព្រម​ជាគោល​ការណ៍​រួចហើយ​។

លោក​បន្ត​ថា​ “ការសាងសង់​គំរោង​នេះ​ពេលណា​ ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ​ សូម​សាកសួរ​ទៅ​ក្រុមហ៊ុន​វិញ​”។

នា​ពេល​កន្លងមក​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Sun​ Kian​ Ip​ Group​ របស់​ប្រទេស​ចិន​ ក៏បាន​ប្រកាស​ពី​ផែនការ​ការសាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់៥៦១ម៉ែត្រ​ នៅ​ទីតាំង​ជិត​ទីតាំង​នោះ​ផង​ដែរ​ ពោល​គឺ​នៅក្នុង​អតីត​សួន​កម្សាន្ត​ Dream​ Land​ ក្រោម​ទុន​វិនិយោគ​ប្រមាណ៦០០០លាន​ដុល្លារ​។

សម្រាប់​គម្រោ​ងធំៗ​ទាំង ២នេះ​ ប្រសិនជា​វា​លេច​រូបរាង​ឡើង​ប្រាកដ​មែន​នោះ​ នឹង​ក្លាយជា​អគារ​ដ៏​ខ្ពស់​ ដែល​មាន​ចម្ងាយ​ជិត​បំផុត​ពី​ព្រះបរមរាជវាំង​ និង​វិមានឯករាជ្យ​ ដែល​ជាទី​កម្សាន្ត​ប្រវត្តិ​សាស្រ្ត​ និង​ពេញនិយម​នៅក្នុង​រាជធានី​ភ្នំពេញ​។

ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ បាន​ទិញ​យក​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​កាលពី​ឆ្នាំ២០០៥​។ សណ្ឋាគារ​នេះ​ ជា​សណ្ឋាគារ​ទំនើប​លំដាប់​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ១៩៦៩​ ប៉ុន្តែ​បាន​បិទ​ទ្វា​ទៅវិញ​នៅ​ឆ្នាំ​បន្ទាប់​ នៅពេល​លោក​លន់​ ណុល​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​ សីហនុ​។ សណ្ឋាគារ​នេះ​ បាន​បើក​ជាថ្មី​នៅ​ឆ្នាំ១៩៩០​។

ចំណែក​លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ប្រធាន​ក្រុម​វិស្វករ​នៃ​គំរោង​ Thai​ Bunrong​ Twin​ Tower​ កំពស់​ជាង​៥៨០​ម៉ែត្រ​ ដែល​គ្រោង​សាងសង់​នៅ​ជិត​ទីតាំង​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ បាន​មានប្រសាសន៍​ថា​ លោក​មិន​ចង់​ជឿ​ថា​ក្រុមហ៊ុន​ Royal​ Group​ នឹង​សាងសង់​អាគារ​ខ្ពស់​បែបនេះ​ នៅ​កៀក​នឹង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថៃ​ ប៊ុ​នរ៉ុ​ងនោះ​ទេ​៕

ចំណេះដឹង​! តើ​គួរ​បញ្ចេញ​អចលនទ្រព្យ​នៅពេល​ណា​ទើបសម​ស្រប​នឹង​តម្លៃ​ទីផ្សារ​

1
ផ្ទះវីឡា និងសំណង់អគារនៅម្ដុំ​បឹងកក់។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ មនុស្ស​មួយចំនួន​តែងតែ​ឡើងថ្លៃ​តម្លៃ​អចលនទ្រព្យ​របស់​ខ្លួន​ នៅពេល​មាន​គេ​សួរនាំ​ច្រើន​ ហេតុនេះ​តើ​អ្នក​វិនិយោគ​គួរ​លក់​អចលនទ្រព្យ​បែប​ណា​ ទើប​ទទួល​បានផល​ចំណេញ​ច្រើន​ និង​សមស្រប​នឹង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។

ជាទូទៅ​តម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ទឹក​ចរន្ត​នៃ​ទឹកសមុទ្រ​ ដែល​ភាព​ឡើងចុះ​គ្រប់​វិនាទី​ ម្ដង​ជោរ​ ម្ដង​នាច​ ហើយ​មាន​ពេលខ្លះ​ក៏​នៅ​ស្មើ​ត្រឹង​តែម្ដង​។ ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អចលនទ្រព្យ​នៅក្នុង​ដៃ​ ហើយ​ចង់​ទទួល​បានផល​ចំណេញ​ច្រើន​ តើ​គួរ​លក់​នៅពេល​ណា​ទើប​ល្អ​? ចម្លើយ​ត្រូវ​បាន​បង្ហាញថា​ ដើម្បី​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ការ​លក់​ អ្នក​គួរតែ​ទុក​លក់​នៅពេល​តម្លៃ​អចលនទ្រព្យ​ឡើង​ ដល់​ចំណុចកំពូល​មួយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ទុក​រហូត​ទាល់តែ​តម្លៃ​ចាប់ផ្តើម​ធ្លាក់ចុះ​ទៅវិញ​នោះ​ទេ​។

​មានន័យថា​ អ្នក​មិន​ត្រូវ​ទន្ទឹងរង់ចាំ​តម្លៃ​ថ្លៃ​រហូត​បាត់បង់​ឱកាស​មាស​ ឱកាស​ប្រាក់​នោះ​ទេ​ ពោល​គឺ​យើង​ត្រូវតែ​ធ្វើការ​ប្រៀបធៀប​តម្លៃ​ដើម​ ដែល​អ្នកទិញ​ជាមួយនឹង​តម្លៃ​ទីផ្សារ​នៅពេល​ចង់​លក់​ដែល​កំពុង​មាន​ដង្ហើម​ ហើយ​ចាប់ធ្វើការ​សម្រេចចិត្ត​តែម្ដង​ ខណៈ​បើ​តម្លៃ​នៃ​ភាគ​ចំណេញ​មាន​អត្រា​ស្ទើរតែ​ស្មើនឹង៨០​-៩០​ ភាគរយ​ទៅ​ហើយ​នោះ​ ។ នៅពេល​ដែល​តម្លៃ​អចលនទ្រព្យ​របស់​អ្នក​ឡើង​ដល់កម្រិត​មួយ​ ដែល​អ្នក​គិតថា​មិន​អាច​ឡើង​ហួសពី​តម្លៃ​ជាក់ស្ដែង​ អ្នក​គួរតែ​សម្រេចចិត្ត​លក់​ចេញទៅ​ ព្រោះ​បើ​អ្នក​នៅតែ​ព្យាយាម​រក្សាទុក​ថា​ មិន​ត្រូវ​អាច​ជួប​ការខាតបង់​ ឬស្តាយក្រោយ​ដោយសារតែ​តម្លៃ​ដី​ធ្លាក់ចុះ​ ឬតម្រូវការ​ទីផ្សារ​ត្រូវ​បាន​គេ​បំពេញ​មុន​ក៏​ថា​បាន​ដែរ​។

