តើដីធ្លីនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីមានតម្លៃប៉ុន្មានហើយ

0

​ដោយរ៉ាវី
​ភ្នំពេញ:​ កំនើននៃការវិនិយោគក្នុងស្រុក និងលំហូរវិនិយោគផ្ទាល់ពីបរទេសបានធ្វើឲ្យតម្លៃដីធ្លីនៅកម្ពុជា ពិសេសរាជធានីភ្នំពេញកើនឡើងគ្រប់កន្លែង ដែលនៅតំបន់ខ្លះអាចមានតម្លៃរហូតដល់៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េឬអាចខ្ពស់ជាងនេះ។


ងាកមកមើលតម្លៃដីធ្លីនៅក្រុងភ្នំពេញវិញ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន​អចលនទ្រព្យ Amatak property service,Co, Ltd បានមានប្រសាសន៍ឱ្យដឹងថា ទោះបី​ជាដីដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ឬជាទីប្រជុំជនក៏ដោយ តម្លៃដីនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាផ្លូវមានភាពមមាញឹកក្នុងការធ្វើដំណើរ និងជាច្រកដឹកជញ្ជូនតាមផ្លូវអាកាសក៏ពិតមែន ប៉ុន្តែសម្រាប់តម្លៃគឺអាចមានកម្រិតទាបជាងដីដែលស្ថិតនៅតាមបណ្តាផ្លូវនានាក្នុងក្រុង។

លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញថា ដីដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី គឺមានផុសឡើងនូវអាគារពាណិជ្ជកម្មជាច្រើន ដែលក្នុងនោះក៏មានអាគារខុនដូ ក៏ដូចជាអាផាតមិនផងដែរ”។

ដីនៅតាមមហាវិថីនេះ គិតចាប់ពីទីតាំងចាប់ពីតំបន់គល់ស្ពានអាកាស៧មករា រហូតដល់ផ្សារសេនជូរី អាចមានតម្លៃចាប់ពី២៥00ដល់៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែចាប់ពីចំណុចផ្សារ សេជូរី រហូតដល់ចំណុចរង្វង់មូលចោមចៅ គឺមានតម្លៃទាបជាងគេត្រឹមជាង២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។ តម្លៃនេះវាវាអាស្រ័យទៅលើទំហំដីធំ ឬតូច។លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។


លោកស្រីបន្តថា ហេតុផលដែលធ្វើឱ្យតម្លៃដីនៅតំបន់នេះ មានកម្រិតទាបជាងគេ ដោយសារតែវាពាក់ព័ន្ធទៅនឹងច្បាប់ទម្លាប់ នៃការសាងសង់អាគារ ដែលត្រូវបានកំណត់កំពស់ មិនអនុញាតិឱ្យសាងសង់អាគារដែលមានកម្ពស់ខ្ពស់ ដែលអាចប៉ះពាល់ដល់ផ្លូវហោះហើររបស់យន្តហោះ ហើយដីនៅតំបន់នេះក៏មិនមែនជាតំបន់ សម្រាប់តាំងទីលំនៅដ្ឋាននោះដែរ។ យ៉ាងណាក៏ដោយ អ្នកស្រីបានបញ្ជាក់ថា ចំពោះ ដីដែលមានតម្លៃខ្ពស់ជាងនេះគឺឺឺមាននៅម្ដុំ បឹងកក់ ដែលតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីី ដែលមានតម្លៃចាប់ពីជាង៤០០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។

ជាមួយនឹងការប្រាប់ពីតម្លៃដី ស្ថិតនៅតាមបណ្តោយផ្លូវខាងលើនេះ អ្នកជំនាញរូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់ពេលដ៏ខ្លីឆាប់ៗខាងមុខនេះ អាស្រ័យដោយតម្រូវការសាងសង់អាគារពាណិជ្ជកម្ម នៅតាមបណ្តោយមហាវិថីមួយនេះ មានការកើនឡើងខ្ពស់ វានឹងបន្តជម្រុញឱ្យរីករាយសាយរហូតដល់ផ្លូវជាតិលេខ៤ ដែលរំកិលចេញចាប់ពីចំណុចរង្វង់មូលចោមចៅ រហូតដល់ផ្លូវទំនប់កប់ស្រូវ ដែលជាផ្លូវខ្សែក្រវ៉ាត់ក្រុងដ៏មានសារៈសំខាន់ចំពោះការដឹកជញ្ជូន និងពង្រឹងសេដ្ឋកិច្ចជាតិ៕

