PM Wants 5 Million Chinese Tourists by 2025

0

PHNOM PENH: Cambodian Prime Minister, Samdech Hun Sen said that Cambodia plans to receive 5 million Chinese tourists by 2025.

Speaking at the 3rd Ring Road’s groundbreaking ceremony on January 14 2019,, Samdech Hun Sen said that in 2018, Cambodia received 6.2 million foreign tourists including Chinese tourists with increasing from 1.2 million in 2017 to 1.6 million in 2018.

“During the state visit of former Chinese president to Cambodia, Hu Jintao, I requested 0.01 percent of Chinese tourists to visit Cambodia but during my state visit to China for next week I will talk to all Chinese leaders by requesting 0.05 percent of Chinese people to visit Cambodia”. He said.

He added “Currently, China’s aviation sector has more direct flights to Cambodia, and I will ask Chinese Company which is investing airport project in Koh Kong province to build an airport with capable of accommodating 3 million passengers and eating Cambodian rice”​ Advisor to the Cambodian Association of Travel Agents (CATA), Mr. Ho Vandy, said that it is strategy of Cambodian Prime Minister; his dream would come trues because of diplomatic relation, trades, especially One-China’s policy, and comprehensive strategy of both countries. Cambodia will reach its goals by starting off early 2019 to 2015 which still remains 7 more to work on.

“What we should do is how to prepare to receive this large number of tourists because we don’t want only people but we need to strengthen and also provide quality of service” he added.

Cambodia real estate this year will grow more: Expert claims

0

By Siev Meng

PHNOM PENH: There are now a number of important factors that lead to the claim of both government and private experts saying that 2019 construction and real estate will be better than last year.

Mr. Seng Loot, spokesman for the Ministry of Land Management, Urban Planning and Construction said last week: “The peace, economic growth and the potentials facts will help the sector grow strongly this year and as the World Bank forecast shows that Cambodia’s economy will grow 7.1 percent this year.”

Ministry of Land Management, Urban Planning and Construction reporting shows the 2018’s sector investment size was only $ 5.4 billion while in 2017 the investment amounted up to $ 6.2 billion.

Mr. Kheang Puthy, president of the Cambodia Real Estate Association (CREA), supports and adds that Cambodia also maintains stability political, their people and investor understand sector much better would allow the growth goes steadily.

“What I wish to see is the young generation and businessmen need a good knowledge to succeed their businesses,” he said.

President of the Housing Development Association of Cambodia, Okhna Ly Hour, also expressed his optimism that the construction sector will continue to grow by the above mentioned factors. The ministry’s investment figures seems lower, but in the fact reason that each project submitted could take several years, there are so many set up and a lot of workflow.

“I am still optimistic in the sector and what we see now that more foreign investors are ready to invest in housing as well,” he said. According to a study research by the Ministry of Land Management, Urban Planning and Construction, Cambodia needs another 1 million homes in between 2015-2030.

However, president of Cambodia Valuers and Estate Agents Association (CVEA) Mr. Chrek Sokhnim shares that he is not too much optimistic that 2019 will grow more as he explained in 2018, this sector was a big remarkable compare to 2019.

សម្តេចតេជោប្រកាសគំរោងហេដ្ឋារចនាសម្ព័ន្ឋបីទៀតដែលបាននិងកំពុង គ្រោងសាងសង់

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​  សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបង្ហើប ពីគំរោងសាងសង់ហេដ្ឋារចនាសម្ព័នធំៗចំនួន៣ ដែលបាននិងកំពុងគ្រោងសាងសង់នាពេលខាងមុខ។


​សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវហាយវេដ៏ធំមួយ តភ្ជាប់ជាមួយផ្លូវមេអាស៊ាននាព្រឹកថ្ងៃទី១៤ មករានេះថា បច្ចុ​ប្បន្នរដ្ឋាភិបាលបាន និងកំពុងសាងសង់ស្ពានភ្ជាប់រវាងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម តភ្ជាប់ទៅកាន់ស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងសាងសង់ ហើយជា​មួយនេះ យើងកំពុងសិក្សានិងគ្រោងសាងសង់ស្ពាននៅទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់រវាងខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ តាមរយៈការតភ្ជាប់រវាងផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ៦។