ជាទូទៅ​ម្ចាស់​អចល​ទ្រព្យ​ភាគច្រើន​តែង​រំពឹង​ចង់បាន​តម្លៃ​ខ្ពស់​បំផុត​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ពេលខ្លះ​ម្ចាស់​អចលនទ្រព្យ​ត្រូវ​ជួបនឹង​ភាព​បរាជ័យ​ ដោយសារតែ​ចិត្តលោភលន់​នេះឯង​ ចង់បាន​ចំណេញ​ខ្ពស់កប់ពពក​ រហូត​ធ្វើ​ឱ្យ​អ្នកទិញ​មិន​ហ៊ាន​ចរចា​ ឬចរចា​ហើយ​មិន​ទិញ​ក៏មានដែរ​ ខណៈ​ដែលគេ​ពិចារណា​ឃើញថា​ មិន​អាច​ទទួល​បាន​តម្លៃលើស​ពី​ការទិញ​របស់​ពួកគេ​។ មិន​តែប៉ុណ្ណោះ​ ឈ្មួញ​ដែល​ជា​អ្នកទិញ​ ក៏អាច​និយាយ​ព័ត៌មាន​មិនល្អ​ពី​អ្នក​ប្រាប់​ទៅកាន់​អ្នក​វិនិយោគ​ដូចគ្នា​ក៏​ថា​បាន​ដែរ​ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ទាំងអស់​។

មាន​ម្ចាស់​អចលនទ្រព្យ​ខ្លះ​មិនបាន​ក្តាប់​ជាប់​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ហើយ​ជឿ​តាម​ពាក្យ​ចចាម​អារាម​ថា​ តម្លៃ​ដី​នឹង​កាន់តែ​ឡើងថ្លៃ​ ជាមួយនឹង​ការ​ព្យាយាម​ដាក់​តម្លៃ​ដី​របស់​ខ្លួន​ខ្ពស់​ហួស​ភាព​ជាក់ស្ដែង​ ដែល​ចំណុច​នេះ​ក៏​ជា​គ្រោះថ្នាក់​ដែល​អាច​អោយ​មានការ​បាត់បង់​នូវ​ឱកាស​ទទួល​បានលាភ​សក្ការៈ​ពី​អចលន្រព្យ​របស់​ខ្លួន​។ មួយវិញទៀត​ ប្រសិនបើ​អ្នក​ត្រូវការ​លុយ​ទៅ​បង្វិល​ធ្វើអ្វី​ផ្សេងទៀត​ ដែល​អាច​នាំ​ឱ្យ​ចំណេញ​លុយ​ត្រឡប់មកវិញ​ច្រើន​ ប៉ុន្តែ​អ្នក​នៅ​ព្យាយាម​រង់ចាំ​តម្លៃ​ដី​ឡើងថ្លៃ​ទើប​សម្រេច​លក់​ ចុះបើ​ជួនជា​ចៃដន្យ​ តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ​ ឬជួបនឹង​ហានិភ័យ​ណាមួយ​កើតឡើង​ សំណួរ​សួរ​ថា​ តើ​អ្នក​នៅតែ​អាច​ទទួល​បានផល​ចំណេញ​ពី​ដី​ ឬជួប​ភាព​ខាតបង់​ ដែល​ចំណាយពេល​វេលា​ឥតប្រយោជន៍​?។

​ដូច្នេះ​ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ និង​អស់​មន្ទិលសង្ស័យ​នៅក្នុង​ចិត្ត​ខណៈ​បើ​អ្នក​មិនបាន​ជ្រាប​ច្បាស់​ ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្លៃ​ទីផ្សារ​ ជម្រើស​ចុងក្រោយ​អ្នក​គួរតែ​រក​ជំនួយការ​ដែល​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ឬភ្នាក់ងារ​ជំនាញ​ដែល​មាន​ភាព​ច្បាស់លាស់​ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អចលនទ្រព្យ​ធ្វើជា​បង្អែក​ ទើប​ការសម្រេច​ចិត្ត​របស់​អ្នក​មិន​ជួប​ភាព​ស្តាយក្រោយ​៕

ទីផ្សារ​លំនៅ​ដ្ឋាន​ក្នុង​ក្រុង​បាត់ដំបង​ផ្តើម​ផុលផុស​ខណៈ​តម្រូវការ​កើនឡើង​

1
ទិដ្ឋភាពបុរីមួយកន្លែងក្នុង​ក្រុង​បាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ រ៉ា​ណេត​

បាត់​ដំ​បងៈ​ អាជ្ញា​អធរ​មូលដ្ឋាន​ និង​អ្នក​អភិវឌ្ឍន៍​បាន​អះអាង​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ក្រុង​បាត់ដំបង​កំពុង​មាន​សកម្មភាព​ផុសផុល​ ខណៈ​តម្រូវការ​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ ស្រប​ពេល​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

អភិបាលក្រុង​បាត់ដំបង់​ លោក​ ផេង​ សិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅពី​ព្រឹក​ថ្ងៃទី១៦​ ខែឧសភា​ នេះ​ថា​ បច្ចុប្បន្ន​នេះ​ ក្រុង​បាត់​ដំ​បង់​ដែល​មាន​ចំនួន១០សង្កាត់​ កំពុងតែ​ខិតខំ​ធ្វើការ​កែ​លម្អ​រប​ន្ថែម​ ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ទាំងមូល​ ដើម្បី​បង្កើន​សោភ័ណភាព​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ស័ក្ដិ​សមទៅ​នឹង​កេរ្តិ៍ឈ្មោះ​ជា​តំបន់​ទេសចរណ៍​ល្អឯក​ ជាពិសេស​ក៏​មានការ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​មាន​របៀបរៀបរយ​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​ កាន់តែ​មានការ​កើនឡើង​ជាប្រចាំ​ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​នេះ​បាន​កើន​រហូតដល់​ប្រមាណ១៥ម៉ឺន​នាក់​។

