ហេតុ​អី​តម្លៃ​ផ្ទះល្វែង​នៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ឌឺ​ហ្គោ​លមា​នភា​ព​ខុសគ្នា​ដូច​មេឃ​ ​និង​ដី​

0

​ដោយ​ ​រ៉ា​ណេត

ភ្នំពេញ​៖​ ​ខ័ណ្ឌ៧មករា​ ​គឺជា​តំបន់​មួយ​ដែល​មានតម្លៃ​ដី​នៅ​លើ​ទីផ្សារ​ខ្ពស់​ ​ជាពិសេស​ផ្នែក​ផ្ទះល្វែង​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ដឺ​ហ្គោល​ ​ដែល​អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៣៨​ ​-​៨០​ ​ម៉ឺន​ដុល្លារ​។​ ​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Key​ ​Real​ ​Estate​ ​co​,​.​Ltd​ ​លោក​ ​សន​ ​សៀប​ ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ឌឺ​ហ្គោល​ ​តម្លៃ​អចលនទ្រព្យ​មាន​ភាព​ខុសគ្នា​ច្រើន​ ​ដោយសារតែ​ទីតាំង​ខ្លះ​ជា​ផ្ទះ​អាជីវកម្ម​ ​ដូច្នេះ​វា​អាច​មានតម្លៃ​ខ្ពស់​ ​ដែល​អាច​ចាប់ពី៤៥​-​៨០​ ​ម៉ឺន​ដុល្លារ​ ​មួយ​ល្វែង​ ​(​ផ្ទះEo​)​ ​ប៉ុន្តែ​ផ្ទះ​ខ្លះ​មានតម្លៃ​ទាប​ត្រឹម១០ម៉ឺន​ដុល្លារ​ក៏​មាន​។​ ​

លោក​បន្ត​ថា​ ​តាម​ផ្លូវ​ហ្សាល​ឌឺ​ហ្គោ​លមាន​ផ្ទះ​ខ្លះ​ថ្លៃ​ ​មានផ្ទះ​ខ្លះ​ថោក​។​ ​ផ្ទះ​ថ្លៃ​ ​E០​ ​គឺ​អាច​មានតម្លៃ​ចាប់ពី ៤០ម៉ឺន​ ​រហូត​ដល់ ៨០ម៉ឺន​ ​ដែល​វា​អាស្រ័យ​ដោយ​ទីតាំង​ ​និង​ប្រវែង​ផ្ទះ​។​ ​ដោយឡែក​សម្រាប់​ផ្ទះE1​ ​អាច​មានតម្លៃ​ចាប់ពី​ចន្លោះ​ចាប់ពី ៥​ទៅ ១​០ម៉ឺន​ដុល្លារ​ ​ហើយ​ ​ចំពោះ​ផ្ទះ​ដែល​ស្ថិតនៅ​ ​E2​ ​អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៥​-​៨ម៉ឺន​ដុល្លារ​ ​ហើយ​លើស​ពីនេះ​ ​អាច​មានតម្លៃ​ជាង៣​ ​-​៥​ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង​ប៉ុណ្ណោះ​។​



លោក​ ​សន​ ​សៀប​ ​បាន​បន្ត​ថា​ ​ជាទូទៅ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​រាជ​ធា​នៅ​ភ្នំពេញ​ភាគច្រើន​ ​គឺ​មានតម្លៃ​ថ្លៃ​ដែល​យ៉ាង​ហោច​ ​ណាស់៣០០០ដុល្លារ​ក្នុង​មួយ​ការ៉េ​។​ ​ដោយឡែក​សម្រាប់​អចលនទ្រព្យ​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ឌឺ​ហ្គោល​ ​គឺ​មានតម្លៃ​ហាក់​ខ្ពស់​ជាងគេ​បន្តិច​ ​បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​អចលនទ្រព្យ​ ​នៅ​តាម​បណ្តា​ខណ្ឌ​មួយចំនួន​៕​

នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​ថៃ​នឹង​អញ្ជើញ​ចាក់​បេតុង​នៅ​ចំណុច​ស្ពាន​ច្រក​ទ្វារ​ស្ទឹង​បត់​​នា​ពេល​ខាងមុខ​

0

ដោយ​ ​នៅ​ ​វឌ្ឍនា

ភ្នំពេញ​៖​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ថៃ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចាក់​បេតុង​ជា​និមិត្តរូប​តភ្ជាប់​ស្ពាន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​នា​ពេល​ខាងមុខនេះ​។​នេះ​បើ​យោង​តាម​កិច្ចប្រជុំ​របស់​រដ្ឋមន្រ្តី​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុង​កិច្ចប្រជុំ​រវាង​លោក​ ​Arkhom​ ​Termpittayapaisith​ ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ​ ​និង​លោក​ស៊ុន​ ​ចាន់​ថុល​ទស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​កាលពី​ ​រសៀល​ថ្ងៃទី៣​ ​មេសា​កន្លងមក​នេះ​ ​ភាគី​ទាំងពីរ​បាន​ផ្តោត​ការពិភាក្សា​លើ​របៀបវារៈ​ចំនួន​បី​ ​រួមមាន​ ​ទី១​.​ ​សេចក្ដីព្រាង​នៃ​កិច្ច​ព្រមព្រៀង​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​រវាង​កម្ពុជា​-​ថៃ​ ​ទី២​ ​កិច្ច​ពិភាក្សា​ ​ដើម្បី​ត្រៀម​ប្រគល់​ទូរ​រថភ្លើង​មួយចំនួន​ ​មក​កម្ពុជា​ ​និង​ទី៣​ ​របៀបវារៈ​ ​នៃ​ការរៀបចំ​ពិធី​ចាក់​បេតុង​ ​ជា​និម្មិត​រូប​តភ្ជាប់​ស្ពាន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​ស្ថិតនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ ​សាន​ ​ស៊ាងហូ​ ​អភិបាលក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​នឹង​បើក​ដំណើរការ​នា​ពេល​ខាងមុខ​ ​ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ ​ដោយសារ​ផ្នែក​ខាង​ទឹកដី​កម្ពុជា​ ​មិនទាន់​បាន​បញ្ចប់​ការសាងសង់​ផ្លូវ​និង​ស្ពាន​នៅឡើយ​ទេ​ ​ខណៈ​ប្រទេស​ថៃ​បាន​បញ្ចប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​ពួកគេ​រួចហើយ​។​

