សម្តេច​តេជោ​៖ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​អាច​ប្រើ​បាន​រយៈពេល​ ៥០ឆ្នាំទៅ​មុខ​ថែមទៀត​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឪ្យ​ដឹង​ថា​ ក្រោយពី​ការ​ជួសជុល​រួចរាល់​ដែល​បាន​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ នៅ​ថ្ងៃនេះ​ គឺ​យើង​អាច​ប្រើ​បាន​រយៈពេល​ ៥០ឆ្នាំទៅ​មុខ​ថែមទៀត​។

សម្តេច​សរសេរ​នៅក្នុង​ហ្វេ​សបុ​កផ្លូវការ​របស់​សម្តេច​បន្ទាប់ពី​កាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣ ខែ​មេ​សានេ​ ថា​ ដូច្នេះ​ថ្ងៃនេះ​ ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​នៃ​ស្ពាន​ជ្រោយ​ចង្វា​រទី១នេះ​ ហាក់បីដូចជា​សមិទ្ធផល​ថ្មី​មួយទៀត​ផង​ដែរ​ សម្រាប់​រាជធានី​ភ្នំពេញ​ ក្នុង​ការបម្រើ​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ ជាពិសេស​ករ​ដាក់​ឱ្យ​ប្រប្រាស់​ថ្ងៃនេះ​ ក៏​ជា​ចំណងដៃ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ មុន​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មកដល់​ពាក់កណ្តាល​ខែមេសា​ខាងមុខនេះ​។

សម្តេច​បន្ត​ថា​សូម​បងប្អូន​ជនរួមជាតិ​ធ្វើដំណើរ​មាន​សុខ​សុ​វត្ថ​ភាព​ទាំ​អស់​គ្នា​ ហើយ​ចេះ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក​ ជាពិសេស​ ត្រូវ​ចេះ​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ និង​សូម​អរគុណ​រដ្ឋាភិបាល​ និង​ប្រជា​ជប៉ុន​ដែល​តែងតែ​ជួយ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

ប្រវត្តិ​របស់​ស្ពាន​

ស្ពាន​ជ្រោយ​ចង្វា​រទី១​ ដែល​ក្នុង​សម័យ​សង្គ្រាម​ក្នុងអំឡុងឆ្នាំ​ ១៩៧២​ ស្ពាន​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពីគ្នា​ ដែល​ធ្វើ​ឱ្យ​ឱ្យ​ប្រជា ពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​ដោយ​ត្រូវ​ជិះទូក​ និង​ជិះ​កាណូត​ឆ្លង​ដើម្បី​កាត់​ទន្លេ​ស្លាប​ដ៏​ធំ​មួយ​នេះ​។

រហូតដល់​ឆ្នាំ១៩៩២​ ក្នុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​ស្វះស្វែង​រក​សុខ​សន្តិភាព​ ឯកភាពជាតិ​ រួបរួម​គ្នា​បញ្ចប់​សង្រ្គាម​ នៅពេល​នោះ​ស្ពាន​ជ្រោយ​ចង្វា​រទី១​ ក៏​ត្រូវ​បាន​ជួសជុល​ និង​តភ្ជាប់​ឡើងវិញ​ដោយ​ប្រទេស​ជប៉ុន​ ហើយក៏​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​ កម្ពុជា​-ជប៉ុន​ ដោយ​ព្រះ​មហា​វិរៈ​ក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ សម្ដេចព្រះ​បាទ​ នរោត្ដម​ សីហនុ​។

នៅ​ចុងឆ្នាំ២០១៧​ ដោយសារតែ​ស្ពាន​នេះ​មាន​អាយុកាល​ច្រើន​ ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​នោះ​ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ធានា​សុវត្ថិភាព​ឡើងវិញ​ជាបន្ទាន់​។ ការ​ជួសជុល​ស្ពាន​នេះ​ គឺ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៣០លាន​ដុល្លារ​រអា​មេ​រិក​ ដែល​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

ស្ពាន​ដែល​ត្រូវ​បាន​ជួសជុល​រួចស្រេច​ជាស្ថាពរ​នេះ​ គឺ​មានគុណ​ភាពរឹងមាំ​ល្អ​ប្រសើរ​ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ប្រទេស​ជប៉ុន​ និង​កម្ពុជា​។ ស្ពាន​ជ្រោយ​ចង្វា​រទី១​ គឺជា​ស្ពាន​ដ៏​សំខាន់​ឆ្លងកាត់​ទន្លេសាប​ ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​។ស្ពាន​នេះ​មាន​ប្រវែង​ ៩៧១ម៉ែត្រ​ និង​ទទឹង​ ១៣ម៉ែត្រ​៕

ទីផ្សារ​ខុន​ដូ​នៅ​ក្រុង​ព្រះសីហនុ​កំពុងតែ​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ​ រ៉ា​ណេត​

ព្រះសីហនុ​៖ នៅ​ក្រុង​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ក្លាយទៅជា​ទីក្រុង​ដ៏​ស៊ីវិល័យ​ដែល​លម្អ​ទៅ​ដោយ​កំណើន​នៃ​ចំនួន​អា​គារ​ខ្ពស់​ៗយ៉ាង​ស្អេកស្កះ​ ដែល​បម្រើ​ឱ្យ​វិ​ស័យ​ផ្សេង​ៗគ្នា​ ដែល​ក្នុង​នោះ​ សំណង់​អាគារ​ខុន​ដូ​ បាន​ដើរតួ​យ៉ាង​សំខាន់​ ស្រប​ទៅ​នឹង​តម្រូវការ​ និង​ការ​វិនិយោគ​ដែល​កំពុងតែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ជនជាតិ​ចិន​។