លោក​បាន​បន្ត​ទៀត​ថា​ “ដោយសារ​ប្រជាសាស្ត្រ​កាន់តែ​មាន​កំណើន​ជាប្រចាំ​ បាន​ជំរុញកា​រវិ​និ​យោគ​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​មានការ​កើនឡើង​យ៉ាង​ខ្លាំង​”។ លោក​បន្ត​ថា​ “រាប់ទាំង​ការសាងសង់​សំណង់​លំនៅ​ដ្ឋាន​សម្រាប់​លក់​ពីសំណាក់​អ្នក​វិនិយោគ​កម្រិតមធ្យម​ ក៏ដូចជា​ការ​អភិវឌ្ឍ​ជា​សំណង់​បុរី​ផង​ដែរ​ ដូចជា​បុរី​លោក​ឧកញ៉ា​ ភូ​ ពុយ​, បុរី​រំចេក​ និង​បុរី​រស្មី​បាត់ដំបង​ជាដើម​”។

​ក្រៅពីនោះ​ក៏​មាន​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​លក់​ច្រើន​ទីតាំង​ផង​ដែរ​ ជាពិសេស​នៅ​ទិសខាងកើត​ ឈៀង​ខាងជើង​ និង​ទិសខាងជើង​ ឈៀង​ខាងលិច​ ដែល​មានតម្លៃ​ខ្ពស់​ចាប់ពី​ជាង១០​,០០០​ ទៅ២០​,០០០​ ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​។

លោក​ឧកញ៉ា​ ហេង​ តុលា​ ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​រស្មី​បាត់ដំបង​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង​នៅ​ឆ្នាំ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជា​ឆ្នាំ​កន្លងទៅ​ ខណៈ​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយចំនួន​ទៀត​ ក៏​កំពុងតែ​សម្លឹង​មើល​ឱកាស​ដើម្បី​ចូលខ្លួន​មក​ធ្វើការ​អភិវឌ្ឍ​ ក្នុង​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​»។

លោក​បន្ត​ទៀត​ថា​ ជា​បទពិសោធន៍​ និង​តាម​ការសង្កេត​មើល​ជាក់ស្ដែង​របស់ខ្ញុំ​ផ្ទាល់​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ក៏ដូចជា​ឆ្នាំ​កន្លងទៅ​នេះ​ សកម្មភាព​នៃ​ការទិញ​លក់​វិស័យ​អចលនទ្រព្យ​ រួមមាន​ដូចជា​សំណង់​លំនៅ​ដ្ឋាន​ ក៏ដូចជា​ដី​ឡូ​តិ៍​ មិនសូវ​ជាម​មា​ញឹក​នោះ​ទេ​ ប៉ុន្តែ​នៅ​ឆ្នាំ២០១៩នេះ​ ទាំង​អ្នក​វិនិយោគ​ក្រៅ​ស្រុក​ ក៏ដូចជា​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​តែម្ដង​ មានការ​ចាប់អារម្មណ៍​ចូលខ្លួន​មក​ធ្វើការ​វិនិយោគ​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្ដែង​ដូចជា​គម្រោង​លំនៅ​ដ្ឋាន​ក្នុង​បុរី​របស់ខ្ញុំ​ស្រាប់​ គឺ​មាន​អតិថិជន​ច្រើន​ ហើយ​ភាគច្រើន​គឺជា​ការទិញ​ដោយ​បង់​រំលស់​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​ និង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ក្នុង​បុរី​របស់ខ្ញុំ​ភាគច្រើន​ ផ្តោត​លើ​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​ ដែល​មានតម្លៃ​ចាប់ពី​ប្រមាណ​ ១៥​,០០០ដុល្លារ​ឡើង​ទៅ​ (ជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិត​ស្រាល​) រហូតដល់​ប្រមាណ​ជាង​ ៣០​,០០០ដុល្លា​”។

លោក​ឧកញ៉ា​ភូ​ ពុយ​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ក្រុង​បាត់ដំបង​ផង​ដែរ​នោះ​ ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង​ មិនមែន​ទើបតែ​មាន​សក្ដានុពល​នោះ​ទេ​ ពោល​គឺ​ខេត្ត​ក្រុង​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​ជាយូរមកហើយ​។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ភាព​ពុះ​កញ្ច្រោ​លនា​ពេលនេះ​ ក៏​ព្រោះតែ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​កាន់តែ​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការ​រកចំណូល​បាន​ច្រើនជាង​មុន​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មួយ​នេះ​គឺ​អាស្រ័យ​ដោយ​ផល​កសិកម្ម​ ដូច្នេះ​នៅពេល​សេដ្ឋកិច្ច​ជាតិ​មាន​ភាពល្អ​ប្រសើរ​ ផលិតផល​កសិកម្ម​មានតម្លៃ​ល្អ​ វា​បាន​ជម្រុ​ញឱ្យ​ពួកគាត់​មាន​ចំណូល​គួរសម​ដែល​អាច​ផ្តល់​លទ្ធភាព​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​បាន​ជាមួយនឹង​វិធីសាស្ត្រ​បង់​រំលស់​”។

លោក​បន្ត​ថា​ “ការទិញ​-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​បាត់ដំបង​នា​ពេលនេះ​ ថ្វីត្បិតតែ​មិនទាន់​អាច​ប្រៀបប្រដូច​ទៅ​នឹង​តំបន់​មួយចំនួន​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ និង​ក្រុង​សៀមរាប​ក៏​ពិតមែន​ ប៉ុន្តែ​វា​កំពុងតែ​ធ្វើដំណើរ​ទៅតាម​ក្រោយ​ជា​បណ្តើរ​ៗហើយ​ ស្រប​ពេល​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ក៏ដូចជា​អ្នក​វិនិយោគ​អន្តរជាតិ​កំពុងតែ​ងាក​មក​ចាប់អារម្មណ៍​បោះទុន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​”។

ខ្លោងទ្វារច្រកចូលបុរីមួយនៅ​ក្រុង​បាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ

​លោក​ឧក​ញ៉ាភួ​ ពុយ​បាន​បញ្ជាក់​ថា​ ចំពោះ​សំណង់​លំនៅ​ដ្ឋាន​របស់​លោក​ ភាគច្រើន​គឺ​ផ្តោត​ទៅលើ​កម្រិតមធ្យម​ ដែល​មានតម្លៃ​ចាប់ពី​ជាង៣០​,០០០ដុល្លារ​ឡើង​ទៅ​ ដែល​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​អតិថិជន​ផង​ដែរ​៕