​សម្តេចតេជោហ៊ុន សែនបានបន្តថា ជាមួយគ្នានេះរដ្ឋាភិបាលកំពុងស្វែងរកថវិកា​ដើម្បីសាងសង់ស្ពានភ្ជាប់រវាងខេត្តកោះកុង និងខេត្តពោធិសាត់ផងដែរ តាមរយៈការសាងសង់ផ្លូវភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិសាត់ មកកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ព្រោះប្រជាជននាភូ​មិភាគពាយ័ព្យនាពេលបច្ចុប្បន្ននេះ ចង់ទៅកាន់ខេត្តកោះកុង ត្រូវមកកាន់រាជធានីភ្នំពេញ ហើយទើបចេញពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហេតុនេះនៅពេល​មានផ្លូវនេះ ប្រជាជនមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវាងឆ្ងាយទៀតនោះទេ។


​សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជារឿងត្រឹមត្រូវ និងចាំបាច់មួយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយក្នុងចំ ណោមបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍជាតិ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះហើយ តែយ៉ាងណាក៏ដោយវាត្រូវការពេលវេលា ព្រោះផ្លូវឬស្ពាន​មិនអាចសាងសង់បញ្ចប់រយៈពេលខ្លីទេ។


​លោកបន្តថា “ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាត្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មី កសាងកាន់តែច្រើន កាន់តែប្រសើរដើម្បីជំរុញល្បឿនកំនើនសេដ្ឋកិច្ចរបស់យើង”។

ក្រុមហ៊ុនចិនដ៏ធំមួយប្រកាសវិនិយោគនៅតំបន់ឆ្នេរមាស និងឆ្នេរប្រាក់ក្រុងព្រះសីហនុ

0

​ដោយគង់ សូរិយា
​ព្រះសីហនុៈ ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះZ Qបានប្រកាសវិនិយោគរមណីយដ្ឋាន និងមជ្ឈ​មណ្ឌលពាណិជ្ជកម្មឆ្នេរមាស ឆ្នេរប្រាក់នៅតំបន់រាម ក្នុងខេត្តព្រះសីហនុ ស្ថិតនៅលើផ្ទៃដីជាង៦២ហិកតា។

លោកបណ្ឌិតទេសរដ្ឋមន្រ្តីញឹម វណ្ណដា អនុប្រធានទី១នៃគណកម្មាធិការជាតិគ្រប់​គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងខាងលើកាលពីចុងសប្តាហ៍នេះថា ខេត្តព្រះសីហនុ គឺជាប៉ូលនៃសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយថា ខេត្តជាប់មាត់សមុទ្រមួយនេះបាន និងកំពុងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិមកកម្សាន្ត ដែលចាំបាច់ត្រូវតែមានការអភិវឌ្ឍនូវរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេស ហើយយើងត្រូវសម្រេចឲ្យបានគោលដៅទេសចរណ៍ប្រក​បដោយស្ថេរភាព។

លោកបន្តថា “វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដោយហេតុថា វិស័យនេះផ្ដល់កាលានុវត្តភាពការងារបន្ថែម និងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនប្រាក់ចំណូល រួមនិងការទាក់ទាញការវិនិយោគពីបរទេស”។

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនZ.Q អន្ដរជាតិ នូវផ្ទៃដីទំហំ ៦២,៨៥ ហិចតា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ខេត្តព្រះសីហនុ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រែក្លាយទៅជាទីក្រុងរណបដ៍ស្រស់បំព្រង របស់ខេត្ត ខេត្តព្រះសីហនុជាប់មាត់សមុទ្រមួយនេះនៅថ្ងៃអនាគត ដែលមានឈ្មោះថា តំបន់អភិវឌ្ឍន៍ឆ្នេរមាស ឆ្នេរប្រាក់ ហើយការប្រារព្ធ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានជាផ្លូវការ ដើម្បីដំណើរការសាសង់គម្រោងមួយនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ។

លោកទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា បានលើកទឹកចិត្តដល់វិនិយោគិនក្នុង និង ក្រៅប្រទេសឲ្យបណ្តាក់ទុននៅកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីបានជាការរួមចំណែក ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ខណៈដែលកម្ពុជាមានបរិយាកាសនៃការវិនិយោគយ៉ាងល្អប្រសើរ រួមនិងកត្តានៃសន្តិភាព និងសន្តិសុខល្អថែមទៀតនោះវិនិយោគិននឹងអាចរកប្រាក់ចំណេញបានច្រើនពីអាជីវកម្មរបស់ខ្លួន ហើយក៏ជាការរួមចំណែកក្នុងការផ្តល់ការងារជូនពល រដ្ឋខ្មែរធ្វើនៅក្នុងស្រុក ជាជាងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស៕