នាយក​ផ្នែក​លក់​ប្រចាំ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​ លីម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅពេល​បច្ចុប្បន្ន​ចំពោះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​ វិស័យ​ខុន​ដូ​ បាន​ និង​កំពុងតែ​ដើរតួ​យ៉ាង​សំខាន់​ ដែល​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ ក៏ដូចជា​ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ជនជាតិ​ចិន​បាន​ឈានមុខ​គេ​។

កញ្ញា​បាន​បញ្ជាក់​ទៀត​ថា​ ៖ «ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​នេះ​ ចំពោះ​វិស័យ​សំណង់​គឺ​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឱ្យ​គត់​សម្គាល់​ ទាំង​ផ្នែក​សណ្ឋាគារ​ អា​ផា​តមិន​ មណ្ឌល​កម្សាន្ត​ និង​អាគារ​ខុន​ដូ​។ ដោយឡែក​ចំពោះ​វិស័យ​ខុន​ដូ​ ហាក់​មាន​ភាព​លេចធ្លោ​ជាងគេ​ ប៉ុន្តែ​ភាគច្រើន​ជា​ប្រភេទ​ខុន​ដូរ​តម្លៃ​មធ្យម​ ហើយ​ភាគច្រើន​ជា​ការ​វិនិយោគ​ពីសំណាក់​ជនជាតិ​ចិន​»។

នាយក​ផ្នែក​លក់​រូបនេះបាន​បញ្ជាក់​ទៀត​ថា​ ៖ «មានហេតុ​ផល​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្វើការ​វិនិយោគ​លើ​ផ្នែក​ខុន​ដូ​តម្លៃ​មធ្យម​នេះ​។ ខុន​ដូ​តម្លៃ​មធ្យម​ មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ច្រើន​ ហើយ​ចំពោះ​អ្នក​វិនិយោគ​ក៏​មានឱកាស​ទទួល​បាន​ភាគ​ចំណេញ​ពី​ការ​វិនិយោគ​ច្រើន​ដែរ​ ដែល​ជា​បទពិសោធន៍​ក្នុងរយៈពេល​ជាង​មួយ​ខែ​ អាច​លក់​បាន​ប្រមាណ​ជិត១០០យូនី​ត នៅក្នុង​គម្រោង​មួយ​។ ខុន​ដូ​ប្រភេទ​នេះ​ ពួកគេ​អាច​ទិញ​ហើយ​ លក់​ចេញ​វិញ​ ឬអាច​ជួល​បន្ត​បាន​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​»។

អ្នកនាង​ អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia​ ធ្លាប់​បាន​លើកឡើង​ថា​ ទីផ្សារ​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ​កំពុងតែ​មាន​តម្រូវការ​ខ្លាំង​ ដោយសារតែ​កំណើន​នៃ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ចិន​ ស្រប​ពេល​ដែល​វិស័យ​មួយ​នេះ​កំពុង​មាន​តម្រូវការ​ខ្លាំង​។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ ៖ «ទីផ្សារ​ខុន​ដូ​នៅ​ក្រុង​ព្រះសីហនុ​ គឺជា​ទីផ្សារ​ថ្មី​មួយ​ដែល​កំពុង​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ ហើយ​ការ​វិនិយោគ​មានឱកាស​ទទួល​បាន​ចំណេញ​ច្រើន​ដែល​ជាមធ្យម​មាន​ចន្លោះ​ចាប់ពី៧ភាគរយ​ ហេតុនេះ​ហើយ​ទើប​មានការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​ច្រើន​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ ក៏បាន​បញ្ជាក់​ប្រាប់​ពី​ហេតុផល​ដែល​បណ្តាល​ឱ្យ​អ្នក​វិនិយោគ​ជនជាតិ​ចិន​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​នៅ​ក្រុង​ព្រះសីហនុ​ផង​ដែរ​ថា​ ៖ «ពួកគេ​មក​ ក៏​ព្រោះតែ​គេស​ម្លឹង​ឃើញ​ភាពល្អ​ប្រសើរ​ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​។ ទីផ្សារ​នៅ​កម្ពុជា​ បើ​ប្រើ​បធៀប​ជាមួយ​ទីផ្សារ​ប្រទេស​ចិន​ ដូចជា​ទីក្រុង​ម៉ាកាវ​ ទីក្រុង​សៀងហៃ​ ជាដើម​ គឺ​នៅ​មានតម្លៃ​ទាប​ស្ទើរ១០ដង​ ដោយឡែក​ចំពោះ​ទីផ្សារ​ប្រកួតប្រជែង​នៅក្នុង​ប្រទេស​ចិន​ក៏​មាន​ច្រើន​ ដែល​ធ្វើ​ឱ្យ​ភាគរយ​នៃ​ការ​ទទួល​បាន​ជោគជ័យ​មាន​អត្រា​ទាប​។

ម៉្យាងវិញទៀត​ អាស្រ័យ​ដោយ​តម្លៃនៅលើទីផ្សារ​របស់​យើង​នៅ​មានកម្រិត​ទាប​ ហើយ​អត្រា​នៃ​ការ​ទទួល​បាន​ចំណេញ​ច្រើន​ត្រឡប់ទៅវិញ​ វា​គឺជា​ហេតុផល​សមស្រប​មួយ​ដែល​ពួកគេ​សម្រេចចិត្ត​មក​វិនិយោគ​»៕