ដំណឹងល្អៈរដ្ឋាភិបាលគ្រោងបំពាក់ប្រព័ន្ឋអ៊ីនធើណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ នៅរមណីយដ្ឋានអង្គរ

0

​ដោយវុត្ថា
​ភ្នំពេញ:​ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ គ្រោងនឹងបំពាក់ប្រព័ន្ឋអ៊ីនធើ ណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ មករានេះបានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្មOnline ផ្សេងទៀតជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។

ល្បឿនអ៊ីនធឺណិតដែលផ្ដល់ដោយប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែជំនាន់ទី៥ (5G WiFi) គឺមានល្បឿនប្រមាណជា២០ជីហ្គាប៊ីតក្នុងមួយវិនាទី មានសមត្ថភាពតភ្ជាប់ខ្ពស់ជាងបច្ចេ​កវិទ្យាជំនាន់ទី៤ដល់ទៅ៥០០ដង (ក្នុងរង្វង់២០គីឡូម៉ែត្រការ៉េ ភ្ជាប់បាន១លានឧបករ​ណ៍) និងល្បឿនរលកសញ្ញាតភ្ជាប់គឺ១មីលីវិនាទី។

គម្រោងប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) នេះ គឺជាផ្នែកមួយក្នុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជម្រុញការផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជាតាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលនឹងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការបំពាក់ឧបករណ៍ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែ បច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi)នេះនឹមិនធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព បរិស្ថាន និងមិនមានការជីកគាស់ ឬសាងសង់អ្វីបន្ថែមនៅក្នុងតំបន់រមណីយដ្ឋាននោះទេ៕

សម្តេចតេជោអំពាវនាវឲ្យអ្នកសារព៌តមានរួមគ្នាប្រយុទ្ឋនឹងព៌តមានក្លែងក្លាយ

0

​ដោយដែន ចែងចាំង
​ភ្នំពេញ:​ ក្នុងជំនួបជាមួយអ្នកសារព៌តមាន៥០០០នាក់នៅល្ងាចថ្ងៃទី១១ មករានេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យអ្នកសារព៌ត​មានរួមគ្នាប្រ​យុទ្ឋប្រឆាំងនឹងព៌តមានក្លែងក្លាយ។

​សម្តេចតេជោបានបន្តថា “ដើម្បីប្រយុទ្ឋជាមួយព៌តមានក្លែងក្លាយ ត្រូវយកព៌តមានពិតចេញមក ហើយយើងមានគ្រប់មធ្យោបាយ ដើម្បីឆ្លើយតបនឹងព៌តមានក្លែងក្លាយ”។

សម្តេចបន្តថា “ព៌តមានបំផ្លៃវាមិនអាចទៅរួចទេ វាគង់តែងាប់ទេ យើងយកព៌តមានពិតចេញ​មកវាងាប់ហើយ។ បញ្ចេញព៌តមានពិត និងមធ្យោបាយយើងមាន យើងអាចប្រយុទ្ឋជាមួ​យនឹងព៌តមានក្លែងក្លាយ”។

​សំដៅដល់ការប្រកួតប្រជែងផ្នែកប្រព័ន្ឋផ្សព្វផ្សាយ សម្តេចតេជោហ៊ុន សែនបានបន្តថា នៅក្នុងស្ថាប័នទូរទស្សន៍មួយ គួរមានfacebook pageមួយ ដើម្បីឲ្យគេតាមទាន់៕

ដំណឹងល្អៈសម្តេចតេជោប្រកាសដាក់ចេញគោលនយោបាយលើកកំពស់ធុរកិច្ច

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រ​កាសដាក់ចេញនូវគោលនយោបាយលើកកំពស់ធុរកិច្ច តាមរយៈការដកចេញមន្រ្តីនៅតាមព្រំដែនលើកលែកតែមន្រ្តីគយ និងអន្តោប្រវេសន៍។