​លោក​បន្ត​ថា​ ​“​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​នឹង​ជំនួស​ទីតាំង​លើកដាក់​ទំនិញ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយ​ច្រក​ទ្វារ​បច្ចុប្បន្ន​នឹង​ប្រើប្រាស់​សំរាប់​ការ​ធ្វើដំណើរ​ចេញចូល​របស់​ភ្ញៀវ​ក្នុង​ស្រុក​ ​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប៉ុណ្ណោះ​”​៕​

អ្នក​អភិវឌ្ឍ​អ​ចន​ល​ទ្រព្យ​ថៃ​ចាប់ផ្តើម​ផ្តោត​ខ្លាំង​លើ​ទីផ្សារ​អឺរ៉ុប​

0

ដោយ​ ​នៅ ស៊ីវុត្ថា

ភ្នំពេញ​៖​ ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ថៃ​មួយចំនួន​បាន​ ​និង​កំពុង​ចាប់អារម្មណ៍​ ​និង​សំឡឹង​មើល​ទីផ្សារ​ជនជាតិ​អឺរ៉ុប​ ​ដែល​កំពុង​សម្រុកចូល​ប្រទេស​ថៃ​ក្នុង​ការ​ចូល​នី​វត្តន៍​ ​ដើម្បី​គេច​ចេញពី​ការ​ចំណាយ​ខ្ពស់​ ​ក្នុង​ការថែទាំ​សុខភាព​និង​អាកាសធាតុ​ត្រជាក់​។

​​លោក​ ​Helmut​ ​Buchberger​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Difference​ ​Living​ ​Co​ ​បាន​ប្រាប់​បាងកក​ប៉ុស្តិ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​អចលនទ្រព្យ​នៅក្នុង​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​មាន​សេវាកម្ម​សម្រាប់​អ្នក​ចូលនិវត្តន៍​ ​ក្នុង​អំឡុងឆ្នាំ​មាស​សម្រាប់​ជនជាតិ​អឺរ៉ុប​ចាប់ពី​អាយុ៦៥​-​៨៥​ ​ឆ្នាំ​ ​កំពុង​មាន​តម្រូវការ​ខ្ពស់​។​

លោក​បាន​បន្ត​ថា​ ​“​ស្ថានភាព​ចាស់ជរា​នៅ​អឺរ៉ុប​ ​បាន​បង្ខំ​មនុស្សជា​ច្រើន​ឱ្យ​ស្វែងរក​បរិយាកាស​រស់នៅ​ថ្មី​ ​ដែល​ជ​ម្រុ​ញ​ឲ្យ​ពួក​គេ​​ចាកចេញ​ពី​ទ្វីបអឺរ៉ុប​ ​និង​ផ្លាស់​ប្តូរ​ទៅ​រក​ប្រទេស​ដែល​មាន​ភាព​កក់ក្តៅ​”​ ​លោក​បន្ថែម​ថា​ ​“​នេះ​បាន​ធ្វើ​ឱ្យ​មាន​តម្រូវការ​កើនឡើង​ជាពិសេស​ក្នុងចំណោម​មនុស្សចាស់​ ​ដែល​មក​ពី​បណ្តា​ប្រទេស​លោកខាងលិច​”​។​

លោក​ ​Buchberger​ ​បាន​បន្ថែម​ថា​ ​“​ដើម្បី​ចាប់​យក​មនុស្សចាស់​ជរា​យើង​បាន​សាងសង់​លំនៅ​ដ្ឋាន​ខុស​ៗ​គ្នា​ ​ជាមួយ​ការ​សេវា​ថែរក្សា​មនុស្ស​ចាស់​ៗ​”​។​

ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​នឹង​ក្លាយជា​ប្រទេស​ទទួល​មនុស្សចាស់​សម្រាប់​ចូល​នី​វត្តន៍​នៅ​ឆ្នាំ២០២១កាន់តែ​ច្រើន​ ​ខណៈ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​ ​ដែល​មាន​អាយុ​លើស​ពី៦០​ ​ឆ្នាំ​នឹង​ឡើង​ដល់​ ​១៣,១លាន​នាក់​ ​ឬ​ ​ស្មើ​នឹង២០ភាគរយ​នៃ​ចំនួន​ប្រជាជន​ថៃ​សរុប​។​



យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​របស់​ថៃ​បានឱ្យ​ដឹង​ថា​ ​ចំនួន​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី៦០ឆ្នាំ​ ​បាន​កើនឡើង​ពី១១,៨លាន​នាក់​ឬ១៧,១ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​កាលពី​ឆ្នាំ២០១៧​៕​

ADB​ ៖ សេដ្ឋកិច្ច​កម្ពុជា​ នឹង​សម្រេច​បាន​កំណើន​ ៧ភាគរយ​ នៅ​ឆ្នាំនេះ

0

ដោយ​ រ៉ា​ណេត

​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំនេះ​ នៅតែ​រក្សា​បាន​នូវ​ភាព​រឹង​ម៉ាំ​ដដែល​ ពោល​គឺ​អាច​នឹង​សម្រេច​បាន​កំណើន៧ភាគរយ​។

យោង​តាម​ការព្យាករណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​លើកឡើង​ថា​ នៅ​ឆ្នាំ២០១៩នេះ​ សេដ្ឋកិច្ច​កម្ពុជា​ នឹង​កើនឡើង​ប្រមាណ​ ៧ភាគរយ​ ក៏ប៉ុន្តែ​កម្ពុជា​ត្រូវ​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​ ដើម្បី​រក្សា​កំណើន​នេះ​ឱ្យ​នៅតែ​ថេរ​ ឬខ្ពស់​ជាង​នេះ​ ដែល​ធ្វើ​ឱ្យ​ផែនការ​សម្រេច​បាន​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ខាងមុខ​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​លើកឡើង​ថា​ ដោយសារតែ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿនលឿន​ និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ដែល​ជា​ទិ​ផ្សារ​នាំចេញ​ដ៏​ចម្បង​របស់​កម្ពុជា​ ត្រូវ​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​ កំណើន​នៃ​ការនាំចេញ​និង​វិស័យ​ទេសចរណ៍​ ទំនងជា​នឹង​ថមថយ​បន្តិច​ បើ​ធៀប​នឹង​ឆ្នាំមុន​ ។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) លោកស្រី​ Sunniya​ Durrani​ Jamal​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ យ៉ាង​រឹងមាំ​ ក្នុងរយៈពេល​ពីរ​ឆ្នាំទៅ​មុខ​ បើ​ទោះបីជា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហ​កម្ម​ធំៗ​ ចុះ​ខ្សោយ​ក៏ដោយ​ ។ កត្តា​សំខាន់​មួយ​ ដែល​អាច​ទាក់ទាញ​ និង​រក្សា​បាន​នូវ​កំណើន​ក្នុងរយៈពេល​វែង​ គឺ​កត្តា​គុណ​ភាព​ធនធានមនុស្ស​របស់​កម្ពុជា​ ដែល​រួមបញ្ចូល​ទាំង​ជំនាញ​ បច្ចេកទេស​ និង​ជំនាញ​វិជ្ជាជីវៈ​ ដែល​អាច​ឆ្លើយតបទៅ​នឹង​តម្រូវការ​វិស័យ​ឯកជន​ ។