តើ​ការ​រៀប​ចំ​ប្រព័​ន្ធ​បង្ការ​ភ្លើង​ឆេះ​លើ​អា​គារ​ខ្ពស់​ៗត្រូវ​បាន​រៀបចំ​ដូចម្តេច​នៅ​កម្ពុជា​

0
សំណង់អគារខ្ពស់ៗដែលកំពុងសាងសង់ និងសាងសង់រួច​នៅក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ភាព​រីកចម្រើន​យ៉ាង​លឿន​ នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាពិសេស​ វត្តមាន​នៃ​សំណង់​អគារ​ខ្ពស់​ៗចាប់ពី​កម្ពស់១០ជាន់ឡើង​ បាន​និង​កំពុង​កើនឡើង​រហូតដល់​ជាង១០០០អាគារ​នៅ​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​សំណួរ​សួរ​ថា​តើ​អ្នក​អភិវឌ្ឍទាំងនោះ​បាន​រៀប​ចំ​ប្រព័​ន្ធ​បង្ការ​ហានិភ័យ​ ករណី​មាន​អគ្គិភ័យ​ឆេះ​មាន​ស្តង់​ដា​បែប​ណា​នៅតែ​ជា​សំណួរ​មួយ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៥​ ឧសភា​កន្លងមក​ថា​ នៅ​កម្ពុជា​វិធានការ​ការពារ​ហានិភ័យ​អគ្គីភ័យ​នៅ​តាម​អគារ​ខ្ពស់​ៗ ដែល​មាន​កម្ពស់​ចាប់ពី ១០ ជាន់ឡើង​ទៅ​ ភាគច្រើន​ហាក់​នៅ​មាន​ភាព​ចន្លោះប្រហោង​ច្រើន​នៅឡើយ​ ដោយហេតុថា​ការ​ចំណាយ​ទៅលើ​ឧបករណ៍​បង្ការ​ និង​សង្គ្រោះ​បឋម​ដែល​ត្រូវ​បំពាក់​នៅ​តាម​ជាន់​នី​មួយ​ៗនៃ​អគារ​ខ្ពស់​ៗទាំងអស់​នោះ​គឺ​មានតម្លៃ​ថ្លៃ​ ខណៈ​ដែល​ច្បាប់​បង្ការ​នៅ​កម្ពុជា​នៅ​មិនទាន់​មានការ​រឹ​តបណ្តឹ​ងនៅ​ឡើយ​។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ “ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​យ៉ាង​គំហុក​នៅ​កម្ពុជា​ គឺ​មាននៅ​ត្រឹម​រយៈពេល​ប្រមាណ ១០ឆ្នាំ​ចុងក្រោយ​នេះ​ ជាពិសេស​ចំពោះ​កំណើន​នៃ​វត្តមាន​អគា​ពាណិជ្ជកម្ម​ចម្រុះ​ ក៏ដូចជា​សំណង់​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ឬហៅ​ថា​ ខុន​ដូរ​ ដែល​មាន​កម្ពស់​ខ្ពស់​ៗ តែម្ដង​”។ អ្នកនាង​បន្ថែម​ថា​ “យើង​ហាក់​មិនទាន់​មានការ​ត្រៀមខ្លួន​ និង​រៀបចំ​ច្បាប់​ក្នុង​ការគ្រប់គ្រង​ហានិភ័យ​ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​នៅឡើយ​”។

ទោះជាយ៉ាងណា​អ្នកនាង​ធីតា​បាន​ទទួលស្គាល់​ថា​ ក្នុងចំណោម​អ្នក​អភិវឌ្ឍ​ទៅលើ​វិស័យ​សំ​ណង់​ធំៗ​ និង​ខ្ពស់​ៗទាំងអស់​នោះ​ ក៏​មានការ​ត្រៀម​ទុក​ និង​ធ្វើឡើង​ទៅ​តាម​ស្ដ​ង់​ដា​នៃ​អគារ​ខ្ពស់​ៗផង​ដែរ​ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​បរទេស​ ដោយ​ពួកគេ​យក​តម្រាប់​តាម​ស្ដ​ង់​ដារ​នៅក្នុង​ប្រទេស​គេ​។

លោក​ នេត​ វន្ថា​ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តាម​ភាព​ជាក់ស្តែង​ នាយកដ្ឋាន​បង្ការ​និង​ពន្លត់​អគ្គីភ័យ​របស់​យើង​ អាច​មានលទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​សង្គ្រោះ​ត្រឹម​អគារ​ដែល​មាន​កម្ពស់៤​-៥ ជាន់​តែប៉ុណ្ណោះ​ បើ​ខ្ពស់​ជាង​នេះ​ យើង​នៅ​មិនទាន់​មានលទ្ធភាព​នៅឡើយ​ទេ​។ ប៉ុន្តែ​ក្នុង​នោះ​ច្បាប់​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ និង​ដាក់​ឱ្យ​អនុវត្ត​ក៏បាន​បញ្ជាក់​ពី​កាតព្វកិច្ច​ និង​ការទទួលខុសត្រូវ​របស់​អ្នក​អភិវឌ្ឍ​ ក៏ដូច ជា​ម្ចាស់​អគារ​ ត្រូវតែ​មានការ​ចូលរួម​ទទួលខុសត្រូវ​ទៅលើ​តួ​សំណង់​អគារ​នី​មួយ​ៗ ដោយ​ចាំបាច់​ត្រូវតែ​មានការ​បំពាក់​នូវ​ឧបករណ៍​បង្ការ​ និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នៅ​តាម​បន្ទាប់​ នៅ​តាម​ជាន់​នី​មួយ​ៗ ជាមួយ​បច្ចេកទេស​ដែល​អាច​ទុកចិត្ត​បាន​។

​លោ​កបន​ន្ត​ថា​ “ចំណុច​នេះ​យើង​អត់មាន​គិតថា​ខ្ពស់​ ឬទាប​នោះ​ទេ​ តែ​ត្រូវ​អនុវត្ត​មាន​អនុក្រឹត្យ​លេខ១៣១​ និង​អនុក្រឹត្យ​លេខ​ ៨៧​ ស្តី​ពី​ចំណាត់ថ្នាក់​សំណង់​ ដែល​បាន​កំណត់​នូវ​ទំ​ហ៊ុនៃ​ចំនួន​ក្រឡាផ្ទៃ​ ដែល​កំណត់​ត្រូវតែ​មាន​បំពាក់​ឧបករណ៍​ និង​ប្រព័ន្ធ​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​ជាចាំបាច់​”។