​ក្នុងជំនួបជាមួយអ្នកសារព៌តមានជាង៥០០០នាក់ នៅទីក្រុងកោះពេជ្រនាល្ងាចថ្ងៃទី១១ មករានេះសម្តេចតេជោបានថ្លែងថា សម្តេចបានឲ្យលោកឧបនាយករដ្ឋមន្រ្តីអូនព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដាក់ចេញគោលនយោបាយពង្រឹងឯករា ជ្យរបស់កម្ពុជា។សម្តេចបន្តថា បើទោះបីជាគ្មានភាពអនុគ្រោះពន្ឋដល់កម្ពុជា (ពីសហគមន៍អឺរ៉ុប)ក៏កម្ពុជាអាចរស់បានដែរ។

​សម្តេចបានបន្តថា “ខ្ញុំបានសម្រេចអំបាញ់ម៉ិញ នៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានស្ថាប័នណាក្រៅពីគយ និងមន្រ្តីអន្តោប្រវេសន៍នោះទេ”។លោ​កបន្តថា “ឲ្យតែពីរហ្នឹងទេ ក្រៅពីនោះដកចេញទាំងអស់ ទាំងកាំកុងត្រូលត្រូវដកចេញទាំ​ងអស់ ដែលស្ថាប័ននានាវាបង្កើតទៅជាឧបសគ្គ នៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ”។

​សម្តេចតេជោហ៊ុន សែនបានបន្តថា ដកចេញទាំងអស់ទៅ មន្រ្តីទាំងនោះបើមិនមានការងារធ្វើទេ សូមបញ្ឍប់ការរើសមន្រ្តីបន្ថែមលើមន្រ្តីចូលនិវត្តន៍។ បញ្ហាមួយចំ​នួនគឺត្រូវធ្វើដូចជាស្កេន យើងមិនដឹងតម្លៃយ៉ាងណាទេ តែតម្លៃ(នាំចេញនាំចូល)របស់យើងវាថ្លៃ ហេតុនេះយើងត្រូវធ្វើឲ្យថ្លៃ(សេវា)ចុះទាប ដើម្បីឲ្យអ្នករកស៊ីមានភាពចំណេញ និងមាន​ការងារមួយចំនួនទៀតដែលយើងត្រូវធ្វើ។

​សម្តេចបានបន្តថា “អ្វីដែលយើងរកឃើញនេះ គឺមានន័យថាមិនត្រូវទេ យើងត្រូវកែ​លំអរ”។

​ទោះជាយ៉ាងណាសម្តេចមិនទាន់បញ្ជាក់ថា ពេលណាមន្រ្តីទាំងនោះនឹងត្រូវដកចេ​ញនោះទេ៕

រដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រថ្មីរបស់គ្រឹស្ថានអង្គរ

0

ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឪ្យដំណើរការជាផ្លូវការនូវគេហទំព័រថ្មីរបស់គ្រឹះស្ថានអង្គរដែលមានអសយដ្ឋាន www.angkorenterprise.gov.kh ដែលត្រូវបានរៀបចំសារជាថ្មី ដោយអ្នកជំនាញ ដើម្បីឪ្យមានភាពទាក់ទាញ ងាយស្រួល និងផ្តល់ព័ត៌មានបន្ថែមជាច្រើនដល់សាធារណៈជនក្នុងស្រុក និងអន្តរជាតិ ជាពិសេសគឺផ្តល់ព័ត៌មានជាក់ស្តែងភ្លាមៗ ស្តីពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

គេហទំព័រថ្មីរបស់គ្រឹះស្ថានអង្គរដែលសម្ពោធដាក់ជាផ្លូវការដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃតី ១១ ខែមករា ឆ្នាំ ២០១៩ នេះ ក៏នឹងផ្តល់ព័ត៌មានមយយចំនួនស្តីពីទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ប្រាសាទនានា សំដៅជួយលើកស្ទួយដល់វិស័យទេសចរណ៍ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការរៀបចំដំណើរកំសាន្តរបស់ខ្លួន។

