Condo prices in Manila create market imbalance, say analysts

0

PROPERTY developers in the Philippine capital need to enhance their market research and consider lowering condominium prices to address the current “mismatch” between available units and buyer demand, according to property analysts.

“These overpriced condos aren’t matching with the existing buyers,” Anthony Gerard O. Leuterio, founder and chief executive officer of Filipino Homes, said in a phone interview.

“There are so many buyers, as in we’re talking millions of buyers, but the issue is they cannot afford [a condo in Metro Manila] anymore,” he said in mixed English and Filipino.

Unsold inventory in Metro Manila has reached 75,300 units as of the third quarter of 2024, according to property consultancy firm Colliers Philippines.

“Property firms also need to start turning off the supply tap to limit completion and further exacerbate the oversupply issue,” Mr. Bondoc said.
Lovelle Althea Trisha Taleon, director for consultancy services at real estate firm Santos Knight Frank, attributed the buyer hesitancy to market saturation and high
population density.

“Many prospective buyers now favor investing in properties outside Metro Manila, such as house-and-lot developments, which offer more space, privacy, and long-term value versus the accessibility of condominiums in CBDs (central business districts).

The investment is there –
there is just a shift in consumer preference,” Ms. Taleon said via Viber.

Source: Business World

តើទីផ្សារអចលនទ្រព្យនៅតំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុីមាននិន្នាការដូចម្តេចនៅឆ្នាំ២០២៥?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អះអាងថា វឌ្ឍនភាពឆាប់រហ័សនៃការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថ្មីនឹងក្លាយទៅជាកត្តាជំរុញទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេសុី។

លោក Tan Ka Leong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុីបានលើកឡើងថា “ដើម្បីទាញបានអត្ថប្រយោជន៍ជាអតិបរមាពីកត្តាជំរុញទាំង២នេះ ការរៀបចំធ្វើផែនការអភិវឌ្ឍន៍ និងបទប្បញ្ញត្តិនៃការសាងសង់គួរតែត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព”។

លោកស្រី Mary Kurien អ្នកជំនាញនៅក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុីបានមានប្រសាសន៍ឱ្យដឹងថា “ទីផ្សារអចលនទ្រព្យនៅតំបន់ Klang Valley នឹងត្រូវបានជំរុញដោយការរីកចម្រើននៅក្នុងផ្នែកឧស្សាហកម្ម ការលក់រាយ និងបដិសណ្ឋារកិច្ច”។

លោកស្រីបានគូសបញ្ជាក់ថា សួនឧស្សាហកម្មនានានៅតំបន់នេះកំពុងវិវត្តន៍ឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដោយរួមបញ្ចូលទាំងបញ្ញាសិប្បនិម្មិត (AI) និងនិរន្តរភាពបៃតង ដែលស្របតាមផែនការមេឧស្សាហកម្មថ្មី (NIMP) ឆ្នាំ២០៣០របស់រដ្ឋាភិបាលម៉ាឡេសុី។

លោកស្រីបានមានប្រសាសន៍ឱ្យដឹងបន្តថា“តម្រូវការនានាទាក់ទងនឹងបច្ចេកវិទ្យា AI សេវាកម្ម Could និងការអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យបន្តជំរុញសន្ទុះនេះ”។

ស្រដៀងគ្នានេះដែរ ការលក់រាយ និងសណ្ឋាគារនៅប្រទេសម៉ាឡេសុីកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ការណ៍នេះបានពង្រឹងភាពធន់នៃទីផ្សារអចលនទ្រព្យរបស់តំបន់ Klang Valley បន្ថែមទៀត។

លោកស្រី Kurien បានបញ្ជាក់ឱ្យដឹងបន្ថែមថា អ្នកលក់រាយកំពុងបង្ហាញពីសុទិដ្ឋិនិយមជាថ្មី ស្របពេលមានការទិញយកហាងលក់រាយ និងការបញ្ចូលម៉ាកយីហោល្បីៗ។