លោក​បន្ត​ថា​ យើង​មាន​ក្រុម​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ នៅ​តាម​គោលដៅ​ ហើយ​បើ​ឃើញថា​ មាន​ម្ចាស់​សំណង់​អគារ​ណាមួយ​ដែល​មិនបាន​អនុវត្ត​ និង​គោរព​ទៅតាមច្បាប់​នោះ​ យើង​នឹង​មានការ​អនុវត្ត​ចំនួន៣វិធានការ​ ដោយ​ទី១​ មាន​ការ​ធ្វើ​លិខិត​ព្រមាន​លាយ​ល័ក្ខ​ជា​អក្សរ​ ទី២​ ផ្អាក​សម្ម​ភាព​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ប្រតិបត្តិ​ការ​ផ្នែក​ណាមួយ​របស់​សំណង់​អាគារ​ ហើយ​ទី៣​ នឹង​ឈាន​ដល់​ការ​ផាកពិន័យ​ និង​បញ្ចូន​ទៅ​តុលាការ​ ព្រមទាំង​ផ្អាក​សកម្មភាព​ទាំងស្រុង​តែម្ដង​។

​លោក​នេត​ វន្ថា​បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​ ដែល​អាច​កើតមាន​ជាយថាហេតុ​ ដូច្នេះ​មានតែ​ការចូលរួម​សហការ​ពីសំណាក់​ម្ចាស់​អគារ​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​នានា​ ធ្វើ​យ៉ាងណា​គោរព​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ និង​ដាក់ចេញ​ឱ្យ​អនុវត្ត​ជាដាច់ខាត​ ដើម្បី​បញ្ចៀស​នូវ​គ្រោះ​មហ​រន្ត​រាយ​ និង​ការខាតបង់​។ ជាពិសេស​ត្រូវ​មានការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ ក៏ដូចជា​ការ​ដឹកជញ្ជូន​ ការ​រក្សាទុក​នូវ​សម្ភារ​ផ្សេង​ៗដែល​ងាយ​បង្ក​ជា​អគ្គីភ័យ​។

អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​នេះ​ បាន​និយាយ​ការពារ​និង​សម្រាល​ហានិភ័យ​លើ​បញ្ហា​នេះ​។

លោក​ឧកញ៉ា​សៀ​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ World​ Bridge​ Land​ Group ​ដែល​កំពុង​អភិវឌ្ឍន៍​អាគារ​កប់​ពពក​ចំនួន​ពីរ​នៅ​ក្បែរ​កោះ​ពេជ្រ​ គឺ​គំរោង​ The​ Bridge​ និង​គំរោង ​The​ PeAk​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ អ្នក​អភិវឌ្ឍន៍​ឬអ្នក​វិនិយោគ​សាង​សង់​អា​គារ​ខ្ពស់​ៗ ពួកគេ​ចំណាយ​ទុន​រាប់​លាន​ដុល្លារ​អាមេរិក​ ហេតុនេះ​ពួកគេ​បាន​គិតគូរ​ពី​បញ្ហា​នេះ​រួចហើយ​ ទាក់ទង​នឹង​ប្រព័​ន្ឋ​សុវត្ថិភាព​នៅ​តាម​អាគារ​និ​មួយ​ៗ ដូចជា​ជណ្តើរ​សង្រ្គោះ​ ប្រព័​ន្ឋ​កណ្តឹ​ងរោទ៍​នៅ​តាម​អាគារ​និ​មួយ​ៗ មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ និង​ប្រព័​ន្ឋ​បាញ់​ទឹកជា​ស្វ័យប្រវត្តិ​ផង​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ប្រព័​ន្ឋ​បង្ការ​អគ្គិភ័យ​ តែងតែ​ត្រូវ​បាន​គិត​គូ​ជាអាទិភាព​របស់​អ្នក​វិនិយោគ​សាងសង់​អា​គារ​ខ្ពស់​ៗ ព្រោះ​គំរោង​និ​មួយ​ៗចំណាយ​ទុន​ច្រើន​ ដែល​មិន​អាច​ប្រហែស​បាន​នោះ​ទេ​”។

សំណង់អគារខ្ពស់ៗដែលកំពុងសាងសង់ និងសាងសង់រួច​នៅក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ តាមធម្មតា​នៅពេល​និយាយ​ពី​ហានិភ័យ​ ការ​ធ្វើអ្វី​មួយ​ក៏​មាន​ហានិភ័យ​ដែរ​ ប៉ុន្តែ​ការ​រក​វិធី​បង្ការ​ជាមុន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ជា​រឿង​ចាំបាច់​ដែល​អ្នក​វិនិយោគ​សាងសង់​អា​គារ​ខ្ពស់​ៗ បាន​ចាត់ទុកជា​អាទិភាព​រួចហើយ​ ព្រោះ​បើសិនជា​ម្នា​ក់ៗ​ភ័យខ្លាច​ស្នាក់នៅ​អា​គារ​ខ្ពស់​ៗ ពិភពលោក​នេះ​នឹង​មិន​មាន​អាគារ​ខ្ពស់​ ដែល​កំពុង​សាងសង់​ប្រណាំងប្រជែង​គ្នា​ពី​បណ្តា​ប្រទេស​នានា​ឡើយ​។

លោក​បន្ត​ថា​ “ប្រព័​ន្ឋ​បង្ការ​ហានិភ័យ​នៅ​តាម​អា​គារ​ខ្ពស់​ៗ ពិតជា​រឿង​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ពី​អ្នក​អភិវឌ្ឍន៍​នានា​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​អ្នក​អភិវឌ្ឍន៍​ដែល​មាន​លុយរាប់​រយ​លាន​ដុល្លារ​ នឹង​មិន​ប្រហែស​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​អាគារ​ពួកគេ​ដោ​យងាយៗ​ឡើយ​”៕

ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​អាច​ទទួល​ចុះចត​យន្តហោះ​ប្រភេទ​ឆ្លង​ទ្វីប​បាន​