គហទំព័រថ្មីនេះ មានជាង ៥ ភាសា គឺខេមរៈភាសា ភាសាចិន ភាសាអង់គ្លេស ភាសាជប៉ុន និងភាសាកូរ៉េ ហើយអាចប្រើប្រាស់បានយ៉ាងស្រួលនៅលើនៅលើទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូវនិកផ្សេងៗទៀត ។ ជាងនេះទៀត សាធារណជនអាចចូលទៅពិនិត្យមើលនៃសំបុត្រដែលដាក់លក់បានជាក់ស្តែង (Real Time Data) នៅលើគេហទំព័រថ្មីនេះផងដែរ។

គ្រឹះស្ថានអង្គរ ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ បានប័ណ្ណជូនភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២,៥៩ លាននាក់ដែលមានកំណើនចំនួន ៥,០៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៧ និងទទួលបានចំណូលសរុបចំនួណ ១១៦ លានដុល្លារអាមេរិក មានកំណើនចំនួន ៨.០៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៧ ដែលក្នុងនោះចំណូលបង់ចូលថវិការដ្ឋមានចំនួនជាង ១១០ លានដុល្លារអាមេរិក គិតជាប្រាក់រៀលស្មើរនឹងចនួន ប្រមាណ ៤៤៥ ពាន់លាលរៀល ដែលស្មើរនឹង ១០១,៥ ភាគរយ នៃច្បាប់ថវិកាជាងឆ្នាំ ២០១៨ ៕

កម្ពុជា-វៀតណាម ឯកភាពដំឡើងកម្រិតច្រកទ្វាព្រំដែនមួយទៅជាកម្រិតព្រំដែនអន្តរជាតិ

0

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជា-វៀតណាមបានស្វាគមន៍យល់ព្រមដំឡើងកម្រិតច្រកទ្វាព្រំដែនម៉ឺនជ័យ(ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅជាច្រកទ្វាព្រំដែនអន្តរជាតិ និងសម្រេចឱ្យបានឆាប់នូវកិច្ចការត្រៀមរៀបចំនានា ដើម្បីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលវេលាសមស្រប ក៏ដូចជាការបញ្ចប់បែបបទដំឡើងកម្រិតច្រកទ្វារ តំបន់ព្រំដែនបុសមន (ខេត្តស្វាយរៀង)- ភឿកតឺន(ខេត្តតៃនិញ) ទៅជាច្រកទ្វារព្រំដែនទ្វេភាគីផងដែរ។

ការឯកភាពនៃភាគីទាំង ត្រូវបានកិច្ចប្រជុំលើកទី១០ ស្តីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដោយមានការចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី
ក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៩-១០ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមការចេញផ្សាយ របស់ក្រសួងមហាផ្ទៃ។

ក្រៅពី នេះ ក៏បានឯកភាពជំរុញកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែន ហើយ ភាគីទាំងពីរបានឯកភាពដាក់ចេញនូវទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ។

ក្នុងសេចក្ដីប្រកាសភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការ បណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាពង្រឹង ពង្រីក ចំណងទំនាក់ទំនងក្នុងលក្ខណៈជាភូមិផងល្អ ប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យស្ថិតថេរ យូរអង្វែង រវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្នុងសេចក្ដីប្រកាសបានបន្ដថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់បណ្តាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការកសាងក្របខណ្ឌ ច្បាប់យ៉ាងសកម្ម និងដំណើរការគ្រប់យន្តការសហប្រតិបត្តិការនានា សំដៅបង្កលក្ខណៈងាយ ស្រួលដល់កិច្ចសហប្រតិបត្តិការរបស់ខេត្តជាប់ព្រំដែន ស្របទៅតាមទិសដៅដែលដាក់ចេញ នាកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

ទន្ទឹមនេះ ប្រទេសទាំងពីរ បន្ដកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិក្នុងការថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ និងគូសបញ្ជាក់សារជាថ្មីថា មិនអនុញ្ញាតឱ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្កមហន្ដរាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេស ម្ខាងទៀត ឡើយ។

ចំពោះវិស័យសុខាភិបាល ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងតាមរយៈលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងឃោសនាការ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខ៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ ២០០លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្មដ៏​ទំនើប​នៅក្នុង​ទី​រួម​ខេត្តកំពង់ស្ពឺ