លោក​ Poullang​ Doung​ ​សេដ្ឋវិទូ​ជាន់ខ្ពស់​ នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ កម្ពុជា​គួរតែ​អភិវឌ្ឍន៍​ពី​ប្រទេស​កសិកម្ម​ទៅ​ប្រទេស​ឧស្សាហកម្ម​ឱ្យ​កាន់តែ​ ហើយ​កន្លងមក​ឧស្សាហកម្ម​ក៏​កំពុង​លូតលាស់​គួរ​ឱ្យ​កត់សម្គាល់​ដែរ​ ជាក់ស្ដែង​វិស័យ​កសិកម្ម​កម្ពុជា​ បាន​ថម​ ថយ​បន្តិច​ម្ដង​ៗ និង​រួមចំណែក​កាន់តែ​តូច​នៅក្នុង​កំណើន​សេដ្ឋកិច្ច​ ។

លោក​ថា​៖«ក្នុង​ន័យ​នេះ​ មិនមែន​ ឱ្យ​កម្ពុជា​បោះបង់ចោល​នូវ​វិស័យ​កសិកម្ម​នោះ​ទេ​ តែ​ធ្វើ​ត្រូវ​កសិកម្ម​រួច​កែច្នៃ​ ដើម្បី​នាំ​ចេញ​​ប្រសើរ​ជាង​នាំចេញ​វត្ថុធាតុដើម​ហើយ​នាំ​ពី​គេ​មកវិញ​នូវ​ផលិតផល​សម្រេច​» ។ លោក​បន្ត​ថា​ ៖ «ទន្ទឹម​នឹង​នោះ​ដែរ​ យើង​ក៏​ត្រូវ​ពង្រឹង​វិស័យ​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំង​ផង​ដែរ​ ពីព្រោះ​ថា​វិស័យ​នេះ​កំពុង​ដើរតួ​នាទី​សំខាន់​មួយ​នៅក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ​ ។

ក្នុង​នោះ​ដែរ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មក​ទស្សនា​នៅ​កម្ពុជា​ ស្នាក់នៅ​បាន​កាន់តែ​យូរ​ និង​ចំណាយ​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ មិនមែន​ឱ្យ​គេ​មក​តែមួយ​យប់​ហើយ​ហោះ​ត្រលប់​ទៅ​ស្រុក​គេ​វិញ​នោះ​ទេ​»។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ទន្ទឹម​នឹង​កំណើន​ជា​វិជ្ជមាន​នេះ​ដែរ​ កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផង​ដែរ​ ដូចជា​ការ​ចុះ​ខ្សោយ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​សាកល​ ដែល​អាច​មាន​ល្បឿន​លឿន​ជាង​ការ​រំពឹង​ទុក​ , សហភាព​អឺរ៉ុប​បន្ត​អនុវត្ត​ផែនការ​ព្យួរ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ក្រោយ​កម្មវិធី​ទំនិញ​គ្រប់យ៉ាង​លើកលែង​អាវុធ​ ,កំណើន​ឥណទាន​ក្នុង​កម្រិតខ្ពស់​ និង​ការ​ប្រមូលផ្ដុំ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​ជាដើម​ ។

របាយការណ៍​របស់​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ាន​ ក៏បាន​បង្ហាញ​ បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ផង​ដែរ​ពី​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយសារ​ភាព​ មិនស៊ីគ្នា​ រវាង​ជំនាញ​ ដែល​កម្លាំង​ពលកម្ម​មាន​ និង​ជំនាញ​ដែល​និយោជក​ត្រូវការ​ ។ កម្ពុជា​ត្រូវ​ការ​​គ្រូបង្រៀន​ដែល​មានគុណ​ភាព​បង្រៀន​ខ្ពស់​ច្រើន​នាក់​ថែមទៀត​ និង​ត្រូវ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ក្រីក្រ​ ដែល​រៀន​ពូកែ​ ដើម្បី​ជួយ​ឱ្យ​ពួកគេ​បន្ត​ការសិក្សា​និង​រៀន​ជំនាញ​ដែល​ត្រូវការ​ និង​យុគសម័យ​ឌីជីថល​ ៕

រដ្ឋាភិបាល​នឹង​ពង្រីក​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗចំនួន៣​ សម្រាប់​រយៈពេល​ ៥ឆ្នាំខាងមុខ

0

ដោយ នៅ ស៊ីវុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​នឹង​ពង្រីក​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន៣សម្រាប់​រយៈពេល៥ឆ្នាំខាងមុខ​ដោយ​ ទាមទារ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ត្រូវ​រៀបចំផែនការ​វិនិយោគ​ដោយ​ផ្អែកលើ​ផែនការ​ មេ​ច្បាស់លាស់​ ជាពិសេស​វិស័យ​ដឹកជញ្ជូន​ដើម្បី​ធ្វើការ​វិនិយោគ​ជា​លក្ខណៈ​ប្រព័ន្ធ​ ដែល​នឹង​ ផ្តល់​ផល​ចំណេញ​រយៈពេល​វែង​ដល់​សេដ្ឋកិច្ច​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣ ខែមេសា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​ផ្តោត​លើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗដូចជា​ ទី១​. ការ​តភ្ជាប់​ផ្នែក​ឌីជីថល​ដែល​ជា​មូលដ្ឋាន​សំខាន់​ សម្រាប់​ការរៀបចំ​សេដ្ឋកិច្ច​ឌីជីថល​។

ទី២​. ការ​តភ្ជាប់​ខ្សែ​បណ្តាញ​អគ្គិសនី​ឱ្យ​បាន​គ្រប់​ភូមិ​នៅ​ឆ្នាំ២០២០​ និង​ទី៣​. ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​។ ទន្ទឹម​នេះ​ ការ​រៀបចំ​គម្រោង​នី​មួយ​ៗ ក៏​ត្រូវ​មានការ​រៀបចំ​ឯកសារ​ទស្សនាទាន​គម្រោង​ច្បាស់លាស់​ និង​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​គម្រោង​ ដោយមាន​ការ​គិតគូរ​ម៉ត់ចត់​ទៅលើ​គ្រប់​ទិដ្ឋភាព​ទាំង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​សង្គម​និង​បរិស្ថាន​និង​បច្ចេកទេស​រួម​ទាំង​ផែនការ​ប្រមូល​​ចំណាយ​គម្រោង​មកវិញ​។