1
ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ រូបថត៖ សហការី

ដោយ​ នៅ​ វឌ្ឈ​នា

ភ្នំ​ពេញៈ​ តាម​ការ​គ្រោងទុក​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ អាច​នឹង​ដាក់ឲ្យ​ដំណើរ​ផ្លូវ​រត់​ ដែល​អាច​មាន​សមត្ថភាព​ទទួល​ចុះចត​យន្តហោះ​ខ្នាត​ធំ​ ឬយន្តហោះ​ឆ្លង​ទ្វី​បាន​នៅក្នុង​អំឡុង​ឆ្នាំ២០២០ខាងមុខនេះ​ ខណៈ​ផ្លូវ​រត់​នេះ​បាន​នឹង​កំពុង​ដំណើរការ​ពង្រីក​។

រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​លេខាធិការ​ដ្ឋាន​អាកាស​ស៊ីវិល​លោក​ជា​ អូន​បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ថា​ យើង​គ្រាន់តែ​ មាន​គម្រោង​ដាក់ឲ្យ​ដំណើរ​ទៅតាម​ផែនការ​ ដែល​បាន​កំណត់​តែប៉ុណ្ណោះ​ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ការពង្រីក​ផ្លូវ​រត់​នេះ​ បាន​ប្រហែល​ប្រមាណ ៦០ទៅ៧០ភាគរយ​ហើយ​។ នៅពេល​យើង​ពង្រីក​ចប់​ ព្រលា​ន យន្តហោះ​នេះ​ អាច​ទទួលការ​ចុះចត​យន្តហោះ​ប្រភេទ​ធុន​ធំ​ និង​ឆ្លង​ទ្វីប​បាន​។

លោក​បន្ត​ថា​ “ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់ផ្តើម​ទទួល​ចុះចត​ប្រភេទ​យន្តហោះ​ ដែល​ហោះ​ក្នុងរយៈពេល​ចន្លោះ​ពី១២ទៅ១៦ម៉ោង​ មក​ពី​ប្រទេស​បារាំង​ និង​សហរដ្ឋអាមេរិក​បាន​”។ លោក​បន្ត​ថា​ “នៅ​ឆ្នាំ២០២៥​ កម្ពុជា​នឹង​មា​ន ព្រ​លាន​យន្តហោះ​ទី២ខ្នាត4​F នេះ​ដែរ​ គឺ​ចំណតអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​”។

ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ បាន​ពង្រីក​ផ្លូវ​រត់​បន្ថែម​ទៀត​ ដោយ​ពង្រីក​ផ្លូវ​រត់​ពី២៨០០ម៉ែត្រ​ទៅ ៣២០០ ម៉ែត្រ​ និង​អាច​អនុញ្ញាត្ត​ឲ្យ​យន្តហោះ​ម៉ាក​ Boeing 777​ និង​យន្តហោះ​ Airbus 330​ ដែល​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី៣០០​ ទៅ ៣៥០នាក់​អាច​ចុះចត​បាន​។

សព្វ​ថ្ងៃ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ប្រវែង​ផ្លូវ​រត់២​,៥00ម៉ែត្រ​ មិនទាន់​ឆ្លើយតប​តាម​តម្រូវ​ឱ្យ​ការហោះហើរ​ និង​ចុះចត​របស់​យន្តហោះ​ធុន​ធំ​បានទេ​ ដូច្នេះ​សព្វ​ថ្ងៃ​ព្រលា​ននេះ​ទទួល​បាន​ត្រឹមតែ​យន្តហោះ​ប្រភេទ​ Air​ bus​ 321​ និង​បូ​អ៊ី​ង 757​ ក៏ប៉ុន្តែ​តម្រូវការ​ឱ្យ​យន្តហោះ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ប្រភេទ​យន្ត​ហោះ​ធំៗ​ មិនទាន់​អាច​ចុះចត​បាន​នៅឡើយ​។

បើ​តាម​គម្រោងការ​ពង្រីក​ព្រលា​នប្រ​វែង៣00ម៉ែត្រ​បន្ថែម​ នឹង​ត្រូវ​បញ្ចប់​ជាស្ថាពរ​នៅ​ចុងឆ្នាំ​ដដែល​ ដែល​អាច​ធ្វើ​ឱ្យ​យន្តហោះ​ធុន​ធំ​ចុះចត​បាន​។ ដំណាក់កាល​ទី២​ នឹង​ពង្រីក​ផ្លូវ​ហោះហើរ​ប្រវែង 500ម៉ែត្រ​បន្ថែម​ ដែល​នឹង​ធ្វើ​ឱ្យ​ផ្លូវ​រត់​ហោះ​(Runway​) មាន​ប្រវែង​រហូតដល់ ៣​,៣00ម៉ែត្រ​ និង​អាច​ឱ្យ​យន្តហោះ​ប្រភេទ​ធំៗ​ចុះចត​បាន​ដូច​ការ​គ្រោងទុក​។

បច្ចុប្បន្ន​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ មាន​ភ្ញៀវ​ឆ្លងកាត់​ចេញចូល​មក​តាម​រដូវ​កាល​ ដោយ​នៅក្នុង​រដូវ​ Low​ season​ មាន​ជើងហោះហើរ​ ២១ជើង​ក្នុង​មួយថ្ងៃ​ មានន័យថាចុះចត ២១ ចេញដំណើរ២១ ហើយបើទោះបីជា Low​ season​ ក៏មានកំណើនលើសពី High Season កន្លងមកដែ។​

លោ​កហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងទទួល​ស្គាល់​ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​កងកេង​ ខេត្ត​ព្រះសីហនុ​ ពិតជា​មាន​សកម្មភាព​មមាញឹក​ខ្លាំង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​ ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​សម្តេច​តេជោ​ បាន​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ដោយ​បច្ចុប្បន្ន​ទីផ្សារ​អ្នកដំណើរ​តាមផ្លូវអាកាស​បាន​កើនឡើង​ខ្ពស់​ជាង​ផ្លូវគោក​ និង​ផ្លូវទឹក​៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​បោះទុន​វិនិយោគ​លើ​ផ្ទៃដី​ ២០០០ហិ​កតា​លើ​វិស័យ​កសិកម្ម​នៅ​ខេត្តកំពង់ធំ​

0
លោករដ្ឋមន្ត្រី វេង សាខុន និងលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BGI International Investment