0

ដោយ វុត្ថា

កំពង់ស្ពឺ៖ លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​មួយ​មាន​ឈ្មោះថា Floy Green Land ដែលមាន​ម្ចាស់​ជនជាតិ​អាមេរិក​គ្រោង​វិនិយោគ​ទឹកប្រាក់២០០លាន​ដុល្លារ​អាម​រិ​ក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​អគារ​ពាណិជ្ជ​កម្ម ដែល​រួ​មាន​អគារ​ស្នាក់នៅ​បែប​ខុន​ដូ និង​ផ្សារ​ទំនើប​នៅក្នុង​ទី​រួម​ខេត្តកំពុងស្ពឺ​តែម្តង។

លោក​បន្តថា “ខ្ញុំ​ចង់​លើកមុខ​មាត់កំពង់​ស្ពឺ​យើង​ហ្នឹង​ណា ចឹ​ង​ហើយ​បាន​ខ្ញុំ​ខិតខំ​កៀងគរ​អ្នកវិនិយោគ​មក​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន។ លោក​បន្តថា “តាម​ផែនការ​មជ្ឈមណ្ឌល​អាគារ​ពាណិជ្ជ​កម្មនេះ គ្រោង​នឹង​សាងសង់​នៅលើ ទីតាំង​សាធារណៈការ​ខេត្ត​បច្ចុប្បន្ន បើ​សាងសង់​កន្លែង​ហ្នឹង វា​នឹង​អាច​ប្រែ​មុខ​ប្រែ​មាត់​ខេត្ត​ខ្លាំង​មែនទែន ហើយ​ទល់មុខ​ហ្មឹ​ង​មាន​កន្លែង​មួយទៀត គឺ​នៅ​ទីតាំង​ស្ទី​ត​យោ​របស់​ក្រសួង​វប្បធម៌ ដោយ​យក​ទីតាំង​ទាំងនេះ​ចេញ។

លោក​អភិបាលខេត្ត​បាន​បន្ថែមថា តំបន់​ហ្នឹង​គឺជា​កន្លែង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ដ៏​ទំនើប ហើយ​លោក​ចង់​ឲ្យ​ក្រុមហ៊ុននីមួយៗសាងសង់​សងខាង មាន​ស្ពាន​អាកាស​ឆ្លងកាត់​លេខ៤ ដោយ​អាច​ដើរ​ឆ្លង​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយទៀត​ផងដែរ តែ​នេះ គ្រាន់តែ​ស្រមើស្រមៃ​ទុក​ប៉ុណ្ណោះ ព្រោះ​ខាង​ក្រុមហ៊ុន​កំពុងតែ​សិក្សា​លំអិត។

យ៉ាងណាក៏ដោយ លោក​បន្តថា “ខាង​ក្រុមហ៊ុន​បាន​គាំទ្រ​នូវ​អ្វីដែល​យើង​គិតគូ​ជូន​ពួកគាត់ ព្រោះ​ពួកគាត់​ចង់បាន​ដូច្នេះ​ដែរ តែ​អ្វីដែល​សំខាន់​គឺ​ខាង​ក្រុមហ៊ុន​ជ្រើសរើស​ជួយ​ខេត្តកំពង់ស្ពឺ​មួយ​សិន ក្នុង​គោលដៅ​ក្នុងការ​អភិវឌ្ឍន៍ ដោយ​កន្លងមក​គម្រោង​របស់​ពួកគាត់​មាននៅ​ក្នុង​ខត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង។

លោក​អភិបាលខេត្ត​រូបនេះ​បាន​បន្តថា នៅពេល​យើង​រៀបចំ​ដីជូ​ន​ក្រុមហ៊ុន​រួចរាល់​ពេលណា ដោយមាន​ការគាំទ្រ​ដោយ​ប្រមុខ​រាជ​រដ្ឋ​រាជរដ្ឋាភិបាល ខាង​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់ និង​វិនិយោគ​ហើយ​សម្រាប់​គំរូ​ប្លង់អ្វីៗ ត្រូវបាន​គេ​ធ្វើ​រួចរាល់​អស់ហើយ នៅឡើយ​តែ​ដី​ប៉ុណ្ណោះ។