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ព្រមាន​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​ចំពោះ​​ការ​​លក់​​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​​ជូន​​ភ្ញៀវ​ទេសចរ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អាជីវកម្ម​ណាមួយ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ជូន​ភ្ញៀវ​ទេសចរ​ធ្វើ​ឱ្យ​ខូច​នូវ​ភាព​ជឿជាក់​ពីសំណាក់​ភ្ញៀវ​ទេសចរ​ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និង​កិត្យានុភាព​របស់​ជាតិ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នៅក្នុង​បើក​សន្និបាត​ផ្ទៃក្នុង​ក្រសួង​ ដើម្បី​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៨​ ត្រីមាស​ទី១​ ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​បន្ត​នៅ​ត្រីមាស​ទី២​ និង​ទី៣​ ឆ្នាំ២០១៩​ រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី​០២​-០៣​ ខែមេសា​ ឆ្នាំ២០១៩នេះ​ បាន​បញ្ជា​ និង​ជំរុញ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-ខេត្ត​ អគ្គាធិការ​ដ្ឋាន​នៃ​ក្រសួងទេសចរណ៍​ (ផ្នែក​អធិការកិច្ច​) សហការ​ជាមួយ​ក្រសួង​-ស្ថាប័ន​ វិស័យ​ឯកជន​ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចូលរួម​ទប់ស្កាត់​ ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ ឬផលិតផល​ក្លែងក្លាយ​ ពិសេស​សហការ​ជាមួយ​ក្រសួង​ពាណិជ​កម្ម​ ក្នុង​ការ​ត្រួតពិនិត្យ​មូលដ្ឋាន​អា​ជី​កម្ម​លក់​គ្រឿង​អលង្កា​ ដើម្បី​លុបបំបាត់​បញ្ហា​ដ៏​អាក្រក់​នេះ​។

លោក​រដ្ឋមន្ត្រី​ថា​ «ធ្លាប់​មាន​ករណី​ភ្ញៀវ​ទេសចរ​បាន​ទិញទំនិញ​ពី​កម្ពុជា​ ក្រោយមក​ក៏​ដឹង​ថា​ ជា​គ្រឿងអលង្ការ​ក្លែងក្លាយ​ ហើយ​ពួកគេ​ក៏បាន​ប្ដឹង​មក​ក្រសួង​ការបរទេស​យើង​ តាមរយៈ​ស្ថានទូត​គេ​នៅ​កម្ពុជា​ ហើយ​ករ​ណី​ថ្មី​ៗនេះ​ មានការ​ប្តឹង​ផ្ទាល់​ មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) ហើយ​ ACU​ បាន​ដាក់​លិខិត​មក​ក្រសួងទេសចរណ៍​»។

លោក​រដ្ឋមន្ត្រី​ក៏បាន​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​ សូម​ចូលរួម​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​នេះ​ ពិសេស​ឯកឧត្តម​បាន​ស្នើ​ថា​ បើ​រក​ឃើញ​មូលដ្ឋាន​អាជីវកម្ម​ណា​លក់​ របស់របរ​ក្លែងក្លាយ​ជូន​ភ្ញៀវ​ទេសចរ​ សូម​មេត្តា​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ភ្លាម​ៗ។

គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើ​យ៉ាងណា​ធានា​ថា​ គ្រប់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ មានការ​ទទួល​បដិសណ្ឋារ​កិច្ច​ល្អ​ប្រសើរ​ជូន​ភ្ញៀវ​ទេសចរ​ គ្មាន​កា​រក្ល​ក់​ទំនិញ​ក្លែងក្លាយ​ដូច​ករ​ណី​ខ្លះ​ៗដែល​បាន​កើតឡើង​មកនេះ​ ដើម្បី​ស្របតាម​ការ​ប្រសិទ្ធ​នាម​របស់​រាជរដ្ឋាភិបាល​ថា​ «កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ ផ្ដល់​ភាព​កក់ក្ដៅ​»៕

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​៖ ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង​ធ្វើ​នៅ​ឆ្នាំ២០២០​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​អះអាង​ថា​ ការ​ទាញ​យក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​នឹងអាច​សម្រេច​បាន​នៅ​ចុងឆ្នាំ​នេះ​ តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ដែល​ទាញ​ចេញពី​តំបន់​ប្លុក​អេ​នេះ​នឹង​រង់ចាំ​ដល់​ឆ្នាំ២០២០ខាងមុខ​។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ជៀប​ សួរ​បានឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ មន្ត្រី​ជំនាញ​របស់ក្រ​សួង​ទើបបាន​ប្រជុំ​ជាមួយ​ក្រុមការងារ​របស់​ ក្រុមហ៊ុន​ Kris​Energy​ ដើម្បី​ពិនិត្យមើល​ការងារ​របស់​ក្រុមហ៊ុន​ ដែល​សម្រេច​បាន​ថ្មី​ៗ និង​ផ្ទៀងផ្ទាត់​នឹង​ផែនការ​ក្នុង​ការ​ឈាន​ ដល់​ការ​ទាញ​យក​តំណក់​ប្រេង​លើកដំបូង​។ លោក​បន្ត​ថា​ សកម្មភាព​ការងារ​ បាន​ឆ្លើយ​តប​នឹង​ផែនការ​ដែល​អាច​ធ្វើ​ឱ្យ​ សកម្មភាព​ទាញ​យក​ដំណក់​ប្រេងឆៅ​ជាលើកដំបូង​ នឹង​ធ្វើឡើង​នៅ​ចុងឆ្នាំ២០១៩នេះ​តាម​ការ​គ្រោងទុក​។