លោក​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ស្នើសុំ​ឱ្យ​ ADB​ ពិនិត្យ​លទ្ធភាព​ផ្តល់​ការ​គាំទ្រ​ដល់​ការរៀបចំ​ Fin​-Tech​ ជាមួយនឹង​ធនាគារជាតិនៃកម្ពុជា​ ដើម្បី​រៀបចំ​នូវ​ថ្នាល​ទូទាត់​ជាតិ​ក្នុង​គោលបំណង​កត់ត្រា​ និង​តាម​ដាន​នូវ​ការ​ទូទាត់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ ឡិច​ត្រូ​និក​ ហើយ​កិច្ចការ​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​បម្រើ​ឱ្យ​រៀបចំ​គោលនយោបាយ​ សារពើពន្ធ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ នា​ពេល​អនាគត​។

លោក​រដ្ឋលេខាធិការ​បន្ត​ថា​ រាជរដ្ឋាភិបាល​មានលទ្ធភាព​ក្នុង​ការ​ទទួល​ហិរញ្ញប្បទាន​កម្រិត​ធំជាង​មុន​ ដោយ​បាន​ស្នើ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្តល់​លទ្ធភាព​ពង្រីក​ទំហំ​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ដោយធ្វើ​ចងក្រង​គម្រោង​ជា​ចង្កោម​ហើយ​ការ​វិនិយោគ​នេះ​ទៀតសោត​ត្រូវ​ផ្សា​ភ្ជាប់​ជាមួយ​កសាង​សមត្ថភាព​ស្ថាប័ន​។លោក​បន្ថែ​ថា​ ឯកសារ​យុទ្ធ​សាស្រ្ត​ភាពជា​ដៃគូ​ សម្រាប់​ អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ២០១៩​-២០២៣​ នឹង​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​រួម​មួយ​ សម្រាប់​រយៈពេល ៥ឆ្នាំ​ខាងមុខ​ ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​កិច្ច​អភិវឌ្ឍន៍​របស់​កម្ពុជា​ ជាពិសេស​ក្នុង​ការសម្រេច​បាន​នូវ​ គោលដៅ​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ចំណូល​ ខ្ពស់​នៅ​ឆ្នាំ២០៥០​៕

អ្នកជំនាញ​ប្រាប់​ពី​មូលហេតុ​ដែល​​ចិន​ទិញ​ខុន​ដូ​ច្រើន​នៅ​កម្ពុជា​ ​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​នា​ពេប​ច្ចុ​ប្ប​ន្ន​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​អ្នក​វិនិយោគ​ភាគច្រើន​ជា​ជនជាតិ​ចិន​ ​ដែល​បាន​និង​កំពុង​ដើរតួ​ឈានមុខ​គេ​ជាពិសេស​នៅក្នុង​វិស័យ​ខុន​ដូ​តែម្ដង​។​ ​

​ហេតុផល​ដែល​ធ្វើ​ឱ្យ​ជនជាតិ​ចិន​ទាំងនោះ​ ​ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ ​អ្នកនាង​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​ក្រុមហ៊ុន​ ​Century21​ ​Cambodia​ ​បញ្ជាក់ឲ្យដឹង​តាម​ទូរស័ព្ទ​ ​នា​ព្រឹក​ថ្ងៃទី៣​ ​មេសា​នេះ​ថា​ ​មាន​ហេ​តុ​ផល​ស​ដំ​ខាន់​ចំនួន៤​ ​ដែល​ធ្វើ​ឱ្យ​ជនជាតិ​ចិន​សម្រុក​មក​វិនិយោគ​នៅ​កម្ពុជា​ ​ដូចជា​ ​ទី១​ ​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា​ ​នៅ​មាន​ភាព​ទូលាយ​ច្រើន​ខុន​ពី​ប្រទេស​ចិន​។​ ​នៅ​ប្រទេស​ចិន​តម្លៃ​អចលនទ្រព្យ​គឺ​មានតម្លៃ​ថ្លៃ​ស្ទើរតែ១​ ​គុណ​នឹង១០​ ​បើ​ប្រៀបធៀប​មក​ស្រុកខ្មែរ​ ​ហើយ​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​មាន​ភាព​ចង្អៀត​ខ្លាំង​។​

​ទី២​ ​រាល់​ការខ្ចី​ប្រាក់​ពី​ធនាគារ​នៅ​ប្រទេស​ចិន​ ​គឺ​មាន​អត្រា​ការប្រាក់​ទាប​ ​ក្នុងរង្វង់​ប្រមាណ១,៤​ ​ឬ២​ ​ភាគរយ​ក្នុង​មួយឆ្នាំ​ ​ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិ​ជ​នរ​បស​ខ្លួន​ក្នុង​ការខ្ចី​ដើម្បី​ធ្វើការ​វិនិយោគ​បន្ត​ ​ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​ជនជាតិ​ចិន​ទាំង​នោះ​ក្នុង​ការ​វិនិយោគ​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ត្រឡប់ទៅវិញ​។​ ​ទី៣​ ​ដោយសារតែ​នៅ​ប្រទេស​កម្ពុជា​ ​តម្លៃ​អចលនទ្រព្យ​មានកម្រិត​ទាប​ ​បើ​ធៀប​ជាមួយនឹង​ប្រទេស​ចិន​ ​ដូចជា​ ​នៅ​ទីក្រុង​សៀងហៃ​ ​ឬ​ទីក្រុង​ម៉ាកាវ​ជាដើម​ ​តម្លៃ​ខុន​ដូ ១Unit​ ​ជាទូទៅ​អាច​មានតម្លៃ​ចាប់ពី១លាន​ដុល្លារ​ឡើង​ទៅ​ ​ខណៈ​ដែល​នៅ​កម្ពុជា​ត្រឹមតែ​ប្រមាណ១០ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ​

​ទី៤​ ​ទីផ្សារ​នៅក្នុង​ប្រទេស​ចិន​ ​គឺ​តូច​ចង្អៀត​មានការ​ប្រកួតប្រជែង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​ឱកាស​នៃ​ការ​វិនិយោគ​ ​ទទួល​បាន​ជោគជ័យ​មានកម្រិត​ទាប​ ​ដូច្នេះ​នៅពេល​ដែលគេ​សម្លឹងឃើញ​ប្រទេស​ណា​ដែល​មាន​ទីផ្សារ​ធំ​ទូលាយ​ ​ងាយស្រួល​ក្នុង​ការ​ប្រជែង​គេ​ប្រាកដជា​ចាប់អារម្មណ៍​ ​ហើយ​ប្រទេស​កម្ពុជា​ក៏​មាន​ភាពល្អ​ប្រសើរ​ជាង​ ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ផង​ដែរ​។​ ​