សម្តេចតេជោចង់បានភ្ញៀវទេសចរណ៍ចិន៥លាននាក់នៅឆ្នាំ២០២៥

0

​ដោយគង់ សូរិយា
​ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាគ្រោងយកទេសចរណ៍ចិនឲ្យបាន៥លាននាក់នៅឆ្នាំ២០២៥ខាងមុខនេះ។

​សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាព្រឹកថ្ងៃទី១៤ មករានេះថា នៅឆ្នាំ២០១៨កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៦,២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនបានកើនពី១,២កាលពីឆ្នាំ២០១៧ ទៅ១,៦លាននាក់នៅឆ្នាំ២០១៨កន្លងមកនេះ។

សម្តេចបានបន្តថា ក្នុងពេ​លដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីហូ ជីនតាវមកកម្ពុជា សម្តេចបានស្នើសុំឲ្យ​ទេសចរណ៍ចិនមកទស្សនាកម្ពុជា០,០១ភាគរយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ សម្តេចនឹងពិភាក្សាពីបញ្ហានេះជាមួយមេដឹក​នាំចិន ដោយសុំឲ្យភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា០,០៥ភាគរយ​ នៃចំនួនប្រជាជនចិនប្រមាណ១៣០០លាននាក់។

​សម្តេចតេជោហ៊ុន សែនបានបន្តថា បច្ចុប្បន្នវិស័យអាកាសចរណ៍ចិនបានហោះត្រង់មកកម្ពុជាកាន់តែកើនឡើង កាន់តែច្រើននាពេលបច្ចុប្បន្ននេះ ហើយសម្តេចបានស្នើសុំឲ្យក្រុមហ៊ុនចិន ដែលកំពុងវិនិយោគគំរោងតារាសាគរនៅខេត្តកោះកុង សាងសង់ព្រ​លានយន្តហោះអាចទទួលអ្នកដំណើរឲ្យបាន៣លាននាក់ និងទទួលទានអង្ករកម្ពុជា។

​ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា យុទ្ឋសាស្រ្តរបស់ប្រមុខរដ្ឋាភិបាលបែបនេះ សុបិននឹងក្លាយជាការពិត ដោយសារទំនាក់ទំនងកាទូត ពាណិជ្ជកម្ម ពិសេសការប្រកាន់គោលនយោបាយចិនតែមួយ និងការ​ដាក់ចេញយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៃមេដឹកនាំរបស់ប្រទេសទាំងពីរកម្ពុជានឹងសម្រេ​ចបាននូវគោលដៅនេះ ព្រោះបើគិតពីដើមឆ្នាំ២០១៩នេះដល់ឆ្នាំ២០២៥ យើងសល់ពេ​ល៧ឆ្នាំទៀត។

​លោកបន្តថា “ជាមួយនឹងកំនើនទេសចរណ៍បែបនេះ អ្វីយើងគួរធ្វើគឺត្រូវរៀបចំខ្លួន​បែបណា ដើម្បីទទួលបានភ្ញៀវក្នុងចំនួនច្រើនបែបនេះ ព្រោះយើងមិនចង់បានតែចំនួន​មនុស្សទេ តែយើងក៏ត្រូវពង្រឹង និងផ្តល់សេវាកម្មប្រកបដោយគុណភាពផងដែរ”៕

អបអរសាទរៈសម្តេចតេជោកំពុងចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

0

​ដោយគង់ សូរិយា
​ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជាបាននិងកំពុងចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ភោធបើកការដ្ឋានសា​ងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។

​លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​ឲ្យដឹងក្នុងពិធីនាព្រឹកថ្ងៃទី១៤ មករានេះថា ផ្លូវសំខាន់នេះចាប់ផ្តើមចេញពីចំណុចគីឡូម៉ែត្រ១១,៥នៃផ្លូវជាតិលេខ៤ និងបញ្ចប់នៅចំណុច២៤,១៣គីឡូម៉ែត្រនៃផ្លូវជាតិលេ​ខ១។ ផ្លូវដ៏សំខាន់នេះមានផ្លូវអាកាសចំនួន៤ គឺឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ ព្រមទាំងមានស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួនពីរ​ដែល​មានប្រវែងជាង៩០០ម៉ែត្រ។