នៅក្នុងបរិបទនេះ លោកស្រី Kurien បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធសំខាន់ៗបានសាកល្បងយុទ្ធសាស្ត្រផ្សេងៗដើម្បីធ្វើឱ្យផ្សារទំនើបកាន់តែមានភាពទាក់ទាញ រួមទាំងការបង្កើតជម្រើសម្ហូបអាហារចម្រុះកាន់តែច្រើន ការរៀបចំវេទិកាសិល្បៈ និងវប្បធម៌ ទីតាំងកម្សាន្ត និងកីឡា។

សម្រាប់ទីផ្សារសណ្ឋាគារ ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបានជាង៣១លាននាក់នៅឆ្នាំ២០២៥នេះ។ការណ៍នេះនឹងជួយជំរុញដល់តម្រូវការបដិសណ្ឋារកិច្ចនៅក្នុងប្រទេសម៉ាឡេសុី។

លោកស្រី Kurien បានអះអាងថា “សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីចំនួនជាង២.០០០បន្ទប់នឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សាររបស់ម៉ាឡេសុី។ ក្នុងនោះ បន្ទប់សណ្ឋាគារចំនួន៦១ភាគរយនឹងស្ថិតនៅក្នុងតំបន់ Klang Valley”។

ចំពោះទីផ្សារលំនៅដ្ឋាន លោកស្រី Kurien បានសង្កេតឃើញមាននិន្នាការឆ្ពោះទៅរកការដាក់បញ្ចូលតំបន់អង្គុយធ្វើការរួមគ្នា(Co-working lounges)ទៅក្នុងលំនៅដ្ឋានដើម្បីរក្សាតុល្យភាពនៃការរស់នៅក្នុងទីក្រុង និងរចនាប័ទ្មការងារ។

លើសពីនេះ ទីផ្សារលំនៅដ្ឋានក៏នឹងផ្តោតទៅលើលក្ខណៈអគារបៃតង ដូចជាការប្រើប្រាស់សម្ភារៈសំណង់ប្រកបដោយនិរន្តរភាព ការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅតាមផ្ទះ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី (EV)។

តំបន់ Klang Valley ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ (Kuala Lumpur) និងទីក្រុង Putrajaya៕ប្រភព: The Edge Malaysia៕

រដ្ឋមន្រ្តីសាធារណៈការបើកកិច្ចប្រជុំទាក់ទងនឹងតភ្ជាប់ទីក្រុងបានលុង និងតំបន់កន្ទុយនាគ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពការងារ នៃការសិក្សាសមិទ្ធិលទ្ធភាពខ្សែផ្លូវជាតិលេខ៧៨-៥ (ក្រុងបានលុង – កន្ទុយនាគ)។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាពីខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។

កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ការសាងសង់ផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាការងារអាទិភាពមួយ​របស់រាជរដ្ឋាភិបាល តាមរយៈការវិភាជន៍កញ្ចប់ថវិកាជាតិ បូកជាមួយនឹងវិភាគទានរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយមូលនិធិរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវស្ថិត នៅប្របខ្សែក្រវ៉ាត់ព្រំដែនជាមួយប្រទេសវៀតណាម ក្នុងន័យការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា៕

Boom: America’s answer to Concorde completes its first supersonic flight

0

The return of supersonic travel has been remarkably slow for something faster than the speed of sound, but a major milestone was achieved on January 28 when Boom Supersonic completed its first supersonic flight.

Boom, the American company building what promises to be the world’s fastest airliner, broke the sound barrier for its first time with a test flight in Mojave, California.
The company’s XB-1 demonstrator aircraft’s supersonic flight is the first time an independently developed jet has broken the sound barrier.

The XB-1, which has now completed 12 successful test flights since it first took to the air in March 2024, is the precursor to the development of Boom’s supersonic commercial airliner, Overture.

When the XB-1 took off from the Mojave Air and Space Port on its latest flight it was in the same historic airspace where legendary pilot Chuck Yeager broke the sound barrier for the first time in 1947.