លោក​ខន​ ​គង្គា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​ERA​ ​Cambodia​ ​បាន​យល់ស្រប​ទៅ​នឹង​ហេតុផល​ខាងលើ​នេះ​ ​ដោយ​លោក​បាន​បញ្ជាក់​ថា​ ​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ ​គេ​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ ​និង​ឱកាស​អាច​ទទួល​បាន​ចំណេញ​ទើប​គេ​មក​វិនិយោគ​។​ ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​ ​ថ្លៃជាង​បណ្តា​ប្រទេស​មួយចំនួន​ដែល​ស្ថិតនៅ​ជិតខាង​ ​ក៏ដូចជា​ ​បណ្តា​ប្រទេស​ដែល​នៅក្នុង​តំបន់​ផង​ដែរ​។​ ​នៅពេល​ដែល​តម្លៃ​ថ្លៃដើម​មាន​អត្រា​ខ្ពស់​ ​វា​គឺជា​ឧបសគ្គ​សម្រាប់​អ្នក​វិនិយោគ​។​ ​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ ​មាន​ភាពល្អ​ប្រសើរ​ច្រើន​សម្រាប់​ពួកគេ​។​

​លោក​បន្ត​ថា​ ​“​តម្លៃ​អចលនទ្រព្យ​ ​ក៏ដូចជា​ ​តម្លៃ​ខុន​ដូ​មានកម្រិត​ទាប​ជាង​ប្រទេស​របស់​គេ​ ​និង​កត្តារួម​ផ្សំ​មួយចំនួន​ទៀត​ ​ដូចជា​ ​ការ​លក់​មាន​ទីផ្សារ​ល្អ​ ​ជាពិសេស​ ​ពួកគេ​ក៏អាច​មាន​សិទ្ធិ​ក្នុង​ការជួល​បន្ត​ផង​ដែរ​”​។​ ​លោក​បន្ត​ថា​ ​“​ភាពល្អ​ប្រសើរ​ទាំងអស់​នេះ​ហើយ​ ​ដែល​ជា​កត្តា​ជ​ម្រុ​ញ​ឱ្យ​ពួកគេ​ងាក​មក​ចាប់អារម្មណ៍​ ​និង​វិនិយោគ​នៅ​កម្ពុជា​”​៕​

រដ្ឋមន្ត្រី​ទូរគម​នា​គម​អាស៊ាន​ចាប់ផ្តើម​​ពិភាក្សា​ពី​ការ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ផ្នែក​ឌីជីថល​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អាស៊ាន​លើក​ទី១៨​ បាន​និង​កំពុង​ជួបពិភាក្សា​គ្នា​ ដើម្បី​រៀបចំផែនការ​ឆ្ពោះទៅ​រក​ភា​ពរីច​ចម្រើន​ ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​នា​ពេល​ខាងមុខ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៣​ មេសា​នេះ​ថា​ កិច្ច​ប្រជុំ​ក្រៅផ្លូវការ​ ASEAN​ Digital​ Ministers’s​ Retreat​ ធ្វើឡើង​នៅ​ប្រទេស​ថៃ​ថ្មី​ៗនេះ​ផ្តោត​លើ​របៀបវារៈ​សំ​ខាន់​ៗ ដូចជា​ ទី១​ ផ្តល់​ជា​វេទិកា​ មួយ​សម្រាប់​កិច្ចពិភាក្សា​យ៉ាង​ជិត​ស្និត​ រវាង​រដ្ឋមន្ត្រី​អាស៊ាន​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្ពោះទៅ​រក​ការី​កចម្រើន​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ ទី២​ ពិភាក្សា​លើ​វិធានការ​មួយចំនួន​ដើម្បី​ចាប់​យក​កាលានុវត្ត​ភាព​នៃ​បដិវត្តន៍​ ឌីជីថល​ ដូចដែល​ឯកភាព​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អាស៊ាន​លើក​ទី១៨​ លើ​បញ្ហា​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ការ​តភ្ជាប់​និង​បច្ចេកវិទ្យា​ចល័ត​ ទីក្រុង​ឆ្លាតវៃ​ សេដ្ឋកិច្ច​ឌីជីថល​ និង​កម្លាំង​ពលកម្ម​និង​សង្គម​ ក្នុង​គោលបំណង​ធ្វើដំណើរ​ជាមួយគ្នា​យ៉ាង​ឆាប់រហ័ស​ដើម្បី​ចាប់​យក​កាលានុវត្ត​ភាព​នៃ​បដិវត្តន៍​ឌីជីថល​ និង​ទី៣​ ពិភាក្សា​អំពី​គោលបំណង​ឆ្នាំ២០២៥​ ឬគម្រោង៣ទៅ៥ឆ្នាំ​ផ្សេងទៀត​ ដូចជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​វិស័យ​អាទិភាព​។

សេចក្តី​ប្រកាស​ដដែល​បាន​ឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​ ASEAN​ Digital​ Ministers’s​ Retreat​បានសម្រេច​លើ​ចំណុច​ ទី១​- ពិចារណា​ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អាស៊ាន​ ​ជាឧទាហរណ៍​ «កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថល​អាស៊ាន​។

ទី២​- គោលការណ៍​ណែនាំ​សម្រាប់​ការរៀបចំ​ផែនការមេ​បន្ទាប់​ ដោយ​ផ្តោត​ទៅ​លពា​ក្យ​ឌី​ជី​ផល​ជា​ពាក្យគន្លឹះ​ឧទាហរណ៍​ «ផែនការមេ​ឌីជីថល​អាស៊ាន២០២៥​» ដូចជា​ការ​ការពារ​និង​ការគ្រប់គ្រង​ទិន្នន័យ​ឌីជីថល​ ការ​រៀបចំ​ Ecosystem​ សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​, សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ និង​ទី៣​ ការណែនាំ​រៀបចំ​កិច្ច​សន្ទនា​ឬ កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌីជីថល​ សេដ្ឋកិច្ច​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​៕

ពិព័រណ៍​លំនៅ​ដ្ឋាន​លើកដំបូង​រំពឹង​មាន​អ្នកចូលរួម​ច្រើន​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ពិព័រណ៍​លំនៅ​ដ្ឋាន​ និង​ LIFE​ STYLE​ លើកដំបូង​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​នេះ​ថា​ នឹង​ទាក់ទាញ​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​ ដោយសារ​វា​ជា​ឱកាស​ដែល​អ្នក​ស្វែងរក​ទិញ​អចលនទ្រព្យ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ច្រើន​។

លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី៣​ មេសា​នេះ​ថា​ ក្រុមហ៊ុន​ប្រមាណ​ ១០០នឹង​ចូលរួម​តាំងពិព័រណ៍​ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ដល់២៧មេសា​ខាងមុខនេះ​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​សាងសង់​លំនៅ​ដ្ឋាន​ អ្នកលក់​ដី​ឡូត៍​ និង​ផលិតផល​ទាក់ទង​នឹង​វិស័យ​លំនៅ​ដ្ឋាន​ជាច្រើន​ទៀត​។

លោក​បន្ត​ថា​ “ព្រឹត្តិ​ការណ៍​នេះ​ នឹង​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ ហើយ​ពួកគេ​ក៏​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗពី​ការទិញ​លក់​អចលនទ្រព្យ​ ពី​វាគ្មិន​ជំ​នាញៗ​ដែល​មានបទពិសោធន៍​ច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ​”។

អគ្គនាយក​នៃ​ realestate.com.kh​ លោក​ Tom​ OSullivan​ បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ ព្រឹត្តិ​ការណ៍​នេះ​ ជា​ការជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ក្នុង​វិស័យ​សំណង់​ និង​អចល​ទ្រព្យរបស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ផង​ដែរ​ ពិសេស​យើង​ផ្តោត​ការ​ផ្សព្វផ្សាយ​លើ​អ្នកមាន​ជីវភាព​មធ្យម​ ដែល​នៅ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ “គោលបំណង​នៃ​ពិព័រណ៍​អចលនទ្រព្យ​នៅពេល​ខាងមុខនេះ​ ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​និង​លើឆាកអន្តរជាតិ​”។ លោក​បន្ត​ថា​ “វេទិកា​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អចលន​ទ្រព្យ​ថ្មី​ៗ ល្អ​ៗ ព្រមទាំង​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​ដែ​លមានឥទ្ឋិ​ពល​ និង​ដើរតួ​នាទី​សំខាន់​ក្នុង​ទីផ្សារ​កម្ពុជា​”៕

ផ្លូវជាតិ​លេខ៦អា ​កំពុង​ទាក់ទាញ​ការ​វិនិយោគ​បុរី​កាន់តែ​ច្រើន​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ កំនើ​ននៃ​ប្រជា​សាស្រ្ត​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ប្រសើរ​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​បុរី​នានា​ ចូល​ទៅ​វិនិយោគ​សាងសង់​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា​។

ប្រធាន​ផ្នែក​លក់ ​និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ លោកស្រី​ ឆាយ​ ស៊ី​ណា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី៣មេសា​នេះ​ថា​ ដោយសារ​ការ​រីកចម្រើន​ លើ​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ល្អ​ប្រសើរ​ ពិសេស​ផ្លូវជាតិ​លេខ ៦អា​ ជា​ផ្លូវ​តភ្ជាប់​ពី​បណ្តា​ខេត្ត​ជាច្រើន​ចូល​មកកាន់​រាជធានី​ភ្នំពេញ​ ទើប​ក្រុមហ៊ុន​ លី​ ហួរ​គ្រុប​ បានសម្រេច​ចិត្ត​វិនិយោគ​បុរី​នៅ​តំបន់​នេះ​។ លោកស្រី​បន្ត​ថា​ បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ ស្ថិតនៅ​ទីតាំង​ដ៏​មាន​សក្តា​នុ​ពល​មួយ​ ដោយសារ​មាន​ផ្សារ​ព្រែក​អញ្ចាញ​នៅ​ក្បែរ​ និង​ប្រមូល​ផ្តុំ​ដោយ​អាជីវកម្ម​ចម្រុះ​។

លោកស្រី​បន្តម​ថា​ “ការ​រីកចម្រើន​នៃ​ក្រុងភ្នំពេញ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ប្រសើរ​ បាន​លើកទឹកចិត្ត​អ្នក​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន​ ទៅកាន់​ជាយក្រុង​ភ្នំពេញ​ដើ​ម្បី​ឆ្លើយតប​នឹង​កំនើន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​”។ លោកស្រី​បន្ត​ថា​ “ជាក់ស្តែង​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​និង​កំពុង​បំពេញ​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ ដោយ​យើង​មាន​សាងសង់​ផ្ទះ​ចំនួន ៣០០០ខ្នង​ និង​មាន​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​”។

ទីតាំង​របស់​បុរី​នេះ​ មាន​រួមបញ្ចូល​នូវ​សួនច្បារ​ ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ និង​សាល​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍​ និង​ការ​ជប់​លៀង​ផ្សេង​ៗទៀត​។

លោកស្រី​ ឆាយ​ ស៊ី​ណា​ បាន​បន្ត​ថា​ លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​មានតម្លៃ​ចាប់ពី​ ៤៦​,០០០​ដុល្លារ​ រហូត​ដល់​ ២១៦​,០០០​ដុល្លារ​អា​មេ​រិក​ ដែល​បច្ចុប្បន្ន​ការ​លក់​សម្រេច​បាន​ជោគជ័យ​ ដោយ​គម្រោង​ដំណាក់កាល​ទី១​ បាន​លក់​អស់​ប្រមាណ ៥០ភាគរយ​ហើយ​។ ជាមួយនឹង​ការ​រីកចម្រើន​នៅ​តំបន់​នេះ​ ផ្លូវជាតិ​លេខ៦អា​ក៏បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ចូល​មក​វិនិយោគ​សាងសង់​បុរី​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ផង​ដែរ​។

ដើម្បី​អបអរសាទរ​ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​លក់​បញ្ចុះតម្លៃ​ពី​ ៣ ទៅ​ ៨ភាគរយ​ ចាប់ពី​ថ្ងៃទី១​ ដល់​ ៣០ខែមេសា​ ឆ្នាំ​ ២០១៩​ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​ 077​ 667​ 608​ /085​ 756​ 666​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តំបន់​ផ្លូវជាតិ​លេខ៦អា​ បាន​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិ​និ​យោ​គធំៗ​ ពិសេស​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ ដោយសារ​តំបន់​នេះ​មានការ​រីកចម្រើន​ និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ពិសេស​តំបន់​នេះ​ជាទី​តាំង​នៃ​ការ​វិនិយោគ​ទីក្រុង​ចិន​ និង​ជា​មជ្ឈមណ្ឌល​ពហុ​កីឡា​ ដែល​កម្ពុជា​នឹង​ប្រា​រព​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ផង​ដែរ​។