​លោកបន្តថា ផ្លូវនេះចំណាយថវិកា២៧៣លានដុល្លារអាមេរិក ក្នុងនោះថវិកាហិរ​ញ្ញប្បទានចិន២៥៩លានដុល្លារ និងសល់ពីនេះជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។​ផ្លូនេះក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ តភ្ជាប់ស្ពានឈ្នះ ឈ្នះ(អតីតស្ពានព្រែកព្នៅ)និងតភ្ជាប់មកកាន់ផ្លូវទំនប់កប់ស្រូវ និង​ផ្លូវ​ជាតិ​លេខ​៨ផង​ដែរ។


​ព៌តមានលំអិតPropertyarea.asiaនឹងផ្តល់ជូនបន្ថែមទៀត៕

អ្នកជំនាញ​អះអាងថា វិស័យ​អចលនទ្រព្យ​ឆ្នាំនេះ​នឹង​រីកចម្រើន​ជាង​ឆ្នាំមុន

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកជំនាញ​រដ្ឋាភិបាល​និង​ឯកជន​បាន​អះអាង​ស្រដៀង​គ្នា​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​ឆ្នាំ ២០១៩នេះ នឹងមាន​ភាពល្អប្រសើរ​បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារ​កត្តាសំខាន់ៗជាច្រើន។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​សេង ឡូត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​គិតថា​វិស័យនេះ​នឹង​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំនេះ ដោយសារ​កត្តា​សុខសន្តិភាព កំនើនសេដ្ឋកិច្ច និង​សក្តានុពល​នៅក្នុង​វិស័យនេះ​នៅតែមាន​ភាពល្អប្រសើរ។

លោក​បន្តថា “ខ្ញុំ​គិតថា​វា​នឹង​រីកចម្រើន​ជាង​ឆ្នាំ២០១៨ ហើយ​ធនាគារពិភពលោក​ក៏បាន​ព្យាករណ៍​រួចហើយ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំនើន៧,១ភាគរយ​នៅ​ឆ្នាំនេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ២០១៨ សម្រេចបាន​ទឹកប្រាក់៥៤០០លាន​ដុល្លារ ខណៈ​ឆ្នាំ២០១៧ទុនវិនិយោគ​ក្នុង​វិស័យនេះ​មាន​ទំហំ​ទឹកប្រាក់៦២០០លាន​ដុល្លារ។

លោក​ឃាង ពុ​ទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា អ្វី​សំខាន់​បន្ថែមទៀត​គឺ​កម្ពុជា​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ ពិសេស​ការយល់ដឹងរ​បស់​ប្រជាពលរដ្ឋ​និង​អ្នកវិនិយោគ​កាន់តែ​ប្រសើរ​ជាង​មុន ដែល​ធ្វើ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​ប្រកបដោយ​ស្ថេរភាព។

លោក​បន្តថា “អ្វីដែល​ខ្ញុំ​ចង់ឃើញ​គឺ​យុវជន និង​អ្នកជំនួញ​នានា​ត្រូវ​បង្កើន​ចំណេះដឹងថ្មីៗឲ្យ​បាន​កាន់តែច្រើន ដើម្បី​ធ្វើ​ឲ្យ​ការធ្វើ​ជំនួញ​របស់​ពួកគេ មាន​ភាពជោគជ័យ​ជា​និរន្ត។

ជាមួយគ្នានេះ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​ក៏​បា​ម​សម្តែង​សុទិដ្ឋិនិយម​ផងដែរ​ថា វិស័យ​សំណង់​នឹង​បន្ត​រីកចម្រើន ដោ​ស​សារ​កត្តា​ដែល​លើកឡើង​ខាងលើ ជាពិសេស​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។លោក​បន្តថា ជួន​កាលបើ​យើង​មើល​តួលេខ​របស់​ក្រសួង ហាក់ដូចជា​ទុនវិនិយោគ​ធ្លាក់ចុះ តែ​ការពិត​មិន​ដូច្នេះ​ទេ ព្រោះ​គំរោង​និមួយៗដែល​បាន​ដាក់ជូន​ក្រសួង អាច​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​សាងសង់ ឬ​មិន​សាងសង់ភ្លាមៗទេ ដោយសារ​ពួកគេ​ត្រូវ​រៀបចំ​បែបផែន​ការងារ​ជាច្រើន។