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ចិន​ គឺ​ BGI​ International​ Investment​ បាន​និង​កំពុង​រៀបចំ​ដី​ជាង២ពាន់​ហិ​កតា​ នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ ស្វាយ​ និង​ស្វាយចន្ទី​។

ក្នុង​ជំនួប​រវាង​ លោក​រដ្ឋមន្ត្រី​ វេង​ សា​ខុន​ និង​លោក​ He​ Jianping​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ BGI​ International​ Investment​ នា​ព្រឹក​ថ្ងៃទី១៦​ ឧសភា​នេះ​ ប្រធាន​ក្រុមហ៊ុន​បាន​អះអាង​ថា​ គំរោង​វិនិយោគ​នេះ​ ផ្តោត​សំខាន់​ទៅលើ​បំណង​ និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការកែច្នៃ​ វេច​ខ្ចប់​ ពិសេស​ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម​ រហូតដល់​ការនាំចេញ​តែម្តង​ ហើយ​អ្វី​ដែល​សំខាន់​នោះ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទីផ្សារ​កសិផល​គឺ​តាមរយៈ​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ ដែល​អាច​កាត់បន្ថយ​ពេលវេលា​ ការ​ចំណាយ​ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​។

លោក​ He​ Jianping​ បាន​បញ្ជាក់​ផង​ដែរ​ថា​ “ដើម្បី​ឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង២ពាន់​ហិ​កតា​ នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ ស្វាយ​ ស្វាយចន្ទី​ជាដើម​ ហើយ​គម្រោង​នេះ​ក៏​ទទួល​បានការ​សហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​ និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​”។

លោក​រដ្ឋ​មន្ត្រី​វេង​ សា​ខុន​បាន​ថ្លែង​ថា​ ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​ និង​ចិន​ បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ភាគី​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​បច្ចេកទេស​មកដល់​កម្ពុជា​។

លោក​បន្ថែ​ថា​ “វិស័យ​កសិកម្ម​ ភាគី​ចិន​ក៏បាន​និង​កំពុង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ​ ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​រហូតដល់ ៤០០ពាន់​តោន​ និង​ថ្មី​ៗនេះ​បាន​អនុញ្ញាត​ឱ្យ​ចេកអំបូង​លឿង​កម្ពុជា​ធ្វើការ​នាំចេញ​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​ ហើយ​សង្ឃឹមថា​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ដូចជា​ស្វាយ​ ផ្លែ​មៀន​ ម្រេច​ ផ្លែ​ស្រកានាគ​ ផ្លែ​ដូង​ និង​ទឹកមាត់​ត្រចៀកកាំ​ ដែល​ភាគី​ទាំងពីរ​កំពុងធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តី​ពីអ​នា​ម័យ​ និង​ភូតគាម​អនាម័យ​ នឹងអាច​ធ្វើការ​នាំចេញ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​”។

លោក​ឲ្យដឹង​ថា​ ទន្ទឹម​នឹង​នេះ​ ចំនួន​នៃ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​ មក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ក៏បាន​និង​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ដូច្នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ​ និង​ស្វាគមន៍​ចំពោះ​បំណង​ និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ​ ដោយ​ត្រូវ​សំដៅលើ​ការកែច្នៃ​ វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំចេញ​៕

តើ​អ្នកណា​ជាកំពូល​មហាសេដ្ឋី​អចលនទ្រព្យ​ប្រចាំ​ប្រទេស​ថៃ​?

0
លោក Caroen Sirivadhanabhakdi ជាកំពូលសេដ្ឋី និងអ្នកជំនួញលើវិស័យអលចនទ្រព្យជាប់លំដាប់ទី១ នៅថៃ

ដោយ​ វុត្ថា​

ប្រទេស​ថៃ​៖ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២​ នៅ​តំបន់​អាស៊ាន​ គឺ​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​មួយ​មាន​មហាសេដ្ឋី​ច្រើន​ផង​ដែរ​ ប៉ុន្តែ​មហាសេដ្ឋី​លេខ១ផ្នែក​អចលនទ្រព្យ​ប្រចាំ​ប្រទេស​នេះ​ មិនសូវ​មាន​អ្នកដឹង​ច្រើន​នោះ​ទេ​។

តាមពិត​លោក​ Caroen​ Sirivadhanabhakdi​ ជាកំពូល​សេដ្ឋី​ និង​អ្នកជំនួញ​លើ​វិ​ស័យ​អល​ចន​ទ្រព្យ​ជាប់​លំដាប់​ទី១​ នៅក្នុង​ប្រទេស​ថៃ​ ដែល​បច្ចុប្បន្ន​លោក​មាន​អាយុ ៧៥ឆ្នាំ​។

​លោក​កើត​នៅ​ថ្ងៃទី២​ ខែឧសភា​ ឆ្នាំ១៩៤១​ ដែល​បច្ចុប្បន្ន​នេះ​មហាសេដ្ឋី​វ័យ​ចំណាស់​នេះ​ មាន​ទឹកប្រាក់​ចំណាយ​១៩.៩​ពាន់​លាន​ដុល្លារ​ ។ សេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ ជា​ស្ថាបនិក​ក្រុមហ៊ុន​ Thai​ Beverage​ និង​ជា​ប្រធាន​នក្រុម​ប្រឹក្សា​ភិបាល​នៃ​ ក្រុមហ៊ុន​TCC​ GROUP​ និង​ ក្រុមហ៊ុន​ Fraser​ and​ Neave​, Ltd​ (F&​N)។

ក្រុម​គ្រួសារ​របស់​មហាសេដ្ឋី​រូប​នេះ​ ជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ថៃ​ ​; ដោយ​លោក​បាន​អភិវឌ្ឍន៍​លើ​ទំហំដី១០០​,៨០០​ ហិ​កតា​ បូក​ជាមួយនឹង​អគារ​ជួល​ និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ ។

មហា​សេដ្ឋ​រូប​នេះ​ បាន​គ្រប់គ្រង​សណ្ឋាគារ​ចំនួន ៥០នៅក្នុង​តំបន់​អាស៊ី​ សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ និង​អូស្រ្តាលី​  រួម​ទាំង​សណ្ឋាគារ​ផ្កាយ៥​ Plaza​ Athenee​ ក្នុង​សង្កាត់​ Manhattan​ សហរដ្ឋអាមេរិក​ និង​សណ្ឋាគារ​ The​ Okura​ Prestige​ នៅក្នុង​ទីក្រុង​បាងកក​។