The aircraft, flown by Boom’s chief test pilot Tristan “Geppetto” Brandenburg, accelerated to Mach 1.122 (652 knots true airspeed or 750 miles per hour) — about 10% faster than the speed of sound — about 12 minutes into the test flight at about 35,000 feet.

The fastest speed the XB-1 had reached prior to the January 28 flight was Mach 0.95, just below the supersonic threshold of Mach 1, which it hit during its last test flight on January 10.

A livestream documented the historic moment for the first civil supersonic jet built in America and the world’s first independently developed supersonic jet.

In the control room, 25 engineers reviewed live data
during the mission.

The hotly anticipated plane already has 130 orders and pre-orders from American Airlines, United Airlines and Japan Airlines.

Source: CNN

សារព័ត៌មានអន្តរជាតិល្បីមួយ ចាត់ទុកខេត្តកែបជាគ្រាប់ពេជ្រ មិនទាន់កែច្នៃ

0

    ដោយៈ គង់ សូរិយា

    អន្តរជាតិៈ សារព័ត៌មានអនឡាញ ដែលផ្តោតលើវិស័យទេស​ចរណ៍ Travelweekly-Asia បានពិព៌ណនាពីសម្រស់ខេត្តកែប ដោយបានចាត់ទុកខេត្តនេះ ជាគ្រាប់ពេជ្រមិនទាន់ច្នៃក្នុងវិស័យទេសចរណ៍។

សារព័ត៌មាននេះបានសរសេរថា ខេត្តកែប ដែលខេត្តជាប់មាត់សមុទ្រដ៏តូចមួយរបស់កម្ពុជា បានសម្ងំលាក់ខ្លួន ឆ្ងាយពីប្រជាជនកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ បើទោះជាខេត្តនេះនៅជិតនឹងកោះត្រល់ក៏ដោយ។

ប៉ុន្តែដោយសារការស្ថាបនាផ្លូវមួយខ្សែថ្មីមួយ តាមបណ្ដោយឆ្នេរអង្កោល ការកែលម្អអគារសម័យអាណានិគមបារាំង ឱ្យទៅជាសណ្ឋា​គារ និងការអភិវឌ្ឍនានានៅលើកោះទន្សាយ បានធ្វើឱ្យខេត្តកែបត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់នូវភាពស្រស់ស្រាយ ដល់ភ្ញៀវទេសចរបន្ថែមពីលើសម្រស់ដ៏ស្រស់ត្រកាល នៃប្រាសាទបុរាណនានា។

ទីដែលធ្លាប់ជាកន្លែងសម្រាកលម្ហែរ របស់ជនជាតិបារាំងនាសម័យអាណានិគម និងរបស់ប្រជាជនខ្មែរ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភកាលពីមុន ខេត្តកែប “ធ្លាប់ជាខេត្ត Saint Tropez (ជាខេត្តជាប់មាត់សមុទ្ររបស់បារាំង) របស់កម្ពុជានាសម័យអាណានិគម និងមុនរបបខ្មែរក្រហម)” នេះបើតាមលោក Courtney Cader អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Saravoan Kep ដែលជាសណ្ឋាគារប៊ូទិក មានទីតាំងនៅចង្កេះភ្នំ ដែលអាចឱ្យគេមើលឃើញលម្ហរសមុទ្រនៅខាងក្រោមបាន។

លោក Courtney Cader បាននិយាយថា ប្រជាជនកម្ពុជាដែលមានជីវភាពធូរធារ បានសាងសង់វីឡាធំៗនៅទីនេះ សម្រាប់សម្រាកលម្ហែរនារដូវវិស្សមកាលរបស់ពួកគេ” ខណៈដែលបច្ចុប្បន្ននេះ វីឡាខ្លះ ត្រូវបានប្រែក្លាយទៅជាសណ្ឋាគារ ខ្លះត្រូវបានគេបោះបង់ចោលមានព្រៃដុះស៊ុបទ្រុប ដែលបង្កើតបានជាទស្សនីយភាព គួរឱ្យពិចពិលរមិលមើល។