លោក​បន្តថា “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ក្នុង​វិស័យនេះ ហើយ​អ្វីដែល​យើង​មើលឃើញ​គឺ​អ្នកវិនិយោគ​បរទេស​កាន់តែច្រើន បាននិងកំពុង​ត្រៀម​ចាប់ផ្តើម​វិនិយោគ​ក្នុង​វិស័យ​លំនៅដ្ឋាន​បែប​បុរី​ផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន១លាន​ខ្នង​បន្ថែមទៀត ក្នុង​ចន្លោះ​ឆ្នាំ២០១៥ ២០៣០។

ទោះជា​យ៉ាងណា​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា បើ​ធៀប​នឹង​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ គឺ​ឆ្នាំនេះ​មិន​រីកចម្រើន​ដូច​ឆ្នាំ២០១៨នោះទេ ដោយសារ​បើ​យើង​មើល​ស្ថានការណ៍ គឺ​វិស័យនេះ​មិន​រីកចម្រើន​ខ្លាំងពេក​នោះទេ៕

ដំណឹង​ល្អ! ក្រុង​បាវិត​កាន់​តែមាន​សក្តានុពល ខណៈ​ប្លង់គោល​អភិវឌ្ឍន៍​បានបញ្ចប់​រួចហើយ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ រហូតមកទល់​ពេលនេះ ប្លង់គោល​អភិវឌ្ឍន៍​ទី​ក្រុង​បាវិត ខេត្តស្វាយរៀង​បានរៀបចំ​ប្លង់គោល​អភិវឌ្ឍន៍​រួចហើយ ដោយមាន​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​សមស្រប​តាម​ផែនការ​របស់​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រែក្លាយ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។

យោងតាម​ឯកសារ​ផ្លូវ​ការដែល​គេហទំព័រ Propertyarea.asia ទើប​ទទួលបាន​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្រុង​បាវិត​នឹងមាន​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗ ដែលមាន​ទំហំ​រហូតដល់៣០ម៉ែត្រ មានការ​រៀបចំ​តំបន់​លំនៅដ្ឋាន ទីលាន​វាយ​កូន​ហ្គោល តំបន់​រដ្ឋបាល ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស សួនច្បារ​សាធារណៈ តំបន់កសិកម្ម តំបន់​រៀបចំ​អាង​ស្តុក​ទឹកស្អាត​ជាដើម។

បច្ចុប្បន្ន​ក្រុង​បាវិត​មាន​ទីក្រុង​រណប​ចំនួន២ កំពុង​សាងសង់​យ៉ាងសកម្ម​គឺ​ទីក្រុង​រណប Empire World City ដែល​គ្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង១១៥០ហិកតា (ដំណាក់កាល​ដំបូង​លើ​ផ្ទៃដី៥៧ហិកតា ) ទីក្រុង​រណប​ហេង ហេង មាន​ទំហំ៧ហិកតា និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន។

រដ្ឋាភិបាល​បានដាក់​ក្រុង​បាវិត​ជា​តំបន់ឧស្សាហកម្ម ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ខណៈ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រមាណ១០ទីតាំង និង​ផែស្ងួត​ជាច្រើន​បាននិងកំពុង​ដំណើរកា​រ​យ៉ាងសកម្ម។

លោក Eric Loo អគ្គនាយក​ទីក្រុង​រណប Empire World CITY បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​កាលពី​សប្តាហ៍​មុន​ថា ទីក្រុង​បាវិត​ជា​តំបន់​មាន​លក្ខ ណៈ​ពិ​សេសមួយ និង​មាន​ទីតាំង​ដ៏​មាន​ភាព​អំណោយផល ដោយសារ​ទីក្រុង​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល (Central Commercial) រវាង​ទីក្រុង​ហូ ជី​ម៉ិ​ញ​និង​ទីក្រុង​ភ្នំពេញ។