អ្នកនាង​បន្ត​ថា​” តំបន់​នេះ​នឹង​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ ពិ​សេ​សកំនើ​នប្រ​ជា​សាស្រ្ត​នឹង​កើនឡើង​កាន់តែ​ច្រើន​នា​ពេល​អនាគត​ ដោយសារ​បុរី​កាន់តែ​ច្រើន​កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ នឹង​សាងសង់​កាន់តែ​ច្រើន​នា​ពេល​ខាងមុខនេះ​ ដើម្បី​ឆ្លើយតប​តម្រូវការ​”៕

កំពូល​មហាសេដ្ឋី​ ១០រូប​ មានទ្រព្យ​គិតលុយ​ច្រើនជាង​គេ​បំផុត​ប្រចាំឆ្នាំ​ ២០១៩​

0

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ ស្ថាបនិក​ក្រុមហ៊ុន​ Microsoft​ លោក​ Bill​ Gates​ បាន​កាន់​តំណែង​ជាកំពូល​មហាសេដ្ឋី​លេខ១​ លំដាប់​ពិភពលោក​ ជាប់​ៗគ្នា​ជាច្រើន​ឆ្នាំ​ ប៉ុន្តែ​នៅ​ចុងឆ្នាំ​ ២០១៨​ លោក​បាន​ធ្លាក់​មក​នៅ​ត្រឹម​លេខ២វិញ​ ក្រោម​ស្នាដៃ​របស់​លោក​ Jeff​ Bezos​ ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡា​ញយ​ក្ស​អាមេរិក​ Amazon​។

ថ្មី​ៗនេះ​ទស្សនាវដ្ដី​ Forbes​ ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ បាន​ចេញផ្សាយ​នូវ​តារាង​កំពូល​មហាសេដ្ឋី​ប្រចាំឆ្នាំ​ ២០១៩​ ដោយ​ឆ្នាំនេះ​ កំពូល​មហាសេដ្ឋី​នៅក្នុង​ពិភពលោក​បាន​កើនឡើង​ដល់​ ២១៥៣រូប​។

នា​ពេលនេះ​គេហទំព័រ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ propertyarea.asia​ បាន​នាំ​យក​កំពូល​មហា​សេដ្ឋកិច្ច​លំដាប់​ពិ​ភលោ​កទាំង​ ១០រូប​ ដែល​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​គេ​ មក​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នកអាន​ អម​ជាមួយនឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួក​គា​ត់​ខ្លះ​ៗផង​ដែរ​។

១០​) លោក​ Larry​ Page​

ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Google​ ដែល​បាន​បង្កើត​ក្រុមហ៊ុន​មួយ​នេះ​ឡើង​កាលពី​ឆ្នាំ​ ១៩៩៨​ ជាមួយនឹង​លោក​ Sergey​ Brin​ មិត្ត​រួម​ថ្នាក់​នៅ​មហាវិទ្យាល័យ​ជាមួយ​។ Page​ គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Google​ ដំបូង​គេ​ និង​បាន​លាឈប់​ពី​តំណែង​មួយ​នេះ​ ដោយ​ទៅកាន់​ជា​ប្រធាន​ផលិតផល​វិញ​ តែ​ក្រោយមក​ នៅ​ឆ្នាំ​ ២០១១​ លោក​បាន​ឡើង​កាន់​តំណែង​ជានា​យក​ប្រតិបត្តិ​ម្ដងទៀត​ ដើម្បី​បង្រឹ​កកា​រងា​រក្រុ​មហ៊ុន​ Google​ ឡើងវិញ​ ក្រោយពី​លោក​មើលឃើញ​ថា​ ស្ថានភាព​ក្រុមហ៊ុន​ហាក់​មិន​ស្រួល​។ បច្ចុប្បន្ន​លោក​ Page​ មានទ្រព្យ​សម្បត្តិ​គិតជា​លុយ​ ៥០.៨ពាន់​លាន​ដុល្លារ​អាមេរិក​។

៩) លោក​ Michael​ Bloomberg​

ជាកំពូល​មហាសេដ្ឋី​វ័យ​ចំណាស់​ ដែល​បាន​បង្កើត​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ និង​ហិរញ្ញវត្ថុ​ Bloomberg​ LP​ កាលពី​ឆ្នាំ​ ១៩៨១​ ដោយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ Bloomberg.com​។ លោក​ Bloomberg​ មានទ្រព្យ​សម្បត្តិ​គិតជា​លុយ​ ៥៥.៥ពាន់​លាន​ដុល្លារ​អាមេរិក​ នេះ​បើ​គិត​ត្រឹម​ពាក់កណ្ដាល​ខែមីនា​។ មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ជាកំពូល​មនុស្សធម៌​ និង​ជា​មនុស្ស​ដែល​ចូលចិត្ត​ចូលរួម​ក្នុង​ការងារ​សង្គម​ ជាពិសេស​គឺ​មូលនិធិ​ និង​កា​រប​រិច្ឆា​គ។

៨) លោក​ Mark​ Zuckerberg​

មិន​ត្រឹមតែ​ជាកំពូល​មហាសេដ្ឋី​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ៨ប៉ុណ្ណោះទេ​ លោក​ថែមទាំង​ជាកំពូល​មហាសេដ្ឋី​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ស្ថាបនិក​បណ្ដាញ​សង្គម​យក្ស​ Facebook​ រូប​នេះ​ បាន​ចាប់ផ្ដើម​បង្កើត​ Facebook​ ឡើង​នៅ​ឆ្នាំ​ ២០០៤​ និង​បាន​ដាក់​លក់​ភាគហ៊ុន​ (IPO​) នៅ​ខែឧសភា​ ឆ្នាំ​ ២០១២​ ដោយ​បាន​លុយរាប់​ពាន់​លាន​ដុល្លារ​ ។ យោង​តាម​របាយការណ៍​ លោក​ Mark​ Zuckerberg​ មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ Facebook​ ចំនួន​ ១៥​% ហើយ​បច្ចុប្បន្ន​នេះ​ លោក​មានទ្រព្យ​សម្បត្តិ​គិតជា​លុយ​ ៦២.៣ពាន់​លាន​ដុល្លារ​អាមេរិក​។