ទោះជាយ៉ាងណា​លោក​បញ្ជាក់​ថា​ “ការ​ធ្វើ​ពាណិជ្ជកម្ម​ពី​ផលិតកម្ម​ប្រេង​របស់​ក្រុមហ៊ុន​នេះ​នឹងអាច​ត្រូវ​ រង់ចាំ​រហូត​ឆ្នាំ​ ២០២០​ខាងមុខ​”។ លោក​បន្ត​ថា​ “ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដើម្បី​ឈាន​ដល់​ការផលិត​ប្រេង​ បាន​រៀបចំ​រួច​ច្រើន​ហើយ​អ៊ីចឹង​ហើយ​ តាម​តារាង​ពេលវេលា​ [ក្រុមហ៊ុន​ KrisEnergy​] នឹងអាច​ផលិត​តំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​ ២០១៩​ ហ្នឹង​”។

លោក​ ជៀប​ សួរ​ ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ដំណើរការ​ទាញ​យក​ប្រេង​សម្រាប់​ផលិតកម្ម​មានក​ត្តា៤សំ​ខាន់​ៗ។ កត្តា​ទាំង​នោះ​រួមមាន​ទី​ ១ ផ្លេត​ហ្វ​មក្បាល​អណ្តូង​ (ជា​បណ្តាញ​ដើម្បី​ភ្ជាប់​ពី​មាត់​អណ្តូង​ទៅ​ក្នុង​អណ្តូង​) ទី​ ២ គឺ​ការ​ធ្វើ​ Drilling​ Rig​ (ម៉ាស៊ីន​សម្រាប់​ភ្ជាប់​ទៅ​ផ្លេត​ហ្វ​ម ដើម្បី​ធ្វើការ​ខួង​អណ្តូង​ដើម្បី​យក​ប្រេង​មក​)។ ទីបី​ Production​ Barge​ (ជា​កប៉ាល់​មាន​ម៉ាស៊ីន​សម្រាប់​ធ្វើ​ផលិតកម្ម​ញែក​ប្រេង​ ទឹក​ ឧស្ម័ន​ចេញ​ដើម្បី​ញែក​យក​ប្រេងឆៅ​) និង​ floating​ production​ storage​ and​ offloading​ (កប៉ាល់​សម្រាប់​ស្តុក​ និង​បញ្ជូន​ប្រេង​ចេញ​លក់​)។

ក្រុមហ៊ុន​ KrisEnergy​ បាន​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​រួចហើយ​ សម្រាប់​ធ្វើ​កិច្ចការ​សាងសង់​ ហេដ្ឋារចនាសម្ព័ន្ធ​ទី១​ ទី២​ និង​ទី៣​ ខណៈ​ កំពុង​បើក​ឱ្យ​មានការ​ដេញថ្លៃ​សម្រាប់​ដំណាក់កាល​ទី​បួន​ដែល​រំពឹង​ថា​ នឹង​ជ្រើស​បាន​ក្នុង​ពេល​ឆាប់​ៗ។

ទោះជាយ៉ាងណា​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​លោ​កស៊ុយ​ សែ​មធ្លាប់​បាន​មានប្រសាសន៍​ថា​ ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​ នឹង​ទទួល​បាន​នៅ​ដំណាច់ឆ្នាំ២០១៩នេះ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ KRISENERGY​ កន្លងមក​បាន​បង្ហាញថា​ ការ​ទាញ​យក​ប្រេង​នៅ​តំបន់​ប្លុក​អេ​របស់​កម្ពុជា​ អាច​ទទួល​បាន​បរិមាណ​ប្រេង៣ម៉ឺន​បារ៉ែល​នៅក្នុង​មួយថ្ងៃ​៕

ចំណេះដឹង​! តើ​ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​ត្រូវ​កំណត់​អត្រា​ប៉ុន្មាន​ភាគរយ​?

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ ពន្ធ​ប្រថាប់ត្រា​ គឺជា​ពន្ធ​ដែល​ជាទូទៅ​នៅ​ប្រទេស​កម្ពុជា​ រដ្ឋ​ប្រមូល​ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ​អចលនទ្រព្យ​ ឬយាន​យន្ដ​គ្រប់​ប្រភេទ​។ ហើយ​អ្នកជាប់ពន្ធ​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យ​បាន​ចប់​សព្វគ្រប់​ក្នុងរយៈពេល៣ខែ​។

ពន្ធ​ប្រថាប់ត្រា​នេះ​ត្រូវ​កំណត់​តាម​អត្រា៤​% ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ ឬ ការ​ការផ្ទេរ​សិទ្ធិ​កាន់កាប់​ដី​ ដែល​គ្មាន​សំណង់​ក្រោម​រូបភាព​ជា​ការ​លក់​ ការដោះដូរ​ ការ​ទទួលអំណោយ​ ការ​ដាក់​ភាគទុន​ក្រុមហ៊ុន​។

អត្រាពន្ធ​ និង​ការកំណត់​ពន្ធ​ប្រថាប់ត្រា​ មាន​ដូច​ខាងក្រោម​៖

១. 4% នៃ​តម្លៃ​អចលនទ្រព្យ​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជា​សំណង់​ ឬ/និង​ដី​ ឬការ​ដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​។

២. 4% នៃ​តម្លៃ​មធ្យោបាយ​ដឹកជញ្ជូន​ឬយាន​យន្ដ​ ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន​ឬយាន​យន្ដ​គ្រប់​ប្រភេទ​។

៣. 0.1​% នៃ​តម្លៃ​ភាគហ៊ុន​ ចំពោះ​ការផ្ទេរ​ចំណែក​ណាមួយ​ ឬទាំងស្រុង​នៃ​ភាគហ៊ុន​ ឬការ​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា​។