លោក​បន្តថា “អ្វី​កាន់តែ​ពិសេស​ទីក្រុង​នេះ​ស្ថិតនៅលើ​គន្លង​ផ្លូវ​សូត្រ ឬ​ខ្សែក្រវ៉ាត់១ផ្លូវ១របស់​ប្រទេស​ចិន ដែល​បាន​ឆ្លងកាត់​ពីក្រោយ​ទីក្រុង​រណប​របស់​យើង។លោក​បន្តថា “នៅ​កម្ពុ​ជាមាន​ច្រកព្រំដែន​ច្រើន តែ​ច្រកព្រំដែន​លំដាប់​អន្តរជាតិ​មាន​ពីរ​គឺ​បាវិត និង​ក្រុង​ប៉ោយប៉ែត ដែលជា​ច្រក​ត​ភ្ជាប់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

លោក​យិន លាង​គង់​អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​អ្នកជំនាញ​អចលន ទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍ថា ទីក្រុង​បាវិត​ពិត​មាន​លក្ខណៈពិសេស ដោយសារ​ការតភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាមួយ​ប្រទេស​វៀតណាម ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ឆ្លងកាត់​ប្រទេស​វៀតណាម ជាជាង​ដឹក​ពី​បាវិត​មកកាន់​កំពង់ផែ​ភ្នំពេញ ឬ​ទៅកាន់​កំ ពង់​ផែ​ក្រុងព្រះសីហនុ។

លោក​បន្តថា តាម​ការព្យាករណ៍​រយៈ​ពេល៥ទៅ១០ឆ្នាំ​ខាងមុខ ក្រុង​បាវិត​នឹងមាន​មនុស្ស​ចូលទៅ​រស់នៅ​ប្រមាណ១៥ ទៅ២០ម៉ឺន​នាក់ ខណៈ​តំបន​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ពង្រីក និង​ក្រុង​រណប​ចំនួន​ពីរ​បាននិងកំពុង​សាងសង់។លោក​បន្តថា “ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ការតភ្ជាប់​វិថី​សូត្រ​របស់​ប្រទេស​ចិន នឹងធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់តែ​រីកចម្រើន តាមរយៈ​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​បាននិងកំពុង​កើនឡើង ពិសេស​អ្នកវិនិយោគ​ចិន។

លោក​យិន លាង​គង់​បាន​បន្តថា លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ សណ្ឋាន​ដី និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​ដាក់​ទីក្រុង​នេះ​ជា​តំបន់ឧស្សាហកម្ម វា​ជា​កត្តា​លី​ករ​យ៉ាងសំខាន់ ដែល​នឹងធ្វើ​ឲ្យ​ទីក្រុង​នេះ​មានការ​រីកចម្រើន​លឿន​នាពេល​អនាគត ហើយ​វា​នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ធំ​មួយទៀត​នៅតាម​ព្រំដែន បន្ទាប់ពី​ទីក្រុង​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ។

លោក សោម កែវ​ម៉ា​លីដា ហៅ Andy អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ និង​ជា​ដៃគូ​ធ្វើ​ការងារ​ជាមួយ​គំរោង​ទីក្រុង​រណប Empire World បាន​មានប្រសាសន៍ថា ដោយសារតែ​វា​ជាទី​ក្រុង​បែប Mega City វា​នឹង​ទាក់ទាញ​ប្រជាជន​កាន់តែច្រើន​ចូលទៅ​រស់នៅ​ទីក្រុង​នេះ តាមរយៈ​Online Gaming, កាស៊ីណូ សណ្ឋាគារ អា​ផាត​ម៉ិ​ន កន្លែង​កំសាន្ត Water Park ជាដើម។

លោក​បន្តថា “នៅពេល​គំរោង​នេះ​បញ្ចប់​ការសាងសង់ វា​នឹង​ហុច​សក្តានុពល​ខ្លាំង​ដល់​តំបន់​នេះ ដែល​ផ្តល់​ឳ​កាស​ឲ្យ​អ្នកវិនិយោគ​អាច​វិនិយោគ​បាន និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត។លោក​បន្តថា “អ្វី​កាន់តែ​ពិសេស​នៅពេល​គំរោង​ខ្សែក្រវ៉ាត់១ ផ្លូវ១ត្រូវបាន​ត​ភ្ជាប់​ជា​ផ្លូវការ​នឹង​ជួយ​សម្រួលការ​ដឹកជញ្ជូន និង​លើក​កំពស់​សកម្មភាព​ពាណិជ្ជ​កម្ម ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​ថែមទៀត ដោយសារ​វា​ស្ថិតនៅ​ជាប់​នឹង​ច្រកព្រំដែន​អន្តរជាតិ​ដ៏​ធំ​មួយ”៕