អតីតព្រះបរមរាជវាំងក្នុងខេត្តកែប ត្រូវបានប្រែក្លាយជាសារមន្ទីរមួយ ដែលដាក់តាំងបង្ហាញនូវវត្ថុសិល្បៈ ដែលផ្តល់ការយល់ដឹងអំពីប្រវត្តិនៃព្រះរាជសកម្មភាព របស់ព្រះមហាក្សត្រខ្មែរនៅខេត្តនេះ ដែលបើកឱ្យមនុស្សម្នាចូលទស្សនាដោយសេរី។

ខេត្តកែបក៏ល្បីឈ្មោះផងដែរ ខាងមានអាហារសមុទ្រស្រស់ៗ ជាពិសេសក្តាមគឺសេះ។

លោក Cader បានពន្យល់ថា “អត្តសញ្ញាណរបស់កែប គឺផ្សារភ្ជាប់នឹងក្តាមសេះ”។ ភ្ញៀវទេសចរនាំគ្នាសម្រុកទៅផ្សារក្តាម ជាទីដែលពួកគេអាចរីករាយ ជាមួយនឹងអាហារដ៏ឆ្ងាញ់នេះ រួមជាមួយនឹងភោជនីយដ្ឋានចម្រុះជាច្រើន។

អ្នកដែលស្រឡាញ់ធម្មជាតិនឹងពេញចិត្ត ចំពោះឆ្នេរសមុទ្រប្រវែង ២,៧ គីឡូម៉ែត្រនៅក្នុងខេត្តនេះ រួមទាំងឧទ្យានជាតិ វាលស្រែអំបិល ព្រៃកោងកាង និងបណ្ដារូងភ្នំជាច្រើនកន្លែង។

លោក Cader បានបន្ថែមថា រៀងរាល់ចុងសប្តាហ៍មានការប្រគុំតន្ត្រីនៅកន្លែងផ្សេងៗគ្នា ដែលរៀបចំដោយក្រុម Kep Music City និង Art For Kep»។

គម្រោងរថភ្លើងក្រោមដីតម្លៃ២០ពាន់លានដុល្លារអាមេរិកនៅកោះបាលីរបស់ប្រទេសឥណ្ឌូនេសុីស្ថិតក្នុងសភាពជាប់គាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងរថភ្លើងក្រោមដីតម្លៃ២០ពាន់លានដុល្លារអាមេរិកនៅកោះបាលីក៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ីបានស្ថិតនៅក្នុងសភាពជាប់គាំង ខណៈស្ថានភាពចរាចរណ៍កាន់តែមានសភាពអាប់អួរទៅៗ ដោយសារភ្ញៀវទេសចរណ៍បរទេសបានសម្រុកមកកំសាន្តនៅលើកោះនេះកាន់តែច្រើន។

គម្រោងរថភ្លើងក្រោមដីនេះមានគោលដៅ ដើម្បីកាត់បន្ថយការកកស្ទះនៅភាគខាងត្បូងនៃកោះបាលី ក្រោមការបណ្តាក់ទុនរួមគ្នារវាងវិស័យឯកជនរបស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន China Railway Construction Corp. (CRCC) ដែលគ្រប់គ្រងដោយរដ្ឋអំណាចចិន។

ខ្សែរថភ្លើងក្រោមដីដំណាក់កាលដំបូងនឹងមានចម្ងាយចំនួន១៦គីឡូម៉ែត្រ ដោយតភ្ជាប់អាកាសយានដ្ឋាន Ngurah Rai ទៅកាន់តំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Canggu ស្ថិតនៅភាគខាងត្បូងនៃកោះបាលី និងតំបន់ទេសចរណ៍ល្បីៗផ្សេងទៀតស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច ដែលទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ១៥លាននាក់ទៅកាន់កោះបាលីជារៀងរាល់ឆ្នាំ។ គម្រោងដំណាក់កាលដំបូងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