លោក វ៉ី សំណាង អភិបាលខេត្ត បាន​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​គម្រោង​ទាំងនេះ ក្នុង​ការជួយ​លើ​ការបង្កើត​ឱកាស​ការងារ ដែលជា​វិភាគទាន​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំនែក​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត លោក​និង​ផ្ដល់នូវ​កិច្ចសហការ​ជានិច្ច​ជាមួយ​ក្រុមហ៊ុន នូវ​រាល់​គម្រោង​វិនិយោគ​នានា​ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​បង្កើត​ការងារ​ធ្វើ កាត់បន្ថយ​ចំណាកស្រុក បង្កើន​ចំណូល និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង សមាគម​អ្នកវិនិយោគ​ចិន-កម្ពុជា ក្នុង​គោលបំណង​ផ្ដោត​សំខាន់​លើ​ការវិនិយោគ លើ​គ្រប់​វិស័យ​ដែល​រួមមាន​អគារ​ស្នាក់នៅ ផ្សារ​ទំនើប កន្លែង​កំសាន្ត និង​តំបន់​អេកូ​ទេសចរណ៍​ផងដែរ៕

ការសិក្សា៖ តម្លៃ​ដី​ក្រុង​សៀមរាប​កើនឡើង​តិចតួច​ធៀប​នឹង​ខេត្ត​មានសក្តានុពល​ដទៃទៀត

0

ដោយ គង់ សូរិយា

សៀមរាប៖ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា តម្លៃ​ដីធ្លី​នៅ​ក្រុង​សៀមរាប​បាន​កើន ឡើង​តិចតួច ធៀប​នឹង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដទៃទៀត ដោយសារ​តម្លៃ​ដី​ក្នុង​ក្រុង​សៀមរាប​បាន​កើន​ខ្ពស់​រួចទៅហើយ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Key Real Estate បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា តម្លៃ​ដី​នៅក្នុង​ក្រុង​សៀមរាប មានតម្លៃ​ចាប់ពី ១០០ដុល្លារ​ទៅដល់ ៥៥០០ ក្នុង១ម៉ែត្រការ៉េ។ តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប កាលពី​ឆ្នាំមុន​មិនបាន​កើន​ច្រើន​ទេ ព្រោះ​ខេត្តសៀមរាប​ជា​កន្លែង ដែលមាន​ការអភិវឌ្ឍ និង​ដី​មានតម្លៃ​កើន​ខ្ពស់​ជា​យូរ​មកហើយ។

ការសិក្សា​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នាំ២០១៨ តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប​កើនឡើង​ចន្លោះ​ពី ៥ ទៅ១០ភាគរយ​តែប៉ុណ្ណោះ ខុសពី​ខេត្ត​ព្រះសីហនុ ដែល​ដី​បាន​កើនឡើង​យ៉ាងខ្ពស់ ដោយសារ​ទីនោះ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី និង​មាន​ភ្ញៀវ​ជនជាតិ​ចិន​ជាច្រើន​ទៅ​សម្រាក​កម្សាន្ត។

ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏​សម្រេចបាន​កំនើន​ល្អប្រសើរ​ផងដែរ ដោយ​យោងតាម​របាយការណ៍​បញ្ចប់​នៃ​ឆ្នាំ២០១៨បាន​បង្ហាញថា រមណីយដ្ឋាន​អង្គរ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន ២,៥៩ លាន​នាក់​កើនឡើង ៥,៤៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដោយ​រកប្រាក់​ចំណូល​បាន​ជាង ១១៦,៦៤ លាន​ដុល្លារ កើន ៨ ភាគរយ។