មហាសេដ្ឋី​ Caroen​ Sirivadhanabhakdi​ ជា​កូន​ទី​ ១១​ ដែល​កើត​នៅក្នុង​ត្រកូល​មាន​ជាប់​ឈាម​ស្រឡាយ​ចិន​ ដែល​ជា​អាជីវករ​លក់​ដូ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់នៅ​ក្នុង​នៅក្នុង​ទីក្រុង​បាងកក​។ ឈ្មោះ​ជា​ភាសា​ចិន​របស់​គាត់​ គឺ​ Su​ Zuming​ ត្រូវ​បាន​ព្រះមហាក្សត្រ​ភូមិ​បុល​អា​ឌុ​លយ៉ាដេ​ត បាន​ដាក់ឈ្មោះ​របស់​លោក​ជា​ Sirivadhanabhakdi​ នៅក្នុង​ឆ្នាំ​ ១៩៨៨​ ។

មហាសេដ្ឋី​រូប​នេះ​បាន​ឈប់​រៀន​ ក្នុង​អាយុ៩ឆ្នាំ​ ដើម្បី​ទៅ​ធ្វើការ​ដែល​អាច​និយាយ​ភាសា​ចិន​ ​និង​ភាសា​ថៃ​បាន​យ៉ាង​ស្ទាប់​ចំ​នាញ​។

ចាប់តាំងពី​ឆ្នាំ​ ២០០០​ មហាសេដ្ឋី​អាល​ចន​ទ្រព្យ​រូប​នេះ​ ទទួល​បាន​ជោគជ័យ​និង​មាន​កេរ្តិ៍ឈ្មោះ​ បោះ​សម្លេង​លើ​ការ​អភិ​វឌ្ឍន័​វិស័យ​អចលនទ្រព្យ​ ដោយ​បាន​បង្កើត​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈ្មោះ​ TCC​ Land​ Co​ Ltd​ ។ ក្រុមហ៊ុន​នេះ​នា​ពេល​បច្ចុប្បន្ន​ គឺជា​ក្រុមហ៊ុន​មួយ​ដ៏​ធំ​ផុត​ លើ​ការអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ថៃ​ ដោយ​បាន​វិ​នយោ​គនិង​អភិ​វឌ្ឍន៍​លអគារ​ស្នាក់នៅ​ អគារ​ជួល​ និង​បដិសណ្ឋារ​កិច្ច​ រួម​ជាមួយនឹង​ការគ្រប់គ្រង​អចលនទ្រព្យ​ ឡូ​ជី​ស្ទីក​ និង​ជំនួញ​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ប្រទេស​ថៃ​ និង​សឹង្ហ​បុរី​ជាដើម​។

ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន​ TCC​ Land​ ​នេះ​ បាន​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ថៃ​ ក្រុម​គ្រួស​សារ​មហាសេដ្ឋី​រូប​នេះ​ បាន​កាន់កាប់​ដី​រហូតដល់​ទំហំ​ប្រមាណ ៦៣០​,០០០រ៉ៃ​។ នៅក្នុង​ឆ្នាំ២០១៤​ លោក​បាន​គ្រប់គ្រង​ដី​ច្រើនជាង​គេ​លំដាប់​ទី៣ក្នុង​ប្រទេស​ថៃ​ ហើយ​ប្រហែល២១ដង​ នៃ​ដី​ដែល​គ្រប់​ដោយ​ព្រះមហាក្សត្រ​ថៃ​ ។ ក្រុមហ៊ុន​ TCC​ Land​ ក៏​មាន​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​ផង​ដែរ​ រួមមាន​នៅ​សហរដ្ឋអាមេរិក​ អូស្រ្តាលី​ ជប៉ុន​ ចិន​ និង​ នៅក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​។

នៅដើម​ឆ្នាំ២០១៣​ មហាសេដ្ឋី​ Charoen​ បាន​ទទួលជោគជ័យ​ក្នុង​ការទិញ​ក្រុមហ៊ុន​សឹង្ហ​បុរី​ Fraser​ and​ Neave​, Ltd​ ដែល​មាន​អចលនទ្រព្យ​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​ រោងចក្រ​ផលិត​ភេសជ្ជៈ​ ដែល​មានតម្លៃ​នៃ​ទំហំ​ទឹកប្រាក់​ចំនួន១១.២​ ពាន់​លាន​ដុល្លារ​ ។ គាត់​ទទួល​បាន​កិច្ច​ព្រមព្រៀង​ លើ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​ ២០១២​ ពី​ក្រុម​ធនាគារ​ រួមមាន​ United​ Overseas​ Bank​, Ltd​ របស់​ប្រទេសឹ​ង្ហ​បុរី​ ​; និង​DBS​ Bank​, Ltd​។ ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ Fraser​ and​ Neave​, Ltd​ របស់​លោក​ Charoen​ រួមមាន​ ព្រម​សម្បត្តិ​របស់​ក្រុមហ៊ុន​ TCC​ និង​ Thai​ Beverage​ មាន​ចំនួន​ ១.១៩​ ពាន់​លាន​ដុល្លារ​ ប្រហែល៨៩ភាគរយ​នៃ​ភាគហ៊ុន​។

នៅក្នុង​ឆ្នាំ២០១៧​ លោក​ Charoen​ បាន​ប្រកាស​អភិវឌ្ឍន៍​គម្រោង៣.៥ពាន់​លាន​ដុល្លារ​ សាងសង់​អគារ​លើ​ទំហំដី១០៤រ៉ៃ​ ដែល​មាន​រួមមាន​ អគារ​Rama​ IV​ និង​ Wireless​ Road​ ទល់មុខ ​Lumphini​ Park​ ដែលគេ​ហៅថា​One​ Bangkok​ ដែល​រួមបញ្ចូល​ទាំង​ ការិយាល័យ​ បន្ទប់​ជួល​ បន្ទប់​ស្នាក់នៅ​ សណ្ឋាគារ​ និង​ កន្លែង​សម្តែង​សិល្បៈ​ ដែល​អភិ​ឌ្ឍ​ន៍​ដោយ​ ក្រុមហ៊ុន​ TCC​ និង​ Frasers​ Property​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន១.៨៣​ ពាន់​លាន​ដុល្លារ​ ហើយ​គំរោង​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​ ២០២៥​៕