ទោះជាយ៉ាងណាក្តី លោក Luhut Pandjaitan អតីតរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី ធ្លាប់បានអះអាងថា គម្រោងសាងសង់រថភ្លើងក្រោមដីនេះកំពុងស្ថិតក្រោមការសិក្សាលទ្ធភាពនៅឡើយ។

លោក Pandjaitan បញ្ជាក់ថា នាពេលនេះ ឥណ្ឌូនេសុីនឹងផ្តោតលើការតភ្ជាប់អាកាសយានដ្ឋានទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Serangan នៅតាមបណ្តោយឆ្នេរភាគអាគ្នេយ៍នៃកោះបាលី ដែលអ្នកអភិវឌ្ឍន៍ចិនគ្រោងនឹងសាងសង់រមណីយដ្ឋានទំហំ៤៨០ហិកតានៅទីនោះ រួមមានដូចជាទីលានវាយកូនហ្គោល និងសណ្ឋាគារប្រណីត។

ភាពមិនច្បាស់លាស់បានកើតមានឡើងបន្ថែមទៀត ដោយសារក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់លោក Pandjaitan ត្រូវបានលុបចោលនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។ បច្ចុប្បន្ននេះ លោក Pandjaitan មានតួនាទីត្រឹមតែជាទីប្រឹក្សាក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ។

ចំណែក​ លោកប្រធានាធិបតី Prabowo ​Subianto រហូត​មក​ទល់ពេល​នេះ​បាន​បង្ហាញ​ការ​ខ្នះខ្នែង​ក្នុង​ការ​អនុវត្ត​ន៍គោលនយោបាយ​​​ផ្តល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សិស្ស​សាលា និង​ការ​សាងសង់​លំនៅដ្ឋានសាធារណៈ​បន្ថែម​ទៀត។

លោក Prabowo មិន​ទាន់បានមានប្រសាសន៍អ្វីទាល់តែសោះអំពី​គម្រោង​រថភ្លើង​ក្រោម​ដី​របស់កោះ​បាលី​នៅ​ឡើយ​ទេ។

ដោយឡែក ក្រុមមន្ត្រីនៅក្រសួងដឹកជញ្ជូន និងក្រសួងវិនិយោគឥណ្ឌូនេស៊ីបានផ្តល់ចម្លើយមិនច្បាស់លាស់ នៅពេលសារពត៌មាន Nikkei Asia សាកសួរអំពីគម្រោងតម្លៃ២០ពាន់លានដុល្លារមួយនេះ។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Mohamad Risal Wasal បានអះអាងថា “យើងបានបង្ហាញគម្រោងនេះដល់បណ្តាវិនិយោគិនក្នុងស្រុក និងបរទេស”។ ចំណែក លោក Rosan Roeslani រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ​ឥណ្ឌូនេស៊ីបាន​បន្ថែម​ថា “នេះមិន​មែន​ជា​រឿង​របស់​ខ្ញុំ​ទៀត​ទេ”៕ប្រភព: Nikkei Asia៕

តើ៥សំណួររបស់លោកដូណាល់ ត្រាំអាចដាស់អាហ្វ្រិកឱ្យភ្ញាក់ពីដំណេកឬទេ?

0

ដោយៈ សហសេវិក

    អាមេរិកៈ ជាទ្វីបពោរពេញដោយភាពក្រីក្រ ទុរភឹក្ស និងអំពើពុករលួយរបស់មេដឹកនាំ។

    មេដឹកនាំអាមេរិក ដែលជាប្រធានាធិបតីទី៤៧របស់មហាអំណាចនេះ បានសួរសំណួរចំនួន៥ ទៅកាន់មេដឹកនាំបណ្តាប្រជាជាតិអាហ្រ្វិក ដើម្បីឲ្យពួកគេភ្ញាក់ពីដំណេក។

សំណួរទាំងនោះមានដូចជា

ទី១ បើក្រោយពីបានឯករាជ្យ៥០ឆ្នាំពួកអ្នកឯង មិនបានកសាងហេដ្ឋារចនាសម្ព័ន្ធ ជាតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ​ តើអ្នកឯងសមជាមនុស្សទេ?