លោក ចៅ សេង​ថៃ អគ្គនាយក​ក្រុមហ៊ុន Goal Property Service Co., Ltd. បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​ក្នុង​ក្រុង​សៀមរាប និង​បណ្តា​តំបន់​ជុំវិញ​ផ្លូវ​ក្រវ៉ាត់​ក្រុង​បាន​កើនឡើង​ខ្លាំង ដោយសារ​គំរោង​វិនិយោគ​ជាច្រើន​បានចាប់ផ្តើម ហើយ​លំហូរ​វិ​និ​យោ គ​ចិន អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកវិនិយោគ​អន្តរជាតិ​ដទៃទៀត​បាន​ចូលមក​កាន់តែច្រើន​ធៀប​នឹង​បណ្តា​ប៉ុន្មាន​ឆ្នាំមុន។

លោក​បន្តថា ការមកដល់​នៃ​ផ្សារ MAKRO ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​នៅ​ស្រុក​សូទ្រនិគម និង​គំរោងធំៗដទៃទៀត​នឹងធ្វើ​ឲ្យ​ខេត្តសៀមរាប កាន់តែ​រីកចម្រើន​នាពេល​អនាគត។

លោក​បន្តថា “វា​ដល់​ពេលដែល​វិស័យ​អចលនទ្រព្យ​ផ្ទុះ​នៅ​ក្រុង​សៀមរាប​ហើយ វា​ជា​ខេត្ត​លែង​ពឹងផ្អែក​តែ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​ហើយ”៕

រថយន្តក្រុង​សាធារណៈ​ចាប់ផ្តើម​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ

0

ដោយ​ដែន ចែងចាំង

ភ្នំពេញ៖ នៅ​ទីបំផុត​សេវាកម្ម​រថយន្ត​សាធារណៈ​របស់​ក្រុង​ចាប់ផ្តើម​ទទួលបាន​ការគាំទ្រ និង​លើក​សើរ​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​ជាបណ្តើរៗហើយ។

លោក​សែន ពិសិដ្ឋ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​ជាប្រចាំ​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១១ មករា​នេះ​ថា ពីមុន​សេវាកម្ម​របស់​រថយន្ត​ក្រុង ហាក់​មាន​សភាព​យឺត​ប​ន្តិ​ច ដែល​ធ្វើឱ្យ​ពួកគាត់​ទៅធ្វើ​ការងារ​មិនទាន់​ពេលវេលា ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពួកគាត់​សប្បាយចិត្ត ព្រោះ​សេវា​រថយន្តក្រុង​តាម​បណ្តោយ​ផ្លូវ​នេះ រហ័ស​ជាង​មុន មិន​ពិបាក​រង់ចាំ ហើយ​ពួកគាត់​ទៅធ្វើ​ការងារ​ទាន់ពេលវេលា និង ចំណេញ​ថវិការ​ទៀតផង។

សាលា​រាជធានី​ភ្នំពេញ​បាននិងកំពុង​បន្ថែម រថយន្ត​ជាច្រើន​គ្រឿង និង​ផ្លូវ​បន្ថែមទៀត ទើប​ធ្វើឱ្យ​ការផ្តល់សេវា​នេះ​បាន​ឆាប់រហ័ស និង​ចំណេញ​ពេល។

សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ ឬ​រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ ការផ្តល់​សេវាកម្ម ចាប់ដំណើរការ​ពី ម៉ោង៥ និង៣០នាទី​ព្រឹក រហូតដល់​ម៉ោង៨ និង៣០នាទី​យប់។ ឯ​តម្លៃ​សំបុត្រ ១ពាន់៥រយ​រៀល​ក្នុង​ម្នាក់ តែ​ក៏​ត្រូវបាន លើកលែង​មិន​យក​ថវិកា ចំពោះ​ព្រះសង្ឃ ចាស់ជរា ជនពិកា កម្មករ កម្មការិនី សិស្ស និស្សិត និង​កុមារ​កម្ពស់​ក្រោម មួយ​ម៉ែត្រ​ផងដែរ។

សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ​នេះ មាន៨ខ្សែ ដែល​ខ្សែ​ទី១ (ពណ៌​បៃតង) ចេញពី​គីឡូម៉ែត្រ​លេខ៩ ដល់​ចំណត​បឹង​ឈូក ប្រវែង២០គីឡូម៉ែត្រ។ ខ្សែ​ទី២ (ពណ៌​ក្រហម) ចេញពី​ផ្សារ​អេ​អន២ ដល់​រង្វង់​មូល​ក្រុង​តាខ្មៅ ប្រវែង១៩.៥គីឡូម៉ែត្រ។  ខ្សែ​ទី៣ (ពណ៌​ខៀវ) ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដល់​បុរី​សន្តិភាព២ ប្រវែង ២១.៥គីឡូម៉ែត្រ។ ខ្សែ​ទី៤ (ពណ៌​ផ្កាឈូក) ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ប្រវែង ២៨.៥ គីឡូម៉ែត្រ។  ខ្សែ​ទី៥ (ពណ៌​ទឹកសមុទ្រ) ចេញពី​ផ្សារ​អេ​អន២ ដល់​ផ្សារ​អេ​អន១ ប្រវែង១១.៦ គីឡូម៉ែត្រ។  ខ្សែ​ទី៦ (ពណ៌​លឿង) ចេញពី​បុរី​រុងរឿង ដល់​ផ្សារ​ស៊ីន​ជូ​រី​ផ្លា​ហ្សា ប្រវែង១៦គីឡូម៉ែត្រ។  ខ្សែ​ទី៧ (ពណ៌​ទឹកក្រូច) ចេញពី​គីឡូម៉ែត្រ​លេខ៩ ដល់​ផ្សារ​អេ​អន១ ប្រវែង២៤.៥គីឡូ​វ​ម៉ែត្រ និង​ខ្សែ​ទី៨ (ពណ៌​ខ្មៅ) ចេញពី​បុរី​រុងរឿង ដល់ គីឡូម៉ែត្រ​លេខ៩ ប្រវែង១៨.៥គីឡូម៉ែត្រ។

សេវាកម្ម​រថយន្តក្រុង​បាន​ដំណើរការ​ជា​លើកដំបូង នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០០០ ដែល​ពេលនោះ​មាន​លោក ជា​សុផារ៉ា​ជា​អភិបាល​ក្រុងភ្នំពេញ។ សេវាកម្ម​ពេលនោះ​មាន ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហ​ប្រតប​ត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA)៕

ឧកញ៉ា​លី ហួរ នឹង​កាន់តំណែង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ១អាណត្តិ​ទៀត

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា​លី ហួរ​អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​នឹង​កាន់តំណែង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​សម្រាប់​អាណត្តិ​ទី២ ឆ្នាំ២០១៩ ២០២១ខាងមុខនេះ។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១១ មករា​នេះ​ថា លោក​មានបំណង​លាលែង​ពី​ប្រធាន​សមាគម ដើម្បី​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី ប៉ុន្តែ​អនុប្រធាន​សមាគម​ទាំងអស់ បានស្នើ​សុំ​លោក​ឲ្យ​កាន់តំណែង​ជា​ប្រធាន​សមាគម​មួយ អាណត្តិ​ទៀត ដើម្បី​ដឹកនាំ​ការងារ​សមាគម។លោក​បន្តថា តាមពិត​លក្ខន្តិកៈ​រប​ស់​សមាគម​គឺប្រធាន​អាចដឹកនាំ​ការងារ​បាន​ពីរ​អាណត្តិ ប៉ុន្តែ​ដោយសារ​លោក​មាន​ការងា​រ​ច្រើន​ផង ទើប​លោក​ចង់​សុំ​សំរាក តែ​អនុប្រធាន​សមាគម​មិន​ព្រម។

សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា នឹង​បើក​មហា​សន្និត​បាត​ការងារ​របស់ខ្លួន​នា​ថ្ងៃទី១១ មករា​នេះ ដោយ​នឹងមាន​ការអញ្ជើញ​ចូលរួម​ជា​អ​ធិ​ត​បី​បិទ​កម្មវិធី​ដោយ​លោក ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់។

សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ក្នុង​អាណត្តិ​ទី១កន្លងមកនេះ​បានធ្វើ​ការងារ​បាន​ច្រើន​ជាមួយ​សមាជិក​របស់ខ្លួន ដោយ​បទ​ទួលបាន​ពានរង្វាន់​កម្រិត​អាស៊ាន និង​បាន​ចូលរួម​អភិវឌ្ឍន៍​និង​លើក​កំពស់​ការវិនិយោគ​ក្នុង​វិស័យនេះ៕