៤. 0.1​% នៃ​តម្លៃ​ចុះ​កិច្ចសន្យា​ចំពោះ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ​ ឬសេវា​ ដែល​ប្រើប្រាស់​ថវិការដ្ឋ​។

៥. 1 លាន​រៀល​ ចំពោះ​លិខិត​មាន​លក្ខណៈ​គតិ​យុត្ត​ ៣ប្រភេទ​គឺ​ លិខិត​ស្ដីពី​ការបង្កើត​ក្រុមហ៊ុន​ លិខិត​ស្ដីពី​ការ​បិទ​ក្រុមហ៊ុន​ និង​លិខិត​ស្ដីពី​ការ​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា​។

ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​បង់​ដោយ​អ្នកទទួល​កម្មសិទ្ធិ​ ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​ដែល​គ្មាន​សំណង់​ គិតជា​សមាមាត្រ​ លើ​តម្លៃពិត​ប្រាកដ​នៃ​ទ្រព្យសម្បត្តិ​ នា​ថ្លៃ​ផ្ទេរ​កម្មសិទ្ធិ​និង​សិទ្ធិ​កាន់កាប់​។ ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ រដ្ឋមន្ត្រី​ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អាច​កំណត់​តម្លៃ​ សម្រាប់​រយៈកាល​នី​មួយ​ៗ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការ​គិត​គួរ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​៕

គណ​កម្មការ​មូលបត្រ​ចេញប្រកាស​លើកទឹកចិត្ត​ក្រុមហ៊ុន​ដើម្បី​ចេញ​លក់​មូលបត្រ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​លើកទឹកចិត្ត​ ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ កាលពី​ថ្ងៃទី២៩មីនា​ លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណ​កម្មការ​មូលបត្រ​កម្ពុជា​បញ្ជាក់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២​ មេសា​នេះ​ថា​ ទីផ្សារ​មូលបត្រ​បង្កើន​ជា​យន្តការ​មួយ​ ដើម្បី​កសាង​នូវ​ទំនុកចិត្ត​និង​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធន​គារ​កាន់តែ​មាន​ភាពរឹងមាំ​។ ទីផ្សារ​ធនាគារ​ប្រសិន​កម្ចី​ថយ​ ការ​ដាក់​ប្រាក់បញ្ញើ​ថយ​វា​នឹង​ដោយខ្លួនឯង​ ដូច្នេះ​ការ​បង្កើន​នូវ​កម្ចី​និង​ការ​ដាក់​ប្រាក់បញ្ញើ​ គឺជា​ចំណុច​ធ្វើ​ធនាគារ​កាន់តែ​រឹង​មំា​។ ដូចនេះ​វា​ចំណុច​មួយ​វា​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ជាមួយ​វិស័យ​មូលបត្រ​។

លោក​លើកឡើង​ថា​ “អ្វី​ដែល​ជាគោល​បំណង​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​បង្កើត​ឡើង​ទីផ្សារ​មូលធន​ ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ យើង​មិនមែន​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​នោះ​ទេ​”។ លោក​បន្ត​ថា​ “យើង​បង្កើត​នូវ​ជម្រើស​បន្ថែម​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​អាច​រក​ហិរញ្ញប្បទាន​ពីទី​ផ្សារ​មូលបត្រ​ និង​ពី​យន្តការ​ដែល​មានស្រាប់​”។

លោក​ស៊ូ​ សុ​ជាតិ​បាន​បន្ត​ថា​ នៅពេល​មុនគេ​តែង​តែ​នំា​គ្នា​គិតថា​ទីផ្សារ​មូលធន​ឬទីផ្សារ​មូលបត្រ​ ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ធនាគារ​ ប៉ុន្តែ​ផ្ទុយ​មកវិញ​គឺជា​ទីផ្សារ​ពីរ​ជួយ​គំាំ​ទ្រ​គ្នា​ទៅវិញទៅមក​។ ទីផ្សារ​មូលបត្រ​បង្កើន​នូវ​ទំនុកចិត្ត​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធន​គារ​កាន់តែ​មាន​ភាពរឹងមាំ​។ លោក​បញ្ជាក់​ថា​ នៅ​លើស​កល​លោក​នេះ​ មិនដែល​មាន​ទីផ្សារ​តែ​ម្ខាង​នោះ​ទេ​ គឺ​មាន​ទីផ្សារ​ពីរ​ ហើយ​លោក​ក៏​មិនទាន់​ឃើញ​ទីផ្សារ​មូលបត្រ​រីកចម្រើន​ទីផ្សារ​ធនាគារ​ដួល​រលំ​ដែរ​។

លោក​បន្ត​ថា​ “ខ្ញុំ​ធ្លាប់​ឃើញ​តែ​ទីផ្សារ​មូលបត្រ​កាន់តែ​រឹង​មំា​ ធនាគារ​គឺ​កាន់​តែ​ខ្លំា​ង ព្រោះ​ទី​ផ្សារ​ទំាង​ពីរ​វិស័យ​នេះ​ ជួយ​ពង្រឹង​ឱ្យ​គ្នា​ទៅវិញទៅមក​ បង្កើន​ទំនុកចិត្ត​ឱ្យ​គ្នា​ ហើយ​ក្រុមហ៊ុន​ ដែល​អាច​បោះផ្សាយ​ភាគហ៊ុន​បាន​ ជា​ក្រុមហ៊ុន​ដែល​ធនាគារ​ទុកចិត្ត​”។