ទី២  បើអ្នកឯងអង្គុយលើមាស​ពេជ្រ​ ប្រេង​ អ៊ុយរ៉ាញូម​ ដែក​ ស្ព័ន​ ប្រាក់​ ម៉ាញេស្យូម​ ឧស្ម័នហ្គាស​ តែប្រជាជនអ្នកឯងនៅតែរកបាយហូបមិនបាន មានបញ្ហាសុខភាព និងគ្មានអ្វីទីពឹងសម្រាប់ការរស់នៅ​ មានតែប្រព័ន្ធអប់រំដ៏អន់​ តើអ្នកឯងនៅមានអារម្មណ៍ថាខ្លួនឯងជាមនុស្សទេ?

ទី៣ ដើម្បីក្រាញអំណាច​ អ្នកឯងទិញអាវុធពីបរទេសយកមកបាញ់សម្លាប់ប្រជាជនខ្លួន​ តើអ្នកឯងសមជាមនុស្សទេ?

ទី៤ បើអ្នកឯង ជាមេដឹកនាំបាញ់សម្លាប់ប្រជាជនខ្លួនឯងដូចសត្វធាតុ​ តើចង់ឱ្យនរណាគោរពប្រជាជនទាំងនោះ?

ទី៥ បើអ្នកឯងធ្វើជាចោរលួចប្លន់ធនធានប្រទេសជាតិខ្លួនឯង​ទាំងដែលជនរួមជាតិអ្នកឯង រស់នៅក្រីក្រតោកយ៉ាក​​ គ្មានអាហារគ្រប់គ្រាន់ចម្អែតក្រពះ តើអ្នកឯងសមជាមនុស្សទេ?

ប្រែសម្រួលដោយ​ ព្រះបិតុលា លីវប៉ី

រដ្ឋបាលទីក្រុងសុិនជិនគ្រោងជួយសង្គ្រោះស្រោចស្រង់ក្រុមហ៊ុនអចលនទ្រព្យចិន Vanke ដែលជួបវិបត្តិសាច់ប្រាក់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពមួយបានឱ្យដឹងថា រដ្ឋបាលទីក្រុងសុិនជិន(Shenzhen) របស់ប្រទេសចិននឹងអាចធ្វើកិច្ចអន្ដរាគមន៍ជួយសង្គ្រោះក្រុមហ៊ុន China Vanke ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយនេះអាចដោះស្រាយបញ្ហាសាច់ប្រាក់។

ក្រុមហ៊ុន China Vanke មានទីស្នាក់ការកណ្តាលនៅទីក្រុងសុិនជិនក្នុងខេត្តក្វាងទុង និងធ្លាប់ជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុតទី២របស់ប្រទេសចិន បើគិតពីការលក់អចលនទ្រព្យ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន China Vanke បានសម្រេចតែងតាំងលោក Xin Jie ជាប្រធានថ្មីនៃក្រុមហ៊ុនរបស់ខ្លួន។

លោក Xin Jie ក៏មានតំណែងជាប្រធានក្រុមហ៊ុន Shenzhen Metro Group ឬ (SZMC) ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន China Vanke ផងដែរ។នេះបើយោងតាមកាសែត South China Morning Post។

លោក Raymond Cheng នាយកគ្រប់គ្រងនៅក្រុមហ៊ុន CGS International បានមានប្រសាសន៍ឱ្យដឹងថា “ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ម្ចាស់ភាគហ៊ុនដ៏ធំរូបនេះអាចជួយសង្គ្រោះស្រោចស្រង់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke”។

លោក Raymond Cheng បានចង្អុលបង្ហាញថា “ក្រុមហ៊ុន SZMC របស់លោក Xin Jie ត្រូវបានគាំទ្រដោយគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរដ្ឋ ដែលចំណុះក្រោមរដ្ឋបាលទីក្រុងសុិនជិន។ គណៈកម្មការនេះមានចំនួនទ្រព្យសកម្មជាង៥ទ្រីលានយ័ន(ប្រហែល៦៨៩ពាន់លានដុល្លារ)”។