០៧​) លោក​ Larry​ Ellison​


ជា​ម្ចាស់​ក្រុមហ៊ុន​ Software​ ដ៏​ធំ​គឺ​ Oracle​ ដោយ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៧៧​ និង​បច្ចុប្បន្ន​កំពុងតែ​រីកចម្រើន​យ៉ាង​ខ្លាំង​ព្រោះ​កម្មវិធី​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​បង្កើត​គឺ​បាន​ជួយ​សម្រួល​ដល់​ការងារ​ក្រុមហ៊ុន​ដទៃទៀត​ជាច្រើន​។ បុរស​វ័យ​ចំណាស់​ដែល​មានទ្រព្យ​គិតជា​លុយ​ ៦២.៥ពាន់​លាន​ដុល្លារ​រូប​នេះ​ បាន​បោះចោល​តំណែង​ជានា​យក​ប្រតិបត្តិ​ Oracle​ កាលពី​ឆ្នាំ​ ២០១៤​ ប៉ុន្តែ​លោក​ទៅកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​វិញ​។

០៦​) លោក​ Amancio​ Ortega​


ជា​បុរស​វ័យ​ចំណាស់​ និង​ជាកំពូល​មហាសេដ្ឋី​មួយ​រូប​ដែល​មានឈ្មោះ​ល្បីល្បាញ​នៅ​តំបន់​អឺរ៉ុប​ ដែល​ប្រភព​ចំណូល​ធំ​របស់​លោក​បាន​មក​ពី​ការ​លក់ទំនិញ​ និង​ផលិតផល​ខាង​ Fashion​ ដែល​មាន​ម៉ាក​ដូចជា​ Inditex​, Zara​ ជាដើម​។ បើ​និយាយ​ពី​ទ្រព្យសម្បត្តិ​គិតជា​លុយ​ដែល​គាត់​មាន​ ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes​ ចេញផ្សាយ​ថា​ មាន​រហូតដល់​ ៦២.៧ពាន់​លាន​ដុល្លារ​អាមេរិក​។

០៥​) លោក​ Carlos​ Slim​ Helu​


ជាកំពូល​មហាសេដ្ឋី​ម៉ិចស៊ីកូ​ ឬកំពូល​មហាសេដ្ឋី​ទូរគមនាគមន៍​។ គាត់​មាន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ដ៏​ធំ​មួយ​នៅ​អាមេរិក​ឡា​ទិន​គឺ​ America​ Movil​។ ក្រៅពី​នេះ​គាត់​រកស៊ី​ខាង​វិ​ស័យ​ផ្សេង​ៗទៀត​ដូចជា​ សំណង់​ ទំនិញ​ហូបចុក​ រ៉ែ​ អចលនទ្រព្យ​ ហើយ​ជាពិសេស​គឺ​គាត់​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​កាសែត​ដ៏​ល្បី​គឺ​ The​ New​ York​ Times​ ចំនួន​ ១៧​%។

០៤​) លោក​ Bernard​ Arnault​


បើ​និយាយ​ពី​លុយ​វិញ​ បុរស​ម្នាក់​នេះ​មាន​រហូតដល់​ ៧៦ពាន់​លាន​ដុល្លារ​អាមេរិក​។ គាត់​គឺជា​ម្ចាស់​ក្រុមហ៊ុន​ Fashion​ ដ៏​ល្បី​ ដូចជា​ Louis​ Vuitton​ និង​ Sephora​ ជាដើម​។ មនុស្ស​ភាគច្រើន​បាន​ហៅ​គាត់​ថា​ ជា​បិតា​ជំនួញ​ ព្រោះ​លោកពូ​កែ​ខាង​រកស៊ី​។

៣) លោក​ Warren​ Buffett​


ជាកំពូល​មហាសេដ្ឋី​មួយ​រូប​ ដែល​រក្សា​បាន​តំណែង​លេខ៣​ យូរ​ជាងគេ​។ គាត់​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​វិនិយោគិន​មួយ​រូប​ដែល​មាន​ភាព​វ័យ​ឆ្លាត​ និង​ជោគជ័យ​បំផុត​ ដោយ​បច្ចុប្បន្ន​គាត់​មាន​លុយ​ខ្ទង់​ ៨២.៥ពាន់​លាន​ដុល្លារ​អាមេរិក​។

២) លោក​ Bill​ Gates​


មនុស្ស​ភាគច្រើន​គឺ​បាន​ស្គាល់​លោក​យ៉ាង​ច្បាស់​ ព្រោះ​គាត់​ជាកំពូល​មហាសេដ្ឋី​ដែល​ឈរ​នៅ​លេខរៀង​ទី១​ យូរ​ជាងគេ​បំផុត​។ Bill​ Gates​ និង​ភរិយា​ ត្រូវ​បាន​គេ​ហៅឈ្មោះ​ថា​ ជាកំពូល​មនុស្សធម៌​ ដោយ​មូលនិធិ​របស់​លោក​ គឺ​មាន​លុយ​ច្រើនជាង​គេ​បំផុត​ ហើយ​លុយ​ទាំងនោះ​គឺជា​លុយ​ផ្ទាល់ខ្លួន​របស់​លោក​ស្ទើរតែ​ទាំងស្រុង​។ ទោះបីជា​លោក​ Bill​ Gates​ មាន​ភាគហ៊ុន​ត្រឹមតែ​ ១% នៅក្នុង​ក្រុមហ៊ុន​ Microsoft​ ក្ដី​ បច្ចុប្បន្ន​លោក​មាន​លុយ​រហូតដល់​ ៩៦.៥ពាន់​លាន​ដុល្លារ​អាមេរិក​។

១) លោក​ Jeff​ Bezos​


លោក​ Bezos​ បាន​ក្លាយជា​កំពូល​មហាសេដ្ឋី​នៅ​ចុងឆ្នាំ​ ២០១៨​ បន្ទាប់ពី​ប្រភព​ចំណូល​របស់​ក្រុមហ៊ុន​ Amazon​ កើន​ឡើង​ខ្ទ​ស់​លើស​ពី​ការ​រំពឹង​។ លោក​ Bezos​ បាន​បង្កើត​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ Amazon​ នៅក្នុង​ឆ្នាំ​ ១៩៩៤​ ហើយ​មកដល់​បច្ចុប្បន្ន​លោកមា​នភា​គហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ Amazon​ ចំនួន​ ១៦​%។ កាលពីដើម​ឆ្នាំ​ ២០១៩​ នេះ​ ភរិយា​របស់​លោក​ បាន​ប្រកាស​លែងលះ​ បន្ទាប់ពី​អស់​រយៈពេល​ ២៥ឆ្នាំ​ ប៉ុន្តែ​មកដល់ពេលនេះ​ តុលាការ​មិនទាន់​ប្រកាស​ជា​សាធារណៈ​ស្ដី​អំពី​ការ​ផ្ដាច់ចំណង​សម្ព័ន្ធភាព​របស់​អ្នក​ទាំងពីរ​នោះ​ទេ​៕