តំបន់​ផ្លូវ ៦០ម៉ែត្រ​កំពុង​ទាក់ទាញ​ការសាងសង់​បុរី និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ចូលដល់​ឆ្នាំ ២០១៩ភ្លាម ព័ត៌មានថ្មីៗជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍ​បាន​លេចឡើង ពិសេស​តំបន់​ស្ថិតនៅ​ភាគខាងត្បូង​ក្រុងភ្នំពេញ តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ។

បច្ចុប្បន្ន​គំរោង​លំនៅដ្ឋាន ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗជាច្រើន​បាននិងកំពុង​សាងសង់​នៅ​តំបន់​នេះ​រួចហើយ ដែល​អនាគត​តំបន់​នេះ​នឹងមាន​ការរីកចម្រើន​លឿន និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កាន់តែ​រស​រវើក និង​កាន់តែ​ទាក់ទាញ​ការចាប់អារម្មណ៍។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​ឱ្យដឹង​នា​ព្រឹក​ថ្ងៃទី១១ មករា​កន្លងមក​ថា បច្ចុប្បន្ន​តំបន់​នេះ​ស្ថិតនៅ​កណ្តាល​ក្រុង​រួចទៅហើយ និង​ជា​តំបន់​មានការ​អភិវឌ្ឍន៍​លឿន ដោយសារ​ទីតាំង​មាន​ភាព​អំណោយផល​កៀក​នឹង​កណ្តាល​រាជធានី និង​ជា​តំបន់​ថ្មី ដែល​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក៏ដូចជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មេធំៗមួយចំនួន​បានរៀបចំ​ល្អប្រសើរ​រួចហើយ។

លោក​បន្តថា “តំបន់​នេះ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​តំបន់​ដ៏​ពេញនិយម​សម្រាប់​ការរស់នៅ និង​ការធ្វើ​ពាណិជ្ជកម្ម។ លោក​បន្តថា “វា​នឹង​ក្លាយជា​តំបន់​ដ៏​រស់​រវើក​មួយ​នាពេល​អនាគត។

បច្ចុប្បន្ន​ផ្សារ​ទំនើបធំៗចំនួន​ពីរ​បាននិងកំពុង​សាងសង់ គឺ​ផ្សារ​ទំនើប​របស់​បុរី​ប៉េង ហួត ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីព ម៉ុង​លែ​ន​ដ៏ និង​ផ្សារ​ទំនើប AEON MALL 3 នឹង​សាងសង់​នៅ​តំបន់​នេះ​នាពេលខាងមុខ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក ឃាង ពុ​ទ្ឋី បាន​មានប្រសាសន៍ថា គ្រប់​ទិស​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សុ​ទ្ឋ​តែមាន​ការអភិវឌ្ឍ​លឿន និង​ក្នុង​ទម្រង់ខុសៗគ្នា ប៉ុន្តែ​សម្រាប់​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ពិសេស​ផ្លូវ ៦០ម៉ែត្រ​ជា​តំបន់​មានការ​អភិវឌ្ឍ​លឿន និង​តម្លៃ​ដីធ្លី​បាន​កើនឡើង​ខ្ពស់​រួចទៅហើយ។

លោក​បន្តថា ហេតុផល​ដែល​តម្លៃ​ដីធ្លី​ឡើង​ខ្ពស់​នៅ​តំបន់​នេះ ដោយសារ​ទី១ វា​មាន​ចម្ងាយ​ជិត​បើសិនជា​ចូលមក​កាន់​កណ្តាល​ក្រុង ទី២ វា​ជាទី​ក្រុង​ថ្មី និង​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ និង​ទី៣ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ការតភ្ជាប់​ពី​តំបន់​នេះ​ទៅកាន់​ព្រលានយន្តហោះ ក៏​ជិត និង​កៀក​នឹង​កណ្តាល​ក្រុង។

លោក​បន្តថា “រយៈពេល៣ទៅ ៥ឆ្នាំ​ខាងមុខ វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​ថ្មី​មួយ​ដែលមាន​ភាពរសរវើក តែបើ​គិត​រយៈពេល ៥ទៅ ១០ឆ្នាំ​ខាងមុខ គឺ​យើង​សម្លឹង​ទៅកាន់​តំបន់​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦អា និង​ផ្លូវជាតិ​លេខ៥។