ជាមួយគ្នា​នេះ​ លោក​ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មានប្រសាសន៍​ថា​ នៅពេល​ខាងមុខនេះ​ យើង​នឹង​មាន​ធនាគារ​ច្រើន​ទៀត​ ដែល​ខ្លះ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ និង​ខ្លះទៀត​មិន​ពាក់ព័ន្ធ​។ ដូចនេះ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ជម្រើស​កាន់តែ​ច្រើន​ ក្នុង​ការសម្រេច​ចិត្ត​ទទួល​សេវាកម្ម​របស់​ធនាគារ​។

លោក​បញ្ជាក់​ថា​ “វិស័យ​ធនាគារ​ដែល​រីកចម្រើន​ នឹង​នាំ​ឱ្យ​វិស័យ​មូលបត្រ​អាច​រីកចម្រើន​ពីព្រោះ​គ្រឹះស្ថាន​ធនាគារ​ មាន​ប្រាក់ចំណេញ​ច្រើន​ នឹង​ទទួលការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ភាគហ៊ុន​“។ លោក​បន្ថែម​ថា​ “បញ្ច្រាស​មកវិញ​ពេល​ដែល​វិស័យ​មូលបត្រ​រីកចម្រើន​នោះ​ធនាគារ​អាច​ផ្តល់​កម្ចី​កាន់តែ​ច្រើនជាង​មុន​ គុណភាព​កម្ចី​កាន់តែ​ល្អ​ជាង​មុន​ ហើយ​ធនាគារ​កាន់តែ​មាន​ជម្រើស​បង្កើត​ចំណូល​បាន​ច្រើនជាង​មុន​”។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​បង្ហាញថា​ មក​ដល់​បច្ចុ​ ប្ប​ន្ន​នេះ​ ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ចំនួន៥​ ដែល​មាន​មូលបត្រ​ទីផ្សារ​ប្រមាណ​ជាង២​,១៣ទ្រី​លាន​រៀល​ ឬស្មើ​ប្រមាណ៥៣៤​,៣៤លាន​ដុល្លារ​អាមេរិក​ ប្រៀបធៀប​និង​ចុង​ឆ្នំា២០១៨​ មូលធន​ទីផ្សារ​មាន​ប្រមាណ១​,២១ទ្រី​លាន​រៀល​ស្មើ​ប្រមាណ៣០៤​,៧៦លាន​ដុល្លារ​៕

ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​ឆ្នាំ២០១៩​ ផ្តល់​អត្ថ​ប្រយោជន៍​ចំនួន៤​ ដល់​អ្នកចូលរួម​

0

ដោយ​ វិសាល​

ភ្នំពេញ​៖ ពិព័រណ៍​លំនៅ​ដ្ឋាន​លើកដំបូង​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​រយៈពេល១ខែ​ទៀត​ ដែល​វា​នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​មួយ​ ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​អត្ថ​ប្រយោជន៍​សំ​ខាន់​ៗចំនួន៤​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ Realestate.com.kh​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី២​ មេសា​នេះ​ថា​ ពិព័រណ៍​ម្តងនេះ​ជា​វេ​ទិ​ការ​ធំជាង​មុខ​ ប្លែក​ជាង​មុន​ និង​មាន​ជម្រើស​លំនៅ​ដ្ឋាន​ច្រើនជាង​មុន​។ ពិព័រណ៍​នេះ​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​អត្ថ​បហរ​យោជន៍​ចំនួន៤សំ​ខាន់​ៗ ទី១​ វេទិកា​នេះ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បំណង​ ចង់​ទិញ​លំនៅ​ដ្ឋាន​មិនថា​ផ្ទះ​ ដី​ ខុន​ដូ​ បុរី​ និង​មាន​ជម្រើ​សផ្សេង​ៗដូចជា​រថយន្ត​ម៉ា​កល្បី​ៗ គ្រឿងសង្ហារិម​ ដេ​គ័រ​ ទី២​ ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ស្វែង​យល់​អំពី​ភាព​រីកចម្រើន​ទីផ្សារ​លំនៅ​ដ្ឋាន​ កម្ពុជា​។

ទី៣​ ល្អ​បំផុត​សម្រាប់​អ្នក​ ដែល​ចង់​ស្វែងរក​គម្រោង​លំនៅ​ដ្ឋាន​ជាច្រើន​ ក្នុង​ពេល​តែមួយ​។ និង​ទី៤​ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ចូលរួម​ស្វែងយល់​ ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ​ ជាមួយ​ប្រធាន​បទ​ល្អ​ៗ ធ្វើ​បទ​បង្ហាញ​ដោយ​វា​គ្មិន​ល្បី​ៗ។

ជា​វេ​ទិ​ការទិញ​លក់​អចលនទ្រព្យ​ដ៏​មានប្រសិទ្ធភាព​ និង​ជោគជ័យ​ បំផុត​នៅក្នុង​ប្រវត្តិ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ជា​ការពិត​ក្នុង​ពិព័រណ៍​លើ​ទី១​ មានការ​ទិញ​លក់​ នៅ​នៅនឹង​កន្លែង​គិតជា​ទឹកប្រាក់​ជាង៣លាន​ដុល្លារ​ លើក​ទី២បាន​ជាង២០លាន​ដុល្លារ​ និង​លើក​ទី៣​ លក់​បាន​ជាង២០លាន​ដុល្លារ​។