ចំណែកឯ ក្រុមហ៊ុន SZMC មានទំហំទ្រព្យសកម្មផ្ទាល់ខ្លួនចំនួន៨០០ពាន់លានយ័ន(ប្រហែល១១១,៥៧ពាន់លានដុល្លារអាមេរិក)។

លោក Cheng បានបន្ថែមថា “ការជួយសង្គ្រោះនេះអាចនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំនួន៣យ៉ាងសម្រាប់ក្រុមហ៊ុន Vanke”។

ចំណុចវិជ្ជមានទី១: ការជួយសង្គ្រោះនេះអាចនាំឱ្យស្ថាប័នហិរញ្ញវត្ថុនានាមានទំនុកចិត្តឡើងវិញក្នុងការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ក្រុមហ៊ុន Vanke។

ចំណុចវិជ្ជមានទី២: ក្រុមហ៊ុន Vanke អាចបន្ទាបអត្រានៃការបញ្ចុះតម្លៃលើការលក់អចលនទ្រព្យរបស់ខ្លួន ខណៈចំណុចវិជ្ជមានទី៣: ការជួយសង្គ្រោះនេះនឹងជំរុញឱ្យអ្នកទិញផ្ទះមានទំនុកចិត្តមកលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Vanke៕ប្រភព: SCMP៕

China Vanke’s management reshuffle signals bailout for troubled developer, analysts say

0

The Shenzhen government is likely to bail out China Vanke, allowing the troubled mainland Chinese developer to overcome its liquidity problems, according to industry observers.

Following the board changes announced on Monday, Vanke’s shares surged by as much as 6.89 per cent on Tuesday, before paring gains to close 2.1 per cent higher at HK$5.78.

Vanke, once China’s second-largest developer by sales, named Xin Jie as its new chairman. Xin is also the chairman of state-owned Shenzhen Metro Group, or SZMC, the company’s largest shareholder.

The financial muscle of Vanke’s main backer should be sufficient to rescue the developer, according to Raymond Cheng, managing director at CGS International.

He pointed out that SZMC is backed by the Shenzhen State-owned Assets Supervision and Administration Commission, which has assets of more than 5 trillion yuan (US$689 billion), while SZMC has assets of 800 billion yuan of its own.

Cheng said a rescue “could give rise to three positive changes for Vanke”, namely give confidence to financial institutions to extend loans, reduce discounts on its asset sales and boost homebuyers’ belief in its projects.

Source: SCMP

សមាគមCVEA និងABCសហការគ្នាដើម្បីធ្វើការពាក់ព័ន្ឋនឹងសេវាកម្មវាយតម្លៃអចលនវត្ថុ

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ សមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំកិច្ចប្រជុំពិភាក្សារួមគ្នាមួយ នៅទីស្នាក់ការរបស់សមាគមធនាគារនៅកម្ពុជា ABC ដើម្បីពិភាក្សាពីកិច្ចសហការរវាងសមាគមទាំងពីរ។

អង្គប្រជុំមានការអញ្ជើញចូលរួមពី លោកប្រធានសមាគម- ថ្នាក់ដឹកនាំរបស់សមាគមCVEA  ដឹកនាំដោយលោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោករ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ព្រមទាំងសហការី។

ប្រធានបទនៃកិច្ចប្រជុំនេះ គឺការពិភាក្សាអំពីសេវាកម្មវាយតម្លៃអចលនវត្ថុ និងកិច្ចការមួយចំនួនទៀត ពាក់ព័ន្ធនឹងការទិញលក់អច​លនវត្ថុ។

តាមស្មារតីរួមនៃកិច្ចប្រជុំនេះ សមាគមទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហការល្អជាមួយគ្នា និងស្នើអោយមានការរៀបចំជាអនុស្សរណៈយោគយល់គ្នា (MoU) រវាងសមាគមទាំងពីរក្នុងពេលឆាប់ៗខាងមុខ៕