លោក​បន្តថា “តំបន់​នានា​នៃ​ទិស​ទាំង៤ របស់​រាជធានី​មានការ​អភិវឌ្ឍន៍​ដូចគ្នា តែ​លឿន​ឬ​យឺត វា​អាស្រ័យ​លើ​ពេលវេលា ហើយ​តម្លៃ​អចលនទ្រព្យ​ក៏​នៅ​ធូរ​ថ្លៃ​ផងដែរ បើ​ធៀប​នឹង​តំបន់​មានការ​អភិវឌ្ឍ​លឿន។

រដ្ឋាភិបាល​តាមរយៈរ​ដ្ឋ​បាល​ក្រុងភ្នំពេញ បាននិងកំពុង​រៀបចំ​ផែនការ​អភិ​វ​ឌ្ឈ​ន៍​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ជា​តំបន់​បៃតង។ បច្ចុប្បន្ន​រដ្ឋបាល​ក្រុងភ្នំពេញ​បាននិងកំពុង​សហការ​ជាមួយ​សាលាក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​សិក្សា​ពី​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដូចជា​ផ្លូវ ប្រ​ព័​ន្ឋ​លូ ប្រ​ព័​ន្ឋ​រំដោះ​ទឹកជំនន់​ជាដើម ដើម្បី​ធ្វើយ៉ាងណា​បញ្ចៀស​វិបត្តិ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​និង​លំហូរ​ចរាចរ​នាពេល​អនាគត ដោយសារតែ​តំបន់​ភាគខាងត្បូង​មាន​មនុស្ស​រស់នៅ​កាន់តែច្រើន​នា​រយៈពេល ៥ទៅ ១០ឆ្នាំ​ខាងមុខ៕

អភិបាលខេត្តកំពតចាប់ផ្តើមពិភាក្សាគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត

0

ដោយវុត្ថា
ខេត្តកំពត: លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាននឹងកំពុងភិក្សាជាមួយប្រតិភូវិនិយោគិនចិន លើគម្រោងសាងសង់រថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត នៅសាលប្រជុំសាលាខេត្តកំពត។


នៅក្នុងជំនួបពិភាក្សាការងារងជាមួយប្រតិភូវិនិយោគិនចិន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ លោកជាវ តាយ បានបង្ហាញពីសក្តានុពលដ៏ល្អរបស់ខេត្តកំពត ពិសេសធនធានធម្មជាតិ រ៉ែធម្មជាតិ តំបន់ភ្នំ ប្រព័ន្ធគមនោគមន៍ទាំងផ្លូវទឹក/ផ្លូវគោក ផ្លូវរថភ្លើង កំពង់ផែ មានភូមិសាស្ត្រជាប់ជាមួយខេត្តព្រះសីហនុ និងប្រទេសវៀតណាម ដែលសុទ្ធតែជាបរិស្ថានល្អអំណោយផលដល់ការវិនិយោគ។

លោកតំណាងប្រតិភូវិនិយោគិនចិន បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលក្ខណៈ​ពិសេសរបស់ខេត្តកំពត និងមានគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំព​ត ដោយប្រើថាមពលពន្លឺព្រះអាទិត្យ។


លោកជាវ តាយបានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាជាមុនសិនលើការសិក្សាទីតាំង និងចំនួនផ្លូវរថភ្លើង ដើម្បីជាមូលដ្ឋានក្នុងកិច្ចប្រជុំពិភាក្សានាពេលខាងមុខ។ រដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចដើម្បីផ្តល់កិច្ចសហការល្អជាមួយភាគីចិន ជម្រុញឲ្យគម្រោងវិនិយោគដំណើរការតាមផែនការ។


កាលពីចុងឆ្នាំមុនលោកជាវ តាយបានបង្ហើបពីគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន​លឿនភ្នំពេញ ទៅកាន់ខេត្តកំពត និងគ្រោងសាងសង់ព្រលានយន្តហោះរបស់ខេត្តផងដែរ ដោយគ្រោងចំណាយទុនវិនិយោគជាង៥០លានដុល្លារអាមេរិក ប៉ុន្តែមន្រ្តីជំនាញបានលើកឡើងថា គំរោងទាំងពីរក្នុងទំហំទឹកប្រាក់ប៉ុណ្ណឹងមិនអាចធ្វើបានទេ៕