សេចក្តី​ប្រកា​សព៌​តមាន​ដដែល​បានឱ្យ​ដឹង​ថា​ ក្នុង​ពិព័រណ៍​នី​មួយ​ៗមានការ​ចូលរួម​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​អ្នក​វិនិយោគ​ ម្ចាស់​គម្រោង​ អ្នក​អភិវឌ្ឍន៍​ និង​អ្នកចូលរួម​រាប់ពាន់​នាក់​បាន​ចូលរួម​នៅក្នុង​វេទិកា​ដ៏​អស្ចារ្យ​នេះ​។ ​;ដោយ​សំឡឹង​ឃើញ​ពី​សក្តា​នុ​ពល​នៃ​ទីផ្សារ​ និង​តម្រូវការ​អចលនទ្រព្យ​ដ៏​ច្រើន​ពី​អ្នកទិញ​ក្នុង​ស្រុក​ និង​ អន្តរជាតិ​។ Realestate.com​.kh​ នឹង​នៅតែ​បន្ត​ជំរុញ​ការទិញ​ លក់​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​ តាម​រយៈ​ពិ​រព័រ​ណ៍​ដ៏​ធំ​នេះ​។

ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៩​ នៅសល់​ពេល​តែមួយ​ខែ​ទៀត​តែប៉ុណ្ណោះ​ គឺ​នឹង​ធ្វើ​នៅ​ថ្ងៃ​ ទី២៦​ ដល់​ថ្ងៃទី​ ២៧​ ខែមេសា​ ឆ្នាំ​ ២០១៩​ នៅ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រួច​៕

​;

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ធនាគារ​ចិន​គាំទ្រ​ការ​ទូទាត់​រូបិយប័ណ្ណ​ខ្មែរ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

0

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ស្នើ​តំណាង​ធនាគារ​ចិន​ ប្រចាំ​នៅ​កម្ពុជា​គាំទ្រ​ការប្រើ​ប្រាស់​ និង​ទូទាត់​រូបិយប័ណ្ណ​ខ្មែរ​ (ប្រាក់​រៀល​) តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Payment​) ជាពិសេស​ QR​ Code​ ដែល​ជា​មធ្យោបាយ​ទូទាត់​សាច់ប្រាក់​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ចិន​ ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រតិភូ​ធនាគារ​ចិន​ រវាង​ លោក​ WANG​ Bing​ នាយក​ប្រតិបត្តិ​រង​នៃ​ធានា​គារ​ចិន​ ប្រចាំ​ទីក្រុង​ហុងកុង​ នៅ​ថ្ងៃទី​ ២ ខែមេសា​ ឆ្នាំ២០១៩​ នេះ​ បាន​មានប្រសាសន៍​ជំរុញ​តំណាង​ធនាគារ​ចិន​ ទទួលយក​ការ​ទូទាត់ប្រាក់​រៀល​ ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ សម្រាប់​សកម្មភាព​ធុរកិច្ច​ និង​វិនិយោគ​ទ្វេភាគី​ ជាពិសេស​ការដោះដូរ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ឬហៅ​ថា​ E-Commerce​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ E-Payment​ និង​ QR​ Code​ ដូចគ្នា​ជាមួយ​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ឬ Alipay​ ជាដើម​។

លោក​រដ្ឋមន្ត្រី​ប៉ាន​ សូរ​ស័ក្តិ​ បាន​សំណូមពរ​ លោក​ WANG​ Bing​ នាយក​ប្រតិបត្តិ​រង​នៃ​ធានា​គារ​ចិន​ ប្រចាំ​ទីក្រុង​ហុងកុង​ ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​សាងសង់​ឡសម្ងួត​ (សៃ​ឡូ​) នៅ​តាម​បណ្តា​ខេត្ត​សំ​ខាន់​ៗ ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​រក្សា ទុក​កសិផល​ក្នុងរយៈពេល​យូរ​ និង​ផ្ដល់​ឥណទាន​ដល់​ប្រជាកសិករ​ ជាពិសេស​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតផល​ ដែល​មាន​សក្តា​នុ​ពល​នានា​ សំដៅ​បង្កើត​តម្លៃបន្ថែម​ និង​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​។

លោក​ WANG​ Bing​ បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​គាំទ្រ​ប្រតិបត្តិ​ការ​របស់​ធនាគារ​ចិន​ នៅក្នុង​ប្រទេស​កម្ពុជា​ តួយ៉ាងដូចជា​ការប្រើ​ប្រាស់​ប្រា​ក់យ័ន​ តាមរយៈ​ប្រព័ន្ធ​ធនាគារ​ ដើម្បី​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​ ព្រមទាំង​ការបង្កើត​ការិយាល័យ​ចិន​មួយ​ (Chinese​ Desk​) នៅ​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​សម្រួល​ដល់​ធុរជន​ចិន​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​។ល។

លោក​ក៏បាន​ណែនាំ​អំពី​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់​ធនាគារ​ចិន​ និង​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ អំពី​ការរៀបចំ​យុទ្ធសាស្ត្រ​មួយចំនួន​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​ មកកាន់​ប្រទេស​កម្ពុជា​ ស្របតាម​គំនិត​ផ្តួចផ្តើម​ «ផ្លូវ​ និង​ខ្សែក្រវាត់​» របស់​លោក​ ស៊ី​ ជិន​ពីង​ប្រធានាធិបតី​ចិន​៕

ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​ស្នើសុំ​អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្វើ​ផ្លូវ​ក្រោម​ដី​នៅ​ផ្លូវជាតិ​លេខ១​

0

ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​ស្នើសុំ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុងភ្នំពេញ​ ដើម្បី​សាង​សងស់​ផ្លូវ​ក្រោម​ដី​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី២​ ខែមីនា​នេះ​ លោក​ ឃួង​ ស្រេង​ អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ គម្រោង​នេះ​មានការ​ស្នើ​ពី​លោក​ឧកញ៉ា​ថៃ​ ជា​ហ៊ួ​ត ដើម្បី​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ ដោយ​ភ្ជាប់​ពីទី​តាំង​ផ្សារ​ទំនើប​ PH​ ECO​ MALL​ ទៅ​ផ្លូវជាតិ​លេខ១​ ផ្នែក​ក្រោម​ដី​ស្ថិតនៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​។ ផ្លូវ​នេះ​មាន​ប្រវែង​១៩៥ម៉ែត្រ​ និង​ទទឹង៧ម៉ែត្រ​ ហើយ​ការសិក្សា​ត្រូវ​ធ្វើជា​កញ្ចប់​សម្រាប់​តំបន់​បឹង​ឈូក​ទាំងមួល​តែម្តង​ ទៅលើ​ផល​ប៉ះពាល់​ ជាពិសេស​ប្រព័ន្ធ​ចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ១តែម្ដង​។

តាមរយៈ​កិច្ចប្រជុំ​នេះ​ លោ​កឃួង​ ស្រេង​ បាន​បាន​ណែនាំ​មាន​ឱ្យ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ ដែល​មាន​សមាសភាព​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ធ្វើការ​សិក្សា​ជា​កញ្ចប់​ឱ្យ​បាន​ម៉ត់ចត់​ មុននឹង​ធ្វើការ​សាងសង់​ផ្លូវ​ក្រោម​ដី​ កាត់​ផ្លូវជាតិ​លេខ ១​ដោយ​​​ត្រូវ​​គិត​ពី​ផល​ប៉ះពាល់​សណ្តាប់​ធ្នាប់​ និង​ការ​កកស្ទះ​ចរាចរ​ជាដើម​។

លោក​បន្ត​ថា​ “ក្រុមការងារ​បច្ចេកទេស​ត្រូវតែ​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ​ មុន​ចាប់ផ្តើម​ និង​ការ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ដោយ​ត្រូវ​សិក្សា​ជា​កញ្ចប់​តែម្តង​ ហើយ​ក្រុមការងារ​បច្ចេកទេស​នេះ​ មាន​តំណាង​មក​ពី​ក្រសួង​រៀបចំ​ដែនដី​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​, រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ និង​អង្គការ​ JICA​ ជាដើម​”៕

សម្ដេច​តេជោ​៖ ខេត្តកំពត​នឹង​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​ដោយសារ​កត្តា​ជាច្រើន​

0

ដោយ​ រ៉ា​ណេត

កំពត​៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ថា​ នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ ខេត្តកំពត​នឹង​កាន់​តែ​​មានការ​រីកចម្រើន​ និង​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ​ គម្រោង​ជាច្រើន​បាន​និង​កំពុង​អនុវត្តយ៉ាង​សកម្ម​ ជាពិសេស​ពិសេស​កំពង់ផែ​ទឹកជ្រៅ​ ដែល​នឹង​ជួយ​ជំរុញ​ដល់​វិស័យ​សេដ្ឋ​យ៉ាង​សំខាន់​ ក្នុង​ការ​ដឹកជញ្ជូន​ផលិតផល​រវាង​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​។

មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ កាលពី​ព្រឹក​ថ្ងៃទី២​ ខែមេសា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​លើកឡើង​ថា​កំពត​ ជា​ខេត្ត​មួយ​ដែល​មាន​ការ​អភិវឌ្ឍន៍​ក្រោយគេ​ ប៉ុន្តែ​នឹង​មាន​ភាព​រីកចម្រើន​ខ្លាំង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សម្តេច​បន្ត​ថា​ “ក្រៅពី​មានការ​អភិវឌ្ឍន៍​ទៅលើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវ​ផ្នល់​សំ​ខាន់​ៗរបស់​ខេត្ត​ ការ​បង្កើន​សោភ័ណភាព​ ជាពិសេស​មាន​កំពង់ផែ​ទឹកជ្រៅ​ ដែល​កំពុង​ដំណើរការ​សាងសង់​នោះ​ នៅ​មាន​បណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​មួយចំនួន​ទៀត​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​”។

ចំពោះ​គម្រោង​នៃ​ការ​វិនិយោគ​នានា​ របស់​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ខេត្ត​មួយ​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ ប្រចាំ​ខេត្ត​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​ជាច្រើន​ ដែល​កំពុងតែ​ព្យាយាម​ និង​សិក្សា​លម្អិត​ពី​ស្ថានភាព​ជាក់ស្ដែង​ នៅក្នុង​ខេត្ត​មួយ​​នេះ​ ជាក់ស្ដែង​ដូចជា​ គម្រោង​សាងសង់​អាគារ​ភ្លោះ​កម្ពស់៤៥ជាន់​ របស់​ក្រុមហ៊ុន​ ថៃ​ប៊ុ​នរ៉ុង​ ជាដើម​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ ធ្លាប់​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែង​រក​ឳកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ​ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​មិនទាន់​ បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួក​គេ​កំពុង​សិក្សា​ និង​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​សក្តា​នុ​ពល​ជាច្រើន​ ដែល​បាន​និង​កំពុង​ទាក់​ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ នឹង​រីកចម្រើន​ខ្លាំង​នៅ​ក្នុង​​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​” ។លោក​បន្ត​ថា​ “ខេត្តកំពត​ មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយ​មាន​​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”។

ការពង្រីក​ផ្លូវជាតិ​លេខ៣​ ដែល​មាន​សួនច្បារ​កណ្តាល​ និង​អាច​ឱ្យ​រថយន្ត​បើកបរ​បាន​ពីរ​គន្លង​ទៅ​ ពីរ​គន្លង​មក​បាន​និង​កំពុង​ជំរុញ​ និង​ពង្រីក​សក្តា​នុ​ពល​វិនិយោគ​នៅក្នុង​ ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ផង​ដែរ​៕